ទំព័រដើមការពន្យល់Al-Qadr (97)

ការពន្យល់ Al-Qadr (97) — القدر

ម៉ាកកះ · 5 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

إِنَّآ أَنزَلْنَـٰهُ فِى لَيْلَةِ ٱلْقَدْرِ ﴿١﴾

ជាការពិតណាស់ យើងបានញ្ចុះគម្ពីរគួរអានមួយទាំងមូលមកកាន់មេឃលោកិយដូចដែលយើងបានចាប់ផ្តើមបញ្ចុះវាមកឱ្យព្យា ការីមូហាំម៉ា ត់ដែរគឺនៅក្នុងយប់ឡៃឡាតុលកទើរក្នុងខែរ៉ម៉ា ហ្ទន។

وَمَآ أَدْرَىٰكَ مَا لَيْلَةُ ٱلْقَدْرِ ﴿٢﴾

ហើយតើអ្នក(ឱព្យាការីមូហាំម៉ា ត់)ដឹងពីប្រការល្អ ពរជ័យ និងភាពចម្រុងចម្រើនដែលមាននៅក្នុងយប់ឡៃឡាទុលកទើរនោះដែរឬ ទេ?

لَيْلَةُ ٱلْقَدْرِ خَيْرٌۭ مِّنْ أَلْفِ شَهْرٍۢ ﴿٣﴾

យប់នោះ គឺជាយប់ដ៏ល្អអស្ចារ្យបំផុត។ ពិតណាស់ វាគឺជាយប់មួយដែលល្អប្រសើរជាងមួយពាន់ខែ សម្រាប់ជនណាដែលសាង ទង្វើកុសលនានានៅក្នុងយប់នោះប្រកបដោយមានជំនឿនិងសង្ឃឹមទទួលបានផលបុណ្យ(ពីអល់ឡោះ)។

تَنَزَّلُ ٱلْمَلَـٰٓئِكَةُ وَٱلرُّوحُ فِيهَا بِإِذْنِ رَبِّهِم مِّن كُلِّ أَمْرٍۢ ﴿٤﴾

ឡាអ៊ីកាត់ជាច្រើន ព្រមទាំងជីព្រីលបានចុះមកក្នុងយប់នោះដោយមានការអនុញ្ញាតពីម្ចា ស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជា របស់អល់ឡោះនៅក្នុងឆ្នាំនោះ ដូចជាលាភសក្កា រៈ ការស្លា ប់ ការចាប់កំណើ ត ឬអ្វីផ្សេងទៀតនូវអ្វីដែលអល់ឡោះបានកំណត់។

سَلَـٰمٌ هِىَ حَتَّىٰ مَطْلَعِ ٱلْفَجْرِ ﴿٥﴾

នៅក្នុងយប់ដែលប្រកបដោយពរជ័យនោះដែរ គឺពោរពេញទៅសេចក្តីល្អពេញមួយយប់ ដោយចាប់តាំងពីពេលព្រលប់ រហូតដល់ ពេលហ្វា ជើរះ(ទៀបភ្លឺ)។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Qadr — القدر

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា