ទំព័រដើមការពន្យល់Luqman (31)

ការពន្យល់ Luqman (31) — لقمان

ម៉ាកកះ · 34 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

الٓمٓ ﴿١﴾

អាលីហ្វ ឡាម មីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះ អាល់ហ្ពា ក៏រ៉ោះ)។

تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ ٱلْحَكِيمِ ﴿٢﴾

បណ្តា វាក្យខណ្ឌ ដែលត្រូវបានបញ្ចុះទៅលើអ្នកនេះ(ឱអ្នកនាំសារមូហាំម៉ា ត់)គឺជាវាក្យខណ្ឌ នៃគម្ពីរ(គួរអាន)ដែលបរិយាយប្រកបទៅដោយគតិបណ្ឌិ ត។ هدى ورحمة للمح سنين

هُدًۭى وَرَحْمَةًۭ لِّلْمُحْسِنِينَ ﴿٣﴾

ហើយវាគឺជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់បណ្តា ដែលសាងអំពើល្អ ដោយពួកគេបានបំពេញនូវសិទ្ធិ(កាតព្វកិច្ច)ម្ចាស់របស់ពួកគេ និងសិទ្ធិ ទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។

ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤْتُونَ ٱلزَّكَوٰةَ وَهُم بِٱلْـَٔاخِرَةِ هُمْ يُوقِنُونَ ﴿٤﴾

គឺបណ្តា ដែលប្រតិបត្តិសឡាតយ៉ាងពេញលក្ខណៈ និងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ហើយពួកគេជឿជាក់យ៉ាងពិតប្រាកដចំពោះអ្វីដែលនឹងកើត ឡើងនៅថ្ងៃបរលោក ដូចជាការពង្រស់ឡើងវិញ ការជំនុំជម្រះ (ការទទួល)ផលបុណ្យ និង(ការទទួល)ទណ្ឌ កម្ម។

أُو۟لَـٰٓئِكَ عَلَىٰ هُدًۭى مِّن رَّبِّهِمْ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿٥﴾

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលស្ថិតនៅលើការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ហើយពួកគេ គឺអ្នកដែលទទួលជោគជ័យ ដោយទទួលបានអ្វីៗដែលពួកគេប្រាថ្នា និងឃ្លាតឆ្ងា យពីអ្វីដែលពួកគេខ្លា ចរអា។

وَمِنَ ٱلنَّاسِ مَن يَشْتَرِى لَهْوَ ٱلْحَدِيثِ لِيُضِلَّ عَن سَبِيلِ ٱللَّهِ بِغَيْرِ عِلْمٍۢ وَيَتَّخِذَهَا هُزُوًا ۚ أُو۟لَـٰٓئِكَ لَهُمْ عَذَابٌۭ مُّهِينٌۭ ﴿٦﴾

ហើយក្នុងចំណោមមនុស្សលោក (ដូចជា អាន់ណាទើរ កូន អាល់ហារីស) គឺមានអ្នកដែលជ្រើសរើសយកពាក្យសម្តីលេងសើចដើម្បីបង្វែរមនុស្សលោកពីសាសនា របស់អល់ឡោះដោយគ្មា នចំណេះដឹងឲ្យទៅរកវា ហើយបានយកវាក្យខណ្ឌ របស់អល់ឡោះធ្វើជាការសើចចំអក។ពួកដែលលក្ខណៈសម្បត្តិបែបនេះ សម្រាប់ពួកគេ នឹងទទួលនូវទណ្ឌ កម្មដ៏គួរឲ្យអាម៉ា ស់បំផុតនៅថ្ងៃបរលោក។

وَإِذَا تُتْلَىٰ عَلَيْهِ ءَايَـٰتُنَا وَلَّىٰ مُسْتَكْبِرًۭا كَأَن لَّمْ يَسْمَعْهَا كَأَنَّ فِىٓ أُذُنَيْهِ وَقْرًۭا ۖ فَبَشِّرْهُ بِعَذَابٍ أَلِيمٍ ﴿٧﴾

ហើយនៅពេលដែលមានគេសូត្របណ្តា វាក្យខណ្ឌ ទាំងឡាយរបស់យើងឲ្យរូបគេស្តាប់ គឺគេបែរចេញពីវាដោយភាពក្រអឺតក្រទមមិនស្តាប់នោះឡើយ ហាក់ដូចរូបគេ មិនបានឮវាសោះ ហាក់ដូចជានៅក្នុងត្រចៀកទាំងពីររបស់គេមានឆ្នុកចុកមិនឲ្យស្តា ប់ឮសម្លេងអ្វីសោះ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ផ្តល់ដំណឹ ងដល់គេពី ទណ្ឌ កម្មដ៏ឈឺចាប់បំផុតដែលកំពុងតែរង់ចាំរូបគេចុះ។

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَهُمْ جَنَّـٰتُ ٱلنَّعِيمِ ﴿٨﴾

ពិតប្រាកដណាស់ បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ណាអ៊ីម ដោយពួកគេនឹងសើយសុខ ជាមួយនឹងអ្វីដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេនៅក្នុងឋានសួគ៌នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ق

خَـٰلِدِينَ فِيهَا ۖ وَعْدَ ٱللَّهِ حَقًّۭا ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٩﴾

ពួកគេស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ។ ការសន្យាររបស់អល់ឡោះចំពោះពួកគេដូច្នោះនោះ គឺជាការសន្យាដ៏ពិតប្រាកដដោយគ្មា នការមន្ទិលសង្ស័យនៅក្នុងវា ឡើយ។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិ តនៅក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់ របស់ទ្រង់។

خَلَقَ ٱلسَّمَـٰوَٰتِ بِغَيْرِ عَمَدٍۢ تَرَوْنَهَا ۖ وَأَلْقَىٰ فِى ٱلْأَرْضِ رَوَٰسِىَ أَن تَمِيدَ بِكُمْ وَبَثَّ فِيهَا مِن كُلِّ دَآبَّةٍۢ ۚ وَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءًۭ فَأَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۢ كَرِيمٍ ﴿١٠﴾

អល់ឡោះជាម្ចា ស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ដែលត្រូវបានបញ្ឈរយ៉ា ងខ្ពស់ឡើងដោយគ្មា នសសរអ្វីសោះ ហើយទ្រង់បានបង្កើតភ្នំទាំងឡាយនៅលើផែនដី ជាលំនឹងដើម្បីកុំឲ្យផែនដីមានការញ័ររញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយនៅលើផែនដីនូវសត្វពាហនៈជាច្រើនប្រភេទ។ ហើយយើងបានបញ្ចុះទឹកភ្លៀង ពីលើមេឃ រួចយើងបានបណ្ដុះនៅលើផែនដីនូវរុក្ខជាតិគ្រប់ប្រភេទដែលមានទេសភាពស្រស់បំព្រង ដែលមនុស្សលោកនិងសត្វធាតុទាំងឡាយអាចទាញយកផល ប្រយោជន៍អំពីវាបាន។

هَـٰذَا خَلْقُ ٱللَّهِ فَأَرُونِى مَاذَا خَلَقَ ٱلَّذِينَ مِن دُونِهِۦ ۚ بَلِ ٱلظَّـٰلِمُونَ فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿١١﴾

អ្វីដែលបានរៀបរាប់នេះ គឺជាការបង្កើតរបស់អល់ឡោះជាម្ចាស់។ ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បង្ហាញឲ្យយើងបានឃើញមក ថាតើមានអ្វីខ្លះដែលអ្នកដែល ពួកអ្នកកំពុងតែគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះបានបង្កើតនោះ? ផ្ទុយទៅវិញ ពួកដែលបំពានទាំងឡាយ គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ ចេញពីការពិត ដោយពួកគេធ្វើស្ហ៊ីរិកជាមួយម្ចា ស់របស់ពួកគេនឹងអ្នកដែលមិនបានបង្កើតអ្វីសោះ ខណៈពួកវាក៏ជាអ្នកដែលត្រូវបានគេបង្កើតដែរនោះ។

وَلَقَدْ ءَاتَيْنَا لُقْمَـٰنَ ٱلْحِكْمَةَ أَنِ ٱشْكُرْ لِلَّهِ ۚ وَمَن يَشْكُرْ فَإِنَّمَا يَشْكُرُ لِنَفْسِهِۦ ۖ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِىٌّ حَمِيدٌۭ ﴿١٢﴾

ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យ លុកម៉ា ន នូវការយល់ដឹងអំពីសាសនា ហើយនិងភាពត្រឹមត្រូវក្នុងកិច្ចការទាំងឡាយ ហើយយើងបានមានបន្ទូលទៅ កាន់គេថាៈ (ឱលុកម៉ា ន!) ចូរអ្នកដឹងគុណម្ចាស់របស់អ្នកទៅលើអ្វីដែលទ្រង់បានប្រទានឲ្យនៃការចង្អុលបង្ហាញឲ្យគោរពប្រតិបត្តិចំពោះទ្រង់។ ហើយជនណាដែល ដឹងគុណម្ចាស់របស់គេ ពិតណាស់ផលនៃការដឹងគុណនោះ គឺវិលត្រឡប់ទៅកាន់ខ្លួនគេវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់ ទ្រង់មិនត្រូវ ការការដឹងគុណរបស់គេនោះឡើយ។ ហើយជនណាដែលរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ ហើយប្រឆាំងនឹងទ្រង់នោះ តាមពិត គ្រោះថ្នាក់នៃការ ប្រឆាំងរបស់គេនោះ គឺធ្លា ក់ទៅលើខ្លួនគេប៉ុណ្ណោះ ដោយវាមិនអាចផ្តល់គ្រោះថ្នា ក់អ្វីដល់អល់ឡោះឡើយ ពីព្រោះទ្រង់មហាមានលើសលប់មិនត្រូវម៉ា ខ្លូករបស់ទ្រង់ ទាំងអស់នោះនោះឡើយ និងជាអ្នកដែលត្រូវគេកោតសរសើរគ្រប់ស្ថា នភាពទាំងអស់។

وَإِذْ قَالَ لُقْمَـٰنُ لِٱبْنِهِۦ وَهُوَ يَعِظُهُۥ يَـٰبُنَىَّ لَا تُشْرِكْ بِٱللَّهِ ۖ إِنَّ ٱلشِّرْكَ لَظُلْمٌ عَظِيمٌۭ ﴿١٣﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលលុកម៉ានបាននិយាយទៅកាន់កូនរបស់គាត់ ខណៈពេលដែលគាត់បានបញ្ចុះបញ្ចូលកូនរបស់គាត់ឲ្យ ធ្វើល្អ និងព្រមានពីអំពើអាក្រក់ថាៈ ឱកូនសម្លាញ់! ចូរកូនកុំគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឲ្យសោះ។ ពិតប្រាកដណាស់ ការគោរព សក្ការៈចំពោះអ្នកផ្សេងរួមជាមួយអល់ឡោះនោះ គឺជាការបំពានដ៏ធំធេងបំផុតចំពោះខ្លួនឯង ដោយសារវាជាការប្រព្រឹត្តបាបកម្មដ៏ធំបំផុតដែលនាំឲ្យរូបគេស្ថិតនៅ ជាអមតៈក្នុងឋាននរក។

وَوَصَّيْنَا ٱلْإِنسَـٰنَ بِوَٰلِدَيْهِ حَمَلَتْهُ أُمُّهُۥ وَهْنًا عَلَىٰ وَهْنٍۢ وَفِصَـٰلُهُۥ فِى عَامَيْنِ أَنِ ٱشْكُرْ لِى وَلِوَٰلِدَيْكَ إِلَىَّ ٱلْمَصِيرُ ﴿١٤﴾

ហើយយើង(អល់ឡោះ)បានផ្តែផ្តាំដល់មនុស្សលោកឲ្យគោរពប្រតិបត្តិចំពោះឪពុកម្តា យរបស់គេ និងធ្វើល្អទៅកាន់គាត់ទាំងពីរចំពោះអ្វីដែលមិនមែនជាប្រការ ល្មើសចំពោះអល់ឡោះ។ ម្តា យរបស់គេបានពពោះគេនៅក្នុងផ្ទៃដោយប្រឈមនឹងការលំបាកជាបន្តបន្ទា ប់ និងបានផ្តា ច់គេអំពីការបំបៅដោះ(ផ្តា ច់ដោះ)ក្នុងអំឡុង ពេលពីរឆ្នាំ។ ហើយយើងបានបន្ទូលទៅកាន់គេថាៈ ចូរអ្នកដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់អ្នក។ បន្ទាប់មក ចូរអ្នកដឹង គុណទៅចំពោះឪពុកម្តាយរបស់អ្នកទៅលើការចិញ្ចឹមបីបាច់ថែរក្សារបស់គាត់ទាំងពីរមកចំពោះអ្នក។ ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់ ហើយ យើងនឹងធ្វើការតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសមនឹងទទួលបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِن جَـٰهَدَاكَ عَلَىٰٓ أَن تُشْرِكَ بِى مَا لَيْسَ لَكَ بِهِۦ عِلْمٌۭ فَلَا تُطِعْهُمَا ۖ وَصَاحِبْهُمَا فِى ٱلدُّنْيَا مَعْرُوفًۭا ۖ وَٱتَّبِعْ سَبِيلَ مَنْ أَنَابَ إِلَىَّ ۚ ثُمَّ إِلَىَّ مَرْجِعُكُمْ فَأُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ﴿١٥﴾

ហើយប្រសិនបើឪពុកម្តាយទាំងពីររបស់អ្នកបានជម្រុញអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយការបង្ខំពីពួកគាត់ទាំងពីរនោះ ចូរអ្នកកុំធ្វើតាមគាត់ទាំងពីរចំពោះ រឿងនេះឲ្យសោះ ពីព្រោះគេមិនត្រូវគោរពតាមម៉ា ខ្លូក(ដែលត្រូវបានគេបង្កើត)ក្នុងរឿងដែលល្មើសជាមួយ(អល់ឡោះដែលជា)អ្នកបង្កើតនោះឡើយ។ ប៉ុន្តែ អ្នកត្រូវ មានភាពកតញ្ញូ និងទំនាក់ទំនងល្អជាមួយគាត់ទាំងពីរនៅក្នុងលោកិយនេះ។ ហើយចូរអ្នកធ្វើតាមមាគ៌ា របស់អ្នកដែលវិលត្រឡប់មកកាន់យើងដោយគោរពសក្កា រៈ និងគោរពប្រតិបត្តិចំពោះយើងតែមួយគត់។ បន្ទា ប់មក កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា នៅថ្ងៃបរលោក គឺមកកាន់យើងតែមួយគត់ ហើយយើងនឹងប្រាប់ ពួកអ្នកពីទង្វើដែលពួកអ្នកធ្លា ប់បានសាងនៅលើលោកិយ ហើយយើងនឹងតបស្នងដល់ពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាងនោះ។

يَـٰبُنَىَّ إِنَّهَآ إِن تَكُ مِثْقَالَ حَبَّةٍۢ مِّنْ خَرْدَلٍۢ فَتَكُن فِى صَخْرَةٍ أَوْ فِى ٱلسَّمَـٰوَٰتِ أَوْ فِى ٱلْأَرْضِ يَأْتِ بِهَا ٱللَّهُ ۚ إِنَّ ٱللَّهَ لَطِيفٌ خَبِيرٌۭ ﴿١٦﴾

ឱកូនសម្លា ញ់! ប្រាកដណាស់ មិនថាអំពើអាក្រក់ ឬអំពើល្អនោះទេ ទោះបីជាវាមានទំហំតូចមានទម្ងន់ប៉ុនគ្រាប់ស្ពៃ ហើយស្ថិតនៅក្នុងផ្ទាំងថ្មដែលគ្មា ននរណាម្នា ក់ អាចមើលឃើញ ឬនៅកន្លែងណាមួយនៅលើមេឃជាច្រើនជាន់ ឬក៏នៅលើផែនដីក៏ដោយ ក៏អល់ឡោះនឹងនាំយកវាមកនៅថ្ងៃបរលោក ហើយនិងតបស្នងដល់ខ្ញុំ បម្រើរបស់ទ្រង់លើទង្វើនោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាល្អិតល្អន់បំផុត ដោយគ្មានរបស់ដែលតូចតាចណាមួយអាចលាក់បាំងពីទ្រង់បានឡើយ មហា ដឹងបំផុតអំពីធាតុពិតរបស់វា និងទីកន្លែងរបស់វា។

يَـٰبُنَىَّ أَقِمِ ٱلصَّلَوٰةَ وَأْمُرْ بِٱلْمَعْرُوفِ وَٱنْهَ عَنِ ٱلْمُنكَرِ وَٱصْبِرْ عَلَىٰ مَآ أَصَابَكَ ۖ إِنَّ ذَٰلِكَ مِنْ عَزْمِ ٱلْأُمُورِ ﴿١٧﴾

ឱកូនសម្លា ញ់! ចូរកូនប្រតិបត្តិសឡាតដោយត្រូវប្រតិបត្តិវាឲ្យបានពេញលេញ ហើយចូរប្រើគ្នា ឲ្យធ្វើល្អ និងហាមឃាត់គ្នា ពីអំពើអាក្រក់ ហើយចូរកូនអត់ធ្មត់ទៅលើ ការលំបាកនានាដែលនឹងប៉ះទង្គិចលើកូនដោយសាររឿងនោះ។ ប្រាកដណាស់ អ្វីដែលគេបញ្ជាប្រើឲ្យកូនធ្វើនោះ គឺជាកាតព្វកិច្ចដែលអល់ឡោះបានដាក់មក លើកូនឲ្យធ្វើវាជាចាំបាច់។ដូច្នេះ កូនគ្មា នជម្រើសឡើយក្នុងរឿងនេះ។

وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَلَا تَمْشِ فِى ٱلْأَرْضِ مَرَحًا ۖ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍۢ فَخُورٍۢ ﴿١٨﴾

ហើយចូរកូនកុំងាកមុខរបស់កូនចេញពីមនុស្សលោកដោយភាពក្អេងក្អាង ហើយសូមកុំដើរនៅលើផែនដីដោយមោទភាពចំពោះខ្លួនឯងឲ្យសោះ។ ពិតប្រាកដ ណាស់ អល់ឡោះមិនស្រឡាញ់ជនណាដែលដើរដោយភាពក្រអឺតក្រទម និងមានមោទនភាពជាមួយនឹងឧបការគុណដែលអល់ឡោះបានប្រទានឲ្យ ហើយ ក្រអឺតក្រទមទៅលើអ្នកដទៃដោយសារតែគេទទួលបានឧបការគុណទាំងនោះ និងមិនចេះដឹងគុណអល់ឡោះទៅលើឧបការគុណទាំងនោះនោះទេ។

وَٱقْصِدْ فِى مَشْيِكَ وَٱغْضُضْ مِن صَوْتِكَ ۚ إِنَّ أَنكَرَ ٱلْأَصْوَٰتِ لَصَوْتُ ٱلْحَمِيرِ ﴿١٩﴾

ហើយចូរកូនបន្ទន់ឥរិយាបថក្នុងការធ្វើដំណើ ររបស់កូន ដោយមិនត្រូវដើរលឿនពេក ឬយឺតពេកនោះទេ ដោយត្រូវដើរដោយបង្ហា ញពីភាពរម្យទម។ ហើយចូរកូន បន្ទន់សម្លេងរបស់កូន ដោយមិនត្រូវប្រើសម្លេងខ្លាំងៗដែលរំខានដល់អ្នកដទៃនោះឡើយ។ ពិតប្រាកដណាស់ សំឡេងដែលអាក្រក់ជាងគេនោះ គឺសម្លេងរបស់ សត្វលា ពីព្រោះសម្លេងរបស់វាឮខ្លាំងណាស់។

أَلَمْ تَرَوْا۟ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُۥ ظَـٰهِرَةًۭ وَبَاطِنَةًۭ ۗ وَمِنَ ٱلنَّاسِ مَن يُجَـٰدِلُ فِى ٱللَّهِ بِغَيْرِ عِلْمٍۢ وَلَا هُدًۭى وَلَا كِتَـٰبٍۢ مُّنِيرٍۢ ﴿٢٠﴾

តើពួកអ្នកមិនបានឃើញទេឬ(ឱមនុស្សលោកទាំងឡាយ)ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានជួយសម្រួលដល់ពួកអ្នកអាចទាញយកផលប្រយោជន៍ពីអ្វី ដែលនៅលើមេឃ ដូចជាព្រះអាទិត្យ ព្រះចន្ទ និងដួងតារាទាំងឡាយ។ ហើយទ្រង់ក៏បានផ្តល់ភាពងាយស្រួលផងដែរដល់ពួកអ្នកនូវអ្វីដែលមាននៅលើផែនដី ដូចជាសត្វធាតុនានា ព្រៃព្រឹក្សា និងរុក្ខជាតិទាំងឡាយ។ ហើយទ្រង់បានបំពេញឲ្យពួកអ្នកនូវឧបការគុណទាំងឡាយរបស់ទ្រង់ផ្នែកខាងក្រៅដែលអាចមើលឃើញ ជាក់ស្តែង ដូចជារូបរាងនិងសម្រស់ស្រស់ស្អាត និងឧបការគុណផ្នែកខាងក្នុងដែលមិនអាចមើលឃើញជាក់ស្តែង ដូចជាសតិបញ្ញា និងចំណេះដឹង។ តែទោះបីជា មាននូវឧបការគុណទាំងនេះហើយក្តីក៏មានមនុស្សមួយចំនួនបានជជែកដេញដោលចំពោះភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះដោយគ្មា នចំណេះដឹងដែលផ្អែ بلغ គម្ពីរគួរអាន · តាហ្វសៀរ កទៅលើវ៉ាហ៊ីដែលអល់ឡោះបានបញ្ចុះ ឬផ្អែកទៅលើប្រាជ្ញា របស់គេ ឬផ្អែកលើគម្ពីរដ៏ច្បាស់លាស់ណាមួយដែលបានបញ្ចុះមកពីអល់ឡោះដដែល។

وَإِذَا قِيلَ لَهُمُ ٱتَّبِعُوا۟ مَآ أَنزَلَ ٱللَّهُ قَالُوا۟ بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ ءَابَآءَنَآ ۚ أَوَلَوْ كَانَ ٱلشَّيْطَـٰنُ يَدْعُوهُمْ إِلَىٰ عَذَابِ ٱلسَّعِيرِ ﴿٢١﴾

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកដែលជជែកដេញដោលចំពោះភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះទាំងនោះថាៈ ចូរពួកអ្នកដើរតាមវ៉ាហ៊ី ដែលអល់ឡោះបានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នោះ ពួកគេឆ្លើយតបថាៈ ពួកយើងមិនដើរតាមវាឡើយ។ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលពួកយើង បានឃើញជីដូនជីតារបស់ពួកយើងធ្វើប៉ុណ្ណោះ ដូចជាការគោរពសក្ការៈទៅចំពោះព្រះទាំងឡាយរបស់ពួកយើងជាដើម។ តើពួកគេដើរតាមជីដូនជីតារបស់ពួកគេ ដែរឬ បើទោះបីជាស្ហៃតនបានអូសទាញជីដូនជីតារបស់ពួកគេឲ្យទៅកាន់ទណ្ឌ កម្មដែលឆាបឆេះនៅថ្ងៃបរលោក(ដោយវាបានពង្វក់ពួកគេឲ្យគោរពសក្កា រៈទៅ ចំពោះរូបបរិមា)ក៏ដោយនោះ?

۞ وَمَن يُسْلِمْ وَجْهَهُۥٓ إِلَى ٱللَّهِ وَهُوَ مُحْسِنٌۭ فَقَدِ ٱسْتَمْسَكَ بِٱلْعُرْوَةِ ٱلْوُثْقَىٰ ۗ وَإِلَى ٱللَّهِ عَـٰقِبَةُ ٱلْأُمُورِ ﴿٢٢﴾

ហើយជនណាដែលបែរទៅរកអល់ឡោះដោយភាពស្មោះសចំពោះទ្រង់ក្នុងការគោរពសក្ការៈ និងបានសាងទង្វើល្អត្រឹមត្រូវនោះ ពិតប្រាកដណាស់ គេពិតជាបាន ប្រកាន់យ៉ា ងខ្ជា ប់ខ្ជួនជាមួយនឹងខ្សែដ៏រឹងមាំដែលអ្នកដែលសង្ឃឹមជោគជ័យតែងតែប្រកាន់ខ្ជា ប់នឹងវា ដោយគ្មា នភ័យខ្លា ចពីការដាច់ឡើយនូវអ្វីដែលគេកំពុងតែ ប្រកាន់ខ្ជាប់នោះ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសាក សមនឹងទទួលបាន។

وَمَن كَفَرَ فَلَا يَحْزُنكَ كُفْرُهُۥٓ ۚ إِلَيْنَا مَرْجِعُهُمْ فَنُنَبِّئُهُم بِمَا عَمِلُوٓا۟ ۚ إِنَّ ٱللَّهَ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿٢٣﴾

រីឯជនណាដែលប្រឆាំងនឹងអល់ឡោះវិញនោះ ចូរកុំឲ្យការប្រឆាំងរបស់គេធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានទុក្ខព្រួយ។ ពួកគេនឹងត្រូវវិលត្រឡប់មកកាន់យើង តែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងប្រាប់ពួកគេពីទង្វើអាក្រក់ទាំងឡាយដែលពួកគេបានសាងនៅលើលោកិយ ហើយយើងនឹងតបស្នងដល់ពួកគេលើទង្វើ ទាំងនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ត(របស់ពួកគេ) ដោយគ្មានអ្វីមួយដែលនៅក្នុងចិត្តរបស់គេអាចលាក់បាំងពីទ្រង់បាន ឡើយ។ نمتعهم قليلا ثم نضطرهم إلىعذاب غليظ

نُمَتِّعُهُمْ قَلِيلًۭا ثُمَّ نَضْطَرُّهُمْ إِلَىٰ عَذَابٍ غَلِيظٍۢ ﴿٢٤﴾

យើងឲ្យពួកគេសោយសុខជាមួយនឹងភាពត្រេកត្រអាលដែលយើងប្រទានឲ្យពួកគេនៅក្នុងលោកិយនេះក្នុងរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។ បន្ទាប់មក យើងនឹងអូស ពួកគេទៅកាន់ទណ្ឌ កម្មដ៏សែនខ្លោ ចផ្សាបំផុត(នៅថ្ងៃបរលោក)នោះគឺទណ្ឌ កម្មនៃភ្លើងនរក។

وَلَئِن سَأَلْتَهُم مَّنْ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ لَيَقُولُنَّ ٱللَّهُ ۚ قُلِ ٱلْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿٢٥﴾

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់? ហើយតើអ្នកណាដែលបាន បង្កើតផែនដី? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកដែលបានបង្កើតវាទាំងពីរនេះ។ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ការកោតសរសើរទាំងឡាយ គឺ សម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបង្ហាញនូវភស្តុតាងទៅលើពួកអ្នក។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនបានដឹងថា តើនរណាដែលសាកសមនឹងទទួល ការកោតសរសើរនោះឡើយ ដោយសារតែភាពល្ងង់ខ្លៅ របស់ពួកគេ។

لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ إِنَّ ٱللَّهَ هُوَ ٱلْغَنِىُّ ٱلْحَمِيدُ ﴿٢٦﴾

អ្វីៗទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់ ទាំងការបង្កើត ការគ្រប់គ្រង និងការ ចាត់ចែង។ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការអ្វីមួយពីម៉ាខ្លូកទាំងអស់របស់ទ្រង់នោះឡើយ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោត សរសើរទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَوْ أَنَّمَا فِى ٱلْأَرْضِ مِن شَجَرَةٍ أَقْلَـٰمٌۭ وَٱلْبَحْرُ يَمُدُّهُۥ مِنۢ بَعْدِهِۦ سَبْعَةُ أَبْحُرٍۢ مَّا نَفِدَتْ كَلِمَـٰتُ ٱللَّهِ ۗ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌۭ ﴿٢٧﴾

حكيم ហើយប្រសិនបើដើមឈើទាំងអស់នៅលើផែនដីត្រូវបានកាប់យកធ្វើជាស្លាបប៉ាកា ហើយយកទឹកសមុទ្រធ្វើជាទឹកថ្នាំ(ដើម្បីសរសេរ) ហើយយកមកបន្ថែមពីលើ នោះនូវសមុទ្រចំនួនប្រាំពីរទៀតក៏ដោយ ក៏នៅតែមិនអាចកត់ត្រាបន្ទូលរបស់អល់ឡោះអស់ដែរ ពីព្រោះពាក្យបន្ទូលរបស់អល់ឡោះគ្មានទីបញ្ចប់នោះឡើយ។ ជា ការពិតណាស់ អល់ឡោះមហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយហើយទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។

مَّا خَلْقُكُمْ وَلَا بَعْثُكُمْ إِلَّا كَنَفْسٍۢ وَٰحِدَةٍ ۗ إِنَّ ٱللَّهَ سَمِيعٌۢ بَصِيرٌ ﴿٢٨﴾

ការបង្កើតពួកអ្នកទាំងអស់គ្នា (ឱមនុស្សលោក) និងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នងនោះ គឺងាយស្រួលដូចជា ការបង្កើតជីវិតមួយ ហើយពង្រស់វាឲ្យរស់ឡើងវិញដូច្នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាឮបំផុត ដែលការឮសម្លេងមួយមិនរំខានដល់ការស្តាប់ឮសម្លេង មួយផ្សេងទៀតនោះឡើយ។ ទ្រង់មហាឃើញបំផុត ដែលការឃើញអ្វីមួយមិនរំខានដល់ការមើលឃើញអ្វីផ្សេងទៀតនោះឡើយ។ ក៏ដូចគ្នា ដែរ ការបង្កើតជីវិតមួយ និងពង្រស់ជីវិតមួយផ្សេងទៀតនោះឡើយ។ ឬការពង្រស់ជីវិតមួយមិនរំខានដល់ការបង្កើតل م

أَلَمْ تَرَ أَنَّ ٱللَّهَ يُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ كُلٌّۭ يَجْرِىٓ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى وَأَنَّ ٱللَّهَ بِمَا تَعْمَلُونَ خَبِيرٌۭ ﴿٢٩﴾

តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកាត់បន្ថយពេលយប់ដើម្បីបន្ថែមដល់ពេលថ្ងៃ ហើយទ្រង់បានកាត់បន្ថយពេលថ្ងៃដើម្បី បន្ថែមដល់ពេលយប់។ ហើយទ្រង់បានកំណត់គន្លងគោចររបស់ព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើ រទៅតាមគន្លងរបស់វា រហូតដល់ពេលវេលាដែល ត្រូវបានកំណត់។ ហើយពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើនោះ។

ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلْحَقُّ وَأَنَّ مَا يَدْعُونَ مِن دُونِهِ ٱلْبَـٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلْعَلِىُّ ٱلْكَبِيرُ ﴿٣٠﴾

ការចាត់ចែង និងការកំណត់ទាំងនោះហើយជាសាក្សីដែលបញ្ជាក់ថា ពិតប្រាកដណាស់ អល់ឡោះតែមួយគត់ គឺជាម្ចាស់ដ៏ពិតប្រាកដ។ ទ្រង់ជាម្ចាស់ដ៏ពិតប្រាក ដក្នុងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់) លក្ខណៈសម្បត្តិរបស់ទ្រង់ និងទង្វើរបស់ទ្រង់ ហើយអ្វីដែលពួកមុស្ហរីគីនកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីទ្រង់ នោះគឺជាប្រការមិនពិតដែលគ្មា នមូលដ្ឋា នអ្វីសម្រាប់វាឡើយ។ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាខ្ពង់ខ្ពស់ដោយខ្លួនទ្រង់ផ្ទា ល់ ដោយអំណាចរបស់ ទ្រង់ និងដោយការកំណត់របស់ទ្រង់ទៅលើម៉ា ខ្លូកទាំងឡាយរបស់ទ្រង់ ដែលគ្មា ននរណាខ្ពង់ខ្ពស់ជាងទ្រង់ឡើយហើយទ្រង់មហាធំធេងលើសអ្វីៗទាំងអស់។

أَلَمْ تَرَ أَنَّ ٱلْفُلْكَ تَجْرِى فِى ٱلْبَحْرِ بِنِعْمَتِ ٱللَّهِ لِيُرِيَكُم مِّنْ ءَايَـٰتِهِۦٓ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّكُلِّ صَبَّارٍۢ شَكُورٍۢ ﴿٣١﴾

តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ នាវាទាំងឡាយអាចធ្វើដំណើរនៅលើផ្ទៃសមុទ្របានដោយសារភាពទន់ភ្លន់និងការបង្គាប់ប្រើរបស់ទ្រង់ ដើម្បីទ្រង់ បង្ហា ញឲ្យពួកអ្នក(ឱមនុស្សលោក)បានឃើញនូវសញ្ញា ភស្តុតាងទាំងឡាយរបស់ទ្រង់ដែលបង្ហា ញទៅលើសមត្ថភាព និងភាពទន់ភ្លន់របស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងដែលបញ្ជា ក់ទៅលើសមត្ថភាពរបស់ទ្រង់សម្រាប់បណ្តា អ្នកដែលអត់ធ្មត់លើគ្រោះថ្នា ក់ដែលគេជួបប្រទះ និង(សម្រាប់)អ្នកដែលដឹង គុណទៅលើឧបការគុណទាំងឡាយដែលគេទទួលបាន។

وَإِذَا غَشِيَهُم مَّوْجٌۭ كَٱلظُّلَلِ دَعَوُا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمْ إِلَى ٱلْبَرِّ فَمِنْهُم مُّقْتَصِدٌۭ ۚ وَمَا يَجْحَدُ بِـَٔايَـٰتِنَآ إِلَّا كُلُّ خَتَّارٍۢ كَفُورٍۢ ﴿٣٢﴾

كل ختار كفور ហើយនៅពេលដែលទឹករលកបានគ្របដណ្ត ប់លើពួកគេគ្រប់ទិសប្រៀបបីដូចជាភ្នំនិងដុំពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះតែមួយគត់ដោយចិត្ត ស្មោះសក្នុងការបួងសួង និងការគោរពសក្ការៈ។ តែនៅពេលដែលអល់ឡោះបានទទួលយកនូវការបួងសួងរបស់ពួកគេ និងបានសង្រ្គោះពួកគេទៅដល់ដីគោក ហើយពួកគេបានរួចផុតពីការលិចលង់ទឹកហើយនោះ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ ដោយពួកគេមិនបានដឹងគុណអល់ឡោះ ជាម្ចា ស់ឲ្យបានពេញលេញនោះឡើយតាមអ្វីដែលទ្រង់បានដាក់កាតព្វកិច្ចនោះឡើយ ហើយអ្នកខ្លះទៀត ជាអ្នកដែលប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អ بلغ គម្ពីរគួរអាន · តាហ្វសៀរ ល់ឡោះតែម្តង។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែពួកដែលក្បត់(ដូចជាបុគ្គលរូបនេះដែលបានសន្យា នឹងអល់ឡោះថា ប្រសិនបើទ្រង់ជួយសង្គ្រោះរូបគេឲ្យរួចផុតពីគ្រោះថ្នា ក់នោះ ប្រាកដជារូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណចំពោះទ្រង់ជាមិនខាន) ហើយ និងពួកដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះដោយគ្មា នដឹងគុណម្ចា ស់របស់គេដែលបានប្រទានឧបការគុណដល់គេនោះប៉ុណ្ណោះ។

يَـٰٓأَيُّهَا ٱلنَّاسُ ٱتَّقُوا۟ رَبَّكُمْ وَٱخْشَوْا۟ يَوْمًۭا لَّا يَجْزِى وَالِدٌ عَن وَلَدِهِۦ وَلَا مَوْلُودٌ هُوَ جَازٍ عَن وَالِدِهِۦ شَيْـًٔا ۚ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ ۖ فَلَا تَغُرَّنَّكُمُ ٱلْحَيَوٰةُ ٱلدُّنْيَا وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلْغَرُورُ ﴿٣٣﴾

ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លា ចម្ចា ស់របស់ពួកអ្នក ដោយអនុវត្តន៍នូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់ បានហាមឃាត់។ ហើយចូរពួកអ្នកកោតខ្លាចទណ្ឌកម្មនៅថ្ងៃដែលឪពុកមិនអាចជួយអ្វីដល់កូនបន្តិចឡើយ ហើយកូនក៏មិនអាចជួយអ្វីបន្តិចដល់ឪពុកនោះដែរ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងផ្តល់ការតបស្នងនៅថ្ងៃបរលោកនោះ គឺជាការពិត ដែលពិតជានឹងកើតឡើងយ៉ា ងពិតប្រាកដដោយជៀស មិនរួចឡើយ។ ដូច្នេះ ចូរកុំឲ្យឆាកជីវិតលោកិយដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងការត្រេកត្រអាលនោះបោកប្រាស់ពួកអ្នកឲ្យសោះ ហើយចូរកុំ ឲ្យស្ហៃតននោះបោកប្រាស់ពួកអ្នក តាមរយៈការដែលអល់ឡោះជាម្ចា ស់ទ្រង់ទន់ភ្លន់ចំពោះពួកអ្នក និងពន្យារពេលដាក់ទណ្ឌ កម្មលើពួកអ្នកនោះឲ្យសោះ។

إِنَّ ٱللَّهَ عِندَهُۥ عِلْمُ ٱلسَّاعَةِ وَيُنَزِّلُ ٱلْغَيْثَ وَيَعْلَمُ مَا فِى ٱلْأَرْحَامِ ۖ وَمَا تَدْرِى نَفْسٌۭ مَّاذَا تَكْسِبُ غَدًۭا ۖ وَمَا تَدْرِى نَفْسٌۢ بِأَىِّ أَرْضٍۢ تَمُوتُ ۚ إِنَّ ٱللَّهَ عَلِيمٌ خَبِيرٌۢ ﴿٣٤﴾

ពិតប្រាកដណាស់ ចំណេះដឹងអំពីថ្ងៃបរលោក គឺស្ថិតនៅជាមួយអល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ ទ្រង់ដឹងថា តើវានឹងកើតឡើងនៅពេលណា។ ហើយទ្រង់ បញ្ចុះទឹកភ្លៀងនៅពេលណាដែលទ្រង់មានចេតនា។ហើយទ្រង់ដឹងនូវអ្វីដែលមាននៅក្នុងស្បូនស្ត្រី ថាតើគភ៌នោះជាកូនប្រុស ឬជាកូនស្រី ជាអ្នកដែលអពមង្គល ឬជាអ្នកមានសុភមង្គល? ហើយបុគ្គលម្នាក់ៗមិនបានដឹងទេថា នៅថ្ងៃស្អែក តើមានប្រការល្អ ឬប្រការអាក្រក់អ្វីខ្លះដែលរូបគេនឹងទទួលបាន ហើយក៏គ្មាននរណា ម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅទីកន្លែងណានោះដែរ។ ផ្ទុយទៅវិញ រឿងរ៉ាវទាំងអស់នេះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង។ ពិតប្រាកដ ណាស់ អល់ឡោះមហាដឹងជ្រួតជ្រាបចំពោះរឿងរ៉ាវវទាំងនោះ ដោយគ្មា នអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Luqman — لقمان

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា