وَٱلسَّمَآءِ ذَاتِ ٱلْبُرُوجِ ﴿١﴾
អល់ឡោះស្បថនឹងមេឃដែលមានផ្កា យជាច្រើន រួមទាំងព្រះអាទិត្យ ព្រះចន្ទ និងអ្វីផ្សេងទៀត។
ទំព័រដើម›ការពន្យល់›Al-Burooj (85)
ម៉ាកកះ · 22 វាក្យខណ្ឌ
وَٱلسَّمَآءِ ذَاتِ ٱلْبُرُوجِ ﴿١﴾
អល់ឡោះស្បថនឹងមេឃដែលមានផ្កា យជាច្រើន រួមទាំងព្រះអាទិត្យ ព្រះចន្ទ និងអ្វីផ្សេងទៀត។
وَٱلْيَوْمِ ٱلْمَوْعُودِ ﴿٢﴾
ហើយទ្រង់ស្បថនឹងថ្ងៃបរលោក ជាថ្ងៃដែលគេសន្យាថានឹងប្រមូលផ្តុំម៉ា ខ្លូកទាំងអស់។ وشاهد ومشهود
وَشَاهِدٍۢ وَمَشْهُودٍۢ ﴿٣﴾
ហើយទ្រង់ស្បថនឹងរាល់អ្នកដែលធ្វើសាក្សីទាំងអស់ ដូចជា ព្យាការីទាំងឡាយ គឺធ្វើសាក្សីលើប្រជាជាតិរបស់ខ្លួន ហើយទ្រង់ស្បថនឹងរាល់អ្នកដែល ត្រូវគេធ្វើសាក្សីឱ្យ ដូចជាប្រជាជាតិធ្វើសាក្សីឱ្យបណ្តា ព្យាការីរបស់ពួកគេ។
قُتِلَ أَصْحَـٰبُ ٱلْأُخْدُودِ ﴿٤﴾
គេបានដាក់បណ្ដា សាចំពោះក្រុមអ៊ួខទូតជាពួកដែលជីករណ្ដៅ ដ៏ធំមួយនៅលើផែនដី
ٱلنَّارِ ذَاتِ ٱلْوَقُودِ ﴿٥﴾
ហើយពួកគេបង្កាត់ភ្លើងនៅក្នុងរណ្តៅ នោះរួចពួកគេបោះបណ្តា អ្នកមានជំនឿទាំងរស់ចូលក្នុងរណ្តៅ ភ្លើង إذ هم عليها قعود
إِذْ هُمْ عَلَيْهَا قُعُودٌۭ ﴿٦﴾
ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅ ដែលពោរពេញទៅដោយភ្លើងនោះ
وَهُمْ عَلَىٰ مَا يَفْعَلُونَ بِٱلْمُؤْمِنِينَ شُهُودٌۭ ﴿٧﴾
ដោយពួកគេសម្លឹងមើលទៅចំពោះទារុណកម្មដែលពួកគេកំពុងតែប្រព្រឹត្ដទៅលើបណ្ដា អ្នកដែលមានជំនឿ ដោយសារតែពួកគេបានមានវត្តមាននៅ ទីនោះ។
وَمَا نَقَمُوا۟ مِنْهُمْ إِلَّآ أَن يُؤْمِنُوا۟ بِٱللَّهِ ٱلْعَزِيزِ ٱلْحَمِيدِ ﴿٨﴾
ហើយការដែលពួកគ្មានជំនឿទាំងនោះធ្វើទារុណកម្មទៅលើបណ្តា អ្នកមានជំនឿនោះ គឺគ្មានក្រៅពីដោយសារតែពួកគេ(បណ្តា អ្នកមានជំនឿ)មាន ជំនឿចំពោះអល់ឡោះដែលជាម្ចា ស់មហាខ្លាំងពូកែដែលគ្មា ននណាម្នា ក់អាចឈ្នះទ្រង់ និងជាអ្នកដែលត្រូវបានអ្វីគ្រប់យ៉ា ងកោតសរសើរចំពោះទ្រង់ន بلغ គម្ពីរគួរអាន · តាហ្វសៀរ ោះឡើយ។
ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ شَهِيدٌ ﴿٩﴾
ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយទ្រង់ឃើញបំផុតនូវរាល់អ្វីៗទាំងអស់ដោយគ្មាន អ្វីមួយនៃកិច្ចការខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងនឹងទ្រង់បានឡើយ។
إِنَّ ٱلَّذِينَ فَتَنُوا۟ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ ثُمَّ لَمْ يَتُوبُوا۟ فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ ٱلْحَرِيقِ ﴿١٠﴾
ពិតប្រាកដណាស់ ពួកដែលធ្វើទារុណកម្មទៅលើបណ្តា អ្នកមានជំនឿប្រុសស្រីដោយដុតនឹងភ្លើងដើម្បីឱ្យពួកគេងាកចេញពីការមានជំនឿ ចំពោះអល់ឡោះតែមួយគត់ បន្ទា ប់មក ពួកគេមិនបានសារភាពកំហុសទៅចំពោះអល់ឡោះពីអំពើបាបរបស់ពួកគេទេនោះ ពិតណាស់នៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មនៃឋាននរកជើហាន់ណាំ ហើយនឹងត្រូវទទួលទណ្ឌកម្មភ្លើងនរកដែលឆាបឆេះពួកគេ ជាការតបស្នងចំពោះពួកគេទៅលើ ទង្វើដែលពួកគេបានប្រព្រឹត្តលើបណ្តា អ្នកមានជំនឿដោយដុតនឹងភ្លើង(ទាំងរស់)នោះ។
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَهُمْ جَنَّـٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۚ ذَٰلِكَ ٱلْفَوْزُ ٱلْكَبِيرُ ﴿١١﴾
ពិតប្រាកដណាស់ បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងនូវទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើន ហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ការតបស្នងដែលគេបានត្រៀមសម្រាប់ពួកគេនោះហើយ គឺជាជោគជ័យដ៏ធំធេងដែលគ្មាន ជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។ إن بطش ربكلشديد
إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ ﴿١٢﴾
ពិតប្រាកដណាស់ ទណ្ឌ កម្មនៃម្ចា ស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចំពោះពួកដែលបំពាននោះ (ទោះបីជាទ្រង់ពន្យារពេលដល់គេបន្តិចក៏ដោយ) គឺខ្លាំង ក្លា ជាទីបំផុត។ إ نه هو يبدئ ويعيد
إِنَّهُۥ هُوَ يُبْدِئُ وَيُعِيدُ ﴿١٣﴾
ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបានបង្កើតម៉ា ខ្លូក និងបង្កើតទណ្ឌ កម្ម ហើយទ្រង់ជាអ្នកត្រឡប់ពួកគេទាំងពីរវិញ។
وَهُوَ ٱلْغَفُورُ ٱلْوَدُودُ ﴿١٤﴾
ហើយទ្រង់ជាម្ចា ស់មហាអភ័យទោសបំផុតចំពោះបាបកម្មសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុស ហើយពិតប្រាកដ ណាស់ ទ្រង់មហាអាណិ តស្រលាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកកោតខ្លា ច។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ذُو ٱلْعَرْشِ ٱلْمَجِيدُ ﴿١٥﴾
ទ្រង់ជាម្ចា ស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។ فعال لما يريد
فَعَّالٌۭ لِّمَا يُرِيدُ ﴿١٦﴾
ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា ដូចជាការអភ័យទោសនូវបាបកម្មចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទោសទណ្ឌ ចំពោះជនណាដែលទ្រង់មានចេតនា ដោយគ្មា ននរណាម្នា ក់បង្ខិតបង្ខំទ្រង់ឡើយ។
هَلْ أَتَىٰكَ حَدِيثُ ٱلْجُنُودِ ﴿١٧﴾
តើដំណឹ ងរបស់កងទ័ពដែលធ្វើសង្គ្រា មប្រឆាំងនឹងសេចក្តីពិត និងរារាំង(មនុស្ស)អំពីវានោះបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឬទេ? فرعون وثمود
فِرْعَوْنَ وَثَمُودَ ﴿١٨﴾
ដូចជាហ្វៀរអោន និងពួកសាមូដដែលជាប្រជាជាតិរបស់ព្យាការីសឡេះ។
بَلِ ٱلَّذِينَ كَفَرُوا۟ فِى تَكْذِيبٍۢ ﴿١٩﴾
គ្មា នអ្វីដែលរារាំងពួកទាំងនោះមិនឲ្យមានជំនឿដោយសារតែពួកគេមិនបានដឹងពីរឿងរ៉ា វរបស់ប្រជាជាតិទាំងឡាយដែលបានបដិសេធ និងការ វិនាសអន្តរាយដែលបានកើតឡើងចំពោះពួកគេនោះទេ។ ផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកអំពី រឿងរ៉ាវទាំងនោះ ដោយពួកគេធ្វើតាមចំណង់តណ្ហា របស់ពួកគេប៉ុណ្ណោះ។
وَٱللَّهُ مِن وَرَآئِهِم مُّحِيطٌۢ ﴿٢٠﴾
ហើយអល់ឡោះដឹងជ្រួតជ្រាបនូវរាល់សកម្មភាពទាំងអស់របស់ពួកគេ ដោយគ្មានអ្វីមួយអាចរំលងផុតពីការដឹងរបស់ទ្រង់នោះឡើយ ហើយទ្រង់នឹង តបស្នងដល់ពួកគេវិញចំពោះទង្វើទាំងនោះ។ بل هوقرءان مجيد
بَلْ هُوَ قُرْءَانٌۭ مَّجِيدٌۭ ﴿٢١﴾
ហើយគម្ពីរគួរអានមិនមែនជាកំណាព្យដូចដែលពួកបដិសេធទាំងនោះបាននិយាយឡើយ។ ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើងបំផុត។ فى لوح محفوظ
فِى لَوْحٍۢ مَّحْفُوظٍۭ ﴿٢٢﴾
ដែលត្រូវបានថែរក្សានៅក្នុងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ៊្វូស)អំពីការផ្លា ស់ប្តូ ការកែប្រែ និងការបន្ថែមបន្ថយទាំងឡាយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ