سُورَةٌ أَنزَلْنَـٰهَا وَفَرَضْنَـٰهَا وَأَنزَلْنَا فِيهَآ ءَايَـٰتٍۭ بَيِّنَـٰتٍۢ لَّعَلَّكُمْ تَذَكَّرُونَ ﴿١﴾
នេះគឺជាជំពូកមួយដែលយើងបានបញ្ចុះវា និងបានដាក់កាតព្វកិច្ចឲ្យអនុវត្តតាមក្បួនច្បាប់របស់វា ហើយយើងបានបញ្ចុះនៅក្នុងវានោះនូវបណ្តា វាក្យខណ្ឌយ៉ាង ជាក់ច្បាស់ ដើម្បីឲ្យពួកអ្នកចងចាំនូវអ្វីដែលមានចែងនៅក្នុងវាអំពីបណ្តា ក្បួនច្បាប់នានា ហើយនិងអនុវត្តតាមក្បួនច្បាប់ទាំងនោះ។
ٱلزَّانِيَةُ وَٱلزَّانِى فَٱجْلِدُوا۟ كُلَّ وَٰحِدٍۢ مِّنْهُمَا مِا۟ئَةَ جَلْدَةٍۢ ۖ وَلَا تَأْخُذْكُم بِهِمَا رَأْفَةٌۭ فِى دِينِ ٱللَّهِ إِن كُنتُمْ تُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ ۖ وَلْيَشْهَدْ عَذَابَهُمَا طَآئِفَةٌۭ مِّنَ ٱلْمُؤْمِنِينَ ﴿٢﴾
ស្ត្រីក្រមុំ និងបុរសកំលោះដែលប្រព្រឹត្តអំពើហ្ស៊ីណានោះ ចូរពួកអ្នកពិន័យគេទាំងពីរក្នុងម្នាក់ៗ(ដោយការវាយ)ចំនួនមួយរយរំពាត់។ ហើយអ្នកមិនត្រូវអាណិត អាសូរចំពោះពួកគេទាំងពីរដោយមិនអនុវត្ត(ដាក់ពិន័យ)ចំពោះគេទាំងពីរទៅតាមច្បាប់កំណត់ ឬបន្ធូរបន្ថយដល់គេទាំងពីរនោះឡើយ ប្រសិនបើពួកអ្នកគឺជាអ្នក ដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយចូរឲ្យក្រុមមួយនៃអ្នកដែលមានជំនឿចូលរួមធ្វើជាសាក្សីដឹងឮក្នុងការដាក់ពិន័យចំពោះគេទាំងពីរ ដើម្បីឲ្យពួកគេទាំងពីរ និងអ្នកផ្សេងក្រៅពីពួកគេទាំងពីរមានការកោតញញើត(កុំយកតម្រាប់តាមគេទាំងពីរ)។
ٱلزَّانِى لَا يَنكِحُ إِلَّا زَانِيَةً أَوْ مُشْرِكَةًۭ وَٱلزَّانِيَةُ لَا يَنكِحُهَآ إِلَّا زَانٍ أَوْ مُشْرِكٌۭ ۚ وَحُرِّمَ ذَٰلِكَ عَلَى ٱلْمُؤْمِنِينَ ﴿٣﴾
ដើម្បីឲ្យអ្នកដែលប្រព្រឹត្តហ្ស៊ីណាដែលជាបុរសនោះកោតញញើតចំពោះការដាស់រំលឹករបស់អល់ឡោះដែលថាៈ ពិតប្រាកដណាស់ បុរសណាដែលបំពានលើរឿង នោះ(ប្រព្រឹត្តហ្ស៊ីណា) គឺគេមិនពេញចិត្តឲ្យរៀបអាពាហ៍ពិពាហ៍នោះទេ លើកលែងតែជាមួយនឹងស្ត្រីដែលប្រព្រឹត្តហ្ស៊ីណាដូចគ្នា ឬជាមួយស្ត្រីមុស្ហរីគីនដែលមិន ខ្លាចនឹងប្រព្រឹត្តហ្ស៊ីណាប៉ុណ្ណោះ ទោះបីជា(ធម្មតា)គេហាមឃាត់មិនឲ្យ(អ្នកមានជំនឿ)រៀបការជាមួយនាង(ស្ត្រីមុស្ហរីគីន)ក៏ដោយ។ ហើយស្ត្រីណាដែលបំពានលើ រឿងនោះ(ប្រព្រឹត្តហ្ស៊ីណា) ក៏គេមិនពេញចិត្តឲ្យរៀបអាពាហ៍ពិពាហ៍នោះដែរ លើកលែងជាមួយនឹងបុរសដែលប្រព្រឹត្តហ្ស៊ីណាដូចគ្នា ឬបុរសមុស្ហរីគីនដែលមិន ខ្លាចនឹងប្រព្រឹត្តហ្ស៊ីណាប៉ុណ្ណោះ ទោះបីជា(ធម្មតា)គេហាមឃាត់មិនឲ្យ(អ្នកមានជំនឿ)រៀបការជាមួយគេ(បុរសមុស្ហរីគីន)ក៏ដោយ។ ហើយគេហាមឃាត់មិនឲ្យអ្នក ដែលប្រព្រឹត្តហ្ស៊ីណាមិនថាបុរសឬស្ត្រី ក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបណ្តា អ្នកមានជំនឿទាំងឡាយ។
وَٱلَّذِينَ يَرْمُونَ ٱلْمُحْصَنَـٰتِ ثُمَّ لَمْ يَأْتُوا۟ بِأَرْبَعَةِ شُهَدَآءَ فَٱجْلِدُوهُمْ ثَمَـٰنِينَ جَلْدَةًۭ وَلَا تَقْبَلُوا۟ لَهُمْ شَهَـٰدَةً أَبَدًۭا ۚ وَأُو۟لَـٰٓئِكَ هُمُ ٱلْفَـٰسِقُونَ ﴿٤﴾
ហើយពួកដែលចោទប្រកាន់ស្ត្រីដែលល្អបរិសុទ្ធថាបានប្រព្រឹត្តទង្វើអសីលធម៌(ហើយក៏ដូចគ្នា ដែរ ការចោទប្រកាន់បុរសដែលល្អបរិសុទ្ធថាបានប្រព្រឹត្តទង្វើអ សីលធម៌ ឬហ្ស៊ីណានេះ) ក្រោយមក ពួកគេ(អ្នកដែលចោទប្រកាន់គេ)មិនបាននាំមកនូវសាក្សីជាបុរសចំនួនបួននាក់ចំពោះអ្វីដែលពួកគេបានចោទប្រកាន់ចំពោះ ពួកនាងថាបានប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា)ទេនោះ ចូរពួកអ្នក(ឱអ្នកដែលកាត់ក្តីទាំងឡាយ)ដាក់ពិន័យពួកគេដោយការវាយចំនួនប៉ែតសិបរំពាត់ចុះ ហើយ ពួកអ្នកមិនត្រូវទទួលយកពួកទាំងនោះ(អ្នកដែលចោទប្រកាន់គេ)ក្នុងការធ្វើសាក្សីជាដាច់ខាត ពីព្រោះពួកដែលចោទប្រកាន់ស្ត្រីដែលល្អបរិសុទ្ធថាបានប្រព្រឹត្ត អំពើអសីលធម៌(ហ្ស៊ីណា)នោះ ពួកគេគឺជាពួកដែលចេញពីការគោរពប្រតិបត្តិអល់ឡោះហើយ។
إِلَّا ٱلَّذِينَ تَابُوا۟ مِنۢ بَعْدِ ذَٰلِكَ وَأَصْلَحُوا۟ فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿٥﴾
លើកលែងតែអ្នកដែលបានសារភាពកំហុសទៅចំពោះអល់ឡោះក្រោយពីគេបានដាក់ពិន័យទៅលើពួកគេរួច ហើយពួកគេបានកែប្រែទង្វើរបស់ពួកគេ(កែខ្លួន)វិញ ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ទទួលយកនូវការសារភាពកំហុសរបស់ពួកគេ និង(ទទួលយក)ការធ្វើសាក្សីរបស់ពួកគេវិញហើយ។ ពិតប្រាកដ ណាស់ អល់ឡោះទ្រង់មហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលបានសារភាពកំហុសនិងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱلَّذِينَ يَرْمُونَ أَزْوَٰجَهُمْ وَلَمْ يَكُن لَّهُمْ شُهَدَآءُ إِلَّآ أَنفُسُهُمْ فَشَهَـٰدَةُ أَحَدِهِمْ أَرْبَعُ شَهَـٰدَٰتٍۭ بِٱللَّهِ ۙ إِنَّهُۥ لَمِنَ ٱلصَّـٰدِقِينَ ﴿٦﴾
ហើយបុរស(ជាស្វា មី)ដែលបានចោទប្រកាន់ភរិយារបស់ពួកគេ(ថាបានហ្ស៊ីណា) តែពួកគេពុំមានសាក្សីណាក្រៅពីខ្លួនគេដែលធ្វើសាក្សីទៅលើភាពត្រឹមត្រូវនៃ ការចោទប្រកាន់របស់គេចំពោះពួកនាងទេនោះ ចូរឲ្យពួកគេម្នាក់ៗធ្វើការស្បថចំពោះអល់ឡោះចំនួនបួនដងថាៈ ពិតប្រាកដណាស់ គេពិតជាអ្នកដែលនិយាយពិត ត្រឹមត្រូវចំពោះអ្វីដែលគេបានចោទប្រកាន់ទៅលើភរិយារបស់គេដែលថា នាងពិតជាបានប្រព្រឹត្តហ្ស៊ីណាពិតមែន។
وَٱلْخَـٰمِسَةُ أَنَّ لَعْنَتَ ٱللَّهِ عَلَيْهِ إِن كَانَ مِنَ ٱلْكَـٰذِبِينَ ﴿٧﴾
ក្រោយមក ត្រូវឲ្យគេស្បថជាលើកទីប្រាំដោយបន្ថែមនូវការបួងសួងសុំឲ្យខ្លួនគេទទួលនូវភាពវិនាសអន្តរាយដោយទទួលនូវការដាក់បណ្តា សា ប្រសិនបើគេជាអ្នក ដែលភូតកុហកចំពោះអ្វីដែលគេបានចោទប្រកាន់ទៅលើនាង(ភរិយា)។
وَيَدْرَؤُا۟ عَنْهَا ٱلْعَذَابَ أَن تَشْهَدَ أَرْبَعَ شَهَـٰدَٰتٍۭ بِٱللَّهِ ۙ إِنَّهُۥ لَمِنَ ٱلْكَـٰذِبِينَ ﴿٨﴾
ការធ្វើដូច្នោះ(ការស្បថរបស់ស្វាមីខាងលើ) គឺសាកសមឲ្យនាងទទួលនូវការអនុវត្តច្បាប់ហ្ស៊ីណាហើយ តែគេក៏ត្រូវការពារនាងពីការអនុវត្តច្បាប់ហ្ស៊ីណានេះ(គប់ នឹងដុំថ្មរហូតស្លាប់)នោះដែរ ដោយត្រូវឲ្យនាងធ្វើការស្បថចំពោះអល់ឡោះចំនួនបួនដងថាៈ ពិតប្រាកដណាស់ គេ(ប្តី) គឺជាអ្នកដែលភូតកុហកចំពោះអ្វីដែលគេ បានចោទប្រកាន់មកលើនាង។
وَٱلْخَـٰمِسَةَ أَنَّ غَضَبَ ٱللَّهِ عَلَيْهَآ إِن كَانَ مِنَ ٱلصَّـٰدِقِينَ ﴿٩﴾
ក្រោយមក ត្រូវឲ្យនាងស្បថជាលើកទីប្រាំដោយបន្ថែមនូវការបួងសួងសុំឲ្យខ្លួននាងទទួលនូវភាពវិនាសអន្តរាយដោយសូមឲ្យការខឹងសម្បារបស់អល់ឡោះជាម្ចា ស់ ធ្លា ក់មកលើនាង ប្រសិនបើគេ(ប្តី) គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលគេបានចោទប្រកាន់មកលើនាង។
وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ وَأَنَّ ٱللَّهَ تَوَّابٌ حَكِيمٌ ﴿١٠﴾
ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះចំពោះពួកអ្នក(ឱមនុស្សលោក) និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក ហើយទ្រង់ជាអ្នកដែលទទួលនូវការ សារភាពកំហុសពីខ្ញុំបម្រើរបស់ទ្រង់ដែលបានសារភាពកំហុសចំពោះទ្រង់ ព្រមទាំងមហាគតិបណ្ឌិតនៅក្នុងការចាត់ចែងរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ ទ្រង់ទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌ កម្មភ្លា មៗលើពួកអ្នកចំពោះបាបកម្មរបស់ពួកអ្នក និងចំពោះការបកអាក្រាតរបស់ពួកអ្នក(ធ្វើឲ្យនាងខូចកិត្តិយស)នេះមិនខាន ر ឡើយ។
إِنَّ ٱلَّذِينَ جَآءُو بِٱلْإِفْكِ عُصْبَةٌۭ مِّنكُمْ ۚ لَا تَحْسَبُوهُ شَرًّۭا لَّكُم ۖ بَلْ هُوَ خَيْرٌۭ لَّكُمْ ۚ لِكُلِّ ٱمْرِئٍۢ مِّنْهُم مَّا ٱكْتَسَبَ مِنَ ٱلْإِثْمِ ۚ وَٱلَّذِى تَوَلَّىٰ كِبْرَهُۥ مِنْهُمْ لَهُۥ عَذَابٌ عَظِيمٌۭ ﴿١١﴾
ពិតប្រាកដណាស់ ពួកដែលនាំមកនូវការមូលបង្កា ច់ (គឺការចោទប្រកាន់មាតានៃអ្នកមានជំនឿទាំងឡាយ គឺអាអ៊ីស្ហះ ថាបានប្រព្រឹត្តទង្វើអសីលធម៌“ហ្ស៊ីណា”)នោះ គឺជាក្រុមមួយដែលស្ថិតនៅក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)នេះឯង។ ចូរពួកអ្នកកុំគិតថា ការមូលបង្កាច់ចោទប្រកាន់នេះ គឺជាប្រការអាក្រក់សម្រាប់ពួកអ្នក ឲ្យសោះ។ តាមពិត វាគឺជាប្រការល្អសម្រាប់ពួកអ្នកទៅវិញទេ ពីព្រោះវាបានផ្តល់នូវផលបុណ្យ និងជាការជម្រះសម្អាតបណ្តា ដែលមានជំនឿ និងជាការបញ្ជាក់ពី ភាពស្អាតស្អំរបស់មាតានៃអ្នកមានជំនឿទាំងឡាយ(គឺអាអ៊ីស្ហះ ឧត្តមភរិយារបស់ព្យាការីមូហាំម៉ាត់)។ សម្រាប់បុគ្គលគ្រប់រូបដែលបានចូលរួមក្នុងការចោទប្រកាន់ ចំពោះនាង ថាបានប្រព្រឹត្តទង្វើអសីលធម៌(ហ្ស៊ីណា)នោះ គឺត្រូវទទួលចំណែកនៃបាបកម្មរបស់ខ្លួនដោយសារតែការនិយាយចោទប្រកាន់នេះ។ ហើយអ្នកដែល ទទួលខុសត្រូវធំជាងគេក្នុងរឿងនេះដែលជាអ្នកចាប់ផ្តើម(ឲ្យមានការចោទប្រកាន់)ដំបូងគេនោះ សម្រាប់គេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ អត្ថន័យរបស់វា គឺសំដៅលើមេក្លោ ងរបស់ពួកពុតត្បុត(ជាអ្នកដែលអ្នកចាប់ផ្តើមឲ្យមានការចោទប្រកាន់ដំបូងគេ) គឺអាប់ទុលឡោះ កូន អ៊ូពៃ កូន សាលូល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَّوْلَآ إِذْ سَمِعْتُمُوهُ ظَنَّ ٱلْمُؤْمِنُونَ وَٱلْمُؤْمِنَـٰتُ بِأَنفُسِهِمْ خَيْرًۭا وَقَالُوا۟ هَـٰذَآ إِفْكٌۭ مُّبِينٌۭ ﴿١٢﴾
ហេតុអ្វីបានជានៅពេលដែលអ្នកមានជំនឿទាំងប្រុសទាំងស្រីបានឮនូវការចោទប្រកាន់ដ៏ធំធេងនេះ ពួកគេមិនគិតថា បងប្អូនរបស់ពួកគេដែលជាអ្នកមានជំនឿ នោះ ស្អា តស្អំអំពីការចោទប្រកាន់ដែលគេបានចោទទៅលើគេ ហើយពួកគេនិយាយថា នេះគឺជាការភូតកុហកយ៉ា ងច្បាស់លាស់នោះ?
لَّوْلَا جَآءُو عَلَيْهِ بِأَرْبَعَةِ شُهَدَآءَ ۚ فَإِذْ لَمْ يَأْتُوا۟ بِٱلشُّهَدَآءِ فَأُو۟لَـٰٓئِكَ عِندَ ٱللَّهِ هُمُ ٱلْكَـٰذِبُونَ ﴿١٣﴾
ហេតុអ្វីបានគេពួកដែលចោទប្រកាន់ អាអ៊ីស្ហះ មាតានៃអ្នកមានជំនឿទាំងឡាយ ចំពោះការមួលបង្កាច់ដ៏ធំធេងរបស់ពួកគេនេះ មិននាំមកនូវសាក្សីចំនួនបួននាក់ ដើម្បីបញ្ជា ក់ពីភាពត្រឹមត្រូវនៃការចោទប្រកាន់របស់ពួកគេចំពោះនាង(អាអ៊ីស្ហះ)នោះមក? ប្រសិនបើពួកគេមិនបាននាំមកនូវសាក្សីចំនួនបួននាក់ដែលធ្វើសាក្សី ទៅលើការចោទប្រកាន់របស់ពួកគេទេនោះ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលភូតកុហកក្នុងច្បាប់របស់អល់ឡោះ។
وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ لَمَسَّكُمْ فِى مَآ أَفَضْتُمْ فِيهِ عَذَابٌ عَظِيمٌ ﴿١٤﴾
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះចំពោះពួកអ្នក(ឱអ្នកដែលមានជំនឿ) និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក ដោយទ្រង់មិនដាក់ទណ្ឌ កម្មពួកអ្នកភា្លមៗ ហើយទ្រង់ទទួលយកនូវការសារភាពកំហុសពីជនណាដែលបានសារភាពកំហុសទេនោះ ច្បាស់ជាទណ្ឌកម្មដ៏ធំធេងបំផុតនឹងធ្លាក់ទៅលើពួកអ្នក ដោយសារតែការមួលបង្កា ច់ ភូតកុហក និងការចោទប្រកាន់ទៅលើអាអ៊ីស្ហះ មាតានៃអ្នកមានជំនឿទាំងឡាយ ជាមិនខាន។
إِذْ تَلَقَّوْنَهُۥ بِأَلْسِنَتِكُمْ وَتَقُولُونَ بِأَفْوَاهِكُم مَّا لَيْسَ لَكُم بِهِۦ عِلْمٌۭ وَتَحْسَبُونَهُۥ هَيِّنًۭا وَهُوَ عِندَ ٱللَّهِ عَظِيمٌۭ ﴿١٥﴾
នៅពេលដែលពួកអ្នករាយការណ៍ អំពីរឿងនោះ(រឿងមួលបង្កាច់)ទៅវិញទៅមក ហើយផ្សព្វផ្សាយវាតៗគ្នាពីមាត់មួយទៅមាត់មួយដោយអណ្តា តរបស់ពួកអ្នក ខណៈដែលរឿងនោះ មិនមែនជាការពិតទាល់តែសោះ ហើយពួកអ្នកមិនបានដឹងច្បាស់អំពីវា ដោយពួកអ្នកគិតស្មា នថា វាគឺជារឿងតូចតាច ខណៈដែលវាគឺជារឿង ធំបំផុតចំពោះអល់ឡោះ ដោយសារតែនៅក្នុងរឿងនោះ គឺមានការភូតកុហក និងការចោទប្រកាន់ទៅលើអ្នកដែលស្អាតស្អំ(មិនជាប់ពាក់ព័ន្ធអ្វីសោះថាបានប្រព្រឹត្ត ទង្វើអសីលធម៌)។
وَلَوْلَآ إِذْ سَمِعْتُمُوهُ قُلْتُم مَّا يَكُونُ لَنَآ أَن نَّتَكَلَّمَ بِهَـٰذَا سُبْحَـٰنَكَ هَـٰذَا بُهْتَـٰنٌ عَظِيمٌۭ ﴿١٦﴾
ហើយតើហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮពីការចោទប្រកាន់នេះ ពួកអ្នកមិននិយាយថាៈ មិនត្រឹមត្រូវនោះទេសម្រាប់ពួកយើងក្នុងការយករឿង នេះ(ការចោទប្រកាន់)មកនិយាយតៗគ្នា នោះ? ម្ចា ស់របស់ពួកយើងទ្រង់មហាស្អាតស្អំ។ ហើយការដែលពួកគេចោទប្រកាន់ទៅលើមាតានៃអ្នកមានជំនឿ ទាំងឡាយ(អាអ៊ីស្ហះ)បែបនេះ គឺជាការកុហក(មួលបង្កា ច់)មួយដ៏ធំធេង។
يَعِظُكُمُ ٱللَّهُ أَن تَعُودُوا۟ لِمِثْلِهِۦٓ أَبَدًا إِن كُنتُم مُّؤْمِنِينَ ﴿١٧﴾
អល់ឡោះទ្រង់ដាស់តឿនរំលឹកពួកអ្នក និងបានទូន្មា នពួកអ្នកកុំឲ្យត្រឡប់មកមួលបង្កា ច់បែបនេះម្តងទៀត ដោយពួកអ្នកចោទប្រកាន់ចំពោះអ្នកដែលស្អាតស្អំ(គ្មា ន ទោសពៃរ៍អ្វីសោះ)ថាបានប្រព្រឹត្តទង្វើអសីលធម៌(ហ្ស៊ីណា) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនឹងអល់ឡោះ។
وَيُبَيِّنُ ٱللَّهُ لَكُمُ ٱلْـَٔايَـٰتِ ۚ وَٱللَّهُ عَلِيمٌ حَكِيمٌ ﴿١٨﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់បញ្ជា ក់យ៉ា ងច្បាស់ដល់ពួកអ្នកនូវបណ្តា វាក្យខណ្ឌ ដែលផ្ទុកទៅដោយក្បួនច្បាប់ និងការទូន្មា នរបស់ទ្រង់។ ហើយអល់ឡោះមហាដឹង បំផុតចំពោះទង្វើរបស់ពួកអ្នក ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។ ហើយទ្រង់មហាគតិបណ្ឌិត បំផុតនៅក្នុងការចាត់ចែងរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ ٱلَّذِينَ يُحِبُّونَ أَن تَشِيعَ ٱلْفَـٰحِشَةُ فِى ٱلَّذِينَ ءَامَنُوا۟ لَهُمْ عَذَابٌ أَلِيمٌۭ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ ۚ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ ﴿١٩﴾
تعلمون ពិតប្រាកដណាស់ ពួកដែលចូលចិត្តចង់ឲ្យប្រការអាក្រក់លេចឮសុះសាយក្នុងចំណោមអ្នកដែលមានជំនឿ(ដែលក្នុងនោះ គឺការចោទប្រកាន់អ្នកដែលល្អបរិសុទ្ធថា បានប្រព្រឹត្តហ្ស៊ីណា)នោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ា ងឈឺចាប់បំផុតនៅក្នុងលោកិយ ដោយត្រូវគេអនុវត្តច្បាប់អ្នកដែលមួលបង្កាច់(អ្នកដែលល្អ បរិសុទ្ធថាបានហ្ស៊ីណា) ហើយនៅថ្ងៃបរលោក គឺពួកគេនឹងទទួលទណ្ឌកម្មនៅក្នុងឋាននរក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវការកុហកបោកប្រាស់របស់ពួកគេ ហើយនិងកិច្ចការរបស់ខ្ញុំបម្រើទ្រង់ដែលត្រឡប់ទៅកាន់ទ្រង់ ហើយទ្រង់បំផុតដឹងនូវអ្វីដែលល្អសម្រាប់ពួកគេ តែពួកអ្នកវិញមិនដឹងពីរឿងនោះឡើយ។
وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ وَأَنَّ ٱللَّهَ رَءُوفٌۭ رَّحِيمٌۭ ﴿٢٠﴾
ហើយប្រសិនបើគ្មា នការប្រោសប្រទានរបស់អល់ឡោះចំពោះពួកអ្នក(ឱពួកដែលធ្លា ក់ក្នុងការមួលបង្កា ច់) ហើយនិងក្តីមេត្តា ករុណារបស់ទ្រង់ចំពោះពួកអ្នក និង ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនមែនជាអ្នកដែលមហាអាណិ តអាសូរ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកអ្នកទេនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នក ភ្លា មៗជាមិនខានឡើយ។
۞ يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّبِعُوا۟ خُطُوَٰتِ ٱلشَّيْطَـٰنِ ۚ وَمَن يَتَّبِعْ خُطُوَٰتِ ٱلشَّيْطَـٰنِ فَإِنَّهُۥ يَأْمُرُ بِٱلْفَحْشَآءِ وَٱلْمُنكَرِ ۚ وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ مَا زَكَىٰ مِنكُم مِّنْ أَحَدٍ أَبَدًۭا وَلَـٰكِنَّ ٱللَّهَ يُزَكِّى مَن يَشَآءُ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌۭ ﴿٢١﴾
ه ه ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់! ចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនក្នុងការតុបតែងលម្អរបស់វា ចំពោះប្រការដែលមិនត្រឹមត្រូវ។ ជនណាហើយដែលដើរតាមមាគ៌ា ទាំងឡាយរបស់ស្ហៃតននោះ ជាការពិតណាស់ វានឹងប្រើឲ្យប្រព្រឹត្តនូវអំពើអាក្រក់ទាំងឡាយ មិន ថាតាមរយៈទង្វើឬកាយវិការ ហើយនិងទង្វើទាំងឡាយដែលច្បាប់ឥស្លាមហាមឃាត់។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះចំពោះពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ទេនោះ គ្មា ននរណាម្នា ក់ក្នុងចំណោមពួកអ្នកអាចជ្រះស្អាត(ពីបាបកម្ម)តាមរយៈការសារភាពកំហុសរបស់គេនោះឡើយទោះជាគេសារភាពកំហុស ក៏ដោយ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យគេជ្រះស្អាត(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា ដោយការទទួលយកនូវការសារភាពកំហុសរបស់គេ។ ហើយអល់ឡោះ ទ្រង់មហាឮបំផុតចំពោះពាក្យសម្តីរបស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បាន ឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។
وَلَا يَأْتَلِ أُو۟لُوا۟ ٱلْفَضْلِ مِنكُمْ وَٱلسَّعَةِ أَن يُؤْتُوٓا۟ أُو۟لِى ٱلْقُرْبَىٰ وَٱلْمَسَـٰكِينَ وَٱلْمُهَـٰجِرِينَ فِى سَبِيلِ ٱللَّهِ ۖ وَلْيَعْفُوا۟ وَلْيَصْفَحُوٓا۟ ۗ أَلَا تُحِبُّونَ أَن يَغْفِرَ ٱللَّهُ لَكُمْ ۗ وَٱللَّهُ غَفُورٌۭ رَّحِيمٌ ﴿٢٢﴾
ហើយចូរកុំឲ្យអ្នកដែលមានកិត្តិយសថ្លៃថ្នូរក្នុងសាសនា និងអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភស្បថថា នឹងឈប់ផ្តល់(ការបរិច្ចាគទាន)ឲ្យសាច់ញាតិរបស់ពួកគេ ដែលជាអ្នកមានតម្រូវការចាំបាច់ និងជនក្រីក្រ ហើយនិងអ្នកដែលភៀសខ្លួនក្នុងមាគ៌ា របស់អល់ឡោះ ព្រោះតែបាបកម្មដែលពួកគេបានប្រព្រឹត្តឲ្យសោះ។ហើយចូរ ឲ្យពួកគេ(អ្នកមានទ្រព្យ)អភ័យទោសដល់ពួកគេ និងអធ្យាស្រ័យដល់ពួកគេ។ តើពួកអ្នកមិនចូលចិត្តចង់ឲ្យអល់ឡោះជាម្ចាស់ទ្រង់អភ័យទោសនូវបាបកម្មរបស់ពួក អ្នកនៅពេលដែលពួកអ្នកចេះអភ័យទោសចំពោះពួកគេ និងចេះអធ្យាស្រ័យដល់ពួកគេទេឬ? ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ ទាំងឡាយណាដែលបានសារភាពកំហុស និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ហេតុនេះ ចូរឲ្យខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះយកគំរូតាមទ្រង់(ក្នុង ការអភ័យទោសដល់អ្នកដែលធ្វើខុស)។វាក្យខណ្ឌ នេះបានបញ្ចុះមកនៅក្នុងរឿងរបស់អាពូហ្ពា កើរ នៅពេលដែលគាត់បានស្បថថា នឹងឈប់ធ្វើការបរិច្ចា គទានទៅ ឲ្យ”មីសតោះ”ដោយសារតែគេបានចូលរួមក្នុងការមួលបង្កា ច់(ទៅលើអាអ៊ីស្ហះ ថាបានប្រព្រឹត្តរឿងអាស្រូវ “ហ្ស៊ីណា”)។
إِنَّ ٱلَّذِينَ يَرْمُونَ ٱلْمُحْصَنَـٰتِ ٱلْغَـٰفِلَـٰتِ ٱلْمُؤْمِنَـٰتِ لُعِنُوا۟ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَلَهُمْ عَذَابٌ عَظِيمٌۭ ﴿٢٣﴾
ជាការពិតណាស់ ពួកដែលចោទប្រកាន់បណ្តា ស្ត្រីដែលល្អបរិសុទ្ធដែលមិនធ្លាប់គិតផ្តេសផ្តាស(ពីអំពើហ្ស៊ីណា) ព្រមទាំងជាស្ត្រីដែលមានជំនឿទៀតនោះ ថា(ពួក នាង)បានប្រព្រឹត្តអសីលធម៌(ហ្ស៊ីណា) ពួកគេនឹងត្រូវគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយពួកគេនឹង ទទួលនូវទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតនាថ្ងៃបរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ يوم تشهد عليهم ألسنتهم وأيديهم وأرجلهم بما كانوايعملون
يَوْمَ تَشْهَدُ عَلَيْهِمْ أَلْسِنَتُهُمْ وَأَيْدِيهِمْ وَأَرْجُلُهُم بِمَا كَانُوا۟ يَعْمَلُونَ ﴿٢٤﴾
ពួកគេនឹងទទួលនូវទណ្ឌកម្ម(ដ៏ធ្ងន់ធ្ងរ)នោះនៅថ្ងៃបរលោក ជាថ្ងៃដែលអណ្តា តរបស់ពួកគេបានធ្វើសាក្សីប្រឆាំងនឹងពួកគេចំពោះពាក្យសម្តីមិនត្រឹមត្រូវទាំងឡាយ ដែលពួកគេបាននិយាយ ហើយដៃជើងរបស់ពួកគេធ្វើសាក្សីប្រឆាំងនឹងពួកគេចំពោះអ្វីដែលពួកគេធ្លា ប់បានប្រព្រឹត្ត។
يَوْمَئِذٍۢ يُوَفِّيهِمُ ٱللَّهُ دِينَهُمُ ٱلْحَقَّ وَيَعْلَمُونَ أَنَّ ٱللَّهَ هُوَ ٱلْحَقُّ ٱلْمُبِينُ ﴿٢٥﴾
នៅក្នុងថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងប្រទានដល់ពួកគេនូវតបស្នងរបស់ពួកគេ(ទៅលើទង្វើរបស់ពួកគេដែលបានប្រព្រឹត្ត)ប្រកបដោយភាពយុត្តិធម៌បំផុត ហើយ ពួកគេនឹងដឹងថា ពិតណាស់អល់ឡោះ គឺជាម្ចា ស់ដ៏ពិតប្រាកដ។ ដូច្នេះ អ្វីដែលចេញពីទ្រង់ ដូចជាដំណឹ ង ការសន្យា(ផ្តល់ផលបុណ្យ) ឬការព្រមាន(ដាក់ទណ្ឌ កម្ម) គឺជាការពិតដ៏ច្បាស់លាស់ទាំងអស់ដោយគ្មា នការមន្ទិលសង្ស័យនៅក្នុងវាឡើយ។
ٱلْخَبِيثَـٰتُ لِلْخَبِيثِينَ وَٱلْخَبِيثُونَ لِلْخَبِيثَـٰتِ ۖ وَٱلطَّيِّبَـٰتُ لِلطَّيِّبِينَ وَٱلطَّيِّبُونَ لِلطَّيِّبَـٰتِ ۚ أُو۟لَـٰٓئِكَ مُبَرَّءُونَ مِمَّا يَقُولُونَ ۖ لَهُم مَّغْفِرَةٌۭ وَرِزْقٌۭ كَرِيمٌۭ ﴿٢٦﴾
مغفرة ورزق كريم រាល់ៗបុរស ស្ត្រី ពាក្យសម្តី និងទង្វើទាំងឡាយដែលអាក្រក់ៗនោះ គឺវាសាកសម និងសមស្របនឹងអ្វីដែលអាក្រក់ៗ(ដូចគ្នា )។ ហើយរាល់ៗភាពល្អប្រសើរនៃរបស់ ទាំងនោះ(បុរស ស្ត្រី ពាក្យសម្តី និងទង្វើទាំងឡាយ) គឺវាសាកសម និងសមស្របនឹងអ្វីដែលល្អៗ(ដូចគ្នា ដែរ)។ ទាំងបុរសនិងស្ត្រីដែលល្អៗទាំងនោះហើយ គឺជាអ្នក ដែលស្អាតស្អំពីអ្វីដែលបុរស និងស្ត្រីដែលអាក្រក់ៗទាំងនោះបាននិយាយ(ចោទប្រកាន់)ពីពួកគេនោះ។ សម្រាប់ពួកគេ គឺទទួលបាននូវការអភ័យទោសពីអល់ឡោះ ជាម្ចា ស់ដែលទ្រង់នឹងអភ័យទោសដល់ពួកគេចំពោះបាបកម្មរបស់ពួកគេ ហើយសម្រាប់ពួកគេផងដែរ គឺនឹងទទួលបាននូវលាភសក្កា រៈដ៏ប្រពៃ នោះគឺឋានសួគ៌។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَدْخُلُوا۟ بُيُوتًا غَيْرَ بُيُوتِكُمْ حَتَّىٰ تَسْتَأْنِسُوا۟ وَتُسَلِّمُوا۟ عَلَىٰٓ أَهْلِهَا ۚ ذَٰلِكُمْ خَيْرٌۭ لَّكُمْ لَعَلَّكُمْ تَذَكَّرُونَ ﴿٢٧﴾
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តន៍តាមច្បាប់បញ្ញត្តិរបស់ទ្រង់! ចូរពួកអ្នកកុំចូលលំនៅឋានណាមួយក្រៅពីលំនៅឋានរបស់ពួកអ្នកឲ្យសោះ ទាល់តែពួកអ្នកសុំការអនុញ្ញាតពីម្ចាស់ផ្ទះឲ្យពួកអ្នកចូលទៅកាន់ពួកគេជាមុនសិន។ ហើយចូរពួកអ្នកឱ្យសាឡាម(គារវកិច្ច)ទៅលើពួកគេ ដោយពួកអ្នកត្រូវឲ្យ សាឡាម និង សុំការអនុញ្ញា តដោយពោលថា عليكم السلام (សូមសន្តិភាពកើតមានដល់ពួកអ្នក) “តើខ្ញុំអាចចូលបានទេ”? ការសុំការអនុញ្ញា តដែលគេប្រើពួកអ្នក ឲ្យធ្វើវានោះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកជាងការចូលទៅភ្លា ម(មិនដោយឲ្យសាឡាម និងសុំការអនុញ្ញា ត)។ សង្ឃឹមថាពួកអ្នកនឹងចងចាំនូវអ្វីដែលគេបង្គា ប់ប្រើឲ្យ ពួកអ្នកឲ្យធ្វើវា ហើយនិងអនុវត្តន៍វា។
فَإِن لَّمْ تَجِدُوا۟ فِيهَآ أَحَدًۭا فَلَا تَدْخُلُوهَا حَتَّىٰ يُؤْذَنَ لَكُمْ ۖ وَإِن قِيلَ لَكُمُ ٱرْجِعُوا۟ فَٱرْجِعُوا۟ ۖ هُوَ أَزْكَىٰ لَكُمْ ۚ وَٱللَّهُ بِمَا تَعْمَلُونَ عَلِيمٌۭ ﴿٢٨﴾
بما تعملون عليم តែប្រសិនបើពួកអ្នកមិនបានឃើញនរណាម្នាក់នៅក្នុងផ្ទះទេនោះ ក៏ពួកអ្នកមិនត្រូវចូលក្នុងផ្ទះនោះនោះដែរ រហូតទាល់តែគេអនុញ្ញាតឲ្យពួកអ្នកចូលផ្ទះនោះពី សំណាក់អ្នកដែលអាច(មានសិទ្ធិ)អនុញ្ញា ត(ឲ្យចូល)។ ហើយប្រសិនបើម្ចា ស់ផ្ទះនិយាយទៅកាន់ពួកអ្នកថាៈ “សូមអ្នកត្រឡប់ទៅវិញចុះ” នោះពួកអ្នកត្រូវតែត្រឡប់ ទៅវិញ ដោយពូកអ្នកមិនត្រូវចូលក្នុងផ្ទះនោះនោះឡើយ។ ពិតប្រាកដណាស់ ការវិលត្រឡប់ទៅវិញនោះ គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួកអ្នក ចំពោះអល់ឡោះ។ ហើយអល់ឡោះជាម្ចា ស់ទ្រង់មហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ នឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។
لَّيْسَ عَلَيْكُمْ جُنَاحٌ أَن تَدْخُلُوا۟ بُيُوتًا غَيْرَ مَسْكُونَةٍۢ فِيهَا مَتَـٰعٌۭ لَّكُمْ ۚ وَٱللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ ﴿٢٩﴾
គ្មា នទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ប្រសិនបើពួកអ្នកចូលផ្ទះ(កន្លែង)សាធារណៈណាមួយដែលមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នា ក់ដោយគ្មា នការអនុញ្ញា ត ដែលគេរៀបចំវាសម្រាប់ផ្តល់ជាផលប្រយោជន៍ដល់មនុស្សទូទៅ ដូចជាបណ្ណា ល័យ ឬតូប(ទំនិញ)នៅក្នុងផ្សារជាដើមនោះ។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវទង្វើ របស់ពួកអ្នក និងស្ថានភាពរបស់ពួកអ្នក ទាំងអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកលាក់កំបាំង ដោយគ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់ បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُل لِّلْمُؤْمِنِينَ يَغُضُّوا۟ مِنْ أَبْصَـٰرِهِمْ وَيَحْفَظُوا۟ فُرُوجَهُمْ ۚ ذَٰلِكَ أَزْكَىٰ لَهُمْ ۗ إِنَّ ٱللَّهَ خَبِيرٌۢ بِمَا يَصْنَعُونَ ﴿٣٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់អ្នកមានជំនឿជាបុរសឲ្យពួកគេទម្លា ក់ក្រសែរភ្នែករបស់ពួកគេចុះពីការសម្លឹងមើលទៅកាន់អ្វីដែលគេមិនអនុញ្ញា តឲ្យ ពួកគេ(សម្លឹងមើល) ដូចជាស្ត្រី និងកេរខ្មាស់ ហើយចូរឲ្យពួកគេថែរក្សាប្រដាប់ភេទរបស់ពួកគេពីការធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ហើយត្រូវបិតបាំងវា ផងដែរ។ ការបញ្ឈប់ពីការសម្លឹងមើលទៅកាន់អ្វីដែលអល់ឡោះទ្រង់មិនអនុញ្ញា តនេះ គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួកគេចំពោះអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។គ្មា នអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
وَقُل لِّلْمُؤْمِنَـٰتِ يَغْضُضْنَ مِنْ أَبْصَـٰرِهِنَّ وَيَحْفَظْنَ فُرُوجَهُنَّ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا مَا ظَهَرَ مِنْهَا ۖ وَلْيَضْرِبْنَ بِخُمُرِهِنَّ عَلَىٰ جُيُوبِهِنَّ ۖ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا لِبُعُولَتِهِنَّ أَوْ ءَابَآئِهِنَّ أَوْ ءَابَآءِ بُعُولَتِهِنَّ أَوْ أَبْنَآئِهِنَّ أَوْ أَبْنَآءِ بُعُولَتِهِنَّ أَوْ إِخْوَٰنِهِنَّ أَوْ بَنِىٓ إِخْوَٰنِهِنَّ أَوْ بَنِىٓ أَخَوَٰتِهِنَّ أَوْ نِسَآئِهِنَّ أَوْ مَا مَلَكَتْ أَيْمَـٰنُهُنَّ أَوِ ٱلتَّـٰبِعِينَ غَيْرِ أُو۟لِى ٱلْإِرْبَةِ مِنَ ٱلرِّجَالِ أَوِ ٱلطِّفْلِ ٱلَّذِينَ لَمْ يَظْهَرُوا۟ عَلَىٰ عَوْرَٰتِ ٱلنِّسَآءِ ۖ وَلَا يَضْرِبْنَ بِأَرْجُلِهِنَّ لِيُعْلَمَ مَا يُخْفِينَ مِن زِينَتِهِنَّ ۚ وَتُوبُوٓا۟ إِلَى ٱللَّهِ جَمِيعًا أَيُّهَ ٱلْمُؤْمِنُونَ لَعَلَّكُمْ تُفْلِحُونَ ﴿٣١﴾
ى ى ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់បណ្តា អ្នកមានជំនឿជាស្ត្រីឲ្យពួកនាងទម្លា ក់ក្រសែរភ្នែកចុះពីការសម្លឹងមើលទៅកាន់កេរខ្មា ស់ដែលគេហាម ឃាត់ពួកនាងមិនឲ្យសម្លឹងមើលទៅកាន់។ ហើយចូរឲ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ពួកនាងតាមរយៈការនៅឲ្យឆ្ងា យពីប្រការអសីលធម៌នានា(ដូចជាហ្ស៊ីណា) និងតាមរយៈការបិទបាំង(កេរខ្មាស់នោះ)។ ហើយចូរកុំឲ្យពួកនាងបង្ហាញការតុបតែង(សម្រស់)របស់ពួកនាងទៅកាន់អ្នកដែលនាងអាចរៀបការជាមួយបាន លើក លែងតែអ្វីដែលស្តែងចេញជាធម្មតាដែលគេមិនអាចបិទបាំងវាបាន ដូចជាសម្លៀកបំពាក់ជាដើម។ ហើយចូរឲ្យពួកនាងយកស្បៃគ្របឲ្យបានជិតនៅផ្នែកខាងលើនៃ អាវរបស់ពួកនាងដើម្បីបិទបាំងសក់របស់ពួកនាង មុខរបស់ពួកនាង ហើយនិងករបស់ពួកនាង។ ហើយពួកនាងមិនត្រូវបង្ហា ញសម្រស់របស់ពួកនាងនៅចំពោះមុខ បុរសណានោះឡើយ លើកលែងតែប្តីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកក្មេករបស់ពួកនាង កូនប្រុសទាំងឡាយរបស់ពួកនាង កូនប្រុសប្តីរបស់ពួកនាង(កូន ចុង) បងប្អូនប្រុសរបស់ពួកនាង កូនប្រុសៗនៃបងប្អូនប្រុសស្រីរបស់ពួកនាង(ក្មួយប្រុសបង្កើត) ស្ត្រីគ្នា ឯង (មិនថាជាអ្នកមូស្លីម ឬមិនមែនមូស្លីម) ឬក៏ខ្ញុំបម្រើដាច់ ថ្លៃរបស់ពួកនាង (មិនថាប្រុសឬស្រី) និងអ្នកបម្រើប្រុសៗដែលគ្មានតណ្ហា ចំពោះស្ត្រី ព្រមទាំងក្មេងតូចៗដែលពុំទាន់ដឹងពីកេរខ្មាសរបស់ស្ត្រី ដោយសារតែពួកគេ នៅតូចនៅឡើយ។ ហើយចូរកុំឲ្យស្ត្រីដើរទន្រ្ទាំជើងរបស់ពួកនាងក្នុងគោលបំណងឲ្យគេដឹងនូវអ្វីដែលពួកនាងលាក់បាំងអំពីការតុបតែងរបស់ពួកនាង ដូចជា កងជើង និងអ្វីដែលស្រដៀងនេះជាដើម។ ហើយចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះទាំងអស់គ្នា ចុះ ឱបណ្តា អ្នកដែលមានជំនឿទាំងឡាយ អំពីអ្វីដែលបាន កើតឡើងចំពោះពួកអ្នកនៃការសម្លឹងមើល(ប្រការដែលគេហាមឃាត់) និងប្រការផ្សេងៗទៀត សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យតាមក្តីប្រាថ្នា និងរួចផុតពីអ្វី ដែលពួកអ្នករត់គេច។
وَأَنكِحُوا۟ ٱلْأَيَـٰمَىٰ مِنكُمْ وَٱلصَّـٰلِحِينَ مِنْ عِبَادِكُمْ وَإِمَآئِكُمْ ۚ إِن يَكُونُوا۟ فُقَرَآءَ يُغْنِهِمُ ٱللَّهُ مِن فَضْلِهِۦ ۗ وَٱللَّهُ وَٰسِعٌ عَلِيمٌۭ ﴿٣٢﴾
عليم ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)រៀបអាពាហ៍ពិពាហ៍ឲ្យបុរសៗដែលគ្មានភរិយា(នៅលីវ) ហើយនិងបណ្តា ស្ត្រីដែលមានសិទ្ធិសេរីភាពទាំងឡាយដែល គ្មានស្វាមីចុះ។ ហើយចូរពួកអ្នករៀបអាពាហ៍ពិពាហ៍អ្នកដែលមានជំនឿក្នុងចំណោមខ្ញុំបម្រៃដាច់ថ្លៃប្រុសស្រីរបស់ពួកអ្នកផងដែរ។ ប្រសិនបើពួកគេជាអ្នកក្រខ្សត់ នោះ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពមានបានដល់ពួកគេដោយការប្រោសប្រទានដ៏ទូលំទូលាយរបស់ទ្រង់។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ទូលំ ទូលាយបំផុត ដោយលាភសក្កា រៈរបស់ទ្រង់មិនបានថមថយដោយសារតែការធ្វើឲ្យអ្នកណាម្នា ក់មានបាននោះឡើយ ហើយទ្រង់ដឹងបំផុតពីស្ថានភាពខ្ញុំបម្រើរបស់ ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلْيَسْتَعْفِفِ ٱلَّذِينَ لَا يَجِدُونَ نِكَاحًا حَتَّىٰ يُغْنِيَهُمُ ٱللَّهُ مِن فَضْلِهِۦ ۗ وَٱلَّذِينَ يَبْتَغُونَ ٱلْكِتَـٰبَ مِمَّا مَلَكَتْ أَيْمَـٰنُكُمْ فَكَاتِبُوهُمْ إِنْ عَلِمْتُمْ فِيهِمْ خَيْرًۭا ۖ وَءَاتُوهُم مِّن مَّالِ ٱللَّهِ ٱلَّذِىٓ ءَاتَىٰكُمْ ۚ وَلَا تُكْرِهُوا۟ فَتَيَـٰتِكُمْ عَلَى ٱلْبِغَآءِ إِنْ أَرَدْنَ تَحَصُّنًۭا لِّتَبْتَغُوا۟ عَرَضَ ٱلْحَيَوٰةِ ٱلدُّنْيَا ۚ وَمَن يُكْرِههُّنَّ فَإِنَّ ٱللَّهَ مِنۢ بَعْدِ إِكْرَٰهِهِنَّ غَفُورٌۭ رَّحِيمٌۭ ﴿٣٣﴾
ហើយចូរឲ្យអ្នកដែលគ្មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ដោយសារតែភាពក្រីក្ររបស់ពួកគេនោះ រក្សានូវភាពបរិសុទ្ធ(ពីប្រការហ្ស៊ីណា) រហូតទាល់តែអល់ឡោះទ្រង់ ផ្តល់ភាពមានបានដល់ពួកគេដោយការប្រោសប្រទានដ៏ទូលំទូលាយរបស់ទ្រង់។ ហើយចំពោះខ្ញុំបម្រើដាច់ថ្លៃដែលទាមទារ ឬស្នើសុំពីចៅហ្វាយនាយរបស់ពួកគេ លើការបង់ប្រាក់ដើម្បីលោះខ្លួនរបស់ពួកគេឲ្យមានសិទ្ធិសេរីភាពនោះ ដូច្នេះ ចាំបាច់លើចៅហ្វាយនាយរបស់ពួកគេ ត្រូវទទួលយកនូវការស្នើសុំពីពួកគេ ប្រសិនបើ ពួកគេ(ចៅហ្វាយនាយ)បានដឹងថា ពួកគេ(ខ្ញុំបម្រើដាច់ថ្លៃនោះ)មានលទ្ធភាពលើការលោះខ្លួន(របស់គេឲ្យមានសេរីភាព) និងជាការល្អប្រសើរនៅក្នុង សាសនា(របស់ពួកគេ)។ ហើយចាំបាច់លើពួកគេ(ចៅហ្វាយ) ត្រូវផ្តល់ទ្រព្យសម្បត្តិខ្លះដែលអល់ឡោះបានប្រទានដល់ពួកគេ ដោយកាត់បន្ថយមួយចំណែកនៃ ប្រាក់(ដែលត្រូវបង់)ដែលបានចុះក្នុងកិច្ចសន្យា។ ហើយពួកអ្នកមិនត្រូវបង្ខំស្រីបម្រើដាច់ថ្លៃរបស់ពួកអ្នកឲ្យប្រព្រឹត្តហ្ស៊ីណាដើម្បីស្វែងរកទ្រព្យសម្បត្តិ(ដូចដែល អាប់ទុលឡោះ កូន អ៊ូពៃ បានធ្វើចំពោះស្រីបម្រើដាច់ថ្លៃទាំងពីរនាក់របស់គេនៅពេលដែលនាងទាំងពីរបានសំណូមពរសុំរក្សាភាពបរិសុទ្ធ និងចាកឆ្ងាយពីទង្វើអ សីលធម៌)ដើម្បីពួកអ្នកទទួលបាននូវប្រាក់កម្រៃពីការប្រព្រឹត្តពេស្យារបស់នាងនោះទេ។ ហើយជនណាក្នុងចំណោមពួកអ្នកដែលបានបង្ខិតបង្ខំពួកនាងឲ្យធ្វើដូច្នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោសចំពោះបាបកម្មរបស់ពួកនាងបន្ទាប់ពីពួកនាងត្រូវបានគេបង្ខិតបង្ខំ និងមហាអាណិតស្រឡាញ់ចំពោះពួកនាង ដោយសារតែពួកនាងត្រូវគេបង្ខិតបង្ខំ ហើយបាបកម្មគឺធ្លា ក់ទៅលើអ្នកដែលបង្ខិតបង្ខំពួកនាង(ឲ្យប្រព្រឹត្តពេស្យានោះ)។
وَلَقَدْ أَنزَلْنَآ إِلَيْكُمْ ءَايَـٰتٍۢ مُّبَيِّنَـٰتٍۢ وَمَثَلًۭا مِّنَ ٱلَّذِينَ خَلَوْا۟ مِن قَبْلِكُمْ وَمَوْعِظَةًۭ لِّلْمُتَّقِينَ ﴿٣٤﴾
ហើយជាការពិតណាស់ យើងបានបញ្ចុះទៅកាន់ពួកអ្នក(ឱមនុស្សលោក)នូវបណ្តា វាក្យខណ្ឌដ៏ច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។ ហើយ យើងបានបញ្ចុះទៅកាន់ពួកអ្នកនូវរឿងរ៉ាវនៃអ្នក(ជំនាន់មុន)ដែលបានកន្លងផុតទៅមុនពួកអ្នកក្នុងចំណោមបណ្តា អ្នកមានជំនឿ និងពួកគ្មានជំនឿ។ ហើយយើង ក៏បានបញ្ចុះទៅកាន់ពួកអ្នកផងដែរនូវដំបូន្មា នដែលបណ្តា អ្នកដែលកោតខ្លា ចម្ចា ស់របស់ពួកគេដោយការអនុវត្តតាមបទបញ្ជា របស់ទ្រង់ និងចៀសវាងពីប្រការ បម្រាមទាំងឡាយរបស់ទ្រង់នោះយកវាធ្វើជាមេរៀន។
۞ ٱللَّهُ نُورُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ مَثَلُ نُورِهِۦ كَمِشْكَوٰةٍۢ فِيهَا مِصْبَاحٌ ۖ ٱلْمِصْبَاحُ فِى زُجَاجَةٍ ۖ ٱلزُّجَاجَةُ كَأَنَّهَا كَوْكَبٌۭ دُرِّىٌّۭ يُوقَدُ مِن شَجَرَةٍۢ مُّبَـٰرَكَةٍۢ زَيْتُونَةٍۢ لَّا شَرْقِيَّةٍۢ وَلَا غَرْبِيَّةٍۢ يَكَادُ زَيْتُهَا يُضِىٓءُ وَلَوْ لَمْ تَمْسَسْهُ نَارٌۭ ۚ نُّورٌ عَلَىٰ نُورٍۢ ۗ يَهْدِى ٱللَّهُ لِنُورِهِۦ مَن يَشَآءُ ۚ وَيَضْرِبُ ٱللَّهُ ٱلْأَمْثَـٰلَ لِلنَّاسِ ۗ وَٱللَّهُ بِكُلِّ شَىْءٍ عَلِيمٌۭ ﴿٣٥﴾
ى ه ه ه អល់ឡោះជាម្ចា ស់ ទ្រង់គឺជាពន្លឺនៃមេឃជាច្រើនជាន់និងផែនដី និងជាអ្នកដែលចង្អុលបង្ហា ញដល់អ្នកដែលនៅក្នុងវាទាំងពីរ(មេឃនិងផែនដី)។ ពន្លឺដ៏ត្រចេះត្រចង់ របស់ទ្រង់នៅក្នុងដួងចិត្តនៃអ្នកមានជំនឿ ប្រៀបដូចជាកញ្ចក់គោមមួយដែលមានចង្កៀងនៅក្នុងនោះ។ ចង្កៀងនោះស្ថិតនៅក្នុងកញ្ចក់ដ៏ចែងចាំងមួយដែលប្រៀប ដូចជាតារាមួយដួងដែលបញ្ចេញពន្លឺចែងចាំងដូចគុជខ្យង។ ចង្កៀងនោះត្រូវបានគេអុជវាអំពីប្រេងនៃដើមឈើដ៏មានពរជ័យ ពោលគឺដើមអូលីវ ជាដើមឈើមួយ ដែលមិនត្រូវពន្លឺថ្ងៃបន្តិចណាឡើយ មិនថាពេលព្រឹក ឬពេលល្ងាចនោះទេ ដែលប្រេងរបស់វាស្ទើរតែបញ្ចេញពន្លឺទៅហើយដោយសារតែភាពស្រស់ថ្លារបស់វា សូម្បីតែពុំទាន់អុជភ្លើងក៏ដោយ។ ចុះយ៉ាងណាទៅវិញពេលដែលអុជភ្លើងវាទៀតនោះ? គឺពន្លឺរបស់ចង្កៀង នឹងត្រួតលើពន្លឺរបស់កញ្ចក់។ នេះហើយ ជា(ស្ថានភាព)ដួងចិត្តរបស់អ្នកមានជំនឿនៅពេលដែលពន្លឺនៃការចង្អុលបង្ហា ញបានរះឡើងនៅក្នុងដួងចិត្តរបស់ពួកគេ។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ចង្អុល បង្ហា ញចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ឲ្យគេដើរតាមគម្ពីរគួរអាន។ ហើយអល់ឡោះទ្រង់បញ្ជា ក់ពីរបស់ដែលស្រដៀងនឹងវា ដោយការលើកវាធ្វើជាឧទាហរណ៍ ។ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
فِى بُيُوتٍ أَذِنَ ٱللَّهُ أَن تُرْفَعَ وَيُذْكَرَ فِيهَا ٱسْمُهُۥ يُسَبِّحُ لَهُۥ فِيهَا بِٱلْغُدُوِّ وَٱلْـَٔاصَالِ ﴿٣٦﴾
ចង្កៀងនេះត្រូវបានគេអុជនៅក្នុងបណ្តា ម៉ា ស្ជិតទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បង្គាប់ប្រើឲ្យលើកតម្កើងកិត្តិយសរបស់វា និងសំណង់របស់វា និងឲ្យគេរំលឹក ព្រះនាមរបស់ទ្រង់នៅក្នុងវា(ម៉ាស្ជិតនោះ)ដោយការអាហ្សាន ការរំលឹកចំពោះអល់ឡោះ និងការប្រតិបត្តិសឡាត ដែលគេប្រតិបត្តិសឡាតនៅក្នុងវាដើម្បីស្វែងរក ការពេញចិត្តពីអល់ឡោះទាំងពេលព្រឹក និងពេលល្ងា ច។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
رِجَالٌۭ لَّا تُلْهِيهِمْ تِجَـٰرَةٌۭ وَلَا بَيْعٌ عَن ذِكْرِ ٱللَّهِ وَإِقَامِ ٱلصَّلَوٰةِ وَإِيتَآءِ ٱلزَّكَوٰةِ ۙ يَخَافُونَ يَوْمًۭا تَتَقَلَّبُ فِيهِ ٱلْقُلُوبُ وَٱلْأَبْصَـٰرُ ﴿٣٧﴾
គឺបុរសៗដែល(លើកតម្កើងទ្រង់)ការទិញលក់ផ្សេងៗពុំអាចធ្វើឲ្យពួកគេភ្លេចពីការរំលឹកចំពោះអល់ឡោះ ការប្រតិបត្តិសឡាតយ៉ាងពេញលេញ និងការបរិច្ចាគហ្សា កាត់ទៅកាន់អ្នកដែលមានសិទ្ធិទទួលវានោះឡើយ។ ពួកគេភ័យខ្លាចថ្ងៃបរលោក គឺថ្ងៃដែលចិត្តរបស់គេស្ទាក់ស្ទើរ(មិនច្បាស់លាស់)រវាងការរួចផុតពីទណ្ឌកម្ម និង ការខ្លា ចទណ្ឌ កម្មនោះ ហើយកែវភ្នែកក្រឡាប់ចាក់មិនដឹងថា តើគេត្រូវឆ្ពោះទៅកាន់ទិសណានោះទេ។
لِيَجْزِيَهُمُ ٱللَّهُ أَحْسَنَ مَا عَمِلُوا۟ وَيَزِيدَهُم مِّن فَضْلِهِۦ ۗ وَٱللَّهُ يَرْزُقُ مَن يَشَآءُ بِغَيْرِ حِسَابٍۢ ﴿٣٨﴾
ពួកគេធ្វើដូច្នោះ គឺដើម្បីឲ្យអល់ឡោះជាម្ចាស់ទ្រង់តបស្នងផលបុណ្យដ៏ប្រសើរបំផុតដល់ពួកគេនូវអ្វីដែលពួកគេបានសាងកន្លងមក ហើយទ្រង់នឹងបន្ថែមឲ្យពួក គេលើសពីនេះទៀតដោយការប្រោសប្រទានរបស់ទ្រង់។ ហើយអល់ឡោះទ្រង់ប្រទានលាភសក្កា រៈដល់ជនណាដែលទ្រង់មានចេតនាដោយពុំកំណត់ទៅតាមកម្រិត នៃទង្វើរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ទ្រង់ប្រទានដល់ពួកគេទ្វេដងលើសពីអ្វីដែលពួកគេបានសាងទៅទៀត។
وَٱلَّذِينَ كَفَرُوٓا۟ أَعْمَـٰلُهُمْ كَسَرَابٍۭ بِقِيعَةٍۢ يَحْسَبُهُ ٱلظَّمْـَٔانُ مَآءً حَتَّىٰٓ إِذَا جَآءَهُۥ لَمْ يَجِدْهُ شَيْـًۭٔا وَوَجَدَ ٱللَّهَ عِندَهُۥ فَوَفَّىٰهُ حِسَابَهُۥ ۗ وَٱللَّهُ سَرِيعُ ٱلْحِسَابِ ﴿٣٩﴾
រីឯពួកដែលគ្មានជំនឿនឹងអល់ឡោះវិញ អំពើល្អរបស់ពួកគេដែលពួកគេបានសាងនោះ គឺគ្មានការតបស្នងចំពោះវានោះឡើយ ប្រៀបដូចជាថ្ងៃបណ្តើ រកូននៅលើដី ដែលអ្នកដែលស្រេកទឹកខ្លាំងបានឃើញវា(ថ្ងៃបណ្តើកូន) ពេលនោះ ពួកគេក៏គិតថាវាជាទឹក ហើយគេក៏ដើរទៅរកវា។ លុះនៅពេលដែលគេបានទៅដល់ កន្លែង(ដែលគេឃើញថាមានទឹក)នោះ ហើយគេបានឈប់នៅកន្លែងនោះ គឺគេពុំឃើញមានទឹកឡើយ។ក៏ដូចគ្នា ដែរ ពួកគ្មា នជំនឿគិតស្មានថា អំពើល្អរបស់គេនឹង អាចផ្តល់ផលប្រយោជន៍ដល់រូបគេបាន។ លុះនៅពេលដែលគេបានស្លាប់ទៅ ហើយត្រូវបានគេពង្រស់ពីការស្លាប់វិញនោះ គឺគេមិនបានឃើញផលបុណ្យនៃអំពើ ល្អរបស់គេនោះទេ តែគេបានឃើញម្ចា ស់របស់គេនៅពីមុខគេទៅវិញ។ ពេលនោះ ទ្រង់ក៏ផ្តល់ឲ្យគេនូវផលកម្មរបស់គេយ៉ា ងពេញលេញ។ ហើយអល់ឡោះទ្រង់ជា អ្នកកាត់សេចក្តីយ៉ា ងឆាប់រហ័សបំផុត។
أَوْ كَظُلُمَـٰتٍۢ فِى بَحْرٍۢ لُّجِّىٍّۢ يَغْشَىٰهُ مَوْجٌۭ مِّن فَوْقِهِۦ مَوْجٌۭ مِّن فَوْقِهِۦ سَحَابٌۭ ۚ ظُلُمَـٰتٌۢ بَعْضُهَا فَوْقَ بَعْضٍ إِذَآ أَخْرَجَ يَدَهُۥ لَمْ يَكَدْ يَرَىٰهَا ۗ وَمَن لَّمْ يَجْعَلِ ٱللَّهُ لَهُۥ نُورًۭا فَمَا لَهُۥ مِن نُّورٍ ﴿٤٠﴾
ى ឬក៏អំពើល្អរបស់ពួកគេ(ពួកគ្មា នជំនឿ)ប្រៀបបានទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗគ្របដណ្ត ប់ពីលើវាផ្ទួនៗ។ បន្ថែមពីនេះ មានពពកខ្មៅ ដ៏ធំមួយគ្របលើរលកនោះទៀតដែលបិទបាំងមិនឲ្យគេអាចមើលឃើញហ្វូងតារាបានឡើយ ដោយភាពងងឹតត្រូវត្រួតពីលើគ្នា ទៅវិញទៅមក។ នៅពេលដែលអ្នកដែលស្ថិតនៅក្នុងភាពងងឹតនេះដកដៃរបស់គេចេញ គេស្ទើរតែមិនអាចមើលវាឃើញ ដោយសារតែភាពងងឹតខ្លាំងពេក។ ដូច្នោះដែរពួកគ្មាន ជំនឿ ភាពងងឹតនៃភាពអវិជ្ជា ការសង្ស័យ ភាពមិនច្បាស់លាស់ និងការបោះត្រាភ្ជិតលើដួងចិត្តរបស់គេ គឺនៅត្រួតពីលើគ្នា ។ហើយជនណាដែលអល់ឡោះមិនបាន ផ្តល់ការចង្អុលបង្ហាញដល់គេចេញពីភាពវង្វេង និងការយល់ដឹងពីគម្ពីររបស់ទ្រង់ដល់គេទេនោះ ពិតណាស់សម្រាប់គេ គឺគ្មានអ្នកដែលចង្អុលបង្ហាញរូបគេឡើយ ហើយក៏គ្មា នគម្ពីរណាដែលអាចបំភ្លឺដល់ពួកគេនោះដែរ។ل
أَلَمْ تَرَ أَنَّ ٱللَّهَ يُسَبِّحُ لَهُۥ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَٱلطَّيْرُ صَـٰٓفَّـٰتٍۢ ۖ كُلٌّۭ قَدْ عَلِمَ صَلَاتَهُۥ وَتَسْبِيحَهُۥ ۗ وَٱللَّهُ عَلِيمٌۢ بِمَا يَفْعَلُونَ ﴿٤١﴾
عليمبما يفعلون តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ និងម៉ា ខ្លូករបស់ទ្រង់ទាំងអស់ ដែលនៅលើផែនដី ពពួកសត្វស្លាបដែលត្រដាងស្លាបទាំងគូរបស់ពួកវានៅលើអាកាសទាំងអស់នោះ គឺសុទ្ធតែលើកតម្កើងសរសើរចំពោះទ្រង់ទាំងអស់? រាល់ម៉ាខ្លូកទាំងអស់នោះ គឺអល់ឡោះបានដឹងនូវការសឡាតរបស់គេចំពោះអ្នកដែលសឡាត ដូចជាមនុស្សជាដើម ហើយទ្រង់ដឹងពីការកោតសរសើរលើកតម្កើង ទ្រង់ចំពោះអ្នកដែលលើកតម្កើងទ្រង់ ដូចជាសត្វស្លាបជាដើម។ ហើយអល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកគេ អាចលាក់បាំងពីទ្រង់បានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلِلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ وَإِلَى ٱللَّهِ ٱلْمَصِيرُ ﴿٤٢﴾
ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយការវិលត្រឡប់នៅថ្ងៃបរលោក គឺឆ្ពោះទៅ កាន់ទ្រង់តែមួយគត់ដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង។
أَلَمْ تَرَ أَنَّ ٱللَّهَ يُزْجِى سَحَابًۭا ثُمَّ يُؤَلِّفُ بَيْنَهُۥ ثُمَّ يَجْعَلُهُۥ رُكَامًۭا فَتَرَى ٱلْوَدْقَ يَخْرُجُ مِنْ خِلَـٰلِهِۦ وَيُنَزِّلُ مِنَ ٱلسَّمَآءِ مِن جِبَالٍۢ فِيهَا مِنۢ بَرَدٍۢ فَيُصِيبُ بِهِۦ مَن يَشَآءُ وَيَصْرِفُهُۥ عَن مَّن يَشَآءُ ۖ يَكَادُ سَنَا بَرْقِهِۦ يَذْهَبُ بِٱلْأَبْصَـٰرِ ﴿٤٣﴾
តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកធ្វើឲ្យពពករសាត់។ បន្ទាប់មក ទ្រង់បានប្រមូលផ្តុំវា(ពពក) រួចមក ទ្រង់ បានធ្វើឲ្យវាគរជាដុំៗ(ក្រាស់ឃ្មឹក)ត្រួតលើគ្នាទៅវិញទៅមក។ ពេលនោះ អ្នកនឹងឃើញទឹកភ្លៀងចេញពីខាងក្នុងពពក។ ហើយទ្រង់បានបញ្ចុះពីលើមេឃ ចេញពីដុំពពកដ៏ក្រាស់ឃ្មឹកដែលមានទំហំធំប្រៀបដូចជាភ្នំនោះនូវដុំទឹកកក(ព្រិល)ដែលប្រៀបដូចជាដុំថ្ម ហើយទ្រង់ធ្វើឲ្យជនណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំបម្រើរបស់ទ្រង់ទទួលនូវភាពត្រជាក់នេះ និងបញ្ចៀសវា(ភាពត្រជាក់)អំពីជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ។ ផ្លេកបន្ទោ រស្ទើរតែឆក់យក ក្រសែរភ្នែកដោយសារតែការជះពន្លឺដ៏ខ្លាំងក្លា របស់វា។
يُقَلِّبُ ٱللَّهُ ٱلَّيْلَ وَٱلنَّهَارَ ۚ إِنَّ فِى ذَٰلِكَ لَعِبْرَةًۭ لِّأُو۟لِى ٱلْأَبْصَـٰرِ ﴿٤٤﴾
អល់ឡោះទ្រង់ជាអ្នកដែលផ្លា ស់ប្តូររវាងពេលយប់និងពេលថ្ងៃ ដោយឲ្យវាមានវែង មានខ្លី មានមក មានទៅ(ពេលយប់មកដល់ពេលថ្ងៃចាកចេញ និងផ្ទុយមកវិញ)។ ពិតប្រាកដណាស់ នៅក្នុងបណ្តា សញ្ញា ភស្តុតាងដែលលើកឡើងនេះ គឺស្ថិតក្នុងចំណោមបណ្តា ភស្តុតាងដែលបញ្ជា ក់ពីភាពជាម្ចា ស់នៃការ បង្កើត(របស់អល់ឡោះ)ដែលជាមេរៀនមួយសម្រាប់អ្នកដែលមានការស្វែងយល់ពីសមត្ថភាពរបស់អល់ឡោះ និងភាព(ជាម្ចា ស់)តែមួយគត់របស់ទ្រង់។
وَٱللَّهُ خَلَقَ كُلَّ دَآبَّةٍۢ مِّن مَّآءٍۢ ۖ فَمِنْهُم مَّن يَمْشِى عَلَىٰ بَطْنِهِۦ وَمِنْهُم مَّن يَمْشِى عَلَىٰ رِجْلَيْنِ وَمِنْهُم مَّن يَمْشِى عَلَىٰٓ أَرْبَعٍۢ ۚ يَخْلُقُ ٱللَّهُ مَا يَشَآءُ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٤٥﴾
ى ហើយអល់ឡោះបានបង្កើតរាល់សត្វលោកទាំងអស់ដែលមាននៅលើផែនដីអំពីតំណក់ទឹកកាម។ ក្នុងចំណោមពួកវា មានសត្វខ្លះដែលវារនឹងពោះរបស់វា ដូចជា សត្វពស់ ហើយមួយចំនួនទៀតដើរដោយជើងទាំងពីរ ដូចជាមនុស្ស និងសត្វបក្សី ហើយក្នុងចំណោមពួកវាទៀត មានសត្វខ្លះដើរដោយជើងបួន ដូចជាពពួកសត្វ ពាហនៈជាដើម។ អល់ឡោះទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនា ទាំងអ្វីដែលទ្រង់រំលឹកពីវា និងទាំងអ្វីដែលទ្រង់មិនបានរំលឹកអំពីវា(ឲ្យមនុស្សបានដឹង) ។ ពិត ប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
لَّقَدْ أَنزَلْنَآ ءَايَـٰتٍۢ مُّبَيِّنَـٰتٍۢ ۚ وَٱللَّهُ يَهْدِى مَن يَشَآءُ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٤٦﴾
ជាការពិតណាស់ យើងបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។ ហើយអល់ឡោះទ្រង់ ចង្អុលបង្ហា ញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរនៅក្នុងវានោះឡើយដោយមាគ៌ា នោះនឹងនាំគេឆ្ពោះទៅកាន់ឋានសួគ៌។
وَيَقُولُونَ ءَامَنَّا بِٱللَّهِ وَبِٱلرَّسُولِ وَأَطَعْنَا ثُمَّ يَتَوَلَّىٰ فَرِيقٌۭ مِّنْهُم مِّنۢ بَعْدِ ذَٰلِكَ ۚ وَمَآ أُو۟لَـٰٓئِكَ بِٱلْمُؤْمِنِينَ ﴿٤٧﴾
ហើយពួកពុតត្បុតបាននិយាយថាៈ ពួកយើងមានជំនឿលើអល់ឡោះ និងមានជំនឿលើអ្នកនាំសាររបស់ទ្រង់ ហើយពួកយើងប្រតិបត្តិតាមអល់ឡោះ ហើយក៏ ប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ដែរ។ បន្ទាប់មក មានមួយក្រុមក្នុងចំណោមពួកគេបានងាកចេញ ដោយពួកគេមិនបានគោរពប្រតិបត្តិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ដែលបានបញ្ជាប្រើពួកគេឲ្យតស៊ូក្នុងមាគ៌ាអល់ឡោះ និងផ្សេងពីនេះទៀតនោះទេ ក្រោយពីពួកគេបានអះអាងថា ពួកគេបានមានជំនឿ ចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមអ្នកទាំងពីរ(អល់ឡោះនិងអ្នកនាំសារ)ហើយនោះ។ ហើយពួកដែលងាកចេញពីការប្រតិបត្តិ តាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ ពុំមែនជាអ្នកដែលមានជំនឿឡើយ បើទោះបីជាពួកគេអះអាងថា ពួកគេគឺជាអ្នកដែលមានជំនឿក៏ដោយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذَا دُعُوٓا۟ إِلَى ٱللَّهِ وَرَسُولِهِۦ لِيَحْكُمَ بَيْنَهُمْ إِذَا فَرِيقٌۭ مِّنْهُم مُّعْرِضُونَ ﴿٤٨﴾
ហើយនៅពេលដែលគេអំពាវនាវពួកពុតត្បតទាំងនោះទៅកាន់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដើម្បីកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេឈ្លោះប្រកែក គ្នា ចំពោះវានោះ ស្រាប់តែពួកគេងាកចេញ ប្រឆាំងនឹងការកាត់សេចក្តីរបស់លោកទៅវិញ ព្រោះតែភាពពុតត្បុតរបស់ពួកគេ។
وَإِن يَكُن لَّهُمُ ٱلْحَقُّ يَأْتُوٓا۟ إِلَيْهِ مُذْعِنِينَ ﴿٤٩﴾
តែប្រសិនបើពួកគេបានដឹងថា ជាការពិតណាស់ ភាពត្រឹមត្រូវគឺសម្រាប់ពួកគេ ហើយពិតណាស់ គាត់(ព្យាការីមូហាំម៉ាត់)នឹងកាត់សេចក្តីដោយផ្តល់ផល ប្រយោជន៍ដល់ពួកគេវិញនោះ ពួកគេពិតជានាំគ្នា មកកាន់គាត់ដោយការគោរព និងឱនលំទោនជាមិនខាន។
أَفِى قُلُوبِهِم مَّرَضٌ أَمِ ٱرْتَابُوٓا۟ أَمْ يَخَافُونَ أَن يَحِيفَ ٱللَّهُ عَلَيْهِمْ وَرَسُولُهُۥ ۚ بَلْ أُو۟لَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ ﴿٥٠﴾
តើក្នុងចិត្តរបស់ពួកទាំងនោះមានជំងឺ ឬក៏ពួកគេមានការសង្ស័យ ថាតើគាត់(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកនាំសាររបស់អល់ឡោះ ឬក៏ពួកគេមានការភ័យ ខ្លាចអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បំពាន(មានភាពអយុត្តិធម៌)ចំពោះពួកគេក្នុងការកាត់ក្តី? រឿងនោះមិនដូចអ្វីដែលបានលើកឡើងនោះទេ ផ្ទុយទៅវិញ វា គ្រាន់តែជាលេសក្នុងខ្លួនរបស់ពួកគេ ដោយសារតែការងាកចេញរបស់ពួកគេពីការកាត់សេចក្តីរបស់គាត់(អ្នកនាំសារមូហាំម៉ា ត់) និងភាពចចេសរឹងរួសរបស់ពួកគេ ចំពោះគាត់ប៉ុណ្ណោះ។
إِنَّمَا كَانَ قَوْلَ ٱلْمُؤْمِنِينَ إِذَا دُعُوٓا۟ إِلَى ٱللَّهِ وَرَسُولِهِۦ لِيَحْكُمَ بَيْنَهُمْ أَن يَقُولُوا۟ سَمِعْنَا وَأَطَعْنَا ۚ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿٥١﴾
ជាការពិតណាស់ ចម្លើយរបស់បណ្តាអ្នកមានជំនឿនៅពេលដែលគេអំពាវនាវពួកគេទៅកាន់អល់ឡោះ និងទៅកាន់អ្នកនាំសាររបស់ទ្រង់ដើម្បីកាត់សេចក្តីរវាង ពួកគេនោះ គឺពួកគេឆ្លើយថាៈ ពួកយើងបានឮហើយនូវបន្ទូលរបស់ទ្រង់ ហើយយើងគោរពប្រតិបត្តិតាមហើយនូវបទបញ្ជារបស់ទ្រង់។ ហើយបណ្តា អ្នកដែលមាន លក្ខណៈបែបនេះហើយ គឺជាអ្នកដែលទទួលជោគជ័យទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។
وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ وَيَخْشَ ٱللَّهَ وَيَتَّقْهِ فَأُو۟لَـٰٓئِكَ هُمُ ٱلْفَآئِزُونَ ﴿٥٢﴾
ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ហើយទទូលយកនូវការកាត់សេចក្តីរបស់អ្នកទាំងពីរ(អល់ឡោះនិងអ្នកនាំសារ របស់ទ្រង់) និងភ័យខ្លាចចំពោះអំពើបាបរបស់គេ ព្រមទាំងកោតខ្លាចអល់ឡោះតាមរយៈការអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីបម្រាមរបស់ទ្រង់នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ ដោយទទួលបាននូវប្រការល្អទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
۞ وَأَقْسَمُوا۟ بِٱللَّهِ جَهْدَ أَيْمَـٰنِهِمْ لَئِنْ أَمَرْتَهُمْ لَيَخْرُجُنَّ ۖ قُل لَّا تُقْسِمُوا۟ ۖ طَاعَةٌۭ مَّعْرُوفَةٌ ۚ إِنَّ ٱللَّهَ خَبِيرٌۢ بِمَا تَعْمَلُونَ ﴿٥٣﴾
ហើយពួកពុតត្បុតបានស្បថនឹងអល់ឡោះនូវការស្បថដ៏ម៉ឺងម៉ា ត់របស់ពួកគេថាៈ ប្រសិនបើអ្នក(ព្យាការីមូហាំម៉ា ត់)បញ្ជា ពួកគេឲ្យចេញទៅធ្វើសង្គ្រា មក្នុង មាគ៌ាអល់ឡោះនោះ ពួកគេប្រាកដជានឹងចេញទៅភ្លាម។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ពួកអ្នកពុំចាំបាច់ស្បថនោះទេ។ ពិតប្រាកដ ណាស់ ការកុហកបោកប្រាស់របស់ពួកអ្នក ត្រូវគេបានដឹងអស់ហើយ។ ហើយការគោរពប្រតិបត្តិរបស់ពួកអ្នកដែលពួកអ្នកបានអះអាងនោះ ក៏គេបានដឹងដែរ(ថាវា មិនពិត)។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ទោះបីជាពួក អ្នកខំលាក់បាំងវាយ៉ា ងណាក៏ដោយ។
قُلْ أَطِيعُوا۟ ٱللَّهَ وَأَطِيعُوا۟ ٱلرَّسُولَ ۖ فَإِن تَوَلَّوْا۟ فَإِنَّمَا عَلَيْهِ مَا حُمِّلَ وَعَلَيْكُم مَّا حُمِّلْتُمْ ۖ وَإِن تُطِيعُوهُ تَهْتَدُوا۟ ۚ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلْبَلَـٰغُ ٱلْمُبِينُ ﴿٥٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ទាំងក្នុង ពេលបើកចំហ និងក្នុងពេលស្ងា ត់កំបាំង។តែប្រសិនបើពួកអ្នកបែរចេញពីការគោរពប្រតិបត្តិចំពោះអ្នកទាំងពីរដែលគេបានដាក់បទបញ្ជា ចំពោះពួកអ្នកនោះ ជាការ بلغ គម្ពីរគួរអាន · តាហ្វសៀរ ពិតណាស់ អ្វីដែលជាបន្ទុក(តួនាទី)របស់គេ(ព្យាការីមូហាំម៉ាត់) គឺការផ្សព្វផ្សាយប៉ុណ្ណោះ។ ចំណែកឯបន្ទុក(កាតព្វកិច្ច)របស់ពួកអ្នកវិញ គឺពួកអ្នកត្រូវតែប្រតិបត្តិ តាម និងអនុវត្តន៍តាមនូវអ្វីដែលគាត់បាននាំមក។ ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្តិតាមគេ(ព្យាការីមូហាំម៉ាត់)ដោយអនុវត្តនូវប្រការទាំងឡាយដែលគេបាន បង្គា ប់ប្រើពួកអ្នក និងបញ្ឈប់(មិនប្រព្រឹត្ត)នូវប្រការទាំងឡាយដែលគេបានហាមឃាត់ចំពោះពួកអ្នកនោះ ពួកអ្នកនឹងទទួលបានការចង្អុលបង្ហា ញទៅកាន់ការពិតជា មិនខាន។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារ គ្មា នអ្វីក្រៅពីការផ្សព្វផ្សាយសារដ៏ច្បាស់លាស់ប៉ុណ្ណោះ ដោយគេមិនទទួលបន្ទុកក្នុងផ្តល់ការចង្អុលបង្ហា ញដល់ពួកអ្នក នោះទេ ហើយក៏មិនអាចបង្ខំពួកអ្នកឲ្យទទួលយកវានោះដែរ។
وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ مِنكُمْ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَيَسْتَخْلِفَنَّهُمْ فِى ٱلْأَرْضِ كَمَا ٱسْتَخْلَفَ ٱلَّذِينَ مِن قَبْلِهِمْ وَلَيُمَكِّنَنَّ لَهُمْ دِينَهُمُ ٱلَّذِى ٱرْتَضَىٰ لَهُمْ وَلَيُبَدِّلَنَّهُم مِّنۢ بَعْدِ خَوْفِهِمْ أَمْنًۭا ۚ يَعْبُدُونَنِى لَا يُشْرِكُونَ بِى شَيْـًۭٔا ۚ وَمَن كَفَرَ بَعْدَ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلْفَـٰسِقُونَ ﴿٥٥﴾
ى អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលក្នុងចំណោមពួកអ្នកថាៈ ជាការពិតណាស់ ទ្រង់នឹងជួយ ពួកគេឲ្យទទួលជ័យជម្នះលើសត្រូវរបស់ពួកគេ ហើយនឹងធ្វើឲ្យពួកគេក្លាយជាអ្នកគ្រប់គ្រងបន្តនៅលើផែនដីនេះ ដូចដែលទ្រង់ធ្លាប់បានផ្តល់ឲ្យបណ្តា ដែលមាន ជំនឿជំនាន់មុនពួកគេក្លាយជាអ្នកគ្រប់គ្រងលើផែនដីដូច្នោះដែរ។ ហើយទ្រង់បានសន្យាចំពោះពួកគេទៀតថាៈ ទ្រង់នឹងធ្វើឲ្យសាសនារបស់ពួកគេដែលទ្រង់ពេញ ចិត្ត(ឲ្យពួកគេទទទួលយកធ្វើជាសាសនា)នោះ មានភាពខ្ពង់ខ្ពស់ និងខ្លាំងក្លា (នោះគឺសាសនាឥស្លាម)។ ហើយទ្រង់ក៏បានសន្យានឹងពួកគេទៀតថាៈ ទ្រង់នឹងជំនួស ឲ្យពួកគេនូវសុខសន្តិភាពបន្ទា ប់ពី(ពួកគេទទួលនូវ)ការភ័យខ្លា ច។ ពួកគេគោរពសក្កា រៈមកចំពោះយើង(អល់ឡោះ)តែមួយគត់ ដោយពួកគេមិនធ្វើស្ហ៊ីរិកមកចំពោះ យើងនូវប្រការណាមួយឡើយ។ ហើយជនណាដែលបានប្រឆាំងបន្ទាប់ពី(ទទួលបាននូវ)ឧបការគុណទាំងនេះហើយនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែល ចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះហើយ។
وَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ وَأَطِيعُوا۟ ٱلرَّسُولَ لَعَلَّكُمْ تُرْحَمُونَ ﴿٥٦﴾
ហើយចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ និងចូរបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក ហើយចូរប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់)ដោយការ អនុវត្តនូវអ្វីដែលគាត់បានបង្គាប់ប្រើពួកអ្នកឲ្យធ្វើវា និងបោះបង់ចោលនូវអ្វីដែលគាត់បានហាមឃាត់ពួកអ្នក សង្ឃឹមថា ពួកអ្នកនឹងទទួលបាននូវក្តីមេត្តាករុណា របស់អល់ឡោះ។
لَا تَحْسَبَنَّ ٱلَّذِينَ كَفَرُوا۟ مُعْجِزِينَ فِى ٱلْأَرْضِ ۚ وَمَأْوَىٰهُمُ ٱلنَّارُ ۖ وَلَبِئْسَ ٱلْمَصِيرُ ﴿٥٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំគិតស្មានថាៈ ពួកដែលប្រឆាំងនឹងអល់ឡោះអាចរត់គេចពីយើងបាននៅពេលដែលយើងមានបំណងទម្លា ក់នូវទណ្ឌ កម្មទៅលើពួក គេឲ្យសោះ។ ហើយកន្លែងជ្រកកោនរបស់ពួកគេនៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ ហើយវាពិតជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតចំពោះជនណាហើយ ដែលនរកជើហាន់ណាំជាកន្លែងវិលត្រឡប់របស់ពួកគេនោះ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لِيَسْتَـْٔذِنكُمُ ٱلَّذِينَ مَلَكَتْ أَيْمَـٰنُكُمْ وَٱلَّذِينَ لَمْ يَبْلُغُوا۟ ٱلْحُلُمَ مِنكُمْ ثَلَـٰثَ مَرَّٰتٍۢ ۚ مِّن قَبْلِ صَلَوٰةِ ٱلْفَجْرِ وَحِينَ تَضَعُونَ ثِيَابَكُم مِّنَ ٱلظَّهِيرَةِ وَمِنۢ بَعْدِ صَلَوٰةِ ٱلْعِشَآءِ ۚ ثَلَـٰثُ عَوْرَٰتٍۢ لَّكُمْ ۚ لَيْسَ عَلَيْكُمْ وَلَا عَلَيْهِمْ جُنَاحٌۢ بَعْدَهُنَّ ۚ طَوَّٰفُونَ عَلَيْكُم بَعْضُكُمْ عَلَىٰ بَعْضٍۢ ۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلْـَٔايَـٰتِ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌۭ ﴿٥٨﴾
ى ه ه ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងអនុវត្តន៍តាមបញ្ញត្តិច្បាប់ដែលគេបានបង្គាប់ប្រើចំពោះពួកគេ! ចូរឲ្យខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នក ទាំងប្រុសទាំងស្រី និងកូនក្មេងដែលមិនទាន់គ្រប់អាយុ(ពេញវ័យ)ដែលមានសិទ្ធិសេរីភាពនោះសុំការអនុញ្ញាតពីពួកអ្នកចំពោះពេលវេលាបី(មុននឹងពួកគេចូលទៅរកពួកអ្នក)គឺ ៖ មុន ពេលសឡាតពេលទាបភ្លឺ(សឡាតស៊ូពុស) ជាពេលដែលគេផ្លាស់សម្លៀកបំពាក់ដេកចេញដោយស្លៀកសម្លៀកបំពាក់ធម្មតា នៅពេលថ្ងៃត្រង់ ខណៈដែលពួកអ្នក ដោះសម្លៀកបំពាក់របស់ពួកអ្នកចេញដើម្បីគេងបន្តិច និងក្រោយពេលសឡាតអ៊ីស្ហា ពីព្រោះវាគឺជាពេលសម្រាន្តរបស់ពួកអ្នក និង(ជាពេល)ដោះសម្លៀកបំពាក់ ធម្មតាចេញដោយស្លៀកសម្លៀកបំពាក់ដេកវិញម្តង។ ពេលវេលាទាំងបីនេះ គឺជាពេលដែលពួកអ្នកច្រើនតែអាក្រាតសម្លៀកបំពាក់របស់ពួកអ្នក។ ចូរកុំឲ្យនរណា ម្នា ក់ចូលទៅកាន់ពួកអ្នកឲ្យសោះ(ក្នុងពេលវេលាទាំងបីនេះ) លុះត្រាតែមានការអនុញ្ញា តពីពួកអ្នកជាមុនសិន។ គ្មា នទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ហើយក៏គ្មា ន ទោសពៃរ៍អ្វីចំពោះពួកគេនោះដែរក្នុងការចូលទៅកាន់ពួកគេដោយគ្មា នសុំការអនុញ្ញា តចំពោះពេលវេលាផ្សេងក្រៅពីពេលវេលាទាំងនេះ ដែលពួកគេភាគច្រើន ចេញចូលរកគ្នា ទៅវិញទៅមក។ ចូរសុំការអធ្យាស្រ័យចំពោះការហាមឃាត់ពួកគេមិនឲ្យចូលទៅ(កាន់ពួកអ្នក)គ្រប់ពេលទាំងអស់ بلغ គម្ពីរគួរអាន · តាហ្វសៀរ លើកលែងតែដោយសុំការអនុញ្ញា ត(ជាមុន)នោះ។ ដូចដែលអល់ឡោះទ្រង់បានបញ្ជា ក់ដល់ពួកអ្នកពីបណ្តា ច្បាប់នៃការសុំការអនុញ្ញា តនេះដែរ ទ្រង់បានបញ្ជា ក់ ចំពោះពួកអ្នកនូវបណ្តា វាក្យខណ្ឌ ជាច្រើនសម្រាប់ពួកអ្នកដែលបញ្ជា ក់អំពីក្បួនច្បាប់ទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិចំពោះពួកអ្នក។ ហើយអល់ឡោះជាម្ចា ស់ ទ្រង់ដឹងបំផុតនូវអ្វីដែលល្អប្រសើរសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិ តចំពោះក្បួនច្បាប់ទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ។
وَإِذَا بَلَغَ ٱلْأَطْفَـٰلُ مِنكُمُ ٱلْحُلُمَ فَلْيَسْتَـْٔذِنُوا۟ كَمَا ٱسْتَـْٔذَنَ ٱلَّذِينَ مِن قَبْلِهِمْ ۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمْ ءَايَـٰتِهِۦ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌۭ ﴿٥٩﴾
عليم حكيم ហើយនៅពេលដែលក្មេងៗក្នុងចំណោមពួកអ្នកឈានអាយុធំពេញវ័យនោះ ចូរឲ្យពួកគេសុំការអនុញ្ញា តនៅពេលដែលចូលគេហដ្ឋា នទាំងឡាយគ្រប់ពេលវេលា ទាំងអស់ ដូចដែលបានលើកឡើងចំពោះមនុស្សដែលធំពេញវ័យពីមុនមកនោះដែរ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ដល់ពួកអ្នកពីបណ្តា ច្បាប់នៃ ការសុំការអនុញ្ញាតនេះដែរ ទ្រង់បានបញ្ជាក់ចំពោះពួកអ្នកនូវបណ្តា វា្យខណ្ឌរបស់ទ្រង់ដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលល្អសម្រាប់ខ្ញុំបម្រើ របស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិ តបំផុតអ្វីដែលទ្រង់ដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ។
وَٱلْقَوَٰعِدُ مِنَ ٱلنِّسَآءِ ٱلَّـٰتِى لَا يَرْجُونَ نِكَاحًۭا فَلَيْسَ عَلَيْهِنَّ جُنَاحٌ أَن يَضَعْنَ ثِيَابَهُنَّ غَيْرَ مُتَبَرِّجَـٰتٍۭ بِزِينَةٍۢ ۖ وَأَن يَسْتَعْفِفْنَ خَيْرٌۭ لَّهُنَّ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌۭ ﴿٦٠﴾
ហើយចំពោះស្ត្រីដែលមានវ័យចំណាស់ដែលអស់រដូវ និងមិនអាចមានផ្ទៃពោះទៀតបានដោយសារតែភាពចាស់ជរារបស់ពួកនាង ហើយនិងបណ្តា ស្ត្រីដែលគ្មាន ចំណង់ក្នុងការរៀបអាពាហ៍ពិពាហ៍ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាងក្នុងការដោះសម្លៀកបំពាក់ខាងក្រៅរបស់ពួកនាង ដូចជាអាវក្រៅនិងស្បៃមុខ របស់ពួកនាង ដោយពុំមែនក្នុងលក្ខណៈបង្ហាញពីអាថ៌កំបាំងនៃសម្រស់(របស់ពួកនាង)ដែលគេប្រើពួកនាងឲ្យបិទបាំងវាទេនោះ។ តែការមិនដោះសម្លៀកបំពាក់ ខាងក្រៅរបស់ពួកនាងនោះ គឺជាការល្អប្រសើរសម្រាប់ពួកនាងជាងការដោះវាចេញ ពីព្រោះវាអាចជួយក្នុងការបិតបាំង(រាងកាយ) និងរក្សាភាពបរិសុទ្ធ។ ហើយអល់ឡោះទ្រង់ឮបំផុតនូវរាល់ពាក្យសម្តីទាំងឡាយរបស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំង នឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَّيْسَ عَلَى ٱلْأَعْمَىٰ حَرَجٌۭ وَلَا عَلَى ٱلْأَعْرَجِ حَرَجٌۭ وَلَا عَلَى ٱلْمَرِيضِ حَرَجٌۭ وَلَا عَلَىٰٓ أَنفُسِكُمْ أَن تَأْكُلُوا۟ مِنۢ بُيُوتِكُمْ أَوْ بُيُوتِ ءَابَآئِكُمْ أَوْ بُيُوتِ أُمَّهَـٰتِكُمْ أَوْ بُيُوتِ إِخْوَٰنِكُمْ أَوْ بُيُوتِ أَخَوَٰتِكُمْ أَوْ بُيُوتِ أَعْمَـٰمِكُمْ أَوْ بُيُوتِ عَمَّـٰتِكُمْ أَوْ بُيُوتِ أَخْوَٰلِكُمْ أَوْ بُيُوتِ خَـٰلَـٰتِكُمْ أَوْ مَا مَلَكْتُم مَّفَاتِحَهُۥٓ أَوْ صَدِيقِكُمْ ۚ لَيْسَ عَلَيْكُمْ جُنَاحٌ أَن تَأْكُلُوا۟ جَمِيعًا أَوْ أَشْتَاتًۭا ۚ فَإِذَا دَخَلْتُم بُيُوتًۭا فَسَلِّمُوا۟ عَلَىٰٓ أَنفُسِكُمْ تَحِيَّةًۭ مِّنْ عِندِ ٱللَّهِ مُبَـٰرَكَةًۭ طَيِّبَةًۭ ۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلْـَٔايَـٰتِ لَعَلَّكُمْ تَعْقِلُونَ ﴿٦١﴾
ه لعل كم تعقلون ចំពោះអ្នកពិការភ្នែកដែលមិនអាចមើលឃើញ និងអ្នកដែលពិការជើង ហើយនិងអ្នកជំងឺនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកគេចំពោះការបោះបង់នូវអ្វីដែល ពួកគេគ្មា នលទ្ធភាពនឹងធ្វើវាក្នុងចំណោមកាតព្វកិច្ចទាំងឡាយ ដូចជាការចេញប្រយុទ្ធក្នុងមាគ៌ា អល់ឡោះជាដើមនោះ។ ហើយចំពោះពួកអ្នក(ឱបណ្តា អ្នកដែលមាន ជំនឿ) គឺគ្មានទោសពៃរ៍អ្វីឡើយក្នុងការទទួលទានចំណីអាហារពីក្នុងផ្ទះរបស់ពួកអ្នកផ្ទាល់ ហើយក្នុងនោះផងដែរ គឺផ្ទះកូនប្រុសរបស់ពួកអ្នក។ ហើយក៏គ្មាន ទោសពៃរ៍អ្វីឡើយ(ចំពោះពួកអ្នក)ក្នុងការទទួលទានចំណីអាហារពីក្នុងផ្ទះឪពុករបស់ពួកអ្នក ឬផ្ទះម្ដាយរបស់ពួកអ្នក ឬផ្ទះបងប្អូនប្រុសស្រីរបស់ពួកអ្នក ឬផ្ទះអ៊ំពូ មីងមារបស់ពួកអ្នក ទាំងខាងម្ដា យនិងខាងឪពុករបស់ពួកអ្នក ឬផ្ទះទាំងឡាយណាដែលពួកអ្នកមានតួនាទីក្នុងការថែរក្សាវា ដូចជាអ្នកយាមចម្កា រជាដើម។ ហើយក៏ គ្មា នទោសពៃរ៍អ្វីដែរក្នុងការទទួលទានចំណី អាហារពីក្នុងផ្ទះមិត្តភក្តិ(ជិតស្និទ្ធ)របស់ពួកអ្នក ដោយសារនោះគឺជាទម្លា ប់ធម្មតារបស់ពួកអ្នក ហើយក៏គ្មា នទោសពៃរ៍អ្វី ដែរចំពោះពួកអ្នកក្នុងការទទួលទានចំណី អាហារ(ពីក្នុងផ្ទះទាំងនោះ)ជាលក្ខណៈជួបជុំគ្នា ឬជាលក្ខណៈឯកជននោះ។ ហើយនៅពេលដែលពួកអ្នកបានចូលក្នុងផ្ទះ ណាមួយដូចដែលបានលើកឡើងខាងលើ ឬផ្ទះទាំងឡាយក្រៅពីនេះទៀតនោះ ចូរពួកអ្នកឲ្យសាឡាម(គារវកិច្ច)ដល់អ្នកដែលនៅខាងក្នុង(ផ្ទះនោះ)មុននឹងពួកអ្នក ចូល ដោយពោលថា عليكم السلام (សូមសន្តិភាពកើតមានចំពោះពួកអ្នក)។ តែប្រសិនបើក្នុង(ផ្ទះ)នោះ គ្មា ននរណាម្នា ក់នៅទេនោះ ចូរពួកអ្នកឲ្យសាឡាមចំពោះ អ្នកដែលមានជំនឿដ៏ពិតប្រាកដក្នុងចំណោមខ្ញុំ និងបណ្តា (សូមសន្តិភាពកើតមានចំពោះពួកយើង السلام علينا وعلى عباد الله الصالحينថាលោពយោដងឯនួល្ខ បម្រើទាំងឡាយរបស់អល់ឡោះ)។ វាគឺជាការស្វាគមន៍(គោរពជូនពរ)ដែលមានពរជ័យដ៏ប្រសើរពីអល់ឡោះជាម្ចា ស់ដែលទ្រង់បង្គា ប់ប្រើចំពោះពួកអ្នក ដោយសារតែវាបានបង្ហា ញនូវការចែករំលែកក្តីស្រឡាញ់ និងភាពស្និទ្ធស្នា លគ្នា រវាងពួកអ្នក និងជាប្រការល្អដែលធ្វើឲ្យអ្នកដែលបានស្តា ប់ឮវា(ការឲ្យសាឡាម)នោះ មានភាពរីករាយ។ ដូចដែលបានបញ្ជាក់ពីខាងដើមជំពូកនេះដែរ អល់ឡោះបានបញ្ជាក់នូវបណ្តា វាក្យខណ្ឌទាំងឡាយរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងយល់ ហើយ និងអនុវត្តនូវអ្វីដែលមាននៅក្នុងវា។
إِنَّمَا ٱلْمُؤْمِنُونَ ٱلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَإِذَا كَانُوا۟ مَعَهُۥ عَلَىٰٓ أَمْرٍۢ جَامِعٍۢ لَّمْ يَذْهَبُوا۟ حَتَّىٰ يَسْتَـْٔذِنُوهُ ۚ إِنَّ ٱلَّذِينَ يَسْتَـْٔذِنُونَكَ أُو۟لَـٰٓئِكَ ٱلَّذِينَ يُؤْمِنُونَ بِٱللَّهِ وَرَسُولِهِۦ ۚ فَإِذَا ٱسْتَـْٔذَنُوكَ لِبَعْضِ شَأْنِهِمْ فَأْذَن لِّمَن شِئْتَ مِنْهُمْ وَٱسْتَغْفِرْ لَهُمُ ٱللَّهَ ۚ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿٦٢﴾
តាមពិត បណ្តា អ្នកមានជំនឿដែលជឿជាក់យ៉ាងពិតប្រាកដចំពោះការមានជំនឿរបស់ពួកគេនោះ ពួកគេគឺជាបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងមាន ជំនឿនឹងអ្នកនាំសាររបស់ទ្រង់។ ហើយនៅពេលដែលពួកគេស្ថិតនៅជាមួយព្យាការី(មូហាំម៉ាត់) នៅក្នុងកិច្ចប្រជុំ(ជាមួយគាត់)ដែលផ្តល់ផលប្រយោជន៍ដល់អ្នក ឥស្លាមនោះ ពួកគេមិនចាកចេញពីអង្គប្រជុំឡើយ លុះត្រាតែពួកគេសុំការអនុញ្ញាតពីគាត់(ព្យាការី)ក្នុងការចាកចេញជាមុនសិន។ ពិតប្រាកដណាស់ បណ្តា អ្នក ដែលសុំការអនុញ្ញាតពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលគេចាកចេញនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿ ចំពោះអ្នកនាំសាររបស់ទ្រង់ដ៏ពិតប្រាកដ។ ដូច្នេះ ប្រសិនបើពួកគេសុំការអនុញ្ញាតពីអ្នកចំពោះកិច្ចការដែលចាំបាច់មួយចំនួនរបស់ពួកគេនោះ ចូរអ្នកអនុញ្ញាត ឲ្យ(ចាកចេញ)ចំពោះជនណាក្នុងចំណោមពួកគេដែលអ្នកចង់អនុញ្ញា តឲ្យ ហើយអ្នកត្រូវសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មរបស់ពួកគេផង។ពិតប្រាកដ ណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិ ត ស្រឡាញ់បំផុតចំពោះពួកគេ។
لَّا تَجْعَلُوا۟ دُعَآءَ ٱلرَّسُولِ بَيْنَكُمْ كَدُعَآءِ بَعْضِكُم بَعْضًۭا ۚ قَدْ يَعْلَمُ ٱللَّهُ ٱلَّذِينَ يَتَسَلَّلُونَ مِنكُمْ لِوَاذًۭا ۚ فَلْيَحْذَرِ ٱلَّذِينَ يُخَالِفُونَ عَنْ أَمْرِهِۦٓ أَن تُصِيبَهُمْ فِتْنَةٌ أَوْ يُصِيبَهُمْ عَذَابٌ أَلِيمٌ ﴿٦٣﴾
ចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)លើកតម្កើងអ្នកនាំសាររបស់អល់ឡោះ ដោយនៅពេលណាដែលពួកអ្នកហៅគាត់ ចូរពួកអ្នកកុំហៅឈ្មោះគាត់ចំៗ ដូចជា ហៅថា “ឱមូហាំម៉ា ត់!” ឬក៏ដោយហៅឈ្មោះឪពុករបស់គាត់ ដូចជាហៅថា “ឱកូនប្រុសរបស់អាប់ទុលឡោះ” ជាដើម ដូចដែលពួកអ្នកហៅឈ្មោះគ្នា ទៅវិញទៅមក ដោយចំៗនោះឲ្យសោះ។ ក៏ប៉ុន្តែពួកអ្នកត្រូវហៅគាត់ថា “ឱអ្នកនាំសាររបស់ឡោះ”! “ឱព្យាការីរបស់អល់ឡោះ!”។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ហើយនៅពេលដែលគាត់(ព្យាការីមូហាំម៉ាត់)អញ្ជើញពួកអ្នកឲ្យចូលរួមក្នុងកិច្ចការសំខាន់ណាមួយនោះ ចូរពួកអ្នកកុំធ្វើឲ្យការអញ្ជើញរបស់គាត់នោះ ដូច(ការ អញ្ជើញរបស់ពួកអ្នក)ដែលពួកអ្នកអញ្ជើញគ្នាទៅវិញទៅមកនៅក្នុងរឿងលេងសើចធម្មតារបស់ពួកអ្នកឲ្យសោះ។ ផ្ទុយទៅវិញ ពួកអ្នកត្រូវរួសរាន់ឆ្លើយតបចំពោះ ការអញ្ជើញរបស់គាត់។ ជាការពិតណាស់ អល់ឡោះទ្រង់ដឹងចំពោះពួកដែលលួចគេចចេញ(ពីការប្រជុំរបស់អ្នកនាំសា)ដោយស្ងា ត់ៗនៅក្នុងចំណោមពួកអ្នក ដោយ គ្មា នការអនុញ្ញា ត(ពីអ្នកនាំសារ)។ដូច្នេះ ចូរឲ្យពួកដែលប្រឆាំងនឹងបទបញ្ជា អ្នកនាំសារររបស់អល់ឡោះ(ព្យាការីមូហាំម៉ា ត់)នោះ ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននិង ការសាកល្បងពីអល់ឡោះដែលនឹងធ្លា ក់លើពួកគេឬក៏នឹងធ្លា ក់លើពួកគេនូវទណ្ឌ កម្មដ៏សែនឈឺចាប់ដែលពួកគេមិនអាចអត់ទ្រាំចំពោះវាបានឡើយ។
أَلَآ إِنَّ لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ قَدْ يَعْلَمُ مَآ أَنتُمْ عَلَيْهِ وَيَوْمَ يُرْجَعُونَ إِلَيْهِ فَيُنَبِّئُهُم بِمَا عَمِلُوا۟ ۗ وَٱللَّهُ بِكُلِّ شَىْءٍ عَلِيمٌۢ ﴿٦٤﴾
شىء عليم គ្មា នការសង្ស័យឡើយ ពិតប្រាកដណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង គឺជាកម្ម សិទ្ធិរបស់អល់ឡោះជាម្ចា ស់តែមួយគត់។ ទ្រង់ពិតជាដឹងនូវស្ថានភាពដែលពួកអ្នក(ឱមនុស្សលោក)កំពុងស្ថិតនៅ ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះ ឡើយ។ ហើយនៅថ្ងៃបរលោក (នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ទ្រងវិញ ដោយការពង្រស់(ពួកគេឲ្យរស់)ឡើងវិញក្រោយពីការស្លាប់នោះ) ទ្រង់នឹងប្រាប់ ពួកគេឲ្យដឹងនូវទង្វើទាំងឡាយដែលពួកគេធ្លា ប់បានប្រព្រឹត្តកាលនៅក្នុងលោកិយ។ ហើយអល់ឡោះមហាដឹងរាល់អ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយដែលនៅលើមេឃ ជាច្រើនជាន់ ហើយនិងអ្វីមួយដែលនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន