تَبَارَكَ ٱلَّذِى نَزَّلَ ٱلْفُرْقَانَ عَلَىٰ عَبْدِهِۦ لِيَكُونَ لِلْعَـٰلَمِينَ نَذِيرًا ﴿١﴾
អល់ឡោះជាម្ចា ស់ទ្រង់មហាមានពរជ័យដែលទ្រង់បានបញ្ចុះនូវគម្ពីរគួរអានដែលជាអ្នកបែងចែករវាងប្រការពិតនិងប្រការមិនពិតទៅលើខ្ញុំបម្រើរបស់ទ្រង់ និងជា អ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដើម្បីឲ្យគាត់ក្លាយជាអ្នកនាំសារទៅកាន់មនុស្សលោកនិងជិន ហើយនិងដាស់តឿនព្រមានពួកគេពីទណ្ឌកម្ម របស់អល់ឡោះជាម្ចា ស់។
ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلَمْ يَتَّخِذْ وَلَدًۭا وَلَمْ يَكُن لَّهُۥ شَرِيكٌۭ فِى ٱلْمُلْكِ وَخَلَقَ كُلَّ شَىْءٍۢ فَقَدَّرَهُۥ تَقْدِيرًۭا ﴿٢﴾
تقديرا (ទ្រង់)ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយទ្រង់គ្មានបុត្រ និងគ្មានដៃគូរួមជាមួយទ្រង់នៅ ក្នុងការគ្រប់គ្រងរបស់ទ្រង់នោះឡើយ។ ហើយទ្រង់(ជាអ្នក)បានបង្កើតអ្វីៗទាំងអស់។ បន្ទាប់មក ទ្រង់បានកំណត់ការបង្កើតវាយ៉ាងច្បាស់លាស់ស្របទៅតាម ចំណេះដឹងនិងគតិបណ្ឌិ តរបស់ទ្រង់ ដោយអ្វីៗទាំងអស់ر គឺសមស្របទៅតាមអ្វីដែលគេបានបង្កើតវា។
وَٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةًۭ لَّا يَخْلُقُونَ شَيْـًۭٔا وَهُمْ يُخْلَقُونَ وَلَا يَمْلِكُونَ لِأَنفُسِهِمْ ضَرًّۭا وَلَا نَفْعًۭا وَلَا يَمْلِكُونَ مَوْتًۭا وَلَا حَيَوٰةًۭ وَلَا نُشُورًۭا ﴿٣﴾
ولا حيوة ولا نشورا តែពួកមុស្ហរីគីនបានយកព្រះនានាក្រៅពីអល់ឡោះមកគោរពសក្ការៈ ដែលពួកវាទាំងនោះមិនអាចបង្កើតអ្វីទាល់តែសោះ មិនថាតូចឬធំនោះឡើយ តែពួកវាវិញទេ ដែលត្រូវបានគេបង្កើតនោះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកវា(ព្រះនានា)ពីភាពទទេ គ្មានអ្វីសោះ(ពីមុនមក)។ ហើយពួកវា(ព្រះ នានា)គ្មា នសមត្ថភាពអាចការពារខ្លួនឯងពីគ្រោះថ្នា ក់ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្លួនឯងបាននោះដែរ។ ពួកវាគ្មា នសមត្ថភាពធ្វើឲ្យមនុស្សរស់ ទៅជាស្លា ប់នោះទេ ហើយក៏មិនអាចធ្វើឲ្យអ្នកស្លា ប់រស់ឡើងវិញនោះបានដែរ ហើយពួកវាក៏គ្មា នសមត្ថភាពពង្រស់អ្នកដែលស្លា ប់ឲ្យចេញពីផ្នូររបស់ពួកគេដែរ(នា ថ្ងៃបរលោក)។
وَقَالَ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَـٰذَآ إِلَّآ إِفْكٌ ٱفْتَرَىٰهُ وَأَعَانَهُۥ عَلَيْهِ قَوْمٌ ءَاخَرُونَ ۖ فَقَدْ جَآءُو ظُلْمًۭا وَزُورًۭا ﴿٤﴾
ហើយពួកដែលប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ គម្ពីរគួរអាននេះ គ្មានអ្វីក្រៅពីការភូតកុហកដែលមូហាំម៉ាត់បានប្រឌិតវាឡើង ហើយនិយាយថាវាមកពីអល់ឡោះ ហើយមានមនុស្សជាច្រើនផ្សេងទៀតបានជួយជ្រោមជ្រែងគេក្នុងការប្រឌិតកុហកនេះនោះឡើយ។ ដូចនេះ ពួកប្រឆាំងទាំង នោះបានបង្កើតនូវពាក្យប្រឌិតភូតកុហកដែលមិនត្រឹមត្រូវ ពីព្រោះ គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចា ស់ ដោយគ្មា នមនុស្សណាម្នា ក់ឬជិនអាចនាំមកឲ្យ ដូចនឹងគម្ពីរគួរអាននេះបាននោះឡើយ។
وَقَالُوٓا۟ أَسَـٰطِيرُ ٱلْأَوَّلِينَ ٱكْتَتَبَهَا فَهِىَ تُمْلَىٰ عَلَيْهِ بُكْرَةًۭ وَأَصِيلًۭا ﴿٥﴾
ហើយពួកដែលបដិសេធនឹងគម្ពីរគួរអានទាំងនោះបាននិយាយទៀតថាៈ គម្ពីរគួរអាននេះ គឺជារឿងព្រេងនិទាន(ដែលមិនពិត)របស់មនុស្សជំនាន់មុនប៉ុណ្ណោះ ដោយមូហាំម៉ា ត់បានចម្លងវា ហើយវាត្រូវបានគេសូត្រឲ្យគាត់ស្តា ប់ទាំងព្រឹកទាំងល្ងា ច។
قُلْ أَنزَلَهُ ٱلَّذِى يَعْلَمُ ٱلسِّرَّ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ إِنَّهُۥ كَانَ غَفُورًۭا رَّحِيمًۭا ﴿٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ អល់ឡោះជាម្ចាស់ដែលជាអ្នកបញ្ចុះគម្ពីរគួរអាននោះ ទ្រង់គឺជាអ្នកដែលដឹងនូវរាល់ អ្វីៗទាំងអស់នៅលើមេឃជាច្រើនជាន់និងផែនដី ហើយវា(គម្ពីរគួរអាន)មិនត្រូវបានគេប្រឌិតឡើងដូចការអះអាងរបស់ពួកអ្នកនោះទ។ ក្រោយមក គាត់(ព្យា ការីមូហាំម៉ាត់)បាននិយាយទៅកាន់ពួកគេដោយជម្រុញពួកគេឲ្យសារភាពកំហុសថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុត ចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَالُوا۟ مَالِ هَـٰذَا ٱلرَّسُولِ يَأْكُلُ ٱلطَّعَامَ وَيَمْشِى فِى ٱلْأَسْوَاقِ ۙ لَوْلَآ أُنزِلَ إِلَيْهِ مَلَكٌۭ فَيَكُونَ مَعَهُۥ نَذِيرًا ﴿٧﴾
ហើយពួកមុស្ហរីគីនដែលបដិសេធនឹងព្យាការីមូហាំម៉ាត់បាននិយាយថាៈ ហេតុអ្វីបានជាអ្នកដែលអះអាងថា ខ្លួនគេគឺជាអ្នកនាំសារមកពីអល់ឡោះនេះ ចេះ ទទួលទានចំណីអាហារដូចមនុស្សលោកដទៃទៀត ហើយដើរតាមផ្សារដើម្បីស្វែងរកការផ្គត់ផ្គង់ជីវភាពដូចយើងដែរទៅវិញ? ហេតុអ្វីបានជាអល់ឡោះមិនបញ្ចុះ ម៉ា ឡាអ៊ីកាត់ម្នា ក់មកជាមួយគាត់ដើម្បីឲ្យគេ(ម៉ា ឡាអ៊ីកាត់នោះ)ក្លា យជាអ្នកដែលរួមដំណើ រជាមួយគាត់បញ្ជា ក់ពីភាពជាព្យាការីរបស់គាត់និងជួយដល់គាត់ទៅ?
أَوْ يُلْقَىٰٓ إِلَيْهِ كَنزٌ أَوْ تَكُونُ لَهُۥ جَنَّةٌۭ يَأْكُلُ مِنْهَا ۚ وَقَالَ ٱلظَّـٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًۭا مَّسْحُورًا ﴿٨﴾
ឬក៏បញ្ចុះឲ្យគាត់នូវកំណប់ពីលើមេឃ ឬក៏ផ្តល់ឲ្យគាត់មានចម្ការផ្លែឈើដែលអាចឲ្យគាត់ទទួលទានផ្លែរបស់វា ដោយមិនចាំបាច់ដើរតាមផ្សារ និងស្វែងរកលាភ សក្ការៈទៅ? ហើយពួកដែលបំពានបាននិយាយថាៈ ពួកអ្នក(ឱអ្នកមានជំនឿ)មិនបានដើរតាមអ្នកនាំសារ(មូហាំម៉ាត់)នោះទេ។ តាមពិត ពួកអ្នកកំពុងតែដើរតាម បុរសម្នា ក់ដែលសតិបញ្ញា របស់គេត្រូវបានគ្របដណ្ដ ប់ដោយមន្តអាគមប៉ុណ្ណោះ។
ٱنظُرْ كَيْفَ ضَرَبُوا۟ لَكَ ٱلْأَمْثَـٰلَ فَضَلُّوا۟ فَلَا يَسْتَطِيعُونَ سَبِيلًۭا ﴿٩﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពិចារណាមើលចុះ នោះអ្នកនឹងភ្ញាក់ផ្អើលចំពោះពួកគេជាមិនខាន ថាតើពួកគេបានពិពណ៌ នាពីលក្ខណៈរបស់អ្នកនូវលក្ខណៈជា ច្រើនដែលមិនត្រឹមត្រូវនោះយ៉ាងដូចម្តេច? ដូចជា ពួកគេបាននិយាយថា អ្នកជាគ្រូមន្តអាគម អ្នកគឺជាមនុស្សត្រូវមន្តអាគមគេ ឬអ្នកគឺជាមនុស្សវិកលចរិត ជាដើម។ ដូច្នេះ ពួកគេបានវង្វេងចេញពីការពិតដោយសារតែមូលហេតុដូច្នោះ។ ពួកគេមិនអាចដើរនៅលើមាគ៌ាដែលនាំទៅកាន់ការចង្អុលបង្ហាញនោះទេ ហើយ ពួកគេក៏មិនអាចជួបមាគ៌ា ដែលអាចបញ្ជា ក់ពីសច្ចភាពនិងភាពស្មោះត្រង់របស់អ្នកបាននោះដែរ។
تَبَارَكَ ٱلَّذِىٓ إِن شَآءَ جَعَلَ لَكَ خَيْرًۭا مِّن ذَٰلِكَ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ وَيَجْعَل لَّكَ قُصُورًۢا ﴿١٠﴾
អល់ឡោះទ្រង់មហាមានពរជ័យដែលជាអ្នកដែលប្រសិនបើទ្រង់មានចេតនានោះ ទ្រង់នឹងធ្វើឲ្យអ្នក(ព្យាការីមូហាំម៉ា ត់)មាននូវអ្វីដែលល្អប្រសើរជាងអ្វីដែលពួកគេ ទាមទារឲ្យអ្នកមានវាទៅទៀត ដោយទ្រង់នឹងបង្កើតឲ្យអ្នកនៅក្នុងលោកិយនេះមាននូវសួនដំណាំនានាដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើ របស់វា ដែលអ្នកអាចទទួលទាននូវផលានុផលរបស់វា ហើយទ្រង់នឹងបង្កើតឲ្យអ្នកមាននូវវិមានដែលអ្នករស់នៅក្នុងវាប្រកបដោយភាពសម្បូរហូរហៀរ។
بَلْ كَذَّبُوا۟ بِٱلسَّاعَةِ ۖ وَأَعْتَدْنَا لِمَن كَذَّبَ بِٱلسَّاعَةِ سَعِيرًا ﴿١١﴾
ពាក្យសម្តីទាំងឡាយចេញអំពីពួកគេនោះ គឺពុំមែន(ពួកគេ)ទាមទារកការពិត និងស្វែងរកភស្តុតាងនោះទេ ផ្ទុយទៅវិញ ជាក់ស្តែង គឺដោយសារតែពួកគេបាន បដិសេធនឹងថ្ងៃបរលោកប៉ុណ្ណោះ។ ហើយយើងបានរៀបចំរួចជាស្រេចសម្រាប់ពួកដែលបដិសេធនឹងថ្ងៃបរលោកនោះនូវភ្លើងនរកដែលឆាបឆេះយ៉ា ងសន្ធោ សន្ធៅ ។ إذا رأتهم من مكانبعيد سمعوالها تغيظا وزفيرا
إِذَا رَأَتْهُم مِّن مَّكَانٍۭ بَعِيدٍۢ سَمِعُوا۟ لَهَا تَغَيُّظًۭا وَزَفِيرًۭا ﴿١٢﴾
នៅពេលដែលឋាននរកបានឃើញពួកប្រឆាំង ខណៈដែលពួកគេត្រូវបានគេនាំទៅកាន់វា(នរក)ពីកន្លែងដែលឆ្ងាយនោះ គឺពួកគេនឹងឮសម្លេងខឹងសម្បា និង សម្លេងគ្រហឹមយ៉ា ងខ្លាំងពីនរកនោះដោយសារតែការខឹងសម្បាយ៉ា ងខ្លាំងរបស់វា(ឋាននរក)ចំពោះពួកគេ។
وَإِذَآ أُلْقُوا۟ مِنْهَا مَكَانًۭا ضَيِّقًۭا مُّقَرَّنِينَ دَعَوْا۟ هُنَالِكَ ثُبُورًۭا ﴿١٣﴾
ហើយនៅពេលដែលគេបោះពួកប្រឆាំងទាំងនោះទៅក្នុងនរកជើហាន់ណាំចូលក្នុងកន្លែងដែលចង្អៀតនៃឋាននរកនោះ ដោយដៃរបស់ពួកគេត្រូវបានគេចងជាប់ទៅ នឹងករបស់ពួកគេដោយច្រវាក់ ពួកគេក៏បានបួងសួងឲ្យខ្លួនឯងវិនាសអន្តរាយ ដោយសង្ឃឹមថា ពួកគេនឹងអាចរួចផុតពីទណ្ឌ កម្មបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَّا تَدْعُوا۟ ٱلْيَوْمَ ثُبُورًۭا وَٰحِدًۭا وَٱدْعُوا۟ ثُبُورًۭا كَثِيرًۭا ﴿١٤﴾
នៅថ្ងៃនេះ ចូរពួកអ្នក(នែពួកប្រឆាំង)កុំស្រែកសុំឲ្យខ្លួនឯងវិនាសអន្តរាយតែមួយដងអ្វី តែពួកអ្នកគួរតែស្រែកសុំឲ្យ(ខ្លួនឯង)វិនាសអន្តរាយឲ្យបានច្រើនដង(ទើប ត្រូវ)។ ក៏ប៉ុន្តែ (ទោះជាពួកអ្នកខំស្រែកសុំយ៉ា ងណាក៏ដោយ) ពួកអ្នកមិនត្រូវបានគេឆ្លើយតបចំពោះអ្វីដែលពួកអ្នកស្នើសុំនោះទេ ។ ផ្ទុយទៅវិញ ពួកអ្នកនឹងត្រូវស្ថិត នៅក្នុងទណ្ឌ កម្មដ៏សែនខ្លោ ចផ្សានេះជាអមតៈ។
قُلْ أَذَٰلِكَ خَيْرٌ أَمْ جَنَّةُ ٱلْخُلْدِ ٱلَّتِى وُعِدَ ٱلْمُتَّقُونَ ۚ كَانَتْ لَهُمْ جَزَآءًۭ وَمَصِيرًۭا ﴿١٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើទណ្ឌកម្មដែលបានលើកឡើងខាងលើដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនេះ វាល្អប្រសើរជាង ឬមួយ ឋានសួគ៌ដ៏អមតៈដែលការសើយសុខរបស់វាគ្មានទីបំផុត និងគ្មានទីបញ្ចប់នោះល្អប្រសើរជាង? ហើយវា(ឋានសួគ៌) គឺជាអ្វីដែលអល់ឡោះទ្រង់បានសន្យាចំពោះ អ្នកដែលកោតខ្លាចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ វា គឺជាការតបស្នង និងជាកន្លែងវិលត្រឡប់របស់ពួកគេ(អ្នកមានជំនឿ)ដែលពួកគេ ត្រូវវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោក។
لَّهُمْ فِيهَا مَا يَشَآءُونَ خَـٰلِدِينَ ۚ كَانَ عَلَىٰ رَبِّكَ وَعْدًۭا مَّسْـُٔولًۭا ﴿١٦﴾
នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវឧបការគុណដែលពួកគេប្រាថ្នាជារៀងរហូត ដែលនោះគឺជាការសន្យារបស់អល់ឡោះដែលត្រូវបំពេញ ដែលខ្ញុំបម្រើ របស់ទ្រង់ដែលជាអ្នកគោរពកោតខ្លាចបានបួងសួងសុំវា(ឋានសួគ៌)ពីទ្រង់។ ហើយការសន្យារបស់អល់ឡោះ គឺកើតឡើងយ៉ាងពិតប្រាកដ ដោយទ្រង់មិនធ្វើ ខុស(ក្បត់)នូវការសន្យារបស់ទ្រង់ឡើយ។
وَيَوْمَ يَحْشُرُهُمْ وَمَا يَعْبُدُونَ مِن دُونِ ٱللَّهِ فَيَقُولُ ءَأَنتُمْ أَضْلَلْتُمْ عِبَادِى هَـٰٓؤُلَآءِ أَمْ هُمْ ضَلُّوا۟ ٱلسَّبِيلَ ﴿١٧﴾
ហើយនៅថ្ងៃដែលអល់ឡោះទ្រង់នឹងប្រមូលពួកមុស្ហរីគីនដែលបដិសេធ ហើយនិងប្រមូលអ្វីដែលពួកគេធ្លា ប់បានគោរពសក្កា រៈចំពោះវាក្រៅពីអល់ឡោះ ពេលនោះ ទ្រង់នឹងសួរទៅកាន់ពួក(ព្រះនានា)ដែលត្រូវបានគេគោរពសក្កា រៈ ជាការស្តីបន្ទោ សចំពោះអ្នកដែលគោរពសក្កា រៈចំពោះពួកវាថាៈ តើពួកអ្នកពិតជាបានធ្វើឲ្យខ្ញុំ បម្រើរបស់យើងវង្វេង ដោយពួកគេប្រើឲ្យគោរពសក្កា រៈចំពោះពួកអ្នក ឬមួយពួកគេបានវង្វេងចេញពីមាគ៌ា ដ៏ត្រឹមត្រូវដោយខ្លួនឯង?
قَالُوا۟ سُبْحَـٰنَكَ مَا كَانَ يَنۢبَغِى لَنَآ أَن نَّتَّخِذَ مِن دُونِكَ مِنْ أَوْلِيَآءَ وَلَـٰكِن مَّتَّعْتَهُمْ وَءَابَآءَهُمْ حَتَّىٰ نَسُوا۟ ٱلذِّكْرَ وَكَانُوا۟ قَوْمًۢا بُورًۭا ﴿١٨﴾
وكانوا قوما بورا ពួក(ព្រះនានា)ដែលត្រូវគេគោរពសក្កា រៈ(ចំពោះវា)នោះបានឆ្លើយថាៈ ម្ចា ស់របស់យើងទ្រង់មហាស្អាតស្អំពីការដែលទ្រង់មានដៃគូ។ មិនសាកសមឡើយចំពោះពួក យើងដែលយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាអ្នកគាំពារចំពោះពួកយើងនោះ។ ដូចនេះ តើពួកយើងអំពាវនាវខ្ញុំបម្រើរបស់ទ្រង់ឲ្យពួកគេមកគោរពសក្ការៈចំពោះពួក យើងក្រៅពីទ្រង់យ៉ា ងដូចម្តេច?ក៏ប៉ុន្តែ ទ្រង់ទៅវិញទេដែលបានផ្តល់ភាពសោយសុខក្នុងលោកិយដល់ពួកមុស្ហរីគីនទាំងនោះ ហើយទ្រង់ក៏បានផ្តល់ភាពសោយសុខ ដល់ជីដូនជីតារបស់ពួកគេមុនពួកគេផងដែរ ជាការល្បួងដល់ពួកគេ រហូតដល់ពួកគេបានភ្លេចនូវការរំលឹកចំពោះទ្រង់។ ដូច្នេះ ពួកគេក៏គោរពសក្ការៈចំពោះអ្នក ផ្សេងក្រៅពីទ្រង់រួមនឹងទ្រង់។ ហើយពួកគេគឺជាជាក្រុមដែលវិនាសអន្តរាយដោយសារតែភាពអពមង្គលរបស់ពួកគេ(ដោយការគោរពសក្កា រៈអ្នកផ្សេង ក្រៅពីអល់ឡោះ)។
فَقَدْ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسْتَطِيعُونَ صَرْفًۭا وَلَا نَصْرًۭا ۚ وَمَن يَظْلِم مِّنكُمْ نُذِقْهُ عَذَابًۭا كَبِيرًۭا ﴿١٩﴾
ដូច្នេះ ព្រះនានាដែលពួកអ្នក(នែពួកមុស្ហរីគីន)បានគោរពសក្កា រៈចំពោះពួកវាក្រៅពីអល់ឡោះនោះបានបដិសេធនឹងពួកអ្នកចំពោះអ្វីដែលពួកអ្នកបានអះអាង ទៅលើពួកវា។ ពិតណាស់ ពួកអ្នកមិនអាចការពារទណ្ឌកម្មពីខ្លួនរបស់ពួកអ្នក ហើយក៏មិនអាចជួយវាបានដែរដោយសារតែការអសមត្ថភាពរបស់ពួកអ្នក។ ហើយជនណាដែលបំពានក្នុងចំណោមពួកអ្នក(ឱអ្នកដែលមានជំនឿ)ដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចា ស់នោះ យើងនឹងឲ្យគេភ្លក្សនូវទណ្ឌ កម្មដ៏ធ្ងន់ធ្ងរ បំផុតដូចអ្វីដែលយើងបានឲ្យពួកដែលបានលើកឡើងខាងលើ(ពួកមុស្ហររីគីន និងពួកប្រឆាំង)នោះភ្លក្សដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَآ أَرْسَلْنَا قَبْلَكَ مِنَ ٱلْمُرْسَلِينَ إِلَّآ إِنَّهُمْ لَيَأْكُلُونَ ٱلطَّعَامَ وَيَمْشُونَ فِى ٱلْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍۢ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًۭا ﴿٢٠﴾
ហើយយើងមិនដែលចាត់តាំងអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នោះ ក្រៅពីពួកគេជាមនុស្សលោកធម្មតាដែលចេះទទួលទានចំណី អាហារ និង ដើរតាមផ្សារនោះឡើយ។ ដូចនេះ ចំពោះរឿងនេះ អ្នកមិនមែនជាអ្នកនាំសារដំបូងគេ(ដែលមិនធ្លា ប់មានពីមុនមក)នោះទេ។ ហើយយើងបានយកពួកអ្នក(ឱមនុស្ស លោក)ធ្វើជាការសាកល្បងចំពោះគ្នា ទៅវិញទៅមកចំពោះភាពមានបាន ភាពក្រខ្សត់ សុខភាពល្អ និងការមានជំងឺ ដោយសារតែការខ្វែងគំនិតគ្នា នេះ ថាតើពួកអ្នក នឹងអត់ធ្មត់ចំពោះអ្វីដែលគេបានសាកល្បងពួកអ្នកនឹងវានោះដែរឬទេ ដែលជាហេតុនាំឲ្យអល់ឡោះផ្តល់នូវផលបុណ្យដល់ពួកអ្នកចំពោះការអត់ធ្មត់របស់ពួកអ្នក នោះ? ហើយម្ចា ស់របស់អ្នក ជាអ្នកដែលឃើញបំផុតចំពោះជនណាដែលអត់ធ្មត់ និងជនណាដែលមិនអត់ធ្មត់ ហើយនិង(ឃើញបំផុតចំពោះ)ជនណាដែលប្រតិបត្តិ តាមទ្រង់و និងជនណាដែលប្រឆាំងនឹងទ្រង់នោះ។
۞ وَقَالَ ٱلَّذِينَ لَا يَرْجُونَ لِقَآءَنَا لَوْلَآ أُنزِلَ عَلَيْنَا ٱلْمَلَـٰٓئِكَةُ أَوْ نَرَىٰ رَبَّنَا ۗ لَقَدِ ٱسْتَكْبَرُوا۟ فِىٓ أَنفُسِهِمْ وَعَتَوْ عُتُوًّۭا كَبِيرًۭا ﴿٢١﴾
كبيرا ហើយពួកគ្មា នជំនឿដែលមិនសង្ឃឹមថានឹងជួបយើង និងមិនខ្លា ចទណ្ឌ កម្មរបស់យើងនោះបាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះមិនបញ្ចុះម៉ា ឡាអ៊ីកាត់មកកាន់ ពួកយើង ហើយប្រាប់ពួកយើងពីភាពត្រឹមត្រូវរបស់មូហាំម៉ាត់ ឬឲ្យពួកយើងបានឃើញម្ចាស់របស់ពួកយើងផ្ទាល់នឹងភ្នែក ហើយទ្រង់ប្រាប់យើងអំពីរឿងនោះ ទៅ(ដែលថាព្យាការមូហាំម៉ាត់ពិតជាអ្នកនាំសាររបស់អល់ឡោះ)? ជាការពិតណាស់ ពួកគេមានភាពក្រអឺតក្រទមយ៉ាងខ្លាំងនៅក្នុងខ្លួនរបស់ពួកគេ រហូតដល់វា បានរារាំងពួកគេអំពីការមានជំនឿ។ ហើយតាមរយៈពាក្យសម្តីរបស់ពួកគេនេះ គឺពួកគេបានប្រឆាំង និងបំពានជ្រុលហួសហេតុបំផុត។
يَوْمَ يَرَوْنَ ٱلْمَلَـٰٓئِكَةَ لَا بُشْرَىٰ يَوْمَئِذٍۢ لِّلْمُجْرِمِينَ وَيَقُولُونَ حِجْرًۭا مَّحْجُورًۭا ﴿٢٢﴾
នៅថ្ងៃដែលពួកគ្មានជំនឿនឹងបានឃើញម៉ា ឡាអ៊ីកាត់ផ្ទាល់នឹងភ្នែក ពោលគឺនៅពេលដែលពួកគេស្លាប់ ពេលស្ថិតនៅក្នុងផ្នូរ នៅពេលដែលគេពង្រស់ពួកគេឲ្យរស់ ឡើងវិញ នៅពេលដែលពួកគេត្រូវបានគេនាំកាន់ការជំនុំជម្រះ និងនៅពេលដែលពួកគេត្រូវបានគេបញ្ចូលទៅក្នុងឋាននរកនោះ គឺគ្មានដំណឹងរីករាយសម្រាប់ ពួកគេ(ពួកគ្មានជំនឿ)ឡើយនៅតាមកន្លែងទាំងនោះ ខុសពីបណ្តា អ្នកដែលមានជំនឿ។ ហើយម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថាៈ ដំណឺងរីករាយ មកពីអល់ឡោះ(ឋានសួគ៌) គឺ(ជាទីកន្លែង)ត្រូវបានគេហាមឃាត់ចំពោះពួកអ្នក។
وَقَدِمْنَآ إِلَىٰ مَا عَمِلُوا۟ مِنْ عَمَلٍۢ فَجَعَلْنَـٰهُ هَبَآءًۭ مَّنثُورًا ﴿٢٣﴾
ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគ្មានជំនឿបានប្រព្រឹត្តវាកាលនៅក្នុងលោកិយនៃអំពើសប្បុរស និងអំពីល្អនានា រួចយើងក៏បានធ្វើឲ្យវាក្លាយទៅជា អសារបង់ និងមិនផ្តល់ផលប្រយោជន៍អ្វី(ដល់គេ)ឡើយ ដោយសារតែភាពគ្មាر នជំនឿរបស់ពួកគេ ប្រៀបបាននឹងធូលីដែលរសាត់តាមខ្យល់។
أَصْحَـٰبُ ٱلْجَنَّةِ يَوْمَئِذٍ خَيْرٌۭ مُّسْتَقَرًّۭا وَأَحْسَنُ مَقِيلًۭا ﴿٢٤﴾
នៅថ្ងៃនោះ បណ្តា អ្នកមានជំនឿដែលជាអ្នកឋានសួគ៌នោះ គឺមានកន្លែងស្នា ក់នៅដ៏ល្អប្រសើរ និងមានកន្លែងសម្រាកដ៏ល្អប្រពៃបំផុត។ទាំងនោះគឺដោយសារតែការ មានជំនឿរបស់ពួកគេចំពោះអល់ឡោះជាម្ចា ស់ និងការសាងនូវទង្វើកុសលរបស់ពួកគេ។
وَيَوْمَ تَشَقَّقُ ٱلسَّمَآءُ بِٱلْغَمَـٰمِ وَنُزِّلَ ٱلْمَلَـٰٓئِكَةُ تَنزِيلًا ﴿٢٥﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចងចាំនៅថ្ងៃដែលមេឃនឹងបែកចេញជាមួយនឹងដុំពពកដ៏សក្បុសយ៉ា ងច្រើនហើយគេបានបញ្ចុះម៉ា ឡាអ៊ីកាត់ទៅកាន់ទីវាល ប្រមូលផ្តុំ ដោយបញ្ចុះមកជាបន្តបន្ទា ប់យ៉ា ងច្រើនបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلْمُلْكُ يَوْمَئِذٍ ٱلْحَقُّ لِلرَّحْمَـٰنِ ۚ وَكَانَ يَوْمًا عَلَى ٱلْكَـٰفِرِينَ عَسِيرًۭا ﴿٢٦﴾
ការគ្រប់គ្រងដ៏ពិតប្រាកដនៅថ្ងៃបរលោកនោះ គឺជាកម្មសិទ្ធិរបស់(អល់ឡោះ)ម្ចាស់ដ៏មហាសប្បុរស។ ហើយថ្ងៃនោះដែរ គឺជាថ្ងៃដែលលំបាកជាទីបំផុតចំពោះពួក ដែលគ្មា នជំនឿផ្ទុយពីបណ្តា អ្នកមានជំនឿដែលមានភាពងាយស្រួលបំផុតចំពោះពួកគេ។
وَيَوْمَ يَعَضُّ ٱلظَّالِمُ عَلَىٰ يَدَيْهِ يَقُولُ يَـٰلَيْتَنِى ٱتَّخَذْتُ مَعَ ٱلرَّسُولِ سَبِيلًۭا ﴿٢٧﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅថ្ងៃដែលពួកដែលបំពានដោយសារតែការបោះបង់ការដើរតាមអ្នកនាំសារមូហាំម៉ាត់នោះ ខាំដៃទាំងពីររបស់គេ ព្រោះតែភាពសោកស្តាយ និងមានវិប្បដិសារីយ៉ា ងក្រៃលែង ដោយគេនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំគួរតែដើរតាមអ្នកនាំសារចំពោះអ្វីដែលគាត់បាននាំមកពី ម្ចា ស់របស់គាត់ ហើយខ្ញុំគួរតែបានជ្រើសរើសផ្លួវមួយជាមួយគាត់ដែលនាំ(ខ្ញុំ)ទៅកាន់ជោគជ័យ។ يويلت ليتنى لم أت خذ فلانا خليلا
يَـٰوَيْلَتَىٰ لَيْتَنِى لَمْ أَتَّخِذْ فُلَانًا خَلِيلًۭا ﴿٢٨﴾
ហើយពួកគេបាននិយាយដោយភាពសោកស្តាយជាទីបំផុតដោយបួងសួងសុំឲ្យខ្លួនឯងទទួលនូវភាពអន្តរាយថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! មិនគួរណាខ្ញុំបានយកអ្នក ដែលគ្មា នជំនឿណាម្នា ក់ធ្វើជាមិត្តភក្តិឡើយ។
لَّقَدْ أَضَلَّنِى عَنِ ٱلذِّكْرِ بَعْدَ إِذْ جَآءَنِى ۗ وَكَانَ ٱلشَّيْطَـٰنُ لِلْإِنسَـٰنِ خَذُولًۭا ﴿٢٩﴾
ជាការពិតណាស់ មិត្តរបស់ខ្ញុំដែលគ្មានជំនឿម្នាក់នេះបានធ្វើឲ្យខ្ញុំវង្វេងចេញពីគម្ពីរគួរអាន ក្រោយពីវាបានមកដល់ខ្ញុំតាមរយៈអ្នកនាំសារហើយនោះ។ ហើយស្ហៃតន គឺជាអ្នកបោកប្រាស់ច្រើនបំផុតចំពោះមនុស្សលោក ដោយនៅពេលដែលទុក្ខសោកធ្លា ក់លើគេ(មនុស្សលោក) គឺវាបានដកខ្លួនចេញ។
وَقَالَ ٱلرَّسُولُ يَـٰرَبِّ إِنَّ قَوْمِى ٱتَّخَذُوا۟ هَـٰذَا ٱلْقُرْءَانَ مَهْجُورًۭا ﴿٣٠﴾
ហើយនៅក្នុងថ្ងៃនោះ អ្នកនាំសារមូហាំម៉ា ត់បាននិយាយដោយត្អូញត្អែរពីស្ថានភាពនៃក្រុមរបស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ក្រុមរបស់ខ្ញុំដែលទ្រង់ បានតែងតាំងខ្ញុំទៅកាន់ពួកគេនោះ ពួកគេបានបោះបង់គម្ពីរគួរអាននេះ ហើយពួកគេបានបែរចេញពីវា។و
وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِىٍّ عَدُوًّۭا مِّنَ ٱلْمُجْرِمِينَ ۗ وَكَفَىٰ بِرَبِّكَ هَادِيًۭا وَنَصِيرًۭا ﴿٣١﴾
ហើយដូចអ្វីដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានទទួលរងពីសំណាក់ក្រុមរបស់អ្នក ដូចជាការធ្វើទុក្ខបុកម្នេញ និងការរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អ្នកនោះដែរ យើងក៏បានបង្កើតសម្រាប់រាល់ៗព្យាការីទាំងឡាយជំនាន់មុនអ្នកនោះឲ្យមាននូវពួកសត្រូវដែលស្ថិតក្នុងចំណោមពួកដែលសាងបាបកម្មនៃក្រុមរបស់គេ។ គ្រប់ គ្រាន់ហើយដែលម្ចាស់របស់អ្នកជាអ្នកចង្អុលបង្ហាញ ដែលចង្អុលបង្ហាញទៅកាន់ការពិត ហើយគ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នកជួយ ដែលជួយអ្នកឲ្យយកឈ្នះ ទៅលើសត្រូវរបស់អ្នកនោះ។
وَقَالَ ٱلَّذِينَ كَفَرُوا۟ لَوْلَا نُزِّلَ عَلَيْهِ ٱلْقُرْءَانُ جُمْلَةًۭ وَٰحِدَةًۭ ۚ كَذَٰلِكَ لِنُثَبِّتَ بِهِۦ فُؤَادَكَ ۖ وَرَتَّلْنَـٰهُ تَرْتِيلًۭا ﴿٣٢﴾
ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យអ្នកនាំសារ(មូហាំម៉ាត់)ទាំងមូលតែម្តងទៅ ហេតុអ្វីចាំបាច់ បញ្ចុះទៅលើគេម្តងបន្តិចៗបែបនេះ? យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអានមួយផ្នែកៗ(ម្តងបន្តិចៗ)យ៉ាងដូច្នេះ គឺដើម្បីពង្រឹងចិត្តរបស់អ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ដោយធ្វើការបញ្ចុះវាជាបន្តបន្តា ប់។ហើយយើងបានបញ្ចុះវាម្តងបន្តិចៗដើម្បីឲ្យមានភាពងាយស្រួលក្នុងការយល់ និងការទន្ទេញវា។
وَلَا يَأْتُونَكَ بِمَثَلٍ إِلَّا جِئْنَـٰكَ بِٱلْحَقِّ وَأَحْسَنَ تَفْسِيرًا ﴿٣٣﴾
ហើយពួកមុស្ហរីគីនមិនអាចនាំមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវឧទាហរណ៍ ណាមួយអំពីអ្វីដែលពួកគេទាមទារវានោះឡើយ តែយើងទេដែលបាននាំមកឲ្យអ្នក នូវចម្លើយដែលពិតត្រឹមត្រូវចំពោះសំណើ នោះ។ ហើយយើងបាននាំមកឲ្យអ្នកនូវការបកស្រាយដ៏ប្រសើរបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ر
ٱلَّذِينَ يُحْشَرُونَ عَلَىٰ وُجُوهِهِمْ إِلَىٰ جَهَنَّمَ أُو۟لَـٰٓئِكَ شَرٌّۭ مَّكَانًۭا وَأَضَلُّ سَبِيلًۭا ﴿٣٤﴾
ពួកដែលត្រូវគេប្រមូលផ្តុំនៅថ្ងៃបរលោកដោយអូសផ្កាប់មុខរបស់ពួកគេទៅរកនរកជើហាន់ណាំនោះ ពួកទាំងនោះ គឺមានកន្លែងដ៏អាក្រក់បំផុត ព្រោះកន្លែងរបស់ ពួកគេ គឺនរកជើហាន់ណាំហើយពួកគេឃ្លា តឆ្ងា យបំផុតពីមាគ៌ា ដ៏ត្រឹមត្រូវ ពីព្រោះមាគ៌ា របស់ពួកគេ គឺជាមាគ៌ា នៃការប្រឆាំង និងវង្វេង។
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ وَجَعَلْنَا مَعَهُۥٓ أَخَاهُ هَـٰرُونَ وَزِيرًۭا ﴿٣٥﴾
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ហើយយើងក៏បានឲ្យហារូនដែលជាបងរបស់គេនៅជាមួយគេនោះក្លាយជាអ្នកនាំសារ ផងដែរ ដើម្បីឲ្យគេ(ព្យាការីហារូន)ក្លា យជាអ្នកជំនួយការសម្រាប់ព្យាការីមូសា។
فَقُلْنَا ٱذْهَبَآ إِلَى ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا فَدَمَّرْنَـٰهُمْ تَدْمِيرًۭا ﴿٣٦﴾
ហើយយើងបានមានបន្ទូលទៅកាន់គេទាំងពីរថាៈ ចូរអ្នកទាំងពីរធ្វើដំណើរទៅកាន់ហ្វៀរអោន និងបក្សពួករបស់គេដែលជាពួកដែលបានបដិសេធនឹងបណ្តា ភស្តុតាងទាំងឡាយរបស់យើងចុះ។ ពេលនោះ គេទាំងពីរក៏បានអនុត្តន៍តាមបទបញ្ជារបស់យើង ហើយគេទាំងពីរក៏បាន(ធ្វើដំណើរ)ទៅកាន់ពួកគេ និងបាន អំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ប៉ុន្តែពួកគេបានបដិសេធចំពោះគេទាំងពីរ។ ដូច្នេះ យើងក៏បានបំផ្លាញពួកគេឲ្យ វិនាសសាបសូន្យ។
وَقَوْمَ نُوحٍۢ لَّمَّا كَذَّبُوا۟ ٱلرُّسُلَ أَغْرَقْنَـٰهُمْ وَجَعَلْنَـٰهُمْ لِلنَّاسِ ءَايَةًۭ ۖ وَأَعْتَدْنَا لِلظَّـٰلِمِينَ عَذَابًا أَلِيمًۭا ﴿٣٧﴾
ហើយក្រុមរបស់ព្យាការីនួហ នៅពេលដែលពួកគេបានបដិសេធនឹងបណ្តា អ្នកនាំសារទាំងឡាយ ដោយសារតែពួកគេបានបដិសេធនឹងព្យាការីនួហនោះ យើងក៏បាន បំផ្លា ញពួកគេដោយការលិចលង់ក្នុងទឹកជំនន់ ហើយយើងក៏បានយកការបំផ្លិចបំផ្លា ញពួកគេនេះ ធ្វើជាសញ្ញា ភស្តុតាងបង្ហា ញពីសមត្ថភាពរបស់យើងក្នុងការ កម្ទេចពួកដែលបំពាន។ ហើយយើងបានរៀបចំសម្រាប់ពួកដែលបំពាននោះនូវទណ្ឌ កម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក។
وَعَادًۭا وَثَمُودَا۟ وَأَصْحَـٰبَ ٱلرَّسِّ وَقُرُونًۢا بَيْنَ ذَٰلِكَ كَثِيرًۭا ﴿٣٨﴾
ហើយយើងបានបំផ្លា ញពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ និងបានបំផ្លា ញក្រុមរ៉ស(ជាក្រុមរបស់ព្យាការីស៊្ហូអែប)។ ل ញប្រជាជាតិជាច្រើនទៀតផងដែររវាងពួកគេ(ក្រុម)ទាំងបីនេះ។ل ហើយយើងក៏បានបំផ្លា
وَكُلًّۭا ضَرَبْنَا لَهُ ٱلْأَمْثَـٰلَ ۖ وَكُلًّۭا تَبَّرْنَا تَتْبِيرًۭا ﴿٣٩﴾
ហើយរាល់ៗពួកដែលត្រូវបានគេបំផ្លា ញទាំងនោះយើងក៏ធ្លា ប់បានរៀបរាប់ប្រាប់ពួកគេពីការបំផ្លា ញប្រជាជាតិជំនាន់មុនៗជាច្រើននិងមូលហេតុនៃការទទួលរងនូវ ការបំផ្លាញនោះផងដែរ ដើម្បីឲ្យពួកគេយកវាជាមេរៀន។ ហើយរាល់ៗក្រុមទាំងនោះ យើងបានបំផ្លាញវាឲ្យវិនាសសាបសូន្យ ដោយសារតែការប្រឆាំង និងការ ចចេសរឹងរូសរបស់ពួកគេ។
وَلَقَدْ أَتَوْا۟ عَلَى ٱلْقَرْيَةِ ٱلَّتِىٓ أُمْطِرَتْ مَطَرَ ٱلسَّوْءِ ۚ أَفَلَمْ يَكُونُوا۟ يَرَوْنَهَا ۚ بَلْ كَانُوا۟ لَا يَرْجُونَ نُشُورًۭا ﴿٤٠﴾
ហើយជាការពិតណាស់ ពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នក(អ្នកនាំសារមូហាំម៉ាត់) គឺបានទៅដល់ភូមិស្រុកនៃក្រុមរបស់ព្យាការីលូតដែលគេបានបញ្ចុះ ភ្លៀងដំថ្មទៅលើភូមិស្រុកនោះ(នៅក្នុងដំណើ ររបស់ពួកគេទៅកាន់ទឹកដីស្ហាម) ជាទណ្ឌ កម្មសម្រាប់ពួកគេចំពោះការប្រព្រឹត្តទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា ) ដើម្បីឲ្យពួកគេ(ពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នក)យកវាធ្វើជាមេរៀន។ តើពួកគេខ្វា ក់ភ្នែកមិនបានឃើញភូមិស្រុក(របស់ព្យាការីលូត)នេះទេឬ? ទេ! (គឺ ពួកគេពិតជាបានឃើញ) ផ្ទុយទៅវិញ ពួកគេមិនធ្លា ប់រំពឹងថា មានការពង្រស់ឲ្យរស់ឡើងវិញដែលពួកគេត្រូវបានគេជំនុំជម្រះក្រោយពីវានោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذَا رَأَوْكَ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَـٰذَا ٱلَّذِى بَعَثَ ٱللَّهُ رَسُولًا ﴿٤١﴾
ហើយនៅពេលដែលពួកដែលបដិសេធទាំងនោះបានជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេតែងចំអកឲ្យអ្នក ដោយពួកគេនិយាយក្នុងន័យចំអកឡកឡឺយ និង បដិសេធថាៈ តើម្នា ក់នេះឬដែលអល់ឡោះបានតែងតាំងគេជាអ្នកនាំសារមកកាន់ពួកយើងនោះ?
إِن كَادَ لَيُضِلُّنَا عَنْ ءَالِهَتِنَا لَوْلَآ أَن صَبَرْنَا عَلَيْهَا ۚ وَسَوْفَ يَعْلَمُونَ حِينَ يَرَوْنَ ٱلْعَذَابَ مَنْ أَضَلُّ سَبِيلًا ﴿٤٢﴾
ជាការពិតណាស់ គេ(ព្យាការីមូហាំម៉ាត់)ស្ទើរតែធ្វើឲ្យពួកយើងងាកចេញពីការគោរពសក្ការៈចំពោះព្រះនានារបស់ពួកយើងទៅហើយ។ ប្រសិនបើពួកយើងមិន បានអត់ធ្មត់លើការគោរពសក្ការៈចំពោះវា(ព្រះនានា)ទេនោះ គេ(ព្យាការីមូហាំម៉ា ត់)ពិតជានឹងធ្វើឲ្យយើងងាកចេញពីវា(ព្រះនានា)ដោយសារតែអំណះអំណាង និង ភស្តុតាងទាំងឡាយរបស់គេមិនខានឡើយ។ ហើយពួកគេគង់តែនឹងដឹង នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកនៅក្នុងផ្នូររបស់ពួកគេ និងនៅថ្ងៃ បរលោក ថាតើនរណាដែលវង្វេងពីមាគ៌ា ដ៏ត្រឹមត្រូវជាងគេនោះ ថាតើពួកគេ ឬក៏គាត់(ព្យាការីមូហាំម៉ា ត់)? ហើយពួកគេនឹងដឹង(នៅពេលនោះ)ថា តើនរណាដែល វង្វេងជាងគេ។
أَرَءَيْتَ مَنِ ٱتَّخَذَ إِلَـٰهَهُۥ هَوَىٰهُ أَفَأَنتَ تَكُونُ عَلَيْهِ وَكِيلًا ﴿٤٣﴾
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញអ្នកដែលយកទំនើងចិត្តរបស់ខ្លួនធ្វើជាព្រះជាម្ចាស់ ហើយប្រតិបត្តិតាមវាឬទេ? ដូច្នេះ តើអ្នក(ព្យាការីមូហាំម៉ាត់)ជាអ្នក ដែលទទួលខុសត្រូវក្នុងការត្រឡប់រូបគេទៅកាន់ការមានជំនឿ និងហាមឃាត់គេពីភាពគ្មា នជំនឿឬ?
أَمْ تَحْسَبُ أَنَّ أَكْثَرَهُمْ يَسْمَعُونَ أَوْ يَعْقِلُونَ ۚ إِنْ هُمْ إِلَّا كَٱلْأَنْعَـٰمِ ۖ بَلْ هُمْ أَضَلُّ سَبِيلًا ﴿٤٤﴾
ផ្ទុយទៅវិញ តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)គិតស្មានថា ភាគច្រើននៃពួកដែលអ្នកបានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និង(ទៅកាន់)ការគោរពប្រតិបត្តិតាមទ្រង់នោះ ពួកគេពិតជាស្តាប់ដោយការទទួលយក ឬក៏ត្រិះរិះពិចារណាចំពោះបណ្តា សញ្ញា ភស្តុតាងទាំងឡាយឬ? ពុំមែនដូច្នោះ ឡើយ ពួកគេគ្មា នអ្វីក្រៅពីដូចសត្វធាតុនោះទេចំពោះការស្តាប់ ការចេះគិត និងការឈ្វេងយល់(របស់ពួកគេ)នោះ។ ផ្ទុយទៅវិញ ពួកគេវង្វេងពីមាគ៌ា ដ៏ត្រឹមត្រូវជាង សត្វធាតុទៅទៀត។
أَلَمْ تَرَ إِلَىٰ رَبِّكَ كَيْفَ مَدَّ ٱلظِّلَّ وَلَوْ شَآءَ لَجَعَلَهُۥ سَاكِنًۭا ثُمَّ جَعَلْنَا ٱلشَّمْسَ عَلَيْهِ دَلِيلًۭا ﴿٤٥﴾
តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានឃើញទេឬចំពោះស្លាកស្នាមនៃការបង្កើតរបស់អល់ឡោះជាម្ចា ស់ ខណៈដែលទ្រង់បានបន្លា យស្រមោលនៅលើផែនដី នោះ? ប្រសិនបើទ្រង់មានចេតនាឲ្យវានៅនឹងមួយកន្លែងដោយមិនមានចលនាទេនោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យវាមិនមានចលនាជាមិនខាន។ បន្ទា ប់មក យើងបាន ធ្វើឲ្យព្រះអាទិត្យជាសញ្ញា ចំពោះវា(បញ្ជា ក់ពីស្រមោល) ដោយធ្វើឲ្យស្រមោលនោះអាចវែងឬរួមខ្លីតាមរយៈ(ដំណើ រ ឬទីតាំងរបស់)ព្រះអាទិត្យនេះ។ ثم قبضنهإلينا قبضا يسيرا
ثُمَّ قَبَضْنَـٰهُ إِلَيْنَا قَبْضًۭا يَسِيرًۭا ﴿٤٦﴾
បន្ទា ប់មក យើងបានដកយកស្រមោលនោះបន្តិចម្តងៗអាស្រ័យទៅតាមការរះឡើងខ្ពស់នៃព្រះអាទិត្យ(ថ្ងៃកាន់តែខ្ពស់ ស្រមោលកាន់តែបាត់បង់)។
وَهُوَ ٱلَّذِى جَعَلَ لَكُمُ ٱلَّيْلَ لِبَاسًۭا وَٱلنَّوْمَ سُبَاتًۭا وَجَعَلَ ٱلنَّهَارَ نُشُورًۭا ﴿٤٧﴾
ហើយអល់ឡោះ ទ្រង់គឺជាអ្នកដែលបានធ្វើឲ្យមានពេលយប់សម្រាប់ពួកអ្នកដែលប្រៀបដូចជាសម្លៀកបំពាក់ដែលបិទបាំង(រាងកាយ)ពួកអ្នក និងបិទបាំងអ្វីគ្រប់ យ៉ា ង។ ហើយទ្រង់ជាអ្នកដែលបានបង្កើតឲ្យមានការគេងសម្រាប់ពួកអ្នក ដើម្បីជាការសម្រាកដែលអាចឲ្យពួកអ្នកបានសម្រាកពីភាពមមាញឹករបស់ពួកអ្នក។ ទ្រង់ ក៏ជាអ្នកដែលធ្វើឲ្យមានពេលថ្ងៃ ដែលជាពេលមួយដែលពួកអ្នកអាចចេញរកស៊ីចិញ្ចឹមជីវិតបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَهُوَ ٱلَّذِىٓ أَرْسَلَ ٱلرِّيَـٰحَ بُشْرًۢا بَيْنَ يَدَىْ رَحْمَتِهِۦ ۚ وَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءًۭ طَهُورًۭا ﴿٤٨﴾
ហើយអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងល្អ ថានឹងមានភ្លៀងធ្លាក់ ដែលវាគឺស្ថិតក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់។ ហើយ យើងបានបញ្ចុះពីលើមេឃមកនូវទឹកភ្លៀងដ៏ជ្រះស្អា តដែលពួកគេអាចប្រើក្នុងការជម្រះសម្អា តនឹងវាបាន។
لِّنُحْـِۧىَ بِهِۦ بَلْدَةًۭ مَّيْتًۭا وَنُسْقِيَهُۥ مِمَّا خَلَقْنَآ أَنْعَـٰمًۭا وَأَنَاسِىَّ كَثِيرًۭا ﴿٤٩﴾
ដើម្បីយើងធ្វើឲ្យដីដែលគ្មា នជីជាតិដែលគ្មា នរុក្ខជាតិដុះនៅលើវានោះមានជីវិត(មានជីជាតិ)ឡើងវិញតាមរយៈទឹកភ្លៀងនោះ ដោយធ្វើឲ្យមានរុក្ខជាតិជាច្រើន ប្រភេទដុះនៅលើ(ដី)នោះ និងធ្វើឲ្យវាមានពណ៌ បៃតង។ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងក៏បានផ្តល់វាទៅដល់ដល់សត្វពាហនៈ និងមនុស្សលោក ហើយនិង អ្វីៗជាច្រើនទៀតដែលយើងបានបង្កើតមក។
وَلَقَدْ صَرَّفْنَـٰهُ بَيْنَهُمْ لِيَذَّكَّرُوا۟ فَأَبَىٰٓ أَكْثَرُ ٱلنَّاسِ إِلَّا كُفُورًۭا ﴿٥٠﴾
ហើយជាការពិតណាស់ យើងបានបញ្ជាក់ និងបានបែងចែកនៅក្នុងគម្ពីរគួរអាននេះនូវសញ្ញាភស្តុតាង និងអំណះអំណាងជាច្រើនប្រភេទដើម្បីឲ្យពួកគេយកវាធ្វើ ជាមេរៀន។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើន គ្មា នអ្វីក្រៅពីការប្រឆាំងនឹងការពិត និងបដិសេធចំពោះវានោះឡើយ។ ولو شئنا لبعثنا فى كل قرية نذيرا
وَلَوْ شِئْنَا لَبَعَثْنَا فِى كُلِّ قَرْيَةٍۢ نَّذِيرًۭا ﴿٥١﴾
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបញ្ជូនទៅកាន់ភូមិស្រុកនីមួយៗនូវអ្នកនាំសារម្នាក់ ដើម្បីឲ្យគេព្រមាន និងបន្លាចពួកគេពីទណ្ឌកម្ម របស់អល់ឡោះជាមិនខាន ក៏ប៉ុន្តែយើងមិនមានចេតនាដូច្នោះឡើយ។ ហើយពិតប្រាកដណាស់ យើងបានតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារម្នាក់ទៅកាន់ មនុស្សលោកទាំងអស់។
فَلَا تُطِعِ ٱلْكَـٰفِرِينَ وَجَـٰهِدْهُم بِهِۦ جِهَادًۭا كَبِيرًۭا ﴿٥٢﴾
ដូច្នេះ ចូរអ្នកកុំគោរពតាមពួកប្រឆាំងចំពោះអ្វីដែលពួកគេទាមទារអំពីអ្នកឲ្យធ្វើវា និងអ្វីដែលពួកគេដាក់សំណើមកកាន់អ្នក តែអ្នកត្រូវតស៊ូឲ្យបានខ្លាំងក្លាជាមួយ ពួកគេតាមរយៈគម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅកាន់អ្នកនេះដោយការអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញរបស់ពួកគេ និងការលំបាកគ្រប់បែបយ៉ា ងក្នុងការ អំពាវនាវពួកគេទៅកាន់អល់ឡោះជាម្ចា ស់នោះ។
۞ وَهُوَ ٱلَّذِى مَرَجَ ٱلْبَحْرَيْنِ هَـٰذَا عَذْبٌۭ فُرَاتٌۭ وَهَـٰذَا مِلْحٌ أُجَاجٌۭ وَجَعَلَ بَيْنَهُمَا بَرْزَخًۭا وَحِجْرًۭا مَّحْجُورًۭا ﴿٥٣﴾
ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានធ្វើឲ្យសមុទ្រពីរនៅជាប់គ្នា ដោយមួយជាទឹកសាបឆ្ងាញ់ពិសារ និងមួយទៀតប្រៃល្វីង ហើយទ្រង់បានធ្វើឲ្យមាន រនាំងមួយដែលខ័ណ្ឌ ចែករវាងសមុទ្រទាំងពីរនេះដែលរារាំងវាទាំងពីរមិនឲ្យជ្រាបចូលគ្នា ។
وَهُوَ ٱلَّذِى خَلَقَ مِنَ ٱلْمَآءِ بَشَرًۭا فَجَعَلَهُۥ نَسَبًۭا وَصِهْرًۭا ۗ وَكَانَ رَبُّكَ قَدِيرًۭا ﴿٥٤﴾
ហើយទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកចេញពីទឹកកាមបុរសនិងស្ត្រី ហើយទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកដោយធ្វើឲ្យមានទំនាក់ទំនងជាពូជ ពង្ស និងទំនាក់ទំនងជាសាច់ថ្លៃ។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមានអានុភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះ ឡើយ ហើយក្នុងចំណោមសមត្ថភាពរបស់ទ្រង់នោះ គឺទ្រង់អាចបង្កើតមនុស្សចេញពីទឹកកាមបុរសនិងស្ត្រី។
وَيَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُهُمْ وَلَا يَضُرُّهُمْ ۗ وَكَانَ ٱلْكَافِرُ عَلَىٰ رَبِّهِۦ ظَهِيرًۭا ﴿٥٥﴾
តែពួកប្រឆាំងបែរជាគោរពសក្កា រៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលវាពុំអាចផ្តល់ផលប្រយោជន៍ដល់ពួកគេប្រសិនបើពួកគេគោរពតាមវា ហើយក៏មិន អាចផ្តល់នូវគ្រោះថ្នា ក់អ្វីសោះដល់ពួកគេប្រសិនបើពួកគេប្រឆាំងនឹងវា(រូបបដិមា)ទៅវិញ។ ហើយអ្នកដែលប្រឆាំង គឺជាអ្នកដែលដើរតាមស្ហៃតនចំពោះអ្វីដែលអល់ بلغ គម្ពីរគួរអាន · តាហ្វសៀរ ឡោះខឹងសម្បា។
وَمَآ أَرْسَلْنَـٰكَ إِلَّا مُبَشِّرًۭا وَنَذِيرًۭا ﴿٥٦﴾
ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មកឡើយ លើកលែងតែដើម្បីធ្វើជាអ្នកផ្តល់ដំណឹ ងរីករាយចំពោះជនណាដែលគោរពប្រតិបត្តិ តាមអល់ឡោះដោយការមានជំនឿ និងសាងនូវទង្វើកុសល ហើយនិងធ្វើជាអ្នកដាស់តឿនព្រមានចំពោះជនណាដែលប្រឆាំងនឹងទ្រង់ដោយការគ្មានជំនឿ និងការ ប្រព្រឹត្តល្មើសប៉ុណ្ណោះ។
قُلْ مَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ إِلَّا مَن شَآءَ أَن يَتَّخِذَ إِلَىٰ رَبِّهِۦ سَبِيلًۭا ﴿٥٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នង(កម្រៃ)ណាមួយចំពោះការផ្សព្វផ្សាយសារនោះឡើយ លើកលែងតែជនណាក្នុង ចំណោមពួកអ្នកដែលចង់ប្រកាន់យកនូវមាគ៌ា ឆ្ពោះទៅកាន់ការពេញចិត្តពីអល់ឡោះតាមរយៈការបរិច្ចា គនោះចូរឲ្យគេធ្វើចុះ។
وَتَوَكَّلْ عَلَى ٱلْحَىِّ ٱلَّذِى لَا يَمُوتُ وَسَبِّحْ بِحَمْدِهِۦ ۚ وَكَفَىٰ بِهِۦ بِذُنُوبِ عِبَادِهِۦ خَبِيرًا ﴿٥٨﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប្រគល់ការទុកចិត្តនូវគ្រប់កិច្ចការទាំងឡាយរបស់អ្នកចំពោះអល់ឡោះជាម្ចា ស់ដែលជាអ្នកមានជីវិតជាអមតៈគ្មា នថ្ងៃស្លាប់ចុះ ហើយអ្នកត្រូវលើកតម្កើងដោយការសរសើរចំពោះទ្រង់។ គ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នកដឹងបំផុតចំពោះបាបកម្មទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ ដែលគ្មាន បាបកម្មណាមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍۢ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۚ ٱلرَّحْمَـٰنُ فَسْـَٔلْ بِهِۦ خَبِيرًۭا ﴿٥٩﴾
(ទ្រង់)គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់ គង់នៅលើអារ៉ស្ហក្នុងលក្ខណៈដែលសាកសមនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់ ហើយទ្រង់គឺជាម្ចាស់ដ៏មហាសប្បុរស។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)បួងសួងសុំពីទ្រង់ដែលជាម្ចា ស់មហាដឹងជ្រួតជ្រាបចុះ។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ជាអ្នកដែលដឹងបំផុតនូវអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយអាចលាក់បាំងពី ទ្រង់បានឡើយ។
وَإِذَا قِيلَ لَهُمُ ٱسْجُدُوا۟ لِلرَّحْمَـٰنِ قَالُوا۟ وَمَا ٱلرَّحْمَـٰنُ أَنَسْجُدُ لِمَا تَأْمُرُنَا وَزَادَهُمْ نُفُورًۭا ۩ ﴿٦٠﴾
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគ្មានជំនឿថាៈ ចូរពួកអ្នកឱនស៊ូជោតចំពោះម្ចាស់ដ៏មហាសប្បុរស។ ពួកគេបានតបវិញថាៈ ពួកយើង មិនឱនស៊ូជោតចំពោះម្ចាស់មហាសប្បុរសឡើយ។ តើម្ចាស់ដ៏មហាសប្បុរសជាអ្វី? ពួកយើងមិនស្គាល់ទ្រង់នោះទេ ហើយក៏មិនទទួលស្គាល់ទ្រង់នោះដែរ។ តើពួក យើងឱនស៊ូជោតទៅចំពោះអ្វីដែលអ្នកបានប្រើពួកយើងឲ្យស៊ូជោតទៅកាន់ ខណៈដែលពួកយើងមិនស្គាល់ទ្រង់ផងនោះឬ? ផ្ទុយទៅវិញ ការប្រើឲ្យពួក គេឱនស៊ូជោតនោះ គឺធ្វើឲ្យពួកគេឃ្លា តកាន់តែឆ្ងា យពីការមានជំនឿចំពោះអល់ឡោះថែមទៀត។
تَبَارَكَ ٱلَّذِى جَعَلَ فِى ٱلسَّمَآءِ بُرُوجًۭا وَجَعَلَ فِيهَا سِرَٰجًۭا وَقَمَرًۭا مُّنِيرًۭا ﴿٦١﴾
ទ្រង់មហាមានពរជ័យដែលបានបង្កើតនូវទីតាំងជាច្រើននៅលើមេឃសម្រាប់ភព និងហ្វូងតារាទាំងឡាយ។ ហើយទ្រង់បានបង្កើតនៅលើមេឃនោះផងដែរនូវព្រះ អាទិត្យដែលបញ្ចេញរស្មី និងបានបង្កើតព្រះចន្ទដែលបំភ្លឺដល់ភពផែនដី ដែលខុសពីរស្មីរបស់ព្រះអាទិត្យ។
وَهُوَ ٱلَّذِى جَعَلَ ٱلَّيْلَ وَٱلنَّهَارَ خِلْفَةًۭ لِّمَنْ أَرَادَ أَن يَذَّكَّرَ أَوْ أَرَادَ شُكُورًۭا ﴿٦٢﴾
ហើយអល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតឲ្យមានពេលយប់និងពេលថ្ងៃដែលនៅប្រដេញគ្នា ដោយនៅពេលដែលពេលមួយបានដល់ ពេលមួយទៀតក៏បាន បាំងបិទ សម្រាប់ជនណាដែលចង់យកសញ្ញាភស្តុតាងរបស់អល់ឡោះធ្វើជាមេរៀន ដែលនាំឲ្យគេទទួលបាននូវការចង្អុលបង្ហាញ ឬក៏ចង់ថ្លែងនូវអំណរ គុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَعِبَادُ ٱلرَّحْمَـٰنِ ٱلَّذِينَ يَمْشُونَ عَلَى ٱلْأَرْضِ هَوْنًۭا وَإِذَا خَاطَبَهُمُ ٱلْجَـٰهِلُونَ قَالُوا۟ سَلَـٰمًۭا ﴿٦٣﴾
ហើយបណ្តាខ្ញុំបម្រើនៃម្ចាស់ដ៏មហាសប្បុរសដែលជាអ្នកមានជំនឿនោះ គឺជាអ្នកដែលធ្វើដំណើរនៅលើផែនដីដោយសុភាពរាបសា និងឱនលំទោន។ ហើយ នៅពេលដែលពួកល្ងង់ខ្លៅនិយាយ(ពាក្យអសុរស)ទៅកាន់ពួកគេ ពួកគេមិនតបត(ពាក្យអសុរស)ដូចគ្នាវិញនោះទេ។ ផ្ទុយទៅវិញ ពួកគេនិយាយតបទៅកាន់ ពួកគេ(ពួកល្ងង់ខ្លៅ )វិញដោយពាក្យសម្តីល្អៗ មិនប្រព្រឹត្តអវិជា្ជទៅលើពួកគេវិញឡើយ។
وَٱلَّذِينَ يَبِيتُونَ لِرَبِّهِمْ سُجَّدًۭا وَقِيَـٰمًۭا ﴿٦٤﴾
និងបណ្តា អ្នកដែលចំណាយពេលវេលានៅពេលយប់ដើម្បីស៊ូជោតចំពោះម្ចា ស់របស់ពួកគេដោយថ្ងា ស់របស់ពួកគេ និងឈរគោរពសក្កា រៈចំពោះម្ចា ស់របស់ពួកគេ នឹងជើងរបស់ពួកគេដោយពួកគេធ្វើការប្រតិបត្តិសឡាតចំពោះអល់ឡោះ។
وَٱلَّذِينَ يَقُولُونَ رَبَّنَا ٱصْرِفْ عَنَّا عَذَابَ جَهَنَّمَ ۖ إِنَّ عَذَابَهَا كَانَ غَرَامًا ﴿٦٥﴾
និងបណ្តា អ្នកដែលបួងសួងសុំពីម្ចា ស់របស់ពួកគេថាៈ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា បញ្ចៀសពួកយើងឲ្យឆ្ងា យពីទណ្ឌ កម្មនៃភ្លើងនរកជើហាន់ណាំផងចុះ។ ពិតប្រាកដណាស់ ទណ្ឌ កម្មនៃភ្លើងនរកជើហាន់ណាំគឺជាទណ្ឌ កម្មដែលអមតៈជាប់ជានិច្ចសម្រាប់ពួកដែលស្លាر ប់ក្នុងនាមជាអ្នកដែលគ្មា នជំនឿ។
إِنَّهَا سَآءَتْ مُسْتَقَرًّۭا وَمُقَامًۭا ﴿٦٦﴾
ពិតប្រាកដណាស់ វា(នរកជើហាន់ណាំ)ជាទីលំនៅដ៏អាក្រក់បំផុតសម្រាប់អ្នកដែលរស់នៅក្នុងវា និងជាកន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់អ្នកដែលស្នាក់ អាស្រ័យក្នុងវា។
وَٱلَّذِينَ إِذَآ أَنفَقُوا۟ لَمْ يُسْرِفُوا۟ وَلَمْ يَقْتُرُوا۟ وَكَانَ بَيْنَ ذَٰلِكَ قَوَامًۭا ﴿٦٧﴾
និងបណ្តាអ្នកដែលនៅពេលណាដែលពួកគេចំណាយទ្រព្យសម្បត្តិរបស់ពួកគេ គឺពួកគេមិនចំណាយវាដោយភាពខ្ជះខ្ជាយនោះទេ ហើយពួកគេក៏មិននចង្អៀត ចង្អល់(គំរិះ)ក្នុងការចំណាយវាទៅលើអ្នកដែលចាំបាច់លើគេត្រូវចំណាយផ្គត់ផ្គង់ខ ដូចជាខ្លួនរបស់គេផ្ទាល់ ឬអ្នកដទៃនូវគ្រប់កិច្ចការទាំងឡាយរបស់អ្នកចុះ។ តែ ពួកគេចំណាយធុនកណ្តា លរវាងវាទាំងពីរ ពោលគឺមិនខ្ជះខ្ជា យពេកហើយក៏មិនត្បិតត្បៀត(គំរិះ)ពេកដែរ។
وَٱلَّذِينَ لَا يَدْعُونَ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ وَلَا يَقْتُلُونَ ٱلنَّفْسَ ٱلَّتِى حَرَّمَ ٱللَّهُ إِلَّا بِٱلْحَقِّ وَلَا يَزْنُونَ ۚ وَمَن يَفْعَلْ ذَٰلِكَ يَلْقَ أَثَامًۭا ﴿٦٨﴾
يلق أ ثاما និងបណ្តា អ្នកដែលមិនបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះទ្រង់ដាក់បម្រាមហាមមិនឲ្យសម្លាប់ លើក លែងតែអ្នកដែលអល់ឡោះបានអនុញ្ញា តឲ្យគេសម្លា ប់ (ដូចជា ការសម្លា ប់អ្នកដែលបានសម្លា ប់គេ(ឃាតករ) ឬអ្នកដែលរបូតចេញពីសាសនាឥស្លាម ឬអ្នកហ្ស៊ីណា ដែលបានរៀបការរួច) ហើយពួកគេក៏មិនប្រព្រឹត្តអំពើហ្ស៊ីណាដែរ។ ក៏ប៉ុន្តែ ប្រសិនបើជនណាដែលបានប្រព្រឹត្តនូវអំពើបាបកម្មធំៗទាំងនេះវិញនោះ ពួកគេនឹង ទទួលនូវទណ្ឌ កម្មនៅថ្ងៃបរលោកចំពោះអំពើបាបដែលពួកគេបានសាងនេះជាមិនខានឡើយ។
يُضَـٰعَفْ لَهُ ٱلْعَذَابُ يَوْمَ ٱلْقِيَـٰمَةِ وَيَخْلُدْ فِيهِۦ مُهَانًا ﴿٦٩﴾
ទណ្ឌ កម្មនឹងត្រូវបន្ថែមទៅលើគេទ្វេដងនៅថ្ងៃបរលោក។ហើយគេនឹងស្ថិតក្នុងទណ្ឌ កម្មដ៏អាម៉ា ស់នេះជារៀងរហូត។
إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ عَمَلًۭا صَـٰلِحًۭا فَأُو۟لَـٰٓئِكَ يُبَدِّلُ ٱللَّهُ سَيِّـَٔاتِهِمْ حَسَنَـٰتٍۢ ۗ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًۭا ﴿٧٠﴾
ក៏ប៉ុន្តែ ចំពោះជនណាដែលបានសារភាពកំហុសចំពោះអល់ឡោះ និងមានជំនឿ ហើយបានសាងនូវទង្វើកុសលដែលបញ្ជាក់ទៅលើការសារភាពកំហុសដ៏ពិត ប្រាកដរបស់គេវិញនោះពិតប្រាកដណាស់ អ្នកទាំងនោះហើយដែលអល់ឡោះជាម្ចា ស់ទ្រង់នឹងផ្លា ស់ប្តូរអំពើអាក្រក់ដែលគេបានសាងកន្លងមកនោះឲ្យទៅជាអំពើ بلغ គម្ពីរគួរអាន · តាហ្វសៀរ ល្អវិញ។ ហើយអល់ឡោះទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
وَمَن تَابَ وَعَمِلَ صَـٰلِحًۭا فَإِنَّهُۥ يَتُوبُ إِلَى ٱللَّهِ مَتَابًۭا ﴿٧١﴾
ហើយជនណាដែលបានសារភាពកំហុសចំពោះអល់ឡោះ ហើយគេបានបង្ហា ញពីការសារភាពកំហុសដ៏ពិតប្រាកដរបស់គេតាមរយៈការសាងទង្វើកុសល(គោរព ប្រតិបត្តិចំពោះអល់ឡោះ) និងបោះបង់ចោលនូវទង្វើបាបកម្មនោះ ពិតប្រាដកណាស់ ការសារភាពកំហុសរបស់គេនោះ គឺជាការសារភាពកំហុសមួយដែលត្រូវបាន គេ(អល់ឡោះ)ទទួលយក។
وَٱلَّذِينَ لَا يَشْهَدُونَ ٱلزُّورَ وَإِذَا مَرُّوا۟ بِٱللَّغْوِ مَرُّوا۟ كِرَامًۭا ﴿٧٢﴾
និងបណ្តាអ្នកដែលមិនចូលរួមក្នុងប្រការអាក្រក់ ដូចជា(ចូលរួមក្នុង)កន្លែងឬទីតាំងដែលប្រព្រឹត្តបាបកម្ម និងកន្លែងកំសាន្តដែលគេហាមឃាត់ជាដើម។ ហើយ នៅពេលដែលពួកគេបានដើរឆ្លងកាត់ហ្វូងមនុស្សដែលនិយាយសម្តីឥតប្រយោជន៍ និងប្រព្រឹត្តទង្វើឥតប្រយោជន៍នោះ គឺពួកគេឆ្លងកាត់ដូចជាអ្នកដំណើរ ធម្មតា(មិនចូលរួមជាមួយពួកគេ) និងផ្តល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់ខ្លួនឯងដោយបញ្ចៀសខ្លួនពីការចូលរួមជាមួយពួកគេ។م
وَٱلَّذِينَ إِذَا ذُكِّرُوا۟ بِـَٔايَـٰتِ رَبِّهِمْ لَمْ يَخِرُّوا۟ عَلَيْهَا صُمًّۭا وَعُمْيَانًۭا ﴿٧٣﴾
និងបណ្តា អ្នកដែលនៅពេលណាដែលមានគេរំលឹកពីបណ្តា សញ្ញាភស្តុតាងរបស់អល់ឡោះដែលគេស្តាប់ឮនិងមើលឃើញនោះ គឺពួកគេមិនបានធ្វើថ្លង់មិនស្តាប់នូវ បណ្តា ភស្តុតាងទាំងនោះនោះទេហើយក៏មិនបានធ្វើខ្វា ក់មិនមើលសញ្ញា ភស្តុតាងដែលគេឃើញនោះនោះដែរ។
وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبْ لَنَا مِنْ أَزْوَٰجِنَا وَذُرِّيَّـٰتِنَا قُرَّةَ أَعْيُنٍۢ وَٱجْعَلْنَا لِلْمُتَّقِينَ إِمَامًا ﴿٧٤﴾
និងបណ្តា អ្នកដែលបួងសួងសុំពីម្ចា ស់របស់ពួកគេថាៈ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា ប្រទានឲ្យពួកយើងនូវប្រពន្ធរបស់ពួកយើង និងកូនចៅរបស់ពួកយើង ដែលជាទីគាប់ចិត្តសម្រាប់ពួកយើងផងចុះដោយឲ្យពួកគេមានការកោតខ្លា ច(ចំពោះទ្រង់)និងប្រកាន់ខ្ជា ប់នឹងសេចក្តីពិតហើយសូមទ្រង់មេត្តា ធ្វើឲ្យពួកយើងក្លា យ ជាមេដឹកនាំដែលស្ថិតនៅលើការពិតសម្រាប់អ្នកដែលកោតខ្លា ច ដែលគេយកពួកយើងធ្វើជាគំរូផងចុះ។
أُو۟لَـٰٓئِكَ يُجْزَوْنَ ٱلْغُرْفَةَ بِمَا صَبَرُوا۟ وَيُلَقَّوْنَ فِيهَا تَحِيَّةًۭ وَسَلَـٰمًا ﴿٧٥﴾
បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់នេះ ពួកគេនឹងត្រូវបានគេតបស្នងនូវកន្លែងមួយដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឋានសួគ៌ហ្វៀរទ័ស ដែលជាឋានសួគ៌ លំដាប់ខ្ពស់ជាងគេ ដោយសារតែការអត់ធ្មត់របស់ពួកគេលើការគោរពប្រតិបត្តិអល់ឡោះ។ ហើយពួកគេត្រូវបានពួកម៉ា ឡាអ៊ីកាត់ទទួលស្វា គមន៍ និងជូនពរឲ្យទទួល បាននូវសេចក្តីសុខ ហើយពួកគេទទួលបានសុវត្ថិភាពពីរាល់ប្រការអាក្រក់(គ្រោះថ្នាر ក់)ទាំងឡាយ។
خَـٰلِدِينَ فِيهَا ۚ حَسُنَتْ مُسْتَقَرًّۭا وَمُقَامًۭا ﴿٧٦﴾
ពួកគេស្ថិតនៅទីនោះជាអមតៈ ដែលជាទីលំនៅដ៏ប្រសើរបំផុតដែលពួកគេរស់នៅ និងជាទីកន្លែងស្នា ក់អាស្រ័យមួយដ៏ប្រសើរបំផុតដែលពួកគេស្នា ក់អាស្រ័យ។
قُلْ مَا يَعْبَؤُا۟ بِكُمْ رَبِّى لَوْلَا دُعَآؤُكُمْ ۖ فَقَدْ كَذَّبْتُمْ فَسَوْفَ يَكُونُ لِزَامًۢا ﴿٧٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគ្មា នជំនឿដែលនៅបន្តស្ថិតលើភាពគ្មា នជំនឿរបស់ពួកគេចុះថាៈ ម្ចា ស់របស់ខ្ញុំមិនខ្វា យខ្វល់ចំពោះពួកអ្នកឡើយ ក្នុងការទទួលបានផលប្រយោជន៍ត្រឡប់ទៅកាន់ទ្រង់វិញតាមរយៈការគោរពប្រតិបត្តិរបស់ពួកអ្នកនោះ។ ប្រសិនបើគ្មា នខ្ញុំបម្រើណាម្នា ក់របស់ទ្រង់បួងសួងទៅ ចំពោះទ្រង់ មិនថាការបួងសួងក្នុងន័យសក្ការៈ ឬការបួងសួងសុំអ្វីមួយ(ពីទ្រង់) ក៏ទ្រង់មិនខ្វាល់ខ្វល់ចំពោះពួកអ្នកនោះដែរ។ តែជាការពិតណាស់ ពួកអ្នកបាន បដិសេធនឹងអ្នកនាំសារចំពោះអ្វីដែលគាត់បាននាំមកកាន់ពួកអ្នកអំពីម្ចា ស់របស់ពួកអ្នក។ដូច្នេះ ទណ្ឌ កម្មនឹងធ្លា ក់ទៅលើពួកអ្នកជាការតបស្នងចំពោះការបដិសេធ របស់ពួកអ្នកជាមិនខានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន