ٱلْحَمْدُ لِلَّهِ فَاطِرِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ جَاعِلِ ٱلْمَلَـٰٓئِكَةِ رُسُلًا أُو۟لِىٓ أَجْنِحَةٍۢ مَّثْنَىٰ وَثُلَـٰثَ وَرُبَـٰعَ ۚ يَزِيدُ فِى ٱلْخَلْقِ مَا يَشَآءُ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿١﴾
ى រាល់ការកោតសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមកឡើយ។ ទ្រង់ជាអ្នកដែលបានបង្កើត ម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារដែលពួកគេទទួលអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលបានកំណត់។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលនាំសារទៅឲ្យ បណ្តា ព្យាការី ហើយទ្រង់បានពង្រឹងពួកគេទៅលើការបំពេញនូវទំនុកចិត្តឲ្យពួកគេ។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលមានស្លាបពីរ មានស្លាបបី និងមាន ស្លាបបួន ដោយពួកគេហោះហើរជាមួយស្លាបនោះដើម្បីអនុវត្តន៍នូវបទបញ្ជា ដែលគេ(អល់ឡោះ)បានបង្គា ប់ប្រើ។ អល់ឡោះទ្រង់អាចបន្ថែមក្នុងការបង្កើតនូវអ្វីដែល ទ្រង់មានចេតនា ដូចជាអវយវៈ ឬភាពស្រស់ស្អាត ឬសម្លេងជាដើម។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយ ដែលទ្រង់អសមត្ថភាពនោះឡើយ។
مَّا يَفْتَحِ ٱللَّهُ لِلنَّاسِ مِن رَّحْمَةٍۢ فَلَا مُمْسِكَ لَهَا ۖ وَمَا يُمْسِكْ فَلَا مُرْسِلَ لَهُۥ مِنۢ بَعْدِهِۦ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٢﴾
ពិតប្រាកដណាស់ កូនសោរនៃអ្វីៗគ្រប់យ៉ា ង គឺស្ថិតក្នុងដៃរបស់អល់ឡោះ។ ដូច្នេះ អ្វីដែលទ្រង់បានប្រទានឲ្យមនុស្សលោក ដូចជាលាភសក្ការៈ ការចង្អុលបង្ហាញ និងសុភមង្គលនោះ គឺគ្មា ននរណាម្នា ក់អាចរារាំងវាបានឡើយ ហើយអ្វីដែលទ្រង់រារាំងមិនប្រទានឲ្យអំពីរបស់ទាំងនោះ ក៏គ្មា ននរណាម្នា ក់អាចទទួលបានវានោះ ដែរ។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។
يَـٰٓأَيُّهَا ٱلنَّاسُ ٱذْكُرُوا۟ نِعْمَتَ ٱللَّهِ عَلَيْكُمْ ۚ هَلْ مِنْ خَـٰلِقٍ غَيْرُ ٱللَّهِ يَرْزُقُكُم مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ ۚ لَآ إِلَـٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ ﴿٣﴾
فأ نى تؤفكون ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំលឹកនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានមកលើពួកអ្នក (ដោយរំលឹកវា)តាមរយៈចិត្ត អណ្តា ត និងអវយវៈ របស់ពួកអ្នកដោយការធ្វើសកម្មភាព។ តើពួកអ្នកមានអ្នកបង្កើតផ្សេងណាក្រៅពីអល់ឡោះជាម្ចា ស់ដែលផ្តល់លាភសក្កា រៈដល់ពួកអ្នកពីលើមេឃតាមរយៈការ បញ្ចុះទឹកភ្លៀងមកឲ្យពួកអ្នក និងផ្តល់លាភសក្ការៈដល់ពួកអ្នកពីក្នុងដីមក តាមរយៈការបណ្តុះនូវដើមឈើ និងដំណាំនានាដែរទេ? គឺគ្មានឡើយអ្នកដែលត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះ។ ដូច្នេះ ចុះហេតុអ្វីបានជាពួកអ្នកងាកចេញពីការពិតនេះ ថែមទាំងប្រឌិតរឿងភូតកុហកទៅលើអល់ឡោះ ហើយ អះអាងថា ពិតណាស់អល់ឡោះជាម្ចា ស់ទ្រង់មានដៃគូទៅវិញ ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក និងប្រទានលាភសក្កា រៈដល់ពួកអ្នកនោះ?
وَإِن يُكَذِّبُوكَ فَقَدْ كُذِّبَتْ رُسُلٌۭ مِّن قَبْلِكَ ۚ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ ﴿٤﴾
ហើយប្រសិនបើក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបដិសេធនឹងអ្នកនោះ ចូរអ្នកទ្រាំអត់ធ្មត់ចុះ ព្រោះអ្នកមិនមែនជាអ្នកនាំសារដំបូងគេដែលត្រូវបានក្រុម របស់ខ្លួនបដិសេធនោះទេ។ពិតប្រាកដណាស់ ប្រជាជាតិជំនាន់មុនអ្នកជាច្រើន ក៏ពួកគេបានបដិសេធចំពោះពួកអ្នកនាំសាររបស់ពួកគេដូចគ្នា ដែរ ដូចជា ក្រុមអាទ ពួកសាមូទ និងក្រុមរបស់ព្យាការីលូត។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ នៅពេលនោះ គេនឹងបំផ្លាញពួកដែល បដិសេធហើយនឹងជួយដល់បណ្តា អ្នកនាំសាររបស់ទ្រង់និងបណ្តា អ្នកមានជំនឿទាំងឡាយ។ق
يَـٰٓأَيُّهَا ٱلنَّاسُ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ ۖ فَلَا تَغُرَّنَّكُمُ ٱلْحَيَوٰةُ ٱلدُّنْيَا ۖ وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلْغَرُورُ ﴿٥﴾
ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អ្វីដែលអល់ឡោះបានសន្យាចំពោះវា (ដូចជាការពង្រស់ឡើងវិញ និងការតបស្នងនៅថ្ងៃបរលោក)នោះ គឺជាការពិត ដែលគ្មា នការមន្ទិលសង្ស័យនៅក្នុងវាឡើយ។ដូច្នេះ ចូរពួកអ្នកកុំឲ្យភាពត្រេកត្រអាលនៃជីវិតលោកិយ និងចំណង់តណ្ហា របស់វាបោកបញ្ឆោ តពួកអ្នកអំពីការត្រៀម ខ្លួនសម្រាប់ថ្ងៃនោះដោយការសាងទង្វើកុសលឲ្យសោះ ហើយចូរពួកអ្នកកុំឲ្យស្ហៃតនបោកបញ្ឆោតពួកអ្នកដោយការតុបតែងលម្អចំពោះប្រការមិនពិត ហើយ បណ្តោ យខ្លួនទៅតាមឆាកជីវិតលោកិយឲ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ و
إِنَّ ٱلشَّيْطَـٰنَ لَكُمْ عَدُوٌّۭ فَٱتَّخِذُوهُ عَدُوًّا ۚ إِنَّمَا يَدْعُوا۟ حِزْبَهُۥ لِيَكُونُوا۟ مِنْ أَصْحَـٰبِ ٱلسَّعِيرِ ﴿٦﴾
ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវសួពូជរបស់ពួកអ្នក(ឱមនុស្សលោក)គ្មានទីបញ្ចប់ឡើយ ។ ដូច្នេះ ចូរពួកអ្នកចាត់ទុកវាជាសត្រូវដោយត្រូវប្រឆាំងតទល់ជា មួយវាជានិច្ច។ តាមពិត ស្ហៃតនវាអំពាវនាវពួកដែលដើរតាមវាទៅរកការប្រឆាំងនឹងអល់ឡោះ ដើម្បីឲ្យលទ្ធផលចុងក្រោយរបស់ពួកគេ គឺត្រូវចូលឋាននរក ដែលឆេះឆាបយ៉ា ងសន្ធោ សន្ធៅ (ជាមួយពួកវា)នៅថ្ងៃបរលោក។
ٱلَّذِينَ كَفَرُوا۟ لَهُمْ عَذَابٌۭ شَدِيدٌۭ ۖ وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَهُم مَّغْفِرَةٌۭ وَأَجْرٌۭ كَبِيرٌ ﴿٧﴾
ពួកដែលប្រឆាំងនឹងអល់ឡោះដោយដើរតាមស្ហៃតននោះ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។ រីឯបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និង បានសាងទង្វើកុសលវិញ ពួកគេនឹងទទួលបាននូវការអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ហើយពួកគេនឹងទទួលបាននូវផលបុណ្យដ៏ ធំធេងអំពីទ្រង់ នោះគឺឋានសួគ៌។
أَفَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ فَرَءَاهُ حَسَنًۭا ۖ فَإِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ ۖ فَلَا تَذْهَبْ نَفْسُكَ عَلَيْهِمْ حَسَرَٰتٍ ۚ إِنَّ ٱللَّهَ عَلِيمٌۢ بِمَا يَصْنَعُونَ ﴿٨﴾
ពិតប្រាកដណាស់ អ្នកដែលត្រូវបានស្ហៃតនតុបតែងលម្អទង្វើអាក្រក់របស់គេ ហើយរូបគេជឿថាវាជាប្រការល្អនោះ គឺមិនដូចនឹងអ្នកដែលអល់ឡោះបានតុបតែង លម្អចំពោះការពិតដល់គេ ហើយរូបគេជឿថា វាជាការពិតនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ហើយ ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា ដោយគ្មានអ្នកដែលបង្ខិតបង្ខំទ្រង់នោះឡើយ។ ដូច្នេះ សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើឲ្យខ្លួនឯង អន្តរាយ មានទុក្ខព្រួយ ដោយសារតែការវង្វេងរបស់ពួកដែលវង្វេងទាំងនោះឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។ គ្មាន ទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។
وَٱللَّهُ ٱلَّذِىٓ أَرْسَلَ ٱلرِّيَـٰحَ فَتُثِيرُ سَحَابًۭا فَسُقْنَـٰهُ إِلَىٰ بَلَدٍۢ مَّيِّتٍۢ فَأَحْيَيْنَا بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَا ۚ كَذَٰلِكَ ٱلنُّشُورُ ﴿٩﴾
ហើយអល់ឡោះទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ ហើយខ្យល់នោះក៏បានធ្វើឲ្យពពករសាត់។ ហើយយើងបានឲ្យពពកនោះបញ្ចុះនូវទឹកភ្លៀងទៅកាន់ទឹកដីដែល គ្មានរុក្ខជាតិដុះ ហើយដោយសារទឹកភ្លៀងនោះ យើងក៏បានឲ្យដីនោះរស់ឡើងវិញ(មានជីជាតិ)ក្រោយពីដីនោះបានស្ងួតហួតហែង ដោយយើងបានបណ្តុះនូវ រុក្ខជាតិជាច្រើននៅលើវា។ ហើយដូចដែលយើងបានឲ្យដីនោះរស់ឡើងវិញដោយមានរុក្ខជាតិដុះនៅក្នុងនោះក្រោយពីវាបានស្លា ប់រួចហើយនោះដែរ ការពង្រស់អ្នក ដែលស្លា ប់ឲ្យរស់ឡើងវិញនៅថ្ងៃបរលោកនោះ ក៏ដូច្នោះដែរ។
مَن كَانَ يُرِيدُ ٱلْعِزَّةَ فَلِلَّهِ ٱلْعِزَّةُ جَمِيعًا ۚ إِلَيْهِ يَصْعَدُ ٱلْكَلِمُ ٱلطَّيِّبُ وَٱلْعَمَلُ ٱلصَّـٰلِحُ يَرْفَعُهُۥ ۚ وَٱلَّذِينَ يَمْكُرُونَ ٱلسَّيِّـَٔاتِ لَهُمْ عَذَابٌۭ شَدِيدٌۭ ۖ وَمَكْرُ أُو۟لَـٰٓئِكَ هُوَ يَبُورُ ﴿١٠﴾
ជនណាហើយដែលចង់បានភាពខ្លាំងក្លានៅក្នុងលោកិយ ឬនៅថ្ងៃបរលោកនោះ ចូរកុំឲ្យគេសុំវាពីនរណាផ្សេងក្រៅពីអល់ឡោះឲ្យសោះ ព្រោះភាពខ្លាំងក្លានៅក្នុង លោកិយឬនៅថ្ងៃបរលោកនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ការរំលឹកចំពោះអល់ឡោះដែលល្អ និងទង្វើកុសលនៃខ្ញុំបម្រើរបស់ទ្រង់នឹងឡើង ទៅកាន់ទ្រង់។ រីឯពួកដែលរៀបឧបាយកលអាក្រក់(ដូចជា ការព្យាយាមចង់សម្លា ប់អ្នកនាំសារមូហាំម៉ា ត់)នោះ ពួកគេនឹងត្រូវទទួលទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុត។ ហើយ ឧបាយកលរបស់ពួកប្រឆាំងនឹងត្រូវទទួលបរាជ័យ ហើយពួកគេក៏មិនអាចសម្រេចគោលបំណងរបស់ពួកគេដែរ។
وَٱللَّهُ خَلَقَكُم مِّن تُرَابٍۢ ثُمَّ مِن نُّطْفَةٍۢ ثُمَّ جَعَلَكُمْ أَزْوَٰجًۭا ۚ وَمَا تَحْمِلُ مِنْ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِۦ ۚ وَمَا يُعَمَّرُ مِن مُّعَمَّرٍۢ وَلَا يُنقَصُ مِنْ عُمُرِهِۦٓ إِلَّا فِى كِتَـٰبٍ ۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌۭ ﴿١١﴾
ហើយអល់ឡោះគឺជាអ្នកដែលបានបង្កើតបិតារបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកពីទឹកកាម។ បន្ទាប់មកទៀត ទ្រង់បានបង្កើត ពួកអ្នកឲ្យមានប្រុសស្រី ដែលពួកអ្នកនឹងរៀបការជាមួយគ្នា ។ ហើយគ្មា នស្រ្តីណាម្នា ក់ដែលពពោះ ហើយក៏គ្មា នស្ត្រីណាម្នា ក់ដែលប្រសូត្របុត្រនោះដែរ លើក លែងតែស្ថិតក្នុងការដឹងរបស់អល់ឡោះទាំងអស់។ គ្មា នអ្វីមួយអំពីរឿងនោះជាអាថ៌កំបាំងសម្រាប់ទ្រង់នោះឡើយ។ ហើយគ្មា នការបន្ថែម ឬកាត់បន្ថយអាយុនរណា ម្នា ក់នៃម៉ា ខ្លូករបស់ទ្រង់នោះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកក្នុងសៀវភៅកំណត់ឡាវហ៊ុលម៉ះហ្វ៊ូសប៉ុណ្ណោះ។ពិតប្រាកដណាស់ بلغ គម្ពីរគួរអាន · តាហ្វសៀរ នៅក្នុងរឿងដែលបានរៀបរាប់ខាងលើនេះ (ដូចជាការបង្កើតពួកអ្នកអំពីដី ហើយបង្កើតពួកអ្នកជាដំណាក់កាលៗនិងការកត់ត្រាអាយុជីវិតរបស់ពួកអ្នកនៅក្នុងឡាវ ហ៊ុលម៉ះហ្វ៊ូសនោះ)ي គឺជារឿងដែលងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចា ស់។
وَمَا يَسْتَوِى ٱلْبَحْرَانِ هَـٰذَا عَذْبٌۭ فُرَاتٌۭ سَآئِغٌۭ شَرَابُهُۥ وَهَـٰذَا مِلْحٌ أُجَاجٌۭ ۖ وَمِن كُلٍّۢ تَأْكُلُونَ لَحْمًۭا طَرِيًّۭا وَتَسْتَخْرِجُونَ حِلْيَةًۭ تَلْبَسُونَهَا ۖ وَتَرَى ٱلْفُلْكَ فِيهِ مَوَاخِرَ لِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ ﴿١٢﴾
ហើយសមុទ្រពីរមិនអាចស្មើគ្នាឡើយ គឺសមុទ្រមួយមានរសជាតិសាប ងាយស្រួលក្នុងការទទួលទានព្រោះវាមានរសជាតិសាប ហើយសមុទ្រមួយទៀតមាន រសជាតិប្រៃល្វីងដែលមិនអាចទទួលទានបាន។ ហើយរាល់សមុទ្រទាំងពីរខាងលើនេះ គឺពួកអ្នកអាចបរិភោគនូវសាច់ស្រស់ដែលនៅក្នុងវា ពោលគឺត្រី ហើយពួក អ្នកក៏អាចយកចេញពីសមុទ្រទាំងពីរនោះនូវគុជខ្យង និងផ្កា ថ្មដែលពួកអ្នកយកវាមកពាក់ធ្វើជាគ្រឿងអលង្កា រតុបតែងលម្អ។ហើយអ្នកអាចឃើញសំពៅទាំងឡាយ ធ្វើដំណើរពុះកាត់ផ្ទៃសមុទ្រទៅមុខ ទៅក្រោយ ដើម្បីស្វែងរកការប្រោសប្រទានរបស់អល់ឡោះតាមរយៈការធ្វើជំនួញ ហើយសង្ឃឹមថា ពួកអ្នកចេះដឹង គុណអល់ឡោះចំពោះឧបការគុណដ៏ច្រើនលើសលប់ដែលទ្រង់បានប្រទានឲ្យពួកអ្នក។ل م
يُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ كُلٌّۭ يَجْرِى لِأَجَلٍۢ مُّسَمًّۭى ۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ لَهُ ٱلْمُلْكُ ۚ وَٱلَّذِينَ تَدْعُونَ مِن دُونِهِۦ مَا يَمْلِكُونَ مِن قِطْمِيرٍ ﴿١٣﴾
អល់ឡោះជាម្ចា ស់ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃដែលធ្វើឲ្យពេលថ្ងៃមានរយៈពេលវែង ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ដែលធ្វើឲ្យពេលយប់ កាន់តែមានរយៈពេលវែង។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែល មានតែអល់ឡោះប៉ុណ្ណោះដែលដឹង នោះគឺថ្ងៃបរលោក។ អ្នកដែលមានសមត្ថភាពអាចធ្វើរឿងទាំងអស់នោះ ហើយអាចឲ្យវាមានដំណើ រការនោះ គឺអល់ឡោះដែល ជាម្ចា ស់របស់ពួកអ្នក។ អំណាចគ្រប់គ្រងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ រីឯរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្កា រៈចំពោះវាក្រៅពីអល់ឡោះ នោះ ពួកវាគ្មា នសមត្ថភាពអ្វីនោះឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។ហេតុនេះ តើពួកអ្នកនាំគ្នា គោរពសក្កា រៈចំពោះពួកវាក្រៅពីយើងយ៉ា ងដូចម្តេច?
إِن تَدْعُوهُمْ لَا يَسْمَعُوا۟ دُعَآءَكُمْ وَلَوْ سَمِعُوا۟ مَا ٱسْتَجَابُوا۟ لَكُمْ ۖ وَيَوْمَ ٱلْقِيَـٰمَةِ يَكْفُرُونَ بِشِرْكِكُمْ ۚ وَلَا يُنَبِّئُكَ مِثْلُ خَبِيرٍۢ ﴿١٤﴾
خبير ទោះបីជាពួកអ្នកបួងសួងសុំពីព្រះរបស់ពួកអ្នកក៏ដោយ ក៏ពួកវាមិនឮការបួងសួងរបស់ពួកអ្នកដែរ ព្រោះថាពួកវាជាវត្ថុដែលគ្មានជីវិត ហើយក៏មិនអាចស្តាប់ឮអ្វី នោះដែរ។ ហើយបើទោះបីជាពួកវាអាចស្តា ប់ឮការបួងសួងរបស់ពួកអ្នកក៏ដោយ ក៏ពួកវាមិនអាចឆ្លើយតបនឹងការបួងសួងរបស់ពួកអ្នកបាននោះដែរ។ ហើយនៅថ្ងៃ បរលោក ពួកវានឹង(ដោះសារ)យករួចខ្លួនអំពីការធ្វើស្ហ៊ីរិករបស់ពួកអ្នក និងការដែលពួកអ្នកគោរពសក្កា រៈចំពោះពួកវាមិនខាន។ ជាការពិតណាស់ គ្មា ននរណាម្នា ក់ អាចប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវដំណឹ ងដែលពិតប្រាកដជាងអល់ឡោះជាម្ចាស់នោះឡើយ។
۞ يَـٰٓأَيُّهَا ٱلنَّاسُ أَنتُمُ ٱلْفُقَرَآءُ إِلَى ٱللَّهِ ۖ وَٱللَّهُ هُوَ ٱلْغَنِىُّ ٱلْحَمِيدُ ﴿١٥﴾
ឱមនុស្សលោកទាំងឡាយ! ពួកអ្នកគឺជាអ្នកដែលត្រូវការអល់ឡោះបំផុតចំពោះគ្រប់កិច្ចការរបស់ពួកអ្នក និងគ្រប់ស្ថានភាពរបស់ពួកអ្នក។ ចំណែកឯអល់ឡោះជា ម្ចាស់វិញ ទ្រង់មហាមានលើសលប់ដោយទ្រង់មិនត្រូវការពួកអ្នកសូម្បីបន្តិចឡើយ ហើយទ្រង់ជាអ្នកដែលត្រូវបានកោតសរសើរទាំងនៅក្នុងលោកិយ និងនៅថ្ងៃ បរលោកទៅលើអ្វីដែលទ្រង់បានកំណត់ឲ្យខ្ញុំបម្រើរបស់ទ្រង់។ إن يشأ يذهبكم ويأت بخلق جديد
إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍۢ جَدِيدٍۢ ﴿١٦﴾
ប្រសិនបើអល់ឡោះទ្រង់មានចេតនាបំផ្លា ញពួកអ្នកដោយវិនាសកម្មណាមួយនោះ ទ្រង់នឹងបំផ្លា ញពួកអ្នកមិនខាន ហើយទ្រង់នឹងបង្កើតម៉ា ខ្លូកថ្មីផ្សេងមួយទៀតមក ជំនួសពួកអ្នក ដោយពួកគេនឹងគោរពសក្កា រៈទៅចំពោះទ្រង់តែមួយគត់ ហើយមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះឡើយ។
وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍۢ ﴿١٧﴾
ហើយការបំផ្លា ញពួកអ្នកនិងបង្កើតម៉ា ខ្លូកថ្មីជំនួសពួកអ្នកនោះគឺជារឿងដែលងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចា ស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَا تَزِرُ وَازِرَةٌۭ وِزْرَ أُخْرَىٰ ۚ وَإِن تَدْعُ مُثْقَلَةٌ إِلَىٰ حِمْلِهَا لَا يُحْمَلْ مِنْهُ شَىْءٌۭ وَلَوْ كَانَ ذَا قُرْبَىٰٓ ۗ إِنَّمَا تُنذِرُ ٱلَّذِينَ يَخْشَوْنَ رَبَّهُم بِٱلْغَيْبِ وَأَقَامُوا۟ ٱلصَّلَوٰةَ ۚ وَمَن تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفْسِهِۦ ۚ وَإِلَى ٱللَّهِ ٱلْمَصِيرُ ﴿١٨﴾
ى ى ហើយគ្មានបុគ្គលណាទទួលរ៉ាប់រងបាបកម្មរបស់អ្នកដទៃដែលធ្វើបាបកម្មនោះទេ ផ្ទុយទៅវិញ បុគ្គលគ្រប់រូបដែលជាអ្នកប្រព្រឹត្តអំពើបាបនោះ ត្រូវទទួលរ៉ាប់រង ចំពោះបាបកម្មដែលខ្លួនបានសាង(ដោយខ្លួនឯង)។ ហើយប្រសិនបើបុគ្គលដែលមានអំពើបាបធ្ងន់ធ្ងរសុំឲ្យអ្នកដទៃរែកពុនបាបកម្មនោះជំនួសខ្លួន ក៏គ្មាននរណា ម្នាក់អាចរែកពុនបាបកម្មនោះជំនួសគេបាននោះដែរ ទោះបីជាម្នាក់នោះ ជាសាច់ញាតិរបស់គេក៏ដោយ។ តាមពិត អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែជាអ្នក ដាស់តឿនបន្លា ចពីទណ្ឌ កម្មរបស់អល់ឡោះចំពោះអ្នកដែលខ្លា ចម្ចា ស់របស់ពួកគេដោយអាថ៌កំបាំង ហើយពួកគេបំពេញកាតព្វកិច្ចសឡាតបានយ៉ា ងពេញលេញ ប៉ុណ្ណោះ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍អំពីការព្រមានបន្លាចរបស់អ្នក។ ហើយជនណាដែលបានសម្អាតខ្លួនពីអំពើល្មើស(ហើយអំពើល្មើស ដែលធំជាងគេបំផុតនោះ គឺការធ្វើស្ហ៊ីរិក)នោះ តាមពិត គឺគេសម្អា តសម្រាប់ខ្លួនគេផ្ទា ល់ប៉ុណ្ណោះ ព្រោះថា ផលនៃទង្វើនោះ គឺវិលត្រឡប់ទៅកាន់ខ្លូនគេវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិរបស់គេនោះឡើយ។ ហើយការវិលត្រឡប់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និង ទទួលការតបស្នងនោះ គឺទៅកាន់អល់ឡោះជាម្ចា ស់(តែមួយគត់)។
وَمَا يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ ﴿١٩﴾
ហើយឋានៈរបស់អ្នកដែលគ្មា នជំនឿ និងអ្នកដែលមានជំនឿនោះ គឺមិនស្មើគ្នា ឡើយ ដូចដែលការមិនស្មើគ្នា រវាងអ្នកដែលងងឹតភ្នែក និងអ្នកដែលមើលឃើញនោះ ដែរ។
وَلَا ٱلظُّلُمَـٰتُ وَلَا ٱلنُّورُ ﴿٢٠﴾
ហើយភាពគ្មា នជំនឿនិងការមានជំនឿ ក៏មិនស្មើគ្នា នោះដែរ ដូចដែលភាពងងឹតនិងការមានពន្លឺដែលមិនអាចមានភាពស្មើគ្នា នោះដែរ។
وَلَا ٱلظِّلُّ وَلَا ٱلْحَرُورُ ﴿٢١﴾
ហើយឋានសួគ៌និងឋាននរកក៏មិនស្មើគ្នា នោះដែរចំពោះឥទ្ធិពលរបស់វាទាំងពីរនោះប្រៀបដូចជាម្លប់និងកន្លែងក្តៅ ដែលមិនមានភាពស្មើគ្នា នោះដែរ។
وَمَا يَسْتَوِى ٱلْأَحْيَآءُ وَلَا ٱلْأَمْوَٰتُ ۚ إِنَّ ٱللَّهَ يُسْمِعُ مَن يَشَآءُ ۖ وَمَآ أَنتَ بِمُسْمِعٍۢ مَّن فِى ٱلْقُبُورِ ﴿٢٢﴾
ហើយបណ្តា អ្នកមានជំនឿ និងពួកដែលគ្មានជំនឿ គឺមិនស្មើគ្នាឡើយ ប្រៀបដូចជាភាពមិនស្មើគ្នារវាងអ្នករស់និងអ្នកស្លាប់ដូច្នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឲ្យស្តា ប់ឮនូវការចង្អុលបង្ហា ញរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពុំមែនជាអ្នកដែលអាចធ្វើឲ្យពួក ប្រឆាំងដែលប្រៀបដូចជាមនុស្សស្លា ប់ដែលនៅក្នុងផ្នូរនោះស្តា ប់ឮបានឡើយ។ إن أنت إلا نذير
إِنْ أَنتَ إِلَّا نَذِيرٌ ﴿٢٣﴾
អ្នកពុំមែនជាអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានពួកគេពីទណ្ឌ កម្មរបស់អល់ឡោះនោះឡើយ។
إِنَّآ أَرْسَلْنَـٰكَ بِٱلْحَقِّ بَشِيرًۭا وَنَذِيرًۭا ۚ وَإِن مِّنْ أُمَّةٍ إِلَّا خَلَا فِيهَا نَذِيرٌۭ ﴿٢٤﴾
ពិតប្រាកដណាស់ យើងបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ជាមួយនឹងការពិតដែលគ្មា នការមន្ទិលសង្ស័យនៅក្នុងវាឡើយដើម្បីឲ្យអ្នកធ្វើជាអ្នកផ្តល់ដំណឹ ង រីករាយដល់បណ្តា អ្នកដែលមានជំនឿនូវផលបុណ្យដ៏ប្រពៃដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ និងធ្វើជាអ្នកដាស់តឿនព្រមានពួកប្រឆាំងពីទណ្ឌកម្មដ៏ខ្លោច ផ្សាបំផុតដែលទ្រង់បានរៀបចំសម្រាប់ពួកគេ។ ហើយរាល់ប្រជាជាតិជំនាន់មុនទាំងអស់ គឺតែងតែមានអ្នកនាំសារពីអល់ឡោះទៅកាន់ពួកគេដែលដាស់តឿន ព្រមានពួកគេពីទណ្ឌ កម្មរបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِن يُكَذِّبُوكَ فَقَدْ كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ وَبِٱلزُّبُرِ وَبِٱلْكِتَـٰبِ ٱلْمُنِيرِ ﴿٢٥﴾
ហើយប្រសិនបើក្រុមរបស់អ្នកបដិសេធនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកអត់ធ្មត់ចុះ ព្រោះថា អ្នកមិនមែនជាអ្នកនាំសារដំបូងគេដែលត្រូវក្រុមរបស់ខ្លួន បដិសេធនោះឡើយ។ ពិតប្រាកដណាស់ ប្រជាជាតិជំនាន់មុនពួកគេទាំងនោះក៏បានបដិសេធនឹងបណ្តា អ្នកនាំសាររបស់ពួកគេដែរ ដូចជា ក្រុមអាទ ក្រុមសាមូទ និងក្រុមរបស់ព្យាការីលូត។ បណ្តា អ្នកនាំសារទាំងនោះបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ពីអល់ឡោះដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ។ ហើយ បណ្តា អ្នកនាំសារទាំងនោះ ក៏បាននាំមកឲ្យពួកគេនូវគម្ពីរស៊ូហ៊ុហ្វ និងគម្ពីរដែលបំភ្លឺសម្រាប់អ្នកដែលចេះគិតពិចារណាចំពោះវាផងដែរ។
ثُمَّ أَخَذْتُ ٱلَّذِينَ كَفَرُوا۟ ۖ فَكَيْفَ كَانَ نَكِيرِ ﴿٢٦﴾
តែទោះបីជាយ៉ាងនេះក្តី ក៏ពួកគេនៅតែប្រឆាំងចំពោះអល់ឡោះ និងបណ្តា អ្នកនាំសាររបស់ទ្រង់ដដែល ហើយពួកគេមិនជឿនូវអ្វីដែលបណ្តា អ្នកនាំសារទាំងនោះ បាននាំមកពីអល់ឡោះជាម្ចា ស់នោះឡើយ។ដូច្នេះ យើងក៏បានបំផ្លា ញពួកដែលប្រឆាំងទាំងនោះ។ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពិចារណាមើល៍ថា តើទណ្ឌ កម្មរបស់យើងទៅលើពួកគេតាមរយៈការដែលយើងបំផ្លា ញពួកគេនោះយ៉ា ងដូចម្តេចដែរ?
أَلَمْ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَأَخْرَجْنَا بِهِۦ ثَمَرَٰتٍۢ مُّخْتَلِفًا أَلْوَٰنُهَا ۚ وَمِنَ ٱلْجِبَالِ جُدَدٌۢ بِيضٌۭ وَحُمْرٌۭ مُّخْتَلِفٌ أَلْوَٰنُهَا وَغَرَابِيبُ سُودٌۭ ﴿٢٧﴾
ألونها وغرابيب سود តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញ នូវផលានុផលយ៉ា ងច្រើនដែលមានពណ៌ ខុសៗគ្នា មានតាំងពីពណ៌ ក្រហម ពណ៌ បៃតង ពណ៌ លឿង និងពណ៌ ផ្សេងៗទៀត ក្រោយពីយើងបានស្រោចស្រព ដើមឈើទាំងនោះដោយទឹកភ្លៀង។ហើយភ្នំមួយចំនួនមានឆ្នូតពណ៌ ស ឆ្នូតពណ៌ ក្រហមនិងឆ្នូតពណ៌ ខ្មៅ ងងឹត។
وَمِنَ ٱلنَّاسِ وَٱلدَّوَآبِّ وَٱلْأَنْعَـٰمِ مُخْتَلِفٌ أَلْوَٰنُهُۥ كَذَٰلِكَ ۗ إِنَّمَا يَخْشَى ٱللَّهَ مِنْ عِبَادِهِ ٱلْعُلَمَـٰٓؤُا۟ ۗ إِنَّ ٱللَّهَ عَزِيزٌ غَفُورٌ ﴿٢٨﴾
ហើយមនុស្សលោកមួយចំនួន សត្វល្មូន និងសត្វពាហនៈ(អូដ្ឋ គោ និងពពែ) ក៏មានពណ៌ ខុសៗគ្នាដូចដែលបានរៀបរាប់ខាងលើដែរ។ តាមពិត មានតែអ្នកដែល មានចំណេះដឹងទេដែលលើកតម្កើងអល់ឡោះឲ្យសក្តិសមនឹងឋានៈរបស់ទ្រង់ ហើយនិងកោតខ្លាចទ្រង់នោះ ពីព្រោះពួកគេបានដឹងពីលក្ខណៈសម្បត្តិរបស់ទ្រង់ ក្បួនច្បាប់របស់ទ្រង់ និងបណ្តា ភស្តុតាងទាំងឡាយដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់ អាចយកឈ្នះទ្រង់ឡើយ ហើយទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ر
إِنَّ ٱلَّذِينَ يَتْلُونَ كِتَـٰبَ ٱللَّهِ وَأَقَامُوا۟ ٱلصَّلَوٰةَ وَأَنفَقُوا۟ مِمَّا رَزَقْنَـٰهُمْ سِرًّۭا وَعَلَانِيَةًۭ يَرْجُونَ تِجَـٰرَةًۭ لَّن تَبُورَ ﴿٢٩﴾
ពិតប្រាកដណាស់ បណ្តា អ្នកដែលសូត្រគម្ពីររបស់អល់ឡោះដែលយើងបានបញ្ចុះវាទៅលើអ្នកនាំសាររបស់យើង ហើយបានអនុវត្តន៍នូវអ្វីដែលមាននៅក្នុងវា និង បានបំពេញកាតព្វកិច្ចសឡាតយ៉ាងពេញលេញ ព្រមទាំងបានបរិច្ចាគមួយចំនួនអំពីលាភសក្ការៈដែលយើងបានប្រទានដល់ពួកគេ ជាហ្សាកាត់ និងអ្វីផ្សេងទៀត ទាំងដោយលាក់បាំងនិងបើកចំហនោះ តាមរយៈទង្វើទាំងនោះ ពួកគេសង្ឃឹមថា វាជាជំនួញមួយចំពោះអល់ឡោះដែលគ្មា នការខាតបង់ឡើយ។
لِيُوَفِّيَهُمْ أُجُورَهُمْ وَيَزِيدَهُم مِّن فَضْلِهِۦٓ ۚ إِنَّهُۥ غَفُورٌۭ شَكُورٌۭ ﴿٣٠﴾
ដើម្បីអល់ឡោះនឹងបំពេញឲ្យពួកគេនូវផលបុណ្យលើទង្វើរបស់ពួកគេយ៉ា ងពេញលេញ ហើយទ្រង់នឹងបន្ថែមឲ្យពួកគេថែមទៀតនូវការប្រោសប្រទានអំពីទ្រង់ ព្រោះថា ទ្រង់ជាអ្នកដែលមានសមត្ថភាពលើរឿងនេះ។ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ ហើយទ្រង់មហាដឹងគុណបំផុតចំពោះទង្វើល្អរបស់ពួកគេ។
وَٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ مِنَ ٱلْكِتَـٰبِ هُوَ ٱلْحَقُّ مُصَدِّقًۭا لِّمَا بَيْنَ يَدَيْهِ ۗ إِنَّ ٱللَّهَ بِعِبَادِهِۦ لَخَبِيرٌۢ بَصِيرٌۭ ﴿٣١﴾
ហើយគម្ពីរ(គួរអាន)ដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នោះ វាគឺជាការពិតដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ដែលអល់ឡោះបាន បញ្ចុះវាមកដើម្បីបញ្ជា ក់ទៅលើបណ្តា គម្ពីរទាំងឡាយពីមុនមក។ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ និងមហាឃើញបំផុត។ដូច្នេះ بلغ គម្ពីរគួរអាន · តាហ្វសៀរ ទ្រង់ផ្តល់វ៉ា ហ៊ីទៅកាន់អ្នកនាំសារនៃប្រជាជាតិនីមួយៗនូវអ្វីដែលប្រជាជាតិនោះត្រូវការនៅក្នុងសម័យកាលរបស់ពួកគេ។
ثُمَّ أَوْرَثْنَا ٱلْكِتَـٰبَ ٱلَّذِينَ ٱصْطَفَيْنَا مِنْ عِبَادِنَا ۖ فَمِنْهُمْ ظَالِمٌۭ لِّنَفْسِهِۦ وَمِنْهُم مُّقْتَصِدٌۭ وَمِنْهُمْ سَابِقٌۢ بِٱلْخَيْرَٰتِ بِإِذْنِ ٱللَّهِ ۚ ذَٰلِكَ هُوَ ٱلْفَضْلُ ٱلْكَبِيرُ ﴿٣٢﴾
ក្រោយមក យើងបានប្រទានគម្ពីរគួរអានដល់ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ដែលយើងបានជ្រើសរើសពួកគេក្នុងចំណោមបណ្តា ប្រជាជាតិទាំងឡាយ។ ហើយ ក្នុងចំណោមពួកគេ មានអ្នកបំពានលើខ្លួនឯងដោយប្រព្រឹត្តនូវទង្វើទាំងឡាយដែលគេហាមឃាត់ ហើយបោះបង់នូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់។ ហើយ ក្នុងចំណោមពួកគេ គឺមានអ្នកធុនកណ្តាល ដោយពួកគេបំពេញនូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់ ហើយបោះបង់ចោលនូវប្រការទាំងឡាយដែលគេ បានហាមឃាត់ តែពួកគេក៏បានបោះបង់ចោលប្រការដែលគួរគប្បីធ្វើ(ប្រការស៊ូណិត) និងធ្វើប្រការមួយចំនួនដែលមិនគួរគប្បីធ្វើ(ប្រការម៉ាក្រុះ)ផងដែរ។ ហើយ ក្នុងចំណោមពួកគេទៀត ក៏មានអ្នកដែលឈានមុខគេក្នុងការសាងទង្វើកុសលផងដែរដោយការអនុញ្ញាតអំពីអល់ឡោះ ដោយពួកគេបានបំពេញនូវកាតព្វកិច្ច ទាំងឡាយដែលគេបានដាក់និងប្រការដែលគួរគប្បីធ្វើ និងបោះបង់ចោលនូវប្រការទាំងឡាយដែលគេបានហាមឃាត់និងប្រការដែលមិនគួរគប្បីធ្វើ។ អ្វីដែល រៀបរាប់ខាងលើ(ដូចជាការជ្រើសរើសប្រជាជាតិនេះ និងប្រទានគម្ពីរគួរអានដល់ពួកគេ) វាគឺជាការប្រោសប្រទានដ៏ធំធេងដែលគ្មានការប្រោសប្រទានណាអាច ប្រៀបផ្ទឹមបានឡើយ។
جَنَّـٰتُ عَدْنٍۢ يَدْخُلُونَهَا يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍۢ وَلُؤْلُؤًۭا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌۭ ﴿٣٣﴾
គឺឋានសួគ៌អាត់និនដែលបណ្តា អ្នកដែលត្រូវបានគេជ្រើសរើសទាំងនោះនឹងចូលទៅក្នុងវា ដោយពួកគេត្រូវបានគេតុបតែងនៅក្នុងនោះដោយខ្សែដៃធ្វើអំពីគុជនិង អំពីមាស។ ហើយសម្លៀកបំពាក់របស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺធ្វើពីក្រណាត់សូត្រ។
وَقَالُوا۟ ٱلْحَمْدُ لِلَّهِ ٱلَّذِىٓ أَذْهَبَ عَنَّا ٱلْحَزَنَ ۖ إِنَّ رَبَّنَا لَغَفُورٌۭ شَكُورٌ ﴿٣٤﴾
ហើយពួកគេបាននិយាយក្រោយពីពួកគេបានចូលទៅក្នុងឋានសួគ៌ថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់បានបំបាត់នូវទុក្ខព្រួយចេញពីពួក យើង ដោយសារតែពួកយើងធ្លាប់ខ្លាចការចូលឋាននរក។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកយើង គឺមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណា ដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ទ្រង់មហាដឹងគុណបំផុតចំពោះពួកគេលើការគោរពប្រតិបត្តិរបស់ពួកគេ។
ٱلَّذِىٓ أَحَلَّنَا دَارَ ٱلْمُقَامَةِ مِن فَضْلِهِۦ لَا يَمَسُّنَا فِيهَا نَصَبٌۭ وَلَا يَمَسُّنَا فِيهَا لُغُوبٌۭ ﴿٣٥﴾
ទ្រង់គឺជាអ្នកដែលបានប្រទានឲ្យពួកយើងនូវកន្លែងស្នាក់នៅដែលអមតៈ(ដែលគ្មា នការផ្លា ស់ទីទៀតឡើយបន្ទា ប់ពីនោះ)តាមការប្រោសប្រទានរបស់ទ្រង់ ពុំមែន មកពីសមត្ថភាពរបស់ពួកយើងឡើយ ហើយក៏ពុំមែនដោយសារតែភាពខ្លាំងក្លារបស់ពួកយើងនោះដែរ។ ហើយនៅក្នុងឋានសួគ៌នោះ ពួកយើងក៏មិនទទួលនូវ ភាពហត់នឿយ និងការលំបាកនោះដែរ។
وَٱلَّذِينَ كَفَرُوا۟ لَهُمْ نَارُ جَهَنَّمَ لَا يُقْضَىٰ عَلَيْهِمْ فَيَمُوتُوا۟ وَلَا يُخَفَّفُ عَنْهُم مِّنْ عَذَابِهَا ۚ كَذَٰلِكَ نَجْزِى كُلَّ كَفُورٍۢ ﴿٣٦﴾
រីឯពួកដែលប្រឆាំងនឹងអល់ឡោះវិញ សម្រាប់ពួកគេគឺឋាននរកជើហាន់ណាំដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ គេមិនកំណត់ឲ្យពួកគេស្លាប់ដើម្បីឲ្យពួក គេបានសម្រាកពីទណ្ឌ កម្មឡើយ ហើយពួកគេក៏មិនត្រូវបានគេបន្ធូរបន្ថយអ្វីបន្តិចអំពីទណ្ឌ កម្មនៃនរកជើហាន់ណាំនោះដែរ។ដូចជាការតបស្នងបែបនេះដែរ នៅថ្ងៃ បរលោកយើងនឹងតបស្នងរាល់ជនទាំងឡាយណាដែលរមិលគុណចំពោះឧបការគុណនៃម្ចា ស់របស់គេ។
وَهُمْ يَصْطَرِخُونَ فِيهَا رَبَّنَآ أَخْرِجْنَا نَعْمَلْ صَـٰلِحًا غَيْرَ ٱلَّذِى كُنَّا نَعْمَلُ ۚ أَوَلَمْ نُعَمِّرْكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَآءَكُمُ ٱلنَّذِيرُ ۖ فَذُوقُوا۟ فَمَا لِلظَّـٰلِمِينَ مِن نَّصِيرٍ ﴿٣٧﴾
ហើយពួកគេស្រែកយ៉ា ងខ្លាំងនៅក្នុងឋាននរកនោះ ដោយសុំឲ្យគេជួយដល់ពួកគេ ដោយពួកគេពោលថាៈ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា បញ្ចេញពួកយើង អំពីឋាននរកវិញផងចុះ ដើម្បីពួកយើងនឹងសាងទង្វើកុសលជំនួសទង្វើអាក្រក់ដែលពួកយើងធ្លាប់បានសាងនៅលើលោកិយ ដើម្បីឲ្យពួកយើងទទួលបាននូវការ ពេញចិត្តពីទ្រង់ ហើយនិងបានរួចផុតពីទណ្ឌ កម្មរបស់ទ្រង់។ពេលនោះអល់ឡោះជាម្ចា ស់ក៏បានឆ្លើយតបទៅកាន់ពួកគេវិញថាៈ بلغ គម្ពីរគួរអាន · តាហ្វសៀរ តើយើងមិនបានផ្តល់ជីវិតឲ្យពួកអ្នករស់នៅ(ក្នុងលោកិយ) ហើយធ្វើការពិចារណាចំពោះជនណាដែលចង់ពិចារណា ហើយសារភាពកំហុសចំពោះអល់ឡោះ និងសាងទង្វើកុសល ថែមទាំងអ្នកនាំសារក៏បានមកដល់ពួកអ្នកដោយដាស់តឿនព្រមានពួកអ្នកអំពីទណ្ឌកម្មរបស់អល់ឡោះទេឬ? ដូច្នេះ ពួកអ្នកគ្មានអ្វីជាសំអាង នោះឡើយ ក៏គ្មានលេសអ្វីដោះសានោះដែរ បន្ទាប់ពីយើងបានផ្តល់ឲ្យពួកអ្នកនូវប្រការទាំងអស់នេះហើយនោះ។ ហេតុនេះ ចូរពួកអ្នកភ្លក្សចុះនូវទណ្ឌកម្ម ភ្លើងនរក។ ពិតណាស់ សម្រាប់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងប្រព្រឹត្តល្មើសនោះ គឺគ្មានអ្នកជួយណាដែលអាចជួយសង្រ្គោះពួកគេពីទណ្ឌកម្ម របស់អល់ឡោះ ឬបន្ធូរបន្ថយវាដល់ពួកគេឡើយ។
إِنَّ ٱللَّهَ عَـٰلِمُ غَيْبِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿٣٨﴾
ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី។គ្មា នអ្វីមួយដែលរំលងផុតពីការដឹងរបស់ទ្រង់បានឡើយ។ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលខ្ញុំបម្រើរបស់ទ្រង់បានលាក់ទុកនៅក្នុងទ្រូងរបស់ពួកគេនៃប្រការល្អនិងប្រការអាក្រក់។
هُوَ ٱلَّذِى جَعَلَكُمْ خَلَـٰٓئِفَ فِى ٱلْأَرْضِ ۚ فَمَن كَفَرَ فَعَلَيْهِ كُفْرُهُۥ ۖ وَلَا يَزِيدُ ٱلْكَـٰفِرِينَ كُفْرُهُمْ عِندَ رَبِّهِمْ إِلَّا مَقْتًۭا ۖ وَلَا يَزِيدُ ٱلْكَـٰفِرِينَ كُفْرُهُمْ إِلَّا خَسَارًۭا ﴿٣٩﴾
ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបណ្តា មនុស្សលោក)ឲ្យស្នងតំណែងពីគ្នា នៅលើផែនដីនេះ(ពីមួយជំនាន់ទៅមួយជំនាន់) ដើម្បីទ្រង់សាកល្បងពួកអ្នក ថាតើ ពួកអ្នកនឹងធ្វើយ៉ា ងដូចម្តេច? ដូច្នេះ ជនណាហើយដែលបានប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្វីដែលបណ្តា អ្នកនាំសារបាននាំមកនោះ ពិតណាស់ បាបកម្មនៃ ការប្រឆាំងរបស់គេនិងទណ្ឌ កម្មរបស់គេ គឺត្រឡប់ទៅរកខ្លួនគេផ្ទា ល់ប៉ុណ្ណោះ ហើយការប្រឆាំងរបស់គេនោះ មិនបានធ្វើឲ្យមានគ្រោះថ្នា ក់អ្វីដល់អល់ឡោះជាម្ចា ស់ នោះឡើយ។ ហើយការប្រឆាំងរបស់ពួកគេ គឺគ្មានបានបន្ថែមអ្វីដល់ពួកគេនៅចំពោះអល់ឡោះ ក្រៅពីការខឹងសម្បាយ៉ាងខ្លាំងប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ ពួកគេ ក៏គ្មានបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីការខាតបង់នោះដែរ ដោយពួកគេគឺជាអ្នកដែលបានខាតបង់នូវអ្វីដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេនៅក្នុង ឋានសួគ៌ ប្រសិនបើពួកគេមានជំនឿ។
قُلْ أَرَءَيْتُمْ شُرَكَآءَكُمُ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ أَرُونِى مَاذَا خَلَقُوا۟ مِنَ ٱلْأَرْضِ أَمْ لَهُمْ شِرْكٌۭ فِى ٱلسَّمَـٰوَٰتِ أَمْ ءَاتَيْنَـٰهُمْ كِتَـٰبًۭا فَهُمْ عَلَىٰ بَيِّنَتٍۢ مِّنْهُ ۚ بَلْ إِن يَعِدُ ٱلظَّـٰلِمُونَ بَعْضُهُم بَعْضًا إِلَّا غُرُورًا ﴿٤٠﴾
ى ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវា ក្រៅពីអល់ឡោះនោះ តើផ្នែកណាមួយនៃផែនដីដែលពួកវាបានបង្កើតនោះ? តើពួកវាបានបង្កើតភ្នំដែរឬទេ? តើពួកវាបានបង្កើតទន្លេដែរឬទេ? តើពួកវាបានបង្កើត សត្វដែលដើរនៅលើវាដែរឬទេ? ឬមួយក៏ពួកវា(ព្រះទាំងនោះ)បានចូលរួមជាមួយអល់ឡោះជាម្ចា ស់ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយក៏ យើង(អល់ឡោះ)ធ្លា ប់បានប្រទានឲ្យពួកគេនូវគម្ពីរមួយ ដែលក្នុងគម្ពីរនោះ គឺមានភស្តុតាងដែលបញ្ជា ក់ពីភាពត្រឹមត្រូវនៃការគោរពសក្កា រៈរបស់ពួកគេចំពោះព្រះ ទាំងនោះ? ជាក់ស្តែង គឺគ្មានអ្វីបន្តិចទាល់តែសោះ។ ផ្ទុយទៅវិញ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងប្រព្រឹត្តល្មើសនោះ មិនបានសន្យាអ្វីចំពោះគ្នា ទៅវិញទៅមកក្រៅពីការបោកប្រាស់នោះឡើយ។
۞ إِنَّ ٱللَّهَ يُمْسِكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ أَن تَزُولَا ۚ وَلَئِن زَالَتَآ إِنْ أَمْسَكَهُمَا مِنْ أَحَدٍۢ مِّنۢ بَعْدِهِۦٓ ۚ إِنَّهُۥ كَانَ حَلِيمًا غَفُورًۭا ﴿٤١﴾
غفورا ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលបានទប់មេឃជាច្រើនជាន់និងផែនដីដើម្បីកុំឲ្យវាទាំងពីររញ្ជួយ។ ហើយប្រសិនបើវាទាំងពី(មេឃនិងផែនដី)រញ្ជួយនោះ ក៏គ្មា ននរណាម្នា ក់អាចទប់វាទាំងពីរមិនឲ្យរញ្ជូយក្រៅពីអល់ឡោះនោះដែរ។ ពិតប្រាកដណាស់ ទ្រង់មហាអត់ធ្មត់ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌ កម្មភ្លា មៗនោះ ឡើយ ហើយទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
وَأَقْسَمُوا۟ بِٱللَّهِ جَهْدَ أَيْمَـٰنِهِمْ لَئِن جَآءَهُمْ نَذِيرٌۭ لَّيَكُونُنَّ أَهْدَىٰ مِنْ إِحْدَى ٱلْأُمَمِ ۖ فَلَمَّا جَآءَهُمْ نَذِيرٌۭ مَّا زَادَهُمْ إِلَّا نُفُورًا ﴿٤٢﴾
نفورا ហើយពួកប្រឆាំងដែលជាអ្នកបដិសេធទាំងនោះបានស្បថយ៉ា ងម៉ឺងម៉ា ត់ជាមួយនឹងអល់ឡោះថាៈ ប្រសិនបើមានអ្នកនាំសារម្នាក់មកពីអល់ឡោះបានមកដល់ពួកគេ ដោយដាស់តឿនព្រមានពួកគេពីទណ្ឌ កម្មរបស់ទ្រង់នោះប្រាកដជាពួកគេនឹងប្រកាន់ខ្ជា ប់ ហើយនិងដើរតាមសេចក្តីពិតច្រើនជាងពួកយូដា ពួកណាសរ៉នី និងអ្នក بلغ គម្ពីរគួរអាន · តាហ្វសៀរ ផ្សេងក្រៅពីពួកគេទៅទៀតជាមិនខាន។ ក៏ប៉ុន្តែ នៅពេលដែលព្យាការីមូហាំម៉ា ត់ជាអ្នកនាំសារម្នាក់ដែលត្រូវបានបញ្ជូនមកពីម្ចាស់របស់គាត់បានមកដល់ពួកគេ ដោយដាស់តឿនព្រមានពួកគេពីទណ្ឌ កម្មរបស់អល់ឡោះនោះ ការមកដល់របស់គាត់គ្មា នបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតកាន់តែឆ្ងា យពីការពិត ហើយតោងស្អិតនឹងប្រការមិនពិតនោះឡើយហើយពួកគេក៏មិនបំពេញតាមសម្បថយ៉ា ងម៉ឺងម៉ា ត់របស់ពួកគេដែលពួកគេបានស្បថថា ពួកគេនឹងក្លា យជាអ្នកដែល ទទួលបានការចង្អុលបង្ហា ញជាងអ្នកជំនាន់មុនទាំងអស់(ប្រសិនបើមានអ្នកនាំសារបានមកដល់ពួកគេ)នោះដែរ។
ٱسْتِكْبَارًۭا فِى ٱلْأَرْضِ وَمَكْرَ ٱلسَّيِّئِ ۚ وَلَا يَحِيقُ ٱلْمَكْرُ ٱلسَّيِّئُ إِلَّا بِأَهْلِهِۦ ۚ فَهَلْ يَنظُرُونَ إِلَّا سُنَّتَ ٱلْأَوَّلِينَ ۚ فَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَبْدِيلًۭا ۖ وَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَحْوِيلًا ﴿٤٣﴾
ហើយការស្បថរបស់ពួកគេដែលពួកគេបានស្បថនឹងអល់ឡោះនោះ មិនមែនក្នុងចេតនាល្អ និងបំណងត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ វាគឺជាការក្រអឺតក្រទមនៅលើ ផែនដី និងបោកប្រាស់អ្នកដទៃប៉ុណ្ណោះ។ ហើយល្បិចកលដ៏អាក្រក់នោះ វាមិនធ្លាក់លើអ្នកណាផ្សេងក្រៅពីពួកដែលប្រើល្បិចកលអាក្រក់ខ្លួនឯងនោះឡើយ។ ដូច្នេះ តើពួកដែលក្រអឺតក្រទមដែលពោរពេញដោយឧបាយកលទាំងនោះ គ្មានរង់ចាំអ្វីក្រៅពីមាគ៌ារបស់អល់ឡោះដែលបានកំណត់រួចទេឬ នោះគឺការបំផ្លាញ ពួកគេដូចដែលទ្រង់បានបំផ្លាញពួកជំនាន់មុនពួកគេដែលប្រព្រឹត្តទង្វើដូចពួកគេនោះ? ជាការពិតណាស់ អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនបានឃើញមាគ៌ា របស់អល់ឡោះចំពោះការបំផ្លា ញពួកដែលក្រអឺតក្រទមនោះត្រូវបានផ្លា ស់ប្តូរ ដោយវាមិនកើតឡើងចំពោះពួកគេនោះឡើយ ហើយក៏មិនបង្វែរការបំផ្លា ញនោះទៅ កាន់អ្នកផ្សេងក្រៅពីពួកគេនោះដែរព្រោះវាជាមាគ៌ា របស់ព្រះជាម្ចា ស់ដែលត្រូវបានកំណត់រួច។
أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ وَكَانُوٓا۟ أَشَدَّ مِنْهُمْ قُوَّةًۭ ۚ وَمَا كَانَ ٱللَّهُ لِيُعْجِزَهُۥ مِن شَىْءٍۢ فِى ٱلسَّمَـٰوَٰتِ وَلَا فِى ٱلْأَرْضِ ۚ إِنَّهُۥ كَانَ عَلِيمًۭا قَدِيرًۭا ﴿٤٤﴾
តើពួកគូរ៉័ស្ហដែលបដិសេធនឹងអ្នកមិនបានធ្វើដំណើ រលើផែនដី ហើយពិចារណាមើលទេឬថាតើលទ្ធផលចុងក្រោយនៃប្រជាជាតិដែលបដិសេធជំនាន់មុនពួកគេ នោះយ៉ាងដូចម្តេច? តើពុំមែនទេឬ លទ្ធផលចុងក្រោយរបស់ពួកគេគឺអាក្រក់បំផុត ដោយអល់ឡោះបានបំផ្លាញពួកគេ ខណៈដែលពួកគេ គឺជាពួកដែលខ្លាំងក្លា ជាងពួកគូរ៉័ស្ហទៅទៀតនោះ? ហើយគ្មា នអ្វីមួយដែលនៅលើមេឃជាច្រើនជាន់និងផែនដីអាចរំលងផុតពីអល់ឡោះបានឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែល ដឹងបំផុតពីទង្វើរបស់ពួកដែលបដិសេធ(គ្មា នជំនឿ)ទាំងនោះ។ គ្មា នទង្វើណាមួយរបស់ពួកគេជាអាថ៌កំបាំងសម្រាប់ទ្រង់ និងរំលងផុតពីទ្រង់បានឡើយ ហើយទ្រង់ មហាមានអានុភាពបំផុតក្នុងការបំផ្លាم ញពួកគេនៅពេលណាដែលទ្រង់មានចេតនា។
وَلَوْ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِمَا كَسَبُوا۟ مَا تَرَكَ عَلَىٰ ظَهْرِهَا مِن دَآبَّةٍۢ وَلَـٰكِن يُؤَخِّرُهُمْ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى ۖ فَإِذَا جَآءَ أَجَلُهُمْ فَإِنَّ ٱللَّهَ كَانَ بِعِبَادِهِۦ بَصِيرًۢا ﴿٤٥﴾
ហើយប្រសិនបើអល់ឡោះទ្រង់ប្រញាប់ដាក់ទណ្ឌ កម្មមនុស្សលោកដោយសារតែអំពើល្មើសដែលពួកគេបានសាង និងបាបកម្មដែលពួកគេបានប្រព្រឹត្តនោះ ប្រាកដ ជាទ្រង់នឹងបំផ្លាញអ្នកដែលនៅលើផែនដី ហើយនិងអ្វីដែលពួកគេគ្រប់គ្រង ដូចជាសត្វធាតុនិងទ្រព្យសម្បត្តិទាំងអស់ក្នុងពេលនេះជាមិនខាន។ ក៏ប៉ុន្តែទ្រង់ពន្យារ ឲ្យពួកគេរហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលមានតែទ្រង់ប៉ុណ្ណោះដែលដឹង នោះគឺថ្ងៃបរលោក។ ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់ហើយ នោះ ពិតប្រាកដណាស់នៅពេលនោះ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយគ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។ ប្រសិនបើជាទង្វើល្អ នោះនឹងបានផលល្អ តែប្រសិនបើជាទង្វើអាក្រក់ នោះនឹងបានផល អាក្រក់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន