ទំព័រដើមការពន្យល់As-Sajda (32)

ការពន្យល់ As-Sajda (32) — السجدة

ម៉ាកកះ · 30 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

الٓمٓ ﴿١﴾

អាលីហ្វ ឡាម មីម (បានបកស្រាយរួចនៅដើមជំពូក អាល់ហ្ពា ក៏រ៉ោះ)។

تَنزِيلُ ٱلْكِتَـٰبِ لَا رَيْبَ فِيهِ مِن رَّبِّ ٱلْعَـٰلَمِينَ ﴿٢﴾

គម្ពីរគួរអានដែលព្យាការីមូហាំម៉ា ត់បាននាំមកនេះគឺត្រូវបានបញ្ចុះមកពីម្ចា ស់ដែលគ្រប់គ្រងពិភពទាំងអស់ ដោយគ្មា នការមន្ទិលសង្ស័យនៅក្នុងវាឡើយ។

أَمْ يَقُولُونَ ٱفْتَرَىٰهُ ۚ بَلْ هُوَ ٱلْحَقُّ مِن رَّبِّكَ لِتُنذِرَ قَوْمًۭا مَّآ أَتَىٰهُم مِّن نَّذِيرٍۢ مِّن قَبْلِكَ لَعَلَّهُمْ يَهْتَدُونَ ﴿٣﴾

ជាការពិតណាស់ ពួកដែលប្រឆាំងទាំងនោះបាននិយាយថាៈ ពិតប្រាកដណាស់ មូហាំម៉ា ត់ បានតាក់តែងគម្ពីរគួរអាននេះដោយខ្លួនឯង ហើយអះអាងថា វាមកពី ម្ចាស់របស់គេ។ រឿងនោះមិនដូចអ្វីដែលពួកគេបាននិយាយនោះឡើយ។ ផ្ទុយទៅវិញ វា(គម្ពីរគួរអាន)គឺជាការពិតដែលគ្មានការសង្ស័យនៅក្នុងវាឡើយ។ វាត្រូវ បានបញ្ចុះមកពីម្ចា ស់របស់អ្នកមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ដើម្បីឲ្យអ្នកព្រមានបន្លា ចក្រុមមួយដែលមិនធ្លា ប់មានអ្នកនាំសារណាម្នា ក់មកបន្លា ចពួកគេពី ទណ្ឌ កម្មរបស់អល់ឡោះមុនអ្នកនោះឡើយ។ សង្ឃឹមថាពួកគេនឹងទទួលបានការចង្អុលបង្ហា ញទៅកាន់ការពិត ហើយពួកគេនឹងដើរតាម និងអនុវត្តន៍តាមវា។

ٱللَّهُ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍۢ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۖ مَا لَكُم مِّن دُونِهِۦ مِن وَلِىٍّۢ وَلَا شَفِيعٍ ۚ أَفَلَا تَتَذَكَّرُونَ ﴿٤﴾

អល់ឡោះជាម្ចា ស់ ទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ ជាអ្នកដែលបានបង្កើតផែនដី និងបានបង្កើតអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរក្នុងរយៈពេលប្រាំ មួយថ្ងៃ ខណៈដែលទ្រង់មានសមត្ថភាពអាចបង្កើតវាតែក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ បន្ទាប់មក ទ្រង់គង់លើអារ៉ស្ហ ក្នុងលក្ខណៈដែលសក្តិ សមនឹងភាពថ្កំថ្កើងរបស់ទ្រង់។ ពួកអ្នក(ឱមនុស្សលោក)គ្មានអ្នកគាំពារណាដែលគាំពារកិច្ចការរបស់ពួកអ្នកក្រៅពីទ្រង់ឡើយ ហើយក៏គ្មានអ្នកអន្តរាគមន៍ណា ដែលអាចជួយអន្តរាគមន៍ពួកអ្នកចំពោះម្ចាស់របស់ពួកអ្នកនោះដែរ។ ដូច្នេះ តើពួកអ្នកមិនបានគិតពិចារណា ហើយធ្វើការគោរពសក្ការៈទៅចំពោះអល់ឡោះដែល ជាអ្នកបានបង្កើតពួកអ្នក និងមិនគោរពសក្កា រៈទៅចំពោះអ្នកផ្សេងរួមជាមួយទ្រង់ទេឬ?

يُدَبِّرُ ٱلْأَمْرَ مِنَ ٱلسَّمَآءِ إِلَى ٱلْأَرْضِ ثُمَّ يَعْرُجُ إِلَيْهِ فِى يَوْمٍۢ كَانَ مِقْدَارُهُۥٓ أَلْفَ سَنَةٍۢ مِّمَّا تَعُدُّونَ ﴿٥﴾

អល់ឡោះជាម្ចាស់ទ្រង់ចាត់ចែងកិច្ចការទាំងឡាយរបស់ម៉ា ខ្លូកទាំងអស់ទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី។ បន្ទាប់មក កិច្ចការទាំងនោះនឹងឡើងទៅ កាន់ទ្រង់វិញនៅថ្ងៃមួយដែលមានរយៈពេលមួយពាន់ឆ្នាំ តាមឆ្នាំដែលពួកអ្នក(ឱមនុស្សលោក)គិតវានៅលើលោកិយ។

ذَٰلِكَ عَـٰلِمُ ٱلْغَيْبِ وَٱلشَّهَـٰدَةِ ٱلْعَزِيزُ ٱلرَّحِيمُ ﴿٦﴾

អ្នកដែលចាត់ចែងកិច្ចការទាំងអស់នោះ គឺជាអ្នកដែលដឹងនូវអ្វីដែលអវត្តមាន និងអ្វីដែលមានវត្តមាន។ គ្មានអ្វីមួយនៃប្រការទាំងពីរនោះអាចលាក់បាំងពីទ្រង់បាន ឡើយ។ ទ្រង់មហាខ្លាំងពូកែដែលគ្មា នសត្រូវណាម្នា ក់របស់ទ្រង់ដែលទ្រង់ផ្តន្ទា ទោសចំពោះរូបគេនោះអាចឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអាណិ តស្រឡាញ់ ចំពោះបណ្តា ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។

ٱلَّذِىٓ أَحْسَنَ كُلَّ شَىْءٍ خَلَقَهُۥ ۖ وَبَدَأَ خَلْقَ ٱلْإِنسَـٰنِ مِن طِينٍۢ ﴿٧﴾

ទ្រង់ជាអ្នកដែលហ្មត់ចត់បំផុតចំពោះរាល់អ្វីទាំងឡាយដែលទ្រង់បានបង្កើត ហើយទ្រង់បានចាប់ផ្តើមបង្កើតព្យាការីអាហ្ទាំអំពីដីឥដ្ឋ ដោយគ្មា នគំរូពីមុនមកឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ثُمَّ جَعَلَ نَسْلَهُۥ مِن سُلَـٰلَةٍۢ مِّن مَّآءٍۢ مَّهِينٍۢ ﴿٨﴾

បន្ទា ប់មកទ្រង់បានបង្កើតកូនចៅរបស់គាត់បន្ទា ប់ពីគាត់(ព្យាការីអាហ្ទាំ)អំពីទឹកកាមដែលគ្មា នតម្លៃ។

ثُمَّ سَوَّىٰهُ وَنَفَخَ فِيهِ مِن رُّوحِهِۦ ۖ وَجَعَلَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَـٰرَ وَٱلْأَفْـِٔدَةَ ۚ قَلِيلًۭا مَّا تَشْكُرُونَ ﴿٩﴾

បន្ទាប់មក ទ្រង់បានបង្កើតមនុស្សលោកឲ្យមានលក្ខណៈពេញលេញ ហើយទ្រង់បានផ្លុំព្រលឹងទៅក្នុងវាដោយបញ្ជាទៅកាន់ម៉ា ឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំ បញ្ចូលវិញ្ញាណឲ្យផ្លុំ។ ហើយទ្រង់បានបង្កើតឲ្យពួកអ្នក(ឱមនុស្សលោក)នូវត្រចៀកដើម្បីស្តាប់ បង្កើតឲ្យមានភ្នែកដើម្បីមើល ហើយនិងបង្កើតបេះដូង(ដួង ចិត្ត)ដើម្បីឲ្យពួកអ្នកគិតពិចារណា។ អ្វីដែលពួកអ្នកដឹងគុណទៅលើឧបការគុណដែលអល់ឡោះបានប្រទានឲ្យពួកអ្នកទាំងនេះ គឺតិចតួចបំផុត។

وَقَالُوٓا۟ أَءِذَا ضَلَلْنَا فِى ٱلْأَرْضِ أَءِنَّا لَفِى خَلْقٍۢ جَدِيدٍۭ ۚ بَلْ هُم بِلِقَآءِ رَبِّهِمْ كَـٰفِرُونَ ﴿١٠﴾

ហើយពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញ(នៅថ្ងៃបរលោក)បាននិយាយថាៈ នៅពេលដែលពួកយើងបានស្លាប់ និងបានកប់ទៅក្នុងដី ហើយខ្លួន ប្រាណរបស់ពួកយើងបានក្លាយទៅជាដីអស់ទៅហើយនោះ តើពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញជាថ្មីម្តងទៀតឬ? គឺមិនអាចទៅរួចឡើយ។ ផ្ទុយ ទៅវិញ ពួកគេគឺជាពួកដែលប្រឆាំងនឹងការពង្រស់ឡើងវិញ ដោយពួកគេមិនមានជំនឿចំពោះវាឡើយ។

۞ قُلْ يَتَوَفَّىٰكُم مَّلَكُ ٱلْمَوْتِ ٱلَّذِى وُكِّلَ بِكُمْ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ ﴿١١﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ម៉ា លីគុលម៉ោ តដែលទទួលបន្ទុកខាងដកយកជីវិត ដែលអល់ឡោះបានប្រគល់កិច្ចការឲ្យដកយកជីវិតពួកអ្នកនោះ នឹងយកជីវិតពួកអ្នក។ បន្ទាប់មក នៅថ្ងៃបរលោក ពួកអ្នកនឹងវិលត្រឡប់មកកាន់ យើង(អល់ឡោះ)តែមួយគត់ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។

وَلَوْ تَرَىٰٓ إِذِ ٱلْمُجْرِمُونَ نَاكِسُوا۟ رُءُوسِهِمْ عِندَ رَبِّهِمْ رَبَّنَآ أَبْصَرْنَا وَسَمِعْنَا فَٱرْجِعْنَا نَعْمَلْ صَـٰلِحًا إِنَّا مُوقِنُونَ ﴿١٢﴾

ពួកដែលសាងទង្វើអាក្រក់នឹងបង្ហាញខ្លួននៅថ្ងៃបរលោក ខណៈដែលពួកគេជាពួកដែលថោកទាបបំផុតដោយពួកគេឱនក្បាលរបស់ពួកគេចុះ ដោយសារតែពួកគេ ប្រឆាំង(មិនជឿ)នឹងការពង្រស់មនុស្សឲ្យរស់ឡើងវិញ។ ពួកគេមានអារម្មណ៍ថាមានភាពអាម៉ាស់ ហើយពួកគេបានពោលថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើង បានឃើញហើយនូវការពង្រស់ឡើងវិញដែលពួកយើងធ្លាប់បានបដិសេធមិនជឿចំពោះវា ហើយពួកយើងក៏បានឮហើយដែរថា អ្វីដែលបណ្តា អ្នកនាំសារដែលមក អំពីទ្រង់បាននាំមកនោះ គឺពិតជាការពិតមែន។ ហេតុនេះ សូមទ្រង់មេត្តាឲ្យពួកខ្ញុំវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតផង ដើម្បីឲ្យពួកយើងអាចសាងទង្វើ ដែលធ្វើឲ្យទ្រង់ពេញចិត្តចំពោះពួកយើងវិញ។ ពេលនេះ ពួកយើងជឿជាក់យ៉ាងច្បាស់ហើយចំពោះការពង្រស់ឡើងវិញ និងចំពោះសេចក្តីពិតដែលបណ្តា អ្នកនាំ សារបាននាំមកនោះ។ ប្រសិនបើអ្នកបានឃើញពួកដែលសាងទង្វើអាក្រក់ស្ថិតក្នុងស្ថានភាពបែបនេះនោះ ពិតណាស់ អ្នកពិតជាបានឃើញនូវរឿងរ៉ាវមួយដ៏ ធំធេង។

وَلَوْ شِئْنَا لَـَٔاتَيْنَا كُلَّ نَفْسٍ هُدَىٰهَا وَلَـٰكِنْ حَقَّ ٱلْقَوْلُ مِنِّى لَأَمْلَأَنَّ جَهَنَّمَ مِنَ ٱلْجِنَّةِ وَٱلنَّاسِ أَجْمَعِينَ ﴿١٣﴾

ហើយប្រសិនបើយើងមានចេតនាផ្តល់ឲ្យបុគ្គលគ្រប់រូបនូវការចង្អុលបង្ហា ញនោះ យើងប្រាកដជានឹងផ្តល់ការចង្អុលបង្ហា ញដល់ពួកគេទាំងអស់គ្នា ជាមិនខាន។ ប៉ុន្តែបន្ទូលរបស់យើងបានសម្រេចប្រកបគតិបណ្ឌិតនិងយុត្តិធម៌ហើយថាៈ យើងនឹងបំពេញនរកជើហាន់ណាំនៅថ្ងៃបរលោកដោយពួកគ្មានជំនឿទាំងពីរក្រុម គឺ ពពួកជិន និងមនុស្សលោក ដោយសារតែពួកគេបានជ្រើសរើសយកមាគ៌ា នៃភាពគ្មា នជំនឿនិងវង្វេង ដោយបោះបង់មាគ៌ា នៃសេចក្តីជំនឿនិងភាពត្រឹមត្រូវ។

فَذُوقُوا۟ بِمَا نَسِيتُمْ لِقَآءَ يَوْمِكُمْ هَـٰذَآ إِنَّا نَسِينَـٰكُمْ ۖ وَذُوقُوا۟ عَذَابَ ٱلْخُلْدِ بِمَا كُنتُمْ تَعْمَلُونَ ﴿١٤﴾

ហើយមានគេនិយាយទៅកាន់ពួកគេនៅថ្ងៃបរលោកនោះក្នុងលក្ខណៈតិះដៀលនិងស្តីបន្ទោ សថាៈ ចូរពួកអ្នកភ្លក្សរសជាតិនៃទណ្ឌ កម្មចុះ ដោយសារតែការព្រងើយ កន្តើយរបស់ពួកអ្នកនៅក្នុងលោកិយអំពីការជួបនឹងអល់ឡោះនៅថ្ងៃបរលោកដើម្បីជំនុំជម្រះនោះ។ ពិតប្រាកដណាស់ យើងទុកពួកអ្នកចោលនៅក្នុងទណ្ឌកម្ម ដោយមិនខ្វល់ពីអ្វីដែលពួកអ្នកទទួលរងនោះឡើយ។ ហើយចូរពួកអ្នកភ្លក្សចុះនូវទណ្ឌកម្មភ្លើងនរកដ៏អមតៈដែលគ្មានទីបញ្ចប់ ដោយសារតែអំពើល្មើសដែលពួក អ្នកធ្លា ប់បានប្រព្រឹត្តនៅក្នុងលោកិយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّمَا يُؤْمِنُ بِـَٔايَـٰتِنَا ٱلَّذِينَ إِذَا ذُكِّرُوا۟ بِهَا خَرُّوا۟ سُجَّدًۭا وَسَبَّحُوا۟ بِحَمْدِ رَبِّهِمْ وَهُمْ لَا يَسْتَكْبِرُونَ ۩ ﴿١٥﴾

ជាការពិតណាស់ អ្នកដែលមានជំនឿនឹងបណ្តា វាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងនោះ កាលណាគេទូន្មានពួកគេជាមួយនឹងវាក្យ ខណ្ឌទាំងនោះ គឺពួកគេក្រាបស៊ូជោតទៅកាន់អល់ឡោះដោយការលើកតម្កើង កោតសរសើទៅចំពោះទ្រង់ ហើយពួកគេពុំមានភាពក្រអឺតក្រទមក្នុងការគោរព សក្កា រៈទៅចំពោះអល់ឡោះ និងមិនក្រអឺតក្រទមក្នុងការក្រាបស៊ូជូទទៅកាន់ទ្រង់នោះឡើយ ទោះជាក្នុងស្ថា នភាពបែបណាក៏ដោយ។

تَتَجَافَىٰ جُنُوبُهُمْ عَنِ ٱلْمَضَاجِعِ يَدْعُونَ رَبَّهُمْ خَوْفًۭا وَطَمَعًۭا وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ ﴿١٦﴾

ខ្នងរបស់ពួកគេបានឃ្លាតឆ្ងាយអំពីពូករបស់ពួកគេដែលពួកគេតែងគេងនៅលើវា ដោយពួកគេទុកវាចោល ហើយសំដៅឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់។ ពួកគេ បួងសួងទៅចំពោះទ្រង់ទាំងក្នុងពេលសឡាតរបស់ពួកគេ និងក្នុងពេលផ្សេងទៀត ដោយបារម្ភខ្លា ចទណ្ឌ កម្មរបស់ទ្រង់ និងប្រាថ្នា ចង់បានក្តីមេត្តា ករុណារបស់ទ្រង់ ហើយពួកគេបានបរិច្ចា គទ្រព្យសម្បត្តិរបស់ពួកគេដែលយើងបានប្រទានឲ្យពួកគេនោះក្នុងមាគ៌ា របស់អល់ឡោះ។

فَلَا تَعْلَمُ نَفْسٌۭ مَّآ أُخْفِىَ لَهُم مِّن قُرَّةِ أَعْيُنٍۢ جَزَآءًۢ بِمَا كَانُوا۟ يَعْمَلُونَ ﴿١٧﴾

ជាការពិតណាស់ គ្មា នបុគ្គលណាម្នា ក់អាចដឹងនោះទេនូវអ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់បានរៀបចំសម្រាប់ពួកគេអំពីអ្វីដែលធ្វើឲ្យពួកគេគាប់ចិត្តនោះ ជាការតប ស្នងអំពីទ្រង់ចំពោះពួកគេទៅលើទង្វើកុសលដែលពួកគេបានសាងនៅក្នុងលោកិយ។ ដូច្នេះ វាគឺជាការតបស្នងមួយដែលគ្មានរណាម្នាក់ដឹងក្រៅពីអល់ឡោះឡើយ ព្រោះតែភាពអស្ចា រ្យរបស់វា។

أَفَمَن كَانَ مُؤْمِنًۭا كَمَن كَانَ فَاسِقًۭا ۚ لَّا يَسْتَوُۥنَ ﴿١٨﴾

អ្នដែលមានជំនឿចំពោះអល់ឡោះដែលអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ ព្រមជៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ គឺមិនដូច ទៅនឹងពួកដែលចាកចេញពីការគោរពប្រតិបត្តិអល់ឡោះនោះឡើយ។ក្រុមទាំងពីរនេះ គឺមិនស្មើគ្នា ឡើយចំពោះអល់ឡោះនៅក្នុងការប្រទានការតបស្នងនោះ។

أَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فَلَهُمْ جَنَّـٰتُ ٱلْمَأْوَىٰ نُزُلًۢا بِمَا كَانُوا۟ يَعْمَلُونَ ﴿١٩﴾

រីឯបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ ពិតណាស់ការតបស្នងដែលគេបានរៀបចំសម្រាប់ពួកគេនោះ គឺឋានសួគ៌ ដែល ពួកគេនឹងស្ថិតនៅក្នុងនោះ ជាការផ្តល់កិត្តិយសអំពីអល់ឡោះជាម្ចា ស់ដល់ពួកគេ និងជាការតបស្នងទៅលើទង្វើកុសលដែលពួកគេបានសាងនៅក្នុងលោកិយនេះ។

وَأَمَّا ٱلَّذِينَ فَسَقُوا۟ فَمَأْوَىٰهُمُ ٱلنَّارُ ۖ كُلَّمَآ أَرَادُوٓا۟ أَن يَخْرُجُوا۟ مِنْهَآ أُعِيدُوا۟ فِيهَا وَقِيلَ لَهُمْ ذُوقُوا۟ عَذَابَ ٱلنَّارِ ٱلَّذِى كُنتُم بِهِۦ تُكَذِّبُونَ ﴿٢٠﴾

كنتم به تكذبون ចំណែកឯពួកដែលបានចាកចេញពីការគោរពប្រតិបត្តិអល់ឡោះដោយការប្រឆាំង និងការប្រព្រឹត្តល្មើសនោះ កន្លែងស្នាក់នៅរបស់ពួកគេដែលគេបានរៀបចំ សម្រាប់ពួកគេនៅថ្ងៃបរលោកនោះ គឺឋាននរក ដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ រាល់ពេលដែលពួកគេចង់ចេញអំពីឋាននរកនោះ ពួកគេត្រូវបានគេ បញ្ជូនឲ្យត្រឡប់ទៅកាន់ឋាននរកវិញ ហើយមានគេពោលទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោ សថាៈ ចូរពួកអ្នកភ្លក្សចុះនូវទណ្ឌ កម្មភ្លើងនរកដែលពួកអ្នកធ្លា ប់បាន បដិសេធ(មិនជឿ)ចំពោះវាកាលនៅក្នុងលោកិយនៅពេលដែលបណ្តា អ្នកនាំសាររបស់ពួកអ្នកបានដាស់តឿនបន្លា ចពួកអ្នកអំពីវានោះ។

وَلَنُذِيقَنَّهُم مِّنَ ٱلْعَذَابِ ٱلْأَدْنَىٰ دُونَ ٱلْعَذَابِ ٱلْأَكْبَرِ لَعَلَّهُمْ يَرْجِعُونَ ﴿٢١﴾

ហើយយើងប្រាកដជានឹងឲ្យពួកបដិសេធដែលចាកចេញពីការគោរពប្រតិបត្តិម្ចា ស់របស់ពួកគេនោះភ្លក្សនូវការលំបាកនិងការសាកល្បងនៅក្នុងលោកិយនេះ មុន ពេលដែលទណ្ឌ កម្មដ៏ខ្លាំងក្លា បំផុតដែលគេបានត្រៀមទុកសម្រាប់ពួកគេនៅថ្ងៃបរលោកមកដល់ ប្រសិនបើពួកគេមិនព្រមសារភាពកំហុសទេនោះ។សង្ឃឹមថា ពួក គេវិលត្រឡប់ទៅរកការគោរពប្រតិបត្តិចំពោះម្ចា ស់របស់ពួកគេវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِـَٔايَـٰتِ رَبِّهِۦ ثُمَّ أَعْرَضَ عَنْهَآ ۚ إِنَّا مِنَ ٱلْمُجْرِمِينَ مُنتَقِمُونَ ﴿٢٢﴾

ហើយគ្មា ននរណាម្នា ក់ដែលបំពានខ្លាំងជាងពួកដែលត្រូវបានគេទូន្មា នជាមួយនឹងវាក្យខណ្ឌ ទាំងឡាយរបស់អល់ឡោះ តែគេបែរជាមិនព្រមទទួលយកការទូន្មា ន នោះ ព្រមទាំងបែរចេញពីវាដោយមិនខ្វាលខ្វល់នោះឡើយ។ ពិតប្រាកដណាស់ ចំពោះពួកដែលប្រព្រឹត្តអំពើអាក្រក់(ដោយការគ្មានជំនឿ និងប្រព្រឹត្តល្មើសដែល ពួកគេបែរចេញអំពីវាក្យខណ្ឌ របស់អល់ឡោះ)នោះយើងគឺជាអ្នកដែលផ្តន្ទា ទោសពួកគេដោយចៀសមិនផុតឡើយ។

وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ فَلَا تَكُن فِى مِرْيَةٍۢ مِّن لِّقَآئِهِۦ ۖ وَجَعَلْنَـٰهُ هُدًۭى لِّبَنِىٓ إِسْرَٰٓءِيلَ ﴿٢٣﴾

ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីររតាវរ៉ត។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះការដែលអ្នក បានជួបនឹងព្យាការីមូសានៅយប់ អ៊ីសរ៉កនិងមៀករ៉ច ឲ្យសោះ។ ហើយយើងបានធ្វើឲ្យគម្ពីរ(តាវរ៉ត)ដែលត្រូវបានបញ្ចុះទៅលើព្យាការីមូសានោះ ជាចង្អុលបង្ហាញ ដល់អម្បូរអ៊ីស្រាអែលអំពីភាពវង្វេង។

وَجَعَلْنَا مِنْهُمْ أَئِمَّةًۭ يَهْدُونَ بِأَمْرِنَا لَمَّا صَبَرُوا۟ ۖ وَكَانُوا۟ بِـَٔايَـٰتِنَا يُوقِنُونَ ﴿٢٤﴾

ហើយយើងបានធ្វើឲ្យពួកគេមួយចំនួនក្នុងចំណោមអម្បូរអ៊ីស្រាអែលក្លា យទៅជាមេដឹកនាំ ដែលដឹកនាំមនុស្សទៅកាន់សេចក្តីពិតដែលចង្អុលបង្ហា ញទៅកាន់ការ ពិតនៅពេលដែលពួកគេអត់ធ្មត់លើការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់អល់ឡោះនិងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ និងអត់ធ្មត់ចំពោះការលំបាកក្នុង មាគ៌ា នៃការអំពាវនាវ(ទៅកាន់អល់ឡោះ) ហើយពួកគេបានជឿជាក់យ៉ា ងពិតប្រាកដចំពោះវាក្យខណ្ឌ ទាំងឡាយរបស់អល់ឡោះដែលបានបញ្ចុះទៅលើអ្នកនាំសារ របស់ពួកគេ។

إِنَّ رَبَّكَ هُوَ يَفْصِلُ بَيْنَهُمْ يَوْمَ ٱلْقِيَـٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ ﴿٢٥﴾

ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) គឺជាអ្នកដែលនឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុង លោកិយ។ នៅពេលនោះ គេនឹងដឹងថា តើអ្នកណាដែលស្ថិតនៅលើការពិត អ្នកណាដែលស្ថិតនៅលើប្រការមិនពិត។ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមអ្វី ដែលពួកគេសមនឹងទទួលបាន។

أَوَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا مِن قَبْلِهِم مِّنَ ٱلْقُرُونِ يَمْشُونَ فِى مَسَـٰكِنِهِمْ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ ۖ أَفَلَا يَسْمَعُونَ ﴿٢٦﴾

តើមិនទាន់បានបញ្ជា ក់ច្បាស់ដល់ពួកគេទៀតឬ ថាតើមានប្រជាជាតិប៉ុន្មា នហើយមុនពួកគេដែលយើងបានបំផ្លា ញនោះ?ពួកទាំងនេះបានដើរកាត់លំនៅដ្ឋា នរបស់ ពួកជំនាន់មុនដែលពួកគេធ្លា ប់បានរស់នៅមុនពេលដែលពួកគេត្រូវបានគេបំផ្លា ញ តែពួកគេមិនបានយកស្ថានភាពរបស់ពួកជំនាន់មុននោះធ្វើជាមេរៀនឡើយ។ ពិតប្រាកដណាស់ ចំពោះវិនាសកម្មដែលបានកើតឡើងចំពោះប្រជាជាតិទាំងនោះដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេនោះ គឺពិតជាមេរៀន មួយដែលគេអាចទាញយកជាភស្តុតាងបញ្ជា ក់ពីសច្ចភាពនៃអ្នកនាំសារទាំងឡាយរបស់ពួកគេដែលបានមកដល់ពួកគេអំពីម្ចា ស់របស់ពួកគេ។ តើពួកដែល បដិសេធនឹងបណ្តា វាក្យខណ្ឌ របស់អល់ឡោះទាំងនោះមិនបានស្តាប់ឮសញ្ញា ភស្តុតាងទាំងឡាយរបស់អល់ឡោះនូវការស្តាប់ឮដែលទទួលយក និងយកជាមេរៀន ទេឬ?

أَوَلَمْ يَرَوْا۟ أَنَّا نَسُوقُ ٱلْمَآءَ إِلَى ٱلْأَرْضِ ٱلْجُرُزِ فَنُخْرِجُ بِهِۦ زَرْعًۭا تَأْكُلُ مِنْهُ أَنْعَـٰمُهُمْ وَأَنفُسُهُمْ ۖ أَفَلَا يُبْصِرُونَ ﴿٢٧﴾

តើពួកដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ដីដែលស្ងួតហួតហែងដែល គ្មា នរុក្ខជាតិដុះទាល់តែសោះ តែក្រោយមក តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវដំណាំសម្រាប់សត្វអូដ្ឋ សត្វគោ និងសត្វពពែរបស់ពួកគេ ព្រមទាំងពួកគេ ខ្លួនឯងទទួលទានវា។ តើពួកគេមិនបានមើលឃើញដូច្នេះ ហើយដឹងថា ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្ងួតហួតហែងនោះអាចដុះចេញនូវរុក្ខជាតិ ឡើងវិញ គឺជាអ្នកដែលមានសមត្ថភាពលើការពង្រស់អ្នកដែលស្លា ប់ឲ្យរស់ឡើងវិញទេឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْفَتْحُ إِن كُنتُمْ صَـٰدِقِينَ ﴿٢٨﴾

ហើយពួកដែលបដិសេធនឹងការពង្រស់ឡើងវិញដែលសុំឲ្យទណ្ឌ កម្មឆាប់កើតឡើង(ចំពោះពួកគេ)នោះបាននិយាយថាៈ ការកាត់សេចក្តីដែលពួកអ្នកអះអាងថា ទ្រង់នឹងកាត់សេចក្តីរវាងពួកយើងនៅថ្ងៃបរលោក ហើយថាពួកយើងត្រូវចូលនរក ហើយពួកអ្នកត្រូវចូលឋានសួគ៌នោះ តើពេលណាទើបវាមកដល់?

قُلْ يَوْمَ ٱلْفَتْحِ لَا يَنفَعُ ٱلَّذِينَ كَفَرُوٓا۟ إِيمَـٰنُهُمْ وَلَا هُمْ يُنظَرُونَ ﴿٢٩﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេវិញចុះថាៈ ការសន្យានេះ គឺនៅថ្ងៃបរលោក។ ប្រាកដណាស់ វាគឺជាថ្ងៃកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ របស់អល់ឡោះ ខណៈដែលការជឿជាក់របស់ពួកដែលប្រឆាំងនឹងអល់ឡោះកាលនៅលើលោកិយនោះគ្មា នផលប្រយោជន៍អ្វីដល់ពួកគេឡើយ បន្ទា ប់ពីពួកគេបាន ឃើញថ្ងៃបរលោកផ្ទាល់ភ្នែកហើយនោះ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលដើម្បីឲ្យពួកគេសារភាពកំហុសចំពោះម្ចាស់របស់ពួកគេ និងវិលត្រឡប់ទៅកាន់ ទ្រង់វិញនោះដែរ។

فَأَعْرِضْ عَنْهُمْ وَٱنتَظِرْ إِنَّهُم مُّنتَظِرُونَ ﴿٣٠﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកទាំងនោះចុះក្រោយពីពួកគេនៅតែបន្តស្ថិតក្នុងភាពវង្វេងរបស់ពួកគេទៀតនោះ។ ហើយចូរអ្នករង់ចាំមើលចុះ ថាតើអ្វីដែលនឹងកើតឡើងចំពោះពួកគេ។ជាការពិតណាស់ ពួកគេក៏កំពុងតែរង់ចាំទណ្ឌ កម្មដែលអ្នកបានសន្យាចំពោះពួកគេដូចគ្នា ដែរ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · As-Sajda — السجدة

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា