ទំព័រដើមការពន្យល់Ash-Sharh (94)

ការពន្យល់ Ash-Sharh (94) — الشرح

ម៉ាកកះ · 8 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

أَلَمْ نَشْرَحْ لَكَ صَدْرَكَ ﴿١﴾

ជាការពិតណាស់ យើង(អល់ឡោះ)បានបើកចំហទ្រូងរបស់អ្នក(បើកចិត្ត) ដោយយើងបានធ្វើឱ្យអ្នកពេញចិត្តនឹងការ ទទួលយកវ៉ាហ៊ី។ជាការពិតណាស់ អល់ឡោះជាម្ចា ស់បានបើកចិត្តរបស់អ្នក ដោយធ្វើឱ្យអ្នកពេញចិត្តនឹងការទទួលយកវ៉ាហ៊ី។ ووضعنا عنك وزرك

وَوَضَعْنَا عَنكَ وِزْرَكَ ﴿٢﴾

ហើយយើងបានអភ័យទោសដល់អ្នកចំពោះបាបកម្មរបស់អ្នកដែលបានកន្លងផុត(ធ្លា ប់មានពីមុន) ហើយយើងបានដកចេញពីអ្នក នូវទម្ងន់ដ៏ធ្ងន់ក្នុងសម័យកាលអវិជ្ជា ដែលអ្នកធ្លា ប់បានរស់នៅ។

ٱلَّذِىٓ أَنقَضَ ظَهْرَكَ ﴿٣﴾

ដែលវាបានធ្វើឲ្យអ្នកមានភាពនឿយហត់ខ្លាំង រហូតដល់ខ្នងរបស់អ្នកស្ទើរតែបាក់។ ورفعنا لك ذكرك

وَرَفَعْنَا لَكَ ذِكْرَكَ ﴿٤﴾

ហើយយើងបានលើកកិត្ដិនាមរបស់អ្នកឱ្យខ្ពង់ខ្ពស់ រហូតដល់មានការរំលឹកអំពី(ឈ្មោះ)អ្នកក្នុងពេលអាហ្សាន ពេលអ៊ីក៏ម៉ា ត់ និង ពេលផ្សេងៗទៀត។

فَإِنَّ مَعَ ٱلْعُسْرِ يُسْرًا ﴿٥﴾

ហើយពិតប្រាកដណាស់ ជាមួយនឹងសេចក្ដីលំបាកវេទនានិងភាពតានតឹង គឺនឹងមានភាពងាយស្រួលនិងធូរស្រាល។ហើយពិត ប្រាកដណាស់ ជាមួយនឹងសេចក្ដីលំបាកវេទនានិងភាពតានតឹង គឺនឹងមានភាពងាយស្រួលនិងធូរស្រាល។

إِنَّ مَعَ ٱلْعُسْرِ يُسْرًۭا ﴿٦﴾

ពិតប្រាកដណាស់ ជាមួយនឹងសេចក្ដីលំបាកវេទនានិងភាពតានតឹង គឺនឹងមានភាពងាយស្រួលនិងធូរស្រាល។ ប្រសិនបើអ្នកដឹង ដូច្នោះនោះ ពិតណាស់ ការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់អ្នកមកលើអ្នកនោះមិនអាចធ្វើឲ្យអ្នកតក់ស្លុតនោះទេ ហើយក៏មិន អាចរារាំ ងអ្នកពីការអំពាវនាវទៅកាន់អល់ឡោះជាម្ចា ស់នោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَإِذَا فَرَغْتَ فَٱنصَبْ ﴿٧﴾

ដូច្នេះ នៅពេលដែលអ្នកបានបំពេញកិច្ចការទាំងឡាយរបស់អ្នករួចរាល់ហើយនោះ ចូរអ្នកខិតខំគោរពសក្ការៈចំពោះម្ចាស់របស់ អ្នកចុះ។

وَإِلَىٰ رَبِّكَ فَٱرْغَب ﴿٨﴾

ហើយចូរឲ្យក្តីប្រាថ្នា និងគោលបំណងរបស់អ្នកគឺឆ្ពោះទៅកាន់អល់ឡោះជាម្ចា ស់តែមួយគត់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Ash-Sharh — الشرح

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា