ٱقْرَأْ بِٱسْمِ رَبِّكَ ٱلَّذِى خَلَقَ ﴿١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សូត្រនូវអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីដល់អ្នក ដោយចាប់ផ្តើមដោយនាមម្ចា ស់របស់អ្នក ដែលបានបង្កើតអ្វីៗទាំងអស់ចុះ។
ទំព័រដើម›ការពន្យល់›Al-Alaq (96)
ម៉ាកកះ · 19 វាក្យខណ្ឌ
ٱقْرَأْ بِٱسْمِ رَبِّكَ ٱلَّذِى خَلَقَ ﴿١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សូត្រនូវអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីដល់អ្នក ដោយចាប់ផ្តើមដោយនាមម្ចា ស់របស់អ្នក ដែលបានបង្កើតអ្វីៗទាំងអស់ចុះ។
خَلَقَ ٱلْإِنسَـٰنَ مِنْ عَلَقٍ ﴿٢﴾
ទ្រង់បានបង្កើតមនុស្សលោកពីដុំឈាមមួយដុំក្រោយពីវានៅជាទឹកកាម។
ٱقْرَأْ وَرَبُّكَ ٱلْأَكْرَمُ ﴿٣﴾
ចូរអ្នក(មូហាំម៉ា ត់)សូត្រចុះនូវអ្វីដែលអល់ឡោះបានផ្តល់វ៉ាហ៊ីដល់អ្នក ហើយម្ចា ស់របស់អ្នកទ្រង់មហាសប្បុរសបំផុត ដោយគ្មាន នរណាអាចប្រៀបផ្ទឹមនឹងភាពសប្បុរសរបស់ទ្រង់នោះឡើយ។
ٱلَّذِى عَلَّمَ بِٱلْقَلَمِ ﴿٤﴾
ទ្រង់ជាអ្នកដែលបានបង្រៀន(ឱ្យមនុស្សចេះ)សរសេរនិងកត់ត្រាដោយស្លា បប៉ា កកា។
عَلَّمَ ٱلْإِنسَـٰنَ مَا لَمْ يَعْلَمْ ﴿٥﴾
ទ្រង់បានបង្រៀនមនុស្សឱ្យចេះដឹងនូវអ្វីដែលគេមិនធ្លា ប់បានដឹង។
كَلَّآ إِنَّ ٱلْإِنسَـٰنَ لَيَطْغَىٰٓ ﴿٦﴾
ជាការពិតណាស់ មនុស្សលោកពិតជាអ្នកដែលបំពានបំផុត ដូចជាអាពូជើហាល់ជាដើម ដោយសារតែគេបានបំពានលើព្រំដែននៃ ច្បាប់របស់អល់ឡោះ។
أَن رَّءَاهُ ٱسْتَغْنَىٰٓ ﴿٧﴾
ដោយសារតែគេយល់ឃើញថា អ្វីដែលរូបគេមាន ដូចជាទ្រព្យសម្បត្តិនិងអំណាចនោះ គឺគ្រប់គ្រាន់ហើយសម្រាប់គេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ إِلَىٰ رَبِّكَ ٱلرُّجْعَىٰٓ ﴿٨﴾
ពិតប្រាកដណាស់ កន្លែងវិលត្រឡប់នៅថ្ងៃបរលោក គឺឆ្ពោះទៅកាន់ម្ចា ស់របស់អ្នក(ឱមនុស្សលោក)តែមួយគត់ ហើយទ្រង់នឹងតប ស្នងរាល់បុគ្គលគ្រប់រូបនូវអ្វីដែលរូបគេសាកសមនឹងទទួលបាន។
أَرَءَيْتَ ٱلَّذِى يَنْهَىٰ ﴿٩﴾
តើអ្នកបានឃើញដែរឬទេនូវរឿងរ៉ា វដ៏ចម្លែកបំផុតរបស់អាពូជើហាល់ដែលបានហាមឃាត់
عَبْدًا إِذَا صَلَّىٰٓ ﴿١٠﴾
បម្រើរបស់យើង(គឺព្យាការីមូហាំម៉ា ត់)នៅពេលដែលគាត់ប្រតិបត្តិសឡាតនៅឯកាក់ហ្ពះនោះ?
أَرَءَيْتَ إِن كَانَ عَلَى ٱلْهُدَىٰٓ ﴿١١﴾
តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើអ្នកដែលត្រូវបានគេហាមឃាត់(មិនឲ្យសឡាតនៅឯកាក់ហ្ពះ)នោះ ស្ថិតនៅលើមាគ៌ា ត្រឹមត្រូវនិង(ទទួលបាន)ការចង្អុលបង្ហា ញពីម្ចា ស់របស់គេនោះ?
أَوْ أَمَرَ بِٱلتَّقْوَىٰٓ ﴿١٢﴾
ឬគេ(ព្យាការីមូហាំម៉ា ត់)ជាអ្នកដែលប្រើមនុស្សឱ្យកោតខ្លា ចអល់ឡោះជាម្ចា ស់ ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ?
أَرَءَيْتَ إِن كَذَّبَ وَتَوَلَّىٰٓ ﴿١٣﴾
តើអ្នកយល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិនបើអ្នកដែលហាមឃាត់គេ(មិនឲ្យសឡាតនៅឯកាក់ហ្ពះ ពោលគឺអាពូជើហាល់)នេះ បានបដិសេធនឹងអ្វីដែលអ្នកនាំសារបាននាំមកនិងបែរចេញពីវានោះ តើគេមិនខ្លា ចអល់ឡោះទេឬ?
أَلَمْ يَعْلَم بِأَنَّ ٱللَّهَ يَرَىٰ ﴿١٤﴾
តើអ្នកដែលហាមឃាត់ខ្ញុំបម្រើរបស់អល់ឡោះម្នា ក់នេះមិនឲ្យសឡាត(នៅឯកាក់ហ្ពះ)នោះមិនបានដឹងទេឬថា ពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់ពិតជាឃើញនូវអ្វីដែលគេបានធ្វើដោយគ្មា នអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
كَلَّا لَئِن لَّمْ يَنتَهِ لَنَسْفَعًۢا بِٱلنَّاصِيَةِ ﴿١٥﴾
រឿងនោះ គឺមិនដូចអ្វីដែលបុរសល្ងង់ខ្លៅម្នាក់នេះ(គឺអាពូជើហាល់)គិតនោះទេ។ ប្រសិនបើគេមិនព្រមបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ទៅលើខ្ញុំបម្រើយើង និងមិនព្រមបញ្ឈប់ការបដិសេធចំពោះគេទេនោះ យើងនឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជា មិនខាន ។ ناصيةكذبة خاطئة
نَاصِيَةٍۢ كَـٰذِبَةٍ خَاطِئَةٍۢ ﴿١٦﴾
គឺក្បាលអ្នកដែលនិយាយភូតកុហក និងប្រព្រឹត្តអំពើបាប។ فليدع ناديه
فَلْيَدْعُ نَادِيَهُۥ ﴿١٧﴾
ដូចេ្នះ ចូរទុកឱ្យអ្នកដែលគេចាប់ក្បាលរបស់គេទម្លា ក់ចូលក្នុងនរកនោះស្រែកហៅមិត្តភក្តិរបស់គេនិងក្រុមមនុស្សដែលអង្គុយ ជាមួយគេនោះឲ្យមកជួយសង្គ្រោះរូបគេពីទណ្ឌ កម្មចុះ។
سَنَدْعُ ٱلزَّبَانِيَةَ ﴿١٨﴾
យើង(អល់ឡោះ)ក៏នឹងហៅម៉ា ឡាអ៊ីកាត់ដែលយាមឋាននរកជើហាន់ណាំដែលមានទឹកមុខម៉ឺងម៉ា ត់ដែលពួកគេមិនជំទាស់នឹង បញ្ជារអល់ឡោះ ហើយពួកគេធ្វើតាមអ្វីដែលទ្រង់បានបញ្ជាពួកគេនោះដែរ។ ដូច្នេះ ចូរឲ្យគេមើលចុះ ថាតើក្រុមណាមួយក្នុង ចំណោមក្រុមទាំងពីរដែលខ្លាំងក្លា ជាង និងមានសមត្ថភាពជាងនោះ។
كَلَّا لَا تُطِعْهُ وَٱسْجُدْ وَٱقْتَرِب ۩ ﴿١٩﴾
រឿងនោះ គឺមិនដូចអ្វីដែលអ្នកបំពានម្នាក់នោះ(អាពូជើហាល់)គិតស្រមៃនោះទេ ដែលថារូបគេអាចធ្វើទង្វើអាក្រក់ដាក់អ្នក(ព្យា ការីមូហាំម៉ាត់)បាននោះ។ ដូច្នេះ ចូរអ្នកកុំធ្វើតាមគេឱ្យសោះ មិនថាអ្វីដែលគេប្រើ ឬអ្វីដែលគេហាមឃាត់អ្នកនោះទេ។ ហើយចូរ អ្នកស៊ូជូតចំពោះអល់ឡោះនិងបញ្ជិតខ្លួនទៅកាន់ទ្រង់ដោយការគោរពប្រតិបត្តិចុះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ