ទំព័រដើមការពន្យល់Al-Aadiyaat (100)

ការពន្យល់ Al-Aadiyaat (100) — العاديات

ម៉ាកកះ · 11 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

وَٱلْعَـٰدِيَـٰتِ ضَبْحًۭا ﴿١﴾

អល់ឡោះបានស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់យ៉ា ងខ្លាំងនៅក្នុងសមរភូមិ។

فَٱلْمُورِيَـٰتِ قَدْحًۭا ﴿٢﴾

ហើយទ្រង់ស្បថនឹងសត្វសេះដែលរត់យ៉ា ងលឿនរហូតចេញផ្កា ភ្លើងតាមក្រចករបស់វានៅពេលដែលវាផាយជាន់យ៉ា ងខ្លាំង ទៅលើដុំថ្ម ។

فَٱلْمُغِيرَٰتِ صُبْحًۭا ﴿٣﴾

ហើយទ្រង់ស្បថនឹងសត្វសេះដែលវាបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម فأثرن به نقعا

فَأَثَرْنَ بِهِۦ نَقْعًۭا ﴿٤﴾

ដោយពួកវាធ្វើឱ្យធូលីប៉ើងហុយទ្រលោមនៅចំពោះមុខសត្រូវ។ فوسطن به جمعا

فَوَسَطْنَ بِهِۦ جَمْعًا ﴿٥﴾

ហើយពួកវាសម្រុកចូលទៅកណ្ដា លហ្វូងសត្រូវ។

إِنَّ ٱلْإِنسَـٰنَ لِرَبِّهِۦ لَكَنُودٌۭ ﴿٦﴾

ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចា ស់របស់គេ។ وإنه عل ذلك لشهيد

وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٌۭ ﴿٧﴾

គេធ្វើជាសាក្សីលើខ្លួនឯងចំពោះការរមិលគុណនេះ។ គេមិនអាចប្រកែកបានឡើយដោយសារវាបានស្តែងចេញមកយ៉ា ងច្បាស់ លាស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِنَّهُۥ لِحُبِّ ٱلْخَيْرِ لَشَدِيدٌ ﴿٨﴾

គេស្រលាញ់ទ្រព្យសម្បត្តិយ៉ា ងងប់ងល់ ហើយកំណាញ់នឹងការបរិច្ចា គទ្រព្យសម្បត្តិរបស់គេ។

۞ أَفَلَا يَعْلَمُ إِذَا بُعْثِرَ مَا فِى ٱلْقُبُورِ ﴿٩﴾

តើមនុស្សលោកដែលស្រលាញ់ងុបងល់នឹងការរស់នៅលើលោកិយនេះមិនដឹងទេឬថា នៅពេលដែលអល់ឡោះធ្វើឲ្យសាកសព នៅក្នុងផ្នូររស់ឡើងវិញ និងបញ្ចេញពួកគេពីក្នុងដីដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ រឿងនោះគឺនឹងមិនកើតឡើងដូចអ្វី ដែលពួកគេគិតស្រមៃទេនោះ?

وَحُصِّلَ مَا فِى ٱلصُّدُورِ ﴿١٠﴾

គេនឹងលាតត្រដាងនិងបញ្ជា ក់នូវអ្វីដែលនៅក្នុងដួងចិត្ត ដូចជាការនៀត(ការប៉ង) គោលជំនឿ និងអ្វីផ្សេងៗទៀត។ إن رب هم بهم يومئذ ل خبير

إِنَّ رَبَّهُم بِهِمْ يَوْمَئِذٍۢ لَّخَبِيرٌۢ ﴿١١﴾

ពិតប្រាកដណាស់នៅថ្ងៃនោះ ម្ចា ស់របស់ពួកគេដឹងបំផុតចំពោះរឿងរ៉ាវរបស់ពួកគេ។ គ្មានអ្វីអាចលាក់បាំងនឹងទ្រង់បានឡើយនៃ កិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Aadiyaat — العاديات

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា