ទំព័រដើមការពន្យល់Az-Zalzala (99)

ការពន្យល់ Az-Zalzala (99) — الزلزلة

ម៉ាឌីណះ · 8 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

إِذَا زُلْزِلَتِ ٱلْأَرْضُ زِلْزَالَهَا ﴿١﴾

នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យញ័ររញ្ជួយយ៉ា ងខ្លាំង ដែលហេតុការណ៍ នេះ គឺកើតឡើងនៅថ្ងៃបរលោក។

وَأَخْرَجَتِ ٱلْأَرْضُ أَثْقَالَهَا ﴿٢﴾

ហើយផែនដីបានបញ្ចេញពីក្នុងផ្ទៃរបស់វានូវសាកសពទាំងអស់ និងអ្វីៗផ្សេងទៀត។

وَقَالَ ٱلْإِنسَـٰنُ مَا لَهَا ﴿٣﴾

ហើយមនុស្សលោកបាននិយាយដោយក្តីងឿងឆ្ងល់ថាៈ តើមានអ្វីកើតឡើងចំពោះផែនដីទើបបានជាវាញ័ររញ្ជួយខ្លាំងបែបនេះ? يومئ ذ تحدث أ خ بارها

يَوْمَئِذٍۢ تُحَدِّثُ أَخْبَارَهَا ﴿٤﴾

នៅក្នុងថ្ងៃដ៏ធំធេងនោះ ផែនដីនឹងប្រាប់ទាំងអស់ពីអ្វីដែលគេបានប្រព្រឹត្តនៅលើវា ទាំងប្រការល្អ និងប្រការអាក្រក់។ بأن ربك أوحى لها

بِأَنَّ رَبَّكَ أَوْحَىٰ لَهَا ﴿٥﴾

ពីព្រោះអល់ឡោះជាម្ចា ស់បានប្រាប់ឱ្យវាដឹងនិងបានបញ្ជា ឱ្យវាធ្វើដូច្នោះ។

يَوْمَئِذٍۢ يَصْدُرُ ٱلنَّاسُ أَشْتَاتًۭا لِّيُرَوْا۟ أَعْمَـٰلَهُمْ ﴿٦﴾

នៅក្នុងថ្ងៃដ៏ធំធេងដែលផែនដីញ័ររញ្ជួយនោះ មនុស្សលោកនឹងចេញពីកន្លែងជំនុំជម្រះជាក្រុមៗដើម្បីមើលទង្វើទាំងឡាយរបស់ ពួកគេដែលពួកគេបានសាងនៅក្នុងលោកិយ។ فمن يعمل مثقال ذرةخيرا يره

فَمَن يَعْمَلْ مِثْقَالَ ذَرَّةٍ خَيْرًۭا يَرَهُۥ ﴿٧﴾

ដូច្នេះ ជនណាដែលសាងនូវទង្វើល្អ សូម្បីមានទម្ងន់ប៉ុនលំអងដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ر ومن يعمل مثقال ذرة ش ايره

وَمَن يَعْمَلْ مِثْقَالَ ذَرَّةٍۢ شَرًّۭا يَرَهُۥ ﴿٨﴾

ហើយជនណាដែលសាងនូវទង្វើអាក្រក់វិញ សូម្បីមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដូចគ្នាដែរ។ ដូច្នេះ ជនណាដែលសាងនូវទង្វើល្អ សូម្បីមានទម្ងន់ប៉ុនលំអងដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដែរ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Az-Zalzala — الزلزلة

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា