وَٱلسَّمَآءِ وَٱلطَّارِقِ ﴿١﴾
អល់ឡោះបានស្បថនឹងមេឃ និងទ្រង់បានស្បថនឹងផ្កា យមួយដួងដែលបញ្ចេញរស្មីនៅពេលរាត្រី។
ទំព័រដើម›ការពន្យល់›At-Taariq (86)
ម៉ាកកះ · 17 វាក្យខណ្ឌ
وَٱلسَّمَآءِ وَٱلطَّارِقِ ﴿١﴾
អល់ឡោះបានស្បថនឹងមេឃ និងទ្រង់បានស្បថនឹងផ្កា យមួយដួងដែលបញ្ចេញរស្មីនៅពេលរាត្រី។
وَمَآ أَدْرَىٰكَ مَا ٱلطَّارِقُ ﴿٢﴾
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដឹងថា អាត់តរិក ជាអ្វីនោះ?
ٱلنَّجْمُ ٱلثَّاقِبُ ﴿٣﴾
វាគឺជាផ្កា យមួយដួងដែលបញ្ចេញរស្មីយ៉ា ងចិញ្ចែងចិញ្ចាចនៅលើមេឃ។ إن كل نفس لما عليها حافظ
إِن كُلُّ نَفْسٍۢ لَّمَّا عَلَيْهَا حَافِظٌۭ ﴿٤﴾
ហើយជីវិតគ្រប់រូបសុទ្ធតែត្រូវបានអល់ឡោះឱ្យម៉ា ឡាអ៊ីកាត់មួយរូបទទួលខុសត្រូវចំពោះវា ដោយថែរក្សា(កត់ត្រាទុក)ទង្វើរបស់គេ ដើម្បីជំនុំជម្រះនៅថ្ងៃបរលោក។
فَلْيَنظُرِ ٱلْإِنسَـٰنُ مِمَّ خُلِقَ ﴿٥﴾
ដូចេ្នះ ចូរឱ្យមនុស្សលោកពិចារណាមើលចុះ ថាតើអល់ឡោះបានបង្កើតរូបគេមកពីអ្វី ដើម្បីឱ្យគេបានដឹងច្បាស់ពីសមត្ថភាពដ៏ អស្ចា រ្យរបស់អល់ឡោះ និងការអសមត្ថភាពរបស់មនុស្សលោក។
خُلِقَ مِن مَّآءٍۢ دَافِقٍۢ ﴿٦﴾
អល់ឡោះបានបង្កើតរូបគេពីទឹកកាមដែលបាញ់បញ្ចូលទៅក្នុងស្បូនមនុស្សស្រី។
يَخْرُجُ مِنۢ بَيْنِ ٱلصُّلْبِ وَٱلتَّرَآئِبِ ﴿٧﴾
ទឹកនេះ គឺចេញពីឆ្អឹងខ្នងរបស់បុរស និងឆ្អឹងជំនីស្ត្រី។ بلغ គម្ពីរគួរអាន · តាហ្វសៀរ إنه عل رجعه لقادر
إِنَّهُۥ عَلَىٰ رَجْعِهِۦ لَقَادِرٌۭ ﴿٨﴾
ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ ប្រសិនបើទ្រង់អាចបង្កើតរូបគេពីទឹកកាមដ៏ទន់ខ្សោយបាននោះ ពិតណាស់ទ្រង់ក៏ជាអ្នក ដែលមានសមត្ថភាពអាចធ្វើឱ្យគេមានជីវិតសារជាថ្មីបន្ទា ប់ពីរូបគេបានស្លា ប់ដើម្បីជំនុំជំរះនិងទទួលការតបស្នងនោះដែរ។
يَوْمَ تُبْلَى ٱلسَّرَآئِرُ ﴿٩﴾
នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង ដោយគេលាតត្រដាងនូវអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត ដូច ការនៀត(ការប៉ង) គោលជំនឿទាំងឡាយ និងអ្វីផ្សេងទៀត។ ដូច្នេះ គេអាចវែកញែករវាងអ្នកដែលធ្វើល្អ និងអ្នកដែលធ្វើអាក្រក់ បាន។ فما له من قوة ولا ناصر
فَمَا لَهُۥ مِن قُوَّةٍۢ وَلَا نَاصِرٍۢ ﴿١٠﴾
ពិតណាស់មនុស្សលោកនៅថ្ងៃនោះ គឺរូបគេគ្មា នអានុភាពណាមួយអាចរារាំងខ្លួនរបស់គេពីទណ្ឌ កម្មរបស់អល់ឡោះនោះឡើយ ហើយក៏គ្មា នអ្នកជួយសង្រ្គោះរូបគេ(ពីទណ្ឌ កម្ម)នោះដែរ។
وَٱلسَّمَآءِ ذَاتِ ٱلرَّجْعِ ﴿١١﴾
អល់ឡោះស្បថនឹងមេឃដែលពោពេញដោយទឹកភ្លៀង ពីព្រោះវាធ្លា ក់ពីលើមេឃម្តងហើយម្តងទៀត(មិនចេះអស់)។ ع
وَٱلْأَرْضِ ذَاتِ ٱلصَّدْعِ ﴿١٢﴾
ហើយទ្រង់ស្បថនឹងផែនដីដែលប្រេះបែកដោយសារការដុះចេញនូវរុក្ខជាតិ ផល្លា នុផល និងដើមឈើជាច្រើន។ إنه لقول فصل
إِنَّهُۥ لَقَوْلٌۭ فَصْلٌۭ ﴿١٣﴾
ពិតប្រាកដណាស់ គម្ពីរគួរអានដែលបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺជាពាក្យវែកញែករវាងត្រូវនិងខុស ការពិតនិងការភូត កុហក។
وَمَا هُوَ بِٱلْهَزْلِ ﴿١٤﴾
ហើយគម្ពីរគួរអានមិនមែនសម្រាប់លេងសើច ផ្ទុយទៅវិញវាគឺជាការពិត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ إن هم يكيدون كيدا
إِنَّهُمْ يَكِيدُونَ كَيْدًۭا ﴿١٥﴾
ពិតប្រាកដណាស់ ពួកដែលបដិសេធនឹងអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកនោះ បានប្រើកលល្បិចជាច្រើនដើម្បី ច្រានចោល(បដិសេធ)នូវការអំពាវនាវរបស់គាត់(អ្នកនាំសារ) និងបំផ្លា ញការអំពាវនាវនោះ។ وأ كيد كيدا
وَأَكِيدُ كَيْدًۭا ﴿١٦﴾
ហើយយើង(អល់ឡោះ)ក៏មានផែនការតបតនឹងពួកគេវិញដែរ ដើម្បីបង្ហា ញពីសាសនាពិតនិងប្រឆាំងនឹងប្រការមិនពិត។
فَمَهِّلِ ٱلْكَـٰفِرِينَ أَمْهِلْهُمْ رُوَيْدًۢا ﴿١٧﴾
ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពន្យារពេលឱ្យពួកគ្មានជំនឿទាំងនោះមួយរយៈពេលខ្លីសិនចុះ និងកុំសុំឱ្យទណ្ឌកម្មនិងការ វិនាសអន្តរាយឆាប់កើតមានចំពោះពួកគេអ្វី។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ