ទំព័រដើមការពន្យល់At-Tin (95)

ការពន្យល់ At-Tin (95) — التين

ម៉ាកកះ · 8 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

وَٱلتِّينِ وَٱلزَّيْتُونِ ﴿١﴾

អល់ឡោះបានស្បថនឹងផ្លែទីន(ផ្លែល្វា អារ៉ាប់)និងកន្លែងដាំដុះរបស់វា ហើយទ្រង់ស្បថនឹងផ្លែហ្សៃទូន(ផ្លែអូលីវ)និងកន្លែងដាំដុះ របស់វាដែលស្ថិតនៅទឹកដីប៉ា ឡេស្ទីន ជាកន្លែងដែលគេបានតែងតាំងព្យាការីអ៊ីសា(ជាអ្នកនាំសារ)។ وطور سينين

وَطُورِ سِينِينَ ﴿٢﴾

ហើយទ្រង់បានស្បថនឹងភ្នំទួរភ្នំស៊ីណា(ភ្នំស៊ីណៃ) ជាទីកន្លែងដែលអល់ឡោះបានមានបន្ទូល(ដោយផ្ទា ល់)ជាមួយនឹងព្យាការីរបស់ ទ្រង់ មូសា។

وَهَـٰذَا ٱلْبَلَدِ ٱلْأَمِينِ ﴿٣﴾

ហើយទ្រង់ស្បថនឹងក្រុងម៉ា ក្កះដែលជាទឹកដីដ៏ពិសិដ្ឋ ជាកន្លែងដែលផ្តល់សុខសន្តិភាពសម្រាប់អ្នកដែលចូលក្នុងទឹកដីនោះ ដែលវាគឺជាទីកន្លែងដែលគេតែងតាំងព្យាការីមូហាំម៉ា ត់(ជាអ្នកនាំសារ)។

لَقَدْ خَلَقْنَا ٱلْإِنسَـٰنَ فِىٓ أَحْسَنِ تَقْوِيمٍۢ ﴿٤﴾

ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុងទ្រង់ទ្រាយមួយសមសួន និងមានរូបរាងល្អប្រពៃបំផុត។ ثم رددنه أسفل سفلين

ثُمَّ رَدَدْنَـٰهُ أَسْفَلَ سَـٰفِلِينَ ﴿٥﴾

បន្ទា ប់មក យើងបានបញ្ជូនគេត្រឡប់ទៅកាន់កន្លែងដែលថោកទាបបំផុត គឺបាតក្រោមបង្អស់នៃឋាននរក។

إِلَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فَلَهُمْ أَجْرٌ غَيْرُ مَمْنُونٍۢ ﴿٦﴾

លើកលែងតែបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ហើយពួកគេនូវតែទទួលបានផល បុណ្យជានិច្ចដោយគ្មា នសាបសូន្យឡើយ នោះគឺឋានសួគ៌។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَمَا يُكَذِّبُكَ بَعْدُ بِٱلدِّينِ ﴿٧﴾

ដូច្នេះ តើអី្វមួយដែលធ្វើឱ្យអ្នក(ឱមនុស្សលោក)បដិសេធនឹងថ្ងៃទទួលការតបស្នង(ថ្ងៃបរលោក)ក្រោយពីអ្នកបានឃើញសញ្ញា ភស្តុតាងជាច្រើនដែលបញ្ជា ក់ពីសមត្ថភាពរបស់ទ្រង់ផ្ទា ល់នឹងភ្នែកហើយនោះ?

أَلَيْسَ ٱللَّهُ بِأَحْكَمِ ٱلْحَـٰكِمِينَ ﴿٨﴾

តើមិនមែនអល់ឡោះជាម្ចា ស់ទេឬដែលជាអ្នកកាត់សេចក្ដីដ៏សុក្រឹតបំផុត និងយុត្តិធម៌បំផុតជាងអ្នកកាត់សេចក្ដីទាំងឡាយនោះ? តើអាចទៅរួចដែរឬទេដែលអល់ឡោះជាម្ចា ស់ទុកចោលខ្ញុំបម្រើរបស់ទ្រង់ដោយមិនកាត់ក្តីរវាងពួកគេ ដោយ(នៅថ្ងៃនោះ)ទ្រង់ធ្វើ ការតបស្នងដល់អ្នកដែលសាងទង្វើល្អឲ្យទទួលផលល្អ ហើយអ្នកដែលសាងទង្វើអាក្រក់ឲ្យទទួលផលអាក្រក់ដែលគេបានសាង នោះ? ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · At-Tin — التين

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា