ទំព័រដើមការពន្យល់Al-Ankaboot (29)

ការពន្យល់ Al-Ankaboot (29) — العنكبوت

ម៉ាកកះ · 69 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

الٓمٓ ﴿١﴾

អាលីហ្វ ឡាម មីម (បានបកស្រាយរួចហើយនៅខាងដើមដំបូងនៃជំពូកអាល់ហ្ពា ក៏រ៉ោះ)។

أَحَسِبَ ٱلنَّاسُ أَن يُتْرَكُوٓا۟ أَن يَقُولُوٓا۟ ءَامَنَّا وَهُمْ لَا يُفْتَنُونَ ﴿٢﴾

តើមនុស្សលោកគិតស្មានថា ពិតណាស់ តាមរយៈពាក្យសម្តីរបស់ពួកគេដែលពួកគេបានពោលថា “ពួកយើងបានជឿចំពោះអល់ឡោះហើយ” នោះ គឹគេនឹង បណ្តោ យពួកគេដោយមិនឲ្យពួកគេទទួលនូវការសាកល្បងដើម្បីបញ្ជាក់ពីការពិតចំពោះអ្វីដែលពួកគេបាននិយាយ ថាតើពួកគេគឺជាអ្នកដែលមានជំនឿពិត ប្រាកដ(ឬអត់)នោះឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតស្មា ននោះឡើយ។

وَلَقَدْ فَتَنَّا ٱلَّذِينَ مِن قَبْلِهِمْ ۖ فَلَيَعْلَمَنَّ ٱللَّهُ ٱلَّذِينَ صَدَقُوا۟ وَلَيَعْلَمَنَّ ٱلْكَـٰذِبِينَ ﴿٣﴾

ជាការពិតណាស់ យើងបានសាកល្បងអ្នកជំនាន់មុនពួកគេរួចមកហើយ។ ហើយអល់ឡោះដឹងបំផុត(អំពីរឿងនោះ) ហើយទ្រង់នឹងលាតត្រដាងដល់ពួកអ្នក(ឲ្យ បានដឹង) ថាតើជនណាដែលមានភាពទៀងត្រង់នៅក្នុងការមានជំនឿរបស់ពួកគេ និងអ្នកណាដែលកុហកបោកប្រាស់(នៅក្នុងការមានជំនឿរបស់ពួកគេ)នោះ។

أَمْ حَسِبَ ٱلَّذِينَ يَعْمَلُونَ ٱلسَّيِّـَٔاتِ أَن يَسْبِقُونَا ۚ سَآءَ مَا يَحْكُمُونَ ﴿٤﴾

ផ្ទុយទៅវិញ តើពួកដែលប្រព្រឹត្តបាបកម្ម ដួចជាការប្រព្រឹត្តអំពើស្ហ៊ីរិក និងអ្វីផ្សេងពីនេះគិតស្មា នថា ពួកគេអាចធ្វើឲ្យយើងអសមត្ថភាព(ក្នុងការដាក់ទណ្ឌ កម្មពួកគេ) ហើយពួកគេអាចគេចផុតពីទណ្ឌ កម្មរបស់យើងឬ? អ្វីដែលពួកគេវិនិច្ឆ័យនឹងវា(គិតស្មា ន)នោះ គឺអាក្រក់បំផុត។ ពិតប្រាកដណាស់ ពួកគេមិនអាចធ្វើឲ្យអល់ឡោះអ សមត្ថភានោះឡើយ ហើយពួកគេក៏មិនអាចរួចផុតពីទណ្ឌ កម្មរបស់ទ្រង់បាននោះដែរ ប្រសិនបើពួកគេបានស្លា ប់ដោយស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះ។

مَن كَانَ يَرْجُوا۟ لِقَآءَ ٱللَّهِ فَإِنَّ أَجَلَ ٱللَّهِ لَـَٔاتٍۢ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٥﴾

ជនណាហើយដែលសង្ឃឹមថានឹងបានជួបអល់ឡោះនៅថ្ងៃបរលោកដើម្បីទទួលការតបស្នងពីទ្រង់នោះ ចូរឲ្យគេដឹងថា ពិតប្រាកដណាស់ ការសន្យាដែលអល់ឡោះ ទ្រង់បានកំណត់នោះ នឹងមកដល់ក្នុងពេលឆាប់ៗជាមិនខាន។ ហើយទ្រង់មហាលឺបំផុតចំពោះពាក្យសម្តីខ្ញុំបម្រើរបស់ទ្រង់ និងមហាដឹងបំផុតចំពោះទង្វើរបស់ ពួកគេ។ គ្មា នទង្វើណាមួយរបស់ពួកគេអាចរំលងពីទ្រង់(ដោយទ្រង់មិនដឹង)នោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ។

وَمَن جَـٰهَدَ فَإِنَّمَا يُجَـٰهِدُ لِنَفْسِهِۦٓ ۚ إِنَّ ٱللَّهَ لَغَنِىٌّ عَنِ ٱلْعَـٰلَمِينَ ﴿٦﴾

ហើយជនណាដែលបានតស៊ូដោយខ្លួនរបស់គេលើការគោរពប្រតិបត្តិអល់ឡោះ និងចាកឆ្ងាយពីទង្វើល្មើសនឹងទ្រង់ ហើយនិងតស៊ូក្នុងមាគ៌ាអល់ឡោះទៀតនោះ ពិតណាស់គេគ្រាន់តែតស៊ូសម្រាប់ខ្លួនរបស់គេប៉ុណ្ណោះ ពីព្រោះផលនៃទង្វើនោះ គឺត្រឡប់ទៅកាន់គេវិញប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហា មានលើសលប់មិនត្រូវការម៉ាខ្លូករបស់ទ្រង់នោះឡើយ។ ដូចនេះ ការគោរពប្រតិបត្តិរបស់ពួកគេមិនបានបន្ថែមអ្វីដល់ទ្រង់នោះទេ ហើយការប្រព្រឹត្តល្មើសរបស់ ពួកគេក៏មិនធ្វើឲ្យទ្រង់ថមថយ(ឥទ្ធិពលឬអំណាច)អ្វីនោះដែរ។

وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَنُكَفِّرَنَّ عَنْهُمْ سَيِّـَٔاتِهِمْ وَلَنَجْزِيَنَّهُمْ أَحْسَنَ ٱلَّذِى كَانُوا۟ يَعْمَلُونَ ﴿٧﴾

ហើយបណ្តា អ្នកដែលមានជំនឿ និងបានអត់ធ្មត់ចំពោះការសាកល្បងរបស់យើងចំពោះពួកគេ ហើយបានសាងនូវទង្វើកុសលនោះ យើងពិតជានឹងលុបបំបាត់នូវ បាបកម្មរបស់ពួកគេតាមរយៈទង្វើកុសលដែលពួកគេបានសាងនោះ។ ហើយយើងពិតជានឹងតបស្នងដល់ពួកគេនៅថ្ងៃបរលោកនូវអ្វីដែលល្អប្រសើរជាងអ្វី(ទង្វើ កុសល)ដែលពួកគេធ្លា ប់បានសាងនៅក្នុងលោកិយទៅទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَوَصَّيْنَا ٱلْإِنسَـٰنَ بِوَٰلِدَيْهِ حُسْنًۭا ۖ وَإِن جَـٰهَدَاكَ لِتُشْرِكَ بِى مَا لَيْسَ لَكَ بِهِۦ عِلْمٌۭ فَلَا تُطِعْهُمَآ ۚ إِلَىَّ مَرْجِعُكُمْ فَأُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ﴿٨﴾

فأنبئكم بما كنتمتعملون ហើយយើងបានផ្តាំផ្ញើមនុស្សលោកឲ្យធ្វើល្អ និងកតញ្ញូចំពោះឪពុកម្តា យរបស់គេ។ តែប្រសិនបើគាត់ទាំងពីរព្យាយាមបង្ខំអ្នក(ឱមនុស្សលោក)ឲ្យធ្វើស្ហ៊ីរិកមកចំពោះ យើង(អល់ឡោះ)ដោយអ្នកមិនដឹងសោះថា ពួកវា(អ្វីដែលគេគោរពផ្សេងពីអល់ឡោះនោះ) គឺមានចំណែក(ក្នុងការទទួលបានការគោរពសក្ការៈ)រួមនឹងអល់ឡោះទេ នោះ (ដូចដែលបានកើតឡើងចំពោះសាអាត់ ពិន អាពីវ៉ាក័ស្ស ពីសំណាក់ម្តា យរបស់គាត់) ចូរអ្នកកុំប្រតិបត្តិតាមគាត់ទាំងពីរឲ្យសោះចំពោះរឿងនេះ ពីព្រោះគេមិន អាចគោរពប្រតិបត្តិចំពោះម៉ា ខ្លូកនៅក្នុងការប្រព្រឹត្តល្មើសចំពោះអ្នកដែលបង្កើតម៉ា ខ្លូក(គឺអល់ឡោះជាម្ចាស់)នោះទេ។ ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើង តែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លា ប់បានប្រព្រឹត្តកាលនៅក្នុងលោកិយ ហើយយើងនឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។

وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَنُدْخِلَنَّهُمْ فِى ٱلصَّـٰلِحِينَ ﴿٩﴾

ហើយបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ នៅថ្ងៃបរលោក យើងនឹងបញ្ចូលពួកគេទៅក្នុងចំណោមអ្នកដែលសាងទង្វើកុសល ហើយយើងនឹងប្រមូលផ្តុំពួកគេឲ្យនៅជាមួយពួកគេ(អ្នកដែលសាងទង្វើកុសល) ព្រមទាំងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេផងដែរ។

وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ فَإِذَآ أُوذِىَ فِى ٱللَّهِ جَعَلَ فِتْنَةَ ٱلنَّاسِ كَعَذَابِ ٱللَّهِ وَلَئِن جَآءَ نَصْرٌۭ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمْ ۚ أَوَلَيْسَ ٱللَّهُ بِأَعْلَمَ بِمَا فِى صُدُورِ ٱلْعَـٰلَمِينَ ﴿١٠﴾

ហើយមានមនុស្សមួយចំនួនបាននិយាយថាៈ ពួកយើងមានជំនឿលើអល់ឡោះហើយ។ តែនៅពេលដែលគេទទួលរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកប្រឆាំង ដោយសារតែការមានជំនឿរបស់គេនោះ គេក៏បានចាត់ទុកទារុណកម្មរបស់ពួកគេ(ពួកប្រឆាំង)ចំពោះគេនោះ ដូចជាទណ្ឌកម្មរបស់អល់ឡោះដែរ។ ដូច្នេះ រូបគេក៏ បោះបង់ជំនឿ ដោយឯកភាព(គោរព)តាមពួកប្រឆាំងទៅវិញ។ តែប្រសិនបើជំនួយពីម្ចាស់របស់អ្នកបានកើតមានចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)វិញនោះ ពួកគេពិតជានឹងនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់នៅជាមួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ក្នុងភាពជាអ្នកមានជំនឿ(ដូចពួកអ្នក)ដែរ។ តើពុំ មែនទេឬដែលថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលមានក្នុងចិត្តរបស់មនុស្សលោកនោះ? គ្មានអ្វីមួយនៅក្នុងចិត្ត(របស់គេ)អំពីការប្រឆាំង និង ការមានជំនឿនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ តើពួកគេប្រាប់អល់ឡោះពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេយ៉ាងដូចម្តេចទៅ ខណៈដែលទ្រង់ដឹង បំផុតពីអ្វីដែលមាននៅក្នុងចិត្ត(របស់ពួកគេ)ជាងពួកគេទៅទៀតនោះ?

وَلَيَعْلَمَنَّ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَلَيَعْلَمَنَّ ٱلْمُنَـٰفِقِينَ ﴿١١﴾

ហើយអល់ឡោះទ្រង់ដឹងយ៉ា ងច្បាស់ចំពោះបណ្តា អ្នកដែលមានជំនឿនឹងទ្រង់យ៉ា ងពិតប្រាកដ ហើយទ្រង់ក៏ដឹងយ៉ា ងច្បាស់ផងដែរចំពោះពួកពុតត្បុតដែលបង្ហាញ ចេញនូវភាពមានជំនឿ តែលាក់ទុកនូវភាពគ្មា នជំនឿនោះ។

وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوا۟ ٱتَّبِعُوا۟ سَبِيلَنَا وَلْنَحْمِلْ خَطَـٰيَـٰكُمْ وَمَا هُم بِحَـٰمِلِينَ مِنْ خَطَـٰيَـٰهُم مِّن شَىْءٍ ۖ إِنَّهُمْ لَكَـٰذِبُونَ ﴿١٢﴾

إن هم لكذبون ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះតែមួយគត់ថាៈ ចូរពួកអ្នកដើរតាមសាសនារបស់ពួកយើង ហើយនិងអ្វីដែល ពួកយើងកំពុងស្ថិតនៅលើវាចុះ ពួកយើងនឹងទទួលខុសត្រូវចំពោះបាបកម្មទាំងឡាយ(របស់ពួកអ្នក)ជំនួសពួកអ្នក ហើយឲ្យគេតបស្នង(ចំពោះអំពើបាបរបស់ពួក អ្នក)ដល់ពួកយើងជំនួសពួកអ្នកចុះ។ (តែតាមពិត)ពួកគេ(ពួកប្រឆាំង)មិនអាចទទួលខុសត្រូវចំពោះបាបកម្មរបស់ពួកគេ(អ្នកមានជំនឿ)បន្តិចណាឡើយ។ ពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះពាក្យសម្តីរបស់ពួកគេនេះ។

وَلَيَحْمِلُنَّ أَثْقَالَهُمْ وَأَثْقَالًۭا مَّعَ أَثْقَالِهِمْ ۖ وَلَيُسْـَٔلُنَّ يَوْمَ ٱلْقِيَـٰمَةِ عَمَّا كَانُوا۟ يَفْتَرُونَ ﴿١٣﴾

ហើយពួកមុស្ហរីគីនដែលអំពាវនាវគេទៅរកប្រការអាក្រក់របស់ពួកគេទាំងនោះពិតជានឹងត្រូវទទួលរែកពុនបាបកម្មរបស់ពួកគេផ្ទា ល់ដែលពួកគេបានប្រព្រឹត្តវា ហើយថែមទាំងត្រូវរែកពុនបាបកម្មរបស់អ្នកដែលដើរតាមការអំពាវនាវរបស់ពួកគេថែមទៀត ដោយគ្មា នកាត់បន្ថយបាបកម្មរបស់ពួកដែលដើរតាមពួកគេបន្តិច ឡើយ។ ហើយនៅថ្ងៃបរលោក ពួកគេពិតជានឹងត្រូវគេសួរពីអ្វីដែលពួកគេធ្លា ប់បានប្រឌិតឡើងនៅក្នុងលោកិយអំពីប្រការដែលខុសឆ្គងទាំងឡាយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًۭا فَأَخَذَهُمُ ٱلطُّوفَانُ وَهُمْ ظَـٰلِمُونَ ﴿١٤﴾

ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហធ្វើជាអ្នកនាំសារម្នាក់ទៅកាន់ក្រុមរបស់គេ ហើយគេបានរស់នៅជាមួយពួកគេអស់រយៈពេលប្រាំបួនរយ ហាសិបឆ្នាំដើម្បីអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ប៉ុន្តែពួកគេបានដិសេធនឹងគាត់ ហើយនៅតែបន្តស្ថិតនៅលើការ ប្រឆាំងរបស់ពួកគេដដែល។ ពេលនោះ ទឹកជំនន់(ដ៏ធំមួយ)ក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេគឺជាពួកដែលបំពានដោយសារតែការប្រឆាំងរបស់ពួកគេ ចំពោះអល់ឡោះ និងការបដិសេធរបស់ពួកគេចំពោះបណ្តា អ្នកនាំសាររបស់ទ្រង់។ដូច្នេះ ពួកគេក៏ត្រូវវិនាសអន្តរាយដោយការលិចលង់(ក្នុងទឹកជំនន់នោះ)។

فَأَنجَيْنَـٰهُ وَأَصْحَـٰبَ ٱلسَّفِينَةِ وَجَعَلْنَـٰهَآ ءَايَةًۭ لِّلْعَـٰلَمِينَ ﴿١٥﴾

ពេលនោះ យើងបានសង្គ្រោះព្យាការីនួហ និងបណ្តា អ្នកមានជំនឿដែលនៅជាមួយគេនៅក្នុងសំពៅអំពីភាពវិនាសអន្តរាយដោយការលិចលង់នេះ។ ហើយយើង បានធ្វើឲ្យសំពៅនោះ គឺជាមេរៀនមូយសម្រាប់មនុស្សលោកយកវាធ្វើជាមេរៀន។

وَإِبْرَٰهِيمَ إِذْ قَالَ لِقَوْمِهِ ٱعْبُدُوا۟ ٱللَّهَ وَٱتَّقُوهُ ۖ ذَٰلِكُمْ خَيْرٌۭ لَّكُمْ إِن كُنتُمْ تَعْلَمُونَ ﴿١٦﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចងចាំពីរឿងរ៉ាវរបស់ព្យាការីអ៊ីព្រហ៊ីម នៅពេលដែលគេបានពោលទៅកាន់ក្រុមរបស់គេថាៈ ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះតែមួយគត់ ហើយចូរកោតខ្លា ចទណ្ឌ កម្មរបស់ទ្រង់តាមរយៈការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែល ទ្រង់បានហាមឃាត់។ បទបញ្ជា ដែលគេប្រើទាំងនោះ គឺវាល្អប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

إِنَّمَا تَعْبُدُونَ مِن دُونِ ٱللَّهِ أَوْثَـٰنًۭا وَتَخْلُقُونَ إِفْكًا ۚ إِنَّ ٱلَّذِينَ تَعْبُدُونَ مِن دُونِ ٱللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًۭا فَٱبْتَغُوا۟ عِندَ ٱللَّهِ ٱلرِّزْقَ وَٱعْبُدُوهُ وَٱشْكُرُوا۟ لَهُۥٓ ۖ إِلَيْهِ تُرْجَعُونَ ﴿١٧﴾

តាមពិត រូបបដិមាដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែគោរពសក្ការៈនោះមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់នូវគ្រោះថ្នាក់អ្វីនោះដែរ។ ពួកអ្នក បានប្រឌិតឡើងនូវការភូតកុហក ខណៈដែលពួកអ្នកអះអាងថា ពួកវា(រូបបដិមានានា)សាកសមនឹងទទួលការគោរពសក្ការៈនោះ។ ពិតប្រាកដណាស់ ព្រះនានា ដែលពួកអ្នកគោរពសក្កា រៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកវាគ្មា នកម្មសិទ្ធិលើលាភសក្កា រៈ ដោយអាចផ្តល់លាភសក្កា រៈនោះមកឲ្យពួកអ្នកបាននោះឡើយ។ ដូច្នេះ ចូរពួកអ្នកស្វែងរកលាភសក្កា រៈពីអល់ឡោះចុះ ព្រោះទ្រង់គឺជាអ្នកដែលប្រទានលាភសក្កា រៈ។ ហើយចូរពួកអ្នកគោរពសក្កា រៈចំពោះទ្រង់តែមួយគត់ ព្រមទាំង ត្រូវដឹងគុណទ្រង់ចំពោះឧបការគុណទាំងឡាយដែលទ្រង់បានផ្តល់វាជាលាភសក្កា រៈដល់ពួកអ្នក។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃ បរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង ពុំមែនវិលត្រឡប់ទៅកាន់រូបបដិមានានារបស់ពួកអ្នកនោះទេ។

وَإِن تُكَذِّبُوا۟ فَقَدْ كَذَّبَ أُمَمٌۭ مِّن قَبْلِكُمْ ۖ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلْبَلَـٰغُ ٱلْمُبِينُ ﴿١٨﴾

តែប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បានបដិសេធនឹងអ្វីដែលព្យាការីមូហាំម៉ា ត់បាននាំវាមកនោះ ពិតប្រាកដណាស់ ប្រជាជាតិជំនាន់មុនពួកអ្នក ដូចជាក្រុមរបស់ ព្យាការីនួហ ក្រុមអាទ និងក្រុមសាមូទនោះ ក៏ធ្លាប់បានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ពីមុនមកដែរ។ ហើយតួនាទីរបស់អ្នកនាំសារ គឺគ្មានអ្វីក្រៅពីការ ផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះទេ។ ពិតប្រាកដណាស់ គាត់បានផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលម្ចាស់របស់គាត់បានប្រើឲ្យផ្សព្វផ្សាយវាទៅកាន់ពួកអ្នក រួចរាល់ហើយ។

أَوَلَمْ يَرَوْا۟ كَيْفَ يُبْدِئُ ٱللَّهُ ٱلْخَلْقَ ثُمَّ يُعِيدُهُۥٓ ۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌۭ ﴿١٩﴾

តើពួកដែលបដិសេធទាំងនោះមិនបានឃើញទេឬថា តើអល់ឡោះជាម្ចាស់ទ្រង់ចាប់ផ្តើមបង្កើតសត្វលោក បន្ទាប់មក ទ្រង់បង្កើតវាសាជាថ្មីម្តងទៀតក្រោយពីវា រលាយសាបសូន្យហើយនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ រឿងទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ ពីព្រោះទ្រង់ជាអ្នកដែលមានសមត្ថភាពបំផុត ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាព(មិនអាចធ្វើវាបាន)នោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قُلْ سِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ بَدَأَ ٱلْخَلْقَ ۚ ثُمَّ ٱللَّهُ يُنشِئُ ٱلنَّشْأَةَ ٱلْـَٔاخِرَةَ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٢٠﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះ ហើយចូរពួកអ្នក ពិនិត្យមើលចុះ ថាតើអល់ឡោះចាប់ផ្តើមសត្វលោកយ៉ាងដូចម្តេច? បន្ទាប់មក អល់ឡោះនឹងធ្វើឲ្យមនុស្សមានជីវិតរស់ឡើងវិញក្រោយពីការស្លាប់របស់ពួកគេនូវ ជីវិតទីពីរម្តងទៀត ដើម្បីទទួលការជំនុំជម្រះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញ(សារជាថ្មីម្តងទៀត)នោះទេ ដូចដែលទ្រង់មិនអសមត្ថភាពនៅក្នុងការបង្កើតពួកគេកាលពីលើក ទីមួយដូច្នោះដែរ។

يُعَذِّبُ مَن يَشَآءُ وَيَرْحَمُ مَن يَشَآءُ ۖ وَإِلَيْهِ تُقْلَبُونَ ﴿٢١﴾

ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុតិ្តធម៌របស់ទ្រង់ ហើយទ្រង់អាណិ តស្រឡាញ់ចំពោះជនណាដែលទ្រង់មានចេតនាដោយភាព សប្បុរសរបស់ទ្រង់។ ចំពោះទ្រង់តែមួយគត់ដែលពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់នៅថ្ងៃបរលោកដើម្បីទទួលការកាត់ក្តីនៅពេលដែលពួកអ្នកត្រូវបានគេពង្រស់ពី ផ្នូររបស់ពួកអ្នកឲ្យមានជីវិតឡើងវិញនោះ។

وَمَآ أَنتُم بِمُعْجِزِينَ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ ۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِىٍّۢ وَلَا نَصِيرٍۢ ﴿٢٢﴾

ហើយពួកអ្នកមិនអាចរត់គេចពីម្ចាស់របស់ពួកអ្នកនោះឡើយ ហើយក៏មិនគេចផុតពីទណ្ឌកម្មរបស់ទ្រង់បានដែរ មិនថានៅលើផែនដី ឬនៅលើមេឃនោះទេ។ ហើយសម្រាប់ពួកអ្នកគ្មា នអ្នកគាំពារណាដែលអាចជួយគាំពារលើកិច្ចការរបស់ពួកអ្នកក្រៅពីអល់ឡោះឡើយ ហើយពួកអ្នកក៏គ្មា នអ្នកជួយក្រៅពីអល់ឡោះដែល អាចការពារពួកអ្នកពីទណ្ឌ កម្មរបស់ទ្រង់នោះដែរ។

وَٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِ ٱللَّهِ وَلِقَآئِهِۦٓ أُو۟لَـٰٓئِكَ يَئِسُوا۟ مِن رَّحْمَتِى وَأُو۟لَـٰٓئِكَ لَهُمْ عَذَابٌ أَلِيمٌۭ ﴿٢٣﴾

ហើយពួកដែលបានប្រឆាំងនឹងសញ្ញាភស្តុតាងរបស់អល់ឡោះ និងការជួបទ្រង់នៅថ្ងៃបរលោកនោះ ពួកទាំងនោះ គឺជាពួកដែលអស់សង្ឃឹមពីក្តីមេត្តាករុណារបស់ យើង។ ពិតណាស់ ពួកគេមិនអាចចូលឋានសួគ៌ជាដាច់ខាត ដោយសារតែការប្រឆាំងរបស់ពួកគេ ហើយពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្ម យ៉ា ងឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។

فَمَا كَانَ جَوَابَ قَوْمِهِۦٓ إِلَّآ أَن قَالُوا۟ ٱقْتُلُوهُ أَوْ حَرِّقُوهُ فَأَنجَىٰهُ ٱللَّهُ مِنَ ٱلنَّارِ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يُؤْمِنُونَ ﴿٢٤﴾

ហើយការឆ្លើយតបនៃក្រុមរបស់ព្យាការីអ៊ីព្រហ៊ីមចំពោះគាត់(ក្រោយពីគាត់បានប្រើពួកគេឲ្យគោរពសក្កា រៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ចោលការ គោរពសក្ការៈចំពោះរូបបដិមាផ្សេងពីទ្រង់)នោះ គ្មានក្រៅពីពាក្យសម្តីរបស់ពួកគេដែលនិយាយថាៈ ចូរពួកអ្នកសម្លាប់គេ ឬបោះគេចូលទៅក្នុងភ្លើង ដើម្បីជា ការជួយសង្គ្រោះព្រះនានារបស់ពួកអ្នកវិញ នោះឡើយ។ តែអល់ឡោះជាម្ចាស់បានផ្តល់សុវត្ថិភាពដល់គាត់អំពីភ្លើង(មិនឲ្យភ្លើងឆេះ)។ ពិតប្រាកដណាស់ នៅក្នុង ការធ្វើឲ្យគាត់(ព្យាការីអ៊ីព្រហ៊ីម)មានសុវត្ថិភាពពីភ្លើងឆេះក្រោយពីគេបានបោះគាត់ចូលទៅក្នុងភ្លើងនោះ គឺជាមេរៀនសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីមេរៀនទាំងនោះ។

وَقَالَ إِنَّمَا ٱتَّخَذْتُم مِّن دُونِ ٱللَّهِ أَوْثَـٰنًۭا مَّوَدَّةَ بَيْنِكُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۖ ثُمَّ يَوْمَ ٱلْقِيَـٰمَةِ يَكْفُرُ بَعْضُكُم بِبَعْضٍۢ وَيَلْعَنُ بَعْضُكُم بَعْضًۭا وَمَأْوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّـٰصِرِينَ ﴿٢٥﴾

ហើយព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ តាមពិត ការដែលពួកអ្នកយករូបបដិមាមកធ្វើជាព្រះដោយពួកអ្នកយកវាគោរពសក្ការៈនោះ គឺដើម្បី ជាការស្គាល់គ្នា និងជាការស្រឡាញ់គ្នារវាងពួកអ្នក នៅក្នុងឆាកជីវិតលោកិយប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃបរលោក ការស្រឡាញ់រាប់អានគ្នារវាងពួកអ្នកនោះនឹង ត្រូវកាត់ផ្តា ច់ ហើយពួកអ្នកនឹងដកខ្លួនចេញពីគ្នា ទៅវិញទៅមកនៅពេលដែលពួកអ្នកបានឃើញទណ្ឌ កម្មផ្ទា ល់នឹងភ្នែក ហើយពួកអ្នកក៏ដាក់បណ្តា សារគ្នា ទៅវិញ ទៅមក។ ហើយទីកន្លែងរបស់ពួកអ្នកដែលពួកអ្នកត្រូវទៅនោះ គឺឆ្ពោះកាន់ឋាននរក។ សម្រាប់ពួកអ្នក គ្មានអ្នកជួយដែលអាចរារាំងពួកអ្នកពីទណ្ឌកម្ម របស់អល់ឡោះនោះឡើយ មិនថារូបបដិមានានាដែលពួកអ្នកគោរពសក្កា រៈចំពោះវាក្រៅពីអល់ឡោះ ឬអ្នកផ្សេងពីវានោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ فَـَٔامَنَ لَهُۥ لُوطٌۭ ۘ وَقَالَ إِنِّى مُهَاجِرٌ إِلَىٰ رَبِّىٓ ۖ إِنَّهُۥ هُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٢٦﴾

ពេលនោះ ព្យាការីលូត ក៏បានមានជំនឿលើគាត់។ ហើយព្យាការីអ៊ីព្រហ៊ីមបានពោលថាៈ ខ្ញុំនឹងភៀសខ្លួនទៅកាន់ម្ចាស់របស់ខ្ញុំ គឺទៅកាន់ទឹកដីស្ហាមដែល ប្រកបដោយពរជ័យ។ ពិតប្រាកដណាស់ ទ្រង់(អល់ឡោះ)ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ។ ដូចនេះ ទ្រង់នឹងមិនធ្វើឲ្យអ្នក ដែលភៀសខ្លួនទៅកាន់ទ្រង់អាប់ឱននោះឡើយ។ហើយទ្រង់មហាគតិបណ្ឌិ តនៅក្នុងការកំណត់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់។

وَوَهَبْنَا لَهُۥٓ إِسْحَـٰقَ وَيَعْقُوبَ وَجَعَلْنَا فِى ذُرِّيَّتِهِ ٱلنُّبُوَّةَ وَٱلْكِتَـٰبَ وَءَاتَيْنَـٰهُ أَجْرَهُۥ فِى ٱلدُّنْيَا ۖ وَإِنَّهُۥ فِى ٱلْـَٔاخِرَةِ لَمِنَ ٱلصَّـٰلِحِينَ ﴿٢٧﴾

ហើយយើងបានប្រទានអ៊ីស្ហាក និងកូនប្រុសរបស់គេយ៉ា ក់កូបឲ្យអ៊ីព្រហ៊ីម។ ហើយយើងបានធ្វើឲ្យកូនចៅរបស់គេក្លា យជាព្យាការី និងមានគម្ពីរជាច្រើនដែលបាន បញ្ចុះពីអល់ឡោះជាម្ចា ស់(ទៅកាន់ពួកគេ)។ ហើយយើងបានប្រទានឲ្យគេនូវផលបុណ្យចំពោះការអត់ធ្មត់របស់គេនៅលើភាពត្រឹមត្រូវនៅក្នុងលោកិយនេះ តាមរយៈ(បង្កើតឲ្យពួកគេនូវ)កូនៗដែលកតញ្ញូ និងការកោតសរសើរដ៏ប្រពៃ។ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក គេ(អល់ឡោះ)នឹងតបស្នងដល់គាត់នូវការ តបស្នងរបស់អ្នកដែលសាងទង្វើកុសល។ អ្វីដែលគេបានប្រទានដល់គាត់នៅក្នុងលោកិយនេះ មិនបានកាត់បន្ថយនូវអ្វីដែលគេបានត្រៀមទុកសម្រាប់គាត់អំពីការ តបស្នងដ៏ប្រពៃនៅថ្ងៃបរលោកនោះឡើយ។

وَلُوطًا إِذْ قَالَ لِقَوْمِهِۦٓ إِنَّكُمْ لَتَأْتُونَ ٱلْفَـٰحِشَةَ مَا سَبَقَكُم بِهَا مِنْ أَحَدٍۢ مِّنَ ٱلْعَـٰلَمِينَ ﴿٢٨﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចងចាំរឿងរ៉ាវរបស់ព្យាការីលូត នៅពេលដែលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ពួកអ្នកកំពុងតែ ប្រព្រឹត្តនូវបាបកម្មដ៏អាក្រក់បំផុតដែលគ្មា នអ្នកណាម្នា ក់ពីមុនពួកអ្នកធ្លា ប់បានប្រព្រឹត្តវានៅក្នុងលោកិយនេះឡើយ។ ពិតណាស់ ពួកអ្នកគឺជាមនុស្សដំបូងគេដែល បានបង្កើតនូវបាបកម្មមួយថ្មីដោយពួកអ្នកបដិសេធនូវលក្ខណៈធម្មជាតិដ៏ប្រពៃ(ដោយការស្រឡាញ់ភេទដូចគ្នា )។

أَئِنَّكُمْ لَتَأْتُونَ ٱلرِّجَالَ وَتَقْطَعُونَ ٱلسَّبِيلَ وَتَأْتُونَ فِى نَادِيكُمُ ٱلْمُنكَرَ ۖ فَمَا كَانَ جَوَابَ قَوْمِهِۦٓ إِلَّآ أَن قَالُوا۟ ٱئْتِنَا بِعَذَابِ ٱللَّهِ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿٢٩﴾

ហេតុអ្វីបានជាពួកអ្នករួមភេទនឹងបុរសដូចគ្នា តាមទ្វារក្រោយ(រន្ធគូទ)របស់ពួកគេដើម្បីបំពេញនូវចំណង់តណ្ហា របស់ពួកអ្នក ហើយកាត់ផ្តា ច់ផ្លូវធ្វើដំណើ ររបស់អ្នក ដំណើ រទាំងឡាយដោយពួកគេមិនហ៊ានធ្វើដំណើ រឆ្លងកាត់ពួកអ្នកនោះទេព្រោះតែខ្លាចពូកអ្នកប្រព្រឹត្តទង្វើអសីលធម៌នេះ(ដាក់ពួកគេ) ហើយពួកអ្នកប្រព្រឹត្តអំពើ អាក្រក់នៅកន្លែងជួបជុំរបស់ពួកអ្នក ដូចជាការអាក្រាតកាយ និងការធ្វើទុក្ខបុកម្នេញចំពោះអ្នកដែលដើរឆ្លកាត់ពួកអ្នកទាំងតាមរយៈពាក្យសម្តីនិងទង្វើរបស់ពួកអ្នក បែបនេះ?ហើយចមើ្លយនៃក្រុមរបស់គាត់ចំពោះគាត់ក្រោយពីគាត់បានហាមឃាត់ពួកគេពីទង្វើដ៏អាក្រក់នោះ គឺគ្មា នអ្វីក្រៅពីពួកគេនិយាយទៅកាន់គាត់ថាៈ ចូរអ្នក នាំមកនូវទណ្ឌ កម្មរបស់អល់ឡោះដែលអ្នកបានព្រមានពួកយើងនោះមក ប្រសិនបើអ្នក ពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកអះអាងមែននោះ។

قَالَ رَبِّ ٱنصُرْنِى عَلَى ٱلْقَوْمِ ٱلْمُفْسِدِينَ ﴿٣٠﴾

ព្យាការីលូតបានបួងសួងទៅកាន់ម្ចា ស់របស់គាត់ក្រោយពីក្រុមរបស់គាត់នៅតែចចេសរឹងរួស ហើយពួកគេថែមទាំងសុំឲ្យទម្លា ក់ទណ្ឌ កម្មទៅលើពួកគេ ជាការមើល ស្រាលចំពោះគាត់ថែមទៀតថាៈ ឱម្ចា ស់របស់ខ្ញុំ! សូមទ្រង់មេត្តា ជួយខ្ញុំឲ្យទទួលជោគជ័យទៅលើក្រុមដែលបង្កវិនាសកម្មនៅលើផែនដី តាមរយៈការដែលពួកគេធ្វើ ឲ្យរីកសុសសាយនូវការប្រឆាំង និងការប្រព្រឹត្តនូវអំពើល្មើសដ៏អាក្រក់បំផុតនោះផងចុះ។

وَلَمَّا جَآءَتْ رُسُلُنَآ إِبْرَٰهِيمَ بِٱلْبُشْرَىٰ قَالُوٓا۟ إِنَّا مُهْلِكُوٓا۟ أَهْلِ هَـٰذِهِ ٱلْقَرْيَةِ ۖ إِنَّ أَهْلَهَا كَانُوا۟ ظَـٰلِمِينَ ﴿٣١﴾

ហើយនៅពេលដែលម៉ា ឡាអ៊ីកាត់ដែលយើងបានចាត់តាំងពួកគេឲ្យនាំដំណឹ ងរីករាយទៅប្រាប់ព្យាការីអ៊ីព្រហ៊ីមពី(កំណើ តរបស់)ព្យាការីអ៊ីស្ហាក និង(ពីកំណើ ត)កូន ប្រុសរបស់អ៊ីស្ហាកបន្ទាប់ពីគេ(អ៊ីស្ហាក) គឺព្យាការីយ៉ា ក់កូប បានមកដល់ ពួកគេ(ម៉ា ឡាអ៊ីកាត់)បាននិយាយទៅកាន់គាត់ថាៈ ពិតប្រាកដណាស់ ពួកយើងគឺត្រូវបាន គេចាត់តាំងឲ្យមកបំផ្លា ញភូមិសាទូមដែលជាភូមិស្រុកក្រុមរបស់ព្យាការីលូត។ ពិតប្រាកដណាស់ អ្នកស្រុកនេះ គឺជាពួកដែលបំពានដោយពួកគេបានប្រព្រឹត្តទង្វើអ សីលធម៌(ស្រឡាញ់ភេទដូចគ្នា )។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَ إِنَّ فِيهَا لُوطًۭا ۚ قَالُوا۟ نَحْنُ أَعْلَمُ بِمَن فِيهَا ۖ لَنُنَجِّيَنَّهُۥ وَأَهْلَهُۥٓ إِلَّا ٱمْرَأَتَهُۥ كَانَتْ مِنَ ٱلْغَـٰبِرِينَ ﴿٣٢﴾

ព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ នៅក្នុងភូមិស្រុកដែលពួកអ្នកមានបំណងចង់បំផ្លាញអ្នកស្រុករបស់វានោះ គឺមានព្យា ការីលូត(នៅក្នុងនោះ)ដែរ តែគេមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលបំពាននោះទេ។ម៉ា ឡាអ៊ីកាត់បានតបថាៈ ពួកយើងដឹងបំផុតថាអ្នកណាខ្លះដែលនៅ ក្នុង(ភូមិ)នោះ។ ពួកយើងពិតជានឹងសង្គ្រោះគេ(ព្យាការីលួត) និងក្រុមគ្រួសាររបស់គេចេញពីការបំផ្លិចបំផ្លាញដែលគេទម្លាក់ទៅលើអ្នកភូមិនេះ លើកលែងតែ ប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលរងការបំផ្លាញ។ ពិតណាស់ យើងក៏នឹងបំផ្លាញនាងរួមជាមួយពួកគេ(ក្រុមរបស់ព្យាការីលូតដែល គ្មា នជំនឿ)ផងដែរ។

وَلَمَّآ أَن جَآءَتْ رُسُلُنَا لُوطًۭا سِىٓءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًۭا وَقَالُوا۟ لَا تَخَفْ وَلَا تَحْزَنْ ۖ إِنَّا مُنَجُّوكَ وَأَهْلَكَ إِلَّا ٱمْرَأَتَكَ كَانَتْ مِنَ ٱلْغَـٰبِرِينَ ﴿٣٣﴾

ហើយនៅពេលដែលម៉ា ឡាអ៊ីកាត់ដែលយើងបានបញ្ជូនពួកគេដើម្បីមកកម្ទេចក្រុមព្យាការីលូតបានទៅដល់ព្យាការីលូត វត្តមានរបស់ពួកគេធ្វើឲ្យព្យាការីលូតមាន ការព្រួយបារម្ភ និងកើតទុក្ខដោយសារតែការខ្លាចក្រុមរបស់គាត់ធ្វើទង្វើមិនគប្បីចំពោះពួកគេ ពីព្រោះម៉ាឡាអ៊ីកាត់ទាំងនោះបានមកជួបនឹងគាត់(ព្យាការីលូត)ក្នុង រូបរាងជាមនុស្សប្រុស ហើយក្រុមរបស់គាត់ គឺពួកគេតែងយកបុរសមកបំពេញចំណង់តណ្ហា ក្រៅពីស្ត្រី។ ហើយម៉ាឡាអ៊ីកាត់ក៏បានពោលទៅកាន់គាត់ថាៈ ចូរអ្នក កុំភ័យខ្លាច។ ក្រុមរបស់អ្នកមិនអាចនាំប្រការអាក្រក់មកកាន់អ្នកបានជាដាច់ខាត។ ហើយចូរអ្នកកុំព្រួយបារម្ភចំពោះដំណឹងដែលពួកយើងបានប្រាប់អ្នកពីការ បំផ្លាញពួកគេអ្វី។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកជួយសង្គ្រោះអ្នក និងក្រុមគ្រួសាររបស់អ្នកពីការបំផ្លិចបំផ្លាញនេះ លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលរងនូវការបំផ្លា ញ។ពិតណាស់ យើងក៏នឹងបំផ្លា ញនាងរួមជាមួយពួកគេដែរ។

إِنَّا مُنزِلُونَ عَلَىٰٓ أَهْلِ هَـٰذِهِ ٱلْقَرْيَةِ رِجْزًۭا مِّنَ ٱلسَّمَآءِ بِمَا كَانُوا۟ يَفْسُقُونَ ﴿٣٤﴾

ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ចុះនូវទណ្ឌ កម្មពីលើមេឃទៅលើអ្នក(ដែលរស់នៅក្នុង)ភូមិស្រុកនេះដែលបានប្រព្រឹត្តនូវអំពើស្មោ គគ្រោក នោះគឺដុំថ្មពីនរកសស៊ីចជីល ជាទណ្ឌ កម្មចំពោះពួកគេទៅលើការដែលពួកគេចាកចេញពីការគោរពប្រតិបត្តិអល់ឡោះតាមរយៈការប្រព្រឹត្តនូវទង្វើអសីលធម៌ដ៏ អាក្រក់បំផុតនោះគឺការយកបុរស(ដូចគ្នា )មកបំពេញចំណង់តណ្ហា ក្រៅពីស្ត្រី។

وَلَقَد تَّرَكْنَا مِنْهَآ ءَايَةًۢ بَيِّنَةًۭ لِّقَوْمٍۢ يَعْقِلُونَ ﴿٣٥﴾

ហើយជាការពិតណាស់ យើងបានបន្សល់ទុកពីភូមិស្រុកដែលយើងបានបំផ្លាញនេះ ជាសញ្ញាភស្តុតាងយ៉ា ងច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកធ្វើជាមេរៀនពីសញ្ញា ភស្តុតាងទាំងនោះ។

وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًۭا فَقَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ وَٱرْجُوا۟ ٱلْيَوْمَ ٱلْـَٔاخِرَ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ ﴿٣٦﴾

ហើយយើងបានបញ្ជូនព្យាការីស៊្ហូអែបទៅកាន់តំបន់ម៉ាទយ៉ានដែលជាបងប្អូនពូជពង្សរបស់ពួកគេ ហើយគាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរព សក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ តាមរយៈការគោរពសក្កា រៈរបស់ពួកអ្នកចំពោះទ្រង់នោះ សូមពូកអ្នកសង្ឃឹមពីការទទួលបាននូវការតបស្នងនាថ្ងៃ បរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះតាមរយៈការប្រព្រឹត្តនូវអំពើល្មើស និងការធ្វើឲ្យវា(អំពើល្មើស)រីកសុសសាយឲ្យសោះ។

فَكَذَّبُوهُ فَأَخَذَتْهُمُ ٱلرَّجْفَةُ فَأَصْبَحُوا۟ فِى دَارِهِمْ جَـٰثِمِينَ ﴿٣٧﴾

តែក្រុមរបស់គាត់បានបដិសេធចំពោះគាត់។ ពេលនោះ ពួកគេក៏ទទួលរងនូវគ្រោះរញ្ជួយដី ហើយធ្វើឲ្យពួកគេដួលផ្កាប់មុខទៅលើដី(ស្លាប់)នៅក្នុងផ្ទះរបស់ពួកគេ ដោយពួកគេគ្មា នកម្រើកអ្វីឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَعَادًۭا وَثَمُودَا۟ وَقَد تَّبَيَّنَ لَكُم مِّن مَّسَـٰكِنِهِمْ ۖ وَزَيَّنَ لَهُمُ ٱلشَّيْطَـٰنُ أَعْمَـٰلَهُمْ فَصَدَّهُمْ عَنِ ٱلسَّبِيلِ وَكَانُوا۟ مُسْتَبْصِرِينَ ﴿٣٨﴾

ហើយយើងក៏បានបំផ្លា ញដូចគ្នា ផងដែរចំពោះក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ និងក្រុមសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ដែលវាពិតជាបញ្ជា ក់យ៉ា ង ច្បាស់ចំពោះពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)អំពីលំនៅដ្ឋានទាំងឡាយរបស់ពួកគេដែលនៅតំបន់ហ៊ីជរី និងតំបន់សៀហរី នៃទីក្រុងហាទើរុលម៉ោត ដែលជាភស្តុតាង បង្ហាញដល់ពួកអ្នកពីការបំផ្លាញរបស់ពួកគេ។ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើរបស់ពួកគេ ដូចជាការប្រឆាំង និងប្រការផ្សេងៗទៀតអំពីការ ប្រព្រឹត្តល្មើស ហើយវា(ស្ហៃតន)បានរារាំងពួកគេពីមាគ៌ាត្រឹមត្រូវ។ ពួកគេមានភ្នែកដែលអាចមើលឃើញនូវការពិត ភាពវង្វេង ការចង្អុលបង្ហាញ និងការបំពាន តាមរយៈអ្វីដែលបណ្តា អ្នកនាំសាររបស់ពួកគេបានបង្រៀនពួកគេ។ក៏ប៉ុន្តែពួកគេជ្រើសរើសការដើរតាមចំណង់តណ្ហា ជាជាងការដើរតាមការចង្អុលបង្ហា ញ។

وَقَـٰرُونَ وَفِرْعَوْنَ وَهَـٰمَـٰنَ ۖ وَلَقَدْ جَآءَهُم مُّوسَىٰ بِٱلْبَيِّنَـٰتِ فَٱسْتَكْبَرُوا۟ فِى ٱلْأَرْضِ وَمَا كَانُوا۟ سَـٰبِقِينَ ﴿٣٩﴾

ហើយយើងបានបំផ្លាញករូន(នៅពេលដែលគេបានបំពានទៅលើក្រុមរបស់ព្យាការីមូសា) ដោយឲ្យគេនិងលំនៅដ្ឋានរបស់គេលិច(ចូលទៅក្នុងដី)។ ហើយយើង បានបំផ្លាញហ្វៀរអោននិងមន្ត្រីរបស់គេហាម៉ា នដោយឲ្យលិចលង់ទៅក្នុងសមុទ្រ។ ហើយជាការពិតណាស់ ព្យាការីមូសាបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ា ង ច្បាស់លាស់ដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេ តែពួកគេបែរជាក្រអឺតក្រទមនៅលើទឹកដីអេហ្ស៊ីបមិនព្រមមានជំនឿចំពោះគេ(ព្យាការីមូសា)ទៅវិញ។ ហើយ ពួកគេមិនអាចមានសុវត្ថិភាពពីទណ្ឌ កម្មរបស់យើងដោយពួកគេអាចរួចខ្លួនបាននោះឡើយ។

فَكُلًّا أَخَذْنَا بِذَنۢبِهِۦ ۖ فَمِنْهُم مَّنْ أَرْسَلْنَا عَلَيْهِ حَاصِبًۭا وَمِنْهُم مَّنْ أَخَذَتْهُ ٱلصَّيْحَةُ وَمِنْهُم مَّنْ خَسَفْنَا بِهِ ٱلْأَرْضَ وَمِنْهُم مَّنْ أَغْرَقْنَا ۚ وَمَا كَانَ ٱللَّهُ لِيَظْلِمَهُمْ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ ﴿٤٠﴾

ដូច្នេះ រាល់អ្នកដែលយើង(អល់ឡោះ)បានលើកឡើងខាងលើនេះ យើងបានបំផ្លា ញពួកគេទាំងអស់គ្នា ដោយទណ្ឌ កម្មរបស់យើង។ ហើយក្នុងចំណោមពួកគេនោះ មានក្រុមរបស់ព្យាការីលូតដែលយើងបានបញ្ជូនដុំថ្មពីឋាននរកស៊ីជ្ជីលទៅលើពួកគេជាបន្តបន្ទាប់។ ហើយក្នុងចំណោមពួកគេដែរ គឺមានក្រុមរបស់ព្យាការីសឡេះ ហើយនិងក្រុមរបស់ព្យាការីស៊្ហូអែបដែលត្រូវសម្រែកយ៉ា ងខ្លាំងឆក់យកជីវិតពួកគេ។ ក្នុងចំណោមពួកគេផងដែរ គឺមានករូនដែលយើងបានធ្វើឲ្យដីស្រូបយកគេនិង លំនៅដ្ឋា នរបស់គេ។ ហើយក្នុងចំណោមពួកគេទៀត គឺមានក្រុមរបស់ព្យាការីនួហ ហ្វៀរអោន និងហាម៉ា នដែលយើងបានបំផ្លា ញពួកគេដោយការពន្លិច(ពួកគេទៅ ក្នុងទឹក)។ ហើយអល់ឡោះជាម្ចា ស់ទ្រង់មិនបានបំពានលើពួកគេដោយការបំផ្លា ញពួកគេទាំងដែលពួកគេគ្មា នបាបកម្មនោះឡើយ ក៏ប៉ុន្តែពួកគេទេដែលបំពានលើ ខ្លួនឯងដោយការប្រព្រឹត្តនូវបាបកម្មនានានោះ។ដូច្នេះ ពួកគេសាកសមហើយនឹងទទួលនូវទណ្ឌ កម្មនោះ។

مَثَلُ ٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِ ٱللَّهِ أَوْلِيَآءَ كَمَثَلِ ٱلْعَنكَبُوتِ ٱتَّخَذَتْ بَيْتًۭا ۖ وَإِنَّ أَوْهَنَ ٱلْبُيُوتِ لَبَيْتُ ٱلْعَنكَبُوتِ ۖ لَوْ كَانُوا۟ يَعْلَمُونَ ﴿٤١﴾

كانوا يعلمون ការប្រៀបធៀបពួកមុស្ហរីគីនដែលយករូបបដិមានានាមកគោរពសក្ការៈក្រៅពីអល់ឡោះដោយសង្ឃឹមថា ពួកវាអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ ឬក៏អាចជួយ អន្តរាគមន៍ដល់ពួកគេនោះ ប្រៀបដូចទៅនឹងសត្វពីងពាងដែលបានធ្វើសំបុកដើម្បីការពារខ្លួនវាពីការយាយីរបស់សត្រូវទៅលើវាដូច្នោះដែរ។ ជាការពិតណាស់ សំបុកដែលទន់ខ្សោយជាងគេបំផុតនោះ គឺសំបុករបស់សត្វពីងពាងហ្នឹងឯង ពីព្រោះវា(សំបុកនោះ)មិនអាចជួយការពារខ្លួនវា(សត្វពីងពាង)ពីសត្រូវបានឡើយ។ ក៏ដូចគ្នាដែរ រូបបដិមាទាំងឡាយរបស់ពួកគេ វាក៏មិនអាចផ្តល់ផលប្រយោជន៍ មិនអាចផ្តល់គ្រោះថ្នាក់ ហើយក៏មិនអាចជួយអន្តរាគមន៍អ្វី(ដល់ពួកគេ)នោះដែរ។ ប្រសិនបើពួកមុស្ហរីគីនបានដឹងដូច្នោះនោះ ម្ល៉ោះពួកគេនឹងមិនយករូបបដិមាទាំងនោះមកគោរពសក្កា រៈផ្សេងពីអល់ឡោះនោះឡើយ។

إِنَّ ٱللَّهَ يَعْلَمُ مَا يَدْعُونَ مِن دُونِهِۦ مِن شَىْءٍۢ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٤٢﴾

ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ដឹងនូវអ្វីដែលពួកគេគោរពសក្កា រៈចំពោះពួកវាក្រៅពីទ្រង់នោះ។ គ្មា នអ្វីមួយអំពីរឿងនេះអាចលាក់បាំងពីទ្រង់បានឡើយ។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តនៅក្នុងការបង្កើត ការកំណត់និងការចាត់ចែងរបស់ទ្រង់។

وَتِلْكَ ٱلْأَمْثَـٰلُ نَضْرِبُهَا لِلنَّاسِ ۖ وَمَا يَعْقِلُهَآ إِلَّا ٱلْعَـٰلِمُونَ ﴿٤٣﴾

ហើយការប្រៀបធៀបដែលយើងបានលើកវាជាឧទាហរណ៍ដល់មនុស្សទាំងនោះ គឺដើម្បីដាស់តឿនពួកគេ និងដើម្បីឲ្យពួកគេភ្លឺភ្នែកចំពោះការពិត ហើយនិង ចង្អុលបង្ហា ញពួកគេទៅកាន់វា។ហើយគ្មា ននរណាអាចយល់អំពីវាស្របទៅតាមអ្វីដែលគេ(អល់ឡោះ)ចង់បាននោះទេលើកលែងតែអ្នកដែលមានចំណេះដឹងអំពីក្ بلغ គម្ពីរគួរអាន · តាហ្វសៀរ បួនច្បាប់របស់អល់ឡោះ និងគតិបណ្ឌិ តរបស់ទ្រង់ប៉ុណ្ណោះ។

خَلَقَ ٱللَّهُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّلْمُؤْمِنِينَ ﴿٤٤﴾

អល់ឡោះទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីដោយពិតប្រាកដ។ ទ្រង់មិនបានបង្កើតវាទទេៗនោះទេ ហើយក៏មិនបង្កើតវាមកដើម្បីជាការ លេងសើចនោះដែរ។ ពិតប្រាកដណាស់ នៅក្នុងការបង្កើតនេះ គឺជាភស្តុតាងយ៉ាងច្បាស់បង្ហាញពីសមត្ថភាពរបស់អល់ឡោះសម្រាប់បណ្តា អ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកធ្វើជាភស្តុតាងតាមរយៈការបង្កើតរបស់អល់ឡោះបញ្ជាក់ពីវត្តមានរបស់ទ្រង់។ រីឯពួកប្រឆាំងវិញ ពិតប្រាកដណាស់ ពួកគេ បានឆ្លងកាត់(មើលឃើញ)សញ្ញាភស្តុតាងទាំងនោះទាំងនៅក្នុងពិភពលោកនេះ និងនៅខ្លួនរបស់ពួកគេផ្ទាល់ តែពួកគេពុំសម្លឹងមើលដោយយកចិត្តទុកដាក់ទៅ កាន់ភាពធំធេងនៃម្ចា ស់ដែលបានបង្កើត និងសមត្ថភាពរបស់ទ្រង់នោះទេ។

ٱتْلُ مَآ أُوحِىَ إِلَيْكَ مِنَ ٱلْكِتَـٰبِ وَأَقِمِ ٱلصَّلَوٰةَ ۖ إِنَّ ٱلصَّلَوٰةَ تَنْهَىٰ عَنِ ٱلْفَحْشَآءِ وَٱلْمُنكَرِ ۗ وَلَذِكْرُ ٱللَّهِ أَكْبَرُ ۗ وَٱللَّهُ يَعْلَمُ مَا تَصْنَعُونَ ﴿٤٥﴾

يعلم ما تص نعون ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សូត្រឲ្យមនុស្សលោកស្តាប់នូវអ្វីដែលអល់ឡោះទ្រង់បានវ៉ាហ៊ីដល់អ្នកអំពីគម្ពីរគួរអាន។ ហើយចូរអ្នកប្រតិបត្តសឡាតឲ្យបាន ពេញលេញ។ ជាការពិតណាស់ ការសឡាតដែលគេបានបំពេញនូវរបៀបរបបរបស់វាដោយពេញលេញនោះ គឺអាចរារាំងអ្នកសឡាតនោះពីការធ្លាក់ចូលទៅក្នុង ប្រការល្មើសនានានិងអំពើទុច្ចរិតទាំងឡាយ ដោយសារតែវា(សឡាត)ធ្វើឲ្យកើតមានឡើងនូវពន្លឺនៅក្នុងដួងចិត្ត(អ្នកសឡាតនោះ)ដែលរារាំងពីការប្រព្រឹត្តល្មើស ផ្សេងៗ ហើយនិងនាំគេទៅកាន់ការសាងទង្វើកុសល។ ហើយការរំលឹកទៅចំពោះអល់ឡោះ គឺពិតជាធំធេង និងអស្ចារ្យជាងអ្វីៗផ្សេងទៀតទាំងអស់។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តវា។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងចំពោះទង្វើ ទាំងឡាយរបស់ពួកអ្នកវិញ។ ប្រសិនបើទង្វើនោះល្អ អ្នកនឹងទទួលបាននូវការតបស្នងដែលល្អ។ តែប្រសិនបើទង្វើនោះអាក្រក់ អ្នកក៏នឹងទទួលបាននូវការតបស្នង ដែលអាក្រក់ដូចគ្នា ។

۞ وَلَا تُجَـٰدِلُوٓا۟ أَهْلَ ٱلْكِتَـٰبِ إِلَّا بِٱلَّتِى هِىَ أَحْسَنُ إِلَّا ٱلَّذِينَ ظَلَمُوا۟ مِنْهُمْ ۖ وَقُولُوٓا۟ ءَامَنَّا بِٱلَّذِىٓ أُنزِلَ إِلَيْنَا وَأُنزِلَ إِلَيْكُمْ وَإِلَـٰهُنَا وَإِلَـٰهُكُمْ وَٰحِدٌۭ وَنَحْنُ لَهُۥ مُسْلِمُونَ ﴿٤٦﴾

إليكم وإلهنا وإلهكم وحد ونحن له مسلمون ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជជែកដេញដោល(រកខុសត្រូវ) និងកុំឈ្លោះប្រកែកគ្នាជាមួយពួកយូដា និងពួកណាសរ៉នីឲ្យសោះ លើក លែងតែ(ជជែកដេញដោល)ទៅតាមវិធីសាស្ត្រដ៏ល្អប្រសើរ និងជាគំរូនោះគឺអំពាវនាវ(ពួកគេ)ដោយការទូន្មាន និង(ភ្ជាប់ជាមួយនឹង)ភស្តុតាងដ៏ជាក់លាក់ លើក លែងតែពួកដែលបំពានក្នុងចំណោមពួកគេ(ដែលបំពាន)ដោយភាពរឹងរូស និងក្រអឺតក្រទម ហើយនិងបានប្រកាសសង្គ្រាមជាមួយពួកអ្នកប៉ុណ្ណោះ។ ដូចនេះ ចូរ ពួកអ្នកប្រយុទ្ធជាមួយពួកគេចុះ រហូតដល់ពួកគេព្រមទទួលយកសាសនាឥស្លាម ឬពួកគេយល់ព្រមបង់ពន្ធដោយផ្ទាល់ដៃ ហើយពួកគេព្រមទទួលចុះចាញ់។ ហើយចូរពួកអ្នកពោលទៅកាន់ពួកយូដា និងពួកណាសរ៉នីទាំងនោះថាៈ ពួកយើងមានជំនឿហើយចំពោះគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមកឲ្យពួកយើង ហើយពួកយើងក៏មានជំនឿដែរនឹងគម្ពីររតាវរ៉ត និងគម្ពីរអ៊ិញជីលដែលអល់ឡោះជាម្ចា ស់ទ្រង់បានបញ្ចុះមកកាន់ពួកអ្នក ហើយម្ចា ស់របស់ពួកយើង និងម្ចា ស់របស់ អ្នក គឺជាម្ចា ស់តែមួយអង្គគត់។ គ្មា នការរួមចំណែកជាមួយទ្រង់ចំពោះភាពជាម្ចា ស់ដែលត្រូវគោរពសក្កា រៈ និងចំពោះភាពជាម្ចា ស់នៅក្នុងការបង្កើត និងភាព ពេញលេញរបស់ទ្រង់ឡើយ ហើយពួកយើងជាអ្នក(មូស្លីម)ដែលប្រគល់ខ្លួន ឱនលំទោនទៅចំពោះទ្រង់តែមួយគត់។

وَكَذَٰلِكَ أَنزَلْنَآ إِلَيْكَ ٱلْكِتَـٰبَ ۚ فَٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يُؤْمِنُونَ بِهِۦ ۖ وَمِنْ هَـٰٓؤُلَآءِ مَن يُؤْمِنُ بِهِۦ ۚ وَمَا يَجْحَدُ بِـَٔايَـٰتِنَآ إِلَّا ٱلْكَـٰفِرُونَ ﴿٤٧﴾

ហើយដូចដែលយើងបានបញ្ចុះគម្ពីរទាំងឡាយទៅកាន់អ្នកជំនាន់មុនអ្នកនោះដែរ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវគម្ពីរគួរអាន។ ហើយមួយ ចំនួននៃអ្នកដែលបានសូត្រគម្ពីររតាវរ៉តទាំងនោះ (ដូចជា អាប់ទុលឡោះ កូន សាឡាម ជាដើម) គឺពួកគេមានជំនឿចំពោះវា(គម្ពីរគួរអាន) ពីព្រោះពួកគេបានប្រទះ ឃើញមានការរៀបរាប់ពីលក្ខណៈនៃគម្ពីរគួរអាននេះនៅក្នុងគម្ពីរទាំងឡាយរបស់ពួកគេ។ ហើយក្នុងចំណោមពួកមុស្ហរីគីន(ម៉ាក្ក)ទាំងនោះ ក៏មានអ្នកដែលមាន ជំនឿចំពោះវាដែរ។ ហើយគ្មា នអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌ ទាំងឡាយរបស់យើងនោះទេ លើកលែងតែពួកគ្មា នជំនឿប៉ុណ្ណោះ ដែលទម្លា ប់របស់ពួកគេ គឺប្រឆាំង និងបដិសេធចំពោះការពិត ទោះបីជាការពិតនោះច្បាស់ក្រឡែតយ៉ា ងណាក៏ដោយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَا كُنتَ تَتْلُوا۟ مِن قَبْلِهِۦ مِن كِتَـٰبٍۢ وَلَا تَخُطُّهُۥ بِيَمِينِكَ ۖ إِذًۭا لَّٱرْتَابَ ٱلْمُبْطِلُونَ ﴿٤٨﴾

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនធ្លា ប់បានអាននូវគម្ពីរណាមួយមុននឹងគម្ពីរគួរអាននោះឡើយ ហើយអ្នកក៏មិនធ្លា ប់បានសរសេរអ្វីមួយនឹងដៃស្តាំរបស់អ្នក នោះដែរ ពីព្រោះអ្នកគឺជាអនក្ខរជន ដែលមិនចេះអាន និងមិនចេះសរសេរនោះឡើយ។ ហើយប្រសិនបើអ្នកចេះអាន និងចេះសរសេរវិញនោះ ប្រាកដជាពួកដែល ល្ងង់ខ្លៅក្នុងចំណោមមនុស្សលោក ច្បាស់ជានឹងមានការមន្ទិលសង្ស័យចំពោះភាពជាព្យាការីរបស់អ្នក ហើយពួកគេនឹងប្រើលេសថា ពិតណាស់ អ្នកបានសរសេរ ចម្លងវា(គម្ពីរគួរអាន)ពីគម្ពីរជំនាន់មុនទាំងឡាយជាមិនខាន។

بَلْ هُوَ ءَايَـٰتٌۢ بَيِّنَـٰتٌۭ فِى صُدُورِ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ ۚ وَمَا يَجْحَدُ بِـَٔايَـٰتِنَآ إِلَّا ٱلظَّـٰلِمُونَ ﴿٤٩﴾

ផ្ទុយទៅវិញ គម្ពីរគួរអានដែលត្រូវបានគេបញ្ចុះមកកាន់អ្នកនោះ គឺជាភស្តុតាងដ៏ច្បាស់លាស់ស្ថិតនៅក្នុងទ្រូងរបស់បណ្តា អ្នកមានជំនឿដែលត្រូវបានប្រទានឲ្យនូវ ចំណេះដឹង។ ហើយគ្មានអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់យើងនោះទេ លើកលែងតែពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះ និង ការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់ប៉ុណ្ណោះ។

وَقَالُوا۟ لَوْلَآ أُنزِلَ عَلَيْهِ ءَايَـٰتٌۭ مِّن رَّبِّهِۦ ۖ قُلْ إِنَّمَا ٱلْـَٔايَـٰتُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٌۭ مُّبِينٌ ﴿٥٠﴾

ហើយពួកមុស្ហរីគីនបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះមកឲ្យមូហាំម៉ា ត់នូវសញ្ញាភស្តុតាងទាំងឡាយពីម្ចាស់របស់គេ ដូចដែលគេ(អល់ឡោះ)បានបញ្ចុះ ទៅលើបណ្តាអ្នកនាំសារជំនាន់មុននោះទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលស្នើសុំទាំងនោះថាៈ ជាការពិតណាស់ សញ្ញាភស្តុតាង ទាំងឡាយ គឺស្ថិតនៅក្នុងកណ្តា ប់ដៃរបស់អល់ឡោះជាម្ចា ស់។ ទ្រង់បញ្ចុះវានៅពេលណាដែលទ្រង់មានចេតនា ហើយខ្ញុំគ្មា នសិទ្ធិអ្វីក្នុងការបញ្ចុះវានោះទេ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌ កម្មរបស់អល់ឡោះដោយការដាស់តឿនយ៉ា ងច្បាស់លាស់មួយប៉ុណ្ណោះ។

أَوَلَمْ يَكْفِهِمْ أَنَّآ أَنزَلْنَا عَلَيْكَ ٱلْكِتَـٰبَ يُتْلَىٰ عَلَيْهِمْ ۚ إِنَّ فِى ذَٰلِكَ لَرَحْمَةًۭ وَذِكْرَىٰ لِقَوْمٍۢ يُؤْمِنُونَ ﴿٥١﴾

តើគម្ពីរគួរអានដែលយើងបានបញ្ចុះទៅឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដែលគេបានសូត្រឲ្យពួកគេស្តាប់នោះ វាមិនទាន់គ្រប់គ្រាន់សម្រាប់ពួកដែលស្នើសុំចង់បាន សញ្ញា ភស្តុតាងទាំងនោះទៀតឬ?ពិតប្រាកដណាស់ នៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះទៅឲ្យពួកគេនោះ គឺជាក្តីមេត្តា ករុណា និងជាដំបូន្មា នសម្រាប់ក្រុមដែល មានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីអ្វីដែលមាននៅក្នុងវា។ ជាការពិតណាស់ អ្វីដែលយើងបានបញ្ចុះទៅឲ្យពួកគេនោះ គឺល្អជាងអ្វី ដែលពួកគេស្នើសុំទៅទៀត បើប្រៀបធៀបជាមួយនឹងអ្វីដែលគេបានបញ្ចុះទៅលើបណ្តា អ្នកនាំសារជំនាន់មុនៗនោះ។

قُلْ كَفَىٰ بِٱللَّهِ بَيْنِى وَبَيْنَكُمْ شَهِيدًۭا ۖ يَعْلَمُ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَٱلَّذِينَ ءَامَنُوا۟ بِٱلْبَـٰطِلِ وَكَفَرُوا۟ بِٱللَّهِ أُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ ﴿٥٢﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាម្ចាស់ជាសាក្សីទៅលើសច្ចភាពរបស់ខ្ញុំចំពោះអ្វីដែលខ្ញុំបាននាំមក និងទៅ លើការបដិសេធរបស់ពួកអ្នកចំពោះវានោះ។ ទ្រង់ដឹងបំផុតនូវអ្វីដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ គ្មានអ្វីមួយដែលនៅលើមេឃ និង នៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។ រីឯពួកដែលមានជំនឿលើប្រការមិនត្រឹមត្រូវនៃរាល់អ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ ហើយបានប្រឆាំង នឹងអល់ឡោះជាម្ចាស់ដែលសក្តិសមត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ ដោយសារតែពួកគេបានប្តូរយកភាព គ្មា នជំនឿនឹងការមានជំនឿ។ م

وَيَسْتَعْجِلُونَكَ بِٱلْعَذَابِ ۚ وَلَوْلَآ أَجَلٌۭ مُّسَمًّۭى لَّجَآءَهُمُ ٱلْعَذَابُ وَلَيَأْتِيَنَّهُم بَغْتَةًۭ وَهُمْ لَا يَشْعُرُونَ ﴿٥٣﴾

ពួកមុស្ហរីគីនបានសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ផ្តល់នូវទណ្ឌ កម្មដែលអ្នកបានព្រមានពួកគេនោះឲ្យវាកើតឡើងភ្លា មៗ(ចំពោះពួកគេ)។ ហើយ ប្រសិនបើអល់ឡោះមិនបានកំណត់រួច(ពីមុនមក)នូវពេលវេលាសម្រាប់ដាក់ទណ្ឌកម្មពួកគេ ដែលវាមិនអាចកើតឡើងមុន(ពេលកំណត់) ហើយក៏មិនអាចពន្យារ ពេលបានទេនោះ ប្រាកដជាទណ្ឌ កម្មដែលពួកគេទាមទារនោះនឹងមកដល់ពួកគេ ហើយទណ្ឌ កម្មនោះច្បាស់ជានឹងធ្លា ក់ទៅលើពួកគេភ្លា មៗជាមិនខានដោយពួកគេ មិនបានត្រៀមខ្លួនទុកជាមុនឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَسْتَعْجِلُونَكَ بِٱلْعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةٌۢ بِٱلْكَـٰفِرِينَ ﴿٥٤﴾

ពួកគេបានសុំឲ្យអ្នកផ្តល់នូវទណ្ឌ កម្មដែលអ្នកបានព្រមានពួកគេនោះឲ្យកើតឡើងភ្លា មៗ(ចំពោះពួកគេ)។ហើយពិតប្រាកដណាស់ នរកជើហាន់ណាំដែលអល់ឡោះ បានសន្យាសម្រាប់ពួកប្រឆាំងនោះ ប្រាកដជានឹងគ្របដណ្ត ប់លើពួកគេ ដោយពួកគេមិនអាចគេចចេញពីទណ្ឌ កម្មនោះបានឡើយ។

يَوْمَ يَغْشَىٰهُمُ ٱلْعَذَابُ مِن فَوْقِهِمْ وَمِن تَحْتِ أَرْجُلِهِمْ وَيَقُولُ ذُوقُوا۟ مَا كُنتُمْ تَعْمَلُونَ ﴿٥٥﴾

នៅថ្ងៃដែលទណ្ឌ កម្មគ្របដណ្ត ប់ពីខាងលើពួកគេ និងជាកម្រាលសម្រាប់ពួកគេនៅពីក្រោមជើងពួកគេ ហើយអល់ឡោះបានមានបន្ទូលដោយស្តីបន្ទោ សទៅកាន់ ពួកគេថាៈ ចូរពួកអ្នកភ្លក្សចុះនូវផលតបស្នងចំពោះអំពើស្ហ៊ីរិក(ពហុទេពនិយម) និងអំពើល្មើសដែលពួកអ្នកបានសាង។

يَـٰعِبَادِىَ ٱلَّذِينَ ءَامَنُوٓا۟ إِنَّ أَرْضِى وَٰسِعَةٌۭ فَإِيَّـٰىَ فَٱعْبُدُونِ ﴿٥٦﴾

ឱបណ្តា ខ្ញុំបម្រើរបស់យើងដែលមានជំនឿចំពោះយើងទាំងឡាយ! ចូរពួកអ្នកភៀសខ្លួនចេញពីទឹកដីដែលពួកអ្នកមិនអាចធ្វើការគោរពសក្ការៈមកចំពោះយើងបាន ចុះ។ ពិតប្រាកដណាស់ ផែនដីរបស់យើងធំទូលាយណាស់។ ដូច្នេះ ចូរពួកអ្នកគោរពសក្កា រៈមកចំពោះយើងតែមួយគត់ ហើយចូរពួកអ្នកកុំធ្វើស្ហ៊ីរិកចំពោះយើងនូវអ្វី មួយឲ្យសោះ។

كُلُّ نَفْسٍۢ ذَآئِقَةُ ٱلْمَوْتِ ۖ ثُمَّ إِلَيْنَا تُرْجَعُونَ ﴿٥٧﴾

ហើយចូរកុំឲ្យការខ្លា ចសេចក្តីស្លាប់នោះរារាំងពួកអ្នកមិនឲ្យភៀសខ្លួនឲ្យសោះ ព្រោះថា រាល់ជីវិតទាំងអស់ នឹងត្រូវភ្លក្សរសជាតិនៃសេចក្តីស្លាប់។ បន្ទា ប់មក ពួកអ្នក នឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។

وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَنُبَوِّئَنَّهُم مِّنَ ٱلْجَنَّةِ غُرَفًۭا تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ نِعْمَ أَجْرُ ٱلْعَـٰمِلِينَ ﴿٥٨﴾

ហើយបណ្តា អ្នកដែលមានជំនឿនឹងអល់ឡោះ និងបានសាងនូវទង្វើកុសលដែលបញ្ជិតរូបគេទៅកាន់ទ្រង់នោះ យើងនឹងរៀបចំឲ្យពួកគេនូវវិមានដ៏ស្កឹមស្កៃនៅក្នុង ឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដោយពួកគេនឹងមិនទទួលនូវការវិនាសឡើយនៅក្នុងឋានសួគ៌នោះ។ ការតបស្នងចំពោះបណ្តា អ្នកដែលគោរពប្រតិបត្តិអល់ឡោះនោះ គឺឧត្តុង្គឧត្តមបំផុត។

ٱلَّذِينَ صَبَرُوا۟ وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٥٩﴾

ពួកគេ គឺជាអ្នកដែលអត់ធ្មត់លើគោរពប្រតិបត្តិចំពោះទ្រង់ និងអត់ធ្មត់មិនប្រព្រឹត្តអំពើល្មើសចំពោះទ្រង់ ហើយពួកគេប្រគល់ការទុកចិត្តទៅលើម្ចាស់របស់ពួកគេ តែមួយគត់ចំពោះរាល់កិច្ចការទាំងឡាយរបស់ពួកគេ។

وَكَأَيِّن مِّن دَآبَّةٍۢ لَّا تَحْمِلُ رِزْقَهَا ٱللَّهُ يَرْزُقُهَا وَإِيَّاكُمْ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٦٠﴾

រាល់សត្វធាតុទាំងអស់(ទោះបីជាវាមានចំនួនច្រើនយ៉ា ងណា)ដែលពួកវាគ្មានសមត្ថភាពប្រមូលលាភសក្ការៈរបស់ពួកគេ និងមិនអាចរែកពន់វាបាន ប៉ុន្តែអល់ឡោះ ជាម្ចា ស់ទ្រង់ជាអ្នកដែលផ្គត់ផ្គង់លាភសក្កា រៈដល់ពួកវា និងដល់ពួកអ្នក។ដូច្នេះ ពួកអ្នកគ្មា នលេសអ្វីក្នុងការមិនភៀសខ្លួនដោយសារតែភ័យខ្លា ចភាពអត់ឃ្លាននោះ ឡើយ។ ហើយទ្រង់មហាឮនូវពាក្យសំដីរបស់ពួកអ្នក មហាដឹងបំផុតអំពីការនៀត(ការប៉ង)របស់ពួកអ្នក និងទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយនៃរឿងទាំងនេះអាច លាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើទាំងនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَئِن سَأَلْتَهُم مَّنْ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ لَيَقُولُنَّ ٱللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ ﴿٦١﴾

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមូស្ហរីគីនទាំងនោះថាៈ តើអ្នកណាជាអ្នកដែលបង្កើតមេឃជាច្រើនជាន់? តើនរណាជាអ្នកបង្កើត ផែនដី? ហើយតើនរណាជាអ្នកធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទមានចលនា ហើយវាទាំងពីរបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់នោះ? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកបង្កើតពួកវាទាំងអស់នោះ។ ដូច្នេះ ចុះហេតុអ្វីបានជាពួកគេត្រូវបានបង្វែរចេញពីការមានជំនឿចំពោះអល់ឡោះតែមួយ ហើយពួកគេនាំគ្នា គោរព សក្កា រៈទៅកាន់ព្រះនានាផ្សេងពីទ្រង់ ដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នា ក់អ្វីសោះនោះទៅវិញ?

ٱللَّهُ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ مِنْ عِبَادِهِۦ وَيَقْدِرُ لَهُۥٓ ۚ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌۭ ﴿٦٢﴾

អល់ឡោះទ្រង់បើកទូលាយនូវលាភសក្កា រៈ(របស់ទ្រង់)ទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ត្បិតត្បៀតលាភសក្កា រៈនោះ ចំពោះជនណាដែលទ្រង់មានចេតនា ដោយមានបុព្វហេតុរបស់វាដែលមានតែទ្រង់ប៉ុណ្ណោះដែលដឹង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងបំផុតចំពោះអ្វីៗ ទាំងអស់ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ គ្មា នការចាត់ចែងណាដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់នោះអាចលាក់បាំងពីទ្រង់ បានឡើយ។

وَلَئِن سَأَلْتَهُم مَّن نَّزَّلَ مِنَ ٱلسَّمَآءِ مَآءًۭ فَأَحْيَا بِهِ ٱلْأَرْضَ مِنۢ بَعْدِ مَوْتِهَا لَيَقُولُنَّ ٱللَّهُ ۚ قُلِ ٱلْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْقِلُونَ ﴿٦٣﴾

لا يعقلون ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សួរទៅកាន់ពួកមុស្ហរីគីនថាៈ តើនរណាជាអ្នកបញ្ចុះទឹកភ្លៀងពីលើមេឃ និងបានឲ្យដីនោះដុះចេញនូវរុក្ខជាតិតាមរយៈ ទឹកនោះ ក្រោយពីវាបានស្ងួតហួតហែងហើយនោះ? ពួកគេប្រាកដជាឆ្លើយថាៈ គឺអល់ឡោះជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយបានបណ្តុះរុក្ខជាតិ នៅលើផែនដីតាមរយៈទឹកភ្លៀងនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានធ្វើឲ្យ ភស្តុតាងលេចធ្លោឡើងលើពួកអ្នក។ ផ្ទុយទៅវិញ ជាក់ស្តែង ភាគច្រើននៃពួកគេមិនគិតពិចារណានោះឡើយ ព្រោះថា ប្រសិនបើពួកគេចេះគិតពិតចារណាមែន នោះ ប្រាកដជាពួកគេមិនយករូបបដិមាទាំងឡាយដែលមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់អ្វីបានសោះនោះ មកគោរពសក្ការៈរួមជាមួយ នឹងអល់ឡោះជាម្ចា ស់នោះឡើយ។

وَمَا هَـٰذِهِ ٱلْحَيَوٰةُ ٱلدُّنْيَآ إِلَّا لَهْوٌۭ وَلَعِبٌۭ ۚ وَإِنَّ ٱلدَّارَ ٱلْـَٔاخِرَةَ لَهِىَ ٱلْحَيَوَانُ ۚ لَوْ كَانُوا۟ يَعْلَمُونَ ﴿٦٤﴾

ហើយឆាកជីវិតរស់នៅក្នុងលោកិយនេះ(នូវអ្វីដែលមាននៅក្នុងវានៃការត្រេកត្រអាល និងការសប្បាយរីករាយ) គឺគ្មានអ្វីក្រៅពីការលេងសើចឥតប្រយោជន៍នោះ ឡើយសម្រាប់ដួងចិត្តអ្នកដែលផ្តោតទៅលើវានោះ ដែលមិនយូរប៉ុន្មាន វានឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័ស។ ប៉ុន្តែថ្ងៃបរលោកទៅវិញទេ ទើបជាជីវិតរស់នៅដ៏ពិត ប្រាកដ ព្រោះវាជាការរស់នៅដែលអមតៈ។ ប្រសិនបើពួកគេដឹងដូចនេះ ប្រាកដជាពួកគេមិនឲ្យតម្លៃដល់អ្វីដែលនឹងបាត់បង់(លោកិយ) ជាងអ្វីដែលនៅគង់វង្សជា អមតៈ(បរលោក)នោះឡើយ។

فَإِذَا رَكِبُوا۟ فِى ٱلْفُلْكِ دَعَوُا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمْ إِلَى ٱلْبَرِّ إِذَا هُمْ يُشْرِكُونَ ﴿٦٥﴾

ហើយនៅពេលដែលពួកមុស្ហរីគីនបានជិះលើសំពៅលើផ្ទៃសមុទ្រ ពួកគេបានបួងសួងសុំពីអល់ឡោះជាម្ចា ស់តែមួយគត់ប្រកបដោយភាពស្មោះសចំពោះទ្រង់ដើម្បី ឲ្យទ្រង់សង្រ្គោះពួកគេពីការលិចលង់។ តែនៅពេលដែលអល់ឡោះបានសង្គ្រោះពួកគេឲ្យរួចផុតពីការលិចលង់នោះ ពួកគេបែរជាត្រឡប់មកធ្វើស្ហ៊ីរិក(នឹងទ្រង់) ដោយពួកគេបួងសួងសុំពីព្រះទាំងឡាយរបស់ពួកគេរួមជាមួយអល់ឡោះទៅវិញ។

لِيَكْفُرُوا۟ بِمَآ ءَاتَيْنَـٰهُمْ وَلِيَتَمَتَّعُوا۟ ۖ فَسَوْفَ يَعْلَمُونَ ﴿٦٦﴾

ពួកគេបានវិលត្រឡប់មកធ្វើស្ហ៊ីរិកវិញដើម្បីពួកគេប្រឆាំងនឹងឧបការគុណដែលយើងបានប្រទានដល់ពួកគេ និងដើម្បីពួកគេសោយសុខជាមួយនឹងភាពស្រស់ ស្អាតនៃការរស់នៅក្នុងលោកិយដែលគេបានប្រទានឲ្យពួកគេ។ ដូច្នេះ ពួកគេគង់តែនឹងដឹងពីលទ្ធផលចុងក្រោយដ៏អាក្រក់របស់ពួកគេនៅពេលដែលពួកគេបាន ស្លា ប់ជាមិនខាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَوَلَمْ يَرَوْا۟ أَنَّا جَعَلْنَا حَرَمًا ءَامِنًۭا وَيُتَخَطَّفُ ٱلنَّاسُ مِنْ حَوْلِهِمْ ۚ أَفَبِٱلْبَـٰطِلِ يُؤْمِنُونَ وَبِنِعْمَةِ ٱللَّهِ يَكْفُرُونَ ﴿٦٧﴾

តើពួកដែលប្រឆាំងនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ ខណៈដែលអល់ឡោះបានសង្គ្រោះពួកគេឲ្យរួចផុតអំពីការលិចលង់នោះ មិន បានឃើញនូវឧបការគុណមួយផ្សេងទៀត(របស់អល់ឡោះ)ទេឬ នោះគឺ ពិតប្រាកដណាស់ យើងបានបង្កើតឲ្យពួកគេនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ា ក្កះ) ដែលនៅក្នុងនោះ ពួកគេទទួលបាននូវសុវត្ថិភាពចំពោះអាយុជីវិតរបស់ពួកគេនិងទ្រព្យសម្បត្តិរបស់ពួកគេនោះ ខណៈដែលអ្នកផ្សេងក្រៅពីពួកគេកំពុងត្រូវបានគេវាយឆ្មក់ ដោយ ពួកគេត្រូវបានគេសម្លា ប់ និងចាប់ជាឈ្លើយសឹក ព្រមទាំងចាប់យកស្រ្តី និងប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេទៀតនោះ? តើជាមួយព្រះក្លែងក្លា យរបស់ពួកគេទាំង នោះ ពួកគេនាំគ្នាមានជំនឿ តែជាមួយឧបការគុណអល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ ពួកគេបែរជាប្រឆាំង ដោយពួកគេមិនដឹងគុណចំពោះអល់ឡោះទៅវិញ នោះឬ?

وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ كَذَّبَ بِٱلْحَقِّ لَمَّا جَآءَهُۥٓ ۚ أَلَيْسَ فِى جَهَنَّمَ مَثْوًۭى لِّلْكَـٰفِرِينَ ﴿٦٨﴾

គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបង្កើតការភូតកុហកទៅលើអល់ឡោះ ដោយចោទថាទ្រង់មានដៃគូ ឬក៏បដិសេធនឹងការពិតដែលអ្នកនាំសាររបស់ទ្រង់ បាននាំមកនោះឡើយ។ គ្មា នការសង្ស័យឡើយ ជាការពិតណាស់ នរកជើហាន់ណាំគឺជាកន្លែងស្នា ក់នៅសម្រាប់ពួកដែលប្រឆាំង និងក្រុមរបស់ពួកគេ។

وَٱلَّذِينَ جَـٰهَدُوا۟ فِينَا لَنَهْدِيَنَّهُمْ سُبُلَنَا ۚ وَإِنَّ ٱللَّهَ لَمَعَ ٱلْمُحْسِنِينَ ﴿٦٩﴾

រីឯបណ្តា ដែលបានតស៊ូដោយខ្លួនប្រាណរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តរបស់យើងនោះ យើងពិតជានឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ស្ថិតនៅជាមួយបណ្តា អ្នកដែលធ្វើល្អតាមរយៈការជួយគាំពារ និងផ្តល់ការចង្អុលបង្ហា ញ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Ankaboot — العنكبوت

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា