ទំព័រដើមការពន្យល់Al-Anbiyaa (21)

ការពន្យល់ Al-Anbiyaa (21) — الأنبياء

ម៉ាកកះ · 112 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

ٱقْتَرَبَ لِلنَّاسِ حِسَابُهُمْ وَهُمْ فِى غَفْلَةٍۢ مُّعْرِضُونَ ﴿١﴾

ចំពោះមនុស្សលោក ការជំនុំជម្រះលើទង្វើរបស់ពួកគេនៅថ្ងៃបរលោកនោះបានខិតជិតមកដល់ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្តើយ ងាក ចេញអំពីថ្ងៃបរលោក ដោយសារតែការរវល់របស់ពួកគេនឹងរឿងលោកិយ(ភ្លេចអំពីថ្ងៃបរលោក)។

مَا يَأْتِيهِم مِّن ذِكْرٍۢ مِّن رَّبِّهِم مُّحْدَثٍ إِلَّا ٱسْتَمَعُوهُ وَهُمْ يَلْعَبُونَ ﴿٢﴾

ហើយគ្មា នវាក្យខណ្ឌ ដែលថ្មីណាមួយនៃគម្ពីរគួរអានដែលមកពីម្ចា ស់របស់ពួកគេបានមកដល់ពួកគេនោះទេលើកលែងតែពួកគេស្តាប់វាដោយទទេៗឥតប្រយោជន៍ ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកគេស្តា ប់វាដោយលេងសើច មិនខ្វា យខ្វល់(យកចិត្តទុកដាក់)នឹងអ្វីដែលមាននៅក្នុងវានោះឡើយ។

لَاهِيَةًۭ قُلُوبُهُمْ ۗ وَأَسَرُّوا۟ ٱلنَّجْوَى ٱلَّذِينَ ظَلَمُوا۟ هَلْ هَـٰذَآ إِلَّا بَشَرٌۭ مِّثْلُكُمْ ۖ أَفَتَأْتُونَ ٱلسِّحْرَ وَأَنتُمْ تُبْصِرُونَ ﴿٣﴾

ពួកគេស្តាប់វា(គម្ពីរគួរអាន)ទាំងដែលដួងចិត្តរបស់ពួកគេព្រងើយកន្តើយចំពោះវា។ ហើយពួកដែលបំពានដោយការប្រឆាំងនោះបាននិយាយខ្សឹបខ្សៀវគ្នា ដោយ ស្ងាត់ៗថាៈ តើអ្នក(ព្យាការីមូហាំម៉ា ត់)ដែលអះអាងថា ខ្លួនគេជាអ្នកនាំសារនេះ គ្មានអ្វីក្រៅតែពីជាមនុស្សធម្មតាដូចពួកអ្នកដែលគ្មានអ្វីពិសេសលើសពួកអ្នក នោះឬ? ហើយចំពោះមន្តអាគមដែលគេបាននាំវាមកនេះ តើពួកអ្នកដើរតាមគេឬ ខណៈដែលពួកអ្នកដឹងថា គេក៏ជាមនុស្សលោកធម្មតាដូចពួកអ្នក ហើយអ្វី ដែលគេនាំមកនោះគឺជាមន្តអាគមនោះ?

قَالَ رَبِّى يَعْلَمُ ٱلْقَوْلَ فِى ٱلسَّمَآءِ وَٱلْأَرْضِ ۖ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٤﴾

អ្នកនាំសារមូហាំម៉ា ត់បានពោលថាៈ ម្ចា ស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវពាក្យសម្តីខ្សឹបខ្សៀវគ្នា របស់ពួកអ្នកដែលពួកអ្នកបានលាក់បាំង ហើយទ្រង់ដឹងបំផុតនូវរាល់ពាក្យ សម្តីដែលចេញពីមាត់របស់អ្នកដែលពួកអ្នកនិយាយ ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ហើយទ្រង់មហាលឺបំផុតនូវពាក្យសម្តីរបស់ខ្ញុំបម្រើ ទ្រង់(ដែលគេបាននិយាយ) និងមហាដឹងបំផុតចំពោះទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។

بَلْ قَالُوٓا۟ أَضْغَـٰثُ أَحْلَـٰمٍۭ بَلِ ٱفْتَرَىٰهُ بَلْ هُوَ شَاعِرٌۭ فَلْيَأْتِنَا بِـَٔايَةٍۢ كَمَآ أُرْسِلَ ٱلْأَوَّلُونَ ﴿٥﴾

ផ្ទុយទៅវិញ ពួកគេស្ទាក់ស្ទើរចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក ដោយម្តងពួកគេនិយាយថាៈ វាជាសុបិន្តដែលច្របូកច្របល់ដែលមិនអាចបកស្រាយបាន ម្តងពួកគេនិយាយថាៈ ទេ ផ្ទុយទៅវិញ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើងដោយគ្មានមូលដ្ឋានអ្វីឡើយ ហើយម្តងទៀត ពួកគេបែរជានិយាយថាៈ គេ(ព្យាការីមូហាំ ម៉ា ត់)គឺជាកវីនិពន្ធម្នាក់។ ហើយប្រសិនបើគេ(ព្យការីមូហាំម៉ា ត់)ពិតជាអ្នកដែលទៀងត្រង់ចំពោះអ្វីដែលគេអះអាងមែននោះ ចូរឲ្យគេនាំមកឲ្យពួកយើងនូវអច្ឆរិយ ភាពណាមួយដូចបណ្តា អ្នកនាំសារជំនាន់មុនទាំងឡាយបាននាំមកចុះ។ពិតណាស់ ពួកគេ(បណ្តា អ្នកនាំសារ)បាននាំមកនូវអច្ឆរិយភាពផ្សេងៗដូចជា ដំបងរបស់ ព្យាការីមូសា និងសត្វអូដ្ឋញីរបស់សឡេះជាដើម។

مَآ ءَامَنَتْ قَبْلَهُم مِّن قَرْيَةٍ أَهْلَكْنَـٰهَآ ۖ أَفَهُمْ يُؤْمِنُونَ ﴿٦﴾

គ្មា ន(ប្រជាជន)ស្រុកភូមិណាមួយមុនពួកដែលបានទាមទារ(អច្ឆរិយភាព)ទាំងនេះមានជំនឿនៅពេលដែលយើងបានផ្តល់ឲ្យពួកគេនូវអច្ឆរិយភាពដូចអ្វីដែលពួកគេ បានទាមទារនោះឡើយ។ ផ្ទុយទៅវិញ ពួកគេ(នៅតែ)បដិសេធចំពោះវា(ដដែល)។ ដូចនេះ យើងក៏បានបំផ្លា ញពួកគេទៅ។ តើពួកទាំងនោះ មានជំនឿឬទេ?

وَمَآ أَرْسَلْنَا قَبْلَكَ إِلَّا رِجَالًۭا نُّوحِىٓ إِلَيْهِمْ ۖ فَسْـَٔلُوٓا۟ أَهْلَ ٱلذِّكْرِ إِن كُنتُمْ لَا تَعْلَمُونَ ﴿٧﴾

ហើយយើងមិនបានតែងតាំងនរណាម្នា ក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នោះ ក្រៅពីពួកបុរសៗដែលជាមនុស្សលោកធម្មតាដែលយើងផ្តល់វ៉ាហ៊ីដល់ពួកគេ ប៉ុណ្ណោះ ហើយយើងក៏មិនបានតែងតាំងពួកគេ(អ្នកនាំសារ)នោះ ជាម៉ាឡាអ៊ីកាត់នោះដែរ។ ហេតុនេះ ចូរពួកអ្នកសួរពួកដែលគេប្រទានគម្ពីរឲ្យមុនពួកអ្នកចុះ ប្រសិនបើពួកអ្នកមិនបានអំពីរឿងនេះទេនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَا جَعَلْنَـٰهُمْ جَسَدًۭا لَّا يَأْكُلُونَ ٱلطَّعَامَ وَمَا كَانُوا۟ خَـٰلِدِينَ ﴿٨﴾

ហើយយើងមិនបានបង្កើតបណ្តា អ្នកនាំសារទាំងឡាយដែលយើងបានបញ្ជូនទៅកាន់ពួកគេនោះមានរូបរាងកាយដែលមិនទទួលទានចំណីអាហារនោះទេ។ ផ្ទុយ ទៅវិញ ពួកគេទទួលទានអាហារដូចអ្នកដទៃទៀតដែរ ហើយពួកគេក៏មិននៅគង់វង្សនៅលើលោកិយដោយមិនស្លា ប់នោះដែរ។

ثُمَّ صَدَقْنَـٰهُمُ ٱلْوَعْدَ فَأَنجَيْنَـٰهُمْ وَمَن نَّشَآءُ وَأَهْلَكْنَا ٱلْمُسْرِفِينَ ﴿٩﴾

ក្រោយមក យើងបានធ្វើឲ្យអ្វីដែលយើងបានសន្យាចំពោះបណ្តា អ្នកនាំសាររបស់យើងក្លាយជាការពិត ដោយយើងបានសង្គ្រោះពួកគេ ហើយនិងអ្នកដែលយើង មានចេតនាក្នុងចំណោមបណ្តា អ្នកដែលមានជំនឿអំពីភាពវិនាសកម្ម។ ហើយយើងបានបំផ្លា ញពួកដែលបំពានព្រំដែនដោយការប្រឆាំងរបស់ពួកគេ ចំពោះអល់ឡោះជាម្ចា ស់ ហើយនិងប្រព្រឹត្តល្មើសរបស់ពួកគេ។

لَقَدْ أَنزَلْنَآ إِلَيْكُمْ كِتَـٰبًۭا فِيهِ ذِكْرُكُمْ ۖ أَفَلَا تَعْقِلُونَ ﴿١٠﴾

ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរគួរអានទៅកាន់ពួកអ្នក ដែលមាននៅក្នុងវានោះ គឺភាពខ្ពង់ខ្ពស់និងភាពថ្លៃថ្នូររបស់ពួកអ្នក ប្រសិនបើពួកអ្នកមានជំនឿនឹងវា ហើយអនុវត្តតាមអ្វីដែលមានចែងនៅក្នុងវា។តើពួកអ្នកមិនចេះគិតពិចារណាចំពោះរឿងនេះ ហើយរួសរាន់ទៅកាន់ការមានជំនឿចំពោះវា និងអនុវត្តនូវអ្វីដែលមាន ផ្ទុកនៅក្នុងវាទេឬ? وكم قصمنا من قريةكانت ظالمة وأنشأنا بعدها قوما ءاخرين

وَكَمْ قَصَمْنَا مِن قَرْيَةٍۢ كَانَتْ ظَالِمَةًۭ وَأَنشَأْنَا بَعْدَهَا قَوْمًا ءَاخَرِينَ ﴿١١﴾

ហើយស្រុកភូមិជាច្រើនមកហើយដែលយើងបានបំផ្លា ញវា ដោយសារតែការបំពានរបស់វា(ចំពោះយើង)ដោយការប្រឆាំង។ ក្រោយមក យើងបានបង្កើតក្រុមមួយ ផ្សេងទៀតបន្ទា ប់ពីវា។

فَلَمَّآ أَحَسُّوا۟ بَأْسَنَآ إِذَا هُم مِّنْهَا يَرْكُضُونَ ﴿١٢﴾

ហើយនៅពេលដែលពួកដែលនឹងត្រូវគេបំផ្លា ញទាំងនោះបានឃើញនូវទណ្ឌ កម្មដ៏ខ្លាំងក្លា របស់យើង ស្រាប់តែពួកគេរត់ចេញពីភូមិស្រុករបស់ពួកគេយ៉ា ងលឿន ដើម្បីគេចចេញពីការបំផ្លិចបំផ្លា ញ។

لَا تَرْكُضُوا۟ وَٱرْجِعُوٓا۟ إِلَىٰ مَآ أُتْرِفْتُمْ فِيهِ وَمَسَـٰكِنِكُمْ لَعَلَّكُمْ تُسْـَٔلُونَ ﴿١٣﴾

ពេលនោះ មានគេស្រែកហៅពួកគេក្នុងន័យសើចចំអកថាៈ ចូរពួកអ្នកកុំរត់គេចឲ្យសោះ ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អ្វីដែលពួកអ្នកធ្លាប់មាននៃការសើយ សុខ និង(ទៅកាន់)លំនៅដ្ឋា នរបស់ពួកអ្នកវិញចុះ ប្រហែលជាពួកអ្នកនឹងត្រូវគេសួរអ្វីមួយអំពីលោកិយរបស់ពួកអ្នកមិនខាន។

قَالُوا۟ يَـٰوَيْلَنَآ إِنَّا كُنَّا ظَـٰلِمِينَ ﴿١٤﴾

ពួកដែលបំពានទាំងនោះបាននិយាយដោយទទួលស្គាល់ចំពោះបាបកម្មរបស់ពួកគេថាៈ វិនាសអន្តរាយ និងខាតបង់ហើយពួកយើង! ពិតប្រាកដណាស់ ពួកយើង គឺជាពួកដែលធ្លា ប់បំពានដោយពួកយើងបានប្រឆាំងនឹងអល់ឡោះជាម្ចា ស់។ فما زالت تلك دعوىهم حت جعلنهم حصيدا خمدين

فَمَا زَالَت تِّلْكَ دَعْوَىٰهُمْ حَتَّىٰ جَعَلْنَـٰهُمْ حَصِيدًا خَـٰمِدِينَ ﴿١٥﴾

ហើយពួកគេនៅតែបន្តទទួលស្គាល់បាបកម្មរបស់ពួកគេ និងនៅតែបន្តបួងសួងសុំឲ្យខ្លួនរបស់ពួកគេវិនាសអន្តរាយ រហូតទាល់តែយើងធ្វើឲ្យពួកគេប្រៀបដូចជា ដំណាំដែលគេច្រូតកាត់ដែលងាប់គ្មា នកម្រើកអ្វីទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَا خَلَقْنَا ٱلسَّمَآءَ وَٱلْأَرْضَ وَمَا بَيْنَهُمَا لَـٰعِبِينَ ﴿١٦﴾

ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវាទាំងពីរជាការលេងសើច ទទេៗនោះទេ។ផ្ទុយទៅវិញ យើងបង្កើតវាទាំងពីរ នេះ គឺដើម្បីជាភស្តុតាងបង្ហា ញពីសមត្ថភាពរបស់យើងប៉ុណ្ណោះ។

لَوْ أَرَدْنَآ أَن نَّتَّخِذَ لَهْوًۭا لَّٱتَّخَذْنَـٰهُ مِن لَّدُنَّآ إِن كُنَّا فَـٰعِلِينَ ﴿١٧﴾

ប្រសិនបើយើងមានបំណងចង់យកមហេសី ឬបុត្រនោះ ប្រាកដជាយើងនឹងយកវាពីអ្នកដែលនៅក្បែរយើងមិនខានឡើយ។ ក៏ប៉ុន្តែយើងមិនធ្វើដូច្នោះនោះឡើយ ពីព្រោះយើងស្អា តស្អំពីប្រការនោះ។

بَلْ نَقْذِفُ بِٱلْحَقِّ عَلَى ٱلْبَـٰطِلِ فَيَدْمَغُهُۥ فَإِذَا هُوَ زَاهِقٌۭ ۚ وَلَكُمُ ٱلْوَيْلُ مِمَّا تَصِفُونَ ﴿١٨﴾

ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិតដែលយើងបានផ្តល់វាជាវ៉ាហ៊ីទៅកាន់អ្នកនាំសាររបស់យើងទៅលើភាពមិនពិតរបស់ពួកប្រឆាំង ហើយវារលាយសាបសូន្យ។ ពេលនោះ ភាពមិនពិតរបស់ពួកគេក៏បានបាត់បង់ និងសាបសូន្យ។ហើយសម្រាប់ពួកអ្នក(នែអ្នកដែលនិយាយថា អល់ឡោះទ្រង់មានមហេសី និងមានបុត្រ) គឺនឹង វិនាសអន្តរាយ ដោយសារតែពួកអ្នកចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសាកសមនឹងទ្រង់។

وَلَهُۥ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَمَنْ عِندَهُۥ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِۦ وَلَا يَسْتَحْسِرُونَ ﴿١٩﴾

ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយពួកម៉ាឡាអ៊ីកាត់ដែលនៅក្បែទ្រង់ នោះ ពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្កា រៈចំពោះទ្រង់ឡើយ ហើយពួកគេក៏មិនមានការនឿយហត់ក្នុងការគោរពសក្កា រៈចំពោះទ្រង់នោះដែរ។

يُسَبِّحُونَ ٱلَّيْلَ وَٱلنَّهَارَ لَا يَفْتُرُونَ ﴿٢٠﴾

ពួកគេនាំគ្នា លើកតម្កើងអល់ឡោះជាប្រចាំជាប់ជានិច្ចដោយគ្មា នការធុញទ្រាន់នោះឡើយ។

أَمِ ٱتَّخَذُوٓا۟ ءَالِهَةًۭ مِّنَ ٱلْأَرْضِ هُمْ يُنشِرُونَ ﴿٢١﴾

ផ្ទុយទៅវិញ ពួកមុស្ហរីគីនបានយកព្រះនានាក្រៅពីអល់ឡោះធ្វើជាម្ចា ស់ ដែលពួកវាទាំងនោះមិនអាចប្រោសជីវិតដែលស្លាប់ឲ្យរស់ឡើងវិញបានឡើយ។ ដូច្នេះ តើ ពួកគេគោរពចំពោះអ្នកដែលអសមត្ថភាពក្នុងការធ្វើដូច្នោះយ៉ា ងដូចម្តេចទៅ?

لَوْ كَانَ فِيهِمَآ ءَالِهَةٌ إِلَّا ٱللَّهُ لَفَسَدَتَا ۚ فَسُبْحَـٰنَ ٱللَّهِ رَبِّ ٱلْعَرْشِ عَمَّا يَصِفُونَ ﴿٢٢﴾

ប្រសិនបើនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីមានព្រះច្រើនផ្សេងៗគ្នានោះ វាទាំងពីរ(មេឃនិងផែនដី)ច្បាស់ជាអន្តរាយជាមិនខាន ដោយសារតែព្រះទាំង នោះនឹងបែងចែកគ្នា យកធ្វើជាកម្មសិទ្ធិរៀងៗខ្លួន។ តែជាក់ស្តែង គឺវាផ្ទុយពីនោះ។ ជាការពិតណាស់ អល់ឡោះជាម្ចា ស់នៃអារ៉ស្ហនោះ ទ្រង់មហាស្អាតស្អំអំពីអ្វីដែល ពួកគេនិយាយប្រឌិតភូតកុហកដែលចោទថា ទ្រង់មានដៃគូនោះ។ لا يسٔل عما يفعل وهم يسٔلون

لَا يُسْـَٔلُ عَمَّا يَفْعَلُ وَهُمْ يُسْـَٔلُونَ ﴿٢٣﴾

ហើយអល់ឡោះជាម្ចា ស់ គឺទ្រង់តែម្នា ក់គត់ដែលមានសិទ្ធិនៅក្នុងការគ្រប់គ្រង និងការកំណត់របស់ទ្រង់ ដោយគ្មា ននរណាម្នា ក់សួរទ្រង់អំពីអ្វីដែលទ្រង់បានកំណត់ នោះទេ តែទ្រង់ទៅវិញទេដែលជាអ្នកសួរខ្ញុំបម្រើរបស់ទ្រង់ពីទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَمِ ٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةًۭ ۖ قُلْ هَاتُوا۟ بُرْهَـٰنَكُمْ ۖ هَـٰذَا ذِكْرُ مَن مَّعِىَ وَذِكْرُ مَن قَبْلِى ۗ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ٱلْحَقَّ ۖ فَهُم مُّعْرِضُونَ ﴿٢٤﴾

ផ្ទុយទៅវិញ ពួកគេបានយកព្រះផ្សេងក្រៅពីអល់ឡោះមកគោរពសក្ការៈ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកនាំយក នូវអំណះអំណាងរបស់ពួកអ្នកដែលបញ្ជា ក់ពីភាពសាកសមរបស់វា(ព្រះនានា)ក្នុងការគោរពសក្កា រៈចំពោះពួកវាមក។ជាការពិតណាស់ គម្ពីរ(គួរអាន)ដែលគេបាន បញ្ចុះមកកាន់ខ្ញុំ និងបណ្តា គម្ពីរផ្សេងទៀតដែលគេបានបញ្ចុះទៅលើបណ្តា អ្នកនាំសារទាំងឡាយនោះ នៅក្នុងវាមិនមានភស្តុតាងសម្រាប់ពួកអ្នក(ចំពោះការគោរព សក្ការៈចំពោះពួកវា)នោះឡើយ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនភាគច្រើនមិនមានអ្វីជាសំអាងក្រៅភាពល្ងង់ខ្លៅ និងធ្វើតាមគេដោយល្ងិតល្ងង់នោះឡើយ ពីព្រោះ ពួកគេ ពួកគេគឺជាពួកដែលបដិសេធមិនទទួលយកការពិតឡើយ។

وَمَآ أَرْسَلْنَا مِن قَبْلِكَ مِن رَّسُولٍ إِلَّا نُوحِىٓ إِلَيْهِ أَنَّهُۥ لَآ إِلَـٰهَ إِلَّآ أَنَا۠ فَٱعْبُدُونِ ﴿٢٥﴾

ហើយយើងមិនបានតែងតាំងអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថាៈ ជាការពិតណាស់ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែយើងប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើងតែមួយគត់ ហើយចូរពួកអ្នកកុំ ធ្វើស្ហ៊ីរិកនឹងយើងនូវអ្វីមួយឲ្យសោះ។

وَقَالُوا۟ ٱتَّخَذَ ٱلرَّحْمَـٰنُ وَلَدًۭا ۗ سُبْحَـٰنَهُۥ ۚ بَلْ عِبَادٌۭ مُّكْرَمُونَ ﴿٢٦﴾

ហើយពួកមុស្ហរីគីនបាននិយាយថាៈ អល់ឡោះជាម្ចាស់ទ្រង់បានយកពួកម៉ា ឡាអ៊ីកាត់ធ្វើជាបុត្រី(កូនស្រី)។ អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់ អំពីពាក្យប្រឌិតភូតកុហកដែលពួកគេបាននិយាយ។ ផ្ទុយទៅវិញ ពួកម៉ាឡាអ៊ីកាត់នោះ គឺជាខ្ញុំបម្រើរបស់អល់ឡោះដែលត្រូវបានគេលើកតម្កើង និងជាអ្នកជំនិត ចំពោះទ្រង់។

لَا يَسْبِقُونَهُۥ بِٱلْقَوْلِ وَهُم بِأَمْرِهِۦ يَعْمَلُونَ ﴿٢٧﴾

ពួកគេ(ម៉ា ឡាអ៊ីកាត់)មិនហ៊ានផ្តើមសម្តីមុនម្ចាស់របស់ពួកគេនោះទេ ហើយពួកគេក៏មិននិយាយអ្វីនោះដែរ លុះត្រាតែទ្រង់ប្រើពួកគេ(ឲ្យនិយាយ)ប៉ុណ្ណោះ។ ហើយ ពួកគេប្រតិបត្តិតាមបទបញ្ជា របស់ទ្រង់ ដោយពួកគេមិនប្រឆាំងនឹងបទបញ្ជា ណាមួយរបស់ទ្រង់ឡើយ។

يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يَشْفَعُونَ إِلَّا لِمَنِ ٱرْتَضَىٰ وَهُم مِّنْ خَشْيَتِهِۦ مُشْفِقُونَ ﴿٢٨﴾

ទ្រង់ដឹងពីទង្វើរបស់ពួកគេកាលពីមុន និងទង្វើដែលនៅខាងមុខ(ដែលពួកគេនឹងសាង)។ ហើយពួកគេមិនសុំអន្តរាគមន៍ដល់នរណានោះទេ លើកលែងតែដោយ ការអនុញ្ញាតរបស់ទ្រង់សម្រាប់ជនណាដែលអល់ឡោះពេញចិត្តឲ្យធ្វើអន្តរាគមន៍ចំពោះគេប៉ុណ្ណោះ។ ហើយពួកគេប្រុងប្រយ័ត្នដោយកោតខ្លាចទ្រង់។ ហេតុនេះ ពួកគេមិនប្រព្រឹត្តផ្ទុយពីបទបញ្ជា និងបម្រាមរបស់ទ្រង់នោះទេ។

۞ وَمَن يَقُلْ مِنْهُمْ إِنِّىٓ إِلَـٰهٌۭ مِّن دُونِهِۦ فَذَٰلِكَ نَجْزِيهِ جَهَنَّمَ ۚ كَذَٰلِكَ نَجْزِى ٱلظَّـٰلِمِينَ ﴿٢٩﴾

ហើយជនណាម្នា ក់ក្នុងចំណោមពួកម៉ា ឡាអ៊ីកាត់ដែលនិយាយថា “ពិតណាស់ ខ្ញុំគឺជាម្ចា ស់ដែលត្រូវបានគេគោរពសក្កា រៈក្រៅពីអល់ឡោះ”នោះ យើងពិតជានឹងតប ស្នងចំពោះសម្តីដែលគេនិយាយនោះនូវទណ្ឌ កម្មនៃនរកជើហាន់ណាំនាថ្ងៃបរលោកដោយគេស្ថិតនៅទីនោះជាអមតៈ។ ហើយដូចនឹងការតបស្នងនេះដែរ យើងនឹង តបស្នងដល់ពួកដែលបំពានដោយការប្រឆាំង និងការស្ហ៊ីរិកចំពោះអល់ឡោះ។

أَوَلَمْ يَرَ ٱلَّذِينَ كَفَرُوٓا۟ أَنَّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ كَانَتَا رَتْقًۭا فَفَتَقْنَـٰهُمَا ۖ وَجَعَلْنَا مِنَ ٱلْمَآءِ كُلَّ شَىْءٍ حَىٍّ ۖ أَفَلَا يُؤْمِنُونَ ﴿٣٠﴾

يؤمنون តើពួកដែលគ្មា នជំនឿចំពោះអល់ឡោះមិនបានដឹងទេឬថា ជាការពិតណាស់ មេឃជាច្រើនជាន់និងផែនដី វាទាំងពីរគឺធ្លា ប់ស្ថិតនៅជាប់គ្នា ដោយគ្មា នចន្លោះរវាងវា ទាំងពីរនោះទេ។នៅពេលនោះ ទ្រង់ក៏បានបញ្ចុះទឹកភ្លៀងអំពីវា ហើយយើងក៏បានបំបែកវាទាំងពីរចេញពីគ្នា វិញ។ហើយយើងបានបង្កើតចេញពីទឹកដែលធ្លា ក់ចុះពី بلغ គម្ពីរគួរអាន · តាហ្វសៀរ លើមេឃមកកាន់ផែនដីនោះរាល់អ្វីៗទាំងអស់ ដូចជាសត្វពាហនៈ និងរុក្ខជាតិទាំងឡាយ។ ដូច្នេះ តើពួកគេមិនយករឿងនោះធ្វើជាមេរៀន ហើយមានជំនឿ ចំពោះអល់ឡោះជាម្ចា ស់តែមួយទេឬ?

وَجَعَلْنَا فِى ٱلْأَرْضِ رَوَٰسِىَ أَن تَمِيدَ بِهِمْ وَجَعَلْنَا فِيهَا فِجَاجًۭا سُبُلًۭا لَّعَلَّهُمْ يَهْتَدُونَ ﴿٣١﴾

ហើយយើងបានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើនសម្រាប់ទប់លំនឹងវាដើម្បីកុំឲ្យវាញ័ររញ្ជួយដល់អ្នកដែលនៅលើផែនដីនេះ។ ហើយយើងបានបង្កើតឲ្យមាន ផ្លូវជាច្រើនយ៉ា ងធំទូលាយនៅលើផែនដីនេះ សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញនៅក្នុងការធ្វើដំណើ ររបស់ពួកគេឆ្ពោះទៅកាន់គោលដៅដែលពួកគេ ចង់ទៅ។

وَجَعَلْنَا ٱلسَّمَآءَ سَقْفًۭا مَّحْفُوظًۭا ۖ وَهُمْ عَنْ ءَايَـٰتِهَا مُعْرِضُونَ ﴿٣٢﴾

ហើយយើងបានបង្កើតមេឃធ្វើជាដំបូលដែលត្រូវបានការពារពីការធ្លាក់ ដោយវាគ្មានសសរ(សម្រាប់ទ្រ)នោះឡើយ ព្រមទាំងត្រូវបានការពារអំពីការលួច ស្តាប់(របស់ពួកស្ហៃតន)។ តែពួកមុស្ហរីគីនវិញ ចំពោះសញ្ញាភស្តុតាងជាច្រើនដែលមាននៅលើមេឃជាច្រើនជាន់(ដូចជាព្រះអាទិត្យ និងព្រះចន្ទ)នោះ ពួកគេ لបែរជាងាកចេញមិនព្រមយកវាធ្វើជាមេរៀនទៅវិញ។

وَهُوَ ٱلَّذِى خَلَقَ ٱلَّيْلَ وَٱلنَّهَارَ وَٱلشَّمْسَ وَٱلْقَمَرَ ۖ كُلٌّۭ فِى فَلَكٍۢ يَسْبَحُونَ ﴿٣٣﴾

ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបានបង្កើតពេលយប់ដើម្បីសម្រាក និងបានបង្កើតពេលថ្ងៃដើម្បីរកស៊ីទទួលទាន។ ហើយទ្រង់បានបង្កើតព្រះអា ទិត្យជាសញ្ញា បង្ហា ញថាពេលថ្ងៃ និងព្រះចន្ទជាសញ្ញា បង្ហា ញថាជាពេលយប់។ ហើយទាំងព្រះអាទិត្យនិងព្រះចន្ទនោះ គឺពួកវាកំពុងធ្វើដំណើ រតាមគន្លងរបស់វា រៀងៗខ្លួន ដោយវាមិនងាកចេញពីគន្លងរបស់វាឡើយ។

وَمَا جَعَلْنَا لِبَشَرٍۢ مِّن قَبْلِكَ ٱلْخُلْدَ ۖ أَفَإِي۟ن مِّتَّ فَهُمُ ٱلْخَـٰلِدُونَ ﴿٣٤﴾

ហើយយើងមិនបានផ្តល់ឲ្យមនុស្សលោកណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវជីវិតអមតៈនៅលើផែនដីនេះនោះទេ។ ប្រសិនបើជីវិតរបស់អ្នកត្រូវបាន កំណត់(ឲ្យមានទីបញ្ចប់)នៅក្នុងឆាកជីវិតលោកិយនេះ ហើយអ្នកត្រូវស្លាប់នោះ ដូច្នេះ តើពួកគេទាំងនោះអាចនៅគង់វង្សជាអមតៈបន្ទាប់ពីអ្នកឬ? គឺមិនអាចនោះ ទេ។

كُلُّ نَفْسٍۢ ذَآئِقَةُ ٱلْمَوْتِ ۗ وَنَبْلُوكُم بِٱلشَّرِّ وَٱلْخَيْرِ فِتْنَةًۭ ۖ وَإِلَيْنَا تُرْجَعُونَ ﴿٣٥﴾

រាល់ជីវិតទាំងអស់ មិនថាអ្នកមានជំនឿ ឬអ្នកគ្មា នជំនឿនោះទេគឺនឹងភ្លក្សរសជាតិនៃសេចក្តីស្លា ប់នៅក្នុងលោកិយនេះ ហើយយើងនឹងសាកល្បងពួកអ្នក(ឱមនុស្ស លោក)នៅក្នុងជីវិតលោកិយនេះដោយការដាក់កាតព្វកិច្ចនានា ការប្រទានឧបការគុណ និងប្រការអាក្រក់ទាំងឡាយ។ ក្រោយមក បន្ទា ប់ពីពួកអ្នកស្លាប់ទៅ ពួកអ្នក នឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់ មិនមែនត្រឡប់ទៅកាន់អ្នកណាផ្សេងពីយើងនោះទេ ហើយយើងនឹងតបស្នងដល់ពួកអ្នកចំពោះទង្វើរបស់ពួកអ្នកដែល ពួកអ្នកបានសាង។

وَإِذَا رَءَاكَ ٱلَّذِينَ كَفَرُوٓا۟ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَـٰذَا ٱلَّذِى يَذْكُرُ ءَالِهَتَكُمْ وَهُم بِذِكْرِ ٱلرَّحْمَـٰنِ هُمْ كَـٰفِرُونَ ﴿٣٦﴾

ហើយនៅពេលដែលពួកមុស្ហរីគីនទាំងនោះបានឃើញអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយចំពោះអ្នកនោះទេ ដោយពួកគេ និយាយថាៈ តើគេ(ព្យាការីមូហាំម៉ា ត់)នេះឬដែលជេរប្រមាថព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្កា រៈនោះ? ហើយជាមួយនឹងការសើចចំអកចំពោះអ្នកនេះ ផងដែរ ពួកគេក៏ជាពួកដែលបដិសេធចំពោះអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេនៃគម្ពីរគួរអានផងដែរ ហើយចំពោះឧបការគុណដែលទ្រង់បានប្រទានដល់ ពួកគេវិញ គឺពួកគេប្រឆាំង(រមិលគុណ)។ ពិតណាស់ ពួកគេសាកសមនឹងទទួលភាពអាប់ឱនបំផុត ដោយសារតែពួកគេប្រមូលផ្តុំទៅដោយប្រការអាក្រក់ទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

خُلِقَ ٱلْإِنسَـٰنُ مِنْ عَجَلٍۢ ۚ سَأُو۟رِيكُمْ ءَايَـٰتِى فَلَا تَسْتَعْجِلُونِ ﴿٣٧﴾

គេបានបង្កើតមនុស្សលោកមក គឺមានលក្ខណៈអន្ទះសារ ដោយពួកគេតែងសុំចង់ឲ្យប្រការអ្វីមួយកើតឡើងមុនពេលវេលាកំណត់របស់វាមកដល់ ហើយក្នុង ចំណោមនោះដែរ គឺពួកមុស្ហរីគីនបានសុំឲ្យគេដាក់ទណ្ឌ កម្មលើពួកគេភ្លា មៗ។ យើងនឹងបង្ហា ញឲ្យពួកអ្នក(នែពួកដែលសុំឲ្យទណ្ឌ កម្មរបស់យើងឆាប់មកដល់)បាន ឃើញនូវអ្វីដែលពួកអ្នកសុំវាឲ្យកើតឡើងនោះ។ ហេតុនេះ ចូរពួកអ្នកកុំសុំឲ្យវាឆាប់មកដល់ពេក ។

وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ ﴿٣٨﴾

ហើយពួកប្រឆាំងដែលបដិសេធចំពោះការពង្រស់មនុស្សឡើងវិញ ពួកគេបាននិយាយក្នុងន័យសុំឲ្យវាឆាប់កើតឡើងថាៈ តើការពង្រស់មនុស្សលោកឲ្យរស់ឡើង វិញដែលពួកអ្នក(ឱអ្នកមូស្លីម)បានសន្យានឹងពួកយើងថានឹងកើតឡើងនោះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកគឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួក អ្នកអះអាងថា វាពិតជានឹងកើតឡើងមែននោះ?

لَوْ يَعْلَمُ ٱلَّذِينَ كَفَرُوا۟ حِينَ لَا يَكُفُّونَ عَن وُجُوهِهِمُ ٱلنَّارَ وَلَا عَن ظُهُورِهِمْ وَلَا هُمْ يُنصَرُونَ ﴿٣٩﴾

ប្រសិនបើពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះបានដឹងពីពេលវេលាដែលពួកគេមិនអាចរុញច្រាន(ការពារ)ភ្លើងនរកចេញពីមុខរបស់ពួកគេ និងពីខ្នងរបស់ពួកគេបាន ហើយនិងគ្មានអ្នកណាដែលអាចជួយការពារទណ្ឌកម្មពីពួកគេបានទេនោះ ប្រសិនពួកគេបានដឹងដូច្នោះនោះ ម្ល៉ោះពួកគេនឹងមិនសុំឲ្យ ទណ្ឌ កម្មនោះឆាប់មកដល់(ពួកគេ)ភ្លា មៗនោះទេ។ بل تأتيهم بغتةفتبهتهم فلا يستطيعون ردها ولا هم ينظرون

بَلْ تَأْتِيهِم بَغْتَةًۭ فَتَبْهَتُهُمْ فَلَا يَسْتَطِيعُونَ رَدَّهَا وَلَا هُمْ يُنظَرُونَ ﴿٤٠﴾

ភ្លើងនរកដែលគេនឹងដាក់ទណ្ឌកម្មពួកគេនឹងវានោះ នឹងមិនមកដល់ពួកគេដោយឲ្យពួកគេដឹងមុននោះទេ ផ្ទុយទៅវិញ វានឹងមកដល់ពួកគេភ្លាមៗ។ ពេលនោះ ពួកគេនឹងមិនមានសមត្ថភាពរុញច្រាន(ទប់ទល់)វាចេញពីពួកគេនោះទេ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលដើម្បីឲ្យពួកគេសារភាពកំហុស ហើយទទួលបាន នូវការអាណិ តស្រឡាញ់(ពីអល់ឡោះ)នោះដែរ។

وَلَقَدِ ٱسْتُهْزِئَ بِرُسُلٍۢ مِّن قَبْلِكَ فَحَاقَ بِٱلَّذِينَ سَخِرُوا۟ مِنْهُم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٤١﴾

ហើយប្រសិនបើក្រុមរបស់អ្នកបានសើចចំអកចំពោះអ្នកនោះ ពិតណាស់ អ្នកមិនមែនជាមនុស្សដំបូងគេនោះទេដែលទទួលរងការសើចចំអកបែបនេះនោះ។ ជាការ ពិតណាស់ បណ្តា អ្នកនាំសារជាច្រើនទៀតមុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ក៏ពួកគេទទួលរងនូវការសើចចំអក(ពីសំណាក់ក្រុមរបស់ពួកគេ)ដូចគ្នាដែរ។ហើយទណ្ឌ កម្មដែលពួកប្រឆាំងធ្លាប់បានសើចចំអកចំពោះវាកាលនៅក្នុងលោកិយនៅពេលដែលបណ្តា អ្នកនាំសាររបស់ពួកគេបានព្រមានបន្លាចពួកគេអំពីវានោះ ក៏បានហ៊ុម ព័ទ្ធពួកគេ។

قُلْ مَن يَكْلَؤُكُم بِٱلَّيْلِ وَٱلنَّهَارِ مِنَ ٱلرَّحْمَـٰنِ ۗ بَلْ هُمْ عَن ذِكْرِ رَبِّهِم مُّعْرِضُونَ ﴿٤٢﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សួរទៅកាន់ពួកដែលសុំឲ្យទណ្ឌកម្មឆាប់កើតឡើងទាំងនោះថាៈ តើមានអ្នកណាដែលអាចការពារពួកអ្នកនៅពេលយប់និងនៅពេល ថ្ងៃអំពីទណ្ឌ កម្ម និងការបំផ្លិចបំផ្លា ញពួកអ្នកដែលម្ចា ស់មហាសប្បុរសទ្រង់មានចេតនាទម្លា ក់ទៅលើពូកអ្នកនោះ? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពី ការំលឹក និងដំបូន្មានរបស់ម្ចាស់ពួកអ្នក ព្រមទាំងងាកចេញពីភស្តុតាងទាំងឡាយរបស់ទ្រង់ ដោយពួកគេមិនយកអ្វីមួយអំពីវាមកត្រិះរិះពិចារណាឡើយ ដោយសារតែភាពល្ងង់ខ្លៅ និងការខ្សោយប្រាជ្ញា របស់ពួកគេ។

أَمْ لَهُمْ ءَالِهَةٌۭ تَمْنَعُهُم مِّن دُونِنَا ۚ لَا يَسْتَطِيعُونَ نَصْرَ أَنفُسِهِمْ وَلَا هُم مِّنَّا يُصْحَبُونَ ﴿٤٣﴾

ឬមួយពួកគេមានព្រះនានាដែលអាចការពារពួកគេពីទណ្ឌកម្មរបស់យើង? ព្រះទាំងនោះ វាមិនមានសមត្ថភាពនឹងជួយខ្លួនឯងដោយការពារគ្រោះថ្នាក់អំពីវា ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្លួនឯងនោះផង។ ដូចនេះ អ្នកដែលមិនអាចជួយដល់ខ្លួនឯងបានផងនោះ តើគេអាចជួយដល់អ្នកដទៃបានយ៉ាងដូច ម្តេច? ហើយពួកវាក៏មិនរួចផុតពីទណ្ឌ កម្មរបស់យើងបាននោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

بَلْ مَتَّعْنَا هَـٰٓؤُلَآءِ وَءَابَآءَهُمْ حَتَّىٰ طَالَ عَلَيْهِمُ ٱلْعُمُرُ ۗ أَفَلَا يَرَوْنَ أَنَّا نَأْتِى ٱلْأَرْضَ نَنقُصُهَا مِنْ أَطْرَافِهَآ ۚ أَفَهُمُ ٱلْغَـٰلِبُونَ ﴿٤٤﴾

ផ្ទុយទៅវិញ យើងបានផ្តល់ភាពសប្បាយរីករាយដល់ពួកប្រឆាំងទាំងនោះ និងបានផ្តល់ភាពសប្បាយរីករាយដល់ជីដូនជីតារបស់ពួកគេតាមរយៈឧបការគុណរបស់ យើងដែលយើងបើកទូលាយចំពោះពួកគេ ជាការល្បួងចំពោះពួកគេ រហូតដល់ពួកគេមានអាយុវែង ហើយពួកគេចាញ់បោកនឹងរឿងនោះ(ឧបការគុណដែល ទ្រង់បើកទូលាយចំពោះពួកគេ) ហើយពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេ។តើពួកដែលចាញ់បោកនឹងឧបការគុណរបស់យើងដែលសុំឲ្យទណ្ឌ កម្ម របស់យើងឆាប់កើតឡើងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានរំដោះយកទឹកដី(ឲ្យអ្នកមានជំនឿ)ពីគ្រប់ទិសទីដោយអំណាចរបស់យើង ហើយ យើងឲ្យអ្នកមានជំនឿយកឈ្នះលើពួកគ្មា នជំនឿ ហើយពួកគេយករឿងនោះធ្វើជាមេរៀនដើម្បីកុំឲ្យវាកើតឡើងចំពោះពួកគេដូចអ្វីដែលមានកើតឡើងចំពោះអ្នក ផ្សេងពីពួកគេនោះ? ពិតណាស់ ពួកគេទាំងនោះមិនមែនជាអ្នកដែលឈ្នះនោះទេ តាមពិតពួកគេគឺជាពួកដែលចាញ់។

قُلْ إِنَّمَآ أُنذِرُكُم بِٱلْوَحْىِ ۚ وَلَا يَسْمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ ﴿٤٥﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ តាមពិត ខ្ញុំគ្រាន់តែដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ពីទណ្ឌ កម្មរបស់អល់ឡោះតាមរយៈវ៉ាហ៊ីដែលម្ចា ស់ របស់ខ្ញុំបានវ៉ាហ៊ីមកកាន់ខ្ញុំប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់នោះ គឺស្តា ប់មិនលឺការពិតនូវអ្វីដែលគេអំពាវនាវពួកគេទៅកាន់វាដោយការស្តា ប់ដែលទទួលយកនោះ ឡើយនៅពេលដែលមានគេដាស់តឿនព្រមានពួកគេពីទណ្ឌ កម្មរបស់អល់ឡោះនោះ។

وَلَئِن مَّسَّتْهُمْ نَفْحَةٌۭ مِّنْ عَذَابِ رَبِّكَ لَيَقُولُنَّ يَـٰوَيْلَنَآ إِنَّا كُنَّا ظَـٰلِمِينَ ﴿٤٦﴾

ហើយប្រសិនបើទណ្ឌ កម្មនៃម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ធ្លា ក់ទៅលើពួកដែលសុំឲ្យទណ្ឌ កម្មកើតឡើងឆាប់ៗនោះតែបន្តិច នៅពេលនោះ ពួកគេប្រាកដ ជានឹងនិយាយថាៈ ឱវិនាសអន្តរាយ និងខាតបង់ហើយពួកយើង!ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងបដិសេធ នូវអ្វីដែលព្យាការីមូហាំម៉ា ត់បាននាំមក។

وَنَضَعُ ٱلْمَوَٰزِينَ ٱلْقِسْطَ لِيَوْمِ ٱلْقِيَـٰمَةِ فَلَا تُظْلَمُ نَفْسٌۭ شَيْـًۭٔا ۖ وَإِن كَانَ مِثْقَالَ حَبَّةٍۢ مِّنْ خَرْدَلٍ أَتَيْنَا بِهَا ۗ وَكَفَىٰ بِنَا حَـٰسِبِينَ ﴿٤٧﴾

حسبين ហើយយើងនឹងដាក់ជញ្ជីងយុត្តិធម៌សម្រាប់មនុស្សលោកនៅថ្ងៃបរលោកដើម្បីថ្លឹងទង្វើរបស់ពួកគេ។ ដូចនេះ គ្មានបុគ្គលណាម្នាក់ត្រូវបានគេបំពាននៅក្នុងថ្ងៃនោះ ដោយការកាត់បន្ថយផលបុណ្យ ឬបង្កើនផលបាបរបស់ពួកគេនោះឡើយ សូម្បីតែទង្វើដែលត្រូវថ្លឹងនោះមានតិចតួច ប្រៀបដូចជាគ្រាប់ស្ពៃក៏ដោយ ក៏គេនាំវាមក ថ្លឹងដែរ។ គ្រប់គ្រាន់ហើយដែលយើងជាអ្នកជំនុំជម្រះ ហើយយើងនឹងជំនុំជម្រះលើទង្វើរបស់ខ្ញុំបម្រើរបស់យើងទាំងអស់។

وَلَقَدْ ءَاتَيْنَا مُوسَىٰ وَهَـٰرُونَ ٱلْفُرْقَانَ وَضِيَآءًۭ وَذِكْرًۭا لِّلْمُتَّقِينَ ﴿٤٨﴾

ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសា និងព្យាការីហារូន នូវគម្ពីរតាវរ៉ត ដែលជាការបែងចែករវាងប្រការពិត និងប្រការដែលមិនពិត ប្រការ ដែលគេអនុញ្ញាត និងប្រការដែលគេហាមឃាត់ និងជាការចង្អុលបង្ហាញសម្រាប់អ្នកដែលមានជំនឿនឹងវា ហើយនិងជាការរំលឹកដល់បណ្តា អ្នកដែលកោតខ្លាច ម្ចា ស់របស់ពួកគេ។

ٱلَّذِينَ يَخْشَوْنَ رَبَّهُم بِٱلْغَيْبِ وَهُم مِّنَ ٱلسَّاعَةِ مُشْفِقُونَ ﴿٤٩﴾

គឺបណ្តា អ្នកដែលខ្លា ចទណ្ឌ កម្មម្ចា ស់របស់ពួកគេដែលពួកគេមានជំនឿចំពោះវា បើទោះបីជាពួកគេមិនដែលឃើញវា(ទណ្ឌ កម្ម)ផ្ទា ល់នឹងភ្នែកក៏ដោយ ហើយពួកគេ ខ្លា ចថ្ងៃបរលោកបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَهَـٰذَا ذِكْرٌۭ مُّبَارَكٌ أَنزَلْنَـٰهُ ۚ أَفَأَنتُمْ لَهُۥ مُنكِرُونَ ﴿٥٠﴾

ហើយគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺជាការរំលឹកសម្រាប់អ្នកដែលចង់យកវាធ្វើជាមេរៀន និងពោរពេញទៅដោយផលប្រយោជន៍ និងប្រការល្អជាច្រើន។ ដូច្នេះ តើទោះបីជាបែបនេះក៏ដោយ ក៏ពួកអ្នកនៅតែបដិសេធចំពោះវា(គម្ពីរគួរអាន) ហើយពួកមិនទទួលស្គាល់នូវអ្វីដែលមាននៅក្នុងវា ហើយនិងមិនអនុវត្តតាមវាទៀតឬ?

۞ وَلَقَدْ ءَاتَيْنَآ إِبْرَٰهِيمَ رُشْدَهُۥ مِن قَبْلُ وَكُنَّا بِهِۦ عَـٰلِمِينَ ﴿٥١﴾

ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីអ៊ីព្រហ៊ីមនូវសញ្ញា ភស្តុតាងទៅលើក្រុមរបស់គេតាំងពីគេនៅក្មេងវ័យហើយយើងដឹងយ៉ា ងច្បាស់អំពីគេ។ហេតុ នេះ យើងក៏បានប្រទានឲ្យគេនូវសញ្ញា ភស្តុតាងទៅលើក្រុមរបស់គេដែលសាកសមនឹងគេ(ព្យាការីអ៊ីព្រហ៊ីម)ដោយការដឹងរបស់យើង ។

إِذْ قَالَ لِأَبِيهِ وَقَوْمِهِۦ مَا هَـٰذِهِ ٱلتَّمَاثِيلُ ٱلَّتِىٓ أَنتُمْ لَهَا عَـٰكِفُونَ ﴿٥٢﴾

នៅពេលដែលគេបាននិយាយទៅកាន់ឪពុករបស់គេ អាហ្សើរ និងក្រុមរបស់គេថាៈ តើរូបបដិមាដែលពួកអ្នកធ្វើវាដោយដៃពួកអ្នកផ្ទាល់ ហើយពួកអ្នកនាំគ្នាគោរព សក្កា រៈចំពោះវាទាំងនោះ គឺជាអ្វី?

قَالُوا۟ وَجَدْنَآ ءَابَآءَنَا لَهَا عَـٰبِدِينَ ﴿٥٣﴾

ក្រុមរបស់គេបានឆ្លើយថាៈ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងគោរពសក្ការៈចំពោះពួកវា(រូបបដិមា)។ ដូច្នេះ ពួកយើងក៏គោរពសក្ការៈចំពោះពួកវាតាម ពួកគាត់ទៅ។

قَالَ لَقَدْ كُنتُمْ أَنتُمْ وَءَابَآؤُكُمْ فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٥٤﴾

ព្យាការីអ៊ីព្រហ៊ីមក៏បានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកដែលធ្វើតាមដូនតា) និងជីដូនជីតារបស់ពួកអ្នក(ដែលពួកអ្នកធ្វើតាម)នោះ គឺស្ថិត នៅក្នុងភាពវង្វេងពីមាគ៌ា ដ៏ត្រឹមត្រូវយ៉ា ងច្បាស់លាស់។

قَالُوٓا۟ أَجِئْتَنَا بِٱلْحَقِّ أَمْ أَنتَ مِنَ ٱللَّـٰعِبِينَ ﴿٥٥﴾

ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ តើអ្នកនាំមកឲ្យពួកយើងនូវការពិតឬ ទើបអ្នកនិយាយបែបនេះ(ដាក់ពួកយើង) ឬមួយអ្នកជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលនិយាយលេងសើច?

قَالَ بَل رَّبُّكُمْ رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ٱلَّذِى فَطَرَهُنَّ وَأَنَا۠ عَلَىٰ ذَٰلِكُم مِّنَ ٱلشَّـٰهِدِينَ ﴿٥٦﴾

ព្យាការីអ៊ីព្រហ៊ីមតបថាៈ ផ្ទុយទៅវិញ ខ្ញុំនាំមកកាន់ពួកអ្នកនូវការពិត មិនមែននិយាយលេងសើចនោះទេ។ ជាការពិតណាស់ ម្ចា ស់របស់អ្នក ទ្រង់គឺជាម្ចា ស់នៃមេឃ ជាច្រើនជាន់និងផែនដី ដែលទ្រង់បានបង្កើតពួកវាដោយគ្មា នគំរូពីមុនទាល់តែសោះ។ ហើយខ្ញុំគឺជាសាក្សីដែលថា ពិតណាស់ ទ្រង់គឺជាម្ចា ស់របស់អ្នក និងជាម្ចា ស់ នៃមេឃជាច្រើនជាន់និងផែនដី ហើយរូបបដិមា(ទាំងអស់)របស់ពួកអ្នកវិញគឺគ្មា នចំណែកអ្វីបន្តិចក្នុងរឿងនេះនោះឡើយ។

وَتَٱللَّهِ لَأَكِيدَنَّ أَصْنَـٰمَكُم بَعْدَ أَن تُوَلُّوا۟ مُدْبِرِينَ ﴿٥٧﴾

ដោយក្រុមរបស់គាត់មិនព្រមស្តា ប់តាមគាត់នោះ ព្យាការីអ៊ីព្រហ៊ីមក៏បាននិយាយថាៈ ខ្ញុំសូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជានឹងរៀបចំគម្រោងការកម្ទេចរូបបដិមាទាំង អស់របស់ពួកអ្នក ទោះបីពួកអ្នកមិនពេញចិត្តក៏ដោយ ក្រោយពីពួកអ្នកចាកចោលពួកវាទៅចូលរួមពិធីបុណ្យរបស់ពួកអ្នកនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فجعلهم جذذا إلا كبيرا لهم لعلهم إليهيرجعون

فَجَعَلَهُمْ جُذَٰذًا إِلَّا كَبِيرًۭا لَّهُمْ لَعَلَّهُمْ إِلَيْهِ يَرْجِعُونَ ﴿٥٨﴾

ពេលនោះ ព្យាការីអ៊ីព្រហ៊ីមក៏បានវាយកម្ទេចរូបបដិមារបស់ពួកគេ រហូតដល់ពួកវាក្លាយជាបំណែកតូចៗ ប៉ុន្តែគាត់ទុករូបបដិមាមួយដែលធំជាងគេ ដើម្បីឲ្យ នៅពេលដែលពួកគេត្រឡប់មក ពួកគេសួរវា(រូបបដិមា) ថាតើអ្នកណាជាអ្នកកម្ទេចពួកវា។

قَالُوا۟ مَن فَعَلَ هَـٰذَا بِـَٔالِهَتِنَآ إِنَّهُۥ لَمِنَ ٱلظَّـٰلِمِينَ ﴿٥٩﴾

នៅពេលដែលពួកគេបានត្រឡប់មក(ពីពិធីបុណ្យ)វិញ ហើយបានឃើញរូបបដិមារបស់ពួកគេត្រូវបានគេវាយកម្ទេចដូច្នេះ ពួកគេក៏សួរគ្នាទៅវិញទៅមកថាៈ តើ អ្នកណាជាអ្នកកម្ទេចព្រះដែលពួកយើងគោរពសក្កា រៈនេះ? ពិតណាស់ អ្នកដែលវាយកម្ទេចវានោះ អ្នកនោះពិតជាស្ថិតក្នុងចំណោមពួកដែលបំពាន ដោយគេមើល ស្រាលចំពោះអ្វីដែលសាកសមនឹងលើកតម្កើង និងធ្វើសក្កា រៈ។ قالواسمعنا فتى يذكرهم يقال له إبرهيم

قَالُوا۟ سَمِعْنَا فَتًۭى يَذْكُرُهُمْ يُقَالُ لَهُۥٓ إِبْرَٰهِيمُ ﴿٦٠﴾

ពួកគេមួយចំនួនបាននិយាយថាៈ ពួកយើងបានឮយុវជនម្នា ក់និយាយអាក្រក់ពីវា(បដិមា) ព្រមទាំងបន្ទា បបន្ថោ កចំពោះវា ដែលគេហៅ(យុវជនម្នា ក់នោះ)ថា អ៊ីព្រហ៊ីម។ ប្រហែលជាគេ ជាអ្នកដែលកម្ទេចពួកវា។

قَالُوا۟ فَأْتُوا۟ بِهِۦ عَلَىٰٓ أَعْيُنِ ٱلنَّاسِ لَعَلَّهُمْ يَشْهَدُونَ ﴿٦١﴾

មេដឹកនាំរបស់ពួកគេបាននិយាយថាៈ ចូរពួកអ្នកនាំអ៊ីព្រហ៊ីមមកនៅចំពោះមុខមហាជន ទាំងឡាយ ដើម្បីឲ្យពួកគេធ្វើជាសាក្សីលើការទទួលស្គាល់របស់គេ(ព្យា ការីអ៊ីព្រហ៊ីម)នូវអ្វីដែលគេបានធ្វើ ហើយការទទួលស្គាល់របស់គេនោះ នឹងក្លា យជាភស្តុតាងសម្រាប់ពួកអ្នកក្នុងការដាក់បន្ទុកលើរូបគេ។

قَالُوٓا۟ ءَأَنتَ فَعَلْتَ هَـٰذَا بِـَٔالِهَتِنَا يَـٰٓإِبْرَٰهِيمُ ﴿٦٢﴾

នៅពេលដែលពួកគេបាននាំព្យាការីអ៊ីព្រហ៊ីមមក ពេលនោះពួកគេក៏បានសួរគាត់ថាៈ តើអ្នកឬដែលបានធ្វើនូវទង្វើដ៏អាក្រក់បែបនេះដាក់រូបបដិមារបស់ពួកយើង ឱអ៊ីព្រហ៊ីម? قال بل فعله كبيرهم هذا فسٔلوهم إن كانواينطقون

قَالَ بَلْ فَعَلَهُۥ كَبِيرُهُمْ هَـٰذَا فَسْـَٔلُوهُمْ إِن كَانُوا۟ يَنطِقُونَ ﴿٦٣﴾

ព្យាការីអ៊ីព្រហ៊ីមក៏បានឆ្លើយតប(ក្នុងន័យចំអកឡកឡឺយចំពោះពួកគេ និងដើម្បីស្តែងពីការអសមត្ថភាពរបស់រូបបដិមារបស់ពួកគេនៅចំពោះមហាជន)ថាៈ ខ្ញុំមិន បានធ្វើដូច្នោះនោះទេ! ផ្ទុយទៅវិញ គឺរូបបដិមាដែលធំជាងគេនោះហើយដែលបានធ្វើ(កម្ទេច)វានោះ។ ហេតុនេះ ចូរពួកអ្នកសួររូបបដិមារបស់ពួកអ្នកចុះ ប្រសិនបើ ពួកវាចេះនិយាយមែននោះ។

فَرَجَعُوٓا۟ إِلَىٰٓ أَنفُسِهِمْ فَقَالُوٓا۟ إِنَّكُمْ أَنتُمُ ٱلظَّـٰلِمُونَ ﴿٦٤﴾

ពេលនោះ ពួកគេក៏បានបែរមកធ្វើការត្រិះរិះពិចារណា និងគិតឡើងវិញ។ ដូច្នេះ វាក៏បានបញ្ជាក់ដល់ពួកគេថា ពិតណាស់ រូបបដិមារបស់ពួកគេ គឺមិនអាចផ្តល់ ប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នា ក់អ្វីបានដែរ។ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលបំពានខណៈដែលពួកគេគោរពសក្កា រៈចំពោះពួកវាក្រៅពីអល់ឡោះ ជាម្ចា ស់នោះ។

ثُمَّ نُكِسُوا۟ عَلَىٰ رُءُوسِهِمْ لَقَدْ عَلِمْتَ مَا هَـٰٓؤُلَآءِ يَنطِقُونَ ﴿٦٥﴾

ក្រោយមក ពួកគេក៏បានត្រឡប់មកវិញដោយសារតែភាពចចេសរឹងរូសនិងប្រឆាំងរបស់ពួកគេ ហើយពួកគេបាននិយាយថាៈ ជាការពិតណាស់ អ្នក(ឱអ៊ីព្រហ៊ីម)ដឹងច្បាស់ហើយថា ជាការពិតណាស់ រូបបដិមាទាំងនោះមិនអាចនិយាយអ្វីបាននោះទេ។ ដូច្នេះ តើអ្នកប្រើឲ្យពួកយើងសួរទៅកាន់ពួកវាយ៉ា ងដូច ម្តេចទៅ?ពួកគេនិយាយដូច្នោះដើម្បីជាលេសសម្រាប់ពួកគេប៉ុណ្ណោះ ប៉ុន្តែ(តាមពិត) វាគឺជាភស្តុតាងប្រឆាំងនឹងពួកគេទៅវិញទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَ أَفَتَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكُمْ شَيْـًۭٔا وَلَا يَضُرُّكُمْ ﴿٦٦﴾

ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់ពួកគេវិញ(ដោយបដិសេធចំពោះពួកគេ)ថាៈ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះរូបបដិមាទាំងនោះផ្សេងពីអល់ឡោះ ដែល ពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកសោះនោះឬ? ពិតប្រាកដណាស់ វាគ្មានសមត្ថភាពក្នុងការការពារខ្លួនរបស់វាអំពី គ្រោះថ្នា ក់ ឬក៏ផ្តល់ផលប្រយោជន៍ដល់ខ្លួនវានោះឡើយ។

أُفٍّۢ لَّكُمْ وَلِمَا تَعْبُدُونَ مِن دُونِ ٱللَّهِ ۖ أَفَلَا تَعْقِلُونَ ﴿٦٧﴾

គួរឲ្យអាម៉ា ស់បំផុតចំពោះពួកអ្នកនិងគួរឲ្យអាម៉ា ស់បំផុតចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្កា រៈចំពោះពួកវាផ្សេងពីអល់ឡោះដែលវា(រូបបដិមា)ទាំង នោះមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នា ក់អ្វីផងនោះ។ដូច្នេះ តើពួកអ្នកមានគិតពិចារណាចំពោះបញ្ហា នេះ ហើយបោះបង់ការគោរពសក្កា រៈ ចំពោះវាដែរឬទេ?

قَالُوا۟ حَرِّقُوهُ وَٱنصُرُوٓا۟ ءَالِهَتَكُمْ إِن كُنتُمْ فَـٰعِلِينَ ﴿٦٨﴾

នៅពេលដែលពួកគេអសមត្ថភាពក្នុងការតទល់ជាមួយនឹងព្យាការីអ៊ីព្រហ៊ីមដោយលើកហេតុផល(មកតទល់)នោះ ពួកគេក៏ប្រើកម្លាំងបាយវិញម្តង ដោយពួកគេ និយាយថាៈ ចូរពួកអ្នកដុតអ៊ីព្រហ៊ីមនឹងភ្លើង ហើយនាំគ្នាជួយសង្គ្រោះរូបបដិមារបស់ពួកអ្នកដែលគេបានបំផ្លាញនិងកម្ទេចវានោះចុះ ប្រសិនបើពួកអ្នកចង់ដាក់ ទណ្ឌ កម្មចំពោះគេនោះ។

قُلْنَا يَـٰنَارُ كُونِى بَرْدًۭا وَسَلَـٰمًا عَلَىٰٓ إِبْرَٰهِيمَ ﴿٦٩﴾

នៅពេលនោះ ពួកគេក៏នាំគ្នាដុតភ្លើង ហើយបោះគាត់ចូលទៅក្នុងភ្លើងនោះ។ ពេលនោះ យើង(អល់ឡោះ)បានមានបន្ទូលថាៈ ឱភ្លើង! ចូរឯងប្រែទៅជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់អ៊ីព្រហ៊ីមចុះ។ខណៈនោះ ភ្លើងក៏ប្រែទៅជាត្រជាក់ ដោយគ្មា នគ្រោះថ្នា ក់អ្វីប៉ះពាល់ដល់គាត់ឡើយ។

وَأَرَادُوا۟ بِهِۦ كَيْدًۭا فَجَعَلْنَـٰهُمُ ٱلْأَخْسَرِينَ ﴿٧٠﴾

ហើយក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម មានបំណងរៀបចំផែនការអាក្រក់ចំពោះគាត់ដោយដុតគាត់(ទាំងរស់) ប៉ុន្តែយើងបានធ្វើឲ្យផែនការរបស់ពួកគេក្លាយជា អសារបង់ ហើយយើងបានធ្វើឲ្យពួកគេជាពួកដែលទទួលរងការបំផ្លា ញនិងជាអ្នកដែលទទួលបរាជ័យ។

وَنَجَّيْنَـٰهُ وَلُوطًا إِلَى ٱلْأَرْضِ ٱلَّتِى بَـٰرَكْنَا فِيهَا لِلْعَـٰلَمِينَ ﴿٧١﴾

ហើយយើងបានជួយសង្គ្រោះគេ(ព្យាការីអ៊ីព្រហ៊ីម) និងបានជួយសង្គ្រោះព្យាការីលូត ហើយយើងបាននាំគេទាំងពីរទៅកាន់ទឹកដីស្ហាមដែលយើងបានប្រទាន ពរជ័យចំពោះទឹកដីនេះ តាមរយៈការតែងតាំងនូវបណ្តា ព្យាការីជាច្រើននៅក្នុងទឹកដី(ស្ហាل ម)នេះ និងតាមរយៈការប្រទាននូវប្រការល្អផ្សេងៗជាច្រើននៅក្នុងវា។

وَوَهَبْنَا لَهُۥٓ إِسْحَـٰقَ وَيَعْقُوبَ نَافِلَةًۭ ۖ وَكُلًّۭا جَعَلْنَا صَـٰلِحِينَ ﴿٧٢﴾

ហើយយើងបានប្រទានព្យាការីអ៊ីស្ហាកដល់គេ(អ៊ីព្រហ៊ីម)នៅពេលដែលគេបានបួងសួងសុំពីម្ចា ស់របស់គេឲ្យប្រទានកូនប្រុសម្នា ក់ និងបានប្រទានព្យាការី យ៉ា ក់កូប(ជាចៅ)បន្ថែមទៀតដល់គេ។ ហើយទាំងព្យាការីអ៊ីព្រហ៊ីម និងកូនប្រុសរបស់គេ ព្យាការីអ៊ីស្ហាក ហើយនិងព្យការីយ៉ា ក់កូប យើងបានធ្វើឲ្យពួកគេក្លាយជា អ្នកដែលសាងទង្វើកុសល គោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចា ស់។

وَجَعَلْنَـٰهُمْ أَئِمَّةًۭ يَهْدُونَ بِأَمْرِنَا وَأَوْحَيْنَآ إِلَيْهِمْ فِعْلَ ٱلْخَيْرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِ ۖ وَكَانُوا۟ لَنَا عَـٰبِدِينَ ﴿٧٣﴾

ហើយយើងបានឲ្យពួកគេក្លា យទៅជាអ្នកដឹកនាំដែលចង្អុលបង្ហា ញមនុស្សទៅកាន់ប្រការល្អ ដោយពួកគេអំពាវនាវមនុស្សទៅកាន់ការគោរពសក្កា រៈ ចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ តាមការអនុញ្ញា តរបស់ទ្រង់។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេថាៈ ចូរពួកអ្នកសាងអំពើល្អ និងប្រតិបតិ្តសឡាតឲ្យបាន بلغ គម្ពីរគួរអាន · តាហ្វសៀរ ពេញលក្ខណៈ ហើយចូរពួកអ្នកបរិច្ចា គហ្សាកាត់។ហើយពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនចំពោះយើង។

وَلُوطًا ءَاتَيْنَـٰهُ حُكْمًۭا وَعِلْمًۭا وَنَجَّيْنَـٰهُ مِنَ ٱلْقَرْيَةِ ٱلَّتِى كَانَت تَّعْمَلُ ٱلْخَبَـٰٓئِثَ ۗ إِنَّهُمْ كَانُوا۟ قَوْمَ سَوْءٍۢ فَـٰسِقِينَ ﴿٧٤﴾

ហើយចំពោះព្យាការីលូតវិញ យើងបានប្រទានឲ្យគេនូវការ(ចេះ)កាត់សេចក្តីរវាងអ្នកដែលមានជម្លោះនឹងគ្នា ហើយយើងក៏បានប្រទានដល់គេនូវចំណេះដឹងអំពី កិច្ចការសាសនារបស់គេផងដែរ។ ហើយយើងបានផ្តល់សុវត្ថិភាពដល់គេពីទណ្ឌកម្មដែលយើងបានទម្លាក់វាទៅលើភូមិស្រុករបស់គេ(គឺភូមិសាទូម) ដែលអ្នកភូមិ នោះបានប្រព្រឹត្តនូវទង្វើស្មោកគ្រោក អសីលធម៌(ស្រឡាញ់ភេទដូចគ្នា)។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលបង្កវិនាសកម្ម ចាកឆ្ងាយពីការគោរពប្រតិបត្តិ ចំពោះម្ចា ស់របស់ពួកគេ។

وَأَدْخَلْنَـٰهُ فِى رَحْمَتِنَآ ۖ إِنَّهُۥ مِنَ ٱلصَّـٰلِحِينَ ﴿٧٥﴾

ហើយយើងបានបញ្ចូលរូបគេ(ព្យាការីលូត)ទៅក្នុងក្តីមេត្តាករុណារបស់យើង ខណៈដែលយើងបានសង្គ្រោះគេពីទណ្ឌកម្មដែលក្រុមរបស់គេទទួលរង។ ពិតប្រាកដ ណាស់ រូបគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលដែលអនុវត្តតាមអ្វីដែលយើងបានបង្គា ប់ប្រើ និងបញ្ឈប់នូវទង្វើទាំងឡាយណាដែលយើងបានហាមឃាត់។

وَنُوحًا إِذْ نَادَىٰ مِن قَبْلُ فَٱسْتَجَبْنَا لَهُۥ فَنَجَّيْنَـٰهُ وَأَهْلَهُۥ مِنَ ٱلْكَرْبِ ٱلْعَظِيمِ ﴿٧٦﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវរឿងរ៉ាវរបស់ព្យាការីនួហ ខណៈដែលគេបានបួងសួងសុំពីអល់ឡោះមុនព្យាការីអ៊ីព្រហ៊ីម និងព្យាការីលូតទៅទៀត ហើយយើងក៏បានទទួលយកនូវការបួងសួងរបស់គេដោយប្រទានដល់គេនូវអ្វីដែលគេបានស្នើសុំ។ ហើយយើងបានសង្គ្រោះគេ និងក្រុមរបស់គេដែលជាអ្នកមាន ជំនឿឲ្យរួចផុតពីគ្រោះមហន្តរាយដ៏ធំធេង(ទឹកជំនន់)។

وَنَصَرْنَـٰهُ مِنَ ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَآ ۚ إِنَّهُمْ كَانُوا۟ قَوْمَ سَوْءٍۢ فَأَغْرَقْنَـٰهُمْ أَجْمَعِينَ ﴿٧٧﴾

ហើយយើងបានសង្គ្រោះគេពីល្បិចកលនៃក្រុមដែលបដិសេធនឹងអ្វីដែលយើងបានពង្រឹងដល់គេតាមរយៈវានៃបណ្តា សញ្ញា ភស្តុតាងទាំងឡាយដែលបញ្ជា ក់ ទៅលើសច្ចភាពរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលបង្កវិនាសកម្ម និងប្រព្រឹត្តអាក្រក់។ ដូច្នេះ យើងក៏បានបំផ្លាញពួកគេទាំងអស់គ្នាដោយ ការលិចលង់។

وَدَاوُۥدَ وَسُلَيْمَـٰنَ إِذْ يَحْكُمَانِ فِى ٱلْحَرْثِ إِذْ نَفَشَتْ فِيهِ غَنَمُ ٱلْقَوْمِ وَكُنَّا لِحُكْمِهِمْ شَـٰهِدِينَ ﴿٧٨﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់)នូវរឿងរ៉ាវរបស់ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គេ ព្យាការីស៊ូឡៃម៉ា ន ខណៈដែលគេទាំងពីរបានកាត់ក្តីចំពោះរឿង ដែលគេបានប្តឹងទៅកាន់អ្នកទាំងពីរ អំពីគូជម្លោះពីរនាក់ ដែលហ្វូងចៀមរបស់បុគ្គលម្នា ក់ក្នុងចំណោមគេទាំងពីរនោះបានចូលទៅក្នុងចម្កា ររបស់បុគ្គលម្នា ក់ទៀត នៅយប់មួយ ហើយបានបំផ្លា ញដំណាំរបស់គេខ្ទេចខ្ទី។ ហើយពិតណាស់ យើងគឺជាសាក្សីទៅលើការកាត់ក្តីរបស់ព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ា ន។ ការកាត់ក្តី របស់គេទាំងពីរមិនអាចលាក់បាំងអ្វីបន្តិចពីយើងនោះឡើយ។

فَفَهَّمْنَـٰهَا سُلَيْمَـٰنَ ۚ وَكُلًّا ءَاتَيْنَا حُكْمًۭا وَعِلْمًۭا ۚ وَسَخَّرْنَا مَعَ دَاوُۥدَ ٱلْجِبَالَ يُسَبِّحْنَ وَٱلطَّيْرَ ۚ وَكُنَّا فَـٰعِلِينَ ﴿٧٩﴾

ក្រោយមក យើងបានឲ្យព្យាការីស៊ូឡៃម៉ា នយល់ពីរឿងក្តីនេះ ដោយឪពុករបស់គេ ព្យាការីហ្ទាវូទ មិនបានយល់នោះទេ។ ហើយទាំងព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃ ម៉ា ន យើងបានផ្តល់ដល់គេនូវភាពជាព្យាការី និងចំណេះដឹងពាក់ព័ន្ធនឹងក្បួនច្បាប់ទាំងឡាយ ដោយយើងមិនបានផ្តល់ឲ្យតែចំពោះព្យាការីស៊ូឡៃម៉ា នតែម្នាក់នោះ ទេ។ ហើយយើងបានធ្វើឲ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងគឺជាអ្នកដែលធ្វើរឿងទាំងនេះ ពោលគឺធ្វើ ឲ្យគេយល់ ផ្តល់នូវភាពឈ្លា សវៃ ចំណេះដឹង និងផ្តល់ភាពងាយស្រួល។

وَعَلَّمْنَـٰهُ صَنْعَةَ لَبُوسٍۢ لَّكُمْ لِتُحْصِنَكُم مِّنۢ بَأْسِكُمْ ۖ فَهَلْ أَنتُمْ شَـٰكِرُونَ ﴿٨٠﴾

ហើយយើងបានបង្រៀនព្យាការីហ្ទាវូទឲ្យចេះធ្វើអាវក្រោះដើម្បីការពារពីការកាប់សម្លា ប់ដោយអាវុធទៅលើខ្លួនប្រាណរបស់ពួកអ្នក តែយើងមិនបានបង្រៀនព្យា ការីស៊ូឡៃម៉ា ន(ឲ្យចេះធ្វើអាវក្រោះ)នោះទេ។ដូច្នេះ តើពួកអ្នក(ឱមនុស្សលោក)ជាអ្នកដែលដឹងគុណចំពោះឧបការគុណដែលអល់ឡោះជាម្ចា ស់ទ្រង់បានប្រទានដ بلغ គម្ពីរគួរអាន · តាហ្វសៀរ ល់ពួកអ្នកនេះដែរឬទេ?

وَلِسُلَيْمَـٰنَ ٱلرِّيحَ عَاصِفَةًۭ تَجْرِى بِأَمْرِهِۦٓ إِلَى ٱلْأَرْضِ ٱلَّتِى بَـٰرَكْنَا فِيهَا ۚ وَكُنَّا بِكُلِّ شَىْءٍ عَـٰلِمِينَ ﴿٨١﴾

ហើយយើងបានផ្តល់ឲ្យព្យាការីស៊ូឡៃម៉ា នអាចបញ្ជា ខ្យល់ដែលបោកបក់យ៉ា ងខ្លាំងទៅតាមបទបញ្ជា របស់គេនៅពេលដែលគេបានប្រើវាឲ្យ(បោកបក់)ទៅកាន់ ទឹកដីស្ហាមដែលយើងបានប្រទានពរជ័យដល់វា តាមរយៈការតែងតាំងនូវបណ្តាព្យាការីជាច្រើននៅលើទឹកដីនោះ និងតាមរយៈការប្រទាននូវប្រការល្អផ្សេងៗជា ច្រើននៅក្នុងវា។ហើយយើងដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយអាចលាក់បាំងពីយើងបានឡើយ។

وَمِنَ ٱلشَّيَـٰطِينِ مَن يَغُوصُونَ لَهُۥ وَيَعْمَلُونَ عَمَلًۭا دُونَ ذَٰلِكَ ۖ وَكُنَّا لَهُمْ حَـٰفِظِينَ ﴿٨٢﴾

ហើយយើងបានបង្កើតឲ្យមានក្នុងចំណោមពពួកស្ហៃតននោះ គឺមានអ្នកដែលជ្រមុជទឹកក្នុងសមុទ្រឲ្យគេ(ព្យាការីស៊ូឡៃម៉ា ន)ដើម្បីរុករកគុជខ្យងនិងអ្វីផ្សេងៗទៀត ហើយនិងធ្វើកិច្ចការផ្សេងពីនេះទៀត ដូចជាការសាងសង់(សំណង់នានា)ជាដើម។ ហើយយើងគឺជាអ្នកដែលថែរក្សាការរៀបចំ និងកិច្ចការងាររបស់ពួកគេ ដោយ គ្មា នអ្វីមួយអំពីរឿងនេះអាចរំលងផុតពី(ការថែរក្សារបស់)យើងបានឡើយ។

۞ وَأَيُّوبَ إِذْ نَادَىٰ رَبَّهُۥٓ أَنِّى مَسَّنِىَ ٱلضُّرُّ وَأَنتَ أَرْحَمُ ٱلرَّٰحِمِينَ ﴿٨٣﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់)នូវរឿងរ៉ាវរបស់ព្យាការីអៃយ៉ូប ខណៈដែលគេបានបួងសួងសុំពីម្ចា ស់របស់គេនៅពេលដែលគេជួបប្រទះនូវការ សាកល្បង(ពីអល់ឡោះ) ដោយគេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានទទួលរងនូវជំងឺឈឺថ្កាត់ និងការបាត់បង់ក្រុមគ្រួសារ ហើយមានតែ ទ្រង់ទេដែលជាអ្នកដែលអាណិ តស្រឡាញ់ជាងគេបំផុត។ហេតុនេះ សូមទ្រង់មេត្តា ធ្វើឲ្យគ្រោះទាំងនេះរសាយចេញពីខ្ញុំផងចុះ។

فَٱسْتَجَبْنَا لَهُۥ فَكَشَفْنَا مَا بِهِۦ مِن ضُرٍّۢ ۖ وَءَاتَيْنَـٰهُ أَهْلَهُۥ وَمِثْلَهُم مَّعَهُمْ رَحْمَةًۭ مِّنْ عِندِنَا وَذِكْرَىٰ لِلْعَـٰبِدِينَ ﴿٨٤﴾

ពេលនោះ យើងក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងបានធ្វើឲ្យគ្រោះដែលគេជួបនោះរសាយចេញពីរូបគេ។ ហើយយើងក៏បានប្រទានឲ្យគេនូវក្រុម គ្រួសារនិងកូនចៅដែលគេបានបាត់បង់នោះវិញ ព្រមទាំងបានប្រទានឲ្យគេដូចអ្វីដែលធ្លាប់មាននៅជាមួយពួកគេ(កាលពីមុន)។ អ្វីដែលយើងបានប្រទានដល់ គេនោះ គឺជាក្តីមេត្តា ករុណាពីយើង និងជាការរំលឹកដល់រាល់អ្នកដែលគោរពតាមអល់ឡោះដោយការគោរពសក្កា រៈ(ចំពោះទ្រង់)ដើម្បីឲ្យគេចេះអត់ធ្មត់ដូចដែលព្យា ل ការីអៃយ៉ូបបានអត់ធ្មត់។

وَإِسْمَـٰعِيلَ وَإِدْرِيسَ وَذَا ٱلْكِفْلِ ۖ كُلٌّۭ مِّنَ ٱلصَّـٰبِرِينَ ﴿٨٥﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីអ៊ីស្មាអែល ព្យការីអ៊ីទ្រីស និងព្យាការីហ្ស៊ុលគីហ្វលី ដែលពួកគេទាំងអស់នោះ សុទ្ធតែស្ថិតក្នុង ចំណោមអ្នកដែលអត់ធ្មត់ចំពោះការសាកល្បង និង(អត់ធ្មត់)លើការបំពេញកាតព្វកិច្ចទាំងឡាយដែលអល់ឡោះជាម្ចា ស់ទ្រង់បានដាក់ទៅលើពួកគេ។

وَأَدْخَلْنَـٰهُمْ فِى رَحْمَتِنَآ ۖ إِنَّهُم مِّنَ ٱلصَّـٰلِحِينَ ﴿٨٦﴾

ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់យើង ដោយយើងបានឲ្យពួកគេក្លាយជាព្យាការី ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋានសួគ៌(នៅថ្ងៃ បរលោក)។ ជាការពិតណាស់ ពួកគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសល ដែលបានគោរពប្រតិបត្តិម្ចាស់របស់ពួកគេ និងជាអ្នក ដែលធ្វើល្អទាំងនៅពេលស្ងា ត់កំបាំង និងពេលលាតត្រដាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَذَا ٱلنُّونِ إِذ ذَّهَبَ مُغَـٰضِبًۭا فَظَنَّ أَن لَّن نَّقْدِرَ عَلَيْهِ فَنَادَىٰ فِى ٱلظُّلُمَـٰتِ أَن لَّآ إِلَـٰهَ إِلَّآ أَنتَ سُبْحَـٰنَكَ إِنِّى كُنتُ مِنَ ٱلظَّـٰلِمِينَ ﴿٨٧﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់អ្នកដែលស្ថិតនៅក្នុងពោះត្រី គឺព្យាការីយូនូស ខណៈដែលគេបានចាកចេញ(ពីភូមិដែលគេត្រូវ អំពាវនាវ)ដោយមិនមានការអនុញ្ញាតពីម្ចាស់របស់គេ ព្រោះតែការខឹងសម្បាចំពោះក្រុមរបស់គេដោយសារតែពួកគេនៅតែបន្តស្ថិតនៅក្នុងការប្រឆាំង ដោយ គេ(ព្យាការីយូនូស)គិតថា យើងមិនចង្អៀតចង្អល់ចំពោះគេដោយដាក់ទណ្ឌ កម្មលើរូបគេដោយសារការចាកចេញរបស់គេ(ពីក្រុមរបស់គេដោយគ្មា នការ អនុញ្ញា តពីអល់ឡោះ)នោះឡើយ។ ក៏ប៉ុន្តែយើងបានសាកល្បងគេ ដោយឲ្យគេចង្អៀតចង្អល់បំផុត ខណៈដែលត្រីបានលេបរូបគេចូលទៅក្នុងពោះ។ នៅពេលនោះ គេក៏បានបួងសួងទាំងដែលគេស្ថិតនៅក្នុងភាពងងឹតនៃពោះត្រី ភាពងងឹតនៃទឹកសមុទ្រ ព្រមទាំងភាពងងឹតនៃពេលយប់ ដោយគេបានទទួលស្គាល់ចំពោះបាបកម្ម របស់គេ និងបានសារភាពទោសកំហុសចំពោះអល់ឡោះជាម្ចា ស់អំពីរឿងនោះ ដោយគេបានបួងសួងថាៈ គ្មា នទេម្ចា ស់ដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពី ទ្រង់។ ទ្រង់មហាស្អា តស្អំ និងមហាខ្ពង់ខ្ពស់បំផុត។ ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែលបំពាននោះ។

فَٱسْتَجَبْنَا لَهُۥ وَنَجَّيْنَـٰهُ مِنَ ٱلْغَمِّ ۚ وَكَذَٰلِكَ نُـۨجِى ٱلْمُؤْمِنِينَ ﴿٨٨﴾

ពេលនោះយើងក៏បានទទួលយកនូវការបួងសួងរបស់គេ ព្រមទាំងបានសង្គ្រោះគេពីទុក្ខព្រួយដ៏ធ្ងង់ធ្ងរនេះ ដោយបញ្ចេញរូបគេពីភាពងងឹត និងពីពោះត្រីវិញ។ ហើយដូចដែលយើងបានរំដោះព្យាការីយូនូសពីទុក្ខព្រួយនេះដែរ យើងនឹងរំដោះបណ្តា អ្នកដែលមានជំនឿទាំងឡាយនៅពេលណាដែលគេធ្លា ក់ក្នុងទុក្ខព្រួយ ហើយ គេបួងសួងមកចំពោះអល់ឡោះ។

وَزَكَرِيَّآ إِذْ نَادَىٰ رَبَّهُۥ رَبِّ لَا تَذَرْنِى فَرْدًۭا وَأَنتَ خَيْرُ ٱلْوَٰرِثِينَ ﴿٨٩﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់)នូវរឿងរ៉ាវរបស់ហ្សាការីយ៉ា ខណៈដែលគេបានបួងសួងសុំពីម្ចាស់របស់គេដោយពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់ មេត្តាកុំទុកខ្ញុំឲ្យនៅម្នាក់ឯងដោយគ្មានកូន(ដើម្បីស្នងត្រកូល)ឲ្យសោះ ខណៈទ្រង់គឺជាអ្នកដែលផ្តល់នូវអ្នកស្នងត្រកូលដែលល្អបំផុត។ ហេតុនេះ សូមទ្រង់មេត្តា ប្រទានដល់ខ្ញុំនូវកូនប្រុសម្នា ក់ដើម្បីឲ្យគេនៅសល់(បន្តវង្សត្រកូល)បន្ទា ប់ពីខ្ញុំផងចុះ។

فَٱسْتَجَبْنَا لَهُۥ وَوَهَبْنَا لَهُۥ يَحْيَىٰ وَأَصْلَحْنَا لَهُۥ زَوْجَهُۥٓ ۚ إِنَّهُمْ كَانُوا۟ يُسَـٰرِعُونَ فِى ٱلْخَيْرَٰتِ وَيَدْعُونَنَا رَغَبًۭا وَرَهَبًۭا ۖ وَكَانُوا۟ لَنَا خَـٰشِعِينَ ﴿٩٠﴾

وكانوا لنا خشعين ពេលនោះ យើងក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងក៏បានប្រទានកូនប្រុសម្នាក់ឲ្យគេ គឺព្យាការីយ៉ះយ៉ា ហើយយើងបានព្យាបាលភរិយារបស់ គេ(ពីជំងឺអារ)។ ដូច្នេះ នាងក៏មានកូនវិញ ក្រោយពីនាងមិនអាចមានកូននោះ។ ជាការពិតណាស់ ព្យាការីហ្សាការីយ៉ា និងប្រពន្ធរបស់គេ ព្រមទាំងកូនរបស់គេ ពួកគេគឺជាអ្នកដែលរួសរាន់ក្នុងការសាងនូវអំពើល្អ ហើយពួកគេបួងសួងមកចំពោះយើងដោយក្តីសង្ឃឹមចំពោះផលបុណ្យដែលនៅជាមួយយើង និង(ដោយ)កោត ខ្លា ចនូវទណ្ឌ កម្មដែលនៅជាមួយយើង។ហើយពួកគេ គឺជាអ្នកដែលឱនលំទោនបំផុតមកចំពោះយើង។

وَٱلَّتِىٓ أَحْصَنَتْ فَرْجَهَا فَنَفَخْنَا فِيهَا مِن رُّوحِنَا وَجَعَلْنَـٰهَا وَٱبْنَهَآ ءَايَةًۭ لِّلْعَـٰلَمِينَ ﴿٩١﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់)នូវរឿងរ៉ាវរបស់ម៉ា រយ៉ាំ(នាងម៉ា រី)ដែលនាងបានរក្សាភាពបរិសុទ្ធរបស់នាងពីប្រការហ្ស៊ីណា ហើយយើងបានបញ្ជូន ម៉ា ឡាអ៊ីកាត់ជីព្រីលទៅកាន់នាង ហើយគេ(ជីព្រីល)បានផ្លុំ(វិញ្ញាណ)ទៅក្នុងខ្លួននាង ហើយនាងក៏មានផ្ទៃពោះ(នូវកូនប្រុសម្នាក់ឈ្មោះ)អ៊ីសា។ ហើយនាង និងកូន ប្រុសរបស់នាង ព្យាការីអ៊ីសា គឺជាសញ្ញាភស្តុតាងសម្រាប់មនុស្សលោកដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះ ហើយពិតណាស់ គ្មានអ្វីមួយដែលទ្រង់អ សមត្ថភាព(ធ្វើវា)នោះឡើយ ខណៈដែលទ្រង់បានបង្កើតរូបគេ(ព្យាការីអ៊ីសា)ដោយគ្មា នឪពុក។

إِنَّ هَـٰذِهِۦٓ أُمَّتُكُمْ أُمَّةًۭ وَٰحِدَةًۭ وَأَنَا۠ رَبُّكُمْ فَٱعْبُدُونِ ﴿٩٢﴾

ជាការពិតណាស់ សាសនារបស់ពួកអ្នក(ឱមនុស្សលោក) គឺជាសាសនាតែមួយគត់ ដែលវានោះគឺ(សាសនាដែល)មានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពោលគឺសាសនាឥស្លា ម ហើយយើងគឺជាម្ចា ស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្កា រៈដោយចិត្តស្មោះសមកចំពោះយើងតែមួយគត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَتَقَطَّعُوٓا۟ أَمْرَهُم بَيْنَهُمْ ۖ كُلٌّ إِلَيْنَا رَٰجِعُونَ ﴿٩٣﴾

ក៏ប៉ុន្តែ មនុស្សលោកបានបែកបាក់គ្នា ដោយមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកឯកទេពនិយម(គោរពព្រះអល់ឡោះតែមួយ) មានអ្នកខ្លះទៀត ជាអ្នកពហុពេទ និយម(គោរពព្រះច្រើន) មានអ្នកដែលគ្មានជំនឿ និងមានអ្នកដែលមានជំនឿ។ ហើយអ្នកទាំងអស់ដែលបែកបាក់គ្នានោះ គឺនឹងវិលត្រឡប់មកកាន់យើង តែមួយគត់នាថ្ងៃបរលោក ហើយយើងនឹងតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ(ដែលពួកគេបានសាង)។

فَمَن يَعْمَلْ مِنَ ٱلصَّـٰلِحَـٰتِ وَهُوَ مُؤْمِنٌۭ فَلَا كُفْرَانَ لِسَعْيِهِۦ وَإِنَّا لَهُۥ كَـٰتِبُونَ ﴿٩٤﴾

ដូច្នេះ ក្នុងចំណោមពួកគេ ជនណាហើយដែលសាងទង្វើកុសល ហើយគេជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយនិងមានជំនឿចំពោះថ្ងៃបរលោកនោះ គឺគេមិនបដិសេធ(បំបាត់)ចំពោះទង្វើកុសលរបស់គេ(ដែលគេបានសាង)នោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ ទ្រង់នឹងថ្លែងអំណរគុណចំពោះផលបុណ្យរបស់គេ(ដែលគេបានសាង) ដោយបន្ថែមវា(ផលបុណ្យ)ទ្វេដងដល់រូបគេ។ ហើយគេនឹងបានឃើញវា(ទង្វើកុសលរបស់ គេ)នៅក្នុងសៀវភៅកំណត់ត្រាទង្វើរបស់គេនាថ្ងៃដែលគេពង្រស់មនុស្សឲ្យរស់ឡើងវិញ(ថ្ងៃបរលោក) ហើយគេនឹងមានភាពសប្បាយរីករាយនឹងវា។

وَحَرَٰمٌ عَلَىٰ قَرْيَةٍ أَهْلَكْنَـٰهَآ أَنَّهُمْ لَا يَرْجِعُونَ ﴿٩٥﴾

ហើយវាមិនអាចទៅរួចឡើយចំពោះអ្នកស្រុកភូមិមួយដែលយើងបានបំផ្លា ញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេក្នុងការដែលពួកគេអាចវិលត្រឡប់ទៅកាន់ លោកិយវិញ(ម្តងទៀត)ដើម្បីពួកគេអាចសារភាពកំហុស ហើយគេទទួលយកនូវការសារភាពកំហុសរបស់ពួកគេនោះ (គឺមិនអាចនោះឡើយ)។

حَتَّىٰٓ إِذَا فُتِحَتْ يَأْجُوجُ وَمَأْجُوجُ وَهُم مِّن كُلِّ حَدَبٍۢ يَنسِلُونَ ﴿٩٦﴾

ពួកគេមិនអាចវិលត្រឡប់មកវិញជារៀងរហូត រហូតទាល់តែគេបើករនាំងរបស់យ៉ា ក់ជូច និងម៉ា ក់ជូច ហើយនៅថ្ងៃនោះ ពួកវានឹងចេញមកយ៉ា ងលឿនពីតាមតំបន់ ខ្ពស់ៗទាំងឡាយ។

وَٱقْتَرَبَ ٱلْوَعْدُ ٱلْحَقُّ فَإِذَا هِىَ شَـٰخِصَةٌ أَبْصَـٰرُ ٱلَّذِينَ كَفَرُوا۟ يَـٰوَيْلَنَا قَدْ كُنَّا فِى غَفْلَةٍۢ مِّنْ هَـٰذَا بَلْ كُنَّا ظَـٰلِمِينَ ﴿٩٧﴾

ហើយថ្ងៃបរលោកបានខិតជិតមកដល់តាមរយៈការចេញមករបស់ពួកវា(យ៉ាក់ជូចនិងម៉ាក់ជូច) ហើយភាពរន្ធត់ និងភាពតានតឹង(នៃថ្ងៃបរលោក)ក៏បានស្តែង ចេញ(ឲ្យពួកគេបានឃើញ)។ ពេលនោះ ពួកគ្មានជំនឿបានបើកភ្នែក(ធំៗ)ដោយសារតែភាពរន្ធត់ និងភាពតានតឹង(នៅក្នុងថ្ងៃនោះ) ដោយពួកគេនិយាយថាៈ វិនាសអន្តរាយហើយពួកយើង! កាលពួកយើងនៅក្នុងលោកិយ ពួកយើងស្ថិតនៅក្នុងការលេងសើច និងមិនរវីរវល់ពីការត្រៀមខ្លួនសម្រាប់ថ្ងៃដ៏ធំធេងនេះនោះទេ។ ផ្ទុយទៅវិញ ពួកយើងគឺជាពួកដែលបំពានដោយការប្រឆាំង និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។

إِنَّكُمْ وَمَا تَعْبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمْ لَهَا وَٰرِدُونَ ﴿٩٨﴾

ពិតប្រាកដណាស់ ពួកអ្នក(នែពួកមុស្ហរីគីន) និងរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះ ព្រមទាំងមនុស្សលោក និងជិន(មួយ ចំនួន)ដែលពេញចិត្តឲ្យពួកអ្នកគោរពសក្ការៈចំពោះពួកវានោះ គឺជាគ្រឿងសម្រាប់ដុតបញ្ឆេះនរកជើហាន់ណាំ។ ពួកអ្នក និងព្រះនានាដែលពួកអ្នកគោរពសក្ការៈ ចំពោះវានោះ នឹងចូលទៅក្នុងវា(ជាអមតៈ)។ ل

لَوْ كَانَ هَـٰٓؤُلَآءِ ءَالِهَةًۭ مَّا وَرَدُوهَا ۖ وَكُلٌّۭ فِيهَا خَـٰلِدُونَ ﴿٩٩﴾

ប្រសិនបើព្រះនានាដែលគេគោរពសក្កា រៈទាំងនេះ គឺជាព្រះជាម្ចា ស់ដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដមែននោះ ពួកវានឹងមិនចូលឋាននរកជាមួយនឹងពួក ដែលគោរពសក្ការៈចំពោះពួកវានោះឡើយ។ ហើយទាំងអ្នកដែលគោរពសក្ការៈចំពោះគេ និងអ្នកដែលត្រូវបានគេគោរពសក្ការៈនោះ គឺនឹងស្ថិតនៅក្នុង ឋាននរក(ទាំងអស់គ្នា ) ដោយពួកគេស្ថិតនៅទីនោះជាអមតៈ គ្មា នថ្ងៃចេញឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ لهم فيها زفير وهم فيها لا يسمعون

لَهُمْ فِيهَا زَفِيرٌۭ وَهُمْ فِيهَا لَا يَسْمَعُونَ ﴿١٠٠﴾

នៅក្នុងឋាននរកនោះ ពួកគេស្រែកថ្នូរយ៉ាងខ្លាំង(ដោយសារតែភាពឈឺចាប់យ៉ាងក្រៃលែងដែលពួកគេទទួលរង)។ ហើយនៅក្នុងឋាននរកនោះ ពួកគេមិនលឺ សម្លេងអ្វីឡើយ ដោយសារតែភាពរន្ធត់និងការភ័យខ្លា ចដែលពួកគេទទួលរងនោះខ្លាំងក្លា បំផុត។

إِنَّ ٱلَّذِينَ سَبَقَتْ لَهُم مِّنَّا ٱلْحُسْنَىٰٓ أُو۟لَـٰٓئِكَ عَنْهَا مُبْعَدُونَ ﴿١٠١﴾

ហើយនៅពេលដែលពួកមុស្ហរីគីននិយាយថា “ជាការពិតណាស់ ព្យាការីអ៊ីសា ហើយនិងម៉ាឡាអ៊ីកាត់ដែលពួកគាត់ត្រូវបានគេគោរពសក្ការៈនោះ នឹងត្រូវចូល ឋាននរកដែរ”នោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថាៈ ជាការពិតណាស់ បណ្តា អ្នកដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់អល់ឡោះថា ពួកគេគឺជាអ្នក ដែលមានសុភមង្គល ដូចជាព្យាការីអ៊ីសា ជាដើមនោះ ពួកគេគឺជាអ្នកដែលត្រូវបានគេបញ្ចៀសឲ្យឆ្ងា យពីភ្លើងនរក។

لَا يَسْمَعُونَ حَسِيسَهَا ۖ وَهُمْ فِى مَا ٱشْتَهَتْ أَنفُسُهُمْ خَـٰلِدُونَ ﴿١٠٢﴾

សំឡេងនៃឋាននរកជើហាន់ណាំនឹងមិនឮទៅដល់ពួកគេឡើយ ហើយពួកគេសើយសុខជាអមតៈនៅក្នុងឧបការគុណ និងភាពសប្បាយរីករាយតាមអ្វីដែលពួកគេ ប្រាថ្នា ចង់បានដោយឧបការគុណនោះគ្មា នទីបញ្ចប់ឡើយ។

لَا يَحْزُنُهُمُ ٱلْفَزَعُ ٱلْأَكْبَرُ وَتَتَلَقَّىٰهُمُ ٱلْمَلَـٰٓئِكَةُ هَـٰذَا يَوْمُكُمُ ٱلَّذِى كُنتُمْ تُوعَدُونَ ﴿١٠٣﴾

ភាពតក់ស្លុតយ៉ា ងក្រៃលែងនៅពេលដែលភ្លើងនរកគ្របដណ្តប់លើពួកឋាននរកនោះមិនបានធ្វើឲ្យពួកគេភ័យខ្លាច ព្រួយបារម្ភឡើយ។ ហើយពួកម៉ា ឡាអ៊ីកាត់បាន ទទួលរាក់ទាក់ អបអរសាទរចំពោះពួកគេដោយពោលថាៈ នេះគឺជាថ្ងៃរបស់ពួកអ្នកដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យាកាលនៅក្នុងលោកិយ ហើយគេបានផ្តល់ ដំណឹ ងរីករាយដល់ពួកអ្នកចំពោះឧបការគុណដែលពួកអ្នកទទួលបាននៅក្នុងវានេះ។

يَوْمَ نَطْوِى ٱلسَّمَآءَ كَطَىِّ ٱلسِّجِلِّ لِلْكُتُبِ ۚ كَمَا بَدَأْنَآ أَوَّلَ خَلْقٍۢ نُّعِيدُهُۥ ۚ وَعْدًا عَلَيْنَآ ۚ إِنَّا كُنَّا فَـٰعِلِينَ ﴿١٠٤﴾

នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាការមូរក្រដាសដើម្បីសរសេរ ហើយយើងនឹងប្រមូលផ្តុំម៉ា ខ្លូកទាំងអស់ក្នុងរូបរាងលក្ខណៈ(ដើម)ដែលពួកគេត្រូវបានគេបង្កើត លើកដំបូងនោះ។ ហើយការសន្យារបស់យើងចំពោះរឿងនោះ គឺជាការសន្យាមួយដ៏ពិតប្រាកដដោយគ្មា នការក្បត់សន្យានោះឡើយ។ ជាការពិតណាស់ យើងគឺជា អ្នកដែលបំពេញតាមការសន្យានូវអ្វីដែលយើងបានសន្យា។

وَلَقَدْ كَتَبْنَا فِى ٱلزَّبُورِ مِنۢ بَعْدِ ٱلذِّكْرِ أَنَّ ٱلْأَرْضَ يَرِثُهَا عِبَادِىَ ٱلصَّـٰلِحُونَ ﴿١٠٥﴾

ហើយជាការពិតណាស់ យើងបានកត់ត្រានៅក្នុងបណ្តា គម្ពីរទាំងឡាយដែលយើងបានបញ្ចុះវាទៅឲ្យបណ្តា អ្នកនាំសារក្រោយពីយើងបានកត់ត្រាវានៅក្នុងឡាវ ហ៊ុលម៉ះហ៊្វូសរួចថាៈ ពិតប្រាកដណាស់ ភពផែនដីនោះ គឺខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលដែលគោរពប្រតិបត្តិចំពោះទ្រង់ជាអ្នកដែលទទួល មត៌ករបស់វា ហើយពួកគេនោះ គឺប្រជាជាតិរបស់ព្យាការីមូហាំម៉ា ត់។ إن فى هذا لبلغا لقوم عبدين

إِنَّ فِى هَـٰذَا لَبَلَـٰغًۭا لِّقَوْمٍ عَـٰبِدِينَ ﴿١٠٦﴾

ជាការពិតណាស់ នៅក្នុងការទូន្មា នដែលយើងបានបញ្ចុះវាមកនោះ គឺជាមេរៀនសម្រាប់ក្រុមដែលគោរពសក្កា រៈចំពោះម្ចា ស់របស់ពួកគេតាមអ្វីដែលទ្រង់បានដាក់ បញ្ញត្តិច្បាប់ទៅលើពួកគេ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីវា។

وَمَآ أَرْسَلْنَـٰكَ إِلَّا رَحْمَةًۭ لِّلْعَـٰلَمِينَ ﴿١٠٧﴾

ហើយយើងមិនបានតែងតាំងអ្នក(ឱព្យាការីមូហាំម៉ា ត់)ធ្វើជាអ្នកនាំសារឡើយ លើកលែងតែដើម្បីជាក្តីមេត្តា ករុណាចំពោះម៉ា ខ្លូកទាំងអស់ប៉ុណ្ណោះ ដោយសារតែអ្នក គឺជាអ្នកដែលយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហា ញដល់មនុស្សលោកនិងរំដោះពួកគេពីទណ្ឌ កម្មរបស់អល់ឡោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قُلْ إِنَّمَا يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَـٰهُكُمْ إِلَـٰهٌۭ وَٰحِدٌۭ ۖ فَهَلْ أَنتُم مُّسْلِمُونَ ﴿١٠٨﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត គេគ្រាន់តែផ្តល់វ៉ាហ៊ីពីម្ចាស់របស់ខ្ញុំមកកាន់ខ្ញុំថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកដែលត្រូវគោរព សក្ការៈដ៏ពិតប្រាកដនោះ គឺជាម្ចាស់តែមួយគត់ ដោយគ្មានស្ហ៊ីរិកនឹងទ្រង់ឡើយ នោះគឺអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរពួកអ្នកប្រគល់ខ្លួនទៅកាន់ការមានជំនឿ ចំពោះទ្រង់ ហើយគោរពប្រតិបត្តិចំពោះទ្រង់ចុះ។

فَإِن تَوَلَّوْا۟ فَقُلْ ءَاذَنتُكُمْ عَلَىٰ سَوَآءٍۢ ۖ وَإِنْ أَدْرِىٓ أَقَرِيبٌ أَم بَعِيدٌۭ مَّا تُوعَدُونَ ﴿١٠٩﴾

ហើយប្រសិនបើពួកទាំងនោះងាកចេញពីអ្វីដែលអ្នកបាននាំមកកាន់ពួកគេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំសូមប្រាប់ពួកអ្នកឲ្យ បានដឹងថា ពិតណាស់ខ្ញុំ និងពួកអ្នក គឺមានភាពស្មើគ្នាចំពោះរឿងនោះ(ពេលដាក់ទណ្ឌកម្ម)។ ហើយខ្ញុំមិនដឹងទេថា តើទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បាន សន្យាចំពោះពួកអ្នក វានឹងធ្លា ក់ទៅលើពួកអ្នកនៅពេលណានោះឡើយ។

إِنَّهُۥ يَعْلَمُ ٱلْجَهْرَ مِنَ ٱلْقَوْلِ وَيَعْلَمُ مَا تَكْتُمُونَ ﴿١١٠﴾

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវពាក្យសម្តីរបស់ពួកអ្នកដែលពួកអ្នកលាតត្រដាងជាចំហ និងដឹងនូវពាក្យសម្តីដែលពួកអ្នកបិទបាំងវា។ គ្មានអ្វីមួយ អាចលាក់បាំងពីទ្រង់ចំពោះរឿងនេះនោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា(ពាក្យសម្តីដែលបាននិយាយ)។ وإن أدرى لعله فتنة ل كم ومتع إلى حين

وَإِنْ أَدْرِى لَعَلَّهُۥ فِتْنَةٌۭ لَّكُمْ وَمَتَـٰعٌ إِلَىٰ حِينٍۢ ﴿١١١﴾

ហើយខ្ញុំក៏មិនដឹងដែរ ប្រហែលការពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកអ្នក គឺជាការសាកល្បងមួយសម្រាប់ពួកអ្នក និងជាការល្បួងដល់ពួកអ្នក ហើយនិងជាការ សប្បាយរីករាយមួយសម្រាប់ពួកអ្នករហូតដល់ពេលកំណត់មួយនៅក្នុងចំណេះដឹងរបស់អល់ឡោះ ដើម្បីឲ្យពួកអ្នកនៅតែបន្តស្ថិតនៅក្នុងភាពប្រឆាំង និងភាព វង្វេងរបស់ពួកអ្នកប៉ុណ្ណោះ។

قَـٰلَ رَبِّ ٱحْكُم بِٱلْحَقِّ ۗ وَرَبُّنَا ٱلرَّحْمَـٰنُ ٱلْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ ﴿١١٢﴾

អ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ា ត់)បានបួងសួងចំពោះម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាវិនិច្ឆ័យរវាងពួកយើង និងក្រុមរបស់ពួកយើង ដែលនៅតែបន្តស្ថិតនៅក្នុងភាពគ្មា នជំនឿនូវការកាត់សេចក្តីដែលប្រកបដោយសច្ចធម៌ផងចុះ។ ហើយចំពោះម្ចា ស់របស់យើងដ៏មហាសប្បុរស(តែមួយគត់)ដែល ពួកយើងសុំឲ្យជួយប្រឆាំងនឹងអ្វីដែលពួកអ្នកបាននិយាយនៃប្រឆាំងនិងការបដិសេធ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Anbiyaa — الأنبياء

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា