ទំព័រដើមការពន្យល់Ash-Shu'araa (26)

ការពន្យល់ Ash-Shu'araa (26) — الشعراء

ម៉ាកកះ · 227 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

طسٓمٓ ﴿١﴾

ត ស៊ីន មីម (បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពា ក៏រ៉ោះ)

تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ ٱلْمُبِينِ ﴿٢﴾

ទាំងនេះគឺជាបណ្តា វាក្យខណ្ឌ របស់គម្ពីរគួរអានដ៏ច្បាស់លាស់ដែលបញ្ជា ក់ពីប្រការដែលពិតនិងប្រការដែលមិនពិត។ لعلك بخع نفسك ألا يكونوامؤمنين

لَعَلَّكَ بَـٰخِعٌۭ نَّفْسَكَ أَلَّا يَكُونُوا۟ مُؤْمِنِينَ ﴿٣﴾

ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងសម្លា ប់ខ្លួនឯងដោយសារតែទុក្ខព្រួយនិងការយកចិត្តទុកដាក់របស់អ្នកលើការចង្អុលបង្ហា ញពួកគេទៅហើយ។

إِن نَّشَأْ نُنَزِّلْ عَلَيْهِم مِّنَ ٱلسَّمَآءِ ءَايَةًۭ فَظَلَّتْ أَعْنَـٰقُهُمْ لَهَا خَـٰضِعِينَ ﴿٤﴾

ប្រសិនបើយើងមានចេតនាបញ្ចុះនូវសញ្ញាភស្តុតាងណាមួយពីលើមេឃទៅកាន់ពួកគេនោះ យើងពិតជានឹងបញ្ចុះវាទៅកាន់ពួកគេជាមិនខាន។ នៅពេលនោះ ច្បាស់ជាក្បាលរបស់ពួកគេនឹងឱនលំទោនមករកវាជារៀងរហូតមិនខានឡើយ។ ក៏ប៉ុន្តែ យើងមិនមានចេតនាដូច្នោះឡើយ ដើម្បីជាការសាកល្បងចំពោះពួកគេ ថាតើពួកគេមានជំនឿនឹងប្រការអាថ៌កំបាំងដែរឬទេ?

وَمَا يَأْتِيهِم مِّن ذِكْرٍۢ مِّنَ ٱلرَّحْمَـٰنِ مُحْدَثٍ إِلَّا كَانُوا۟ عَنْهُ مُعْرِضِينَ ﴿٥﴾

ហើយគ្មា នការរំលឹកណាមួយដែលថ្មីដែលត្រូវបានគេបញ្ចុះវាពីម្ចា ស់ដ៏មហាសប្បុរសបានមកដល់ពួកមុស្ហរីគីនទាំងនោះដោយមាននូវភស្តុតាងដែលបញ្ជា ក់អំពី ភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ និងបញ្ជា ក់ពីសច្ចភាពរបស់ព្យាការីរបស់ទ្រង់នោះឡើយ លើកលែងតែពួកគេបានងាកចេញមិនស្តាប់វា និងមិនមានការជឿជាក់ ចំពោះវាឡើយ។

فَقَدْ كَذَّبُوا۟ فَسَيَأْتِيهِمْ أَنۢبَـٰٓؤُا۟ مَا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٦﴾

ដូច្នេះ ជាការពិតណាស់ ពួកគេបានបដិសេធចំពោះអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកកាន់ពួកគេ។ ដូចនេះ ការបញ្ជា ក់ពីដំណឹ ងដែលពួកគេធ្លា ប់បានសើច ចំអកចំពោះវានោះ នឹងមកដល់ពួកគេ ហើយទណ្ឌ កម្មប្រាកដជានឹងធ្លា ក់លើពួកគេជាមិនខាន។

أَوَلَمْ يَرَوْا۟ إِلَى ٱلْأَرْضِ كَمْ أَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۢ كَرِيمٍ ﴿٧﴾

តើពួកដែលបន្តស្ថិតលើការប្រឆាំងដែលនៅសេសសល់ទាំងនោះ ពួកគេមិនបានមើលទៅកាន់ផែនដីទេឬ ថាតើយើងបានបណ្តុះនៅលើវា(ផែនដី)នោះនូវរុក្ខជាតិ ប៉ុន្មា នប្រភេទក្នុងចំណោមប្រភេទនៃរុក្ខជាតិដែលមានទេសភាពដ៏ល្អស្រស់ស្អា ត និងមានផលប្រយោជន៍ជាច្រើននោះ?

إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ ﴿٨﴾

ពិតប្រាកដណាស់ នៅក្នុងការបណ្តុះចេញពីដីនូវរុក្ឋជាតិជាច្រើនប្រភេទខុសៗគ្នា បែបនេះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជា ក់ពីសមត្ថភាព របស់(អល់ឡោះ)អ្នកដែលបណ្តុះវា(រុក្ខជាតិ)ក្នុងការពង្រស់អ្នកដែលស្លា ប់ឲ្យរស់ឡើងវិញបាន។ ក៏ប៉ុន្តែ ពួកគេភាគច្រើនគ្មា នជំនឿឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿٩﴾

ហើយពិតប្រាកដណាស់ ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) គឺជាម្ចា ស់ដ៏មហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។

وَإِذْ نَادَىٰ رَبُّكَ مُوسَىٰٓ أَنِ ٱئْتِ ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿١٠﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) ខណៈពេលដែលម្ចាស់របស់អ្នកបានហៅព្យាការីមូសាដោយដាក់បទបញ្ជាចំពោះគេដោយឲ្យគេធ្វើដំណើ រទៅកាន់ក្រុម ដែលបំពាន តាមរយៈការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការយកក្រុមរបស់ព្យាការីមូសាធ្វើជាទាសករនោះ។

قَوْمَ فِرْعَوْنَ ۚ أَلَا يَتَّقُونَ ﴿١١﴾

ហើយពួកគេនោះ គឺជាក្រុមរបស់ហ្វៀរអោន។ ហើយគេ(ព្យាការីមូសា)ត្រូវបង្គាប់ប្រើពួកគេដោយទន់ភ្លន់បំផុត ដោយឲ្យពួកគេគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដោយការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។

قَالَ رَبِّ إِنِّىٓ أَخَافُ أَن يُكَذِّبُونِ ﴿١٢﴾

ព្យាការីមូសាបានតបថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លា ចពួកគេបដិសេធនឹងខ្ញុំចំពោះអ្វីដែលខ្ញុំបានផ្សព្វផ្សាយវាដល់ពួកគេអំពីទ្រង់នោះ។ ويضيق صدرى ولا ينطلق لسانى فأرسل إلىهرون

وَيَضِيقُ صَدْرِى وَلَا يَنطَلِقُ لِسَانِى فَأَرْسِلْ إِلَىٰ هَـٰرُونَ ﴿١٣﴾

ហើយទ្រូងរបស់ខ្ញុំបានចង្អៀតដោយសារតែការបដិសេធរបស់ពួកគេចំពោះខ្ញុំ ហើយអណ្តាតរបស់ខ្ញុំក៏និយាយមិនសូវច្បាស់ទៀត។ ដូច្នេះ សូមទ្រង់មេត្តាបញ្ជូន ម៉ា ឡាអ៊ីកាត់ជីព្រីលទៅកាន់បងប្រុសរបស់ខ្ញុំ ហារូន ដើម្បីឲ្យគាត់ធ្វើជាជំនួយការសម្រាប់ខ្ញុំផងចុះ។ ولهم على ذنب فأخاف أن يقتلون

وَلَهُمْ عَلَىَّ ذَنۢبٌۭ فَأَخَافُ أَن يَقْتُلُونِ ﴿١٤﴾

ហើយខ្ញុំធ្លា ប់មានទោសឧក្រិដ្ឋមួយជាមួយពួកគេ ដោយសារតែខ្ញុំបានសម្លា ប់ពួក”គិបទី”ម្នា ក់។ ដូច្នេះ ខ្ញុំខ្លា ចពួកគេនឹងសម្លា ប់ខ្ញុំវិញ(ប្រសិនបើខ្ញុំទៅជួបពួកគេ នោះ)។

قَالَ كَلَّا ۖ فَٱذْهَبَا بِـَٔايَـٰتِنَآ ۖ إِنَّا مَعَكُم مُّسْتَمِعُونَ ﴿١٥﴾

អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ព្យាការីមូសាវិញថាៈ ទេ! ពួកគេមិនអាចសម្លាប់អ្នកបានជាដាច់ខាត។ ហេតុនេះ ចូរអ្នក និងបងប្រុសរបស់អ្នក ហារូន នាំយកនូវសញ្ញាភស្តុតាងរបស់យើងដែលជាភស្តុតាងបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកទាំងពីរចុះ។ ជាការពិតណាស់ យើងនៅជាមួយនឹងអ្នកទាំងពីរដោយ ការជួយនិងការគាំទ្រ ជាអ្នកដែលដឹងឮនៅពេលដែលពួកអ្នកបាននិយាយ និងនៅពេលដែលគេនិយាយមកកាន់ពួកអ្នក។ គ្មានអ្វីមួយដែលអាចរំលងផុតពីយើង ដោយយើងមិនបានដឹងឮពីវានោះឡើយ។

فَأْتِيَا فِرْعَوْنَ فَقُولَآ إِنَّا رَسُولُ رَبِّ ٱلْعَـٰلَمِينَ ﴿١٦﴾

ហើយចូរអ្នកទាំងពីរទៅជួបហ្វៀរអោន ហើយនិយាយទៅកាន់គេថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់ គឺជាអ្នកនាំសារនៃម្ចាស់ដែលបានបង្កើតអ្វីៗទាំង អស់(ដែលត្រូវបានគេបញ្ជូន)មកកាន់អ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَنْ أَرْسِلْ مَعَنَا بَنِىٓ إِسْرَٰٓءِيلَ ﴿١٧﴾

សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយពួកយើងផង។ قال ألم نربك فينا وليدا ولبثت فينا من عمركسنين

قَالَ أَلَمْ نُرَبِّكَ فِينَا وَلِيدًۭا وَلَبِثْتَ فِينَا مِنْ عُمُرِكَ سِنِينَ ﴿١٨﴾

ហ្វៀរអោនក៏បានតបទៅកាន់ព្យាការីមូសាថាៈ តើយើងមិនបានចិញ្ចឹមបីបាច់ថែរក្សាអ្នកនៅក្នុងគ្រួសាររបស់យើងកាលអ្នកនៅតូច ហើយបានឲ្យអ្នករស់នៅជាមួយ យើងជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ? តើអ្វីដែលអូសទាញអ្នកទៅកាន់ការអះអាងថា រូបអ្នកជាព្យាការី(របស់អល់ឡោះ)នោះ?

وَفَعَلْتَ فَعْلَتَكَ ٱلَّتِى فَعَلْتَ وَأَنتَ مِنَ ٱلْكَـٰفِرِينَ ﴿١٩﴾

ហើយអ្នកបានប្រព្រឹត្តរឿង(បទឧក្រិដ្ឋ)ដ៏ធំមួយ ខណៈដែលអ្នកបានសម្លាប់បុរស”គិបទី”ម្នាក់ ដើម្បីជួយដល់បុរសម្នាក់នៃក្រុមរបស់អ្នកនោះ។ ហើយអ្នក គឺជា មនុស្សដែលស្ថិតនៅក្នុងចំណោមអ្នកដែលរមិលគុណចំពោះគុណបំណាច់របស់យើងចំពោះអ្នក។

قَالَ فَعَلْتُهَآ إِذًۭا وَأَنَا۠ مِنَ ٱلضَّآلِّينَ ﴿٢٠﴾

ព្យាការីមូសាបានតបទៅកាន់ហ្វៀរអោនវិញដោយទទួលស្គា ល់(ចំពោះអ្វីដែលហ្វៀរអោនបានលើកឡើង)ថាៈ ខ្ញុំពិតជាបានសម្លា ប់បុរសនោះមែនខណៈដែលខ្ញុំស្ថិត ក្នុងចំណោមអ្នកដែលល្ងង់ខ្លៅ មុនពេលដែលវ៉ា ហ៊ីបានមកល់ខ្ញុំ។

فَفَرَرْتُ مِنكُمْ لَمَّا خِفْتُكُمْ فَوَهَبَ لِى رَبِّى حُكْمًۭا وَجَعَلَنِى مِنَ ٱلْمُرْسَلِينَ ﴿٢١﴾

ហើយខ្ញុំក៏បានរត់គេចចេញពីពួកអ្នកទៅកាន់ស្រុកម៉ា ទយ៉ា ន់ក្រោយពីខ្ញុំបានសម្លា ប់គេ ដោយសារតែខ្ញុំខ្លា ចពួកអ្នកសម្លា ប់ខ្ញុំវិញ(ព្រោះតែខ្ញុំបានសម្លា ប់គេ)។ ក្រោយមក ម្ចាស់របស់ខ្ញុំបានផ្តល់នូវចំណេះដឹងដល់ខ្ញុំ ហើយបានតែងតាំងខ្ញុំជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបញ្ជូន ពួកគេទៅកាន់មនុស្សលោក។

وَتِلْكَ نِعْمَةٌۭ تَمُنُّهَا عَلَىَّ أَنْ عَبَّدتَّ بَنِىٓ إِسْرَٰٓءِيلَ ﴿٢٢﴾

ហើយការដែលអ្នកចិញ្ចឹមបីបាច់ថែរក្សាខ្ញុំដោយអ្នកមិនបានយកខ្ញុំធ្វើជាទាសករ ខណៈដែលអ្នកបានយកអម្បូរអ៊ីស្រាអែលផ្សេងទៀតធ្វើជាទាសករនោះ គឺជាគុណ បំណាច់ដ៏ពិតប្រាកដមួយដែលអ្នកបានផ្តល់វាឲ្យខ្ញុំ ក៏ប៉ុន្តែនោះ មិនអាចរារាំងខ្ញុំមិនឲ្យអំពាវនាវអ្នកនោះទេ។

قَالَ فِرْعَوْنُ وَمَا رَبُّ ٱلْعَـٰلَمِينَ ﴿٢٣﴾

ហ្វៀរអោនបានសួរទៅកាន់ព្យាការីមូសាថាៈ ហើយតើអ្វីទៅដែលជាម្ចា ស់នៃម៉ា ខ្លូកទាំងឡាយដែលអ្នកបានអះអាងថា អ្នកគឺជាអ្នកនាំសារម្នា ក់របស់ទ្រង់នោះ?

قَالَ رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَآ ۖ إِن كُنتُم مُّوقِنِينَ ﴿٢٤﴾

ព្យាការីមូសាក៏បានឆ្លើយតបទៅកាន់ហ្វៀរអោនវិញថាៈ ម្ចា ស់នៃម៉ា ខ្លូកទាំងអស់នោះ ទ្រង់គឺជាម្ចា ស់នៃមេឃជាច្រើនជាន់ និងជាម្ចា ស់នៃផែនដី ហើយនិងជាម្ចា ស់ នៃអ្វីៗដែលមាននៅចន្លោះវាទាំងពីរផងដែរ។ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿច្បាស់លាស់ថា ទ្រង់គឺជាម្ចា ស់របស់ពួកវាទាំងនោះមែននោះ ចូរពួកអ្នកគោរព សក្កា រៈចំពោះទ្រង់តែមួយគត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ قال لمن حوله ألا تستمعون

قَالَ لِمَنْ حَوْلَهُۥٓ أَلَا تَسْتَمِعُونَ ﴿٢٥﴾

ហ្វៀរអោនក៏បាននិយាយទៅកាន់ពួកមន្ត្រីដែលនៅជុំវិញគេដែលជាបក្សពួករបស់គេថាៈ តើពួកអ្នកមិនបានឮនូវចម្លើយរបស់មូសា ហើយនិងពាក្យអះអាងភូត កុហក(របស់គេ)ទេឬ?

قَالَ رَبُّكُمْ وَرَبُّ ءَابَآئِكُمُ ٱلْأَوَّلِينَ ﴿٢٦﴾

ព្យាការីមូសាបាននិយាយទៅកាន់ពួកគេទៀតថាៈ អល់ឡោះជាម្ចា ស់នោះ ទ្រង់គឺជាម្ចា ស់របស់ពួកអ្នកនិងជាម្ចា ស់របស់ជីដូនជីតារបស់ពួកអ្នកពីមុនៗមកផងដែរ។

قَالَ إِنَّ رَسُولَكُمُ ٱلَّذِىٓ أُرْسِلَ إِلَيْكُمْ لَمَجْنُونٌۭ ﴿٢٧﴾

ហ្វៀរអោនបាននិយាយថាៈ ជាការពិតណាស់ អ្នកដែលអះអាងថា ខ្លួនគេគឺជាអ្នកនាំសារមកកាន់ពួកអ្នកនោះ គឺពិតជាមនុស្សវិកលចរិតដែលមិនដឹងថាត្រូវឆ្លើយ ដូចម្តេច ហើយនិយាយនូវអ្វីដែលគេយល់មិនដល់។

قَالَ رَبُّ ٱلْمَشْرِقِ وَٱلْمَغْرِبِ وَمَا بَيْنَهُمَآ ۖ إِن كُنتُمْ تَعْقِلُونَ ﴿٢٨﴾

ព្យាការីមូសាបានពោលថាៈ អល់ឡោះជាម្ចា ស់ដែលខ្ញុំអំពាវនាវពួកអ្នកទៅកាន់ទ្រង់នោះ គឺជាម្ចា ស់នៃទិសខាងកើត និងជាម្ចា ស់នៃទិសខាងលិច ហើយក៏ជាម្ចា ស់ នៃអ្វីៗដែលមាននៅចន្លោះវាទាំងពីរផងដែរ ប្រសិនបើពួកអ្នកពិតជាមានសតិបញ្ញា ដែលចេះគិតពិចារណាពិតមែននោះ។

قَالَ لَئِنِ ٱتَّخَذْتَ إِلَـٰهًا غَيْرِى لَأَجْعَلَنَّكَ مِنَ ٱلْمَسْجُونِينَ ﴿٢٩﴾

ក្រោយពីហ្វៀរអោនអសមត្ថភាពក្នុងការជជែកវែកញែកជាមួយព្យាការីមូសារួចមក គេក៏បាននិយាយទៅកាន់ព្យាការីមូសាថាៈ ប្រសិនបើអ្នកគោរពសក្ការៈចំពោះ ម្ចា ស់ផ្សេងក្រៅពីយើងនោះ យើងនឹងធ្វើឲ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវគេឃុំឃាំងមិនខានឡើយ។ قال أولو جئتك بشىء م بين

قَالَ أَوَلَوْ جِئْتُكَ بِشَىْءٍۢ مُّبِينٍۢ ﴿٣٠﴾

ព្យាការីមូសាក៏បានតបទៅកាន់ហ្វៀរអោនវិញថាៈ តើអ្នកនឹងដាក់ខ្ញុំទៅក្នុងចំណោមអ្នកដែលត្រូវគេឃុំឃាំងឬ បើទោះបីជាខ្ញុំបាននាំមកកាន់អ្នកនូវអ្វីដែលបញ្ជាក់ពី សច្ចភាពរបស់ខ្ញុំចំពោះអ្វីដែលខ្ញុំបាននាំមកកាន់អ្នកអំពីអល់ឡោះជាម្ចា ស់ក៏ដោយនោះ?

قَالَ فَأْتِ بِهِۦٓ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿٣١﴾

ហ្វៀនអោនបានតបថាៈ បើដូច្នោះមែន ចូរអ្នកនាំយកនូវអ្វីដែលអ្នកលើកឡើងថា វាគឺជាសញ្ញាភស្តុតាងដែលបង្ហាញទៅលើសច្ចភាពរបស់អ្នកមក ប្រសិនបើអ្នក ស្ថិតក្នុងចំណោមអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងចំពោះវាមែននោះ។ فألق عصاه فإذا هى ثعبان م بين

فَأَلْقَىٰ عَصَاهُ فَإِذَا هِىَ ثُعْبَانٌۭ مُّبِينٌۭ ﴿٣٢﴾

នៅពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់ទៅលើដី។ រំពេចនោះ វាក៏បានប្រែក្លាយទៅជាសត្វពស់មួយយ៉ាងពិតប្រាកដសម្រាប់អ្នកដែលទស្សនា ទាំងឡាយ។

وَنَزَعَ يَدَهُۥ فَإِذَا هِىَ بَيْضَآءُ لِلنَّـٰظِرِينَ ﴿٣٣﴾

ហើយគាត់(ព្យាការីមូសា)ក៏ដាក់ដៃរបស់គាត់ចូលទៅក្នុងហោប៉ៅ របស់គាត់ដោយវាគ្មា នពន្លឺសចែងចាំងអ្វីនោះទេ។ តែនៅពេលដែលគាត់បានដកដៃរបស់គាត់ ចេញ(ពីហោប៉ៅ )មកវិញ រំពេចនោះ វាក៏មានពន្លឺសចែងចាំង ជាពន្លឺរស្មីដែលសចែងចាំង ពុំមែនជាពន្លឺសភឿកនោះទេហើយអ្នកដែលនៅទស្សនាទាំងអស់ក៏បាន بلغ គម្ពីរគួរអាន · តាហ្វសៀរ ឃើញយ៉ា ងដូច្នោះដែរ។ قال للملإ حوله إن هذا لسحرعليم

قَالَ لِلْمَلَإِ حَوْلَهُۥٓ إِنَّ هَـٰذَا لَسَـٰحِرٌ عَلِيمٌۭ ﴿٣٤﴾

ហ្វៀរអោនក៏បាននិយាយទៅកាន់ពួកមន្ត្រីដែលនៅជុំវិញគេដែលជាបក្សពួករបស់គេថាៈ ពិតប្រាកដណាស់ បុរសម្នាក់នេះ គឺជាគ្រូមន្តអាគមម្នាក់ដែលចេះមន្ត អាគមដ៏ប៉ិនប្រសប់បំផុត។ يريد أن يخرجكم من أرضكم بسحره فماذا تأمرون

يُرِيدُ أَن يُخْرِجَكُم مِّنْ أَرْضِكُم بِسِحْرِهِۦ فَمَاذَا تَأْمُرُونَ ﴿٣٥﴾

គេចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេ។ ដូច្នេះ តើពួកអ្នកមានគំនិតបែបណាដែរ? តើយើងគួរទប់ទល់នឹងគេវិញយ៉ាងដូច ម្តេច?

قَالُوٓا۟ أَرْجِهْ وَأَخَاهُ وَٱبْعَثْ فِى ٱلْمَدَآئِنِ حَـٰشِرِينَ ﴿٣٦﴾

ពួកគេបានឆ្លើយថាៈ ចូរអ្នកពន្យារពេលឲ្យគេ និងបងប្រុសរបស់គេសិនចុះ កុំប្រញាប់ដាក់ទណ្ឌកម្មចំពោះគេទាំងពីរ។ ហើយចូរអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុងនៃ ប្រទសអេហ្ស៊ីបនេះ ដើម្បីប្រមូលអ្នកចេះមន្តអាគមទាំងអស់មក។ يأتوك بكل سحار عليم

يَأْتُوكَ بِكُلِّ سَحَّارٍ عَلِيمٍۢ ﴿٣٧﴾

ពួកគេនឹងនាំមកឲ្យអ្នកនូវគ្រូមន្តអាគមដែលស្ទា ត់ជំនាញបំផុតខាងមន្តអាគម។

فَجُمِعَ ٱلسَّحَرَةُ لِمِيقَـٰتِ يَوْمٍۢ مَّعْلُومٍۢ ﴿٣٨﴾

ក្រោយមក ហ្វៀរអោនក៏បានប្រមូលពួកដែលចេះមន្តអាគមរបស់គេទាំងអស់ដើម្បីប្រកួតជាមួយនឹងព្យាការីមូសា នៅក្នុងពេលវេលានិងទីកន្លែងមួយដែលត្រូវបាន កំណត់ជាក់លាក់។ وقيل للناس هل أنتم م جتمعون

وَقِيلَ لِلنَّاسِ هَلْ أَنتُم مُّجْتَمِعُونَ ﴿٣٩﴾

ហើយមានគេនិយាយទៅកាន់មនុស្សលោក(ដែលមកចូលរួមទស្សនា)ថាៈ តើពួកអ្នកមកជួបជុំគ្នានេះដើម្បីមើល ថាតើមូសា ឬក៏ពួកគ្រូមន្តអាគមដែលជាអ្នក ឈ្នះឬ?

لَعَلَّنَا نَتَّبِعُ ٱلسَّحَرَةَ إِن كَانُوا۟ هُمُ ٱلْغَـٰلِبِينَ ﴿٤٠﴾

សង្ឃឹមថា ពួកយើងនឹងតាមសាសនារបស់គ្រូមន្តអាគមទាំងនោះប្រសិនបើពួកគេទទួលជ័យជម្នះលើមូសានោះ។

فَلَمَّا جَآءَ ٱلسَّحَرَةُ قَالُوا۟ لِفِرْعَوْنَ أَئِنَّ لَنَا لَأَجْرًا إِن كُنَّا نَحْنُ ٱلْغَـٰلِبِينَ ﴿٤١﴾

ហើយនៅពេលដែលពួកគ្រូមន្តអាគមទាំងនោះបានមកដល់ហ្វៀរអោនដើម្បីប្រកួតជាមួយនឹងព្យាការីមូសា ពួកគេបាននិយាយទៅកាន់ហ្វៀរអោនថាៈ តើពួកយើង នឹងទទួលបានការតបស្នងជាតំណែង ឬរង្វា ន់អ្វីដែរឬទេប្រសិនបើពួកយើងអាចយកឈ្នះលើមូសាបាននោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَ نَعَمْ وَإِنَّكُمْ إِذًۭا لَّمِنَ ٱلْمُقَرَّبِينَ ﴿٤٢﴾

ហ្វៀរអោនបានតបទៅកាន់ពួកគេវិញថាៈ បាទ ពួកអ្នកនឹងទទួលបាននូវការតបស្នង(ពីយើង)។ ហើយពិតណាស់ នៅពេលដែលពួកអ្នកយកឈ្នះលើគេបាននោះ ពួកអ្នកនឹងស្ថិតក្នុងចំណោមមនុស្សជំនិតរបស់យើង ដោយយើងនឹងផ្តល់នូវតំណែងដ៏ខ្ពង់ខ្ពស់ដល់ពួកអ្នក។

قَالَ لَهُم مُّوسَىٰٓ أَلْقُوا۟ مَآ أَنتُم مُّلْقُونَ ﴿٤٣﴾

ព្យាការីមូសាបាននិយាយទៅកាន់ពួកគេប្រកបដោយភាពជឿជាក់ចំពោះការជួយរបស់អល់ឡោះ និងប្រាកដច្បាស់(ក្នុងចិត្ត)ថា ពិតណាស់អ្វីដែលគាត់មាននោះ គឺ មិនមែនជាមន្តអាគមនោះទេដោយគាត់ពោលថាៈ ចូរពួកអ្នកបោះខ្សែ និងដំបងរបស់ពួកអ្នក(មុន)ចុះ។

فَأَلْقَوْا۟ حِبَالَهُمْ وَعِصِيَّهُمْ وَقَالُوا۟ بِعِزَّةِ فِرْعَوْنَ إِنَّا لَنَحْنُ ٱلْغَـٰلِبُونَ ﴿٤٤﴾

ពេលនោះ ពួកគេក៏បានបោះខ្សែនិងដំបងរបស់ពួកគេ ហើយពួកគេបានស្បថនៅពេលដែលពួកគេបានបោះវាថាៈ ដោយអំណាចរបស់ហ្វៀរអោន ជាការពិត ណាស់ ពួកយើង ពិតជាអ្នកដែលទទួលជ័យជម្នះ(អ្នកឈ្នះ) ហើយមូសា គឺជាអ្នកដែលទទួលបរាជ័យ(អ្នកចាញ់)។ فألق موس عصاهفإذا هى تلقف ما يأفكون

فَأَلْقَىٰ مُوسَىٰ عَصَاهُ فَإِذَا هِىَ تَلْقَفُ مَا يَأْفِكُونَ ﴿٤٥﴾

បន្ទាប់មក ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ វាក៏បានក្លាយទៅជាសត្វពស់ដ៏ធំមួយ ហើយវាក៏ទៅលេបនូវអ្វីដែលពួកគេ(គ្រូមន្តអាគម)កំពុងបំ ភ័ន្តភ្នែកមនុស្សអំពីមន្តអាគមនោះ។

فَأُلْقِىَ ٱلسَّحَرَةُ سَـٰجِدِينَ ﴿٤٦﴾

នៅពេលដែលគ្រូមន្តអាគមទាំងនោះបានឃើញដំបងរបស់ព្យាការីមូសាបានលេបនូវមន្តអាគមរបស់ពួកគេដែលពួកគេបានបោះនោះ ពួកគេក៏លំឱន កាយស៊ូជោត។

قَالُوٓا۟ ءَامَنَّا بِرَبِّ ٱلْعَـٰلَمِينَ ﴿٤٧﴾

ដោយពួកគេបាននិយាយថាៈ ពួកយើងមានជំនឿហើយនឹងម្ចា ស់នៃម៉ា ខ្លូកទាំងអស់។ رب موس وهرون

رَبِّ مُوسَىٰ وَهَـٰرُونَ ﴿٤٨﴾

ដែលជាម្ចា ស់របស់ព្យាការីមូសានិងជាម្ចា ស់របស់ព្យាការីហារូន។

قَالَ ءَامَنتُمْ لَهُۥ قَبْلَ أَنْ ءَاذَنَ لَكُمْ ۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِى عَلَّمَكُمُ ٱلسِّحْرَ فَلَسَوْفَ تَعْلَمُونَ ۚ لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَـٰفٍۢ وَلَأُصَلِّبَنَّكُمْ أَجْمَعِينَ ﴿٤٩﴾

وأ رجلكم من خلف ولأصلبنكم أ جمعين ហ្វៀរអោនក៏បាននិយាយបដិសេធចំពោះការមានជំនឿរបស់គ្រូមន្តអាគមទាំងនោះថាៈ តើពួកអ្នកមានជំនឿចំពោះមូសាមុននឹងយើងអនុញ្ញា តឲ្យពួកអ្នកមាន ជំនឿឬ? ជាការពិតណាស់ មូសា គឺជាគ្រូរបស់ពួកអ្នកដែលបានបង្រៀនមន្តអាគមដល់ពួកអ្នក ហើយពិតណាស់ ពួកអ្នកទាំងអស់គ្នាបានសហការគ្នាក្នុងការ បណ្តេ ញប្រជាជនអេហ្ស៊ីបទាំងអស់ចេញពីទឹកដីរបស់ពួកគេ។ ដូច្នេះ ពួកអ្នកគង់តែនឹងដឹងពីទារុណកម្មដែលនឹងកើតឡើងចំពោះពួកអ្នកជាមិនខាន។ យើងពិតជា នឹងកាត់ជើងម្ខាង ហើយនិងដៃម្ខាងឆ្លាស់គ្នារវាងវាទាំងពីរ ដោយកាត់ជើងស្តាំនឹងដៃឆ្វេង ហើយនិងផ្ទុយមកវិញ(កាត់ជើងឆ្វេងនឹងដៃស្តាំ)។ ក្រោយមក យើងពិត ជានឹងចងឆ្កា ងពួកអ្នកទាំងអស់គ្នា ទៅនឹងគល់ល្មើដោយមិនលើកលែងនរណាម្នា ក់ក្នុងចំណោមពួកអ្នកឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالُوا۟ لَا ضَيْرَ ۖ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ ﴿٥٠﴾

ពួកគ្រូមន្តអាគមទាំងនោះក៏បានតបទៅកាន់ហ្វៀរអោនវិញថាៈ គ្មានគ្រោះថ្នាក់អ្វីនោះទេចំពោះការគំរាមរបស់អ្នកមកចំពោះពួកយើង ដែលថានឹងកាត់(ដៃជើង ឆ្លាស់គ្នា) និងចងឆ្កាងពួកយើងនៅក្នុងលោកិយនេះនោះ ពីព្រោះទារុណកម្មរបសស់អ្នក(ចំពោះពួកយើង)នឹងបាត់បង់ទៅវិញ ហើយពួកយើងនឹងវិលត្រឡប់ទៅ កាន់ម្ចា ស់របស់ពួកយើងវិញជាមិនខាន។ហើយ(ពេលនោះ)ទ្រង់នឹងបញ្ចូលពួកយើងទៅក្នុងក្តីមេត្តា ករុណារបស់ទ្រង់ជារៀងរហូត។

إِنَّا نَطْمَعُ أَن يَغْفِرَ لَنَا رَبُّنَا خَطَـٰيَـٰنَآ أَن كُنَّآ أَوَّلَ ٱلْمُؤْمِنِينَ ﴿٥١﴾

ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថា អល់ឡោះជាម្ចា ស់ទ្រង់នឹងលុបលាងបាបកម្មទាំងឡាយរបស់ពួកយើងពីមុនមកដែលពួកយើងធ្លា ប់បានប្រព្រឹត្តនោះ ពីព្រោះ ពួកយើងគឺជាអ្នកដែលមានជំនឿ និងជឿជាក់ចំពោះព្យាការីមូសាមុនគេ។

۞ وَأَوْحَيْنَآ إِلَىٰ مُوسَىٰٓ أَنْ أَسْرِ بِعِبَادِىٓ إِنَّكُم مُّتَّبَعُونَ ﴿٥٢﴾

ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាដោយបង្គាប់ប្រើគេឲ្យនាំអម្បូរអ៊ីស្រាអែលភៀសខ្លួនចេញទាំងយប់ ពីព្រោះហ្វៀរអោន ហើយនិងបក្ស ពួករបស់គេតាមចាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ហើយ ដើម្បីនាំពួកគេត្រឡប់ទៅវិញ។

فَأَرْسَلَ فِرْعَوْنُ فِى ٱلْمَدَآئِنِ حَـٰشِرِينَ ﴿٥٣﴾

នៅពេលនោះ ហ្វៀរអោនបានចាត់តាំងមេទ័ពរបស់គេមួយចំនួនឲ្យប្រមូលទ័ពតាមបណ្តាក្រុងនានាដើម្បីតាមចាប់អម្បូរអ៊ីស្រាអែលឲ្យត្រឡប់មកវិញ នៅពេល ដែលគេ(ហ្វៀរអោន)បានដឹងពីការរត់ភៀសខ្លួនរបស់ពួកគេ(អម្បូរអ៊ីស្រាអែល)ចេញពីទឹកដីអេហ្ស៊ីបនោះ។

إِنَّ هَـٰٓؤُلَآءِ لَشِرْذِمَةٌۭ قَلِيلُونَ ﴿٥٤﴾

ហ្វៀរអោនបាននិយាយដោយមើលស្រាលចំពោះអម្បូរអ៊ីស្រអែលថាៈ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមតូចមួយប៉ុណ្ណោះ។

وَإِنَّهُمْ لَنَا لَغَآئِظُونَ ﴿٥٥﴾

ហើយពិតណាស់ ពួកគេបានធ្វើនូវទង្វើដែលធ្វើឲ្យយើងខឹងសម្បាយ៉ា ងខ្លាំងចំពោះពួកគេ។ وإنا لجميع حذرون

وَإِنَّا لَجَمِيعٌ حَـٰذِرُونَ ﴿٥٦﴾

ហើយពិតណាស់ ពួកយើងទាំងអស់គ្នា បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីតាមចាប់ពួកគេ។ فأخرجنهم من جنت وعيون

فَأَخْرَجْنَـٰهُم مِّن جَنَّـٰتٍۢ وَعُيُونٍۢ ﴿٥٧﴾

ដូច្នេះ យើង(អល់ឡោះ)បានបណ្តេ ញហ្វៀរអោននិងបក្សពួករបស់គេចេញពីទឹកដីអេហ្ស៊ីបដែលពោរពេញទៅដោយសួនឧទ្យាន មានប្រភពទឹកហូរជាច្រើន។ وكنوز ومقام كريم

وَكُنُوزٍۢ وَمَقَامٍۢ كَرِيمٍۢ ﴿٥٨﴾

និងមានឃ្លាំងទ្រព្យដ៏មានតម្លៃ ហើយនិងឋានៈដ៏ខ្ពង់ខ្ពស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

كَذَٰلِكَ وَأَوْرَثْنَـٰهَا بَنِىٓ إِسْرَٰٓءِيلَ ﴿٥٩﴾

ហើយដូចដែលយើងបានបណ្តេ ញហ្វៀរអោននិងបក្សពួករបស់គេចេញពីឧបការគុណទាំងនេះដែរ យើងបានប្រទាននូវឧបការគុណទាំងនេះឲ្យអម្បូរអ៊ីស្រាអែល នៅក្នុងទឹកដីស្ហា មបន្ទា ប់ពីពួកគេ(ហ្វៀរអោននិងបក្សពួករបស់គេ)។ فأتبعوهم م شرقين

فَأَتْبَعُوهُم مُّشْرِقِينَ ﴿٦٠﴾

ហើយហ្វៀរអោននិងបក្សពួករបស់គេបានតាមទាន់អម្បូរអ៊ីស្រាអែលនៅពេលថ្ងៃរះ។

فَلَمَّا تَرَٰٓءَا ٱلْجَمْعَانِ قَالَ أَصْحَـٰبُ مُوسَىٰٓ إِنَّا لَمُدْرَكُونَ ﴿٦١﴾

ហើយនៅពេលដែលហ្វៀរអោននិងបក្សពួករបស់គេបានជួបនឹងព្យាការីមូសានិងក្រុមរបស់គាត់ ដោយក្រុមនីមួយៗបានមើលឃើញគ្នាទៅវិញទៅមក ក្រុមរបស់ ព្យាការីមូសាក៏បាននិយាយថាៈ ពិតប្រាកដណាស់ ហ្វៀរអោននិងបក្សពួករបស់គេនឹងតាមទាន់ពួកយើងហើយ ហើយពួកយើងនឹងមិនមានផ្លូវអាចគេចពីពួកគេ បាននោះឡើយ។

قَالَ كَلَّآ ۖ إِنَّ مَعِىَ رَبِّى سَيَهْدِينِ ﴿٦٢﴾

ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថាៈ រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតស្មានឡើយ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់ស្ថិតនៅជាមួយខ្ញុំដោយ ការពង្រឹង និងការជួយ។ ទ្រង់នឹងបង្ហា ញផ្លូវខ្ញុំ និងចង្អុលបង្ហា ញខ្ញុំទៅកាន់ផ្លូវដែលជោគជ័យ(រួចផុតពីហ្វៀរអោន)ជាមិនខាន។

فَأَوْحَيْنَآ إِلَىٰ مُوسَىٰٓ أَنِ ٱضْرِب بِّعَصَاكَ ٱلْبَحْرَ ۖ فَٱنفَلَقَ فَكَانَ كُلُّ فِرْقٍۢ كَٱلطَّوْدِ ٱلْعَظِيمِ ﴿٦٣﴾

នៅពេលនោះ យើង(អល់ឡោះ)ក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាដោយបញ្ជាឲ្យគេវាយទឹកសមុទ្រនឹងដំបងរបស់គេ។ ពេលនោះ គេក៏បានវាយវា(ទឹកស មុទ្រ)នឹងដំបងនោះ។ រំពេចនោះ ទឹកសមុទ្រក៏បានញែកចេញពីគ្នា ហើយបែកចេញពីគ្នា ទៅជាដប់ពីរផ្លូវទៅតាមចំនួននៃកុលសម្ព័ន្ធរបស់អម្បូរអ៊ីស្រាអែល។ ហើយ រាល់បំណែកទឹកសមុទ្រនីមួយៗដែលញែកចេញពីគ្នា នោះប្រៀបបាននឹងភ្នំដ៏ធំ ដោយគ្មា នទឹកហូរចេញពីវា(ផ្លូវដែលញែកចេញ)នោះឡើយ។

وَأَزْلَفْنَا ثَمَّ ٱلْـَٔاخَرِينَ ﴿٦٤﴾

ហើយយើងបានធ្វើឲ្យហ្វៀរអោននិងបក្សពួករបស់គេកាន់តែខិតទៅជិតទីនោះ រហូតដល់ពួកគេបានចូលទៅក្នុងសមុទ្រនោះ ដោយពួកគេគិតស្មានថា ផ្លូវនោះអាច ឲ្យពួកគេឆ្លងកាត់បាន។ وأنجينا موس ومن معه أجمعين

وَأَنجَيْنَا مُوسَىٰ وَمَن مَّعَهُۥٓ أَجْمَعِينَ ﴿٦٥﴾

ហើយយើងក៏បានសង្គ្រោះព្យាការីមូសានិងអម្បូរអ៊ីស្រាអែលដែលនៅជាមួយគេដោយគ្មា ននរណាម្នា ក់ក្នុងចំណោមពួកគេទទួលរងនូវក្តីអន្តរាយឡើយ។

ثُمَّ أَغْرَقْنَا ٱلْـَٔاخَرِينَ ﴿٦٦﴾

បន្ទា ប់មក យើងបានបំផ្លា ញហ្វៀរអោន និងបក្សពួករបស់គេឲ្យលិចលង់ក្នុងទឹកសមុទ្រ។

إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ ﴿٦٧﴾

ជាការពិតណាស់ នៅក្នុងការញែក(ទឹក)សមុទ្រសម្រាប់ព្យាការីមូសា ការសង្គ្រោះគេ(ព្យាការីមូសា) និងការបំផ្លាញហ្វៀរអោននិងបក្សពួករបស់គេនោះ គឺជាសញ្ញា ភស្តុតាងមួយដែលបញ្ជា ក់ពីសច្ចភាពរបស់ព្យាការីមូសា។តែភាគច្រើននៃអ្នកដែលនៅជាមួយហ្វៀរអោន គឺគ្មា នជំនឿឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿٦٨﴾

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។

وَٱتْلُ عَلَيْهِمْ نَبَأَ إِبْرَٰهِيمَ ﴿٦٩﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សូត្រ(រៀបរាប់)ពីរឿងរ៉ា វរបស់ព្យាការីអ៊ីព្រហ៊ីមឲ្យពួកគេស្តា ប់ចុះ។ إذ قال لأبيه وقومه ما تعبدون

إِذْ قَالَ لِأَبِيهِ وَقَوْمِهِۦ مَا تَعْبُدُونَ ﴿٧٠﴾

ខណៈដែលគាត់បានសួរទៅកាន់ឪពុករបស់គាត់ អាហ្សើរ និងក្រុមរបស់គាត់ថាៈ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្កា រៈចំពោះវាក្រៅពីអល់ឡោះនោះ? قالوانعبد أصناما فنظل لها عكفين

قَالُوا۟ نَعْبُدُ أَصْنَامًۭا فَنَظَلُّ لَهَا عَـٰكِفِينَ ﴿٧١﴾

ក្រុមរបស់គាត់បានឆ្លើយថាៈ ពួកយើងកំពុងគោរពសក្កា រៈចំពោះរូបបដិមាទាំងអស់នេះ ហើយពួកយើងនឹងបន្តប្រកាន់ខ្ជា ប់នឹងការគោរពសក្កា រៈចំពោះវាជារៀង រហូត។ قال هل يسمعونكم إذ تدعون

قَالَ هَلْ يَسْمَعُونَكُمْ إِذْ تَدْعُونَ ﴿٧٢﴾

ព្យាការីអ៊ីព្រហ៊ីមបានសួរពួកគេទៀតថាៈ តើរូបបដិមាទាំងនេះអាចស្តា ប់ឮនូវការបួងសួងរបស់ពួកអ្នកដែរឬទេនៅពេលដែលពួកអ្នកបួងសួងសុំពីពួកវានោះ? أو ينفعونكم أو يضرون

أَوْ يَنفَعُونَكُمْ أَوْ يَضُرُّونَ ﴿٧٣﴾

ឬមួយ តើពួកវាអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកនៅពេលណាដែលពួកអ្នកគោរពប្រតិបត្តិចំពោះពួកវា ឬក៏ផ្តល់នូវគ្រោះថ្នា ក់ដល់ពួកអ្នកនៅពេលដែលពួកអ្នក ប្រឆាំងនឹងពួកវាដែរឬទេ?

قَالُوا۟ بَلْ وَجَدْنَآ ءَابَآءَنَا كَذَٰلِكَ يَفْعَلُونَ ﴿٧٤﴾

ពួកគេបានឆ្លើយថាៈ ពួកវាមិនបានឮពួកយើងនោះទេនៅពេលដែលពួកយើងបួងសួងសុំពីពួកវា ហើយក៏មិនអាចផ្តល់ផលប្រយោជន៍ដល់ពួកយើងនោះដែរ ប្រសិនបើពួកយើងគោរពប្រតិបត្តិចំពោះពួកវា និងក៏មិនអាចផ្តល់នូវគ្រោះថ្នាក់ដល់ពួកយើងដែរប្រសិនបើពួកយើងប្រឆាំងនឹងពួកវានោះ។ ផ្ទុយទៅវិញ ជាក់ ស្តែង(គឺដោយសារតែ)ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើដូច្នេះ។ ហេតុនេះ ពួកយើងក៏ធ្វើតាមពួកគាត់ទៅ។ قال أفرءيتم ما كنتم تعبدون

قَالَ أَفَرَءَيْتُم مَّا كُنتُمْ تَعْبُدُونَ ﴿٧٥﴾

ព្យាការីអ៊ីព្រហ៊ីមបានតបថាៈ តើពួកអ្នកបានគិតពិចារណានិងមើលឃើញទេថា រូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្កា រៈក្រៅពីអល់ឡោះ។

أَنتُمْ وَءَابَآؤُكُمُ ٱلْأَقْدَمُونَ ﴿٧٦﴾

ហើយនិងអ្វីដែលជីដូនជីតារបស់ពួកអ្នកជំនាន់មុនបានគោរពសក្កា រៈចំពោះវានោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ و

فَإِنَّهُمْ عَدُوٌّۭ لِّىٓ إِلَّا رَبَّ ٱلْعَـٰلَمِينَ ﴿٧٧﴾

ពិតប្រាកដណាស់ ពួកវាទាំងអស់នោះគឺជាសត្រូវរបស់ខ្ញុំដោយសារតែវា(គឺជាព្រះ)ក្លែងក្លា យលើកលែងតែអល់ឡោះដែលជាម្ចា ស់នៃម៉ា ខ្លូកទាំងអស់ប៉ុណ្ណោះ។

ٱلَّذِى خَلَقَنِى فَهُوَ يَهْدِينِ ﴿٧٨﴾

ដែលទ្រង់គឺជាអ្នកដែលបានបង្កើតខ្ញុំ និងជាអ្នកដែលចង្អុលបង្ហា ញផ្លូវដល់ខ្ញុំទៅកាន់ប្រការដែលល្អ ទាំងក្នុងលោកិយនិងថ្ងៃបរលោក។

وَٱلَّذِى هُوَ يُطْعِمُنِى وَيَسْقِينِ ﴿٧٩﴾

ហើយទ្រង់តែមួយគត់ដែលជាអ្នកផ្តល់ចំណី អាហារដល់ខ្ញុំនៅពេលដែលខ្ញុំឃ្លា ន និងផ្តល់ទឹកផឹកដល់ខ្ញុំនៅពេលដែលខ្ញុំស្រេកទឹក។ وإ ذا مرضت فهو يشفين

وَإِذَا مَرِضْتُ فَهُوَ يَشْفِينِ ﴿٨٠﴾

ហើយនៅពេលដែលខ្ញុំមានជំងឺ គឺទ្រង់តែមួយដែលធ្វើឲ្យខ្ញុំជាសះស្បើយពីជំងឺ ដោយគ្មា ននរណាម្នា ក់អាចធ្វើឲ្យខ្ញុំជាសះស្បើយពីជំងឺក្រៅពីទ្រង់ឡើយ។

وَٱلَّذِى يُمِيتُنِى ثُمَّ يُحْيِينِ ﴿٨١﴾

ហើយទ្រង់តែមួយគត់ដែលជាអ្នកអាចធ្វើឲ្យខ្ញុំស្លា ប់នៅពេលណាដែលកាលកំណត់នៃអាយុជីវិតរបស់ខ្ញុំបានមកដល់ ហើយទ្រង់ជាអ្នកដែលធ្វើឲ្យខ្ញុំរស់ឡើងវិញ បន្ទា ប់ពីការស្លា ប់របស់ខ្ញុំ។

وَٱلَّذِىٓ أَطْمَعُ أَن يَغْفِرَ لِى خَطِيٓـَٔتِى يَوْمَ ٱلدِّينِ ﴿٨٢﴾

ហើយទ្រង់តែមួយគត់ដែលខ្ញុំសង្ឃឹមចំពោះទ្រង់ថា ទ្រង់នឹងអភ័យទោសនូវរាល់បាបកម្មទាំងឡាយរបស់ខ្ញុំនៅថ្ងៃដែលទទួលការតបស្នង(ថ្ងៃបរលោក)។

رَبِّ هَبْ لِى حُكْمًۭا وَأَلْحِقْنِى بِٱلصَّـٰلِحِينَ ﴿٨٣﴾

ព្យាការីអ៊ីព្រហ៊ីមបានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់ខ្ញុំនូវការយល់ដឹងក្នុងសាសនា និងបញ្ចូលខ្ញុំទៅក្នុងចំណោមអ្នក ដែលសាងទង្វើកុសលនៃបណ្តា ព្យាការីទាំងឡាយមុនខ្ញុំដោយសូមទ្រង់មេត្តា បញ្ចូលខ្ញុំទៅក្នុងឋានសួគ៌ជាមួយនឹងពួកគេផងចុះ។

وَٱجْعَل لِّى لِسَانَ صِدْقٍۢ فِى ٱلْـَٔاخِرِينَ ﴿٨٤﴾

ហើយសូមទ្រង់មេត្តា ផ្តល់ឲ្យខ្ញុំនូវការរំលឹកនិងការកោតសរសើរដ៏ល្អប្រពៃពីបណ្តា អ្នកជំនាន់ក្រោយបន្ទា ប់ពីខ្ញុំ(មកចំពោះខ្ញុំ)ផងចុះ។

وَٱجْعَلْنِى مِن وَرَثَةِ جَنَّةِ ٱلنَّعِيمِ ﴿٨٥﴾

ហើយសូមទ្រង់មេត្តា ឲ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលមត៌កឋានសួគ៌ណាអ៊ីម(ជាឋានសួគ៌)ដែលខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿសោយសុខក្នុងវា និង សូមឲ្យខ្ញុំបានស្ថិតនៅក្នុងឋានសួគ៌នោះផងចុះ។

وَٱغْفِرْ لِأَبِىٓ إِنَّهُۥ كَانَ مِنَ ٱلضَّآلِّينَ ﴿٨٦﴾

ហើយសូមទ្រង់មេត្តាអភ័យទោសដល់ឪពុករបស់ខ្ញុំផងចុះ។ ជាការពិតណាស់ រូបគាត់បានស្ថិតក្នុងចំណោមពួកដែលវង្វេងពីការពិតដោយការធ្វើស្ហ៊ីរិក(ចំពោះ ទ្រង់)។ការបួងសួងរបស់ព្យាការីអ៊ីព្រហ៊ីមដល់ឪពុករបស់គាត់នេះ គឺមុនពេលដែលអល់ឡោះបានបញ្ជា ក់ដល់គាត់ថា ជាការពិតណាស់ ឪពុករបស់គាត់ គឺស្ថិតក្នុង بلغ គម្ពីរគួរអាន · តាហ្វសៀរ ចំណោមពួកដែលចូលក្នុងឋាននរកជើហ៊ីម។ ដូច្នេះ នៅពេលដែលបានបញ្ជាក់ដល់គាត់យ៉ាងដូច្នោះហើយនោះ គាត់ក៏បានដកខ្លួនចេញ ហើយក៏មិនបួងសួងឲ្យ ឪពុករបស់គាត់ទៀតដែរ។ ولا تخزنى يوم يبعثون

وَلَا تُخْزِنِى يَوْمَ يُبْعَثُونَ ﴿٨٧﴾

ហើយសូមទ្រង់មេត្តា កុំធ្វើឲ្យខ្ញុំអាម៉ា ស់ដោយត្រូវទទួលនូវទណ្ឌ កម្មនៅថ្ងៃដែលគេពង្រស់មនុស្សឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះផងចុះ។ يوملا ينفع مال ولا بنون

يَوْمَ لَا يَنفَعُ مَالٌۭ وَلَا بَنُونَ ﴿٨٨﴾

គឺនៅថ្ងៃដែលទ្រព្យសម្បត្តិដែលមនុស្សខំប្រឹងប្រមូលកាលនៅក្នុងលោកិយនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីនោះទេ ហើយក៏គ្មានកូនចៅដែលអាចជួយគេបាន នោះដែរ។

إِلَّا مَنْ أَتَى ٱللَّهَ بِقَلْبٍۢ سَلِيمٍۢ ﴿٨٩﴾

លើកលែងតែបុគ្គលណាដែលបានវិលត្រឡប់ទៅជួបអល់ឡោះដោយដួងចិត្តបរិសុទ្ធ ដោយគ្មានជាប់ទៅជាមួយនូវប្រការស្ហ៊ីរិក ភាពពុតត្បុត ប្រការរីយ៉ាក(ធ្វើអ្វី ដើម្បីចង់ឲ្យគេឃើញ) និងភាពក្រអឺតក្រទម(ទៅជាមួយ)ប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិរបស់គេដែលគេបានចំណាយវាក្នុងមាគ៌ាអល់ឡោះ ហើយនិងកូនចៅរបស់គេ ដែលបានបួងសួងដល់គេនោះអាចផ្តល់ផលប្រយោជន៍ដល់គេបាន។

وَأُزْلِفَتِ ٱلْجَنَّةُ لِلْمُتَّقِينَ ﴿٩٠﴾

ហើយឋានសួគ៌ត្រូវបានគេធ្វើឲ្យជិតទៅចំពោះបណ្តា អ្នកដែលកោតខ្លា ចម្ចា ស់របស់ពួកគេដោយការអនុវត្តនូវបទបញ្ជា ទាំងឡាយដែលទ្រង់បង្គា ប់ប្រើ និងចៀស ឆ្ងា យពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។

وَبُرِّزَتِ ٱلْجَحِيمُ لِلْغَاوِينَ ﴿٩١﴾

ហើយឋាននរកត្រូវបានគេបង្ហា ញឲ្យឃើញនៅឯទីវាលប្រមូលផ្តុំចំពោះពួកដែលវង្វេង ដែលពួកគេបានវង្វេងចេញពីការពិត។ وقيل لهم أين ما كنتمتعبدون

وَقِيلَ لَهُمْ أَيْنَ مَا كُنتُمْ تَعْبُدُونَ ﴿٩٢﴾

ហើយមានគេនិយាយទៅកាន់ពួកគេជាការស្តីបន្ទោ សចំពោះពួកគេថាៈ តើឯណាទៅរូបបដិមាទាំងឡាយដែលពួកអ្នកធ្លា ប់គោរពសក្កា រៈ

مِن دُونِ ٱللَّهِ هَلْ يَنصُرُونَكُمْ أَوْ يَنتَصِرُونَ ﴿٩٣﴾

ដែលពួកអ្នកគោរពសក្កា រៈចំពោះវាក្រៅពីអល់ឡោះនោះ? តើពួកវាអាចជួយពួកអ្នកដោយការពារពួកអ្នកពីទណ្ឌ កម្មរបស់អល់ឡោះ ឬក៏ពួកវាអាចជួយខ្លួនឯងបាន ដែរឬទេ?

فَكُبْكِبُوا۟ فِيهَا هُمْ وَٱلْغَاوُۥنَ ﴿٩٤﴾

ហើយពួកវា(រូបបដិមា) និងអ្នកដែលពួកវាធ្វើឲ្យវង្វេងនោះ ត្រូវបានគេបោះចូលទៅក្នុងនរកជើហ៊ីមដោយគរលើគ្នា ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وجنود إ بليس أجمعون

وَجُنُودُ إِبْلِيسَ أَجْمَعُونَ ﴿٩٥﴾

ហើយបក្សពួករបស់អ៊ីព្លិសក្នុងចំណោមពួកស្ហៃតនទាំងអស់(ក៏ត្រូវបានគេបោះចូលទៅក្នុងនរកជើហ៊ីម)ផងដែរ ដោយគ្មា នលើកលែងនរណាម្នា ក់ក្នុងចំណោម ពួកគេនោះឡើយ។ قالوا وهم فيها يختصمون

قَالُوا۟ وَهُمْ فِيهَا يَخْتَصِمُونَ ﴿٩٦﴾

ពួកមុស្ហរីគីនដែលធ្លា ប់គោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ថែមទាំងបានយកពួកវាធ្វើជាម្ចា ស់ក្រៅពីអល់ឡោះនោះ ពួកគេបាននិយាយឈ្លោះប្រកែកគ្នា ជាមួយនឹងពួក(ព្រះនានា)ដែលពួកគេធ្លា ប់គោរពសក្កា រៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះថា ៖

تَٱللَّهِ إِن كُنَّا لَفِى ضَلَـٰلٍۢ مُّبِينٍ ﴿٩٧﴾

សូមស្បថនឹងអល់ឡោះជាម្ចា ស់!ពិតប្រាកដណាស់ ពួកយើងពិតជាធ្លា ប់ស្ថិតក្នុងភាពវង្វេងពីការពិតយ៉ា ងច្បាស់លាស់

إِذْ نُسَوِّيكُم بِرَبِّ ٱلْعَـٰلَمِينَ ﴿٩٨﴾

ខណៈដែលពួកយើងបានឲ្យតម្លៃពួកអ្នកស្មើនឹង(អល់ឡោះ)ម្ចា ស់នៃម៉ា ខ្លូកទាំងអស់ដោយពួកយើងគោរពសក្កា រៈចំពោះពួកអ្នកដូចដែលពួកយើងគោរពសក្កា រៈ ចំពោះទ្រង់នោះ។

وَمَآ أَضَلَّنَآ إِلَّا ٱلْمُجْرِمُونَ ﴿٩٩﴾

ហើយគ្មា នរណាម្នា ក់ដែលបានធ្វើឲ្យពួកយើងវង្វេងពីមាគ៌ា ដែលត្រឹមត្រូវ ក្រៅពីពួកដែលប្រព្រឹត្តអំពើបាបដែលបានអូសទាញពួកយើងឲ្យគោរពសក្កា រៈចំពោះ ពួកវាក្រៅពីអល់ឡោះនោះឡើយ។ فما لنا من شفعين

فَمَا لَنَا مِن شَـٰفِعِينَ ﴿١٠٠﴾

ដូច្នេះសម្រាប់ពួកយើងគ្មា ននរណាម្នា ក់ដែលអាចជួយអន្តរាគមន៍ដល់ពួកយើងចំពោះអល់ឡោះដើម្បីរំដោះពួកយើងឲ្យរួចផុតពីទណ្ឌ កម្មរបស់ទ្រង់នោះឡើយ។ ولا صديق حميم

وَلَا صَدِيقٍ حَمِيمٍۢ ﴿١٠١﴾

ហើយក៏គ្មា នមិត្តជិតស្និទ្ធដែលស្រឡាញ់ស្មោះស្ម័គ្រណាម្នា ក់អាចជួយការពារពួកយើងនិងអាចជួយអន្តរាគមន៍ដល់ពួកយើងនោះដែរ។

فَلَوْ أَنَّ لَنَا كَرَّةًۭ فَنَكُونَ مِنَ ٱلْمُؤْمِنِينَ ﴿١٠٢﴾

តែប្រសិនបើពួកយើងមានឱកាសអាចវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតនោះ ពួកយើងនឹងក្លា យជាអ្នកដែលមានជំនឿលើអល់ឡោះជាមិនខាន។

إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ ﴿١٠٣﴾

ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវរបស់អ៊ីព្រហ៊ីមដែលបានលើកឡើងមកនេះ ហើយនិងកន្លែងវិលត្រឡប់របស់ពួកដែលបដិសេធនោះ គឺជាមេរៀនមួយសម្រាប់ អ្នកដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើនគ្មា នជំនឿឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿١٠٤﴾

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។

كَذَّبَتْ قَوْمُ نُوحٍ ٱلْمُرْسَلِينَ ﴿١٠٥﴾

ក្រុមរបស់ព្យាការីនួហបានបដិសេធនឹងបណ្តា អ្នកនាំសារទាំងអស់ ខណៈដែលពួកគេបានបដិសេធនឹងព្យាការីនួហ។ إذ قال لهم أخوهم نوح ألا تتقون

إِذْ قَالَ لَهُمْ أَخُوهُمْ نُوحٌ أَلَا تَتَّقُونَ ﴿١٠٦﴾

នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយបោះបង់ការ គោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ? إنى لكم رسول أمين

إِنِّى لَكُمْ رَسُولٌ أَمِينٌۭ ﴿١٠٧﴾

ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វី ដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿١٠٨﴾

ដូច្នេះចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ព្រម ទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ ﴿١٠٩﴾

ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចា ស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជា ម្ចា ស់នៃម៉ា ខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿١١٠﴾

ដូច្នេះចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ព្រម ទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

۞ قَالُوٓا۟ أَنُؤْمِنُ لَكَ وَٱتَّبَعَكَ ٱلْأَرْذَلُونَ ﴿١١١﴾

ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ តើឲ្យពួកយើងមានជំនឿចំពោះអ្នក(ឱនួហ) និងឲ្យពួកយើងគោរពតាមអ្វីដែលអ្នកបាននាំមកនិងអនុវត្តតាមវាយ៉ា ងដូច ម្តេច បើស្ថានភាពនៃអ្នកដែលដើរតាមអ្នកនោះ គឺសុទ្ធតែជាពួកដែលក្រីក្រទន់ខ្សោយ ហើយគ្មា នឃើញក្នុងចំណោមពួកគេ(អ្នកដែលដើរតាមអ្នក)នោះនូវអ្នកដែល មានឋានសក្តិ និងមេដឹកនាំផងនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ قال وما علمى بما كانوايعملون

قَالَ وَمَا عِلْمِى بِمَا كَانُوا۟ يَعْمَلُونَ ﴿١١٢﴾

ព្យាការីនួហបានពោលទៅកាន់ពួកគេថាៈ តើជាការងាររបស់ខ្ញុំឬដែលខ្ញុំត្រូវដឹងអំពីអ្វីដែលបណ្តាអ្នកមានជំនឿទាំងនោះបានប្រព្រឹត្តនោះ? ពិតប្រាកដណាស់ ខ្ញុំ ពុំមែនជាអ្នកដែលទទួលខុសត្រូវលើការកត់ត្រាទង្វើរបស់ពួកគេនោះឡើយ។

إِنْ حِسَابُهُمْ إِلَّا عَلَىٰ رَبِّى ۖ لَوْ تَشْعُرُونَ ﴿١١٣﴾

ការជំនុំជម្រះរបស់ពួកគេ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់តែមួយគត់ដែលទ្រង់ជាអ្នកដឹងនូវការលាក់បាំង និងការលាតត្រដាងរបស់ពួកគេ ពុំមែនខ្ញុំ(ជាអ្នក ជំនុំជម្រះពួកគេ)នោះទេ។ ប្រសិនបើពួកអ្នកដឹងដូច្នោះនោះ ពួកអ្នកនឹងមិននិយាយបែបនេះនោះទេ។

وَمَآ أَنَا۠ بِطَارِدِ ٱلْمُؤْمِنِينَ ﴿١١٤﴾

ហើយខ្ញុំមិនមែនជាអ្នកដែលបណ្តេញបណ្តា អ្នកដែលមានជំនឿចេញពីកន្លែងជួបជុំរបស់ខ្ញុំ ដើម្បីជាការឆ្លើយតបនឹងការទាមទាររបស់ពូកអ្នកដើម្បីឲ្យពួកអ្នកមាន ជំនឿនោះឡើយ។ إ ن أناإ ل انذير م بين

إِنْ أَنَا۠ إِلَّا نَذِيرٌۭ مُّبِينٌۭ ﴿١١٥﴾

ខ្ញុំមិនមែនជាអ្វីក្រៅពីជាអ្នកដែលដាស់តឿនព្រមានយ៉ា ងច្បាស់លាស់ ដែលព្រមានពួកអ្នកឲ្យប្រុងប្រយ័ត្នពីទណ្ឌ កម្មរបស់អល់ឡោះនោះឡើយ។

قَالُوا۟ لَئِن لَّمْ تَنتَهِ يَـٰنُوحُ لَتَكُونَنَّ مِنَ ٱلْمَرْجُومِينَ ﴿١١٦﴾

ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ ប្រសិនបើអ្នកមិនព្រមបញ្ឈប់នូវអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វាទេនោះ អ្នកពិតជានឹងក្លាយទៅជាអ្នក ដែលត្រូវគេប្រមាថ និងជាអ្នកដែលត្រូវគេសម្លា ប់ដោយគប់នឹងដុំថ្មជាមិនខាន។ قال رب إن قومى كذبون

قَالَ رَبِّ إِنَّ قَوْمِى كَذَّبُونِ ﴿١١٧﴾

ព្យាការីនួហបានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ក្រុមរបស់ខ្ញុំបានបដិសេធនឹងខ្ញុំ ហើយពួកគេមិនជឿជាក់ចំពោះខ្ញុំនូវអ្វីដែលខ្ញុំ បាននាំមកពីទ្រង់នោះឡើយ។

فَٱفْتَحْ بَيْنِى وَبَيْنَهُمْ فَتْحًۭا وَنَجِّنِى وَمَن مَّعِىَ مِنَ ٱلْمُؤْمِنِينَ ﴿١١٨﴾

ដូច្នេះ សូមទ្រង់មេត្តាវិនិច្ឆ័យរវាងខ្ញុំនិងពួកគេនូវការវិនិច្ឆ័យមួយ(ដ៏យុត្តិធម៌) ដោយបំផ្លាញពួកគេផងចុះដោយសារតែពួកគេនៅតែបន្តស្ថិតក្នុងភាពមិនត្រឹមត្រូវ ហើយសូមទ្រង់មេត្តា សង្គ្រោះរូបខ្ញុំនិងបណ្តា អ្នកមានជំនឿដែលនៅជាមួយខ្ញុំពីអ្វី(ទណ្ឌ កម្ម)ដែលទ្រង់នឹងបំផ្លា ញក្រុមរបស់ខ្ញុំដែលជាពួកប្រឆាំងផង។

فَأَنجَيْنَـٰهُ وَمَن مَّعَهُۥ فِى ٱلْفُلْكِ ٱلْمَشْحُونِ ﴿١١٩﴾

ពេលនោះ យើង(អល់ឡោះ)ក៏បានឆ្លើយតបនឹងការបួងសួងរបស់គេ ហើយយើងបានសង្គ្រោះគេ និងបណ្តា អ្នកមានជំនឿដែលនៅជាមួយគេ(ដោយផ្ទុកពួកគេ)ទៅ ក្នុងសំពៅមួយដែលផ្ទុកទៅដោយមនុស្ស និងសត្វ។

ثُمَّ أَغْرَقْنَا بَعْدُ ٱلْبَاقِينَ ﴿١٢٠﴾

បន្ទា ប់មកយើងបានពន្លិចពួកដែលនៅសេសសល់ក្រោយពីពួកគេ(អ្នកមានជំនឿ)ទាំងអស់ ពោលគឺក្រុមរបស់ព្យាការីនួហ(ដែលជាពួកប្រឆាំង)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ ﴿١٢١﴾

ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវដែលបានលើកឡើង ដូចជារឿងរ៉ាវរបស់ព្យាការីនួហនិងក្រុមរបស់គេ ការសង្គ្រោះព្យាការីនួហនិងបណ្តា អ្នកមានជំនឿដែលនៅ ជាមួយគេ ហើយនិងការបំផ្លា ញពួកប្រឆាំងនៃក្រុមរបស់គេនោះ គឺជាមេរៀនមួយសម្រាប់បណ្តា អ្នកទាំងឡាយដែលយកវាធ្វើជាមេរៀន។តែពួកគេភាគច្រើនគឺគ្មា ន ជំនឿឡើយ។

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿١٢٢﴾

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចដាក់ផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។

كَذَّبَتْ عَادٌ ٱلْمُرْسَلِينَ ﴿١٢٣﴾

ពួកអាទបានបដិសេធនឹងបណ្តា អ្នកនាំសារទាំងអស់ ខណៈដែលពួកគេបានបដិសេធនឹងអ្នកនាំសាររបស់ពួកគេគឺព្យាការីហ៊ូទ។ إذ قال لهم أخوهم هودألا تتقون

إِذْ قَالَ لَهُمْ أَخُوهُمْ هُودٌ أَلَا تَتَّقُونَ ﴿١٢٤﴾

នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយបោះបង់ការ គោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ? إنى لكم رسول أمين

إِنِّى لَكُمْ رَسُولٌ أَمِينٌۭ ﴿١٢٥﴾

ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វី ដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿١٢٦﴾

ដូច្នេះចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ព្រម ទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ ﴿١٢٧﴾

ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចា ស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជា ម្ចា ស់នៃម៉ា ខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។ أتبنون بكل ريع ءاية تعبثون

أَتَبْنُونَ بِكُلِّ رِيعٍ ءَايَةًۭ تَعْبَثُونَ ﴿١٢٨﴾

តើពួកអ្នកសាងសង់សំណង់អគារដ៏ខ្ពស់ស្កឹមស្កៃនៅគ្រប់ទីកន្លែងបែបនេះទទេៗដោយមិនចង់បានផលប្រយោជន៍អ្វីត្រឡប់មកកាន់ពួកអ្នកវិញ មិនថាក្នុងលោកិយ ឬបរលោករបស់ពួកអ្នកនោះឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ وتتخذون مصانع لعل كم تخلدون

وَتَتَّخِذُونَ مَصَانِعَ لَعَلَّكُمْ تَخْلُدُونَ ﴿١٢٩﴾

ហើយពួកអ្នកបានសាងសង់បន្ទា យនានា និងវិមានដ៏ប្រណី តទាំងនេះ ហាក់បីដូចជាពួកអ្នកនឹងរស់នៅជាអមតៈក្នុងលោកិយនេះដោយមិនចាក ចេញពីវា(លោកិយ)ឬ? وإذا بطشتم بطشتمجبارين

وَإِذَا بَطَشْتُم بَطَشْتُمْ جَبَّارِينَ ﴿١٣٠﴾

ហើយនៅពេលដែលពួកអ្នកវាយសម្លាប់ ឬវាយធ្វើបាបនរណាម្នាក់ ពួកអ្នកវាយធ្វើបាប(ពួកគេ)ដោយភាពព្រហើនកោងកាច គ្មានចិត្តអាណិ តអាសូរ និងក្តីមេត្តា ករុណាបន្តិចណាឡើយ។

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿١٣١﴾

ដូច្នេះចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ព្រម ទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

وَٱتَّقُوا۟ ٱلَّذِىٓ أَمَدَّكُم بِمَا تَعْلَمُونَ ﴿١٣٢﴾

ហើយចូរពួកអ្នកខ្លា ចការខឹងសម្បារបស់អល់ឡោះ ដែលទ្រង់គឺជាអ្នកដែលបានប្រទាននូវឧបការគុណទាំងឡាយរបស់ទ្រង់ដល់ពួកអ្នកនូវអ្វីដែលពួកអ្នកដឹង។ أمد كم بأ نعم وبنين

أَمَدَّكُم بِأَنْعَـٰمٍۢ وَبَنِينَ ﴿١٣٣﴾

ទ្រង់បានប្រទាននូវសត្វពាហនៈ និងកូនចៅជាច្រើនដល់ពួកអ្នក។ وجنت وعيون

وَجَنَّـٰتٍۢ وَعُيُونٍ ﴿١٣٤﴾

ទ្រង់ក៏បានប្រទានឲ្យពួកអ្នកនូវសួនឧទ្យាន និងប្រភពទឹកជាច្រើនផងដែរ។

إِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍۢ ﴿١٣٥﴾

ពិតប្រាកដណាស់ ខ្ញុំខ្លា ចពួកអ្នក(ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌ កម្មនៅថ្ងៃដ៏ធំធេងពោលគឺថ្ងៃបរលោក។

قَالُوا۟ سَوَآءٌ عَلَيْنَآ أَوَعَظْتَ أَمْ لَمْ تَكُن مِّنَ ٱلْوَٰعِظِينَ ﴿١٣٦﴾

ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ វាដូចតែគ្នាទេសម្រាប់ពួកយើង ទោះបីអ្នករំលឹកដល់ពួកយើង ឬមិនរំលឹកដល់ពួកយើងក៏ដោយ ក៏ពួកយើងមិនមាន ជំនឿចំពោះអ្នកជាដាច់ខាត ហើយក៏មិនវិលត្រឡប់(ចាកចេញ)ពីអ្វីដែលពួកយើងកំពុងតែស្ថិតនៅលើវានោះដែរ។

إِنْ هَـٰذَآ إِلَّا خُلُقُ ٱلْأَوَّلِينَ ﴿١٣٧﴾

(សាសនារបស់ពួកយើង)នេះគឺគ្មា នអ្វីក្រៅពីសាសនារបស់អ្នកជំនាន់មុន ទំនៀមទម្លា ប់របស់ពួកគេ និងអត្តចរិតរបស់ពួកគេនោះឡើយ។ وما نحن بمعذبين

وَمَا نَحْنُ بِمُعَذَّبِينَ ﴿١٣٨﴾

ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ទណ្ឌ កម្មនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَكَذَّبُوهُ فَأَهْلَكْنَـٰهُمْ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ ﴿١٣٩﴾

ដូច្នេះ ពួកគេក៏នៅតែបន្តស្ថិតនៅលើការបដិសេធនឹងព្យាការីរបស់ពួកគេ គឺព្យាការីហ៊ូទ ហើយយើងក៏បានបំផ្លា ញពួកគេដោយខ្យល់ព្យុះស្ងួតព្រោះតែការបដិសេធ របស់ពួកគេ។ ពិតណាស់នៅក្នុងព្រឹត្តិការណ៍ នៃការបំផ្លា ញនេះ គឺជាមេរៀនមួយសម្រាប់បណ្តា អ្នកទាំងឡាយដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មា ន ជំនឿឡើយ។

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿١٤٠﴾

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

كَذَّبَتْ ثَمُودُ ٱلْمُرْسَلِينَ ﴿١٤١﴾

ពួកសាមូទបានបដិសេធនឹងអ្នកនាំសារទាំងអស់ ដោយសារតែការបដិសេធរបស់ពួកគេចំពោះព្យាការីរបស់ពួកគេ គឺព្យាការីសឡេះ។ إذ قال لهم أخوهم صلح ألا تتقون

إِذْ قَالَ لَهُمْ أَخُوهُمْ صَـٰلِحٌ أَلَا تَتَّقُونَ ﴿١٤٢﴾

នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយបោះបង់ការ គោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ? إنى لكم رسول أمين

إِنِّى لَكُمْ رَسُولٌ أَمِينٌۭ ﴿١٤٣﴾

ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វី ដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿١٤٤﴾

ដូច្នេះចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ព្រម ទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ ﴿١٤٥﴾

ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចា ស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជា ម្ចា ស់នៃម៉ា ខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។

أَتُتْرَكُونَ فِى مَا هَـٰهُنَآ ءَامِنِينَ ﴿١٤٦﴾

តើពួកអ្នកគិតស្មានថា គេនឹងទុកឲ្យពួកអ្នកស្ថិតនៅលើអ្វីដែលពួកអ្នកកំពុងតែមាន(សព្វថ្ងៃ)នៃប្រការល្អ និងឧបការគុណទាំងឡាយដោយសុវត្ថិភាព ដោយគ្មាន ការភ័យខ្លា ចឬ? فى جنت وعيون

فِى جَنَّـٰتٍۢ وَعُيُونٍۢ ﴿١٤٧﴾

គឺនៅក្នុងសួនឧទ្យាននានា និងប្រភពទឹកជាច្រើន بلغ គម្ពីរគួរអាន · តាហ្វសៀរ وزروع ونخل طلعها هضيم

وَزُرُوعٍۢ وَنَخْلٍۢ طَلْعُهَا هَضِيمٌۭ ﴿١٤٨﴾

ព្រមទាំងដំណាំដាំដុះ ហើយនិងដើមល្មើដែលផ្លែរបស់វាទន់ផ្អែមឆ្ងា ញ់។

وَتَنْحِتُونَ مِنَ ٱلْجِبَالِ بُيُوتًۭا فَـٰرِهِينَ ﴿١٤٩﴾

ហើយពួកអ្នកចោះភ្នំជាច្រើនដើម្បីធ្វើជាផ្ទះសម្រាប់ពួកអ្នកស្នា ក់នៅ ដោយពួកអ្នកមានភាពស្ទា ត់ជំនាញក្នុងការឆ្លា ក់វា។

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿١٥٠﴾

ដូច្នេះចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ព្រម ទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

وَلَا تُطِيعُوٓا۟ أَمْرَ ٱلْمُسْرِفِينَ ﴿١٥١﴾

ហើយចូរពួកអ្នកកុំគោរពតាមបទបញ្ជា របស់ពួកដែលបង្កវិនាសកម្មលើខ្លួនឯងតាមរយៈការប្រព្រឹត្តនូវទង្វើបាបកម្មឲ្យសោះ។

ٱلَّذِينَ يُفْسِدُونَ فِى ٱلْأَرْضِ وَلَا يُصْلِحُونَ ﴿١٥٢﴾

គឺពួកដែលបង្កវិនាសកម្មនៅលើផែនដី តាមរយៈការធ្វើឲ្យរីកសុសសាយនូវទង្វើបាបកម្ម និងមិនព្រមកែខ្លួនដោយការប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិអល់ឡោះ នោះឡើយ។

قَالُوٓا۟ إِنَّمَآ أَنتَ مِنَ ٱلْمُسَحَّرِينَ ﴿١٥٣﴾

ក្រុមរបស់គាត់បានតបមកកាន់គាត់វិញថាៈ តាមពិត អ្នកគ្រាន់តែជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមដដែលៗ រហូតធ្វើឲ្យមន្តអាគមនោះ គ្របដណ្ត ប់លើស្មា រតីរបស់ពួកគេ ហើយធ្វើឲ្យស្មា រតីរបស់ពួកគេបាត់បង់ប៉ុណ្ណោះ។

مَآ أَنتَ إِلَّا بَشَرٌۭ مِّثْلُنَا فَأْتِ بِـَٔايَةٍ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿١٥٤﴾

អ្នកមិនមែនជាអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកយើងនោះឡើយ ហើយអ្នកក៏គ្មា នលក្ខណៈពិសេសអ្វីលើសពួកយើងដើម្បីឲ្យអ្នកក្លា យជាអ្នក នាំសារ(របស់អល់ឡោះ)នោះដែរ។ ហេតុនេះ ចូរអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយដែលបញ្ជាក់ថា អ្នកពិតជាអ្នកនាំសារ(ពីអល់ឡោះ)មក ប្រសិនបើអ្នក គឺជា អ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកអះអាងថា អ្នកពិតជាអ្នកនាំសារមែននោះ។ قال هذه ناقةلها شرب ولكم شرب يوم معلوم

قَالَ هَـٰذِهِۦ نَاقَةٌۭ لَّهَا شِرْبٌۭ وَلَكُمْ شِرْبُ يَوْمٍۢ مَّعْلُومٍۢ ﴿١٥٥﴾

ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេ(នៅពេលដែលអល់ឡោះទ្រង់បានប្រទាននូវសញ្ញា ភស្តុតាងមួយដល់គាត់ នោះគឺសត្វអូដ្ឋញីមួយក្បាលដែលអល់ឡោះ បានបញ្ចេញវាចេញពីដុំថ្ម)ថាៈ នេះគឺជាសត្វអូដ្ឋញីមួយក្បាលដែលគេ(អល់ឡោះ)ឲ្យអ្នកឃើញនិងអាចប៉ះវាបាន។ សម្រាប់វា គឺមានចំណែកផឹកទឹក ហើយសម្រាប់ ពួកអ្នកក៏មានចំណែកផឹកទឹកដូចគ្នាដែរទៅតាមថ្ងៃដែលគេបានកំណត់ជាក់លាក់។ វា(សត្វអូដ្ឋ)មិនផឹកទឹកនៅថ្ងៃដែលជាចំណែក(វេន)របស់ពួកអ្នកនោះទេ ហើយ ពួកអ្នកក៏មិនត្រូវផឹកទឹកនៅថ្ងៃដែលជាចំណែក(វេន)របស់វានោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَا تَمَسُّوهَا بِسُوٓءٍۢ فَيَأْخُذَكُمْ عَذَابُ يَوْمٍ عَظِيمٍۢ ﴿١٥٦﴾

ហើយចូរពួកអ្នកកុំប៉ះពាល់វាដោយប្រការអាក្រក់ណាមួយ ដូចជាការបង្ករបួសស្នាម ឬវាយវាឲ្យសោះ ព្រោះជាហេតុនាំឲ្យពួកអ្នកទទួលនូវទណ្ឌកម្មពីអល់ឡោះ ដែលទ្រង់នឹងបំផ្លា ញពួកអ្នកនឹងវានៅថ្ងៃដ៏ធំធេងដោយសារតែនៅក្នុងថ្ងៃនោះគឺទណ្ឌ កម្មនឹងធ្លា ក់លើពួកអ្នក។ فعقروها فأصبحوا ندمين

فَعَقَرُوهَا فَأَصْبَحُوا۟ نَـٰدِمِينَ ﴿١٥٧﴾

តែពួកគេ(ក្រុមរបស់ព្យាការីសឡេះដែលជាពួកប្រឆាំង)បានឯកភាពគ្នា លើការសំឡេះវា(សត្វអូដ្ឋ) ហើយអ្នកដែលឃោឃៅជាងគេក្នុងចំណោមពួកគេក៏បាន សំឡេះវា។ ពេលនោះ ពួកគេក៏បានក្លា យជាអ្នកដែលមានវិប្បដិសារីចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត នៅពេលដែលពួកគេបានដឹងថា ទណ្ឌ កម្មនឹងធ្លា ក់ទៅលើពួក គេដោយចៀសមិនផុត។ក៏ប៉ុន្តែ ការមានវិប្បដិសារីនៅពេលដែលឃើញនូវទណ្ឌ កម្មហើយនោះ គឺគ្មា នប្រយោជន៍ឡើយ។

فَأَخَذَهُمُ ٱلْعَذَابُ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ ﴿١٥٨﴾

នៅពេលនោះ ទណ្ឌកម្មដែលពួកគេត្រូវបានគេសន្យានឹងវា គឺការរញ្ជួយដី និងសម្រែកដ៏ខ្លាំងក្លានោះ ក៏បានឆក់យកជីវិតពួកគេ។ ពិតប្រាកដណាស់ នៅក្នុងរឿង ដែលបានលើកឡើងនៃរឿងរ៉ាវរបស់ព្យាការីសឡេះ និងក្រុមរបស់គាត់នោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មា នជំនឿ ឡើយ។

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿١٥٩﴾

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

كَذَّبَتْ قَوْمُ لُوطٍ ٱلْمُرْسَلِينَ ﴿١٦٠﴾

ក្រុមរបស់ព្យាការីលូតបានបដិសេធនឹងអ្នកនាំសារទាំងអស់ ដោយសារតែការបដិសេធពួកគេចំពោះព្យាការីរបស់ពួកគេ គឺព្យាការីលូត។ إذ قال لهم أخوهم لوط ألا تتقون

إِذْ قَالَ لَهُمْ أَخُوهُمْ لُوطٌ أَلَا تَتَّقُونَ ﴿١٦١﴾

នៅពេលដែលព្យាការីលូតដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយបោះបង់ការគោរពសក្កា រៈ ចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ? إنى لكم رسول أمين

إِنِّى لَكُمْ رَسُولٌ أَمِينٌۭ ﴿١٦٢﴾

ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វី ដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿١٦٣﴾

ដូច្នេះចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ព្រម ទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពួកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ ﴿١٦٤﴾

ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចា ស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជា ម្ចា ស់នៃម៉ា ខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។

أَتَأْتُونَ ٱلذُّكْرَانَ مِنَ ٱلْعَـٰلَمِينَ ﴿١٦٥﴾

ហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងមនុស្សប្រុសដូចគ្នា តាមទ្វា រក្រោយ(រន្ធគូទ)របស់ពួកគេ

وَتَذَرُونَ مَا خَلَقَ لَكُمْ رَبُّكُم مِّنْ أَزْوَٰجِكُم ۚ بَلْ أَنتُمْ قَوْمٌ عَادُونَ ﴿١٦٦﴾

ហើយពួកអ្នកបែរជាបោះបង់ការរួមភេទជាមួយភរិយារបស់ពួកអ្នក(តាមទ្វា រមាសរបស់ពួកនាង)ដែលអល់ឡោះបានបង្កើតវាដើម្បីបំពេញនូវចំណង់តណ្ហា របស់ពួក អ្នកបែបនេះទៅវិញ?ផ្ទុយទៅវិញ ពួកអ្នក គឺជាពួកដែលបំពានទៅលើព្រំដែនរបស់អល់ឡោះតាមរយៈទង្វើខុសប្រក្រតីដ៏អាក្រក់នេះ(គឺរួមភេទនឹងបុរសដូចគ្នា )។

قَالُوا۟ لَئِن لَّمْ تَنتَهِ يَـٰلُوطُ لَتَكُونَنَّ مِنَ ٱلْمُخْرَجِينَ ﴿١٦٧﴾

ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ ឱលូត! ប្រសិនបើអ្នកមិនបញ្ឈប់ការហាមឃាត់ពួកយើងពីទង្វើនេះ និងបដិសេធពីទង្វើនេះចំពោះពួកយើងទេនោះ ពិត ណាស់ រូបអ្នក ហើយនិងអ្នកដែលនៅជាមួយអ្នក(ដែលជាអ្នកមានជំនឿ)នឹងស្ថិតក្នុងចំណោមពួកដែលត្រូវគេបណ្តេញចេញពីភូមិស្រុករបស់ពួកយើងជា មិនខាន។

قَالَ إِنِّى لِعَمَلِكُم مِّنَ ٱلْقَالِينَ ﴿١٦٨﴾

ព្យាការីលូតក៏បានតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានប្រព្រឹត្តវានេះ។ رب نجنى وأهلى مما يعملون

رَبِّ نَجِّنِى وَأَهْلِى مِمَّا يَعْمَلُونَ ﴿١٦٩﴾

គាត់(ព្យាការីលូត)បានបួងសួងសុំពីម្ចា ស់របស់គាត់ថាៈ ឱម្ចា ស់របស់ខ្ញុំ!សូមទ្រង់មេត្តា ជួយសង្គ្រោះរូបខ្ញុំព្រមទាំងជួយសង្គ្រោះក្រុមគ្រួសាររបស់ខ្ញុំពីទណ្ឌ កម្មដែល ពួកទាំងនោះនឹងទទួលរងព្រោះតែទង្វើអាក្រក់របស់ពួកគេដែលពួកគេបានប្រព្រឹត្តនោះផងចុះ។ فنج ينه وأهله أجمعين

فَنَجَّيْنَـٰهُ وَأَهْلَهُۥٓ أَجْمَعِينَ ﴿١٧٠﴾

ពេលនោះ យើង(អល់ឡោះ)ក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងក៏បានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា ។

إِلَّا عَجُوزًۭا فِى ٱلْغَـٰبِرِينَ ﴿١٧١﴾

លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលនាងគឺជាអ្នកដែលគ្មា នជំនឿ។ដូច្នេះ នាងក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលនូវភាពវិនាសអន្តរាយ។

ثُمَّ دَمَّرْنَا ٱلْـَٔاخَرِينَ ﴿١٧٢﴾

ក្រោយពីព្យាការីលូតនិងក្រុមគ្រួសាររបស់គាត់បានចាកចេញពីភូមិ(សាទូម)ហើយនោះ យើងក៏បានបំផ្លា ញក្រុមរបស់គេដទៃទៀតដែលនៅសេសសល់ក្រោយពី គេ(ព្យាការីលូត)ដោយការបំផ្លា ញមួយយ៉ា ងខ្លាំង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَأَمْطَرْنَا عَلَيْهِم مَّطَرًۭا ۖ فَسَآءَ مَطَرُ ٱلْمُنذَرِينَ ﴿١٧٣﴾

ហើយយើងបានបញ្ចុះដុំថ្មពីលើមេឃទៅកាន់ពួកគេដែលប្រៀបបាននឹងភ្លៀងធ្លាក់។ ហើយភ្លៀង(ដុំថ្ម)ដែលព្យាការីលូតធ្លាប់បានព្រមានពួកទាំងនោះ ព្រមទាំង បានឲ្យពួកគេប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះប្រសិនបើពួកគេនៅតែបន្តប្រព្រឹត្តនូវទង្វើអាក្រក់ អសីលធម៌បែបនេះទៀតនោះ វាគឺជាភ្លៀងដែលអាក្រក់ បំផុត។

إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ ﴿١٧٤﴾

ពិតប្រាកដណាស់ នៅក្នុងការលើកឡើងពីរឿងរ៉ាវនៃការទម្លា ក់ទណ្ឌ កម្មទៅលើក្រុមរបស់ព្យាការីលូតដោយសារតែ(ពួកគេប្រព្រឹត្ត)ទង្វើអាស្រូវ អសីលធម៌នោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មា នជំនឿឡើយ។

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿١٧٥﴾

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

كَذَّبَ أَصْحَـٰبُ لْـَٔيْكَةِ ٱلْمُرْسَلِينَ ﴿١٧٦﴾

ក្រុមអៃកាស ជាក្រុមមួយដែលភូមិស្រុករបស់ពួកគេព័ទ្ធជុំវិញទៅដោយដើមឈើជាច្រើន ដែល(ភូមិនោះ)ស្ថិតនៅជិតតំបន់ម៉ា ទយ៉ា ន់ បានបដិសេធនឹងអ្នកនាំសា រទាំងអស់ ខណៈដែលពួកគេបានបដិសេធចំពោះព្យាការីរបស់ពួកគេ គឺព្យាការីស៊្ហូអែប។ إذ قال لهم شعيب ألا تتقون

إِذْ قَالَ لَهُمْ شُعَيْبٌ أَلَا تَتَّقُونَ ﴿١٧٧﴾

នៅពេលដែលស៊្ហូអែបដែលជាព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លា ចអល់ឡោះដោយបោះបង់ការគោរពសក្កា រៈចំពោះអ្នក ផ្សេងក្រៅពីទ្រង់ទេឬ? إنى لكم رسول أمين

إِنِّى لَكُمْ رَسُولٌ أَمِينٌۭ ﴿١٧٨﴾

ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វី ដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿١٧٩﴾

ដូច្នេះចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ព្រម ទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពួកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ ﴿١٨٠﴾

ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចា ស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជា ម្ចា ស់នៃម៉ា ខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ أَوْفُوا۟ ٱلْكَيْلَ وَلَا تَكُونُوا۟ مِنَ ٱلْمُخْسِرِينَ ﴿١٨١﴾

ហើយចូរពួកអ្នកបំពេញនូវការវាល់ដល់មនុស្សលោកឲ្យបានគ្រប់នៅពេលដែលពួកអ្នកលក់(អ្វីមួយ)ឲ្យពួកគេ ហើយចូរពួកអ្នកកុំធ្វើខ្លួនជាអ្នកដែលគៃបំបាត់វាល់ មិនគ្រប់ឲ្យគេនៅពេលដែលលក់(អ្វីមួយ)ឲ្យគេឲ្យសោះ។

وَزِنُوا۟ بِٱلْقِسْطَاسِ ٱلْمُسْتَقِيمِ ﴿١٨٢﴾

ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជឺងដែលត្រឹមត្រូវនៅពេលដែលពួកអ្នកថ្លឹងឲ្យអ្នកដទៃ(កុំប្រើជញ្ជីងដែលមិនត្រឹមត្រូវ)។

وَلَا تَبْخَسُوا۟ ٱلنَّاسَ أَشْيَآءَهُمْ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ ﴿١٨٣﴾

ហើយចូរពួកអ្នកកុំកេងប្រវ័ញ្ចមនុស្សលោកចំពោះកម្មសិទ្ធិរបស់ពួកគេ។ ហើយចូរពួកអ្នកកុំបង្កើននូវការបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តនូវទង្វើ បាបកម្មឲ្យសោះ។

وَٱتَّقُوا۟ ٱلَّذِى خَلَقَكُمْ وَٱلْجِبِلَّةَ ٱلْأَوَّلِينَ ﴿١٨٤﴾

ហើយចូរពួកអ្នកកោតខ្លា ច(អល់ឡោះ)អ្នកដែលបានបង្កើតពួកអ្នកនិងបានបង្កើតប្រជាជាតិជំនាន់មុនៗជាច្រើនខ្លា ចក្រែងទ្រង់ទម្លា ក់នូវទណ្ឌ កម្មមកលើពួកអ្នក។

قَالُوٓا۟ إِنَّمَآ أَنتَ مِنَ ٱلْمُسَحَّرِينَ ﴿١٨٥﴾

ក្រុមរបស់ព្យាការីស៊្ហូអែបបានពោលទៅកាន់ព្យាការីស៊្ហូអែបវិញថាៈ ពិតប្រាកដណាស់ រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមដដែលៗរហូតដល់មន្តអាគម នោះគ្របដណ្ត ប់លើប្រាជ្ញា ស្មា រតីរបស់អ្នក ហើយធ្វើឲ្យវា(ប្រាជ្ញា ស្មា រតី)បាត់បង់។

وَمَآ أَنتَ إِلَّا بَشَرٌۭ مِّثْلُنَا وَإِن نَّظُنُّكَ لَمِنَ ٱلْكَـٰذِبِينَ ﴿١٨٦﴾

ហើយអ្នកក៏មិនមែនជាអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកយើងដែរប៉ុណ្ណោះ ដោយអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ដូច្នេះ តើអ្នកអាចក្លាយ ជាអ្នកនាំសារ(របស់អល់ឡោះ)យ៉ាងដូចម្តេចទៅ? ហើយយើងជឿជាក់ថា រូបអ្នក គឺជាអ្នកដែលនិយាយកុហកចំពោះអ្វីដែលអ្នកអះអាងថា រូបអ្នកគឺជាអ្នក នាំសារ(មកពីអល់ឡោះ)នោះ។

فَأَسْقِطْ عَلَيْنَا كِسَفًۭا مِّنَ ٱلسَّمَآءِ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿١٨٧﴾

ដូច្នេះ ចូរអ្នកទម្លា ក់មួយបំណែក(នៃទណ្ឌ កម្ម)ពីលើមេឃមក ប្រសិនបើអ្នកពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។

قَالَ رَبِّىٓ أَعْلَمُ بِمَا تَعْمَلُونَ ﴿١٨٨﴾

ព្យាការីស៊្ហូអែបបានតបទៅកាន់ពួកគេវិញថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនៃប្រការស្ហ៊ីរិក និងអំពើបាបកម្មនានា ដោយគ្មានទង្វើ ណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ។

فَكَذَّبُوهُ فَأَخَذَهُمْ عَذَابُ يَوْمِ ٱلظُّلَّةِ ۚ إِنَّهُۥ كَانَ عَذَابَ يَوْمٍ عَظِيمٍ ﴿١٨٩﴾

ហើយពួកគេនៅតែបន្តស្ថិតនៅលើការបដិសេធនឹងគាត់(ព្យាការីស៊្ហូអែប)។ ដូច្នេះ ពួកគេក៏ទទួលនូវទណ្ឌកម្មដ៏ធំធេង ខណៈដែលពពកបានបាំងជាម្លប់ដល់ពួកគេ បន្ទា ប់ពីថ្ងៃដ៏ក្តៅ ខ្លាំង រួចមក ភ្លៀងភ្លើងបានធ្លា ក់ទៅលើពួកគេ ហើយក៏បានដុតបំផ្លា ញពួកគេ។ ពិតប្រាកដណាស់ ថ្ងៃនៃការវិនាសអន្តរាយរបស់ពួកគេនោះ គឺជា ថ្ងៃដ៏សែនរន្ធត់បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ ﴿١٩٠﴾

ពិតប្រាកដណាស់ នៅក្នុងព្រឹត្តិការណ៍ដែលបានលើកឡើងខាងលើនៃវិនាសកម្មរបស់ក្រុមព្យាការីស៊្ហូអែបនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មា នជំនឿឡើយ។

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿١٩١﴾

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

وَإِنَّهُۥ لَتَنزِيلُ رَبِّ ٱلْعَـٰلَمِينَ ﴿١٩٢﴾

ហើយពិតប្រាកដណាស់ គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើព្យាការីមូហាំម៉ា ត់នេះគឺត្រូវបានបញ្ចុះមកពីម្ចា ស់នៃម៉ា ខ្លូកទាំងឡាយ។

نَزَلَ بِهِ ٱلرُّوحُ ٱلْأَمِينُ ﴿١٩٣﴾

ដែលម៉ា ឡាអ៊ីកាត់ជីព្រីលដែលជាអ្នកស្មោះត្រង់បំផុត បាននាំវាមក។

عَلَىٰ قَلْبِكَ لِتَكُونَ مِنَ ٱلْمُنذِرِينَ ﴿١٩٤﴾

ដោយគេ(ជីព្រីល)សូត្រវាទៅលើដួងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកក្លា យជាអ្នកនាំសារម្នា ក់ក្នុងចំណោមអ្នកនាំសារទាំងឡាយដែលដាស់តឿនព្រមានដល់មនុស្សលោក និងព្រមានបន្លា ចពួកគេពីទណ្ឌ កម្មរបស់អល់ឡោះ។ بلسان عربى م بين

بِلِسَانٍ عَرَبِىٍّۢ مُّبِينٍۢ ﴿١٩٥﴾

ដែលគេបានបញ្ចុះវាជាភាសាអារ៉ា ប់យ៉ា ងច្បាស់លាស់។

وَإِنَّهُۥ لَفِى زُبُرِ ٱلْأَوَّلِينَ ﴿١٩٦﴾

ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ ក៏ត្រូវបានលើកឡើង(បញ្ជាក់ប្រាប់)នៅក្នុងបណ្តា គម្ពីរមុនៗ(ដែលបានបញ្ចុះពីលើមេឃ)មកផងដែរ។ ជាការពិតណាស់ បណ្តា គម្ពីរដែលបញ្ចុះពីលើមេឃពីមុនៗមកសុទ្ធតែបានផ្តល់ដំណឹ ងរីករាយចំពោះវា(ចំពោះការមកដល់នៃគម្ពីគួរអាន)។

أَوَلَمْ يَكُن لَّهُمْ ءَايَةً أَن يَعْلَمَهُۥ عُلَمَـٰٓؤُا۟ بَنِىٓ إِسْرَٰٓءِيلَ ﴿١٩٧﴾

តើវាមិនមែនជាភស្តុតាងមួយដែលបញ្ជា ក់ពីសច្ចភាពរបស់អ្នក(ព្យាការីមូហាំម៉ា ត់)សម្រាប់ពួកដែលបដិសេធនឹងអ្នកទាំងនោះទៀតឬ ដែលមានអ្នកចេះដឹងនៃអម្បូរ អ៊ីស្រាអែលបានដឹងពីធាតុពិតនៃអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក ដូចជា អាប់ទុលឡោះ កូនរបស់ សាឡាម ជាដើមនោះ?

وَلَوْ نَزَّلْنَـٰهُ عَلَىٰ بَعْضِ ٱلْأَعْجَمِينَ ﴿١٩٨﴾

ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើពូជសាសន៍មួយចំនួនក្រៅពីជនជាតិអារ៉ា ប់ដែលពួកគេមិនមែនជាអ្នកដែលនិយាយភាសាអារ៉ា ប់ទេនោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ فقرأه عليهم ما كانوابه مؤمنين

فَقَرَأَهُۥ عَلَيْهِم مَّا كَانُوا۟ بِهِۦ مُؤْمِنِينَ ﴿١٩٩﴾

រួចមក គេ(អ្នកដែលមិនមែនជាជនជាតិអារ៉ាប់)បានសូត្រវាឲ្យពួកគេស្តាប់នោះ ក៏ពួកគេមិនជឿនឹងវាដដែល ពីព្រោះពួកគេនឹងនិយាយថា ពួកយើងមិន យល់វា(គម្ពីរគួរអាន)ឡើយ។ ដូច្នេះ ចូរ ឲ្យពួកគេកោតសរសើរចំពោះអល់ឡោះជាម្ចាស់ ដែលទ្រង់បានបញ្ចុះវា(គម្ពីរគួរអាន)ជាភាសារបស់ ពួកគេ(ភាសាអារ៉ា ប់)នោះ។

كَذَٰلِكَ سَلَكْنَـٰهُ فِى قُلُوبِ ٱلْمُجْرِمِينَ ﴿٢٠٠﴾

ដូច្នោះហើយ យើងបានបញ្ចូលការប្រឆាំង និងការបដិសេធនេះទៅក្នុងដួងចិត្តរបស់ពួកដែលបំពាន។

لَا يُؤْمِنُونَ بِهِۦ حَتَّىٰ يَرَوُا۟ ٱلْعَذَابَ ٱلْأَلِيمَ ﴿٢٠١﴾

ពួកគេមិនកែប្រែភាពប្រឆាំងដែលពួកគេមាននោះទេហើយពួកគេក៏គ្មា នជំនឿនោះដែរ លុះត្រតែពួកគេបានឃើញទណ្ឌ កម្មយ៉ា ងឈឺចាប់(ផ្ទា ល់នឹងភ្នែក)។ فيأتيهم بغتة وهم لا يشعرون

فَيَأْتِيَهُم بَغْتَةًۭ وَهُمْ لَا يَشْعُرُونَ ﴿٢٠٢﴾

ក្រោយមក ទណ្ឌ កម្មក៏មកដល់ពួកគេមួយភ្លា មៗខណៈពួកគេមិនបានដឹងពីការមកដល់របស់វា។ فيقولواهل نحن منظرون

فَيَقُولُوا۟ هَلْ نَحْنُ مُنظَرُونَ ﴿٢٠٣﴾

ពេលនោះ ពួកគេនឹងនិយាយដោយភាពសោកស្តាយបំផុតនៅពេលដែលទណ្ឌ កម្មធ្លា ក់ទៅលើពួកគេភ្លា មៗនោះថាៈ តើពួកយើងជាអ្នកដែលត្រូវគេពន្យារពេល ដើម្បីឲ្យពួកយើងអាចសារភាពកំហុសចំពោះអល់ឡោះឬទេ? أ فبعذابنا يستعجلون

أَفَبِعَذَابِنَا يَسْتَعْجِلُونَ ﴿٢٠٤﴾

ដូច្នេះ តើពួកប្រឆាំងទាំងនោះសុំឲ្យទណ្ឌកម្មរបស់យើងធ្លាក់មកលើពួកគេភ្លាមៗឬ ដោយពួកគេនិយាយថាៈ ពួកយើងមិនមានជំនឿចំពោះអ្នកឡើយ លុះត្រាតែ មួយចំណែកនៃទណ្ឌ កម្មពីលើមេឃធ្លា ក់មកត្រូវពួកយើងដូចដែលអ្នកបានអះអាង? أفرءيت إن م تعنهم سنين

أَفَرَءَيْتَ إِن مَّتَّعْنَـٰهُمْ سِنِينَ ﴿٢٠٥﴾

ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងទេថា ប្រសិនបើយើងបានឲ្យពួកគ្មានជំនឿដែលងាកចេញពីការមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកទាំងនោះ បានសោយសុខនឹងឧបការគុណទាំងឡាយក្នុងរយៈពេលំណត់មួយ។

ثُمَّ جَآءَهُم مَّا كَانُوا۟ يُوعَدُونَ ﴿٢٠٦﴾

ក្រោយមក បន្ទា ប់ពីពេលវេលាដែលពួកគេបានសោយសុខនឹងឧបការគុណទាំងឡាយនោះមក ទណ្ឌ កម្មដែលគេបានសន្យាចំពោះពួកគេនោះក៏បានមកដល់ពួកគេ នោះ។

مَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يُمَتَّعُونَ ﴿٢٠٧﴾

តើឧបការគុណលោកិយអ្វីដែលពួកគេធ្លា ប់មានដែលបានផ្តល់ផលប្រយោជន៍ដល់ពួកគេនោះ? ជាការពិតណាស់ ឧបការគុណទាំងនោះបានកាត់ផ្តា ច់(បាត់បង់)ពី ពួកគេ ហើយគេគ្មា នឃើញ(សេសសល់)អ្វីនោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَآ أَهْلَكْنَا مِن قَرْيَةٍ إِلَّا لَهَا مُنذِرُونَ ﴿٢٠٨﴾

ហើយយើងមិនបានបំផ្លាញប្រជាជាតិណាមួយនោះទេ លើកលែងតែបន្ទាប់ពីមានអ្នកដាស់តឿនព្រមានទៅកាន់ពួកគេ តាមរយៈការបញ្ជូននូវបណ្តា អ្នកនាំសា រទាំងឡាយ និងការបញ្ចុះនូវបណ្តា គម្ពីរទាំងឡាយប៉ុណ្ណោះ។ ذكر وما كنا ظلمين

ذِكْرَىٰ وَمَا كُنَّا ظَـٰلِمِينَ ﴿٢٠٩﴾

ដើម្បីជាការទូន្មាន និងក្រើនរំលឹកដល់ពួកគេ។ ហើយយើងមិនមែនជាអ្នកដែលបំពានដោយការធ្វើទារុណកម្មពួកគេនោះទេ ក្រោយពីមានអ្នកដាស់តឿនព្រមាន ទៅកាន់ពួកគេតាមរយៈការបញ្ជូននូវបណ្តា អ្នកនាំសារទាំងឡាយនិងការបញ្ចុះនូវបណ្តា គម្ពីរទាំងឡាយហើយនោះ។

وَمَا تَنَزَّلَتْ بِهِ ٱلشَّيَـٰطِينُ ﴿٢١٠﴾

ហើយស្ហៃតនមិនមែនជាអ្នកបញ្ចុះគម្ពីរគួរអាននេះទៅលើដួងចិត្តរបស់អ្នកនាំសារមូហាំម៉ា ត់ឡើយ។ وما ينبغى لهم وما يستطيعون

وَمَا يَنۢبَغِى لَهُمْ وَمَا يَسْتَطِيعُونَ ﴿٢١١﴾

វាមិនសាកសមទេចំពោះពួកវាក្នុងការបញ្ចុះ(គម្ពីរគួរអាន)ទៅលើដួងចិត្តរបស់គេ(មូហាំម៉ា ត់)នោះហើយពួកវាក៏គ្មា នសមត្ថភាពធ្វើដូច្នោះនោះដែរ។

إِنَّهُمْ عَنِ ٱلسَّمْعِ لَمَعْزُولُونَ ﴿٢١٢﴾

ពួកវាគ្មានសមត្ថភាពធ្វើដូច្នោះនោះឡើយ ដោយសារតែពួកវាត្រូវបានគេបណ្តេញចេញពីកន្លែងរបស់វាដែលនៅលើមេឃទៅហើយ។ ដូច្នេះ តើពួកវាអាចទៅ ដល់វា(គម្ពីរគួរអាន) និងអាចបញ្ចុះវាបានយ៉ា ងដូចម្តេច?

فَلَا تَدْعُ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ فَتَكُونَ مِنَ ٱلْمُعَذَّبِينَ ﴿٢١٣﴾

ហេតុនេះ ចូរអ្នកកុំគោរពសក្ការៈចំពោះព្រះផ្សេងរួមនឹងអល់ឡោះ ដោយយកវាធ្វើជាដៃគូរួមជាមួយនឹងទ្រង់ឲ្យសោះ ដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានគេដាក់ទណ្ឌ កម្ម។

وَأَنذِرْ عَشِيرَتَكَ ٱلْأَقْرَبِينَ ﴿٢١٤﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដាស់តឿនព្រមានសាច់ញាតិដែលជិតបំផុតនៃក្រុមរបស់អ្នក ដើម្បីកុំឲ្យពួកគេទទួលរងនូវទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើ ពួកគេនៅតែបន្តស្ថិតនៅលើការធ្វើស្ហ៊ីរិក(ចំពោះអល់ឡោះ)នោះ។

وَٱخْفِضْ جَنَاحَكَ لِمَنِ ٱتَّبَعَكَ مِنَ ٱلْمُؤْمِنِينَ ﴿٢١٥﴾

ហើយចូរអ្នកបន្ទា បខ្លួនរបស់អ្នក ទាំងពាក្យសម្តីនិងកាយវិការចំពោះបណ្តា អ្នកមានជំនឿដែលដើរតាមអ្នក និងត្រូវមានក្តីមេត្តា ករុណានិងទន់ភ្លន់ចំពោះពួកគេ។

فَإِنْ عَصَوْكَ فَقُلْ إِنِّى بَرِىٓءٌۭ مِّمَّا تَعْمَلُونَ ﴿٢١٦﴾

តែប្រសិនបើពួកគេប្រឆាំងនឹងអ្នក និងមិនបានឆ្លើយតប(នឹងអ្នក)នៅពេលដែលអ្នកបានដាក់បទបញ្ជាចំពោះពួកគេ ដូចជាការមានជំនឿចំពោះអល់ឡោះជាម្ចាស់ តែមួយគត់ និងការគោរពប្រតិបត្តិចំពោះទ្រង់ទេនោះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងប្រការស្ហ៊ីរិក និងការប្រព្រឹត្តល្មើសដែល ពួកអ្នកបានប្រព្រឹត្តវានោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَتَوَكَّلْ عَلَى ٱلْعَزِيزِ ٱلرَّحِيمِ ﴿٢١٧﴾

ហើយចូរអ្នកប្រគល់ការទុកចិត្តគ្រប់កិច្ចការទាំងឡាយរបស់អ្នកទៅចំពោះម្ចាស់ដែលមហាខ្លាំងពូកែ ដែលទ្រង់អាចដាក់ទោសសត្រូវបស់ទ្រង់ និងមហាអាណិត ស្រឡាញ់បំផុតចំពោះជនណាដែលបានវិលត្រឡប់ទៅកាន់ទ្រង់(សារភាពកំហុស)ក្នុងចំណោមពួកគេចុះ។

ٱلَّذِى يَرَىٰكَ حِينَ تَقُومُ ﴿٢١٨﴾

ដែលទ្រង់ជាអ្នកដែលបានឃើញអ្នកនៅពេលដែលអ្នកក្រោកប្រតិបត្តិសឡាត។

وَتَقَلُّبَكَ فِى ٱلسَّـٰجِدِينَ ﴿٢١٩﴾

ហើយទ្រង់ក៏ឃើញរាល់សកម្មភាពសឡាតរបស់អ្នក(នៅពេលដែលអ្នកសឡាត)ជាមួយបណ្តា អ្នកដែលប្រតិបត្តិសឡាតទាំងឡាយ។ គ្មានអ្វីមួយដែលអ្នក(ព្យា ការីមូហាំម៉ា ត់) និងអ្នកផ្សេងពីអ្នកបានប្រព្រឹត្តនោះអាចលាក់បាំងពីទ្រង់បានឡើយ។

إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٢٢٠﴾

ពិតប្រាកដណាស់ ទ្រង់មហាឮនៅពេលដែលអ្នកសូត្រគម្ពីរគួរអាន និងការរំលឹក(ចំពោះអល់ឡោះ)នៅក្នុងពេលសឡាតរបស់អ្នក ហើយទ្រង់មហាដឹងបំផុតចំពោះ ការនៀត(ចេតនា)របស់អ្នក។

هَلْ أُنَبِّئُكُمْ عَلَىٰ مَن تَنَزَّلُ ٱلشَّيَـٰطِينُ ﴿٢٢١﴾

តើចង់ឲ្យយើង(អល់ឡោះ)ប្រាប់ពួកអ្នកទេថា តើពួកស្ហៃតនដែលពួកអ្នកអះអាងថា ពិតណាស់ ពួកវានាំគម្ពីរគួរអានចុះមកនោះ តើវា(ពពួកស្ហៃតននោះ)ចុះទៅលើ នរណា? تنزل عل كل أفاك أثيم

تَنَزَّلُ عَلَىٰ كُلِّ أَفَّاكٍ أَثِيمٍۢ ﴿٢٢٢﴾

ពួកស្ហៃតននោះ គឺវាចុះទៅលើរាល់ពួកដែលភូតកុហក មានបាបកម្មច្រើន និងប្រព្រឹត្តល្មើសក្នុងចំណោមពួកគ្រូទាយទាំងឡាយ។

يُلْقُونَ ٱلسَّمْعَ وَأَكْثَرُهُمْ كَـٰذِبُونَ ﴿٢٢٣﴾

ពួកស្ហៃតនវាបានលួចស្តាប់ដំណឹ ងពីម៉ា ឡាអ៊ីកាត់ដែលនៅខាងលើ ហើយពួកវាក៏បានផ្តល់ដំណឺ ងនោះទៅកាន់អ្នកជំនិតរបស់ពួកវាដែលជាគ្រូទាយ។ ហើយគ្រូ ទាយភាគច្រើន គឺជាអ្នកដែលភូតកុហក បោកប្រាស់។ ប្រសិនបើពួកគេនិយាយពាក្យពិតមួយដង នោះពួកគេនឹងនិយាយកុហកមួយរយដង។

وَٱلشُّعَرَآءُ يَتَّبِعُهُمُ ٱلْغَاوُۥنَ ﴿٢٢٤﴾

ហើយពួកកវីនិពន្ធទាំងឡាយដែលពួកអ្នកចោទថា ជាការពិតណាស់ ព្យាការីមូហាំម៉ាត់ស្ថិតក្នុងចំណោមពួកគេនោះ គឺពួកដែលវង្វេងចេញពីការចង្អុលបង្ហាញ និង(ពី)ភាពត្រឹមត្រូវនោះ ជាអ្នកដែលដើរតាមពួកគេ ហើយពួកគេបានឃើញហើយនូវពាក្យកំណាព្យកាព្យឃ្លោ ងដែលពួកគេ(ករីនិពន្ធទាំងនោះ)និយាយនោះ។ ألم ترأن هم فى كل واد يهيمون

أَلَمْ تَرَ أَنَّهُمْ فِى كُلِّ وَادٍۢ يَهِيمُونَ ﴿٢٢٥﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ ក្នុងចំណោមភាពជាក់ស្តែងនៃភាពមិនត្រឹមត្រូវ(មិនប្រក្រតី)របស់ពួកគេ(កវីនិពន្ធ)នោះ គឺ ពួកគេមានភាពមិនច្បាស់លាស់នៅក្នុងការនិពន្ធរបស់ពួកគេដោយម្តងពួកគេកោតសរសើរ ម្តងពួកគេបន្តុះបង្អា ប់ ឬផ្សេងពីនេះទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وأنهم يقولون ما لا يفعلون

وَأَنَّهُمْ يَقُولُونَ مَا لَا يَفْعَلُونَ ﴿٢٢٦﴾

ហើយពួកគេនិយាយភូតកុហកដោយពួកគេនិយាយថាៈ ពួកយើងបានធ្វើដូច្នោះ ប៉ុន្តែ(ជាក់ស្តែង)ពួកគេមិនបានធ្វើវាឡើយ។

إِلَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَذَكَرُوا۟ ٱللَّهَ كَثِيرًۭا وَٱنتَصَرُوا۟ مِنۢ بَعْدِ مَا ظُلِمُوا۟ ۗ وَسَيَعْلَمُ ٱلَّذِينَ ظَلَمُوٓا۟ أَىَّ مُنقَلَبٍۢ يَنقَلِبُونَ ﴿٢٢٧﴾

منقلب ينقلبون លើកលែងតែកវីនិពន្ធទាំងឡាយណាដែលមានជំនឿ និងបានសាងនូវទង្វើកុសល ហើយនិងបានរំលឹកអល់ឡោះយ៉ាងច្រើន ព្រមទាំងបានទទួលជ័យជម្នះលើ សត្រូវរបស់អល់ឡោះ ក្រោយពីពួកសត្រូវបានបំពានលើពួកគេប៉ុណ្ណោះ ដូចជា ហាស្សាន កូន សាពិត ជាដើម។ ហើយពួកដែលបំពានដោយបានប្រព្រឹត្តនូវ ទង្វើស្ហ៊ីរិកចំពោះអល់ឡោះ ហើយនិងបង្កភាពជាសត្រូវជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់នោះនឹងដឹងថា តើកន្លែងវិលត្រឡប់ណាមួយដែលពួកគេត្រូវវិលត្រឡប់ទៅ កាន់(នៅថ្ងៃបរលោក)នោះ។ ជាការពិតណាស់ ពួកគេនឹងវិលត្រឡប់ទៅកាន់ទីកន្លែងមួយដ៏ធំធេង និងការជំនុំជម្រះមួយដ៏ល្អិតល្អន់បំផុត។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Ash-Shu'araa — الشعراء

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា