ٱلْحَمْدُ لِلَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ وَلَهُ ٱلْحَمْدُ فِى ٱلْـَٔاخِرَةِ ۚ وَهُوَ ٱلْحَكِيمُ ٱلْخَبِيرُ ﴿١﴾
ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ដែលអ្វីៗគ្រប់យ៉ាងនៅលើមេឃជាច្រើនជាន់ និងអ្វីៗគ្រប់យ៉ាងដែលនៅលើផែនដី គឺជាកម្មសិទ្ធ របស់ទ្រង់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង ហើយការកោតសរសើរទាំងឡាយនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មហាគតិបណ្ឌិ ត ក្នុងការបង្កើត និងការចាត់ចែង ហើយទ្រង់មហាដឹងបំផុតពីស្ថា នភាពនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
يَعْلَمُ مَا يَلِجُ فِى ٱلْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنزِلُ مِنَ ٱلسَّمَآءِ وَمَا يَعْرُجُ فِيهَا ۚ وَهُوَ ٱلرَّحِيمُ ٱلْغَفُورُ ﴿٢﴾
ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី ដូចជាទឹកនិងរុក្ខជាតិ ហើយទ្រង់ដឹងនូវអ្វីដែលផុសចេញពីដី ដូចជារុក្ខជាតិនិងអ្វីផ្សេងទៀត។ ហើយទ្រង់ដឹងនូវអ្វីដែលចុះមកពី លើមេឃ ដូចជាទឹកភ្លៀង ពួកម៉ាឡាអ៊ីកាត់ និងលាភសក្ការៈ ហើយទ្រង់ក៏ដឹងផងដែរនូវអ្វីដែលឡើងទៅលើមេឃវិញ ដូចជាម៉ាឡាអ៊ីកាត់ ទង្វើទាំងឡាយរបស់ខ្ញុំ បម្រើរបស់ទ្រង់ និងព្រលឹងរបស់ពួកគេ។ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ ហើយទ្រង់មហាអភ័យទោសបំផុត នូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសចំពោះទ្រង់។
وَقَالَ ٱلَّذِينَ كَفَرُوا۟ لَا تَأْتِينَا ٱلسَّاعَةُ ۖ قُلْ بَلَىٰ وَرَبِّى لَتَأْتِيَنَّكُمْ عَـٰلِمِ ٱلْغَيْبِ ۖ لَا يَعْزُبُ عَنْهُ مِثْقَالُ ذَرَّةٍۢ فِى ٱلسَّمَـٰوَٰتِ وَلَا فِى ٱلْأَرْضِ وَلَآ أَصْغَرُ مِن ذَٰلِكَ وَلَآ أَكْبَرُ إِلَّا فِى كِتَـٰبٍۢ مُّبِينٍۢ ﴿٣﴾
ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយថាៈ ថ្ងៃបរលោកនឹងមិនអាចមកដល់(កើតឡើង)ចំពោះពួកយើងឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោល ទៅកាន់ពួកគេចុះថាៈ ពុំដូច្នោះឡើយ សូមស្បថនឹងអល់ឡោះ! ថ្ងៃបរលោកដែលពួកអ្នកបដិសេធមិនជឿចំពោះវានោះ ប្រាកដជានឹងមកដល់ពួកអ្នកពុំខានឡើយ ក៏ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីពេលវេលារបស់វាក្រៅពីអល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ ដូចជាថ្ងៃ បរលោក និងប្រការផ្សេងទៀតដោយគ្មានអ្វីមួយអាចលាក់បាំងពីការដឹងរបស់ទ្រង់ឡើយ សូម្បីតែវាមានទម្ងន់តូចប៉ុនសត្វស្រមោចក៏ដោយ មិនថានៅលើមេឃជា ច្រើនជាន់ ឬនៅលើផែនដីនោះឡើយ។ ហើយក៏គ្មានអ្វីដែលអាចលាក់បាំងពីទ្រង់បានដែរ មិនថាអ្វីដែលតូចជាងនេះ ឬធំជាងនេះនោះឡើយ លើកលែងតែត្រូវ បានកត់ត្រាទុកនៅក្នុងគម្ពីរយ៉ាងច្បាស់លាស់ គឺនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស ដែលគេបានកត់ត្រានៅក្នុងវានោះនូវរាល់អ្វីៗទាំងអស់ដែលកើត ឡើង រហូតដល់ថ្ងៃបរលោក។
لِّيَجْزِىَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ ۚ أُو۟لَـٰٓئِكَ لَهُم مَّغْفِرَةٌۭ وَرِزْقٌۭ كَرِيمٌۭ ﴿٤﴾
អល់ឡោះបានកំណត់នូវអ្វីដែលបានកត់ត្រាទៅក្នុងឡាវហ៊ុលម៉ះហ្វ៊ូសនោះ គឺដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាង ទង្វើកុសល។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបាននូវការអភ័យទោសពីអល់ឡោះជាម្ចាស់ចំពោះបាបកម្ម របស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ ហើយពួកគេនឹងទទួលបាននូវលាភសក្កា រៈដ៏ឧត្តុង្គឧត្តម នោះគឺឋានសួគ៌របស់ទ្រង់នៅថ្ងៃបរលោក។
وَٱلَّذِينَ سَعَوْ فِىٓ ءَايَـٰتِنَا مُعَـٰجِزِينَ أُو۟لَـٰٓئِكَ لَهُمْ عَذَابٌۭ مِّن رِّجْزٍ أَلِيمٌۭ ﴿٥﴾
ហើយពួកដែលខំប្រឹងព្យាយាមប្រឆាំងនឹងបណ្តា ភស្តុតាងដែលអល់ឡោះបានបញ្ចុះមក ដោយពួកគេបាននិយាយថាៈ វាគឺជាមន្តអាគម ហើយបាននិយាយចោទ ប្រកាន់អ្នកនាំសាររបស់យើងថា ជាគ្រូទាយ គ្រូមន្តអាគម និងជាកវីនិពន្ធនោះ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកទាំងនោះនឹងត្រូវទទួលទណ្ឌកម្មយ៉ាង អាក្រក់ និងខ្លាំងក្លា បំផុតនៅថ្ងៃបរលោក។
وَيَرَى ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ ٱلَّذِىٓ أُنزِلَ إِلَيْكَ مِن رَّبِّكَ هُوَ ٱلْحَقَّ وَيَهْدِىٓ إِلَىٰ صِرَٰطِ ٱلْعَزِيزِ ٱلْحَمِيدِ ﴿٦﴾
ហើយបណ្តា អ្នកដែលចេះដឹងក្នុងចំណោមមិត្តភក្តិ(របស់ព្យាការី) និងអ្នកដែលមានជំនឿក្នុងចំណោមអ្នកដែលមានចំណេះដឹងនៃពួកអះលីគីតាប(ដែលគេបាន ប្រទានគម្ពីរឲ្យ)បានធ្វើសាក្សីថាៈ ពិតប្រាកដណាស់ វ៉ាហ៊ីដែលអល់ឡោះបានបញ្ចុះមកឲ្យអ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យ ចំពោះវាឡើយហើយដែលវាចង្អុលបង្ហា ញទៅកាន់មាគ៌ា របស់ម្ចា ស់ដែលមហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយនិងជាម្ចា ស់ដែលត្រូវប بلغ គម្ពីរគួរអាន · តាហ្វសៀរ ានគេកោតសរសើរទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
وَقَالَ ٱلَّذِينَ كَفَرُوا۟ هَلْ نَدُلُّكُمْ عَلَىٰ رَجُلٍۢ يُنَبِّئُكُمْ إِذَا مُزِّقْتُمْ كُلَّ مُمَزَّقٍ إِنَّكُمْ لَفِى خَلْقٍۢ جَدِيدٍ ﴿٧﴾
ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយទៅកាន់គ្នា ទៅវិញទៅមកដោយភាពភ្ញា ក់ផ្អើល និងសើចចំអកចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ា ត់បាននាំមកថាៈ តើពួកអ្នកចង់ឲ្យយើងណែនាំដល់ពួកអ្នកដែរឬទេអំពីបុរសម្នាក់ដែលបានប្រាប់ពួកអ្នកថា ពិតប្រាកដណាស់ នៅពេលពួកអ្នកបានស្លាប់ និងបានរលួយខ្ទេចខ្ទីទៅ ហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញក្រោយពីការស្លា ប់របស់ពួកអ្នកនោះ?
أَفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَم بِهِۦ جِنَّةٌۢ ۗ بَلِ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ فِى ٱلْعَذَابِ وَٱلضَّلَـٰلِ ٱلْبَعِيدِ ﴿٨﴾
ហើយពួកគេបាននិយាយថាៈ តើបុរសម្នាក់នេះប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ ជាម្ចាស់ដោយអះអាងថា ពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ ក្រោយពីពួកយើងបានស្លាប់ ឬក៏គេជាមនុស្សវិកលចរិតដែលនិយាយនូវពាក្យសម្តីដែលគ្មានការពិតអ្វីសោះនោះ? រឿងនោះ គឺមិនដូចអ្វីដែលពួកទាំងនោះបាន អះអាងឡើយ។ ផ្ទុយទៅវិញ ជាក់ស្តែង ពួកដែលគ្មានជំនឿចំពោះថ្ងៃបរលោកនោះ ពួកគេនឹងស្ថិតនៅក្នុងទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោក និងស្ថិតនៅក្នុង ភាពវង្វេងដ៏សែនឆ្ងា យពីសេចក្តីពិតនៅក្នុងលោកិយនេះ។
أَفَلَمْ يَرَوْا۟ إِلَىٰ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُم مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ ۚ إِن نَّشَأْ نَخْسِفْ بِهِمُ ٱلْأَرْضَ أَوْ نُسْقِطْ عَلَيْهِمْ كِسَفًۭا مِّنَ ٱلسَّمَآءِ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّكُلِّ عَبْدٍۢ مُّنِيبٍۢ ﴿٩﴾
តើពួកដែលបដិសេធ(គ្មា នជំនឿ)ចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញផែនដីដែលនៅពីមុខពួកគេ និងមេឃដែលនៅពីក្រោយពួកគេទេឬ? ប្រសិនបើយើងមានចេតនាឲ្យដីស្រូបយកពួកគេពីក្រោមជើងរបស់ពួកគេនោះ យើងពិតជានឹងឲ្យដីស្រូបយកពួកគេ ហើយប្រសិនបើយើងមានចេតនាឲ្យមួយផ្នែក នៃមេឃធ្លា ក់មកលើពួកគេនោះ យើងពិតជានឹងឲ្យវាធ្លា ក់មកលើពួកគេជាមិនខានឡើយ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញា ភស្តុតាងដ៏ច្បាស់លាស់ សម្រាប់រាល់ខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយណាដែលតែងតែវិលត្រឡប់ទៅកាន់ការគោរពប្រតិបត្តិម្ចា ស់របស់គេយកធ្វើជាភស្តុតាងបញ្ជា ក់ពីសមត្ថភាព របស់អល់ឡោះ ព្រោះថា អ្នកដែលមានសមត្ថភាពក្នុងការធ្វើបែបនោះ ពិតជាអ្នកដែលមានសមត្ថភាពអាចពង្រស់ពួកអ្នកឲ្យរស់ឡើងវិញក្រោយពីពួកអ្នកបាន ស្លា ប់ ខណៈខ្លួនប្រាណរបស់ពួកអ្នកបានរលួយខ្ទេចខ្ទីហើយនោះ។
۞ وَلَقَدْ ءَاتَيْنَا دَاوُۥدَ مِنَّا فَضْلًۭا ۖ يَـٰجِبَالُ أَوِّبِى مَعَهُۥ وَٱلطَّيْرَ ۖ وَأَلَنَّا لَهُ ٱلْحَدِيدَ ﴿١٠﴾
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីហ្ទាវូទនូវភាពជាព្យាការីនិងភាពជាស្តេចផែនដីអំពីយើង ហើយយើងបានមានបន្ទូលទៅកាន់ភ្នំថា៖ ឱភ្នំ និង សត្វបក្សីទាំងឡាយ! ចូរពួកឯងទាំងអស់គ្នា លើកតម្កើងមកចំពោះយើងជាមួយព្យាការីហ្ទាវូទចុះ។ ហើយយើងបានឲ្យដែកក្លា យទៅជាទន់សម្រាប់គេ(ព្យា ការីហ្ទាវូទ)ដើម្បីឲ្យគេអាចយកវាធ្វើជាសម្ភា រៈផ្សេងៗតាមដែលគេប្រាថ្នា ។
أَنِ ٱعْمَلْ سَـٰبِغَـٰتٍۢ وَقَدِّرْ فِى ٱلسَّرْدِ ۖ وَٱعْمَلُوا۟ صَـٰلِحًا ۖ إِنِّى بِمَا تَعْمَلُونَ بَصِيرٌۭ ﴿١١﴾
ចូរអ្នក(ឱហ្ទា វូទ)ធ្វើអាវក្រោះដែលទូលាយដែលអាចការពារកងទ័ពរបស់អ្នកប្រយុទ្ធនឹងសត្រូវរបស់ពួកគេ ហើយចូរកំណត់ទំហំរបស់វាឲ្យបានសមរម្យ ដោយមិនឲ្យ តូចពេកហើយក៏មិនធំពេក។ ហើយចូរពួកអ្នកសាងនូវទង្វើកុសល។ ពិតប្រាកដណាស់ យើងឃើញបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មា នទង្វើណាមួយរបស់ពួក អ្នកអាចលាក់បាំងពីយើងបានឡើយ ហើយយើងនឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។
وَلِسُلَيْمَـٰنَ ٱلرِّيحَ غُدُوُّهَا شَهْرٌۭ وَرَوَاحُهَا شَهْرٌۭ ۖ وَأَسَلْنَا لَهُۥ عَيْنَ ٱلْقِطْرِ ۖ وَمِنَ ٱلْجِنِّ مَن يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِۦ ۖ وَمَن يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ ٱلسَّعِيرِ ﴿١٢﴾
ហើយយើងបានឲ្យខ្យល់ស្តាប់បង្គា ប់ព្យាការីសូឡៃម៉ា នដែលជាកូនប្រុសរបស់ព្យាការីហ្ទាវូទ ដោយវាធ្វើដំណើ រ(ជាមួយព្យាការី)មួយព្រឹកស្មើនឹងរយៈពេលធ្វើ ដំណើ រធម្មតា១ខែ ហើយការធ្វើដំណើ រមួយល្ងាច ស្មើនឹងរយៈពេលធ្វើដំណើ រធម្មតាមួយ១ខែ។ ហើយយើងបានធ្វើឲ្យស្ពាន់ក្លាយទៅជាទន់សម្រាប់គេ ដើម្បីឲ្យ គេយកធ្វើជាអ្វីក៏បានតាមដែលគេប្រាថ្នា ។ហើយយើងបានឲ្យពួកជិនមួយចំនួនធ្វើការឲ្យគេ(ព្យាការីស៊ូឡៃម៉ា ន)នៅចំពោះមុខគេទៅតាមបទបញ្ជា នៃម្ចា ស់របស់គេ بلغ គម្ពីរគួរអាន · តាហ្វសៀរ ។ ហើយចំពោះពួកជិនមួយចំនួនដែលងាកចេញ(មិនធ្វើ)នូវអ្វីដែលយើងបានដាក់បទបញ្ជាចំពោះវា(ឲ្យធ្វើ)ទេនោះ យើងនឹងឲ្យវាភ្លក្សនូវទណ្ឌកម្មនៃភ្លើងនរក ដែលឆាបឆេះយ៉ា ងសន្ធោ សន្ធៅ ។
يَعْمَلُونَ لَهُۥ مَا يَشَآءُ مِن مَّحَـٰرِيبَ وَتَمَـٰثِيلَ وَجِفَانٍۢ كَٱلْجَوَابِ وَقُدُورٍۢ رَّاسِيَـٰتٍ ۚ ٱعْمَلُوٓا۟ ءَالَ دَاوُۥدَ شُكْرًۭا ۚ وَقَلِيلٌۭ مِّنْ عِبَادِىَ ٱلشَّكُورُ ﴿١٣﴾
ពពួកជិនទាំងនោះធ្វើការឲ្យព្យាការីសូឡៃម៉ានទៅតាមអ្វីដែលគាត់ចង់បាន ដូចជាវិហារដើម្បីថ្វាយបង្គំ វិមាន(ដែលធំស្កឹមស្កៃ) រូបភាពដែលគាត់ចង់បាន ចានធំ ដូចជាស្រះទឹក និងឆ្នាំងដាំបាយដែលនៅនឹងមួយកន្លែងមិនអាចរំកិលបានដោយសារតែទំហំធំរបស់វា។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួក អ្នក(ឱក្រុមគ្រួសាររបស់ហ្ទាវូទ) អនុវត្តន៍តាមជាការដឹងគុណចំពោះអល់ឡោះទៅលើឧបការគុណដែលទ្រង់បានប្រទានចំពោះពួកអ្នក។ តែខ្ញុំបម្រើរបស់យើងដែល ដឹងគុណចំពោះយើងទៅលើឧបការគុណដែលយើងបានប្រទានឲ្យគេនោះ គឺតិចតួចបំផុត។
فَلَمَّا قَضَيْنَا عَلَيْهِ ٱلْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِۦٓ إِلَّا دَآبَّةُ ٱلْأَرْضِ تَأْكُلُ مِنسَأَتَهُۥ ۖ فَلَمَّا خَرَّ تَبَيَّنَتِ ٱلْجِنُّ أَن لَّوْ كَانُوا۟ يَعْلَمُونَ ٱلْغَيْبَ مَا لَبِثُوا۟ فِى ٱلْعَذَابِ ٱلْمُهِينِ ﴿١٤﴾
ហើយនៅពេលដែលយើងបានកំណត់ឲ្យព្យាការីសូឡៃម៉ា នស្លាប់ គឺគ្មា នអ្វីដែលបង្ហា ញឲ្យពួកជិនដឹងថា គាត់បានស្លាប់នោះឡើយ រហូតទាល់តែសត្វកណ្តៀរបាន ស៊ីឈើច្រត់របស់គាត់ដែលគាត់បានផ្អែកនឹងវានោះ(ទើបពួកគេដឹងថាគាត់ស្លា ប់)។នៅពេលដែលសាកសពរបស់គាត់បានដួល ពួកជិនទាំងនោះក៏បានដឹងថាៈ ពិត ណាស់ ពួកវាមិនបានដឹងពីប្រការអាថ៌កំបាំងឡើយ ព្រោះថា ប្រសិនបើពួកវាបានដឹងនូវប្រការអាថ៌កំបាំងមែននោះ ពួកវាក៏មិនស្ថិតនៅក្នុងទណ្ឌ កម្មដ៏អាម៉ា ស់នោះ ដែរ ពោលគឺការដែលពួកគេនៅតែបន្តធ្វើការងារដ៏លំបាកដែលពួកគេធ្វើវាឲ្យព្យាការីសូឡៃម៉ា ន ដោយពួកគេគិតស្មានថា គាត់នៅរស់នៅឡើយ ហើយកំពុងតែឃ្លាំ មើលពួកគេធ្វើការ។
لَقَدْ كَانَ لِسَبَإٍۢ فِى مَسْكَنِهِمْ ءَايَةٌۭ ۖ جَنَّتَانِ عَن يَمِينٍۢ وَشِمَالٍۢ ۖ كُلُوا۟ مِن رِّزْقِ رَبِّكُمْ وَٱشْكُرُوا۟ لَهُۥ ۚ بَلْدَةٌۭ طَيِّبَةٌۭ وَرَبٌّ غَفُورٌۭ ﴿١٥﴾
غفور ពិតប្រាកដណាស់ សម្រាប់កុលសម្ព័ន្ធសាហ្ពាក់ ចំពោះស្រុកភូមិរបស់ពួកគេដែលពួកគេបានរស់នៅនោះ គឺជាសញ្ញាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ទៅលើ សមត្ថភាពរបស់អល់ឡោះ និងការប្រោសប្រទានរបស់ទ្រង់ចំពោះពួកគេ នោះគឺមានចម្ការពីរ ដោយចម្ការមួយនៅខាងស្តាំ ហើយមួយទៀតនៅខាងឆ្វេង(នៃភូមិ ស្រុករបស់ពួកគេ)។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលទានចុះអំពីលាភសក្ការៈនៃម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកដឹងគុណទ្រង់ ទៅលើឧបការគុណដែលទ្រង់បានប្រទានឲ្យពួកអ្នក។ នេះគឺជាទឹកដីដ៏ល្អប្រសើរ ហើយនេះគឺជាអល់ឡោះដែលជាម្ចាស់មហាអភ័យទោសបំផុត ដោយទ្រង់នឹង អភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសទៅចំពោះទ្រង់។
فَأَعْرَضُوا۟ فَأَرْسَلْنَا عَلَيْهِمْ سَيْلَ ٱلْعَرِمِ وَبَدَّلْنَـٰهُم بِجَنَّتَيْهِمْ جَنَّتَيْنِ ذَوَاتَىْ أُكُلٍ خَمْطٍۢ وَأَثْلٍۢ وَشَىْءٍۢ مِّن سِدْرٍۢ قَلِيلٍۢ ﴿١٦﴾
ក៏ប៉ុន្តែពួកគេបានងាកចេញពីការដឹងគុណអល់ឡោះ និងការមានជំនឿចំពោះបណ្តា អ្នកនាំសារទាំងឡាយរបស់ទ្រង់។ ដូចនេះ យើងក៏បានដាក់ទោសពួកគេដោយ បានផ្លា ស់ប្តូរឧបការគុណរបស់ពួកគេទៅជាទណ្ឌ កម្ម ដោយយើងបានបញ្ជូនទឹកជំនន់ដែលហូរបក់បោកយ៉ា ងខ្លាំងទៅលើពួកគេ ដែលបានបំផ្លា ញទំនប់របស់ ពួកគេ(ធ្វើឲ្យទំនប់របស់ពួកគេបាក់) និងធ្វើឲ្យដំណាំរបស់ពួកគេលិចលង់។ ហើយយើងបានផ្លា ស់ប្តូរចម្កា រពីររបស់ពួកគេនោះឲ្យក្លា យទៅជាចំការពីរដែលផ្លែ របស់វានោះមានរសជាតិល្វីង ហើយមានដើមឈើដែលមិនផ្តល់ផ្លែផ្កា ហើយនិងមានតែដើមពុទ្រាតិចតួចប៉ុណ្ណោះ។
ذَٰلِكَ جَزَيْنَـٰهُم بِمَا كَفَرُوا۟ ۖ وَهَلْ نُجَـٰزِىٓ إِلَّا ٱلْكَفُورَ ﴿١٧﴾
ការផ្លាស់ប្តូរនោះ(ដែលជាក់ស្តែងពីមុន ពួកគេធ្លាប់ទទួលបាននូវឧបការគុណ) គឺដោយសារតែការប្រឆាំង និងការរមិលគុណរបស់ពួកគេចំពោះឧបការគុណទាំង នោះ។ ហើយយើងមិនបានដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបែបនេះឡើយ លើកលែងតែចំពោះពួកដែលរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ និងប្រឆាំងចំពោះ ទ្រង់តែប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَجَعَلْنَا بَيْنَهُمْ وَبَيْنَ ٱلْقُرَى ٱلَّتِى بَـٰرَكْنَا فِيهَا قُرًۭى ظَـٰهِرَةًۭ وَقَدَّرْنَا فِيهَا ٱلسَّيْرَ ۖ سِيرُوا۟ فِيهَا لَيَالِىَ وَأَيَّامًا ءَامِنِينَ ﴿١٨﴾
ហើយយើងបានធ្វើឲ្យ(ភូមិស្រុក)ពួកកុលសម្ព័ន្ធសាហ្ពាក់ដែលស្ថិតនៅក្នុងប្រទេសយេមែន ហើយនិងទឹកដីស្ហាមដែលយើងបានប្រទានពរជ័យនៅក្នុងវានោះ ក្លា យ ទៅជាភូមិដ្ឋា នដែលស្ថិតនៅជិតគ្នា ។ ហើយយើងបានធ្វើឲ្យការធ្វើដំណើ រពីភូមិមួយទៅភូមិមួយមានភាពងាយស្រួលដោយគ្មា នការលំបាកអ្វីឡើយ រហូតពួកគេទៅ ដល់ទឹកដីស្ហាម។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកធ្វើដំណើរនៅក្នុងទឹកដីនោះតាមដែលពួកអ្នកប្រាថ្នាចុះ មិនថាពេលយប់ឬពេលថ្ងៃ ប្រកបដោយសុវត្ថិភាពពីសត្រូវ និងគ្មា នការស្រេកឃ្លា ននោះឡើយ។
فَقَالُوا۟ رَبَّنَا بَـٰعِدْ بَيْنَ أَسْفَارِنَا وَظَلَمُوٓا۟ أَنفُسَهُمْ فَجَعَلْنَـٰهُمْ أَحَادِيثَ وَمَزَّقْنَـٰهُمْ كُلَّ مُمَزَّقٍ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّكُلِّ صَبَّارٍۢ شَكُورٍۢ ﴿١٩﴾
صبار شكور ក៏ប៉ុន្តែពួកគេបែរជារមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលបានធ្វើឲ្យចម្ងា យ(នៃការធ្វើដំណើ ររបស់ពួកគេ)មានចម្ងា យជិតនោះទៅវិញ ហើយពួកគេ បាននិយាយថាៈ ឱម្ចា ស់របស់ពួកយើង!សូមទ្រង់ធ្វើឲ្យការធ្វើដំណើ ររបស់ពួកយើងមានរយៈចម្ងា យឆ្ងា យវិញផងចុះ ដោយជម្លៀសភូមិទាំងនោះចេញវិញ ដើម្បីឲ្យ ពួកយើងស្គាល់រសជាតិនៃការហត់នឿយក្នុងការធ្វើដំណើ រ និងបង្ហាញនូវលក្ខណៈពិសេសនៃជំនិះរបស់ពួកយើង។ ហើយពួកគេបានបំពានលើខ្លួនឯងតាមរយៈ ការរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ និងបែរចេញពីការដឹងគុណចំពោះទ្រង់ ព្រមទាំងច្រណែនឈ្នានីសទៅចំពោះពួកអ្នកក្រីក្រក្នុងចំណោមពួកគេ។ ដូច្នេះ យើងក៏បានធ្វើឲ្យរឿងរ៉ាវរបស់ពួកគេក្លាយជារឿងដែលអ្នកជំនាន់ក្រោយពីពួកគេលើកមកនិយាយតៗគ្នា ហើយយើងបានបំបែកពួកគេនៅក្នុងទឹកដីនោះឲ្យ បែកបាក់ខ្ចាត់ខ្ចាយ ដោយពួកគេមិនអាចទាក់ទងគ្នាបានឡើយ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើង(ដូចជាការប្រទានឧបការគុណដល់ពួក កុលសម្ព័ន្ធសាហ្ពាក់ បន្ទា ប់មកដាក់ទណ្ឌ កម្មពួកគេដោយសារតែការប្រឆាំងនិងការរមិលគុណរបស់ពួកគេ)នោះ គឺជាមេរៀនសម្រាប់រាល់អ្នកដែលអត់ធ្មត់លើការ គោរពប្រតិបត្តិអល់ឡោះ អត់ធ្មត់លើការចៀសវាងពីការប្រព្រឹត្តបទល្មើសចំពោះទ្រង់ និងអត់ធ្មត់ទៅលើការសាកល្បង និង(ជាមេរៀន)សម្រាប់រាល់អ្នកដែលចេះ ដឹងគុណចំពោះឧបការគុណរបស់អល់ឡោះទៅលើរូបគេ។
وَلَقَدْ صَدَّقَ عَلَيْهِمْ إِبْلِيسُ ظَنَّهُۥ فَٱتَّبَعُوهُ إِلَّا فَرِيقًۭا مِّنَ ٱلْمُؤْمِنِينَ ﴿٢٠﴾
ហើយប្រាកដណាស់ អ៊ិព្លីសបានបញ្ជា ក់ពីភាពពិតនៃអ្វីដែលវាគិតស្មាន ដែលវាគិតថា វាអាចពង្វក់ពួកគេ និងធ្វើឲ្យពួកគេវង្វេងអំពីការពិតបាន។ ពេលនោះ ពួកគេ ក៏បានធ្វើតាមអ៊ិព្លីសដោយប្រឆាំង និងវង្វេង លើកលែងតែមួយក្រុមក្នុងចំណោមបណ្តាអ្នកមានជំនឿប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេបានធ្វើឲ្យក្តីស្រមៃ របស់អ៊ិព្លីសប្រែទៅជាខកបំណង ដោយពួកគេ(អ្នកមានជំនឿ)មិនបានធ្វើតាមវាឡើយ។
وَمَا كَانَ لَهُۥ عَلَيْهِم مِّن سُلْطَـٰنٍ إِلَّا لِنَعْلَمَ مَن يُؤْمِنُ بِٱلْـَٔاخِرَةِ مِمَّنْ هُوَ مِنْهَا فِى شَكٍّۢ ۗ وَرَبُّكَ عَلَىٰ كُلِّ شَىْءٍ حَفِيظٌۭ ﴿٢١﴾
حفيظ ហើយអ៊ិព្លីសគ្មានអំណាចអ្វីអាចបង្ខំពួកគេឲ្យវង្វេងនោះឡើយ។ តាមពិត វាគ្រាន់តែតុបតែងលម្អ និងបញ្ឆោតពួកគេ(ឲ្យឃើញល្អទៅជាអាក្រក់ អាក្រក់ទៅជា ល្អ)ប៉ុណ្ណោះ។ ប៉ុន្តែយើងបានអនុញ្ញា តឲ្យអ៊ិព្លីសនោះអាចបោកបញ្ឆោ តពួកគេបាន ដើម្បីឲ្យយើងដឹងថា តើជនណាក្នុងចំណោមពួកគេជាអ្នកដែលមានជំនឿចំពោះ ថ្ងៃបរលោក ហើយនិងការទទួលបានការតបស្នងនៅថ្ងៃនោះ និងជនណាដែលមានមន្ទិលសង្ស័យអំពីថ្ងៃបរលោក។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ជាអ្នកដែលថែរក្សាលើអ្វីៗទាំងអស់ ដោយទ្រង់នឹងថែរក្សាទុកនូវទង្វើខ្ញុំបម្រើរបស់ទ្រង់ ហើយនិងធ្វើការតបស្នងដល់ពួកគេលើទង្វើទាំងនោះ។
قُلِ ٱدْعُوا۟ ٱلَّذِينَ زَعَمْتُم مِّن دُونِ ٱللَّهِ ۖ لَا يَمْلِكُونَ مِثْقَالَ ذَرَّةٍۢ فِى ٱلسَّمَـٰوَٰتِ وَلَا فِى ٱلْأَرْضِ وَمَا لَهُمْ فِيهِمَا مِن شِرْكٍۢ وَمَا لَهُۥ مِنْهُم مِّن ظَهِيرٍۢ ﴿٢٢﴾
شرك وما له منهم من ظهير ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកហៅអ្នកដែលពួកអ្នកអះអាងថា ពិតណាស់ ពួកគេជាព្រះជាម្ចាស់របស់ពួកអ្នក ក្រៅពីអល់ឡោះនោះមក ដើម្បីឲ្យពួកទាំងនោះនាំមកនូវផលប្រយោជន៍ដល់ពួកអ្នក ឬបញ្ចៀសពួកអ្នកអំពីគ្រោះថ្នាក់។ ជាការពិតណាស់ ពួកវាគ្មានកម្មសិទ្ធិគ្រប់ គ្រងអ្វីឡើយ សូម្បីតែវត្ថុដែលតូចប៉ុនគ្រាប់ស្ពៃក៏ដោយ មិនថានៅលើមេឃក្តី ឬនៅលើផែនដីក្តី ហើយពួកវាក៏គ្មានចំណែកអ្វីនៅក្នុងវាជាមួយអល់ឡោះនោះដែរ។ ហើយអល់ឡោះជាម្ចា ស់ពុំមានអ្នកដែលជួយដល់ទ្រង់ឡើយ ពីព្រោះទ្រង់គឺជាម្ចា ស់ដែលមហាមានលើសលប់មិនត្រូវការដៃគូនិងមិនត្រូវការអ្នកជួយនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَا تَنفَعُ ٱلشَّفَـٰعَةُ عِندَهُۥٓ إِلَّا لِمَنْ أَذِنَ لَهُۥ ۚ حَتَّىٰٓ إِذَا فُزِّعَ عَن قُلُوبِهِمْ قَالُوا۟ مَاذَا قَالَ رَبُّكُمْ ۖ قَالُوا۟ ٱلْحَقَّ ۖ وَهُوَ ٱلْعَلِىُّ ٱلْكَبِيرُ ﴿٢٣﴾
ហើយការធ្វើអន្តរាគមន៍នោះ គឺគ្មា នប្រយោជន៍អ្វីនៅចំពោះមុខអល់ឡោះជាម្ចា ស់នោះឡើយ លើកលែងតែជនណាដែលទ្រង់អនុញ្ញា តឲ្យគេប៉ុណ្ណោះ ហើយអល់ឡោះក៏មិនអនុញ្ញាតឲ្យនរណាម្នាក់អាចធ្វើអន្តរាគមន៍នោះដែរ លើកលែងតែជនណាដែលទ្រង់ពេញចិត្តចំពោះគេប៉ុណ្ណោះ ព្រោះតែភាពធំធេងរបស់ ទ្រង់។ ហើយក្នុងចំណោមភាពធំធេងរបស់ទ្រង់នោះគឺ ពិតណាស់ នៅពេលដែលទ្រង់មានបន្ទូលនៅលើមេឃនោះ ពពួកម៉ា ឡាអ៊ីកាត់ទាំងឡាយបានទទះស្លា បរបស់ ពួកគេដោយបន្ទាបខ្លួនចំពោះបន្ទូលរបស់ទ្រង់។ លុះដល់ភាពភ័យខ្លាចបានបាត់ចេញពីចិត្តរបស់ពួកគេ ពេលនោះ ពួកម៉ាឡាអ៊ីកាត់ទាំងឡាយបានសួរទៅកាន់ ម៉ា ឡាអ៊ីកាត់ជីព្រីលថាៈ តើម្ចា ស់របស់ពួកអ្នកមានបន្ទូលអ្វី?ជីព្រីលបានឆ្លើយថាៈ ទ្រង់បានមានបន្ទូលពិត ហើយទ្រង់មហាខ្ពង់ខ្ពស់ដោយខ្លួនទ្រង់ផ្ទា ល់ និងដោយ អំណាចរបស់ទ្រង់ ហើយទ្រង់មហាឧត្តុង្គឧត្តមលើសអ្វីៗទាំងអស់។
۞ قُلْ مَن يَرْزُقُكُم مِّنَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ قُلِ ٱللَّهُ ۖ وَإِنَّآ أَوْ إِيَّاكُمْ لَعَلَىٰ هُدًى أَوْ فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٢٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើនរណាជាអ្នកដែលបានប្រទានលាភសក្កា រៈមកឲ្យពួកអ្នកពីលើមេឃ តាមរយៈការបញ្ចុះ ទឹកភ្លៀង និង(ប្រទានលាភសក្កា រៈឲ្យពួកអ្នក)ចេញអំពីដីតាមរយៈការបណ្ដុះចេញនូវរុក្ខជាតិ ចម្កា រ និងផ្លែឈើនានានោះ? ចូរអ្នកពោលថាៈ អល់ឡោះជាម្ចា ស់ទ្រង់ គឺជាអ្នកដែលបានប្រទានលាភសក្ការៈទាំងនោះឲ្យពួកអ្នក។ ហើយពិតប្រាកដណាស់ ពួកយើង ឬពួកអ្នក(ឱពួកមុស្ហរីគីន)ដែលស្ថិតនៅលើការចង្អុលបង្ហាញ ឬ ស្ថិតនៅលើភាពវង្វេងយ៉ា ងច្បាស់ពីមាគ៌ា(ដ៏ត្រឹមត្រូវ)នោះ។ ហើយគ្មានការសង្ស័យឡើយថា ពិតណាស់ ក្រុមដែលទទួលការចង្អុលបង្ហាញនោះ គឺបណ្តា អ្នកមាន ជំនឿ រីឯក្រុមដែលវង្វេងនោះ គឺពួកមុស្ហរីគីន។
قُل لَّا تُسْـَٔلُونَ عَمَّآ أَجْرَمْنَا وَلَا نُسْـَٔلُ عَمَّا تَعْمَلُونَ ﴿٢٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ នៅថ្ងៃបរលោក ពួកអ្នកមិនត្រូវបានគេសួរពីបាបកម្មដែលពួកយើងបានប្រព្រឹត្តនោះទេ ហើយពួកយើងក៏ មិនត្រូវបានគេសួរអំពីអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះដែរ។
قُلْ يَجْمَعُ بَيْنَنَا رَبُّنَا ثُمَّ يَفْتَحُ بَيْنَنَا بِٱلْحَقِّ وَهُوَ ٱلْفَتَّاحُ ٱلْعَلِيمُ ﴿٢٦﴾
ចូរអ្នកពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចាស់ទ្រង់នឹងប្រមូលផ្តុំពួកយើង និងពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោក។ ក្រោយមក ទ្រង់នឹងកាត់សេចក្តីរវាងពួក យើង និងពួកអ្នកប្រកបដោយភាពយុត្តិធម៌បំផុត។ ពេលនោះ វានឹងបញ្ជាក់ឲ្យឃើញថា តើអ្នកណាត្រូវ អ្នកណាខុស។ ហើយទ្រង់គឺជាអ្នកជំនុំជម្រះដែលកាត់ សេចក្តីប្រកបដោយភាពយុត្តិធម៌បំផុត ហើយទ្រង់មហាដឹងចំពោះអ្វីដែលទ្រង់កាត់ក្តី។
قُلْ أَرُونِىَ ٱلَّذِينَ أَلْحَقْتُم بِهِۦ شُرَكَآءَ ۖ كَلَّا ۚ بَلْ هُوَ ٱللَّهُ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٢٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបង្ហា ញខ្ញុំមកនូវព្រះនានាដែលពួកអ្នកយកវាមកគោរពសក្កា រៈរួមនឹងអល់ឡោះជាម្ចា ស់នោះ។ មិនដូច្នោះទេ រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតស្មាននោះឡើយដែលថាអល់ឡោះជាម្ចាស់ទ្រង់មានដៃគូនោះ។ ផ្ទុយទៅវិញ អល់ឡោះទ្រង់គឺជាម្ចាស់ដែលមហា ខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការកំណត់និងការចាត់ចែងរបស់ទ្រង់។
وَمَآ أَرْسَلْنَـٰكَ إِلَّا كَآفَّةًۭ لِّلنَّاسِ بَشِيرًۭا وَنَذِيرًۭا وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٢٨﴾
ហើយយើងមិនបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែទៅកាន់មនុស្សលោកទូទៅ ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយចំពោះអ្នកកោត ខ្លាចថា ពួកគេនឹងទទួលបានឋានសួគ៌ និងដើម្បីធ្វើជាអ្នកព្រមានបន្លាចពួកប្រឆាំងនិងពួកប្រព្រឹត្តអាក្រក់ពីភ្លើងនរកប៉ុណ្ណោះ។ ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹង អំពីរឿងនេះនោះឡើយ។ ប្រសិនបើពួកគេបានដឹងដូច្នោះនោះ ពួកគេប្រាកដជានឹងមិនបដិសេធអ្នកឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ ﴿٢٩﴾
ហើយពួកមុស្ហរីគីនដែលសុំឲ្យទណ្ឌ កម្មដែលគេបានព្រមានបន្លា ចពួកគេឆាប់មកដល់នោះបាននិយាយថាៈ តើការសន្យាដាក់ទណ្ឌ កម្មនោះនឹងកើតឡើងនៅ ពេលណា ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបានអះអាងថា វាគឺជាការពិតមែននោះ? قل ل كم ميعاد يوم لا تستٔخرون عنهساعة ولا تستقدمون
قُل لَّكُم مِّيعَادُ يَوْمٍۢ لَّا تَسْتَـْٔخِرُونَ عَنْهُ سَاعَةًۭ وَلَا تَسْتَقْدِمُونَ ﴿٣٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលសុំឲ្យទណ្ឌកម្មឆាប់មកដល់ទាំងនោះថាៈ ការសន្យាសម្រាប់ពួកអ្នកនោះ គឺនៅថ្ងៃមួយដែលត្រូវបានកំណត់ ច្បាស់លាស់ដែលពួកអ្នកមិនអាចសុំពន្យារពេលសូម្បីតែមួយវិនាទី ហើយក៏មិនអាចសុំឲ្យវាមកដល់មុនសូម្បីមួយវិនាទីឡើយ ហើយថ្ងៃនោះ គឺជាថ្ងៃបរលោក។
وَقَالَ ٱلَّذِينَ كَفَرُوا۟ لَن نُّؤْمِنَ بِهَـٰذَا ٱلْقُرْءَانِ وَلَا بِٱلَّذِى بَيْنَ يَدَيْهِ ۗ وَلَوْ تَرَىٰٓ إِذِ ٱلظَّـٰلِمُونَ مَوْقُوفُونَ عِندَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ ٱلْقَوْلَ يَقُولُ ٱلَّذِينَ ٱسْتُضْعِفُوا۟ لِلَّذِينَ ٱسْتَكْبَرُوا۟ لَوْلَآ أَنتُمْ لَكُنَّا مُؤْمِنِينَ ﴿٣١﴾
ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយថាៈ ពួកយើងមិនជឿនឹងគម្ពីរគួរអានដែលមូហាំម៉ាត់អះអាងថា វាជាគម្ពីរដែលត្រូវបានគេបញ្ចុះមកឲ្យរូបគេនោះ ជាដាច់ខាត ហើយពួកយើងក៏មិនជឿនឹងគម្ពីរដែលត្រូវបានបញ្ចុះពីលើមេឃពីមុនមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានឃើញនៅពេល ដែលពួកបំពានទាំងនោះត្រូវបានតម្រៀបឲ្យឈរនៅចំពោះមុខម្ចា ស់របស់ពួកគេនៅថ្ងៃបរលោកដើម្បីជំនុំជម្រះនោះ ពួកគេនឹងស្តីបន្ទោ សគ្នា ទៅវិញទៅមក ដោយចោទគ្នា ទៅវិញទៅមកឲ្យទទួលខុសត្រូវ ដោយពួកទន់ខ្សោយដែលដើរតាមមេដឹកនាំរបស់ពួកគេនោះនឹងនិយាយទៅកាន់មេដឹកនាំរបស់ពួកគេនៅក្នុង លោកិយថាៈ ប្រសិនបើពួកអ្នកមិនបាននាំពួកយើងឲ្យវង្វេងទេនោះ ប្រាកដជាពួកយើងនឹងក្លា យជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងចំពោះបណ្តា ពួកអ្នកនាំ សារទ្រង់ជាមិនខាន។
قَالَ ٱلَّذِينَ ٱسْتَكْبَرُوا۟ لِلَّذِينَ ٱسْتُضْعِفُوٓا۟ أَنَحْنُ صَدَدْنَـٰكُمْ عَنِ ٱلْهُدَىٰ بَعْدَ إِذْ جَآءَكُم ۖ بَلْ كُنتُم مُّجْرِمِينَ ﴿٣٢﴾
ពួកមេដឹកនាំដែលក្រអឺតក្រទមមិនទទួលយកការពិត បាននិយាយទៅកាន់ពួកទន់ខ្សោយដែលដើរតាមពួកគេៈ តើពួកយើងបានហាមឃាត់ពួកអ្នកមិនឲ្យទទួលយក ការចង្អុលបង្ហា ញដែលព្យាការីមូហាំម៉ា ត់បាននាំមកកាន់ពួកអ្នកឬ? គឺគ្មា នទេផ្ទុយទៅវិញ ពួកអ្នកគឺជាពួកដែលបំពាន និងជាក្រុមដែលសាងបាបកម្ម និងបង្កវិនាស កម្ម។
وَقَالَ ٱلَّذِينَ ٱسْتُضْعِفُوا۟ لِلَّذِينَ ٱسْتَكْبَرُوا۟ بَلْ مَكْرُ ٱلَّيْلِ وَٱلنَّهَارِ إِذْ تَأْمُرُونَنَآ أَن نَّكْفُرَ بِٱللَّهِ وَنَجْعَلَ لَهُۥٓ أَندَادًۭا ۚ وَأَسَرُّوا۟ ٱلنَّدَامَةَ لَمَّا رَأَوُا۟ ٱلْعَذَابَ وَجَعَلْنَا ٱلْأَغْلَـٰلَ فِىٓ أَعْنَاقِ ٱلَّذِينَ كَفَرُوا۟ ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا۟ يَعْمَلُونَ ﴿٣٣﴾
ហើយពួកទន់ខ្សោយដែលដើរតាមមេដឹកនាំរបស់ពួកគេ បាននិយាយទៅកាន់មេដឹកនាំរបស់ពួកគេដែលក្រអឺតក្រទមមិនទទួលយកការពិតវិញថាៈ ផ្ទុយទៅវិញ ពួក អ្នកបានរារាំងពួកយើងអំពីការទទួលបានការចង្អុលបង្ហាញ តាមរយៈការប្រើឧបាយកលរបស់ពួកអ្នកមកលើពួកយើងទាំងយប់ទាំងថ្ងៃ នៅពេលដែលពួកអ្នកបាន ប្រើពួកយើងឲ្យប្រឆាំងចំពោះអល់ឡោះ និងឲ្យគោរពសក្ការៈទៅកាន់ម៉ាខ្លូកទាំងឡាយក្រៅពីអល់ឡោះ។ ហើយពួកគេបានលាក់ទុកនូវវិប្បដិសារីចំពោះការប្រឆាំង ដែលពួកគេបានធ្វើកាលនៅលើលោកិយ នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក ហើយពួកគេបានដឹងថា ពិតណាស់ ពួកគេនឹងត្រូវគេដាក់ទណ្ឌ កម្ម។ហើយយើងបានដាក់ច្រវាក់នៅនឹងករបស់ពួកប្រឆាំង។ការដែលពួកគេត្រូវបានគេតបស្នងបែបនេះ គឺគ្មា នអ្វីក្រៅពីដោយសារតែពួកគេធ្លា ប់គោរពសក្កា រៈទៅ កាន់អ្នកផ្សេងក្រៅពីអល់ឡោះ និងប្រព្រឹត្តនូវអំពើល្មើសកាលនៅលើលោកិយនោះឡើយ។
وَمَآ أَرْسَلْنَا فِى قَرْيَةٍۢ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَآ إِنَّا بِمَآ أُرْسِلْتُم بِهِۦ كَـٰفِرُونَ ﴿٣٤﴾
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នា ក់ទៅកាន់ភូមិស្រុកមួយក្នុងចំណោមភូមិស្រុកទាំងឡាយដើម្បីបន្លា ចពួកគេពីទណ្ឌ កម្មរបស់អល់ឡោះនោះឡើយលើក លែងតែពួកមេដឹកនាំ ពួកដែលមានឋានៈបុណ្យសក្តិ និងពួកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំង ចំពោះអ្វីដែលពួកអ្នក(ឱអ្នកនាំសារទាំងឡាយ)ត្រូវបានគេតែងតាំងមក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وقالوا نحن أكثرأمولا وأولدا وما نحن بمعذ بين
وَقَالُوا۟ نَحْنُ أَكْثَرُ أَمْوَٰلًۭا وَأَوْلَـٰدًۭا وَمَا نَحْنُ بِمُعَذَّبِينَ ﴿٣٥﴾
ហើយពួកដែលមានឋានៈសក្តិទាំងនោះបាននិយាយដោយភាពក្រអឺតក្រទម និងអំណួតថាៈ ពួកយើងជាអ្នកដែលមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងគេ។ ចំណែកឯអ្វីដែលពួកអ្នកអះអាងថា ពួកយើងនឹងត្រូវគេដាក់ទណ្ឌកម្មនោះ គឺជាការកុហកប៉ុណ្ណោះ។ ពិតណាស់ ពួកយើងនឹងមិនត្រូវបានគេដាក់ទណ្ឌកម្មឡើយ មិនថានៅលើលោកិយ ឬនៅថ្ងៃបរលោកនោះទេ។
قُلْ إِنَّ رَبِّى يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٣٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលត្រូវបានគេបោកបញ្ឆោ តដោយសារតែឧបការគុណដែលពួកគេបានទទួលបានទាំងនោះថាៈ ម្ចា ស់របស់ខ្ញុំ ទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាដើម្បីសាកល្បងដល់គេ ថាតើរូបគេដឹងគុណ ឬក៏រមិលគុណ? ហើយទ្រង់ត្បិត ត្បៀតលាភសក្ការៈទៅចំពោះជនណាដែលទ្រង់មានចេតនា ដើម្បីសាកល្បងដល់គេផងដែរ ថាតើគេទ្រាំអត់ធ្មត់ ឬខឹងសម្បា? ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិន បានដឹងឡើយថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាគតិបណ្ឌិ តបំផុត។ ទ្រង់មិនកំណត់កិច្ចការណាមួយនោះឡើយ លើកលែងតែមានបុព្វហេតុច្បាស់ លាស់ ដែលមានតែអ្នកដែលមានចំណេះដឹងប៉ុណ្ណោះដែលដឹង។ចំណែកឯអ្នកដែលល្ងង់ខ្លៅ វិញ គឺមិនដឹងឡើយ។
وَمَآ أَمْوَٰلُكُمْ وَلَآ أَوْلَـٰدُكُم بِٱلَّتِى تُقَرِّبُكُمْ عِندَنَا زُلْفَىٰٓ إِلَّا مَنْ ءَامَنَ وَعَمِلَ صَـٰلِحًۭا فَأُو۟لَـٰٓئِكَ لَهُمْ جَزَآءُ ٱلضِّعْفِ بِمَا عَمِلُوا۟ وَهُمْ فِى ٱلْغُرُفَـٰتِ ءَامِنُونَ ﴿٣٧﴾
ទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកអ្នកដែលពួកអ្នកមានមោទនភាពជាមួយវានោះ មិនអាចនាំពួកអ្នកទៅកាន់ការពេញចិត្តពីអល់ឡោះនោះឡើយ ក៏ប៉ុន្តែអ្នកដែល មានជំនឿលើអល់ឡោះ និងបានសាងទង្វើកុសលទៅវិញទេដែលនឹងទទួលបានផលបុណ្យទ្វេដងនោះ។ ជាការពិតណាស់ ទ្រព្យសម្បត្តិអាចធ្វើឲ្យគេខិតជិតទ្រង់ បានតាមរយៈការបរិច្ចាគវាក្នុងមាគ៌ារបស់អល់ឡោះ ហើយកូនចៅ(ក៏អាចធ្វើឲ្យគេខិតជិតទ្រង់បានដែរ)តាមរយៈការបួងសួងរបស់កូនចៅឲ្យគេ។ ដូច្នេះ បណ្តា អ្នក មានជំនឿដែលជាអ្នកសាងទង្វើកុសលនោះ ពួកគេនឹងទទួលបានផលបុណ្យទ្វេដងនៃទង្វើកុសលដែលពួកគេបានសាង ហើយពួកគេនឹងស្ថិតនៅកន្លែងដ៏ខ្ពង់ខ្ពស់ បំផុតនៃឋានសួគ៌ជាអ្នកដែលមានសុខសុវត្ថិភាពអំពីអ្វីដែលពួកគេភ័យខ្លា ច ដូចជាទណ្ឌ កម្មសេចក្តីស្លាប់ និងការកាត់ផ្តា ច់នូវឧបការគុណ។
وَٱلَّذِينَ يَسْعَوْنَ فِىٓ ءَايَـٰتِنَا مُعَـٰجِزِينَ أُو۟لَـٰٓئِكَ فِى ٱلْعَذَابِ مُحْضَرُونَ ﴿٣٨﴾
ហើយពួកប្រឆាំងដែលព្យាយាមបំផុតក្នុងការបង្វែរមនុស្សពីបណ្តាភស្តុតាងរបស់យើង និងបានប្រឹងប្រែងដើម្បីសម្រេចគោលបំណងរបស់ពួកគេនោះ ពួកទាំង នោះហើយគឺជាពួកដែលទទួលការខាតបង់នៅក្នុងលោកិយ ហើយនិងត្រូវទទួលនូវទណ្ឌ កម្មនៅថ្ងៃបរលោក។
قُلْ إِنَّ رَبِّى يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ مِنْ عِبَادِهِۦ وَيَقْدِرُ لَهُۥ ۚ وَمَآ أَنفَقْتُم مِّن شَىْءٍۢ فَهُوَ يُخْلِفُهُۥ ۖ وَهُوَ خَيْرُ ٱلرَّٰزِقِينَ ﴿٣٩﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ត្បិតត្បៀតវាទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ។ ហើយអ្វីមួយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ា របស់អល់ឡោះនោះ ពិតប្រាកដណាស់ទ្រង់នឹងជំនួសវាឲ្យពួកអ្នកវិញនៅក្នុងលោកិយ ដោយប្រទានឲ្យពួកអ្នកនូវអ្វីដែលល្អប្រសើជាងវាទៅទៀត ហើយ(ទ្រង់នឹង ជំនួសឲ្យ)នៅថ្ងៃបរលោកនោះ ដោយ(ការតបស្នង)ផលបុណ្យដ៏ច្រើនលើសលប់។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ជាអ្នកដែលប្រទានលាភសក្កា រៈដ៏ល្អបំផុត។ ដូច្នេះ ជនណាហើយដែលស្វែងរកលាភសក្កា រៈនោះ ចូរឲ្យគេពឹងផ្អែកទៅកាន់ទ្រង់ចុះ។
وَيَوْمَ يَحْشُرُهُمْ جَمِيعًۭا ثُمَّ يَقُولُ لِلْمَلَـٰٓئِكَةِ أَهَـٰٓؤُلَآءِ إِيَّاكُمْ كَانُوا۟ يَعْبُدُونَ ﴿٤٠﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅថ្ងៃដែលអល់ឡោះទ្រង់ប្រមូលផ្តុំពួកគេទាំងអស់គ្នា បន្ទា ប់មកទ្រង់មានបន្ទូលទៅកាន់ពួកម៉ា ឡាអ៊ីកាត់ក្នុងលក្ខណៈ ស្តីបន្ទោ សចំពោះពួកមុស្ហរីគីនថាៈ តើពួកទាំងនោះឬដែលពួកគេធ្លា ប់គោរពសក្កា រៈមកចំពោះពួកអ្នកនៅក្នុងជីវិតលោកិយផ្សេងពីអល់ឡោះនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالُوا۟ سُبْحَـٰنَكَ أَنتَ وَلِيُّنَا مِن دُونِهِم ۖ بَلْ كَانُوا۟ يَعْبُدُونَ ٱلْجِنَّ ۖ أَكْثَرُهُم بِهِم مُّؤْمِنُونَ ﴿٤١﴾
ពួកម៉ា ឡាអ៊ីកាត់បានឆ្លើយតបថាៈ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់! ទ្រង់គឺជាអ្នកគាំពារពួកយើង មិនមែនពួកគេឡើយ។ ពិតណាស់ រវាងពួកយើង និងពួកគេគ្មា ន ភាពជាអ្នកគាំពារអ្វីឡើយ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនទាំងនោះ ពួកគេបានគោរពសក្ការៈទៅចំពោះពពួកស្ហៃតន ដែលពួកស្ហៃតនទាំងនោះបានតំណែងខ្លួនជា ម៉ា ឡាអ៊ីកាត់។ដូច្នេះ ពួកគេក៏នាំគ្នា គោរពសក្កា រៈចំពោះពួកវា(ស្ហៃតន)ផ្សេងពីអល់ឡោះرដោយភាគច្រើននៃពួកគេ គឺមានជំនឿចំពោះពពួកស្ហៃតននោះ។
فَٱلْيَوْمَ لَا يَمْلِكُ بَعْضُكُمْ لِبَعْضٍۢ نَّفْعًۭا وَلَا ضَرًّۭا وَنَقُولُ لِلَّذِينَ ظَلَمُوا۟ ذُوقُوا۟ عَذَابَ ٱلنَّارِ ٱلَّتِى كُنتُم بِهَا تُكَذِّبُونَ ﴿٤٢﴾
នៅថ្ងៃប្រមូលផ្តុំនិងជំនុំជម្រះ(ថ្ងៃបរលោក)នោះ ពួកដែលត្រូវបានគោរពសក្កា រៈនោះ មិនអាចផ្តល់ផលប្រយោជន៍ ឬក៏បង្កគ្រោះថ្នា ក់អ្វីទៅដល់ពួកដែលបានគោរព សក្ការៈចំពោះពួកវាកាលនៅក្នុងលោកិយផ្សេងពីអល់ឡោះនោះឡើយ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងការ ប្រព្រឹត្តល្មើសថាៈ ចូរពួកអ្នកភ្លក្សចុះនូវទណ្ឌ កម្មភ្លើងនរកដែលពួកអ្នកធ្លា ប់បដិសេធ(មិនជឿ)នឹងវាកាលនៅលើលោកិយនោះ។
وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَـٰتُنَا بَيِّنَـٰتٍۢ قَالُوا۟ مَا هَـٰذَآ إِلَّا رَجُلٌۭ يُرِيدُ أَن يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ ءَابَآؤُكُمْ وَقَالُوا۟ مَا هَـٰذَآ إِلَّآ إِفْكٌۭ مُّفْتَرًۭى ۚ وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلْحَقِّ لَمَّا جَآءَهُمْ إِنْ هَـٰذَآ إِلَّا سِحْرٌۭ مُّبِينٌۭ ﴿٤٣﴾
ហើយនៅពេលដែលបណ្តា វាក្យខណ្ឌ របស់យើងដ៏ច្បាស់លាស់ដែលគ្មា នការមន្ទិលសង្ស័យនៅក្នុងវាដែលត្រូវបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងនោះត្រូវបាន គេសូត្រឲ្យពួកមុស្ហរីគីនដែលបដិសេធទាំងនោះស្តាប់ ពួកគេបាននិយាយថាៈ បុរសម្នា ក់នេះ(ព្យាការីមូហាំម៉ា ត់)ដែលនាំនូវវាក្យខណ្ឌ ទាំងនោះមក គឺគ្មា ន គោលបំណងអ្វីក្រៅពីចង់បង្វែរពួកអ្នកចេញពីសាសនាដូនតារបស់ពួកអ្នកឡើយ។ ហើយពួកគេបាននិយាយថាៈ គម្ពីរគួរអាននេះ គ្មានអ្វីក្រៅពីការភូតកុហក ដែលមូហាំម៉ាត់បានប្រឌិតវាឡើង ហើយថាវាមកពីអល់ឡោះនោះឡើយ។ ហើយពួកដែលបានប្រឆាំងនឹងអល់ឡោះបាននិយាយចំពោះគម្ពីរគួរអាន នៅពេល ដែលវាបានមកដល់ពួកគេថាៈ គម្ពីរគួរអាននេះគ្មា នអ្វីក្រៅពីមន្តអាគមយ៉ា ងច្បាស់លាស់ ដើម្បីបំបែកបំបាក់រវាងប្តីប្រពន្ធនិងរវាងឪពុកនិងកូនតែប៉ុណ្ណោះ។
وَمَآ ءَاتَيْنَـٰهُم مِّن كُتُبٍۢ يَدْرُسُونَهَا ۖ وَمَآ أَرْسَلْنَآ إِلَيْهِمْ قَبْلَكَ مِن نَّذِيرٍۢ ﴿٤٤﴾
ហើយយើងមិនបានប្រទានគម្ពីរណាមួយដល់ពួកគេដែលពួកគេបានអានវា រហូតដល់វា(គម្ពីរនោះ)បានបង្ហា ញប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺជាការភូតកុហកដែលព្យាការីមូហាំម៉ា ត់បានប្រឌិតវាឡើងនោះទេ ហើយយើងក៏មិនបានបញ្ជូនអ្នកនាំសារណាម្នា ក់ដែលព្រមានបន្លា ចពួកគេពីទណ្ឌ កម្ម របស់អល់ឡោះទៅកាន់ពួកគេ មុននឹង(យើង)បញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទៅកាន់ពួកគេនោះដែរ។
وَكَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ وَمَا بَلَغُوا۟ مِعْشَارَ مَآ ءَاتَيْنَـٰهُمْ فَكَذَّبُوا۟ رُسُلِى ۖ فَكَيْفَ كَانَ نَكِيرِ ﴿٤٥﴾
ហើយប្រជាជាតិជំនាន់មុនៗ ដូចជា ក្រុមអាទ ក្រុមសាមូទ និងក្រុមរបស់ព្យាការីលូត បានបដិសេធ(មិនជឿចំពោះអ្នកនាំសាររបស់ពួកគេ)។ ហើយពួកមុស្ហរីគីននៃ ក្រុមរបស់អ្នកនេះ(ពួកមុស្ហរីគីនម៉ា ក្កះ) មិនទាន់បានទទួល សូម្បីតែមួយភាគដប់នៃអ្វីដែលប្រជាជាតិជំនាន់មុនទទួលបាននោះផង ដូចជាភាពខ្លាំងក្លា និងភាពខ្លាំង ពូកែ ទ្រព្យសម្បត្តិ និងមានគ្នា ច្រើន តែពួកគេសុទ្ធតែបដិសេធ(មិនជឿ)លើអ្នកនាំសាររបស់ពួកគេ។ ដូច្នេះ អ្វីដែលគេបានផ្តល់ឲ្យពួកគេនៃទ្រព្យសម្បត្តិ ភាពខ្លាំងក្លា និងមានគ្នាច្រើននោះ គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ ដូចនេះ ទណ្ឌកម្មរបស់យើងបានធ្លាក់ទៅលើពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ពិចារណាមើលចុះថា តើការមិនពេញចិត្តរបស់យើងនិងទណ្ឌ កម្មរបស់យើងទៅចំពោះពួកគេនោះយ៉ា ងដូចម្តេចដែរ?
۞ قُلْ إِنَّمَآ أَعِظُكُم بِوَٰحِدَةٍ ۖ أَن تَقُومُوا۟ لِلَّهِ مَثْنَىٰ وَفُرَٰدَىٰ ثُمَّ تَتَفَكَّرُوا۟ ۚ مَا بِصَاحِبِكُم مِّن جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌۭ لَّكُم بَيْنَ يَدَىْ عَذَابٍۢ شَدِيدٍۢ ﴿٤٦﴾
بينيدى عذاب شديد ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ពិតណាស់ ខ្ញុំសូមផ្តល់ការណែនាំ និងទូន្មានដល់ពួកអ្នកនូវរឿងមួយប៉ុណ្ណោះ នោះគឺ ចូរ ពួកអ្នកក្រោកឈរពីរនាក់ក៏បាន ម្នាក់ឯងក៏បាន ដោយស្មោះសចំពោះអល់ឡោះ។ បន្ទាប់មក ចូរពួកអ្នកគិតពិចារណាពីជីវប្រវត្តិមិត្តភក្តិរបស់ពួកអ្នក(ព្យាការីមូហាំ ម៉ា ត់) ហើយអ្វីដែលពួកអ្នកបានដឹងអំពីប្រាជ្ញា របស់គាត់ ភាពសច្ចៈរបស់គាត់ និងភាពស្មោះត្រង់របស់គាត់ នោះវានឹងបញ្ជា ក់ច្បាស់ដល់ពួកអ្នកថា ពិតណាស់ រូប គាត់(ព្យាការីមូហាំម៉ា ត់)មិនមែនជាមនុស្សវិកលចរិតនោះទេ។ រូបគាត់គ្មា នអ្វីក្រៅពីជាអ្នកដាស់តឿងព្រមានពួកអ្នកពីទណ្ឌ កម្មដ៏ខ្លាំងក្លា ប៉ុណ្ណោះ ប្រសិនបើពួកអ្នក មិនព្រមសារភាពកំហុសចំពោះអល់ឡោះពីទង្វើស្ហ៊ីរិកទេនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ مَا سَأَلْتُكُم مِّنْ أَجْرٍۢ فَهُوَ لَكُمْ ۖ إِنْ أَجْرِىَ إِلَّا عَلَى ٱللَّهِ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ شَهِيدٌۭ ﴿٤٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ អ្វីដែលខ្ញុំទាមទារពីពួកអ្នកនៃផលបុណ្យទៅលើអ្វីដែលខ្ញុំបាននាំមកឲ្យពួកអ្នក ដូច ជាការចង្អុលបង្ហា ញ និងប្រការល្អនោះ ពិតណាស់ វាគឺសម្រាប់ពួកអ្នកប៉ុណ្ណោះ។ ចំណែកឯផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចា ស់តែមួយគត់ ហើយ ទ្រង់ជាអ្នកដែលធ្វើសាក្សីលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់នឹងធ្វើសាក្សីថា ពិតប្រាកដណាស់ រូបខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នករួចហើយ ហើយទ្រង់ក៏នឹងធ្វើ សាក្សីលើទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងធ្វើការតបស្នងឲ្យពួកអ្នកយ៉ា ងពេញលេញ។
قُلْ إِنَّ رَبِّى يَقْذِفُ بِٱلْحَقِّ عَلَّـٰمُ ٱلْغُيُوبِ ﴿٤٨﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំបានឲ្យប្រការពិតយកឈ្នះលើប្រការមិនពិត ហើយប្រការមិនពិតក៏បានក្លាយជា អសារបង់។ ហើយទ្រង់ដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ គ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ ហើយទង្វើទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់នោះ ក៏មិនអាចលាក់បាំងពីទ្រង់បានដែរ។
قُلْ جَآءَ ٱلْحَقُّ وَمَا يُبْدِئُ ٱلْبَـٰطِلُ وَمَا يُعِيدُ ﴿٤٩﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ការពិតបានមកដល់ហើយ នោះគឺសាសនាឥស្លាម ហើយប្រការមិនពិត ក៏បានរលាយបាត់បង់ ដែលមិនបន្សល់នូវស្លា កស្នា ម ឬថាមពលអ្វីឡើយ ហើយវាក៏មិនអាចវិលត្រឡប់សារជាថ្មីនោះដែរ។
قُلْ إِن ضَلَلْتُ فَإِنَّمَآ أَضِلُّ عَلَىٰ نَفْسِى ۖ وَإِنِ ٱهْتَدَيْتُ فَبِمَا يُوحِىٓ إِلَىَّ رَبِّىٓ ۚ إِنَّهُۥ سَمِيعٌۭ قَرِيبٌۭ ﴿٥٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈប្រសិនបើខ្ញុំវង្វេងចេញពីការពិតចំពោះអ្វីដែលខ្ញុំបានផ្សព្វផ្សាយទៅកាន់ពួក អ្នកនោះ ពិតណាស់ គ្រោះថ្នាក់នៃការវង្វេងរបស់ខ្ញុំនោះ គឺធ្លាក់មកលើខ្ញុំតែម្នាក់គត់ដោយគ្មានប៉ះពាល់អ្វីដល់ពួកអ្នកនោះឡើយ។ តែប្រសិនបើខ្ញុំទទួលបានការ ចង្អុលបង្ហាញវិញនោះ គឺដោយសារតែម្ចាស់របស់ខ្ញុំបានផ្តល់វ៉ាហ៊ីឲ្យខ្ញុំដឹងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតចំពោះពាក្យសំដីនៃខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់នៅជិតបំផុតដោយគ្មា នពាក្យសម្តីណាមួយរបស់ខ្ញុំដែលបាននិយាយ ទ្រង់ស្តា ប់មិនឮនោះឡើយ។
وَلَوْ تَرَىٰٓ إِذْ فَزِعُوا۟ فَلَا فَوْتَ وَأُخِذُوا۟ مِن مَّكَانٍۢ قَرِيبٍۢ ﴿٥١﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានឃើញ នៅពេលដែលពួកដែលបដិសេធទាំងនោះមានការភ័យខ្លា ចនៅពេលដែលពួកគេបានឃើញទណ្ឌ កម្ម ផ្ទា ល់នឹងភ្នែកនៅថ្ងៃបរលោក ដោយនៅពេលនោះ ពួកគេគ្មា នកន្លែងរត់គេចពីទណ្ឌ កម្មឡើយ ហើយក៏គ្មា នកន្លែងជ្រកកោនណាដែលពួកគេអាចជ្រកកោនបាន នោះដែរ។ ហើយពួកគេត្រូវបានគេចាប់យកពីកន្លែងដ៏ជិតដែលងាយស្រួលក្នុងការមើល(ដោយគ្រាន់តែក្រឡេកភ្នែកបន្តិច គឺអាចមើលឃើញហើយ)។ ប្រសិនបើ អ្នកបានឃើញដូច្នោះនោះ ប្រាកដជាអ្នកបានឃើញរឿងមួយដ៏ធំធេង។
وَقَالُوٓا۟ ءَامَنَّا بِهِۦ وَأَنَّىٰ لَهُمُ ٱلتَّنَاوُشُ مِن مَّكَانٍۭ بَعِيدٍۢ ﴿٥٢﴾
ហើយនៅពេលដែលពួកគេបានឃើញកន្លែងវិលត្រឡប់របស់ពួកគេ ពួកគេបាននិយាយថាៈ ពួកយើងមានជំនឿហើយនឹងថ្ងៃបរលោក។ តើពួកគេ ទទួលយកសេចក្តីជំនឿយ៉ា ងដូចម្តេច ខណៈដែលកន្លែងដែលគេទទួលយកជំនឿបានឃ្លាតឆ្ងា យពីពួកគេ ដោយពួកគេបានចាកចេញពីលោកិយដែលជាឋានសាង ទង្វើមិនមែនឋានតបស្នង ទៅកាន់ឋានបរលោកដែលជាឋានតបស្នងមិនមែនជាឋានសាងទង្វើហើយនោះ?
وَقَدْ كَفَرُوا۟ بِهِۦ مِن قَبْلُ ۖ وَيَقْذِفُونَ بِٱلْغَيْبِ مِن مَّكَانٍۭ بَعِيدٍۢ ﴿٥٣﴾
តើការមានជំនឿនោះកើតឡើងចំពោះពួកគេ ហើយគេទទួលយកយ៉ាងដូចម្តេច ខណៈដែលពួកគេធ្លាប់បានប្រឆាំងនឹងទ្រង់កាលនៅលើលោកិយហើយនោះ ហើយពួកគេបានចោទប្រកាន់ខុសយ៉ា ងឆ្ងា យចំពោះការពិត ដោយពួកគេបាននិយាយចោទប្រកាន់ទៅលើអ្នកនាំសារមូហាំម៉ា ត់ថា ជាគ្រូមន្តអាគម ជាគ្រូទាយ និង ជាកវីនិពន្ធនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَحِيلَ بَيْنَهُمْ وَبَيْنَ مَا يَشْتَهُونَ كَمَا فُعِلَ بِأَشْيَاعِهِم مِّن قَبْلُ ۚ إِنَّهُمْ كَانُوا۟ فِى شَكٍّۢ مُّرِيبٍۭ ﴿٥٤﴾
ហើយពួកដែលបដិសេធទាំងនោះត្រូវបានគេរារាំងពីការទទួលបាននូវអ្វីដែលពួកគេប្រាថ្នា នៃរសជាតិជីវិត(ក្នុងថ្ងៃបរលោក) និងត្រូវបានគេរារាំងអំពីការសារភាព កំហុសពីការប្រឆាំង និងការរួចចាកផុតពីភ្លើងនរក ព្រមទាំងត្រូវបានគេរារាំងពីការវិលត្រឡប់ទៅកាន់ជីវិតលោកិយម្តងទៀត ដូចដែលគេបានធ្វើចំពោះប្រជាជាតិ ជំនាន់មុនៗដែលបានបដិសេធដូចពួកគេនោះដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់មានភាពមន្ទិលសង្ស័យចំពោះអ្វីដែលបណ្តាអ្នកនាំសារបាននាំមកកាន់ពួកគេ ដូចជាការគោរពសក្កា រៈទៅចំពោះអល់ឡោះតែមួយគត់និងការមានជំនឿចំពោះការពង្រស់ឡើងវិញ ជាការសង្ស័យដែលនាំពួកគេទៅរកភាពគ្មា នជំនឿ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន