ទំព័រដើមការពន្យល់Al-Hajj (22)

ការពន្យល់ Al-Hajj (22) — الحج

ម៉ាឌីណះ · 78 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

يَـٰٓأَيُّهَا ٱلنَّاسُ ٱتَّقُوا۟ رَبَّكُمْ ۚ إِنَّ زَلْزَلَةَ ٱلسَّاعَةِ شَىْءٌ عَظِيمٌۭ ﴿١﴾

ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លា ចម្ចា ស់របស់ពួកអ្នកដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ដែលទ្រង់ដាក់បទបញ្ជា ដល់ពួកអ្នក និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នក។ ជាការពិតណាស់ អ្វីដែលបានកើតឡើងនាថ្ងៃបរលោក ដូចជាការញ័ររញ្ជួយផែនដី ជាដើមនោះ គឺស្ថិតក្នុងចំណោមភាពរន្ធត់តក់ស្លុតដ៏ធំធេងដែលចាំបាច់ត្រូវត្រៀមលក្ខណៈសម្រាប់ថ្ងៃនោះ ដោយការសាងនូវទង្វើទាំងឡាយណាដែលអល់ឡោះជា ម្ចា ស់ទ្រង់ពេញចិត្ត។

يَوْمَ تَرَوْنَهَا تَذْهَلُ كُلُّ مُرْضِعَةٍ عَمَّآ أَرْضَعَتْ وَتَضَعُ كُلُّ ذَاتِ حَمْلٍ حَمْلَهَا وَتَرَى ٱلنَّاسَ سُكَـٰرَىٰ وَمَا هُم بِسُكَـٰرَىٰ وَلَـٰكِنَّ عَذَابَ ٱللَّهِ شَدِيدٌۭ ﴿٢﴾

ى នៅថ្ងៃដែលពួកអ្នកនឹងបានឃើញថា រាល់ស្ត្រីដែលបំបៅកូនទាំងអស់ នឹងភ្លេចភ្លាំងស្មា រតីពីកូនដែលគេនៅបំបៅ។ ចំណែកឯរាល់ស្ត្រីដែលមានផ្ទៃពោះវិញ កូនក្នុង ផ្ទៃនឹងត្រូវរលូតដោយសារតែការភ័យខ្លា ចដ៏ក្រៃលែង។ ហើយអ្នកនឹងឃើញមនុស្សលោកទាំងអស់បាត់បង់ស្មា រតីរបស់ពួកគេប្រៀបបាននឹងមនុស្សស្រវឹង ដោយសារតែភាពរន្ធត់ញាប់ញ័រនាពេលនោះ។ តែពួកគេមិនមែនស្រវឹងដោយសារតែការផឹកគ្រឿងស្រវឹងនោះទេ ក៏ប៉ុន្តែទណ្ឌកម្មរបស់អល់ឡោះគឺខ្លាំងក្លាបំផុត ដែលជាហេតុធ្វើឲ្យពួកគេបាត់បង់នូវស្មា រតីរបស់ពួកគេ។

وَمِنَ ٱلنَّاسِ مَن يُجَـٰدِلُ فِى ٱللَّهِ بِغَيْرِ عِلْمٍۢ وَيَتَّبِعُ كُلَّ شَيْطَـٰنٍۢ مَّرِيدٍۢ ﴿٣﴾

ហើយក្នុងចំណោមមនុស្សលោក មានអ្នកខ្លះដែលឈ្លោះប្រកែកគ្នា ពីសមត្ថភាពរបស់អល់ឡោះក្នុងការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដោយគ្មា នចំណេះដឹង ជាសំអាងនោះឡើយ ហើយគេដើរតាមរាល់ពួកដែលរឹងរូស(ប្រឆាំង)នឹងម្ចា ស់របស់គេ ដូចជាស្ហៃតន និងពួកមេដឹកនាំដែលវង្វង មិនថាចំពោះគោលជំនឿរបស់គេ និងពាក្យសម្តីរបស់គេនោះឡើយ។

كُتِبَ عَلَيْهِ أَنَّهُۥ مَن تَوَلَّاهُ فَأَنَّهُۥ يُضِلُّهُۥ وَيَهْدِيهِ إِلَىٰ عَذَابِ ٱلسَّعِيرِ ﴿٤﴾

គេបានចារទៅលើពួកដែលរឹងរូស(ប្រឆាំងនឹងម្ចាស់របស់ពួកគេ)ក្នុងចំណោមពួកស្ហៃតនមនុស្ស និងពួកជិនថាៈ ជនណាហើយដែលដើរតាមវា និងជឿជាក់ ចំពោះវានោះ ពិតប្រាកដណាស់ វានឹងធ្វើឲ្យរូបគេវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ហើយនាំរូបគេទៅរកទណ្ឌកម្មនៃភ្លើងនរកជាមិនខាន តាមរយៈការដឹកនាំរូបគេ ទៅរកការប្រឆាំង និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។

يَـٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمْ فِى رَيْبٍۢ مِّنَ ٱلْبَعْثِ فَإِنَّا خَلَقْنَـٰكُم مِّن تُرَابٍۢ ثُمَّ مِن نُّطْفَةٍۢ ثُمَّ مِنْ عَلَقَةٍۢ ثُمَّ مِن مُّضْغَةٍۢ مُّخَلَّقَةٍۢ وَغَيْرِ مُخَلَّقَةٍۢ لِّنُبَيِّنَ لَكُمْ ۚ وَنُقِرُّ فِى ٱلْأَرْحَامِ مَا نَشَآءُ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى ثُمَّ نُخْرِجُكُمْ طِفْلًۭا ثُمَّ لِتَبْلُغُوٓا۟ أَشُدَّكُمْ ۖ وَمِنكُم مَّن يُتَوَفَّىٰ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرْذَلِ ٱلْعُمُرِ لِكَيْلَا يَعْلَمَ مِنۢ بَعْدِ عِلْمٍۢ شَيْـًۭٔا ۚ وَتَرَى ٱلْأَرْضَ هَامِدَةًۭ فَإِذَآ أَنزَلْنَا عَلَيْهَا ٱلْمَآءَ ٱهْتَزَّتْ وَرَبَتْ وَأَنۢبَتَتْ مِن كُلِّ زَوْجٍۭ بَهِيجٍۢ ﴿٥﴾

ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានការមន្ទិលសង្ស័យចំពោះសមត្ថភាពរបស់យើង(អល់ឡោះ)ក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញបន្ទា ប់ពីស្លាប់ នោះ ចូរពួកអ្នកពិចារណាមើលនៅក្នុងការបង្កើតពួកអ្នក។ ពិតប្រាកដណាស់ យើងបានបង្កើតឪពុករបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី។ ក្រោយមក យើងបាន បង្កើតកូនចៅរបស់គេពីទឹកកាមដែលបាញ់ចេញពី(ប្រដាប់ភេទ)បុរសចូលទៅក្នុងស្បូនស្ត្រី។ ក្រោយមកទៀត ទឹកកាមនោះបានក្លាយទៅជាដុំឈាមដែលមិនទាន់ មានជីវិតនៅឡើយ។ ក្រោយមក ដុំឈាមដែលគ្មានជីវិតនោះ បានក្លាយទៅជាដុំសាច់ដែលមានលក្ខណៈស្រដៀងនឹងដុំសាច់ដែលគេទំពារ។ ក្រោយមកទៀត ដុំ សាច់នោះ ក៏បានប្រែក្លាយទៅជាម៉ា ខ្លូកមួយដែលមានលក្ខណៈពេញលេញដោយស្ថិតនៅក្នុងស្បួននោះរហូតដល់ពេលដែលត្រូវប្រសូតមក(ជាមនុស្ស)ដែលមាន ជីវិត ឬក៏(ដុំសាច់នោះនឹង)ក្លាយទៅជាម៉ា ខ្លូកដែលមានលក្ខណៈមិនពេញលេញដោយវាត្រូវរលូតនៅក្នុងស្បូននោះ ដើម្បីយើងបញ្ជាក់ដល់ពួកអ្នកចំពោះ សមត្ថភាពរបស់យើងតាមរយៈការបង្កើតពួកអ្នកជាដំណាក់កាលៗ។ ហើយយើងធ្វើឲ្យគភ៌នោះលូតលាស់នៅក្នុងស្បូនតាមអ្វីដែលយើងមានចេតនា بلغ គម្ពីរគួរអាន · តាហ្វសៀរ រហូតដល់ពេលដែលត្រូវប្រសូតចេញមកនៅក្នុងពេលកំណត់មួយ ពោលគឺរយៈពេលប្រាំបួនខែ។ បន្ទាប់មក យើងបានបញ្ចេញពួកអ្នកពីផ្ទៃម្តាយរបស់ពួកអ្នកជា ទារក។ ក្រោយមកទៀត ពួកអ្នកក៏បានធំពេញវ័យ មានកម្លាំងមាំមួន និងមានប្រាជ្ញាស្មារតីពេញលេញ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់ទៅវិញ មុនពេលពេញវ័យ ហើយមានអ្នកខ្លះទៀត អាចរស់នៅរហូតដល់វ័យចាស់ជរា ខណៈដែលកម្លាំង និងប្រាជ្ញាស្មារតីរបស់គេចុះខ្សោយ រហូតដល់ស្ថានភាពមួយ ដែលអាក្រក់ជាងស្ថានភាពកូនក្មេងទៅទៀត ដោយគេមិនដឹងអ្វីសោះនូវអ្វីដែលគេធ្លា ប់បានដឹងវាពីមុន(វង្វេងវង្វា ន់)។ ហើយអ្នកបានឃើញដីដែលស្ងួតហួតហែង គ្មានរុក្ខជាតិសោះ តែនៅពេលដែលយើងបញ្ចុះទឹកភ្លៀងទៅលើវារួចមក វាក៏បានកម្រើក និងរីកឡើងវិញ ដោយសារតែមានរុក្ខជាតិដុះចេញមក ហើយវាបាន បញ្ចេញនូវរាល់រុក្ខជាតិគ្រប់បែបយ៉ា ងដ៏ស្រស់បំព្រង។

ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلْحَقُّ وَأَنَّهُۥ يُحْىِ ٱلْمَوْتَىٰ وَأَنَّهُۥ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٦﴾

រឿងរ៉ាវទាំងនេះដែលយើងបានលើកឡើងសម្រាប់ពួកអ្នក(ចាប់ផ្តើមពីការបង្កើតពួកអ្នក ដំណាក់កាលរបស់វា និងស្ថានភាពនៃអ្នកដែលត្រូវប្រសូតចេញមកក្នុង ចំណោមពួកអ្នក)នោះ គឺដើម្បីឲ្យពួកអ្នកមានជំនឿថា ពិតប្រាកដណាស់អល់ឡោះដែល(ជាអ្នក)បានបង្កើតពួកអ្នក គឺជាម្ចាស់ដ៏ពិតប្រាកដដោយគ្មានការមន្ទិល សង្ស័យអំពីរឿងនេះឡើយ ផ្ទុយពីរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវា(ដែលមិនអាចបង្កើតអ្វីសោះ) ហើយក៏ដើម្បីឲ្យពួកអ្នកមានជំនឿថា ទ្រង់គឺជាអ្នកដែលពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញ ហើយពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះ ឡើយ។

وَأَنَّ ٱلسَّاعَةَ ءَاتِيَةٌۭ لَّا رَيْبَ فِيهَا وَأَنَّ ٱللَّهَ يَبْعَثُ مَن فِى ٱلْقُبُورِ ﴿٧﴾

ហើយក៏ដើម្បីឲ្យពួកអ្នកមានជំនឿថា ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មានការមន្ទិលសង្ស័យឡើយចំពោះការមកដល់របស់វានោះ ហើយពិត ប្រាកដណាស់ អល់ឡោះជាម្ចា ស់នឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ចេញពីផ្នូររបស់ពួកគេឡើងវិញដើម្បីតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ(ដែលបានសាង នៅក្នុងលោកិយ)។

وَمِنَ ٱلنَّاسِ مَن يُجَـٰدِلُ فِى ٱللَّهِ بِغَيْرِ عِلْمٍۢ وَلَا هُدًۭى وَلَا كِتَـٰبٍۢ مُّنِيرٍۢ ﴿٨﴾

ហើយក្នុងចំណោមពួកប្រឆាំង គឺមានអ្នកដែលឈ្លោះប្រកែកគ្នា ក្នុងបញ្ហា ពាក់ព័ន្ធនឹងភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះដោយគ្មា នចំណេះដឹងអំពីពួកគេដែល នាំពួកគេទៅកាន់សេចក្តីពិត និងមិនតាមអ្នកដែលចង្អុលបង្ហា ញដែលចង្អុលបង្ហា ញពួកគេទៅលើវា ហើយនិងគ្មា នគម្ពីរណាមួយដែលបញ្ចុះមកពីអល់ឡោះជា ម្ចា ស់ដែលចង្អុលបង្ហា ញពួកគេទៅកាន់វានោះឡើយ។

ثَانِىَ عِطْفِهِۦ لِيُضِلَّ عَن سَبِيلِ ٱللَّهِ ۖ لَهُۥ فِى ٱلدُّنْيَا خِزْىٌۭ ۖ وَنُذِيقُهُۥ يَوْمَ ٱلْقِيَـٰمَةِ عَذَابَ ٱلْحَرِيقِ ﴿٩﴾

គេបង្វិលករបស់គេ(ចេញពីការពិត)ដោយភាពក្រអឺតក្រទមដើម្បីបង្វែរមនុស្សពីការមានជំនឿ និងការចូលសាសនាអល់ឡោះ(សាសនាឥស្លាម)។ សម្រាប់ជន ដែលមានលក្ខណៈបែបនេះ គឺគេនឹងទទួលបាននូវភាពអាម៉ា សនៅក្នុងលោកិយនេះដោយទណ្ឌកម្មនឹងកើតឡើងចំពោះគេ ហើយយើងនឹងឲ្យគេភ្លក្សទណ្ឌកម្មនៃ ភ្លើងនរកដែលឆាបឆេះនៅថ្ងែបរលោក។

ذَٰلِكَ بِمَا قَدَّمَتْ يَدَاكَ وَأَنَّ ٱللَّهَ لَيْسَ بِظَلَّـٰمٍۢ لِّلْعَبِيدِ ﴿١٠﴾

ហើយមានគេនិយាយទៅកាន់គេ(ពួកប្រឆាំង)ថាៈ ទណ្ឌកម្មដែលអ្នកភ្លក្សរសជាតិនេះ គឺដោយសារតែការប្រឆាំង និងទង្វើល្មើសដែលអ្នកបានប្រព្រឹត្តវា(កាលនៅ លោកិយ)។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនដាក់ទណ្ឌកម្មនរណាម្នាក់ក្នុងចំណោមម៉ា ខ្លូករបស់ទ្រង់ឡើយ លើកលែងតែដោយសារតែ បាបកម្ម(របស់គេដែលគេបានសាង)ប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمِنَ ٱلنَّاسِ مَن يَعْبُدُ ٱللَّهَ عَلَىٰ حَرْفٍۢ ۖ فَإِنْ أَصَابَهُۥ خَيْرٌ ٱطْمَأَنَّ بِهِۦ ۖ وَإِنْ أَصَابَتْهُ فِتْنَةٌ ٱنقَلَبَ عَلَىٰ وَجْهِهِۦ خَسِرَ ٱلدُّنْيَا وَٱلْـَٔاخِرَةَ ۚ ذَٰلِكَ هُوَ ٱلْخُسْرَانُ ٱلْمُبِينُ ﴿١١﴾

ហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលមានភាពរារែកដោយគេគោរពសក្ការៈចំពោះអល់ឡោះដោយមានភាពមន្ទិលសង្ស័យ។ ប្រសិនបើគេទទួលបាន ប្រការល្អ ដូចជាមានសុខភាពល្អ និងភាពមានបាននោះ គឺគេបន្តស្ថិតនៅលើភាពមានជំនឿចំពោះអល់ឡោះ និងគោរពសក្ការៈចំពោះទ្រង់។ តែប្រសិនបើគេជួប ប្រទះនូវការសាកល្បងដោយជំងឺ និងភាពក្រីក្រនោះ គឺគេគិតអាក្រក់បំផុតចំពោះសាសនារបស់គេ ហើយក៏បោះបង់ជំនឿចំពោះវា។ រូបគេបានខាតបង់លោកិយ របស់គេ ព្រោះភាពគ្មានជំនឿរបស់គេមិនបានបន្ថែមដល់គេនូវលាភសំណាងលោកិយដែលគេមិនបានកត់ត្រា(កំណត់)សម្រាប់គេនោះឡើយ ហើយគេខាតបង់ ចំពោះបរលោករបស់គេថែមទៀត ដោយសារតែគេនឹងទទួលនូវទណ្ឌ កម្មរបស់អល់ឡោះ។នោះគឺជាការខាតបង់យ៉ា ងច្បាស់លាស់បំផុត។

يَدْعُوا۟ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُۥ وَمَا لَا يَنفَعُهُۥ ۚ ذَٰلِكَ هُوَ ٱلضَّلَـٰلُ ٱلْبَعِيدُ ﴿١٢﴾

គេគោរពសក្កា រៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលវាមិនអាចបង្កគ្រោះថ្នា ក់អ្វីដល់គេប្រសិនបើគេប្រឆាំងនឹងវា ហើយក៏មិនផ្តល់នូវផលប្រយោជន៍អ្វីដល់ គេនោះដែរប្រប្រសិនបើគេគោរពប្រតិបត្តិតាមវានោះ។ ការបួងសួងចំពោះរូបបដិមាដែលមិនអាចផ្តល់គ្រោះថ្នាក់ ហើយក៏មិនផ្តល់ផលប្រយោជន៍នោះ គឺជាការ វង្វេងដ៏សែនឆ្ងា យពីសេចក្តីពិត។

يَدْعُوا۟ لَمَن ضَرُّهُۥٓ أَقْرَبُ مِن نَّفْعِهِۦ ۚ لَبِئْسَ ٱلْمَوْلَىٰ وَلَبِئْسَ ٱلْعَشِيرُ ﴿١٣﴾

ជនគ្មា នជំនឿដែលគោរពសក្កា រៈចំពោះរូបបដិមានេះ គេបួងសួងសុំពីអ្នកដែលផ្តល់គ្រោះថ្នា ក់ដល់គេជាងផ្តល់ផលប្រយោជន៍ដល់គេ។ អ្នកដែលត្រូវគេគោរព សក្ការៈដែលផ្តល់គ្រោះថ្នាក់ដល់គេជាងផ្តល់ផលប្រយោជន៍ដល់គេនោះ គឺអាក្រក់បំផុត ជាអ្នកជួយដែលអាក្រក់បំផុតចំពោះអ្នកដែលសុំឲ្យវាជួយ និងជាគូកន ដែលអាក្រក់បំផុតសម្រាប់អ្នកទាំងឡាយដែលយកវាធ្វើជាគូកន។

إِنَّ ٱللَّهَ يُدْخِلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۚ إِنَّ ٱللَّهَ يَفْعَلُ مَا يُرِيدُ ﴿١٤﴾

ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តា អ្នកដែលមានជំនឿចំពោះទ្រង់ និងបានសាងនូវទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពី ក្រោមវិមានរបស់វា។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានបំណង ដោយ(ប្រទាន)ក្តីមេត្តា ករុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មាន ចេតនាប្រទានក្តីមេត្តា ករុណាចំពោះគេ និង(ដាក់)ទណ្ឌ កម្មចំពោះជនណាដែលទ្រង់មានបំណងដាក់ទណ្ឌ កម្មចំពោះគេ ដោយគ្មា ននរណាម្នា ក់មកបង្ខំទ្រង់នោះ ឡើយ។

مَن كَانَ يَظُنُّ أَن لَّن يَنصُرَهُ ٱللَّهُ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى ٱلسَّمَآءِ ثُمَّ لْيَقْطَعْ فَلْيَنظُرْ هَلْ يُذْهِبَنَّ كَيْدُهُۥ مَا يَغِيظُ ﴿١٥﴾

كيده ما يغيظ ជនណាហើយដែលបានគិតថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងមិនជួយព្យាការីរបស់ទ្រង់(ព្យាការីមូហាំម៉ា ត់) ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក ទេនោះ ចូរឲ្យគេចងខ្សែទៅនឹងដំបូលផ្ទះរបស់គេ។ រួចមក ចូរឲ្យគេចងព្យូរកខ្លួនឯងឲ្យផុតពីដី(សម្លា ប់ខ្លួនដោយចងក)ចុះ។ បន្ទា ប់មក ចូរឲ្យគេមើលចុះ ថាតើការធ្វើ ដូចនោះធ្វើឲ្យកំហឹងដែលមាននៅក្នុងខ្លួនរបស់គេបាត់បង់ដែរឬទេ?ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់នៅតែជាអ្នកជួយព្យាការីរបស់ទ្រង់ ទោះបីពួកប្រឆាំង ចង់ ឬមិនចង់ក៏ដោយ។

وَكَذَٰلِكَ أَنزَلْنَـٰهُ ءَايَـٰتٍۭ بَيِّنَـٰتٍۢ وَأَنَّ ٱللَّهَ يَهْدِى مَن يُرِيدُ ﴿١٦﴾

ហើយដូចដែលយើងបានបញ្ជា ក់ដល់ពួកអ្នកនូវបណ្តា ភស្តុតាងយ៉ា ងច្បាស់លាស់(ដែលបញ្ជា ក់)ទៅលើការពង្រស់(អ្នកស្លាប់ឲ្យរស់)ឡើងវិញនោះដែរ យើងបាន បញ្ចុះទៅកាន់ព្យាការីមូហាំម៉ា ត់នូវគម្ពីរគួរអានដែលមានវាក្យខណ្ឌ ជាច្រើនដ៏ច្បាស់លាស់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ចង្អុលបង្ហា ញជនណា ដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់ទៅកាន់មាគ៌ា នៃការចង្អុលបង្ហា ញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَٱلَّذِينَ هَادُوا۟ وَٱلصَّـٰبِـِٔينَ وَٱلنَّصَـٰرَىٰ وَٱلْمَجُوسَ وَٱلَّذِينَ أَشْرَكُوٓا۟ إِنَّ ٱللَّهَ يَفْصِلُ بَيْنَهُمْ يَوْمَ ٱلْقِيَـٰمَةِ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ شَهِيدٌ ﴿١٧﴾

ى ពិតប្រាកដណាស់ បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះក្នុងចំណោមប្រជាជាតិនេះ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ា ត់) ពួកយូដា ពួកសពីអ៊ីន(ក្រុមមួយនៃអ្នក ដែលដើរតាមបណ្តា ព្យាការីមួយចំនួន) ពួកណាសរ៉នី ពួកដែលគោរពភ្លើង និងពួកដែលគោរពសក្ការៈចំពោះព្រះនានានោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ ទ្រង់នឹងកាត់សេចក្តីពួកគេនៅថ្ងៃបរលោក។ ពេលនោះ បណ្តាអ្នកដែលមានជំនឿនឹងបានចូលឋានសួគ៌។ ចំណែកឯអ្នកដែលផ្សេងពីពួកគេ គឺនឹងត្រូវចូល ឋាននរក(ទាំងអស់)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺជាសាក្សីលើរាល់អ្វីៗទាំងអស់ មិនថាពាក្យសម្តីខ្ញុំបម្រើរបស់ទ្រង់ និងទង្វើរបស់ពួកគេនោះទេ ដោយ គ្មា នអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។

أَلَمْ تَرَ أَنَّ ٱللَّهَ يَسْجُدُ لَهُۥ مَن فِى ٱلسَّمَـٰوَٰتِ وَمَن فِى ٱلْأَرْضِ وَٱلشَّمْسُ وَٱلْقَمَرُ وَٱلنُّجُومُ وَٱلْجِبَالُ وَٱلشَّجَرُ وَٱلدَّوَآبُّ وَكَثِيرٌۭ مِّنَ ٱلنَّاسِ ۖ وَكَثِيرٌ حَقَّ عَلَيْهِ ٱلْعَذَابُ ۗ وَمَن يُهِنِ ٱللَّهُ فَمَا لَهُۥ مِن مُّكْرِمٍ ۚ إِنَّ ٱللَّهَ يَفْعَلُ مَا يَشَآءُ ۩ ﴿١٨﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់គឺត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ ដូចជាពួកម៉ា ឡាអ៊ីកាត់ព្រម ទាំងអ្នកដែលនៅលើផែនដី ដូចជាអ្នកដែលមានជំនឿក្នុងចំណោមមនុស្សលោកនិងជិន គឺពួកគេក្រាបស៊ូជោតចំពោះទ្រង់ដោយការគោរពប្រតិបត្តិ។ ហើយព្រះអា ទិត្យ ព្រះចន្ទ ហ្វូងតារាទាំងឡាយដែលនៅលើមេឃ ភ្នំ ដើមឈើនានា ព្រមទាំងសត្វដែលនៅក្នុងដីទាំងអស់ក៏ឱនស៊ូជោតចំពោះទ្រង់ដោយការប្រគល់ខ្លួនផងដែរ។ ហើយមានមនុស្សលោកជាច្រើនដែលពួកគេបានក្រាបស៊ូជោតចំពោះទ្រង់ដោយការគោរពប្រតិបត្តិ។ ហើយក៏មាន(មនុស្សលោក)ជាច្រើនផងដែរដែលពួកគេមិន ព្រមក្រាបស៊ូជោតចំពោះអល់ឡោះដោយគោរពប្រតិបត្តិចំពោះទ្រង់នោះ។ ដូច្នេះ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់អល់ឡោះនឹងធ្លាក់លើពួកគេជាមិនខាន ដោយសារតែការប្រឆាំងរបស់ពួកគេ។ ហើយជនណាដែលអល់ឡោះទ្រង់បានកំណត់ឲ្យគេទទួលនូវភាពអាប់ឱន និងភាពអាម៉ាស់នោះ ជាការពិតណាស់ គ្មាន នរណាម្នា ក់លើកតម្កើងគេនោះឡើយ។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនាដោយគ្មា នអ្នកដែលបង្ខិតបង្ខំទ្រង់ឡើយ។

۞ هَـٰذَانِ خَصْمَانِ ٱخْتَصَمُوا۟ فِى رَبِّهِمْ ۖ فَٱلَّذِينَ كَفَرُوا۟ قُطِّعَتْ لَهُمْ ثِيَابٌۭ مِّن نَّارٍۢ يُصَبُّ مِن فَوْقِ رُءُوسِهِمُ ٱلْحَمِيمُ ﴿١٩﴾

ក្រុមទាំងពីរដែលឈ្លោះប្រកែកគ្នាពីរឿងម្ចាស់របស់គេនេះ តើក្រុមមួយណាដែលត្រឹមត្រូវ? តើក្រុមអ្នកដែលមានជំនឿ ឬក្រុមដែលគ្មានជំនឿ? ជាការពិតណាស់ ក្រុមដែលគ្មា នជំនឿនោះ ភ្លើងនរកនឹងគ្របដណ្ត ប់ពួកគេប្រៀបដូចជាសម្លៀកបំពាក់ដែល(គេស្លៀក)គ្របដណ្ត ប់ខ្លួនរបស់គេដូច្នោះដែរ ហើយគេចាក់ពីលើក្បាល ពួកគេនូវទឹកពុះដែលមានកម្តៅ ក្តៅ បំផុត។

يُصْهَرُ بِهِۦ مَا فِى بُطُونِهِمْ وَٱلْجُلُودُ ﴿٢٠﴾

ពោះវៀនរបស់ពួកគេដែលនៅក្នុងពោះរបស់ពួកគេនោះនឹងត្រូវរលាយដោយសារតែកម្តៅ ដ៏ក្តៅ បំផុតរបស់វា(ទឹកក្តៅ )ហើយវារាលដាលទៅដល់ស្បែករបស់ពួកគេ និងធ្វើឲ្យស្បែករបស់ពួកគេរលេះរលួយផងដែរ។ ولهم مقمع من حديد

وَلَهُم مَّقَـٰمِعُ مِنْ حَدِيدٍۢ ﴿٢١﴾

ហើយសម្រាប់ពួកគេ(ពួកគ្មា នជំនឿ)នៅក្នុងឋាននរកនោះគឺមានរំពាត់ដែលធ្វើអំពីដែកដែលម៉ា ឡាអ៊ីកាត់យកវាមកវាយក្បាលរបស់ពួកគេ។

كُلَّمَآ أَرَادُوٓا۟ أَن يَخْرُجُوا۟ مِنْهَا مِنْ غَمٍّ أُعِيدُوا۟ فِيهَا وَذُوقُوا۟ عَذَابَ ٱلْحَرِيقِ ﴿٢٢﴾

រាល់ពេលដែលពួកគេព្យាយាមចេញពីឋាននរកដោយសារតែទុក្ខលំបាកយ៉ា ងក្រៃលែងដែលពួកគេទទួលរងនោះ ពួកគេនឹងត្រូវបានគេ(ម៉ា ឡាអ៊ីកាត់)រុញត្រឡប់ ទៅក្នុងវា(ឋាននរក)វិញ។ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក្សនូវទណ្ឌ កម្មនៃនរកឆាបឆេះនេះចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ ٱللَّهَ يُدْخِلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍۢ وَلُؤْلُؤًۭا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌۭ ﴿٢٣﴾

ចំណែកឯក្រុមអ្នកដែលមានជំនឿ ដែលពួកគេមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលវិញ អល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែល មានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ អល់ឡោះទ្រង់បានតុបតែងសម្រាប់ពួកគេដោយគ្រឿងអលង្ការរបស់ពួកគេនូវកងដៃកងជើងដែល ធ្វើអំពីមាស និងតុបតែងសម្រាប់ពួកគេដោយគ្រឿងអលង្កា រនោះនឹងគុជខ្យង។ចំណែកឯសម្លៀកបំពាក់របស់ពួកគេនៅក្នុងឋានសួគ៌វិញនោះ គឺក្រណាត់សូត្រ។

وَهُدُوٓا۟ إِلَى ٱلطَّيِّبِ مِنَ ٱلْقَوْلِ وَهُدُوٓا۟ إِلَىٰ صِرَٰطِ ٱلْحَمِيدِ ﴿٢٤﴾

ហើយអល់ឡោះបានចង្អុលបង្ហា ញពួកគេនៅក្នុងជីវិតលោកិយនេះទៅរកពាក្យសម្តីដែលល្អ ដូចជាការធ្វើសាក្សីថា គ្មា នទេម្ចា ស់ដែលត្រូវបានគេគោរពសក្កា រដ៏ពិត ប្រាកដ គឺមានតែអល់ឡោះមួយគត់ ការលើកតម្កើងអល់ឡោះ និងការថ្លែងសរសើរអល់ឡោះជាដើម ហើយទ្រង់ចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ានៃសាសនា ឥស្លា មដែលត្រូវបានគេកោតសរសើរ។

إِنَّ ٱلَّذِينَ كَفَرُوا۟ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلْمَسْجِدِ ٱلْحَرَامِ ٱلَّذِى جَعَلْنَـٰهُ لِلنَّاسِ سَوَآءً ٱلْعَـٰكِفُ فِيهِ وَٱلْبَادِ ۚ وَمَن يُرِدْ فِيهِ بِإِلْحَادٍۭ بِظُلْمٍۢ نُّذِقْهُ مِنْ عَذَابٍ أَلِيمٍۢ ﴿٢٥﴾

ومن يرد فيه بإلحادبظلم نذقهمن عذاب أليم ជាការពិតណាស់ ពួកដែលបានប្រឆាំងនឹងអល់ឡោះ ហើយបានបង្វែរអ្នកដទៃពីការចូលសាសនាឥស្លា ម ព្រមទាំងបានរារាំងមនុស្សពីម៉ា ស្ជិតអាល់ហារ៉ម ដូចដែល ពួកមុស្ហរីគីនបានធ្វើនៅក្នុងឆ្នាំ”ហ៊ូទៃពីយ៉ះ”នោះ យើងនឹងឲ្យពួកគេភ្លក្សនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។ ម៉ា ស្ជិត(អាល់ហារ៉ម)ដែលយើងបានបង្កើតវា ជាគិបឡាត់សម្រាប់មនុស្សលោកនៅក្នុងការសឡាតរបស់ពួកគេ និងជាកន្លែងសក្ការៈមួយក្នុងចំណោមកន្លែងសក្ការៈក្នុងពេលធ្វើធម្មយាត្រាហាជ្ជីនិងអុំរ៉ោះនោះ គឺ មានភាពស្មើគ្នាចំពោះវា មិនថាអ្នកដែលស្ថិតនៅក្នុងក្រុងម៉ាក្កះ និងអ្នកមកពីខាងក្រៅដែលមិនមែនជាអ្នកស្រុកម៉ាក្កះនោះទេ។ ហើយជនណាហើយដែលមាន បំណងងាករេចេញពីសេចក្តីពិតនៅក្នុងវា(ទឹកដីម៉ា ក្កះ)តាមរយៈការប្រព្រឹត្តទង្វើបាបកម្មណាមួយដោយចេតនានោះ យើងនឹងឲ្យគេភ្លក្សនូវទណ្ឌកម្មដ៏សែនឈឺចាប់ បំផុត។

وَإِذْ بَوَّأْنَا لِإِبْرَٰهِيمَ مَكَانَ ٱلْبَيْتِ أَن لَّا تُشْرِكْ بِى شَيْـًۭٔا وَطَهِّرْ بَيْتِىَ لِلطَّآئِفِينَ وَٱلْقَآئِمِينَ وَٱلرُّكَّعِ ٱلسُّجُودِ ﴿٢٦﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលយើងបានបញ្ជាក់នូវទីតាំងកាក់ហ្ពះ និងព្រំដែនរបស់វាដល់ព្យាការីអ៊ីព្រហ៊ីមក្រោយពីគ្មានអ្នកដែល ដឹង(ទីតាំងរបស់វា)នោះ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីអ៊ីព្រហ៊ីម)ថាៈ ចូរអ្នកកុំធ្វើស្ហ៊ីរិកក្នុងការគោរពសក្ការៈមកចំពោះយើងនូវអ្វីមួយឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវគោរពសក្កា រៈមកចំពោះយើងតែមួយគត់។ ហើយចូរអ្នកសម្អា តគេហដ្ឋា នរបស់យើង(កាក់ហ្ពះ)ពីប្រការកខ្វក់ទាំងឡាយ ទាំងរូបីនិងអរូបី សម្រាប់អ្នកដែលតវ៉ាហ្វ(ដើរប្រទក្សិណ)ជុំវិញវា និងអ្នកបណ្តា អ្នកដែលសឡាតក្នុងវាទាំងឡាយ។

وَأَذِّن فِى ٱلنَّاسِ بِٱلْحَجِّ يَأْتُوكَ رِجَالًۭا وَعَلَىٰ كُلِّ ضَامِرٍۢ يَأْتِينَ مِن كُلِّ فَجٍّ عَمِيقٍۢ ﴿٢٧﴾

ហើយចូរអ្នកប្រកាសអំពាវនាវទៅកាន់មនុស្សលោកឲ្យពួកគេមកធ្វើធម្មយាត្រាហាជ្ជីនៅទីតាំងគេហដ្ឋា ន(កាក់ហ្ពះ)នេះដែលយើងបានបញ្ជា អ្នកឲ្យសាងសង់វា នោះ។ ពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយដើរថ្មើរជើង ឬដោយជិះសត្វអូដ្ឋមកយ៉ា ងច្រើនកុះករ។ សត្វអូដ្ឋដែលដឹកពួកគេមកនោះ គឺមកពីគ្រប់ច្រក ល្ហកដ៏សែនឆ្ងា យ។

لِّيَشْهَدُوا۟ مَنَـٰفِعَ لَهُمْ وَيَذْكُرُوا۟ ٱسْمَ ٱللَّهِ فِىٓ أَيَّامٍۢ مَّعْلُومَـٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلْأَنْعَـٰمِ ۖ فَكُلُوا۟ مِنْهَا وَأَطْعِمُوا۟ ٱلْبَآئِسَ ٱلْفَقِيرَ ﴿٢٨﴾

ដើម្បីឲ្យពួកគេចូលរួមនូវអ្វី(ការធ្វើហាជ្ជី)ដែលបានផលត្រឡប់ទៅកាន់ពួកគេវិញ ដូចជាការទទួលបានការអភ័យទោសពីបាបកម្មទាំងឡាយ ការទទួលបាននូវផល បុណ្យនិងការរួបរួមគ្នា និងដើម្បីឲ្យពួកគេរំលឹកព្រះនាមរបស់អល់ឡោះទៅលើសត្វជំនូនដែលពួកគេសម្លេះនៅក្នុងអំឡុងថ្ងៃដែលត្រូវបានគេកំណត់ នោះគឺ ថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ(ខែទី១២នៃប្រតិទិនឥស្លាម)និងបីថ្ងៃទៀតបន្ទាប់ពីវា(បណ្តា ថ្ងៃតាសរិក) ជាការថ្លែងអំណរគុណអល់ឡោះចំពោះអ្វីដែលទ្រង់ប្រទានជាលាភ សក្កា រៈដល់ពួកគេនៃសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ដូច្នេះ ចូរពួកអ្នកបរិភោគអំពីសត្វជំនូនទាំងនេះ ហើយចូរបរិច្ចា គអំពីវាទៅឲ្យអ្នកដែលក្រលំបាក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ثُمَّ لْيَقْضُوا۟ تَفَثَهُمْ وَلْيُوفُوا۟ نُذُورَهُمْ وَلْيَطَّوَّفُوا۟ بِٱلْبَيْتِ ٱلْعَتِيقِ ﴿٢٩﴾

បន្ទាប់មក ចូរឲ្យពួកគេបំពេញនូវអ្វីដែលនៅសេលសល់ចំពោះពួកគេនៃកិច្ចការហាជ្ជីរបស់ពួកគេឲ្យបានចប់សព្វគ្រប់ ហើយពួកគេអាចតាហាល់លុល(ផ្តាច់ ខ្លួនពីអៀហរ៉ម) ដោយការកោរសក់របស់ពួកគេ ហើយកាត់ក្រចក និងសម្អាតភាពកខ្វក់ដែលជាប់នឹងពួកគេដោយសារតែការកាន់តំណមអៀហរ៉ម។ ហើយចូរឲ្យ ពួកគេបំពេញនូវពាក្យសច្ចាដែលពួកគេ(បានសច្ចា)ដាក់កាតព្វកិច្ចលើខ្លួនឯង ដូចជាការ(សច្ចាថា)ធ្វើហាជ្ជី ឬអុំរ៉ោះ ឬសម្លេះសត្វជំនូន។ ហើយចូរឲ្យពួកគេ តវ៉ា ហ្វអ៊ីហ្វា ហ្ទោះជុំវិញកាក់ហ្ពះដែលអល់ឡោះបានរំដោះវាចេញពីការត្រួតត្រារបស់ពួកដែលបំពានចុះ។

ذَٰلِكَ وَمَن يُعَظِّمْ حُرُمَـٰتِ ٱللَّهِ فَهُوَ خَيْرٌۭ لَّهُۥ عِندَ رَبِّهِۦ ۗ وَأُحِلَّتْ لَكُمُ ٱلْأَنْعَـٰمُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ ۖ فَٱجْتَنِبُوا۟ ٱلرِّجْسَ مِنَ ٱلْأَوْثَـٰنِ وَٱجْتَنِبُوا۟ قَوْلَ ٱلزُّورِ ﴿٣٠﴾

បទបញ្ជាដែលគេប្រើពួកអ្នកឲ្យធ្វើវា(ដូចជាការតាហាល់លុល(ផ្តាច់ខ្លួនចេញពីអៀហរ៉ម)ដោយការកោរសក់ ការកាត់ក្រចក ការសម្អាតប្រការដែលកខ្វក់ ការ បំពេញនូវពាក្យសច្ចា និងការតវ៉ាហ្វជុំវិញកាក់ហ្ពះ) ទាំងនោះគឺជាអ្វីដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចមកលើពួកអ្នក។ ហេតុនេះ ចូរពួកអ្នកលើកតម្កើងនូវអ្វី ដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចចំពោះពួកអ្នកចុះ។ ហើយជនណាដែលបានចៀសវាងពីអ្វីដែលអល់ឡោះបានបង្គា ប់ប្រើឲ្យចៀសវាងអំពីវាក្នុងពេលកាន់ តំណមអៀហរ៉ម ជាការលើកតម្កើងរបស់គេចំពោះច្បាប់របស់អល់ឡោះនោះ គឺជាការប្រសើរសម្រាប់គេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកចំពោះម្ចា ស់របស់ គេ។ ហើយគេអនុញ្ញាតឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវសត្វពាហនៈទាំងឡាយ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ ដូចនេះ គេមិនហាមឃាត់ចំពោះ ពួកអ្នក(មិនឲ្យទទួលទាន)អំពីវានោះទេ មិនថា ហាមី ហ្ពាហ៊ីរ៉ោះ និងវ៉ាស៊ីឡះ នោះឡើយ។ ពិតណាស់ គេមិនហាមឃាត់ពួកអ្នកអំពីវានោះទេ លើកលែងតែអ្វីដែល មានចែងនៅក្នុងគម្ពីរគួរអាន(ដែលបញ្ជាក់ពីការហាមឃាត់មិនឲ្យបរិភោគ)ប៉ុណ្ណោះ ដូចជាសត្វស្លាប់តៃហោង ឈាម និងផ្សេងពីវាទាំងពីរ។ ហេតុនេះ ចូរពួក អ្នកចៀសវាងពីប្រការកខ្វក់នៃ(ការគោរព)រូបបដិមានានា និងចូរពួកអ្នកចៀសវាងពីរាល់ពាក្យសម្តីដែលមិនត្រឹមត្រូវ ដែលជាការភូតកុហកទៅលើអល់ឡោះ ឬ ទៅលើម៉ា ខ្លូករបស់ទ្រង់។

حُنَفَآءَ لِلَّهِ غَيْرَ مُشْرِكِينَ بِهِۦ ۚ وَمَن يُشْرِكْ بِٱللَّهِ فَكَأَنَّمَا خَرَّ مِنَ ٱلسَّمَآءِ فَتَخْطَفُهُ ٱلطَّيْرُ أَوْ تَهْوِى بِهِ ٱلرِّيحُ فِى مَكَانٍۢ سَحِيقٍۢ ﴿٣١﴾

س حيق ចូរអ្នកចៀសវាងពីប្រការទាំងនោះ ដោយងាកចេញពីសាសនាទាំងឡាយឆ្ពោះទៅកាន់សាសនារបស់ទ្រង់(សាសនាឥស្លាម)ដែលទ្រង់ពេញចិត្ត(តែមួយគត់) ដោយ មិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់ក្នុងការគោរពសក្កា រៈចំពោះនរណាម្នា ក់(រួមជាមួយនឹងទ្រង់)ឡើយ។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចា ស់នោះ ហាក់បីដូច ជារូបគេបានធ្លា ក់ពីលើមេឃ ដោយជួនកាលអាចត្រូវសត្វស្លា បចឹកស៊ីសាច់និងឆ្អឹងរបស់គេ ឬក៏អាចត្រូវខ្យល់បក់កួចយកគេទៅកាន់កន្លែងមួយដ៏ឆ្ងា យ។

ذَٰلِكَ وَمَن يُعَظِّمْ شَعَـٰٓئِرَ ٱللَّهِ فَإِنَّهَا مِن تَقْوَى ٱلْقُلُوبِ ﴿٣٢﴾

ការមានជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ ការមានចិត្តស្មោះសចំពោះទ្រង់ ហើយនិងការចៀសវាងពី(ការគោរពសក្កា រៈ)ព្រះនានា និងពាក្យសម្តីភូតកុហក នោះ ទាំងនោះគឺជាអ្វីដែលអល់ឡោះជាម្ចា ស់បានបង្គា ប់ប្រើ(ពួកអ្នក)ឲ្យប្រកាន់ខ្ជា ប់។ ហើយជនណាដែលលើកតម្កើងនិមិត្តសញ្ញា សាសនាឥស្លាម(ដែលក្នុង ចំណោមនោះ គឺការសម្លេះសត្វជំនូន និងការធ្វើធម្មយាត្រាហាជ្ជី)នោះ ជាការពិតណាស់ ការលើកតម្កើង(របស់គេ)ចំពោះវានោះ គឺបញ្ជាក់ពីចិត្តដែលកោតខ្លាច ចំពោះ(អល់ឡោះ)ម្ចា ស់របស់វា។ م

لَكُمْ فِيهَا مَنَـٰفِعُ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى ثُمَّ مَحِلُّهَآ إِلَى ٱلْبَيْتِ ٱلْعَتِيقِ ﴿٣٣﴾

សម្រាប់ពួកអ្នកនៅក្នុងសត្វជំនូនដែលពួកអ្នកនឹងសម្លេះវាឯកាក់ហ្ពះនោះ គឺមានប្រយោជន៍ជាច្រើនដូចជា (ពួកអ្នក)អាចជិះ អាចយករោមរបស់វា អាចយកកូន របស់វា ឬច្របាច់យកទឹកដោះវា រហូតពេលកំណត់ដែលត្រូវសម្លេះវានៅក្បែរពៃតុលឡោះ(កាក់ហ្ពះ)ដែលអល់ឡោះបានរំដោះវាចេញពីការត្រួតត្រារបស់ពួកដែល បំពាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلِكُلِّ أُمَّةٍۢ جَعَلْنَا مَنسَكًۭا لِّيَذْكُرُوا۟ ٱسْمَ ٱللَّهِ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلْأَنْعَـٰمِ ۗ فَإِلَـٰهُكُمْ إِلَـٰهٌۭ وَٰحِدٌۭ فَلَهُۥٓ أَسْلِمُوا۟ ۗ وَبَشِّرِ ٱلْمُخْبِتِينَ ﴿٣٤﴾

ហើយរាល់ប្រជាជាតិជំនាន់មុនៗ យើងបានកំណត់ឲ្យមានពិធីសម្លេះសត្វដើម្បីបង្ហូរឈាមសត្វ(ធ្វើគួរហ្ពាន)បញ្ជិតខ្លួនទៅចំពោះអល់ឡោះ ដោយសង្ឃឹមថា ពួកគេ នឹងរំលឹកព្រះនាមរបស់អល់ឡោះទៅលើសត្វគួរហ្ពា នដែលគេសម្លេះវានោះនៅពេលដែលគេសម្លេះវា ជាការថ្លែងអំណរគុណអល់ឡោះដែលទ្រង់បានប្រទានលាភ សក្ការៈជាសត្វអូដ្ឋ សត្វគោ និងសត្វពពែដល់ពួកគេ។ ជាការពិតណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺជាម្ចាស់ តែមួយគត់ ដោយទ្រង់គ្មានដៃគូឡើយ។ ហើយចំពោះទ្រង់តែមួយគត់ ចូរពួកអ្នកគោរពតាមដោយការឱនលំទោន និងគោរពប្រតិបត្តិ។ ហើយចូរអ្នក(ឱអ្នកនាំ សារមូហាំម៉ា ត់)ផ្តល់ដំណឹ ងរីករាយដល់បណ្តា អ្នកដែលកោតខ្លាចដោយស្មោះស(ចំពោះអល់ឡោះ)ចុះ។

ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتْ قُلُوبُهُمْ وَٱلصَّـٰبِرِينَ عَلَىٰ مَآ أَصَابَهُمْ وَٱلْمُقِيمِى ٱلصَّلَوٰةِ وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ ﴿٣٥﴾

គឺបណ្តា អ្នកដែលនៅពេលណាដែលមានគេរំលឹកពីអល់ឡោះ ពួកគេមានការភ័យខ្លា ចពីទណ្ឌ កម្មរបស់ទ្រង់។ ដូច្នេះ ពួកគេក៏ចៀសឆ្ងា យពីការប្រព្រឹត្តល្មើសនឹងបទ បញ្ជា របស់ទ្រង់ ហើយពួកគេប្រតិបត្តិសឡាតយ៉ា ងពេញលេញ ហើយពួកគេមានការអត់ធ្មត់ចំពោះការសាកល្បងដែលពួកគេបានជួបប្រទះ ព្រមទាំងបរិច្ចា គ(ទ្រព្យ សម្បត្តិ)មួយចំនួនទៅក្នុងផ្លូវមនុស្សធម៌ចំពោះអ្វីដែលអល់ឡោះបានប្រទានជាលាភសក្កា រៈដល់ពួកគេ។

وَٱلْبُدْنَ جَعَلْنَـٰهَا لَكُم مِّن شَعَـٰٓئِرِ ٱللَّهِ لَكُمْ فِيهَا خَيْرٌۭ ۖ فَٱذْكُرُوا۟ ٱسْمَ ٱللَّهِ عَلَيْهَا صَوَآفَّ ۖ فَإِذَا وَجَبَتْ جُنُوبُهَا فَكُلُوا۟ مِنْهَا وَأَطْعِمُوا۟ ٱلْقَانِعَ وَٱلْمُعْتَرَّ ۚ كَذَٰلِكَ سَخَّرْنَـٰهَا لَكُمْ لَعَلَّكُمْ تَشْكُرُونَ ﴿٣٦﴾

ហើយចំពោះសត្វអូដ្ឋ និងសត្វគោដែលគេធ្វើជាសត្វជំនូនទៅកាន់កាក់ហ្ពះនោះ យើងបានបង្កើតវានិមិត្តរូប និងជានិមិត្តសញ្ញាមួយ ក្នុងចំណោមនិមិត្តសញ្ញាជា ច្រើននៃសាសនា(ឥស្លាម)សម្រាប់ពួកអ្នក ដោយសត្វទាំងនោះ គឺមានប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកអ្នកទាំងផ្នែកសាសនា និងលោកិយ។ ដូច្នេះ ចូរពួកអ្នក សូត្រ الله باسم (ក្នុងនាមអល់ឡោះ) នៅពេលដែលពួកអ្នកសម្លេះវា ក្រោយពីអ្នកបានស្រាយចំណងវារួច។ ហើយនៅពេលដែលសត្វនោះបានដួលទៅលើដី បន្ទាប់ពីការសម្លេះហើយនោះ ចូរពួកអ្នក(ឱអ្នកដែលធ្វើសត្វជំនូន)ទទួលទានអំពីវា ហើយនិងផ្តល់វាឲ្យទៅអ្នកក្រីក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្តសុំ។ ដូចដែលយើងបានបង្កើតវា(សត្វពាហនៈជាផលប្រយោជន៍)សម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកអាចដឹកឥវ៉ាន់នៅលើវា និងអាចជិះនៅលើវាបាននោះដែរ យើងក៏បាន បង្កើតវាសម្រាប់ពួកអ្នក ដោយពួកអ្នកសម្លេះវាដើម្បីបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់។ សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះទៅលើឧបការគុណដែលទ្រង់ បានបង្កើតវា(ជាប្រយោជន៍)សម្រាប់ពួកអ្នក។

لَن يَنَالَ ٱللَّهَ لُحُومُهَا وَلَا دِمَآؤُهَا وَلَـٰكِن يَنَالُهُ ٱلتَّقْوَىٰ مِنكُمْ ۚ كَذَٰلِكَ سَخَّرَهَا لَكُمْ لِتُكَبِّرُوا۟ ٱللَّهَ عَلَىٰ مَا هَدَىٰكُمْ ۗ وَبَشِّرِ ٱلْمُحْسِنِينَ ﴿٣٧﴾

សាច់ និងឈាមសត្វជំនូនដែលពួកអ្នកបានសម្លេះវានោះ គឺមិនបានទៅដល់អល់ឡោះជាម្ចាស់នោះទេ ហើយគេក៏មិនលើកវាទៅកាន់ទ្រង់នោះដែរ ក៏ប៉ុន្តែ ការ គោរពកោតខ្លាច(អល់ឡោះ)របស់ពួកអ្នកនៅក្នុងការសម្លេះវាទៅវិញទេដែលគេលើកទៅកាន់អល់ឡោះនោះ ដោយពួកអ្នកមានចិត្តស្មោះស ជ្រះថ្លាចំពោះទ្រង់ក្នុង ការអនុវត្តរបស់ពួកអ្នកដើម្បីសម្លេះវាជាការបញ្ជិតខ្លួនទៅកាន់ទ្រង់។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នកដើម្បីឲ្យពួកអ្នក លើកតម្កើងអល់ឡោះដោយថ្លែងអំណរគុណចំពោះទ្រង់ទៅលើការចង្អុលបង្ហា ញផ្លូវត្រឹមត្រូវដល់ពួកអ្នក។ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ផ្តល់ដំណឹ ងរីករាយ ដល់បណ្តា អ្នកដែលសាងអំពើល្អនៅក្នុងការគោរពសក្កា រៈរបស់ពួកគេចំពោះម្ចា ស់របស់ពួកគេនិងក្នុងការទំនាក់ទំងរបស់ពួកគេជាមួយម៉ា ខ្លូករបស់ទ្រង់ ។

۞ إِنَّ ٱللَّهَ يُدَٰفِعُ عَنِ ٱلَّذِينَ ءَامَنُوٓا۟ ۗ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ خَوَّانٍۢ كَفُورٍ ﴿٣٨﴾

ពិតប្រាកដណាស់ អល់ឡោះនឹងការពារបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះពីប្រការអាក្រក់នៃសត្រូវរបស់ពួកគេ។ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ មិនស្រឡាញ់រាល់អ្នកដែលក្បត់ទំនុកចិត្តរបស់គេ រមិលគុណចំពោះឧបការគុណរបស់អល់ឡោះដោយគេមិនថ្លែងអំណរគុណចំពោះទ្រង់នោះទេ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បាបំផុតចំពោះគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أُذِنَ لِلَّذِينَ يُقَـٰتَلُونَ بِأَنَّهُمْ ظُلِمُوا۟ ۚ وَإِنَّ ٱللَّهَ عَلَىٰ نَصْرِهِمْ لَقَدِيرٌ ﴿٣٩﴾

អល់ឡោះបានអនុញ្ញាតឲ្យបណ្តា អ្នកមានជំនឿដែលត្រូវបានពួកមុស្ហរីគីនប្រយុទ្ធប្រឆាំងនឹងពួកគេនោះ ធ្វើការប្រយុទ្ធ(តបតវិញ)នៅពេលដែលការបំពានពី សំណាក់សត្រូវរបស់ពួកគេបានកើតមានចំពោះពួកគេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពបំផុតក្នុងការជួយបណ្តា អ្នកដែលមានជំនឿ ឲ្យយកឈ្នះទៅលើសត្រូវរបស់ពួកគេដោយមិនចាំបាច់ធ្វើសង្គ្រាម(ប្រយុទ្ធគ្នា)ឡើយ ក៏ប៉ុន្តែ គតិបណ្ឌិតរបស់ទ្រង់បានកំណត់រួចជាស្រេចហើយថា ជាការពិត ណាស់ ទ្រង់នឹងសាកល្បងចំពោះបណ្តា អ្នកដែលមានជំនឿតាមរយៈការប្រយុទ្ធនឹងពួកគ្មា នជំនឿ។

ٱلَّذِينَ أُخْرِجُوا۟ مِن دِيَـٰرِهِم بِغَيْرِ حَقٍّ إِلَّآ أَن يَقُولُوا۟ رَبُّنَا ٱللَّهُ ۗ وَلَوْلَا دَفْعُ ٱللَّهِ ٱلنَّاسَ بَعْضَهُم بِبَعْضٍۢ لَّهُدِّمَتْ صَوَٰمِعُ وَبِيَعٌۭ وَصَلَوَٰتٌۭ وَمَسَـٰجِدُ يُذْكَرُ فِيهَا ٱسْمُ ٱللَّهِ كَثِيرًۭا ۗ وَلَيَنصُرَنَّ ٱللَّهُ مَن يَنصُرُهُۥٓ ۗ إِنَّ ٱللَّهَ لَقَوِىٌّ عَزِيزٌ ﴿٤٠﴾

គឺបណ្តា អ្នកដែលត្រូវបានពួកគ្មា នជំនឿបណ្តេ ញ(ពួកគេ)ចេញពីលំនៅដ្ឋា នរបស់ពួកគេដោយបំពាន ពុំមែនដោយសារតែបទល្មើសណាមួយដែលពួកគេបាន ប្រព្រឹត្តនោះឡើយ ក្រៅតែពីពួកគេពោលថា “អល់ឡោះគឺជាម្ចាស់របស់ពួកយើងដោយពួកយើងគ្មានម្ចាស់ណាក្រៅពីទ្រង់”នោះប៉ុណ្ណោះ។ ហើយ ប្រសិនបើអល់ឡោះមិនដាក់បញ្ញត្តិច្បាប់ដល់បណ្តា ព្យាការី(មូហាំម៉ាត់) និងបណ្តា អ្នកមានជំនឿឲ្យពួកគេប្រយុទ្ធនឹងសត្រូវរបស់ពួកគេទេនោះ ច្បាស់ជាពួកគេ(ពួក សត្រូវ)នឹងបំពានកន្លែងសក្ការៈបូជាជាមិនខាន ដោយពួកគេនឹងបំផ្លិចបំផ្លាញអាស្រមរបស់ពួកឥសី វិហាររបស់ពួកណាសរ៉នី ទីគោរពបូជារបស់ពួកយូដា ហើយ និងបណ្តា ម៉ាស្ជិតរបស់អ្នកឥស្លាមដែលគេរៀបចំដើម្បីសឡាត ដែលក្នុងវា(ម៉ាស្ជិត)នោះ គឺមានបណ្តា អ្នកមូស្លីមដែលកំពុងរំលឹកចំពោះអល់ឡោះយ៉ាងច្រើន។ ហើយអល់ឡោះទ្រង់ពិតជានឹងជួយដល់បណ្តា អ្នកដែលជួយសាសនារបស់ទ្រង់ និងព្យាការីរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លាក្នុងការ ជួយអ្នកដែលជួយសាសនារបស់ទ្រង់ និងព្យាការីរបស់ទ្រង់ ហើយទ្រង់មហាខ្លាំងពូកែដោយគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ។

ٱلَّذِينَ إِن مَّكَّنَّـٰهُمْ فِى ٱلْأَرْضِ أَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ وَأَمَرُوا۟ بِٱلْمَعْرُوفِ وَنَهَوْا۟ عَنِ ٱلْمُنكَرِ ۗ وَلِلَّهِ عَـٰقِبَةُ ٱلْأُمُورِ ﴿٤١﴾

បណ្តា អ្នកដែលត្រូវបានគេសន្យាថានឹងជួយនោះ ពួកគេគឺបណ្តា អ្នកដែលប្រសិនបើយើងផ្តល់អំណាចឲ្យពួកគេនៅលើផែនដីនេះដោយការជួយឲ្យពួកគេយក ឈ្នះលើសត្រូវនោះ ពួកគេនឹងប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយពួកគេនឹងបរិច្ចាគហ្សកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងប្រើគ្នាឲ្យអនុវត្តនូវបទបញ្ជា ទាំងឡាយដែលច្បាប់បង្គាប់ប្រើ និងហាមឃាត់គ្នាពីប្រការទាំងឡាយដែលច្បាប់បានហាមឃាត់។ ហើយកិច្ចការនៃការផ្តល់ផលបុណ្យ និងដាក់ទណ្ឌកម្មចំពោះ ពួកគេនោះ គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចា ស់តែមួយគត់។ وإن يكذبوكفقد كذبت قبلهم قومنوح وعاد وثمود

وَإِن يُكَذِّبُوكَ فَقَدْ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ وَعَادٌۭ وَثَمُودُ ﴿٤٢﴾

តែប្រសិនបើក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បដិសេធនឹងអ្នកវិញនោះ ចូរអ្នកអត់ធ្មត់ចុះ ពីព្រោះអ្នកមិនមែនជាមនុស្សដំបូងគេក្នុងចំណោមបណ្តា អ្នកនាំសារ ដែលត្រូវបានក្រុមរបស់គេបដិសេធនោះទេ។ ជាការពិតណាស់ មានក្រុមដែលបដិសេធមុនក្រុមរបស់អ្នកទៅទៀត ដូចជាក្រុមរបស់ព្យាការីនួហបានបដិសេធនឹង ព្យាការីនួហ ក្រុមអាទបានបដិសេធនឹងព្យាការីហ៊ូទ និងក្រុមសាមូទបានបដិសេធនឹងព្យាការីសឡេះជាដើម។ وقوم إ برهيم وقوم لوط

وَقَوْمُ إِبْرَٰهِيمَ وَقَوْمُ لُوطٍۢ ﴿٤٣﴾

ហើយក្រុមរបស់ព្យាការីអ៊ីព្រហ៊ីមបានបដិសេធនឹងព្យាការីអ៊ីព្រហ៊ីម និងក្រុមរបស់ព្យាការីលូតបានបដិសេធនឹងព្យាការីលូត។

وَأَصْحَـٰبُ مَدْيَنَ ۖ وَكُذِّبَ مُوسَىٰ فَأَمْلَيْتُ لِلْكَـٰفِرِينَ ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ نَكِيرِ ﴿٤٤﴾

ហើយពួកម៉ាទយ៉ាន់បានបដិសេធនឹងព្យាការីស៊្ហូអែប ហើយហ្វៀរអោននិងបក្សពួករបស់គេ ក៏បានបដិសេធចំពោះព្យាការីមូសាផងដែរ។ ដូច្នេះ យើងបានពន្យារ ពេលដល់ក្រុមរបស់ពួកគេក្នុងការដាក់ទណ្ឌកម្ម ជាការល្បួងដល់ពួកគេ។ ក្រោយមក យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ហេតុនេះ ចូរអ្នកត្រិះរិះពិចារណាមើល ចុះថា តើការបំផ្លា ញរបស់យើងចំពោះពួកគេយ៉ា ងដូចម្តេចដែរ?ពិតប្រាកដណាស់ យើងបានបំផ្លា ញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فكأين من قريةأهلكنها وهى ظالمة فهى خاويةعل عروشها وبئر معط لة وقصر مشيد

فَكَأَيِّن مِّن قَرْيَةٍ أَهْلَكْنَـٰهَا وَهِىَ ظَالِمَةٌۭ فَهِىَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَبِئْرٍۢ مُّعَطَّلَةٍۢ وَقَصْرٍۢ مَّشِيدٍ ﴿٤٥﴾

ហើយមានភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លា ញវាដោយទណ្ឌ កម្មយ៉ា ងខ្លាំងក្លា (ខណៈដែលវា(អ្នកស្រុកភូមិ)បានបំពានដោយការប្រឆាំង)។ដូច្នេះផ្ទះ របស់ពួកគេក៏ត្រូវបានបំផ្លា ញខ្ទេចខ្ទីអស់អ្នកដែលរស់នៅក្នុងវា ហើយអណ្តូ ងទឹកជាច្រើនក៏ត្រូវបោះបង់ចោលដោយសារតែពួកគេត្រូវបានគេ(អល់ឡោះ)បំផ្លា ញ ខ្ទេចខ្ទី ព្រមទាំងវិមានដ៏ធំស្កឹមស្កៃ(របស់ពួកគេ)ក៏ត្រូវបានវិនាសផងដែរដែលវាមិនអាចការពារអ្នកដែលរស់នៅក្នុងវាពីទណ្ឌ កម្មបានឡើយ។

أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَتَكُونَ لَهُمْ قُلُوبٌۭ يَعْقِلُونَ بِهَآ أَوْ ءَاذَانٌۭ يَسْمَعُونَ بِهَا ۖ فَإِنَّهَا لَا تَعْمَى ٱلْأَبْصَـٰرُ وَلَـٰكِن تَعْمَى ٱلْقُلُوبُ ٱلَّتِى فِى ٱلصُّدُورِ ﴿٤٦﴾

ដូច្នេះ តើពួកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារ(មូហាំម៉ា ត់)បាននាំមកនោះ មិនបានធ្វើដំណើ រនៅលើផែនដីដើម្បីពិនិត្យមើលផ្ទាល់នឹងភ្នែកនូវស្លាកស្នាមនៃ ភូមិស្រុកជាច្រើនដែលត្រូវគេបំផ្លា ញ ដោយយកប្រាជ្ញា (របស់ពួកគេ)មកត្រិះរិះពិចារណាដើម្បីយកវាធ្វើជាបទពិសោធន៍ ហើយស្តាប់នូវរឿងរ៉ាវរបស់ពួកគេ ដើម្បីយកវាធ្វើជាមេរៀនទេឬ? ជាការពិតណាស់ ការពិការភ្នែកនោះ មិនមែនជាការងងឹតភ្នែក(មើលមិនឃើញ)នោះទេ។ ផ្ទុយទៅវិញ វាគឺការពិការដួងចិត្ត ដោយសារតែគេមិនបានយកវា(រឿងរ៉ា វទាំងនោះ)ធ្វើជាបទពិសោធន៍ និងធ្វើជាមេរៀនទៅវិញទេ។

وَيَسْتَعْجِلُونَكَ بِٱلْعَذَابِ وَلَن يُخْلِفَ ٱللَّهُ وَعْدَهُۥ ۚ وَإِنَّ يَوْمًا عِندَ رَبِّكَ كَأَلْفِ سَنَةٍۢ مِّمَّا تَعُدُّونَ ﴿٤٧﴾

ហើយពួកប្រឆាំងនៃក្រុមរបស់អ្នកនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឲ្យផ្តល់នូវទណ្ឌ កម្មដល់ពួកគេភ្លា មៗនៅក្នុងលោកិយនេះ និងពន្យារពេលដាក់ទណ្ឌ កម្មនៅថ្ងៃ បរលោក នៅពេលដែលគេព្រមានពួកគេនឹងវាទាំងពីរ(ទណ្ឌកម្មនិងលោកិយ និងទណ្ឌកម្មនាថ្ងៃបរលោក)។ ហើយអល់ឡោះទ្រង់មិនធ្វើខុសនូវអ្វីដែលទ្រង់បាន សន្យាចំពោះពួកគេឡើយ។ ចំពោះទណ្ឌ កម្មដែលកើតឡើងភ្លា មៗនោះ គឺជាអ្វីដែលពួកគេបានទទួលរងនាថ្ងៃសមរភូមិហ្ពាហ្ទើរ។ ហើយពិតជាការណាស់ ទណ្ឌ កម្ម ត្រឹមតែមួយថ្ងៃនៅថ្ងៃបរលោកនោះ គឺប្រៀបដូចជាមួយពាន់ឆ្នាំតាមពេលវេលាដែលពួកអ្នករាប់ក្នុងលោកិយនេះ ដោយសារតែក្នុងថ្ងៃនោះ គឺពោរពេញទៅដោយ ទណ្ឌ កម្ម។

وَكَأَيِّن مِّن قَرْيَةٍ أَمْلَيْتُ لَهَا وَهِىَ ظَالِمَةٌۭ ثُمَّ أَخَذْتُهَا وَإِلَىَّ ٱلْمَصِيرُ ﴿٤٨﴾

ហើយមានភូមិស្រុកជាច្រើនដែលយើងបានពន្យារពេលដាក់ទណ្ឌកម្មចំពោះវា ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នកបំពានដោយការប្រឆាំង ដោយយើងមិនដាក់ ទណ្ឌកម្មភ្លាមៗ(ដល់ពួកគេ)ឡើយ ដើម្បីជាការល្បួងចំពោះវា(អ្នកភូមិស្រុក)។ ក្រោយមក យើងបានកម្ទេចវា(ភូមិស្រុក)ដោយដាក់ទណ្ឌកម្មយ៉ា ងខ្លាំងចំពោះវា។ ហើយចំពោះយើងតែមួយគត់ដែលជាទីវិលត្រឡប់របស់ពួកគេនាថ្ងៃបរលោក ហើយយើងនឹងតបស្នងទៅលើការប្រឆាំងរបស់ពួកគេនូវទណ្ឌ កម្មដ៏សែនខ្លោ ចផ្សា បំផុត។

قُلْ يَـٰٓأَيُّهَا ٱلنَّاسُ إِنَّمَآ أَنَا۠ لَكُمْ نَذِيرٌۭ مُّبِينٌۭ ﴿٤٩﴾

ឱមនុស្សលោកទាំងឡាយ! តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមាន(ពួកអ្នក)ដោយផ្សព្វផ្សាយដល់ពួកអ្នកនូវសារដែលគេបានផ្តល់វាមកឲ្យខ្ញុំប៉ុណ្ណោះ ហើយ ការដាស់តឿនព្រមានរបស់ខ្ញុំ គឺច្បាស់លាស់បំផុត។

فَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَهُم مَّغْفِرَةٌۭ وَرِزْقٌۭ كَرِيمٌۭ ﴿٥٠﴾

ដូច្នេះ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោសពីម្ចាស់របស់ពួកគេចំពោះ បាបកម្មរបស់ពួកគេហើយពួកគេនឹងទទួលបាននូវលាភសក្កា រៈដ៏ប្រពៃនៅក្នុងឋានសួគ៌ដោយគ្មា នទីបញ្ចប់ឡើយ។

وَٱلَّذِينَ سَعَوْا۟ فِىٓ ءَايَـٰتِنَا مُعَـٰجِزِينَ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَحِيمِ ﴿٥١﴾

ហើយពួកដែលព្យាយាមក្នុងការបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ដោយពួកគេគិតស្មានថា ជាការពិតណាស់ ពួកគេមានសមត្ថភាពអាច ប្រជែងយកឈ្នះអល់ឡោះជាម្ចា ស់ ហើយពួកគេនឹងរួចខ្លួនដោយទ្រង់មិនដាក់ទណ្ឌ កម្មចំពោះពួកគេទេនោះពួកទាំងនោះហើយគឺជាពួកនរកជើហ៊ីម។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَآ أَرْسَلْنَا مِن قَبْلِكَ مِن رَّسُولٍۢ وَلَا نَبِىٍّ إِلَّآ إِذَا تَمَنَّىٰٓ أَلْقَى ٱلشَّيْطَـٰنُ فِىٓ أُمْنِيَّتِهِۦ فَيَنسَخُ ٱللَّهُ مَا يُلْقِى ٱلشَّيْطَـٰنُ ثُمَّ يُحْكِمُ ٱللَّهُ ءَايَـٰتِهِۦ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌۭ ﴿٥٢﴾

ហើយគ្រប់អ្នកនាំសារ និងព្យាការីទាំងឡាយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលយើងបានតែងតាំងគេនោះ នៅពេលណាដែលគេសូត្រគម្ពីររបស់អល់ឡោះនោះ គឺសុទ្ធតែមានស្ហៃតនមកឆាឆៅបន្លំនៅក្នុងការសូត្ររបស់គេទៅលើមនុស្សលោក ដោយថាវា(អ្វីដែលស្ហៃតនបន្លំនោះ) គឺមកពីអល់ឡោះជាម្ចាស់។ ពេលនោះ អល់ឡោះជាម្ចា ស់បានធ្វើឲ្យអ្វីដែលស្ហៃតនបានបន្លំនោះក្លា យជាអសារបង់ ហើយទ្រង់បានពង្រឹងនូវវាក្យខណ្ឌ របស់ទ្រង់។ ហើយអល់ឡោះមហាដឹងរាល់អ្វីៗទាំង អស់ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តនៅក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។

لِّيَجْعَلَ مَا يُلْقِى ٱلشَّيْطَـٰنُ فِتْنَةًۭ لِّلَّذِينَ فِى قُلُوبِهِم مَّرَضٌۭ وَٱلْقَاسِيَةِ قُلُوبُهُمْ ۗ وَإِنَّ ٱلظَّـٰلِمِينَ لَفِى شِقَاقٍۭ بَعِيدٍۢ ﴿٥٣﴾

ស្ហៃតនបានឆាឆៅបន្លំនៅក្នុងការសូត្ររបស់ព្យាការីនោះ គឺដើម្បីឲ្យអល់ឡោះធ្វើឲ្យអ្វីដែលវាបានបន្លំនោះក្លាយជាការសាកល្បងមួយសម្រាប់ពួកពុតត្បុត និង សម្រាប់អ្នកដែលមានចិត្តរឹងរូសក្នុងចំណោមពួកមុស្ហរីគីនទាំងឡាយ។ ហើយពិតប្រាកដណាស់ ពួកដែលបំពានក្នុងចំណោមពួកពុតត្បុត និងពួកមុស្ហរីគីននោះ គឺ ស្ថិតក្នុងភាពជាសត្រូវជាមួយនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយឃ្លាតឆ្ងា យពីការពិតនិងការចង្អុលបង្ហា ញ។

وَلِيَعْلَمَ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ أَنَّهُ ٱلْحَقُّ مِن رَّبِّكَ فَيُؤْمِنُوا۟ بِهِۦ فَتُخْبِتَ لَهُۥ قُلُوبُهُمْ ۗ وَإِنَّ ٱللَّهَ لَهَادِ ٱلَّذِينَ ءَامَنُوٓا۟ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٥٤﴾

صرط م ستقيم និងដើម្បីឲ្យបណ្តា អ្នកដែលអល់ឡោះបានប្រទាននូវចំណេះវិជ្ជាដល់ពួកគេនោះដឹងច្បាស់ថាៈ ពិតប្រាកដណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យព្យាការីមូហាំ ម៉ា ត់នោះ វាគឺជាការពិតដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)។ ដូច្នេះ ពួកគេក៏មានជំនឿកាន់តែខ្លាំងឡើងចំពោះវា(គម្ពីរ គួរអាន) ហើយដួងចិត្តរបស់ពួកគេក៏ឱនលំទោនចំពោះវា និងកោតខ្លា ច។ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលចង្អុលបង្ហា ញបណ្តា អ្នកដែលមានជំនឿ នឹងវា(គម្ពីរគួរអាន)ទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរនៅក្នុងវានោះឡើយ ជាការតបស្នងដល់ពួកគេចំពោះការឱនលំទោនរបស់ពួកគេចំពោះវា(គម្ពីរ គួរអាន)។

وَلَا يَزَالُ ٱلَّذِينَ كَفَرُوا۟ فِى مِرْيَةٍۢ مِّنْهُ حَتَّىٰ تَأْتِيَهُمُ ٱلسَّاعَةُ بَغْتَةً أَوْ يَأْتِيَهُمْ عَذَابُ يَوْمٍ عَقِيمٍ ﴿٥٥﴾

ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ នៅតែមានការសង្ស័យចំពោះគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះទៅកាន់ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ហើយពួកគេនៅតែបន្ត(សង្ស័យ)បែបនេះ រហូតទាល់តែថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេស្ថិតនៅលើការសង្ស័យ នេះឬ(រហូតដល់)ទណ្ឌ កម្មមកដល់ពួកគេនៅថ្ងៃមួយដែលគ្មា នក្តីមេត្តា ករុណានិងគ្មា នសេចក្តីល្អឡើយសម្រាប់ពួកគេនោះគឺថ្ងៃបរលោក។

ٱلْمُلْكُ يَوْمَئِذٍۢ لِّلَّهِ يَحْكُمُ بَيْنَهُمْ ۚ فَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فِى جَنَّـٰتِ ٱلنَّعِيمِ ﴿٥٦﴾

សិទ្ធិអំណាចនៅថ្ងៃបរលោក(ថ្ងៃដែលទណ្ឌ កម្មដែលគេបានសន្យាចំពោះពួកគេបានមកដល់) គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់ ដោយគ្មា នការបែងចែក(សិទ្ធិ អំណាច)ចំពោះវា(ឲ្យអ្នកផ្សេង)នោះទេ។ ទ្រង់នឹងកាត់សេចក្តីរវាងបណ្តាអ្នកដែលមានជំនឿ និងពួកដែលគ្មានជំនឿ ដោយទ្រង់នឹងកាត់សេចក្តីរវាងពួកគេនូវអ្វី ដែលបុគ្គលម្នាក់ៗសាកសមនឹងទទួល។ ដូចនេះ បណ្តា អ្នកដែលមានជំនឿនឹងអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបាននូវផល បុណ្យដ៏ធំធេង នោះគឺឋានសួគ៌ណាអ៊ីមដែលភាពសប្បាយរីករាយមានជានិច្ចជានិរន្តន៍គ្មា នទីបញ្ចប់ឡើយ។

وَٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَـٰتِنَا فَأُو۟لَـٰٓئِكَ لَهُمْ عَذَابٌۭ مُّهِينٌۭ ﴿٥٧﴾

រីឯពួកដែលគ្មា នជំនឿនឹងអល់ឡោះនិងបានបដិសេធនូវបណ្តា វាក្យខណ្ឌ របស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងវិញនោះសម្រាប់ពួកគេនឹងទទួល នូវទណ្ឌកម្មយ៉ា ងអាម៉ា ស់បំផុតដោយអល់ឡោះធ្វើឲ្យពួកគេអាម៉ា ស់ដោយបញ្ចូលពួកគេទៅក្នុងឋាននរកជើហាន់ណាំ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱلَّذِينَ هَاجَرُوا۟ فِى سَبِيلِ ٱللَّهِ ثُمَّ قُتِلُوٓا۟ أَوْ مَاتُوا۟ لَيَرْزُقَنَّهُمُ ٱللَّهُ رِزْقًا حَسَنًۭا ۚ وَإِنَّ ٱللَّهَ لَهُوَ خَيْرُ ٱلرَّٰزِقِينَ ﴿٥٨﴾

ហើយបណ្តា អ្នកដែលបានបោះបង់ផ្ទះសម្បែង និងទឹកដីរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងដើម្បីពង្រឹងសាសនារបស់ទ្រង់ បន្ទាប់មក ពួកគេ ត្រូវបានគេសម្លា ប់ក្នុងសង្គ្រា មក្នុងមាគ៌ា របស់អល់ឡោះឬពួកគេបានស្លាប់(ដោយប្រការណាមួយ)នោះអល់ឡោះជាម្ចា ស់ប្រាកដជានឹងប្រទាននូវលាភសក្កា រៈដល់ ពួកគេនៅក្នុងឋានសួគ៌នោះនូវលាភសក្ការៈដ៏ប្រពៃនិងជាអមតៈ ដោយគ្មានផុតរលត់នោះឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែល ប្រទាននូវលាភសក្កា រៈដ៏ប្រសើរបំផុត។

لَيُدْخِلَنَّهُم مُّدْخَلًۭا يَرْضَوْنَهُۥ ۗ وَإِنَّ ٱللَّهَ لَعَلِيمٌ حَلِيمٌۭ ﴿٥٩﴾

ទ្រង់ពិតជានឹងបញ្ចូលពួកគេទៅកាន់កន្លែងមួយដែលពួកគេពេញចិត្តនឹងវា នោះគឺឋានសួគ៌។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតរាល់ទង្វើ និងការនៀត(តាំងចិត្ត)របស់ពួកគេហើយទ្រង់មហាអត់ធ្មត់បំផុតដោយទ្រង់មិនដាក់ទណ្ឌ កម្មពួកគេភ្លា មៗចំពោះអ្វីដែលពួកគេធ្វេសប្រហែសនោះឡើយ។

۞ ذَٰلِكَ وَمَنْ عَاقَبَ بِمِثْلِ مَا عُوقِبَ بِهِۦ ثُمَّ بُغِىَ عَلَيْهِ لَيَنصُرَنَّهُ ٱللَّهُ ۗ إِنَّ ٱللَّهَ لَعَفُوٌّ غَفُورٌۭ ﴿٦٠﴾

ដូច្នេះ គេអនុញ្ញាតឲ្យអ្នកដែលត្រូវគេបានគេបំពានធ្វើការតបត ឬសងសឹកដូចអ្វីដែលគេបានបំពានមកលើខ្លួន ដោយគ្មានបាបកម្មនោះទេក្នុងការធ្វើដូច្នោះនោះ។ ហើយប្រសិនបើអ្នកដែលបំពានលើគេបានមកបំពានលើគេម្តងទៀតនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ជួយដល់អ្នកដែលត្រូវបានគេបំពាន។ ពិត ប្រាកដណាស់ អល់ឡោះទ្រង់មហាអធ្យាស្រ័យចំពោះបាបកម្មរបស់បណ្តា អ្នកមានជំនឿនិងមហាអភ័យទោសចំពោះពួកគេ។

ذَٰلِكَ بِأَنَّ ٱللَّهَ يُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ وَأَنَّ ٱللَّهَ سَمِيعٌۢ بَصِيرٌۭ ﴿٦١﴾

ការជួយដល់អ្នកដែលត្រូវបានគេបំពាននោះ គឺដោយសារតែអល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពទៅលើអ្វីដែលទ្រង់មានចេតនា ហើយក្នុងចំណោមសមត្ថភាព របស់ទ្រង់ផងដែរនោះ គឺទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ដោយការបន្ថែមមួយក្នុងចំណោមវាទាំងពីរ(ពេលយប់ឬពេល ថ្ងៃ) និងបន្ថយមួយផ្សេងទៀត។ហើយពិតប្រាកដណាស់ អល់ឡោះមហាលឺបំផុតនូវពាក្យសម្តីនៃខ្ញុំបម្រើរបស់ទ្រង់(ដែលពួកគេនិយាយ) ហើយទ្រង់មហាដឹងបំផុត ចំពោះទង្វើរបស់ពួកគេ។ គ្មា នអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងពួកគេចំពោះវា។

ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلْحَقُّ وَأَنَّ مَا يَدْعُونَ مِن دُونِهِۦ هُوَ ٱلْبَـٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلْعَلِىُّ ٱلْكَبِيرُ ﴿٦٢﴾

ការលើកឡើង(ខាងលើ)អំពីការដែលអល់ឡោះទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់នោះ ពីព្រោះអល់ឡោះ ទ្រង់គឺជាម្ចា ស់ដ៏ ពិតប្រាកដ ហើយសាសនារបស់ទ្រង់ គឺជាសាសនាដ៏ពិត ការសន្យារបស់ទ្រង់គឺជាការពិត ហើយការជួយរបស់ទ្រង់ចំពោះបណ្តា អ្នកមានជំនឿក៏ជាការពិតដែរ។ ហើយពិតប្រាកដណាស់ ព្រះនានាដែលពួកមុស្ហរីគីនគោរពសក្កា រៈចំពោះវាក្រៅពីអល់ឡោះនោះ វាគឺជាប្រការខុសឆ្គង ជាប្រការដែលមិនពិត ដែលគ្មា នមូលដ្ឋា ន ចំពោះវានោះឡើយ។ហើយជាការពិតណាស់ អល់ឡោះទ្រង់មហាខ្ពង់ខ្ពស់លើសម៉ា ខ្លូករបស់ទ្រង់ ទាំងខ្លួនរបស់ទ្រង់ផ្ទាល់ សមត្ថភាពរបស់ទ្រង់ និងអំណាចរបស់ ទ្រង់ និងមហាឧត្តុង្គឧត្តមដែលពោរពេញទៅដោយភាពធំធេង និងឧត្តុង្គឧត្តម។

أَلَمْ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَتُصْبِحُ ٱلْأَرْضُ مُخْضَرَّةً ۗ إِنَّ ٱللَّهَ لَطِيفٌ خَبِيرٌۭ ﴿٦٣﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយក្រោយពីទឹកភ្លៀងបាន បញ្ចុះមកវាក៏បានធ្វើឲ្យដីប្រែក្លា យទៅជាពណ៌ បៃតងដោយសារតែរុក្ខជាតិទាំងឡាយដុះលូតលាស់នោះ?ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាទន់ភ្លន់បំផុតចំពោះ ខ្ញុំបម្រើរបស់ទ្រង់ដោយទ្រង់បានបញ្ចុះទឹកភ្លៀងសម្រាប់ពួកគេ និងធ្វើឲ្យរុក្ខជាតិដុះឡើងសម្រាប់ពួកគេ ហើយទ្រង់មហាដឹងបំផុតនូវអ្វីដែលផ្តល់ផលប្រយោជន៍ ដល់ពួកគេដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ។

لَّهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَإِنَّ ٱللَّهَ لَهُوَ ٱلْغَنِىُّ ٱلْحَمِيدُ ﴿٦٤﴾

អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហា មានលើសលប់ដែលទ្រង់មិនត្រូវការអ្វីមួយពីម៉ា ខ្លូករបស់ទ្រង់នោះឡើយ និងជាអ្នកដែលត្រូវបានគេកោតសរសើរបំផុតក្នុងគ្រប់ស្ថា នភាពទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَلَمْ تَرَ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِى ٱلْأَرْضِ وَٱلْفُلْكَ تَجْرِى فِى ٱلْبَحْرِ بِأَمْرِهِۦ وَيُمْسِكُ ٱلسَّمَآءَ أَن تَقَعَ عَلَى ٱلْأَرْضِ إِلَّا بِإِذْنِهِۦٓ ۗ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٌۭ رَّحِيمٌۭ ﴿٦٥﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបង្កើតអ្វីទាំងអស់ដែលមាននៅលើផែនដី ដូចជាពពួកសត្វ និងវត្ថុ ដែលគ្មា នជីវិតទាំងអស់សម្រាប់អ្នក និងសម្រាប់មនុស្សទាំងអស់ គឺដើម្បីផ្តល់ផលប្រយោជន៍(ដល់ពួកអ្នក) និងដើម្បីបំពេញនូវតម្រូវការរបស់ពួកអ្នក។ហើយទ្រង់ បានបង្កើតសម្រាប់ពួកអ្នកនូវសំពៅដែលធ្វើដំណើ រលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់ និងឲ្យវាអាចធ្វើដំណើ រពីប្រទេសមួយទៅប្រទេសមួយ។ ហើយទ្រង់ បានទប់មេឃមិនឲ្យធ្លា ក់មកលើផែនដី លើកលែងតែដោយការអនុញ្ញា តពីទ្រង់ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើទ្រង់អនុញ្ញា តឲ្យវាធ្លា ក់មកលើផែនដី នោះវានឹងធ្លា ក់មក ជាមិនខាន។ ជាការពិតណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ចំពោះមនុស្សលោក ដោយទ្រង់បានបង្កើតនូវរបស់ទាំងនេះសម្រាប់ពួកគេ ទោះបីជាក្នុងចំណោមពួកគេមានអ្នកដែលបំពានក៏ដោយ។

وَهُوَ ٱلَّذِىٓ أَحْيَاكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۗ إِنَّ ٱلْإِنسَـٰنَ لَكَفُورٌۭ ﴿٦٦﴾

ហើយអល់ឡោះគឺជាអ្នកដែលធ្វើឲ្យពួកអ្នករស់(មានជីវិត) ដោយទ្រង់ធ្វើឲ្យពួកអ្នកមានវត្តមានក្រោយពីពួកអ្នកមិនធ្លាប់មានសោះពីមុនមក។ ក្រោយមក ទ្រង់បាន ធ្វើឲ្យពួកអ្នកស្លាប់នៅពេលដែលអាយុកាលរបស់ពួកអ្នកបានបញ្ចប់។ ក្រោយមកទៀត ទ្រង់បានធ្វើឲ្យពួកអ្នករស់ឡើងវិញក្រោយពីពួកអ្នកស្លាប់ដើម្បីជំនុំជម្រះលើ ទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងនឹងតបស្នងដល់ពួកអ្នកចំពោះវា។ ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណបំផុតចំពោះឧបការគុណរបស់អល់ឡោះ តាមរយៈការ(ដែលពួកគេ)គោរពសក្កា រៈចំពោះអ្នកផ្សេងរួមនឹងទ្រង់។

لِّكُلِّ أُمَّةٍۢ جَعَلْنَا مَنسَكًا هُمْ نَاسِكُوهُ ۖ فَلَا يُنَـٰزِعُنَّكَ فِى ٱلْأَمْرِ ۚ وَٱدْعُ إِلَىٰ رَبِّكَ ۖ إِنَّكَ لَعَلَىٰ هُدًۭى مُّسْتَقِيمٍۢ ﴿٦٧﴾

រាល់ប្រជាជាតិគ្រប់ជំនាន់ យើងបានបង្កើតនូវច្បាប់បញ្ញត្តិ(ដល់ពួកគេ) ដោយពួកគេត្រូវអនុវត្តតាមច្បាប់បញ្ញត្តិរបស់ពួកគេ(ដែលទ្រង់បានដាក់)។ ដូច្នេះ ចូរអ្នក(ឱ អ្នកនាំសារមូហាំម៉ាត់)កុំឲ្យពួកមុស្ហរីគីន និងពួកដែលកាន់សាសនាផ្សេងខ្វែងគំនិតគ្នានៅក្នុងក្បួនច្បាប់(សាសនា)របស់អ្នកឲ្យសោះ ពីព្រោះអ្នកគឺស្ថិតនៅលើការ ពិតជាងពួកគេ ដោយសារតែពួកគេគឺជាពួកដែលស្ថិតនៅលើភាពខុសឆ្គង។ ហើយចូរអ្នកអំពាវនាវមនុស្សលោកទៅកាន់ភាពស្មោះសក្នុងការមានជំនឿ ចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ពិតប្រាកដណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេនៅក្នុងវាឡើយ។

وَإِن جَـٰدَلُوكَ فَقُلِ ٱللَّهُ أَعْلَمُ بِمَا تَعْمَلُونَ ﴿٦٨﴾

ប្រសិនបើពួកគេនៅតែឈ្លោះប្រកែកជាមួយអ្នកក្រោយពីភស្តុតាងបានស្តែងចេញ(ចំពោះពួកគេ)រួចហើយនោះ ដូច្នេះ ចូរអ្នកប្រគល់កិច្ចការរបស់ពួកគេទៅ កាន់អល់ឡោះ ដោយនិយាយក្នុងន័យព្រមាន(ពួកគេ)ថាៈ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវទង្វើដែលពួកអ្នកបានប្រព្រឹត្តដោយគ្មានទង្វើណាមួយរបស់ពួកអ្នក អាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើនោះ។

ٱللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ ٱلْقِيَـٰمَةِ فِيمَا كُنتُمْ فِيهِ تَخْتَلِفُونَ ﴿٦٩﴾

នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់ ទាំងអ្នកដែលមានជំនឿនិងអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេចំពោះអ្វីដែលពួក គេធ្លា ប់បានខ្វែងគំនិតគ្នា នៅក្នុងលោកិយទាក់ទងនឹងកិច្ចការសាសនា។

أَلَمْ تَعْلَمْ أَنَّ ٱللَّهَ يَعْلَمُ مَا فِى ٱلسَّمَآءِ وَٱلْأَرْضِ ۗ إِنَّ ذَٰلِكَ فِى كِتَـٰبٍ ۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌۭ ﴿٧٠﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងអ្វីដែលមាននៅក្នុងដីដោយគ្មាន អ្វីមួយដែលនៅក្នុងវាទាំងពីរ(មេឃនិងផែនដី)អាចលាក់បាំងពីទ្រង់បាននោះឡើយ។ ពិតប្រាកដណាស់ ចំណេះដឹងទាំងនោះ គឺត្រូវបានកត់ត្រាទុកនៅឯឡាវ ហ៊ុលម៉ះហ៊្វូស ហើយចំណេះដឹងទាំងអស់នោះ សម្រាប់អល់ឡោះជាម្ចា ស់គឺងាយស្រួលបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَيَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ سُلْطَـٰنًۭا وَمَا لَيْسَ لَهُم بِهِۦ عِلْمٌۭ ۗ وَمَا لِلظَّـٰلِمِينَ مِن نَّصِيرٍۢ ﴿٧١﴾

ហើយពួកមុស្ហរីគីនបានគោរពសក្កា រៈរូបបដិមានានាក្រៅពីអល់ឡោះដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងណាមួយដែលបញ្ជា ក់ទៅលើ(ភាពត្រឹមត្រូវនៃ)ការគោរព សក្ការៈចំពោះវា(រូបបដិមា)នៅក្នុងបណ្តា គម្ពីរទាំងឡាយរបស់ទ្រង់សោះឡើយ ហើយពួកគេក៏គ្មានភស្តុតាងនៃចំណេះដឹងក្នុងការធ្វើដូច្នោះនោះដែរ។ តាមពិត មូលដ្ឋានរបស់ពួកគេនោះ គឺផ្នែកលើការគោរពតាមជីដូនជីតារបស់ពួកគេដោយងងឹតងងុលប៉ុណ្ណោះ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយណាដែល អាចជួយការពារពួកគេពីទណ្ឌ កម្មរបស់អល់ឡោះដែលនឹងធ្លា ក់លើពួកគេនោះឡើយ។

وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَـٰتُنَا بَيِّنَـٰتٍۢ تَعْرِفُ فِى وُجُوهِ ٱلَّذِينَ كَفَرُوا۟ ٱلْمُنكَرَ ۖ يَكَادُونَ يَسْطُونَ بِٱلَّذِينَ يَتْلُونَ عَلَيْهِمْ ءَايَـٰتِنَا ۗ قُلْ أَفَأُنَبِّئُكُم بِشَرٍّۢ مِّن ذَٰلِكُمُ ۗ ٱلنَّارُ وَعَدَهَا ٱللَّهُ ٱلَّذِينَ كَفَرُوا۟ ۖ وَبِئْسَ ٱلْمَصِيرُ ﴿٧٢﴾

ه ហើយនៅពេលដែលអ្នកសូត្របណ្តា វាក្យខណ្ឌ របស់យើងនៅក្នុងគម្ពីរគួរអានដ៏ច្បាស់លាស់ឲ្យពួកគេស្តាប់នោះ អ្នកអាចសង្កេតឃើញទឹកមុខរបស់ពួកដែលប្រឆាំង នឹងអល់ឡោះ គឺមិនពេញចិត្តនឹងវា(វាក្យខណ្ឌគួរអាន) ដោយការធ្វើមុខក្រញ៉ូវនៅពេលដែលពួកគេស្តាប់វា(គម្ពីរគួរអាន)។ ដោយសារការខឹងសម្បាខ្លាំងពេក ពួក គេស្ទើរតែហក់ទៅវាយប្រហារអ្នកដែលសូត្រវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់នោះទៅហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថា តើចង់ឲ្យ ខ្ញុំប្រាប់ពួកអ្នកពីអ្វីដែលអាក្រក់ជាងការខឹងសម្បា និងការធ្វើមុខក្រញ៉ូវរបស់ពួកអ្នកឬទេ? នោះគឺភ្លើងនរកដែលអល់ឡោះជាម្ចា ស់បានសន្យាចំពោះពួកប្រឆាំង ថា ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងវា ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតដែលពួកគេវិលត្រឡប់ទៅកាន់វា។

يَـٰٓأَيُّهَا ٱلنَّاسُ ضُرِبَ مَثَلٌۭ فَٱسْتَمِعُوا۟ لَهُۥٓ ۚ إِنَّ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ لَن يَخْلُقُوا۟ ذُبَابًۭا وَلَوِ ٱجْتَمَعُوا۟ لَهُۥ ۖ وَإِن يَسْلُبْهُمُ ٱلذُّبَابُ شَيْـًۭٔا لَّا يَسْتَنقِذُوهُ مِنْهُ ۚ ضَعُفَ ٱلطَّالِبُ وَٱلْمَطْلُوبُ ﴿٧٣﴾

ឱមនុស្សលោកទាំងឡាយ! គេបានលើកជាឧទាហរណ៍មួយ(សម្រាប់ពួកអ្នក)។ ហេតុនេះ ចូរពួកអ្នកស្តាប់ និងយកវាធ្វើជាមេរៀន។ ជាការពិតណាស់ រូបបដិមា ទាំងឡាយ និងអ្វីផ្សេងទៀតក្រៅពីវាដែលពួកអ្នកកំពុងតែគោរពសក្កា រៈចំពោះវាក្រៅពីអល់ឡោះនោះ គឺពួកវាមិនអាចបង្កើត(អ្វីមួយនោះឡើយ) សូម្បីតែសត្វរុយដ៏ តូចមួយបាននោះទេ ដោយសារតែការអសមត្ថភាពរបស់ពួកវា។ ហើយបើទោះបីជាពួកវាប្រមូលផ្តុំគ្នា(សហការគ្នា)ទាំងអស់ដើម្បីបង្កើតវា(សត្វរុយមួយក្បាលដ៏ តូច)ក៏ដោយ ក៏ពួកវាមិនអាចបង្កើតវាបានដែរ។ ហើយនៅពេលដែលសត្វរុយបានយកអ្វីមួយអំពីសំណែន(ដែលគេបានសែនចំពោះរូបបដិមា)ទាំងនោះ ក៏ពួកវា មិនមានសមត្ថភាពអាចដេញសត្វរុយនោះកុំឲ្យយក(ស៊ី)អ្វីមួយអំពីវា(របស់ដែលគេសែន)នោះបានដែរ។ តាមរយៈការអសមត្ថភាពរបស់ពួកវា(រូបបដិមា)ក្នុងការ បង្កើតសត្វរុយ និងការដេញសត្វរុយនោះកុំឲ្យយក(ស៊ី)អ្វីមួយអំពីវា(របស់ដែលគេសែន)នោះ គឺបញ្ជាក់អំពីការអសមត្ថភាពរបស់ពួកវាចំពោះអ្វីដែលធំលើសហ្នឹង ទៀតទៅហើយ។ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះយ៉ាងដូចម្តេចទៅ(ខណៈដែលវាគ្មានអសមត្ថភាពអ្វីសោះនោះ)? ទាំងអ្នកដែល បួងសួងសុំ និងអ្នកដែលត្រូវគេបួងសួងសុំ(រូបបដិមានានា) គឺទន់ខ្សោយបំផុត។

مَا قَدَرُوا۟ ٱللَّهَ حَقَّ قَدْرِهِۦٓ ۗ إِنَّ ٱللَّهَ لَقَوِىٌّ عَزِيزٌ ﴿٧٤﴾

ពួកគេមិនបានលើកតម្កើងអល់ឡោះជាម្ចា ស់ឲ្យសាកសមនឹងភាពធំធេងរបស់ទ្រង់ឡើយ ខណៈដែលពួកគេបានគោរពសក្កា រៈចំពោះម៉ា ខ្លូករបស់ទ្រង់មួយចំនួនរួម ជាមួយនឹងទ្រង់នោះ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងក្លាបំផុត ហើយក្នុងចំណោមភាពខ្លាំងក្លារបស់ទ្រង់ និងសមត្ថភាពរបស់ទ្រង់នោះ គឺទ្រង់បានបង្កើត មេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីដែលនៅចង្លោះវាទាំងពីរ។ ហើយទ្រង់មហាខ្លាំងពូកែបំផុតដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ផ្ទុយពីរូប បដិមានានារបស់ពួកមុស្ហរីគីនដែលមានភាពទន់ខ្យោយបំផុត និងអាប់ឱនបំផុតដោយមិនបានបង្កើតអ្វីមួយសោះឡើយ។

ٱللَّهُ يَصْطَفِى مِنَ ٱلْمَلَـٰٓئِكَةِ رُسُلًۭا وَمِنَ ٱلنَّاسِ ۚ إِنَّ ٱللَّهَ سَمِيعٌۢ بَصِيرٌۭ ﴿٧٥﴾

អល់ឡោះទ្រង់បានជ្រើសរើសម៉ា ឡាអ៊ីកាត់មួយចំនួនធ្វើជាអ្នកនាំសារ ហើយទ្រង់ក៏បានជ្រើសរើសមនុស្សលោកមួយចំនួនធ្វើជាអ្នកនាំសារដូចគ្នាដែរ។ ពិតណាស់ ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់មួយចំនួនទៅកាន់បណ្តា ព្យាការី(ជាមនុស្សលោក) ដូចជា ម៉ាឡាអ៊ីកាត់ជីព្រីល ទ្រង់បានបញ្ជូនគេទៅកាន់បណ្តា អ្នកនាំសារដែលជា មនុស្សលោក។ ហើយទ្រង់ក៏បានបញ្ជូនបណ្តា អ្នកនាំសារទាំងឡាយដែលជាមនុស្សលោកទៅកាន់មនុស្សលោកដូចគ្នា ផងដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាលឺបំផុតចំពោះអ្វីដែលពួកមុស្ហរីគីនបាននិយាយអំពីរឿងអ្នកនាំសារទាំងឡាយរបស់ទ្រង់ ហើយទ្រង់មហាឃើញបំផុតចំពោះអ្នកដែលទ្រង់នឹង ជ្រើសរើសរូបគេធ្វើជាអ្នកនាំសាររបស់ទ្រង់នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۗ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ ﴿٧٦﴾

ហើយទ្រង់ដឹងនូវអ្វីដែលកើតឡើងចំពោះបណ្តា អ្នកនាំសាររបស់ទ្រង់ដែលជាម៉ា ឡាអ៊ីកាត់ និងមនុស្សលោកនោះ ទាំងមុនពេលដែលទ្រង់បង្កើតពួកគេ និងក្រោយពី ការស្លាប់របស់ពួកគេ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់នៅថ្ងៃបរលោក ខណៈដែលទ្រង់នឹងពង្រស់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងចំពោះពួកគេលើទង្វើទាំងឡាយដែលពួកគេធ្លា ប់បានសាងកន្លងមក(នៅក្នុងលោកិយ)។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱرْكَعُوا۟ وَٱسْجُدُوا۟ وَٱعْبُدُوا۟ رَبَّكُمْ وَٱفْعَلُوا۟ ٱلْخَيْرَ لَعَلَّكُمْ تُفْلِحُونَ ۩ ﴿٧٧﴾

ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើចំពោះពួកគេ! ចូរពួកអ្នកឱនរូកុ និងក្រាបស៊ូជោតនៅក្នុងការសឡាតរបស់ ពួកអ្នកចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ហើយចូរពួកអ្នកសាងនូវអំពើល្អ ដូចជាការបរិច្ចាគទាន និងការភ្ជាប់ចំណងសាច់សាលោហិតជាដើម សង្ឃឹមថាពួក អ្នកនឹងទទួលបានជោគជ័យតាមអ្វីដែលពួកអ្នកប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លា ច។

وَجَـٰهِدُوا۟ فِى ٱللَّهِ حَقَّ جِهَادِهِۦ ۚ هُوَ ٱجْتَبَىٰكُمْ وَمَا جَعَلَ عَلَيْكُمْ فِى ٱلدِّينِ مِنْ حَرَجٍۢ ۚ مِّلَّةَ أَبِيكُمْ إِبْرَٰهِيمَ ۚ هُوَ سَمَّىٰكُمُ ٱلْمُسْلِمِينَ مِن قَبْلُ وَفِى هَـٰذَا لِيَكُونَ ٱلرَّسُولُ شَهِيدًا عَلَيْكُمْ وَتَكُونُوا۟ شُهَدَآءَ عَلَى ٱلنَّاسِ ۚ فَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ وَٱعْتَصِمُوا۟ بِٱللَّهِ هُوَ مَوْلَىٰكُمْ ۖ فَنِعْمَ ٱلْمَوْلَىٰ وَنِعْمَ ٱلنَّصِيرُ ﴿٧٨﴾

و ហើយចូរពួកអ្នកតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនូវការតស៊ូមួយដ៏ស្មោះសចំពោះទ្រង់។ ទ្រង់បានជ្រើសរើសពួកអ្នក និងបានធ្វើឲ្យសាសនារបស់ពួកអ្នកជា សាសនាដែលមានភាពទូលំទូលាយ ដែលគ្មានភាពចង្អៀតចង្អល់ និងមិនតឹងរឹងពេកនោះទេ។ សាសនាដ៏ទូលំទូលាយនេះ គឺសាសនាឪពុករបស់ពួកអ្នក ព្យា ការីអ៊ីព្រហ៊ីម។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់ឈ្មោះឲ្យពួកអ្នក ថាជាជនមូស្លីមនៅក្នុងបណ្តាគម្ពីរពីមុនមក និងនៅក្នុងគម្ពីរគួរអាន ដើម្បីឲ្យអ្នក នាំសារ(មូហាំម៉ា ត់)ធ្វើជាសាក្សីទៅលើពួកអ្នកថាៈ ពិតប្រាកដណាស់ គាត់បានផ្សព្ចផ្សាយរួចហើយនូវអ្វីដែលគេបានដាក់បទបញ្ជាលើគាត់ឲ្យផ្សព្វផ្សាយនោះ និងក៏ ដើម្បីឲ្យពួកអ្នក(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)ធ្វើជាសាក្សីទៅលើបណ្តា ប្រជាជាតិជំនាន់មុនៗផងដែរថា ពិតប្រាកដណាស់ បណ្តា អ្នកនាំសាររបស់ពួកគេបាន ផ្សព្វផ្សាយវា(សាររបស់អល់ឡោះ)រួចហើយ។ ដូច្នេះ ចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះរឿងនេះ តាមរយៈការប្រតិបត្តិសឡាតឲ្យបានពេញលេញនិងគ្រប់ ជ្រុងជ្រោយ និងបរិច្ចា គហ្សាកាត់ពីទ្រព្យសម្បត្តិរបស់ពួកអ្នក និងសុំការជ្រកកោនពីអល់ឡោះ ព្រមទាំងប្រគល់កិច្ចការទាំងឡាយរបស់ពួកអ្នកទៅកាន់ទ្រង់។ ជាការ ពិតណាស់ ទ្រង់គឺជាអ្នកគាំពារដ៏ល្អប្រសើរបំផុតចំពោះជនណាដែលយកទ្រង់ធ្វើជាអ្នកគាំពារក្នុងចំណោមបណ្តាអ្នកដែលមានជំនឿ ហើយទ្រង់គឺជាអ្នកជួយដ៏ល្អ ប្រសើរបំផុតសម្រាប់ជនណាដែលសុំឲ្យទ្រង់ជួយដល់គេក្នុងចំណោមពួកគេ(អ្នកដែលមានជំនឿ)។ ហេតុនេះ ចូរពួកអ្នកយកទ្រង់ធ្វើជាអ្នកគាំពារ នោះទ្រង់នឹង គាំពារពួកអ្នក។ ហើយចូរពួកអ្នកសុំការជួយពីទ្រង់ នោះទ្រង់នឹងជួយដល់ពួកអ្នកជាមិនខាន។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Hajj — الحج

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា