ទំព័រដើមការពន្យល់Al-Bayyina (98)

ការពន្យល់ Al-Bayyina (98) — البينة

ម៉ាឌីណះ · 8 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

لَمْ يَكُنِ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَـٰبِ وَٱلْمُشْرِكِينَ مُنفَكِّينَ حَتَّىٰ تَأْتِيَهُمُ ٱلْبَيِّنَةُ ﴿١﴾

ពួកដែលគ្មានជំនឿនៃពួកយូដានិងពួកណាសរ៉នី ព្រមទាំងពួកមូស្ហរីគីន មិនបោះបង់ភាពគ្មានជំនឿ និងប្រការស្ហ៊ីរិក(អំពើពហុ ទេពនិយម)របស់ពួកគេជាដាច់ខាតរហូតទាល់តែភស្ដុតាងយ៉ា ងច្បាស់លាស់ និងអំណះអំណាងដ៏ជាក់លាក់បានមកដល់ពួកគេ។

رَسُولٌۭ مِّنَ ٱللَّهِ يَتْلُوا۟ صُحُفًۭا مُّطَهَّرَةًۭ ﴿٢﴾

ភស្ដុតាងយ៉ា ងច្បាស់លាស់នោះនិងអំណះអំណាងដ៏ជាក់លាក់នោះគឺ អ្នកនាំសារម្នា ក់មកពីអល់ឡោះដែលទ្រង់បានតែងតាំងមក ដែលនឹងសូត្រគម្ពីរដ៏ស្អា តស្អំ(គម្ពីរគួរអាន)ឲ្យពួកគេស្តា ប់ ដែលគម្ពីរនោះ គ្មា ននរណាអាចប៉ះពាល់វាឡើយលើកលែងតែអ្នកជ្រះ ស្អា ត។ فيها كتب قيمة

فِيهَا كُتُبٌۭ قَيِّمَةٌۭ ﴿٣﴾

នៅក្នុងគម្ពីរនោះ គឺមានដំណឺងពិត និងច្បាប់ដ៏យុត្តិធម៌ដែលនាំមនុស្សលោកទៅកាន់អ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និង ផ្តល់ការចង្អុលបង្ហា ញដល់ពួកគេ។

وَمَا تَفَرَّقَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ إِلَّا مِنۢ بَعْدِ مَا جَآءَتْهُمُ ٱلْبَيِّنَةُ ﴿٤﴾

ហើយពួកយូដាដែលត្រូវបានគេផ្តល់គម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលត្រូវបានគេផ្តល់គម្ពីរអ៊ិនជីលឲ្យពួកគេនោះ មិនដែលខ្វែង គំនិតគ្នានោះទេ លើកលែងតែក្រោយពីអល់ឡោះបានតែងតាំងព្យាការីរបស់ទ្រង់(គឺព្យាការីមូហាំម៉ា ត់)ទៅកាន់ពួកគេប៉ុណ្ណោះ។ ពេលនោះក្នុងចំណោមពួកគេ មានអ្នកដែលបានចូលឥស្លាម ហើយមានអ្នកខ្លះទៀតនៅតែបន្តស្ថិតក្នុងភាពគ្មានជំនឿរបស់គេ ដដែលទោះបីជារូបគេបានដឹងច្បាស់យ៉ា ងច្បាស់ពីសច្ចភាពរបស់ព្យាការីមូហាំម៉ា ត់ហើយក៏ដោយ។

وَمَآ أُمِرُوٓا۟ إِلَّا لِيَعْبُدُوا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ حُنَفَآءَ وَيُقِيمُوا۟ ٱلصَّلَوٰةَ وَيُؤْتُوا۟ ٱلزَّكَوٰةَ ۚ وَذَٰلِكَ دِينُ ٱلْقَيِّمَةِ ﴿٥﴾

ហើយការស្តែងឲ្យឃើញនូវបទល្មើស និងភាពចចេសរឹងរូសពួកយូដា និងពួកណាសរ៉នីនោះ គឺអ្វីដែលគេបានដាក់បទបញ្ជារ ទៅលើពួកគេនៅក្នុងគម្ពីគួរអានគឺមិនខុសអ្វីពីបទបញ្ជា រដែលគេបានបង្គា ប់ប្រើពួកគេនៅក្នងគម្ពីរបស់ពួកគេនោះទេ ដូចជាការ គោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ ជៀសវាងពីប្រការស្ហ៊ីរិក(ពហុទេពនិយម) ប្រតិបត្ដិសឡាត(ថ្វា យបង្គំ) និងការប بلغ គម្ពីរគួរអាន · តាហ្វសៀរ រិច្ចាគហ្សាកាត់នោះឡើយ។ ដូច្នេះ អ្វីដែលគេបានបង្គាប់ប្រើពួកគេនោះហើយនោះ គឺជាសាសនាដ៏ត្រឹមត្រូវដែលគ្មានវៀចវេ ឡើយ។

إِنَّ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَـٰبِ وَٱلْمُشْرِكِينَ فِى نَارِ جَهَنَّمَ خَـٰلِدِينَ فِيهَآ ۚ أُو۟لَـٰٓئِكَ هُمْ شَرُّ ٱلْبَرِيَّةِ ﴿٦﴾

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿក្នុងចំណោមពួកយូដា ពួកណាសរ៉នី(ពួកគ្រឹស្ទាន) និងពួកមូស្ហរីគីននោះ នឹងចូល ក្នុងនរកជើហាន់ណាំនៅថ្ងៃបរលោកដោយស្ថិតនៅក្នុងនោះជាអមតៈ។ ពួកទាំងនោះ គឺជាម៉ាខ្លូកដែលអាក្រក់បំផុត ដោយសារ ពួកគេប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់។

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ أُو۟لَـٰٓئِكَ هُمْ خَيْرُ ٱلْبَرِيَّةِ ﴿٧﴾

ពិតប្រាកដណាស់ បណ្ដា អ្នកដែលមានជំនឿ និងបានសាងទង្វើកុសល អ្នកទាំងនោះហើយគឺជាម៉ា ខ្លូកដែលល្អបំផុត។

جَزَآؤُهُمْ عِندَ رَبِّهِمْ جَنَّـٰتُ عَدْنٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَآ أَبَدًۭا ۖ رَّضِىَ ٱللَّهُ عَنْهُمْ وَرَضُوا۟ عَنْهُ ۚ ذَٰلِكَ لِمَنْ خَشِىَ رَبَّهُۥ ﴿٨﴾

ការតបស្នងរបស់ពួកគេនៅឯម្ចា ស់របស់ពួកគេនោះ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវិមាននិងដើមឈើ របស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេដោយសារតែពួកគេបានមានជំនឿចំពោះ ទ្រង់ និងគោរពប្រតិបត្តិតាមទ្រង់ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរដោយសារតែពួកគេទទួលបាននូវក្តីមេត្តាករុណាអំពី ទ្រង់។ ការទទួលបាននូវក្តីមេត្តា ករុណានេះ គឺសម្រាប់តែជនណាដែលកោតខ្លា ចម្ចា ស់របស់គេដោយអនុវត្តតាមបទបញ្ជា របស់ ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Bayyina — البينة

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា