سَبِّحِ ٱسْمَ رَبِّكَ ٱلْأَعْلَى ﴿١﴾
ចូរអ្នក(ព្យាការីមូហាំម៉ា ត់)លើកតម្កើងម្ចា ស់របស់អ្នកដែលជាម្ចា ស់មហាខ្ពង់ខ្ពស់លើម៉ា ខ្លូកទាំងឡាយរបស់ទ្រង់ ដោយសូត្រនាមរបស់ ទ្រង់នៅពេលដែលអ្នករំលឹកចំពោះទ្រង់ និងនៅពេលដែលអ្នកលើកតម្កើងទ្រង់ចុះ។
ទំព័រដើម›ការពន្យល់›Al-A'laa (87)
ម៉ាកកះ · 19 វាក្យខណ្ឌ
سَبِّحِ ٱسْمَ رَبِّكَ ٱلْأَعْلَى ﴿١﴾
ចូរអ្នក(ព្យាការីមូហាំម៉ា ត់)លើកតម្កើងម្ចា ស់របស់អ្នកដែលជាម្ចា ស់មហាខ្ពង់ខ្ពស់លើម៉ា ខ្លូកទាំងឡាយរបស់ទ្រង់ ដោយសូត្រនាមរបស់ ទ្រង់នៅពេលដែលអ្នករំលឹកចំពោះទ្រង់ និងនៅពេលដែលអ្នកលើកតម្កើងទ្រង់ចុះ។
ٱلَّذِى خَلَقَ فَسَوَّىٰ ﴿٢﴾
ទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកឱ្យមានលក្ខណៈសមសួនបំផុតសាកសមនឹងខ្លួនរបស់គេ។
وَٱلَّذِى قَدَّرَ فَهَدَىٰ ﴿٣﴾
ហើយទ្រង់ជាអ្នកដែលបានកំណត់នូវប្រភេទនិងលក្ខណៈសម្បត្តិរបស់ម៉ា ខ្លូកទាំងឡាយ ហើយផ្តល់ការចង្អុលបង្ហាញរាល់ម៉ា ខ្លូកទាំង អស់ទៅកាន់អ្វីដែលសាកសមនឹងពួកគេ។
وَٱلَّذِىٓ أَخْرَجَ ٱلْمَرْعَىٰ ﴿٤﴾
ហើយទ្រង់ជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតងចេញពីដីដែលអាចចិញ្ចឹមសត្វពាហនៈរបស់ពួកអ្នកបាន។
فَجَعَلَهُۥ غُثَآءً أَحْوَىٰ ﴿٥﴾
បន្ទា ប់មក ទ្រង់បានធ្វើឱ្យវា(រុក្ខជាតិ)ទៅជាក្រៀមស្វិតក្លា យជាពណ៌ ខ្មៅ បន្ទា ប់ពីវាមានពណ៌ បៃតងស្រស់។
سَنُقْرِئُكَ فَلَا تَنسَىٰٓ ﴿٦﴾
យើងនឹងសូត្រគម្ពីរគួរអានឱ្យអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ា ត់) ហើយយើងនឹងប្រមូលវាដាក់ក្នុងទ្រូងរបស់អ្នក ហើយអ្នកនឹងមិនភ្លេចវា ឡើយ។ ដូច្នេះ ចូរអ្នកកុំប្រជែងជាមួយនឹងជីព្រីលក្នុងការសូត្រ(គម្ពីរគួរអាននេះ) ដូចអ្វីដែលអ្នកធ្លា ប់បានធ្វើ(ពីមុន)ដោយសារតែអ្នកខ្លា ច ភ្លេចវាឲ្យសោះ។
إِلَّا مَا شَآءَ ٱللَّهُ ۚ إِنَّهُۥ يَعْلَمُ ٱلْجَهْرَ وَمَا يَخْفَىٰ ﴿٧﴾
លើកលែងតែអ្វីដែលអល់ឡោះមានចេតនាឱ្យអ្នកភ្លេចវាដោយគតិបណ្ឌិ ត(របស់ទ្រង់)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងនូវអ្វីដែលគេ លាតត្រដាង និងអ្វីដែលគេលាក់កំបាំង។ គ្មា នអ្វីមួយអំពីរឿងទាំងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ونيسرك لليسر
وَنُيَسِّرُكَ لِلْيُسْرَىٰ ﴿٨﴾
ហើយយើងនឹងសម្រួលដល់អ្នក(ឲ្យធ្វើ)នូវទង្វើទាំងឡាយណាដែលធ្វើឲ្យយើងពេញចិត្តក្នុងចំណោមទង្វើដែលនាំឱ្យអ្នកបានចូល ឋានសួគ៌។
فَذَكِّرْ إِن نَّفَعَتِ ٱلذِّكْرَىٰ ﴿٩﴾
ដូច្នេះ ចូរអ្នកទូន្មានមនុស្សលោកតាមវ៉ាហ៊ីដែលយើងបានផ្តល់ឱ្យអ្នកនៃគម្ពីរគួរអាន និងរំលឹកដល់ពួកគេចុះ ដរាបណាការក្រើនរំលឹក នោះនៅតែមានអ្នកស្តា ប់។ سيذك ر من يخش
سَيَذَّكَّرُ مَن يَخْشَىٰ ﴿١٠﴾
អ្នកដែលកោតខ្លាចអល់ឡោះនោះ គេនឹងទទួលយកការទូន្មានរបស់អ្នក ពីព្រោះរូបគេ គឺជាអ្នកទទួលបានផលប្រយោជន៍ពីការទូន្មាន នេះ។
وَيَتَجَنَّبُهَا ٱلْأَشْقَى ﴿١١﴾
ហើយអ្នកគ្មានជំនឿនឹងចេញឆ្ងា យនិងបែរចេញពីការទូន្មាននេះ ពីព្រោះរូបគេគឺមនុស្សដែលអពមង្គលបំផុតនៅថ្ងៃបរលោក ព្រោះរូបគេ នឹងចូលឋាននរក។
ٱلَّذِى يَصْلَى ٱلنَّارَ ٱلْكُبْرَىٰ ﴿١٢﴾
អ្នកដែលចូលឋាននរកនៅថ្ងៃបរលោកនោះ រូបគេនឹងទទួលរងនូវកម្តៅ ភ្លើងនរកជារៀងរហូត។ ثم لا يموت فيها ولا يحي
ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ ﴿١٣﴾
បន្ទា ប់មក រូបគេនឹងស្ថិតក្នុងឋាននរកជាអមតៈ ដោយរូបគេមិនអាចស្លា ប់ដើម្បីអាចសម្រាកពីទណ្ឌ កម្មនោះទេ ហើយរូបគេក៏មិនអាចរស់ ដោយសុខស្រួលដែរ(វេទនាស្ទើររស់ ស្ទើរស្លា ប់)។ قد أفلح من تزك
قَدْ أَفْلَحَ مَن تَزَكَّىٰ ﴿١٤﴾
ពិតប្រាកដណាស់ ជនណាហើយដែលជម្រះសម្អាតពីប្រការស្ហ៊ីរិកនិងអំពើល្មើសទាំងឡាយនោះ គឺពិតជាអ្នកដែលទទួលបានជោគជ័យ ដូចអ្វីដែលគេប្រាថ្នា ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَذَكَرَ ٱسْمَ رَبِّهِۦ فَصَلَّىٰ ﴿١٥﴾
ហើយគេបានរំលឹកទៅចំពោះម្ចា ស់របស់គេតាមអ្វីដែលច្បាប់បានបង្គា ប់ប្រើ(គ្រប់ប្រភេទនៃការរំលឹកទាំងអស់) ហើយគេ ប្រតិបត្ដិសឡាត(យ៉ា ងពេញលេញ)ទៅតាមរបៀបដែលគេទាមទារ។
بَلْ تُؤْثِرُونَ ٱلْحَيَوٰةَ ٱلدُّنْيَا ﴿١٦﴾
ផ្ទុយទៅវិញ ពួកអ្នកបែរជាស្រឡាញ់និងឲ្យតម្លៃជីវិតរស់នៅក្នុងលោកិយខ្លាំងជាងជិវិតនៅថ្ងៃបរលោកទៅវិញ ខណៈដែលវាទាំងពីរមាន ភាពខុសគ្នា យ៉ា ងខ្លាំង។
وَٱلْـَٔاخِرَةُ خَيْرٌۭ وَأَبْقَىٰٓ ﴿١٧﴾
ហើយចំពោះថ្ងៃបរលោក គឺវាល្អប្រសើរជាងលោកិយនិងអ្វីៗដែលមានក្នុងលោកិយទៅទៀត ទាំងទ្រព្យសម្បត្តិនិងសេចក្តីសុខសុភមង្គល ហើយវាមានជាអមតៈ(មិនសាបសូន្យឡើយ) ពីព្រោះនៅថ្ងៃបរលោកនោះ ពោរពេញទៅដោយការសើយសុខដែលគ្មា នទីបញ្ចប់ឡើយ។
إِنَّ هَـٰذَا لَفِى ٱلصُّحُفِ ٱلْأُولَىٰ ﴿١٨﴾
ពិតប្រាកដណាស់ អ្វីដែលយើង(អល់ឡោះ)បានលើកឡើងប្រាប់ដល់ពួកអ្នកទាក់ទនងនឹងបទបញ្ជា និងដំណឹ ងទាំងអស់នេះក៏មានចែង នៅក្នុងគម្ពីរដែលបានបញ្ចុះមុនអ្នក(ព្យាការីមូហាំម៉ា ត់)ផងដែរ صحف إ برهيموموس
صُحُفِ إِبْرَٰهِيمَ وَمُوسَىٰ ﴿١٩﴾
ដូចជា(នៅក្នុង)គម្ពីរដែលបានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសាជាដើម។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ