ទំព័រដើមការពន្យល់Al-Balad (90)

ការពន្យល់ Al-Balad (90) — البلد

ម៉ាកកះ · 20 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

لَآ أُقْسِمُ بِهَـٰذَا ٱلْبَلَدِ ﴿١﴾

អល់ឡោះបានស្បថនឹងទឺកដីពិសិដ្ឋ នោះគឺទីក្រុងម៉ា ក្កះ។

وَأَنتَ حِلٌّۢ بِهَـٰذَا ٱلْبَلَدِ ﴿٢﴾

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ត្រូវបានគេអនុញ្ញាតចំពោះអ្នកនូវអ្វីដែលអ្នកបានធ្វើនៅក្នុងទឹកដីនេះ ដូចជាការសម្លា ប់អ្នក ដែលសមនឹងសម្លា ប់ និងចាប់ជាឈ្លើយសឹកចំពោះជនណាដែលសមនឹងចាប់។ ووالد وما ولد

وَوَالِدٍۢ وَمَا وَلَدَ ﴿٣﴾

ហើយអល់ឡោះបានស្បថនឹងបិតានៃមនុស្សលោក(អាហ្ទាំ) ហើយទ្រង់ក៏បានស្បថផងដែរនឹងកូនចៅរបស់គាត់ដែលកើតចេញ អំពីគាត់។

لَقَدْ خَلَقْنَا ٱلْإِنسَـٰنَ فِى كَبَدٍ ﴿٤﴾

ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកឲ្យស្ថិតក្នុងភាពនឿយហត់និងការលំបាក ដោយសារតែគេត្រូវប្រឈមមុខនឹង ឧបសគ្គនានានៅក្នុងលោកិយ។ أيحسب أن لن يقدر عليه أحد

أَيَحْسَبُ أَن لَّن يَقْدِرَ عَلَيْهِ أَحَدٌۭ ﴿٥﴾

តើមនុស្សលោកគិតស្មានថា គ្មាននរណាម្នា ក់អាចមានសមត្ថភាពធ្វើអ្វីចំពោះរូបគេ ហើយក៏គ្មាននរណាអាចផ្តន្ទា ទោសរូបគេឬ នៅពេលដែលគេប្រព្រឹត្តអំពើល្មើសនោះ សូម្បីតែម្ចា ស់របស់គេដែលបង្កើតរូបគេក៏ដោយឬ?សូម្បីតែម្ចា ស់របស់គេដែលបង្កើត រូបគេក៏ដោយនោះ? يقول أهلكت مالا لبدا

يَقُولُ أَهْلَكْتُ مَالًۭا لُّبَدًا ﴿٦﴾

ដោយគេនិយាយថាៈ ខ្ញុំបានចំណាយទ្រព្យសម្បត្ដិយ៉ា ងច្រើនសន្ធឹកសន្ធា ប់ធ្វើការបរិច្ចា គ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ أيحسب أن لم يره أحد

أَيَحْسَبُ أَن لَّمْ يَرَهُۥٓ أَحَدٌ ﴿٧﴾

តើអ្នកដែលអួតអាងចំពោះការបរិច្ចា គរបស់ខ្លួននេះគិតស្មានថា អល់ឡោះមិនបានឃើញការបរិច្ចា គរបស់គេ និងមិនជំនុំជម្រះ ទៅលើទ្រព្យសម្បត្តិគេទេឬ ថាតើទ្រព្យសម្បត្តិនេះបានមកពីណា ហើយគេចំណាយទៅលើអ្វីខ្លះនោះ? ألم نجعل له عينين

أَلَمْ نَجْعَل لَّهُۥ عَيْنَيْنِ ﴿٨﴾

តើយើងមិនបានបង្កើតឱ្យគេមានភ្នែកមួយគូដើម្បីមើលទេឬ? ولسانا وشفتين

وَلِسَانًۭا وَشَفَتَيْنِ ﴿٩﴾

និង(បានបង្កើត)អណ្ដា តមួយ និងបបូរមាត់ពីរដើម្បីឲ្យគេអាចនិយាយបានទេឬ?

وَهَدَيْنَـٰهُ ٱلنَّجْدَيْنِ ﴿١٠﴾

ហើយយើងថែមទាំងបានណែនាំគេឱ្យស្គា ល់ផ្លូវល្អ និងផ្លូវអាក្រក់ទេឬ?

فَلَا ٱقْتَحَمَ ٱلْعَقَبَةَ ﴿١١﴾

តែគេមិនបានដើរនៅលើមាគ៌ា ដែលលំបាក(មាគ៌ា ទៅកាន់ឋានសួគ៌)ឡើយ។

وَمَآ أَدْرَىٰكَ مَا ٱلْعَقَبَةُ ﴿١٢﴾

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដឹងថាមាគ៌ា ដ៏លំបាកដែលគេត្រូវធ្វើដើម្បីបានចូលឋានសួគ៌នោះជាអ្វី? فك رقبة

فَكُّ رَقَبَةٍ ﴿١٣﴾

នោះគឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃម្នា ក់ឱ្យមានសិទ្ធិសេរីភាព មិនថាជាខ្ញុំបម្រើប្រុស ឬខ្ញុំបម្រើស្រី។ أو إطعم فى يوم ذى مسغبة

أَوْ إِطْعَـٰمٌۭ فِى يَوْمٍۢ ذِى مَسْغَبَةٍۢ ﴿١٤﴾

ឬផ្តល់ចំណី អាហារ(ដល់មនុស្សលោក)នៅថ្ងៃដែលមានគ្រោះទុរភិក្សដែលគ្មានចំណី អាហារសម្រាប់ទទួលទាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ يتيما ذا مقربة

يَتِيمًۭا ذَا مَقْرَبَةٍ ﴿١٥﴾

ឬផ្តល់ចំណី អាហារដល់កូនកំព្រា(ដែលកំព្រាឪពុក)ដែលជាញាតិសន្តា ននឹងគ្នា ។ أو مسكينا ذا متربة

أَوْ مِسْكِينًۭا ذَا مَتْرَبَةٍۢ ﴿١٦﴾

ឬអ្នកក្រីក្រដែលគ្មា នអ្វីសោះ។

ثُمَّ كَانَ مِنَ ٱلَّذِينَ ءَامَنُوا۟ وَتَوَاصَوْا۟ بِٱلصَّبْرِ وَتَوَاصَوْا۟ بِٱلْمَرْحَمَةِ ﴿١٧﴾

បន្ទា ប់មក គេបានក្លា យជាមនុស្សម្នា ក់ក្នុងចំណោមអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានផ្ដែផ្ដាំគ្នា ឱ្យមានការអត់ធ្មត់ លើការគោរពប្រតិបត្តិ អត់ធ្មត់មិនប្រព្រឹត្តិអំពើល្មើស និងអត់ធ្មត់ទៅលើការគ្រោះអាសន្ននានា ព្រមទាំបានផ្ដែផ្ដាំគ្នា ឱ្យមានក្ដីមេត្ដា ករុណាទៅចំពោះខ្ញុំបម្រើរបស់អល់ឡោះ។

أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْمَيْمَنَةِ ﴿١٨﴾

បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិបែបនោះហើយ គឺជាក្រុមដែលបានទទួលបញ្ជីកំណត់ត្រាទង្វើដោយដៃស្តាំ។

وَٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِنَا هُمْ أَصْحَـٰبُ ٱلْمَشْـَٔمَةِ ﴿١٩﴾

ហើយពួកដែលគ្មានជំនឿនឹងបណ្តា វាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងនោះ ពួកគេគឺជាក្រុមដែល ទទួលបញ្ជីកំណត់ត្រាទង្វើដោយដៃឆេ្វង។ عليهم نار مؤصدة

عَلَيْهِمْ نَارٌۭ مُّؤْصَدَةٌۢ ﴿٢٠﴾

ភ្លើងនរកនឹងគ្របដណ្ដ ប់លើពួកគេយ៉ា ងជិតនៅថ្ងៃបរលោកដោយពួកគេនឹងត្រូវទទួលទណ្ឌ កម្មនៅក្នុងឋាននរកនោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Balad — البلد

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា