طسٓمٓ ﴿١﴾
ត ស៊ីន មីម (បានបកស្រាយរួចហើយនៅខាងដើមដំបូងនៃជំពូកអាល់ហ្ពា ក៏រ៉ោះ)។
ទំព័រដើម›ការពន្យល់›Al-Qasas (28)
ម៉ាកកះ · 88 វាក្យខណ្ឌ
طسٓمٓ ﴿١﴾
ត ស៊ីន មីម (បានបកស្រាយរួចហើយនៅខាងដើមដំបូងនៃជំពូកអាល់ហ្ពា ក៏រ៉ោះ)។
تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ ٱلْمُبِينِ ﴿٢﴾
នេះគឺជាបណ្តា វាក្យខណ្ឌ នៃគម្ពីរគួរអានដ៏ច្បាស់លាស់។
نَتْلُوا۟ عَلَيْكَ مِن نَّبَإِ مُوسَىٰ وَفِرْعَوْنَ بِٱلْحَقِّ لِقَوْمٍۢ يُؤْمِنُونَ ﴿٣﴾
យើងនឹងនិទានឲ្យអ្នក(ព្យាការីមូហាំម៉ា ត់)ស្តាប់នូវរឿងរ៉ាវរបស់ព្យាការីមូសានិងហ្វៀរអោនយ៉ា ងពិតប្រាកដដោយគ្មា នការសង្ស័យឡើយនៅក្នុងវាសម្រាប់ក្រុមដែល មានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីអ្វីដែលមាននៅក្នុងវា។
إِنَّ فِرْعَوْنَ عَلَا فِى ٱلْأَرْضِ وَجَعَلَ أَهْلَهَا شِيَعًۭا يَسْتَضْعِفُ طَآئِفَةًۭ مِّنْهُمْ يُذَبِّحُ أَبْنَآءَهُمْ وَيَسْتَحْىِۦ نِسَآءَهُمْ ۚ إِنَّهُۥ كَانَ مِنَ ٱلْمُفْسِدِينَ ﴿٤﴾
ពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលក្រអឺតក្រទមនៅលើទឹកដីអេហ្ស៊ីប និងបានគ្រប់គ្រងនៅលើវា ហើយគេបានធ្វើឲ្យអ្នកដែលរស់នៅទីនោះបែកបាក់ជា ក្រុមៗ ដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុងចំណោមពួកគេ នោះគឺអម្បូរអ៊ីស្រាអែល តាមរយៈការសម្លាប់កូនប្រុសរបស់ពួកគេចោល ហើយទុកជីវិតឲ្យកូនស្រី របស់ពួកគេដើម្បីពួកគេយកធ្វើជាអ្នកបម្រើ ក្នុងបំណងធ្វើឲ្យពួកគេ(អម្បូរអ៊ីស្រាអែល)កាន់តែអាប់ឱនថែមទៀត។ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុង ចំណោមពួកដែលបង្កវិនាសកម្មនៅលើផែនដីតាមរយៈការបំពាន និងភាពព្រហើន ក្អេងក្អា ង។
وَنُرِيدُ أَن نَّمُنَّ عَلَى ٱلَّذِينَ ٱسْتُضْعِفُوا۟ فِى ٱلْأَرْضِ وَنَجْعَلَهُمْ أَئِمَّةًۭ وَنَجْعَلَهُمُ ٱلْوَٰرِثِينَ ﴿٥﴾
ហើយយើងមានបំណងចង់ផ្តល់នូវការប្រោសប្រទានទៅដល់អម្បូរអ៊ីស្រាអែលដែលត្រូវបានហ្វៀរអោនជិះជាន់ធ្វើបាបនៅលើទឹកដីអេហ្ស៊ីបនេះ តាមរយៈការ បំផ្លា ញសត្រូវរបស់ពួកគេ និងលុបបំបាត់នូវការជិះជាន់ចេញពីពួកគេ ហើយនិងធ្វើឲ្យពួកគេក្លា យទៅជាមេដឹកនាំទៅកាន់ការពិតដែលគេយកគំរូតាមពួកគេ ហើយ យើងនឹងធ្វើឲ្យពួកគេក្លា យជាអ្នកដែលទទួលមត៌កលើទឹកដីស្ហាមដ៏មានពរជ័យបន្ទា ប់ពីការបំផ្លា ញហ្វៀរអោន ដូចដែលអល់ឡោះទ្រង់បានមានបន្ទូលថា ៖ មានន័យថា ៖“ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លា ប់គេជិះជាន់ នៅទិសខាងកើតនិងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការរីកចម្រើន”។
وَنُمَكِّنَ لَهُمْ فِى ٱلْأَرْضِ وَنُرِىَ فِرْعَوْنَ وَهَـٰمَـٰنَ وَجُنُودَهُمَا مِنْهُم مَّا كَانُوا۟ يَحْذَرُونَ ﴿٦﴾
ហើយយើងមានបំណងចង់ផ្តល់អំណាចឲ្យពួកគេ(អម្បូរអ៊ីស្រាអែល)គ្រប់គ្រងនៅលើផែដីនេះ តាមរយៈការធ្វើឲ្យពួកគេក្លា យជាអ្នកដែលមានអំណាចនៅលើវា ហើយយើងនឹងឲ្យហ្វៀរអោននិងមន្ត្រីជំនិតរបស់គេ គឺហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរដែលជាជំនួយការរបស់ពួកគេទាំងពីរនៅក្នុងការគ្រប់គ្រង របស់គេទាំងពីរនោះបានឃើញនូវការបាត់បង់អំណាចដែលពូកគេធ្លា ប់ខ្លា ចបាត់បង់វដោយស្នាដៃក្មេងប្រុសម្នា ក់ដែលប្រសូត្រចេញមកពីអម្បូរអ៊ីស្រាអែល។
وَأَوْحَيْنَآ إِلَىٰٓ أُمِّ مُوسَىٰٓ أَنْ أَرْضِعِيهِ ۖ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِى ٱلْيَمِّ وَلَا تَخَافِى وَلَا تَحْزَنِىٓ ۖ إِنَّا رَآدُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ ٱلْمُرْسَلِينَ ﴿٧﴾
ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ម្តាយរបស់មូសាថាៈ ចូរអ្នកបំបៅគេចុះ។ លុះនៅពេលដែលអ្នកមានការបារម្ភខ្លាចហ្វៀរអោន និងបក្សពួករបស់គេ សម្លា ប់គេ(មូសា)នោះចូរអ្នកដាក់គេក្នុងហិបមួយហើយយកទៅបណ្តែ តនៅក្នុងទន្លេនីលចុះ។ហើយចូរអ្នកកុំភ័យខ្លា ចគេលិចលង់ ឬបារម្ភខ្លា ចហ្វៀរអោនឲ្យសោះ និងចូរអ្នកកុំកើតទុក្ខព្រួយចំពោះការបែកពីគេអី។ពិតប្រាកដណាស់ យើងនឹងបង្វិលគេត្រឡប់មកកាន់អ្នកវិញទាំងនៅមានជីវិត ហើយនឹងធ្វើឲ្យគេក្លា យជាអ្នកនាំ بلغ គម្ពីរគួរអាន · តាហ្វសៀរ សារម្នា ក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលទ្រង់បានតែងតាំងពួកគេទៅកាន់ម៉ាو ខ្លូករបស់ទ្រង់។
فَٱلْتَقَطَهُۥٓ ءَالُ فِرْعَوْنَ لِيَكُونَ لَهُمْ عَدُوًّۭا وَحَزَنًا ۗ إِنَّ فِرْعَوْنَ وَهَـٰمَـٰنَ وَجُنُودَهُمَا كَانُوا۟ خَـٰطِـِٔينَ ﴿٨﴾
ពេលនោះ នាង(ម្តា យរបស់ព្យាការីមូសា)ក៏បានធ្វើនូវអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់នាងក្នុងការដាក់គេ(មូសា)ចូលក្នុងហិបមួយ រួចយកទៅបណ្តែ តក្នុងទន្លេ នោះ។ ពេលនោះ ក្រុមគ្រួសាររបស់ហ្វៀនអោនក៏បានឃើញនិងបានរើសយកគេ(ទៅចិញ្ចឹម) ដើម្បីឲ្យបំណងដែលអល់ឡោះទ្រង់មានចេតនានោះក្លាយទៅជាការ ពិត ដែលថា ព្យាការីមូសានឹងក្លាយទៅជាសត្រូវនឹងហ្វៀរអោន និងជាក្តីកង្វល់របស់ពួកគេ ដោយអល់ឡោះនឹងដកយកអំណាចរបស់ហ្វៀនអោនតាមរយៈស្នាដៃ របស់គាត់(មូសា)។ ពិតប្រាកដណាស់ ហ្វៀរអោន និងមន្ត្រីរបស់គេហាម៉ា ន ព្រមទាំងពលទាហានរបស់គេទាំងពីរ គឺជាពួកដែលប្រព្រឹត្តបាបកម្ម ដោយសារតែការ ប្រឆាំងរបស់ពួកគេ ការបំពានរបស់ពួកគេ និងការបង្កវិនាសកម្មរបស់ពួកគេនៅលើផែនដី។
وَقَالَتِ ٱمْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍۢ لِّى وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰٓ أَن يَنفَعَنَآ أَوْ نَتَّخِذَهُۥ وَلَدًۭا وَهُمْ لَا يَشْعُرُونَ ﴿٩﴾
ហើយនៅពេលដែលហ្វៀរអោនមានបំណងចង់សម្លាប់គេ(ព្យាការីមូសា) ភរិយារបស់ហ្វៀនអោនក៏បានពោលទៅកាន់គេ(ហ្វៀរអោន)ថាៈ ក្មេងប្រុសម្នាក់នេះគឺជា ប្រភពនៃសុភមង្គលសម្រាប់ខ្ញុំនិងសម្រាប់អ្នក។ ចូរអ្នកកុំសម្លាប់គេអី សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ចំពោះយើង ដោយយើងអាចយកគេធ្វើជាអ្នកបម្រើ ឬ ក៏យកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ តែពួកគេពុំបានដឹងទេថា អំណាចគ្រប់គ្រងរបស់ពួកគេនឹងត្រូវបញ្ចប់ដោយសារស្នា ដៃរបស់គេ(មូសា)នោះទេ។
وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَـٰرِغًا ۖ إِن كَادَتْ لَتُبْدِى بِهِۦ لَوْلَآ أَن رَّبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ ٱلْمُؤْمِنِينَ ﴿١٠﴾
ហើយដួងចិត្តម្តា យរបស់ព្យាការីមូសា គឺក្លា យទៅជាទទេរស្អាតដោយគ្មា នគិតអ្វីក្រៅពីរឿងរបស់មូសានោះទេ។ នាងស្ទើរតែមិនអាចអត់ធ្មត់បាននោះទេ រហូតដល់ នាងស្ទើរតែបង្ហាញឲ្យគេបានដឹងថា តាមពិតក្មេងម្នាក់នោះ គឺជាកូនរបស់នាងទៅហើយ(ដោយសារតែការព្រួយបារម្ភពីកូនរបស់នាងខ្លាំងពេក) ប្រសិនបើយើង មិនបានទប់អារម្មណ៍ របស់នាងឲ្យមានភាពនឹងនរដើម្បីឲ្យនាងស្ថិតក្នុងចំណោមអ្នកមានជំនឿដែលប្រគល់ការទុកចិត្តទៅចំពោះម្ចាស់របស់ពួកគេ និងជាអ្នក ដែលអត់ធ្មត់ចំពោះអ្វីដែលទ្រង់បានកំណត់ចំពោះពួកគេទេនោះ។
وَقَالَتْ لِأُخْتِهِۦ قُصِّيهِ ۖ فَبَصُرَتْ بِهِۦ عَن جُنُبٍۢ وَهُمْ لَا يَشْعُرُونَ ﴿١١﴾
ហើយម្តាយរបស់មូសាបាននិយាយទៅកាន់បងស្រីរបស់មូសាក្រោយពីនាងបានដាក់គេបណ្តែតក្នុងទឹកទន្លេថាៈ ឯងត្រូវតាមឃ្លាំមើលគេផងដើម្បីឲ្យដឹងថា តើគេ នឹងធ្វើអ្វីចំពោះចំពោះគេ(មូសា)។ ពេលនោះ នាង(បងស្រីរបស់ព្យាការីមូសា)បានឈរមើលគេពីចម្ងាយ ដើម្បីកុំឲ្យនរណាម្នាក់ដឹងពីរឿងរ៉ាវរបស់នាង។ ហើយហ្វៀរអោន និងបក្សពួករបស់គេមិនបានដឹងទេថា តាមពិត នាងគឺជាបងស្រីរបស់មូសា ហើយនាងនៅតាមដានពីដំណឹ ងរបស់មូសានោះ។
۞ وَحَرَّمْنَا عَلَيْهِ ٱلْمَرَاضِعَ مِن قَبْلُ فَقَالَتْ هَلْ أَدُلُّكُمْ عَلَىٰٓ أَهْلِ بَيْتٍۢ يَكْفُلُونَهُۥ لَكُمْ وَهُمْ لَهُۥ نَـٰصِحُونَ ﴿١٢﴾
ដោយការរៀបចំពីអល់ឡោះ ព្យាការីមូសាបានបដិសេធក្នុងការបំបៅដោះពីគ្រប់ស្ត្រីទាំងអស់។ ដូច្នេះ នៅពេលដែលបងស្រីរបស់ព្យាការីមូសាបានឃើញពីការ ព្យាយាមរបស់ពួកគេក្នុងការបំបៅដោះដល់ព្យាការីមូសានោះ នាងក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកចង់ឲ្យខ្ញុំចង្អុលបង្ហា ញពួកអ្នកពីគ្រួសារមួយដែលអាច ផ្តល់ការបំបៅនិងមើលថែចំពោះគេដោយពួកគេអាចថ្នាق ក់ថ្នមគេបានយ៉ា ងល្អដែរឬទេ?
فَرَدَدْنَـٰهُ إِلَىٰٓ أُمِّهِۦ كَىْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ ٱللَّهِ حَقٌّۭ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿١٣﴾
ពេលនោះ យើងក៏បានត្រឡប់មូសាទៅកាន់ម្តា យរបស់គេវិញដើម្បីឲ្យនាងរំភើបរីករាយតាមរយៈការមើលថែគេ(កូនរបស់នាង)ដោយផ្ទា ល់ ហើយឈប់ព្រួយបារម្ភ ដោយសារតែការបែកពីគេ និងដើម្បីឲ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងត្រឡប់គេ(មូសា)មកកាន់នាងវិញនោះ គឺជាការពិត ដោយគ្មា នការសង្ស័យឡើយចំពោះវា។ ក៏ប៉ុន្តែ ពួកគេភាគច្រើនមិនបានដឹងឡើយចំពោះការសន្យានេះ ហើយក៏គ្មា ននរណាម្នា ក់បានដឹងដែរថា តាមពិតនាង(អ្នក ដែលបំបៅមូសានោះ)គឺជាម្តា យបង្កើតរបស់គេផ្ទា ល់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَمَّا بَلَغَ أَشُدَّهُۥ وَٱسْتَوَىٰٓ ءَاتَيْنَـٰهُ حُكْمًۭا وَعِلْمًۭا ۚ وَكَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ ﴿١٤﴾
ហើយនៅពេលដែលគេបានធំពេញវ័យនិងមានកម្លាំងមាំមួន យើងបានប្រទានដល់គេនូវការយល់ដឹង និងចំណេះដឹងខ្ពង់ខ្ពស់នៅក្នុងសាសនារបស់អម្បូរ អ៊ីស្រាអែលមុនពេលដែលគេបានក្លា យជាព្យាការីទៅទៀត។ហើយដូចដែលយើងបានតបស្នងដល់មូសាចំពោះការគោរពប្រតិបត្តិរបស់គេ(ចំពោះអល់ឡោះ) យើង ក៏នឹងតបស្នងឲ្យបណ្តា អ្នកដែលសាងអំពើល្អនៅគ្រប់សម័យកាលនិងគ្រប់ទីកន្លែងដូចគ្នា ដែរ។
وَدَخَلَ ٱلْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍۢ مِّنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَـٰذَا مِن شِيعَتِهِۦ وَهَـٰذَا مِنْ عَدُوِّهِۦ ۖ فَٱسْتَغَـٰثَهُ ٱلَّذِى مِن شِيعَتِهِۦ عَلَى ٱلَّذِى مِنْ عَدُوِّهِۦ فَوَكَزَهُۥ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَـٰذَا مِنْ عَمَلِ ٱلشَّيْطَـٰنِ ۖ إِنَّهُۥ عَدُوٌّۭ مُّضِلٌّۭ مُّبِينٌۭ ﴿١٥﴾
و لى ى إنه عد م ض م بين ហើយមូសាបានចូលទៅក្នុងទីក្រុងក្នុងពេលដែលមនុស្សម្នា សម្រាកនៅក្នុងផ្ទះរបស់ពួកគេ ហើយគាត់ក៏បានប្រទះឃើញបុរសពីរនាក់កំពុងតែឈ្លោះប្រកែកគ្នា និង វាយតប់គ្នាទៅវិញទៅមក ដោយម្នាក់ក្នុងចំណោមគេទាំងពីរនោះ គឺមកពីអម្បូរអ៊ីស្រាអែលដែលជាក្រុមរបស់គេ(ព្យាការីមូសា) ហើយម្នាក់ទៀត គឺមកពី អម្បូរ”គិបទី” ជាក្រុមរបស់ហ្វៀរអោនដែលជាសត្រូវរបស់ព្យាការីមូសា។ ពេលនោះ បុរសដែលជាក្រុមរបស់មូសាបានសុំឲ្យមូសាជួយគេតទល់នឹងបុរសអម្បូរគិបទី ដែលជាសត្រូវរបស់គេ។ ពេលនោះ ព្យាការីមូសាក៏បានដាល់បុរសអេហ៊្សីបនោះមួយដៃ។ ភ្លាមនោះ គេក៏បានស្លាប់ដោយសារតែកម្លាំង(ដ៏ខ្លាំង)នៃការដាល់នោះ។ ហើយព្យាការីមូសាក៏បានពោលថាៈ នេះគឺជាការតុបតែងលម្អររបស់ស្ហៃតន និងបក្សពួករបស់វាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវដែលធ្វើឲ្យវង្វេង ចំពោះអ្នកដែលដើរតាមវា ជាសត្រូវក៏ច្បាស់លាស់។ ហើយអ្វីដែលកើតឡើងចេញអំពីខ្ញុំ គឺដោយសារភាពជាសត្រូវរបស់វា និងដោយសារតែវាជាអ្នកដែលធ្វើឲ្យគេ វង្វេង ទើបវាមានបំណងធ្វើឲ្យខ្ញុំវង្វេងដែរ។
قَالَ رَبِّ إِنِّى ظَلَمْتُ نَفْسِى فَٱغْفِرْ لِى فَغَفَرَ لَهُۥٓ ۚ إِنَّهُۥ هُوَ ٱلْغَفُورُ ٱلرَّحِيمُ ﴿١٦﴾
ព្យាការីមូសាក៏បានបួងសួងចំពោះម្ចា ស់របស់គាត់ដោយទទួលស្គាល់ចំពោះអ្វីដែលបានកើឡើងអំពីគាត់ថាៈ ឱម្ចា ស់របស់ខ្ញុំ! ខ្ញុំពិតជាបានបំពានលើខ្លួនឯង តាមរយៈការសម្លាប់បុរសគិបទីនេះ។ ដូច្នេះ សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំផងចំពោះបាបកម្មរបស់ខ្ញុំ។ ពេលនោះ អល់ឡោះក៏បានអភ័យទោសដល់ព្យា ការីមូសា។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិត ស្រឡាញ់បំផុតចំពោះពួកគេ។
قَالَ رَبِّ بِمَآ أَنْعَمْتَ عَلَىَّ فَلَنْ أَكُونَ ظَهِيرًۭا لِّلْمُجْرِمِينَ ﴿١٧﴾
ព្យាការីមូសាក៏បានបួងសួងបន្តទៀតថាៈ ឱម្ចាស់របស់ខ្ញុំ! តាមរយៈអ្វីដែលទ្រង់បានប្រទានដល់ខ្ញុំនៃកម្លាំងខ្លាំងក្លា គតិបណ្ឌិ ត ព្រមទាំងចំណេះដឹងខ្ពង់ខ្ពស់នោះ ខ្ញុំ នឹងមិនជួយដល់ពួកដែលប្រព្រឹត្តអំពើបាបលើការប្រព្រឹត្តអំពើបាបរបស់ពួកគេទៀតជាដាច់ខាត។ى
فَأَصْبَحَ فِى ٱلْمَدِينَةِ خَآئِفًۭا يَتَرَقَّبُ فَإِذَا ٱلَّذِى ٱسْتَنصَرَهُۥ بِٱلْأَمْسِ يَسْتَصْرِخُهُۥ ۚ قَالَ لَهُۥ مُوسَىٰٓ إِنَّكَ لَغَوِىٌّۭ مُّبِينٌۭ ﴿١٨﴾
បន្ទា ប់ពីការស្លាប់របស់បុរសគិបទីនោះមក ធ្វើឲ្យគាត់ស្ថិតនៅក្នុងទីក្រុងដោយភាពភ័យខ្លា ច ចាំតាមដានមើល ថាតើនឹងមានអ្វីកើតឡើង។ ពេលនោះ ស្រាប់តែអ្នក ដែលសុំឲ្យគាត់ជួយទប់ទល់នឹងសត្រូវរបស់គេដែលជាអម្បូរគីបទីកាលពីម្សិលមិញនោះ បានសុំឲ្យគាត់ជួយទប់ទល់នឹងបុរសដែលជាអម្បូរគីបទីម្នា ក់ផ្សេងទៀត។ ព្យាការីមូសាក៏បានពោលទៅកាន់បុរស(ដែលសុំឲ្យគាត់ជួយ)នោះថាៈ ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលបំពានو និងវង្វេងយ៉ា ងច្បាស់លាស់។
فَلَمَّآ أَنْ أَرَادَ أَن يَبْطِشَ بِٱلَّذِى هُوَ عَدُوٌّۭ لَّهُمَا قَالَ يَـٰمُوسَىٰٓ أَتُرِيدُ أَن تَقْتُلَنِى كَمَا قَتَلْتَ نَفْسًۢا بِٱلْأَمْسِ ۖ إِن تُرِيدُ إِلَّآ أَن تَكُونَ جَبَّارًۭا فِى ٱلْأَرْضِ وَمَا تُرِيدُ أَن تَكُونَ مِنَ ٱلْمُصْلِحِينَ ﴿١٩﴾
ហើយនៅពេលដែលព្យាការីមូសាមានបំណងចង់ចាប់បុរសគីបទីដែលជាសត្រូវរបស់គាត់និងជាសត្រូវរបស់អម្បូរអ៊ីស្រាអែលផងដែរនោះ បុរសដែលជាអម្បូរ អ៊ីស្រាអែលនោះគិតស្មានថា មូសាមានបំណងចង់ចាប់រូបគេ ដោយសារតែគេបានលឺព្យាការីមូសាពោលថា “ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលបំពាន និងវង្វេង យ៉ា ងច្បាស់លាស់”គេក៏បានពោលទៅកាន់ព្យាការីមូសាថាៈ តើអ្នកចង់សម្លា ប់ខ្ញុំដូចដែលអ្នកបានសម្លា ប់មនុស្សម្នា ក់កាលពីម្សិលមិញឬ?អ្នកគ្មា នបំណងអ្វីក្រៅពី بلغ គម្ពីរគួរអាន · តាហ្វសៀរ ចង់ធ្វើជាអ្នកដែលក្អេងក្អា ងនៅលើផែនដីនេះដោយការសម្លា ប់មនុស្សនិងបំពានចំពោះពួកគេនោះឡើយ ហើយអ្នកក៏មិនចង់ធ្វើជាអ្នកសម្រុះសម្រួលរវាងគូជម្លោះ ទាំងឡាយនោះដែរ។
وَجَآءَ رَجُلٌۭ مِّنْ أَقْصَا ٱلْمَدِينَةِ يَسْعَىٰ قَالَ يَـٰمُوسَىٰٓ إِنَّ ٱلْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَٱخْرُجْ إِنِّى لَكَ مِنَ ٱلنَّـٰصِحِينَ ﴿٢٠﴾
ហើយនៅពេលដែលដំណឹ ង(នៃការសម្លាប់របស់មូសា)បានល្បីសុះសាយ មានបុរសម្នាក់បានធ្វើដំណើ រយ៉ា ងប្រញាប់ប្រញាល់ពីជាយក្រុងដោយក្តីព្រួយបាម្ភ គិតគូចំពោះព្យាការីមូសាខ្លាចគេតាមចាប់គាត់ ហើយគេក៏បានប្រាប់គាត់ថាៈ ឱមូសា! ពិតប្រាកដណាស់ ពួកមន្ត្រីនៃក្រុមរបស់ហ្វៀរអោនកំពុងពិគ្រោះពិភាក្សាគ្នា ដើម្បីសម្លាប់អ្នក។ ដូច្នេះ ចូរអ្នកចាកចេញពីទឹកដីនេះចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកណែនាំដ៏ល្អម្នាក់ និងមានក្តីព្រួយបារម្ភចំពោះអ្នកខ្លាចក្រែងគេ(បក្ស ពួកហ្វៀរអោន)មកទាន់អ្នក ហើយសម្លា ប់អ្នក។
فَخَرَجَ مِنْهَا خَآئِفًۭا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِى مِنَ ٱلْقَوْمِ ٱلظَّـٰلِمِينَ ﴿٢١﴾
ដូចនេះ ព្យាការីមូសាក៏បានធ្វើតាមការណែនាំរបស់បុរសនោះ ហើយគាត់ក៏បានចាកចេញពីទឹកដី(អេហ្ស៊ីប)នោះទាំងភ័យខ្លាច និងតាមដានមើល ថាតើនឹងមានអ្វី កើតឡើងចំពោះគាត់។ គាត់បានបួងសួងចំពោះម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាសង្គ្រោះខ្ញុំពីក្រុមដែលបំពានផងចុះ ហើយសូមទ្រង់មេត្តាកុំឲ្យ ពួកគេនាំមកនូវប្រការអាក្រក់ដល់ខ្ញុំឲ្យសោះ។
وَلَمَّا تَوَجَّهَ تِلْقَآءَ مَدْيَنَ قَالَ عَسَىٰ رَبِّىٓ أَن يَهْدِيَنِى سَوَآءَ ٱلسَّبِيلِ ﴿٢٢﴾
ហើយនៅពេលដែលគាត់(ព្យាការីមូសា)បានធ្វើដំណើ រតម្រង់ឆ្ពោះទៅកាន់ទឹកដីម៉ា ទយ៉ា ន់ គាត់បានពោលថាៈ សង្ឃឹមថាម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំទៅកាន់ មាគ៌ា ដែលល្អដែលនឹងធ្វើឲ្យខ្ញុំមិនវង្វេងចេញពីវានោះទេ។
وَلَمَّا وَرَدَ مَآءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةًۭ مِّنَ ٱلنَّاسِ يَسْقُونَ وَوَجَدَ مِن دُونِهِمُ ٱمْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِى حَتَّىٰ يُصْدِرَ ٱلرِّعَآءُ ۖ وَأَبُونَا شَيْخٌۭ كَبِيرٌۭ ﴿٢٣﴾
ى ហើយនៅពេលដែលគាត់បានទៅដល់(អណ្តូ ង)ទឹកនៃតំបន់ម៉ា ទយ៉ា ន់ដែលមនុស្សម្នាតែងដងទឹកពីទីនោះ គាត់ក៏បានឃើញមនុស្សមួយក្រុមកំពុងដងទឹកឲ្យសត្វ ពាហនៈរបស់ពួកគេផឹក ហើយគាត់ក៏បានឃើញស្ត្រីពីរនាក់ផ្សេងទៀតក្រៅពីពួកគេដែលកំពុងតែរារាំងសត្វពពែរបស់ពួកនាងពីទឹកនោះ រហូតទាល់តែមនុស្សម្នា ទាំងឡាយឲ្យទឹកដល់សត្វរបស់ពួកគេរួចរាល់។ ព្យាការីមូសាក៏បានសួរទៅកាន់ស្ត្រីទាំងពីរនាក់នោះថាៈ ហេតុអ្វីបានជាអ្នកទាំងពីរមិនព្រមឲ្យទឹកដល់សត្វផឹករួម ជាមួយមនុស្សទាំងអស់នោះទៅ? អ្នកទាំងពីរក៏បានឆ្លើយតបទៅកាន់គាត់វិញថាៈ ទម្លាប់របស់ពួកយើង គឺពួកយើងអត់ធ្មត់(រង់ចាំ)សិនដោយពួកយើងមិនអាចឲ្យ ទឹកសត្វផឹកនោះទេ ទាល់តែពួកគង្វាលទាំងនោះចាកចេញទៅ ដើម្បីជាការប្រុងប្រយ័ត្នពីការនៅលាយឡំគ្នាជាមួយពួកគេ(រវាងបុរសនិងស្ត្រី)។ ហើយឪពុករបស់ ពួកខ្ញុំ គាត់ជាមនុស្សដែលមានវ័យចាស់ជរាដែលគាត់មិនអាចឲ្យទឹកដល់សត្វផឹកបាននោះទេ។ ហេតុនេះ ពួកយើងត្រូវតែបង្ខំចិត្តដងទឹកឲ្យសត្វពពែរបស់ពួក យើង(ជំនួសគាត់)។
فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰٓ إِلَى ٱلظِّلِّ فَقَالَ رَبِّ إِنِّى لِمَآ أَنزَلْتَ إِلَىَّ مِنْ خَيْرٍۢ فَقِيرٌۭ ﴿٢٤﴾
ពេលនោះ គាត់(មូសា)ក៏មានក្តីអាណិ តអាសូរចំពោះអ្នកទាំងពីរ ហើយក៏បានដងទឺកឲ្យសត្វពពែរបស់អ្នកទាំងពីរនោះផឹក។ បន្ទាប់មក គាត់បានត្រឡប់ទៅរកម្លប់ វិញដើម្បីសម្រាក ហើយគាត់ក៏បានបួងសួងចំពោះម្ចា ស់របស់គាត់ ដោយបង្ហា ញពីតម្រូវការរបស់គាត់ថាៈ ឱម្ចា ស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំត្រូវការនូវអ្វីដែល ល្អដែលទ្រង់ប្រទានឲ្យខ្ញុំ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَجَآءَتْهُ إِحْدَىٰهُمَا تَمْشِى عَلَى ٱسْتِحْيَآءٍۢ قَالَتْ إِنَّ أَبِى يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَآءَهُۥ وَقَصَّ عَلَيْهِ ٱلْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ ٱلْقَوْمِ ٱلظَّـٰلِمِينَ ﴿٢٥﴾
នៅពេលដែលអ្នកទាំងពីរបានចាកចេញទៅ អ្នកទាំងពីរក៏បាននិយាយរៀបរាប់ពីរឿងរ៉ាវរបស់មូសាប្រាប់ដល់ឪពុករបស់ពួកនាង។ ពេលនោះ គាត់(ឪពុករបស់ស្ត្រី ពីរនាក់នោះ)ក៏បានបញ្ជូនម្នាក់ក្នុងចំណោមនាងទាំងពីរទៅកាន់មូសាដើម្បីអញ្ជើញគាត់មក។ ពេលនោះ នាងក៏បានមកជួបនឹងមូសាដោយដើរក្នុងដំណើ រយ៉ា ង អៀនខ្មាស់។ នាងក៏បាននិយាយថាៈ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំគាត់បានអញ្ជើញអ្នកឲ្យទៅជួបគាត់ក្នុងគោលបំណងផ្តល់ថ្លៃឈ្នួលដល់អ្នកចំពោះការដែល អ្នកបានដងទឹកឲ្យសត្វរបស់ពួកយើងផឹកនោះ។ នៅពេលដែលព្យាការីមូសាបានទៅជួបនឹងឪពុករបស់នាងទាំងពីរ ហើយបានរៀបរាប់ប្រាប់ពីដំណើររឿងរបស់ គាត់(ដល់ឪពុករបស់ពួកនាង)នោះ គាត់(ឪពុករបស់ពួកនាង)ក៏បានពោលទៅកាន់មូសាដើម្បីឲ្យគាត់មានភាពនឹងនរថាៈ សូមអ្នកកុំខ្លាច! អ្នកបានរួចផុតពីក្រុម ដែលបំពាន គឺហ្វៀរអោន និងពួកមន្ត្រីរបស់គេហើយ។ ពិតប្រាកដណាស់ ពួកគេគ្មា នអំណាចអ្វីនោះទេនៅលើទឹកដីម៉ា ទយ៉ា ន់នេះ។ ដូច្នេះ ពួកគេគ្មា នសមត្ថភាពអ្វី នឹងនាំគ្រោះថ្នា ក់ណាមួយមកដល់អ្នកបាននោះឡើយ។
قَالَتْ إِحْدَىٰهُمَا يَـٰٓأَبَتِ ٱسْتَـْٔجِرْهُ ۖ إِنَّ خَيْرَ مَنِ ٱسْتَـْٔجَرْتَ ٱلْقَوِىُّ ٱلْأَمِينُ ﴿٢٦﴾
កូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់គាត់បាននិយាយថាៈ ឱលោកឪពុកជាទីស្រឡាញ់! សូមលោកឪពុកជួលគាត់ឲ្យធ្វើជាអ្នកគង្វាលសត្វពពែរបស់ពួក យើងតែម្តងទៅ។ វាជារឿងត្រឹមត្រូវណាស់ដែលលោកឪពុកជួលគាត់នោះ ព្រោះគាត់មានទាំងកម្លាំង និងភាពស្មោះត្រង់។ តាមរយៈកម្លាំងដ៏ខ្លាំងក្លា(របស់គាត់) អាចឲ្យគាត់បំពេញនូវអ្វីដែលគេឲ្យគាត់ធ្វើ ហើយតាមរយៈភាពស្មោះត្រង់ គឺគាត់អាចថែរក្សានូវអ្វីដែលគេបានទុកចិត្តចំពោះគាត់បាន។
قَالَ إِنِّىٓ أُرِيدُ أَنْ أُنكِحَكَ إِحْدَى ٱبْنَتَىَّ هَـٰتَيْنِ عَلَىٰٓ أَن تَأْجُرَنِى ثَمَـٰنِىَ حِجَجٍۢ ۖ فَإِنْ أَتْمَمْتَ عَشْرًۭا فَمِنْ عِندِكَ ۖ وَمَآ أُرِيدُ أَنْ أَشُقَّ عَلَيْكَ ۚ سَتَجِدُنِىٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّـٰلِحِينَ ﴿٢٧﴾
ه ឪពុករបស់នាងទាំងពីរក៏បាននិយាយទៅកាន់ព្យាការីមូសាថាៈ ពិតប្រាកដណាស់ ខ្ញុំមានបំណងរៀបអាពាហ៍ពិពាហ៍កូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់ខ្ញុំ ឲ្យទៅអ្នក ដោយខាន់ស្លា របស់វានោះ គឺអ្នកត្រូវឃ្វា លពពែឲ្យយើងរយៈពេលប្រាំបីឆ្នាំ ។ តែប្រសិនបើអ្នកចង់បង្គ្រប់វាឲ្យគ្រប់រយៈពេលដប់ឆ្នាំនោះ វាគឺជាក្តីសប្បុរស ដែលចេញពីអ្នក មិនមែនជារឿងដែលចាំបាច់លើអ្នកនោះទេពីព្រោះកិច្ចព្រមព្រៀងនោះ គឺរយៈពេលប្រាំបីឆ្នាំប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលលើសពីនោះ គឺជាការស្ម័គ្រ ចិត្ត។ ហើយខ្ញុំគ្មា នបំណងធ្វើឲ្យអ្នកមានការលំបាកនោះឡើយ។ អ្នកនឹងឃើញថា ខ្ញុំគឺជាមនុស្សល្អត្រឹមត្រូវម្នា ក់ដែលជាអ្នកបំពេញនូវកិច្ចសន្យា ហើយមិនក្បត់កិច្ច សន្យានោះឡើយ ប្រសិនបើអល់ឡោះមានចេតនា។
قَالَ ذَٰلِكَ بَيْنِى وَبَيْنَكَ ۖ أَيَّمَا ٱلْأَجَلَيْنِ قَضَيْتُ فَلَا عُدْوَٰنَ عَلَىَّ ۖ وَٱللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌۭ ﴿٢٨﴾
ព្យាការីមូសាក៏បានតបវិញថាៈ នេះគឺជាកិច្ចព្រមព្រៀងដែលពួកយើងបានចុះរវាងខ្ញុំនិងអ្នក។ អំឡុងពេលណាមួយក៏ដោយក្នុងអំឡុងពេលទាំងពីរដែលខ្ញុំបានធ្វើការ ឲ្យអ្នក ប្រាំបីឆ្នាំ ឬដប់ឆ្នាំនោះ ខ្ញុំពិតជានឹងបំពេញវាចំពោះអ្វីដែលជាកាតព្វកិច្ចមកចំពោះខ្ញុំ។ ហេតុនេះ អ្នកមិនត្រូវសុំអ្វីបន្ថែមទៀតពីខ្ញុំនោះឡើយ។ ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកយើងបានចុះកិច្ចព្រមព្រៀង និងជាអ្នកដែលឃ្លាំមើលចំពោះវា។
۞ فَلَمَّا قَضَىٰ مُوسَى ٱلْأَجَلَ وَسَارَ بِأَهْلِهِۦٓ ءَانَسَ مِن جَانِبِ ٱلطُّورِ نَارًۭا قَالَ لِأَهْلِهِ ٱمْكُثُوٓا۟ إِنِّىٓ ءَانَسْتُ نَارًۭا لَّعَلِّىٓ ءَاتِيكُم مِّنْهَا بِخَبَرٍ أَوْ جَذْوَةٍۢ مِّنَ ٱلنَّارِ لَعَلَّكُمْ تَصْطَلُونَ ﴿٢٩﴾
នៅពេលដែលព្យាការីមូសាបានបំពេញតាមការកំណត់ទីពីរ ពោលគឺរយៈពេលដប់ឆ្នាំរួច គាត់ក៏បានធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់គាត់ចេញពី ទឹកដីម៉ាទយ៉ាន់ទៅកាន់ទឹកដីអេហ៊្សីប។ ពេលនោះ គាត់ក៏បានឃើញពន្លឺភ្លើងមួយនៅក្បែរភ្នំតួរ។ គាត់ក៏បានពោលទៅកាន់ក្រុមគ្រួសាររបស់គាត់ថាៈ សូមពួកអ្នក នៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវាមកកាន់ពួកអ្នក ឬក៏យកដុំភ្លើងមកកាន់ពួកអ្នកបង្កាត់ភ្លើង ដើម្បីអាចឲ្យពួកអ្នកកម្តៅ ខ្លួនពីភាពត្រជាក់បាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَلَمَّآ أَتَىٰهَا نُودِىَ مِن شَـٰطِئِ ٱلْوَادِ ٱلْأَيْمَنِ فِى ٱلْبُقْعَةِ ٱلْمُبَـٰرَكَةِ مِنَ ٱلشَّجَرَةِ أَن يَـٰمُوسَىٰٓ إِنِّىٓ أَنَا ٱللَّهُ رَبُّ ٱلْعَـٰلَمِينَ ﴿٣٠﴾
ហើយនៅពេលដែលព្យាការីមូសាបានទៅដល់កន្លែងភ្លើងដែលគាត់បានឃើញនោះ ម្ចា ស់របស់គាត់បានស្រែកហៅគាត់ចេញពីដើមឈើមួយដើមដែលនៅក្បែរ ជ្រលងភ្នំខាងស្តាំនៅទីកន្លែងដែលអល់ឡោះផ្តល់ពរជ័យដល់វាតាមរយៈការមានបន្ទូលរបស់ទ្រង់ទៅកាន់ព្យាការីមូសា(នៅទីនោះ)ថាៈ ឱមូសា! ពិតប្រាកដណាស់ យើងគឺអល់ឡោះដែលជាម្ចា ស់គ្រប់គ្រងម៉ា ខ្លូកទាំងអស់។ ن
وَأَنْ أَلْقِ عَصَاكَ ۖ فَلَمَّا رَءَاهَا تَهْتَزُّ كَأَنَّهَا جَآنٌّۭ وَلَّىٰ مُدْبِرًۭا وَلَمْ يُعَقِّبْ ۚ يَـٰمُوسَىٰٓ أَقْبِلْ وَلَا تَخَفْ ۖ إِنَّكَ مِنَ ٱلْـَٔامِنِينَ ﴿٣١﴾
ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានបោះវាទៅតាមបទបញ្ជានៃម្ចាស់របស់គាត់។ នៅពេលដែលគាត់បានឃើញវាកម្រើក និងធ្វើ ចលនាយ៉ាងលឿនប្រៀបដូចជាសត្វពស់នោះ គាត់ក៏បានរត់ត្រឡប់ក្រោយវិញដោយសារភាពភ័យខ្លាចចំពោះវា និងមិនបានត្រឡប់ក្រោយវិញនោះទេ។ ពេល នោះ ម្ចាស់របស់គាត់បានស្រែកហៅគាត់ថាៈ ឱមូសា! ចូរអ្នកចូលមក ហើយកុំភ័យខ្លាចពីវាឲ្យសោះ។ ពិតប្រាកដណាស់ អ្នកស្ថិតក្នុងចំណោមអ្នកដែលមាន សុវត្ថិភាពអំពីវា និងពីអ្វីផ្សេងទៀតក្រៅពីវានូវអ្វីដែលធ្វើឲ្យអ្នកភ័យខ្លា ច។
ٱسْلُكْ يَدَكَ فِى جَيْبِكَ تَخْرُجْ بَيْضَآءَ مِنْ غَيْرِ سُوٓءٍۢ وَٱضْمُمْ إِلَيْكَ جَنَاحَكَ مِنَ ٱلرَّهْبِ ۖ فَذَٰنِكَ بُرْهَـٰنَانِ مِن رَّبِّكَ إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦٓ ۚ إِنَّهُمْ كَانُوا۟ قَوْمًۭا فَـٰسِقِينَ ﴿٣٢﴾
ហើយចូរអ្នកដាក់ដៃស្តាំរបស់អ្នកចូលទៅក្នុងហោប៉ៅអាវរបស់អ្នក នោះវានឹងបញ្ចេញពន្លឺសចែងចាំងដែលមិនមែនសដោយសារជំងឺឃ្លង់នោះឡើយ។ ពេលនោះ ព្យាការីមូសាក៏បានដាក់ដៃរបស់គាត់ចូល(ក្នុងហោប៉ៅ) ហើយវាក៏បញ្ចេញពន្លឺសចែងចាំងប្រៀបដូចព្រិល។ ហើយចូរអ្នកឱបដៃរបស់អ្នកដើម្បីបំបាត់ភ័យខ្លាច ចេញពីអ្នក។ ពេលនោះ ព្យាការីមូសាក៏បានឱបដៃរបស់គាត់ ហើយភាពភ័យខ្លា ចក៏បានបាត់បង់អំពីគាត់។ ពិតណាស់ អ្វីដែលបានលើកឡើងទាំងពីរខាងលើនេះ(គឺ ដំបង និងដៃ) គឺជាភស្តុតាងពីរដែលគេបញ្ជូនពីម្ចាស់របស់អ្នកទៅកាន់ហ្វៀរអោន និងពួកមន្ត្រីនៃក្រុមរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រាស់ ចាកពីការប្រតិបត្តិចំពោះអល់ឡោះដោយការប្រឆាំង និងការប្រព្រឹត្តល្មើស។ قال رب إنى قتلت منهم نفسا فأخاف أن يقتلون
قَالَ رَبِّ إِنِّى قَتَلْتُ مِنْهُمْ نَفْسًۭا فَأَخَافُ أَن يَقْتُلُونِ ﴿٣٣﴾
ព្យាការីមូសាបានពោលទៅកាន់ម្ចា ស់របស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំបានសម្លា ប់ជីវិតគ្នា ពួកគេម្នា ក់ ហើយខ្ញុំខ្លា ចពួកគេនឹងសម្លា ប់ខ្ញុំវិញប្រសិនបើខ្ញុំទៅជួប ពួកគេដើម្បីផ្សព្វផ្សាយដល់ពួកគេនូវអ្វីដែលគេបញ្ជូនមកឲ្យខ្ញុំនោះ។
وَأَخِى هَـٰرُونُ هُوَ أَفْصَحُ مِنِّى لِسَانًۭا فَأَرْسِلْهُ مَعِىَ رِدْءًۭا يُصَدِّقُنِىٓ ۖ إِنِّىٓ أَخَافُ أَن يُكَذِّبُونِ ﴿٣٤﴾
ហើយបងប្រុសរបស់ខ្ញុំ ហារូន គាត់និយាយច្បាស់ជាងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តា បញ្ជូនគាត់ឲ្យទៅជាមួយខ្ញុំជាជំនួយការដែលជួយសម្រួលក្នុងពេលដែលខ្ញុំនិយាយ ប្រសិនបើហ្វៀរអោន និងបក្សពួករបស់គេបដិសេធនឹងខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំដូចដែលទម្លាប់ធម្មតារបស់ពួកប្រជាជាតិជំនាន់មុនៗ ដែលគេបានបញ្ជូនអ្នកនាំសារទាំងឡាយទៅកាន់ពួកគេមុនខ្ញុំដែលពួកគេ(ប្រជាជាតិទាំងនោះ)បានបដិសេធចំពោះពួកគេ(បណ្តា អ្នកនាំសារទាំងឡាយ)។
قَالَ سَنَشُدُّ عَضُدَكَ بِأَخِيكَ وَنَجْعَلُ لَكُمَا سُلْطَـٰنًۭا فَلَا يَصِلُونَ إِلَيْكُمَا ۚ بِـَٔايَـٰتِنَآ أَنتُمَا وَمَنِ ٱتَّبَعَكُمَا ٱلْغَـٰلِبُونَ ﴿٣٥﴾
អល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលឆ្លើយតបចំពោះការស្នើសុំរបស់ព្យាការីមូសាថាៈ យើងនឹងពង្រឹងដល់អ្នក(ឱមូសា)តាមរយៈការបញ្ជូនបងប្រុសរបស់អ្នកឲ្យ ទៅជាមួយអ្នក ជាអ្នកនាំសារ និងជាជំនួយការម្នាក់។ ហើយយើងនឹងប្រទានឲ្យអ្នកទាំងពីរនូវសញ្ញាភស្តុតាង និងការគាំទ្រ។ ហើយពួកគេមិនអាចធ្វើឲ្យប្រការ អាក្រក់ដែលអ្នកទាំងពីរមិនពេញចិត្តនោះប៉ះពាល់ដល់អ្នកទាំងពីរបានឡើយ។ តាមរយៈបណ្តា ភស្តុតាងទាំងឡាយរបស់យើងដែលយើងបានបញ្ជូនអ្នកទាំងពីរ ដោយនាំយកវាទៅនោះ អ្នកទាំងពីរ ហើយនិងអ្នកដែលដើរតាមអ្នកទាំងពីរក្នុងចំណោមបណ្តា អ្នកមានជំនឿនោះ នឹងទទួលបានជោគជ័យ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَلَمَّا جَآءَهُم مُّوسَىٰ بِـَٔايَـٰتِنَا بَيِّنَـٰتٍۢ قَالُوا۟ مَا هَـٰذَآ إِلَّا سِحْرٌۭ مُّفْتَرًۭى وَمَا سَمِعْنَا بِهَـٰذَا فِىٓ ءَابَآئِنَا ٱلْأَوَّلِينَ ﴿٣٦﴾
ហើយនៅពេលដែលព្យាការីមូសាបាននាំមកកាន់ពួកគេនូវបណ្តា ភស្តុតាងរបស់យើងយ៉ាងច្បាស់លាស់នោះ ពួកគេបាននិយាយថាៈ នេះគ្មានអ្វីក្រៅពីការកុហក បោកប្រាស់ដែលមូសាបានប្រឌិតវាឡើងប៉ុណ្ណោះ ហើយពួកយើងមិនដែលបានលឺរឿងបែបនេះទេតាំងពីជីដូនជីតារបស់ពួកយើងមុនៗមកម្លេះ។
وَقَالَ مُوسَىٰ رَبِّىٓ أَعْلَمُ بِمَن جَآءَ بِٱلْهُدَىٰ مِنْ عِندِهِۦ وَمَن تَكُونُ لَهُۥ عَـٰقِبَةُ ٱلدَّارِ ۖ إِنَّهُۥ لَا يُفْلِحُ ٱلظَّـٰلِمُونَ ﴿٣٧﴾
ហើយព្យាការីមូសាបានឆ្លើយតបទៅកាន់ហ្វៀរអោនថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងចំពោះអ្នកដែលត្រឹមត្រូវដែលបាននាំមកនូវការចង្អុលបង្ហាញអំពីទ្រង់ ហើយទ្រង់ក៏ ដឹងផងដែរចំពោះអ្នកណាដែលទទួលបាននូវលទ្ធផលចុងក្រោយដ៏គួរឲ្យកោតសរសើរនាថ្ងៃបរលោកនោះ។ ពិតប្រាកដណាស់ ពួកដែលបំពាននឹងមិនបានទទួល ជោគជ័យតាមក្តីប្រាថ្នា របស់ពួកគេនោះឡើយ ហើយក៏មិនអាចរួចខ្លួនបានដែរពីអ្វីដែលពួកគេខំរត់គេចអំពីវានោះ។
وَقَالَ فِرْعَوْنُ يَـٰٓأَيُّهَا ٱلْمَلَأُ مَا عَلِمْتُ لَكُم مِّنْ إِلَـٰهٍ غَيْرِى فَأَوْقِدْ لِى يَـٰهَـٰمَـٰنُ عَلَى ٱلطِّينِ فَٱجْعَل لِّى صَرْحًۭا لَّعَلِّىٓ أَطَّلِعُ إِلَىٰٓ إِلَـٰهِ مُوسَىٰ وَإِنِّى لَأَظُنُّهُۥ مِنَ ٱلْكَـٰذِبِينَ ﴿٣٨﴾
ى ហើយហ្វៀរអោនបាននិយាយទៅកាន់ពួកមន្ត្រីដែលជាបក្សពួករបស់គេថាៈ ឱពួកមន្ត្រីទាំងឡាយ! យើងមិនដែលដឹងសោះថា ពួកអ្នកមានម្ចាស់ផ្សេងដែលត្រូវ គោរពសក្កា រៈក្រៅពីយើងនោះ។ឱហាម៉ា ន!ចូរអ្នកដុតដីធ្វើជាដុំឥដ្ឋឲ្យយើងរួចសាងសង់វិមានមួយយ៉ា ងខ្ពស់ឲ្យយើងដើម្បីយើងនឹងឡើងទៅមើលម្ចា ស់របស់មូសា ហើយឈនៅចំពោះមុខទ្រង់។ពិតប្រាកដណាស់ យើងគិតថា មូសាគឺជាអ្នកដែលកុហកបោកប្រាស់ចំពោះអ្វីដែលគេអះអាងថា ពិតណាស់ រូបគេគឺត្រូវបានបញ្ជូន មកពីអល់ឡោះមកកាន់យើងនិងមកកាន់ក្រុមរបស់យើងនោះ។
وَٱسْتَكْبَرَ هُوَ وَجُنُودُهُۥ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَظَنُّوٓا۟ أَنَّهُمْ إِلَيْنَا لَا يُرْجَعُونَ ﴿٣٩﴾
ហើយហ្វៀរអោន និងពលទាហានរបស់គេកាន់តែក្រអឺតក្រទម ព្រមទាំងតម្កើងខ្លួននៅលើទឹកដីអាហ្ស៊ីបនេះដោយមិនសមហេតុផល។ ពួកគេបានបដិសេធនឹងការ ពង្រស់មនុស្សឡើងវិញ ហើយពួកគេគិតថា ពិតណាស់ ពួកគេនឹងមិនត្រូវវិលត្រឡប់មកកាន់យើងវិញនាថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលទណ្ឌកម្មនោះ ឡើយ។
فَأَخَذْنَـٰهُ وَجُنُودَهُۥ فَنَبَذْنَـٰهُمْ فِى ٱلْيَمِّ ۖ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلظَّـٰلِمِينَ ﴿٤٠﴾
ក្រោយមក យើងបានក្របួចគេ ហើយនិងពលទាហានទាំងឡាយរបស់គេ រួចហើយក៏បានបោះពួកគេចូលទៅក្នុងសមុទ្រដោយធ្វើឲ្យពួកគេលិចលង់(ក្នុងទឹកស មុទ្រ)រហូតដល់ពួកគេវិនាសអន្តរាយទាំងអស់គ្នា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកបំពាននិងទីបញ្ចប់ របស់ពួកគេយ៉ា ងដូចម្តេច?ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ ហើយនិងទីបញ្ចប់របស់ពួកគេនោះ គឺមានតែការវិនាសអន្តរាយ។
وَجَعَلْنَـٰهُمْ أَئِمَّةًۭ يَدْعُونَ إِلَى ٱلنَّارِ ۖ وَيَوْمَ ٱلْقِيَـٰمَةِ لَا يُنصَرُونَ ﴿٤١﴾
ហើយយើងបានធ្វើឲ្យពួកគេក្លាយជាគំរូសម្រាប់ពួកដែលបំពាន និងពួកដែលធ្វើឲ្យគេវង្វេងដែលអំពាវនាវមនុស្សទៅកាន់ភ្លើងនរក តាមរយៈអ្វីដែលគេបាន បណ្តុះ(ធ្វើឲ្យរីកសាយភាយ)អំពីការប្រឆាំងនិងភាពវង្វេង។ ហើយនៅថ្ងៃបរលោក ពួកគេមិនត្រូវបានគេជួយសង្គ្រោះឲ្យរួចផុតពីទណ្ឌ កម្មនោះទេ។ ផ្ទុយទៅវិញ គេ នឹងបន្ថែមនូវទណ្ឌ កម្មទ្វេដងចំពោះពួកគេដោយសារតែពួកគេបានបង្កើតនូវប្រការអាក្រក់មួយក្នុងចំណោមប្រការអាក្រក់ទាំងឡាយ ហើយការអំពាវនាវទៅកាន់វា គឺស្ថិតក្នុងចំណោមភាពវង្វេង។ គេកត់ត្រា(បាបកម្ម)ចំពោះពួកគេនូវបាបកម្មនៃទង្វើរបស់ពួកគេ ហើយនិងបាបកម្មពីទង្វើរបស់អ្នកដែលអនុវត្តទង្វើនោះតាម ពូកគេថែមទៀត។
وَأَتْبَعْنَـٰهُمْ فِى هَـٰذِهِ ٱلدُّنْيَا لَعْنَةًۭ ۖ وَيَوْمَ ٱلْقِيَـٰمَةِ هُم مِّنَ ٱلْمَقْبُوحِينَ ﴿٤٢﴾
ហើយបន្ថែមពីលើទណ្ឌកម្មរបស់ពួកគេ(នៅថ្ងៃបរលោក)នោះទៀត គឺយើងនឹងធ្វើឲ្យពួកគេទទួលរងនូវភាពអាម៉ា សនិងការដាក់បណ្តា នៅក្នុងលោកិយ នេះ(ដោយវា)នៅតាមចងពៀរពួកគេ។ហើយនៅថ្ងៃបរលោក ពួកគេគឺស្ថិតក្នុងចំណោមពួកដែលត្រូវបានគេស្តីបន្ទោ ស និងត្រូវបណ្តេ ញឲ្យឃ្លា តចេញឆ្ងា យពីក្តីមេ بلغ គម្ពីរគួរអាន · តាហ្វសៀរ ត្តា ករុណារបស់អល់ឡោះ។
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ مِنۢ بَعْدِ مَآ أَهْلَكْنَا ٱلْقُرُونَ ٱلْأُولَىٰ بَصَآئِرَ لِلنَّاسِ وَهُدًۭى وَرَحْمَةًۭ لَّعَلَّهُمْ يَتَذَكَّرُونَ ﴿٤٣﴾
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ក្រោយពីយើងបានបញ្ជូនបណ្តា អ្នកនាំសាររបស់យើងទៅកាន់ប្រជាជាតិជំនាន់មុន តែពួក គេបានបដិសេធនឹងអ្នកនាំសារទាំងនោះ ហើយយើងក៏បានបំផ្លាញពួកគេដោយសារតែការបដិសេធរបស់ពូកគេចំពោះបណ្តាអ្នកនាំសារទាំងឡាយ។ នៅក្នុង គម្ពីរ(តាវរ៉ត)នោះ គឺមាននូវអ្វីដែលជាការបំភ្លឺដល់មនុស្សលោកនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេដើម្បីឲ្យពួកគេអនុវត្តន៍វា ហើយនិងអ្វីដែលបង្កគ្រោះថ្នាក់ ដល់ពួកគេ ដើម្បីឲ្យពួកគេបោះបង់វាចោល។ ហើយនៅក្នុគម្ពីរនោះផងដែរ គឺជាការចង្អុលបង្ហា ញទៅកាន់ប្រការល្អនិងជាក្តីមេត្តា ករុណា ដោយសារតែក្នុងវានោះ គឺ មាននូវប្រការល្អទាំងឡាយទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ សង្ឃឹមថាពួកគេនឹងនឹកឃើញពីឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ ពួកគេ ហើយថ្លែងអំណរគុណចំពោះទ្រង់ ព្រមទាំងមានជំនឿលើទ្រង់។
وَمَا كُنتَ بِجَانِبِ ٱلْغَرْبِىِّ إِذْ قَضَيْنَآ إِلَىٰ مُوسَى ٱلْأَمْرَ وَمَا كُنتَ مِنَ ٱلشَّـٰهِدِينَ ﴿٤٤﴾
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានមានវត្តមាននៅក្បែរភ្នំខាងលិចនោះទេនៅពេលដែលយើងបានដាក់បទបញ្ជា ដល់មូសាដោយការបញ្ជូនគេ(ធ្វើជាអ្នក នាំសារ)ទៅកាន់ហ្វៀរអោននិងមន្ត្រីរបស់គេនោះ។ ហើយអ្នកក៏មិនបានស្ថិតនៅក្នុងចំណោមអ្នកដែលមានវត្តមាន ដែលធ្វើឲ្យអ្នកបានដឹងនូវរឿងរ៉ាវនោះហើយ និទានវាប្រាប់ដល់មនុស្សនោះដែរ។ តាមពិត អ្វីដែលអ្នកបាននិទានប្រាប់ដល់ពួកគេនោះ គឺជាវ៉ាហ៊ីពីអល់ឡោះទៅកាន់អ្នកប៉ុណ្ណោះ។
وَلَـٰكِنَّآ أَنشَأْنَا قُرُونًۭا فَتَطَاوَلَ عَلَيْهِمُ ٱلْعُمُرُ ۚ وَمَا كُنتَ ثَاوِيًۭا فِىٓ أَهْلِ مَدْيَنَ تَتْلُوا۟ عَلَيْهِمْ ءَايَـٰتِنَا وَلَـٰكِنَّا كُنَّا مُرْسِلِينَ ﴿٤٥﴾
ក៏ប៉ុន្តែ យើងបានបង្កើតប្រជាជាតិ និងម៉ាខ្លូកជាច្រើនបន្ទាប់ពីព្យាការីមូសា ។ ពួកគេបានរស់នៅក្នុងរយៈពេលដ៏យូរអង្វែង រហូតទាល់តែពួកគេភ្លេចពីកិច្ចសន្យា របស់អល់ឡោះ។ ហើយអ្នក(ព្យាការីមូហាំម៉ា ត់)ក៏មិនបានរស់នៅជាមួយអ្នកស្រុកម៉ា ទយ៉ា ន់ ដោយអ្នកសូត្របណ្តា វាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់នោះដែរ ក៏ ប៉ុន្តែ យើងទេដែលបានតែងតាំងអ្នកធ្វើជាអុ្នកនាំសារអំពីយើង ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវរឿងរ៉ាវរបស់ព្យាការីមូសា និងការស្នាក់នៅរបស់គេ(ព្យា ការីមូសា)នៅក្នុងទឹកដីម៉ា ទយ៉ា ន់នោះ ហើយអ្នកក៏បានរៀបរាប់ប្រាប់ដល់មនុស្សលោកនូវអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នកអំពីរឿងរ៉ា វនោះ។
وَمَا كُنتَ بِجَانِبِ ٱلطُّورِ إِذْ نَادَيْنَا وَلَـٰكِن رَّحْمَةًۭ مِّن رَّبِّكَ لِتُنذِرَ قَوْمًۭا مَّآ أَتَىٰهُم مِّن نَّذِيرٍۢ مِّن قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ ﴿٤٦﴾
يتذك رون ហើយអ្នក(ព្យាការីមូហាំម៉ា ត់)ក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងបានស្រែកហៅមូសាហើយបានវ៉ាហ៊ីទៅកាន់គេ រហូតដល់អ្នក(អាចដឹងពីរឿងរ៉ាវ ទាំងនោះ រួចហើយ)និយាយរឿងនោះប្រាប់ដល់ពួកគេនោះ។ ក៏ប៉ុន្តែ យើងបានចាត់បញ្ជូនអ្នក(ធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីម្ចាស់របស់អ្នកចំពោះ មនុស្សលោកទាំងអស់ប៉ុណ្ណោះ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវដំណឹ ងនោះដើម្បីឲ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយ(ពួកអារ៉ាប់គូរ៉័ស្ហ)ដែលគ្មា នអ្នក នាំសារណាម្នាក់ទៅដល់ពួកគេមុនអ្នកដែលដាស់តឿនព្រមានពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងយកវាធ្វើជាមេរៀន ហើយមានជំនឿចំពោះអ្វីដែលអ្នក បានពាំនាំទៅកាន់ពួកគេពីអល់ឡោះជាម្ចា ស់។
وَلَوْلَآ أَن تُصِيبَهُم مُّصِيبَةٌۢ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا۟ رَبَّنَا لَوْلَآ أَرْسَلْتَ إِلَيْنَا رَسُولًۭا فَنَتَّبِعَ ءَايَـٰتِكَ وَنَكُونَ مِنَ ٱلْمُؤْمِنِينَ ﴿٤٧﴾
ហើយប្រសិនបើពួកគេមិនទទួលរងនូវទណ្ឌកម្មរបស់ព្រះជាម្ចាស់ដោយសារតែការប្រឆាំង និងការប្រព្រឹត្តល្មើសរបស់ពួកគេ ហើយពួកគេនិយាយដោះសារ ដោយសារតែគ្មា នអ្នកនាំសារបានទៅដល់ពួកគេថាៈ ហេតុអ្វីបានជាគេមិនតែងតាំងអ្នកនាំសារម្នា ក់មកកាន់ពួកយើង ដើម្បីឲ្យពួកយើងដើរតាម(ប្រតិបត្តិ)វាក្យខណ្ឌ របស់ទ្រង់ និងអនុវត្តតាមវានិងដើម្បីឲ្យពួកយើងក្លា យជាអ្នកដែលមានជំនឿដែលអនុវត្តតាមបទបញ្ជា ទាំងឡាយនៃម្ចា ស់របស់ពួកគេ?ប្រសិនបើមិនព្រោះតែដូច្នេះ ទេនោះ យើងនឹងដាក់ទណ្ឌ កម្មពួកគេភ្លា មៗជាមិនខានឡើយ។ ក៏ប៉ុន្តែ យើងពន្យារពេលដាក់ទណ្ឌ កម្មចំពោះពួកគេ រហូតដល់ពេលដែលយើងបានតែងតាំងអ្នកនាំ សារទៅកាន់ពួកគេសិន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَلَمَّا جَآءَهُمُ ٱلْحَقُّ مِنْ عِندِنَا قَالُوا۟ لَوْلَآ أُوتِىَ مِثْلَ مَآ أُوتِىَ مُوسَىٰٓ ۚ أَوَلَمْ يَكْفُرُوا۟ بِمَآ أُوتِىَ مُوسَىٰ مِن قَبْلُ ۖ قَالُوا۟ سِحْرَانِ تَظَـٰهَرَا وَقَالُوٓا۟ إِنَّا بِكُلٍّۢ كَـٰفِرُونَ ﴿٤٨﴾
ហើយនៅពេលដែលព្យាការីមូហាំម៉ា ត់បានទៅដល់ពួកគូរ៉័ស្សដោយនាំនូវសារពីម្ចាស់របស់គាត់នោះ ពួកគេ(គូរ៉័ស្ស)បានសួរពួកយូដាអំពីគាត់(មូហាំម៉ា ត់) ហើយ ពួកគេ(យូដា)ក៏បានបង្រៀន(ប្រាប់)ពួកគេ(ពួកគូរ៉័ស្ហ)នូវអំណះអំណាងនេះ ដោយពួកគេនិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនផ្ដល់ឲ្យមូហាំម៉ាត់ដូចអ្វី ដែលគេបានផ្ដល់ឲ្យមូសាអំពីអច្ឆរិយភាពទាំងឡាយដែលបង្ហាញថា រូបគេ(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកនាំសារពីម្ចាស់របស់គេ ដូចជាដៃ និងដំបង(ដូចព្យា ការីមូសា)នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ តើពុំមែនទេឬដែលពួកយូដាក៏ធ្លាប់បានបដិសេធនឹងអ្វីដែលគេបានប្រទានដល់ព្យា ការីមូសាពីមុនដែរនោះ? ហើយពួកគេបាននិយាយចំពោះគម្ពីរតាវរ៉តនិងគម្ពីរគួរអានថាៈ តាមពិត វាទាំងពីរនេះគឺជាមន្តអាគមដែលបានជួយជ្រោមជ្រែងគ្នា ទៅវិញ ទៅមកប៉ុណ្ណោះ ហើយពួកគេនិយាយទៀតថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបដិសេធរាល់អ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរគួរអាននេះ។
قُلْ فَأْتُوا۟ بِكِتَـٰبٍۢ مِّنْ عِندِ ٱللَّهِ هُوَ أَهْدَىٰ مِنْهُمَآ أَتَّبِعْهُ إِن كُنتُمْ صَـٰدِقِينَ ﴿٤٩﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ដូច្នេះ ចូរពួកអ្នកនាំមកនូវគម្ពីរណាមួយដែលត្រូវបានបញ្ចុះមកពីអល់ឡោះដែលមានការចង្អុលបង្ហាញល្អ ប្រសើរជាងគម្ពីរតាវរ៉ត និងគម្ពីរគួរអានមកចុះ។ ប្រសិនបើពួកអ្នកអាចនាំមកនោះ ខ្ញុំនឹងប្រតិបត្តិតាមវាប្រសិនបើពួកអ្នកជាអ្នកដែលនិយាយត្រឹមត្រូវចំពោះអ្វី ដែលពួកអ្នកអះអាងថា ពិតណាស់ គម្ពីរតាវរ៉តនិងគម្ពីរគួរអាន គឺជាមន្តអាគមមែននោះ។
فَإِن لَّمْ يَسْتَجِيبُوا۟ لَكَ فَٱعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَآءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ ٱتَّبَعَ هَوَىٰهُ بِغَيْرِ هُدًۭى مِّنَ ٱللَّهِ ۚ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿٥٠﴾
តែប្រសិនបើពួកគូរ៉័ស្ហមិនអាចឆ្លើយតបចំពោះអ្នកនូវអ្វីដែលអ្នកស្នើសុំពីពួកគេដោយឲ្យនាំមកនូវគម្ពីរណាមួយដែលមានការចង្អុលបង្ហា ញល្អប្រសើរជាងគម្ពីរ តាវរ៉តនិងគម្ពីរគួរអានទេនោះ ចូរអ្នកដឹងឲ្យបានច្បាស់ថាៈ ពិតប្រាកដណាស់ ការបដិសេធរបស់ពួកគេចំពោះវាទាំងពីរ(គម្ពីរតាវរ៉តនិងគម្ពីរគួរអាន)នោះ គឺមិនមែន ពាក់ព័ន្ធនឹងបញ្ហា ភស្តុតាងនោះទេ។ តាមពិត ពួកគេគ្រាន់តែធ្វើតាមទំនើងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយគ្មា ននរណាម្នា ក់ដែលវង្វេងជាងអ្នកដែលធ្វើតាមទំនើង ចិត្តខ្លួនឯងដោយគ្មា នការចង្អុលបង្ហា ញពីអល់ឡោះនោះទេ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនផ្តល់ការចង្អុលបង្ហា ញនិងការណែនាំចំពោះក្រុមដែលបំពានលើ ខ្លួនឯងដោយការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនោះឡើយ។
۞ وَلَقَدْ وَصَّلْنَا لَهُمُ ٱلْقَوْلَ لَعَلَّهُمْ يَتَذَكَّرُونَ ﴿٥١﴾
ហើយជាការពិតណាស់ យើងបានបញ្ជាក់ជារឿយៗដល់ពួកមុស្ហរីគីន និងពួកយូដានៃអម្បូរអ៊ីស្រាអែលតាមរយៈរឿងរ៉ាវរបស់ប្រជាជាតិជំនាន់មុនៗ ហើយនិង ទណ្ឌកម្មដែលយើងបានទម្លាក់ទៅលើពួកគេនៅពេលដែលពួកគេបដិសេធនឹងបណ្តា អ្នកនាំសារទាំងឡាយរបស់យើង សង្ឃឹមថាពួកគេនឹងយករឿងទាំងនោះធ្វើជា មេរៀន ហើយពួកគេមានជំនឿ ដើម្បីកុំឲ្យពួកគេទទួលរងគ្រោះដូចអ្វីដែលពួកគេ(ប្រជាជាតិជំនាន់មុនៗ)បានទទួលរង។
ٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ مِن قَبْلِهِۦ هُم بِهِۦ يُؤْمِنُونَ ﴿٥٢﴾
បណ្តាអ្នកដែលនៅតែមានជំនឿនឹងគម្ពីរតាវរ៉តមុននឹងការបញ្ចុះគម្ពីរគួរអាននោះ ពួកគេក៏ជាអ្នកដែលមានជំនឿនឹងគម្ពីរគួរអានផងដែរ ដោយសារតែពួកគេបាន ប្រទះឃើញនួវដំណឹ ងនិងលក្ខណៈរបស់វា(គម្ពីរគួរអាន)នៅក្នុងបណ្តា គម្ពីរបស់ពួកគេ។
وَإِذَا يُتْلَىٰ عَلَيْهِمْ قَالُوٓا۟ ءَامَنَّا بِهِۦٓ إِنَّهُ ٱلْحَقُّ مِن رَّبِّنَآ إِنَّا كُنَّا مِن قَبْلِهِۦ مُسْلِمِينَ ﴿٥٣﴾
ហើយនៅពេលដែលគេសូត្រវា(គម្ពីរគួរអាន)ឲ្យពួកគេស្តាប់ ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវាហើយ។ ពិតប្រាកដណាស់ វាគឺជាការពិតដែលគ្មានការ សង្ស័យចំពោះវានោះទេ ហើយដែលត្រូវបានបញ្ចុះមកពីម្ចាស់របស់ពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលព្រមទទួលយកសាសនាឥស្លាមមុននឹង ការបញ្ចុះគម្ពីរគួរអាននេះទៅទៀតដោយសារតែពួកយើងមានជំនឿចំពោះអ្វីដែលបណ្តា អ្នកនាំសារទាំងឡាយបាននាំមកមុនវា(មុនគម្ពីរគួរអាន)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أُو۟لَـٰٓئِكَ يُؤْتَوْنَ أَجْرَهُم مَّرَّتَيْنِ بِمَا صَبَرُوا۟ وَيَدْرَءُونَ بِٱلْحَسَنَةِ ٱلسَّيِّئَةَ وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ ﴿٥٤﴾
បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងទាំងនេះ អល់ឡោះជាម្ចា ស់នឹងប្រទានដល់ពួកគេនូវផលបុណ្យទៅលើទង្វើរបស់ពួកគេទ្វេដង ដោយសារតែ ការអត់ធ្មត់របស់ពួកគេលើការមានជំនឿនឹងគម្ពីររបស់ពួកគេ ហើយនិងការមានជំនឿរបស់ពួកគេចំពោះព្យាការីមូហាំម៉ា ត់នៅពេលដែលគាត់ត្រូវបានគេ តែងតាំង(ជាអ្នកនាំសារ)។ ពួកគេច្រានចោលប្រការអាក្រក់ដែលពួកគេធ្លា ប់បានធ្វើនោះនឹងទង្វើកុសលទាំងឡាយ ហើយពួកគេបរិច្ចា គនូវអ្វីដែលយើងបានប្រទាន ជាលាភសក្កា រៈដល់ពួកគេក្នុងផ្លួវល្អ។
وَإِذَا سَمِعُوا۟ ٱللَّغْوَ أَعْرَضُوا۟ عَنْهُ وَقَالُوا۟ لَنَآ أَعْمَـٰلُنَا وَلَكُمْ أَعْمَـٰلُكُمْ سَلَـٰمٌ عَلَيْكُمْ لَا نَبْتَغِى ٱلْجَـٰهِلِينَ ﴿٥٥﴾
ហើយនៅពេលដែលបណ្តា អ្នកមានជំនឿទាំងនោះបានលឺពីពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដានិងពួកគ្រឹស្ទាន)នូវពាក្យសម្តីដែលមិនត្រឹមត្រូវ(គ្មា នប្រយោជន៍)នោះ ពួកគេងាកចេញពីវាដោយមិនងាកទៅរកវាឡើយ ហើយពួកគេ(អ្នកមានជំនឿ)បាននិយាយទៅកាន់ពួកទាំងនោះថាៈ ការតបស្នងចំពោះទង្វើរបស់ពួកយើងនោះ គឺ សម្រាប់ពួកយើង ហើយការតបស្នងចំពោះទង្វើរបស់ពួកអ្នកនោះ គឺសម្រាប់ពួកអ្នក។ ពួកអ្នកទទួលបាននូវសុខសន្តិភាពពីពួកយើងអំពីការជេរប្រទេចនិងការបង្ក នូវគ្រោះថ្នា ក់នានា។ ពួកយើងមិនគប្បីរាប់អានពួកដែលល្ងង់ខ្លៅ នោះទេ ដោយសារតែការរាប់អានពួកដែលល្ងង់ខ្លៅ នោះ គឺនាំមកនូវគ្រោះថ្នា ក់ និងប្រការអាក្រក់ ទាំងទៅលើសាសនានិង(ការរស់នៅ)ក្នុងលោកិយ។
إِنَّكَ لَا تَهْدِى مَنْ أَحْبَبْتَ وَلَـٰكِنَّ ٱللَّهَ يَهْدِى مَن يَشَآءُ ۚ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ ﴿٥٦﴾
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលអ្នកស្រឡាញ់ ដូចជាអាពូតឡឹប និងអ្នកផ្សេងទៀតជាដើម តាមរយៈការផ្តល់ការចង្អុលបង្ហា ញដល់គេឲ្យមានជំនឿនោះឡើយ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចា ស់តែមួយគត់ដែលអាចផ្តល់ការចង្អុលបង្ហា ញចំពោះជនណាដែលទ្រង់ មានចេតនាឲ្យគេទទួលបានការចង្អុលបង្ហាញ។ ហើយទ្រង់ក៏បានដឹងពីមុនរួចស្រេចដែរដែលថា ជនណាដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុល បង្ហា ញទៅកាន់មាគ៌ា ដែលត្រឹមត្រូវនោះ។
وَقَالُوٓا۟ إِن نَّتَّبِعِ ٱلْهُدَىٰ مَعَكَ نُتَخَطَّفْ مِنْ أَرْضِنَآ ۚ أَوَلَمْ نُمَكِّن لَّهُمْ حَرَمًا ءَامِنًۭا يُجْبَىٰٓ إِلَيْهِ ثَمَرَٰتُ كُلِّ شَىْءٍۢ رِّزْقًۭا مِّن لَّدُنَّا وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿٥٧﴾
من لدنا ولكن أكثرهم لا يعلمون ហើយពួកមុស្ហរីគីនម៉ា ក្កះបាននិយាយដោះសារចំពោះការប្រកាន់តាមសាសនាឥស្លាម និងការមានជំនឿនឹងវាថាៈ ប្រសិនបើពួកយើងតាមសាសនាឥស្លាមដែល អ្នកបាននាំវាមកនេះ សត្រូវរបស់ពួកយើងប្រាកដជានឹងបណ្តេញពួកយើងចេញពីទឹកដីរបស់ពួកយើងយ៉ាងឆាប់រហ័សជាមិនខាន។ តើយើង(អល់ឡោះ)មិនបាន ផ្តល់ឲ្យពួកមុស្ហរីគីនទាំងនោះនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ា ក្កះ)ដែលគេហាមឃាត់នៅក្នុងវានូវការបង្ហូរឈាមគ្នា និងការបំពាន(ទៅលើគ្នា ) ដោយពួកគេរស់នៅក្នុងវា ប្រកបដោយសុខសុវត្ថិភាពអំពីការវាយប្រហារពីសំណាក់អ្នកដទៃទៅលើពួកគេ និងទទួលបាននូវផល្លានុផលគ្រប់ប្រភេទ ជាលាភសក្ការៈអំពីយើងដែលយើង ប្រទានវាទៅឲ្យពួកគេទេឬ? ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនូវឧបការគុណដែលអល់ឡោះបានប្រទានដល់ពួកគេ ហើយថ្លែងអំណគុណទ្រង់ចំពោះវានោះ ទេ។
وَكَمْ أَهْلَكْنَا مِن قَرْيَةٍۭ بَطِرَتْ مَعِيشَتَهَا ۖ فَتِلْكَ مَسَـٰكِنُهُمْ لَمْ تُسْكَن مِّنۢ بَعْدِهِمْ إِلَّا قَلِيلًۭا ۖ وَكُنَّا نَحْنُ ٱلْوَٰرِثِينَ ﴿٥٨﴾
ហើយមានភូមិស្រុកជាច្រើនដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់វា(ស្រុកភូមិ) ដោយពួកគេលិចលង់ក្នុងអំពើបាបកម្មនិងអំពើ ល្មើសនានា។ ដូច្នេះ យើងក៏បានបញ្ជូនទណ្ឌកម្មទៅកាន់វា(ភូមិស្រុក) ហើយយើងក៏បានបំផ្លាញវា(ភូមិស្រុក)នឹងទណ្ឌកម្មនោះ។ ហើយលំនៅដ្ឋានរបស់ពួកគេ ដែលត្រូវបានបំផ្លាញនោះ មនុស្សលោកបានដើរឆ្លងកាត់វា តែគ្មានអ្នកណារស់នៅបន្ទាប់ពីពួកគេឡើយ លើកលែងតែបន្តិចបន្តួចនៃអ្នកដំណើ រ(ដែលរស់នៅ បណ្តោះអាសន្តនៅទីនោះ)ប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលទទួលមត៌ក ដែលយើងទទួលមត៌កមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្នកដែលនៅក្នុងវាទាំង ពីរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَا كَانَ رَبُّكَ مُهْلِكَ ٱلْقُرَىٰ حَتَّىٰ يَبْعَثَ فِىٓ أُمِّهَا رَسُولًۭا يَتْلُوا۟ عَلَيْهِمْ ءَايَـٰتِنَا ۚ وَمَا كُنَّا مُهْلِكِى ٱلْقُرَىٰٓ إِلَّا وَأَهْلُهَا ظَـٰلِمُونَ ﴿٥٩﴾
ظلمون ហើយម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនដែលបំផ្លា ញភូមិស្រុកណាមួយឡើយ លុះត្រាតែទ្រង់បានផ្តល់ហេតុផលដល់ពួកគេតាមរយៈការតែងតាំងនូវអ្នក នាំសារម្នាក់នៅក្នុងភូមិស្រុកដ៏ធំមួយនោះ ដូចដែលយើងបានតែងតាំងអ្នក(ព្យាការីមូហាំម៉ា ត់)នៅក្នុងទឹកដីម៉ា ក្កះនេះដូច្នោះដែរ។ ហើយយើងមិនមែនជាអ្នកដែល បំផ្លា ញភូមិស្រុកណាមួយឡើយខណៈដែលពួកគេស្ថិតនៅលើការពិតនោះ។ តាមពិត យើងបំផ្លា ញពួកគេ ដោយសារតែពួកគេជាពួកដែលបំពានដោយការប្រឆាំង និងការសាងទង្វើបាបកម្មនានាប៉ុណ្ណោះ។
وَمَآ أُوتِيتُم مِّن شَىْءٍۢ فَمَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا وَزِينَتُهَا ۚ وَمَا عِندَ ٱللَّهِ خَيْرٌۭ وَأَبْقَىٰٓ ۚ أَفَلَا تَعْقِلُونَ ﴿٦٠﴾
អ្វីក៏ដោយដែលម្ចាស់របស់ពួកអ្នកបានប្រទានដល់ពួកអ្នកនោះ វាគ្រាន់តែជាអ្វីដែលពួកអ្នកសើយសុខ និងជាការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះប៉ុណ្ណោះ ក្រោយមកវានឹងបាត់បង់ទៅវិញមិនខាន។ ក៏ប៉ុន្តែ ផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោកដែលនៅជាមួយអល់ឡោះនោះ គឺល្អប្រសើរនិងគង់វង្សជាងការសើយសុខនិង ការតុបតែងលម្អដែលនៅក្នុងលោកិយនេះទៅទៀត។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាចំពោះរឿងនោះ ដោយផ្តល់អាទិភាពចំពោះអ្វីដែលគង់វង្សជាងអ្វីដែល នឹងត្រូវវិនាសទេឬ?
أَفَمَن وَعَدْنَـٰهُ وَعْدًا حَسَنًۭا فَهُوَ لَـٰقِيهِ كَمَن مَّتَّعْنَـٰهُ مَتَـٰعَ ٱلْحَيَوٰةِ ٱلدُّنْيَا ثُمَّ هُوَ يَوْمَ ٱلْقِيَـٰمَةِ مِنَ ٱلْمُحْضَرِينَ ﴿٦١﴾
តើអ្នកដែលយើងបានសន្យាចំពោះគេនៅថ្ងៃបរលោក(ថានឹងប្រទានដល់គេ)នូវឋានសួគ៌ ហើយនិងអ្វីដែលមាននៅក្នុងវានៃភាពសុខសាន្តជានិរន្តន៍នោះ ដូចគ្នា នឹង អ្នកដែលយើងបានប្រទានដល់គេនូវអ្វីដែលគ្រាន់តែជាការសើយសុខអំពីទ្រព្យសម្បត្តិ និងការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះ រួចក្រោយមក នៅថ្ងៃបរលោក គេស្ថិតក្នុងចំណោមអ្នកដែលត្រូវគេនាំទៅកាន់នរកជើហាន់ណាំដែរឬទេ?
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَآءِىَ ٱلَّذِينَ كُنتُمْ تَزْعُمُونَ ﴿٦٢﴾
ហើយនៅថ្ងៃនោះ ម្ចាស់របស់ពួកគេនឹងហៅពួកគេដោយបន្ទូលទ្រង់ថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីយើង ហើយពួកអ្នក អះអាងទៀតវា ពិតណាស់ ពួកវាគឺជាដៃគួរបស់យើងនោះនៅឯណាទៅ?
قَالَ ٱلَّذِينَ حَقَّ عَلَيْهِمُ ٱلْقَوْلُ رَبَّنَا هَـٰٓؤُلَآءِ ٱلَّذِينَ أَغْوَيْنَآ أَغْوَيْنَـٰهُمْ كَمَا غَوَيْنَا ۖ تَبَرَّأْنَآ إِلَيْكَ ۖ مَا كَانُوٓا۟ إِيَّانَا يَعْبُدُونَ ﴿٦٣﴾
ពួកដែលទណ្ឌ កម្មត្រូវធ្លា ក់ទៅលើពួកគេក្នុងចំណោមពួកដែលអំពាវនាវគេទៅកាន់ការប្រឆាំងនោះបាននិយាយថាៈ ឱម្ចា ស់របស់ពួកយើង!ពួកទាំងនេះហើយដែល ពួកយើងបានធ្វើឲ្យពួកគេវង្វេងដូចដែលពួកយើងបានវង្វេង(ខ្លួនឯង)ដែរ។ ពួកយើងសូមដកខ្លួនចេញពីពួកគេទៅកាន់ទ្រង់វិញហើយ។ ពួកគេមិនបានគោរព សក្កា រៈចំពោះពួកយើងនោះទេ។តាមពិត ពួកគេគោរពសក្កា រៈចំពោះពួកស្ហៃតនប៉ុណ្ណោះ។
وَقِيلَ ٱدْعُوا۟ شُرَكَآءَكُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا۟ لَهُمْ وَرَأَوُا۟ ٱلْعَذَابَ ۚ لَوْ أَنَّهُمْ كَانُوا۟ يَهْتَدُونَ ﴿٦٤﴾
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកស្រែកហៅព្រះនានារបស់ពួកអ្នកដើម្បីឲ្យពួកវាជួយពួកអ្នកឲ្យរួចផុតអំពីភាពអាម៉ា ស់ដែលពួកអ្នកកំពុងតែទទួល បាននេះមើល៍។ ពេលនោះ ពួកគេក៏បានស្រែកហៅព្រះនានារបស់ពួកគេ ក៏ប៉ុន្តែពួកវាមិនបានឆ្លើយតបនឹងការស្រែកហៅរបស់ពួកគេនោះទេ ហើយពួកគេក៏បាន ឃើញទណ្ឌកម្មដែលគេបានត្រៀមសម្រាប់ពួកគេ។ ពេលនោះ ពួកគេគិតថា ប្រសិនបើនៅក្នុងលោកិយ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅរកការ ពិតនោះ (ពួកគេនឹងមិនទទួលទណ្ឌ កម្មឡើយ)។
وَيَوْمَ يُنَادِيهِمْ فَيَقُولُ مَاذَآ أَجَبْتُمُ ٱلْمُرْسَلِينَ ﴿٦٥﴾
ហើយនៅថ្ងៃនោះ ម្ចាស់របស់ពួកគេនឹងស្រែកហៅពួកគេថាៈ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះអ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនពួកគេទៅ កាន់ពួកអ្នកនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَعَمِيَتْ عَلَيْهِمُ ٱلْأَنۢبَآءُ يَوْمَئِذٍۢ فَهُمْ لَا يَتَسَآءَلُونَ ﴿٦٦﴾
ហើយអ្វីដែលពួកគេយកធ្វើជាអំណះអំណាងនោះបានលាក់កំបាំងពីពួកគេ ដោយពួកគេនឹកមិនឃើញអ្វីបន្តិច(អំពីវា)នោះឡើយ ហើយពួកគេក៏មិនសួរគ្នាទៅវិញ ទៅមកនោះដែរ ដោយសារតែពួកគេនៅក្នុងថ្ងៃនោះ ពោរពេញទៅដោយភាពភ័យរន្ធត់យ៉ាងខ្លាំងដោយសារតែពួកគេបានដឹងយ៉ាងច្បាស់ថា ពិតណាស់ពួកគេនឹង ត្រូវទទួលទណ្ឌ កម្ម(ដោយចៀសមិនផុតឡើយ)។
فَأَمَّا مَن تَابَ وَءَامَنَ وَعَمِلَ صَـٰلِحًۭا فَعَسَىٰٓ أَن يَكُونَ مِنَ ٱلْمُفْلِحِينَ ﴿٦٧﴾
រីឯជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកមុស្ហរីគីនទាំងនោះអំពីការប្រឆាំងរបស់គេ ហើយគេមានជឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងនូវទង្វើកុសលវិញនោះ សង្ឃឹមថា ពួកគេនឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានជោគជ័យទៅតាមអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែល ពួកគេបានរត់គេចចេញអំពីវា។
وَرَبُّكَ يَخْلُقُ مَا يَشَآءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ ٱلْخِيَرَةُ ۚ سُبْحَـٰنَ ٱللَّهِ وَتَعَـٰلَىٰ عَمَّا يُشْرِكُونَ ﴿٦٨﴾
ហើយម្ចា ស់របស់អ្នក(ឱអ្នកនាំសារ) ទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនាចង់បង្កើតវា ហើយទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាឲ្យគោរពប្រតិបត្តិចំពោះ ទ្រង់ និងផ្តល់ភាពជាព្យាការីដល់គេ។ ហើយសម្រាប់ពួកមុស្ហរីគីន ពួកគេគ្មានជម្រើសរហូតដល់គេអាច(ជ្រើសរើសយកការ)ប្រឆាំងនឹងអល់ឡោះនោះទេ។ អល់ឡោះទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានគោរពសក្កា រៈចំពោះព្រះនានារួមនឹងទ្រង់នោះ។ وربك يعلمما تكن صدورهم وما يعلنون
وَرَبُّكَ يَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ ﴿٦٩﴾
ហើយម្ចា ស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលដួងចិត្តរបស់ពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ គ្មា នអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយ ទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។
وَهُوَ ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ۖ لَهُ ٱلْحَمْدُ فِى ٱلْأُولَىٰ وَٱلْـَٔاخِرَةِ ۖ وَلَهُ ٱلْحُكْمُ وَإِلَيْهِ تُرْجَعُونَ ﴿٧٠﴾
ហើយទ្រង់គឺអល់ឡោះជាម្ចា ស់ដែលគ្មា នម្ចា ស់ណាត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរទាំងឡាយនៅក្នុងលោកិយគឺសម្រាប់ទ្រង់ តែមួយគត់ ហើយរាល់ការសរសើរទាំងឡាយនៅថ្ងៃបរលោក ក៏សម្រាប់ទ្រង់តែមួយគត់ដែរ។ ហើយការកាត់សេចក្តីដ៏សុក្រឹតដែលគេមិនអាចច្រានចោលនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់) ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
قُلْ أَرَءَيْتُمْ إِن جَعَلَ ٱللَّهُ عَلَيْكُمُ ٱلَّيْلَ سَرْمَدًا إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ مَنْ إِلَـٰهٌ غَيْرُ ٱللَّهِ يَأْتِيكُم بِضِيَآءٍ ۖ أَفَلَا تَسْمَعُونَ ﴿٧١﴾
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលយប់នៅស្ថិតស្ថេររហូតទៅលើពួកអ្នក ដោយគ្មា នឈប់(គ្មា នពេលភ្លឺ)រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះណាផ្សេង(ដែលគេគោរពសក្កា រៈ)ក្រៅពីអល់ឡោះដែលអាចនាំពន្លឺភ្លឺដូចជាពន្លឺភ្លឺនាពេល ថ្ងៃមកឲ្យពួកអ្នកបាននោះ? ដូច្នេះ តើពួកអ្នកមិនស្តាប់ភស្តុតាងនេះ ហើយដឹងថា ពិតណាស់ គ្មា នព្រះឯណា(ដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះ ដែលអាចនាំពន្លឺភ្លឺមកកាន់ពួកអ្នកទេឬ?
قُلْ أَرَءَيْتُمْ إِن جَعَلَ ٱللَّهُ عَلَيْكُمُ ٱلنَّهَارَ سَرْمَدًا إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ مَنْ إِلَـٰهٌ غَيْرُ ٱللَّهِ يَأْتِيكُم بِلَيْلٍۢ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ ﴿٧٢﴾
تبصرون ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលថ្ងៃនៅស្ថិតស្ថេររហូតទៅលើពួកអ្នក(ដោយ គ្មា នពេលយប់)រហូតដល់ថ្ងៃបរលោក តើមានព្រះឯណា(ដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំពេលយប់មកឲ្យពួកអ្នកដែលអាចឲ្យ ពួកអ្នកស្នាក់នៅក្នុងវាដើម្បីពួកអ្នកអាចសម្រាកពីភាពនឿយហត់នៃកិច្ចការផ្សេងៗនាពេលថ្ងៃបាននោះ? ដូច្នេះ តើពួកអ្នកមិនមើលភស្តុតាងទាំងនេះ ហើយដឹងថា ពិតណាស់ គ្មា នព្រះឯណា(ដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំវាទាំងអស់នោះមកកាន់ពួកអ្នកទេឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمِن رَّحْمَتِهِۦ جَعَلَ لَكُمُ ٱلَّيْلَ وَٱلنَّهَارَ لِتَسْكُنُوا۟ فِيهِ وَلِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ ﴿٧٣﴾
ហើយក្នុងចំណោមក្តីមេត្តា ករុណារបស់អល់ឡោះនោះ ទ្រង់បានបង្កើតពេលយប់ដែលមានភាពងងឹតសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឲ្យពួកអ្នកស្នា ក់ នៅ(សម្រាក)ក្នុងវា ក្រោយពីពួកអ្នកមានភាពនឿយហត់ពីកិច្ចការនានានៅពេលថ្ងៃ ហើយទ្រង់បានបង្កើតពេលថ្ងៃដែលមានពន្លឺភ្លឺសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នក ស្វែងរកលាភសក្ការៈនៅក្នុងវា(ពេលថ្ងៃ)ផងដែរ និងសង្ឃឹមថា ពួកអ្នកនឹងដឹងគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកអ្នក ហើយមិនរមិលគុណចំពោះឧបការគុណទាំងនោះនោះទេ។
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَآءِىَ ٱلَّذِينَ كُنتُمْ تَزْعُمُونَ ﴿٧٤﴾
ហើយនៅថ្ងៃនោះ(ថ្ងៃបរលោក)ម្ចា ស់របស់ពួកគេនឹងហៅពួកគេដោយទ្រង់មានបន្ទូលថាៈ តើព្រះនានាដែលពួកអ្នកធ្លា ប់បានគោរពសក្កា រៈចំពោះពួកវាក្រៅពីយើង ហើយពួកអ្នកអះអាងទៀតថា ពិតណាស់ ពួកវាគឺជាដៃគូរបស់យើងនោះនៅឯណាទៅ?
وَنَزَعْنَا مِن كُلِّ أُمَّةٍۢ شَهِيدًۭا فَقُلْنَا هَاتُوا۟ بُرْهَـٰنَكُمْ فَعَلِمُوٓا۟ أَنَّ ٱلْحَقَّ لِلَّهِ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ ﴿٧٥﴾
ហើយយើង(អល់ឡោះ)បាននាំយកព្យាការីម្នា ក់យកពីគ្រប់ប្រជាជាតិទាំងអស់ដើម្បីធ្វើជាសាក្សីទៅលើប្រជាជាតិនោះចំពោះអ្វីដែលប្រជាជាតិនោះធ្លា ប់បានប្រឆាំង និងបដិសេធ ហើយយើងបានមានបន្ទូលទៅកាន់ពួកដែលបដិសេធក្នុងចំណោមប្រជាជាតិទាំងនោះថាៈ ចូរពួកអ្នកផ្តល់នូវភស្តុតាងរបស់ពួកអ្នកដែលបង្ហាញ(ពី ភាពត្រឹមត្រូវ)ទៅលើអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងនិងបដិសេធនោះមក។ ពេលនោះ ភស្តុតាងទាំងឡាយរបស់ពួកគេបានកាត់ផ្តាច់ ហើយពួកគេបានដឹងច្បាស់ យ៉ា ងថា ពិតប្រាកដណាស់ ការពិតដែលគ្មា នភាពមន្ទិលសង្ស័យឡើយនៅក្នុងវានោះគឺសម្រាប់អល់ឡោះ។ហើយព្រះនានាដែលពួកគេធ្លា ប់បានប្រឌិតបង្កើតវាធ្វើ ជាដៃគូសម្រាប់អល់ឡោះនោះ បានបាត់បង់ អវត្តមានពីពួកគេ។
۞ إِنَّ قَـٰرُونَ كَانَ مِن قَوْمِ مُوسَىٰ فَبَغَىٰ عَلَيْهِمْ ۖ وَءَاتَيْنَـٰهُ مِنَ ٱلْكُنُوزِ مَآ إِنَّ مَفَاتِحَهُۥ لَتَنُوٓأُ بِٱلْعُصْبَةِ أُو۟لِى ٱلْقُوَّةِ إِذْ قَالَ لَهُۥ قَوْمُهُۥ لَا تَفْرَحْ ۖ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْفَرِحِينَ ﴿٧٦﴾
ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងចំណោមក្រុមរបស់ព្យាការីមូសា តែគេបានក្អេងក្អាងលើពួកគេ។ ហើយយើងបានប្រទានឲ្យគេនូវកំណប់ទ្រព្យសម្បត្តិមួយចំនួន ដែលកូនសោរនៃកំណប់ទ្រព្យរបស់គេនោះ ពិតជា(មានទម្ងន់)ធ្ងន់ចំពោះពួកបុរសៗដែលមានកម្លាំងខ្លាំងក្លាក្នុងការលី(កូនសោរទាំងនោះ) ខណៈដែលក្រុមរបស់ គេបានពោលទៅកាន់គេ(ករូន)ថាៈ ចូរអ្នកកុំសប្បាយហួសហេតុពេក។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពេញចិត្តពួកដែលសប្បាយហួ សហេតុពេកនោះទេ។ ផ្ទុយទៅវិញ ទ្រង់ខឹងសប្បារចំពោះពួកគេ ហើយដាក់ទណ្ឌ កម្មពួកគេចំពោះទង្វើនេះ។
وَٱبْتَغِ فِيمَآ ءَاتَىٰكَ ٱللَّهُ ٱلدَّارَ ٱلْـَٔاخِرَةَ ۖ وَلَا تَنسَ نَصِيبَكَ مِنَ ٱلدُّنْيَا ۖ وَأَحْسِن كَمَآ أَحْسَنَ ٱللَّهُ إِلَيْكَ ۖ وَلَا تَبْغِ ٱلْفَسَادَ فِى ٱلْأَرْضِ ۖ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْمُفْسِدِينَ ﴿٧٧﴾
ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកអំពីទ្រព្យសម្បត្តិដែលអល់ឡោះបានប្រទានដល់អ្នកតាមរយៈការបរិច្ចា គវាទៅក្នុងផ្លូវល្អ។ ហើយចូរអ្នកកុំភ្លេច ចំណែករបស់អ្នកអំពីការទទួលទាន ការផឹក ការស្លៀកពាក់ និងអ្វីផ្សេងៗទៀតដែលជាឧបការគុណនោះ តែមិនត្រូវមានការខ្ជះខ្ជាយ និងគំរិះហួសហេតុនោះទេ។ ហើយចូរអ្នកមានទំនាក់ទំនងល្អជាមួយនឹងម្ចាស់របស់អ្នក និងជាមួយខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដូចដែលទ្រង់បានធ្វើល្អចំពោះអ្នក។ ហើយចូរអ្នកកុំស្វែងរកការ បង្កភាពវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តនូវទង្វើបាបកម្ម និងបោះបង់ចោលការគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ឲ្សសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មិនស្រឡាញ់ចូលចិត្តពួកដែលបង្កវិនាសកម្មលើផែនដីដោយការប្រព្រឹត្តទង្វើដូច្នោះនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារចំពោះពួកគេ។
قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلْمٍ عِندِىٓ ۚ أَوَلَمْ يَعْلَمْ أَنَّ ٱللَّهَ قَدْ أَهْلَكَ مِن قَبْلِهِۦ مِنَ ٱلْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةًۭ وَأَكْثَرُ جَمْعًۭا ۚ وَلَا يُسْـَٔلُ عَن ذُنُوبِهِمُ ٱلْمُجْرِمُونَ ﴿٧٨﴾
ករូនបាននិយាយថាៈ តាមពិត អ្វីដែលគេប្រទានឲ្យខ្ញុំអំពីទ្រព្យសម្បតិ្តទាំងនេះ គឺដោយសារតែចំណេះវិជ្ជា និងសមត្ថភាពដែលខ្ញុំមានប៉ុណ្ណោះ។ ពិតណាស់ ខ្ញុំសាក សមនឹងទទួលបានដូច្នោះហើយ។ តើករូនមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនមុនរូបគេ ហើយ ពួកគេ(ប្រជាជាតិជំនាន់មុន) គឺជាក្រុមដែលខ្លាំងក្លា និងមានទ្រព្យសម្បត្តិច្រើនជាងរូបគេ(ករូន)ទៅទៀតនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ ប៉ុន្តែភាពខ្លាំងក្លា របស់ពួកគេនិងទ្រព្យសម្បត្តិជាច្រើនរបស់ពួកគេនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេបានឡើយ។ ហើយនៅថ្ងៃបរលោក គេមិនសួរពួក ដែលប្រព្រឹត្តល្មើសពីអំពើបាបរបស់ពួកគេនោះឡើយ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតអំពីវា(បាបកម្មរបស់ពួកគេ)។ ពិតប្រាកដណាស់ ការសាកសួទៅ កាន់ពួកគេនោះគឺគ្រាន់តែជាការសួរបែបរិះគន់ និងស្តីបន្ទោ សប៉ុណ្ណោះ។
فَخَرَجَ عَلَىٰ قَوْمِهِۦ فِى زِينَتِهِۦ ۖ قَالَ ٱلَّذِينَ يُرِيدُونَ ٱلْحَيَوٰةَ ٱلدُّنْيَا يَـٰلَيْتَ لَنَا مِثْلَ مَآ أُوتِىَ قَـٰرُونُ إِنَّهُۥ لَذُو حَظٍّ عَظِيمٍۢ ﴿٧٩﴾
عظيم ក្រោយមក ករូនបានចាកចេញទៅកាន់ក្រុមរបស់គេក្នុងលក្ខណៈតុបតែងដែលស្តែងចេញពីភាពអំណួងក្អេងក្អាងរបស់គេ។ (ឃើញដូចនេះ) ពួកដែលប្រាថ្នាចង់ បានតែការតុបតែងលម្អនៃឆាកជីវិតលោកិយក្នុងចំណោមក្រុមរបស់ករូនក៏បាននិយាយថាៈ អ្ហា៎! ពួកយើងចង់ឲ្យគេប្រទានដល់ពួកយើងនូវការតុបតែងលម្អនៅក្នុង លោកិយនេះដូចអ្វីដែលគេប្រទានឲ្យករូនដែរ។ ពិតប្រាកដណាស់ ករូនពិតជាមនុស្សដែលមានសំណាងមែនទែន។
وَقَالَ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ وَيْلَكُمْ ثَوَابُ ٱللَّهِ خَيْرٌۭ لِّمَنْ ءَامَنَ وَعَمِلَ صَـٰلِحًۭا وَلَا يُلَقَّىٰهَآ إِلَّا ٱلصَّـٰبِرُونَ ﴿٨٠﴾
រីឯបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឲ្យវិញ នៅពេលដែលពួកគេបានឃើញករូនស្ថិតក្នុងលក្ខណៈតុបតែងលម្អ និងបានលឺនូវអ្វីដែលមិត្តភក្តិរបស់គេ ប្រាថ្នាចង់បាន(ដូចករូន)នោះ បាននិយាយថាៈ អន្តរាយហើយពួកអ្នក! ផលបុណ្យរបស់អល់ឡោះនៅថ្ងៃបរលោក និងឧបការគុណដែលទ្រង់បានត្រៀមទុក សម្រាប់អ្នកដែលមានជំនឿចំពោះទ្រង់ ហើយសាងនូវទង្វើកុសលនោះ គឺល្អប្រសើរជាងអ្វីដែលគេផ្តល់ឲ្យករូនអំពីលាភសក្ការៈលោកិយនេះទៅទៀត។ ហើយគ្មាន នរណាម្នា ក់ដែលត្រូវបានគេចង្អុលបង្ហា ញឲ្យរូបគេនិយាយដូច្នេះ(ពាក្យសម្តីខាងលើនេះ) និងអនុវត្តតាមអ្វីដែលគេបាននិយាយនេះនោះឡើយ លើកលែងតែបណ្តា អ្នកដែលអត់ធ្មត់ប៉ុណ្ណោះ ដែលពួកគេអត់ធ្មត់ចាំទទួលផលបុណ្យដែលមាននៅជាមួយអល់ឡោះជាជាងទ្រព្យសម្បត្តិលោកិយដែលនឹងត្រូវវិនាសបាត់បង់នេះ។
فَخَسَفْنَا بِهِۦ وَبِدَارِهِ ٱلْأَرْضَ فَمَا كَانَ لَهُۥ مِن فِئَةٍۢ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مِنَ ٱلْمُنتَصِرِينَ ﴿٨١﴾
ដូច្នេះ យើងក៏បានឲ្យដីលេបយកខ្លួនគេ(ករូន)និងលំនៅដ្ឋានរបស់គេ ហើយនិងអ្នកដែលនៅក្នុងវាទាំងអស់ ជាការដាក់ទោសចំពោះការបំពានរបស់គេ។ ហើយ គ្មា នក្រុមណាមួយអាចជួយដល់គេក្រៅពីអល់ឡោះនោះឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបាននោះដែរ។
وَأَصْبَحَ ٱلَّذِينَ تَمَنَّوْا۟ مَكَانَهُۥ بِٱلْأَمْسِ يَقُولُونَ وَيْكَأَنَّ ٱللَّهَ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ مِنْ عِبَادِهِۦ وَيَقْدِرُ ۖ لَوْلَآ أَن مَّنَّ ٱللَّهُ عَلَيْنَا لَخَسَفَ بِنَا ۖ وَيْكَأَنَّهُۥ لَا يُفْلِحُ ٱلْكَـٰفِرُونَ ﴿٨٢﴾
ហើយពួកដែលប្រាថ្នា ចង់បានដូចអ្វីដែលករូនមាន ដូចជាទ្រព្យសម្បត្តិ និងការតុបតែងលម្អមុនពេលដែលដីបានលេបយកគេ(ករូន)នោះ បាននិយាយដោយភាព សោកស្តាយ និងយកជាមេរៀន(ចំពោះរឿងនោះ)ថាៈ តើពួកយើងមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈរបស់ ទ្រង់សម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ត្បិតត្បៀតវា(លាភសក្កា រៈនោះ)ចំពោះជនណាដែលទ្រង់មានចេតនាក្នុង ចំណោមពួកគេនោះ? ប្រសិនបើអល់ឡោះទ្រង់មិនបានផ្តល់ក្តីមេត្តា ដល់ពួកយើងដោយទ្រង់មិនដាក់ទណ្ឌ កម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយ(កាល ថ្ងៃមុន)ទេនោះ ប្រាកដជាទ្រង់នឹងពន្លិចពួកយើងចូលទៅក្នុងដីដូចដែលទ្រង់បានពន្លិច(ធ្វើឲ្យដីស្រូប)ករូនដែរជាមិនខានឡើយ។ ពិតប្រាកដណាស់ ពួកដែល ប្រឆាំងនឹងមិនទទួលជោគជ័យឡើយ មិនថានៅក្នុងលោកិយឬនៅថ្ងៃបរលោកនោះទេ។ ផ្ទុយទៅវិញ កន្លែងវិលត្រឡប់របស់ពួកគេ ហើយនិងលទ្ធផលចុងក្រោយ របស់ពួកគេ គឺមានតែការខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរលោកប៉ុណ្ណោះ។و
تِلْكَ ٱلدَّارُ ٱلْـَٔاخِرَةُ نَجْعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّۭا فِى ٱلْأَرْضِ وَلَا فَسَادًۭا ۚ وَٱلْعَـٰقِبَةُ لِلْمُتَّقِينَ ﴿٨٣﴾
លំនៅដ្ឋា ននៅថ្ងៃបរលោកនោះ គឺយើងបានបង្កើតវាជាលំនៅដ្ឋា ននៃការសើយសុខ និងជាការលើកតម្កើងសម្រាប់បណ្តា អ្នកដែលគ្មា នបំណងក្រអឺតក្រទមនៅលើ ផែនដីដោយងាកចេញពីការមានជំនឿនឹងការពិតនិងការដើរតាមវា ព្រមទាំងគ្មា នបំណងបង្កវិនាសកម្មនៅលើផែនដីនេះ។ ហើយលទ្ធផលចុងក្រោយដ៏គួរឲ្យកោត សរសើរនោះ គឺការសើយសុខ សប្បាយរីករាយដែលមាននៅក្នុងឋានសួគ៌ ហើយនិងការទទួលបាននូវការពេញចិត្តពីអល់ឡោះចំពោះបណ្តាអ្នកដែលកោតខ្លាច ម្ចា ស់របស់ពួកគេដោយការអនុវត្តតាមរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងា យពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
مَن جَآءَ بِٱلْحَسَنَةِ فَلَهُۥ خَيْرٌۭ مِّنْهَا ۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجْزَى ٱلَّذِينَ عَمِلُوا۟ ٱلسَّيِّـَٔاتِ إِلَّا مَا كَانُوا۟ يَعْمَلُونَ ﴿٨٤﴾
នៅថ្ងៃបរលោក ជនណាហើយដែលបាននាំមកនូវអំពើល្អ(ដូចជាការសឡាត ហ្សាកាត់ និងការបួសជាដើមនោះ) ពិតណាស់ គេនឹងទទួលបាននូវការតបស្នងល្អ ប្រសើរជាងអំពើល្អ(ដែលគេបានសាង)នោះទៅទៀត ដោយអំពើល្អមួយនឹងកើនទ្វេទៅជាដប់។ ចំណែកឯជនណាហើយដែលបាននាំមកនូវអំពើអាក្រក់នៅថ្ងៃ បរលោក(ដូចជាការប្រឆាំង ការស៊ីប្រាក់ការ និងការហ៊្សីណាជាដើម)វិញនោះ គឺគេមិនតបស្នងដល់ពួកដែលសាងអំពើអាក្រក់នោះក្រៅពីអ្វីដែលពួកគេបានប្រព្រឹត្ត នោះទេ ដោយគ្មា នការបន្ថែម(បាបកម្មទ្វេដងដល់គេ)នោះឡើយ។
إِنَّ ٱلَّذِى فَرَضَ عَلَيْكَ ٱلْقُرْءَانَ لَرَآدُّكَ إِلَىٰ مَعَادٍۢ ۚ قُل رَّبِّىٓ أَعْلَمُ مَن جَآءَ بِٱلْهُدَىٰ وَمَنْ هُوَ فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٨٥﴾
ពិតប្រាកដណាស់ (អល់ឡោះ)អ្នកដែលបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក ហើយដាក់កាតព្វកិច្ចចំពោះអ្នកឲ្យផ្សព្វផ្សាយវា និងឲ្យអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ គឺជាអ្នកដែលត្រឡប់ទៅកាន់ទឹកដីម៉ា ក្កះវិញក្នុងនាមជាអ្នកឈ្នះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុត ចំពោះជនណាដែលបាននាំមកនូវការចង្អុលបង្ហា ញហើយនិងជនណាដែលស្ថិតនៅក្នុងភាពវង្វេងយ៉ា ងច្បាស់លាស់ពីការចង្អុលបង្ហា ញនិងការពិតនោះ។
وَمَا كُنتَ تَرْجُوٓا۟ أَن يُلْقَىٰٓ إِلَيْكَ ٱلْكِتَـٰبُ إِلَّا رَحْمَةًۭ مِّن رَّبِّكَ ۖ فَلَا تَكُونَنَّ ظَهِيرًۭا لِّلْكَـٰفِرِينَ ﴿٨٦﴾
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនធ្លាប់សង្ឃឹម(មុននឹងអ្នកត្រូវបានតែងតាំងជាព្យាការី)ទេថា គេនឹងបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក ជាវ៉ាហ៊ីអំពីអល់ឡោះនោះ។ ក៏ប៉ុន្តែ ដោយសារក្តីមេត្តាករុណាពីទ្រង់ ទ្រង់សម្រេចបញ្ចុះវា(គម្ពីរគួរអាន)ទៅកាន់អ្នក។ ដូច្នេះ ចូរអ្នកកុំធ្វើជាអ្នកជួយជ្រោមជ្រែងដល់ពួកប្រឆាំងចំពោះអ្វីដែល ពួកគេកំពុងស្ថិតនៅក្នុងភាពវង្វេងនោះឲ្យសោះ។
وَلَا يَصُدُّنَّكَ عَنْ ءَايَـٰتِ ٱللَّهِ بَعْدَ إِذْ أُنزِلَتْ إِلَيْكَ ۖ وَٱدْعُ إِلَىٰ رَبِّكَ ۖ وَلَا تَكُونَنَّ مِنَ ٱلْمُشْرِكِينَ ﴿٨٧﴾
ហើយចូរកុំឲ្យពួកមុស្ហរីគីនទាំងនោះបង្វែរអ្នកចេញអំពីវាក្យខណ្ឌ របស់អល់ឡោះក្រោយពីគេបានបញ្ចុះវាទៅកាន់អ្នកហើយនោះ ដោយអ្នកបោះបង់ការសូត្រ និង(បោះបង់)ការផ្សព្វផ្សាយវាឲ្យសោះ។ ហើយចូរអ្នកអំពាវនាវមនុស្សទៅកាន់ការមានជំនឿចំពោះអល់ឡោះ និងការគោរពសក្កា រៈចំពោះទ្រង់តែមួយគត់ ព្រមទាំង ការអនុវត្តតាមក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។ ហើយចូរកុំធ្វើឲ្យខ្លួនអ្នកស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក ជាពួកដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយ នឹងអល់ឡោះឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមអ្នកដែលគោរពសក្ការៈម្ចាស់តែមួយ ដែលពួកគេមិនគោរពសក្ការៈចំពោះអ្វីមួយ ក្រៅពីអល់ឡោះជាម្ចា ស់តែមួយគត់នោះឡើយ។
وَلَا تَدْعُ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ ۘ لَآ إِلَـٰهَ إِلَّا هُوَ ۚ كُلُّ شَىْءٍ هَالِكٌ إِلَّا وَجْهَهُۥ ۚ لَهُ ٱلْحُكْمُ وَإِلَيْهِ تُرْجَعُونَ ﴿٨٨﴾
ហើយចូរអ្នកកុំគោរពសក្កា រៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះឲ្យសោះ ពីព្រោះគ្មា នទេម្ចា ស់ដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំង អស់នឹងត្រូវវិនាស លើកលែងតែវង់ភក្ត្ររបស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ដែលទ្រង់កាត់សេចក្តីទៅតាមអ្វីដែលទ្រង់ មានចេតនា។ ហើយចំពោះទ្រង់តែមួយគត់ដែលពួកអ្នកត្រូវវិលត្រឡប់ទៅកាន់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះនិងទទួលការតបស្នង។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ