الٓمٓ ﴿١﴾
អាលីហ្វ ឡាម មីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះអាល់ហ្ពា ក៏រ៉ោះ)។
ទំព័រដើម›ការពន្យល់›Ar-Room (30)
ម៉ាកកះ · 60 វាក្យខណ្ឌ
الٓمٓ ﴿١﴾
អាលីហ្វ ឡាម មីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះអាល់ហ្ពា ក៏រ៉ោះ)។
غُلِبَتِ ٱلرُّومُ ﴿٢﴾
ពួកហ្វា រីស៊ី បានយកជ័យជម្នះទៅលើពួករ៉ូម។
فِىٓ أَدْنَى ٱلْأَرْضِ وَهُم مِّنۢ بَعْدِ غَلَبِهِمْ سَيَغْلِبُونَ ﴿٣﴾
នៅក្នុងទឹកដីស្ហា មដែលជិតបំផុតទៅនឹងទឹកដីហ្វា រីស៊ី។ ហើយក្រោយពីពួកហ្វា រីស៊ីបានយកជ័យជម្នះទៅលើពួករ៉ូមរួចមក ពួករ៉ូមនឹងយកជ័យជម្នះលើពួកគេវិញនៅ ថ្ងៃណាមួយមិនខានឡើយ។
فِى بِضْعِ سِنِينَ ۗ لِلَّهِ ٱلْأَمْرُ مِن قَبْلُ وَمِنۢ بَعْدُ ۚ وَيَوْمَئِذٍۢ يَفْرَحُ ٱلْمُؤْمِنُونَ ﴿٤﴾
ក្នុងអំឡុងពេលមិនតិចជាងបីឆ្នាំនោះឡើយ ហើយក៏មិនលើសពីដប់ឆ្នាំនោះដែរ។ កិច្ចការទាំងអស់ ទាំងមុនពេលទទួលជ័យជម្នះលើពួករ៉ូម និងទាំងក្រោយពេល ទទួលបានជ័យជម្នះលើពួករ៉ូមនោះ គឺស្ថិតលើអល់ឡោះជាម្ចា ស់ទាំងអស់។ ហើយនៅថ្ងៃដែលពួករ៉ូមទទួលជ័យជម្នះលើពួកហ្វារីស៊ីវិញនោះ គឺជាថ្ងៃដែលបណ្តា អ្នក មានជំនឿសប្បាយរីករាយ។
بِنَصْرِ ٱللَّهِ ۚ يَنصُرُ مَن يَشَآءُ ۖ وَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿٥﴾
ពួកគេសប្បាយរីករាយដោយសារអល់ឡោះជាម្ចាស់ទ្រង់បានជួយពួកដល់រ៉ូម(ឲ្យមានជ័យជម្នះ) ពីព្រោះពួកគេ គឺជាពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)។ អល់ឡោះនឹងជួយឲ្យទទួលបានជោគជ័យចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ ហើយ ទ្រង់មហាអាណិ តស្រឡាញ់ចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
وَعْدَ ٱللَّهِ ۖ لَا يُخْلِفُ ٱللَّهُ وَعْدَهُۥ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٦﴾
ការជួយ(ឲ្យទទួលបានជ័យជម្នះ)នេះ គឺជាការសន្យាមកពីអល់ឡោះជាម្ចាស់ ហើយដោយសារទទួលបានជោគជ័យនេះ បណ្តាអ្នកមានជំនឿកាន់តែបន្ថែមនូវ ការជឿជាក់ចំពោះការសន្យារបស់អល់ឡោះជាម្ចា ស់ដែលថានឹងជួយ(ដល់ពួកគេ)ថែមទៀត។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនយល់អំពីរឿងនេះឡើយ ព្រោះតែ ការប្រឆាំងរបស់ពួកគេ។
يَعْلَمُونَ ظَـٰهِرًۭا مِّنَ ٱلْحَيَوٰةِ ٱلدُّنْيَا وَهُمْ عَنِ ٱلْـَٔاخِرَةِ هُمْ غَـٰفِلُونَ ﴿٧﴾
ពួកគេមិនដឹងអំពីជំនឿ និងក្បួនច្បាប់ឥស្លាមនោះទេ។ តាមពិត ពួកគេដឹងត្រឹមតែរឿងជាក់ស្តែងនៃការរស់នៅក្នុងលោកិយដែលទាក់ទងទៅនឹងការរកស៊ី និង កសាងការហេដ្ឋាររចនាសម្ព័ន្ធនៃលោកិយប៉ុណ្ណោះ តែចំពោះថ្ងៃបរលោកដែលជាទីកន្លែងរស់នៅដ៏ពិតប្រាកដវិញ ពួកគេបែរជាងាកចេញ មិនខ្វាយខ្វល់អំពីវា ទៅវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ م
أَوَلَمْ يَتَفَكَّرُوا۟ فِىٓ أَنفُسِهِم ۗ مَّا خَلَقَ ٱللَّهُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَآ إِلَّا بِٱلْحَقِّ وَأَجَلٍۢ مُّسَمًّۭى ۗ وَإِنَّ كَثِيرًۭا مِّنَ ٱلنَّاسِ بِلِقَآئِ رَبِّهِمْ لَكَـٰفِرُونَ ﴿٨﴾
តើពួកមុស្ហរីគីនដែលបដិសេធទាំងនោះមិនបានគិតពិចារណាទេឬចំពោះខ្លួនរបស់ពួកគេផ្ទាល់ ថាតើអល់ឡោះទ្រង់បានបង្កើតវា និងផ្តល់រូបរាងដល់វាយ៉ាងដូច ម្តេច? អល់ឡោះទ្រង់មិនបានបានបង្កើតមេឃជាច្រើននិងផែនដីនោះឡើយ លើកលែងតែដោយសេចក្តីពិត ដោយទ្រង់មិនបង្កើតវាទាំងពីរជាការលេងសើច(ទ ទេៗ)នោះឡើយ។ ហើយទ្រង់បានកំណត់នូវអាយុកាលយ៉ា ងជាក់លាក់សម្រាប់វាទាំងពីរ(មេឃនិងផែនដី) ដើម្បីឲ្យវាទាំងពីរឋិតនៅក្នុងលោកិយនេះ។ ប៉ុន្តែ មនុស្ស លោកភាគច្រើនបានបដិសេធចំពោះការជួបនឹងម្ចា ស់របស់ពួកគេនៅថ្ងៃបរលោក។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមនូវអំពើល្អដែលម្ចា ស់របស់ពួកគេពេញ ចិត្តសម្រាប់ថ្ងៃពង្រស់ឡើងវិញនោះទេ។
أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ ۚ كَانُوٓا۟ أَشَدَّ مِنْهُمْ قُوَّةًۭ وَأَثَارُوا۟ ٱلْأَرْضَ وَعَمَرُوهَآ أَكْثَرَ مِمَّا عَمَرُوهَا وَجَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ ۖ فَمَا كَانَ ٱللَّهُ لِيَظْلِمَهُمْ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ ﴿٩﴾
តើពួកទាំងនោះ(ពួកអារ៉ាប់ម៉ា ក្កះ)មិនបានធ្វើដំណើ រលើផែនដីដើម្បីពិនិត្យពិចារណាមើលទេថា តើលទ្ធផលចុងក្រោយនៃប្រជាជាតិជំនាន់មុនពួកគេដែលបដិសេធ នោះយ៉ា ងដូចម្តេច? ប្រជាជាតិទាំងនេះ គឺជាប្រជាជាតិដែលខ្លាំងក្លាជាងពួកគេទៅទៀត ហើយពួកគេបានជីកកកាយដាំដុះលើផ្ទែដី និងធ្វើការសាងសង់(សំណង់ ផ្សេងៗ)ច្រើនជាងអ្វីដែលពួកទាំងនោះបានសាងសង់ទៅទៀត។ ហើយបណ្តា ពួកអ្នកនាំសារទាំងឡាយបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន ដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ប៉ុន្តែពួកគេបានបដិសេធ(មិនព្រមជឿឡើយ)។ ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់មិនបានបំពានលើ ពួកគេនោះទេនៅពេលដែលទ្រង់បានបំផ្លាញពួកគេនោះ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយការបណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅ នៃភាព អន្តរាយ ព្រោះតែការប្រឆាំងរបស់ពួកគេ។
ثُمَّ كَانَ عَـٰقِبَةَ ٱلَّذِينَ أَسَـٰٓـُٔوا۟ ٱلسُّوٓأَىٰٓ أَن كَذَّبُوا۟ بِـَٔايَـٰتِ ٱللَّهِ وَكَانُوا۟ بِهَا يَسْتَهْزِءُونَ ﴿١٠﴾
បន្ទាប់មក លទ្ធផលចុងក្រោយនៃពួកដែលសាងទង្វើអាក្រក់ដោយធ្វើស្ហ៊ីរិកនឹងអល់ឡោះ និងប្រព្រឹត្តអំពើល្មើសនោះ នឹងត្រូវទទួលលទ្ធផលដ៏អាក្រក់ជាទីបំផុត ពីព្រោះពួកគេបដិសេធនឹងភស្តុតាងទាំងឡាយរបស់អល់ឡោះ ហើយពួកគេចំអក និងលេងសើចនឹងបណ្តា ភស្តុតាងទាំងនោះ។
ٱللَّهُ يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ ثُمَّ إِلَيْهِ تُرْجَعُونَ ﴿١١﴾
អល់ឡោះជាម្ចា ស់ទ្រង់បានចាប់ផ្តើមបង្កើតម៉ា ខ្លូកដោយគ្មា នគំរូពីមុនមកសោះឡើយ។ បន្ទា ប់មក ទ្រង់បានបំផ្លា ញវា។ បន្ទា ប់មកទៀត ទ្រង់បានបង្កើតវាឡើងវិញ។ រួចមកនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់ ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
وَيَوْمَ تَقُومُ ٱلسَّاعَةُ يُبْلِسُ ٱلْمُجْرِمُونَ ﴿١٢﴾
ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់នោះ ពួកដែលប្រព្រឹត្តបាបកម្មនឹងអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ ហើយក្តីសង្ឃឹមរបស់ពួកគេត្រូវ បានកាត់ផ្តា ច់នៅថ្ងៃនោះត្បិតថាអំណះអំណាងរបស់ពួកគេលើការប្រឆាំងនឹងអល់ឡោះនោះត្រូវបានកាត់ផ្តា ច់។
وَلَمْ يَكُن لَّهُم مِّن شُرَكَآئِهِمْ شُفَعَـٰٓؤُا۟ وَكَانُوا۟ بِشُرَكَآئِهِمْ كَـٰفِرِينَ ﴿١٣﴾
ហើយព្រះនានារបស់ពួកគេ(ដែលពួកគេធ្លា ប់បានគោរពសក្កា រៈចំពោះវានៅក្នុងលោកិយ)នោះ មិនអាចជួយអន្តរាគមន៍ដើម្បីសង្គ្រោះពួកគេពីទណ្ឌ កម្មនោះឡើយ ហើយ(នៅថ្ងៃនោះ)ពួកគេ គឺជាអ្នកដែលប្រឆាំងនឹងព្រះនានារបស់ពួកគេ(ដែលពួកគេធ្លាប់គោរពសក្ការៈ) ដោយសារព្រះទាំងនោះបានបោះបង់ចោលពួកគេ នៅពេលដែលពួកគេត្រូវការព្រះទាំងនោះ(ឲ្យជួយ)ព្រោះពួកគេទាំងអស់គ្នា គឺស្ថិតក្នុងភាពវិនាសអន្តរាយដូចគ្នា ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَيَوْمَ تَقُومُ ٱلسَّاعَةُ يَوْمَئِذٍۢ يَتَفَرَّقُونَ ﴿١٤﴾
ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់ នៅក្នុងថ្ងៃនោះ មនុស្សលោកត្រូវបានបែកខ្ញែកគ្នាក្នុងការទទួលបានការតបស្នងអាស្រ័យទៅតាមទង្វើរបស់ពួកគេ ដែលពួកគេធ្លាប់បានសាងកាលនៅលើលោកិយ គឺរវាងអ្នកដែលត្រូវបានគេលើក(តម្កើង)ទៅកាន់ឋានៈដ៏ខ្ពង់ខ្ពស់ និងរវាងអ្នកដែលត្រូវបានគេទម្លាក់ទៅកាន់ កន្លែងដែលទាបថោកជាងគេបំផុត។
فَأَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فَهُمْ فِى رَوْضَةٍۢ يُحْبَرُونَ ﴿١٥﴾
រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលដែលអល់ឡោះជាម្ចាស់ពេញចិត្តនោះ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ប្រកបដោយភាព សប្បាយរីករាយជាមួយនឹងឧបការគុណដ៏អមតៈដែលពួកគេទទួលបានដោយគ្មា នទីបញ្ចប់។
وَأَمَّا ٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَـٰتِنَا وَلِقَآئِ ٱلْـَٔاخِرَةِ فَأُو۟لَـٰٓئِكَ فِى ٱلْعَذَابِ مُحْضَرُونَ ﴿١٦﴾
រីឯពួកដែលប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើង ព្រមទាំងបដិសេធ(គ្មាន ជំនឿ)នឹងការពង្រស់ឡើងវិញ ហើយនិងការជំនុំជម្រះ(នៅថ្ងៃបរលោក)នោះ ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម ដោយពួកគេស្ថិត នៅក្នុងទណ្ឌ កម្មនោះជានិច្ចនិរន្តរ៍។
فَسُبْحَـٰنَ ٱللَّهِ حِينَ تُمْسُونَ وَحِينَ تُصْبِحُونَ ﴿١٧﴾
ដូច្នេះ ចូរពួកអ្នកលើកតម្កើងអល់ឡោះជាម្ចាស់នៅពេលល្ងាច គឺក្នុងពេលសឡាតម៉ាហ្គ្រិប និងក្នុងពេលសឡាតអ៊ីស្ហា ហើយចូរពួកអ្នកលើកតម្កើងទ្រង់នៅពេល ព្រឹកព្រលឹម នោះគឺពេលសឡាតហ្វា ជើរ។ ي
وَلَهُ ٱلْحَمْدُ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَعَشِيًّۭا وَحِينَ تُظْهِرُونَ ﴿١٨﴾
ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់តែមួយគត់ ដោយនៅលើមេឃ គឺមានពពួកម៉ាឡាអ៊ីកាត់កោតសរសើរទ្រង់ ហើយនៅលើផែនដី គឺមានម៉ាខ្លូក ទាំងឡាយរបស់ទ្រង់កោតសរសើរទៅចំពោះទ្រង់។ ហើយចូរពួកអ្នកលើកតម្កើងអល់ឡោះនៅពេលរសៀល គឺពេលសឡាតអាសើរ ហើយចូរពួកអ្នកលើកតម្កើង ទ្រង់ផងដែរនៅពេលថ្ងៃត្រង់។
يُخْرِجُ ٱلْحَىَّ مِنَ ٱلْمَيِّتِ وَيُخْرِجُ ٱلْمَيِّتَ مِنَ ٱلْحَىِّ وَيُحْىِ ٱلْأَرْضَ بَعْدَ مَوْتِهَا ۚ وَكَذَٰلِكَ تُخْرَجُونَ ﴿١٩﴾
ទ្រង់បញ្ចេញការរស់អំពីការស្លាប់ ដូចជាទ្រង់បានបញ្ចេញមនុស្សអំពីទឹកកាម និងបញ្ចេញកូនសត្វចេញពីស៊ុត ហើយទ្រង់បញ្ចេញការស្លាប់អំពីការរស់ ដូចជាទ្រង់ បញ្ចេញទឹកកាមអំពីមនុស្ស ហើយបញ្ចេញស៊ុតអំពីមេមាន់។ ហើយទ្រង់ធ្វើឲ្យដីរស់(មានជីជាតិ)ឡើងវិញតាមរយៈការបញ្ចុះទឹកភ្លៀង និងធ្វើឲ្យរុក្ខជាតិដុះឡើងវិញ ក្រោយពីដីនោះបានស្ងួតហួតហែង។ ហើយដូចដែលអល់ឡោះបានឲ្យដីរស់ឡើងវិញដោយធ្វើឲ្យរុក្ខជាតិដុះឡើងវិញដូច្នោះដែរ ទ្រង់នឹងបញ្ចេញពួកអ្នកអំពីផ្នូររបស់ ពួកអ្នកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
وَمِنْ ءَايَـٰتِهِۦٓ أَنْ خَلَقَكُم مِّن تُرَابٍۢ ثُمَّ إِذَآ أَنتُم بَشَرٌۭ تَنتَشِرُونَ ﴿٢٠﴾
ក្នុងចំណោមសញ្ញា ភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជា ក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់នោះ គឺទ្រង់បានបង្កើតពួកអ្នក(ឱ បណ្តាមនុស្សលោក)អំពីដី ខណៈដែលទ្រង់បានបង្កើតបិតារបស់ពួកអ្នក(ព្យាការីអាហ្ទាំ)អំពីដីឥដ្ឋ។ បន្ទាប់មក ពួកអ្នកក៏បានក្លាយជាមនុស្សដែលមានចំនួន កាន់តែកើនឡើងតាមរយៈការបន្តពូជ ហើយពួកអ្នកក៏បានពង្រាយគ្នា រស់នៅពាសពេញផែនដី។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمِنْ ءَايَـٰتِهِۦٓ أَنْ خَلَقَ لَكُم مِّنْ أَنفُسِكُمْ أَزْوَٰجًۭا لِّتَسْكُنُوٓا۟ إِلَيْهَا وَجَعَلَ بَيْنَكُم مَّوَدَّةًۭ وَرَحْمَةً ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَتَفَكَّرُونَ ﴿٢١﴾
لقوم يتفك رون ហើយក្នុងចំណោមសញ្ញា ភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជា ក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ដែរនោះ គឺទ្រង់បានបង្កើតឲ្យ ពួកអ្នក(ឱបុរសទាំងឡាយ)នូវភរិយាចេញពីខ្លួនរបស់ពួកអ្នក ដើម្បីឲ្យពួកអ្នកមានភាពស្ងប់ចិត្តជាមួយពួកនាងដើម្បីពួកអ្នករស់នៅជាមួយគ្នា ដោយភាពកក់ក្ដៅ ។ ហើយទ្រង់បានបង្កើតឲ្យមាននូវក្តីស្រលាញ់ និងមនោសញ្ចេតនារវាងពួកអ្នក និងភរិយារបស់ពួកអ្នក។ ពិតប្រាកដណាស់ ចំពោះរឿងដែលបានលើកឡើងខាងលើ នេះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះពិចារណា ពីព្រោះពួកគេគឺជាអ្នកដែលទាញញយកផលប្រយោជន៍អំពីការប្រើប្រាស់សតិប្រាជ្ញារបស់ ពួកគេ។
وَمِنْ ءَايَـٰتِهِۦ خَلْقُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَٱخْتِلَـٰفُ أَلْسِنَتِكُمْ وَأَلْوَٰنِكُمْ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّلْعَـٰلِمِينَ ﴿٢٢﴾
ហើយក្នុងចំណោមសញ្ញា ភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជា ក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ផងដែរនោះ គឺការបង្កើត មេឃជាច្រើនជាន់ និងការបង្កើតផែនដី។ ហើយក្នុងនោះដែរ ទ្រង់បានបង្កើតឲ្យមានភាសាខុសៗគ្នា និងមានពណ៌សម្បុរខុសៗគ្នា។ ពិតប្រាកដណាស់ ក្នុងរឿង ដែលបានលើកឡើងខាងលើនោះ គឺជាភស្តុតាងសម្រាប់អ្នកដែលមានចំណេះដឹង និងមានការវិភាគ។
وَمِنْ ءَايَـٰتِهِۦ مَنَامُكُم بِٱلَّيْلِ وَٱلنَّهَارِ وَٱبْتِغَآؤُكُم مِّن فَضْلِهِۦٓ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَسْمَعُونَ ﴿٢٣﴾
ហើយក្នុងចំណោមសញ្ញា ភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជា ក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ដែរនោះ គឺការគេងរបស់ពួក អ្នកនៅពេលយប់ និងការគេងរបស់ពួកអ្នកនៅពេលថ្ងៃ ដើម្បីពួកអ្នកបានសម្រាកពីការហត់នឿយពីការងាររបស់ពួកអ្នក។ ហើយក្នុងចំណោមភស្តុតាងរបស់ទ្រង់ ដែរនោះ គឺទ្រង់បានបង្កើតពេលថ្ងៃសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកពង្រាយគ្នា ស្វែងរកលាភសក្កា រៈពីម្ចា ស់របស់ពួកអ្នក។ពិតប្រាកដណាស់ នៅក្នុងរឿងដែលបាន រៀបរាប់ខាងលើនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលស្តា ប់ឮ ដែលស្តា ប់ដោយការពិចារណានិងទទួលយក។
وَمِنْ ءَايَـٰتِهِۦ يُرِيكُمُ ٱلْبَرْقَ خَوْفًۭا وَطَمَعًۭا وَيُنَزِّلُ مِنَ ٱلسَّمَآءِ مَآءًۭ فَيُحْىِۦ بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَآ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَعْقِلُونَ ﴿٢٤﴾
لٔايت لقوم يعقلون ហើយក្នុងចំណោមសញ្ញា ភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជា ក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ផងដែរនោះ គឺទ្រង់បានឲ្យពួក អ្នកបានឃើញផ្លេកបន្ទោរនៅលើមេឃ ហើយទ្រង់បានប្រមូលផ្តុំឲ្យពួកអ្នករវាងការភ័យខ្លាចពីផ្លេកបន្ទោរ និងការទន្ទឹងរង់ចាំចង់បានទឹកភ្លៀង។ ហើយទ្រង់បាន បញ្ចុះឲ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ។ ពេលនោះ ទ្រង់បានឲ្យដីរស់ឡើងវិញក្រោយពីវាមានភាពស្ងួតហួតហែងហើយនោះ ដោយឲ្យរុក្ខជាតិដុះព្រោងព្រាត។ ពិត ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា ដោយពួកគេយករឿងទាំងនោះធ្វើជាភស្តុតាងបញ្ជា ក់ទៅលើការ ពង្រស់ឡើងវិញក្រោយពីស្លា ប់ ដើម្បីជំនុំជម្រះនិងទទួលការតបស្នង។
وَمِنْ ءَايَـٰتِهِۦٓ أَن تَقُومَ ٱلسَّمَآءُ وَٱلْأَرْضُ بِأَمْرِهِۦ ۚ ثُمَّ إِذَا دَعَاكُمْ دَعْوَةًۭ مِّنَ ٱلْأَرْضِ إِذَآ أَنتُمْ تَخْرُجُونَ ﴿٢٥﴾
ហើយក្នុងចំណោមសញ្ញា ភស្តុតាងរបស់អល់ឡោះដែលបញ្ជា ក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ដែរនោះ គឺទ្រង់បានបញ្ឈរមេឃដោយ មិនឲ្យវារលំឡើយ និងធ្វើឲ្យផែនដីនៅស្ថិតស្ថេរដោយគ្មា នការញ័ររញ្ជួយ ទៅតាមការបញ្ជា របស់ទ្រង់។ ក្រោយមក នៅពេលដែលទ្រង់បានហៅពួកអ្នកឲ្យចេញពីផ្នូរ ដោយឲ្យម៉ា ឡាអ៊ីកាត់ផ្លុំត្រែនោះ ពេលនោះ ពួកអ្នកក៏ក្រោកចេញពីផ្នូររបស់ពួកអ្នកដើម្បីទទួលការជំនុំជម្រះل និងទទួលការតបស្នង។
وَلَهُۥ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ كُلٌّۭ لَّهُۥ قَـٰنِتُونَ ﴿٢٦﴾
ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់ និងទាំងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ទាំងការគ្រប់គ្រង ការបង្កើត និងការកំណត់។ រាល់អ្នកដែលនៅលើមេឃ និងអ្នកដែលនៅលើផែនដីទាំងអស់ដែលជាខ្ញុំបម្រើរបស់ទ្រង់ សុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ និងគោរពតាមបទបញ្ជារបស់ទ្រង់ តែមួយគត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَهُوَ ٱلَّذِى يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ وَهُوَ أَهْوَنُ عَلَيْهِ ۚ وَلَهُ ٱلْمَثَلُ ٱلْأَعْلَىٰ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٢٧﴾
ហើយទ្រង់គឺជាអ្នកដែលបានចាប់ផ្តើមបង្កើតម៉ា ខ្លូកដោយគ្មា នគំរូពីមុនមកសោះឡើយ។បន្ទា ប់មកទ្រង់បានបង្កើតវាឡើងវិញម្តងទៀតក្រោយពីវាបានរលាយសាប សូន្យ ហើយការបង្កើតឡើងវិញ(ម្តងទៀត)នោះ គឺងាយស្រួលជាងការចាប់ផ្តើម(បង្កើតលើកដំបូង)ទៅទៀត។ តែសម្រាប់ទ្រង់វិញ ទាំងការបង្កើតលើកដំបូង ទាំង ការបង្កើតឡើងវិញម្តងទៀត គឺងាយស្រួលដូចគ្នា ពីព្រោះអល់ឡោះជាម្ចាស់ កាលណាទ្រង់មានចេតនាអ្វីមួយនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើត ចុះ”នោះវានឹងកើតឡើងភ្លា ម។ហើយអល់ឡោះជាម្ចា ស់ ទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុត នូវរាល់លក្ខណៈសម្បត្តិទាំងឡាយរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ និងពេញលេញ។ ហើយទ្រង់ជាម្ចា ស់មហាខ្លាំងពូកែដែលគ្មា នអ្នកណាអាចយកឈ្នះទ្រង់បានឡើយហើយទ្រង់មហាគតិបណ្ឌិ តនៅក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។
ضَرَبَ لَكُم مَّثَلًۭا مِّنْ أَنفُسِكُمْ ۖ هَل لَّكُم مِّن مَّا مَلَكَتْ أَيْمَـٰنُكُم مِّن شُرَكَآءَ فِى مَا رَزَقْنَـٰكُمْ فَأَنتُمْ فِيهِ سَوَآءٌۭ تَخَافُونَهُمْ كَخِيفَتِكُمْ أَنفُسَكُمْ ۚ كَذَٰلِكَ نُفَصِّلُ ٱلْـَٔايَـٰتِ لِقَوْمٍۢ يَعْقِلُونَ ﴿٢٨﴾
អល់ឡោះជាម្ចា ស់ទ្រង់បានលើកជាឧទាហរណ៍ មួយសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន)ដែលយកចេញពីខ្លួនរបស់ពួកអ្នកផ្ទា ល់គឺ៖តើពួកអ្នកមានខ្ញុំបម្រើដាច់ថ្លៃដែល រួមចំណែកជាមួយពួកអ្នកក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិដោយស្មើភាពគ្នា ជាមួយពួកអ្នកឬទេ? ពួកអ្នកបារម្ភខ្លា ចពួកគេមកចូលរួមបែងចែកទ្រព្យសម្បត្តិរបស់ពួក អ្នកជាមួយពួកអ្នក ដូចដែលមួយចំនួននៃពួកអ្នកភ័យខ្លា ចដៃគូរបស់គេដែលជាមនុស្សមានសេរីភាព(មិនមែនជាខ្ញុំបម្រើគេ)នោះចូលរួមចែកទ្រព្យសម្បត្តិជាមួយ គេដែរ។ តើពួកអ្នកពេញចិត្តឲ្យខ្ញុំបម្រើរបស់ពួកអ្នកទទួលបានបែបនេះដែរឬទេ? គ្មា នការមន្ទិលសង្ស័យឡើយថា ប្រាកដជាពួកអ្នកមិនពេញចិត្តនោះឡើយ។ ដូច្នេះ អល់ឡោះជាម្ចាស់រឹតតែមិនសាកសមសម្រាប់ទ្រង់ចំពោះការមានដៃគូក្នុងការគ្រប់គ្រងម៉ា ខ្លូករបស់ទ្រង់ និងគ្រប់គ្រងខ្ញុំបម្រើរបស់ទ្រង់ទៅទៀត។ ហើយដូចជាការ លើកជាឧទាហរណ៍នេះដែរ យើងបានបញ្ជាក់នូវភស្តុតាង និងអំណះអំណាងជាច្រើនប្រភេទសម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេគឺជាអ្នកដែល ទទួលបានផលប្រយោជន៍អំពីរឿងនោះ។
بَلِ ٱتَّبَعَ ٱلَّذِينَ ظَلَمُوٓا۟ أَهْوَآءَهُم بِغَيْرِ عِلْمٍۢ ۖ فَمَن يَهْدِى مَنْ أَضَلَّ ٱللَّهُ ۖ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿٢٩﴾
មូលហេតុនៃការវង្វេងរបស់ពួកគេនោះ ពុំមែនដោយសារភស្តុតាងមិនគ្រប់គ្រាន់នោះទេ ហើយក៏ពុំមែនដោយសារតែមិនបានបញ្ជាក់ឲ្យច្បាស់លាស់(ដល់ ពួកគេ)នោះដែរ។ តាមពិត គឺ(ដោយសារតែ)ការធ្វើតាមចំណង់តណ្ហា និងធ្វើតាមដូនតារបស់ពួកគេ(ទាំងងងឹតងងុល)ប៉ុណ្ណោះ។ ដូច្នេះ តើមានអ្នកណាដែលប្រទាន ការចង្អុលបង្ហា ញចំពោះអ្នកដែលអល់ឡោះបានធ្វើឲ្យគេវង្វេងហើយនោះ?គឺគ្មា ននរណាដែលចង្អុលបង្ហា ញរូបគេនោះឡើយ ហើយពួកគេក៏គ្មា នអ្នកជួយណាដែល អាចជួយការពារពួកគេពីទណ្ឌ កម្មរបស់អល់ឡោះនោះដែរ។
فَأَقِمْ وَجْهَكَ لِلدِّينِ حَنِيفًۭا ۚ فِطْرَتَ ٱللَّهِ ٱلَّتِى فَطَرَ ٱلنَّاسَ عَلَيْهَا ۚ لَا تَبْدِيلَ لِخَلْقِ ٱللَّهِ ۚ ذَٰلِكَ ٱلدِّينُ ٱلْقَيِّمُ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٣٠﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នក និងអ្នកដែលដើរតាមអ្នកទៅកាន់សាសនាដែលអល់ឡោះបានតម្រង់ទិសអ្នកទៅកាន់វា ដោយងាកខ្លួន ចេញពីសាសនាផ្សេងទាំងអស់ នោះគឺសាសនាឥស្លាមដែលអល់ឡោះបានបង្កើតមនុស្សលោកឲ្យស្ថិតនៅលើវា។ គ្មា នការផ្លា ស់ប្តូរឡើយចំពោះការបង្កើត របស់អល់ឡោះ។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយថា ពិតណាស់ សាសនាដ៏ពិត នោះ គឺសាសនាឥស្លា មនេះឯង។
۞ مُنِيبِينَ إِلَيْهِ وَٱتَّقُوهُ وَأَقِيمُوا۟ ٱلصَّلَوٰةَ وَلَا تَكُونُوا۟ مِنَ ٱلْمُشْرِكِينَ ﴿٣١﴾
ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ដោយការសារភាពកំហុសពីបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយចូរពួកអ្នកកោតខ្លាចចំពោះទ្រង់ ដោយ អនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ ហើយចូរពួក អ្នកកុំស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដែលបានធ្វើឲ្យខូចខាតលក្ខណៈធម្មជាតិដែលអល់ឡោះបានបង្កើតមនុស្សមក(សាសនារបស់អល់ឡោះ ដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា)ដោយពួកគេយកអ្នកផ្សេងមកគោរពសក្កា រៈរួមជាមួយនឹងអល់ឡោះជាម្ចា ស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
مِنَ ٱلَّذِينَ فَرَّقُوا۟ دِينَهُمْ وَكَانُوا۟ شِيَعًۭا ۖ كُلُّ حِزْبٍۭ بِمَا لَدَيْهِمْ فَرِحُونَ ﴿٣٢﴾
ហើយចូរពួកអ្នកកុំឲ្យខ្លួន(របស់ពួកអ្នក)ស្ថិតក្នុងចំណោមពួកអ្នកមុស្ហរីគីនដែលបានផ្លាស់ប្តូរសាសនារបស់ពួកគេ ដោយបានជឿខ្លះ និងមិនជឿខ្លះ ហើយពួកគេ បានបែងចែកជាក្រុម និងជាបក្សជាពួកឲ្យសោះ។ រាល់ក្រុមនីមួយៗនៃពួកគេ នាំគ្នាសប្បាយរីករាយជាមួយនឹងប្រការខុសឆ្គងដែលពួកគេប្រកាន់ខ្ជាប់នោះ ដោយ ពួកគេយល់ថា មានតែក្រុមរបស់ពួកគេមួយគត់ដែលប្រកាន់ត្រឹមត្រូវ រីឯអ្នកផ្សេងក្រៅពីពួកគេ គឺស្ថិតនៅលើប្រការមិនត្រឹមត្រូវទាំងអស់។ر
وَإِذَا مَسَّ ٱلنَّاسَ ضُرٌّۭ دَعَوْا۟ رَبَّهُم مُّنِيبِينَ إِلَيْهِ ثُمَّ إِذَآ أَذَاقَهُم مِّنْهُ رَحْمَةً إِذَا فَرِيقٌۭ مِّنْهُم بِرَبِّهِمْ يُشْرِكُونَ ﴿٣٣﴾
ហើយនៅពេលដែលពួកមុស្ហរីគីនជួបប្រទះនូវទុក្ខលំបាកនានាដូចជា ជំងឺឈឺថ្កាត់ ភាពក្រីក្រ ឬទទួលរងនូវគ្រោះរាំងស្ងួតនោះ ពួកគេបួងសួងសុំពីម្ចាស់របស់ ពួកគេ(អល់ឡោះ)តែមួយគត់ដោយវិលត្រឡប់ទៅកាន់ទ្រង់ តាមរយៈការអង្វរករ និងសុំការជ្រកកោនទៅកាន់ទ្រង់ ដោយសុំឲ្យទ្រង់បញ្ជៀសពួកគេពីអ្វីដែលពួក គេជួបប្រទះ។ ក្រោយមក នៅពេលដែលទ្រង់មានក្តីមេត្តាករុណាចំពោះពួកគេ ដោយទ្រង់បានឲ្យពួកគេរួចផុតគ្រោះទាំងឡាយដែលពួកគេទទួលរងនោះ ស្រាប់តែ មួយក្រុមក្នុងចំណោមពួកគេត្រឡប់ទៅធ្វើស្ហ៊ីរិកនឹងអល់ឡោះ ដោយពួកគេបួងសួងសុំពីអ្នកផ្សេងរួមនឹងទ្រង់ទៅវិញ។
لِيَكْفُرُوا۟ بِمَآ ءَاتَيْنَـٰهُمْ ۚ فَتَمَتَّعُوا۟ فَسَوْفَ تَعْلَمُونَ ﴿٣٤﴾
នៅពេលដែលពួកគេរមិលគុណនឹងឧបការគុណរបស់អល់ឡោះ(ដែលក្នុងនោះ គឺឧបការគុណនៃការឲ្យពួកគេរួចផុតពីគ្រោះថ្នាក់) ហើយត្រេកត្រអាលជាមួយនឹង អ្វីដែលពួកគេមាននៅក្នុងលោកិយនេះ ពិតណាស់ នៅថ្ងៃបរលោកនោះ ពួគគេនឹងបានឃើញផ្ទាល់ភ្នែកថា ពិតប្រាកដណាស់ ពួកគេស្ថិតនៅលើភាពវង្វេងយ៉ា ង ច្បាស់លាស់។ أم أنزلنا عليهم سلطنا فهويتكلمبما كانوابه يشركون
أَمْ أَنزَلْنَا عَلَيْهِمْ سُلْطَـٰنًۭا فَهُوَ يَتَكَلَّمُ بِمَا كَانُوا۟ بِهِۦ يُشْرِكُونَ ﴿٣٥﴾
តើមានអ្វីដែលអំពាវនាវពួកគេទៅកាន់ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ ខណៈដែលគ្មានភស្តុតាងអ្វីសម្រាប់ពួកគេសោះនោះ? ពិតប្រាកដណាស់ យើងមិនបានបញ្ចុះនូវ ភស្តុតាងណាមួយឲ្យពួកគេដែលពួកគេយកធ្វើជាសំអាងទៅលើការប្រព្រឹត្តស្ហ៊ីរិករបស់ពួកគេជាមួយអល់ឡោះនោះឡើយ ហើយពួកគេក៏គ្មា នគម្ពីរណាមួយនៅ ក្នុងដៃពួកគេដែលនិយាយពីការធ្វើស្ហ៊ីរិករបស់ពួកគេដែលទទួលស្គា ល់ពីភាពត្រឹមត្រូវនៃការប្រឆាំងរបស់ពួកគេដែលពួកគេស្ថិតនៅនោះដែរ។
وَإِذَآ أَذَقْنَا ٱلنَّاسَ رَحْمَةًۭ فَرِحُوا۟ بِهَا ۖ وَإِن تُصِبْهُمْ سَيِّئَةٌۢ بِمَا قَدَّمَتْ أَيْدِيهِمْ إِذَا هُمْ يَقْنَطُونَ ﴿٣٦﴾
ហើយនៅពេលដែលយើងបានឲ្យមនុស្សលោកភ្លក្សនូវឧបការគុណណាមួយក្នុងចំណោមឧបការគុណរបស់យើងដូចជា សុខភាពល្អ និងភាពមានបាននោះ គឺ ពួកគេសប្បាយរីករាយនឹងវាក្នុងភាពក្រអឺតក្រទម និងក្អេងក្អាង។ តែប្រសិនបើប្រការអាក្រក់កើតឡើងលើពួកគេ ដូចជាជំងឺឈឺថ្កាត់ និងភាពក្រីក្រ ដោយសារតែ បាបកម្មដែលពួកគេបានសាងដោយដៃរបស់ពួកគេផ្ទា ល់នោះ ស្រាប់តែពួកគេអស់សង្ឃឹមពីក្តីមេត្តា ករុណាអល់ឡោះ ហើយពួកគេមិនសង្ឃឹមថា រឿងអាក្រក់ដែល ពួកគេជួបប្រទះនោះ អាចរលត់ផុតពីពួកគេនោះឡើយ។
أَوَلَمْ يَرَوْا۟ أَنَّ ٱللَّهَ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يُؤْمِنُونَ ﴿٣٧﴾
តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)សម្រាប់ជនណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំបម្រើរបស់ទ្រង់ ដើម្បីជាការសាកល្បងគេ ថាតើគេដឹងគុណ ឬក៏រមិលគុណ? ហើយទ្រង់ត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់ មានចេតនាក្នុងចំណោមពួកគេ ដើម្បីជាការសាកល្បងពួកគេ ថាតើគេអត់ធ្មត់ ឬក៏មានការខឹងសម្បា? ពិតប្រាកដណាស់ ក្នុងរឿងបើកទូលាយលាភសក្កា រៈចំពោះ មនុស្សមួយចំនួន និងត្បិតត្បៀតលាភសក្ការៈទៅលើមនុស្សមួយចំនួននោះ គឺជាភស្តុតាងសម្រាប់បណ្តា អ្នកមានជំនឿដែលបញ្ជាក់ទៅលើភាពទន់ភ្លន់ របស់អល់ឡោះ និងក្តីមេត្តា ករុណារបស់ទ្រង់។
فَـَٔاتِ ذَا ٱلْقُرْبَىٰ حَقَّهُۥ وَٱلْمِسْكِينَ وَٱبْنَ ٱلسَّبِيلِ ۚ ذَٰلِكَ خَيْرٌۭ لِّلَّذِينَ يُرِيدُونَ وَجْهَ ٱللَّهِ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿٣٨﴾
ដូច្នេះ ចូរអ្នក(ឱជនមូស្លីម)ផ្តល់ជូនសាច់ញាតិនូវអ្វីដែលសក្តិសមនឹងគេទទួលបាន ដូចជាការធ្វើល្អនិងមានទំនាក់ទំនងល្អ និងចូរផ្តល់ឲ្យអ្នកដែលមានអ្នកតម្រូវការ ចាំបាច់ទៅតាមសេចក្តីត្រូវការរបស់គេ ហើយចូរផ្តល់ជូនអ្នកដំណើ រដែលដាច់ស្បៀង។ ការផ្តល់ទៅកាន់ផ្នែកទាំងនោះ គឺជាការប្រសើរបំផុតសម្រាប់អ្នកដែលចង់ប بلغ គម្ពីរគួរអាន · តាហ្វសៀរ ានការពេញចិត្តពីអល់ឡោះ។ បណ្តា អ្នកដែលបានផ្តល់ជំនួយ និងផ្តល់សិទ្ធិទាំងនេះ ពួកគេនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ ដោយពួកគេទទួលបាន នូវឋានសួគ៌ដែលពួកគេប្រាថ្នា និងមានសុវត្ថិភាពរួចផុតពីទណ្ឌ កម្មដែលពួកគេខ្លា ចរអា។
وَمَآ ءَاتَيْتُم مِّن رِّبًۭا لِّيَرْبُوَا۟ فِىٓ أَمْوَٰلِ ٱلنَّاسِ فَلَا يَرْبُوا۟ عِندَ ٱللَّهِ ۖ وَمَآ ءَاتَيْتُم مِّن زَكَوٰةٍۢ تُرِيدُونَ وَجْهَ ٱللَّهِ فَأُو۟لَـٰٓئِكَ هُمُ ٱلْمُضْعِفُونَ ﴿٣٩﴾
ហើយទ្រព្យសម្បត្តិដែលពួកអ្នកបានផ្តល់ទៅឲ្យនរណាម្នា ក់ក្នុងគោលបំណងឲ្យគេសងមកពួកអ្នកវិញលើសពីអ្វីដែលពួកអ្នកបានផ្តល់ឲ្យគេនោះ គឺផលបុណ្យរបស់ វាគ្មានកើនឡើងអ្វីឡើយចំពោះអល់ឡោះ។ ចំណែកឯទ្រព្យសម្បត្តិដែលពួកអ្នកបានផ្តល់ទៅឲ្យអ្នកដែលមានតម្រូវការដើម្បីបំពេញសេចក្តីត្រូវការរបស់គេ ដោយ ពួកអ្នកធ្វើដូចនោះក្នុងគោលបំណងចង់បានការពេញចិត្តពីអល់ឡោះ ដោយមិនចង់បានឋានៈឬក៏ការតបស្នងអ្វីពីមនុស្សលោកទេនោះ ពិតប្រាកដណាស់ អ្នកទាំង នោះហើយ គឺជាអ្នកដែលផលបុណ្យរបស់ពួកគេត្រូវបានគេបង្កើនទ្វេដងចំពោះអល់ឡោះជាម្ចា ស់។
ٱللَّهُ ٱلَّذِى خَلَقَكُمْ ثُمَّ رَزَقَكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۖ هَلْ مِن شُرَكَآئِكُم مَّن يَفْعَلُ مِن ذَٰلِكُم مِّن شَىْءٍۢ ۚ سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يُشْرِكُونَ ﴿٤٠﴾
وتعل عما يشركون ى អល់ឡោះជាម្ចា ស់តែមួយគត់ជាអ្នកដែលបានបង្កើតពួកអ្នក។ បន្ទា ប់មក ទ្រង់បានប្រទានលាភសក្កា រៈឲ្យពួកអ្នក។ បន្ទា ប់មកទៀត ទ្រង់បានឲ្យពួកអ្នកស្លាប់ រួចមក ទ្រង់ក៏បានឲ្យពួកអ្នករស់ឡើងវិញ។តើមានរូបបដិមាណាមួយរបស់ពួកដែលពួកអ្នកកំពុងតែគោរពសក្កា រៈចំពោះពួកវាផ្សេងពីអល់ឡោះនោះ បានធ្វើអ្វីមួយអំពីរឿង នោះ?ទ្រង់មហាស្អា តស្អំ ខ្ពង់ខ្ពស់ចាកផុតអំពីអ្វីដែលពួកមុស្ហរីគីនបាននិយាយ និងបានជឿ។
ظَهَرَ ٱلْفَسَادُ فِى ٱلْبَرِّ وَٱلْبَحْرِ بِمَا كَسَبَتْ أَيْدِى ٱلنَّاسِ لِيُذِيقَهُم بَعْضَ ٱلَّذِى عَمِلُوا۟ لَعَلَّهُمْ يَرْجِعُونَ ﴿٤١﴾
គ្រោះមហន្តរាយនានាដែលលេចឡើងនៅលើដីគោក និងនៅក្នុងសមុទ្រ នៅក្នុងការរស់នៅរបស់មនុស្សលោក និងនៅក្នុងខ្លួនរបស់ពួកគេ ដោយកើតមាននូវជំងឺ ជាច្រើន និងរោគរាតត្បាតនោះ មូលហេតុគឺដោយសារតែទង្វើល្មើសដែលពួកគេបានសាងនោះឯង។ ការលេចឡើងនូវបញ្ហាទាំងនេះ គឺដើម្បីអល់ឡោះជាម្ចាស់ឲ្យ ពួកគេភ្លក្សនូវផលលតបស្នងខ្លះៗចំពោះទង្វើអាក្រក់របស់ពួកគេនៅក្នុងលោកិយនេះ ដោយសង្ឃឹមថា ពួកគេនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញដោយសារការទទួល សារភាពកំហុសចំពោះទ្រង់។
قُلْ سِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلُ ۚ كَانَ أَكْثَرُهُم مُّشْرِكِينَ ﴿٤٢﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកដើរនៅលើផែនដី ហើយពិនិត្យមើលមើលថាៈ តើលទ្ធផលចុងក្រោយនៃប្រជា ជាតិដែលគ្មា នជំនឿជំនាន់មុនពួកអ្នកនោះយ៉ា ងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត។ ភាគច្រើននៃពួកគេ គឺជាពួកដែល ធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយពួកគេគោរពសក្ការៈទៅចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់។ ដូច្នេះ ពួកគេក៏ត្រូវបានគេបំផ្លាញ ដោយសារតែការស្ហ៊ីរិករបស់ពួកគេ ជាមួយនឹងអល់ឡោះជាម្ចា ស់។
فَأَقِمْ وَجْهَكَ لِلدِّينِ ٱلْقَيِّمِ مِن قَبْلِ أَن يَأْتِىَ يَوْمٌۭ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِ ۖ يَوْمَئِذٍۢ يَصَّدَّعُونَ ﴿٤٣﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)តម្រង់មុខរបស់អ្នកទៅកាន់សាសនាឥស្លាមដ៏ត្រឹមត្រូវដែលគ្មានឡើយភាពវៀចវេរនៅក្នុងវា មុននឹងថ្ងៃបរលោកមកដល់ ដែលកាលណាវាមកដល់ហើយនោះ គ្មានអ្នកណាអាចទប់ស្កាត់វាបានឡើយ។ នៅថ្ងៃនោះ មនុស្សលោកត្រូវបានបែងចែកជាពីរក្រុម គឺមួយក្រុមស្ថិតនៅក្នុង ឋានសួគ៌ទទួលនូវការសោយសុខ ហើយមួយក្រុមទៀតស្ថិតនៅក្នុងឋាននរកទទួលនូវទណ្ឌ កម្ម។
مَن كَفَرَ فَعَلَيْهِ كُفْرُهُۥ ۖ وَمَنْ عَمِلَ صَـٰلِحًۭا فَلِأَنفُسِهِمْ يَمْهَدُونَ ﴿٤٤﴾
ជនណាហើយបានប្រឆាំងនឹងអល់ឡោះ ពិតណាស់គ្រោះថ្នាក់នៃការប្រឆាំងរបស់គេ (ពោលគឺការស្ថិតនៅក្នុងជាអមតៈក្នុងឋាននរក)នោះ គឺត្រឡប់ទៅកាន់ខ្លួន របស់គេវិញ។ ហើយជនណាដែលបានសាងទង្វើកុសលដោយស្វែងរកការពេញចិត្តពីអល់ឡោះនោះ វាគឺសម្រាប់ខ្លួនពួកគេផ្ទា ល់ ដោយពួកគេបានរៀបចំសម្រាប់ ខ្លួនពួកគេក្នុងការចូលឋានសួគ៌ និងសោយសុខជាមួយនឹងឧបការគុណដែលមានក្នុងឋានសួគ៌នោះ ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لِيَجْزِىَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ مِن فَضْلِهِۦٓ ۚ إِنَّهُۥ لَا يُحِبُّ ٱلْكَـٰفِرِينَ ﴿٤٥﴾
ដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលដែលម្ចាស់របស់ពួកគេពេញចិត្ត។ ពិតប្រាកដណាស់ ទ្រង់មិន ស្រលាញ់ពួកដែលប្រឆាំងនឹងទ្រង់ និងប្រឆាំងនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់ស្អប់ពួកគេបំផុត ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនៅថ្ងៃ បរលោក។
وَمِنْ ءَايَـٰتِهِۦٓ أَن يُرْسِلَ ٱلرِّيَاحَ مُبَشِّرَٰتٍۢ وَلِيُذِيقَكُم مِّن رَّحْمَتِهِۦ وَلِتَجْرِىَ ٱلْفُلْكُ بِأَمْرِهِۦ وَلِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ ﴿٤٦﴾
ولعل كم تشكرون ហើយក្នុងចំណោមសញ្ញា ភស្តុតាងដ៏ធំធេងរបស់ទ្រង់ដែលបង្ហា ញទៅលើសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់នោះ គឺទ្រង់បញ្ជូនខ្យល់មក ប្រាប់ដំណឹ ងល្អដល់ខ្ញុំបម្រើរបស់ទ្រង់ថានឹងមានភ្លៀងធ្លា ក់ក្នុងពេលដ៏ខ្លីខាងមុខ និងដើម្បីឲ្យពួកអ្នក(ឱមនុស្សលោក)ភ្លក្សនូវរសជាតិក្តីមេត្តា ករុណារបស់ទ្រង់ ដោយការទទួលបាននូវភាពសម្បូរសប្បាយ និងភាពសុខស្រួលក្រោយពីភ្លៀងធ្លាក់រួច និងដើម្បីឲ្យសំពៅធ្វើដំណើរនៅលើផ្ទៃសមុទ្រទៅតាមចេតនារបស់ទ្រង់ ហើយនិងដើម្បីឲ្យពួកអ្នកស្វែងរកនូវការប្រោសប្រទានអំពីទ្រង់តាមរយៈការជួញដូរនៅលើសមុទ្រ។ ហើយសង្ឃឹមថា ពួកអ្នកចេះដឹងគុណចំពោះឧបការគុណ ទាំងឡាយរបស់អល់ឡោះដែលបានប្រទានឲ្យពួកអ្នក ដែលធ្វើឲ្យទ្រង់កាន់តែបន្ថែមវាដល់ពួកអ្នកថែមទៀត។
وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَآءُوهُم بِٱلْبَيِّنَـٰتِ فَٱنتَقَمْنَا مِنَ ٱلَّذِينَ أَجْرَمُوا۟ ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ ٱلْمُؤْمِنِينَ ﴿٤٧﴾
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនបណ្តា អ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទៅកាន់ប្រជាជាតិរបស់ពួកគេ។បណ្តា អ្នកនាំសារទាំងនោះបាន នាំមកភស្តុតាងជាច្រើនដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ ប៉ុន្តែពួកគេ(ប្រជាជាតិ)ទាំងនោះបានបដិសេធចំពោះអ្វីដែលអ្នកនាំសារទាំងនោះបាននាំមក។ ដូច្នេះ យើងបានផ្តន្ទាទោសចំពោះពួកដែលបានប្រព្រឹត្តអំពើអាក្រក់ ហើយយើងក៏បានបំផ្លាញពួកគេដោយទណ្ឌកម្មរបស់យើង ហើយយើងបានសង្គ្រោះបណ្តា អ្នក នាំសារ និងបណ្តា អ្នកមានជំនឿចំពោះពួកគេទាំងអស់ពីក្តីវិនាស។ ហើយការសង្រ្គោះបណ្តា អ្នកមានជំនឿ(ឲ្យរួចផុតពីវិនាសកម្ម) និងការជួយដល់ពួកគេនោះ គឺជា សិទ្ធិ(របស់ពួកគេ)ដែលយើងបានដាក់វាជាកាតព្វកិច្ចមកលើខ្លួនយើង។
ٱللَّهُ ٱلَّذِى يُرْسِلُ ٱلرِّيَـٰحَ فَتُثِيرُ سَحَابًۭا فَيَبْسُطُهُۥ فِى ٱلسَّمَآءِ كَيْفَ يَشَآءُ وَيَجْعَلُهُۥ كِسَفًۭا فَتَرَى ٱلْوَدْقَ يَخْرُجُ مِنْ خِلَـٰلِهِۦ ۖ فَإِذَآ أَصَابَ بِهِۦ مَن يَشَآءُ مِنْ عِبَادِهِۦٓ إِذَا هُمْ يَسْتَبْشِرُونَ ﴿٤٨﴾
អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលបញ្ជា និងបញ្ជូនខ្យល់ ហើយខ្យល់នោះបានជះឥទ្ធិពលទៅកាន់ពពក ហើយធ្វើឲ្យពពកនោះមានចលនា(រសាត់) ហើយទ្រង់ បានពង្រាយវានៅលើមេឃតាមដែលទ្រង់មានចេតនា ទោះតិច ឬច្រើន ហើយបានធ្វើឲ្យវាក្លាយទៅជាដុំៗ។ ពេលនោះ អ្នកនឹងបានឃើញទឹកភ្លៀងស្រក់ចេញពី ផ្នែកកណ្តា លរបស់វា។ ហើយនៅពេលដែលទ្រង់បានឲ្យទឹកភ្លៀងនោះធ្លាក់ត្រូវជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ ពេលនោះ ពួកគេ សប្បាយរីករាយជាមួយនឹងក្តីមេត្តាករុណារបស់អល់ឡោះទៅចំពោះពួកគេតាមរយៈការបញ្ចុះទឹកភ្លៀង ដែលបន្ទាប់ពីនោះមក រុក្ខជាតិជាច្រើនក៏បានដុះលូតលាស់ ឡើងសម្រាប់ជាការបំពេញតម្រូវការរបស់ពួកគេ និងសត្វរបស់ពួកគេ។ وإن كانوامن قبل أن ينزل عليهم من قبله لمبلسين
وَإِن كَانُوا۟ مِن قَبْلِ أَن يُنَزَّلَ عَلَيْهِم مِّن قَبْلِهِۦ لَمُبْلِسِينَ ﴿٤٩﴾
ហើយប្រាកដណាស់ មុនពេលពួកគេត្រូវបានអល់ឡោះបញ្ចុះទឹកភ្លៀងទៅឲ្យពួកគេនោះពិតណាស់ ពួកគេពុំមានសង្ឃឹមថានឹងមានភ្លៀងធ្លា ក់លើពួកគេឡើយ។
فَٱنظُرْ إِلَىٰٓ ءَاثَـٰرِ رَحْمَتِ ٱللَّهِ كَيْفَ يُحْىِ ٱلْأَرْضَ بَعْدَ مَوْتِهَآ ۚ إِنَّ ذَٰلِكَ لَمُحْىِ ٱلْمَوْتَىٰ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٥٠﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពិនិត្យមើលចុះទៅកាន់ឥទ្ធិពលនៃទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះមកជាក្តីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់ នោះ ថាតើអល់ឡោះបានធ្វើឲ្យដីរស់ឡើងវិញដោយទ្រង់ធ្វើឲ្យមានរុក្ខជាតិជាច្រើនប្រភេទដុះនៅលើដីនោះ ក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះយ៉ា ង ដូចម្តេច? ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្ងួតហួតហែងនោះរស់ឡើងវិញបាន ក៏ជាអ្នកដែលអាចធ្វើឲ្យមនុស្សដែលស្លា ប់ទៅហើយនោះរស់ឡើងវិញ ម្តងទៀត(នៅថ្ងៃបរលោក)ដែរ។ហើយទ្រង់គឺជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ر ولئن أرسلنا ريحا فرأوه مصف الظلوا من بعده يكفرون
وَلَئِنْ أَرْسَلْنَا رِيحًۭا فَرَأَوْهُ مُصْفَرًّۭا لَّظَلُّوا۟ مِنۢ بَعْدِهِۦ يَكْفُرُونَ ﴿٥١﴾
ហើយប្រសិនបើយើងបញ្ជូនខ្យល់ដែលបំផ្លាញទៅលើដំណាំ និងរុក្ខជាតិរបស់ពួកគេ ហើយពួកគេបានឃើញដំណាំរបស់ពួកគេប្រែទៅជាពណ៌ លឿងបន្ទាប់ពីវា បានមានពណ៌ខៀវស្រងាត់នោះ ពិតប្រាកដណាស់ បន្ទាប់ពីពួកគេឃើញដូចនោះ ពួកគេប្រាកដជាស្ថិតនៅក្នុងភាពរមិលគុណចំពោះឧបការគុណទាំងឡាយ ដែលអល់ឡោះធ្លា ប់បានប្រទានឲ្យពួកគេយ៉ា ងច្រើនកាលពីពេលមុនមកមិនខាន។
فَإِنَّكَ لَا تُسْمِعُ ٱلْمَوْتَىٰ وَلَا تُسْمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوْا۟ مُدْبِرِينَ ﴿٥٢﴾
ដូច្នេះ ដូចដែលអ្នក(ព្យាការីមូហាំម៉ា ត់)គ្មា នសមត្ថភាពអាចធ្វើឲ្យអ្នកដែលស្លាប់ហើយនោះស្តាប់ឮ ហើយក៏មិនអាចធ្វើឲ្យអ្នកថ្លង់ស្តាប់ឮនោះដែរ ពិតណាស់ ពួកគេ បានឃ្លាតឆ្ងា យពីអ្នកដើម្បីបញ្ជា ក់ថា ពួកគេស្តាប់មិនឮមែននោះ ក៏ដូចគ្នា ដែរ អ្នកក៏មិនអាចចង្អុលបង្ហា ញទៅចំពោះអ្នកដែលមានលក្ខណៈសម្បត្តិប្រហាក់ ប្រហែលនឹងពួកអ្នកទាំងនោះ ដោយការគេចវេស និងមិនទទួលផលដូចគ្នា នោះដែរ។
وَمَآ أَنتَ بِهَـٰدِ ٱلْعُمْىِ عَن ضَلَـٰلَتِهِمْ ۖ إِن تُسْمِعُ إِلَّا مَن يُؤْمِنُ بِـَٔايَـٰتِنَا فَهُم مُّسْلِمُونَ ﴿٥٣﴾
ហើយអ្នកក៏មិនអាចផ្តល់ការចង្អុលបង្ហា ញចំពោះអ្នកដែលវង្វេងចេញពីមាគ៌ា ត្រឹមត្រូវហើយនោះទៅកាន់មាគ៌ា ដែលត្រឹមត្រូវវិញនោះដែរ។ អ្នកមិនអាចឲ្យនរណា ម្នាក់ស្តាប់ឮដោយទទួលផលពីវានោះទេ លើកលែងតែអ្នកនោះជាអ្នកដែលមានជំនឿចំពោះបណ្តា ភស្តុតាងទាំងឡាយរបស់យើងប៉ុណ្ណោះ ពីព្រោះគេនោះហើយ គឺជាអ្នកដែលទទួលផលអំពីអ្វីដែលអ្នកបាននិយាយ។ ជាការពិតណាស់ ពួកគេ គឺជាអ្នកដែលគោរពប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់យើង និងឱនលំទោន ចំពោះទ្រង់។
۞ ٱللَّهُ ٱلَّذِى خَلَقَكُم مِّن ضَعْفٍۢ ثُمَّ جَعَلَ مِنۢ بَعْدِ ضَعْفٍۢ قُوَّةًۭ ثُمَّ جَعَلَ مِنۢ بَعْدِ قُوَّةٍۢ ضَعْفًۭا وَشَيْبَةًۭ ۚ يَخْلُقُ مَا يَشَآءُ ۖ وَهُوَ ٱلْعَلِيمُ ٱلْقَدِيرُ ﴿٥٤﴾
អល់ឡោះគឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)អំពីទឹកកាមដែលថោកទាប(គ្មា នតម្លៃ)។ បន្ទា ប់មក ទ្រង់បានធ្វើឲ្យពួកអ្នកមានភាពរឹងមាំស្ថិត ក្នុងភាពជាបុរសពេញលក្ខណៈ ក្រោយពីពួកអ្នកមានភាពទន់ខ្សោយនៅក្នុងវ័យកុមារភាពរបស់ពួកអ្នក។ បន្ទាប់មក ទ្រង់បានឲ្យពួកអ្នកមានភាពទន់ខ្សោយ ដោយវ័យចាស់ជរាវិញ ក្រោយពីពួកអ្នកមានភាពរឹងមាំស្ថិតក្នុងភាពជាបុរសពេញលក្ខណៈនោះ។ អល់ឡោះទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា ទាំងភាពទន់ ខ្សោយ និងភាពរឹងមាំខ្លាំងក្លា។ ហើយទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មានសមត្ថភាពបំផុតដោយ គ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
وَيَوْمَ تَقُومُ ٱلسَّاعَةُ يُقْسِمُ ٱلْمُجْرِمُونَ مَا لَبِثُوا۟ غَيْرَ سَاعَةٍۢ ۚ كَذَٰلِكَ كَانُوا۟ يُؤْفَكُونَ ﴿٥٥﴾
ហើយនៅពេលដែលថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្តអាក្រក់នឹងស្បថថាៈ ពួកគេមិនបានស្ថិតនៅក្នុងផ្នូររបស់ពួកគេឡើយ លើកលែងតែរយៈពេលមួយម៉ោ ង ប៉ុណ្ណោះ។ដូចដែលពួកគេត្រូវបានគេបង្វែរមិនឲ្យដឹងពីរយៈពេលដែលពួកគេស្ថិតនៅក្នុងផ្នូរនោះដែរ ពួកគេធ្លា ប់ត្រូវបានបង្វែចេញពីសេចក្តីពិតកាលពួកគេរស់នៅ ក្នុងលោកិយ។
وَقَالَ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ وَٱلْإِيمَـٰنَ لَقَدْ لَبِثْتُمْ فِى كِتَـٰبِ ٱللَّهِ إِلَىٰ يَوْمِ ٱلْبَعْثِ ۖ فَهَـٰذَا يَوْمُ ٱلْبَعْثِ وَلَـٰكِنَّكُمْ كُنتُمْ لَا تَعْلَمُونَ ﴿٥٦﴾
تعلمون ហើយបណ្តា ព្យាការីនិងបណ្តា ម៉ាឡាអ៊ីកាត់ទាំងឡាយដែលអល់ឡោះបានប្រទានចំណេះដឹងដល់ពួកគេនោះបាននិយាយថាៈ ពិតប្រាកដណាស់ ពួកអ្នកបានស្ថិត នៅ(ក្នុងផ្នូរ)តាមរយៈពេលដែលអល់ឡោះបានកត់ត្រារួចនៅក្នុងចំណេះដឹងរបស់ទ្រង់ តាំងពីថ្ងៃដែលទ្រង់បានបង្កើតពួកអ្នក រហូតដល់ថ្ងៃដែលទ្រង់ពង្រស់ពួកអ្នក ឲ្យរស់ឡើងវិញដែលពួកអ្នកធ្លា ប់បានបដិសេធ(មិនជឿ)ចំពោះវានោះ។ ក៏ប៉ុន្តែ ពួកអ្នកមិនបានដឹងឡើយថា ជាការពិតណាស់ ការពង្រស់មនុស្សឡើងវិញម្តងទៀត នោះ ពិតជាកើតឡើងយ៉ា ងពិតប្រាកដមែន។ ដូច្នោះហើយ ទើបពួកអ្នកប្រឆាំង(មិនជឿ)ចំពោះវា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَيَوْمَئِذٍۢ لَّا يَنفَعُ ٱلَّذِينَ ظَلَمُوا۟ مَعْذِرَتُهُمْ وَلَا هُمْ يُسْتَعْتَبُونَ ﴿٥٧﴾
ដូចនេះ នៅថ្ងៃដែលអល់ឡោះទ្រង់ពង្រស់ម៉ាខ្លូកទាំងឡាយឲ្យរស់ឡើងវិញដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នងនោះ នៅថ្ងៃនោះ លេសដោះសារទាំងឡាយ ដែលពួកបំពានបានបង្កើតនោះ គឺគ្មានប្រយោជន៍អ្វីដល់ពួកគេនោះឡើយ ហើយពួកគេក៏មិនត្រូវបានគេទាមទារឲ្យសុំការយល់ព្រមពីអល់ឡោះតាមរយៈការ សារភាពកំហុស និងការវិលត្រឡប់ទៅកាន់ទ្រង់វិញនោះដែរ ពីព្រោះនៅពេលនោះ វាហួសពេលទៅហើយក្នុងការធ្វើដូច្នោះ។
وَلَقَدْ ضَرَبْنَا لِلنَّاسِ فِى هَـٰذَا ٱلْقُرْءَانِ مِن كُلِّ مَثَلٍۢ ۚ وَلَئِن جِئْتَهُم بِـَٔايَةٍۢ لَّيَقُولَنَّ ٱلَّذِينَ كَفَرُوٓا۟ إِنْ أَنتُمْ إِلَّا مُبْطِلُونَ ﴿٥٨﴾
ហើយពិតប្រាកដណាស់ យើងបានលើកគ្រប់ឧទាហរណ៍ទាំងអស់នៅក្នុងគម្ពីរគួរអាននេះដល់មនុស្សលោក(ជាការគិតគូដល់ពួកគេ) ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ដល់ពួកគេនូវប្រការពិត និងប្រការមិនពិត។ ហើយទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននាំមកឲ្យពួកគេនូវភស្តុតាងមួយដែលបញ្ជាក់ទៅលើសច្ចភាពរបស់ អ្នកក៏ដោយ ក៏ប្រាកដជាពួកដែលប្រឆាំងចំពោះអល់ឡោះនោះនឹងនិយាយថាៈ ពួកអ្នកគ្មានអ្វី ក្រៅពីជាពួកដែលបោកប្រាស់ចំពោះអ្វីដែលពួកអ្នកបាននាំមកនោះ ឡើយ។
كَذَٰلِكَ يَطْبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلَّذِينَ لَا يَعْلَمُونَ ﴿٥٩﴾
ដូចដែលគេបានបោះត្រាទៅលើដួងចិត្តរបស់ពួកដែលកាលណាអ្នកបាននាំមកឲ្យពួកគេនូវសញ្ញា ភស្តុតាងណាមួយក៏ពួកគេមិនជឿចំពោះវានោះដែរ គឺអល់ឡោះ នឹងបោះត្រាទៅលើដួងចិត្តរបស់ពួកដែលមិនដឹងថា អ្វីដែលអ្នកបាននាំមកនោះ គឺជាការពិតដូច្នោះដែរ។ق
فَٱصْبِرْ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ ۖ وَلَا يَسْتَخِفَّنَّكَ ٱلَّذِينَ لَا يُوقِنُونَ ﴿٦٠﴾
ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់លើការបដិសេធនៃក្រុមរបស់អ្នកចំពោះអ្នកចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះចំពោះអ្នកដែលថា ទ្រង់នឹងជួយអ្នក ហើយនិងផ្តល់អំណាចគ្រប់គ្រងដល់អ្នកនោះ វាគឺជាការពិតដែលគ្មា នសង្ស័យឡើយនៅក្នុងវា។ហើយចូរកុំឲ្យពួកដែលគ្មា នការជឿជាក់ថា ពួកគេ នឹងត្រូវបានគេពង្រស់ឡើងវិញនោះ រារាំងអ្នក ធ្វើឲ្យអ្នកមានការតក់ក្រហល់ ហើយបោះបង់ការអត់ធ្មត់ឲ្យសោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ