طسٓ ۚ تِلْكَ ءَايَـٰتُ ٱلْقُرْءَانِ وَكِتَابٍۢ مُّبِينٍ ﴿١﴾
ត ស៊ីន (បានបកស្រាយរួចមកហើយនៅដើមដំបូងនៃជំពូកអាល់ហ្ពាក៏រ៉ោះ)។ បណ្តា វាក្យខណ្ឌដែលត្រូវបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាវាក្យ ខណ្ឌទាំងឡាយនៃគម្ពីរគួរអាន និងជាគម្ពីរដ៏ច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ចំពោះជនណាដែលអនុវត្តតាមវាដោយដឹងថា ជាការពិត ណាស់ វា(គម្ពីរគួរអាន)គឺមកពីអល់ឡោះជាម្ចា ស់។ هدى وبشر للمؤمنين
هُدًۭى وَبُشْرَىٰ لِلْمُؤْمِنِينَ ﴿٢﴾
បណ្តា វាក្យខណ្ឌទាំងនេះ គឺជាអ្នកចង្អុលបង្ហាញទៅកាន់ការពិត ជាអ្នកណែនាំផ្លូវទៅកាន់វា និងជាអ្នកផ្តល់ដំណឹងរីករាយដល់បណ្តា អ្នកដែលមានជំនឿ ចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤْتُونَ ٱلزَّكَوٰةَ وَهُم بِٱلْـَٔاخِرَةِ هُمْ يُوقِنُونَ ﴿٣﴾
គឺបណ្តា អ្នកដែលប្រតិបត្តិសឡាតយ៉ាងពេញលេញ និងបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ដោយផ្តល់វាដល់អ្នកដែលមានសិទ្ធិទទួលវា(ហ្សាកាត់) ហើយ ពួកគេជាអ្នកដែលជឿជាក់យ៉ា ងច្បាស់ចំពោះ(ការទទួលបាន)ផលបុណ្យ និង(ការទទួល)ទណ្ឌ កម្មនៅថ្ងៃបរលោក។
إِنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ زَيَّنَّا لَهُمْ أَعْمَـٰلَهُمْ فَهُمْ يَعْمَهُونَ ﴿٤﴾
ពិតប្រាកដណាស់ ពួកប្រឆាំងដែលគ្មានជំនឿនឹងថ្ងៃបរលោក និងគ្មានជំនឿចំពោះផលបុណ្យនិងទណ្ឌកម្មនាថ្ងៃនោះ គឺយើងបានតុបតែងលម្អអំពើអាក្រក់របស់ ពួកគេ។ ដូនេះ ពួកគេនៅតែបន្តធ្វើវា(ទង្វើប្រឆាំង)។ ជាការពិតណាស់ ពួកគេជាពួកដែលមានភាពស្រពេចស្រពិល ដោយពួកគេមិនទទួលបានការចង្អុលបង្ហាញ ទៅកាន់មាគ៌ា ដែលត្រឹមត្រូវ និងទទួលបានការណែនាំនោះឡើយ។
أُو۟لَـٰٓئِكَ ٱلَّذِينَ لَهُمْ سُوٓءُ ٱلْعَذَابِ وَهُمْ فِى ٱلْـَٔاخِرَةِ هُمُ ٱلْأَخْسَرُونَ ﴿٥﴾
ពួកដែលមានលក្ខណៈដូចបានលើកឡើងនេះ គឺជាពួកដែលទទួលនូវទណ្ឌកម្មយ៉ា ងអាក្រក់បំផុតនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជា ឈ្លើយសឹក។ ហើយនៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់ ដោយពួកគេខាតបង់ទាំងខ្លួនពួកគេផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក ដោយសារតែពួកគេត្រូវស្ថិតនៅជាអមតៈក្នុងឋាននរក។
وَإِنَّكَ لَتُلَقَّى ٱلْقُرْءَانَ مِن لَّدُنْ حَكِيمٍ عَلِيمٍ ﴿٦﴾
ហើយពិតប្រាកដណាស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ត្រូវបានគេផ្តល់ឲ្យនូវគម្ពីរគួរអាននេះដែលត្រូវបានបញ្ចុះទៅកាន់អ្នកពី(អល់ឡោះ)ម្ចាស់ដែលមហាគតិបណ្ឌិ ត នៅក្នុងការបង្កើត ការគ្រប់គ្រង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និងមហាដឹងបំផុតដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់ចំពោះអ្វីដែលល្អប្រសើរសម្រាប់ខ្ញុំបម្រើ របស់ទ្រង់ឡើយ។
إِذْ قَالَ مُوسَىٰ لِأَهْلِهِۦٓ إِنِّىٓ ءَانَسْتُ نَارًۭا سَـَٔاتِيكُم مِّنْهَا بِخَبَرٍ أَوْ ءَاتِيكُم بِشِهَابٍۢ قَبَسٍۢ لَّعَلَّكُمْ تَصْطَلُونَ ﴿٧﴾
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ខ្ញុំ នឹងនាំដំណឹ ងខ្លះៗដល់ពួកអ្នកពីអ្នកដែលដុតភ្លើងនោះដោយគេអាចបង្ហា ញផ្លូវដល់ពួកយើងឬក៏ខ្ញុំអាចនាំយកដុំភ្លើងមកបង្កា ត់ឲ្យពួកអ្នកដើម្បីឲ្យពួកអ្នកអាចផ្តល់ កម្តៅ ដល់ខ្លួនពួកអ្នក(ដើម្បីការពារ)ពីភាពត្រជាក់បាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَلَمَّا جَآءَهَا نُودِىَ أَنۢ بُورِكَ مَن فِى ٱلنَّارِ وَمَنْ حَوْلَهَا وَسُبْحَـٰنَ ٱللَّهِ رَبِّ ٱلْعَـٰلَمِينَ ﴿٨﴾
ហើយនៅពេលដែលព្យាការីមូសាបានទៅដល់កន្លែងពន្លឺភ្លើងដែលគាត់បានឃើញនោះ អល់ឡោះជាម្ចាស់ទ្រង់បានស្រែកហៅគាត់ថាៈ ពិតប្រាកដណាស់ គេបាន ប្រសិទ្ធិពរជ័យដល់អ្នកដែលនៅជិតពន្លឺភ្លើង ហើយនិងអ្នកដែលនៅជុំវិញវានៃបណ្តាម៉ាឡាអ៊ីកាត់ និងជាការលើកតម្កើងចំពោះម្ចាស់នៃពិភពទាំងអស់ ហើយ បញ្ជា ក់ពីភាពស្អាតស្អំ(របស់ទ្រង់)ពីលក្ខណៈទាំងឡាយដែលមិនសាកសមចំពោះទ្រង់ ក្នុងចំណោមលក្ខណៈមួយចំនួនដែលពួកវង្វេងបានពិពណ៌ នាចំពោះទ្រង់ នោះ។
يَـٰمُوسَىٰٓ إِنَّهُۥٓ أَنَا ٱللَّهُ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٩﴾
អល់ឡោះទ្រង់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ជាការពិតណាស់ យើងនេះហើយគឺជាអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែដោយគ្មាននរណា ម្នា ក់អាចយកឈ្នះយើងបានឡើយហើយយើងមហាគតិបណ្ឌិ តនៅក្នុងការបង្កើតការកំណត់ن និងការដាក់បញ្ញត្តិច្បាប់របស់យើង។
وَأَلْقِ عَصَاكَ ۚ فَلَمَّا رَءَاهَا تَهْتَزُّ كَأَنَّهَا جَآنٌّۭ وَلَّىٰ مُدْبِرًۭا وَلَمْ يُعَقِّبْ ۚ يَـٰمُوسَىٰ لَا تَخَفْ إِنِّى لَا يَخَافُ لَدَىَّ ٱلْمُرْسَلُونَ ﴿١٠﴾
ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានធ្វើតាមបទបញ្ជា។ ហើយនៅពេលដែលព្យាការីមូសាបានឃើញដំបងនោះកម្រើក និងមាន ចលនាដូចជាសត្វពស់ គាត់ក៏រត់ត្រឡប់ក្រោយដោយមិនត្រឡប់មកវិញឡើយ។ ពេលនោះ ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកកុំខ្លាចវាអី។ ពិតប្រាកដណាស់ បណ្តា អ្នកនាំសារទាំងឡាយ(របស់យើង)ពួកគេមិនខ្លា ចសត្វពស់ ហើយនិងអ្វីផ្សេងទៀតក្រៅពីវានៅចំពោះមុខយើងឡើយ។
إِلَّا مَن ظَلَمَ ثُمَّ بَدَّلَ حُسْنًۢا بَعْدَ سُوٓءٍۢ فَإِنِّى غَفُورٌۭ رَّحِيمٌۭ ﴿١١﴾
ក៏ប៉ុន្តែ ចំពោះជនណាហើយដែលបានបំពានដោយប្រព្រឹត្តនូវទង្វើបាបកម្ម ក្រោយមក គេបានសារភាពកំហុសក្រោយពីនោះ ពិតប្រាកដណាស់ យើងគឺជាអ្នក ដែលមហាអភ័យទោស និងមហាអាណិ តស្រឡាញ់បំផុតចំពោះគេ។
وَأَدْخِلْ يَدَكَ فِى جَيْبِكَ تَخْرُجْ بَيْضَآءَ مِنْ غَيْرِ سُوٓءٍۢ ۖ فِى تِسْعِ ءَايَـٰتٍ إِلَىٰ فِرْعَوْنَ وَقَوْمِهِۦٓ ۚ إِنَّهُمْ كَانُوا۟ قَوْمًۭا فَـٰسِقِينَ ﴿١٢﴾
فسقين ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅអាវរបស់អ្នកចុះ។ ក្រោយពីអ្នកបានដាក់ដៃចូល(ក្នុងហោប៉ៅរបស់អ្នក)ហើយនោះ វានឹងបញ្ចេញពន្លឺសចែងចាំង ប្រៀបដូចព្រិល មិនមែន(ស)ដូចកើតឃ្លង់នោះទេ ដែលវាស្ថិតក្នុងចំណោមអច្ឆរិយភាពទាំងប្រាំបួនដែលបញ្ជាក់ពីសច្ចភាពរបស់អ្នក(ដោយក្នុងនោះមានដូចជា ដំបង គ្រោះរាំងស្ងួតជាច្រើនឆ្នាំ កាត់បន្ថយភោគផល គ្រោះទឺកជំនន់ សត្វកណ្តូ ប សត្វចៃ សត្វកង្កែប និងឈាម)ទៅកាន់ហ្វៀរអោន ហើយនិងក្រុមរបស់គេ។ ជា ការពិតណាស់ ពួកគេគឺជាក្រុមដែលចាកចេញពីការប្រតិបត្តិតាមអល់ឡោះតាមរយៈការ(ដែលពួកគេ)គ្មា នជំនឿចំពោះទ្រង់។
فَلَمَّا جَآءَتْهُمْ ءَايَـٰتُنَا مُبْصِرَةًۭ قَالُوا۟ هَـٰذَا سِحْرٌۭ مُّبِينٌۭ ﴿١٣﴾
តែនៅពេលដែលសញ្ញាភស្តុតាងរបស់យើងបានមកដល់ពួកគេយ៉ា ងច្បាស់លាស់ជាក់ស្តែងដែលយើងបានពង្រឹងវាតាមរយៈព្យាការីមូសាហើយនោះ ពួកគេបែរជា និយាយថាៈ សញ្ញា ភស្តុតាងទាំងឡាយដែលព្យាការីមូសាបាននាំមកនោះ គឺជាមន្តអាគមយ៉ាو ងច្បាស់លាស់ទៅវិញ។
وَجَحَدُوا۟ بِهَا وَٱسْتَيْقَنَتْهَآ أَنفُسُهُمْ ظُلْمًۭا وَعُلُوًّۭا ۚ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُفْسِدِينَ ﴿١٤﴾
ហើយពួកគេបានប្រឆាំងនឹងបណ្តា សញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនោះ ព្រមទាំងពួកគេមិនទទួលស្គាល់វាឡើយ ដោយសារតែការបំពានរបស់ពួកគេ និងការ ក្រអឺតក្រទមរបស់ពួកគេពីការពិត ខណៈដែលពួកគេជឿជាក់(ដឹង)យ៉ា ងច្បាស់ថាៈ ពិតប្រាកដណាស់ សញ្ញា ភស្តុតាងទាំងនោះ គឺមកពីអល់ឡោះជាម្ចា ស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មលើផែនដីដោយការប្រឆាំង និងការបំពានរបស់ ពួកគេនោះយ៉ា ងដូចម្តេច?ពិតប្រាកដណាស់ យើងបានបំផ្លា ញពួកគេនិងកម្ទេចពួកគេទាំងអស់គ្នា ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَقَدْ ءَاتَيْنَا دَاوُۥدَ وَسُلَيْمَـٰنَ عِلْمًۭا ۖ وَقَالَا ٱلْحَمْدُ لِلَّهِ ٱلَّذِى فَضَّلَنَا عَلَىٰ كَثِيرٍۢ مِّنْ عِبَادِهِ ٱلْمُؤْمِنِينَ ﴿١٥﴾
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីហ្ទាវូទនិងកូនប្រុសរបស់គេ ព្យាការីស៊ូឡៃម៉ា ន នូវចំណេះដឹងដ៏ខ្ពង់ខ្ពស់ ដោយក្នុងចំណោមនោះ គឹការដែលគេ អាចស្តាប់យល់នូវពាក្យសម្តីរបស់សត្វបក្សាបក្សីទាំងឡាយបាន។ ហើយព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ា នបានពោលដោយថ្លែងអំណរគុណចំពោះអល់ឡោះជា ម្ចា ស់ថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចា ស់ដែលបានលើកតម្កើងយើង(ទាំងពីរនាក់)ច្រើនជាងគេក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមាន ជំនឿ តាមរយៈ(ការប្រទាននូវ)ភាពជាព្យាការីនិងឲ្យពួកយើងអាចត្រួតត្រាលើពពួកជិន និងពពួកស្ហៃតនបាន។
وَوَرِثَ سُلَيْمَـٰنُ دَاوُۥدَ ۖ وَقَالَ يَـٰٓأَيُّهَا ٱلنَّاسُ عُلِّمْنَا مَنطِقَ ٱلطَّيْرِ وَأُوتِينَا مِن كُلِّ شَىْءٍ ۖ إِنَّ هَـٰذَا لَهُوَ ٱلْفَضْلُ ٱلْمُبِينُ ﴿١٦﴾
ក្រោយមក ព្យាការីស៊ូឡៃម៉ានបានទទួលមត៌កពីបិតារបស់គាត់ ព្យាការីហ្ទាវូទនូវភាពជាព្យាការី ចំណេះវិជ្ជា និងភាពជាស្តេចផែនដី។ ហើយគាត់ក៏បានរំលឹកពី ឧបការគុណរបស់អល់ឡោះចំពោះគាត់ និងចំពោះបិតារបស់គាត់(ព្យាការីហ្ទារូទ)ថាៈ ឱមនុស្សលោកទាំងឡាយ! អល់ឡោះជាម្ចាស់ទ្រង់បានបង្រៀនយើងឲ្យ យល់ពីសំឡេង(ភាសា)របស់សត្វបង្សី ហើយទ្រង់បានប្រទានដល់យើងនូវអ្វីៗគ្រប់បែបយ៉ាងនូវអ្វីដែលទ្រង់បានប្រទានវាដល់បណ្តា ព្យាការី និងស្តេចទាំងឡាយ។ ពិតប្រាកដណាស់ ប្រការទាំងអស់ដែលអល់ឡោះបានប្រទានដល់យើងនេះគឺជាការប្រោសប្រទានយ៉ា ងច្បាស់លាស់(អំពីទ្រង់)។
وَحُشِرَ لِسُلَيْمَـٰنَ جُنُودُهُۥ مِنَ ٱلْجِنِّ وَٱلْإِنسِ وَٱلطَّيْرِ فَهُمْ يُوزَعُونَ ﴿١٧﴾
ហើយគេបានប្រមូលឲ្យព្យាការីស៊ូឡៃម៉ាននូវកងទ័ពរបស់គាត់អំពីមនុស្សលោក ជិន និងសត្វបក្សាបក្សីទាំងឡាយ។ ជាការពិតណាស់ ពួកគេត្រូវបានបែងចែកជា ក្រុមៗ(ក្នុងការធ្វើដំណើ រ)ប្រកបដោយសណ្តា ប់ធ្នាប់។
حَتَّىٰٓ إِذَآ أَتَوْا۟ عَلَىٰ وَادِ ٱلنَّمْلِ قَالَتْ نَمْلَةٌۭ يَـٰٓأَيُّهَا ٱلنَّمْلُ ٱدْخُلُوا۟ مَسَـٰكِنَكُمْ لَا يَحْطِمَنَّكُمْ سُلَيْمَـٰنُ وَجُنُودُهُۥ وَهُمْ لَا يَشْعُرُونَ ﴿١٨﴾
يشعرون ហើយពួកគេនៅតែបន្តធ្វើដំណើ រជាក្រុមបែបនេះ រហូតដល់ពួកគេបានទៅដល់ជ្រលងសត្វស្រមោចមួយ(ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសស្ហាម)។ ពេលនោះ មេក្រុមរបស់សត្វស្រមោចបាននិយាយថាៈ ឱសត្វស្រមោចទាំងអស់! ចូរពួកអ្នកនាំគ្នាចូលសំបុករបស់ពួកអ្នក ដើម្បីកុំឲ្យស៊ូឡៃម៉ា ននិងកងទ័ពរបស់គេបំផ្លាញពួក អ្នក ខណៈដែលពួកគេមិនដឹងពី(វត្តមាន)ពួកអ្នក។ ប្រសិនបើពួកគេបានដឹងពី(វត្តមាន)ពួកអ្នកនោះ ពួកគេនឹងមិនដើរជាន់(កម្ទេច)ពួកអ្នកនោះឡើយ។
فَتَبَسَّمَ ضَاحِكًۭا مِّن قَوْلِهَا وَقَالَ رَبِّ أَوْزِعْنِىٓ أَنْ أَشْكُرَ نِعْمَتَكَ ٱلَّتِىٓ أَنْعَمْتَ عَلَىَّ وَعَلَىٰ وَٰلِدَىَّ وَأَنْ أَعْمَلَ صَـٰلِحًۭا تَرْضَىٰهُ وَأَدْخِلْنِى بِرَحْمَتِكَ فِى عِبَادِكَ ٱلصَّـٰلِحِينَ ﴿١٩﴾
នៅពេលដែលព្យាការីស៊ូឡៃម៉ានបានឮនូវសម្តីមេក្រុមរបស់ស្រមោចនោះ គាត់ក៏បានញញឺមដោយអស់សំណើចនឹងសម្តីរបស់វា ហើយគាត់ក៏បាន បួងសួងសុំពីម្ចា ស់របស់គាត់ថាៈ ឱម្ចា ស់របស់ខ្ញុំ! សូមទ្រង់មេត្តា ចង្អុលបង្ហា ញដល់ខ្ញុំ ដើម្បីឲ្យខ្ញុំថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បាន ប្រទានវាដល់ខ្ញុំ និង(បានប្រទានវាដល់)មាតាបិតារបស់ខ្ញុំផងចុះ។ ហើយសូមទ្រង់មេត្តា ចង្អុលបង្ហា ញខ្ញុំដើម្បីឲ្យខ្ញុំសាងនូវទង្វើកុសលដែលទ្រង់ពេញចិត្តផង ហើយ សូមទ្រង់មេត្តា បញ្ចូលរូបខ្ញុំទៅក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសលដោយក្តីមេត្តា ករុណារបស់ទ្រង់ផងចុះ។
وَتَفَقَّدَ ٱلطَّيْرَ فَقَالَ مَا لِىَ لَآ أَرَى ٱلْهُدْهُدَ أَمْ كَانَ مِنَ ٱلْغَآئِبِينَ ﴿٢٠﴾
ហើយគាត់(ព្យាការីស៊ូឡៃម៉ា ន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វបក្សីទាំងឡាយ តែគាត់ពុំបានឃើញសត្វហ៊ុទហ៊ុទនោះទេ។ ពេលនោះ គាត់ក៏បានសួរថាៈ ហេតុអ្វី បានជាខ្ញុំមិនឃើញសត្វហ៊ុទហុទ? តើមានអ្វីមួយដែលរារាំងខ្ញុំមិនឲ្យឃើញវា ឬមួយក៏វាអវត្តមាន(មិនបានមកចូលរួម)? بلغ គម្ពីរគួរអាន · តាហ្វសៀរ لأعذبنه عذابا شديدا أو لأاذبحنه أو ليأتينى بسلطن مبين
لَأُعَذِّبَنَّهُۥ عَذَابًۭا شَدِيدًا أَوْ لَأَا۟ذْبَحَنَّهُۥٓ أَوْ لَيَأْتِيَنِّى بِسُلْطَـٰنٍۢ مُّبِينٍۢ ﴿٢١﴾
នៅពេលដែលគេបានបញ្ជាក់ពីអវត្តមានរបស់វា(សត្វហ៊ុទហ៊ុទ)ដល់គាត់ហើយនោះ គាត់ក៏បាននិយាយបន្តទៀតថាៈ ខ្ញុំពិតជានឹងដាក់ទណ្ឌកម្មយ៉ា ងធ្ងន់ធ្ងរ ចំពោះវា ឬក៏ខ្ញុំនឹងសម្លេះវា ជាទណ្ឌកម្មចំពោះវាលើការអវត្តមានរបស់វា ឬមួយវាត្រូវនាំនូវហេតុផលដ៏ច្បាស់លាស់(សមហេតុផល)ណាមួយមកឲ្យខ្ញុំដែល បញ្ជា ក់ពីឧបសគ្គ(ហេតុផល)នៃការមិនបានមកចូលរួមរបស់វា។ فمكث غيربعيد فقال أحطت بما لم تحط به وجئتك من سبإبنبإ يقين
فَمَكَثَ غَيْرَ بَعِيدٍۢ فَقَالَ أَحَطتُ بِمَا لَمْ تُحِطْ بِهِۦ وَجِئْتُكَ مِن سَبَإٍۭ بِنَبَإٍۢ يَقِينٍ ﴿٢٢﴾
តែមិនយូរប៉ុន្មាន សត្វហ៊ុទហ៊ុទនោះក៏បានមកដល់។ នៅពេលដែលវាមកដល់ វាក៏បាននិយាយទៅកាន់ព្យាការីស៊ូឡៃម៉ា នថាៈ ខ្ញុំបានដឹងនូវអ្វីដែលអ្នកមិនបានដឹង អំពីវាហើយខ្ញុំបាននាំមកឲ្យអ្នក(នូវដំណឹ ងមួយ)ពីអ្នកស្រុកសាហ្ពាក់ដែលជាដំណឺ ងមួយដ៏ច្បាស់លាស់ពិតប្រាកដដែលគ្មា នការមន្ទិលសង្ស័យនៅក្នុងវាឡើយ។
إِنِّى وَجَدتُّ ٱمْرَأَةًۭ تَمْلِكُهُمْ وَأُوتِيَتْ مِن كُلِّ شَىْءٍۢ وَلَهَا عَرْشٌ عَظِيمٌۭ ﴿٢٣﴾
ពិតប្រាកដណាស់ ខ្ញុំបានឃើញស្ត្រីម្នាក់ដែលជាមហាក្សត្រីយ៍គ្រប់គ្រងពួកគេ(នគរសាហ្ពាក់) ហើយស្ត្រីម្នាក់នោះ ត្រូវបានគេផ្តល់នូវអ្វីៗគ្រប់បែបយ៉ា ងនៃមូល ហេតុនៃភាពខ្លាំងក្លា និងភាពជាស្តេច ហើយនាងមានរាជបល្ល័ង្គមួយដ៏ធំអស្ចារ្យ ដោយនាងចាត់ចែង(មើលការខុសត្រូវ)កិច្ចការក្រុមរបស់នាង(អ្នកដែលនាងគ្រប់ គ្រង)ពីលើបល្ល័ង្គនោះ។
وَجَدتُّهَا وَقَوْمَهَا يَسْجُدُونَ لِلشَّمْسِ مِن دُونِ ٱللَّهِ وَزَيَّنَ لَهُمُ ٱلشَّيْطَـٰنُ أَعْمَـٰلَهُمْ فَصَدَّهُمْ عَنِ ٱلسَّبِيلِ فَهُمْ لَا يَهْتَدُونَ ﴿٢٤﴾
يهتدون ខ្ញុំបានឃើញស្ត្រីម្នាក់នោះហើយនិងក្រុមរបស់នាង ពួកគេក្រាបស៊ូជោតទៅកាន់ព្រះអាទិត្យក្រៅពីអល់ឡោះ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើ ទាំងឡាយរបស់ពួកគេ(ដែលពួកគេប្រព្រឹត្ត)អំពីប្រការស្ហ៊ីរិកនិងអំពើល្មើសទាំងឡាយ ហើយវាបានបង្វែរពួកគេពីមាគ៌ាដែលត្រឹមត្រូវ។ ដូច្នេះ ពួកគេមិនបានទទួល ការចង្អុលបង្ហា ញទៅកាន់វា(មាគ៌ា ត្រឹមត្រូវ)នោះឡើយ។
أَلَّا يَسْجُدُوا۟ لِلَّهِ ٱلَّذِى يُخْرِجُ ٱلْخَبْءَ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَيَعْلَمُ مَا تُخْفُونَ وَمَا تُعْلِنُونَ ﴿٢٥﴾
ស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើស្ហ៊ីរិកនិងទង្វើបាបកម្មនានា ដើម្បីកុំឲ្យពួកគេស៊ូជោត(គោរពសក្កា រៈ)ចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដែលជាអ្នក បានបញ្ចេញនូវអ្វីដែលលាក់ទុកនៅលើមេឃនៃទឹកភ្លៀង ហើយនិង(អ្វីដែលលាក់ទុក)ក្នុងផែនដីនៃរុក្ខជាតិផ្សេងៗ ហើយទ្រង់ដឹងនូវទង្វើដែលពួកគេលាក់កំបាំង និងទង្វើដែលពួកគេលាតត្រដាង ដោយគ្មា នអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។
ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ رَبُّ ٱلْعَرْشِ ٱلْعَظِيمِ ۩ ﴿٢٦﴾
អល់ឡោះទ្រង់គឺជាម្ចា ស់(តែមួយគត់)ដែលគ្មា នម្ចា ស់ណាផ្សេងដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយហើយទ្រង់ជាម្ចា ស់នៃអារ៉ស្ហដ៏ធំធេង។
۞ قَالَ سَنَنظُرُ أَصَدَقْتَ أَمْ كُنتَ مِنَ ٱلْكَـٰذِبِينَ ﴿٢٧﴾
ព្យាការីស៊ូឡៃម៉ា នបានតបទៅកាន់សត្វហ៊ុទហ៊ុទវិញថាៈ យើងនឹងរង់ចាំមើល ថាតើឯងបាននិយាយពិតចំពោះអ្វីដែលឯងបានអះអាង ឬក៏ឯងស្ថិតក្នុងចំណោមអ្នក ដែលនិយាយភូតកុហក។
ٱذْهَب بِّكِتَـٰبِى هَـٰذَا فَأَلْقِهْ إِلَيْهِمْ ثُمَّ تَوَلَّ عَنْهُمْ فَٱنظُرْ مَاذَا يَرْجِعُونَ ﴿٢٨﴾
ពេលនោះ ស៊ូឡៃម៉ានក៏បានសរសេរសារមួយច្បាប់ រួចបានប្រគល់វាឲ្យសត្វហ៊ុទហ៊ុទ ហើយគាត់បាននិយាយទៅកាន់វាថាៈ ចូរឯងនាំសាររបស់យើងនេះ ហើយ ទម្លា ក់វាឲ្យអ្នកស្រុកសាហ្ពា ក់ ហើយឲ្យពួកគេទទួលយកវា(សារនោះ)។បន្ទា ប់មក ចូរឯងទៅឲ្យឆ្ងា យពីគេបន្តិចដើម្បីចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ា ង بلغ គម្ពីរគួរអាន · តាហ្វសៀរ ដូចម្តេច។ចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ា ងដូចម្តេច។
قَالَتْ يَـٰٓأَيُّهَا ٱلْمَلَؤُا۟ إِنِّىٓ أُلْقِىَ إِلَىَّ كِتَـٰبٌۭ كَرِيمٌ ﴿٢٩﴾
មហាក្សត្រីយ៍នោះក៏បានទទួលរាជសារ(របស់ព្យាការីស៊ូឡៃម៉ា ន) ហើយទ្រង់ក៏បានមានបន្ទូលថាៈ ឱមន្ត្រីទាំងឡាយ!ពិតប្រាកដណាស់ គេបានប្រគល់នូវរាជសារដ៏ វិសេសវិសាលខ្ពង់ខ្ពស់មួយដល់ខ្ញុំ។
إِنَّهُۥ مِن سُلَيْمَـٰنَ وَإِنَّهُۥ بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ ﴿٣٠﴾
នៅក្នុងរាជសារនោះ គេបានសរសេរថាៈ ពិតណាស់ រាជសារនេះត្រូវបានបញ្ជូនមកពីស៊ូឡៃម៉ា ន ដែល(សារនោះ)ចាប់ផ្តើមដោយពាក្យ الرحيم الرحمن الله بسم (ក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិ តស្រឡាញ់) ៖ أل اتعلوا على وأتونى مسلمين
أَلَّا تَعْلُوا۟ عَلَىَّ وَأْتُونِى مُسْلِمِينَ ﴿٣١﴾
ចូរពួកអ្នកកុំក្រអឺតក្រទមឲ្យសោះ ហើយចូរពួកអ្នកមកប្រគល់ខ្លួនឲ្យខ្ញុំនៅពេលដែលខ្ញុំអំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះអល់ឡោះតែមួយគត់ និង បោះបង់ចោលនូវទង្វើស្ហ៊ីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះ ខណៈដែលពួកអ្នកគោរពសក្កា រៈចំពោះព្រះអាទិត្យរួមជាមួយនឹងទ្រង់នោះ។
قَالَتْ يَـٰٓأَيُّهَا ٱلْمَلَؤُا۟ أَفْتُونِى فِىٓ أَمْرِى مَا كُنتُ قَاطِعَةً أَمْرًا حَتَّىٰ تَشْهَدُونِ ﴿٣٢﴾
មហាក្សត្រីយ៍នោះបានមានបន្ទូលថាៈ ឱបណ្តាពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកផ្តល់យោបល់ដែលត្រឹមត្រូវដល់ខ្ញុំនៅក្នុងកិច្ចការរបស់ខ្ញុំនេះ។ ខ្ញុំមិនអាចសម្រេច កិច្ចការណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយខ្ញុំហើយបង្ហា ញនូវគំនិតយោបល់របស់ពួកអ្នកចំពោះបញ្ហា នេះ។
قَالُوا۟ نَحْنُ أُو۟لُوا۟ قُوَّةٍۢ وَأُو۟لُوا۟ بَأْسٍۢ شَدِيدٍۢ وَٱلْأَمْرُ إِلَيْكِ فَٱنظُرِى مَاذَا تَأْمُرِينَ ﴿٣٣﴾
ពួកមន្ត្រីនៃក្រុមរបស់ព្រះនាងបាននិយាយថាៈ ពួកយើងសុទ្ធសឹងតែជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុតក្នុងការធ្វើសង្គ្រាម ហើយគំនិតអ្វីដែលម្ចាស់ក្ស ត្រីយ៍ចង់នោះ សូមទ្រង់មេត្តា ពិចារណាមើលចុះ ថាតើទ្រង់ដាក់បទបញ្ជា បែបណាចំពោះពួកយើងនោះ។ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលមានសមត្ថភាព ក្នុងការអនុវត្តវា(បទបញ្ជា ដែលព្រះនាងបានដាក់)។
قَالَتْ إِنَّ ٱلْمُلُوكَ إِذَا دَخَلُوا۟ قَرْيَةً أَفْسَدُوهَا وَجَعَلُوٓا۟ أَعِزَّةَ أَهْلِهَآ أَذِلَّةًۭ ۖ وَكَذَٰلِكَ يَفْعَلُونَ ﴿٣٤﴾
ម្ចាស់ក្សត្រីយ៍ក៏បានតបថាៈ ជាការពិតណាស់ ក្សត្រទាំងឡាយ កាលណាពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជាបំផ្លិចបំផ្លាញវា ដោយ ពួកគេធ្វើការកាប់សម្លា ប់ ឆក់ប្លន់ និងធ្វើឲ្យអ្នកមានកិត្តិយសខ្ពង់ខ្ពស់និងពួកមេដឹកនាំក្លា យជាជនទាបថោកជាមិនខានក្រោយពីពួកគេធ្លា ប់ជាពួកដែលខ្លាំងក្លា និង ខ្លាំងពូកែ។ ពួកក្សត្រទាំងនោះតែងតែធ្វើបែបនេះជានិច្ចនៅពេលដែលពួកគេទទួលជ័យជម្នះលើស្រុកភូមិណាមួយ ដើម្បីបណ្តុះនូវការខ្លាចញញើត និងភាពភ័យ រន្ធត់ទៅក្នុងដួងចិត្ត(របស់ប្រជាជននៃភូមិស្រុកនោះ)។
وَإِنِّى مُرْسِلَةٌ إِلَيْهِم بِهَدِيَّةٍۢ فَنَاظِرَةٌۢ بِمَ يَرْجِعُ ٱلْمُرْسَلُونَ ﴿٣٥﴾
ក៏ប៉ុន្តែ ខ្ញុំពិតជានឹងបញ្ជូនតង្វាយមួយថ្វាយទៅកាន់ម្ចាស់រាជសារនេះ និងក្រុមរបស់គេ ហើយខ្ញុំនឹងរង់ចាំមើល ថាតើអ្នកនាំសារទាំងនោះនាំអ្វីខ្លះត្រឡប់មកវិញ ក្រោយពីការបញ្ជូនតង្វា យនេះ(ទៅកាន់ពួកគេ)ហើយនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَلَمَّا جَآءَ سُلَيْمَـٰنَ قَالَ أَتُمِدُّونَنِ بِمَالٍۢ فَمَآ ءَاتَىٰنِۦَ ٱللَّهُ خَيْرٌۭ مِّمَّآ ءَاتَىٰكُم بَلْ أَنتُم بِهَدِيَّتِكُمْ تَفْرَحُونَ ﴿٣٦﴾
ហើយនៅពេលដែលអ្នកនាំសាររបស់ម្ចា ស់ក្សត្រីយ៍ ហើយនិងមន្ត្រីដែលនៅជាមួយគេនោះបាននាំយកនូវតង្វា យទៅកាន់ព្យាការីស៊ូឡៃម៉ា ននោះព្យាការីស៊ូឡៃម៉ា ន ក៏បានបដិសេធនឹងពួកគេចំពោះការបញ្ជូនតង្វាយមកនេះកាន់គាត់ ដោយគាត់បានពោលថាៈ តើពួកអ្នកផ្តល់ទ្រព្យសម្បត្តិ(តង្វាយ)ទាំងនេះឲ្យខ្ញុំដើម្បីឲ្យខ្ញុំលើក លែងដល់ពួកអ្នកឬ? ពិតណាស់ អ្វីដែលអល់ឡោះបានប្រទានឲ្យខ្ញុំនៃភាពជាព្យាការីភាពជាស្តេចផែនដី និងទ្រព្យសម្បត្តិទាំងឡាយនោះ គឺល្អប្រសើរជាងអ្វីដែល ទ្រង់បានប្រទានដល់ពួកអ្នកទៅទៀត។ ផ្ទុយទៅវិញ ពួកអ្នកវិញទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្តល់ឲ្យពួកអ្នកអំពីលាភសក្កា រៈលោកិយនោះ។
ٱرْجِعْ إِلَيْهِمْ فَلَنَأْتِيَنَّهُم بِجُنُودٍۢ لَّا قِبَلَ لَهُم بِهَا وَلَنُخْرِجَنَّهُم مِّنْهَآ أَذِلَّةًۭ وَهُمْ صَـٰغِرُونَ ﴿٣٧﴾
ព្យាការីស៊ូឡៃម៉ាន បាននិយាយទៅកាន់អ្នកនាំសាររបស់មហាក្សត្រីយ៍នោះថាៈ ចូរអ្នកនាំយកតង្វាយដែលអ្នកបាននាំមកនេះត្រឡប់ទៅកាន់ពួកគេវិញចុះ។ យើង ពិតជានឹងដឹកនាំកងទ័ពឆ្ពោះទៅកាន់ព្រះនាង និងក្រុមរបស់ព្រះនាង ដែលពួកគេមិនអាចមានសមត្ថភាពទប់ទល់ និងប្រឈមមុខនឹងពួកគេ(កងទ័ពរបស់ យើង)បានឡើយ ហើយយើងពិតជានឹងបណ្តេ ញពួកគេចេញពីទឹកដីសាហ្ពាក់យ៉ា ងអាម៉ា ស់បំផុតក្រោយពីពួកគេធ្លា ប់ជាពួកដែលមានភាពក្លាំងក្លា នៅក្នុងទឹកដី នោះ ប្រសិនបើពួកគេមិនព្រមមកប្រគល់ខ្លួនចំពោះយើងទេនោះ។
قَالَ يَـٰٓأَيُّهَا ٱلْمَلَؤُا۟ أَيُّكُمْ يَأْتِينِى بِعَرْشِهَا قَبْلَ أَن يَأْتُونِى مُسْلِمِينَ ﴿٣٨﴾
ព្យាការីស៊ូឡៃម៉ា នបាននិយាយទៅកាន់មន្ត្រីរបស់គាត់ថាៈ ឱមន្ត្រីទាំងឡាយ! តើនរណាម្នាក់ក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យខ្ញុំមុននឹងពួក គេមកប្រគល់ខ្លួនឲ្យខ្ញុំ(ចូលសាសនាឥស្លា ម)នោះ?
قَالَ عِفْرِيتٌۭ مِّنَ ٱلْجِنِّ أَنَا۠ ءَاتِيكَ بِهِۦ قَبْلَ أَن تَقُومَ مِن مَّقَامِكَ ۖ وَإِنِّى عَلَيْهِ لَقَوِىٌّ أَمِينٌۭ ﴿٣٩﴾
អ៊ីហ្វរីត ដែលជាជិនដ៏ខ្លាំងម្នាក់បានឆ្លើយថាៈ ខ្ញុំអាចនាំយករាជបល្ល័ង្គរបស់ព្រះនាងមកប្រគល់ឲ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នកដែលអ្នកកំពុងតែ អង្គុយនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលខ្លាំងពូកែបំផុតក្នុងការនាំវាមក និងជាអ្នកដែលស្មោះត្រង់បំផុតចំពោះកិច្ចការនេះ ដោយខ្ញុំនឹងមិនធ្វើឲ្យមាន ការបាត់បង់អ្វីបន្តិចពីបល្ល័ង្គនោះឡើយ។
قَالَ ٱلَّذِى عِندَهُۥ عِلْمٌۭ مِّنَ ٱلْكِتَـٰبِ أَنَا۠ ءَاتِيكَ بِهِۦ قَبْلَ أَن يَرْتَدَّ إِلَيْكَ طَرْفُكَ ۚ فَلَمَّا رَءَاهُ مُسْتَقِرًّا عِندَهُۥ قَالَ هَـٰذَا مِن فَضْلِ رَبِّى لِيَبْلُوَنِىٓ ءَأَشْكُرُ أَمْ أَكْفُرُ ۖ وَمَن شَكَرَ فَإِنَّمَا يَشْكُرُ لِنَفْسِهِۦ ۖ وَمَن كَفَرَ فَإِنَّ رَبِّى غَنِىٌّۭ كَرِيمٌۭ ﴿٤٠﴾
បុរសម្នាក់ដែលជាអ្នកសាងទង្វើកុសល ជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់ចំពោះព្យាការីស៊ូឡៃម៉ា ន និងមានចំណេះដឹងជ្រៅជ្រះម្នាក់ខាងគម្ពីរ ដែលនៅក្នុង ចំណោមចំណេះដឹងដែលគេមាននោះ គឺគេដឹងពីព្រះនាមរបស់អល់ឡោះដ៏ធំធេង ដែលនៅពេលណាដែលគេបួងសួង(សុំពីអល់ឡោះ)នឹងព្រះនាមនោះ ទ្រង់នឹង ឆ្លើយតបចំពោះគេ បាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ) ដោយខ្ញុំ គ្រាន់តែបួងសួងសុំពីអល់ឡោះ នោះវា(បល្ល័ង្គនោះ)នឹងមកដល់ភ្លាម។ ពេលនោះ គេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់ ហើយទ្រង់ក៏បានឆ្លើយតបនឹងការ បួងសួងរបស់គេ។ ហើយនៅពេលដែលព្យាការីស៊ូឡៃម៉ានបានឃើញរាជបល្ល័ង្គរបស់ព្រះនាងស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បានពោលថាៈ នេះគឺជាការ ប្រោសប្រទានពីម្ចាស់របស់ខ្ញុំចំពោះខ្ញុំ ដើម្បីទ្រង់នឹងសាកល្បងខ្ញុំ ថាតើខ្ញុំជាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់ ឬក៏ជាអ្នករមិលគុណចំពោះវា? ហើយជនណាដែលដឹងគុណអល់ឡោះនោះ ពិតណាស់ ផលនៃការដឹងគុណរបស់គេ គឺត្រឡប់ទៅកាន់គេវិញប៉ុណ្ណោះ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មហា មានលើសលប់បំផុត ដោយការថ្លែងអំណរគុណ ឬការដឹងគុណរបស់ខ្ញុំបម្រើទ្រង់នោះមិនបានបន្ថែមអ្វីដល់ទ្រង់នោះឡើយ។ តែជនណាហើយដែលរមិលគុណ ចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះ ដោយគេមិនថ្លែងអំណរគុណអល់ឡោះចំពោះវាទេនោះ ពិតប្រាកណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាមានលើសលប់មិន ត្រូវការការដឹងគុណរបស់គេនោះទេ ហើយទ្រង់មហាសប្បុរសបំផុត ហើយក្នុងចំណោមភាពសប្បុរសរបស់ទ្រង់នោះ គឺទ្រង់ប្រទានឧបការគុណរបស់ទ្រង់(ចំពោះ ពួកគេ) សូម្បីតែពួកដែលរមិលគុណចំពោះឧបការគុណក៏ដោយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ نَكِّرُوا۟ لَهَا عَرْشَهَا نَنظُرْ أَتَهْتَدِىٓ أَمْ تَكُونُ مِنَ ٱلَّذِينَ لَا يَهْتَدُونَ ﴿٤١﴾
ព្យាការីស៊ូឡៃម៉ានបាននិយាយថាៈ ចូរពួកអ្នកផ្លាស់ប្តូររូបរាងបល្ល័ង្គរបស់នាងឲ្យខុសពីរូបរាងដើមរបស់វាដែលមានពីមុន យើងនឹងចាំមើល ថាតើនាងបានទទួល ការចង្អុលបង្ហា ញឲ្យស្គាល់ថាវានោះគឺជាបល្ល័ង្គរបស់នាង ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនបានទទួលការចង្អុលបង្ហា ញឲ្យស្គាល់ថា ទាំងនោះជា របស់របរ(បល្ល័ង្គ)របស់ពួកគេ។
فَلَمَّا جَآءَتْ قِيلَ أَهَـٰكَذَا عَرْشُكِ ۖ قَالَتْ كَأَنَّهُۥ هُوَ ۚ وَأُوتِينَا ٱلْعِلْمَ مِن قَبْلِهَا وَكُنَّا مُسْلِمِينَ ﴿٤٢﴾
ហើយនៅពេលដែលម្ចា ស់ក្សត្រីយ៍នៃទឹកដីសាហ្ពា ក់បានមកដល់ព្យាការីស៊ូឡៃម៉ា ន មានគេសួរទៅកាន់ទ្រង់ដើម្បីជាសាកល្បងចំពោះទ្រង់ថាៈ តើបល្ល័ង្គនេះ ដូចនឹង បល្ល័ង្គរបស់ព្រះនាងដែរឬទេ? ទ្រង់ក៏បានឆ្លើយតបចំពោះសំណួរនោះថាៈ ដូចជាវាហ្នឺងហើយ។ ពេលនោះ ព្យាការីស៊ូឡៃម៉ានបានពោលថាៈ យើងត្រូវ បានអល់ឡោះប្រទាននូវចំណេះដឹងមុនព្រះនាងដោយអានុភាពរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងឡាយដែលដូចនឹងកិច្ចការនេះ ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួន ចំពោះបទបញ្ជា របស់អល់ឡោះ(ចូលឥស្លា មមុននាង) និងជាអ្នកដែលប្រតិបត្តិចំពោះទ្រង់។
وَصَدَّهَا مَا كَانَت تَّعْبُدُ مِن دُونِ ٱللَّهِ ۖ إِنَّهَا كَانَتْ مِن قَوْمٍۢ كَـٰفِرِينَ ﴿٤٣﴾
ហើយអ្វីៗដែលព្រះនាងធ្លាប់បានគោរពសក្ការៈផ្សេងពីអល់ឡោះដោយដើរតាមក្រុមរបស់ព្រះនាង និងធ្វើតាមពួកគេដោយងងឹតងងុលនោះ បានបង្វែរព្រះនាងពី ការគោរពសក្កា រៈចំពោះអល់ឡោះតែមួយគត់។ ហើយពិតប្រាកដណាស់ ព្រះនាងគឺជាស្ត្រីម្នា ក់ដែលធ្លា ប់ស្ថិតក្នុងចំណោមក្រុមដែលគ្មា នជំនឿចំពោះអល់ឡោះ ហើយព្រះនាងក៏ធ្លា ប់ជាអ្នកដែលគ្មា នជំនឿដូចពួកគេដែរ។
قِيلَ لَهَا ٱدْخُلِى ٱلصَّرْحَ ۖ فَلَمَّا رَأَتْهُ حَسِبَتْهُ لُجَّةًۭ وَكَشَفَتْ عَن سَاقَيْهَا ۚ قَالَ إِنَّهُۥ صَرْحٌۭ مُّمَرَّدٌۭ مِّن قَوَارِيرَ ۗ قَالَتْ رَبِّ إِنِّى ظَلَمْتُ نَفْسِى وَأَسْلَمْتُ مَعَ سُلَيْمَـٰنَ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ ﴿٤٤﴾
មានគេនិយាយទៅកាន់ព្រះនាងថាៈ សូមព្រះនាងអញ្ជើញចូលទៅក្នុងវិមាននេះទៅ ហើយវាមានផ្ទៃរាបស្មើ។ ហើយនៅពេលដែលព្រះនាងបានឃើញវា ទ្រង់ ស្មានថាវាជាទឹកនោះ ទ្រង់ក៏បានសើយសំពត់របស់ទ្រង់រហូតដល់ស្មងជើងរបស់ទ្រង់ដើម្បីកុំឲ្យទទឹក។ (ពេលនោះ) ព្យាការីស៊ូឡៃម៉ានក៏បាននិយាយថាៈ ពិត ប្រាកដណាស់ វាជាវិមានមួយដែលគេបានក្រាលដោយកញ្ចក់ ហើយគាត់ក៏បានអំពាវនាវព្រះនាងឲ្យចូលសាសនាឥស្លាម។ ពេលនោះ ព្រះនាងក៏បានទទួលយក ការអំពាវនាវរបស់គាត់ទៅកាន់សាសនាឥស្លាម ដោយព្រះនាងបានមានបន្ទូលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯងដោយការគោរព សក្កា រៈអ្នកផ្សេងរូមជាមួយនឹងទ្រង់ ហើយខ្ញុំសូមព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ជាមួយព្យាការីស៊ូឡៃម៉ា នទៅចំពោះអល់ឡោះដែលជាម្ចា ស់នៃម៉ា ខ្លូកទាំង អស់។
وَلَقَدْ أَرْسَلْنَآ إِلَىٰ ثَمُودَ أَخَاهُمْ صَـٰلِحًا أَنِ ٱعْبُدُوا۟ ٱللَّهَ فَإِذَا هُمْ فَرِيقَانِ يَخْتَصِمُونَ ﴿٤٥﴾
ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីសឡេះទៅកាន់ក្រុមសាមូទដែលជាបងប្អូនពូជពង្សរបស់ពួកគេ ដោយ(គាត់បង្គាប់)ឲ្យពួកគេគោរពសក្ការៈ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ហើយក្រោយពីការអំពាវនាវរបស់គាត់ចំពោះពួកគេនោះ ស្រាប់តែពួកគេបានបែកជាពីរក្រុម គឺក្រុមមួយជាក្រុមអ្នកដែល មានជំនឿ ហើយក្រុមមួយទៀត គឺជាក្រុមអ្នកដែលគ្មានជំនឿ ដោយពួកគេបានឈ្លោះប្រកែកគ្នា ថាតើក្នុងចំណោមពួកគេ ក្រុមមួយណាដែលស្ថិតនៅលើការពិត នោះ។
قَالَ يَـٰقَوْمِ لِمَ تَسْتَعْجِلُونَ بِٱلسَّيِّئَةِ قَبْلَ ٱلْحَسَنَةِ ۖ لَوْلَا تَسْتَغْفِرُونَ ٱللَّهَ لَعَلَّكُمْ تُرْحَمُونَ ﴿٤٦﴾
ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំឲ្យទទួលនូវទណ្ឌកម្មមុនក្តីមេត្តាករុណាដូច្នេះ? ហេតុអ្វីបានជាពួក អ្នកមិនសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកដើម្បីឲ្យទ្រង់ផ្តល់ក្តីមេត្តា ករុណាចំពោះពួកអ្នកទៅ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالُوا۟ ٱطَّيَّرْنَا بِكَ وَبِمَن مَّعَكَ ۚ قَالَ طَـٰٓئِرُكُمْ عِندَ ٱللَّهِ ۖ بَلْ أَنتُمْ قَوْمٌۭ تُفْتَنُونَ ﴿٤٧﴾
ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញដោយភាពចចេសរឹងរូសមិនទទួលយកការពិតថាៈ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែអ្នក និងបណ្តា អ្នកមានជំនឿ ដែលនៅជាមួយអ្នកនេះហើយ។ ព្យាការីសឡេះបានតបទៅកាន់ពួកគេវិញថាៈ អ្វីដែលពួកអ្នកមានប្រផ្នូលអាក្រក់ចំពោះប្រការមិនល្អដែលនឹងធ្លាក់មកលើពួកអ្នក នោះ ចំណេះដឹងរបស់វា គឺនៅជាមួយនឹងអល់ឡោះ ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងនឹងទ្រង់បាននោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលត្រូវគេ សាកល្បងចំពោះប្រការល្អដែលពួកអ្នកទទួលបានយ៉ា ងទូលាយ និងចំពោះប្រការអាក្រក់ដែលកើតឡើងចំពោះពួកអ្នកនោះ។
وَكَانَ فِى ٱلْمَدِينَةِ تِسْعَةُ رَهْطٍۢ يُفْسِدُونَ فِى ٱلْأَرْضِ وَلَا يُصْلِحُونَ ﴿٤٨﴾
ហើយនៅក្នុងទីក្រុងហ៊ីជរី មានបុរសប្រាំបួននាក់ដែលពួកគេតែងបង្កវិនាសកម្មនៅលើផែនដីដោយការប្រឆាំងនិងការប្រព្រឹត្តអំពើបាបកម្មទាំងឡាយ ហើយពួកគេ មិនព្រមកែលម្អខ្លួនឲ្យបានល្អប្រសើរនៅក្នុងវាវិញដោយការមានជំនឿ និងការសាងទង្វើកុសលនោះឡើយ។
قَالُوا۟ تَقَاسَمُوا۟ بِٱللَّهِ لَنُبَيِّتَنَّهُۥ وَأَهْلَهُۥ ثُمَّ لَنَقُولَنَّ لِوَلِيِّهِۦ مَا شَهِدْنَا مَهْلِكَ أَهْلِهِۦ وَإِنَّا لَصَـٰدِقُونَ ﴿٤٩﴾
ពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមកថាៈ ចូរឲ្យម្នាក់ៗក្នុងចំណោមពួកអ្នកស្បថនឹងអល់ឡោះថា ពួកយើងនឹងទៅរកគេ(ព្យាការីសឡេះ)នៅឯផ្ទះរបស់គេ នៅយប់នេះ ហើយយើងពិតជានឹងសម្លាប់ពួកគេចោល។ បន្ទាប់មក យើងពិតជានឹងប្រាប់សាច់ញាតិរបសស់គេ(ព្យាការីសឡេះ)ថាៈ ពួកយើងមិនបានចូលរួមក្នុង ការសម្លា ប់សឡេះនិងក្រុមគ្រួសាររបស់គេនោះទេហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកយើងបានអះអាង។ ومكروامكرا ومكرنا مكرا وهم لا يشعرون
وَمَكَرُوا۟ مَكْرًۭا وَمَكَرْنَا مَكْرًۭا وَهُمْ لَا يَشْعُرُونَ ﴿٥٠﴾
ហើយពួកគេបានរៀបចំឧបាយកលសម្ងាត់មួយដើម្បីបំផ្លាញ(សម្លាប់)ព្យាការីសឡេះ និងបណ្តា អ្នកមានជំនឿទាំងឡាយដែលដើរតាមគាត់។ តែយើងក៏បានរៀបចំ ល្បិចកលដើម្បីជួយគេ និងរំដោះគេពីឧបាយកលរបស់ពួកគេវិញ ថែមទាំងបានបំផ្លាញពួកគ្មានជំនឿ នៃក្រុមរបស់គេផងដែរ ដោយពួកគេមិនបានដឹងពីរឿងនេះ នោះឡើយ។
فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ مَكْرِهِمْ أَنَّا دَمَّرْنَـٰهُمْ وَقَوْمَهُمْ أَجْمَعِينَ ﴿٥١﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយនៃគម្រោងការរបស់ពួកគេ និងកលល្បិចរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេខ្ទេចខ្ទីដោយការទម្លាក់នូវទណ្ឌកម្មពីយើងទៅកាន់ពួកគេ។ ពេលនោះ ពួកគេក៏បានវិនាសអន្តរាយទាំងអស់ គ្នា (គ្មា នសេសសល់ម្នា ក់ឡើយ)។
فَتِلْكَ بُيُوتُهُمْ خَاوِيَةًۢ بِمَا ظَلَمُوٓا۟ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّقَوْمٍۢ يَعْلَمُونَ ﴿٥٢﴾
ហើយលំនៅឋានរបស់ពួកទាំងនោះបានបាក់ខ្ទេចខ្ទីរាបដល់ដី ហើយក្លា យទៅជាស្ងាត់ជ្រងំគ្មា នមនុស្សនៅដោយសារតែការបំពានរបស់ពួកគេ។ពិតប្រាកដណាស់ ចំពោះទណ្ឌកម្មដែលពួកគេទទួលរងដោយសារតែការបំពានរបស់ពួកគេនោះ គឺជាមេរៀនមួយសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលយក សញ្ញា ភស្តុតាងទាំងឡាយធ្វើជាមេរៀន។
وَأَنجَيْنَا ٱلَّذِينَ ءَامَنُوا۟ وَكَانُوا۟ يَتَّقُونَ ﴿٥٣﴾
ហើយយើងបានសង្គ្រោះបណ្តា អ្នកមានជំនឿចំពោះអល់ឡោះក្នុងចំណោមក្រុមរបស់ព្យាការីសឡេះ(ឲ្យរួចផុតពីទណ្ឌកម្ម) ហើយពួកគេគឺជាអ្នកដែលធ្លាប់កោត ខ្លា ចអល់ឡោះជាម្ចា ស់តាមរយៈការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងា យពីបម្រាមទាំងឡាយដែលទ្រង់ហាមឃាត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلُوطًا إِذْ قَالَ لِقَوْمِهِۦٓ أَتَأْتُونَ ٱلْفَـٰحِشَةَ وَأَنتُمْ تُبْصِرُونَ ﴿٥٤﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលព្យាការីលូតបានពោលទៅកាន់ក្រុមរបស់គាត់ ជាការស្តីបន្ទោសចំពោះពួកគេ និងបដិសេធចំពោះទង្វើ របស់ពួកគេថាៈ ហេតុអ្វីបានជាពូកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌ដ៏អាក្រក់នេះ(ស្រឡាញ់ភេទដូចគ្នា)ដោយបើកចំហនៅក្នុងភូមិស្រុកខណៈដែលពួកអ្នកដឹងថា វា ជាប្រការអាក្រក់ឬ?
أَئِنَّكُمْ لَتَأْتُونَ ٱلرِّجَالَ شَهْوَةًۭ مِّن دُونِ ٱلنِّسَآءِ ۚ بَلْ أَنتُمْ قَوْمٌۭ تَجْهَلُونَ ﴿٥٥﴾
តើពួកអ្នកពិតជាបានយកបុរសៗ(ដូចគ្នា )មកបំពេញចំណង់តណ្ហា ក្រៅពីស្ត្រី ដោយពួកអ្នកមិនចង់រក្សាខ្លួនឲ្យបរិសុទ្ធនិងមិនចង់បានកូននោះឬ?តាមពិត ទង្វើបែប នេះ គឺជាការបំពេញចំណង់តណ្ហា របស់សត្វធាតុទេ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលល្ងង់ខ្លៅបំផុតចំពោះអ្វីដែលជាកាតព្វកិច្ចលើពួកអ្នកនៃការមានជំនឿ ភាពស្អាតស្អំ ហើយនិងការចាកឆ្ងា យពីការប្រព្រឹត្តល្មើស។
۞ فَمَا كَانَ جَوَابَ قَوْمِهِۦٓ إِلَّآ أَن قَالُوٓا۟ أَخْرِجُوٓا۟ ءَالَ لُوطٍۢ مِّن قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌۭ يَتَطَهَّرُونَ ﴿٥٦﴾
ហើយការឆ្លើយតបនៃក្រុមរបស់គេ(ព្យាការីលូត)គ្មានអ្វីក្រៅពីពួកគេនិយាយថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ជា ការពិតណាស់ ពួកគេជាមនុស្សដែលស្អាតស្អំពីប្រការអាក្រក់ និងប្រការកខ្វក់ទាំងឡាយ។ ពួកគេនិយាយដូច្នោះ គឺគ្រាន់តែជាការចំអកឡកឡឺយឲ្យក្រុមគ្រួសារ របស់ព្យាការីលូតដែលមិនចូលរួមជាមួយពួកគេក្នុងការប្រព្រឹត្តទង្វើអសីលធម៌នោះតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ពួកគេ(ក្រុមគ្រួសារលូត)ថែមទាំងប្រឆាំងចំពោះ ទង្វើ(អសីលធម៌)របស់ពួកគេថែមទៀត។
فَأَنجَيْنَـٰهُ وَأَهْلَهُۥٓ إِلَّا ٱمْرَأَتَهُۥ قَدَّرْنَـٰهَا مِنَ ٱلْغَـٰبِرِينَ ﴿٥٧﴾
ដូចនេះ យើងបានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីលូត) និងក្រុមគ្រួសាររបស់គេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលយើងបានកំណត់ឲ្យនាងស្ថិតក្នុង ចំណោមអ្នកដែលត្រូវទទួលទណ្ឌ កម្មដោយនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេបំផ្លា ញ។
وَأَمْطَرْنَا عَلَيْهِم مَّطَرًۭا ۖ فَسَآءَ مَطَرُ ٱلْمُنذَرِينَ ﴿٥٨﴾
ហើយយើងបានបញ្ចុះភ្លៀងដុំថ្មពីលើមេឃទៅលើពួកគេ។ ហើយភ្លៀងដែលគេបញ្ចុះទៅកាន់ពួកដែលគេបានព្រមានពួកគេពីទណ្ឌកម្ម តែពួកគេមិនបានឆ្លើយតប នោះ គឺជាភ្លៀងដ៏អាក្រក់បំផុត និងជាភ្លៀងដែលបំផ្លិចបំផ្លា ញ។
قُلِ ٱلْحَمْدُ لِلَّهِ وَسَلَـٰمٌ عَلَىٰ عِبَادِهِ ٱلَّذِينَ ٱصْطَفَىٰٓ ۗ ءَآللَّهُ خَيْرٌ أَمَّا يُشْرِكُونَ ﴿٥٩﴾
ចូរអ្នក(ឱអ្នកនាំសារ)ពោលចុះថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ ហើយសូមឲ្យសុខសន្តិភាពកើតមានចំពោះ ក្រុមរបស់ព្យាការីមូហាំម៉ា ត់ពី(ការទទួល)ទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បានទម្លាក់ទៅលើក្រុមរបស់ព្យាការីលូត និងក្រុមរបស់ព្យាការីសឡេះ។ តើអល់ឡោះ ដែលជាម្ចា ស់ត្រូវគេគោរពសក្កា រៈដ៏ពិត ដែលអ្វីៗទាំងអស់គឺជាកម្មសិទ្ធិរបស់ទ្រង់នោះល្អប្រសើរជាង ឬក៏ព្រះនានាដែលពួកមុស្ហរីគីនគោរពសក្កា រៈដែលពួកវាមិន អាចផ្តល់ផលប្រយោជន៍ និងគ្រោះថ្នា ក់អ្វីនោះល្អប្រសើរជាង?
أَمَّنْ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَأَنزَلَ لَكُم مِّنَ ٱلسَّمَآءِ مَآءًۭ فَأَنۢبَتْنَا بِهِۦ حَدَآئِقَ ذَاتَ بَهْجَةٍۢ مَّا كَانَ لَكُمْ أَن تُنۢبِتُوا۟ شَجَرَهَآ ۗ أَءِلَـٰهٌۭ مَّعَ ٱللَّهِ ۚ بَلْ هُمْ قَوْمٌۭ يَعْدِلُونَ ﴿٦٠﴾
ឬអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដែលគ្មា នគំរូសោះពីមុនមក ហើយបានបញ្ចុះទឹកភ្លៀងទៅកាន់ពួកអ្នក(ឱមនុស្សលោក)ពីលើមេឃមកល្អប្រសើរ ជាង? ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញមកនូវសួនឧទ្យានជាច្រើនដែលមានភាពស្រស់បំព្រង ដែលពួកអ្នកមិនអាចធ្វើឲ្យដុះចេញនូវដើមឈើ នៅក្នុងសួនឧទ្យានទាំងនោះបានទេដោយសារតែការអសមត្ថភាពរបស់ពួកអ្នកក្នុងការធ្វើដូច្នោះ តែអល់ឡោះជាម្ចា ស់ទ្រង់ជាអ្នកដែល(មានសមត្ថភាព)ធ្វើឲ្យវាដុះ ឡើង។ តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មា នទេ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលងាកចេញពីការពិត ដោយពួក بلغ គម្ពីរគួរអាន · តាហ្វសៀរ គេធ្វើឲ្យមានភាពស្មើគ្នា រវាង(អល់ឡោះជាម្ចា ស់)អ្នកដែលបង្កើតនិងអ្នកដែលត្រូវគេបង្កើត(ពួកព្រះនានា)ដោយបំពាន។
أَمَّن جَعَلَ ٱلْأَرْضَ قَرَارًۭا وَجَعَلَ خِلَـٰلَهَآ أَنْهَـٰرًۭا وَجَعَلَ لَهَا رَوَٰسِىَ وَجَعَلَ بَيْنَ ٱلْبَحْرَيْنِ حَاجِزًا ۗ أَءِلَـٰهٌۭ مَّعَ ٱللَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿٦١﴾
بل أكثرهم لا يعلمون ឬមូយអ្នកដែលបានធ្វើឲ្យផែនដីមានលំនឹងដោយមិនមានការញ័ររញ្ជួយចំពោះអ្នកដែលនៅលើវា និងបានបង្កើតនៅខាងក្នុងវា(ផែនដី)នូវទន្លេជាច្រើនដែលហូរ កាត់ ហើយនិងបានបង្កើតឲ្យមានភ្នំជាច្រើននៅលើវាដើម្បីទប់លំនឹង ព្រមទាំងបង្កើតឲ្យមានរនាំងបាំងនៅចន្លោះរវាងសមុទ្រពីរ គឺទឹកប្រៃ និងទឹកសាប ដែលរារាំង មិនឲ្យទឹកសាបនិងទឹកប្រៃនោះលាយឡំចូលគ្នា ដែលនាំឲ្យវាខូចខាត ហើយមិនអាចផឹកបាននោះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបាន ធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនគឺមិនដឹងឡើយ។ ហើយប្រសិនបើពួកគេដឹងនោះ ពួកគេនឹងមិនយកអ្វី មួយអំពីម៉ា ខ្លូករបស់អល់ឡោះមកស្ហ៊ីរិកជាមួយទ្រង់នោះឡើយ។
أَمَّن يُجِيبُ ٱلْمُضْطَرَّ إِذَا دَعَاهُ وَيَكْشِفُ ٱلسُّوٓءَ وَيَجْعَلُكُمْ خُلَفَآءَ ٱلْأَرْضِ ۗ أَءِلَـٰهٌۭ مَّعَ ٱللَّهِ ۚ قَلِيلًۭا مَّا تَذَكَّرُونَ ﴿٦٢﴾
ឬមូយអ្នកដែលឆ្លើយតបចំពោះអ្នកដែលមានការលំបាកនិងមានភាពតានតឹងចំពោះកិច្ចការរបស់គេនៅពេលដែលពួកគេបួងសួងសុំពីទ្រង់ និងបានដកយកនូវអ្វី ដែលបានកើតឡើងចំពោះមនុស្ស ដូចជាជំងឺ ភាពក្រីក្រ និងអ្វីផ្សេងពីវាទាំងពីរចេញពីរូបគេ ព្រមទាំងបង្កើតពួកអ្នកធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី ដោយពួកអ្នក គ្រប់គ្រងបន្តបន្ទា ប់គ្នា ពីមួយជំនាន់ទៅមួយជំនាន់នោះ (ល្អប្រសើរជាង)?តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ?គឺគ្មា នទេ។ អ្វីដែលពួកអ្នកពិចារណា និងយកវាធ្វើជាមេរៀននោះ គឺតិចតួចបំផុត។
أَمَّن يَهْدِيكُمْ فِى ظُلُمَـٰتِ ٱلْبَرِّ وَٱلْبَحْرِ وَمَن يُرْسِلُ ٱلرِّيَـٰحَ بُشْرًۢا بَيْنَ يَدَىْ رَحْمَتِهِۦٓ ۗ أَءِلَـٰهٌۭ مَّعَ ٱللَّهِ ۚ تَعَـٰلَى ٱللَّهُ عَمَّا يُشْرِكُونَ ﴿٦٣﴾
يشركون ឬក៏អ្នកដែលចង្អុលបង្ហា ញពួកអ្នកនៅក្នុងភាពងងឹតទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ អំពីសញ្ញា សម្គា ល់និងហ្វូងតារាដើម្បីជាភាពងាយស្រួលដល់ពួកអ្នក និងជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹ ងល្អមួយបង្ហា ញថាភ្លៀងជិតធ្លា ក់ ដែលវា(ទឹកភ្លៀង)ជាក្តីមេត្តា ករុណារបស់ទ្រង់ចំពោះបម្រើរបស់ទ្រង់តាមរយៈ(ការបញ្ចុះ)ទឹក ភ្លៀងនេះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? អល់ឡោះទ្រង់មហាស្អា តស្អំ ពីអ្វីដែលពួកគេយកម៉ា ខ្លូក ទាំងឡាយរបស់ទ្រង់មកធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។
أَمَّن يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ وَمَن يَرْزُقُكُم مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ ۗ أَءِلَـٰهٌۭ مَّعَ ٱللَّهِ ۚ قُلْ هَاتُوا۟ بُرْهَـٰنَكُمْ إِن كُنتُمْ صَـٰدِقِينَ ﴿٦٤﴾
صدقين ឬមួយក៏អ្នកដែលផ្តល់កំណើតដល់សត្វលោកនៅក្នុងស្បូនស្ត្រីពីមួយដំណាក់កាលទៅមួយដំណាក់កាល បន្ទាប់មក ទ្រង់ធ្វើឲ្យគេរស់ឡើងវិញក្រោយពីគេបាន ស្លាប់នោះ(ល្អប្រសើរជាង? ហើយតើអ្នកណាដែលប្រទានឲ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ ហើយប្រទានលាភសក្ការៈដល់ពួកអ្នកនៅលើផែនដីតាមរយៈរុក្ខជាតិ ដែលទ្រង់បានបណ្តុះវានៅលើផែនដីនោះ? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោល ទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកនាំយកនូវ ភស្តុតាងនានាដែលបញ្ជាក់(ពីភាពត្រឹមត្រូវ)ចំពោះទង្វើស៊្ហីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនេះមក ប្រសិនបើពួកអ្នក គឺជាអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកអ្នកស្ថិតនៅលើការពិតមែននោះ។
قُل لَّا يَعْلَمُ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ٱلْغَيْبَ إِلَّا ٱللَّهُ ۚ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ ﴿٦٥﴾
ចូរអ្នក(ឱអ្នកនាំសារ)ពោលចុះថាៈ គ្មា ននរណាម្នា ក់ដែលនៅលើមេឃក្នុងចំណោមពពួកម៉ា ឡាអ៊ីកាត់អាចដឹងពីប្រការអាថ៌កំបាំងនោះទេ ហើយក៏គ្មា ននរណាម្នា ក់ នៅលើផែនដីក្នុងចំណោមមនុស្សលោកអាចដឹងពីប្រការអាថ៌កំបាំងនោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចា ស់តែមួយគត់ដែលដឹងអំពីវា(ប្រការអាថ៌កំបាំង)នោះ។ ហើយ ទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់ គឺមិនដឹងទេថា តើពេលណាពួកគេត្រូវបានគេ(អល់ឡោះ)ពង្រស់ឲ្យរស់ឡើងវិញដើម្បី ទទួលការតបស្នងក្រៅពីអល់ឡោះនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
بَلِ ٱدَّٰرَكَ عِلْمُهُمْ فِى ٱلْـَٔاخِرَةِ ۚ بَلْ هُمْ فِى شَكٍّۢ مِّنْهَا ۖ بَلْ هُم مِّنْهَا عَمُونَ ﴿٦٦﴾
ឬមួយពួកគេបានដឹងអំពីថ្ងៃបរលោក ហើយពួកគេបានដឹងយ៉ា ងច្បាស់ចំពោះវា? ទេ ផ្ទុយទៅវិញ ពួកគេមានការសង្ស័យ និងស្រពេចស្រពិលចំពោះថ្ងៃបរលោក។ មិនតែប៉ុណ្ណោះ ថែមទាំងពួកគេងងឹតមិនដឹងអ្វីសោះពីវាទៀតផង។
وَقَالَ ٱلَّذِينَ كَفَرُوٓا۟ أَءِذَا كُنَّا تُرَٰبًۭا وَءَابَآؤُنَآ أَئِنَّا لَمُخْرَجُونَ ﴿٦٧﴾
ហើយពួកដែលប្រឆាំងបាននិយាយបដិសេធ(នឹងការពង្រស់ឡើងវិញ)ថាៈ តើនៅពេលដែលពួកយើងនិងជីដូនជីតារបស់ពួកយើងបានស្លាប់ ហើយពួកយើងបាន ក្លា យទៅជាដីហើយនោះ តើពួកយើងអាចត្រូវគេពង្រស់ឲ្យរស់ឡើងវិញឬ?
لَقَدْ وُعِدْنَا هَـٰذَا نَحْنُ وَءَابَآؤُنَا مِن قَبْلُ إِنْ هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ ﴿٦٨﴾
ជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួកយើងក៏ធ្លាប់ត្រូវបានគេសន្យាតាំងពីមុនមកម្លេះថា ពិតណាស់ ពួកយើងពិតជានឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញ ទាំងអស់គ្នា តែពួកយើងមិនដែលបានឃើញការសន្យានោះក្លាយជាការពិតនោះឡើយ។ អ្វីដែលគេបានសន្យាចំពោះពួកយើងទាំងអស់គ្នា(ថានឹងត្រូវគេពង្រោះ ឲ្យរស់ឡើងវិញ)នេះគ្មា នអ្វីក្រៅពីរឿងព្រេងនិទានរបស់អ្នកជំនាន់មុនដែលគេសរសេរនៅក្នុងបណ្តា គម្ពីរទាំងឡាយរបស់ពួកគេនោះឡើយ។
قُلْ سِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُجْرِمِينَ ﴿٦٩﴾
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពូកដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះថាៈ ចូរពួកអ្នកធ្វើដំណើ រតាមទិសណាមូយនៅលើផែនដីនេះចុះ ហើយចូរពួកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកប្រព្រឹត្តអាក្រក់ដែលបដិសេធចំពោះការពង្រស់ឡើងវិញនោះយ៉ាងដូចម្តេច? ពិតណាស់ យើងបានបំផ្លា ញពួកគេដោយសារតែការបដិសេធរបស់ពួកគេចំពោះការពង្រស់ឡើងវិញនេះ។ ولا تحزن عليهم ولا تكن فى ضيق مما يمكرون
وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُن فِى ضَيْقٍۢ مِّمَّا يَمْكُرُونَ ﴿٧٠﴾
ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំកើតទុក្ខ ព្រួយបារម្ភ ដោយសារតែការប្រឆាំងរបស់ពួកមុស្ហរីគីនចំពោះការអំពាវនាវរបស់អ្នក ហើយកុំឲ្យទ្រូងរបស់អ្នក ចង្អៀត(ពិបាកចិត្ត)ដោយសារកលល្បិចរបស់ពួកគេឲ្យសោះ។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់គឺជាអ្នកដែលជួយអ្នកឲ្យយកឈ្នះលើពួកគេ។
وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ ﴿٧١﴾
ហើយពួកគ្មានជំនឿដែលបដិសេធនឹងការពង្រស់ឡើងវិញក្នុងចំណោមក្រុមរបស់អ្នក ពួកគេបាននិយាយថាៈ តើពេលណាទើបទណ្ឌកម្មដែលអ្នក(ព្យាការីមូហាំ ម៉ាត់) និងបណ្តាអ្នកដែលមានជំនឿបានព្រមានយើងនោះកើតឡើងពិតប្រាកដទៅ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបានអះអាង ចំពោះវាមែននោះ?
قُلْ عَسَىٰٓ أَن يَكُونَ رَدِفَ لَكُم بَعْضُ ٱلَّذِى تَسْتَعْجِلُونَ ﴿٧٢﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា យ់)តបទៅកាន់ពួកគេវិញថាៈ ជួនកាលទណ្ឌកម្មមួយចំនួនដែលពួកអ្នកបានសុំឲ្យវាឆាប់មកដល់ពួកអ្នកនោះ វាបានខិតមកជិតពួកអ្នក រួចទៅហើយ។
وَإِنَّ رَبَّكَ لَذُو فَضْلٍ عَلَى ٱلنَّاسِ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ ﴿٧٣﴾
ហើយពិតប្រាកដណាស់ ម្ចា ស់របស់អ្នក(ឱអ្នកនាំសារ)ទ្រង់មានការប្រោសប្រទានចំពោះមនុស្សលោកបំផុត ដោយទ្រង់មិនដាក់ទណ្ឌ កម្មលើពួកគេភ្លា មៗនោះ ទេបើទោះបីជាពួកគេស្ថិតលើការប្រឆាំងនិងទង្វើបាបកម្មក៏ដោយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនពួកគេមិនថ្លែងអំណរគុណចំពោះអល់ឡោះទៅលើអ្វី ដែលអល់ឡោះទ្រង់ប្រទានដល់ពួកគេនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وإن ربك ليعلمما تكن صدورهم وما يعلنون
وَإِنَّ رَبَّكَ لَيَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ ﴿٧٤﴾
ហើយពិតប្រាកដណាស់ ម្ចា ស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលចិត្តរបស់ខ្ញុំបម្រើរបស់ទ្រង់លាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ គ្មា នអ្វីមួយអំពីរឿងនោះអាចលាក់ បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។
وَمَا مِنْ غَآئِبَةٍۢ فِى ٱلسَّمَآءِ وَٱلْأَرْضِ إِلَّا فِى كِتَـٰبٍۢ مُّبِينٍ ﴿٧٥﴾
ហើយគ្មានអាថ៌កំបាំងណាមួយដែលលាក់បាំងពីមនុស្សលោក មិនថានៅលើមេឃនិងនៅលើផែនដីនោះទេ លើកលែងតែវាត្រូវបានគេកត់ត្រាទុកនៅក្នុងគម្ពីរដ៏ ច្បាស់លាស់ គឺឡាវហ៊ុលម៉ះហ៊្វូស។
إِنَّ هَـٰذَا ٱلْقُرْءَانَ يَقُصُّ عَلَىٰ بَنِىٓ إِسْرَٰٓءِيلَ أَكْثَرَ ٱلَّذِى هُمْ فِيهِ يَخْتَلِفُونَ ﴿٧٦﴾
ពិតប្រាកដណាស់ គម្ពីរគួរអានដែលគេបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នេះ គឺបកស្រាយប្រាប់ដល់អម្បូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេខ្វែងគំនិតគ្នា អំពីវា និងលាតត្រដាងនូវការងាកចេញ(ពីសេចក្តីពិត)របស់ពួកគេ។ وإنه لهدى ورحمة للمؤمنين
وَإِنَّهُۥ لَهُدًۭى وَرَحْمَةٌۭ لِّلْمُؤْمِنِينَ ﴿٧٧﴾
ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការចង្អុលបង្ហា ញនិងជាក្តីមេត្តា ករុណាសម្រាប់បណ្តា អ្នកមានជំនឿដែលអនុវត្តតាមអ្វីដែលបាននាំមកនៅក្នុងវា។
إِنَّ رَبَّكَ يَقْضِى بَيْنَهُم بِحُكْمِهِۦ ۚ وَهُوَ ٱلْعَزِيزُ ٱلْعَلِيمُ ﴿٧٨﴾
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)នឹងកាត់សេចក្តីរវាងមនុស្សលោកទាំងឡាយ ទាំងអ្នកមានជំនឿនិងអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេ នៅថ្ងៃបរលោកប្រកបដោយភាពយុត្តិធម៌បំផុត ហើយទ្រង់មានក្តីមេត្តាករុណាចំពោះអ្នកមានជំនឿ ហើយដាក់ទណ្ឌកម្មចំពោះអ្នកដែលគ្មានជំនឿ។ ហើយ ទ្រង់មហាខ្លាំងពូកែបំផុតដែលអាចដាក់ទោសសត្រូវទាំងឡាយរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បាននោះឡើយ។ ទ្រង់មហាដឹងបំផុតដែលទ្រង់ មិនមានភាពភ័ន្តច្រឡំ(មិនដឹងច្បាស់)ថា អ្នកណាត្រូវ អ្នកណាខុសនោះទេ។
فَتَوَكَّلْ عَلَى ٱللَّهِ ۖ إِنَّكَ عَلَى ٱلْحَقِّ ٱلْمُبِينِ ﴿٧٩﴾
ដូច្នេះ ចូរអ្នកប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះ និងប្រគល់ការទុកចិត្តនៅក្នុងកិច្ចការទាំងឡាយរបស់អ្នកចំពោះទ្រង់ចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើ ភាពត្រឹមត្រូវយ៉ា ងច្បាស់លាស់។
إِنَّكَ لَا تُسْمِعُ ٱلْمَوْتَىٰ وَلَا تُسْمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوْا۟ مُدْبِرِينَ ﴿٨٠﴾
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនអាចធ្វើឲ្យអ្នកដែលស្លាប់ដួងចិត្តដោយសារតែការប្រឆាំងនឹងអល់ឡោះនោះអាចស្តាប់លឺបានឡើយ ហើយអ្នកក៏ មិនអាចធ្វើឲ្យអ្នកដែលថ្លង់អាចស្តា ប់លឺនូវអ្វីដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះដែរ នៅពេលដែលពួកគេត្រឡប់ក្រោយបែរចេញពីអ្នកហើយនោះ។
وَمَآ أَنتَ بِهَـٰدِى ٱلْعُمْىِ عَن ضَلَـٰلَتِهِمْ ۖ إِن تُسْمِعُ إِلَّا مَن يُؤْمِنُ بِـَٔايَـٰتِنَا فَهُم مُّسْلِمُونَ ﴿٨١﴾
ហើយអ្នកក៏មិនមែនជាអ្នកដែលអាចផ្តល់ការចង្អុលបង្ហា ញដល់អ្នកងងឹតភ្នែកដែលមើលមិនឃើញការពិតនោះដែរ។ ដូច្នេះ ចូរអ្នកកុំកើតទុក្ខចំពោះពួកគេហើយធ្វើ ឲ្យនឿយហត់ចំពោះខ្លួនឯងឲ្យសោះ។ អ្នកមិនអាចធ្វើឲ្យនរណាម្នា ក់ស្តាប់លឺនូវការអំពាវនាវរបស់អ្នកក្រៅពីអ្នកដែលមានជំនឿចំពោះវាក្យខណ្ឌ របស់យើងនោះទេ ពីព្រោះពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនក្នុងការប្រតិបត្តិតាមរាល់បទបញ្ជា ទាំងឡាយរបស់អល់ឡោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ وَإِذَا وَقَعَ ٱلْقَوْلُ عَلَيْهِمْ أَخْرَجْنَا لَهُمْ دَآبَّةًۭ مِّنَ ٱلْأَرْضِ تُكَلِّمُهُمْ أَنَّ ٱلنَّاسَ كَانُوا۟ بِـَٔايَـٰتِنَا لَا يُوقِنُونَ ﴿٨٢﴾
ហើយនៅពេលដែលទណ្ឌ កម្មបានកំណត់ថានឹងធ្លា ក់ទៅលើពួកគេដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនិងប្រព្រឹត្តបាបកម្ម ហើយនៅសល់តែ មនុស្សដែលអាក្រក់ៗ(នៅលើផែនដី)នោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនៅពេលដែលថ្ងៃបរលោកជិតឈានមកដល់នូវសញ្ញា មួយក្នុងចំណោមសញ្ញា ធំៗនៃថ្ងៃ បរលោក នោះគឺសត្វមួយដែលផុសចេញពីដី ដោយសត្វនោះនឹងនិយាយទៅកាន់ពួកគេនូវអ្វីដែលមនុស្សអាចស្តាប់យល់បានថា ជាការពិតណាស់ មនុស្សលោក មិនបានជឿជាក់ចំពោះបណ្តា វាក្យខណ្ឌ របស់យើងដែលបានបញ្ចុះទៅលើព្យាការីរបស់យើងនោះទេ។ ويومنحشرمن كل أمة فوجا ممن يكذب بٔايتنا فهم يوزعون
وَيَوْمَ نَحْشُرُ مِن كُلِّ أُمَّةٍۢ فَوْجًۭا مِّمَّن يُكَذِّبُ بِـَٔايَـٰتِنَا فَهُمْ يُوزَعُونَ ﴿٨٣﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលយើងនឹងប្រមូលផ្តុំរាល់ប្រជាជាតិទាំងអស់នូវក្រុមមួយក្នុងចំណោមពួកដែលបានបដិសេធនឹងបណ្តា វាក្យ ខណ្ឌ របស់យើង ដោយរៀបពួកគេដាក់ជាក្រុមៗពីជំនាន់ដំបូងរហូតដល់ជំនាន់ចុងក្រោយបង្អស់។ ក្រោយមក ពួកគេនឹងត្រូវបានគេគៀងទៅកាន់ការជំនុំជម្រះ។
حَتَّىٰٓ إِذَا جَآءُو قَالَ أَكَذَّبْتُم بِـَٔايَـٰتِى وَلَمْ تُحِيطُوا۟ بِهَا عِلْمًا أَمَّاذَا كُنتُمْ تَعْمَلُونَ ﴿٨٤﴾
ហើយគេនៅតែបន្តគៀងពួកគេ រហូតទាល់តែពួកគេបានមកដល់កន្លែងជំនុំជម្រះរបស់ពួកគេ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេក្នុងដោយស្តី បន្ទោ សចំពោះពួកគេថាៈ តើពួកអ្នកបានបដិសេធនឹងបណ្តា វាក្យខណ្ឌ របស់យើងដែលបញ្ជា ក់ពីភាពជាម្ចា ស់តែមួយរបស់យើង ហើយនិងមានផ្ទុកទៅដោយក្បួន ច្បាប់នានារបស់យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ពីវានោះទេ ថាវាគឺជាប្រការខុសឆ្គងដែលជាហេតុឲ្យពួកអ្នកបដិសេធនឹងវាទេនោះ? ឬមួយអ្វីខ្លះដែល ពួកអ្នកបានធ្វើវា ថាតើជឿជាក់ ឬបដិសេធចំពោះវា។
وَوَقَعَ ٱلْقَوْلُ عَلَيْهِم بِمَا ظَلَمُوا۟ فَهُمْ لَا يَنطِقُونَ ﴿٨٥﴾
ហើយទណ្ឌ កម្មត្រូវបានធ្លា ក់ទៅលើពួកគេដោយសារតែការបំពានរបស់ពួកគេដោយការប្រឆាំងចំពោះអល់ឡោះ និងបដិសេធនូវបណ្តា វាក្យខណ្ឌ ទាំងឡាយរបស់ ទ្រង់។ ដូច្នេះ ពួកគេមិនអាចនិយាយដោះសារដើម្បីការពារខ្លួនពួកគេនោះទេ ដោយសារតែការអសមត្ថភាពរបស់ពួកគេក្នុងការធ្វើដូច្នេះ ហើយនិងការក្លាយជា អសារបង់នៃអំណះអំណាងរបស់ពួកគេ។
أَلَمْ يَرَوْا۟ أَنَّا جَعَلْنَا ٱلَّيْلَ لِيَسْكُنُوا۟ فِيهِ وَٱلنَّهَارَ مُبْصِرًا ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يُؤْمِنُونَ ﴿٨٦﴾
តើពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬ ពិតប្រាកដណាស់ យើងបានបង្កើតពេលយប់ដើម្បីឲ្យពួកគេសម្រាកនៅក្នុងវាដោយការ គេង ហើយយើងបានបង្កើតពេលថ្ងៃឲ្យមានពន្លឺដើម្បីឲ្យពូកគេអាចមើលឃើញនៅក្នុងវា(ពេលថ្ងៃ) ហើយពួកគេធ្វើកិច្ចការងាររបស់ពួកគេ។ ពិតប្រាកដណាស់ នៅ ក្នុងការស្លា ប់(គេង)ដដែលៗនិងការរស់ឡើងវិញ(ក្រោកពីគេង)បន្ទា ប់ពី(ការគេង)នោះ គឺជាភស្តុតាងយ៉ា ងច្បាស់លាស់សម្រាប់ក្រុមដែលមានជំនឿ។
وَيَوْمَ يُنفَخُ فِى ٱلصُّورِ فَفَزِعَ مَن فِى ٱلسَّمَـٰوَٰتِ وَمَن فِى ٱلْأَرْضِ إِلَّا مَن شَآءَ ٱللَّهُ ۚ وَكُلٌّ أَتَوْهُ دَٰخِرِينَ ﴿٨٧﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារ) នៅថ្ងៃដែលម៉ា ឡាអ៊ីកាត់មួយរូបដែលទទួលបន្ទុកលើការផ្លុំត្រែបានធ្វើការផ្លុំត្រែជាលើកទីពីរ។ ពេលនោះ អ្នកដែលនៅលើមេឃ ជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់បានភ័យរន្ធត់ លើកលែងតែជនណាដែលទ្រង់លើកលែងចំពោះគេមិនឲ្យមានការភ័យរន្ធត់ដោយការប្រោស ប្រណី ពីទ្រង់ប៉ុណ្ណោះ។ហើយរាល់ម៉ា ខ្លូករបស់អល់ឡោះទាំងអស់នៅថ្ងៃនោះ នឹងមកជួបទ្រង់ដោយការគោរពតាម និងឱនលំទោន។
وَتَرَى ٱلْجِبَالَ تَحْسَبُهَا جَامِدَةًۭ وَهِىَ تَمُرُّ مَرَّ ٱلسَّحَابِ ۚ صُنْعَ ٱللَّهِ ٱلَّذِىٓ أَتْقَنَ كُلَّ شَىْءٍ ۚ إِنَّهُۥ خَبِيرٌۢ بِمَا تَفْعَلُونَ ﴿٨٨﴾
ហើយនៅថ្ងៃនោះ(ថ្ងៃបរលោក) អ្នកនឹងបានឃើញភ្នំទាំងឡាយដែលអ្នកគិតថាវានៅនឹងថ្កល់មួយកន្លែងមិនធ្វើចលនានោះ នឹងរសាត់យ៉ាងលឿនដូចពពក។ វាជា បទបញ្ជារបស់អល់ឡោះដោយទ្រង់ជាអ្នកដែលធ្វើឲ្យវាមានចលនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកបានធ្វើ។ គ្មានទង្វើណាមួយរបស់ពួក អ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកអ្នកវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
مَن جَآءَ بِٱلْحَسَنَةِ فَلَهُۥ خَيْرٌۭ مِّنْهَا وَهُم مِّن فَزَعٍۢ يَوْمَئِذٍ ءَامِنُونَ ﴿٨٩﴾
ជនណាហើយដែលបាននាំមកនូវសេចក្តីជំនឿ និងទង្វើកុសលនៅថ្ងៃបរលោកនោះ សម្រាប់គេគឺនឹងទទួលបាននូវឋានសួគ៌។ ហើយពួកគេគឺជាអ្នកដែលមាន សុវត្ថិភាពបំផុត ដោយអល់ឡោះបានផ្តល់នូវសុវត្ថិភាពដល់ពួកគេពីការភ័យរន្ធត់នៅបរលោក។
وَمَن جَآءَ بِٱلسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِى ٱلنَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ ﴿٩٠﴾
តែជនណាហើយដែលបាននាំមកនូវការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ នឹងទទួលបាននូវឋាននរក ដោយត្រូវគេគ្រវែងចូលទៅក្នុងវាដោយផ្កាប់ មុខ។ ហើយមានគេនិយាយទៅកាន់ពួកគេជាការស្តីបន្ទោ ស និងបន្ទា បបន្ថោ កចំពោះពួកគេថាៈ តើពួកអ្នកមិនត្រូវបានគេតបស្នងឲ្យក្រៅពីអ្វីដែលពួកអ្នកធ្លា ប់បាន ប្រព្រឹត្តនៅក្នុងលោកិយនៃការប្រឆាំង និងការប្រព្រឹត្តល្មើសទេឬ?
إِنَّمَآ أُمِرْتُ أَنْ أَعْبُدَ رَبَّ هَـٰذِهِ ٱلْبَلْدَةِ ٱلَّذِى حَرَّمَهَا وَلَهُۥ كُلُّ شَىْءٍۢ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ ٱلْمُسْلِمِينَ ﴿٩١﴾
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកគេថាៈ ជាការពិតណាស់ គេបានបង្គាប់ប្រើខ្ញុំឲ្យគោរពសក្ការៈចំពោះ(អល់ឡោះ)ម្ចាស់របស់ទឹកដីម៉ា ក្កះនេះ ដែលទ្រង់ បានហាមឃាត់នៅក្នុងនោះ។ ហេតុនេះ គេមិនត្រូវបង្ហូរឈាមគ្នា នៅក្នុងវា(ទឹកដីម៉ា ក្កះ)នោះឡើយ ហើយក៏មិនត្រូវបំពានចំពោះនរណាម្នា ក់នៅក្នុងវានោះដែរ។ មិន ត្រូវសម្លាប់សត្វប្រមាញ់ ហើយក៏មិនត្រូវកាប់ដើមឈើ(ដែលនៅក្នុងទឹកដីម៉ាក្កះ)នោះដែរ។ ហើយអ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយខ្ញុំត្រូវ បានគេបង្គា ប់ប្រើឲ្យស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ និងគោរពតាមទ្រង់ដោយការគោរពប្រតិបត្តិ។
وَأَنْ أَتْلُوَا۟ ٱلْقُرْءَانَ ۖ فَمَنِ ٱهْتَدَىٰ فَإِنَّمَا يَهْتَدِى لِنَفْسِهِۦ ۖ وَمَن ضَلَّ فَقُلْ إِنَّمَآ أَنَا۠ مِنَ ٱلْمُنذِرِينَ ﴿٩٢﴾
ហើយគេក៏បង្គា ប់ឲ្យខ្ញុំសូត្រគម្ពីរគួរអានឲ្យមនុស្សលោកស្តាប់ផងដែរ។ ដូច្នេះ ជនណាហើយដែលទទួលបានការបង្អុលបង្ហា ញតាមរយៈការចង្អុលបង្ហា ញ របស់វា(គម្ពីរគួរអាន) ហើយអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ ពិតណាស់ ផលនៃការចង្អុលបង្ហាញនោះគឺសម្រាប់ខ្លួនគេផ្ទាល់។ តែជនណាហើយដែលវង្វេង និងងាកអំពីអ្វីដែលមាននៅក្នុងវា ហើយប្រឆាំងនឹងវា ព្រមទាំងមិនអនុវត្តតាមអ្វីដែលមាននៅក្នុងវាទេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ តាមពិត ខ្ញុំ គ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់តឿនព្រមានទាំងឡាយប៉ុណ្ណោះ ដែលដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ហើយខ្ញុំ ពុំមែនជាអ្នកដែលអាចផ្តល់ការចង្អុលបង្ហា ញដល់ពួកអ្នកនោះទេ។
وَقُلِ ٱلْحَمْدُ لِلَّهِ سَيُرِيكُمْ ءَايَـٰتِهِۦ فَتَعْرِفُونَهَا ۚ وَمَا رَبُّكَ بِغَـٰفِلٍ عَمَّا تَعْمَلُونَ ﴿٩٣﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ដែលមិនអាចគណនាអស់ ឡើយ។ អល់ឡោះទ្រង់នឹងបង្ហាញឲ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់ទ្រង់នៅក្នុងខ្លួនរបស់ពួកអ្នកផ្ទាល់ អ្វីៗដែលនៅលើមេឃ អ្វីៗដែលនៅលើផែនដី និងនៅក្នុងលាភសក្កា រៈទាំងឡាយ ហើយពួកអ្នកនឹងបានដឹងអំពីវានូវការដឹងមួយដែលអាចចង្អុលបង្ហា ញពួកអ្នកទៅកាន់ទទួលយកការពិត។ ហើយម្ចា ស់របស់អ្នក មិនមែនមិនដឹងពីអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ដឹងទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នង ដល់ពួកអ្នកនូវរាល់ទង្វើដែលពួកអ្នកបានសាង។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន