وَٱلَّيْلِ إِذَا يَغْشَىٰ ﴿١﴾
អល់ឡោះទ្រង់ស្បថនឹងពេលយប់ នៅពេលដែលមេឃនិងផែនដីត្រូវបានគ្របដណ្ដ ប់ដោយភាពងងឹតរបស់វា។
ទំព័រដើម›ការពន្យល់›Al-Lail (92)
ម៉ាកកះ · 21 វាក្យខណ្ឌ
وَٱلَّيْلِ إِذَا يَغْشَىٰ ﴿١﴾
អល់ឡោះទ្រង់ស្បថនឹងពេលយប់ នៅពេលដែលមេឃនិងផែនដីត្រូវបានគ្របដណ្ដ ប់ដោយភាពងងឹតរបស់វា។
وَٱلنَّهَارِ إِذَا تَجَلَّىٰ ﴿٢﴾
ហើយទ្រង់ស្បថនឹងពេលថ្ងៃ នៅពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។
وَمَا خَلَقَ ٱلذَّكَرَ وَٱلْأُنثَىٰٓ ﴿٣﴾
ហើយទ្រង់ស្បថនឹងការបង្កើតរបស់ទ្រង់ដែល(ទ្រង់បានបង្កើតឱ្យ)មានពីរភេទ គឺភេទប្រុស និងភេទស្រី។ إن سعيكم لشت
إِنَّ سَعْيَكُمْ لَشَتَّىٰ ﴿٤﴾
ជាការពិតណាស់ ទង្វើរបស់ពួកអ្នក(មនុស្សលោក) គឺមានភាពខុសៗគ្នា។ អ្នកខ្លះធ្វើទង្វើល្អដែលជាមូលហេតុនាំឲ្យចូលឋានសួគ៌ ឯអ្នកខ្លះទៀតធ្វើទង្វើអាក្រក់ដែលជាមូលហេតុនាំឲ្យចូលឋាននរក។
فَأَمَّا مَنْ أَعْطَىٰ وَٱتَّقَىٰ ﴿٥﴾
រីឯអ្នកដែលបានបរិច្ចា គនូវអ្វីដែលគេដាក់កាតព្វកិច្ចលើរូបគេឲ្យបរិច្ចា គ ដូចជាការបរិច្ចា គហ្សាកាត់ ការផ្គត់ផ្គង់ជីវភាពគ្រួសារ និង ការផាកពិន័យ(ចំពោះកំហុសឆ្គងមួយចំនួន) ព្រមទាំងកោតខ្លា ច(មិនប្រព្រឹត្ត)ចំពោះអ្វីដែលអល់ឡោះបានហាមឃាត់
وَصَدَّقَ بِٱلْحُسْنَىٰ ﴿٦﴾
និងមានជំនឿជឿជាក់ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងប្រការល្អវិញនោះ فسنيسره لليسر
فَسَنُيَسِّرُهُۥ لِلْيُسْرَىٰ ﴿٧﴾
យើងនឹងសម្រួលដល់គេក្នុងការសាងអំពើល្អហើយនិងការបរិច្ចា គក្នុងមាគ៌ា អល់ឡោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَأَمَّا مَنۢ بَخِلَ وَٱسْتَغْنَىٰ ﴿٨﴾
រីឯជនណាដែលកំណាញ់ទ្រព្យសម្បត្តិរបស់គេ ដោយមិនព្រមបរិច្ចាគវាចំពោះអ្វីដែលជាកាតព្វកិច្ចលើរូបគេត្រូវបរិច្ចាគ និងមិន ត្រូវការជំនួយពីអល់ឡោះដោយសារតែ(គេគិតថា)គេមានទ្រព្យសម្បត្តិហើយ។ ដូចនេះ គេមិនសុំពីអល់ឡោះឲ្យប្រទាននូវការ ប្រោសប្រទានអ្វីដល់គេទៀតឡើយ
وَكَذَّبَ بِٱلْحُسْنَىٰ ﴿٩﴾
ហើយគេបដិសេធ(មិនជឿ)ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងផលបុណ្យចំពោះការបរិច្ចា គទ្រព្យសម្បត្តិ របស់គេក្នុងមាគ៌ា របស់អល់ឡោះវិញនោះ فسنيسره للعسر
فَسَنُيَسِّرُهُۥ لِلْعُسْرَىٰ ﴿١٠﴾
គឺយើង(អល់ឡោះ)នឹងសម្រួលដល់គេក្នុងការប្រព្រឹត្តទង្វើអាក្រក់នោះ ហើយនិងផ្តល់ភាពលំបាកដល់គេក្នុងការប្រព្រឹត្តអំពើល្អ។
وَمَا يُغْنِى عَنْهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ ﴿١١﴾
ហើយទ្រព្យសម្បត្តិដែលគេរិះកំណាញ់ទាំងនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គេបន្តិចឡើយនៅពេលគេទទួលរងនូវភាព វិនាសអន្តរាយ ហើយធ្លា ក់ចូលទៅក្នុងឋាននរកហើយនោះ។ إن علينا للهد
إِنَّ عَلَيْنَا لَلْهُدَىٰ ﴿١٢﴾
ជាការពិតណាស់ កាតព្វកិច្ចចំពោះយើងគឺការបកស្រាយបញ្ជា ក់នូវមាគ៌ា ដែលត្រឹមត្រូវនិងមាគ៌ា ដែលមិនត្រឹមត្រូវ។
وَإِنَّ لَنَا لَلْـَٔاخِرَةَ وَٱلْأُولَىٰ ﴿١٣﴾
ហើយពិតប្រាកដណាស់ ឆាកជីវិតបរលោកនិងឆាកជីវិតលោកិយ គឺជាកម្មសិទ្ធិរបស់យើង។ យើងចាត់ចែងចំពោះវាតាមអ្វីដែល យើងមានចេតនា ដោយគ្មា ននរណាម្នា ក់ក្រៅពីយើងមានសិទ្ធិចាត់ចែងនោះឡើយ។ فأنذرتكم نارا تلظ
فَأَنذَرْتُكُمْ نَارًۭا تَلَظَّىٰ ﴿١٤﴾
ដូច្នេះយើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ឱ្យប្រុងប្រយ័ត្នអំពីភ្លើងនរកដែលឆាបឆេះយ៉ា ងសន្ធោ សន្ធៅ ប្រសិនប بلغ គម្ពីរគួរអាន · តាហ្វសៀរ ើពួកអ្នកប្រឆាំងនឹងអល់ឡោះនោះ។
لَا يَصْلَىٰهَآ إِلَّا ٱلْأَشْقَى ﴿١٥﴾
គ្មា ននរណាម្នា ក់ដែលទទួលរងនូវកម្តៅ របស់ភ្លើងនរកនេះនោះទេ លើកលែងតែមនុស្សអាក្រក់ប៉ុណ្ណោះ នោះគឺពួកគ្មា នជំនឿ។
ٱلَّذِى كَذَّبَ وَتَوَلَّىٰ ﴿١٦﴾
គឺអ្នកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ា ត់បាននាំមក ហើយបានងាកចេញពីការអនុវត្តតាមបទបញ្ជា របស់អល់ឡោះ។
وَسَيُجَنَّبُهَا ٱلْأَتْقَى ﴿١٧﴾
ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លា ចអល់ឡោះបំផុតក្នុងចំណោមមនុស្សលោកអំពីឋាននរក នោះគឺអាពូហ្ពា កើរ។
ٱلَّذِى يُؤْتِى مَالَهُۥ يَتَزَكَّىٰ ﴿١٨﴾
ជាអ្នកដែលបរិច្ចា គទ្រព្យសម្បត្តិរបស់គេក្នុងផ្លូវសប្បុរសដើម្បីជម្រះសម្អា តខ្លួនរបស់គេពីបាបកម្ម។
وَمَا لِأَحَدٍ عِندَهُۥ مِن نِّعْمَةٍۢ تُجْزَىٰٓ ﴿١٩﴾
គេមិនមែនបរិច្ចា គទ្រព្យសម្បត្តិរបស់គេដើម្បីសងគុណនរណាម្នា ក់ដែលធ្វើល្អចំពោះគេនោះឡើយ។
إِلَّا ٱبْتِغَآءَ وَجْهِ رَبِّهِ ٱلْأَعْلَىٰ ﴿٢٠﴾
ការបរិច្ចា គទ្រព្យសម្បត្តិរបស់គេនោះ គឺគ្មានបំណងអ្វីក្រៅពីដើម្បីស្វែងរកការពេញចិត្តពីម្ចា ស់របស់គេដ៏មហាឧត្ដុង្គឧត្ដម ខ្ពង់ ខ្ពស់លើម៉ា ខ្លូករបស់ទ្រង់ប៉ុណ្ណោះ។ ولسوف يرض
وَلَسَوْفَ يَرْضَىٰ ﴿٢١﴾
ហើយគេពិតជានឹងពេញចិត្ដជាមិនខាននូវអ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់តបស្នងដល់គេនៃការតបស្នងដ៏ប្រពៃ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ