وَٱلضُّحَىٰ ﴿١﴾
អល់ឡោះស្បថនឹងពេលហ្ទូហា(ពេលដំបូងនៃពេលថ្ងៃ) ។
ទំព័រដើម›ការពន្យល់›Ad-Dhuhaa (93)
ម៉ាកកះ · 11 វាក្យខណ្ឌ
وَٱلضُّحَىٰ ﴿١﴾
អល់ឡោះស្បថនឹងពេលហ្ទូហា(ពេលដំបូងនៃពេលថ្ងៃ) ។
وَٱلَّيْلِ إِذَا سَجَىٰ ﴿٢﴾
ហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាងងឹតហើយមនុស្សលោកសម្រាកពីសកម្មភាពផ្សេងៗ។ ما ودعك ربك وما قل
مَا وَدَّعَكَ رَبُّكَ وَمَا قَلَىٰ ﴿٣﴾
ម្ចាស់របស់អ្នក(ឱអ្នកនាំាសារមូហាំម៉ា ត់)មិនបានបោះបង់អ្នកចោល និងមិនបានខឹងសម្បារនឹងអ្នកដូចដែលពួកមុស្ហរីគីនបាន និយាយនោះទេ នៅពេលដែលវ៉ាហ៊ីបានផ្អា កមួយរយៈនោះ។
وَلَلْـَٔاخِرَةُ خَيْرٌۭ لَّكَ مِنَ ٱلْأُولَىٰ ﴿٤﴾
ជាការពិតណាស់ ឋានបរលោក គឺវាល្អប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត ដោយសារនៅឋានបរលោកនោះ គឺមាន ឧបការគុណជាច្រើនដែលមិនសាបសូន្យឡើយ។
وَلَسَوْفَ يُعْطِيكَ رَبُّكَ فَتَرْضَىٰٓ ﴿٥﴾
ហើយទ្រង់ពិតជានឹងប្រទានឱ្យអ្នក(ព្យាការីមូហាំម៉ា ត់)និងប្រជាជាតិរបស់អ្នកនូវផលបុណ្យដ៏ធំធេង រហូតដល់អ្នកពេញចិត្តនូវអ្វី ដែលទ្រង់បានប្រទានដល់អ្នកនិងប្រជាជាតិរបស់អ្នកជាមិនខាន។ ألم يجدك يتيما فٔاو
أَلَمْ يَجِدْكَ يَتِيمًۭا فَـَٔاوَىٰ ﴿٦﴾
ជាការពិតណាស់ ទ្រង់បានឃើញអ្នកជាក្មេងម្នា ក់ដែលកំព្រាឪពុក ហើយទ្រង់បានធ្វើឱ្យអ្នកមានទីជម្រកសម្រាប់ជ្រកកោនដោយ បានរស់នៅជាមួយជីតារបស់អ្នកអាប់ទុលមូតល់ឡឹប។ បន្ទា ប់មកទៀត អ្នកបានរស់នៅជាមួយនឹងឪពុកមារបស់អ្នក អាពូតឡឹប។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ل
وَوَجَدَكَ ضَآلًّۭا فَهَدَىٰ ﴿٧﴾
ហើយទ្រង់បានឃើញអ្នកជាមនុស្សម្នាក់ដែលមិនដឹងអ្វីទៅជាគម្ពីរគួរអាន និងអ្វីទៅជាជំនឿនោះឡើយ។ ដូច្នេះ ទ្រង់ក៏បង្រៀន ដល់អ្នកនូវអ្វីដែលអ្នកមិនធ្លា ប់បានដឹងនោះ។
وَوَجَدَكَ عَآئِلًۭا فَأَغْنَىٰ ﴿٨﴾
ហើយទ្រង់បានឃើញអ្នកមានជីវភាពក្រីក្រ រួចទ្រង់ក៏បានធ្វើឱ្យអ្នកមានជីវភាពធូរធារ។
فَأَمَّا ٱلْيَتِيمَ فَلَا تَقْهَرْ ﴿٩﴾
ដូច្នេះ ចូរអ្នកកុំមានទំនាក់ទំនងមិនល្អជាមួយនឹងកូនដែលកំព្រាឪពុក និងកុំកេងបន្លំទ្រព្យសម្បត្តិរបស់ពួកគេឲ្យសោះ។
وَأَمَّا ٱلسَّآئِلَ فَلَا تَنْهَرْ ﴿١٠﴾
ហើយចូរអ្នកកុំគំហកដាក់អ្នកសុំទានដែលជាអ្នកមានតម្រូវការចាំបាច់ឱ្យសោះ។ وأم ابنعمة ربك فحدث
وَأَمَّا بِنِعْمَةِ رَبِّكَ فَحَدِّثْ ﴿١١﴾
ហើយចូរអ្នកថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឱ្យអ្នក និងរៀបរាប់អំពីវាចុះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ