طه ﴿١﴾
ត ហា (បានបកស្រាយរួចមកហើយនៅដើមដំបូងនៃជំពូកអាល់ហ្ពា ក៏រ៉ោះ)។
ទំព័រដើម›ការពន្យល់›Taa-Haa (20)
ម៉ាកកះ · 135 វាក្យខណ្ឌ
طه ﴿١﴾
ត ហា (បានបកស្រាយរួចមកហើយនៅដើមដំបូងនៃជំពូកអាល់ហ្ពា ក៏រ៉ោះ)។
مَآ أَنزَلْنَا عَلَيْكَ ٱلْقُرْءَانَ لِتَشْقَىٰٓ ﴿٢﴾
យើងមិនបានបញ្ចុះគម្ពីរគួអានមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដើម្បីជាមូលហេតុធ្វើឲ្យអ្នកលំបាក និងសោកសៅទុក្ខព្រួយចំពោះការងាកចេញនៃក្រុមរបស់អ្នក អំពីការមានជំនឿនឹងអ្នកនោះឡើយ។ إلا تذكرة لمن يخش
إِلَّا تَذْكِرَةًۭ لِّمَن يَخْشَىٰ ﴿٣﴾
យើងមិនបានបញ្ចុះវា(គម្ពីរគួរអាន)ឡើយ លើកលែងតែដើម្បីឲ្យវាក្លា យជាការរំលឹកដល់អ្នកដែលអល់ឡោះជាម្ចា ស់ទ្រង់បានចង្អុលបង្ហា ញពួកគេឲ្យកោតខ្លា ចទ្រង់ ប៉ុណ្ណោះ។
تَنزِيلًۭا مِّمَّنْ خَلَقَ ٱلْأَرْضَ وَٱلسَّمَـٰوَٰتِ ٱلْعُلَى ﴿٤﴾
អ្នកដែលបញ្ចុះវានោះ គឺអល់ឡោះជាម្ចាស់ដែលទ្រង់ជាអ្នកបានបង្កើតផែនដី និងបានបង្កើតមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។ ពិតណាស់ វាគឺជាគម្ពីរគួរអានដ៏ ធំធេង ពីព្រោះវាត្រូវបានបញ្ចុះពីម្ចា ស់ដ៏មហាធំធេង។
ٱلرَّحْمَـٰنُ عَلَى ٱلْعَرْشِ ٱسْتَوَىٰ ﴿٥﴾
ម្ចា ស់មហាសប្បុរស ទ្រង់គង់នៅលើអារ៉ស្ហដ៏ខ្ពង់ខ្ពស់ដែលសាកសមនឹងភាពឧត្តុង្គឧត្តម ខ្ពង់ខ្ពស់របស់ទ្រង់។
لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ وَمَا بَيْنَهُمَا وَمَا تَحْتَ ٱلثَّرَىٰ ﴿٦﴾
អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី ហើយនិងម៉ា ខ្លូកទាំងឡាយដែលនៅក្រោមដី គឺជាកម្មសិទ្ធិរបស់ទ្រង់ ទាំងការបង្កើតការគ្រប់គ្រងនិងការចាត់ចែង។
وَإِن تَجْهَرْ بِٱلْقَوْلِ فَإِنَّهُۥ يَعْلَمُ ٱلسِّرَّ وَأَخْفَى ﴿٧﴾
ហើយទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បញ្ចេញសំឡេង(ខ្លាំងៗ) ឬក៏អ្នកលាក់បាំង (មិនបញ្ចេញសម្លេងខ្លាំងៗ)ក៏ដោយ ក៏អល់ឡោះជាម្ចា ស់ទ្រង់មហាដឹងបំផុត នូវរាល់ប្រការទាំងនោះ ហើយទ្រង់ដឹងការសម្ងាត់ និងអ្វីដែលជាប្រការអាថ៌កំបាំងទាំងឡាយ ដូចជាការគិត(របស់មនុស្ស)ជាដើម ដោយគ្មានអ្វីមួយអំពីរឿងនោះ អាចលាក់បាំងពីទ្រង់បានឡើយ។
ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ۖ لَهُ ٱلْأَسْمَآءُ ٱلْحُسْنَىٰ ﴿٨﴾
អល់ឡោះគឺជាម្ចា ស់(តែមួយគត់)ដែលគ្មា នម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់តែមួយគត់ដែលមានព្រះនាមល្អប្រពៃ និង ពេញលេញបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَهَلْ أَتَىٰكَ حَدِيثُ مُوسَىٰٓ ﴿٩﴾
ហើយជាការពិតណាស់ រឿងរ៉ាវរបស់ព្យាការីមូសាកូនប្រុសរបស់ អ៊ីមរ៉ន បានមកដល់អ្នកហើយ(ឱអ្នកនាំសារមូហាំម៉ា ត់)។
إِذْ رَءَا نَارًۭا فَقَالَ لِأَهْلِهِ ٱمْكُثُوٓا۟ إِنِّىٓ ءَانَسْتُ نَارًۭا لَّعَلِّىٓ ءَاتِيكُم مِّنْهَا بِقَبَسٍ أَوْ أَجِدُ عَلَى ٱلنَّارِ هُدًۭى ﴿١٠﴾
នៅពេលដែលគាត់(ព្យាការីមូសា)បានឃើញពន្លឺភ្លើងមួយនៅក្នុងការធ្វើដំណើររបស់គាត់ ហើយគាត់ក៏បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ ចូរពួកអ្នកឈរ នៅទីកន្លែងរបស់ពួកអ្នកនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថា ខ្ញុំនឹងនាំយកភ្លើងមួយដុំនោះមកបង្កាត់ឲ្យពួកអ្នក ឬក៏ខ្ញុំអាច នឹងជួបនរណាម្នា ក់ដែលនឹងចង្អុលបង្ហា ញផ្លូវដល់ខ្ញុំ។
فَلَمَّآ أَتَىٰهَا نُودِىَ يَـٰمُوسَىٰٓ ﴿١١﴾
ហើយនៅពេលដែលគាត់បានមកដល់ពន្លឺភ្លើងនោះ អល់ឡោះជាម្ចា ស់ក៏បានហៅគាត់ ដោយបន្ទូលរបស់ទ្រង់ថាៈ ឱមូសា!
إِنِّىٓ أَنَا۠ رَبُّكَ فَٱخْلَعْ نَعْلَيْكَ ۖ إِنَّكَ بِٱلْوَادِ ٱلْمُقَدَّسِ طُوًۭى ﴿١٢﴾
ពិតប្រាកដណាស់ យើងគឺជាម្ចាស់របស់អ្នក! ដូច្នេះ ចូរអ្នកដោះស្បែកជើងទាំងពីររបស់អ្នកចេញ ដើម្បីជាការត្រៀមខ្លួនក្នុងការសន្ទនាជាមួយនឹងយើង។ ពិត ប្រាកដណាស់ អ្នកកំពុងស្ថិតនៅក្នុងជ្រលងភ្នំដ៏ពិសិដ្ឋ(គឺជ្រលងភ្នំទូវ៉ា )។
وَأَنَا ٱخْتَرْتُكَ فَٱسْتَمِعْ لِمَا يُوحَىٰٓ ﴿١٣﴾
ហើយយើងបានជ្រើសរើសអ្នក(ឱព្យាការីមូសា)ដើម្បីឲ្យផ្សព្វផ្សាយសាររបស់យើង។ ដូច្នេះ ចូរអ្នកស្ដា ប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ីឲ្យអ្នកចុះ។
إِنَّنِىٓ أَنَا ٱللَّهُ لَآ إِلَـٰهَ إِلَّآ أَنَا۠ فَٱعْبُدْنِى وَأَقِمِ ٱلصَّلَوٰةَ لِذِكْرِىٓ ﴿١٤﴾
ពិតប្រាកដណាស់ យើងគឺជាអល់ឡោះជាម្ចា ស់ ដែលគ្មា នម្ចា ស់ណាផ្សេងដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ដូច្នេះ ចូរអ្នកគោរពសក្កា រៈមក ចំពោះតែមួយគត់ ហើយចូរអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ ដើម្បីជាការរំលឹកដល់យើងនៅក្នុងវា(ក្នុងពេលសឡាតនោះ)។
إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخْفِيهَا لِتُجْزَىٰ كُلُّ نَفْسٍۭ بِمَا تَسْعَىٰ ﴿١٥﴾
ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយចៀសមិនផុតឡើយ។ យើងស្ទើរតែនឹងលាក់បាំងវា(ថ្ងៃបរលោក) ដោយម៉ាខ្លូកទាំងអស់មិនអាចដឹងពីពេលវេលា របស់វានោះឡើយ ក៏ប៉ុន្តែ ពួកគេអាចដឹងពីបណ្តា សញ្ញាទាំងឡាយរបស់វាតាមរយៈការរ៉ាយរ៉ាប់ប្រាប់របស់ព្យាការីដល់ពួកគេ ដើម្បីគេ(អល់ឡោះ)នឹងតបស្នងឲ្យ រាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេបានខិតខំប្រឹងប្រែងធ្វើវា ទាំងអំពើល្អ និងអំពើអាក្រក់។
فَلَا يَصُدَّنَّكَ عَنْهَا مَن لَّا يُؤْمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرْدَىٰ ﴿١٦﴾
ដូច្នេះ ចូរអ្នក(ឱព្យាការីមូសា)កុំបណ្ដោ យឲ្យពួកដែលគ្មានជំនឿនឹងវា(ថ្ងៃបរលោក)ក្នុងចំណោមពួកប្រឆាំង និងពួកដែលធ្វើនូវប្រការដែលគេហាមឃាត់តាមទំនើង ចិត្តខ្លួនឯងនោះមករារាំងអ្នកអំពីការជឿជាក់នឹងវា(ថ្ងៃបរលោក) និងការត្រៀមខ្លួនចំពោះវា(ថ្ងៃបរលោក)ដោយការសាងនូវអំពើល្អ ដែលជាហេតុធ្វើឲ្យអ្នកវិនាស អន្តរាយឲ្យសោះ។ وماتلك بيمينك يموس
وَمَا تِلْكَ بِيَمِينِكَ يَـٰمُوسَىٰ ﴿١٧﴾
ហើយតើអ្វីទៅដែលនៅក្នុងដៃស្ដាំរបស់អ្នកនោះ ឱមូសា? بلغ គម្ពីរគួរអាន · តាហ្វសៀរ قال هى عصاى أتوك ؤاعليها وأهش بها عل غنمى ولى فيها مٔارب أخر
قَالَ هِىَ عَصَاىَ أَتَوَكَّؤُا۟ عَلَيْهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِى وَلِىَ فِيهَا مَـَٔارِبُ أُخْرَىٰ ﴿١٨﴾
ព្យាការីមូសាបានតបថាៈ វាគឺជាដំបង(ឈើច្រត់)របស់ខ្ញុំ ដែលខ្ញុំប្រើវាសម្រាប់ទប់ជំហរក្នុងពេលដើរ និងសម្រាប់អន្រួនដើមឈើដើម្បីឲ្យស្លឹករបស់វាជ្រុះដើម្បី ឲ្យពពែរបស់ខ្ញុំ(ស៊ី) ហើយនិងសម្រាប់ប្រើជាផលប្រយោជន៍ផ្សេងៗទៀតក្រៅពីអ្វីដែលខ្ញុំបានលើកឡើងប្រាប់ទ្រង់(អល់ឡោះ)។ قال ألقها يموس
قَالَ أَلْقِهَا يَـٰمُوسَىٰ ﴿١٩﴾
អល់ឡោះទ្រង់បានមានបន្ទូលថាៈ ចូរអ្នកបោះវាចុះ ឱមូសា! فألقىها فإذا هى حية تسعى
فَأَلْقَىٰهَا فَإِذَا هِىَ حَيَّةٌۭ تَسْعَىٰ ﴿٢٠﴾
ពេលនោះ ព្យាការីមូសាក៏បានបោះវា(ដំបងរបស់គាត់)។រំពេចនោះ វា(ដំបង)ក៏បានក្លា យទៅជាសត្វពស់មួយដែលវារយ៉ា ងរហ័ស និងគួរឲ្យខ្លា ច។
قَالَ خُذْهَا وَلَا تَخَفْ ۖ سَنُعِيدُهَا سِيرَتَهَا ٱلْأُولَىٰ ﴿٢١﴾
អល់ឡោះទ្រង់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ចូរអ្នកចាប់ដំបងនោះមកវិញ ហើយសូមអ្នកកុំខ្លាចចំពោះការដែលវា(ដំបង)ប្រែក្លាយទៅជាសត្វពស់នោះ ឲ្យសោះ។ យើងនឹងត្រឡប់វាឲ្យទៅជាសភាពដូចដើម(ក្លា យជាដំបង)វិញ នៅពេលដែលអ្នកចាប់វាមកវិញនោះ។
وَٱضْمُمْ يَدَكَ إِلَىٰ جَنَاحِكَ تَخْرُجْ بَيْضَآءَ مِنْ غَيْرِ سُوٓءٍ ءَايَةً أُخْرَىٰ ﴿٢٢﴾
ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅក្នុងចំហៀងខ្លួនរបស់អ្នក នោះវានឹងចេញពន្លឺសចែងចាំងដោយមិនមែនដោយសារជំងឺភឿកនោះទេ តែវាគឺជា អច្ឆរិយភាពទីពីររបស់អ្នក។
لِنُرِيَكَ مِنْ ءَايَـٰتِنَا ٱلْكُبْرَى ﴿٢٣﴾
យើងបានបង្ហា ញដល់អ្នកនូវអច្ឆរិយភាពទាំងពីរនេះ គឺដើម្បីយើងនឹងបង្ហា ញឲ្យអ្នក(ឱព្យាការីមូសា)បានឃើញនូវសញ្ញា ភស្តុតាងដ៏ធំធេងរបស់យើងដែលបញ្ជា ក់ពី អានុភាពរបស់យើង និងបញ្ជា ក់ថា ពិតប្រាកដណាស់ អ្នក(ឱព្យាការីមូសា) គឺជាអ្នកនាំសារមកពីអល់ឡោះ។
ٱذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُۥ طَغَىٰ ﴿٢٤﴾
ចូរអ្នក(ឱព្យាការីមូសា)ធ្វើដំណើ រទៅកាន់ហ្វៀរអោនចុះ។ ជាការពិតណាស់ គេគឺជាអ្នកដែលបំពានហួសព្រំដែនដែលគេបានកំណត់ចំពោះភាពគ្មា នជំនឿ ផ្ដា ច់ការ និងប្រឆាំងនឹងអល់ឡោះ។
قَالَ رَبِّ ٱشْرَحْ لِى صَدْرِى ﴿٢٥﴾
ព្យាការីមូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាបើកទូលាយនូវចិត្តរបស់ខ្ញុំ(ឲ្យមានទំនុកចិត្តខ្លួនឯង និងមានភាពក្លាហាន)ផង ដើម្បីឲ្យខ្ញុំអាចអត់ធ្មត់ ចំពោះការធ្វើទុក្ខបុកម្នេញ(ពីសំណាក់ហ្វៀរអោននិងបក្សពួករបស់គេ)ផងចុះ។
وَيَسِّرْ لِىٓ أَمْرِى ﴿٢٦﴾
ហើយសូមទ្រង់មេត្តា សម្រួលកិច្ចការរបស់យើងខ្ញុំឲ្យមានភាពងាយស្រួលដល់ខ្ញុំផង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱحْلُلْ عُقْدَةًۭ مِّن لِّسَانِى ﴿٢٧﴾
ហើយសូមទ្រង់មេត្តា ផ្ដល់សមត្ថភាពក្នុងការនិយាយដល់ខ្ញុំដោយឲ្យខ្ញុំនិយាយច្បាស់ និងប៉ិនប្រសព្វផង។ يفقهوا قولى
يَفْقَهُوا۟ قَوْلِى ﴿٢٨﴾
ដើម្បីឲ្យពួកគេងាយយល់ពាក្យសម្ដីរបស់ខ្ញុំនៅពេលដែលខ្ញុំផ្សព្វផ្សាយនូវសាររបស់ទ្រង់ទៅកាន់ពួកគេនោះផង។
وَٱجْعَل لِّى وَزِيرًۭا مِّنْ أَهْلِى ﴿٢٩﴾
ហើយសូមទ្រង់មេត្តា តែងតាំងជំនួយការម្នា ក់អំពីក្រុមគ្រួសាររបស់ខ្ញុំឲ្យគេជួយនៅក្នុងកិច្ចការរបស់ខ្ញុំផង។ هرون أ خى
هَـٰرُونَ أَخِى ﴿٣٠﴾
គឺហារូន កូនប្រុសរបស់ អ៊ីមរ៉ម ដែលជាបងប្រុសរបស់ខ្ញុំ។
ٱشْدُدْ بِهِۦٓ أَزْرِى ﴿٣١﴾
សូមទ្រង់មេត្តា ពង្រឹងកម្លាំងខ្ញុំនឹងគាត់ផង។
وَأَشْرِكْهُ فِىٓ أَمْرِى ﴿٣٢﴾
ហើយសូមទ្រង់មេត្តា ធ្វើឲ្យគាត់ក្លា យជាដៃគូរួមសហការរបស់ខ្ញុំនៅក្នុងការផ្សព្វផ្សាយសារ(របស់ទ្រង់)ផងចុះ كى نسبحك كثيرا
كَىْ نُسَبِّحَكَ كَثِيرًۭا ﴿٣٣﴾
ដើម្បីឲ្យពួកយើងលើកតម្កើងទ្រង់បានកាន់តែច្រើន ونذكرك كثيرا
وَنَذْكُرَكَ كَثِيرًا ﴿٣٤﴾
ហើយនិងរំលឹកដល់ទ្រង់បានកាន់តែច្រើនផង។ إنك كنت بنا بصيرا
إِنَّكَ كُنتَ بِنَا بَصِيرًۭا ﴿٣٥﴾
ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលឃើញបំផុតចំពោះពួកយើងដោយគ្មា នអ្វីមួយក្នុងចំណោមកិច្ចការរបស់ពួកយើងអាចលាក់បាំងពីទ្រង់បានឡើយ។ قال قد أوتيت سؤلك يموس
قَالَ قَدْ أُوتِيتَ سُؤْلَكَ يَـٰمُوسَىٰ ﴿٣٦﴾
អល់ឡោះជាម្ចា ស់បានមានបន្ទូល(តបទៅកាន់ព្យាការីមូសាវិញ)ថាៈ ជាការពិតណាស់ យើងបានប្រទានឲ្យអ្នកតាមសំណើ រដែលអ្នកបានស្នើសុំហើយឱមូសា! بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَقَدْ مَنَنَّا عَلَيْكَ مَرَّةً أُخْرَىٰٓ ﴿٣٧﴾
ហើយជាការពិតណាស់ យើងបានប្រទានឧបការគុណឲ្យអ្នកម្ដងទៀត។
إِذْ أَوْحَيْنَآ إِلَىٰٓ أُمِّكَ مَا يُوحَىٰٓ ﴿٣٨﴾
ខណៈដែលយើងបានផ្តល់វ៉ា ហ៊ីទៅកាន់ម្ដា យរបស់អ្នក(ព្យាការីមូសា)នូវអ្វីដែលយើងបានផ្ដល់វ៉ា ហ៊ីឲ្យនាងបានដឹងអំពីអ្វីដែលអល់ឡោះបានការពារអ្នកពីកលល្បិច و و របស់ហ្វៀរអោន។
أَنِ ٱقْذِفِيهِ فِى ٱلتَّابُوتِ فَٱقْذِفِيهِ فِى ٱلْيَمِّ فَلْيُلْقِهِ ٱلْيَمُّ بِٱلسَّاحِلِ يَأْخُذْهُ عَدُوٌّۭ لِّى وَعَدُوٌّۭ لَّهُۥ ۚ وَأَلْقَيْتُ عَلَيْكَ مَحَبَّةًۭ مِّنِّى وَلِتُصْنَعَ عَلَىٰ عَيْنِىٓ ﴿٣٩﴾
ى ជាការពិតណាស់ នៅពេលដែលយើងបានផ្ដល់វ៉ាហ៊ីដល់នាងនោះ យើងបានបង្គាប់ប្រើនាងថាៈ បន្ទាប់ពីនាងបានប្រសូតគេ(ព្យាការីមូសា)រួច ចូរនាងដាក់គេទៅ ក្នុងហឹបមួយ ហើយចោលហឹបនោះទៅក្នុងទន្លេ(ទន្លេនីលនៅប្រទេសអេហ្ស៊ីប)ចុះ។ ពេលនោះ ទឹកទន្លេនឹងនាំគេទៅកាន់មាត់ច្រាំងវិញទៅតាមបទបញ្ជារបស់ យើង(អល់ឡោះ) ហើយពេលនោះ សត្រូវរបស់យើងនិងសត្រូវរបស់គេ(ព្យាការីមូសា) គឺហ្វៀរអោននោះ នឹងរើសយកគេ(ទៅចិញ្ចឹម)ហើយ។ ហើយយើងបានផ្ដល់ ឲ្យអ្នក(ព្យាការីមូសា)នូវការស្រឡាញ់ពីយើង ហើយមនុស្សលោកនឹងអាណិតស្រឡាញ់ចំពោះអ្នក និងដើម្បីឲ្យគេ(ហ្វៀនអោន)ចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោមការ ឃ្លាំមើលរបស់យើង និងការថែរក្សា ការការពាររបស់យើង។
إِذْ تَمْشِىٓ أُخْتُكَ فَتَقُولُ هَلْ أَدُلُّكُمْ عَلَىٰ مَن يَكْفُلُهُۥ ۖ فَرَجَعْنَـٰكَ إِلَىٰٓ أُمِّكَ كَىْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ ۚ وَقَتَلْتَ نَفْسًۭا فَنَجَّيْنَـٰكَ مِنَ ٱلْغَمِّ وَفَتَنَّـٰكَ فُتُونًۭا ۚ فَلَبِثْتَ سِنِينَ فِىٓ أَهْلِ مَدْيَنَ ثُمَّ جِئْتَ عَلَىٰ قَدَرٍۢ يَـٰمُوسَىٰ ﴿٤٠﴾
ى ى នៅពេលដែលបងស្រីរបស់អ្នក(ព្យការីមូសា)បានដើរចេញតាមឃ្លាំមើលគ្រប់កន្លែងដែលហឹបនោះបាន(អណ្តែ ត)ទៅ ហើយនាងក៏បាននិយាយទៅកាន់អ្នកដែល បានរើសហឹបនោះថាៈ តើអ្នកចង់ឲ្យខ្ញុំចង្អុលប្រាប់ពួកអ្នកអំពីអ្នកដែលអាចថែរក្សា បំបៅ និងចិញ្ចឹមបីបាច់គេដែរឬទេ? ដូច្នេះ យើង(អល់ឡោះ)បានប្រោសប្រទាន ដល់អ្នក(ព្យាការីមូសា) ដោយយើងបានត្រឡប់អ្នកទៅកាន់ម្ដាយរបស់អ្នកវិញ ដើម្បីឲ្យនាងរីករាយចំពោះការវិលត្រឡប់របស់អ្នកទៅកាន់នាងវិញ និងដើម្បីឲ្យ នាងឈប់ព្រួយបារម្ភពីរឿងរបស់អ្នក។ បន្ទា ប់មក(ពេលដែលអ្នកធំពេញវ័យ) អ្នកបានសម្លា ប់បុរសម្នា ក់ដែលអ្នកបានដាល់គេ(ហើយគេក៏បានស្លាប់) ដោយយើង បានប្រោសប្រទានដល់អ្នកដោយការជួយសង្គ្រោះអ្នកឲ្យរួចផុតពីទណ្ឌ កម្ម(នៃការតាមចាប់ខ្លួនរបស់ទាហានហ្វៀរអោន) ហើយយើងក៏បានជួយសង្គ្រោះអ្នកម្តង ហើយម្តងទៀតអំពីរាល់ការសាកល្បងទាំងឡាយដែលអ្នកបានប្រឈមមុខ។ ហើយអ្នកក៏បានចាកចេញ និងបានរស់នៅអស់រយៈកាលជាច្រើនឆ្នាំជាមួយ ប្រជាជនម៉ា ទយ៉ា ន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមពេលវេលាដែលគេបានកំណត់សម្រាប់អ្នក ដើម្បីឲ្យអ្នកបានសន្ទនាជាមួយនឹងយើង ឱមូសា!
وَٱصْطَنَعْتُكَ لِنَفْسِى ﴿٤١﴾
ហើយយើងបានជ្រើសរើសអ្នកដើម្បីឲ្យអ្នកក្លា យទៅជាអ្នកនាំសារម្នា ក់អំពីយើងដើម្បីឲ្យអ្នកផ្សព្វផ្សាយដល់មនុស្សលោកនូវអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីឲ្យអ្នក។
ٱذْهَبْ أَنتَ وَأَخُوكَ بِـَٔايَـٰتِى وَلَا تَنِيَا فِى ذِكْرِى ﴿٤٢﴾
ចូរអ្នក(ឱព្យាការីមូសា) និងបងប្រុសរបស់អ្នកនាំយកនូវបណ្តា ភស្តុតាងរបស់យើងដែលបញ្ជាក់ពីអានុភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ហើយចូរអ្នកទាំងពីរកុំព្រងើយកន្តើយក្នុងការអំពាវនាវមកកាន់យើង និងការរំលឹកមកចំពោះយើងឲ្យសោះ។
ٱذْهَبَآ إِلَىٰ فِرْعَوْنَ إِنَّهُۥ طَغَىٰ ﴿٤٣﴾
ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោនចុះ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលបំពានហួសព្រំដែនដែលគេបានកំណត់ចំពោះភាពគ្មានជំនឿ ផ្តាច់ការ និងការប្រឆាំង នឹងអល់ឡោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فقولا له قولا لينا لعله يتذكرأو يخش
فَقُولَا لَهُۥ قَوْلًۭا لَّيِّنًۭا لَّعَلَّهُۥ يَتَذَكَّرُ أَوْ يَخْشَىٰ ﴿٤٤﴾
ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន)ដោយប្រើពាក្យសម្ដីទន់ភ្លន់ មិនត្រូវប្រើសម្តីគ្រោតគ្រាតនោះទេ សង្ឃឹមថាគេនឹងទទួលការដាស់តឿន និងកោតខ្លា ចអល់ឡោះ ហើយគេនិងសារភាពកំហុស(ឈប់បំពានតទៅទៀត)។
قَالَا رَبَّنَآ إِنَّنَا نَخَافُ أَن يَفْرُطَ عَلَيْنَآ أَوْ أَن يَطْغَىٰ ﴿٤٥﴾
ព្យាការីមូសា និងព្យាការីហារូនបានតប(ទៅកាន់អល់ឡោះជាម្ចា ស់)ថាៈ ឱម្ចា ស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងខ្លា ចគេ(ហ្វៀរអោន)ដាក់ទណ្ឌ កម្ម(ពួក យើង)ភ្លា មៗមុនពេល(ដែលពួកយើង)បញ្ចប់ការអំពាវនាវចំពោះគេឬក៏គេបំពានព្រំដែនក្នុងការបំពានមកលើពួកយើងដោយការសម្លា ប់ ឬអ្វីផ្សេងទៀត។
قَالَ لَا تَخَافَآ ۖ إِنَّنِى مَعَكُمَآ أَسْمَعُ وَأَرَىٰ ﴿٤٦﴾
អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់គាត់ទាំងពីរថាៈ ចូរអ្នកទាំងពីរកុំភ័យខ្លាចឲ្យសោះ។ ពិតប្រាកដណាស់ យើងស្ថិតនៅជាមួយអ្នកទាំងពីរ ដោយការជួយ និងគាំទ្រ(អ្នកទាំងពីរ) ដោយយើងឮ និងឃើញនូវអ្វីដែលកើតឡើងរវាងអ្នកទាំងពីរជាមួយនឹងគេ(ហ្វៀរអោន)។
فَأْتِيَاهُ فَقُولَآ إِنَّا رَسُولَا رَبِّكَ فَأَرْسِلْ مَعَنَا بَنِىٓ إِسْرَٰٓءِيلَ وَلَا تُعَذِّبْهُمْ ۖ قَدْ جِئْنَـٰكَ بِـَٔايَةٍۢ مِّن رَّبِّكَ ۖ وَٱلسَّلَـٰمُ عَلَىٰ مَنِ ٱتَّبَعَ ٱلْهُدَىٰٓ ﴿٤٧﴾
ដូច្នេះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន)ចុះ ហើយនិយាយទៅកាន់គេថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់ គឺជាអ្នកនាំសារនៃម្ចា ស់របស់អ្នក(ឱហ្វៀរអោន)។ ដូច្នេះ សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលមកឲ្យពួកយើងវិញ ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេដោយការសម្លាប់កូនប្រុសរបស់ពួកគេ ហើយទុកជីវិតកូន ស្រីរបស់ពួកគេទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកឲ្យអ្នកនូវភស្តុតាងអំពីម្ចាស់របស់អ្នកដែលបញ្ជាក់ពីសច្ចភាពរបស់ពួកយើង។ ហើយសូមសុខសន្តិ ភាពពីទណ្ឌ កម្មរបស់អល់ឡោះកើតមានចំពោះជនណាដែលមានជំនឿ និងបានដើរតាមការចង្អុលបង្ហា ញរបស់អល់ឡោះជាម្ចា ស់។
إِنَّا قَدْ أُوحِىَ إِلَيْنَآ أَنَّ ٱلْعَذَابَ عَلَىٰ مَن كَذَّبَ وَتَوَلَّىٰ ﴿٤٨﴾
ជាការពិតណាស់ អល់ឡោះជាម្ចា ស់បានផ្ដល់វ៉ាហ៊ីមកឲ្យយើងយ៉ា ងច្បាស់ថាៈ ពិតប្រាកដណាស់ ទណ្ឌ កម្មទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក នឹងធ្លា ក់ទៅលើ អ្នកដែលបដិសេធនឹងភស្តុតាងរបស់អល់ឡោះ និងបានងាកចេញពីអ្វីដែលបណ្តា អ្នកនាំសារបាននាំមក។ قال فمن ر بكما يموس
قَالَ فَمَن رَّبُّكُمَا يَـٰمُوسَىٰ ﴿٤٩﴾
ហ្វៀរអោនបានតបវិញដោយបដិសេធចំពោះអ្វីគាត់ទាំងពី(ព្យាការីមូសា និងព្យាការីហារូន)បាននាំមកថាៈ ដូច្នេះ តើអ្នកណាជាម្ចា ស់របស់អ្នកទាំងពីរ ដែលអ្នកទាំង ពីរបានអះអាងថា ពិតប្រាកដណាស់ ទ្រង់បានបញ្ជូនអ្នកទាំងពីរមកកាន់យើង(ហ្វៀរអោន)នោះ ឱមូសា?
قَالَ رَبُّنَا ٱلَّذِىٓ أَعْطَىٰ كُلَّ شَىْءٍ خَلْقَهُۥ ثُمَّ هَدَىٰ ﴿٥٠﴾
ព្យាការីមូសាបានតបវិញថាៈ ម្ចាស់របស់ពួកយើង ទ្រង់គឺជាម្ចាស់ដែលបានប្រទានដល់អ្វីៗគ្រប់បែបយ៉ាងនូវរូបរាង និងទ្រង់ទ្រាយដែលសក្តិសមសម្រាប់វា។ បន្ទា ប់មកទ្រង់បានចង្អុលបង្ហា ញម៉ា ខ្លូកទាំងអស់នូវអ្វីដែលទ្រង់បានបង្កើតវាសម្រាប់ពួកគេ(ពីការរស់នៅ)។
قَالَ فَمَا بَالُ ٱلْقُرُونِ ٱلْأُولَىٰ ﴿٥١﴾
ហ្វៀរអោនបាននិយាយថាៈ ហើយចុះរឿងរ៉ាវនៃប្រជាជាតិជំនាន់មុនៗដែលពួកគេធ្លា ប់បានប្រឆាំងនោះយ៉ា ងដូចម្ដេចដែរ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ عِلْمُهَا عِندَ رَبِّى فِى كِتَـٰبٍۢ ۖ لَّا يَضِلُّ رَبِّى وَلَا يَنسَى ﴿٥٢﴾
ព្យាការីមូសាបានតបទៅកាន់ហ្វៀរអោនថាៈ ការដឹងពីអ្វីដែលបានកើតឡើងចំពោះប្រជាជាតិទាំងនោះ គឺមានតែម្ចា ស់របស់ខ្ញុំប៉ុណ្ណោះដែលដឹង ដែលវាត្រូវបានកត់ ត្រាទុកយ៉ា ងច្បាស់លាស់នៅក្នុងឡាវហុលម៉ា សហ៊្វូស។ ម្ចា ស់របស់ខ្ញុំមិនភាន់ច្រឡំនៅក្នុងការដឹងពីរឿងរ៉ាវទាំងនោះឡើយ ហើយទ្រង់ក៏មិនភ្លេចភ្លាំងនូវអ្វីដែលទ្រង់ បានដឹងពីវារួចហើយនោះដែរ។
ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ مَهْدًۭا وَسَلَكَ لَكُمْ فِيهَا سُبُلًۭا وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَأَخْرَجْنَا بِهِۦٓ أَزْوَٰجًۭا مِّن نَّبَاتٍۢ شَتَّىٰ ﴿٥٣﴾
شت ى (ចំណេះដឹងទាំងនោះ) គឺនៅជាមួយនឹងម្ចាស់របស់ខ្ញុំ ដែលទ្រង់គឺជាអ្នកដែលបានបង្កើតផែនដីឲ្យមានសណ្ឋា នរាបស្មើសម្រាប់(ឲ្យពួកអ្នក)រស់នៅលើវា។ ហើយ ទ្រង់បានបង្កើតឲ្យមានផ្លូវល្អៗជាច្រើននៅលើវា(ផែនដី)សម្រាប់ពួកអ្នកធ្វើដំណើរនៅលើវា។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹក ភ្លៀងនោះ យើងបានបញ្ចេញនូវរុក្ខជាតិជាច្រើនប្រភេទខុសៗគ្នា ។
كُلُوا۟ وَٱرْعَوْا۟ أَنْعَـٰمَكُمْ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّأُو۟لِى ٱلنُّهَىٰ ﴿٥٤﴾
ចូរពួកអ្នក(ឱមនុស្សលោក)ទទួលទានអំពីអ្វីដែលយើងបានបញ្ចេញមកសម្រាប់ពួកអ្នកទាំងអស់គ្នា ពីចំណី អាហារដែលល្អ និងឃ្លាលសត្វពាហនៈរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នៅក្នុងការលើកឡើងពីឧបការគុណទាំងនោះ គឺជាភស្តុតាងដែលបញ្ជាក់ពីអានុភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ សម្រាប់អ្នកដែលមានប្រាជ្ញា ចេះគិតពិចារណា។
۞ مِنْهَا خَلَقْنَـٰكُمْ وَفِيهَا نُعِيدُكُمْ وَمِنْهَا نُخْرِجُكُمْ تَارَةً أُخْرَىٰ ﴿٥٥﴾
តាមរយៈដីនៃផែនដីនេះហើយដែលយើងបានបង្កើតឪពុករបស់ពួកអ្នក គឺព្យាការីអាហ្ទាំ ហើយយើងនឹងធ្វើឲ្យពួកអ្នកត្រឡប់ទៅជាដីវិញតាមរយៈការ បញ្ចុះសព(របស់ពួកអ្នក)នៅពេលដែលពួកអ្នកបានស្លាប់ និងតាមរយៈដីនេះដែរ យើងនឹងបញ្ចេញពួកអ្នកពីវា(ដី)ម្ដងទៀតដើម្បីពង្រស់(ពួកអ្នក)ឲ្យរស់ឡើងវិញ នៅថ្ងៃបរលោក។ ولقد أرينهءايتنا كلها فكذب وأبى
وَلَقَدْ أَرَيْنَـٰهُ ءَايَـٰتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ ﴿٥٦﴾
ហើយជាការពិតណាស់ យើងបានបង្ហាញដល់ហ្វៀរអោននូវសញ្ញាភស្តុតាងទាំងប្រាំបួនរបស់យើង ហើយគេក៏បានមើលឃើញវាដែរ តែគេបែរជាបានបដិសេធ នឹងវា ព្រមទាំងបានប្រឆាំងមិនឆ្លើយតបចំពោះការមានជំនឿនឹងអល់ឡោះទៅវិញ។ قال أجئتنا لتخرجنا من أرضنا بسحرك يموس
قَالَ أَجِئْتَنَا لِتُخْرِجَنَا مِنْ أَرْضِنَا بِسِحْرِكَ يَـٰمُوسَىٰ ﴿٥٧﴾
ហ្វៀរអោនបាននិយាយថាៈ តើអ្នក(ព្យាការីមូសា)មកជួបយើងនេះ គឺដើម្បីបណ្ដេ ញយើងចេញពីទឹកដីអេហ្ស៊ីបតាមរយៈមន្តអាគមដែលអ្នកបាននាំមក ដើម្បីឲ្យអ្នក គ្រប់គ្រងលើវាឬ ឱមូសា។
فَلَنَأْتِيَنَّكَ بِسِحْرٍۢ مِّثْلِهِۦ فَٱجْعَلْ بَيْنَنَا وَبَيْنَكَ مَوْعِدًۭا لَّا نُخْلِفُهُۥ نَحْنُ وَلَآ أَنتَ مَكَانًۭا سُوًۭى ﴿٥٨﴾
ដូច្នេះ យើង(ហ្វៀរអោន)ពិតជានឹងនាំមកកាន់អ្នក(ឱមូសា)នូវមន្តអាគមដូចនឹងមន្តអាគមរបស់អ្នកដែរ(ដើម្បីតទល់ជាមួយអ្នក)។ ហេតុនេះ ចូរអ្នកកំណត់រវាង យើងនិងអ្នកនូវពេលវេលានិងទីកន្លែងច្បាស់លាស់មួយដែលគេបានដឹងមក(ដើម្បីពួកយើងតទល់គ្នា) ដែលយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ ហើយវា ត្រូវតែជាកន្លែងមួយដែលនៅចំកណ្ដា លរវាងក្រុមទាំងពីរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ مَوْعِدُكُمْ يَوْمُ ٱلزِّينَةِ وَأَن يُحْشَرَ ٱلنَّاسُ ضُحًۭى ﴿٥٩﴾
ព្យាការីមូសាក៏បានតបទៅកាន់ហ្វៀរអោនថាៈ ពេលវេលានៃការណាត់ជួបគ្នារវាងពួកយើងនិងពួកអ្នកនោះ គឺនៅថ្ងៃបុណ្យ ដោយ(នៅថ្ងៃនោះ) ប្រជាជនមកជួបជុំ គ្នា ប្រារព្វពិធីបុណ្យរបស់ពួកគេនៅពេលថ្ងៃរះ។ فتولى فرعون فجمع كيده ثم أتى
فَتَوَلَّىٰ فِرْعَوْنُ فَجَمَعَ كَيْدَهُۥ ثُمَّ أَتَىٰ ﴿٦٠﴾
ហើយហ្វៀរអោនក៏បានត្រឡប់ទៅវិញ ហើយគេក៏បានប្រមូលអ្នកចេះមន្តអាគម និងរៀបចំល្បិចកលរបស់គេ។ បន្ទាប់មក គេក៏បានមកដល់តាមពេលវេលានិងទី កន្លែងដែលត្រូវបានកំណត់សម្រាប់ការតទល់គ្នា ។
قَالَ لَهُم مُّوسَىٰ وَيْلَكُمْ لَا تَفْتَرُوا۟ عَلَى ٱللَّهِ كَذِبًۭا فَيُسْحِتَكُم بِعَذَابٍۢ ۖ وَقَدْ خَابَ مَنِ ٱفْتَرَىٰ ﴿٦١﴾
ព្យាការីមូសាបានផ្ដល់ដំបូន្មា នដល់គ្រូមន្តអាគមរបស់ហ្វៀរអោនថាៈ ចូរពួកអ្នកប្រុងប្រយ័ត្ន។ចូរពួកអ្នកកុំប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចា ស់ ដោយពួក អ្នកបោកប្រាស់(បំភ័ន្តភ្នែក)មនុស្សលោកតាមរយៈមន្តអាគម ដែលជាហេតុនាំឲ្យទ្រង់បំផ្លាញពួកអ្នកដោយទណ្ឌកម្មដែលមកពីទ្រង់ឲ្យសោះ។ ហើយពួកដែលបាន ប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចា ស់នោះ ពិតជាខាតបង់ជាមិនខាន។
فَتَنَـٰزَعُوٓا۟ أَمْرَهُم بَيْنَهُمْ وَأَسَرُّوا۟ ٱلنَّجْوَىٰ ﴿٦٢﴾
រួចមកគ្រូមន្តអាគមទាំងនោះក៏បានពិភាក្សាគ្នា នៅពេលដែលពួកគេបានឮសំដីរបស់ព្យាការីមូសាហើយពួកគេបានជជែកគ្នា ដោយសម្ងា ត់។
قَالُوٓا۟ إِنْ هَـٰذَٰنِ لَسَـٰحِرَٰنِ يُرِيدَانِ أَن يُخْرِجَاكُم مِّنْ أَرْضِكُم بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ ٱلْمُثْلَىٰ ﴿٦٣﴾
គ្រូមន្តអាគមបាននិយាយគ្នាដោយស្ងាត់ៗថាៈ ពិតប្រាកដណាស់ មូសានិងហារូន គេទាំងពីរនាក់នេះ គឺជាគ្រូមន្តអាគម ដោយគេទាំងពីរមានបំណងចង់បណ្ដេញ ពួកអ្នកចេញពីទឹកដីអេហ្ស៊ីបនេះ តាមរយៈមន្តអាគមរបស់គេទាំងពីរដែលគេទាំងពីរបាននាំមក។ ហើយពួកគេទាំងពីរចង់បំបាត់នូវទំនៀមទម្លា ប់ដ៏ខ្ពង់ខ្ពស់របស់ពួក ف អ្នកក្នុងការរស់នៅ។
فَأَجْمِعُوا۟ كَيْدَكُمْ ثُمَّ ٱئْتُوا۟ صَفًّۭا ۚ وَقَدْ أَفْلَحَ ٱلْيَوْمَ مَنِ ٱسْتَعْلَىٰ ﴿٦٤﴾
ដូច្នេះ ចូរពួកអ្នកវិនិច្ឆ័យចំពោះកិច្ចការរបស់ពួកអ្នកចុះ ហើយចូរពួកអ្នកកុំខ្វែងគំនិតគ្នានៅក្នុងវាឲ្យសោះ។ បន្ទាប់មក ចូរពួកអ្នកមកឈរជាពីរជួរ ហើយចូរពួកអ្នក បោះនូវអ្វីដែលពួកអ្នកមានក្នុងពេលតែមួយ ព្រោះថានៅថ្ងៃនេះ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹងទទួលបានជ័យជម្នះ។
قَالُوا۟ يَـٰمُوسَىٰٓ إِمَّآ أَن تُلْقِىَ وَإِمَّآ أَن نَّكُونَ أَوَّلَ مَنْ أَلْقَىٰ ﴿٦٥﴾
គ្រូមន្តអាគមបាននិយាយទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ចូរអ្នកជ្រើសរើសចុះ ថាតើអ្នកចាប់ផ្ដើមបោះមន្តអាគមដែលអ្នកមានមុន ឬក៏ពួកយើងជាអ្នកចាប់ផ្ដើម បោះមុន?
قَالَ بَلْ أَلْقُوا۟ ۖ فَإِذَا حِبَالُهُمْ وَعِصِيُّهُمْ يُخَيَّلُ إِلَيْهِ مِن سِحْرِهِمْ أَنَّهَا تَسْعَىٰ ﴿٦٦﴾
ព្យាការីមូសាបានតបវិញថាៈ ទេ! ចូរពួកអ្នកបោះនូវអ្វីដែលពួកអ្នកមានមុនចុះ! ពេលនោះ ពួកគេ(គ្រូមន្តអាគម)ក៏បានបោះនូវអ្វីដែលពួកគេមាន ហើយរំពេចនោះ ខ្សែពួរនិងដំបងរបស់ពួកគេដែលពួកគេបានបោះនោះ ក៏បានបំភ័ន្តភ្នែករបស់ព្យាការីមូសាដែលកើតចេញអំពីមន្តអាគមរបស់ពួកគេ(ដែលធ្វើឲ្យគាត់មើលទៅ)ហាក់ បីដូចជាសត្វពស់កំពុងតែវារយ៉ា ងរហ័ស។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فأوجس فى نفسه خيفة م وس
فَأَوْجَسَ فِى نَفْسِهِۦ خِيفَةًۭ مُّوسَىٰ ﴿٦٧﴾
ពេលនោះព្យាការីមូសាក៏មានអារម្មណ៍ ភ័យខ្លា ចនៅក្នុងខ្លួនរបស់គាត់ចំពោះអ្វីដែលពួកគេបានធ្វើ។
قُلْنَا لَا تَخَفْ إِنَّكَ أَنتَ ٱلْأَعْلَىٰ ﴿٦٨﴾
អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីមូសាដើម្បីជាការពង្រឹងដល់គាត់ថាៈ ចូរអ្នកកុំខ្លាចអ្វីដែលពួកគេបានបំភ័ន្ត(ភ្នែក)អ្នកអំពីមន្តអាគមនោះ។ ពិតប្រាកដ ណាស់ អ្នក(ឱព្យាការីមូសា) គឹជាអ្នកដែលមានប្រៀបលើពួកគេ តាមរយៈការទទួលបានជ័យជម្នះ និងការជួយ(ពីអល់ឡោះ)។
وَأَلْقِ مَا فِى يَمِينِكَ تَلْقَفْ مَا صَنَعُوٓا۟ ۖ إِنَّمَا صَنَعُوا۟ كَيْدُ سَـٰحِرٍۢ ۖ وَلَا يُفْلِحُ ٱلسَّاحِرُ حَيْثُ أَتَىٰ ﴿٦٩﴾
ហើយចូរអ្នកបោះដំបងដែលនៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងប្រែក្លា យទៅជាសត្វពស់ដែលវានឹងលេបត្របាក់នូវអ្វីដែលពួកគេបានធ្វើវាអំពីមន្តអាគមនោះជា មិនខាន។ ដូច្នេះ អ្វីដែលពួកគេបានធ្វើនោះ គ្មា នអ្វីក្រៅពីការបោកបញ្ឆោ តរបស់គ្រូមន្តអាគមតែប៉ុណ្ណោះ។ ហើយគ្រូមន្តអាគមមិនអាចទទួលបាន(ជ័យជម្នះ)ដូចអ្វី ដែលពួកគេប្រាថ្នា នោះឡើយ ទោះបីជាគេមកពីទីណាក៏ដោយ។
فَأُلْقِىَ ٱلسَّحَرَةُ سُجَّدًۭا قَالُوٓا۟ ءَامَنَّا بِرَبِّ هَـٰرُونَ وَمُوسَىٰ ﴿٧٠﴾
ពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់ ហើយរំពេចនោះ វាក៏បានប្រែក្លា យទៅជាសត្វពស់ និងបានលេបត្របាក់នូវអ្វីដែលគ្រូមន្តអាគមបានធ្វើវា។ភ្លា ម នោះ គ្រូមន្តអាគមទាំងនោះក៏បានក្រាបស៊ូជូតចំពោះអល់ឡោះនៅពេលដែលពួកគេបានដឹងថាៈ អ្វីដែលព្យាការីមូសាមាននោះ គឺមិនមែនជាមន្តអាគមនោះឡើយ។ តាមពិត វាគឺមកពីអល់ឡោះជាម្ចា ស់។ ពួកគេបាននិយាយថាៈ ពួកយើងមានជំនឿនឹងម្ចា ស់របស់ព្យាការីមូសា និងព្យាការីហារូនហើយ ដែលទ្រង់ជាម្ចា ស់នៃម៉ា ខ្លូក ទាំងអស់។
قَالَ ءَامَنتُمْ لَهُۥ قَبْلَ أَنْ ءَاذَنَ لَكُمْ ۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِى عَلَّمَكُمُ ٱلسِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَـٰفٍۢ وَلَأُصَلِّبَنَّكُمْ فِى جُذُوعِ ٱلنَّخْلِ وَلَتَعْلَمُنَّ أَيُّنَآ أَشَدُّ عَذَابًۭا وَأَبْقَىٰ ﴿٧١﴾
ى ហ្វៀរអោនក៏បានបដិសេធនឹងគ្រូមន្តអាគមទាំងនោះចំពោះការមានជំនឿរបស់ពួកគេ ហើយគេបានគម្រាមពួកគេថាៈ តើពួកអ្នកមានជំនឿនឹងមូសាមុននឹងយើង អនុញ្ញាតឲ្យពួកអ្នកមានជំនឿ(ចំពោះគេ)ឬ? ពិតប្រាកដណាស់ មូសា គឺជាគ្រូរបស់ពួកអ្នក(នែគ្រូមន្តអាគម)ដែលគេបានបង្រៀនមន្តអាគមដល់ពួកអ្នក។ ដូច្នេះ យើងពិតជានឹងកាត់ជើងកាត់ដៃរបស់ពួកអ្នកទាំងអស់ឆ្លា ស់គ្នា ហើយយើងនឹងចងឆ្កា ងរាងកាយរបស់ពួកអ្នកនៅនឹងគល់ល្មើរហូតដល់ពួកអ្នកស្លាប់ ហើយពួកអ្នក នឹងក្លាយជាគំរូដល់អ្នកដទៃ ហើយនៅពេលនោះ ពួកអ្នកពិតជានឹងបានដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលខ្លាំង និងស្ថិតស្ថេរជាងគេខាងដាក់ទណ្ឌកម្ម នោះ ថាតើយើង ឬក៏ម្ចា ស់របស់មូសា?
قَالُوا۟ لَن نُّؤْثِرَكَ عَلَىٰ مَا جَآءَنَا مِنَ ٱلْبَيِّنَـٰتِ وَٱلَّذِى فَطَرَنَا ۖ فَٱقْضِ مَآ أَنتَ قَاضٍ ۖ إِنَّمَا تَقْضِى هَـٰذِهِ ٱلْحَيَوٰةَ ٱلدُّنْيَآ ﴿٧٢﴾
គ្រូមន្តអាគមទាំងនោះក៏បានតបទៅកាន់ហ្វៀរអោនវិញថាៈ ពួកយើងមិនអាចលើកតម្កើងការដើរតាមអ្នក(ឱហ្វៀរអោន)ជាជាងការដើរតាមភស្តុតាងយ៉ា ងច្បាស់ លាស់ដែលបានមកដល់ពួកយើងនោះឡើយ ហើយពួកយើងក៏មិនអាចលើកតម្កើងអ្នកជាងអល់ឡោះជាម្ចា ស់ ដែលជាអ្នកបង្កើតពួកយើងនោះដែរ។ ដូច្នេះ ចូរអ្នក ធ្វើនូវអ្វីដែលអ្នកចង់ធ្វើចំពោះពួកយើងចុះ។ សម្រាប់អ្នក គឺគ្មា នអំណាចអ្វីចំពោះពួកយើងនោះទេ ក្រៅតែពីនៅក្នុងឆាកជីវិត(លោកិយ)ដែលនឹងវិនាសនេះប៉ុណ្ណោះ ហើយអំណាចរបស់អ្នកក៏នឹងបាត់បង់ទៅវិញនោះដែរ។
إِنَّآ ءَامَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَـٰيَـٰنَا وَمَآ أَكْرَهْتَنَا عَلَيْهِ مِنَ ٱلسِّحْرِ ۗ وَٱللَّهُ خَيْرٌۭ وَأَبْقَىٰٓ ﴿٧٣﴾
ពិតប្រាកដណាស់ ពួកយើងមានជំនឿនឹងម្ចាស់របស់ពួកយើងហើយ សង្ឃឹមថាទ្រង់នឹងលុបបំបាត់ចេញពីពួកយើងនូវអំពើល្មើសពីមុនមករបស់ពួកយើងនៃភាព គ្មានជំនឿ និងអ្វីផ្សេងទៀត ហើយនឹងលប់បំបាត់ចេញពីពួកយើងនូវបាបកម្មនៃមន្តអាគមដែលអ្នកបានបង្ខំពួកយើងឲ្យរៀននិងអនុវត្តវា ហើយនិងប្រើវាតទល់ជា មួយនឹងព្យាការីមូសា។ ហើយអល់ឡោះគឺជាអ្នកដែលតបស្នងយ៉ា ងប្រសើរជាងអ្វីដែលអ្នក(ហ្វៀនអោន)បានសន្យានឹងពួកយើងទៅទៀត និងស្ថិតស្ថេរជាងគេខាង بلغ គម្ពីរគួរអាន · តាហ្វសៀរ ដាក់ទណ្ឌ កម្មជាងអ្វីដែលអ្នកបានគម្រាមពួកយើងទៅទៀត។ إنه من يأت ربه مجرما فإن له جهنملا يموت فيها ولا يحي
إِنَّهُۥ مَن يَأْتِ رَبَّهُۥ مُجْرِمًۭا فَإِنَّ لَهُۥ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ ﴿٧٤﴾
ពិតប្រាកដណាស់ ជាក់ស្តែង ជនណាហើយដែលបានមកជួបម្ចា ស់របស់គេនៅថ្ងៃបរលោកក្នុងនាមជាអ្នកដែលប្រឆាំងនឹងអល់ឡោះនោះ ពិតណាស់ សម្រាប់គេគឺ ភ្លើងនរកជើហាន់ណាំ ដោយគេស្ថិតនៅទីនោះជាអមតៈដោយគេមិនអាចស្លាប់ដើម្បីរួចផុតពីទណ្ឌកម្មនោះទេ ហើយក៏មិនអាចរស់នៅក្នុងជីវិតមួយដ៏ល្អប្រសើរ នោះដែរ។
وَمَن يَأْتِهِۦ مُؤْمِنًۭا قَدْ عَمِلَ ٱلصَّـٰلِحَـٰتِ فَأُو۟لَـٰٓئِكَ لَهُمُ ٱلدَّرَجَـٰتُ ٱلْعُلَىٰ ﴿٧٥﴾
ប៉ុន្តែជនណាហើយដែលមកជួបម្ចាស់របស់គេនៅថ្ងៃបរលោក ក្នុងនាមជាអ្នកដែលមានជំនឿនឹងទ្រង់ដែលបានសាងទង្វើកុសលនោះ ពិតណាស់អ្នកទាំងនោះ ពួកគេនឹងទទួលបានលំនៅឋាន និងឋានៈដ៏ខ្ពង់ខ្ពស់(ក្នុងឋានសួគ៌)។
جَنَّـٰتُ عَدْنٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ وَذَٰلِكَ جَزَآءُ مَن تَزَكَّىٰ ﴿٧٦﴾
ឋានៈទាំងនោះ គឺជាឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ការតបស្នងដែលបានលើកឡើងនេះ គឺជាការតបស្នងចំពោះរាល់អ្នកដែលបានសម្អា តខ្លួនរបស់គេអំពីភាពគ្មា នជំនឿនិងអំពើល្មើស។
وَلَقَدْ أَوْحَيْنَآ إِلَىٰ مُوسَىٰٓ أَنْ أَسْرِ بِعِبَادِى فَٱضْرِبْ لَهُمْ طَرِيقًۭا فِى ٱلْبَحْرِ يَبَسًۭا لَّا تَخَـٰفُ دَرَكًۭا وَلَا تَخْشَىٰ ﴿٧٧﴾
ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថាៈ ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ទាំងអស់ធ្វើដំណើរទាំងយប់ចេញពី ទឹកដីអេហ្ស៊ីបដើម្បីកុំឲ្យនរណាម្នាក់បានដឹង។ ហើយបន្ទាប់ពីបានវាយទឹកសមុទ្រនឹងដំបងរួច ចូរអ្នកបង្កើតឲ្យមានផ្លូវស្ងួតមួយសម្រាប់ពួកគេ(ដើម្បីធ្វើ ដំណើ រ)ដោយសុវត្ថិភាពដោយអ្នកមិនត្រូវខ្លា ចហ្វៀនអោននិងពលទាហានរបស់គេតាមទាន់នោះឡើយហើយក៏មិនត្រូវខ្លា ចពីការលិចលង់នៅក្នុងទឹកសមុទ្រនោះ ដែរ។
فَأَتْبَعَهُمْ فِرْعَوْنُ بِجُنُودِهِۦ فَغَشِيَهُم مِّنَ ٱلْيَمِّ مَا غَشِيَهُمْ ﴿٧٨﴾
បន្ទាប់មក ហ្វៀនអោនដែលអមដោយទាហានរបស់គេក៏បានដេញតាមពួកគេ(អម្បូរអ៊ីសា្រអែល) តែទឹកសមុទ្របានគ្របដណ្ដប់គេ(ហ្វៀរអោន) និងបានគ្រប ដណ្ដ ប់ទាហារបស់គេ រហូតដល់ពួកគេលង់ស្លាប់ ដែលគ្មា នរណាម្នា ក់ដឹងពីធាតុពិតរបស់វាក្រៅពីអល់ឡោះឡើយ។ ហើយពួកគេទាំងអស់បានលង់ទឹកស្លាប់និង បានវិនាសអន្តរាយ ហើយព្យាការីមូសានិងអ្នកដែលនៅជាមួយគាត់ទាំងអស់(អម្បូរអ៊ីស្រាអែល)ក៏បានខ្លួនរួច។ وأضل فرعون قومه وما هد
وَأَضَلَّ فِرْعَوْنُ قَوْمَهُۥ وَمَا هَدَىٰ ﴿٧٩﴾
ហើយហ្វៀរអោនបានធ្វើឲ្យក្រុមរបស់គេវង្វេងតាមរយៈការតុបតែងលម្អនូវភាពគ្មានជំនឿដល់ពួកគេ និងបានបោកប្រាស់ពួកគេតាមរយៈប្រការមិនពិត ហើយ គេ(ហ្វៀនអោន)មិនបានចង្អុលបង្ហា ញពួកគេទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវឡើយ។
يَـٰبَنِىٓ إِسْرَٰٓءِيلَ قَدْ أَنجَيْنَـٰكُم مِّنْ عَدُوِّكُمْ وَوَٰعَدْنَـٰكُمْ جَانِبَ ٱلطُّورِ ٱلْأَيْمَنَ وَنَزَّلْنَا عَلَيْكُمُ ٱلْمَنَّ وَٱلسَّلْوَىٰ ﴿٨٠﴾
ហើយយើង(អល់ឡោះ)បានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែល បន្ទាប់ពីយើងបានជួយសង្គ្រោះពួកគេពីហ្វៀរអោននិងទាហានរបស់គេថាៈ ឱអម្បូរអ៊ីស្រាអែល! ជាការពិតណាស់ យើងបានជួយសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកថាៈ ពិតប្រាកដណាស់ យើងនឹងមានបន្ទូលទៅកាន់ព្យា ការីមូសានៅផ្នែកខាងស្ដាំនៃជ្រលងភ្នំតួរ។ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា ជាភេសជ្ជៈដែលមានរសជាតិផ្អែមស្រដៀងនឹងទឹកឃ្មុំ និងសត្វក្រួចដែលមាន រសជាតិឆ្ងា ញ់ទៅឲ្យពួកអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
كُلُوا۟ مِن طَيِّبَـٰتِ مَا رَزَقْنَـٰكُمْ وَلَا تَطْغَوْا۟ فِيهِ فَيَحِلَّ عَلَيْكُمْ غَضَبِى ۖ وَمَن يَحْلِلْ عَلَيْهِ غَضَبِى فَقَدْ هَوَىٰ ﴿٨١﴾
ចូរពួកអ្នកទទួលទានអំពីចំណី អាហារល្អៗដែលគេអនុញ្ញា តដែលយើងបានប្រទានឲ្យពួកអ្នកនេះចុះ ហើយចូរពួកអ្នកកុំបំពានចំពោះអ្វីដែលយើងបានអនុញ្ញា តវា ដល់ពួកអ្នកទៅរកអ្វីដែលយើងបានហាមឃាត់ចំពោះពួកអ្នកឲ្យសោះ ដែលជាហេតុនាំឲ្យការខឹងសម្បារបស់យើងធ្លា ក់ទៅលើពួកអ្នក។ អ្នកណាហើយដែលការខឹង សម្បារបស់យើងធ្លា ក់ទៅលើរូបគេនោះ ពិតណាស់រូបគេនឹងវិនាស ហើយនិងទទួលនូវអពមង្គលទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
وَإِنِّى لَغَفَّارٌۭ لِّمَن تَابَ وَءَامَنَ وَعَمِلَ صَـٰلِحًۭا ثُمَّ ٱهْتَدَىٰ ﴿٨٢﴾
ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោស និងមហាអធ្យាស្រ័យបំផុតចំពោះជនណាដែលបានសារភាពកំហុសមកចំពោះយើង និងមានជំនឿ ព្រមទាំងបានសាងទង្វើកុសល បន្ទា ប់មក គេបានប្រកាន់ខ្ជា ប់លើផ្លូវដែលត្រឹមត្រូវ(រហូតដល់ស្លា ប់)។
۞ وَمَآ أَعْجَلَكَ عَن قَوْمِكَ يَـٰمُوسَىٰ ﴿٨٣﴾
ហើយតើអ្វីដែលធ្វើឲ្យអ្នកប្រញាប់ប្រញាល់ចាកចោលក្រុមរបស់អ្នក ឱមូសា ដោយអ្នកទុកពួកគេចោលនៅខាងក្រោយអ្នកនោះ?
قَالَ هُمْ أُو۟لَآءِ عَلَىٰٓ أَثَرِى وَعَجِلْتُ إِلَيْكَ رَبِّ لِتَرْضَىٰ ﴿٨٤﴾
ព្យាការីមូសាបានឆ្លើយថាៈ ពួកគេទាំងនោះនៅខាងក្រោយខ្ញុំ ហើយពួកគេនឹងតាមទាន់ខ្ញុំ ហើយខ្ញុំបានរួសរាន់មកជួបនឹងទ្រង់មុនក្រុមរបស់ខ្ញុំដើម្បីឲ្យទ្រង់ពេញ ចិត្តមកចំពោះខ្ញុំដោយសារការរួសរាន់របស់ខ្ញុំមកជួបនឹងទ្រង់(មុនពួកគេ)។
قَالَ فَإِنَّا قَدْ فَتَنَّا قَوْمَكَ مِنۢ بَعْدِكَ وَأَضَلَّهُمُ ٱلسَّامِرِىُّ ﴿٨٥﴾
អល់ឡោះទ្រង់បានមានបន្ទូលថាៈ ដូច្នេះ ពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់អ្នកដែលអ្នកបានទុកចោលពួកគេឲ្យនៅពីក្រោយអ្នកដោយការគោរព សក្ការៈចំពោះរូបសំណាក់កូនគោ។ ហើយជាការពិតណាស់ សាមីរីបានអំពាវនាវពួកគេឲ្យគោរពសក្ការៈចំពោះវា(រូបសំណាក់កូនគោ) ហើយគេក៏បានធ្វើឲ្យពួកគេ វង្វេងដោយការធ្វើដូច្នោះ។
فَرَجَعَ مُوسَىٰٓ إِلَىٰ قَوْمِهِۦ غَضْبَـٰنَ أَسِفًۭا ۚ قَالَ يَـٰقَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا ۚ أَفَطَالَ عَلَيْكُمُ ٱلْعَهْدُ أَمْ أَرَدتُّمْ أَن يَحِلَّ عَلَيْكُمْ غَضَبٌۭ مِّن رَّبِّكُمْ فَأَخْلَفْتُم مَّوْعِدِى ﴿٨٦﴾
أن يحل عليكم غضب من ر بكم فأخلفتم موعدى បន្ទា ប់មក ព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញដោយការខឹងសម្បាចំពោះពួកគេដែលបានគោរពសក្កា រៈចំពោះរូបសំណាក់កូនគោ និងមានទុក្ខព្រួយ បំផុតចំពោះពួកគេ។ ព្យាការីមូសាបានពោល(ទៅកាន់ពួកគេ)ថាៈ ឱក្រុមរបស់ខ្ញុំ! តើអល់ឡោះមិនបានសន្យាជាមួយពួកអ្នកនូវការសន្យាមួយដ៏ល្អប្រពៃទេឬដែលថា ពិតប្រាកដណាស់ ទ្រង់នឹងបញ្ចុះគម្ពីរតាវរ៉តមកឲ្យពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌នោះ? តើការសន្យានោះយូរពេកចំពោះពួកអ្នកឬទើប បានជាពួកអ្នកភ្លេចបែបនេះ? ឬមួយពួកអ្នកមានបំណងប្រព្រឹត្តបែបនេះក្នុងគោលបំណងចង់ឲ្យការខឹងសម្បាពីម្ចាស់របស់ពួកអ្នកធ្លាក់ទៅលើពួកអ្នក ហើយទណ្ឌ កម្មរបស់ទ្រង់ធ្លាក់ទៅលើពួកអ្នកឬ ទើបបានជាពួកអ្នកក្បត់កិច្ចសន្យារបស់ខ្ញុំដែលប្រើពួកអ្នកឲ្យប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ជានិច្ច រហូត ដល់ខ្ញុំវិលត្រឡប់មកជួបពួកអ្នកវិញនោះ?
قَالُوا۟ مَآ أَخْلَفْنَا مَوْعِدَكَ بِمَلْكِنَا وَلَـٰكِنَّا حُمِّلْنَآ أَوْزَارًۭا مِّن زِينَةِ ٱلْقَوْمِ فَقَذَفْنَـٰهَا فَكَذَٰلِكَ أَلْقَى ٱلسَّامِرِىُّ ﴿٨٧﴾
ក្រុមរបស់ព្យាការីមូសាបានតបវិញថាៈ ពួកយើងមិនបានក្បត់កិច្ចសន្យារបស់អ្នកដោយការជ្រើសរើសរបស់ពួកយើងផ្ទាល់នោះឡើយ(ឱព្យាការីមូសា) ផ្ទុយទៅវិញ វាគឺការបង្ខំចិត្តតែប៉ុណ្ណោះ។ ជាការពិតណាស់ ពួកយើងត្រូវទទួលបន្ទុកយ៉ាងធ្ងន់ពីការប្រមូលគ្រឿងអលង្ការរបស់ក្រុមហ្វៀររអោន(ដែលបានលិចលង់ក្នុងទឹកស មុទ្រ)។ ក្រោយមក ពួកយើងក៏បានបោះវាចូលទៅក្នុងរណ្ដៅ មួយដើម្បីឲ្យបានធូរស្រាលអំពីវា។ ហើយដូចដែលពួកយើងបានបោះវា(គ្រឿងអលង្ការ)ចូលទៅក្នុង រណ្ដៅ នោះដែរ សាមីរីក៏បានបោះនូវអ្វីដែលគេមាននៃដី(ដែលប្រមូលមក)អំពីដានជើងសេះរបស់ជីព្រីល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَأَخْرَجَ لَهُمْ عِجْلًۭا جَسَدًۭا لَّهُۥ خُوَارٌۭ فَقَالُوا۟ هَـٰذَآ إِلَـٰهُكُمْ وَإِلَـٰهُ مُوسَىٰ فَنَسِىَ ﴿٨٨﴾
បន្ទា ប់មក សាមីរីក៏បានយកចេញពីគ្រឿងអលង្កា រទាំងនោះនូវរូបសំណាក់កូនគោមួយក្បាលដែលគ្មា នវិញ្ញា ណនៅក្នុងវា តែវាមានសម្លេងដូចជាសម្រែករបស់ សត្វគោមកឲ្យអម្បូរអ៊ីស្រាអែល។ ពេលនោះ បណ្ដាអ្នកដែលត្រូវបានគេសាកល្បងនៅក្នុងចំណោមពួកគេ(អម្បូរអ៊ីស្រាអែល)តាមរយៈទង្វើរបស់សាមីរីបាន និយាយថាៈ នេះហើយគឺជាម្ចា ស់របស់ពួកអ្នក និងជាម្ចាر ស់របស់ព្យាការីមូសាតែគេបានភ្លេចវា ហើយបានទុកវាចោលនៅទីនេះ។ أفلا يرون ألا يرجع إليهم قولا ولا يملك لهم ض اولا نفعا
أَفَلَا يَرَوْنَ أَلَّا يَرْجِعُ إِلَيْهِمْ قَوْلًۭا وَلَا يَمْلِكُ لَهُمْ ضَرًّۭا وَلَا نَفْعًۭا ﴿٨٩﴾
តើពួកដែលត្រូវបានគេសាកល្បងដោយពួកគេបានយករូបសំណាក់កូនគោមកគោរពសក្ការៈនោះមិនឃើញទេឬថា ពិតប្រាកដណាស់ កូនគោនោះមិនអាច និយាយជាមួយពួកគេនោះទេ ហើយក៏មិនអាចឆ្លើយតបជាមួយនឹងពួកគេបាននោះដែរ។ វាគ្មានលទ្ធភាពអាចការពារគ្រោះថ្នាក់ពីខ្លូនឯង ឬអ្នកដទៃនោះឡើយ ហើយក៏មិនអាចផ្តល់នូវផលប្រយោជន៍ដល់ខ្លូនឯង ឬអ្នកដទៃនោះដែរ។
وَلَقَدْ قَالَ لَهُمْ هَـٰرُونُ مِن قَبْلُ يَـٰقَوْمِ إِنَّمَا فُتِنتُم بِهِۦ ۖ وَإِنَّ رَبَّكُمُ ٱلرَّحْمَـٰنُ فَٱتَّبِعُونِى وَأَطِيعُوٓا۟ أَمْرِى ﴿٩٠﴾
ហើយជាការពិតណាស់ ព្យាការីហារូនក៏បាននិយាយទៅកាន់ពួកគេតាំងពីមុនពេលដែលព្យាការីមូសាបានវិលត្រឡប់មកកាន់ពួកគេផងដែរថាៈ ការបង្កើតរូប សំណាក់កូនគោចេញពីមាស ហើយវាមានសម្លេងនេះ គឺគ្មានអ្វីក្រៅពីគ្រាន់តែជាការសាកល្បងចំពោះពួកអ្នកដើម្បីស្តែងឲ្យឃើញថា អ្នកណាជាអ្នកមានជំនឿ អ្នកណាជាអ្នកគ្មា នជំនឿប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ម្ចា ស់របស់ពួកអ្នក(ឱក្រុមរបស់ខ្ញុំ) ទ្រង់គឺជាអ្នកដែលមហាអាណិ តស្រឡាញ់ និងមហាសប្បុរសបំផុត ចំពោះពួកអ្នក ដោយទ្រង់ពុំមែនជាអ្នកដែលមិនអាចការពារគ្រោះថ្នា ក់ពីពួកអ្នក ឬមិនអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកនោះទេ។ ដូច្នេះ ចូរពួកអ្នកតាមខ្ញុំនៅក្នុង ការគោរពសក្កា រៈចំពោះទ្រង់តែមួយគត់ហើយចូរពួកអ្នកគោរពតាមបទបញ្ជា របស់ខ្ញុំដោយបោះបង់ចោលការគោរពសក្កា រចំពោះអ្វីផ្សេងក្រៅពីទ្រង់ចុះ។ قالوالن نبرح عليه عكفين حت يرجع إلينا موس
قَالُوا۟ لَن نَّبْرَحَ عَلَيْهِ عَـٰكِفِينَ حَتَّىٰ يَرْجِعَ إِلَيْنَا مُوسَىٰ ﴿٩١﴾
ពួកដែលត្រូវបានគេសាកល្បងដោយការគោរពសក្កា រៈចំពោះរូបសំណាក់កូនគោនោះបាននិយាយថាៈ ពួកយើងនៅតែបន្តគោរពសក្កា រៈទៅចំពោះវា(រូបសំណាក់ កូនគោ)ជានិច្ច រហូតទាល់តែព្យាការីមូសាត្រឡប់មកកាន់ពួកយើងវិញ។
قَالَ يَـٰهَـٰرُونُ مَا مَنَعَكَ إِذْ رَأَيْتَهُمْ ضَلُّوٓا۟ ﴿٩٢﴾
ព្យាការីមូសាបានពោលទៅកាន់បងប្រុសរបស់គាត់ ព្យាការីហារូន ថាៈ តើអ្វីទៅដែលរារាំងអ្នក(មិនហាមឃាត់ពួកគេ)នៅពេលដែលអ្នកបានឃើញពួកគេស្ថិតនៅ ក្នុងភាពវង្វេងនឹងការគោរពសក្កា រៈចំពោះរូបសំណាក់កូនគោក្រៅពីអល់ឡោះ។
أَلَّا تَتَّبِعَنِ ۖ أَفَعَصَيْتَ أَمْرِى ﴿٩٣﴾
ដោយអ្នកទុកបណ្តោ យឲ្យពួកគេធ្វើដូច្នោះ ហើយមិនធ្វើតាមបណ្តាំខ្ញុំ?!តើអ្នកប្រឆាំងនឹងបទបញ្ជា របស់ខ្ញុំនៅពេលដែលខ្ញុំបានឲ្យអ្នកគ្រប់គ្រងលើពួកគេឬ?!
قَالَ يَبْنَؤُمَّ لَا تَأْخُذْ بِلِحْيَتِى وَلَا بِرَأْسِىٓ ۖ إِنِّى خَشِيتُ أَن تَقُولَ فَرَّقْتَ بَيْنَ بَنِىٓ إِسْرَٰٓءِيلَ وَلَمْ تَرْقُبْ قَوْلِى ﴿٩٤﴾
ហើយនៅពេលដែលព្យាការីមូសាបានចាប់ពុកចង្កានិងសក់ក្បាលបងប្រុសរបស់គាត់ ព្យាការីហារូន ទាញមកជិតគាត់ដោយការមិនពេញចិត្តនឹងទង្វើរបស់គាត់ នោះ ព្យាការីហារូនក៏បាននិយាយដោយទន់ភ្លន់ទៅកាន់គាត់(ព្យាការីមូសា)វិញថាៈ សូមអ្នកកុំចាប់ពុកចង្កា និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំមាន ហេតុផលក្នុងការដែលខ្ញុំបន្តនៅជាមួយពួកគេ។ ជាការពិតណាស់ ក៏ព្រោះតែខ្ញុំខ្លាចថា ប្រសិនបើខ្ញុំទុកពួកគេឲ្យនៅតែឯងនឹងធ្វើឲ្យពួកគេបែកបាក់គ្នា ហើយអ្នក នឹងស្ដីបន្ទោ សខ្ញុំថាៈ ពិតប្រាកដណាស់ ខ្ញុំបានបំបែកបំបាក់ពួកគេនិងមិនរក្សាពាក្យផ្តែផ្ដាំរបស់អ្នកចំពោះពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ قال فما خطبك يسمرى
قَالَ فَمَا خَطْبُكَ يَـٰسَـٰمِرِىُّ ﴿٩٥﴾
ព្យាការីមូសាបានពោលទៅកាន់សាមីរីថាៈ តើមានរឿងអ្វីកើតឡើង ឱសាមីរី?ហើយតើអ្វីដែលនាំអ្នកឲ្យធ្វើដូច្នោះ?
قَالَ بَصُرْتُ بِمَا لَمْ يَبْصُرُوا۟ بِهِۦ فَقَبَضْتُ قَبْضَةًۭ مِّنْ أَثَرِ ٱلرَّسُولِ فَنَبَذْتُهَا وَكَذَٰلِكَ سَوَّلَتْ لِى نَفْسِى ﴿٩٦﴾
សាមីរីក៏បានឆ្លើយប្រាប់ទៅព្យាការីមូសាវិញថាៈ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបានឃើញវា។ជាការពិតណាស់ ខ្ញុំបានឃើញម៉ា ឡាអ៊ីកាត់ជីព្រីលជិះសេះ ហើយ ខ្ញុំបានយកដីមួយក្ដា ប់ពីដានជើងសេះរបស់ម៉ា ឡាអ៊ីកាត់ជីព្រីល។ ក្រោយមក ខ្ញុំបានបោះវាទៅលើគ្រឿងអលង្កា រមាសដែលត្រូវបានគេរំលាយទៅជារូបរាងកូនគោ នោះ។ ហើយពេលនោះ រូបសំណាក់កូនគោនោះក៏មានសម្លេង។ ដូច្នោះដែរ ហើយវាក៏បានលម្អដល់ខ្ញុំឲ្យមានគំនិតធ្វើដូច្នោះ។
قَالَ فَٱذْهَبْ فَإِنَّ لَكَ فِى ٱلْحَيَوٰةِ أَن تَقُولَ لَا مِسَاسَ ۖ وَإِنَّ لَكَ مَوْعِدًۭا لَّن تُخْلَفَهُۥ ۖ وَٱنظُرْ إِلَىٰٓ إِلَـٰهِكَ ٱلَّذِى ظَلْتَ عَلَيْهِ عَاكِفًۭا ۖ لَّنُحَرِّقَنَّهُۥ ثُمَّ لَنَنسِفَنَّهُۥ فِى ٱلْيَمِّ نَسْفًا ﴿٩٧﴾
ការីមូសាបានពោលទៅកាន់សាមីរីថាៈ សូមអ្នកចាកចេញទៅឲ្យឆ្ងាយចុះ! ពិតប្រាកដណាស់ សម្រាប់អ្នក ដរាបណាអ្នកនៅមានជីវិតរស់នៅ អ្នកមានតែពាក្យថាៈ គ្មានការទំនាក់ទំនងគ្នាឡើយ ហើយអ្នកនឹងរស់នៅដោយត្រូវគេបណ្តេញ។ ហើយពិតប្រាកដណាស់ ការសន្យាសម្រាប់អ្នកនៅថ្ងៃបរលោកនោះគឺ អ្នកនឹងត្រូវគេ ជំនុំជម្រះ និងត្រូវគេដាក់ទណ្ឌកម្ម។ អល់ឡោះជាម្ចាស់នឹងមិនធ្វើខុសពីកិច្ចសន្យានេះជាដាច់ខាត។ ហើយចូរអ្នកមើលទៅកាន់រូបសំណាក់កូនគោរបស់អ្នកដែល អ្នកបានយកវាធ្វើជាព្រះរបស់អ្នក ហើយអ្នកនៅតែបន្តគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះរហូតមកនោះចុះ។ យើងពិតជានឹងដុតវានឹងភ្លើង រហូតដល់វា រលាយ។ បន្ទា ប់មក យើងពិតជានឹងបាចវាចូលទៅក្នុងសមុទ្រដើម្បីកុំឲ្យមានសល់ស្លា កស្នា មអ្វីទាំងអស់។
إِنَّمَآ إِلَـٰهُكُمُ ٱللَّهُ ٱلَّذِى لَآ إِلَـٰهَ إِلَّا هُوَ ۚ وَسِعَ كُلَّ شَىْءٍ عِلْمًۭا ﴿٩٨﴾
តាមពិត ម្ចា ស់ដែលត្រូវគោរពសក្កា រៈយ៉ា ងពិតប្រាកដរបស់ពួកអ្នក(ឱមនុស្សលោក)នោះគឺ អល់ឡោះជាម្ចា ស់ ដែលគ្មា នម្ចា ស់ណាផ្សេងដែលត្រូវគោរពសក្កា រៈដ៏ ពិតប្រាកដក្រៅពីទ្រង់ឡើយ។ទ្រង់ដឹងជ្រួបជ្រាបនូវរាល់អ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយអាចរំលងផុតពីការដឹងរបស់ទ្រង់ឡើយ។
كَذَٰلِكَ نَقُصُّ عَلَيْكَ مِنْ أَنۢبَآءِ مَا قَدْ سَبَقَ ۚ وَقَدْ ءَاتَيْنَـٰكَ مِن لَّدُنَّا ذِكْرًۭا ﴿٩٩﴾
ដូចអ្វីដែលយើងបាននិទានប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពីរឿងរ៉ាវរបស់ព្យាការីមូសា និងហ្វៀរអោន ហើយនិងរឿរ៉ាវនៃក្រុមរបស់ពួកគេទាំងពីរនេះដែរ យើង បាននិទានប្រាប់អ្នកពីរឿងរបស់បណ្តា ព្យាការី និងប្រជាជាតិជំនាន់មុនអ្នកដើម្បីជាការលើកទឹកចិត្តដល់អ្នក(កុំឲ្យមានទុក្ខព្រួយ)។ ហើយជាការពិតណាស់ យើង បានផ្ដល់ឲ្យអ្នកនូវគម្ពីរគួរអានអំពីយើង សម្រាប់អ្នកដែលយកវាមកធ្វើជាការរំលឹក។
مَّنْ أَعْرَضَ عَنْهُ فَإِنَّهُۥ يَحْمِلُ يَوْمَ ٱلْقِيَـٰمَةِ وِزْرًا ﴿١٠٠﴾
ជនណាហើយដែលបានងាកចេញពីគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យអ្នក ដោយគេមិនមានជំនឿចំពោះវា(គម្ពីរគួរអាន) និងមិនបានអនុវត្តនូវអ្វីដែលមានចែង នៅក្នុងទេវានោះ ពិតប្រាកដណាស់ នៅពេលដែលថ្ងៃបរលោកមកដល់ គេនឹងត្រូវរែកពុននូវបាបកម្មដ៏ធ្ងន់ធ្ងរ ហើយគេជាអ្នកដែលសក្តិសមនឹងទទួលនូវទណ្ឌកម្ម ដ៏ឈឺចាប់បំផុត។
خَـٰلِدِينَ فِيهِ ۖ وَسَآءَ لَهُمْ يَوْمَ ٱلْقِيَـٰمَةِ حِمْلًۭا ﴿١٠١﴾
ដោយពួកគេស្ថិតនៅក្នុងទណ្ឌ កម្ម(ឋាននរក)នោះជាអមតៈ។ បន្ទុកដែលពួកគេនឹងរែកពុននៅថ្ងៃបរលោកនោះ គឺជាបន្ទុកដ៏អាក្រក់បំផុត ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَوْمَ يُنفَخُ فِى ٱلصُّورِ ۚ وَنَحْشُرُ ٱلْمُجْرِمِينَ يَوْمَئِذٍۢ زُرْقًۭا ﴿١٠٢﴾
គឺនៅថ្ងៃដែលម៉ាឡាអ៊ីកាត់បានផ្លុំត្រែជាលើកទីពីរដើម្បីពង្រស់(ម៉ាខ្លូកទាំងអស់)ឲ្យរស់ឡើងវិញ។ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលពួកដែលគ្មានជំនឿ ដោយ ភ្នែករបស់ពួកគេឡើងជាំខៀវ ដោយសារតែភាពភ័យរន្ធត់យ៉ា ងក្រៃលែងដែលពួកគេជួបប្រទះនៅថ្ងៃបរលោក។ يتخفتون بينهم إن لبثتم إل اعشرا
يَتَخَـٰفَتُونَ بَيْنَهُمْ إِن لَّبِثْتُمْ إِلَّا عَشْرًۭا ﴿١٠٣﴾
ពួកគេនិយាយខ្សឹបខ្សៀវគ្នា ថាៈ ពួកអ្នកមិនបានស្នា ក់នៅក្នុងផ្នូរបន្ទា ប់ពីការស្លា ប់(របស់ពួកអ្នក)នោះឡើយ លើកលែងតែចំនួនដប់យប់ប៉ុណ្ណោះ។ ن حن أعلمبما يقولون إذ يقول أمثلهم طريقةإن لبثتمإلا يوما
نَّحْنُ أَعْلَمُ بِمَا يَقُولُونَ إِذْ يَقُولُ أَمْثَلُهُمْ طَرِيقَةً إِن لَّبِثْتُمْ إِلَّا يَوْمًۭا ﴿١٠٤﴾
យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលពួកគេនិយាយ(ខ្សឹបខ្សៀវ)អំពីវា។ គ្មានអ្វីមួយអំពីរឿងនោះដែលអាចរំលងផុតពី(ការដឹងរបស់)យើងបានឡើយ ខណៈដែល អ្នកមានបញ្ញាចេះដឹងជាងគេក្នុងចំណោមពួកគេបានិយាយថាៈ ពួកអ្នកមិនបានស្ថិតនៅក្នុងផ្នូរនោះឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ គឺគ្មានច្រើនជាងនេះនោះ ទេ។
وَيَسْـَٔلُونَكَ عَنِ ٱلْجِبَالِ فَقُلْ يَنسِفُهَا رَبِّى نَسْفًۭا ﴿١٠٥﴾
ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អំពីស្ថានភាពនៃភ្នំទាំងឡាយនៅថ្ងៃបរលោក។ ដូចនេះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ភ្នំទាំងឡាយនឹងត្រូវម្ចាស់ របស់ខ្ញុំបំប៉ើងវាឲ្យប៉ើងចេញពីកន្លែងរបស់វា ហើយវានឹងក្លា យទៅជាផង់ធូលី។ فيذرها قاعا صفصفا
فَيَذَرُهَا قَاعًۭا صَفْصَفًۭا ﴿١٠٦﴾
ហើយទ្រង់នឹងទុកដីដែលធ្លា ប់តែទ្រវា(ភ្នំ)នោះឲ្យទៅជារាបស្មើធេងដោយគ្មា នសំណង់អាគារនៅលើវានោះទេហើយក៏គ្មា នរុក្ខជាតិអ្វីមួយនៅលើវានោះដែរ។
لَّا تَرَىٰ فِيهَا عِوَجًۭا وَلَآ أَمْتًۭا ﴿١٠٧﴾
ដោយសារតែភាពរាបស្មើរបស់វា(ផែនដី) អ្នកនឹងមើលមិនឃើញមានភាពវៀចវេរនៅលើវានោះទេ ហើយក៏មិនឃើញមានកន្លែងខ្ពស់ និងកន្លែង ទាប(នៅលើវា)នោះដែរ។
يَوْمَئِذٍۢ يَتَّبِعُونَ ٱلدَّاعِىَ لَا عِوَجَ لَهُۥ ۖ وَخَشَعَتِ ٱلْأَصْوَاتُ لِلرَّحْمَـٰنِ فَلَا تَسْمَعُ إِلَّا هَمْسًۭا ﴿١٠٨﴾
នៅថ្ងៃនោះ មនុស្សលោកទាំងអស់នឹងដើរតាមសម្លេងរបស់អ្នកដែលស្រែកហៅទៅកាន់ទីវាលប្រមូលផ្តុំ ដោយពួកគេមិនត្រូវបានគេធ្វើឲ្យងាករេចេញពីការដើរតាម សម្លេងនោះនោះឡើយ។ ហើយសម្លេងទាំងឡាយបាននៅស្ងា ត់ស្ងៀមចំពោះម្ចា ស់មហាសប្បុរសដោយភាពកោតខ្លា ច។ ហើយនៅក្នុងថ្ងៃនោះ អ្នកនឹងមិនឮសម្លេង អ្វី ក្រៅពីសម្លេងតិចៗ(សំឡេងខ្សឹបខ្សៀវគ្នា ឬស្នូរជើង) នោះឡើយ។
يَوْمَئِذٍۢ لَّا تَنفَعُ ٱلشَّفَـٰعَةُ إِلَّا مَنْ أَذِنَ لَهُ ٱلرَّحْمَـٰنُ وَرَضِىَ لَهُۥ قَوْلًۭا ﴿١٠٩﴾
នៅថ្ងៃដ៏ធំធេងនោះដែរ ការជួយអន្តរាគមន៍នឹងគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែអ្នកជួយអន្តរាគមន៍ណាដែលអល់ឡោះបានអនុញ្ញាតដល់គេឲ្យជួយ អន្តរាគមន៍ ហើយទ្រង់យល់ព្រមឲ្យគេនិយាយអន្តរាគមន៍តែប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ يعلمما بين أيديهم وما خلفهم ولا يحيطون به علما
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِهِۦ عِلْمًۭا ﴿١١٠﴾
អល់ឡោះដឹងបំផុតនូវអ្វីដែលមនុស្សនឹងត្រូវប្រឈមមុខអំពីកិច្ចការនៃថ្ងៃបរលោក ហើយទ្រង់ដឹងនូវអ្វីដែលកន្លងផុតពីពួកគេនៅក្នុងលោកិយរបស់ពួកគេ តែខ្ញុំ បម្រើរបស់អល់ឡោះទាំងអស់មិនដឹងជ្រួតជ្រាបអំពីរបស់អល់ឡោះ និងលក្ខណៈរបស់ទ្រង់ឡើយ។
۞ وَعَنَتِ ٱلْوُجُوهُ لِلْحَىِّ ٱلْقَيُّومِ ۖ وَقَدْ خَابَ مَنْ حَمَلَ ظُلْمًۭا ﴿١١١﴾
ហើយមុខរបស់បណ្ដា ខ្ញុំបម្រើអល់ឡោះបានឱនឈ្ងោកចុះទៅចំពោះម្ចាស់ដែលមានជីវិតអមតៈដែលមិនស្លាប់ ដែលជាអ្នកគ្រប់គ្រង និងចាត់ចែងនូវរាល់កិច្ចការ ទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ហើយអ្នកដែលបាននាំមកជាមួយនូវអំពើបាបកម្មនោះ គឺពិតជាបានខាតបង់ ដោយសារតែគេបានបណ្តោ យខ្លួនឲ្យធ្លា ក់ទៅក្នុងរណ្តៅ នៃភាពអន្តរាយ។
وَمَن يَعْمَلْ مِنَ ٱلصَّـٰلِحَـٰتِ وَهُوَ مُؤْمِنٌۭ فَلَا يَخَافُ ظُلْمًۭا وَلَا هَضْمًۭا ﴿١١٢﴾
ហើយជនណាដែលបានសាងទង្វើកុសល ហើយគេជាអ្នកដែលមានជំនឿនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ គេនឹងទទួលបានការតបស្នងយ៉ាង ពេញលេញ ហើយគេមិនភ័យខ្លាចពីភាពអយុត្តិធម៌ដោយត្រូវគេធ្វើទារុណកម្មចំពោះបាបកម្មដែលគេមិនបានប្រព្រឹត្តនោះទេ ហើយក៏មិនភ័យខ្លាចពីការ ي បាត់បង់(ខ្វះខាត)ផលបុណ្យចំពោះទង្វើកុសលរបស់គេដែលគេបានសាងនោះដែរ។
وَكَذَٰلِكَ أَنزَلْنَـٰهُ قُرْءَانًا عَرَبِيًّۭا وَصَرَّفْنَا فِيهِ مِنَ ٱلْوَعِيدِ لَعَلَّهُمْ يَتَّقُونَ أَوْ يُحْدِثُ لَهُمْ ذِكْرًۭا ﴿١١٣﴾
ហើយដូចដែលយើងបានបញ្ចុះនូវរឿងរ៉ាវរបស់អ្នកជំនាន់មុនៗនោះដែរ យើងបានបញ្ចុះគម្ពីរគួរអាននេះជាភាសាអារ៉ាប់យ៉ា ងច្បាស់លាស់ ហើយយើងបានបក ស្រាយបញ្ជាក់នៅក្នុងវាយ៉ា ងក្បោះក្បាយនូវការព្រមានជាច្រើនប្រភេទ ដូចជាការគំរាមព្រមាន និងការព្រមានបន្លាច(ពីទណ្ឌកម្ម) សង្ឃឹមថាពួកគេនឹងកោត ខ្លា ចអល់ឡោះឬក៏គម្ពីរគួរអាននេះនឹងនាំមកឲ្យពួកគេនូវដំបូន្មា ននិងមេរៀន។
فَتَعَـٰلَى ٱللَّهُ ٱلْمَلِكُ ٱلْحَقُّ ۗ وَلَا تَعْجَلْ بِٱلْقُرْءَانِ مِن قَبْلِ أَن يُقْضَىٰٓ إِلَيْكَ وَحْيُهُۥ ۖ وَقُل رَّبِّ زِدْنِى عِلْمًۭا ﴿١١٤﴾
ហើយអល់ឡោះជាម្ចាស់ ទ្រង់មហាខ្ពង់ខ្ពស់ មហាស្អាតស្អំបំផុត។ ទ្រង់ជាស្ដេចដែលមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលទ្រង់ជាម្ចាស់ដ៏ពិតប្រាកដ ហើយ បន្ទូលរបស់ទ្រង់ គឺជាការពិត។ ទ្រង់មហាខ្ពង់ខ្ពស់លើសពីអ្វីដែលពួកមុស្ហរីគីនចោទប្រកាន់ចំពោះទ្រង់។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំប្រញាប់ប្រញាល់ នឹងការសូត្រគម្ពីរគួរអានជាមួយនឹងម៉ា ឡាអ៊ីកាត់ជីព្រីលមុននឹងគេផ្ដល់(វ៉ាហ៊ី)មកឲ្យអ្នកចប់សព្វគ្រប់ឲ្យសោះ។ ហើយចូរអ្នកពោលថាៈ “ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់ មេត្តា បន្ថែមចំណេះដឹងដល់ខ្ញុំនូវអ្វីដែលទ្រង់បានបង្រៀនដល់ខ្ញុំផងចុះ”។
وَلَقَدْ عَهِدْنَآ إِلَىٰٓ ءَادَمَ مِن قَبْلُ فَنَسِىَ وَلَمْ نَجِدْ لَهُۥ عَزْمًۭا ﴿١١٥﴾
ហើយជាការពិតណាស់ យើងបានផ្ដាំផ្ញើចំពោះព្យាការីអាហ្ទាំកាលពីមុនដោយមិនឲ្យគេបរិភោគផ្លែឈើពីដើមឈើមួយនេះឡើយ ហើយយើងបានហាមឃាត់គេពី ការធ្វើបែបនោះ ព្រមទាំងបានបញ្ជាក់ប្រាប់គេពីលទ្ធផលចុងក្រោយរបស់វាផងដែរ តែគេបែរជាភ្លេច(ល្មើស)ការផ្ដាំផ្ញើនេះ និងបានបរិភោគផ្លែឈើពីដើមឈើនេះ ដោយគេមិនបានអត់ធ្មត់អំពីវាឡើយ។ ហើយយើងមិនបានឃើញគេមានការប្ដេជ្ញា ចិត្តរឹងមាំក្នុងការថែរក្សានូវអ្វីដែលយើងបានផ្ដាំផ្ញើដល់គេនោះឡើយ។
وَإِذْ قُلْنَا لِلْمَلَـٰٓئِكَةِ ٱسْجُدُوا۟ لِـَٔادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ أَبَىٰ ﴿١١٦﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកឱនស៊ូជូតទៅចំពោះអាហ្ទាំ ជាការស៊ូជូត ស្វាគមន៍។ ពេលនោះ ពួកគេបានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លិសប៉ុណ្ណោះ(ដែលវាក៏បាននៅជាមួយពួកគេ តែមិនស្ថិតក្នុងចំណោមពួកគេ)ដែលបាន បដិសេធមិនព្រមស៊ូជូត(ចំពោះព្យាការីអាហ្ទាំ)ដោយភាពក្រអឺតក្រទម។ بلغ គម្ពីរគួរអាន · តាហ្វសៀរ و
فَقُلْنَا يَـٰٓـَٔادَمُ إِنَّ هَـٰذَا عَدُوٌّۭ لَّكَ وَلِزَوْجِكَ فَلَا يُخْرِجَنَّكُمَا مِنَ ٱلْجَنَّةِ فَتَشْقَىٰٓ ﴿١١٧﴾
ហើយយើងបានមានបន្ទូលថាៈ ឱអាហ្ទាំ! ពិតប្រាកដណាស់ អ៊ីព្លិស គឺជាសត្រូវរបស់អ្នក និងជាសត្រូវរបស់ភរិយាអ្នក។ ដូចនេះ ចូរអ្នកកុំបណ្ដោ យឲ្យវាបណ្ដេញ អ្នកនិងភរិយារបស់អ្នកចេញពីឋានសួគ៌ តាមរយៈការគោរពប្រតិបត្តិតាមវា(អ៊ីព្លីស)ចំពោះអ្វីដែលវាបានញុះញង់អ្នក(ឲ្យធ្វើ)ឲ្យសោះ ដែលជាហេតុនាំឲ្យអ្នក ទទួលរងនូវការលំបាក និងការស្អប់ខ្ពើម។ إن لك ألا تجوع فيها ولا تعر
إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعْرَىٰ ﴿١١٨﴾
ពិតប្រាកដណាស់ សម្រាប់អ្នក គឺអល់ឡោះជាអ្នកដែលផ្ដល់នូវអាហារដល់អ្នកនៅក្នុងឋានសួគ៌នោះដោយអ្នកនឹងមិនអត់ឃ្លាននោះទេ ហើយទ្រង់នឹងផ្ដល់នូវ សម្លៀកបំពាក់ដល់អ្នកដោយអ្នកនឹងមិនអាក្រាតកាយនោះឡើយ។ وأنك لا تظمؤافيها ولا تضح
وَأَنَّكَ لَا تَظْمَؤُا۟ فِيهَا وَلَا تَضْحَىٰ ﴿١١٩﴾
ហើយពិតប្រាកដណាស់ ទ្រង់នឹងផ្ដល់ទឹកផឹកដល់អ្នកដោយអ្នកនឹងមិនស្រេកទឹកនោះទេ ហើយទ្រង់ផ្ដល់ម្លប់ដល់អ្នកដោយអ្នកនឹងមិនត្រូវកំដៅថ្ងៃនោះឡើយ។
فَوَسْوَسَ إِلَيْهِ ٱلشَّيْطَـٰنُ قَالَ يَـٰٓـَٔادَمُ هَلْ أَدُلُّكَ عَلَىٰ شَجَرَةِ ٱلْخُلْدِ وَمُلْكٍۢ لَّا يَبْلَىٰ ﴿١٢٠﴾
ក្រោយមក ស្ហៃតនបានញុះញង់ព្យាការីអាហ្ទាំ ដោយវាបាននិយាយទៅកាន់គាត់ថាៈ តើអ្នកចង់ឲ្យខ្ញុំបង្ហាញអ្នកពីដើមឈើមួយដើមដែលជនណាហើយដែលបាន បរិភោគអំពីវានោះ គេនឹងមិនស្លាប់ជារៀងរហូត ផ្ទុយទៅវិញ គេនឹងមានជីវិតអមតៈ ហើយគេនឹងក្លា យជាស្ដេចគ្រប់គ្រងបន្តជារៀងរហូត ដោយគ្មា នទីបញ្ចប់ដែរឬ ទេ?
فَأَكَلَا مِنْهَا فَبَدَتْ لَهُمَا سَوْءَٰتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ ٱلْجَنَّةِ ۚ وَعَصَىٰٓ ءَادَمُ رَبَّهُۥ فَغَوَىٰ ﴿١٢١﴾
ពេលនោះ ព្យាការីអាហ្ទាំ និងហាវ៉ា(ជាភរិយា)ក៏បានទទួលទានផ្លែឈើអំពីដើមឈើដែលគេបានហាមឃាត់អ្នកទាំងពីរមិនឲ្យទទួលទានអំពីវានោះ។ ខណៈនោះ ស្រាប់តែកេរខ្មា ស់របស់អ្នកទាំងពីរក៏បានលាតត្រដាងឡើងចំពោះអ្នកទាំងពីរបន្ទា ប់ពីវាត្រូវបានបិទបាំងនោះ ហើយគេទាំងពីរក៏បានបេះស្លឹកឈើពីដើមឈើ ឋានសួគ៌យកមកបិទបាំងកេរខ្មា ស់របស់គេទាំងពីរ។ ហើយព្យាការីអាហ្ទាំបានធ្វើខុសនឹងបទបញ្ជា នៃម្ចា ស់របស់គាត់ ខណៈដែលគាត់មិនបានអនុវត្តតាមបទបញ្ជា របស់ទ្រង់ដែលប្រើឲ្យចៀសវាងពីការបរិភោគផ្លែឈើអំពីដើមឈើនោះ ដោយគាត់បានបំពាននូវអ្វីដែល(អល់ឡោះ)មិនអនុញ្ញា តចំពោះគាត់។
ثُمَّ ٱجْتَبَـٰهُ رَبُّهُۥ فَتَابَ عَلَيْهِ وَهَدَىٰ ﴿١٢٢﴾
ក្រោយមកអល់ឡោះជាម្ចា ស់ក៏បានជ្រើសរើសគាត់និងបានទទួលយកការសារភាពកំហុសរបស់គាត់و ហើយនិងបានចង្អុលបង្ហា ញគាត់ទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ។
قَالَ ٱهْبِطَا مِنْهَا جَمِيعًۢا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّۭ ۖ فَإِمَّا يَأْتِيَنَّكُم مِّنِّى هُدًۭى فَمَنِ ٱتَّبَعَ هُدَاىَ فَلَا يَضِلُّ وَلَا يَشْقَىٰ ﴿١٢٣﴾
អល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអាហ្ទាំ និងហាវ៉ាថាៈ ចូរអ្នកទាំងពីរ ព្រមទាំងអ៊ីព្លិសចុះចេញពីឋានសួគ៌ទាំងអស់គ្នា ចុះ។ ពិតប្រាកដណាស់ វា គឺជាសត្រូវរបស់អ្នកទាំងពីរ ហើយអ្នកទាំងពីរក៏ជាសត្រូវរបស់វាវិញដែរ។ ហើយប្រសិនបើការចង្អុលបង្ហាញនូវមាគ៌ារបស់យើងបានមកដល់ពួកអ្នកនោះ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលបានដើរតាមការចង្អុលបង្ហាញនៃមាគ៌ារបស់យើង និងបានអនុវត្តតាមវា ហើយមិនបានងាកចេញពីវាទេនោះ គឺគេនឹងមិន វង្វេងអំពីការពិតនោះឡើយ ហើយក៏មិនជួបប្រទះនូវភាពអពមង្គលនៅថ្ងៃបរលោកដោយត្រូវទទួលទណ្ឌកម្មនោះដែរ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹង បញ្ចូលរូបគេទៅក្នុងឋានសួគ៌។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَنْ أَعْرَضَ عَن ذِكْرِى فَإِنَّ لَهُۥ مَعِيشَةًۭ ضَنكًۭا وَنَحْشُرُهُۥ يَوْمَ ٱلْقِيَـٰمَةِ أَعْمَىٰ ﴿١٢٤﴾
តែជនណាហើយដែលបានងាកចេញពីការដាស់តឿនរបស់យើង និងមិនព្រមទទួលយកវា ហើយនិងមិនបានឆ្លើយតបចំពោះវាទេនោះ ពិតប្រាកដណាស់ រូបគេ នឹងរស់នៅប្រកបដោយភាពចង្អៀតចង្អល់ទាំងក្នុងលោកិយ និងក្នុងផ្នូរ(បន្ទា ប់ពីស្លា ប់)។ ហើយនៅថ្ងៃបរលោក យើងនឹងកៀងគេទៅកាន់ទីវាលប្រមូលផ្តុំក្នុងនាមជា អ្នកដែលខ្វា ក់ភ្នែក។
قَالَ رَبِّ لِمَ حَشَرْتَنِىٓ أَعْمَىٰ وَقَدْ كُنتُ بَصِيرًۭا ﴿١٢٥﴾
អ្នកដែលងាកចេញពីការដាស់តឿននេះបាននិយាយថាៈ ឱម្ចា ស់របស់ខ្ញុំ!នៅថ្ងៃ(បរលោក)នេះ ហេតុអ្វីបានជាទ្រង់ប្រមូលផ្ដុំខ្ញុំមកវិញក្នុងនាមជាអ្នកដែលខ្វា ក់ភ្នែក បែបនេះ ខណៈដែលកាលនៅក្នុងលោកិយ ខ្ញុំធ្លា ប់ជាអ្នកភ្នែកភ្លឺ(មើលឃើញ)ទេតើ?
قَالَ كَذَٰلِكَ أَتَتْكَ ءَايَـٰتُنَا فَنَسِيتَهَا ۖ وَكَذَٰلِكَ ٱلْيَوْمَ تُنسَىٰ ﴿١٢٦﴾
អល់ឡោះជាម្ចា ស់ក៏បានមានបន្ទូលឆ្លើយតបទៅកាន់គេវិញថាៈ នេះគឺដូចអ្វីដែលអ្នកបានប្រព្រឹត្តកាលនៅក្នុងលោកិយនោះដែរ។ជាការពិតណាស់ បណ្តា ភស្តុតាង ជាច្រើនរបស់យើងបានមកដល់អ្នក តែអ្នកបែរជាងាកចេញអំពីវា និងបានបោះបង់វាចោលទៅវិញ។ ដូច្នេះ ក៏ដូចគ្នា ដែរ ពិតណាស់នៅថ្ងៃនេះ ពួកអ្នកក៏ត្រូវបានគេ បោះបង់ឲ្យស្ថិតនៅក្នុងទណ្ឌ កម្មវិញដែរ។
وَكَذَٰلِكَ نَجْزِى مَنْ أَسْرَفَ وَلَمْ يُؤْمِنۢ بِـَٔايَـٰتِ رَبِّهِۦ ۚ وَلَعَذَابُ ٱلْـَٔاخِرَةِ أَشَدُّ وَأَبْقَىٰٓ ﴿١٢٧﴾
ហើយដូចការតបស្នងនេះដែរ យើងក៏នឹងតបស្នងចំពោះជនណាដែលបានបណ្តោ យខ្លួនគេឲ្យធ្លាក់ទៅក្នុងកិលេសតណ្ហា ដែលគេបានហាមឃាត់ និងបានងាក ចេញពីការមានជំនឿនឹងបណ្តា ភស្តុតាងដ៏ច្បាស់លាស់ពីម្ចា ស់របស់គេ។ហើយទណ្ឌ កម្មរបស់អល់ឡោះនៅថ្ងៃបរលោកនោះគឺពិតជាគួរឲ្យខា្លចនិងខ្លាំងក្លា ជាងការ រស់នៅដែលលំបាកវេទនានៅក្នុងលោកិយ និងនៅក្នុងផ្នូរនោះទៅទៀត ហើយវានៅតែបន្តជាប់ជានិច្ច(ជាអមតៈ)។
أَفَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا قَبْلَهُم مِّنَ ٱلْقُرُونِ يَمْشُونَ فِى مَسَـٰكِنِهِمْ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّأُو۟لِى ٱلنُّهَىٰ ﴿١٢٨﴾
តើវា(គម្ពីរគួរអាន)មិនបានបញ្ជាក់ប្រាប់ដល់ពួកមុស្ហរីគីនទេឬថា មានប្រជាជាតិជំនាន់មុនពួកគេជាច្រើនមកហើយដែលយើងបានបំផ្លាញពួកគេ ខណៈដែល ពួកគេ(ពួកមុស្ហរីគីន)ធ្វើដំណើ រឆ្លងកាត់លំនៅឋានរបស់ប្រជាជាតិដែលត្រូវបានគេបំផ្លា ញទាំងនោះ និងបានមើលឃើញផ្ទា ល់នឹងភ្នែកនូវស្លាកស្នាមដែល ពួកគេ(ប្រជាជាតិជំនាន់មុន)បានទទួលរងនោះ? ពិតប្រាកដណាស់ អ្វីដែលបានកើតឡើងចំពោះបណ្តាប្រជាជាតិទាំងនោះនៃគ្រោះមហន្តរាយ និងការវិនាស អន្តរាយនោះ គឺជាមេរៀនសម្រាប់អ្នកដែលមានប្រាជ្ញាم ឈ្វេងយល់។ ولولا كلمة سبقت من ر بك لكان لزاما وأجل مس ى
وَلَوْلَا كَلِمَةٌۭ سَبَقَتْ مِن رَّبِّكَ لَكَانَ لِزَامًۭا وَأَجَلٌۭ مُّسَمًّۭى ﴿١٢٩﴾
ហើយប្រសិនបើគ្មា នការកំណត់ជាមុនពីម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដែលថាៈ ពិតណាស់ ទ្រង់នឹងមិនដាក់ទណ្ឌ កម្មនរណាម្នា ក់មុនពេលដែលមាន ភស្តុតាងបានទៅដល់ពួកគេ និងប្រសិនបើគ្មា នការកំណត់ពេលវេលាច្បាស់លាស់អំពីទ្រង់ចំពោះពួកគេទេនោះ ទ្រង់នឹងដាក់ទណ្ឌ កម្មពួកគេភ្លា មៗជាមិនខាន ពីព្រោះពួកគេសាកសមនឹងទទួលទណ្ឌ កម្មបំផុត។
فَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ ٱلشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ ءَانَآئِ ٱلَّيْلِ فَسَبِّحْ وَأَطْرَافَ ٱلنَّهَارِ لَعَلَّكَ تَرْضَىٰ ﴿١٣٠﴾
ى ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការអត់ធ្មត់ចំពោះអ្វីដែលពួកបដិសេធនិយាយចោទប្រកាន់មិនពិតមកលើអ្នក ហើយត្រូវលើកតម្កើងដោយការសរសើរ ចំពោះម្ចាស់របស់អ្នកនៅក្នុងការប្រតិបត្តិសឡាតហ្វាជើរមុនពេលថ្ងៃរះ នៅក្នុងការប្រតិបត្តិសឡាតអាសើរមុនពេលថ្ងៃលិច និងនៅក្នុងការប្រតិបត្តិសឡាតម៉ា ហ្គ្រិប និងអ៊ីស្ហា កនៅផ្នែកខ្លះនៃរាត្រី ហើយនិងនៅក្នុងការប្រតិបត្តិសឡាតហ្ស៊ូហោររនៅពេលថ្ងៃជ្រេ ព្រមទាំងក្នុងការប្រតិបត្តិសឡាតម៉ា ហ្គ្រិបបន្ទា ប់ពីថ្ងៃលិច។ សង្ឃឹមថា អ្នកនឹងទទួលបានពីអល់ឡោះនូវផលបុណ្យដែលអ្នកពេញចិត្ត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِۦٓ أَزْوَٰجًۭا مِّنْهُمْ زَهْرَةَ ٱلْحَيَوٰةِ ٱلدُّنْيَا لِنَفْتِنَهُمْ فِيهِ ۚ وَرِزْقُ رَبِّكَ خَيْرٌۭ وَأَبْقَىٰ ﴿١٣١﴾
ហើយចូរអ្នកកុំសម្លឹងមើលទៅកាន់អ្វីដែលយើងបានប្រទានឲ្យពួកដែលបដិសេធទាំងនោះអំពីការសើយសុខដែលពួកគេរីករាយជាមួយវានៃការលម្អនៃជីវិត លោកិយនេះដើម្បីយើងនឹងសាកល្បងពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អ្វីដែលយើងបានប្រទានវាឲ្យពួកទាំងនោះ គឺនឹងបាត់បង់ទៅវិញ។ តែផលបុណ្យនៃម្ចា ស់ របស់អ្នកដែលទ្រង់បានសន្យានឹងផ្តល់វាដល់អ្នក រហូតដល់អ្នកពេញចិត្តនោះ គឺវាល្អប្រសើរជាងអ្វីដែលពួកគេសើយសុខនឹងវានៅក្នុងលោកិយនៃភាពរីករាយ ដែលមិនស្ថិតស្ថេរនេះទៅទៀត ហើយវានឹងស្ថិតស្ថេរជាប់ជានិច្ច ពីព្រោះវាគ្មា នទីបញ្ចប់ឡើយ(ស្ថិតស្ថេរជាអមតៈ)។
وَأْمُرْ أَهْلَكَ بِٱلصَّلَوٰةِ وَٱصْطَبِرْ عَلَيْهَا ۖ لَا نَسْـَٔلُكَ رِزْقًۭا ۖ نَّحْنُ نَرْزُقُكَ ۗ وَٱلْعَـٰقِبَةُ لِلتَّقْوَىٰ ﴿١٣٢﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បង្គាប់ឲ្យក្រុមគ្រួសាររបស់អ្នកប្រតិបត្តិសឡាត និងចូរអ្នកអត់ធ្មត់លើការប្រតិបត្តិវា។ យើងមិនទាមទារលាភសក្ការៈពីអ្នក សម្រាប់ខ្លួនអ្នក និងសម្រាប់អ្នកដទៃឡើយ។ យើងទេដែលជាអ្នកទទួលខុសត្រូវផ្គត់ផ្គង់លាភសក្ការៈដល់អ្នកនោះ។ ហើយលទ្ធផលចុងក្រោយដែលត្រូវបាន គេកោតសរសើរនៅក្នុងលោកិយនិងថ្ងៃបរលោកនោះ គឺសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះ ដោយពួកគេអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
وَقَالُوا۟ لَوْلَا يَأْتِينَا بِـَٔايَةٍۢ مِّن رَّبِّهِۦٓ ۚ أَوَلَمْ تَأْتِهِم بَيِّنَةُ مَا فِى ٱلصُّحُفِ ٱلْأُولَىٰ ﴿١٣٣﴾
ហើយពួកប្រឆាំងដែលបដិសេធនឹងព្យាការីមូហាំម៉ា ត់ទាំងនោះបាននិយាយថាៈ ហេតុអ្វីបានជាមូហាំម៉ា ត់មិននាំមកនូវសញ្ញាភស្តុតាងណាមួយពីម្ចាស់របស់គេមក ឲ្យពួកយើងដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេ ដែលថាគេពិតជាអ្នកនាំសារ(របស់អល់ឡោះ)នោះ? តើគម្ពីរគួរអានដែលវាគឺជាការបញ្ជាក់ទៅលើបណ្តា គម្ពីរ ដែលបានបញ្ចុះពីលើមេឃពីមុនមកនោះមិនបានមកដល់ពួកដែលបដិសេធទាំងនោះទេឬ?
وَلَوْ أَنَّآ أَهْلَكْنَـٰهُم بِعَذَابٍۢ مِّن قَبْلِهِۦ لَقَالُوا۟ رَبَّنَا لَوْلَآ أَرْسَلْتَ إِلَيْنَا رَسُولًۭا فَنَتَّبِعَ ءَايَـٰتِكَ مِن قَبْلِ أَن نَّذِلَّ وَنَخْزَىٰ ﴿١٣٤﴾
ونخز ى ហើយពិតប្រាកដណាស់ ប្រសិនបើយើងបំផ្លាញពួកដែលបដិសេធនឹងព្យាការីមូហាំម៉ា ត់ទាំងនោះ ដោយបញ្ចុះនូវទណ្ឌកម្មទៅលើពួកគេដោយសារតែការប្រឆាំង និងភាពរឹងរូសរបស់ពួកគេមុននឹងយើងបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់ពួកគេ និង(មុននឹង)បញ្ចុះគម្ពីរទៅឲ្យពួកគេនោះ នៅថ្ងៃបរលោក ពួកគេពិតជានឹងនិយាយ ដោះសារចំពោះការប្រឆាំងរបស់ពួកគេថាៈ ឱម្ចា ស់របស់ពួកយើង! ហេតុអ្វីបានជាទ្រង់មិនបញ្ជូនអ្នកនាំសារម្នា ក់មកឲ្យពួកយើងកាលនៅក្នុងលោកិយ ដើម្បីឲ្យពួក យើងមានជំនឿចំពោះគេ(អ្នកនាំសារ) និងដើរតាមបណ្តាភស្តុតាង(របស់ទ្រង់)ដែលគេ(អ្នកនាំសារ)បាននាំមក មុនពេលដែលភាពអាប់ឱននិងភាពអាម៉ាស់ ធ្លា ក់មកលើពួកយើងដោយទទួលនូវទណ្ឌ កម្មរបស់ទ្រង់? ل
قُلْ كُلٌّۭ مُّتَرَبِّصٌۭ فَتَرَبَّصُوا۟ ۖ فَسَتَعْلَمُونَ مَنْ أَصْحَـٰبُ ٱلصِّرَٰطِ ٱلسَّوِىِّ وَمَنِ ٱهْتَدَىٰ ﴿١٣٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ រាល់បុគ្គលម្នាក់ៗក្នុងចំណោមពួកយើងនិងក្នុងចំណោមពួកអ្នក គឺសុទ្ធតែរង់ចាំមើល នូវអ្វីដែលអល់ឡោះនឹងវិនិច្ឆ័យ។ ដូច្នេះ ចូរពួកអ្នកទាំងអស់គ្នារង់ចាំមើលចុះ! ពួកអ្នកនឹងដឹង(ដោយចៀសមិនផុត)ថាៈ តើអ្នកណាដែលស្ថិតនៅមាគ៌ាដ៏ត្រឹមត្រូវ និងអ្នកណាដែលទទួលបានការចង្អុលបង្ហា ញ(ពីអល់ឡោះ)នោះ?តើពួកយើង ឬក៏ជាពួកអ្នក? ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ