قَدْ أَفْلَحَ ٱلْمُؤْمِنُونَ ﴿١﴾
ពិតប្រាកដណាស់ បណ្តាអ្នកមានជំនឿចំពោះអល់ឡោះដែលអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់នោះ នឹងទទួលបានជោគជ័យ ដោយការទទួលបាននូវអ្វីដែលគេ ប្រាថ្នា និងរួចផុតពីអ្វីដែលគេរត់គេច។
ទំព័រដើម›ការពន្យល់›Al-Muminoon (23)
ម៉ាកកះ · 118 វាក្យខណ្ឌ
قَدْ أَفْلَحَ ٱلْمُؤْمِنُونَ ﴿١﴾
ពិតប្រាកដណាស់ បណ្តាអ្នកមានជំនឿចំពោះអល់ឡោះដែលអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់នោះ នឹងទទួលបានជោគជ័យ ដោយការទទួលបាននូវអ្វីដែលគេ ប្រាថ្នា និងរួចផុតពីអ្វីដែលគេរត់គេច។
ٱلَّذِينَ هُمْ فِى صَلَاتِهِمْ خَـٰشِعُونَ ﴿٢﴾
ពួកគេ គឺបណ្តា អ្នកដែលមានភាពឱនលំទោនក្នុងការប្រតិបត្តិសឡាតរបស់ពួកគេ ដោយរាងកាយរបស់គេមានភាពនឹងនរ ស្ងប់ស្ងៀម ហើយដួងចិត្តរបស់គេជ្រះ ស្រឡះពីការរំខានទាំងឡាយ។
وَٱلَّذِينَ هُمْ عَنِ ٱللَّغْوِ مُعْرِضُونَ ﴿٣﴾
និងបណ្តា អ្នកដែលងាកចេញ(បោះបង់ចោល)ពីទង្វើដែលមិនត្រឹមត្រូវ ការលេងសើច(ឥតប្រយោជន៍) និងទង្វើទាំងឡាយដែលជាអំពើល្មើស ទាំងពាក្យសម្តីនិង កាយវិការ។
وَٱلَّذِينَ هُمْ لِلزَّكَوٰةِ فَـٰعِلُونَ ﴿٤﴾
និងបណ្តា អ្នកដែលជម្រះសម្អា តខ្លួនប្រាណរបស់ពួកគេពីប្រការអាក្រក់ទាំងឡាយហើយនិងជម្រះសម្អា តទ្រព្យសម្បត្តិរបស់ពួកគេតាមរយៈការបរិច្ចា គហ្សាកាត់។
وَٱلَّذِينَ هُمْ لِفُرُوجِهِمْ حَـٰفِظُونَ ﴿٥﴾
និងបណ្តាអ្នកដែលថែរក្សាប្រដាក់ភេទរបស់ពួកគេដោយបញ្ចៀសវាពីប្រការហ្ស៊ីណា លីវ៉ត(រួមភេទជាមួយភេទដូចគ្នា) និងអំពើអសីលធម៌ផ្សេងៗទៀត ពីព្រោះ ពួកគេ គឺជាអ្នកដែលមានភាពបរិសុទ្ធជ្រះស្អា ត។
إِلَّا عَلَىٰٓ أَزْوَٰجِهِمْ أَوْ مَا مَلَكَتْ أَيْمَـٰنُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ ﴿٦﴾
លើកលែងតែចំពោះភរិយារបស់ពួកគេ ឬស្រ្តីបម្រើដាច់ថ្ងៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនត្រូវបានគេស្តីបន្ទោស ក្នុងការត្រេកត្រអាលជាមួយពួកនាង តាមរយៈការរួមដំណេក និងអ្វីផ្សេងពីនេះទៀតនោះទេ។
فَمَنِ ٱبْتَغَىٰ وَرَآءَ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلْعَادُونَ ﴿٧﴾
ដូច្នេះ ជនណាហើយដែលស្វែងរកនូវការត្រេកត្រអាលក្រៅពីចំពោះភរិយានិងស្រ្តីបម្រើដាច់ថ្ងៃដែលជាកម្មសិទ្ធិរបស់គេនោះ ពិតប្រាកដណាស់ គេគឺជាអ្នកដែល បំពានព្រំដែនរបស់អល់ឡោះ ដោយបំពានចំពោះអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតឲ្យគេត្រេកត្រអាលជាមួយ ទៅរកអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់មិនឲ្យ ត្រេកត្រអាលជាមួយ។
وَٱلَّذِينَ هُمْ لِأَمَـٰنَـٰتِهِمْ وَعَهْدِهِمْ رَٰعُونَ ﴿٨﴾
និងបណ្តាអ្នកដែលនៅពេលណាដែលអល់ឡោះជាម្ចាស់ទ្រង់ទុកចិត្តចំពោះគេ ឬក៏ខ្ញុំបម្រើរបស់ទ្រង់(មនុស្សលោក)ទុកចិត្តចំពោះគេ ហើយនិងចំពោះការសន្យា របស់ពួកគេនោះ គឺពួកគេថែរក្សា (ទំនុកចិត្ត និងការសន្យានោះ)ដោយមិនបំពានឡើយ។ ផ្ទុយទៅវិញ ពួកគេបំពេញតាមអ្វីដែលពួកគេបានសន្យា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱلَّذِينَ هُمْ عَلَىٰ صَلَوَٰتِهِمْ يُحَافِظُونَ ﴿٩﴾
និងបណ្តាអ្នកដែលថែរក្សានូវការប្រតិបត្តិសឡាតរបស់ពួកគេយ៉ាងខ្ជាប់ខ្ជួន ដោយពួកគេប្រតិបត្តិវាចំពេលវេលារបស់វា និងរូកុន(គោលគ្រឹះ)របស់វា ប្រកា រវ៉ាជិប(ប្រការដែលបាច់ត្រូវធ្វើ)របស់វា និងប្រការស៊ូណិ ត(ប្រការដែលគួរគប្បីធ្វើ)របស់វា។
أُو۟لَـٰٓئِكَ هُمُ ٱلْوَٰرِثُونَ ﴿١٠﴾
បណ្តា អ្នកដែលមានលក្ខណៈដូចបានរៀបរាប់ទាំងនោះហើយ ពួកគេគឺជាអ្នកដែលត្រូវទទួលមត៌ក។
ٱلَّذِينَ يَرِثُونَ ٱلْفِرْدَوْسَ هُمْ فِيهَا خَـٰلِدُونَ ﴿١١﴾
ដែលពួកគេនឹងត្រូវទទួលមត៌កឋានសួគ៌ហ្វៀរទ័ស(ជាឋានសួគ៌ដែលមានលំដាប់ខ្ពស់ជាងគេបំផុត)ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ភាពសប្បាយរីករាយ របស់ពួកគេនៅក្នុងឋានសួគ៌ គឺមិនមានការកាត់ផ្តា ច់នោះឡើយ។
وَلَقَدْ خَلَقْنَا ٱلْإِنسَـٰنَ مِن سُلَـٰلَةٍۢ مِّن طِينٍۢ ﴿١٢﴾
ហើយជាការពិតណាស់ យើងបានបង្កើតបិតានៃមនុស្សលោក គឺព្យាការីអាហ្ទាំពីដីឥដ្ឋ (ដែលផ្សំពីទឹកនិងដី)។ ثم جعلنهنطفة فى قرار مكين
ثُمَّ جَعَلْنَـٰهُ نُطْفَةًۭ فِى قَرَارٍۢ مَّكِينٍۢ ﴿١٣﴾
ក្រោយមកយើងបានបង្កើតពូជពង្សរបស់គេ(ព្យាការីអាហ្ទាំ)ជាបន្តបន្ទា ប់មកទៀតអំពីទឹកកាមដែលស្ថិតនៅក្នុងស្បូនស្ត្រី រហូតដល់ពេលប្រសូត។
ثُمَّ خَلَقْنَا ٱلنُّطْفَةَ عَلَقَةًۭ فَخَلَقْنَا ٱلْعَلَقَةَ مُضْغَةًۭ فَخَلَقْنَا ٱلْمُضْغَةَ عِظَـٰمًۭا فَكَسَوْنَا ٱلْعِظَـٰمَ لَحْمًۭا ثُمَّ أَنشَأْنَـٰهُ خَلْقًا ءَاخَرَ ۚ فَتَبَارَكَ ٱللَّهُ أَحْسَنُ ٱلْخَـٰلِقِينَ ﴿١٤﴾
ក្រោយមក យើងបានបង្កើតបន្ទាប់ពីទឹកកាមដែលស្ថិតក្នុងស្បូននោះទៅជាដុំឈាមក្រហមមួយដុំ។ ក្រោយមកទៀត យើងបានធ្វើឲ្យដុំឈាមក្រហមនោះ ទៅជា(ដូច)ដុំសាច់ដែលគេទំពារ។ ក្រោយមកទៀត យើងបានបង្កើតដុំសាច់មួយដុំនោះឲ្យមានជាឆ្អឹងដែលភ្ជាប់គ្នា ហើយយើងបានគ្របដណ្តប់ឆ្អឹងនោះដោយ សាច់។ បន្ទា ប់មកទៀត យើងក៏បានបង្កើតវាទៅជារូបរាងមួយផ្សេងទៀត ដោយការផ្លុំបញ្ចូលនូវព្រលឹងចូលទៅក្នុងវា និងបញ្ចេញវាឲ្យមានជីវិត។ ហើយអល់ឡោះ ទ្រង់មហាឧត្តុង្គឧត្តមដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។ ثم إنكم بعد ذلك لميتون
ثُمَّ إِنَّكُم بَعْدَ ذَٰلِكَ لَمَيِّتُونَ ﴿١٥﴾
បន្ទាប់មក ពួកអ្នក(ឱមនុស្សលោក)ក្រោយពីបានឆ្លងកាត់នូវដំណាក់ទាំងនេះហើយនោះ ជាការពិតណាស់ ពួកអ្នកនឹងត្រូវស្លាប់ទៅវិញនៅពេលដែលអាយុកាល កំណត់របស់ពួកអ្នកដល់ទីបញ្ចប់។
ثُمَّ إِنَّكُمْ يَوْمَ ٱلْقِيَـٰمَةِ تُبْعَثُونَ ﴿١٦﴾
បន្ទាប់មកទៀត ក្រោយពីការស្លាប់របស់ពួកអ្នកនោះ ពួកអ្នកនឹងត្រូវគេពង្រស់ឲ្យរស់ចេញពីផ្នូររបស់ពួកអ្នកឡើងវិញនៅថ្ងៃបរលោក ដើម្បីជំនុំជម្រះចំពោះទង្វើ ដែលពួកអ្នកបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَقَدْ خَلَقْنَا فَوْقَكُمْ سَبْعَ طَرَآئِقَ وَمَا كُنَّا عَنِ ٱلْخَلْقِ غَـٰفِلِينَ ﴿١٧﴾
ហើយជាការពិតណាស់ យើងបានបង្កើតមេឃទាំងប្រាំពីរជាន់ដែលនៅពីលើគ្នានោះ ស្ថិតនៅខាងលើពួកអ្នក(ឱមនុស្សលោក) ហើយយើងមិនបានព្រងើយ កន្តើយចំពោះការបង្កើតរបស់យើងឡើយ ហើយក៏មិនភ្លេចវានោះដែរ។
وَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءًۢ بِقَدَرٍۢ فَأَسْكَنَّـٰهُ فِى ٱلْأَرْضِ ۖ وَإِنَّا عَلَىٰ ذَهَابٍۭ بِهِۦ لَقَـٰدِرُونَ ﴿١٨﴾
ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃដោយកំណត់ទៅតាមតម្រូវការ ដោយមិន(បញ្ចុះវា)ច្រើនពេកដែលនាំឲ្យមានការអន្តរាយ ឬក៏(បញ្ចុះវា)តិចពេកដែលធ្វើ ឲ្យវាមិនគ្រប់គ្រាន់(ក្នុងការប្រើប្រាស់)។ ហើយយើងបានឲ្យវា(ទឹកភ្លៀង)ស្ថិតនៅលើផែនដីដែលផ្តល់ផលប្រយោជន៍ដល់មនុស្សនិងសត្វ។ ជាការពិតណាស់ យើង ជាអ្នកមានសមត្ថភាពធ្វើឲ្យវាបាត់បង់(រីង)ទៅវិញ ដោយ(ពេលនោះ)ពួកអ្នកមិនអាចទាញយកផលប្រយោជន៍ពីវាបានឡើយ។ فأنشأنا لكم به جنت من ن خيل وأعنب ل كم فيها فوكهكثيرة ومنها تأكلون
فَأَنشَأْنَا لَكُم بِهِۦ جَنَّـٰتٍۢ مِّن نَّخِيلٍۢ وَأَعْنَـٰبٍۢ لَّكُمْ فِيهَا فَوَٰكِهُ كَثِيرَةٌۭ وَمِنْهَا تَأْكُلُونَ ﴿١٩﴾
ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបង្កើតនូវច្បារដំណាំជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរសម្រាប់ពួកអ្នក។ នៅក្នុងចម្ការទាំងនោះ មានផ្លែឈើជាច្រើន ប្រភេទនិងច្រើនពណ៌ ខុសៗគ្នា ដូចជាផ្លែទីនផ្លែទទឹមនិងផ្លែប៉ោ មជាដើមសម្រាប់ពួកអ្នកបរិភោគ។
وَشَجَرَةًۭ تَخْرُجُ مِن طُورِ سَيْنَآءَ تَنۢبُتُ بِٱلدُّهْنِ وَصِبْغٍۢ لِّلْـَٔاكِلِينَ ﴿٢٠﴾
ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងបានបង្កើតសម្រាប់ពួកអ្នកនូវដើមហ្សៃទូន ដែលដុះនៅតំបន់ភ្នំតួរសៃណាក(ក្នុងប្រទេសអេហ្ស៊ីប) ដែលអាចចម្រាញ់ចេញ ជាប្រេងពីផ្លែរបស់វា និងធ្វើជាចំណី អាហារសម្រាប់ពួកអ្នកបរិភោគ។
وَإِنَّ لَكُمْ فِى ٱلْأَنْعَـٰمِ لَعِبْرَةًۭ ۖ نُّسْقِيكُم مِّمَّا فِى بُطُونِهَا وَلَكُمْ فِيهَا مَنَـٰفِعُ كَثِيرَةٌۭ وَمِنْهَا تَأْكُلُونَ ﴿٢١﴾
ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈ(សត្វអូដ្ឋ សត្វគោ និងសត្វពពែ)នោះ គឺជាមេរៀន និងជាភស្តុតាងមួយសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញវាធ្វើជា ភស្តុតាងបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះពួកអ្នក។ យើង(អល់ឡោះ)បានឲ្យពួកអ្នកទទួលទាននូវទឹកដោះដ៏បរិសុទ្ធដែល មាននៅក្នុងពោះសត្វពាហនៈទាំងនោះដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្តាអ្នកដែលទទួលទានវា។ ហើយចំពោះសត្វពាហនៈទាំងនោះទៀត គឺវាផ្តល់នូវផល ប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញយកផលប្រយោជន៍ពីវាបាន ដូចជា(ពួកអ្នក)អាចយកធ្វើជាសត្វជំនិះ អាចយករោម និងស្បែករបស់វា ហើយពួកអ្នកក៏អាចទទួលទានសាច់របស់វាបានផងដែរ។
وَعَلَيْهَا وَعَلَى ٱلْفُلْكِ تُحْمَلُونَ ﴿٢٢﴾
ហើយពួកអ្នកអាចដឹកជញ្ជូនទំនិញនៅលើសត្វអូដ្ឋពេលធ្វើដំណើ រលើដីគោកនិងដឹកជញ្ជូនទំនិញនៅលើសំពៅពេលធ្វើដំណើ រតាមសមុទ្រ។
وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦ فَقَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥٓ ۖ أَفَلَا تَتَّقُونَ ﴿٢٣﴾
ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហទៅកាន់ក្រុមរបស់គេដោយអំពាវនាវពួកគេទៅកាន់អល់ឡោះជាម្ចាស់ ដោយគេបានពោលទៅកាន់ពួក គេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មា នម្ចា ស់ណាដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពី ទ្រង់ឡើយ។តើពួកអ្នកមិនកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមរបស់ទ្រង់ទេឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَقَالَ ٱلْمَلَؤُا۟ ٱلَّذِينَ كَفَرُوا۟ مِن قَوْمِهِۦ مَا هَـٰذَآ إِلَّا بَشَرٌۭ مِّثْلُكُمْ يُرِيدُ أَن يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَآءَ ٱللَّهُ لَأَنزَلَ مَلَـٰٓئِكَةًۭ مَّا سَمِعْنَا بِهَـٰذَا فِىٓ ءَابَآئِنَا ٱلْأَوَّلِينَ ﴿٢٤﴾
ពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះក្នុងចំណោមក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកដែលតាមពួកគេ និង មនុស្សទូទៅថាៈ អ្នកដែលអះអាងថាខ្លួនគេ គឺជាអ្នកនាំសារនោះ គឺគ្មា នអ្វីក្រៅតែពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេចង់ធ្វើជាមេដឹកនាំ និងធ្វើជាចៅហ្វា យ នាយ(គ្រប់គ្រង)ទៅលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់ចង់បញ្ជូនអ្នកនាំសារណាម្នាក់មកកាន់ពួកយើងមែននោះ ទ្រង់នឹងបញ្ជូន ម៉ាឡាអ៊ីកាត់មកជាមិនខាន ហើយទ្រង់មិនបញ្ជូនមនុស្សលោកមកនោះទេ។ ពួកយើងមិនដែលបានឮរឿងដូចដែលគេបានអះអាងនេះពីបុព្វបុរសរបស់ពួកយើង ដែលជាអ្នកជំនាន់មុនពួកយើងឡើយ។ إن هوإلا رجل به جنة فتربصوابه حت حين
إِنْ هُوَ إِلَّا رَجُلٌۢ بِهِۦ جِنَّةٌۭ فَتَرَبَّصُوا۟ بِهِۦ حَتَّىٰ حِينٍۢ ﴿٢٥﴾
រូបគេ(ព្យាការីនួហ)គ្មានអ្វីក្រៅពីជាបុរសដែលកើតរោគវិកលចរិតនោះឡើយ។ អ្វីដែលគេនិយាយ គ្មានន័យអ្វីនោះឡើយ។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលគេចុះ រហូតដល់កិច្ចការរបស់គេបានបញ្ជា ក់ច្បាស់ដល់មនុស្ស។
قَالَ رَبِّ ٱنصُرْنِى بِمَا كَذَّبُونِ ﴿٢٦﴾
ព្យាការីនួហបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាជួយខ្ញុំឲ្យយកឈ្នះទៅលើពួកគេផង ដោយសូមទ្រង់មេត្តាសងសឹកពួកគេឲ្យខ្ញុំ ដោយសារតែការ បដិសេធរបស់ពួកគេចំពោះខ្ញុំផងចុះ។
فَأَوْحَيْنَآ إِلَيْهِ أَنِ ٱصْنَعِ ٱلْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَآءَ أَمْرُنَا وَفَارَ ٱلتَّنُّورُ ۙ فَٱسْلُكْ فِيهَا مِن كُلٍّۢ زَوْجَيْنِ ٱثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ ٱلْقَوْلُ مِنْهُمْ ۖ وَلَا تُخَـٰطِبْنِى فِى ٱلَّذِينَ ظَلَمُوٓا۟ ۖ إِنَّهُم مُّغْرَقُونَ ﴿٢٧﴾
ដូច្នេះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថាៈ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនរបស់យើងចំពោះអ្នក ថាតើអ្នក ត្រូវសង់វាដោយរបៀបណា។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងនៃការបំផ្លាញពួកគេបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើនបំផុត នោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់អ្វីៗដែលមានជីវិតទាំងអស់ ឈ្មោលមួយ ញីមួយដើម្បីឲ្យវាបន្តពូជពង្សតទៅទៀត។ ហើយចូរអ្នកនាំចូលទៅក្នុង សំពៅនោះផងដែរនូវក្រុមគ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនពីអល់ឡោះក្នុងការបំផ្លាញពួកគេប៉ុណ្ណោះ ដូចជាប្រពន្ធ និងកូនប្រុសរបស់អ្នកជាដើម។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឲ្យជួយសង្រ្គោះពួកដែលបានបំពានដោយការប្រឆាំង និង(សុំឲ្យ)បោះបង់ការដាក់ទណ្ឌ កម្មចំពោះ ពួកគេឲ្យសោះ។ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេបំផ្លា ញឲ្យវិនាសអន្តរាយដោយការលិចលង់ក្នុងទឹកជំនន់(ដោយចៀសមិនផុតឡើយ)។
فَإِذَا ٱسْتَوَيْتَ أَنتَ وَمَن مَّعَكَ عَلَى ٱلْفُلْكِ فَقُلِ ٱلْحَمْدُ لِلَّهِ ٱلَّذِى نَجَّىٰنَا مِنَ ٱلْقَوْمِ ٱلظَّـٰلِمِينَ ﴿٢٨﴾
ហើយនៅពេលដែលអ្នក(ព្យាការីនួហ) និងបណ្តា អ្នកដែលរួមជំនឿជាមួយអ្នកដែលរួចផុត(ពីគ្រោះទឹកជំនន់)បានឡើងលើសំពៅហើយនោះ ចូរអ្នកពោលថាៈ ការ សរសើរទាំងឡាយគឹសម្រាប់អល់ឡោះជាម្ចា ស់ដែលទ្រង់បានសង្គ្រោះពួកយើងពីក្រុមប្រឆាំងដែលទ្រង់បានបំផ្លា ញពួកគេនោះ។
وَقُل رَّبِّ أَنزِلْنِى مُنزَلًۭا مُّبَارَكًۭا وَأَنتَ خَيْرُ ٱلْمُنزِلِينَ ﴿٢٩﴾
ហើយចូរអ្នក(ព្យាការីនួហ)ពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំចុះចតនៅលើផែនដីនៅកន្លែងមួយដែលមានពរជ័យផងចុះ ហើយទ្រង់ជាអ្នកប្រទាន កន្លែង(ចុះចត)ដ៏ល្អបំផុត។ إن فى ذلك لٔايت وإن كنا لمبتلين
إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ وَإِن كُنَّا لَمُبْتَلِينَ ﴿٣٠﴾
ជាការពិតណាស់ នៅក្នុងរឿង(ដែលយើងបាន)សង្គ្រោះព្យាការីនួហ និងអ្នករួមជំនឿជាមួយគេ ហើយនិងការបំផ្លាញពួកប្រឆាំងដែលបានលើកឡើងមកនេះ គឺជា ភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហា ញទៅលើសមត្ថភាពរបស់យើងក្នុងការជួយដល់បណ្តា អ្នកនាំសាររបស់យើងនិងបំផ្លា ញពួកដែលប្រឆាំងនឹងពួកគេ។ហើយយើ بلغ គម្ពីរគួរអាន · តាហ្វសៀរ ងពិតជាបានសាកល្បងក្រុមរបស់ព្យាការីនួហតាមរយៈការបញ្ជូនគេទៅកាន់ពួកគេ ដើម្បីបញ្ជាក់ឲ្យឃើញច្បាស់នូវអ្នកដែលមានជំនឿនិងអ្នកដែលគ្មានជំនឿ អ្នក ដែលប្រតិបត្តិតាមនិងអ្នកដែលប្រឆាំង។ ثم أنشأنا من بعدهم قرنا ءاخرين
ثُمَّ أَنشَأْنَا مِنۢ بَعْدِهِمْ قَرْنًا ءَاخَرِينَ ﴿٣١﴾
ក្រោយមកយើងបានបង្កើតប្រជាជាតិផ្សេងទៀតបន្ទា ប់ពីការបំផ្លា ញក្រុមរបស់ព្យាការីនួហរួច។
فَأَرْسَلْنَا فِيهِمْ رَسُولًۭا مِّنْهُمْ أَنِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥٓ ۖ أَفَلَا تَتَّقُونَ ﴿٣٢﴾
ហើយយើងបានតែងតាំងឲ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ ដោយគេ(អ្នកនាំសារ)បានអំពាវនាវពួកគេទៅកាន់អល់ឡោះ ហើយគេបាននិយាយទៅ កាន់ពួកគេថាៈ ចូរពួកអ្នកគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ សម្រាប់ពួកអ្នក គ្មា នម្ចា ស់ណាផ្សេងដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ នោះឡើយ។តើពួកអ្នកមិនកោតខ្លា ចអល់ឡោះដោយចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ និងអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ទេឬ?
وَقَالَ ٱلْمَلَأُ مِن قَوْمِهِ ٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِلِقَآءِ ٱلْـَٔاخِرَةِ وَأَتْرَفْنَـٰهُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا مَا هَـٰذَآ إِلَّا بَشَرٌۭ مِّثْلُكُمْ يَأْكُلُ مِمَّا تَأْكُلُونَ مِنْهُ وَيَشْرَبُ مِمَّا تَشْرَبُونَ ﴿٣٣﴾
يأكل مما تأكلون منهويشرب مما تشربون ហើយពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិក្នុងចំណោមក្រុមរបស់គេ(អ្នកនាំសារ)ដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងថ្ងៃបរលោក ហើយនិងអ្វីដែលមាននៅមានក្នុងថ្ងៃនោះ ដូចជាផលបុណ្យនិងទណ្ឌកម្ម ព្រមទាំងពួកដែលយើងបានផ្តល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយដល់ពួកគេនោះ ពួកគេបាននិយាយទៅកាន់អ្នកដែលដើរតាមពួកគេ និងមនុស្សទូទៅថាៈ គេ(អ្នកនាំសារ)ម្នា ក់នេះ គ្មា នអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នកប៉ុណ្ណោះ ដែលគេ ទទួលទាននូវអ្វីដែលពួកអ្នកទទួលទាន ហើយនិងផឹកនូវអ្វីដែលពួកអ្នកផឹក។ ដូចនេះ គេគ្មានលក្ខណៈពិសេសអ្វីលើសពួកអ្នក រហូតដល់ត្រូវបាន គេ(អល់ឡោះ)តែងតាំងជាអ្នកនាំសារមកកាន់ពួកអ្នកនោះទេ។ ولئن أطعتم بشرا مثلكم إنكم إذا ل خسرون
وَلَئِنْ أَطَعْتُم بَشَرًۭا مِّثْلَكُمْ إِنَّكُمْ إِذًۭا لَّخَـٰسِرُونَ ﴿٣٤﴾
ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមមនុស្សលោកធម្មតាម្នា ក់ដូចពួកអ្នកដែរនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាខាតបង់មិនខានឡើយ ដោយសារតែពួកអ្នកមិន បានផលប្រយោជន៍អ្វីពីការប្រតិបត្តិតាមគេដោយពួកអ្នកបោះបង់ព្រះនានារបស់ពួកអ្នក និងដើរតាមអ្នកដែលគ្មា នលក្ខណៈពិសេសអ្វីលើសពួកអ្នកសោះនោះ ឡើយ។ أيعدكم أنكم إذا متم وكنتم ترابا وعظما أنكم م خرجون
أَيَعِدُكُمْ أَنَّكُمْ إِذَا مِتُّمْ وَكُنتُمْ تُرَابًۭا وَعِظَـٰمًا أَنَّكُم مُّخْرَجُونَ ﴿٣٥﴾
តើអ្នកដែលអះអាងថា គេជាអ្នកនាំសាររូបនេះបានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកបានស្លាប់ ហើយបានក្លា យទៅជាដី ចំណែកឯឆ្អឹង វិញពុកផុយអស់ហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបញ្ចេញពីផ្នូរបស់ពួកអ្នកឲ្យរស់រានមានជីវិតឡើងវិញម្តងទៀតឬ? តើវាសមហេតុផលដែរឬ?
۞ هَيْهَاتَ هَيْهَاتَ لِمَا تُوعَدُونَ ﴿٣٦﴾
ដែលគេបានសន្យានឹងពួកអ្នកអំពីការបញ្ចេញពួកអ្នកពីផ្នូររបស់ពួកអ្នកឲ្យមានជីវិតឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នក ដោយពួកអ្នកបានក្លា យជាដីហើយឆ្អឹង បានពុកផុយហើយនោះ គឺឆ្ងា យជាទីបំផុត(មិនអាចកើតឡើងទៅរួចនោះឡើយ)។
إِنْ هِىَ إِلَّا حَيَاتُنَا ٱلدُّنْيَا نَمُوتُ وَنَحْيَا وَمَا نَحْنُ بِمَبْعُوثِينَ ﴿٣٧﴾
គ្មា នជីវិតរស់នៅណាក្រៅតែពីជីវិតរស់នៅក្នុងលោកិយនេះនោះឡើយ។ គ្មា នជីវិតបរលោកអ្វីនោះទេ។ អ្នកដែលស្លាប់ទៅហើយមិនអាចរស់ឡើងវិញបានឡើយ ហើយអ្នកផ្សេងទៀតក៏បានកើតមក និងរស់រានមានជីវិត(បន្តពីពួកគេ)។ ហើយពួកយើងក៏នឹងមិនត្រូវបានគេបញ្ចេញ(ពីផ្នូរ)ក្រោយពីពួកយើងបានស្លាប់ដើម្បីជំនុំ ជម្រះនាថ្ងៃបរលោកអ្វីនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنْ هُوَ إِلَّا رَجُلٌ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًۭا وَمَا نَحْنُ لَهُۥ بِمُؤْمِنِينَ ﴿٣٨﴾
អ្នកដែលអះអាងថា ពិតណាស់ រូបគេជាគឺអ្នកនាំសារមកកាន់ពួកអ្នកនេះ គ្មានអ្វីក្រៅពីជាបុរសដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះចំពោះការអះអាងរបស់ គេនោះទេ ហើយពួកយើងក៏មិនមានជំនឿនឹងគេដែរ។
قَالَ رَبِّ ٱنصُرْنِى بِمَا كَذَّبُونِ ﴿٣٩﴾
អ្នកនាំសារបានបួងសួងថាៈ ឱម្ចា ស់របស់ខ្ញុំ!ចូរទ្រង់មេត្តា ជួយដល់ខ្ញុំឲ្យយកឈ្នះលើពួកគេផង ដោយសូមទ្រង់សងសឹកពួកគេឲ្យខ្ញុំ ដោយសារតែការបដិសេធរបស់ ពួកគេចំពោះខ្ញុំផងចុះ។ قال عما قليل ليصبحن ندمين
قَالَ عَمَّا قَلِيلٍۢ لَّيُصْبِحُنَّ نَـٰدِمِينَ ﴿٤٠﴾
អល់ឡោះជាម្ចា ស់ទ្រង់បានឆ្លើយតបចំពោះគេ(អ្នកនាំសារនោះ) ដោយទ្រង់បានមានបន្ទូលថាៈ ក្រោយពីរយៈពេលបន្តិចទៀតនេះ ពួកដែលបដិសេធចំពោះអ្វីដែល អ្នកបាននាំមកនោះ ពួកគេនឹងក្លា យជាអ្នកដែលមានវិប្បដិសារីជាមិនខាន ដោយសារតែការបដិសេធរបស់ពួកគេ(ចំពោះអ្វីដែលអ្នកបាននាំមក)នោះ។
فَأَخَذَتْهُمُ ٱلصَّيْحَةُ بِٱلْحَقِّ فَجَعَلْنَـٰهُمْ غُثَآءًۭ ۚ فَبُعْدًۭا لِّلْقَوْمِ ٱلظَّـٰلِمِينَ ﴿٤١﴾
ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតពួកគេ ព្រោះពួកគេសាកសមនឹងទទួលទណ្ឌកម្មនេះដោយសារតែភាពចចេសរឹងរូសរបស់ពួកគេ ហើយយើងបានធ្វើឲ្យ ពួកគេវិនាសអន្តរាយប្រៀបដូចជាសំរាមដែលអណ្តែ តលើផ្ទៃទឹក។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលបំពាន។ ثم أنشأنا من بعدهم قرونا ءاخرين
ثُمَّ أَنشَأْنَا مِنۢ بَعْدِهِمْ قُرُونًا ءَاخَرِينَ ﴿٤٢﴾
បន្ទាប់ពីការបំផ្លាញពួកគេរួចមក យើងបានបង្កើតក្រុម និងប្រជាជាតិជាច្រើនផ្សេងទៀត ដូចជាក្រុមរបស់ព្យាការីលូត ក្រុមរបស់ព្យាការីស៊្ហូអែប និងក្រុមរបស់ព្យា ការីយូនូសជាដើម។ ما تسبق من أمة أجلها وما يستٔخرون
مَا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَـْٔخِرُونَ ﴿٤٣﴾
គ្មា នប្រជាជាតិណាមួយក្នុងចំណោមប្រជាជាតិដែលបដិសេធទាំងនេះអាចធ្វើឲ្យពេលវេលានៃបំផ្លា ញវានោះមកដល់(កើតឡើង)មុនពេលកំណត់របស់វាបានឡើយ ហើយក៏មិនអាចពន្យារពេលបានដែរ ទោះបីពួកគេប្រើមធ្យោបាយ ឬវិធីសាស្ត្រជាច្រើនក៏ដោយ។
ثُمَّ أَرْسَلْنَا رُسُلَنَا تَتْرَا ۖ كُلَّ مَا جَآءَ أُمَّةًۭ رَّسُولُهَا كَذَّبُوهُ ۚ فَأَتْبَعْنَا بَعْضَهُم بَعْضًۭا وَجَعَلْنَـٰهُمْ أَحَادِيثَ ۚ فَبُعْدًۭا لِّقَوْمٍۢ لَّا يُؤْمِنُونَ ﴿٤٤﴾
يؤمنون ក្រោយមក យើងបានតែងតាំងអ្នកនាំសារទាំងឡាយរបស់យើងជាបន្តបន្ទាប់។ រាល់ពេលដែលអ្នកនាំសារម្នាក់បានទៅដល់ប្រជាជាតិណាមួយក្នុងចំណោមប្រជា ជាតិដែលគេ(អល់ឡោះ)តែងតាំងគេទៅកាន់នោះ ពួកគេ(ប្រជាជាតិនោះ)តែងតែបដិសេធចំពោះគេ។ ហើយយើងបានធ្វើឲ្យពួកគេវិនាសអន្តរាយជាបន្តបន្ទាប់។ ដូច្នេះ គ្មានសេសសល់អ្វីសម្រាប់ពួកគេក្រៅពីពាក្យសម្តីដែលមនុស្សនិយាយអំពីពួកគេប៉ុណ្ណោះ។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលគ្មានជំនឿនឹងអ្វី ដែលបណ្តា អ្នកនាំសាររបស់ពួកគេបាននាំមកកាន់ពួកគេពីម្ចា ស់របស់ពួកគេ។ ثم أرسلنا موس وأخاههرون بٔايتنا وسلطن مبين
ثُمَّ أَرْسَلْنَا مُوسَىٰ وَأَخَاهُ هَـٰرُونَ بِـَٔايَـٰتِنَا وَسُلْطَـٰنٍۢ مُّبِينٍ ﴿٤٥﴾
ក្រោយមកទៀត យើងបានតែងតាំងព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន ដោយនាំមកនូវអច្ឆរិយភាពរបស់យើងចំនួនប្រាំបួន(គឺដំបង ដៃ សត្វកណ្តូ ប សត្វចៃ សត្វកង្កែប ឈាម ទឹកជំនន់ គ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល) ហើយនិងអំណះអំណាងយ៉ា ងច្បាស់លាស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ فَٱسْتَكْبَرُوا۟ وَكَانُوا۟ قَوْمًا عَالِينَ ﴿٤٦﴾
យើងបានតែងតាំងគេទាំងពីរទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីនៃបក្សពួករបស់គេ(ហ្វៀរអោន) តែពួកគេបែរជាក្រអឺតក្រទម ដោយមិនព្រមប្រគល់ខ្លួនក្នុងការមាន ជំនឿចំពោះគេទាំងពីរឡើយហើយពួកគេជាក្រុមដែលធ្លា ប់ព្រហើនក្អេងក្អា ងចំពោះមនុស្សលោកដោយការប្រើអំណាចផ្តា ច់ការ និងការបំពាន។
فَقَالُوٓا۟ أَنُؤْمِنُ لِبَشَرَيْنِ مِثْلِنَا وَقَوْمُهُمَا لَنَا عَـٰبِدُونَ ﴿٤٧﴾
ហើយពួកគេបាននិយាយថាៈ តើឲ្យពួកយើងមានជំនឿលើមនុស្សពីរនាក់ដែលជាមនុស្សធម្មតាដូចពួកយើង ដោយគេទាំងពីរគ្មានលក្ខណៈពិសេសអ្វីលើសពួក យើងសោះនោះ ហើយក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ទៀតសោត គឺជាពួកដែលគោរព ឱនលំទោនចំពោះពួកយើងហ្នឹងឬ?
فَكَذَّبُوهُمَا فَكَانُوا۟ مِنَ ٱلْمُهْلَكِينَ ﴿٤٨﴾
ហើយពួកគេបានបដិសេធចំពោះគេទាំងពីរ(ព្យាការីមូសានិងព្យាការីហារូន)ចំពោះអ្វីដែលគេទាំងពីរបាននាំមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ដោយសារតែការ ប្រឆាំងរបស់ពួកគេ ពួកគេក៏ស្ថិតក្នុងចំណោមពួកដែលត្រូវបានគេបំផ្លា ញដោយការលិចលង់(ក្នុងទឹកសមុទ្រ)។
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ لَعَلَّهُمْ يَهْتَدُونَ ﴿٤٩﴾
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត សង្ឃឹមថា តាមរយៈគម្ពីរនេះ គេនឹងចង្អុលបង្ហាញក្រុមរបស់គេទៅកាន់សេចក្តីពិត និង អនុវត្តតាមវា។
وَجَعَلْنَا ٱبْنَ مَرْيَمَ وَأُمَّهُۥٓ ءَايَةًۭ وَءَاوَيْنَـٰهُمَآ إِلَىٰ رَبْوَةٍۢ ذَاتِ قَرَارٍۢ وَمَعِينٍۢ ﴿٥٠﴾
ហើយយើងបានធ្វើឲ្យព្យាការីអ៊ីសាកូនរបស់មើរយ៉ាំ និងម្តា យរបស់គេ(មើរយ៉ាំ) ក្លា យជាសញ្ញា ភស្តុតាងមួយដែលបញ្ជា ក់ទៅលើសមត្ថភាពរបស់យើង។ ពិត ប្រាកដណាស់ នាងបានពពោះគេ(ព្យាការីអ៊ីសា)ដោយគ្មា នឪពុក ហើយយើងបានផ្តល់ឲ្យគេទាំងពីរនូវកន្លែងដែលខ្ពស់ផុតពីដីដែលអាចស្នាក់នៅលើវាបាន ហើយ នៅទីនោះ គឺមានប្រភពទឹកដែលហូរផ្លា ស់ប្តូរជាប់ជានិច្ច។
يَـٰٓأَيُّهَا ٱلرُّسُلُ كُلُوا۟ مِنَ ٱلطَّيِّبَـٰتِ وَٱعْمَلُوا۟ صَـٰلِحًا ۖ إِنِّى بِمَا تَعْمَلُونَ عَلِيمٌۭ ﴿٥١﴾
ឱបណ្តាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចុះអំពីអ្វីដែលយើងបានអនុញ្ញាតឲ្យពួកអ្នកនូវអ្វីដែលល្អដែលអាចទទួលទានបាន។ ហើយចូរពួកអ្នកសាងនូវ ទង្វើកុសលដែលស្របនឹងច្បាប់បញ្ញត្តិ(សាសនា)។ ពិតប្រាកដណាស់ យើងមហាដឹងបំផុតចំពោះទង្វើដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាច លាក់បាំងពីយើងបានឡើយ។
وَإِنَّ هَـٰذِهِۦٓ أُمَّتُكُمْ أُمَّةًۭ وَٰحِدَةًۭ وَأَنَا۠ رَبُّكُمْ فَٱتَّقُونِ ﴿٥٢﴾
ហើយពិតប្រាកដណាស់ សាសនារបស់ពួកអ្នក(ឱបណ្តា អ្នកនាំសារទាំងឡាយ) គឺជាសាសនាតែមួយគត់ នោះគឺសាសនាឥស្លាម ហើយយើងគឺជាម្ចាស់របស់ពួក អ្នក ដោយពួកអ្នកគ្មា នម្ចា ស់ណាផ្សេងក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លា ចមកចំពោះយើងដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់យើង និងចៀសវាងពីបម្រាមទាំងឡាយរបស់យើងដែលយើងបានហាមឃាត់។
فَتَقَطَّعُوٓا۟ أَمْرَهُم بَيْنَهُمْ زُبُرًۭا ۖ كُلُّ حِزْبٍۭ بِمَا لَدَيْهِمْ فَرِحُونَ ﴿٥٣﴾
ក្រោយមក អ្នកដែលដើរតាមអ្នកនាំសារបានបែកបាក់គ្នា នៅក្នុងសាសនាបន្ទា ប់ពីពួកគេ(អ្នកនាំសារ) ដោយពួកគេ(បានបែងចែកគ្នា )ក្លា យទៅជាក្រុមជាច្រើន។ រាល់ក្រុមនីមួយៗ គឺមានមោទនភាពនឹងអ្វីដែលគេជឿថា វាគឺជាសាសនាដែលអល់ឡោះពេញចិត្ត ហើយពួកគេមិនងាកមើលទៅកាន់អ្វីដែលអ្នកផ្សេងពីពួកគេមាន នោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فذرهم فىغمرتهم حت حين
فَذَرْهُمْ فِى غَمْرَتِهِمْ حَتَّىٰ حِينٍ ﴿٥٤﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បោះបង់ពួកគេ បណ្តោ យពួកគេឲ្យស្ថិតក្នុងភាពអវិជ្ជា និងភាពស្រពេចស្រពិលចុះ រហូតដល់ពេលដែលទណ្ឌ កម្មធ្លា ក់ទៅលើ ពួកគេ។ أيحسبون أنما نمدهم به من مال وبنين
أَيَحْسَبُونَ أَنَّمَا نُمِدُّهُم بِهِۦ مِن مَّالٍۢ وَبَنِينَ ﴿٥٥﴾
តើបណ្តាក្រុមដែលសប្បាយចិត្តនឹងអ្វីដែលពួកគេមានទាំងនោះគិតស្មានថា ទ្រព្យសម្បត្តិ និងកូនចៅដែលយើងបានប្រទានដល់ពួកគេនៅក្នុងជីវិតលោកិយនេះ គឺជាការប្រទាននូវប្រការល្អដល់ពួកគេភ្លាមៗដែលពួកគេសាកសមនឹងទទួលបានឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតនោះទេ។ តាមពិត យើងប្រទានរបស់ទាំង នោះដល់ពួកគេ គឺគ្រាន់តែដើម្បីជាការសាកល្បង និងជាការល្បួងដល់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទទួលអារម្មណ៍ ដូចនេះនោះឡើយ។
نُسَارِعُ لَهُمْ فِى ٱلْخَيْرَٰتِ ۚ بَل لَّا يَشْعُرُونَ ﴿٥٦﴾
តើបណ្តា ក្រុមដែលសប្បាយចិត្តនឹងអ្វីដែលពួកគេមានទាំងនោះគិតស្មានថា ទ្រព្យសម្បត្តិ និងកូនចៅដែលយើងបានប្រទានដល់ពួកគេនៅក្នុងជីវិតលោកិយនេះ គឺ ជាការប្រទាននូវប្រការល្អដល់ពួកគេភ្លាមៗដែលពួកគេសាកសមនឹងទទួលបាននោះឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតនោះទេ។ តាមពិត យើងប្រទានរបស់ ទាំងនោះដល់ពួកគេ គឺគ្រាន់តែដើម្បីជាការសាកល្បង និងជាការល្បួងដល់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទទួលអារម្មណ៍ ដូច្នោះនោះឡើយ។
إِنَّ ٱلَّذِينَ هُم مِّنْ خَشْيَةِ رَبِّهِم مُّشْفِقُونَ ﴿٥٧﴾
ពិតប្រាកដណាស់ បណ្តាអ្នកដែលព្រមជាមួយនឹងការមានជំនឿរបស់ពួកគេ ហើយនិងការសាងនូវអំពើល្អរបស់ពួកគេ គឺពួកគេមានការកោតខ្លាចម្ចាស់របស់ ពួកគេ(ថែមទៀត)។
وَٱلَّذِينَ هُم بِـَٔايَـٰتِ رَبِّهِمْ يُؤْمِنُونَ ﴿٥٨﴾
និងបណ្តា អ្នកដែលមានជំនឿនឹងបណ្តា វាក្យខណ្ឌនៃគម្ពីររបស់ទ្រង់។
وَٱلَّذِينَ هُم بِرَبِّهِمْ لَا يُشْرِكُونَ ﴿٥٩﴾
ហើយនិងបណ្តា អ្នកដែលគោរពសក្កា រៈចំពោះម្ចា ស់របស់ពួកគេតែមួយគត់ដោយគ្មា នស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ។
وَٱلَّذِينَ يُؤْتُونَ مَآ ءَاتَوا۟ وَّقُلُوبُهُمْ وَجِلَةٌ أَنَّهُمْ إِلَىٰ رَبِّهِمْ رَٰجِعُونَ ﴿٦٠﴾
ព្រមទាំងបណ្តា អ្នកដែលព្យាយាមក្នុងកិច្ចការសប្បុរស និងបញ្ជិតខ្លួនទៅកាន់អល់ឡោះ តាមរយៈការសាងនូវទង្វើកុសល ហើយពួកគេខ្លាចអល់ឡោះជាម្ចាស់មិន ទទួលយកពីពួកគេនូវការបរិច្ចា គរបស់ពួកគេនិងទង្វើកុសលនានារបស់ពួកគេ នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ទ្រង់នាថ្ងៃបរលោក។
أُو۟لَـٰٓئِكَ يُسَـٰرِعُونَ فِى ٱلْخَيْرَٰتِ وَهُمْ لَهَا سَـٰبِقُونَ ﴿٦١﴾
បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់ខាងលើនេះ គឺជាអ្នកដែលរួសរាន់ទៅកាន់ការសាងអំពើ ហើយពួកគេជាអ្នកដែលឈានមុខគេក្នុងការធ្វើអំពើ ល្អ។ហើយជនណាដែលបង្អែរបង្អង់(មានភាពយឺតយ៉ា វក្នុងការសាងអំពើល្អ)នោះ គឺអ្នកដទៃនឹងយកឈ្នះពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَلَدَيْنَا كِتَـٰبٌۭ يَنطِقُ بِٱلْحَقِّ ۚ وَهُمْ لَا يُظْلَمُونَ ﴿٦٢﴾
ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពដែលគេអាចធ្វើបាននោះឡើយ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាមួយដែល យើងបានចារទាំងអស់នៅក្នុងវានូវទង្វើដែលបុគ្គលម្នា ក់ៗប្រព្រឹត្ត ដែលបញ្ជា ក់យ៉ា ងពិតប្រាកដដែលគ្មា នការសង្ស័យនៅក្នុងវាឡើយ។ហើយពួកគេមិនត្រូវបានគេ បំពានដោយបំបាត់នូវអំពើល្អរបស់ពួកគេនោះទេ ហើយគេក៏មិនបន្ថែមនូវអំពើអាក្រក់របស់ពួកគេនោះដែរ។ بل قلوبهم فى غمرةمن هذا ولهم أعمل من دون ذلك هم لها عملون
بَلْ قُلُوبُهُمْ فِى غَمْرَةٍۢ مِّنْ هَـٰذَا وَلَهُمْ أَعْمَـٰلٌۭ مِّن دُونِ ذَٰلِكَ هُمْ لَهَا عَـٰمِلُونَ ﴿٦٣﴾
ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកដែលប្រឆាំង គឺស្ថិតក្នុងការធ្វេសប្រហែសចំពោះគម្ពីរ(សៀវភៅកំណត់ត្រា)ដែលបញ្ជា ក់យ៉ា ងប្រាកដនេះ ហើយនិងគម្ពីរដែលគេបាន បញ្ចុះទៅឲ្យពួកគេ។ ហើយសម្រាប់ពួកគេ គឺមានទង្វើ(អាក្រក់)ផ្សេងទៀតក្រៅពីការប្រឆាំង ដែលពួកគេកំពុងតែប្រព្រឹត្តវា។
حَتَّىٰٓ إِذَآ أَخَذْنَا مُتْرَفِيهِم بِٱلْعَذَابِ إِذَا هُمْ يَجْـَٔرُونَ ﴿٦٤﴾
លុះដល់ពេលដែលយើងបានឆក់យកជីវិតពួកដែលមានទ្រព្យស្តុកស្តម្ភនៅក្នុងលោកិយនេះដោយទណ្ឌ កម្មនាថ្ងៃបរលោកនោះ ស្រាប់តែពួកគេតម្លើងសម្លេងរបស់ ពួកគេស្រែកសុំជំនួយ។
لَا تَجْـَٔرُوا۟ ٱلْيَوْمَ ۖ إِنَّكُم مِّنَّا لَا تُنصَرُونَ ﴿٦٥﴾
ពេលនោះ មានគេនិយាយទៅកាន់ពួកគេដោយធ្វើឲ្យពួកគេអស់សង្ឃឹមពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ថាៈ ពួកអ្នកមិនត្រូវស្រែក និងសុំជំនួយនៅក្នុងថ្ងៃ នេះនោះទេ។ជាការពិតណាស់ សម្រាប់ពួកអ្នកគឺគ្មា នអ្នកជួយណាដែលអាចរារាំង(ការពារ)ពួកអ្នកពីទណ្ឌ កម្មរបស់អល់ឡោះជាម្ចា ស់នោះឡើយ។
قَدْ كَانَتْ ءَايَـٰتِى تُتْلَىٰ عَلَيْكُمْ فَكُنتُمْ عَلَىٰٓ أَعْقَـٰبِكُمْ تَنكِصُونَ ﴿٦٦﴾
ជាការពិតណាស់ បណ្តា វាក្យខណ្ឌ នៃគម្ពីររបស់អល់ឡោះធ្លា ប់ត្រូវបានគេសូត្រឲ្យពួកអ្នកស្តាប់ហើយនៅក្នុងលោកិយ តែពួកអ្នកបែរជានាំគ្នា ត្រឡប់ក្រោយបែរ ចេញពីវានៅពេលដែលពួកអ្នកស្តា ប់ឮវាដោយការមិនពេញចិត្តចំពោះវាទៅវិញ។ مستكبرين به سمرا تهجرون
مُسْتَكْبِرِينَ بِهِۦ سَـٰمِرًۭا تَهْجُرُونَ ﴿٦٧﴾
ពួកអ្នកធ្វើដូច្នោះ ដោយពួកអ្នកក្រអឺតក្រទមចំពោះមនុស្សនូវអ្វីដែលពួកអ្នកអះអាងចំពោះវាថា ជាការពិតណាស់ ពួកអ្នកគឺជាម្ចាស់នៃទឹកដីពិសិដ្ឋ(ក្រុងម៉ា ក្កះ) តែ តាមពិត ពួកអ្នកមិនមែនជាម្ចាស់របស់វានោះទេ ពីព្រោះម្ចាស់របស់វា(ទឹកដីពិសិដ្ឋ)នោះ គឺមានតែបណ្តា អ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ប៉ុណ្ណោះ ហើយពួក អ្នកថែមទាំងបាននិយាយពាក្យអាក្រក់អំពីវានៅពេលយប់ទៀតផង។ ដូច្នេះ ពួកអ្នកមិនមែនជាអ្នកដែលលើកតម្កើងវានោះទេ។
أَفَلَمْ يَدَّبَّرُوا۟ ٱلْقَوْلَ أَمْ جَآءَهُم مَّا لَمْ يَأْتِ ءَابَآءَهُمُ ٱلْأَوَّلِينَ ﴿٦٨﴾
តើពួកមុស្ហរីគីនទាំងនោះមិនបានគិតពិចារណាចំពោះគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមក ដើម្បីពួកគេមានជំនឿនឹងវា ហើយប្រព្រឹត្តតាមនូវអ្វីដែលមាននៅ ក្នុងវាទេឬ?ឬក៏វា(គម្ពីរគួរអាន)បានមកដល់ពួកគេនូវអ្វីដែលជីដូជីតាពួកគេពីមុនមិនធ្លា ប់បានទទួល ទើបពួកគេប្រឆាំងនិងបដិសេធចំពោះវាបែបនេះ? أم لم يعرفوارسولهم فهم له منكرون
أَمْ لَمْ يَعْرِفُوا۟ رَسُولَهُمْ فَهُمْ لَهُۥ مُنكِرُونَ ﴿٦٩﴾
ឬមួយក៏ពួកគេមិនបានស្គា ល់ព្យាការីមូហាំម៉ា ត់ដែលអល់ឡោះបានបញ្ជូនគាត់ទៅកាន់ពួកគេ ទើបពួកគេបដិសេធនឹងគាត់បែបនេះ? ជាការពិតណាស់ ពួកគេស្គា ល់ គាត់ ហើយក៏បានដឹងពីភាពសច្ចៈ និងភាពស្មោះត្រង់របស់គាត់ផងដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَمْ يَقُولُونَ بِهِۦ جِنَّةٌۢ ۚ بَلْ جَآءَهُم بِٱلْحَقِّ وَأَكْثَرُهُمْ لِلْحَقِّ كَـٰرِهُونَ ﴿٧٠﴾
ផ្ទុយទៅវិញ ពួកគេចោទប្រកាន់ថា គាត់(ព្យាការីមូហាំម៉ា ត់) គឺជាមនុស្សវិកលចរិត ទើបបានជាពួកគេបដិសេធបែបនេះ។ ផ្ទុយទៅវិញ គាត់បាននាំមកកាន់ពួកគេនូវ ការពិតដែលគ្មានការសង្ស័យក្នុងវាឡើយដែលថា វាគឺពិតជាមកពីអល់ឡោះនោះ។ ហើយភាគច្រើននៃពួកគេ គឺមិនពេញចិត្តនឹងការពិតឡើយ។ ពួកគេស្អប់គាត់ ព្រោះតែភាពច្រណែនឈ្នា នីសចេញពីខ្លួនពួកគេ និងការងប់ងល់នឹងប្រការមិនពិតរបស់ពួកគេប៉ុណ្ណោះ។
وَلَوِ ٱتَّبَعَ ٱلْحَقُّ أَهْوَآءَهُمْ لَفَسَدَتِ ٱلسَّمَـٰوَٰتُ وَٱلْأَرْضُ وَمَن فِيهِنَّ ۚ بَلْ أَتَيْنَـٰهُم بِذِكْرِهِمْ فَهُمْ عَن ذِكْرِهِم مُّعْرِضُونَ ﴿٧١﴾
م عرضون ហើយប្រសិនបើអល់ឡោះបណ្តោ យកិច្ចការនោះ និងរៀបចំវាឲ្យស្របទៅតាមចំណង់តណ្ហា និងទំនើងចិត្តរបស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដីនឹងវិនាស អន្តរាយជាមិនខាន ហើយអ្នកដែលរស់នៅក្នុងវា(មេឃនិងផែនដី)ក៏នឹងវិនាសអន្តរាយផងដែរ ដោយសារតែភាពល្ងង់ខ្លៅ របស់ពួកគេចំពោះលទ្ធផលចុងក្រោយនៃ កិច្ចការនោះ និង(ល្ងង់ខ្លៅ )ចំពោះភាពត្រឹមត្រូវនិងភាពមិនត្រឹមត្រូវនៃការចាត់ចែង។ ផ្ទុយទៅវិញ យើងបានផ្តល់ឲ្យពួកគេនូវកិត្តិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួក គេបែរជាងាកចេញពីកិត្តិយសដ៏ថ្លៃថ្នូរនោះទៅវិញ។
أَمْ تَسْـَٔلُهُمْ خَرْجًۭا فَخَرَاجُ رَبِّكَ خَيْرٌۭ ۖ وَهُوَ خَيْرُ ٱلرَّٰزِقِينَ ﴿٧٢﴾
តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានទាមទារកម្រៃពីពួកគេចំពោះអ្វីដែលអ្នកបាននាំមកកាន់ពួកគេឬទើបបានជាធ្វើឲ្យពួកគេបដិសេធនឹងការអំពាវនាវបែបនេះ? រឿងនេះ(ការទាមទារកម្រៃលើការអំពាវនាវ)មិនបានកើតចេញពីអ្នកនោះទេ។ ជាការពិតណាស់ ការតបស្នងនៃម្ចាស់របស់អ្នក និងផលបុណ្យរបស់ទ្រង់នោះ គឺល្អ ប្រសើរជាងការតបស្នងរបស់ពួកគេ និងអ្នកក្រៅពីពួកគេទៅទៀត។ ហើយទ្រង់គឺជាអ្នកប្រទានលាភសក្កា រៈដ៏ប្រសើរបំផុត។ وإنك لتدعوهم إلى صرط م ستقيم
وَإِنَّكَ لَتَدْعُوهُمْ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٧٣﴾
ហើយពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) គឺជាអ្នកអំពាវនាវពួកគេនិងអ្នកផ្សេងទៀតក្រៅពីពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅ ក្នុងវានោះឡើយ នោះគឺមាគ៌ា នៃសាសនាឥស្លា ម។
وَإِنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ عَنِ ٱلصِّرَٰطِ لَنَـٰكِبُونَ ﴿٧٤﴾
ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក និងអ្វីដែលមាននៅក្នុងថ្ងៃនោះនៃការជំនុំជម្រះ ទណ្ឌកម្ម និងផលបុណ្យនោះ គឺពួកគេងាកចេញពី មាគ៌ា ឥស្លាមទៅកាន់មាគ៌ា ជាច្រើនដែលមានភាពវៀចវេរ ដែលនាំ(ពួកគេ)ទៅកាន់ឋាននរក។
۞ وَلَوْ رَحِمْنَـٰهُمْ وَكَشَفْنَا مَا بِهِم مِّن ضُرٍّۢ لَّلَجُّوا۟ فِى طُغْيَـٰنِهِمْ يَعْمَهُونَ ﴿٧٥﴾
ហើយប្រសិនបើយើងអាណិតអាសូរចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះរាំងស្ងួត និងភាពអត់ឃ្លានដែលបានកើតឡើងចំពោះពួកគេនោះ ពួកគេនឹង នៅតែស្ថិតក្នុងភាពវង្វេងចេញអំពីការពិត ដោយពួកគេស្រពេចស្រពិល និងមិនច្បាស់លាស់ដដែល។
وَلَقَدْ أَخَذْنَـٰهُم بِٱلْعَذَابِ فَمَا ٱسْتَكَانُوا۟ لِرَبِّهِمْ وَمَا يَتَضَرَّعُونَ ﴿٧٦﴾
ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយប្រភេទនៃគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមបន្ទាបខ្លួនចំពោះម្ចាស់របស់ពួកគេ និងឱនលំទោន ចំពោះទ្រង់ដដែលហើយពួកគេក៏មិនបួងសួងសុំពីទ្រង់ដោយភាពភ័យខ្លា ចដើម្បីឲ្យទ្រង់ដកចេញនូវគ្រោះទាំងឡាយចេញពីពួកគេវិញនៅពេលដែលវាធ្លា ក់មក(លើ ពួកគេ)នោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
حَتَّىٰٓ إِذَا فَتَحْنَا عَلَيْهِم بَابًۭا ذَا عَذَابٍۢ شَدِيدٍ إِذَا هُمْ فِيهِ مُبْلِسُونَ ﴿٧٧﴾
លុះនៅពេលដែលយើងបើកទ្វា រនៃទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ ស្រាប់តែពួកគេអស់សង្ឃឹមពីការរួចផុតពីទុក្ខព្រួយ និង(អស់សង្ឃឹម)ពីប្រការល្អនានា។
وَهُوَ ٱلَّذِىٓ أَنشَأَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَـٰرَ وَٱلْأَفْـِٔدَةَ ۚ قَلِيلًۭا مَّا تَشْكُرُونَ ﴿٧٨﴾
ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតឲ្យពួកអ្នក(នែពួកដែលប្រឆាំងនឹងការពង្រស់មនុស្សឡើងវិញ)មានត្រចៀកសម្រាប់ឲ្យពួកអ្នកស្តាប់ មានភ្នែក សម្រាប់ឲ្យពួកអ្នកមើល និងមានដួងចិត្តសម្រាប់ឲ្យពួកអ្នកស្វែងយល់។ ទោះជាបែបនេះក៏ដោយ ក៏ពួកអ្នកមិនថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងនេះ ឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
وَهُوَ ٱلَّذِى ذَرَأَكُمْ فِى ٱلْأَرْضِ وَإِلَيْهِ تُحْشَرُونَ ﴿٧٩﴾
ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឲ្យមានជីវិតនៅលើផែនដីនេះ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេប្រមូលទៅកាន់ទ្រង់តែមួយគត់ ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
وَهُوَ ٱلَّذِى يُحْىِۦ وَيُمِيتُ وَلَهُ ٱخْتِلَـٰفُ ٱلَّيْلِ وَٱلنَّهَارِ ۚ أَفَلَا تَعْقِلُونَ ﴿٨٠﴾
ហើយទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យរស់ មិនមានអ្នកដែលធ្វើឲ្យរស់ក្រៅពីទ្រង់នោះទេហើយទ្រង់តែមួយគត់ដែលជាអ្នកដែលធ្វើឲ្យស្លាប់ មិនមានអ្នកដែលធ្វើឲ្យ ស្លាប់ក្រៅពីទ្រង់នោះឡើយ។ ហើយចំពោះទ្រង់តែមួយគត់ដែលកំណត់ចំពោះភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ ភាពងងឹតនិងពន្លឺ វែងនិងខ្លី។ ដូច្នេះ តើពួក អ្នកមិនគិតពិចារណាចំពោះសមត្ថភាពបស់ទ្រង់ និងភាពតែមួយរបស់ទ្រង់ក្នុងការបង្កើតនិងការចាត់ចែង(អ្វីៗគ្រប់យ៉ា ង)ទេឬ?
بَلْ قَالُوا۟ مِثْلَ مَا قَالَ ٱلْأَوَّلُونَ ﴿٨١﴾
ផ្ទុយទៅវិញ ពួកគេបាននិយាយ(ពាក្យប្រឆាំង)ដូចអ្វីដែលជីដូនជីតា និងបុព្វបុរសរបស់ពួកគេបាននិយាយនោះដែរ
قَالُوٓا۟ أَءِذَا مِتْنَا وَكُنَّا تُرَابًۭا وَعِظَـٰمًا أَءِنَّا لَمَبْعُوثُونَ ﴿٨٢﴾
ដោយពួកគេបាននិយាយក្នុងន័យមិនជឿថាវាអាចកើតឡើងនិងប្រឆាំងថាៈ តើនៅពេលដែលពួកយើងបានស្លាប់និងបានក្លាយទៅជាដី ហើយឆ្អឹងវិញក៏ពុករលួយ អស់ហើយនោះ តើពួកយើងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតដើម្បីជំនុំជម្រះឬ?
لَقَدْ وُعِدْنَا نَحْنُ وَءَابَآؤُنَا هَـٰذَا مِن قَبْلُ إِنْ هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ ﴿٨٣﴾
ជាការពិតណាស់ ពួកយើង និងបុព្វបុរសរបស់ពួកយើង ក៏ត្រូវបានគេសន្យាចំពោះរឿងនេះ(ការពង្រស់មនុស្សឡើងវិញបន្ទាប់ពីស្លាប់)កាលពីមុនដូចគ្នាដែរ ប៉ុន្តែ ពួកយើងមិនដែលបានឃើញការសន្យានោះកើតឡើងពិតនោះទេ។រឿងនេះ គ្មា នអ្វីក្រៅពីជាការបោកប្រាស់ ភូតកុហករបស់អ្នកជំនាន់មុនប៉ុណ្ណោះ។
قُل لِّمَنِ ٱلْأَرْضُ وَمَن فِيهَآ إِن كُنتُمْ تَعْلَمُونَ ﴿٨٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សួរទៅកាន់ពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ តើផែនដីនេះនិងអ្វីៗដែលមាននៅលើវានោះ ជាកម្មសិទ្ធិ របស់អ្នកណា ប្រសិនបើពួកអ្នកមានចំណេះដឹងមែននោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَذَكَّرُونَ ﴿٨٥﴾
ពួកគេនឹងឆ្លើយថាៈ ផែនដី និងអ្វីៗដែលមាននៅលើវានោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនភ្ញា ក់ រលឹកទេឬថា ពិតប្រាកដណាស់ អ្នកដែលជាម្ចាស់កម្មសិទ្ធិនៃផែនដី និងអ្វីៗដែលមាននៅលើវានោះ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឲ្យពួកអ្នកមានជីវិត ឡើងវិញក្រោយពីការស្លា ប់របស់ពួកអ្នកនោះ?
قُلْ مَن رَّبُّ ٱلسَّمَـٰوَٰتِ ٱلسَّبْعِ وَرَبُّ ٱلْعَرْشِ ٱلْعَظِيمِ ﴿٨٦﴾
ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាជាម្ចា ស់នៃមេឃទាំងប្រាំពីរជាន់ និងជាម្ចា ស់នៃអារ៉ស្ហដ៏ធំធេងដែលគ្មា នម៉ា ខ្លូកណាមួយធំជាងវានោះ?
سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَتَّقُونَ ﴿٨٧﴾
ពួកគេនឹងឆ្លើយថាៈ មេឃទាំងប្រាំពីរជាន់និងអារ៉ស្ហដ៏ធំធេង គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នក មិនកោតខ្លា ចអល់ឡោះដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ដើម្បីឲ្យពួកអ្នកមានសុវត្ថិភាពពី ទណ្ឌ កម្មរបស់ទ្រង់ទេឬ? قل من بيده ملكوت كل شىء وهويجيرولا يجارعليه إن كنتمتعلمون
قُلْ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَىْءٍۢ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيْهِ إِن كُنتُمْ تَعْلَمُونَ ﴿٨٨﴾
ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាដែលជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ដោយផ្ទាល់ដៃទ្រង់ ដោយគ្មានភាពមិនប្រក្រតីណាមួយនៅក្នុងការគ្រប់គ្រងរបស់ ទ្រង់ ហើយទ្រង់ជួយអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចរារាំងចំពោះជនណាដែលទ្រង់ចង់ឲ្យបុគ្គលនោះបាន អាក្រក់ និងការពារគេពីទណ្ឌ កម្មបាន ប្រសិនបើពួកអ្នកមានការចេះដឹងមែននោះ?
سَيَقُولُونَ لِلَّهِ ۚ قُلْ فَأَنَّىٰ تُسْحَرُونَ ﴿٨٩﴾
ពួកគេនឹងឆ្លើយថាៈ អ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ ដូច្នេះ តើសតិបញ្ញា របស់ពួកអ្នកបានបាត់បង់ ហើយពួកអ្នកគោរព សក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់យ៉ា ងដូចម្តេចខណៈដែលពួកអ្នកទទួលស្គាល់យ៉ា ងដូច្នោះហើយនោះ?
بَلْ أَتَيْنَـٰهُم بِٱلْحَقِّ وَإِنَّهُمْ لَكَـٰذِبُونَ ﴿٩٠﴾
រឿងនោះមិនដូចអ្វីដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ យើងបាននាំមកឲ្យពួកគេនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា។ ហើយពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេអះអាងថា អល់ឡោះមានដៃគូ និងមានបុត្រនោះ។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្តីរបស់ ពួកគេ(ដែលពួកគេបានចោទប្រកាន់)។
مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٍۢ وَمَا كَانَ مَعَهُۥ مِنْ إِلَـٰهٍ ۚ إِذًۭا لَّذَهَبَ كُلُّ إِلَـٰهٍۭ بِمَا خَلَقَ وَلَعَلَا بَعْضُهُمْ عَلَىٰ بَعْضٍۢ ۚ سُبْحَـٰنَ ٱللَّهِ عَمَّا يَصِفُونَ ﴿٩١﴾
អល់ឡោះជាម្ចា ស់ទ្រង់មិនមានបុត្រដូចអ្វីដែលពួកប្រឆាំងបានអះអាងនោះឡើយ ហើយក៏គ្មា នព្រះណាដែលត្រូវគោពសក្កា រៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះ ដែរ។ ហើយប្រសិនបើមានព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយទ្រង់មែននោះ ព្រះនីមួយៗពិតជានឹងនាំយកទៅគ្រប់គ្រងនូវម៉ា ខ្លូកណាមួយដែលខ្លួន គេបានបង្កើតរៀងៗខ្លួនជាមិនខានឡើយ ហើយពួកវា(ព្រះទាំងនោះ)នឹងយកប្រៀបលើគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងនៃចក្រវាឡទាំងមូលនឹង ត្រូវវិនាសអន្តរាយជាមិនខាន ។ ប៉ុន្តែជាក់ស្តែង រឿងទាំងនោះមិនបានកើតឡើងនោះឡើយ។ នេះជាភស្តុតាងបង្ហា ញថា ពិតប្រាកដណាស់ ម្ចា ស់ដែលត្រូវគោរព សក្ការៈដ៏ពិតប្រាកដនោះ មានតែមួយអង្គប៉ុណ្ណោះ នោះគឺអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនបានពណ៌ នា ចំពោះទ្រង់នូវលក្ខណៈដែលមិនសាកសមនឹងទ្រង់ដែលថាទ្រង់មានបុត្រ និងមានដៃគូនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
عَـٰلِمِ ٱلْغَيْبِ وَٱلشَّهَـٰدَةِ فَتَعَـٰلَىٰ عَمَّا يُشْرِكُونَ ﴿٩٢﴾
ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនៃម៉ា ខ្លូករបស់ទ្រង់ ហើយទ្រង់ដឹងនូវអ្វីដែលគេមើលឃើញ និងអ្វីដែលគេអាចដឹងដោយអារម្មណ៍ (មិនអាចមើលឃើញ)។ គ្មាន អ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់(មិនឲ្យទ្រង់ដឹង)នោះឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីការដែលថា ទ្រង់មានដៃគូនោះ។ قل رب إما ترينى ما يوعدون
قُل رَّبِّ إِمَّا تُرِيَنِّى مَا يُوعَدُونَ ﴿٩٣﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ឱម្ចា ស់របស់ខ្ញុំ! ប្រសិនបើទ្រង់ពិតជាបង្ហា ញឲ្យខ្ញុំបានឃើញនូវទណ្ឌ កម្មដែលទ្រង់បានសន្យានឹងពួកមុស្ហរីគីនមែន នោះ។
رَبِّ فَلَا تَجْعَلْنِى فِى ٱلْقَوْمِ ٱلظَّـٰلِمِينَ ﴿٩٤﴾
ឱម្ចា ស់របស់ខ្ញុំ! ប្រសិនបើទ្រង់ដាក់ទណ្ឌ កម្មពួកគេ ខណៈដែលខ្ញុំនៅឃើញពួកគេត្រូវទណ្ឌ កម្មនោះ សូមទ្រង់មេត្តា កុំឲ្យខ្ញុំស្ថិតក្នុងចំណោមពួកគេដោយឲ្យខ្ញុំទទួល នូវទណ្ឌ កម្មដូចដែលពួកគេបានទទួលនោះអ្វី។
وَإِنَّا عَلَىٰٓ أَن نُّرِيَكَ مَا نَعِدُهُمْ لَقَـٰدِرُونَ ﴿٩٥﴾
ហើយពិតប្រាកដណាស់ យើង(អល់ឡោះ)ជាអ្នកមានសមត្ថភាពក្នុងការធ្វើឲ្យអ្នក(ព្យាការីមូហាំម៉ា ត់)អាចមើលឃើញនូវទណ្ឌកម្មដែលយើងបានសន្យាចំពោះ ពួកគេនោះ។រឿងនេះ ក៏ដូចជារឿងផ្សេងទៀតដែរ គឺគ្មា នអ្វីដែលយើងអសមត្ថភាពនោះឡើយ។
ٱدْفَعْ بِٱلَّتِى هِىَ أَحْسَنُ ٱلسَّيِّئَةَ ۚ نَحْنُ أَعْلَمُ بِمَا يَصِفُونَ ﴿٩٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដែលអ្នកដទៃធ្វើមកលើអ្នកដោយវិធី ឬរបៀបដែលល្អប្រសើរបំផុត ដោយអ្នកអាចអធ្យាស្រ័យចំពោះគេ មានការអត់ធ្មត់ចំពោះការធ្វើបាបរបស់គេ(ចំពោះអ្នក)ជាដើម។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេប្រឌិតឡើង ដូចជាប្រការស្ហ៊ីរិក និងការបដិសេធ(ចំពោះអ្នក) ហើយនិងអ្វីដែលពួកគេបានប្រឌិត(ចោទប្រកាន់)វាឡើងចំពោះអ្នកដែលមិនសាកសមនឹងអ្នកទាល់តែសោះ ដូចជាការចោទថា អ្នកជាគ្រូមន្តអាគម និងជាមនុស្ស វិកលចរិតជាដើម។
وَقُل رَّبِّ أَعُوذُ بِكَ مِنْ هَمَزَٰتِ ٱلشَّيَـٰطِينِ ﴿٩٧﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ឱម្ចា ស់របស់ខ្ញុំ!ខ្ញុំសុំការការពារពីទ្រង់ពីការពង្វក់របស់ស្ហៃតន និងការយាយីរបស់ពួកវាផងចុះ។ وأعوذ بك رب أن يحضرون
وَأَعُوذُ بِكَ رَبِّ أَن يَحْضُرُونِ ﴿٩٨﴾
ហើយខ្ញុំសុំពីទ្រង់ ឱម្ចា ស់របស់ខ្ញុំឲ្យបញ្ចៀសរូបខ្ញុំពីវត្តមានរបស់ពួកវាមកក្បែរខ្ញុំក្នុងរឿងអ្វីមួយក៏ដោយក្នុងចំណោមកិច្ចការរបស់ខ្ញុំផង។
حَتَّىٰٓ إِذَا جَآءَ أَحَدَهُمُ ٱلْمَوْتُ قَالَ رَبِّ ٱرْجِعُونِ ﴿٩٩﴾
លុះនៅពេលដែលសេចក្តីស្លាប់បានមកដល់នរណាម្នា ក់ក្នុងចំណោមពួកមុស្ហរីគីនទាំងនោះ ហើយគេបានឃើញផ្ទា ល់នឹងភ្នែកនូវអ្វីដែលចុះទៅកាន់គេ គេនឹង និយាយដោយមានវិប្បដិសារីចំពោះអាយុជីវិតរបស់គេដែលបានកន្លងផុតទៅ និងទៅលើអ្វីដែលគេបានធ្វើឲ្យបាត់បង់នូវកាតព្វកិច្ចរបស់អល់ឡោះ(ដោយពួកគេ មិនបានបំពេញកាតព្វកិច្ចដែលទ្រង់បានប្រើ) ដោយគេបាននិយាយថាៈ ឱម្ចា ស់របស់ខ្ញុំ!សូមទ្រង់មេត្តា ឲ្យខ្ញុំវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)ផង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَعَلِّىٓ أَعْمَلُ صَـٰلِحًۭا فِيمَا تَرَكْتُ ۚ كَلَّآ ۚ إِنَّهَا كَلِمَةٌ هُوَ قَآئِلُهَا ۖ وَمِن وَرَآئِهِم بَرْزَخٌ إِلَىٰ يَوْمِ يُبْعَثُونَ ﴿١٠٠﴾
ដើម្បីខ្ញុំនឹងសាងទង្វើកុសលវិញនៅពេលដែលខ្ញុំបានវិលត្រឡប់ទៅកាន់លោកិយម្តងទៀតនោះ។ មិនដូច្នោះទេ! រឿងនោះមិនដូចអ្វីដែលគេទាមទារ ឬស្នើសុំនោះ ឡើយ។ ពិតប្រាកដណាស់ វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយទទេៗតែប៉ុណ្ណោះ ពីព្រោះទោះបីជារូបគេត្រូវបានគេ(អល់ឡោះ)ឲ្យត្រឡប់ទៅកាន់ជីវិតលោកិយ វិញម្តងទៀតក៏ដោយ ក៏គេនឹងមិនធ្វើតាមអ្វីដែលគេបានសន្យាចំពោះវា(ថានឹងធ្វើល្អ)នោះដែរ។ ហើយអ្នកដែលស្លាប់ទាំងនោះ នឹងស្ថិតនៅក្នុងជញ្ជាំងខណ្ឌមួយ រវាងលោកិយ និងថ្ងៃបរលោក រហូតដល់ថ្ងៃដែលគេពង្រស់អ្នកស្លា ប់ឲ្យរស់ឡើងវិញ។ ដូច្នេះ ពួកគេមិនត្រូវបានគេឲ្យត្រឡប់ទៅកាន់លោកិយវិញដើម្បីឲ្យពួកគេអាច បំពេញនូវអ្វី(កាតព្វកិច្ច)ដែលពួកគេបានខកខាន និងកែលម្អនូវអ្វីដែលពួកគេធ្លា ប់បានប្រព្រឹត្តខុសឆ្គងនោះឡើយ។
فَإِذَا نُفِخَ فِى ٱلصُّورِ فَلَآ أَنسَابَ بَيْنَهُمْ يَوْمَئِذٍۢ وَلَا يَتَسَآءَلُونَ ﴿١٠١﴾
ហើយនៅពេលដែលម៉ា ឡាអ៊ីកាត់ដែលទទួលបន្ទុកលើការផ្លុំត្រែបានផ្លុំត្រែលើកទីពីរ ជាការប្រកាសពីថ្ងៃបរលោកហើយនោះ ពេលនោះ គ្មា នសាច់សាលោហិតរវាង ពួកគេដែលពួកគេអួតអាងនឹងវាទៀតនោះទេ ដោយសារតែការមមាញឹករបស់ពួកគេម្នា ក់ៗពីស្ថានភាពដ៏រន្ធត់នាថ្ងៃបរលោកនោះ ហើយពួកគេក៏គ្មា នការសួរគ្នា ទៅវិញទៅមកនោះដែរ ដោយសារតែការមមាញឹករបស់ពួកគេនឹងអ្វីដែលសំខាន់ចំពោះពួកគេ។
فَمَن ثَقُلَتْ مَوَٰزِينُهُۥ فَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿١٠٢﴾
ដូច្នេះ ជនណាហើយដែលភ្នែកជញ្ជីងនៃអំពើល្អរបស់គេមានទម្ងន់ធ្ងន់ជាងអំពើអាក្រក់នោះ ពិតណាស់អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យ ដោយ ពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងបានរួចផុតពីអ្វីដែលពួកគេរត់គេច។
وَمَنْ خَفَّتْ مَوَٰزِينُهُۥ فَأُو۟لَـٰٓئِكَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ فِى جَهَنَّمَ خَـٰلِدُونَ ﴿١٠٣﴾
តែជនណាហើយដែលភ្នែកជញ្ជីងនៃអំពើអាក្រក់របស់គេមានទម្ងន់ធ្ងន់ជាងអំពើល្អនោះ ពិតណាស់អ្នកទាំងនោះហើយគឺជាពួកដែលបានខាតបង់ខ្លួនឯង ដោយសារតែការប្រព្រឹត្តនូវទង្វើដែលនាំគ្រោះថ្នាក់ដល់ខ្លួន ហើយបោះបង់នូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនគេ ដូចជាការមានជំនឿ និងការសាងនូវទង្វើ កុសលផ្សេងៗ។ ហើយពួកគេ គឺស្ថិតនៅក្នុងនកជើហាន់ណាំ(ជាអមតៈ)ដោយគ្មា នថ្ងៃចេញឡើយ។
تَلْفَحُ وُجُوهَهُمُ ٱلنَّارُ وَهُمْ فِيهَا كَـٰلِحُونَ ﴿١٠٤﴾
ភ្លើងនរកបានឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញក្រញង់នៅក្នុងឋាននរកនោះ។ ألم تكن ءايتى تتل عليكم فكنتم بها تكذبون
أَلَمْ تَكُنْ ءَايَـٰتِى تُتْلَىٰ عَلَيْكُمْ فَكُنتُم بِهَا تُكَذِّبُونَ ﴿١٠٥﴾
ហើយមានគេពោលទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោ សចំពោះពួកគេថាៈ តើគេមិនធ្លា ប់បានសូត្របណ្តា វាក្យខណ្ឌ នៃគម្ពីរគួរអានឲ្យពួកអ្នកស្តាប់កាលនៅក្នុង លោកិយ ហើយពួកអ្នកធ្លា ប់បានបដិសេធចំពោះវាទេឬ?
قَالُوا۟ رَبَّنَا غَلَبَتْ عَلَيْنَا شِقْوَتُنَا وَكُنَّا قَوْمًۭا ضَآلِّينَ ﴿١٠٦﴾
ពួកគេបានតបថាៈ ឱម្ចា ស់របស់ពួកយើង! ចំណង់ចំណូ លចិត្តរបស់ពួកយើងបានគ្របដណ្ត ប់មកលើពួកយើងដូចដែលទ្រង់បានដឹងពីមុនមក ហើយពួកយើងគឺជា ក្រុមមួយដែលវង្វេងចេញពីការពិត។
رَبَّنَآ أَخْرِجْنَا مِنْهَا فَإِنْ عُدْنَا فَإِنَّا ظَـٰلِمُونَ ﴿١٠٧﴾
ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចេញពួកយើងពីឋាននរកផងចុះ។ ពិតប្រាកដណាស់ ប្រសិនបើពួកយើងត្រឡប់ទៅ(កាន់លោកិយ)ធ្វើអ្វីដែលពួកយើង ធ្លា ប់បានធ្វើពីមុននៃការប្រឆាំង និងការវង្វេងទៀតនោះ ជាការពិតណាស់ ពួកយើងគឺជាពួកដែលបំពានលើខ្លួនឯង ហើយពេលនោះ ពួកយើងក៏គ្មា នអ្វីដោះសារទៀ بلغ គម្ពីរគួរអាន · តាហ្វសៀរ តនោះដែរ។
قَالَ ٱخْسَـُٔوا۟ فِيهَا وَلَا تُكَلِّمُونِ ﴿١٠٨﴾
អល់ឡោះទ្រង់បានមានបន្ទូលតប(ទៅកាន់ពួកគេ)វិញថាៈ ចូរពួកឯងស្ថិតនៅក្នុងឋាននរកនេះដោយភាពអាម៉ាស់ទៅចុះ ហើយចូរពួកឯងកុំនិយាយជាមួយនឹង យើងទៀតឲ្យសោះ។
إِنَّهُۥ كَانَ فَرِيقٌۭ مِّنْ عِبَادِى يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغْفِرْ لَنَا وَٱرْحَمْنَا وَأَنتَ خَيْرُ ٱلرَّٰحِمِينَ ﴿١٠٩﴾
ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿនឹងយើង ពួកគេបានបួងសួថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿ ចំពោះទ្រង់ហើយ។ ដូចនេះ សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងអាណិ តស្រឡាញ់ចំពោះពួកយើងដោយក្តីមេត្តាករុណារបស់ ទ្រង់ផងចុះ ព្រោះទ្រង់គឺជាអ្នកដែលអាណិ តស្រឡាញ់ដ៏ប្រសើរបំផុត។
فَٱتَّخَذْتُمُوهُمْ سِخْرِيًّا حَتَّىٰٓ أَنسَوْكُمْ ذِكْرِى وَكُنتُم مِّنْهُمْ تَضْحَكُونَ ﴿١١٠﴾
តែពួកអ្នកបែរជាបានសើចចំអក និងប្រមាថមើលងាយចំពោះបណ្តាអ្នកមានជំនឿដែលបានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងនោះ ហើយពួកអ្នកសើចចំអកឲ្យ ពួកគេរហូតដល់យើងបានធ្វើឲ្យពួកអ្នករវល់នឹងការសើចចំអកចំពោះពួកគេភ្លេចនូវការរំលឹកមកចំពោះយើង(អល់ឡោះ)។ ហើយពួកអ្នកបានសើចចំអកឡកឡឺយ និងមើលងាយចំពោះពួកគេ។
إِنِّى جَزَيْتُهُمُ ٱلْيَوْمَ بِمَا صَبَرُوٓا۟ أَنَّهُمْ هُمُ ٱلْفَآئِزُونَ ﴿١١١﴾
ពិតប្រាកដណាស់ យើងបានតបស្នងដល់បណ្តាអ្នកមានជំនឿទាំងនោះនូវជោគជ័យដោយទទួលបានឋានសួគ៌នៅថ្ងៃបរលោក ដោយសារតែការអត់ធ្មត់របស់ ពួកគេចំពោះការគោរពប្រតិបត្តិអល់ឡោះ និង(អត់ធ្មត់)ទៅលើអ្វីដែលពួកគេទទួលរងនូវការធ្វើទុក្ខបុកម្នេញពីពួកអ្នក។
قَـٰلَ كَمْ لَبِثْتُمْ فِى ٱلْأَرْضِ عَدَدَ سِنِينَ ﴿١١٢﴾
ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានរស់នៅក្នុងលោកិយរយៈកាលប៉ុន្មា នឆ្នាំដែរ? ហើយតើរយៈពេលប៉ុន្មា នដែរដែលពួកអ្នកបានខ្ជះខ្ជា យពេលវេលានៅក្នុង លោកិយនោះ?
قَالُوا۟ لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍۢ فَسْـَٔلِ ٱلْعَآدِّينَ ﴿١١٣﴾
ពេលនោះ ពួកគេក៏បានឆ្លើយតបដោយសម្តីរបស់ពួកគេថាៈ ពួកយើងបានរស់នៅ(ក្នុងលោកិយ)ចំនួនមួយថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ សូមទ្រង់សួរអ្នកដែល ចេះគណនាពីថ្ងៃខែទៅ។
قَـٰلَ إِن لَّبِثْتُمْ إِلَّا قَلِيلًۭا ۖ لَّوْ أَنَّكُمْ كُنتُمْ تَعْلَمُونَ ﴿١١٤﴾
ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ដែលវាងាយស្រួលបំផុតក្នុងការអត់ធ្មត់លើការ គោរពប្រតិបត្តិអល់ឡោះនៅក្នុងលោកិយនោះ ប្រសិនបើពួកអ្នកពិតជាបានដឹងពីរយៈពេលនៃការរស់នៅរបស់ពួកអ្នកមែននោះ។ أفحسبتم أنما خلقنكم عبثا وأنكم إ لينا لا ترجعون
أَفَحَسِبْتُمْ أَنَّمَا خَلَقْنَـٰكُمْ عَبَثًۭا وَأَنَّكُمْ إِلَيْنَا لَا تُرْجَعُونَ ﴿١١٥﴾
តើពួកអ្នក(ឱមនុស្សលោក)គិតថាៈ ពិតណាស់ យើងបានបង្កើតពួកអ្នកគ្រាន់តែជាការលេងសើច ដោយគ្មានបុព្វហេតុ(ក្នុងការបង្កើតពួកអ្នក) គ្មាន(ការតប ស្នង)ផលបុណ្យ និងគ្មា ន(ការដាក់)ទណ្ឌ កម្ម (ដោយបង្កើតពួកអ្នកទទេៗ)ដូចជាសត្វធាតុ ហើយពួកអ្នកពិតជាមិនត្រូវបានគេឲ្យវិលត្រឡប់មកជួបយើងវិញនៅថ្ងៃ بلغ គម្ពីរគួរអាន · តាហ្វសៀរ បរលោកនេះដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះឬ?
فَتَعَـٰلَى ٱللَّهُ ٱلْمَلِكُ ٱلْحَقُّ ۖ لَآ إِلَـٰهَ إِلَّا هُوَ رَبُّ ٱلْعَرْشِ ٱلْكَرِيمِ ﴿١١٦﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាបរិសុទ្ធ ជាស្តេចដែលគ្រប់គ្រង និងចាត់ចែងចំពោះម៉ា ខ្លូករបស់ទ្រង់តាមតែទ្រង់មានចេតនា។ ទ្រង់គឺជាម្ចាស់ដ៏ពិត ការសន្យារបស់ទ្រង់ គឺជាការពិត ពាក្យបន្ទូលរបស់ទ្រង់គឺជាការពិត ហើយក៏គ្មានព្រះណាផ្សេងដែលត្រូវបានគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើងដែលជាម៉ា ខ្លូកដ៏ធំធេងជាងគេបំផុត។ ហើយអ្នកណាហើយដែលជាម្ចាស់របស់ម៉ា ខ្លូកដែលធំជាងគេ(អារ៉ស្ហ)នោះ ជាការពិតណាស់ ទ្រង់ក៏ជាម្ចា ស់នៃគ្រប់អ្វីៗទាំងអស់ដែរ។
وَمَن يَدْعُ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ لَا بُرْهَـٰنَ لَهُۥ بِهِۦ فَإِنَّمَا حِسَابُهُۥ عِندَ رَبِّهِۦٓ ۚ إِنَّهُۥ لَا يُفْلِحُ ٱلْكَـٰفِرُونَ ﴿١١٧﴾
ហើយជនណាដែលគោរពសក្កា រៈចំពោះអ្នកផ្សេងរួមនឹងអល់ឡោះដែលគ្មា នភស្តុតាងបញ្ជា ក់លើភាពសាកសមរបស់វាក្នុងការត្រូវគោរពសក្កា រៈនោះ (រឿងនេះ កើតមានគ្រប់អ្នកដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះទាំងអស់) ជាការពិតណាស់ ការតបស្នងចំពោះទង្វើដ៏អាក្រក់នេះ គឺស្ថិតនៅលើម្ចាស់របស់គេ។ ពិតណាស់ ទ្រង់នឹងតបស្នងនូវទណ្ឌកម្មចំពោះពួកគេ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ នឹងមិនទទួលបានជោគជ័យតាមអ្វីដែលពួកគេប្រាថ្នានោះឡើយ ហើយក៏មិនអាចរួចផុតពីអ្វីដែលពួកគេរត់គេចនោះដែរ។
وَقُل رَّبِّ ٱغْفِرْ وَٱرْحَمْ وَأَنتَ خَيْرُ ٱلرَّٰحِمِينَ ﴿١١٨﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងអាណិ តស្រឡាញ់ចំពោះខ្ញុំដោយក្តីមេត្តា ករុណារបស់ទ្រង់ផងចុះ។ ហើយទ្រង់គឺជាអ្នកអាណិតស្រឡាញ់ដ៏ប្រសើរបំផុតចំពោះអ្នកដែលមានបាបកម្មទាំងឡាយ។ ដូច្នេះ ទ្រង់ក៏ទទួលយកនូវការសារភាព កំហុសរបស់គាត់(ព្យាការីមូហាំម៉ា ត់)។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ