وَٱلْفَجْرِ ﴿١﴾
អល់ឡោះជាម្ចា ស់បានស្បថនឹងពេលទៀបភ្លឺ(ពេលហ្វា ជើរ)។ وليال عشر
ទំព័រដើម›ការពន្យល់›Al-Fajr (89)
ម៉ាកកះ · 30 វាក្យខណ្ឌ
وَٱلْفَجْرِ ﴿١﴾
អល់ឡោះជាម្ចា ស់បានស្បថនឹងពេលទៀបភ្លឺ(ពេលហ្វា ជើរ)។ وليال عشر
وَلَيَالٍ عَشْرٍۢ ﴿٢﴾
ហើយទ្រង់ស្បថនឹងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។
وَٱلشَّفْعِ وَٱلْوَتْرِ ﴿٣﴾
ហើយទ្រង់ស្បថនឹងចំនួនគូ និងចំនួនសេស។
وَٱلَّيْلِ إِذَا يَسْرِ ﴿٤﴾
ហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាមកដល់ ហើយក៏បានកន្លងផុតទៅ។ការស្បថនឹងប្រការទាំងអស់នេះ គឺដើម្បីកាត់សេចក្តីលើទង្វើរបស់ពួកអ្នក។ هل فى ذلك قسم لذىحجر
هَلْ فِى ذَٰلِكَ قَسَمٌۭ لِّذِى حِجْرٍ ﴿٥﴾
តើការស្បថដែលបានលើកឡើងទាំងនេះមិនគ្រប់គ្រាន់សម្រាប់អ្នកដែលមានសតិបញ្ញា ទេឬ? ألم تركيف فعل ربك بعاد
أَلَمْ تَرَ كَيْفَ فَعَلَ رَبُّكَ بِعَادٍ ﴿٦﴾
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ថាតើម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ នៅពេលដែលពួកគេ បដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ?
إِرَمَ ذَاتِ ٱلْعِمَادِ ﴿٧﴾
និងកុលសម្ព័ន្ធអ៊ីរ៉ុមដែលជាបុព្វបុរសរបស់ក្រុមអាដដែលពួកគេមានកម្លាំងខ្លាំងក្លា និងមានសំណង់ខ្ពស់ៗ។
ٱلَّتِى لَمْ يُخْلَقْ مِثْلُهَا فِى ٱلْبِلَـٰدِ ﴿٨﴾
ដែលអល់ឡោះមិនបានបង្កើតដូចវាឡើយនៅលើផែនដីនេះ។
وَثَمُودَ ٱلَّذِينَ جَابُوا۟ ٱلصَّخْرَ بِٱلْوَادِ ﴿٩﴾
ហើយតើអ្នកមិនបានឃើញទេឬ ថាតើម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះក្រុមសាមូដ ជាក្រុមរបស់ព្យាការីសឡេះ ដែលពួកគេបានដាប់ចោះភ្នំធ្វើជាលំនៅដ្ឋាន នោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَفِرْعَوْنَ ذِى ٱلْأَوْتَادِ ﴿١٠﴾
ហើយតើអ្នកមិនបានឃើញទេឬ ថាតើម្ចា ស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះហ្វៀរអោនដែលមានពលទាហានជាច្រើនសម្រាប់ធ្វើទារុណកម្មលើមនុស្សលោកនោះ?
ٱلَّذِينَ طَغَوْا۟ فِى ٱلْبِلَـٰدِ ﴿١١﴾
ពួកទាំងនោះ គឺជាពួកដែលប្រើអំណាចផ្តាច់ការ និងបានបំពានហួសព្រំដែន ហើយរាល់ក្រុមនីមួយៗ គឺបំពានព្រំដែន(ច្បាប់របស់អល់ឡោះ)នៅក្នុងទឹកដីរបស់ ពួកគេ។
فَأَكْثَرُوا۟ فِيهَا ٱلْفَسَادَ ﴿١٢﴾
ពួកគេបង្កវិនាសកម្មយ៉ា ងច្រើននៅលើផែនដីតាមរយៈការធ្ចើឲ្យរីកសុសសាយនូវភាពគ្មា នជំនឿនិងការប្រព្រឹត្តល្មើស។ فصب عليهم ربك سوط عذاب
فَصَبَّ عَلَيْهِمْ رَبُّكَ سَوْطَ عَذَابٍ ﴿١٣﴾
ដូច្នេះ អល់ឡោះជាម្ចា ស់ក៏បានឲ្យពួកគេភ្លក្សនូវទណ្ឌ កម្មរបស់ទ្រង់ដ៏សែនឈឺចាប់បំផុត និងធ្វើឲ្យពួកគេស្លា ប់ផុតពូជពីផែនដី។
إِنَّ رَبَّكَ لَبِٱلْمِرْصَادِ ﴿١٤﴾
ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទ្រង់ជាអ្នកឃ្លាំមើលគ្រប់ទង្វើរបស់មនុស្សលោកដើម្បីទ្រង់នឹងតបស្នងឋានសួគ៌ចំពោះជនណាដែល បានសាងអំពើល្អ និងតបស្នងនូវឋាននរកចំពោះជនណាដែលសាងអំពើអាក្រក់។
فَأَمَّا ٱلْإِنسَـٰنُ إِذَا مَا ٱبْتَلَىٰهُ رَبُّهُۥ فَأَكْرَمَهُۥ وَنَعَّمَهُۥ فَيَقُولُ رَبِّىٓ أَكْرَمَنِ ﴿١٥﴾
រីឯមនុស្សលោក ជាទម្លាប់របស់គេនោះ គឺនៅពេលដែលម្ចាស់របស់គេបានសាកល្បងរូបគេដោយទ្រង់បានលើកតម្កើងរូបគេ និងបានប្រទាននូវឧបការគុណដល់ គេ ដូចជាទ្រព្យសម្បត្តិ កូនចៅ និងឋានៈសក្តិនោះ គឺគេនឹកស្មានថា អ្វីដែលគេទទួលបាននោះ គឺដោយសារតែរូបគេមានភាពខ្ពង់ខ្ពស់ចំពោះអល់ឡោះ ដោយគេ និយាយថាៈ ម្ចា ស់របស់ខ្ញុំបានលើកតម្កើងខ្ញុំ ដោយសារតែខ្ញុំសាកសមនឹងទទួលបានការលើកតម្កើងពីទ្រង់។
وَأَمَّآ إِذَا مَا ٱبْتَلَىٰهُ فَقَدَرَ عَلَيْهِ رِزْقَهُۥ فَيَقُولُ رَبِّىٓ أَهَـٰنَنِ ﴿١٦﴾
ក៏ប៉ុន្ដែ នៅពេលដែលទ្រង់សាកល្បងរូបគេដោយបានត្បិតត្បៀតលាភសក្ការៈរបស់ទ្រង់ចំពោះគេវិញនោះ ពិតណាស់គេនឹងគិតថា ទាំងនោះគឺដោយសារតែរូបគេ គ្មា នតម្លៃចំពោះម្ចា ស់របស់គេដោយគេនិយាយថាៈ ម្ចា ស់របស់ខ្ញុំធ្វើឱ្យខ្ញុំទទួលនូវភាពអាប់ឱន។
كَلَّا ۖ بَل لَّا تُكْرِمُونَ ٱلْيَتِيمَ ﴿١٧﴾
ពុំដូច្នោះឡើយ រឿងនោះមិនដូចអ្វីដែលមនុស្សលោកគិតនោះទេដែលថា ពិតណាស់ ការប្រទានឧបការគុណទាំងនេះ(ដល់ពួកគេ) គឺជាភស្តុតាងបញ្ជា ក់ពីការពេញ ចិត្តរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ ហើយការមិនប្រទានឧបការគុណ(របស់ទ្រង់ដល់ពួកគេ) គឺជាភស្តុតាងបញ្ជាក់ថា រូបគេគ្មានតម្លៃចំពោះម្ចាស់របស់ គេនោះ។ ផ្ទុយទៅវិញ ការពិត គឺដោយសារតែពួកអ្នកគ្មា នចិត្តសប្បុរសចំពោះក្មេងកំព្រានូវអ្វីដែលអល់ឡោះបានផ្តល់ឱ្យពួកអ្នកអំពីលាភសក្កា រៈនោះឡើយ។
وَلَا تَحَـٰٓضُّونَ عَلَىٰ طَعَامِ ٱلْمِسْكِينِ ﴿١٨﴾
ហើយពួកអ្នកក៏មិនជម្រុញគ្នា ឱ្យផ្តល់អាហារដល់អ្នកទីទាល់ក្រដែលគ្មា នអាហារហូបចុកនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ م
وَتَأْكُلُونَ ٱلتُّرَاثَ أَكْلًۭا لَّمًّۭا ﴿١٩﴾
ហើយពួកអ្នកកេងប្រវ័ញ្ចសិទ្ធិរបស់អ្នកទន់ខ្សោយទាំងឡាយ ដូចជាم بស្ត្រីភេទនិងកូនកំព្រាយ៉ា ងខ្លាំង ដោយមិនខ្វល់ថា វាស្របច្បាប់ឬមិនស្របច្បាប់នោះទេ។
وَتُحِبُّونَ ٱلْمَالَ حُبًّۭا جَمًّۭا ﴿٢٠﴾
ហើយពួកអ្នកថែមទាំងស្រឡាញ់ទ្រព្យសម្បត្ដិហួសហេតុដោយពួកអ្នកកំណាញ់មិនព្រមបរិច្ចាك ك គវាក្នុងមាគ៌ា អល់ឡោះឡើយ។
كَلَّآ إِذَا دُكَّتِ ٱلْأَرْضُ دَكًّۭا دَكًّۭا ﴿٢١﴾
មិនគប្បីលើពួកអ្នកធ្វើទង្វើបែបនេះនោះទេ។ហើយចូរពួកអ្នកចងចាំف ف នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យវាញ័ររញ្ជួយនិងរង្គើយ៉ា ងខ្លាំង។
وَجَآءَ رَبُّكَ وَٱلْمَلَكُ صَفًّۭا صَفًّۭا ﴿٢٢﴾
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានមកដល់ដើម្បីកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយបណ្តា ម៉ា ឡាអ៊ីកាត់ក៏បានមកដល់ដែរដោយ តម្រៀបគ្នា ជាជួរ។
وَجِا۟ىٓءَ يَوْمَئِذٍۭ بِجَهَنَّمَ ۚ يَوْمَئِذٍۢ يَتَذَكَّرُ ٱلْإِنسَـٰنُ وَأَنَّىٰ لَهُ ٱلذِّكْرَىٰ ﴿٢٣﴾
ហើយនៅថ្ងៃនោះ នរកជើហាន់ណាំត្រូវបានគេនាំមកដោយវាមានខ្សែបង្ហៀចំនួនប្រាំពីរម៉ឺន ហើយរាល់ខ្សែបង្ហៀនីមួយៗ គឺមានម៉ាឡាអ៊ីកាត់ចំនួនប្រាំពីរម៉ឺនជា អ្នកអូសទាញវា។ ហើយនៅថ្ងៃនោះដែរ មនុស្សលោកនឹងភ្ញាក់រលឹកនូវកាតព្វកិច្ចរបស់អល់ឡោះដែលគេមិនបានបំពេញ តែការភ្ញាក់រលឹកនោះ មិនបានផ្តល់ផល ប្រយោជន៍អ្វីដល់រូបគេឡើយក្នុងថ្ងៃនោះ ពីព្រោះ វាគឺថ្ងៃតបស្នង(ចំពោះទង្វើទាំងឡាយ) ពុំមែនជាថ្ងៃសាងទង្វើឡើយ។ يقول يليتنى قدمت لحياتى
يَقُولُ يَـٰلَيْتَنِى قَدَّمْتُ لِحَيَاتِى ﴿٢٤﴾
គេនឹងនិយាយទាំងសោកស្តាយជាទីបំផុតថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំគួរតែបានសាងអំពើល្អសម្រាប់ខ្លួនខ្ញុំ និងសម្រាប់ជិវិតនៅថ្ងៃបរលោកនេះដែលជាជិវិតពិត ប្រាកដ។ فيومئذ لا يعذب عذابه أحد
فَيَوْمَئِذٍۢ لَّا يُعَذِّبُ عَذَابَهُۥٓ أَحَدٌۭ ﴿٢٥﴾
ដូច្នោះនៅថ្ងៃនោះគ្មា ននរណាម្នា ក់អាចដាក់ទណ្ឌ កម្មដូចទណ្ឌ កម្មរបស់អល់ឡោះឡើយពីព្រោះទណ្ឌ កម្មអល់ឡោះគឺខ្លាំងក្លា បំផុតនិងស្ថិតស្ថេរជាដរាប។ ولا يوثق وثاقه أحد
وَلَا يُوثِقُ وَثَاقَهُۥٓ أَحَدٌۭ ﴿٢٦﴾
ហើយក៏គ្មា ននរណាម្នា ក់អាចចងពួកគ្មា នជំនឿជាជួរជាប់ដូចចំណងរបស់អល់ឡោះដែរ។
يَـٰٓأَيَّتُهَا ٱلنَّفْسُ ٱلْمُطْمَئِنَّةُ ﴿٢٧﴾
ចំណែកឯព្រលឹងអ្នកមានជំនឿវិញ នៅពេលដែលគេស្លា ប់និងនៅថ្ងៃបរលោក នឹងមានគេនិយាយទៅកាន់ព្រលឹងនោះថាៈ ឱព្រលឹងដែលនឹងនរទៅរកសេចក្តីជំនឿ និងទង្វើកុសល! بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱرْجِعِىٓ إِلَىٰ رَبِّكِ رَاضِيَةًۭ مَّرْضِيَّةًۭ ﴿٢٨﴾
ចូរអ្នកវិលត្រលប់ទៅរកម្ចា ស់របស់អ្នកវិញដោយការពេញចិត្តអំពីទ្រង់តាមរយៈផលបុណ្យដែលអ្នកទទួលបាន និងការពេញចិត្តពីអល់ឡោះជាម្ចា ស់ដោយសារទង្វើ កុសលដែលអ្នកបានសាងចុះ។
فَٱدْخُلِى فِى عِبَـٰدِى ﴿٢٩﴾
ហើយចូរអ្នកចូលទៅក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកសាងទង្វើកុសលចុះ។
وَٱدْخُلِى جَنَّتِى ﴿٣٠﴾
ហើយចូរអ្នកចូលឋានសួគ៌របស់យើងដែលយើងបានត្រៀមទុកសម្រាប់ពួកគេ(អ្នកសាងទង្វើកុសល)ជាមួយនឹងពួកគេចុះ ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ