يَـٰٓأَيُّهَا ٱلنَّبِىُّ ٱتَّقِ ٱللَّهَ وَلَا تُطِعِ ٱلْكَـٰفِرِينَ وَٱلْمُنَـٰفِقِينَ ۗ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًۭا ﴿١﴾
ឱព្យាការីមូហាំម៉ា ត់! ចូរអ្នក និងអ្នកដែលដើរតាមអ្នកប្រកាន់ខ្ជា ប់នូវការគោរពកោតខ្លា ចអល់ឡោះជាម្ចា ស់ ដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរអ្នកកោតខ្លាចចំពោះទ្រង់តែមួយគត់។ ចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតនូវអ្វី ដែលជាទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះឧបាយកលរបស់ពួកប្រឆាំងនិងពួកពុតត្បុតដែលពួកគេបានរៀបចំ ទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។
وَٱتَّبِعْ مَا يُوحَىٰٓ إِلَيْكَ مِن رَّبِّكَ ۚ إِنَّ ٱللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًۭا ﴿٢﴾
ហើយចូរអ្នកប្រតិបត្តិតាមវ៉ាហ៊ីដែលម្ចា ស់របស់អ្នកបានបញ្ចុះមកឲ្យអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មា ន អ្វីមួយអំពីរឿងនោះអាចរំលងពីទ្រង់ឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។
وَتَوَكَّلْ عَلَى ٱللَّهِ ۚ وَكَفَىٰ بِٱللَّهِ وَكِيلًۭا ﴿٣﴾
ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចា ស់តែមួយគត់ចំពោះកិច្ចការទាំងអស់របស់អ្នក។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកថែរក្សាការពារ ចំពោះអ្នកដែលប្រគល់ការទុកចិត្តលើទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ។
مَّا جَعَلَ ٱللَّهُ لِرَجُلٍۢ مِّن قَلْبَيْنِ فِى جَوْفِهِۦ ۚ وَمَا جَعَلَ أَزْوَٰجَكُمُ ٱلَّـٰٓـِٔى تُظَـٰهِرُونَ مِنْهُنَّ أُمَّهَـٰتِكُمْ ۚ وَمَا جَعَلَ أَدْعِيَآءَكُمْ أَبْنَآءَكُمْ ۚ ذَٰلِكُمْ قَوْلُكُم بِأَفْوَٰهِكُمْ ۖ وَٱللَّهُ يَقُولُ ٱلْحَقَّ وَهُوَ يَهْدِى ٱلسَّبِيلَ ﴿٤﴾
ហើយដូចដែលអល់ឡោះជាម្ចា ស់ទ្រង់មិនបង្កើតឲ្យមានបេះដូងពីរនៅក្នុងទ្រូងរបស់បុរសតែម្នា ក់នោះដែរ ក៏ដូចគ្នា ដែរ ទ្រង់មិនបានបង្កើត(ចាត់ទុក)ភរិយា ទាំងឡាយមានឋានៈស្មើនឹងម្តា យចំពោះការហាមឃាត់មិនឲ្យរៀបការជាមួយនោះទេ។ ហើយក៏ដូចគ្នា ដែរ ទ្រង់ក៏មិនបង្កើតកូនចិញ្ចឹមឲ្យមានឋានៈស្មើនឹងកូនបង្កើត នោះដែរ ព្រោះថា ពិតប្រាកដណាស់ ហ្ស៊ីហើរ(ការហាមឃាត់របស់បុរសចំពោះភរិយារបស់ខ្លួនលើខ្លួនឯង) ហើយនិងការយកកូនចិញ្ចឹម វាគឺជាទំនៀមទម្លាប់នា សម័យកាលអវិជ្ជាដែលសាសនាឥស្លាមបានចាត់ទុកជាមោឃៈហើយ។ ហើយការហ្ស៊ីហ៊ើរ និងកូនចិញ្ចឹមនោះ វាគ្រាន់តែជាពាក្យសម្ដីដែលពួកអ្នកនិយាយវាចុះ ឡើងនៅនឹងមាត់របស់ពួកអ្នកប៉ុណ្ណោះ ដោយវាគ្មា នការពិតអ្វីឡើយ ពោលគឺ ប្រពន្ធមិនអាចជាម្តា យនោះឡើយ ហើយកូនចិញ្ចឹមដែលគេអះអាងថាជាកូននោះ ក៏ មិនអាចក្លា យជាកូនបង្កើតនោះដែរ។ តែអល់ឡោះជាម្ចា ស់ទ្រង់មានបន្ទូលពាក្យពិត ដើម្បីឲ្យខ្ញុំបម្រើរបស់ទ្រង់អនុវត្តន៍តាម ហើយទ្រង់ជាអ្នកចង្អុលបង្ហា ញទៅកាន់ មាគ៌ា ត្រឹមត្រូវ។
ٱدْعُوهُمْ لِـَٔابَآئِهِمْ هُوَ أَقْسَطُ عِندَ ٱللَّهِ ۚ فَإِن لَّمْ تَعْلَمُوٓا۟ ءَابَآءَهُمْ فَإِخْوَٰنُكُمْ فِى ٱلدِّينِ وَمَوَٰلِيكُمْ ۚ وَلَيْسَ عَلَيْكُمْ جُنَاحٌۭ فِيمَآ أَخْطَأْتُم بِهِۦ وَلَـٰكِن مَّا تَعَمَّدَتْ قُلُوبُكُمْ ۚ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًا ﴿٥﴾
ចូរពួកអ្នកដាក់នាមត្រកូលកូនចិញ្ចឹមដែលពួកអ្នកអះអាងថាជាកូនរបស់ពួកអ្នកនោះ ទៅតាមនាមត្រកូលពិតប្រាកដរបស់ឪពុកបង្កើតពួកគេ ព្រោះថា ការដាក់ នាមត្រកូលទៅតាម(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេនោះ វាគឺយុត្តិធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នកមិនស្គាល់(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេដើម្បី ពួកអ្នកដាក់នាមត្រកូលឲ្យពួកគេទេនោះ ចូរពួកអ្នកចាត់ទុកពួកគេ(កូនចិញ្ចឹម)ជាបងប្អូនរបស់ពួកអ្នកក្នុងសាសនាឥស្លាម និងជាអ្នកដែលពួកអ្នកបានដោះលែង ពួកគេចេញពីភាពជាខ្ញុំបម្រើគេ។ ដូច្នេះ ចូរពួកអ្នកហៅពួកគេថា “ឱបងប្អូនរបស់ខ្ញុំ” “ឱបងប្អូនជីដូនមួយរបស់ខ្ញុំ”។ ហើយគ្មា នបាបកម្មទេចំពោះពួកអ្នក នៅពេល ដែលពួកអ្នកហៅនាមត្រកូលរបស់ពួកគេខុស ដោយមិនបានហៅឈ្មោះឪពុកបង្កើតរបស់ពួកគេ(កូនចិញ្ចឹម)នោះ ក៏ប៉ុន្តែពួកអ្នកនឹងមានបាបកម្មនៅពេលដែលពួក អ្នកមានចេតនាហៅ(ខុស)បែបនេះ។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពួកគេចំពោះកំហុសអចេតនារបស់ពួកគេឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلنَّبِىُّ أَوْلَىٰ بِٱلْمُؤْمِنِينَ مِنْ أَنفُسِهِمْ ۖ وَأَزْوَٰجُهُۥٓ أُمَّهَـٰتُهُمْ ۗ وَأُو۟لُوا۟ ٱلْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍۢ فِى كِتَـٰبِ ٱللَّهِ مِنَ ٱلْمُؤْمِنِينَ وَٱلْمُهَـٰجِرِينَ إِلَّآ أَن تَفْعَلُوٓا۟ إِلَىٰٓ أَوْلِيَآئِكُم مَّعْرُوفًۭا ۚ كَانَ ذَٰلِكَ فِى ٱلْكِتَـٰبِ مَسْطُورًۭا ﴿٦﴾
ព្យាការីមូហាំម៉ាត់មានសិទ្ធិទៅលើបណ្តា អ្នកមានជំនឿក្នុងគ្រប់បញ្ហាដែលគាត់បានអំពាវនាវពួកគេទៅកាន់វានោះជាងពួកគេខ្លួនឯងទៅទៀត ទោះបីក្នុងចិត្តរបស់ ពួកគេលម្អៀងទៅកាន់អ្នកផ្សេងក៏ដោយ។ ហើយភរិយាទាំងឡាយរបស់គាត់ មានឋានៈជាមាតារបស់បណ្តា អ្នកមានជំនឿទាំងអស់។ ដូចនេះ គេហាមឃាត់លើអ្នក មានជំនឿទាំងអស់មិនឲ្យរៀបការជាមួយពួកគាត់(ភរិយារបស់ព្យាការី)ឡើយបន្ទា ប់ពីព្យាការីបានស្លាប់។ ហើយអ្នកដែលជាសាច់សាលោហិតនឹងគ្នា នោះ គឺមាន សិទ្ធិក្នុងការទទួលកេរមរតកពីគ្នាទៅវិញទៅមកស្របទៅតាមច្បាប់របស់អល់ឡោះ ជាងបណ្តា អ្នកមានជំនឿ និងអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ាអល់ឡោះដែល ពួកគេធ្លា ប់ទទួលមរតករវាងគ្នា ទៅវិញទៅមកនៅពេលសាសនាឥស្លាមទើបមកដល់ទៅទៀត។ ប៉ុន្តែ ក្រោយពីនោះមក ការទទួលមរតករបស់ពួកគេ(អ្នកមានជំនឿ និងអ្នកដែលបានភៀសខ្លួនដែលពុំមែនជាសាច់សាលោហិតនឹងគ្នា )បែបនេះ ត្រូវបានលប់ចោលហើយ លើកលែងតែ ប្រសិនបើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ចង់ ធ្វើល្អចំពោះជំនិតរបស់ពួកអ្នក(ដែលគ្មានជាប់ខ្សែស្រឡាយត្រូវទទួលកេរមរតកទេ) ដែលវាមិនមែនជាមរតកដោយសមរម្យ ដោយដើម្បីជាការទំនាក់ទំនងល្អ និង ជាក្តីសប្បុរសចំពោះពួកគេ គឺពួកអ្នកអាចធ្វើបែបនេះបាន។ ក្បួនច្បាប់នេះ គឺត្រូវបានគេកត់ត្រាទុកនៅក្នុងឡាវហ៊ុលម៉ះហ៊្វូស រួចហើយ។ ដូចនេះ ចាំបាច់ត្រូវតែ អនុវត្តន៍តាមវា។
وَإِذْ أَخَذْنَا مِنَ ٱلنَّبِيِّـۧنَ مِيثَـٰقَهُمْ وَمِنكَ وَمِن نُّوحٍۢ وَإِبْرَٰهِيمَ وَمُوسَىٰ وَعِيسَى ٱبْنِ مَرْيَمَ ۖ وَأَخَذْنَا مِنْهُم مِّيثَـٰقًا غَلِيظًۭا ﴿٧﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់ពីបណ្តា ព្យាការីទាំងឡាយ ដោយពួកគេត្រូវគោរពសក្ការៈ ចំពោះអល់ឡោះតែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកនូវអ្វីមួយជាមួយទ្រង់ឡើយ ហើយត្រូវផ្សព្វផ្សាយវ៉ាហ៊ីដែលទ្រង់បានបញ្ចុះទៅកាន់ពួកគេ។ ហើយយើងបាន ទទួលយកនូវកិច្ចសន្យាជាពិសេសដាច់ដោយឡែកអំពីអ្នក(ព្យាការីមូហាំម៉ាត់) ពីព្យាការីនួហ ពីព្យាការីអ៊ីព្រហ៊ីម ពីព្យាការីមូសា និងពីព្យាការីអ៊ីសា កូន ម៉ារីយ៉ាំ។ ហើយយើងបានទទួលយកពីពួកគេនូវកិច្ចសន្យាមួយដ៏រឹងមាំ ដែលថាពួកគេត្រូវបំពេញនូវទំនុកចិត្តដែលគេបានជឿទុកចិត្តចំពោះពួកគេនៃការផ្សព្វផ្សាយសា រទាំងឡាយរបស់អល់ឡោះ។
لِّيَسْـَٔلَ ٱلصَّـٰدِقِينَ عَن صِدْقِهِمْ ۚ وَأَعَدَّ لِلْكَـٰفِرِينَ عَذَابًا أَلِيمًۭا ﴿٨﴾
ការដែលអល់ឡោះទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់ពីបណ្តា ព្យាការីនេះ គឺដើម្បីទ្រង់នឹងសួរអ្នកដែលស្មោះត្រង់ក្នុងចំណោមអុ្នកនាំសារទាំងឡាយពីសច្ចភាពរបស់ ពួកគេ ដើម្បីជាការស្តីបន្ទោ សដល់ពួកដែលប្រឆាំង។ហើយនៅថ្ងៃបរលោក អល់ឡោះជាម្ចា ស់ទ្រង់បានរៀបចំសម្រាប់ពួកដែលប្រឆាំងនឹងទ្រង់និងបណ្តា អ្នកនាំសា រទាំងឡាយរបស់ទ្រង់នោះនូវទណ្ឌ កម្មដ៏សែនឈឺចាប់ គឺនរកជើហាន់ណាំ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱذْكُرُوا۟ نِعْمَةَ ٱللَّهِ عَلَيْكُمْ إِذْ جَآءَتْكُمْ جُنُودٌۭ فَأَرْسَلْنَا عَلَيْهِمْ رِيحًۭا وَجُنُودًۭا لَّمْ تَرَوْهَا ۚ وَكَانَ ٱللَّهُ بِمَا تَعْمَلُونَ بَصِيرًا ﴿٩﴾
بما تعملون بصيرا ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បាន ប្រទានឲ្យពួកអ្នក នៅពេលដែលកងទ័ពជាច្រើនរបស់ពួកប្រឆាំងដែលមានបំណងប្រយុទ្ធនឹងពួកអ្នកបានមកដល់ក្រុងម៉ាទីណះ ដោយមានទាំងពួកពុតត្បុត និង ពួកយូដាជាអ្នកជួយគាំទ្រដល់ពួកគេថែមទៀតផង។ ពេលនោះ យើងបានបញ្ជូនខ្យល់ទៅកាន់ពួកគេ គឺជាខ្យល់ព្យុះដែលជួយដល់ព្យាការីហើយយើងបានបញ្ជូន កងទ័ពជាច្រើនអំពីពួកម៉ាឡាអ៊ីកាត់ដែលពួកអ្នកមិនបានឃើញពួកគេឡើយ។ ពេលនោះ ពួកប្រឆាំងក៏បានរត់ត្រឡប់ក្រោយ ដោយពួកគេមិនអាចធ្វើអ្វីមួយកើត ឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួក អ្នកទៅលើទង្វើដែលពួកអ្នកបានសាង។
إِذْ جَآءُوكُم مِّن فَوْقِكُمْ وَمِنْ أَسْفَلَ مِنكُمْ وَإِذْ زَاغَتِ ٱلْأَبْصَـٰرُ وَبَلَغَتِ ٱلْقُلُوبُ ٱلْحَنَاجِرَ وَتَظُنُّونَ بِٱللَّهِ ٱلظُّنُونَا۠ ﴿١٠﴾
នោះគឺនៅពេលដែលពួកប្រឆាំងបានសម្រុកចូលមកកាន់ពួកអ្នកពីខាងលើជ្រលង និងពីខាងក្រោមជ្រលង និងមកពីទិសទិសខាងកើត ហើយនិងទិសខាងលិច។ នៅខណៈនោះ កែវភ្នែកទាំងឡាយមិនបានមើលទៅកាន់អ្វីក្រៅពីសម្លឹងមើលទៅកាន់សត្រូវនោះឡើយ ហើយធ្វើឲ្យចិត្តរបស់ពួកគេពោរពេញទៅដោយក្តីរន្ធត់ ដោយសារតែភាពភ័យខ្លាចខ្លាំងពេក។ ហើយពួកអ្នកនឹកស្មានចំពោះអល់ឡោះនូវការនឹកស្មានគ្រប់បែបយ៉ា ង ដោយម្តងគិតថានឹងអាចឈ្នះ និងម្តងគិតថាអស់ សង្ឃឹម។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
هُنَالِكَ ٱبْتُلِىَ ٱلْمُؤْمِنُونَ وَزُلْزِلُوا۟ زِلْزَالًۭا شَدِيدًۭا ﴿١١﴾
ស្ថិតក្នុងស្ថានការណ៍ បែបនេះនៅក្នុងសង្គ្រា មលេណដ្ឋា ននោះ បណ្តា អ្នកមានជំនឿត្រូវបានសាកល្បងដោយបានជួបនឹងការប្រយុទ្ធដ៏ខ្លាំងក្លា ពីសំណាក់សត្រូវ របស់ពួកគេ ហើយពួកគេមានភាពញាប់ញ័រយ៉ាងក្រៃលែងព្រោះតែភាពភ័យខ្លាច។ នៅក្នុងការសាកល្បងនេះ គឺបានបែងចែកច្បាស់រវាងអ្នកមានជំនឿពិត និង អ្នកពុតត្បុត។
وَإِذْ يَقُولُ ٱلْمُنَـٰفِقُونَ وَٱلَّذِينَ فِى قُلُوبِهِم مَّرَضٌۭ مَّا وَعَدَنَا ٱللَّهُ وَرَسُولُهُۥٓ إِلَّا غُرُورًۭا ﴿١٢﴾
នៅថ្ងៃនោះ ពួកពុតត្បុតនិងបណ្តា អ្នកមានជំនឿទន់ខ្សោយ ដែលនៅក្នុងចិត្តរបស់ពួកគេមានការសង្ស័យបាននិយាយថាៈ អ្វីដែលអល់ឡោះជាម្ចាស់និងអ្នកនាំសារ បានសន្យាចំពោះពួកយើងថានឹងឲ្យពួកយើងទទួលបានជ័យជម្នះលើសត្រូវរបស់ពួកយើង និងផ្តល់អំណាចគ្រប់គ្រងនៅលើផែនដីដល់ពួកយើងនោះ គឺគ្មានអ្វី ក្រៅពីការបោកប្រាស់ដែលគ្មា នមូលដ្ឋា នច្បាស់លាស់នោះឡើយ។
وَإِذْ قَالَت طَّآئِفَةٌۭ مِّنْهُمْ يَـٰٓأَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَٱرْجِعُوا۟ ۚ وَيَسْتَـْٔذِنُ فَرِيقٌۭ مِّنْهُمُ ٱلنَّبِىَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌۭ وَمَا هِىَ بِعَوْرَةٍ ۖ إِن يُرِيدُونَ إِلَّا فِرَارًۭا ﴿١٣﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលក្រុមមួយនៃពួកពុតត្បុតបាននិយាយទៅកាន់អ្នកដែលនៅក្រុងម៉ា ទីណះថាៈ ឱអ្នកស្រុកយ៉ា សរិប(គឺជា ឈ្មោះក្រុងម៉ា ទីណះមុនឥស្លាមមកដល់)! គ្មានទីតាំងឈរជើងសម្រាប់ពួកអ្នកទៀតឡើយនៅឯជើងភ្នំស៊ីឡាក់ក្បែរលេណដ្ឋាននេះ។ ដូច្នេះ ចូរពួកអ្នកត្រឡប់ទៅ កាន់ផ្ទះសម្បែងរបស់ពួកអ្នកវិញចុះ។ ហើយមួយក្រុមទៀតក្នុងចំណោមពួកគេ(ពួកពុតត្បុត)បានសុំការអនុញ្ញា តពីព្យាការីដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយអះអាងថា ផ្ទះរបស់ពួកគេបានរបើក(គ្មានអ្នកការពារ)ពីសត្រូវនោះទេ ខណៈដែលវាមិនបានរបើកដូចអ្វីដែលពួកគេអះអាងឡើយ។ តាមពិត ពួកគេ យកលេសកុហកនេះ ដើម្បីរត់គេចពីសត្រូវប៉ុណ្ណោះ។
وَلَوْ دُخِلَتْ عَلَيْهِم مِّنْ أَقْطَارِهَا ثُمَّ سُئِلُوا۟ ٱلْفِتْنَةَ لَـَٔاتَوْهَا وَمَا تَلَبَّثُوا۟ بِهَآ إِلَّا يَسِيرًۭا ﴿١٤﴾
ហើយប្រសិនបើពួកសត្រូវបានចូលលុកលុយមកលើពួកគេនៅឯក្រុងម៉ា ទីណះពីគ្រប់ច្រកទាំងអស់ ហើយគេសុំឲ្យពួកគេវិលត្រឡប់ទៅកាន់ភាពគ្មា នជំនឿ និងការ ធ្វើស្ហ៊ីរិកនឹងអល់ឡោះវិញនោះ ប្រាកដជាពួកគេនឹងទទួលយកការទាមទាពីសត្រូវរបស់ពួកគេមិនខានឡើយ ហើយគ្មា នអ្នកណាម្នា ក់អាចទប់ចិត្តអំពីការវិលត្រឡប់ ទៅរកភាពគ្មា នជំនឿវិញបានឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
وَلَقَدْ كَانُوا۟ عَـٰهَدُوا۟ ٱللَّهَ مِن قَبْلُ لَا يُوَلُّونَ ٱلْأَدْبَـٰرَ ۚ وَكَانَ عَهْدُ ٱللَّهِ مَسْـُٔولًۭا ﴿١٥﴾
ហើយពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះធ្លា ប់បានសន្យាជាមួយអល់ឡោះក្រោយពីពួកគេបានរត់គេច(បកក្រោយ)នៅថ្ងៃសង្គ្រា មអ៊ូហុទថាៈ ប្រសិនបើអល់ឡោះឲ្យពួកគេជួបនឹងការប្រយុទ្ធផ្សេងទៀតនោះ ពួកគេប្រាកដជានឹងប្រយុទ្ធជាមួយនឹងសត្រូវរបស់ពួកគេ ហើយពួកគេនឹងមិនរត់គេចដោយខ្លាច ពួកសត្រូវទៀតនោះទេ ក៏ប៉ុន្តែ ពួកគេបានក្បត់ពាក្យសន្យា(របស់ពួកគេ)។ ហើយខ្ញុំបម្រើអល់ឡោះទាំងអស់នឹងត្រូវទទួលខុសត្រូវចំពោះអ្វីដែលគេបានសន្យា នឹងអល់ឡោះ ហើយរូបគេនឹងត្រូវបានគេសួរអំពីការសន្យានោះជាក់ជាមិនខាន។
قُل لَّن يَنفَعَكُمُ ٱلْفِرَارُ إِن فَرَرْتُم مِّنَ ٱلْمَوْتِ أَوِ ٱلْقَتْلِ وَإِذًۭا لَّا تُمَتَّعُونَ إِلَّا قَلِيلًۭا ﴿١٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកទាំងនោះថាៈ ការរត់គេចពីសត្រូវរបស់ពួកអ្នកដោយសារខ្លា ចស្លាប់ ឬខ្លា ចការប្រយុទ្ធនោះ គឺគ្មា នផលប្រយោជន៍ អ្វីដល់ពួកអ្នកឡើយ ព្រោះថា អាយុជីវិត(របស់ពួកអ្នក)ត្រូវបានកំណត់រួចជាស្រេច។ ហើយបើទោះជាពួកអ្នករត់គេច ហើយអាយុជីវិតរបស់ពួកគេមិនទាន់ដល់ ក៏ដោយ ក៏ពួកអ្នកពិតជានឹងមិនមានសេចក្តីសុខក្នុងជីវិតរស់នៅនោះដែរ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ي
قُلْ مَن ذَا ٱلَّذِى يَعْصِمُكُم مِّنَ ٱللَّهِ إِنْ أَرَادَ بِكُمْ سُوٓءًا أَوْ أَرَادَ بِكُمْ رَحْمَةًۭ ۚ وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيًّۭا وَلَا نَصِيرًۭا ﴿١٧﴾
ولا نص يرا ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើមានអ្នកណាដែលអាចការពារពួកអ្នកពីអល់ឡោះ ប្រសិនបើទ្រង់មានចេតនាចង់ឲ្យពួកអ្នកទទួលនូវអ្វី ដែលពួកអ្នកមិនពេញចិត្ត ដូចជាសេចក្តីស្លាប់ និងការប្រយុទ្ធនោះ ឬមួយទ្រង់មានចេតនាឲ្យពួកអ្នកទទួលបាននូវអ្វីដែលពួកអ្នកប្រាថ្នា ដូចជាសុខសុវត្ថិភាព និង ល្អប្រសើរនោះ? គឺគ្មានអ្នកណាម្នាក់អាចរារាំងពួកអ្នកពីប្រការទាំងនោះបានឡើយ។ ហើយពួកពុតត្បុតទាំងនោះមិនមានអ្នកគាំពារណាដែលគាំពារកិច្ចការរបស់ ពួកគេក្រៅពីអល់ឡោះ ឡើយ ហើយក៏គ្មា នអ្នកជួយណាដែលអាចរារាំង(ការពារ)ពួកគេពីទណ្ឌ កម្មរបស់អល់ឡោះបានដែរ។
۞ قَدْ يَعْلَمُ ٱللَّهُ ٱلْمُعَوِّقِينَ مِنكُمْ وَٱلْقَآئِلِينَ لِإِخْوَٰنِهِمْ هَلُمَّ إِلَيْنَا ۖ وَلَا يَأْتُونَ ٱلْبَأْسَ إِلَّا قَلِيلًا ﴿١٨﴾
អល់ឡោះទ្រង់ដឹងចំពោះពួកដែលរារាំងអ្នកដទៃពីការចូលរួមប្រយុទ្ធជាមួយអ្នកនាំសាររបស់អល់ឡោះក្នុងចំណោមពួកអ្នក និងពួកដែលនិយាយទៅកាន់បងប្អូន របស់ពួកគេថាៈ ចូរពួកអ្នកមករកពួកយើងវិញមក ហើយកុំទៅចូលរួមប្រយុទ្ធជាមួយគេ(អ្នកនាំសារមូហាំម៉ាត់) ដើម្បីកុំឲ្យពួកអ្នកត្រូវបានគេសម្លាប់។ ពិតប្រាកដ ណាស់ ពួកយើងខ្លាចពួកអ្នកត្រូវបានគេសម្លាប់។ ហើយពួកក្បត់ទាំងនេះ ពួកគេមិនដែលទៅសមរភូមិឡើយ ហើយក៏មិនដែលចូលរួមប្រយុទ្ធនោះដែរ លើក លែងតែដោយកម្របំផុត (ដែលការចូលរួមរបស់ពួកគេនោះគឺ) ដើម្បីការពារខ្លួនរបស់ពួកគេកុំឲ្យខ្មាសអ្នកដទៃប៉ុណ្ណោះ ពុំមែនដើម្បីជួយអល់ឡោះនិងអ្នកនាំសារ របស់ទ្រង់ឡើយ។
أَشِحَّةً عَلَيْكُمْ ۖ فَإِذَا جَآءَ ٱلْخَوْفُ رَأَيْتَهُمْ يَنظُرُونَ إِلَيْكَ تَدُورُ أَعْيُنُهُمْ كَٱلَّذِى يُغْشَىٰ عَلَيْهِ مِنَ ٱلْمَوْتِ ۖ فَإِذَا ذَهَبَ ٱلْخَوْفُ سَلَقُوكُم بِأَلْسِنَةٍ حِدَادٍ أَشِحَّةً عَلَى ٱلْخَيْرِ ۚ أُو۟لَـٰٓئِكَ لَمْ يُؤْمِنُوا۟ فَأَحْبَطَ ٱللَّهُ أَعْمَـٰلَهُمْ ۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًۭا ﴿١٩﴾
ه يسيرا ពួកគេកំណាញ់បំផុតមកលើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ចំពោះទ្រព្យសម្បត្តិរបស់ពួកគេ ដោយពួកគេមិនព្រមជួយពួកអ្នកតាមរយៈការបរិច្ចាគវាឡើយ ហើយ ពួកគេកំណាញ់ជាមួយខ្លួនពួកគេផ្ទាល់ ដោយពួកគេមិនចេញទៅប្រយុទ្ធជាមួយពួកអ្នកឡើយ ហើយពួកគេក៏កំណាញ់ជាមួយក្តីស្រលាញ់របស់ពួកគេដែរ ដោយ ពួកគេមិនស្រលាញ់ពួកអ្នកឡើយ។ ហើយបើកាលណាភាពភ័យខ្លាចបានមកដល់នៅពេលដែលជួបសត្រូវ អ្នកនឹងបានឃើញពួកគេមើលមកកាន់អ្នក(ឱអ្នកនាំ សារមូហាំម៉ា ត់)ដោយកែវភ្នែករបស់ពួកគេក្រឡាប់ចុះឡើងដោយភាពកំសាក ប្រៀបដូចជាកែវភ្នែកដែលក្រឡាប់ចុះឡើងនៅពេលដែលគេជិតស្លាប់ដូច្នោះដែរ។ ហើយបើកាលណាភាពភ័យខ្លាចបានរសាយបាត់ទៅវិញ ហើយពួកគេមានភាពស្ងប់ក្នុងអារម្មណ៍វិញនោះ ពួកគេក៏បញ្ឈឺពួកអ្នកដោយប្រើពាក្យសម្ដីមិនសមរម្យ ថា(ពួកអ្នក)កំណាញ់ចំពោះទ្រព្យជ័យភណ្ឌដែលពួកគេកំពុងស្វែងរកវា(ពួកអ្នកមិនចែកទ្រព្យជ័យភណ្ឌឲ្យពួកគេ)។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេ ពុំមែនជាអ្នកដែលមានជំនឿពិតប្រាកដឡើយ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានលុបបំបាត់នូវផលបុណ្យនៃទង្វើរបស់ពួកគេ ហើយការលុបបំបាត់(ផល បុណ្យ)នេះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចា ស់។
يَحْسَبُونَ ٱلْأَحْزَابَ لَمْ يَذْهَبُوا۟ ۖ وَإِن يَأْتِ ٱلْأَحْزَابُ يَوَدُّوا۟ لَوْ أَنَّهُم بَادُونَ فِى ٱلْأَعْرَابِ يَسْـَٔلُونَ عَنْ أَنۢبَآئِكُمْ ۖ وَلَوْ كَانُوا۟ فِيكُم مَّا قَـٰتَلُوٓا۟ إِلَّا قَلِيلًۭا ﴿٢٠﴾
ពួកជនកំសាកទាំងនោះនឹកស្មានថា ពួកពហុក្រុមដែលប្រមូលផ្តុំគ្នាដើម្បីប្រយុទ្ធនឹងអ្នកនាំសាររបស់អល់ឡោះ និងប្រយុទ្ធនឹងបណ្តា អ្នកមានជំនឿនោះ ពួកគេនឹង មិនដកថយទៅវិញឡើយ លុះត្រាតែពួកគេបានជីកឫសអ្នកមានជំនឿអស់សិន។ ហើយប្រសិនបើពួកពហុក្រុមទាំងអស់នេះអាចត្រឡប់មកវិញម្តងទៀតនោះ ពួកពុតត្បុតទាំងនោះពេញចិត្តនឹងចាកចេញពីក្រុងម៉ា ទីណះជាមួយពួកអារ៉ាប់ជនបទ ហើយចាំស៊ើបសួរពត៌មានរបស់ពួកអ្នក ថាតើមានអ្វីកើតឡើងចំពោះពួកអ្នក ក្រោយពីសត្រូវបានប្រយុទ្ធជាមួយពួកអ្នកនោះ? ហើយបើទោះបីជាពួកគេស្ថិតនៅក្នុងចំណោមពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ក៏ដោយ ក៏ពួកគេមិនចូលរួមប្រយុទ្ធ ជាមួយពួកអ្នកដែរ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ដូច្នេះ ចូរពួកអ្នកខ្វល់ពីពួកគេ ហើយកុំពិបាកចិត្តចំពោះពួកគេ។
لَّقَدْ كَانَ لَكُمْ فِى رَسُولِ ٱللَّهِ أُسْوَةٌ حَسَنَةٌۭ لِّمَن كَانَ يَرْجُوا۟ ٱللَّهَ وَٱلْيَوْمَ ٱلْـَٔاخِرَ وَذَكَرَ ٱللَّهَ كَثِيرًۭا ﴿٢١﴾
ពិតប្រាកដណាស់ សម្រាប់ពួកអ្នក ចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ា ត់បាននិយាយ និងអ្វីដែលគាត់បានធ្វើនោះ គឺជាគំរូដ៏ល្អ ព្រោះថា គាត់បានមានវត្តមានដោយ ខ្លួនគាត់ផ្ទា ល់ដ៏ឧត្តុង្គឧត្តម ហើយគាត់បានទៅច្បាំងផ្ទា ល់។ដូច្នេះ បន្ទា ប់ពីនោះ តើពួកអ្នកនៅតែកំណាញ់ខ្លួនរបស់ពួកអ្នក(មិនហ៊ា នចេញទៅច្បាំង)ជាងខ្លួនគាត់ بلغ គម្ពីរគួរអាន · តាហ្វសៀរ យ៉ា ងដូចម្តេច? ហើយគ្មាននរណាដែលយកអ្នកនាំសារមូហាំម៉ា ត់ធ្វើជាគំរូឡើយ លើកលែងតែអ្នកដែលសង្ឃឹមថានឹងជួបនឹងថ្ងៃបរលោក ហើយប្រឹងប្រែងសាងនូវ ទង្វើកុសលសម្រាប់ថ្ងៃនោះ ព្រមទាំងបានរំលឹកទៅអល់ឡោះដ៏ច្រើនប៉ុណ្ណោះ។ រីឯអ្នកដែលគ្មា នសង្ឃឹមថានឹងជួបថ្ងៃបរលោក និងមិនរំលឹកចំពោះអល់ឡោះដ៏ច្រើន ទេនោះ ពិតណាស់ រូបគេមិនយកអ្នកនាំសារធ្វើជាគំរូឡើយ។
وَلَمَّا رَءَا ٱلْمُؤْمِنُونَ ٱلْأَحْزَابَ قَالُوا۟ هَـٰذَا مَا وَعَدَنَا ٱللَّهُ وَرَسُولُهُۥ وَصَدَقَ ٱللَّهُ وَرَسُولُهُۥ ۚ وَمَا زَادَهُمْ إِلَّآ إِيمَـٰنًۭا وَتَسْلِيمًۭا ﴿٢٢﴾
وتسليما ហើយនៅពេលដែលអ្នកមានជំនឿបានឃើញពួកពហុក្រុមជាច្រើនដែលប្រមូលផ្តុំគ្នាដើម្បីមកប្រយុទ្ធនឹងពួកគេ(អ្នកមានជំនឿ)នោះ ពួកគេបាននិយាយថាៈ នេះ ហើយជាអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានសន្យាចំពោះពួកយើងអំពីការសាកល្បង ការលំបាក និងភាពជោគជ័យនោះ។ ហើយអ្វីដែលអល់ឡោះនិង អ្នកនាំសារបានសន្យាក្នុងរឿងនេះ ប្រាកដណាស់ វាបានកើតឡើងពិតមែន។ ហើយការដែលពួកគេប្រឈមនឹងពួកពហុក្រុមជាច្រើននេះ ពុំបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីធ្វើឲ្យពួកគេកាន់តែបន្ថែមនូវការមានជំនឿចំពោះអល់ឡោះ និងការគោរពតាមទ្រង់នោះឡើយ។
مِّنَ ٱلْمُؤْمِنِينَ رِجَالٌۭ صَدَقُوا۟ مَا عَـٰهَدُوا۟ ٱللَّهَ عَلَيْهِ ۖ فَمِنْهُم مَّن قَضَىٰ نَحْبَهُۥ وَمِنْهُم مَّن يَنتَظِرُ ۖ وَمَا بَدَّلُوا۟ تَبْدِيلًۭا ﴿٢٣﴾
ក្នុងចំណោមបណ្តា អ្នកមានជំនឿ មានបុរសជាច្រើនដែលជាអ្នកស្មោះត្រង់ចំពោះអល់ឡោះ ដោយពួកគេបានបំពេញនូវអ្វីដែលពួកគេបានសន្យាជាមួយទ្រង់ ដូចជា ការប្រកាន់ខ្ជាប់នឹងសេចក្តីជំនឿ និងការអត់ធ្មត់លើការតស៊ូក្នុងមាគ៌ាអល់ឡោះ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកខ្លះបានស្លាប់ ឬត្រូវបានគេសម្លាប់ក្នុងមាគ៌ា របស់អល់ឡោះ ហើយក្នុងចំណោមពួកគេខ្លះទៀត មានអ្នកដែលរង់ចាំការពលីជីវិតក្នុងមាគ៌ារបស់ទ្រង់។ ហើយបណ្តា អ្នកមានជំនឿទាំងនោះ ពុំបានផ្លាស់ប្តូរនូវអ្វី ដែលពួកគេបានសន្យាជាមួយអល់ឡោះដូចអ្វីដែលពួកពុតត្បុតបានធ្វើចំពោះការសន្យារបស់ពួកគេឡើយ។
لِّيَجْزِىَ ٱللَّهُ ٱلصَّـٰدِقِينَ بِصِدْقِهِمْ وَيُعَذِّبَ ٱلْمُنَـٰفِقِينَ إِن شَآءَ أَوْ يَتُوبَ عَلَيْهِمْ ۚ إِنَّ ٱللَّهَ كَانَ غَفُورًۭا رَّحِيمًۭا ﴿٢٤﴾
ដើម្បីអល់ឡោះជាម្ចា ស់នឹងតបស្នងដល់បណ្តា ដែលស្មោះត្រង់ដែលបានបំពេញនូវអ្វីដែលពួកគេបានសន្យាជាមួយអល់ឡោះដោយសារតែសច្ចភាពរបស់ពួកគេ និងបានបំពេញនូវការសន្យារបស់ពួកគេ។ ហើយអល់ឡោះនឹងដាក់ទណ្ឌកម្មពួកពុតត្បុតដែលជាអ្នកក្បត់ពាក្យសន្យារបស់ពួកគេ ប្រសិនបើទ្រង់មានចេតនា ដោយទ្រង់នឹងឲ្យពួកគេស្លាប់មុនពេល(ពួកគេ)សារភាពកំហុសពីការប្រឆាំងរបស់ពួកគេ ឬក៏ទ្រង់ទទួលយកនូវការសារភាពកំហុសរបស់ពួកគេ ដោយចង្អុល បង្ហាញឲ្យពួកគេសារភាពកំហុស។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសពីបាបកម្មរបស់គេ ហើយទ្រង់មហាអាណិត ស្រឡាញ់បំផុតចំពោះរូបគេ។
وَرَدَّ ٱللَّهُ ٱلَّذِينَ كَفَرُوا۟ بِغَيْظِهِمْ لَمْ يَنَالُوا۟ خَيْرًۭا ۚ وَكَفَى ٱللَّهُ ٱلْمُؤْمِنِينَ ٱلْقِتَالَ ۚ وَكَانَ ٱللَّهُ قَوِيًّا عَزِيزًۭا ﴿٢٥﴾
ហើយអល់ឡោះបានឲ្យពួកគូរ៉័ស្ស ពួកកុលសម្ព័ន្ធហ្គត់ហ្វាន និងពួកដែលបានមកជាមួយពួកគេត្រឡប់ទៅវិញជាមួយនឹងការពិបាកចិត្តនិងទុក្ខព្រួយ ដោយសារតែ បាត់បង់(មិនទទួលបាន)នូវអ្វីដែលពួកគេសង្ឃឹម ដោយមិនបានទទួលជោគជ័យនូវអ្វីដែលពួកគេប៉ុនប៉ងនៃការគាស់រំលើង(កម្ទេច)បណ្តា អ្នកមានជំនឿនោះ ឡើយ។ ហើយអល់ឡោះបានជួយជ្រោមជ្រែងបណ្តា អ្នកមានជំនឿក្នុងការប្រយុទ្ធជាមួយពួកគេ ដោយទ្រង់បានបញ្ជូនខ្យល់ និងបញ្ចុះពពួកម៉ាឡាអ៊ីកាត់ជាច្រើន។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ លើកលែងតែទ្រង់យកឈ្នះលើរូបគេ និងធ្វើឲ្យគេ អាម៉ា ស់ប៉ុណ្ណោះ។
وَأَنزَلَ ٱلَّذِينَ ظَـٰهَرُوهُم مِّنْ أَهْلِ ٱلْكِتَـٰبِ مِن صَيَاصِيهِمْ وَقَذَفَ فِى قُلُوبِهِمُ ٱلرُّعْبَ فَرِيقًۭا تَقْتُلُونَ وَتَأْسِرُونَ فَرِيقًۭا ﴿٢٦﴾
فر يقا ហើយអល់ឡោះបានឲ្យពួកយូដាដែលបានជួយពួកសត្រូវក្នុងការច្បាំងជាមួយបណ្តា អ្នកមានជំនឿនោះចុះចេញពីបន្ទាយរបស់ពួកគេ ដែលពួកគេធ្លាប់ការពារខ្លួន របស់ពួកគេនៅក្នុងបន្ទាយនោះពីសត្រូវរបស់ពួកគេ ហើយអល់ឡោះបានបញ្ចូលភាពភ័យខ្លាចទៅក្នុងខ្លួនរបស់ពួកគេ។ មួយក្រុមនៃពួកគេត្រូវបានពួកអ្នក(ឱ បណ្តា អ្នកមានជំនឿ)សម្លា ប់ ហើយមួយក្រុមទៀតត្រូវបានពួកអ្នកចាប់ជាឈ្លើយសឹក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَأَوْرَثَكُمْ أَرْضَهُمْ وَدِيَـٰرَهُمْ وَأَمْوَٰلَهُمْ وَأَرْضًۭا لَّمْ تَطَـُٔوهَا ۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرًۭا ﴿٢٧﴾
ហើយក្រោយពីពួកគេត្រូវបានបំផ្លាញរួចមក អល់ឡោះជាម្ចាស់បានឲ្យពួកអ្នកគ្រប់គ្រងលើដីរបស់ពួកគេ ដែលក្នុងនោះមានទាំងដំណែដំណាំ និងដើមល្មើ។ ហើយអល់ឡោះក៏បានឲ្យពួកអ្នកគ្រប់គ្រងផ្ទះសម្បែងរបស់ពួកគេ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់ពួកគេផងដែរ។ ទ្រង់ក៏បានពួកអ្នកគ្រប់គ្រងដីនៅតំបន់ខយហ្ពើរ ដែលពួកគេមិនធ្លា ប់បានជាន់លើវាសោះពីមុនមក ក៏ប៉ុន្តែពួកអ្នកនឹងបានជាន់លើវា(គ្រប់គ្រងវា)។ នេះហើយគឺជាការសន្យានិងជាដំណឹ ងរីករាយសម្រាប់បណ្តា អ្នក មានជំនឿ។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។ គ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
يَـٰٓأَيُّهَا ٱلنَّبِىُّ قُل لِّأَزْوَٰجِكَ إِن كُنتُنَّ تُرِدْنَ ٱلْحَيَوٰةَ ٱلدُّنْيَا وَزِينَتَهَا فَتَعَالَيْنَ أُمَتِّعْكُنَّ وَأُسَرِّحْكُنَّ سَرَاحًۭا جَمِيلًۭا ﴿٢٨﴾
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកពោលទៅកាន់បណ្តាភរិយាទាំងឡាយរបស់អ្នកនៅពេលដែលពួកនាងទាមទារចង់បានពីអ្នកនូវការផ្គត់ផ្គង់(ជីវភាព)ឲ្យទូលាយ ខណៈ ដែលអ្នកគ្មានអ្វីដែលអាចនឹងចំណាយចាយវាយឲ្យបានទូលាយដល់ពួកនាងថាៈ ប្រសិនបើពួកនាងត្រូវការតែការរស់នៅក្នុងលោកិយ និងការតុបតែងលម្អដែល មាននៅក្នុងលោកិយនោះ ចូរពួកនាងមករកខ្ញុំចុះ ខ្ញុំនឹងផ្តល់ជូននូវភាពសប្បាយរីករាយ(ទ្រព្យសម្បត្តិ)ដល់ពួកនាង ហើយខ្ញុំនឹងលែងលះពួកនាងដោយមិន បង្កផលលំបាក ឬបញ្ឈឺចិត្តអ្វីនោះឡើយ។
وَإِن كُنتُنَّ تُرِدْنَ ٱللَّهَ وَرَسُولَهُۥ وَٱلدَّارَ ٱلْـَٔاخِرَةَ فَإِنَّ ٱللَّهَ أَعَدَّ لِلْمُحْسِنَـٰتِ مِنكُنَّ أَجْرًا عَظِيمًۭا ﴿٢٩﴾
តែបើសិនជាពួកនាងចង់បានការពេញចិត្តពីអល់ឡោះ និងការពេញចិត្តពីអ្នកនាំសាររបស់ទ្រង់ ហើយនិងចង់បានឋានសួគ៌នៅថ្ងៃបរលោកនោះ ចូរពួកនាងអត់ធ្មត់ នឹងស្ថានភាពរបស់ពួកនាងនាបច្ចុប្បន្ននេះសិនចុះ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់អ្នកដែលធ្វើល្អក្នុងចំណោមពួកនាងចំពោះ ការ(ដែលពួកនាង)មានភាពអត់ធ្មត់ និងមានទំនាក់ទំនងល្អជាមួយគ្នា នោះនូវផលបុណ្យដ៏ធំធេង។
يَـٰنِسَآءَ ٱلنَّبِىِّ مَن يَأْتِ مِنكُنَّ بِفَـٰحِشَةٍۢ مُّبَيِّنَةٍۢ يُضَـٰعَفْ لَهَا ٱلْعَذَابُ ضِعْفَيْنِ ۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًۭا ﴿٣٠﴾
ឱបណ្តាភរិយាទាំងឡាយរបស់ព្យាការី! ជនណាហើយក្នុងចំណោមពួកនាងបានប្រព្រឹត្តអំពើល្មើសណាមួយដោយលាតត្រដាងនោះ នាងនឹងត្រូវគេដាក់ទណ្ឌកម្ម ទ្វេដងនៅថ្ងៃបរលោក ដោយសារតែឋានៈរបស់ពួកនាង និងដើម្បីជាការការពារកិត្តិយសរបស់ព្យាការី ហើយការដាក់ទណ្ឌកម្មទ្វេដងនេះ គឺជារឿងងាយស្រួល បំផុតសម្រាប់អល់ឡោះជាម្ចា ស់។
۞ وَمَن يَقْنُتْ مِنكُنَّ لِلَّهِ وَرَسُولِهِۦ وَتَعْمَلْ صَـٰلِحًۭا نُّؤْتِهَآ أَجْرَهَا مَرَّتَيْنِ وَأَعْتَدْنَا لَهَا رِزْقًۭا كَرِيمًۭا ﴿٣١﴾
ហើយជនណាក្នុងចំណោមពួកនាងដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារទ្រង់ជានិច្ច និងបានសាងទង្វើកុសលដែលអល់ឡោះពេញចិត្តនោះ យើងនឹងប្រទាន ឲ្យនាងនូវផលបុណ្យទ្វេដងលើសស្ត្រីដទៃទៀត(ដែលមិនមែនជាភរិយាព្យាការី) ហើយយើងបានរៀបចំសម្រាប់នាងនូវផលបុណ្យដ៏ប្រពៃនៅថ្ងៃបរលោក នោះគឺ ឋានសួគ៌ ។
يَـٰنِسَآءَ ٱلنَّبِىِّ لَسْتُنَّ كَأَحَدٍۢ مِّنَ ٱلنِّسَآءِ ۚ إِنِ ٱتَّقَيْتُنَّ فَلَا تَخْضَعْنَ بِٱلْقَوْلِ فَيَطْمَعَ ٱلَّذِى فِى قَلْبِهِۦ مَرَضٌۭ وَقُلْنَ قَوْلًۭا مَّعْرُوفًۭا ﴿٣٢﴾
م عروفا ឱបណ្តា ភរិយាទាំងឡាយរបស់ព្យាការីមូហាំម៉ាត់! ភាពថ្លៃថ្នូរ និងកិត្តិយសរបស់ពួកនាងមិនដូចស្ត្រីដទៃឡើយ ផ្ទុយទៅវិញ ពួកនាងស្ថិតក្នុងឋានៈដ៏ខ្ពង់ខ្ពស់ និង ឧត្តុង្គឧត្តមដែលស្ត្រីដទៃមិនអាចឈានដល់ឡើយ ប្រសិនបើពួកនាងគោរពតាមនូវបទបញ្ជាទាំងឡាយរបស់អល់ឡោះ ហើយជៀសវាងនូវបម្រាមទាំងឡាយរបស់ ទ្រង់នោះ។ ដូចនេះ ចូរពួកនាងកុំប្រើពាក្យសម្ដីទន់ភ្លន់ម្ញិកម្ញ៉ក់ នៅពេលដែលពួកនាងនិយាយជាមួយបុរសដែលអាចរៀបការជាមួយបានឲ្យសោះ ដែលហេតុធ្វើឲ្យ បុរសដែលមានជំងឺ(ចំណង់តណ្ហា )នៅក្នុងចិត្តរបស់គេមានអារម្មណ៍ចំពោះពួកនាង។ តែចូរពួកនាងនិយាយដោយប្រើពាក្យសម្តីល្អៗដែលច្បាស់លាស់ ដោយមិន លាយឡំនឹងការលេងសើច ហើយនិយាយត្រឹមតែភាពចាំបាច់ប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَرْنَ فِى بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ ٱلْجَـٰهِلِيَّةِ ٱلْأُولَىٰ ۖ وَأَقِمْنَ ٱلصَّلَوٰةَ وَءَاتِينَ ٱلزَّكَوٰةَ وَأَطِعْنَ ٱللَّهَ وَرَسُولَهُۥٓ ۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُذْهِبَ عَنكُمُ ٱلرِّجْسَ أَهْلَ ٱلْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًۭا ﴿٣٣﴾
ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះឲ្យរបស់ពួកនាង ដោយកុំចេញពីផ្ទះដោយគ្មានការចាំបាច់ឲ្យសោះ។ ហើយចូរពួកនាងកុំបង្ហាញសម្រស់របស់ពួកនាងដូចពួក ស្ត្រីសម័យកាលមុនឥស្លា មបានធ្វើដោយពួកនាងបញ្ចេញការតុបតែងរបស់ពួកនាងដើម្បីទាក់ទាញប្រុសៗឲ្យសោះ។ ហើយចូរពួកនាងប្រតិបត្តិសឡាតឲ្យបានពេញ លក្ខណៈ ហើយចូរបរិច្ចាគហ្សាកាត់អំពីទ្រព្យសម្បត្តិរបស់ពួកនាង និងចូរពួកនាងគោរពប្រតិបត្តិអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តាមពិត អល់ឡោះជាម្ចាស់ ទ្រង់មានបំណងចង់បំបាត់នូវភាពស្មោកគ្រោក និងភាពអាក្រក់ចេញពីពួកអ្នក ឱបណ្តាភរិយា និងក្រុមគ្រួសាររបស់អ្នកនាំសាររបស់អល់ឡោះ ហើយទ្រង់មាន បំណងចង់ជម្រះសម្អា តចិត្តរបស់ពួកអ្នកដោយសម្អា តវាជាមួយនឹងសីលធម៌ដ៏ប្រពៃ និងជម្រះវាពីប្រការអាក្រក់ដោយការសម្អា តមួយយ៉ា ងពេញលេញ ដែលគ្មា ន បន្សល់ទុកនូវប្រការអាក្រក់ណាមួយបន្ទា ប់ពីនោះឡើយ។
وَٱذْكُرْنَ مَا يُتْلَىٰ فِى بُيُوتِكُنَّ مِنْ ءَايَـٰتِ ٱللَّهِ وَٱلْحِكْمَةِ ۚ إِنَّ ٱللَّهَ كَانَ لَطِيفًا خَبِيرًا ﴿٣٤﴾
ហើយចូរពួកនាងរំលឹកនូវអ្វីដែលគេបានសូត្រវានៅក្នុងផ្ទះរបស់ពួកនាងនៃបណ្តា វាក្យខណ្ឌរបស់អល់ឡោះដែលត្រូវបានបញ្ចុះមកលើអ្នកនាំសាររបស់ទ្រង់ និង អំពីស៊ុណ្ណះ(មាគ៌ា)ដ៏ស្អាតស្អំរបស់អ្នកនាំសារ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាទន់ភ្លន់បំផុតចំពោះពួកនាង ខណៈដែលទ្រង់បានប្រោសប្រទានឲ្យពួកនាង បានស្ថិតនៅក្នុងគេហដ្ឋានរបស់ព្យាការី(ជាភរិយាព្យាការី) ហើយទ្រង់មហាដឹងបំផុតចំពោះពួកនាង ខណៈដែលទ្រង់បានជ្រើសរើសពួកនាងធ្វើជាភរិយារបស់អ្នក នាំសាររបស់ទ្រង់ និងបានជ្រើសរើសពួកនាងធ្វើជាមាតានៃអ្នកមានជំនឿទាំងអស់ក្នុងចំណោមប្រជាជាតិនេះ។
إِنَّ ٱلْمُسْلِمِينَ وَٱلْمُسْلِمَـٰتِ وَٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ وَٱلْقَـٰنِتِينَ وَٱلْقَـٰنِتَـٰتِ وَٱلصَّـٰدِقِينَ وَٱلصَّـٰدِقَـٰتِ وَٱلصَّـٰبِرِينَ وَٱلصَّـٰبِرَٰتِ وَٱلْخَـٰشِعِينَ وَٱلْخَـٰشِعَـٰتِ وَٱلْمُتَصَدِّقِينَ وَٱلْمُتَصَدِّقَـٰتِ وَٱلصَّـٰٓئِمِينَ وَٱلصَّـٰٓئِمَـٰتِ وَٱلْحَـٰفِظِينَ فُرُوجَهُمْ وَٱلْحَـٰفِظَـٰتِ وَٱلذَّٰكِرِينَ ٱللَّهَ كَثِيرًۭا وَٱلذَّٰكِرَٰتِ أَعَدَّ ٱللَّهُ لَهُم مَّغْفِرَةًۭ وَأَجْرًا عَظِيمًۭا ﴿٣٥﴾
ه ه ពិតប្រាកដណាស់ បណ្តា អ្នកមូស្លីមដែលជាអ្នកបន្ទា បខ្លួនដោយការប្រតិបត្តិចំពោះអល់ឡោះទាំងប្រុសទាំងស្រី បណ្តា អ្នកដែលជឿជាក់លើអល់ឡោះទាំងប្រុសទាំង ស្រី បណ្តាដែលគោរពប្រតិបត្តិអល់ឡោះទាំងប្រុសទាំងស្រី បណ្តាអ្នកដែលស្មោះត្រង់ក្នុងជំនឿរបស់ពួកគេនិងពាក្យសម្តីរបស់ពួកគេទាំងប្រុសទាំងស្រី បណ្តា ដែលអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះ អត់ធ្មត់លើការជៀសវាងពីការប្រព្រឹត្តល្មើស និងអត់ធ្មត់លើការសាកល្បងនានាទាំងប្រុសទាំងស្រី បណ្តា អ្នកដែល បរិច្ចាគទ្រព្យសម្បត្តិរបស់គេទាំង(ការបរិច្ចាគ)ជាកាតព្វកិច្ចនិងទាំងស្ម័គ្រចិត្តទាំងប្រុសទាំងស្រី បណ្តា អ្នកដែលកាន់អំណត់បួសចំពោះអល់ឡោះទាំង(ការបួស)ជា កាតព្វកិច្ចនិងទាំងស្ម័គ្រចិត្តទាំងប្រុសទាំងស្រី បណ្តា អ្នកដែលថែរក្សាកេរខ្មា សរបស់គេទាំងប្រុសទាំងស្រីដោយបិទបាំងវានៅពីមុខអ្នកដែលគេមិនអនុញាតឲ្យមើល ទៅកាន់វា និងចាកឆ្ងា យពីអំពើអសីលធម៌ហ្ស៊ីណានិងអំពើទាំងឡាយដែលនាំទៅរកវា ហើយនិងបណ្តា អ្នកដែលរំលឹកអល់ឡោះយ៉ា ងច្រើនទាំងប្រុសទាំងស្រីដោយ ចិត្តរបស់ពួកគេនិងដោយអណ្តា តរបស់ពួកគេ ទាំងដោយអាថ៌កំបាំងនិងដោយបើកចំហនោះ អ្នកទាំងអស់នោះ អល់ឡោះជាម្ចា ស់បានរៀបចំសម្រាប់ពួកគេនូវការ អភ័យទោសពីបាបកម្មទាំងឡាយរបស់ពួកគេ ហើយទ្រង់បានត្រៀមសម្រាប់ពួកគេនូវផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក នោះគឺឋានសួគ៌។
وَمَا كَانَ لِمُؤْمِنٍۢ وَلَا مُؤْمِنَةٍ إِذَا قَضَى ٱللَّهُ وَرَسُولُهُۥٓ أَمْرًا أَن يَكُونَ لَهُمُ ٱلْخِيَرَةُ مِنْ أَمْرِهِمْ ۗ وَمَن يَعْصِ ٱللَّهَ وَرَسُولَهُۥ فَقَدْ ضَلَّ ضَلَـٰلًۭا مُّبِينًۭا ﴿٣٦﴾
ورسوله فقد ضل ضللا مبينا ហើយមិនត្រឹមត្រូវឡើយសម្រាប់អ្នកមានជំនឿប្រុសស្រី នៅពេលណាដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានកំណត់នូវបទបញ្ជា ណាមួយចំពោះពួកគេហើយ នោះ ពួកគេបែរជាមានជម្រើសក្នុងការទទួលយកឬក៏បដិសេធនោះ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ គឺគេពិតជាវង្វេង ចេញពីមាគ៌ា ដ៏ត្រឹមត្រូវយ៉ា ងច្បាស់លាស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذْ تَقُولُ لِلَّذِىٓ أَنْعَمَ ٱللَّهُ عَلَيْهِ وَأَنْعَمْتَ عَلَيْهِ أَمْسِكْ عَلَيْكَ زَوْجَكَ وَٱتَّقِ ٱللَّهَ وَتُخْفِى فِى نَفْسِكَ مَا ٱللَّهُ مُبْدِيهِ وَتَخْشَى ٱلنَّاسَ وَٱللَّهُ أَحَقُّ أَن تَخْشَىٰهُ ۖ فَلَمَّا قَضَىٰ زَيْدٌۭ مِّنْهَا وَطَرًۭا زَوَّجْنَـٰكَهَا لِكَىْ لَا يَكُونَ عَلَى ٱلْمُؤْمِنِينَ حَرَجٌۭ فِىٓ أَزْوَٰجِ أَدْعِيَآئِهِمْ إِذَا قَضَوْا۟ مِنْهُنَّ وَطَرًۭا ۚ وَكَانَ أَمْرُ ٱللَّهِ مَفْعُولًۭا ﴿٣٧﴾
ى ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បាននិយាយទៅកាន់អ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់គេដោយឲ្យគេបានចូលសាសនាឥស្លា ម ហើយអ្នកក៏បានផ្តល់នូវឧបការគុណដល់គេផងដែរដោយអ្នកបានលោះគេចេញពីភាពជាទាសករ(គឺសំដៅលើហ្ស៊េត កូន ហារីសះ នៅពេលដែលគេបានមករក អ្នកដើម្បីពិភាក្សាគ្នាពីរឿងលែងលះប្រពន្ធរបស់គេ(ហ្ស៊េទ) គឺហ្សៃណប់ កូនស្រី ហ្ជះស៊ិន) ដោយអ្នកបាននិយាយទៅកាន់គេ(ហ្ស៊េទ)ថាៈ ចូរអ្នករួមរស់ជាមួយ ប្រពន្ធរបស់អ្នកចុះ ហើយកុំលែងលះនាងឲ្យសោះ ហើយចូរអ្នកកោតខ្លាចអល់ឡោះ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងបម្រាម ទាំងឡាយរបស់ទ្រង់។ ប៉ុន្តែអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានលាក់ទុកក្នុងចិត្តរបស់អ្នកនូវអ្វីដែលអល់ឡោះបានវ៉ាហ៊ីដល់អ្នកដោយឲ្យអ្នករៀបការជាមួយហ្ស៊ៃណប់ ដោយសារអ្នកខ្លា ច(ខ្មា ស់)មនុស្សលោកហើយអល់ឡោះនឹងបង្ហា ញនូវការលែងលះរបស់ហ្ស៊េទចំពោះនាងបន្ទា ប់មកអ្នកនឹងរៀបការជាមួយនាង។ប៉ុន្តែអល់ឡោះ ទេដែលសាកសមឲ្យអ្នកខ្លាចក្នុងរឿងនេះនោះ។ ហើយនៅពេលដែលហ្ស៊េទបានសម្រេចចិត្ត ហើយបានលែងលះគ្នាជាមួយនាងហើយនោះ យើងក៏បានរៀបការ នាងឲ្យទៅអ្នក ដើម្បីកុំឲ្យបណ្តា អ្នកមានជំនឿទាំងឡាយមានបាបកម្មចំពោះការរៀបការជាមួយនឹងប្រពន្ធរបស់កូនចិញ្ចឹមនៅពេលដែលគេ(កូនចិញ្ចឹម)បាន លែងលះពួកនាង និងបានផុតកំណត់រយៈពេលរង់ចាំ(អ៊ិទហ្ទះ)ហើយនោះ។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្ត ដោយគ្មាននរណាអាចរារាំងវាបាន ឡើយ។
مَّا كَانَ عَلَى ٱلنَّبِىِّ مِنْ حَرَجٍۢ فِيمَا فَرَضَ ٱللَّهُ لَهُۥ ۖ سُنَّةَ ٱللَّهِ فِى ٱلَّذِينَ خَلَوْا۟ مِن قَبْلُ ۚ وَكَانَ أَمْرُ ٱللَّهِ قَدَرًۭا مَّقْدُورًا ﴿٣٨﴾
គ្មា នទោសពៃរ៍ ឬការចង្អៀតចង្អល់អ្វីឡើយចំពោះព្យាការីមូហាំម៉ា ត់ក្នុងការរៀបការជាមួយប្រពន្ធរបស់កូនចិញ្ចឹមដែលអល់ឡោះបានអនុញ្ញា តនោះ ខណៈដែលការ ធ្វើដូច្នោះ ក៏ជាការធ្វើតាមមាគ៌ារបស់បណ្តា ព្យាការីជំនាន់មុនគាត់ដែរ ដោយវាពុំមែនជារឿងថ្មីដែលគាត់ទើបតែបង្កើតឡើងនោះទេ។ ហើយអ្វីដែលអល់ឡោះបាន សម្រេច(នៃការបំពេញនូវការរៀបអាពាហ៍ពិពាហ៍នេះ និងលុបបំបាត់ការយកកូនចិញ្ចឹមមកធ្វើជាកូនបង្កើតសម្រាប់ព្យាការីក្នុងរឿងនេះគឺគាត់គ្មានយោបល់ ឬការ ជ្រើសរើសឡើយ) វាជាការកំណត់យ៉ា ងដាច់ខាត(មកពីអល់ឡោះ)ដែលមិនអាចបដិសេធបានឡើយ។
ٱلَّذِينَ يُبَلِّغُونَ رِسَـٰلَـٰتِ ٱللَّهِ وَيَخْشَوْنَهُۥ وَلَا يَخْشَوْنَ أَحَدًا إِلَّا ٱللَّهَ ۗ وَكَفَىٰ بِٱللَّهِ حَسِيبًۭا ﴿٣٩﴾
បណ្តាព្យាការីទាំងនោះ គឺជាអ្នកដែលបានផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះដែលត្រូវបានបញ្ចុះមកលើពួកគេទៅកាន់ប្រជាជាតិរបស់ពួកគេ ហើយពួកគេ មិនខ្លាចនរណាម្នាក់ក្រៅពីអល់ឡោះឡើយ។ ដូច្នេះ ពួកគេមិនបានបែរទៅរកអ្វីដែលអ្នកដទៃនិយាយនោះឡើយនៅពេលដែលពួកគេធ្វើនូវអ្វីដែលអល់ឡោះបាន អនុញ្ញា តឲ្យពួកគេនោះ។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកថែរក្សានូវទង្វើទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់ដើម្បីទ្រង់ជំនុំជម្រះពួកគេលើទង្វើទាំងនោះ ហើយទ្រង់នឹងតបស្នងដល់ពួកគេ។ ប្រសិនបើទង្វើរបស់ពួកគេល្អ នោះគេនឹងទទួលបានផលល្អ តែប្រសិនបើទង្វើរបស់ពួកគេអាក្រក់វិញ នោះគេក៏នឹងទទួល បានផលអាក្រក់ដែរ។
مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٍۢ مِّن رِّجَالِكُمْ وَلَـٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّـۧنَ ۗ وَكَانَ ٱللَّهُ بِكُلِّ شَىْءٍ عَلِيمًۭا ﴿٤٠﴾
ព្យាការីមូហាំម៉ាត់ពុំមែនជាឪពុករបស់នរណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ។ ហេតុនេះ គាត់មិនមែនឪពុករបស់ហ្ស៊េត រហូតដល់មានការហាមឃាត់ គាត់មិនឲ្យរៀបការជាមួយប្រពន្ធរបស់គេ(ហ្ស៊េទ)នៅពេលដែលគេបានលែងលះនាងហើយនោះទេ ក៏ប៉ុន្តែព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទៅ កាន់មនុស្សលោក និងជាព្យាការីចុងក្រោយបង្អស់ដែលគ្មានព្យាការីណាបន្ទាប់ពីគាត់ទៀតឡើយ។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ គ្មាន កិច្ចការណាមួយរបស់ខ្ញុំបម្រើទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱذْكُرُوا۟ ٱللَّهَ ذِكْرًۭا كَثِيرًۭا ﴿٤١﴾
ឱបណ្តាអ្នកមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ដល់ពួកគេ! ចូរពួកអ្នករំលឹកចំពោះអល់ឡោះឲ្យបានច្រើនបំផុត តាមរយៈចិត្តរបស់ពួកអ្នក អណ្តា តរបស់ពួកអ្នក និងតាមរយៈអវយវៈរបស់ពួកអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وسبحوه بكرة وأصيلا
وَسَبِّحُوهُ بُكْرَةًۭ وَأَصِيلًا ﴿٤٢﴾
ហើយចូរពួកអ្នកលើកតម្កើងទ្រង់ ទាំងពេលព្រឹកនិងពេលល្ងា ច ដោយសារលក្ខណៈពិសេសនៃពេលវេលាទាំងពីរនេះ។
هُوَ ٱلَّذِى يُصَلِّى عَلَيْكُمْ وَمَلَـٰٓئِكَتُهُۥ لِيُخْرِجَكُم مِّنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ ۚ وَكَانَ بِٱلْمُؤْمِنِينَ رَحِيمًۭا ﴿٤٣﴾
ទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ពួកអ្នក និងកោតសរសើរចំពោះពួកអ្នក ហើយបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ក៏បានបួងសួងឲ្យពួកអ្នកផងដែរ ដើម្បីឲ្យទ្រង់ បញ្ចេញពួកអ្នកពីភាពងងឹតនៃភាពគ្មានជំនឿទៅរកពន្លឺនៃជំនឿ។ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះបណ្តា អ្នកមានជំនឿ ដោយទ្រង់មិនដាក់ទណ្ឌកម្ម ដល់ពួកគេឡើយកាលណាពួកគេគោរពប្រតិបត្តិទ្រង់ ដោយធ្វើតាមការបង្គា ប់ប្រើរបស់ទ្រង់ និងជៀសវាងបម្រាមទាំងឡាយរបស់ទ្រង់នោះ។
تَحِيَّتُهُمْ يَوْمَ يَلْقَوْنَهُۥ سَلَـٰمٌۭ ۚ وَأَعَدَّ لَهُمْ أَجْرًۭا كَرِيمًۭا ﴿٤٤﴾
ការស្វាគមន៍របស់បណ្តា អ្នកមានជំនឿនៅថ្ងៃដែលពួកគេជួបនឹងម្ចាស់របស់ពួកគេនោះ គឺពាក្យ សន្តិភាពនិងសុវត្ថិភាពចាកផុតពីប្រការអាក្រក់ទាំងឡាយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ពួកគេនូវផលបុណ្យដ៏ឧត្តុង្គឧត្តម (នោះគឺឋានសួគ៌របស់ទ្រង់) ជាការតបស្នងដល់ពួកគេលើការគោរពប្រតិបត្តិ របស់ពួកគេ និងការឃ្លា តឆ្ងា យរបស់ពួកគេពីការប្រព្រឹត្តល្មើសចំពោះទ្រង់។
يَـٰٓأَيُّهَا ٱلنَّبِىُّ إِنَّآ أَرْسَلْنَـٰكَ شَـٰهِدًۭا وَمُبَشِّرًۭا وَنَذِيرًۭا ﴿٤٥﴾
ឱព្យាការីមូហាំម៉ាត់! ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកទៅកាន់មនុស្សលោក ដើម្បីធ្វើជាសាក្សីទៅលើពួកគេថាៈ ជាការពិតណាស់ អ្នកពិតជាបាន ផ្សព្វផ្សាយដល់ពួកគេហើយនូវសារដែលយើងបានផ្តល់ឲ្យអ្នកពាំនាំវាទៅកាន់ពួកគេនោះ និងដើម្បីផ្តល់ដំណឹងរីករាយដល់បណ្តា អ្នកមានជំនឿក្នុងចំណោមពួកគេ នូវអ្វីដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេនៃឋានសួគ៌ហើយនិងព្រមានបន្លា ចពួកប្រឆាំងពីទណ្ឌ កម្មដែលទ្រង់បានរៀបចំសម្រាប់ពួកគេ។
وَدَاعِيًا إِلَى ٱللَّهِ بِإِذْنِهِۦ وَسِرَاجًۭا مُّنِيرًۭا ﴿٤٦﴾
ហើយយើងបានតែងតាំងអ្នកជាអ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ និងគោរពតាមនូវការបង្គា ប់ប្រើរបស់ ទ្រង់ ហើយយើងបានតែងតាំងអ្នកជាចង្កៀងភ្លឺសម្រាប់រាល់អ្នកដែលចង់ទទួលបានការចង្អុលបង្ហា ញ។
وَبَشِّرِ ٱلْمُؤْمِنِينَ بِأَنَّ لَهُم مِّنَ ٱللَّهِ فَضْلًۭا كَبِيرًۭا ﴿٤٧﴾
ហើយចូរអ្នកផ្តល់ដំណឹ ងរីករាយដល់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះដែលពួកគេអនុវត្តតាមអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះ ពួកគេថាៈ សម្រាប់ពួកគេនឹងទទួលបាននូវការប្រោសប្រទានដ៏ធំធេងពីអល់ឡោះ ដែលក្នុងនោះ រួមមានទាំងការជួយរបស់អល់ឡោះដល់ពួកគេនៅលើលោកិយ នេះ និងការទទួលបានជោគជ័យនៅថ្ងៃបរលោកដោយបានចូលឋានសួគ៌។
وَلَا تُطِعِ ٱلْكَـٰفِرِينَ وَٱلْمُنَـٰفِقِينَ وَدَعْ أَذَىٰهُمْ وَتَوَكَّلْ عَلَى ٱللَّهِ ۚ وَكَفَىٰ بِٱللَّهِ وَكِيلًۭا ﴿٤٨﴾
ហើយចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតក្នុងរឿងដែលពួកគេអំពាវនាវទៅកាន់ការរារាំង(អ្នកដទៃ)អំពីសាសនារបស់អល់ឡោះឲ្យសោះ ហើយចូរបែរ ចេញពីពួកគេចុះ។ សង្ឃឹមថាការធ្វើបែបនោះ គឺអាចអូសទាញពួកគេឲ្យមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកកាន់ពួកគេបាន។ ហើយចូរអ្នកប្រគល់ការទុក ចិត្តលើអល់ឡោះរាល់គ្រប់កិច្ចការរបស់អ្នក ដែលក្នុងនោះ រួមមានការជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកផងដែរ។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះ ជាអ្នកគាំពារ ដែលខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ប្រគល់ការទុកចិត្តចំពោះកិច្ចការរបស់ពួកគេទាំងក្នុងលោកិយនិងថ្ងៃបរលោកទៅចំពោះទ្រង់នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا نَكَحْتُمُ ٱلْمُؤْمِنَـٰتِ ثُمَّ طَلَّقْتُمُوهُنَّ مِن قَبْلِ أَن تَمَسُّوهُنَّ فَمَا لَكُمْ عَلَيْهِنَّ مِنْ عِدَّةٍۢ تَعْتَدُّونَهَا ۖ فَمَتِّعُوهُنَّ وَسَرِّحُوهُنَّ سَرَاحًۭا جَمِيلًۭا ﴿٤٩﴾
فمتعوهن وسرحوهن سراحاجميلا ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! នៅពេលដែលពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយ បណ្តា ស្រ្តីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងវិញមុនពេលដែលពួកអ្នកបានរួមដំណេកពួកនាងនោះ ជាការពិតណាស់ ពួកនាងពុំមានរយៈ ពេលរង់ចាំ(អ៊ិទហ្ទះ)ឡើយ មិនថាគិតជាចំនួនដងនៃការមករដូវ ឬគិតជាចំនួនខែនោះឡើយ ដោយសារតែគេបានដឹងពីភាពស្អា តស្អំនៃស្បូនរបស់នាងរួចទៅហើយ ដោយគេមិនទាន់បានរួមដំណេកជាមួយនាងឡើយ។ តែសូមពួកអ្នកផ្តល់ឲ្យពួកនាងនូវទ្រព្យសម្បត្តិរបស់ពួកអ្នកទៅតាមលទ្ធភាពរបស់ពួកអ្នក ដើម្បីជាការប៉ះប៉ូវ ទៅលើអារម្មណ៍របស់ពួកនាងដែលប្រេះស្រាំដោយសារការលែងលះនេះ។ ហើយចូរពួកអ្នកបើកផ្លូវឲ្យពួកនាងទៅរកក្រុមគ្រួសារពួកនាងវិញតាមសម្រួល ដោយ គ្មា នការបៀតបៀនអ្វីឡើយចំពោះនាង។
يَـٰٓأَيُّهَا ٱلنَّبِىُّ إِنَّآ أَحْلَلْنَا لَكَ أَزْوَٰجَكَ ٱلَّـٰتِىٓ ءَاتَيْتَ أُجُورَهُنَّ وَمَا مَلَكَتْ يَمِينُكَ مِمَّآ أَفَآءَ ٱللَّهُ عَلَيْكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّـٰتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَـٰلَـٰتِكَ ٱلَّـٰتِى هَاجَرْنَ مَعَكَ وَٱمْرَأَةًۭ مُّؤْمِنَةً إِن وَهَبَتْ نَفْسَهَا لِلنَّبِىِّ إِنْ أَرَادَ ٱلنَّبِىُّ أَن يَسْتَنكِحَهَا خَالِصَةًۭ لَّكَ مِن دُونِ ٱلْمُؤْمِنِينَ ۗ قَدْ عَلِمْنَا مَا فَرَضْنَا عَلَيْهِمْ فِىٓ أَزْوَٰجِهِمْ وَمَا مَلَكَتْ أَيْمَـٰنُهُمْ لِكَيْلَا يَكُونَ عَلَيْكَ حَرَجٌۭ ۗ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًۭا ﴿٥٠﴾
ឱព្យាការីមូហាំម៉ា ត់! ពិតប្រាកដណាស់ យើងបានអនុញ្ញា តឲ្យអ្នកនូវបណ្តា ភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់ឲ្យពួកនាងនូវប្រាក់ខាន់ស្លារបស់ពួកនាង រួច ហើយយើងក៏បានអនុញ្ញា តឲ្យអ្នកផងដែរនូវស្ត្រីបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឲ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ )នោះ។ ហើយយើងក៏បានអនុញ្ញា ត ឲ្យអ្នកផងដែរក្នុងការរៀបការជាមួយកូនស្រីរបស់ពូខាងឪពុករបស់អ្នក និងកូនស្រីរបស់មីងខាងឪពុករបស់អ្នក(ក្មួយបង្កើតខាងឪពុក) និងកូនស្រីរបស់ពូខាង ម្តាយរបស់អ្នក និងកូនស្រីរបស់មីងខាងម្តាយរបស់អ្នក(ក្មួយបង្កើតខាងម្តាយ)ដែលពួកនាងបានភៀសខ្លួនពីក្រុងម៉ា ក្កះទៅកាន់ក្រុងម៉ា ទីណះជាមួយអ្នក។ ហើយ យើងក៏បានអនុញ្ញា តឲ្យអ្នកផងដែរក្នុងការរៀបការជាមួយស្ត្រីមានជំនឿដែលស្ម័គ្រចិត្តរៀបការជាមួយអ្នកដោយមិនត្រូវការប្រាក់ខាន់ស្លា ប្រសិនបើអ្នកចង់រៀប ការជាមួយនាង។ ការរៀបការដោយមិនមានប្រាក់ខាន់ស្លា បែបនេះ គឺជាករណី ពិសេសសម្រាប់តែព្យាការីមូហាំម៉ា ត់ប៉ុណ្ណោះ ដោយគេមិនអនុញ្ញា តឲ្យអ្នកផ្សេងក្រៅ ពីព្យាការីអាចធ្វើដូច្នេះឡើយ។ពិតប្រាកដណាស់ យើងបានដឹងនូវអ្វីដែលយើងបានដាក់វាជាកាតព្វកិច្ចចាំបាច់ទៅលើបណ្តា អ្នកមានជំនឿនៅក្នុងរឿងភរិយារបស់ ពួកគេ ដោយគេមិនអនុញ្ញាតឲ្យពួកគេអាចយកភរិយាលើសពីបួននាក់នោះ ហើយនិងអ្វីដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិចំពោះពួកគេក្នុងរឿងស្រ្តីខ្ញុំបម្រើដាច់ ថ្លៃ ដោយពួកគេអាចរួមដំណេកជាមួយពួកនាងចំពោះនរណាម្នា ក់ដែលពួកគេចង់ដោយគ្មា នកំណត់ចំនួនឡើយ។ ហើយយើងបានអនុញ្ញា តឲ្យអ្នក(ព្យាការីមូហាំ ម៉ា ត់)នូវអ្វីដែលយើងមិនបានអនុញ្ញាតឲ្យអ្នកដទៃក្រៅពីអ្នកនោះ គឺដើម្បីកុំឲ្យអ្នកមានការចង្អៀតចង្អល់ និងការលំបាក។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យ ទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
۞ تُرْجِى مَن تَشَآءُ مِنْهُنَّ وَتُـْٔوِىٓ إِلَيْكَ مَن تَشَآءُ ۖ وَمَنِ ٱبْتَغَيْتَ مِمَّنْ عَزَلْتَ فَلَا جُنَاحَ عَلَيْكَ ۚ ذَٰلِكَ أَدْنَىٰٓ أَن تَقَرَّ أَعْيُنُهُنَّ وَلَا يَحْزَنَّ وَيَرْضَيْنَ بِمَآ ءَاتَيْتَهُنَّ كُلُّهُنَّ ۚ وَٱللَّهُ يَعْلَمُ مَا فِى قُلُوبِكُمْ ۚ وَكَانَ ٱللَّهُ عَلِيمًا حَلِيمًۭا ﴿٥١﴾
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អាចបែងចែកពេលវេលាក្នុងការរួមដំណេកជាមួយពួកនាងតាមដែលអ្នកប្រាថ្នា ដោយអ្នកអាចជ្រើសរើសការរួមដំណេកជាមួយ នរណាម្នាក់ក្នុងចំណោមពួកនាង ឬមិនរួមដំណេកជាមួយនរណាម្នាក់ក្នុងចំណោមពួកនាង(អាស្រ័យទៅតាមវេនរបស់ពួកនាង)បាន។ ហើយអ្នកណាហើយដែល អ្នកទាមទារចង់រួមដំណេកជាមួយនាងក្នុងចំណោមអ្នកដែលត្រូវបានពន្យារពេល(មិនទាន់ដល់វេន)នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកក្នុងការធ្វើដូច្នេះ។ ការ ផ្តល់ជម្រើស និងការបើកទូលាយសម្រាប់អ្នកយ៉ា ងដូច្នោះ គឺជារឿងជិតបំផុតដែលធ្វើឲ្យភរិយាទាំងឡាយរបស់អ្នកសប្បាយរីករាយ និងធ្វើឲ្យពួកនាងពេញចិត្តនូវអ្វី ដែលអ្នកបានផ្តល់ឲ្យពួកនាងទាំងអស់គ្នា ព្រោះពួកនាងបានដឹងថា អ្នកនឹងមិនបោះបង់ចោលកាតព្វកិច្ចរបស់អ្នក ហើយក៏មិនកំណាញ់ចំពោះសិទ្ធិដែលត្រូវទទួល បាននោះដែរ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក(ឱបុរសទាំងឡាយ)ដែលលម្អៀងទៅកាន់ភរិយាមួយចំនួនផ្សេងពីភរិយាមួយចំនួន ផ្សេងទៀតនោះ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះទង្វើខ្ញុំបម្រើរបស់ទ្រង់។ គ្មា នអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់មហាអត់ធ្មត់ ដោយទ្រង់មិន ប្រញាប់ដាក់ទណ្ឌ កម្មពួកគេភ្លា មៗឡើយដោយសង្ឃឹមថា ពួកគេនឹងសារភាពកំហុស(កែខ្លួន)ទៅកាន់ទ្រង់វិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَّا يَحِلُّ لَكَ ٱلنِّسَآءُ مِنۢ بَعْدُ وَلَآ أَن تَبَدَّلَ بِهِنَّ مِنْ أَزْوَٰجٍۢ وَلَوْ أَعْجَبَكَ حُسْنُهُنَّ إِلَّا مَا مَلَكَتْ يَمِينُكَ ۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ رَّقِيبًۭا ﴿٥٢﴾
عل كل شىء رقيبا ى គេមិនអនុញ្ញា តឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)រៀបការជាមួយស្ត្រីផ្សេងក្រៅពីភរិយារបស់អ្នកដែលនៅក្នុងបន្ទុកររបស់អ្នកនោះឡើយ ហើយគេក៏មិនអនុញ្ញា តឲ្យ អ្នកលែងលះពួកនាង ឬលែងលះភរិយាមួយចំនួនដើម្បីរៀបការជាមួយនឹងស្ត្រីផ្សេងទៀតនោះដែរ ទោះបីជាស្រ្តីនោះមានសម្រស់ស្រស់ស្អាត ធ្វើឲ្យអ្នកចាប់ អារម្មណ៍ យ៉ា ងណាក៏ដោយ។ ប៉ុន្តែគេអនុញ្ញាតឲ្យអ្នកអាចយកស្ត្រីខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកបាន ដោយគ្មានកំណត់ចំនួនឡើយ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាលើអ្វីៗទាំងអស់។ ហើយច្បាប់នេះ គឺសបញ្ជាក់ឲ្យឃើញពីឧត្តមភាពរបស់មាតានៃអ្នកមានជំនឿ ពីព្រោះគេបានហាមឃាត់(ព្យា ការី)មិនឲ្យលែងលះពួកនាង និងមិនឲ្យយកភរិយាបន្ថែមពីលើពួកនាងទៀតនោះឡើយ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَدْخُلُوا۟ بُيُوتَ ٱلنَّبِىِّ إِلَّآ أَن يُؤْذَنَ لَكُمْ إِلَىٰ طَعَامٍ غَيْرَ نَـٰظِرِينَ إِنَىٰهُ وَلَـٰكِنْ إِذَا دُعِيتُمْ فَٱدْخُلُوا۟ فَإِذَا طَعِمْتُمْ فَٱنتَشِرُوا۟ وَلَا مُسْتَـْٔنِسِينَ لِحَدِيثٍ ۚ إِنَّ ذَٰلِكُمْ كَانَ يُؤْذِى ٱلنَّبِىَّ فَيَسْتَحْىِۦ مِنكُمْ ۖ وَٱللَّهُ لَا يَسْتَحْىِۦ مِنَ ٱلْحَقِّ ۚ وَإِذَا سَأَلْتُمُوهُنَّ مَتَـٰعًۭا فَسْـَٔلُوهُنَّ مِن وَرَآءِ حِجَابٍۢ ۚ ذَٰلِكُمْ أَطْهَرُ لِقُلُوبِكُمْ وَقُلُوبِهِنَّ ۚ وَمَا كَانَ لَكُمْ أَن تُؤْذُوا۟ رَسُولَ ٱللَّهِ وَلَآ أَن تَنكِحُوٓا۟ أَزْوَٰجَهُۥ مِنۢ بَعْدِهِۦٓ أَبَدًا ۚ إِنَّ ذَٰلِكُمْ كَانَ عِندَ ٱللَّهِ عَظِيمًا ﴿٥٣﴾
إ ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកុំចូលផ្ទះរបស់ព្យាការី លើកលែងតែ ក្រោយពីគាត់បានអនុញ្ញាតឲ្យពួកអ្នកចូល តាមរយៈការអញ្ជើញពួកអ្នកឲ្យទទួលទានអាហារប៉ុណ្ណោះ ហើយពួកអ្នកមិនត្រូវទៅអង្គុយរង់ចាំមុនពេលចំអិន អាហារ(រួចរាល់)នោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលគេបានអញ្ជើញពួកអ្នកឲ្យទទួលទានអាហារនោះ សូមពួកអ្នកចូលទៅចុះ ហើយបើកាលណាពួកអ្នកបាន ទទួលទានអាហាររួចរាល់ហើយនោះ សូមពួកអ្នកចាកចេញទៅ ហើយចូរពួកអ្នកកុំនៅបន្តនិយាយគ្នាលេងបន្ទាប់ពីនោះ(បន្ទាប់ពីទទួលទានអាហារ)ឲ្យសោះ។ ពិត ប្រាកដណាស់ ការដែលពួកអ្នកនៅបន្ត(និយាយគ្នាលេងបន្ទាប់ពីទទួលទានអាហាររួច)ដូច្នោះ គឺធ្វើឲ្យប៉ះពាល់ដល់ព្យាការី ហើយគាត់មានភាពអៀនខ្មាសក្នុង ការសុំឲ្យពួកអ្នកចាកចេញ។ ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់មិនខ្មាសអៀនឡើយក្នុងការបង្គាប់ឲ្យធ្វើរឿងដែលត្រឹមត្រូវនោះ។ ដូច្នេះ អល់ឡោះទ្រង់ប្រើឲ្យពួកអ្នកចាក ចេញពីព្យាការី ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ព្យាការីដោយសារការនៅបន្តរបស់ពួកអ្នក(នៅក្នុងផ្ទះរបស់គាត់)នោះ។ ហើយនៅពេលដែលពួកអ្នកស្នើសុំពីភរិយា របស់ព្យាការីនូវសេចក្តីត្រូវការណាមួយ ដូចជារបស់របរប្រើប្រាស់ជាដើមនោះ ចូរពួកអ្នកស្នើសុំនូវតម្រូវការរបស់ពួកអ្នកនៅពីក្រោយរបាំង ហើយចូរពួកអ្នកកុំ ស្នើសុំនូវតម្រូវការរបស់ពួកអ្នកអំពីពួកនាង(ភរិយាព្យាការី)ដោយទល់មុខគ្នា ផ្ទា ល់ដើម្បីកុំឲ្យពួកអ្នកឃើញពួកនាងផ្ទា ល់ភ្នែក ដើម្បីជាការការពារដល់ពួក នាង(ភរិយារបស់ព្យាការី) ដោយសារតែឋានៈរបស់អ្នកនាំសាររបស់អល់ឡោះ។ ការដែលពួកអ្នកស្នើសុំពីខាងក្រោយរបាំងនោះ គឺជាការស្អាតស្អំបំផុតចំពោះចិត្ត របស់ពួកអ្នក និងចិត្តរបស់ពួកនាង ដើម្បីកុំឲ្យស្ហៃតនពង្វក់ដួងចិត្តរបស់ពួកអ្នកនិងដួងចិត្តរបស់ពួកនាង តាមរយៈការញុះញង់និងតុបតែងលម្អនូវប្រការអាក្រក់(ឲ្យ មើលឃើញថាជាប្រការល្អ)។ ហើយមិនគប្បីឡើយចំពោះពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ក្នុងការដែលពួកអ្នកធ្វើឲ្យមានការប៉ះពាល់ដល់អ្នកនាំសាររបស់អល់ឡោះ តាមរយៈការបន្តអង្គុយនិយាយគ្នា លេង(ក្នុងផ្ទះរបស់គាត់)នោះ។ ហើយពួកអ្នកក៏មិនអាចរៀបការជាមួយភរិយាទាំងឡាយរបស់គាត់ក្រោយពីគាត់បានស្លាប់ហើយ នោះដែរ ព្រោះថា ពួកនាង គឺជាមាតានៃបណ្តា អ្នកមានជំនឿទាំងឡាយ ហើយគេមិនអនុញ្ញាតឲ្យនរណាម្នាក់រៀបការជាមួយនឹងម្តាយខ្លួនឯងឡើយ។ ពិតប្រាកដ ណាស់ ការបង្កការប៉ះពាល់(ដល់ព្យាការី)ដូច្នោះ(ដែលក្នុងចំណោមនោះ គឺការរៀបការជាមួយភរិយារបស់គាត់ក្រោយពីគាត់បានស្លាប់) គឺជាប្រការដែលត្រូវ បានហាមឃាត់ និងត្រូវបានចាត់ទុកថាជាអំពើបាបដ៏ធំធេងចំពោះអល់ឡោះជាម្ចា ស់។
إِن تُبْدُوا۟ شَيْـًٔا أَوْ تُخْفُوهُ فَإِنَّ ٱللَّهَ كَانَ بِكُلِّ شَىْءٍ عَلِيمًۭا ﴿٥٤﴾
ទោះបីជាពួកអ្នកលាតត្រដាងនូវទង្វើអ្វីមួយរបស់ពួកអ្នក ឬក៏លាក់បាំងវានៅក្នុងខ្លួនរបស់ពួកអ្នកក៏ដោយ ក៏គ្មានអ្វីមួយអាចលាក់បាំងពីអល់ឡោះបានដែរ។ ពិត ប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។ គ្មានទង្វើណាមួយរបស់ពួកអ្នក ឬក៏អ្វីផ្សេងក្រៅពីនេះអាចលាក់បាំងពីទ្រង់បាន ឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។ ប្រសិនបើជាទង្វើល្អ នោះនឹងទទួលបានផលល្អ តែប្រសិនបើទង្វើអាក្រក់ នោះនឹង ទទួលបានផលអាក្រក់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَّا جُنَاحَ عَلَيْهِنَّ فِىٓ ءَابَآئِهِنَّ وَلَآ أَبْنَآئِهِنَّ وَلَآ إِخْوَٰنِهِنَّ وَلَآ أَبْنَآءِ إِخْوَٰنِهِنَّ وَلَآ أَبْنَآءِ أَخَوَٰتِهِنَّ وَلَا نِسَآئِهِنَّ وَلَا مَا مَلَكَتْ أَيْمَـٰنُهُنَّ ۗ وَٱتَّقِينَ ٱللَّهَ ۚ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَىْءٍۢ شَهِيدًا ﴿٥٥﴾
ى គ្មា នទោសពៃរ៍អ្វីឡើយចំពោះពួកនាងនៅក្នុងការមើល និងការនិយាយជាមួយពួកនាងដោយគ្មា នរបាំងនោះ ដូចជា(ជាមួយនឹង)ឪពុករបស់ពួកនាង កូនប្រុសរបស់ ពួកនាង បងប្អូនប្រុសរបស់ពួកនាង កូនប្រុសរបស់បងប្អូនប្រុសពួកនាង កូនប្រុសរបស់បងប្អូនស្រីពួកនាង ទាំងសាច់ញាតិបង្កើត ឬសាច់ញាតិរួមដោះ។ ហើយក៏ គ្មានទោសពៃរ៍អ្វីដែរចំពោះពួកនាងក្នុងការនិយាយជាមួយពួកនាងដោយគ្មានរបាំងខណ្ឌ ដូចជា(ជាមួយនឹង)បណ្តា ស្ត្រីដែលមានជំនឿ និងស្ត្រីបម្រើដាច់ថ្លៃដែល នៅក្រោមការគ្រប់គ្រងរបស់ពួកនាង។ ហើយចូរពួកនាង(ឱបណ្តា ស្រ្តីដែលជាអ្នកមានជំនឿទាំងឡាយ)កោតខ្លាចអល់ឡោះជាម្ចាស់ចំពោះអ្វីដែលអល់ឡោះបាន បង្គា ប់ប្រើ និងអ្វីដែលទ្រង់បានហាមឃាត់។ពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើសាក្សីលើអ្វីដែលស្តែងចេញពីពួកនាងនិងអ្វីដែលផុសចេញអំពីពួកនាង។
إِنَّ ٱللَّهَ وَمَلَـٰٓئِكَتَهُۥ يُصَلُّونَ عَلَى ٱلنَّبِىِّ ۚ يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ صَلُّوا۟ عَلَيْهِ وَسَلِّمُوا۟ تَسْلِيمًا ﴿٥٦﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់កោតសរសើរចំពោះព្យាការីមូហាំម៉ា ត់នៅក្នុងចំណោមពពួកម៉ា ឡាអ៊ីកាត់របស់ទ្រង់ ហើយម៉ា ឡាអ៊ីកាត់ទាំងឡាយរបស់ ទ្រង់ក៏បានសុំបួងសួងឲ្យគាត់ផងដែរ។ ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះខ្ញុំបម្រើរបស់ ទ្រង់! ចូរពួកអ្នកបួងសួងសុំពរជ័យ និងសុំឲ្យមានសន្តិភាពកើតឡើងចំពោះអ្នកនាំសារចុះ។
إِنَّ ٱلَّذِينَ يُؤْذُونَ ٱللَّهَ وَرَسُولَهُۥ لَعَنَهُمُ ٱللَّهُ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَأَعَدَّ لَهُمْ عَذَابًۭا مُّهِينًۭا ﴿٥٧﴾
ពិតប្រាកដណាស់ ពួកដែលបញ្ឈឺអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់តាមរយៈពាក្យសម្ដី ឬកាយវិការនោះ អល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកគេឃ្លាតឆ្ងាយ និង បណ្ដេ ញពួកគេចេញពីរង្វង់នៃក្តីមេត្តា ករុណារបស់ទ្រង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនៅថ្ងៃបរលោកនូវទណ្ឌ កម្មដ៏ អាម៉ា ស់បំផុត ជាការតបស្នងដល់ពួកគេទៅលើការដែលពួកគេបញ្ឈឺអ្នកនាំសាររបស់ទ្រង់។
وَٱلَّذِينَ يُؤْذُونَ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ بِغَيْرِ مَا ٱكْتَسَبُوا۟ فَقَدِ ٱحْتَمَلُوا۟ بُهْتَـٰنًۭا وَإِثْمًۭا مُّبِينًۭا ﴿٥٨﴾
ហើយពួកដែលបញ្ឈឺបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី តាមរយៈពាក្យសម្ដីឬកាយវិការ ដោយពួកគេ(បណ្តាអ្នកមានជំនឿទាំងនោះ)មិនបានប្រព្រឹត្តទោស កំហុសអ្វីដែលធ្វើឲ្យពួកគេសមនឹងទទួលបានការបញ្ឈឺបែបនេះសោះនោះ អ្នកទាំងនោះប្រាកដជាត្រូវទទួលខុសត្រូវចំពោះការភូតកុហក និងទទួលបាបកម្មយ៉ាង ច្បាស់លាស់។
يَـٰٓأَيُّهَا ٱلنَّبِىُّ قُل لِّأَزْوَٰجِكَ وَبَنَاتِكَ وَنِسَآءِ ٱلْمُؤْمِنِينَ يُدْنِينَ عَلَيْهِنَّ مِن جَلَـٰبِيبِهِنَّ ۚ ذَٰلِكَ أَدْنَىٰٓ أَن يُعْرَفْنَ فَلَا يُؤْذَيْنَ ۗ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًۭا ﴿٥٩﴾
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកប្រាប់ទៅកាន់ភរិយាទាំងឡាយរបស់អ្នក កូនស្រីទាំងឡាយរបស់អ្នក និងទៅកាន់បណ្តាស្ត្រីដែលជាអ្នកមានជំនឿទាំងឡាយ ឲ្យពួក នាងបិទបាំងរាងកាយរបស់ពួកនាងដោយស្បៃដែលពួកនាងពាក់វា ដើម្បីកុំឲ្យរបើកចេញនូវកេរខ្មាសរបស់ពួកនាងនៅពីមុខបុរសដទៃ។ ការធ្វើបែបនោះ គឺងាយ ស្រួលឲ្យគេស្គាល់ថា ពួកនាងជាស្ត្រីដែលមានសិទ្ធិសេរីភាព។ ដូច្នេះ គ្មា ននរណាម្នា ក់ហ៊ា នបៀតបៀនពួកនាងដូចដែលគេធ្វើទៅលើស្រ្តីដែលជាខ្ញុំបម្រើដាច់ថ្លៃ ឡើយ។ ហើយអល់ឡោះទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះគេ។
۞ لَّئِن لَّمْ يَنتَهِ ٱلْمُنَـٰفِقُونَ وَٱلَّذِينَ فِى قُلُوبِهِم مَّرَضٌۭ وَٱلْمُرْجِفُونَ فِى ٱلْمَدِينَةِ لَنُغْرِيَنَّكَ بِهِمْ ثُمَّ لَا يُجَاوِرُونَكَ فِيهَآ إِلَّا قَلِيلًۭا ﴿٦٠﴾
إ ل اقليلا ប្រសិនបើពួកពុតត្បុតដែលជាពួកលាក់ទុកនូវភាពគ្មា នជំនឿ ហើយបង្ហា ញនូវផ្នែកខាងក្រៅរបស់ខ្លួនថាជាអ្នកឥស្លាម ហើយនិងពួកដែលក្នុងចិត្តរបស់ពួកគេមាន នូវភាពគ្មានសីលធម៌តាមរយៈការពាក់ព័ន្ធរបស់ពួកគេទៅនឹងចំណង់តណ្ហា របស់ពួកគេ ព្រមទាំងពួកដែលនាំព័ត៌មានភូតកុហកក្នុងក្រុងម៉ាទីណះដើម្បីបំបែក បំបាក់រវាងបណ្តា អ្នកដែលមានជំនឿនោះ ប្រសិនបើពួកទាំងនោះមិនព្រមបញ្ឈប់នូវទង្វើអាក្រក់របស់ពួកគេទេនោះ យើងប្រាកដជានឹងប្រើអ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ឲ្យដាក់ទណ្ឌ កម្មចំពោះពួកគេហើយនឹងឲ្យអ្នកគ្រប់គ្រងទៅលើពួកគេជាមិនខាន។បន្ទា ប់មកពួកគេនឹងមិនអាចរស់នៅជាមួយអ្នកនៅក្នុងក្រុងម៉ា ទីណះទៀត بلغ គម្ពីរគួរអាន · តាហ្វសៀរ ឡើយ លើកលែងតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ការកម្ចាត់ពួកគេ ឬបណ្តេញពួកគេចេញពីក្រុងម៉ាទីណះនេះ គឺដោយសារតែពួកគេបានបង្កវិនាសកម្មនៅលើ ផែនដី។
مَّلْعُونِينَ ۖ أَيْنَمَا ثُقِفُوٓا۟ أُخِذُوا۟ وَقُتِّلُوا۟ تَقْتِيلًۭا ﴿٦١﴾
ពួកគេត្រូវបានគេបណ្តេ ញចេញពីក្តីមេត្តា ករុណារបស់អល់ឡោះ។ នៅទីកន្លែងណាក៏ដោយដែលគេបានជួបពួកគេនោះ ពួកគេនឹងត្រូវគេចាប់ខ្លួន ហើយនិងត្រូវគេ សម្លា ប់រង្គា ល ដោយសារតែភាពពុតត្បុតរបស់ពួកគេនិងការបង្កវិនាសកម្មរបស់ពួកគេនៅលើផែនដី។
سُنَّةَ ٱللَّهِ فِى ٱلَّذِينَ خَلَوْا۟ مِن قَبْلُ ۖ وَلَن تَجِدَ لِسُنَّةِ ٱللَّهِ تَبْدِيلًۭا ﴿٦٢﴾
នេះគឺជាមាគ៌ា របស់អល់ឡោះដែលត្រូវបានអនុវត្តន៍ចំពោះពួកអ្នកពុតត្បុតកាលណាពួកគេបានស្តែងចេញនូវអំពើពុតត្បុតរបស់ពួកគេ ហើយមាគ៌ា របស់អល់ឡោះគឺនៅឋិតថេរជានិច្ចដោយអ្នកនឹងមិនឃើញមាគ៌ា របស់អល់ឡោះមានការផ្លា ស់ប្តូរឡើយ។
يَسْـَٔلُكَ ٱلنَّاسُ عَنِ ٱلسَّاعَةِ ۖ قُلْ إِنَّمَا عِلْمُهَا عِندَ ٱللَّهِ ۚ وَمَا يُدْرِيكَ لَعَلَّ ٱلسَّاعَةَ تَكُونُ قَرِيبًا ﴿٦٣﴾
ពួកមុស្ហរីគីននឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវសំណួ របែបបដិសេធ និងមិនជឿ ហើយពួកយូដាក៏នឹងសួរអ្នកដែរ(នូវសំណួ រតែមួយ) គឺអំពីថ្ងៃបរលោក ថាតើវា នឹងកើតឡើងនៅពេលណា? ចូរអ្នកប្រាប់ទៅកាន់ពួកគេថាៈ ចំណេះដឹងអំពីថ្ងៃបរលោក គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង ហើយខ្ញុំមិនបានដឹងអ្វី បន្តិចអំពីវាឡើយ។ហើយតើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ ថា ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើងក្នុងពេលឆាប់ៗនោះ?
إِنَّ ٱللَّهَ لَعَنَ ٱلْكَـٰفِرِينَ وَأَعَدَّ لَهُمْ سَعِيرًا ﴿٦٤﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់បានបណ្តេ ញពួកប្រឆាំងចេញពីក្តីមេត្តា ករុណារបស់ទ្រង់ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនៅថ្ងៃបរលោកនោះនូវ ភ្លើងនរកដែលឆេះឆាបយ៉ា ងសន្ធោ សន្ធៅ ដែលកំពុងតែរង់ចាំពួកគេ។ي
خَـٰلِدِينَ فِيهَآ أَبَدًۭا ۖ لَّا يَجِدُونَ وَلِيًّۭا وَلَا نَصِيرًۭا ﴿٦٥﴾
ពួកគេនឹងស្ថិតនៅក្នុងទណ្ឌកម្មភ្លើងនរកដែលគេបានរៀបចំសម្រាប់ពួកគេនោះជាអមតៈ។ នៅក្នុងនោះ ពួកគេគ្មានអ្នកគាំពារណាដែលអាចផ្តល់ផលប្រយោជន៍ ដល់ពួកគេបានឡើយហើយក៏គ្មា នអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌ កម្មនោះដែរ។
يَوْمَ تُقَلَّبُ وُجُوهُهُمْ فِى ٱلنَّارِ يَقُولُونَ يَـٰلَيْتَنَآ أَطَعْنَا ٱللَّهَ وَأَطَعْنَا ٱلرَّسُولَا۠ ﴿٦٦﴾
គឺនៅថ្ងៃបរលោក ថ្ងៃដែលមុខរបស់ពួកគេត្រូវបានគេផ្កាប់ទៅក្នុងនរកជើហាន់ណាំ ពួកគេនឹងនិយាយដោយភាពសោកស្តាយ និងមានវិប្បដិសារីថាៈ ឱអនិច្ចាពួក យើង! កាលនៅក្នុងលោកិយ គួរណាស់តែពួកយើងគោរពប្រតិបត្តិតាមអល់ឡោះ ដោយអនុវត្តន៍នូវអ្វីដែលទ្រង់បានបង្គាប់ប្រើមកចំពោះពួកយើង ហើយជៀសវាងពីប្រការដែលទ្រង់បានហាមឃាត់ ហើយគោរពប្រតិបត្តិតាមអ្នកនាំសារនូវអ្វីដែលគាត់បាននាំមកពីម្ចា ស់របស់គាត់។
وَقَالُوا۟ رَبَّنَآ إِنَّآ أَطَعْنَا سَادَتَنَا وَكُبَرَآءَنَا فَأَضَلُّونَا ٱلسَّبِيلَا۠ ﴿٦٧﴾
ពួកទាំងនោះបាននាំយកនូវអំណះអំណាងដែលមិនត្រឹមត្រូវដោយពួកគេបានពោលថាៈ ឱម្ចា ស់របស់ពួកយើង!ពិតប្រាកដណាស់ ពួកយើងបានគោរពតាមពួកមេ ដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់នៃក្រុមរបស់ពួកយើង ហើយពួកគេបានធ្វើឲ្យពួកយើងវង្វេងចេញពីមាគ៌ា ដែលត្រឹមត្រូវ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
رَبَّنَآ ءَاتِهِمْ ضِعْفَيْنِ مِنَ ٱلْعَذَابِ وَٱلْعَنْهُمْ لَعْنًۭا كَبِيرًۭا ﴿٦٨﴾
ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា ដាក់ទណ្ឌ កម្មទ្វេដងនៃទណ្ឌ កម្មដែលទ្រង់បានដាក់លើពួកយើងនេះទៅចំពោះពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់ ទាំងនោះដែលពួកគេបានធ្វើឲ្យពួកយើងវង្វេងពីមាគ៌ាដែលត្រឹមត្រូវផងចុះ ពីព្រោះពួកទាំងនោះហើយដែលបានធ្វើឲ្យពួកយើងវង្វេង ហើយសូមទ្រង់បណ្តេញ ពួកគេឲ្យចេញឆ្ងា យពីក្តីមេត្តា ករុណារបស់ទ្រង់ផងចុះ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَكُونُوا۟ كَٱلَّذِينَ ءَاذَوْا۟ مُوسَىٰ فَبَرَّأَهُ ٱللَّهُ مِمَّا قَالُوا۟ ۚ وَكَانَ عِندَ ٱللَّهِ وَجِيهًۭا ﴿٦٩﴾
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកុំបៀតបៀនអ្នកនាំសាររបស់ពួកអ្នក ឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកដូចទៅនឹងពួកដែលបានបៀតបៀនចំពោះព្យាការីមូសា ដូចជាពួកគេបានបង្អាប់ព្យាការីមូសាចំពោះខ្លួនប្រាណរបស់គាត់។ ពេលនោះ អល់ឡោះក៏បានឲ្យគាត់ស្អាតស្អំពីអ្វីដែលពួកគេបានចោទប្រកាន់។ ដូច្នេះ វាក៏បានបង្ហាញយ៉ា ងច្បាស់ដល់ពួកគេនូវភាពស្អាតស្អំរបស់គាត់អំពីអ្វីដែល ពួកគេបានចោទប្រកាន់។ ហើយពិតប្រាកដណាស់ ព្យាការីមូសាជាអ្នកដែលមានឋានៈដ៏ឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ ដោយទ្រង់មិនដែលបដិសេធនូវ សំណើ ររបស់គាត់ឡើយ ហើយទ្រង់ក៏មិនដែលធ្វើឲ្យគាត់ខកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់គាត់នោះដែរ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَقُولُوا۟ قَوْلًۭا سَدِيدًۭا ﴿٧٠﴾
ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយ អនុវត្តន៍នូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ហើយចូរពួកអ្នកនិយាយនូវពាក្យពិត ត្រឹមត្រូវ។
يُصْلِحْ لَكُمْ أَعْمَـٰلَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدْ فَازَ فَوْزًا عَظِيمًا ﴿٧١﴾
ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះ ហើយនិយាយនូវពាក្យសម្តីដែលត្រឹមត្រូវនោះ ទ្រង់នឹងកែលម្អនូវទង្វើទាំងឡាយរបស់ពួកអ្នក និង ទទួលយកវាអំពីពួកអ្នក ហើយទ្រង់នឹងលុបលាងនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ដោយទ្រង់មិនយកទោសពៃរ៍ពីពួកអ្នកឡើយ។ ហើយជនណាដែលប្រតិបត្តិ តាមអល់ឡោនិងអ្នកនាំសាររបស់ទ្រង់នោះ រូបគេពិតជាទទួលបាននូវជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ នោះគឺជោគជ័យដោយ ទទួលបានការពេញចិត្តពីអល់ឡោះ និងបានចូលឋានសួគ៌។
إِنَّا عَرَضْنَا ٱلْأَمَانَةَ عَلَى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَٱلْجِبَالِ فَأَبَيْنَ أَن يَحْمِلْنَهَا وَأَشْفَقْنَ مِنْهَا وَحَمَلَهَا ٱلْإِنسَـٰنُ ۖ إِنَّهُۥ كَانَ ظَلُومًۭا جَهُولًۭا ﴿٧٢﴾
ظلوما جهولا ពិតប្រាកដណាស់ យើងបានបង្ហាញនូវការទទួលខុសត្រូវចំពោះក្បួនច្បាប់ឥស្លាម ហើយនិងទំនួលខុសត្រូវនៃការថែរក្សាទ្រព្យសម្បត្តិ និងអាថ៌កំបាំងទាំងឡាយ ដោយប្រគល់វាទៅឲ្យមេឃជាច្រើន ទៅឲ្យផែនដី និងភ្នំទាំងឡាយ ប៉ុន្តែពួកវាបានបដិសេធមិនទទួលយកឡើយ ហើយពួកវាខ្លាចលទ្ធផលចុងក្រោយរបស់វា(ខ្លាច មិនអាចអនុវត្តន៍បាន) តែមនុស្សលោកបានទទួលយកវា។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកបំពានចំពោះខ្លួនឯង ជាអ្នកដែលល្ងង់ខ្លៅ មិនដឹងលទ្ធផលចុង ក្រោយនៃការទទួលយកវានោះឡើយ។
لِّيُعَذِّبَ ٱللَّهُ ٱلْمُنَـٰفِقِينَ وَٱلْمُنَـٰفِقَـٰتِ وَٱلْمُشْرِكِينَ وَٱلْمُشْرِكَـٰتِ وَيَتُوبَ ٱللَّهُ عَلَى ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ ۗ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًۢا ﴿٧٣﴾
غفورا ر حيما មនុស្សលោកបានទទួលយកវា(ការទទួលខុសត្រូវក្នុងការអនុវត្តក្បួនច្បាប់ឥស្លាម)ដោយការកំណត់ពីអល់ឡោះ ដើម្បីអល់ឡោះនឹងដាក់ទណ្ឌ កម្មពួកពុតត្បុតទាំង ប្រុសទាំងស្រី និងពួកមុស្ហរីគីនទាំងប្រុសទាំងស្រីទៅលើអំពើពុតត្បុតរបស់ពួកគេ និងការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ហើយនិងដើម្បីអល់ឡោះទទួលយក នូវការសារភាពកំហុសរបស់បណ្តា អ្នកមានជំនឿទាំងប្រុសទាំងស្រីដែលពួកគេបានបំពេញយ៉ា ងល្អចំពោះទំនួលខុសត្រូវ(ក្នុងការអនុវត្តក្បួនច្បាប់ឥស្លាម)របស់ ពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយ ទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន