ទំព័រដើមការពន្យល់Ash-Shams (91)

ការពន្យល់ Ash-Shams (91) — الشمس

ម៉ាកកះ · 15 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

وَٱلشَّمْسِ وَضُحَىٰهَا ﴿١﴾

អល់ឡោះទ្រង់ស្បថនឹងព្រះអាទិត្យហើយស្បថនឹងពេលហ្ទូហា(ពេលព្រឹកបន្ទា ប់ពីព្រះអាទិត្យរះបានកម្ពស់មួយថ្នោ ល)។

وَٱلْقَمَرِ إِذَا تَلَىٰهَا ﴿٢﴾

ហើយទ្រង់ស្បថនឹងដួងចន្ទនៅពេលដែលវាបានរះឡើងបន្ទា ប់ពីព្រះអាទិត្យលិច ។

وَٱلنَّهَارِ إِذَا جَلَّىٰهَا ﴿٣﴾

ហើយទ្រង់ស្បថនឹងពេលថ្ងៃនៅពេលដែលវាបានលាតត្រដាង(ឲ្យឃើញ)អ្វីៗដែលនៅលើផែនដីដោយពន្លឺរបស់វា។

وَٱلَّيْلِ إِذَا يَغْشَىٰهَا ﴿٤﴾

ហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាបានគ្របដណ្ដ ប់លើផ្ទៃផែនដីដែលធ្វើឱ្យមានភាពងងឹតសូន្យសុង។

وَٱلسَّمَآءِ وَمَا بَنَىٰهَا ﴿٥﴾

ហើយទ្រង់ស្បថនឹងមេឃ និងស្បថនឹងសំណង់ដ៏ឥតខ្ចោះរបស់វា។

وَٱلْأَرْضِ وَمَا طَحَىٰهَا ﴿٦﴾

ហើយទ្រង់ស្បថនឹងផែនដី និងស្បថនឹងភាពលាតសនឹ្ធងរបស់វា(ផែនដី)ដែលអាចឲ្យមនុស្សរស់នៅលើវាបាន។ ونفس وماسو ها

وَنَفْسٍۢ وَمَا سَوَّىٰهَا ﴿٧﴾

ហើយទ្រង់ស្បថនឹងរាល់ជិវិត និងស្បថនឹងការបង្កើតរបស់ទ្រង់សម្រាប់វាដោយធ្វើឱ្យគេមានលក្ខណៈសមសួន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فألهمها فجورها وتقوها

فَأَلْهَمَهَا فُجُورَهَا وَتَقْوَىٰهَا ﴿٨﴾

ហើយទ្រង់បានធ្វើគេស្គាល់(ដឹង)នូវអ្វីដែលជាអំពើអាក្រក់ដែលត្រូវជៀសវាង និងអ្វីដែលជាអំពើល្អដែលត្រូវប្រតិបត្តិ ដោយមិន បានបង្រៀន។ قد أفلح من زك ىها

قَدْ أَفْلَحَ مَن زَكَّىٰهَا ﴿٩﴾

ពិតប្រាកដណាស់ អ្នកដែលជម្រះសម្អាតខ្លួនរបស់គេដោយសាងនូវអំពើល្អ និងជៀសវាងពីអំពើអាក្រក់នោះ ពិតជាបានទទួល ជោគជ័យ។ وقد خاب من دس ىها

وَقَدْ خَابَ مَن دَسَّىٰهَا ﴿١٠﴾

រីឯអ្នកដែលធ្វើឲ្យខ្លួនគេមានភាពកខ្វក់ដោយប្រព្រឹត្តអំពើល្មើសនិងអំពើបាបកម្មនោះ ពិតជាទទួលនូវការខាតបង់។

كَذَّبَتْ ثَمُودُ بِطَغْوَىٰهَآ ﴿١١﴾

ក្រុមសាមូទបានបដិសេធនឹងអ្នកនាំសាររបស់ពួកគេ គឺព្យាការីសឡេះ ដោយសារតែពួកគេបានបំពានព្រំដែន ដោយប្រព្រឹត្តអំពើ ល្មើសនិងអំពើបាបកម្ម។

إِذِ ٱنۢبَعَثَ أَشْقَىٰهَا ﴿١٢﴾

នៅពេលដែលជនកំណាចម្នា ក់ក្នុងចំណោមពួកគេបានចេញមក(សម្លា ប់សត្វអូដ្ឋញី) ក្រោយយពីក្រុមរបស់គាត់(ព្យា ការីសឡេះ)បានប្រឆាំងនឹងគាត់។

فَقَالَ لَهُمْ رَسُولُ ٱللَّهِ نَاقَةَ ٱللَّهِ وَسُقْيَـٰهَا ﴿١٣﴾

ពេលនោះ ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកដោះលែងសត្វអូដ្ឋញីរបស់អល់ឡោះ និងចូរឲ្យវាផឹកទឹកនៅ ថ្ងៃ(ដែលជាវេន)របស់វាចុះ ហើយកុំធ្វើអាក្រក់អ្វីមួយចំពោះវាឱ្យសោះ។ فكذبوهفعقروها فدمدمعليهم رب هم بذنبهم فسو ها

فَكَذَّبُوهُ فَعَقَرُوهَا فَدَمْدَمَ عَلَيْهِمْ رَبُّهُم بِذَنۢبِهِمْ فَسَوَّىٰهَا ﴿١٤﴾

តែពួកគេបានប្រឆាំងនឹងអ្នកនាំសាររបស់ពួកគេក្នុងរឿងសត្វអូដ្ឋញីនោះ។ ពេលនោះ ជនកំណាចម្នា ក់ក្នុងចំណោមពួកគេក៏បានស بلغ គម្ពីរគួរអាន · តាហ្វសៀរ ម្លាប់វា ដោយមានការយល់ព្រមពីពួកគេចំពោះទង្វើនោះ។ ដូច្នេះ ពួកគេទាំងអស់គ្នាក៏រួមចំណែកក្នុងការទទួលបាបកម្មដែរ។ ពេលនោះ អល់ឡោះជាម្ចា ស់ក៏បានដាក់ទណ្ឌ កម្មលើពួកគេ ដោយទ្រង់បានបំផ្លា ញពួកគេនឹងសម្រែកមួយយ៉ា ងខ្លាំងក្លា ដោយសារតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា ។ ولا يخاف عقبها

وَلَا يَخَافُ عُقْبَـٰهَا ﴿١٥﴾

អល់ឡោះទ្រង់ដាក់ទណ្ឌ កម្មពួកគេដោយបំផ្លា ញពួកគេបែបនេះដោយទ្រង់មិនខ្លា ច(មិនខ្វល់)ថាមានអ្នកតាមទ្រង់(ឬអត់)នោះទេ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Ash-Shams — الشمس

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា