يسٓ ﴿١﴾
យ៉ា ស៊ីន (បានបកស្រាយរួចមកហើយនៅដើមជំពូក អាល់ហ្ពា ក៏រ៉ោះ)។
ទំព័រដើម›ការពន្យល់›Yaseen (36)
ម៉ាកកះ · 83 វាក្យខណ្ឌ
يسٓ ﴿١﴾
យ៉ា ស៊ីន (បានបកស្រាយរួចមកហើយនៅដើមជំពូក អាល់ហ្ពា ក៏រ៉ោះ)។
وَٱلْقُرْءَانِ ٱلْحَكِيمِ ﴿٢﴾
អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដែលវាក្យខណ្ឌទាំងឡាយរបស់វាប្រកបទៅដោយគតិបណ្ឌិ ត ហើយដែលប្រការមិនពិតមិនអាចមកដល់វា ទាំង ពីមុខ និងពីក្រោយវាបានឡើយ។
إِنَّكَ لَمِنَ ٱلْمُرْسَلِينَ ﴿٣﴾
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកនាំសារម្នាក់ក្នុងចំណោមបណ្តា អ្នកនាំសារដែលអល់ឡោះទ្រង់បានបញ្ជូនពួកគេទៅកាន់ខ្ញុំបម្រើទាំងឡាយ របស់ទ្រង់ ដើម្បីបង្គា ប់ប្រើពួកគេឲ្យទទួលយកអល់ឡោះតែមួយគត់ធ្វើជាម្ចា ស់ និងគោរពសក្កា រៈទៅចំពោះទ្រង់តែមួយគត់។ عل صرط مستقيم
عَلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٤﴾
ដែលស្ថិតនៅលើមាគ៌ា ដ៏ត្រឹមត្រូវ និងក្បួនច្បាប់ដ៏ត្រង់។ ហើយមាគ៌ា ដ៏ត្រឹមត្រូវ និងក្បួនច្បាប់ដ៏ត្រង់នេះ គឺត្រូវបានបញ្ចុះមកពីម្ចា ស់របស់អ្នក ជាអ្នកដែលមហាខ្លាំង ពូកែបំផុតដែលគ្មា ននរណាម្នា ក់អាចឈ្នះទ្រង់បានឡើយនិងមហាអាណិ តស្រឡាញ់បំផុតចំពោះបណ្តា ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
تَنزِيلَ ٱلْعَزِيزِ ٱلرَّحِيمِ ﴿٥﴾
ដែលស្ថិតនៅលើមាគ៌ា ដ៏ត្រង់ និងក្បួនច្បាប់ដ៏ត្រង់។ ហើយមាគ៌ា ដ៏ត្រឹមត្រូវ និងក្បួនច្បាប់ដ៏ត្រង់នេះ គឺត្រូវបានបញ្ចុះមកពីម្ចា ស់របស់អ្នកដែលមហាខ្លាំងពូកែបំផុត ដែលគ្មា ននរណាម្នា ក់អាចឈ្នះទ្រង់បានឡើយនិងមហាអាណិ តស្រឡាញ់បំផុតចំពោះបណ្តា ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
لِتُنذِرَ قَوْمًۭا مَّآ أُنذِرَ ءَابَآؤُهُمْ فَهُمْ غَـٰفِلُونَ ﴿٦﴾
យើងបានបញ្ចុះគម្ពីរនោះមកឲ្យអ្នក ដើម្បីឲ្យអ្នកដាស់តឿនព្រមានបន្លា ចទៅចំពោះក្រុមមួយ ពោលគឺពួកអារ៉ាប់ ដែលពុំធ្លា ប់មានអ្នកនាំសារណាម្នា ក់ដែល ដាស់តឿនព្រមានពួកគេនោះបានមកដល់ពួកគេឡើយ។ ដូច្នេះហើយ ពួកគេគឺជាពួកដែលធ្វេសប្រហែសអំពីសេចក្តីជំនឿ និងការគោរពសក្ការៈចំពោះទ្រង់ តែមួយ។ក៏ដូចគ្នា ដែរ រាល់ប្រជាជាតិទាំងឡាយដែលបានដាច់អំពីពួកគេនូវការដាស់តឿនព្រមាននោះ គឺត្រូវការអ្នកនាំសារដើម្បីមកដាស់តឿនព្រមានពួកគេ។
لَقَدْ حَقَّ ٱلْقَوْلُ عَلَىٰٓ أَكْثَرِهِمْ فَهُمْ لَا يُؤْمِنُونَ ﴿٧﴾
ពិតប្រាកដណាស់ ទណ្ឌ កម្មអំពីអល់ឡោះចាំបាច់ត្រូវតែធ្លា ក់ទៅលើពួកគេភាគច្រើន(ពួកមុស្ហរីគីនម៉ា ក្កះ) បន្ទា ប់ពីការពិតអំពីអល់ឡោះជាម្ចា ស់ដែលបាននាំមក តាមរយៈអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ តែពួកគេបែរជាមិនមានជំនឿចំពោះវាទៅវិញ ហើយបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ ពួកគេដដែល។ ជាការពិតណាស់ ពួកគេមិនមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះទេ ហើយក៏មិនមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ដែរ ហើយពួកគេមិនធ្វើ តាមការពិតដែលគាត់បាននាំមកឲ្យពួកគេឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّا جَعَلْنَا فِىٓ أَعْنَـٰقِهِمْ أَغْلَـٰلًۭا فَهِىَ إِلَى ٱلْأَذْقَانِ فَهُم مُّقْمَحُونَ ﴿٨﴾
ការប្រៀបធៀបចំពោះពួកគេក្នុងរឿងនោះ ប្រៀបដូចជាអ្នកដែលត្រូវបានដាក់ច្រវាក់ជាប់នៅនឹងករបស់ពួកគេ ហើយដៃទាំងគូរបស់ពួកគេត្រូវបានចងភ្ជា ប់ជាមួយ នឹងករបស់ពួកគេដាក់នៅក្រោមចង្ការរបស់ពួកគេ ធ្វើឲ្យក្បាលរបស់ពួកគេងើយទៅលើមេឃ ដោយពួកគេមិនអាចឱនចុះបានឡើយ។ ពិតប្រាកដណាស់ ពួកទាំង នោះត្រូវបានដាក់ច្រវាក់មិនឲ្យមានជំនឿចំពោះអល់ឡោះឡើយ ដែលជាហេតុធ្វើឲ្យគេមិនអាចគោរពតាមទ្រង់បានឡើយ ហើយពួកគេក៏មិនឱនក្បាលរបស់ពួកគេ د د ដើម្បីទ្រង់ដែរ។ وجعلنامن بينأيديهم س اومن خلفهم س افأغشينهم فهم لا يبصرون
وَجَعَلْنَا مِنۢ بَيْنِ أَيْدِيهِمْ سَدًّۭا وَمِنْ خَلْفِهِمْ سَدًّۭا فَأَغْشَيْنَـٰهُمْ فَهُمْ لَا يُبْصِرُونَ ﴿٩﴾
ហើយយើងបានដាក់រនាំងមួយដែលបាំងការពិតនៅពីមុខពួកគេ និងនៅពីក្រោយពួកគេ។ ហើយយើងបានបិតបាំងភ្នែករបស់ពួកគេអំពីការពិត។ ដូច្នេះ ពួកគេមិន អាចមើលឃើញការពិតនូវការមើលឃើញមួយដែលពួកគេអាចទាញយកផលប្រយោជន៍អំពីវាឡើយ។ រឿងរ៉ាវដែលបានកើតឡើងចំពោះពួកគេដូច្នោះ គឺក្រោយពី ពួកគេបានស្តែងចេញនូវភាពចចេសរឹងរូសរបស់ពួកគេ និងការបន្តស្ថិតនៅលើភាពគ្មា នជំនឿរបស់ពួកគេ។
وَسَوَآءٌ عَلَيْهِمْ ءَأَنذَرْتَهُمْ أَمْ لَمْ تُنذِرْهُمْ لَا يُؤْمِنُونَ ﴿١٠﴾
វាដូចតែគ្នាទេសម្រាប់ពួកប្រឆាំងដែលចចេសរឹងរូសមិនព្រមទទួលយកការពិតទាំងនោះ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដាស់តឿនបន្លាចពួកគេ ឬក៏មិន ដាស់តឿនបន្លា ចពួកគេក៏ដោយ ក៏ពួកគេនៅតែមិនមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកពីអល់ឡោះនោះដែរ។
إِنَّمَا تُنذِرُ مَنِ ٱتَّبَعَ ٱلذِّكْرَ وَخَشِىَ ٱلرَّحْمَـٰنَ بِٱلْغَيْبِ ۖ فَبَشِّرْهُ بِمَغْفِرَةٍۢ وَأَجْرٍۢ كَرِيمٍ ﴿١١﴾
ពិតប្រាកដណាស់ អ្នកដែលអាចទទួលផលពិតប្រាកដអំពីការដាស់តឿនព្រមានរបស់អ្នកនោះ គឺអ្នកដែលបានជឿជាក់នឹងគម្ពីរគួរអាននេះ និងបានដើរតាមអ្វី ដែលមានចែងក្នុងវា ហើយកោតខ្លា ចម្ចា ស់របស់គេនៅពេលដែលគេនៅកន្លែងស្ងាត់ ខណៈដែលគ្មា ននរណាម្នា ក់ឃើញគេក្រៅពីទ្រង់។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំ ម៉ា ត់)ផ្តល់ដំណឹ ងរីករាយដល់អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះថា ជាការពិតណាស់ រូបគេនឹងត្រូវទទួលបាននូវការលុបលាងទោសកំហុសពីអល់ឡោះចំពោះ បាបកម្មរបស់គេ និងទទួលបាននូវការអភ័យទោសពីទ្រង់ ព្រមទាំងទទួលបាននូវផលបុណ្យដ៏ធំធេងដែលកំពុងតែរង់ចាំរូបគេនៅថ្ងៃបរលោក នោះគឺការចូល ឋានសួគ៌។
إِنَّا نَحْنُ نُحْىِ ٱلْمَوْتَىٰ وَنَكْتُبُ مَا قَدَّمُوا۟ وَءَاثَـٰرَهُمْ ۚ وَكُلَّ شَىْءٍ أَحْصَيْنَـٰهُ فِىٓ إِمَامٍۢ مُّبِينٍۢ ﴿١٢﴾
ពិតប្រាកដណាស់ យើងជាអ្នកដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ ដោយពង្រស់ពួកគេឲ្យរស់ឡើងវិញនៅថ្ងៃបរលោកដើម្បីជំនុំជម្រះ ហើយយើងកត់ត្រាទុកនូវអំពើ ល្អ និងអំពើអាក្រក់របស់ពួកគេដែលពួកគេបានសាងនៅក្នុងជីវិតលោកិយរបស់ពួកគេ ហើយយើងក៏កត់ត្រាទុកផងដែរនូវកេរដំណែលល្អៗរបស់ពួកគេ ដូចជាការ បរិច្ចាគទាន ឬកេរដំណែលអាក្រក់(របស់ពួកគេ) ដូចជាភាពគ្មានជំនឿដែលពួកគេបានបន្សល់ទុកក្រោយពីពួកគេបានស្លាប់។ ហើយពិតប្រាកដណាស់ រាល់អ្វីៗ ទាំងអស់ គឺយើងបានកត់ត្រាទុកនៅក្នុងគម្ពីរមួយយ៉ា ងច្បាស់លាស់ នោះគឺសៀវភៅកំណត់ត្រា ឡាវហ៊ុលម៉ះហ្វ៊ូស។
وَٱضْرِبْ لَهُم مَّثَلًا أَصْحَـٰبَ ٱلْقَرْيَةِ إِذْ جَآءَهَا ٱلْمُرْسَلُونَ ﴿١٣﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)លើកឧទាហរណ៍ មួយសម្រាប់ពួកបដិសេធដែលចចេសរឹងរូសទាំងនោះដើម្បីជាមេរៀនឲ្យពួកគេពិចារណា នោះគឺរឿងរ៉ាវ របស់អ្នកស្រុកភូមិមួយនៅពេលដែលបណ្តា អ្នកនាំសាររបស់ពួកគេបានមកដល់ពួកគេ។
إِذْ أَرْسَلْنَآ إِلَيْهِمُ ٱثْنَيْنِ فَكَذَّبُوهُمَا فَعَزَّزْنَا بِثَالِثٍۢ فَقَالُوٓا۟ إِنَّآ إِلَيْكُم مُّرْسَلُونَ ﴿١٤﴾
នៅពេលដែលយើងបានបញ្ជូនអ្នកនាំសារពីរនាក់ដំបូងទៅកាន់ពួកគេដើម្បីអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ និងគោរព សក្ការៈទៅចំពោះទ្រង់ ប៉ុន្តែពួកគេបានបដិសេធ(មិនជឿ)នឹងអ្នកនាំសារទាំងពីរនាក់នោះ ហើយយើងក៏បានពង្រឹងគេទាំងពីរដោយបញ្ជូនអ្នកនាំសារទីបីទៅជាមួយ ពួកគេទៀត។ ហើយអ្នកនាំសារទាំងបីនាក់នោះបាននិយាយទៅកាន់អ្នកស្រុកភូមិនោះថាៈ ពិតប្រាកដណាស់ ពួកយើង(ទាំងបីនាក់) គឺជាអ្នកនាំសារដែលត្រូវបាន បញ្ជូនមកកាន់ពួកអ្នកទាំងអស់គ្នា ដើម្បីអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់និងដើរតាមក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالُوا۟ مَآ أَنتُمْ إِلَّا بَشَرٌۭ مِّثْلُنَا وَمَآ أَنزَلَ ٱلرَّحْمَـٰنُ مِن شَىْءٍ إِنْ أَنتُمْ إِلَّا تَكْذِبُونَ ﴿١٥﴾
អ្នកស្រុកភូមិក៏បាននិយាយទៅកាន់អ្នកនាំសារវិញថាៈ ពួកអ្នកគ្រាន់តែជាមនុស្សលោកដូចពួកយើងប៉ុណ្ណោះ។ ពួកអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើង ឡើយ ហើយម្ចា ស់ដ៏មហាសប្បុរសក៏មិនបានបញ្ចុះវ៉ាហ៊ីមកកាន់ពួកអ្នកនោះដែរ។ តាមពិត ពួកអ្នកគ្រាន់តែជាមនុស្សដែលពោលពាក្យភូតកុហកទៅលើអល់ឡោះ ចំពោះការអះអាងរបស់ពួកអ្នកនេះប៉ុណ្ណោះ។
قَالُوا۟ رَبُّنَا يَعْلَمُ إِنَّآ إِلَيْكُمْ لَمُرْسَلُونَ ﴿١٦﴾
អ្នកនាំសារទាំងបីនាក់នោះក៏បានឆ្លើយតបចំពោះការបដិសេធរបស់អ្នកភូមិនោះវិញថាៈ ម្ចាស់របស់ពួកយើងទ្រង់ដឹងថា ជាការពិតណាស់ ពួកយើងពិតជាអ្នក នាំសាររបស់ទ្រង់ដែលត្រូវបានបញ្ជូនមកកាន់ពួកអ្នក(ឱអ្នកភូមិ)ពិតមែន។ គ្រប់គ្រាន់ហើយដែលនោះគឺជាអំណះអំណាងសម្រាប់ពួកយើងនោះ។
وَمَا عَلَيْنَآ إِلَّا ٱلْبَلَـٰغُ ٱلْمُبِينُ ﴿١٧﴾
ហើយពួកយើងគ្មា នតួនាទីអ្វីក្រៅពីការផ្សព្វផ្សាយយ៉ា ងច្បាស់លាស់ដល់ពួកអ្នកនូវអ្វីដែលគេបានប្រើពួកយើងឲ្យផ្សព្វផ្សាយវាប៉ុណ្ណោះ ពួកយើងគ្មា នសិទ្ធិអំណាចអ្វី ក្នុងការផ្តល់ការចង្អុលបង្ហា ញដល់ពួកអ្នកនោះឡើយ។
قَالُوٓا۟ إِنَّا تَطَيَّرْنَا بِكُمْ ۖ لَئِن لَّمْ تَنتَهُوا۟ لَنَرْجُمَنَّكُمْ وَلَيَمَسَّنَّكُم مِّنَّا عَذَابٌ أَلِيمٌۭ ﴿١٨﴾
ពួកអ្នកភូមិក៏បាននិយាយទៅកាន់អ្នកនាំសារទាំងនោះថាៈ ពិតប្រាកដណាស់ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែពួកអ្នក។ ប្រសិនបើពួកអ្នកមិនបញ្ឈប់ការ អំពាវនាវពួកយើងទៅកាន់ការគោរពសក្កា រៈចំពោះអល់ឡោះតែមួយគត់ទេនោះ ពួកយើងប្រាកដជានឹងធ្វើទារុណកម្មពួកអ្នកដោយគប់នឹងដុំថ្មរហូតដល់ស្លាប់ជា មិនខាន ហើយពួកអ្នកនឹងទទួលរងនូវទារុណកម្មដ៏សែនឈឺចាប់បំផុតពីពួកយើង។
قَالُوا۟ طَـٰٓئِرُكُم مَّعَكُمْ ۚ أَئِن ذُكِّرْتُم ۚ بَلْ أَنتُمْ قَوْمٌۭ مُّسْرِفُونَ ﴿١٩﴾
បណ្តាអ្នកនាំសារទាំងនោះបានឆ្លើយតបទៅកាន់ពួកគេវិញថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នក គឺនៅជាប់ជាមួយនឹងពួកអ្នក ដោយសារតែការប្រឆាំងរបស់ពួកអ្នក ចំពោះអល់ឡោះ ហើយបោះបង់ចោលនូវការធ្វើតាមអ្នកនាំសារទាំងឡាយរបស់ទ្រង់។ តើវាជាប្រផ្នូលលអាក្រក់ចំពោះពួកអ្នកឬ នៅពេលដែលពួកយើងបានក្រើន រំលឹកពួកអ្នកពីអល់ឡោះជាម្ចា ស់នោះ?ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពានហួសហេតុក្នុងការប្រឆាំង(ចំពោះអល់ឡោះ)និងប្រព្រឹត្តល្មើស។
وَجَآءَ مِنْ أَقْصَا ٱلْمَدِينَةِ رَجُلٌۭ يَسْعَىٰ قَالَ يَـٰقَوْمِ ٱتَّبِعُوا۟ ٱلْمُرْسَلِينَ ﴿٢٠﴾
ហើយមានបុរសម្នាក់មកពីជាយក្រុង បានមកដល់ទាំងប្រញាប់ប្រញាល់ដោយភ័យខ្លាចក្រុមរបស់គេបដិសេធនឹងបណ្តា អ្នកនាំសារ ថែមទាំងគម្រាមចង់សម្លាប់ និងធ្វើបាបអ្នកនាំសារទាំងនោះថែមទៀត ដោយបុរសនោះបាននិយាយថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកអនុវត្តន៍តាមអ្វីដែលបណ្តាអ្នកនាំសារទាំងនោះបាននាំមក ចុះ។
ٱتَّبِعُوا۟ مَن لَّا يَسْـَٔلُكُمْ أَجْرًۭا وَهُم مُّهْتَدُونَ ﴿٢١﴾
ចូរពួកអ្នក(ឱក្រុមរបស់ខ្ញុំ)អនុវត្តន៍តាមអ្នកដែលមិនបានទាមទារកម្រៃពីពួកអ្នកលើការផ្សព្វផ្សាយនូវអ្វីដែលពួកគេបាននាំមកនេះ ពីព្រោះពួកគេ គឺជាអ្នកដែល ទទួលបានការចង្អុលបង្ហាញចំពោះអ្វីដែលពួកគេបានផ្សព្វផ្សាយវាពីអល់ឡោះនៃវ៉ាហ៊ីរបស់ទ្រង់។ ដូច្នេះ អ្នកណាដែលមានលក្ខណៈបែបនោះ គឺចាំបាច់ត្រូវតែ គោរពតាមជននោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَا لِىَ لَآ أَعْبُدُ ٱلَّذِى فَطَرَنِى وَإِلَيْهِ تُرْجَعُونَ ﴿٢٢﴾
ហើយបុរសដែលផ្តល់ដំបូន្មាននេះបាននិយាយទៀតថាៈ តើមានអ្វីមួយដែលរារាំងខ្ញុំមិនឲ្យគោរពសក្ការៈចំពោះអល់ឡោះដែលជាអ្នកបានបង្កើតខ្ញុំនោះ? ហើយ តើមានអ្វីមួយដែលរារាំងពួកអ្នកមិនឲ្យគោរពសក្កា រៈចំពោះម្ចា ស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នក ខណៈពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់ ដោយនឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញដើម្បីទទួលការតបស្នងនោះ?
ءَأَتَّخِذُ مِن دُونِهِۦٓ ءَالِهَةً إِن يُرِدْنِ ٱلرَّحْمَـٰنُ بِضُرٍّۢ لَّا تُغْنِ عَنِّى شَفَـٰعَتُهُمْ شَيْـًۭٔا وَلَا يُنقِذُونِ ﴿٢٣﴾
តើឲ្យខ្ញុំយកព្រះនានាដែលមិនមែនជាព្រះពិតទាំងនោះមកគោរពសក្កា រៈក្រៅពីអល់ឡោះដែលជាអ្នកបានបង្កើតខ្ញុំនោះឬ? ប្រសិនបើម្ចា ស់មហាសប្បុរសមាន ចេតនាឲ្យខ្ញុំទទួលនូវរឿងអាក្រក់ណាមួយនោះ ការអន្តរាគមន៍របស់ព្រះក្លែងក្លាយដែលត្រូវបានគោរពសក្ការៈផ្សេងពីអល់ឡោះទាំងនោះ មិនអាចផ្តល់ផល ប្រយោជន៍អ្វីបន្តិចដល់ខ្ញុំឡើយ ព្រោះពួកវាមិនអាចផ្តល់ផលប្រយោជន៍ ឬផ្តល់គ្រោះថ្នា ក់អ្វីដល់ខ្ញុំបានឡើយ ហើយពួកវាក៏គ្មា នសមត្ថភាពអាចសង្គ្រោះរូបខ្ញុំឲ្យរួច ផុតពីរឿងអាក្រក់ដែលអល់ឡោះមានចេតនាចង់ឲ្យវាកើតឡើងចំពោះខ្ញុំនោះដែរ ប្រសិនបើខ្ញុំស្លា ប់ក្នុងនាមជាអ្នកគ្មា នជំនឿនោះ។
إِنِّىٓ إِذًۭا لَّفِى ضَلَـٰلٍۢ مُّبِينٍ ﴿٢٤﴾
ពិតប្រាកដណាស់ ប្រសិនបើខ្ញុំយកពួកវាធ្វើជាព្រះមកគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់នោះ ប្រាកដជាខ្ញុំនឹងស្ថិតនៅក្នុងភាពខុសឆ្គងយ៉ា ងច្បាស់លាស់ ខណៈដែលខ្ញុំគោរពសក្កា រៈចំពោះអ្នកដែលមិនសក្តិសមត្រូវគោរពសក្កា រៈ ហើយបោះបង់ចោលការគោរពសក្កា រៈចំពោះអ្នកដែលសក្តិសមត្រូវគោរពសក្កា រៈនោះ។
إِنِّىٓ ءَامَنتُ بِرَبِّكُمْ فَٱسْمَعُونِ ﴿٢٥﴾
(ឱក្រុមរបស់ខ្ញុំ!) ពិតប្រាកដណាស់ ខ្ញុំមានជំនឿហើយនឹងម្ចា ស់របស់ខ្ញុំ និងម្ចា ស់របស់ពួកអ្នកទាំងអស់គ្នា ។ ហេតុនេះ ចូរពួកអ្នកស្តាប់ខ្ញុំ។ ជាការពិតណាស់ ខ្ញុំមិន ខ្វល់នោះទេចំពោះការគំរាមរបស់ពួកអ្នកដែលថា ចង់សម្លា ប់ខ្ញុំនោះ។ភ្លា មនោះ ក្រុមរបស់គាត់ក៏បានសម្លា ប់គាត់ចោល ហើយអល់ឡោះក៏បានបញ្ចូលគាត់ទៅក្នុង ឋានសួគ៌។
قِيلَ ٱدْخُلِ ٱلْجَنَّةَ ۖ قَالَ يَـٰلَيْتَ قَوْمِى يَعْلَمُونَ ﴿٢٦﴾
ក្រោយពីបុរសនោះបានពលីជីវិតរួចមក មានគេពោលទៅកាន់គាត់ជាការលើកតម្កើងចំពោះគាត់ថាៈ ចូរអ្នកចូលក្នុងឋានសួគ៌ចុះ។ ហើយនៅពេលដែលបុរសនោះ បានចូលក្នុងឋានសួគ៌ ហើយបានឃើញនូវឧបការគុណទាំងឡាយដែលមាននៅក្នុងឋានសួគ៌នោះ គាត់ក៏បាននិយាយដោយប៉ងប្រាថ្នាក្នុងចិត្តថាៈ ឱអនិច្ចាក្រុម របស់ខ្ញុំដែលបានបដិសេធចំពោះខ្ញុំ ហើយបានសម្លាប់ខ្ញុំនោះ! ប្រសិនបើពួកគេបានដឹងនូវអ្វីដែលខ្ញុំបានទទួលនៃការទទួលបានការអភ័យទោសចំពោះបាបកម្ម ហើយនិងអ្វីដែលម្ចា ស់របស់ខ្ញុំបានលើកតម្កើងចំពោះខ្ញុំនោះ ប្រាកដជាពួកគេមានជំនឿដូចដែលខ្ញុំមានជំនឿនេះដែរ ហើយពួកគេក៏នឹងទទួលបានការតបស្នងដូច អ្វីដែលខ្ញុំបានទទួលនេះដែរជាមិនខាន។
بِمَا غَفَرَ لِى رَبِّى وَجَعَلَنِى مِنَ ٱلْمُكْرَمِينَ ﴿٢٧﴾
ក្រោយពីបុរសនោះបានពលីជីវិត មានគេពោលទៅកាន់គាត់ជាការលើកតម្កើងចំពោះគាត់ថាៈ ចូរអ្នកចូលក្នុងឋានសួគ៌ចុះ។ ហើយនៅពេលដែលបុរសនោះបាន ចូលក្នុងឋានសួគ៌ ហើយបានឃើញនូវឧបការគុណទាំងឡាយដែលមានននៅក្នុងនោះ គាត់បាននិយាយដោយប៉ងប្រាថ្នាក្នុងចិត្តថាៈ ឱអនិច្ចាក្រុមរបស់ខ្ញុំដែល បានបដិសេធចំពោះខ្ញុំ ហើយបានសម្លា ប់ខ្ញុំនោះ! ប្រសិនបើពួកគេបានដឹងនូវអ្វីដែលខ្ញុំបានទទួលនៃការទទួលបានការអភ័យទោសចំពោះបាបកម្ម និងអ្វីដែលម្ចា ស់ របស់ខ្ញុំលើកតម្កើងខ្ញុំនោះ ពួកគេប្រាកដជាមានជំនឿដូចដែលខ្ញុំមានជំនឿនេះដែរ ហើយពួកគេក៏នឹងទទួលបានការតបស្នងដូចអ្វីដែលខ្ញុំបានទទួលនេះដែរ។
۞ وَمَآ أَنزَلْنَا عَلَىٰ قَوْمِهِۦ مِنۢ بَعْدِهِۦ مِن جُندٍۢ مِّنَ ٱلسَّمَآءِ وَمَا كُنَّا مُنزِلِينَ ﴿٢٨﴾
ហើយយើងពុំចាំបាច់ត្រូវការបញ្ជូនកងទ័ពអំពីពួកម៉ា ឡាអ៊ីកាត់ចុះពីលើមេឃដើម្បីទៅបំផ្លា ញក្រុមរបស់គេដែលបានបដិសេធចំពោះគេ និងបានសម្លា ប់គេនោះទេ ព្រោះថាកិច្ចការរបស់ពួកគេ គឺងាយស្រួលសម្រាប់យើងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងមានសមត្ថភាពក្នុងការបំផ្លា ញពួកគេ ដោយគ្រាន់តែបញ្ជូនស ម្រែកមួយពីលើមេឃមក ដោយមិនចាំបាច់បញ្ចុះពពួកម៉ា ឡាអ៊ីកាត់ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ إن كانت إلا صيحة وحدة فإذا هم خمدون
إِن كَانَتْ إِلَّا صَيْحَةًۭ وَٰحِدَةًۭ فَإِذَا هُمْ خَـٰمِدُونَ ﴿٢٩﴾
ហើយរឿងរ៉ាវនៃការបំផ្លាញក្រុមរបស់គេនោះ គឺគ្មានអ្វីក្រៅពីសម្រែកមួយយ៉ា ងខ្លាំងដែលយើងបានបញ្ជូនវាទៅកាន់ពួកគេនោះទេ ហើយនៅពេលនោះ ពួកគេក៏ ស្លាប់អស់គ្មា នសល់នោះឡើយ។ ការប្រៀបធៀបរបស់ពួកគេនោះ គឺប្រៀបដូចជាភ្លើងដែលបានឆេះសន្ធោ សន្ធៅ ក្រោយមកស្រាប់តែរលត់ឈឹងដោយគ្មា ន បន្សល់ទុកស្លា កស្នា មអ្វីសោះឡើយ។
يَـٰحَسْرَةً عَلَى ٱلْعِبَادِ ۚ مَا يَأْتِيهِم مِّن رَّسُولٍ إِلَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٣٠﴾
គួរឱ្យសោកស្តាយ និងមានវិប្បដិសារីបំផុតចំពោះខ្ញុំបម្រើរបស់អល់ឡោះដែលបដិសេធ នៅថ្ងៃបរលោក នៅពេលដែលពួកគេបានឃើញទណ្ឌកម្មនោះផ្ទាល់នឹង ភ្នែក។ នោះគឺដោយសារតែពួកគេកាលនៅលើលោកិយ នៅពេលដែលអ្នកនាំសារណាម្នាក់មកពីអល់ឡោះមកដល់ពួកគេ គឺពួកគេនាំគ្នាមើលងាយ និងចំអក ឡកឡឺយចំពោះអ្នកនាំសារនោះ។ ដូច្នេះ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែវិប្បដិសារីនៅថ្ងៃបរលោកចំពោះការធ្វេសប្រហែសរបស់ពួកគេលើការគោរព តាមបទបញ្ជា របស់អល់ឡោះប៉ុណ្ណោះ។
أَلَمْ يَرَوْا۟ كَمْ أَهْلَكْنَا قَبْلَهُم مِّنَ ٱلْقُرُونِ أَنَّهُمْ إِلَيْهِمْ لَا يَرْجِعُونَ ﴿٣١﴾
តើពួកបដិសេធដែលចំអកឡកឡឺយចំពោះបណ្តា អ្នកនាំសារទាំងនេះមិនបានឃើញទេឬនូវមេរៀនរបស់ប្រជាជាតិជំនាន់មុនៗនោះ? ជាការពិតណាស់ ពួកគេបាន ស្លាប់ ហើយពួកគេមិនបានវិលត្រឡប់មកកាន់លោកិយវិញម្តងទៀតឡើយ ផ្ទុយទៅវិញ ពួកគេបានទៅដល់អ្វីដែលពួកគេបានសាងអំពីទង្វើទាំងឡាយ ل ហើយអល់ឡោះនឹងតបស្នងដល់ពួកគេលើទង្វើនោះ។ ون ك لما جميع لدينا محضرون
وَإِن كُلٌّۭ لَّمَّا جَمِيعٌۭ لَّدَيْنَا مُحْضَرُونَ ﴿٣٢﴾
ហើយប្រជាជាតិទាំងអស់ ពួកគេនឹងត្រូវមានវត្តមាននៅចំពោះមុខយើងនៅថ្ងៃបរលោក ក្រោយពីយើងបានពង្រស់ពួកគេឲ្យរស់ឡើងវិញដោយគ្មា នការលើកលែង ឡើយ ដើម្បីយើងនឹងធ្វើការតបស្នងឲ្យពួកគេទៅលើទង្វើរបស់ពួកគេ។ب
وَءَايَةٌۭ لَّهُمُ ٱلْأَرْضُ ٱلْمَيْتَةُ أَحْيَيْنَـٰهَا وَأَخْرَجْنَا مِنْهَا حَبًّۭا فَمِنْهُ يَأْكُلُونَ ﴿٣٣﴾
ហើយសញ្ញាភស្តុតាងមួយសម្រាប់ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញដើម្បីបញ្ជាក់ថាពិតណាស់ ការពង្រស់ពួកគេឲ្យរស់ឡើងវិញគឺជាការពិតនោះ គឺដី ដែលស្លាប់(ស្ងួតហួតហែង) នៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃមក ពេលនោះយើងក៏បានបណ្តុះនូវរុក្ខជាតិជាច្រើនប្រភេទ ហើយយើងបាន បញ្ចេញពីដីនោះនូវគ្រាប់ធញ្ញជាតិជាច្រើនប្រភេទដើម្បីឲ្យមនុស្សទទួលទានវា។ ដូច្នេះ អ្នកដែលអាចធ្វើឲ្យដីដែលស្លាប់នេះអាចរស់ឡើងវិញបានដោយការបញ្ចុះ ទឹកភ្លៀង ហើយនិងបញ្ចេញរុក្ខជាតិទាំងឡាយ ក៏ជាអ្នកដែលមានសមត្ថភាពអាចពង្រស់អ្នកដែលស្លា ប់ឲ្យរស់ឡើងវិញដូចគ្នា ដែរ។
وَجَعَلْنَا فِيهَا جَنَّـٰتٍۢ مِّن نَّخِيلٍۢ وَأَعْنَـٰبٍۢ وَفَجَّرْنَا فِيهَا مِنَ ٱلْعُيُونِ ﴿٣٤﴾
ហើយយើងបានធ្វើឲ្យដីដែលយើងបញ្ចុះទឹកភ្លៀងទៅលើវានោះក្លាយជាចម្ការជាច្រើន ដូច ជាដើមល្មើ និងទំពាំងបាយជូរ ហើយយើងបានធ្វើឲ្យមានប្រភពទឹក បាញ់ចេញពីក្នុងវាដើម្បីស្រោចស្រពចម្កា រនោះ។
لِيَأْكُلُوا۟ مِن ثَمَرِهِۦ وَمَا عَمِلَتْهُ أَيْدِيهِمْ ۖ أَفَلَا يَشْكُرُونَ ﴿٣٥﴾
ដើម្បីឲ្យមនុស្សលោកទទួលទានអំពីភោគផលនៃចម្កា រទាំងនោះដែលអល់ឡោះបានប្រទានជាឧបការគុណដល់ពួកគេ ខណៈដែលពួកគេមិនបានខិតខំប្រឹងប្រែងអ្វី នោះឡើយ។ ដូច្នេះ តើពួកគេមិនដឹងគុណអល់ឡោះទៅលើឧបការគុណជាច្រើនរបស់ទ្រង់នេះ ដោយគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមានជំនឿចំពោះ បណ្តា អ្នកនាំសារទាំងឡាយរបស់ទ្រង់ទេឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
سُبْحَـٰنَ ٱلَّذِى خَلَقَ ٱلْأَزْوَٰجَ كُلَّهَا مِمَّا تُنۢبِتُ ٱلْأَرْضُ وَمِنْ أَنفُسِهِمْ وَمِمَّا لَا يَعْلَمُونَ ﴿٣٦﴾
ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ដែលបានបង្កើតរុក្ខជាតិនិងដើមឈើជាច្រើនប្រភេទ ហើយនិងអំពីខ្លួនរបស់មនុស្សផ្ទា ល់ ដោយទ្រង់បានបង្កើតឲ្យមានប្រុស មាន ស្រី ហើយនិងម៉ា ខ្លូកជាច្រើនទៀតរបស់អល់ឡោះដែលមនុស្សលោកមិនបានដឹង មិនថានៅលើគោក នៅក្នុងទឹក និងនៅកន្លែងផ្សេងៗទៀតនោះឡើយ។
وَءَايَةٌۭ لَّهُمُ ٱلَّيْلُ نَسْلَخُ مِنْهُ ٱلنَّهَارَ فَإِذَا هُم مُّظْلِمُونَ ﴿٣٧﴾
ហើយសញ្ញា ភស្តុតាងសម្រាប់មនុស្សលោកដែលបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះនោះ គឺយើងបានធ្វើឲ្យពន្លឺបាត់បង់ដោយសារពេលថ្ងៃបាន ចាកចេញ ហើយពេលយប់ក៏បានចូលមកដល់ នៅពេលដែលយើងបានដកយកពេលថ្ងៃចេញ ហើយយើងបានធ្វើឲ្យភាពងងឹតមកដល់ក្រោយពីពេលថ្ងៃបានចាក ចេញទៅ។ ពេលនោះ ស្រាប់តែពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង។
وَٱلشَّمْسُ تَجْرِى لِمُسْتَقَرٍّۢ لَّهَا ۚ ذَٰلِكَ تَقْدِيرُ ٱلْعَزِيزِ ٱلْعَلِيمِ ﴿٣٨﴾
ហើយសញ្ញា ភស្តុតាងសម្រាប់ពួកគេដែលបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះដែរនោះ គឺព្រះអាទិត្យដែលធ្វើចលនាទៅតាមគន្លងរបស់វា ដែលអល់ឡោះបានដឹងនូវដែនកំណត់របស់វាដោយវាមិនធ្វើចលនាខុសពីគន្លងរបស់វាឡើយ។ នោះគឺជាការកំណត់របស់ម្ចា ស់ដែលមហាខ្លាំងពូកែដែលគ្មា ន នរណាម្នា ក់អាចឈ្នះទ្រង់បានឡើយហើយទ្រង់មហាដឹងដែលគ្មា នកិច្ចការអ្វីមួយនៃម៉ា ខ្លូករបស់ទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ។
وَٱلْقَمَرَ قَدَّرْنَـٰهُ مَنَازِلَ حَتَّىٰ عَادَ كَٱلْعُرْجُونِ ٱلْقَدِيمِ ﴿٣٩﴾
ហើយសញ្ញា ភស្តុតាងមួយទៀតសម្រាប់ពួកគេដែលបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយរបស់ទ្រង់នោះ គឺព្រះចន្ទដែលយើងបានកំណត់វាជាកម្រិតៗជារៀង រាល់យប់ ដោយចាប់ផ្តើមពីតូចបន្ទា ប់មកក៏ធំឡើងៗل រួចមកវាក៏ត្រឡប់ទៅជាតូចវិញរហូតដល់ក្លា យទៅជាដូចជាចង្កោ មផ្លែល្មើដែលស្ងួត។
لَا ٱلشَّمْسُ يَنۢبَغِى لَهَآ أَن تُدْرِكَ ٱلْقَمَرَ وَلَا ٱلَّيْلُ سَابِقُ ٱلنَّهَارِ ۚ وَكُلٌّۭ فِى فَلَكٍۢ يَسْبَحُونَ ﴿٤٠﴾
ហើយសញ្ញាភស្តុតាងទាំងឡាយនៃព្រះអាទិត្យ ព្រះចន្ទ ពេលយប់ និងពេលថ្ងៃ គឺត្រូវបានកំណត់ដោយការកំណត់របស់អល់ឡោះជាម្ចាស់។ ដូចនេះ វាមិនបំពាន នូវអ្វីដែលអល់ឡោះបានកំណត់ចំពោះពួកវានោះឡើយ។ដូច្នេះ ព្រះអាទិត្យមិនអាចធ្វើដំណើ រទៅទាន់ព្រះចន្ទដើម្បីកែប្រែគន្លងរបស់វា ឬធ្វើឲ្យបាត់ពន្លឺរបស់វានោះ ទេ ហើយពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃ ហើយចូលទៅក្នុងពេលថ្ងៃមុនពេលដែលពេលវេលានៃពេលថ្ងៃត្រូវអស់នោះដែរ។ ហើយរាល់ម៉ាខ្លូកទាំងអស់ ដែលបានរៀបរាប់ខាងលើនេះ និងអ្វីផ្សេងទៀត ដូចជា ដួងតារា និងភពទាំងឡាយ គឺសុទ្ធតែមានគន្លងរបស់វាដាច់ដោយឡែកទៅតាមការកំណត់ និងការថែរក្សា របស់អល់ឡោះជាម្ចា ស់ទាំងអស់។
وَءَايَةٌۭ لَّهُمْ أَنَّا حَمَلْنَا ذُرِّيَّتَهُمْ فِى ٱلْفُلْكِ ٱلْمَشْحُونِ ﴿٤١﴾
ហើយសញ្ញា ភស្តុតាងមួយទៀតសម្រាប់ពួកគេដែលបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះ ក៏ដូចជាបញ្ជា ក់ពីឧបការគុណរបស់អល់ឡោះទៅលើខ្ញុំ បម្រើរបស់ទ្រង់នោះ គឺយើងបានដឹកកូនចៅរបស់ព្យាការីអាហ្ទាំដែលបានរួចជីវិតពីទឹកជំនន់នៅក្នុងសម័យកាលព្យាការីនួហនោះនៅក្នុងសំពៅដែលពោរពេញ ដោយម៉ាខ្លូកជាច្រើនរបស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ទុកនៅក្នុងសំពៅនោះនូវរាល់ប្រភេទនីមួយៗ គឺមានជាគូៗ(ប្រុសស្រី ញី ឈ្មោ ល)។ وخلقنا لهم من مثله ما يركبون
وَخَلَقْنَا لَهُم مِّن مِّثْلِهِۦ مَا يَرْكَبُونَ ﴿٤٢﴾
ហើយសញ្ញា ភស្តុតាងមួយទៀតសម្រាប់ពួកគេដែលបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះ ក៏ដូចជាបញ្ជា ក់ពីឧបការគុណរបស់អល់ឡោះទៅលើខ្ញុំ បម្រើរបស់ទ្រង់ដែរនោះ គឺយើងបានបង្កើតយានជំនិះជាច្រើនសម្រាប់ពួកគេដែលដូចទៅនឹងសំពៅរបស់ព្យាការីនួហដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وإن نشأ نغرقهم فلا صريخلهم ولا هم ينقذون
وَإِن نَّشَأْ نُغْرِقْهُمْ فَلَا صَرِيخَ لَهُمْ وَلَا هُمْ يُنقَذُونَ ﴿٤٣﴾
ហើយប្រសិនបើយើងមានចេតនាពន្លិចពួកគេនោះ ប្រាកដជាយើងនឹងពន្លិចពួកគេជាមិនខាន។ នៅពេលនោះ ពួកគេនឹងគ្មានអ្នកដែលជួយសង្គ្រោះពួកគេឡើយ ប្រសិនបើយើងមានចេតនាចង់ពន្លិចពួកគេនោះ ហើយពួកគេក៏គ្មានអ្នកដែលអាចជួយសង្គ្រោះពួកគេឡើយ ប្រសិនបើពួកគេត្រូវបានលិចលង់ដោយសារតែបទ បញ្ជា របស់យើង និងការកំណត់របស់យើងនោះ។ إلا رحمة منا ومتعا إلى حين
إِلَّا رَحْمَةًۭ مِّنَّا وَمَتَـٰعًا إِلَىٰ حِينٍۢ ﴿٤٤﴾
លើកលែងតែយើងមានក្តីមេត្តា ករុណាចំពោះពួកគេដោយសង្គ្រោះពួកគេពីការលិចលង់ ហើយធ្វើឲ្យពួកគេរួចផុតពីការលិចលង់នោះប៉ុណ្ណោះដើម្បីឲ្យពួកគេសើយ សុខរហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលពួកគេមិនអាចបន្តមានជីវិតរស់នៅហួសពីពេលកំណត់នោះឡើយ សង្ឃឹមថាពួកគេនឹងយកជាមេរៀន ហើយ មានជំនឿ។
وَإِذَا قِيلَ لَهُمُ ٱتَّقُوا۟ مَا بَيْنَ أَيْدِيكُمْ وَمَا خَلْفَكُمْ لَعَلَّكُمْ تُرْحَمُونَ ﴿٤٥﴾
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកមុស្ហរីគីនដែលងាកចេញអំពីសេចក្តីជំនឿទាំងនោះថាៈ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះអ្វីដែលនៅខាងមុខពួកអ្នកនៃ កិច្ចការថ្ងៃបរលោកនិងភាពតានតឹងរបស់វា ហើយចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយដែលនៅខាងក្រោយពួកអ្នក សង្ឃឹមថាអល់ឡោះនឹងប្រទាននូវក្តីមេត្តា ករុណារបស់ទ្រង់ដល់ពួកអ្នក ស្រាប់តែពេលនោះ ពួកគេមិនធ្វើតាមការដាស់តឿននោះឡើយ ផ្ទុយទៅវិញ ពួកគេបែរជាងាកចេញពីការដាស់តឿននោះទៅវិញ ដោយមិនខ្វល់អ្វីឡើយ។ وما تأتيهم من ءاية من ءايت ربهم إلا كانواعنها معرضين
وَمَا تَأْتِيهِم مِّنْ ءَايَةٍۢ مِّنْ ءَايَـٰتِ رَبِّهِمْ إِلَّا كَانُوا۟ عَنْهَا مُعْرِضِينَ ﴿٤٦﴾
ហើយរាល់ពេលដែលសញ្ញា ភស្តុតាងទាំងឡាយរបស់អល់ឡោះដែលបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ និងភាពសក្តិសមរបស់ទ្រង់ក្នុងការត្រូវគេ គោរពសក្កា រៈតែមួយគត់បានមកដល់ពួកមុស្ហរីគីនដែលរឹងរូសទាំងនោះ គឺពួកគេងាកចេញអំពីវាដោយមិនយកវាធ្វើជាមេរៀនឡើយ។
وَإِذَا قِيلَ لَهُمْ أَنفِقُوا۟ مِمَّا رَزَقَكُمُ ٱللَّهُ قَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوٓا۟ أَنُطْعِمُ مَن لَّوْ يَشَآءُ ٱللَّهُ أَطْعَمَهُۥٓ إِنْ أَنتُمْ إِلَّا فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٤٧﴾
فى ضلل مبين ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកដែលរឹងរូសទាំងនោះថាៈ ចូរពួកអ្នកជួយពួកអ្នកក្រខ្សត់ និងអ្នកក្រីក្រដោយបរិច្ចាគទ្រព្យសម្បត្តិដែលអល់ឡោះ បានប្រទានវាដល់ពួកអ្នកទៅចំពោះពួកគេ ពួកគេក៏បានឆ្លើយតបដោយបដិសេធទៅកាន់បណ្តាអ្នកមានជំនឿវិញថាៈ តើឲ្យពួកយើងផ្តល់អាហារឲ្យអ្នកដែល ប្រសិនបើអល់ឡោះមានចេតនាចង់ប្រទានអាហារដល់គេនោះ ទ្រង់ប្រាកដជានឹងប្រទានឲ្យគេនោះឬ?ហេតុនេះ ពួកយើងមិនធ្វើឲ្យខុសពីចេតនារបស់ទ្រង់ឡើយ។ ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)គ្មា នធ្វើអ្វីក្រៅពីស្ថិតក្នុងភាពខុសឆ្គងយ៉ា ងច្បាស់លាស់ និងឃ្លាតឆ្ងា យអំពីការពិតប៉ុណ្ណោះ។
وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ ﴿٤٨﴾
ហើយពួកប្រឆាំងដែលបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញនោះបាននិយាយថាៈ តើការពង្រស់ឡើងវិញនោះ នឹងកើតឡើងនៅពេលណា ប្រសិនបើពួក អ្នក(ឱបណ្តា អ្នកមានជំនឿ)ជាអ្នកដែលនិយាយពិតក្នុងការអះអាងថាវានឹងកើតឡើងយ៉ា ងពិតប្រាកដមែននោះ? ما ينظرون إلا صيحة وحدة تأخذهم وهم يخصمون
مَا يَنظُرُونَ إِلَّا صَيْحَةًۭ وَٰحِدَةًۭ تَأْخُذُهُمْ وَهُمْ يَخِصِّمُونَ ﴿٤٩﴾
ពួកដែលបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញទាំងនោះ គឺពួកគេមិនរង់ចាំអ្វីក្រៅពីសម្រែកនៃការផ្លុំត្រែលើកទីមួយនៅពេលវាត្រូវបានគេផ្លុំឡើង ហើយ សម្លេងនោះបានឆក់យកជីវិតពួកគេ ខណៈដែលពួកគេស្ថិតនៅក្នុងភាពមមាញឹកនៃកិច្ចការលោកិយ ដូចជាការលក់ដូរ ការឲ្យទឹកសត្វ និងស្រោចស្រពដំណាំការ ឃ្វា លសត្វ និងអ្វីផ្សេងទៀតនៃកិច្ចការលោកិយនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَلَا يَسْتَطِيعُونَ تَوْصِيَةًۭ وَلَآ إِلَىٰٓ أَهْلِهِمْ يَرْجِعُونَ ﴿٥٠﴾
នៅពេលនោះ ពួកគេមិនអាចផ្តាំផ្ញើគ្នា ហើយក៏មិនអាចវិលត្រឡប់ទៅកាន់លំនៅឋាន និងក្រុមគ្រួសាររបស់ពួកគេបានឡើយនៅពេលដែលសម្លេងត្រែត្រូវបានគេផ្លុំ ឡើងហើយនោះ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវស្លា ប់មួយរំពេច ខណៈដែលពួកគេស្ថិតនៅក្នុងភាពមមាញឹករបស់ពួកគេនោះ។
وَنُفِخَ فِى ٱلصُّورِ فَإِذَا هُم مِّنَ ٱلْأَجْدَاثِ إِلَىٰ رَبِّهِمْ يَنسِلُونَ ﴿٥١﴾
ហើយត្រែក៏ត្រូវបានគេផ្លុំឡើងជាលើកទីពីរដើម្បីពង្រស់ពួកគេឲ្យរស់ឡើងវិញ។ ពេលនោះពួកគេស្រាប់តែក្រោកចេញពីផ្នូររបស់ពួកគេទាំងអស់គ្នា សំដៅទៅកាន់ ម្ចា ស់របស់ពួកគេយ៉ា ងលឿនដើម្បីជំនុំជម្រះនិងទទួលការតបស្នង។
قَالُوا۟ يَـٰوَيْلَنَا مَنۢ بَعَثَنَا مِن مَّرْقَدِنَا ۜ ۗ هَـٰذَا مَا وَعَدَ ٱلرَّحْمَـٰنُ وَصَدَقَ ٱلْمُرْسَلُونَ ﴿٥٢﴾
ពួកប្រឆាំងដែលបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញទាំងនោះបាននិយាយទាំងមានវិប្បដិសារីថាៈ ឱវិនាសអន្តរាយហើយពួកយើង! តើនរណាជាអ្នកដែល ពង្រស់ពួកយើងអំពីផ្នូររបស់ពួកយើងនេះ? នៅពេលនោះ មានគេឆ្លើយតបចំពោះសំណួររបស់ពួកគេថាៈ នេះហើយជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានសន្យា ចំពោះវានោះ។ដូចនេះ វាចាំបាច់ត្រូវតែកើតឡើងយ៉ា ងពិតប្រាកដ(ដោយចៀសមិនផុត)។ហើយបណ្តា អ្នកនាំសារទាំងឡាយដែលបានពាំនាំរឿងនោះពីម្ចា ស់របស់ ពួកគេនោះ វាគឺជារឿងពិតត្រឹមត្រូវមែន។ إن كانت إلا صيحة وحدة فإذا هم جميع لدينا محضرون
إِن كَانَتْ إِلَّا صَيْحَةًۭ وَٰحِدَةًۭ فَإِذَا هُمْ جَمِيعٌۭ لَّدَيْنَا مُحْضَرُونَ ﴿٥٣﴾
កិច្ចការនៃការពង្រស់មនុស្សចេញពីផ្នូរវិញនោះ គឺគ្មានអ្វីក្រៅពីជាឥទ្ធិពលនៃការផ្លុំត្រែលើកទីពីរនោះទេ។ ពេលនោះ ស្រាប់តែម៉ាខ្លូកទាំងអស់មានវត្តមាននៅ ចំពោះមុខយើងនៅថ្ងៃបរលោកដើម្បីជំនុំជម្រះ។
فَٱلْيَوْمَ لَا تُظْلَمُ نَفْسٌۭ شَيْـًۭٔا وَلَا تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ ﴿٥٤﴾
នៅថ្ងៃនោះ ការកាត់សេចក្តីគឺប្រកបដោយភាពយុត្តិធម៌បំផុត។ ដូច្នេះ ពួកអ្នក(ឱបណ្តាខ្ញុំបម្រើរបស់អល់ឡោះ)មិនត្រូវបានគេបំពានដោយបន្ថែមនូវអំពើ អាក្រក់លើសពីទង្វើរបស់ពួកអ្នក ឬក៏ត្រូវបានគេកាត់បន្ថយអំពើល្អរបស់អ្នកបន្តិចនោះឡើយ ផ្ទុយទៅវិញ ពួកអ្នកនឹងត្រូវបានគេផ្តល់ជូននូវការតបស្នងយ៉ាង ពេញលេញរាល់ទង្វើដែលពួកអ្នកបានសាងនៅក្នុងជីវិតលោកិយ។
إِنَّ أَصْحَـٰبَ ٱلْجَنَّةِ ٱلْيَوْمَ فِى شُغُلٍۢ فَـٰكِهُونَ ﴿٥٥﴾
ពិតប្រាកដណាស់ បណ្តាអ្នកដែលបានចូលឋានសួគ៌នៅថ្ងៃបរលោកនោះ គឺពួកគេរវល់មិនបានគិតអំពីអ្នកដទៃឡើយ ដោយសារតែពួកគេបានឃើញនូវឧបការ គុណដែលស្ថិតស្ថេរ និងជោគជ័យដ៏ធំធេង។ដូច្នេះ ពួកគេរវល់តែនឹងភាពសប្បាយរីករាយដែលពួកគេទទួលបាននោះប៉ុណ្ណោះ។
هُمْ وَأَزْوَٰجُهُمْ فِى ظِلَـٰلٍ عَلَى ٱلْأَرَآئِكِ مُتَّكِـُٔونَ ﴿٥٦﴾
ពួកគេនិងភរិយារបស់ពួកគេសើយសុខនៅលើគ្រែដ៏ល្អប្រណី តក្រោមម្លប់ឋានសួគ៌យ៉ា ងត្រជាក់ត្រជុំ។ لهم فيها فكهة ولهم ما يدعون
لَهُمْ فِيهَا فَـٰكِهَةٌۭ وَلَهُم مَّا يَدَّعُونَ ﴿٥٧﴾
នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបានផ្លែឈើល្អៗជាច្រើនប្រភេទ ដូចជាទំពាំងបាយជូ ផ្លែទីន និងផ្លែទទឹម ហើយពួកគេនឹងទទួលបាននូវរាល់អ្វីសព្វបែបយ៉ា ង ដែលពួកគេស្នើសុំ។ជាការពិតណាស់ រាល់អ្វីៗដែលពួកគេស្នើសុំ គឺពួកគេនឹងទទួលបានវាយ៉ា ងពិតប្រាកដ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ سلم قولا من رب رحيم
سَلَـٰمٌۭ قَوْلًۭا مِّن رَّبٍّۢ رَّحِيمٍۢ ﴿٥٨﴾
លើសពីនេះទៅទៀត សាឡាម(សន្តិភាព)នឹងកើតមានដល់ពួកគេ ដែលជាបន្ទូលអំពីម្ចា ស់ដ៏មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ ដូច្នេះ នៅពេលដែលទ្រង់ ឲ្យសាឡាម(គារវកិច្ច)ទៅលើពួកគេ ពួកគេនឹងទទួលបានសុខសន្តិភាពពីគ្រប់ប្រការទាំងអស់ ហើយពួកគេនឹងទទួលបានការស្វាគមន៍ដែលគ្មា នការស្វាគមន៍ណា ដែលលើសពីនេះទៀតនោះឡើយ។
وَٱمْتَـٰزُوا۟ ٱلْيَوْمَ أَيُّهَا ٱلْمُجْرِمُونَ ﴿٥٩﴾
ហើយមានគេនិយាយទៅកាន់ពួកមុស្ហរីគីននៅថ្ងៃបរលោកថាៈ ចូរពួកអ្នកបំបែកខ្លួនចេញពីបណ្តាអ្នកមានជំនឿចុះ ពីព្រោះពួកគេមិនសក្តិសមនៅជាមួយពួកអ្នក ឡើយ ដោយសារការតបស្នងចំពោះពួកអ្នក គឺមិនដូចគ្នាជាមួយនឹងការតបស្នងចំពោះពួកគេនោះឡើយ ហើយលក្ខណៈសម្បត្តិរបស់ពួកអ្នកក៏មិនដូច លក្ខណៈសម្បត្តិរបស់ពួកគេនោះដែរ។و
۞ أَلَمْ أَعْهَدْ إِلَيْكُمْ يَـٰبَنِىٓ ءَادَمَ أَن لَّا تَعْبُدُوا۟ ٱلشَّيْطَـٰنَ ۖ إِنَّهُۥ لَكُمْ عَدُوٌّۭ مُّبِينٌۭ ﴿٦٠﴾
តើយើងមិនបានផ្តែផ្តាំពួកអ្នក និងមិនបានបង្គាប់ប្រើពួកអ្នកតាមរយៈពាក្យសំដីអ្នកនាំសាររបស់យើង ហើយយើងបានមានបន្ទូលទៅកាន់ពួកអ្នកទេឬថាៈ ឱ កូនចៅអាហ្ទាំ! ចូរពួកអ្នកកុំធ្វើតាមស្ហៃតន ដោយការប្រឆាំង និងការប្រព្រឹត្តល្មើសគ្រប់បែបយ៉ា ងឲ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ា ងច្បាស់លាស់ ចំពោះពួកអ្នក។ដូច្នេះតើអ្នកដែលមានប្រាជ្ញា ចេះគិតពិតចារណាអាចធ្វើតាមសត្រូវរបស់ខ្លួនដែលវាបានបង្ហា ញនូវភាពជាសត្រូវរបស់វានោះយ៉ា ងដូចម្តេច?
وَأَنِ ٱعْبُدُونِى ۚ هَـٰذَا صِرَٰطٌۭ مُّسْتَقِيمٌۭ ﴿٦١﴾
ហើយយើងបានប្រើពួកអ្នក(ឱកូនចៅអាហ្ទាំ)ឲ្យគោរពសក្កា រៈមកចំពោះយើងតែមួយគត់ ហើយមិនឲ្យពួកអ្នកធ្វើស្ហ៊ីរិកចំពោះយើងនូវអ្វីមួយឡើយ។ពិតណាស់ ការ គោរពសក្កា រៈចំពោះយើងតែមួយគត់ និងការគោរពប្រតិបត្តិចំពោះយើងនោះ គឺជាមាគ៌ា ដ៏ត្រឹមត្រូវដែលនាំទៅរកការពេញចិត្តពីយើង និងបានចូលឋានសួគ៌។ ប៉ុន្តែ ពួកអ្នកមិនបានធ្វើតាមអ្វីដែលយើងបានផ្តាំផ្ញើពួកអ្នក ហើយនិងអ្វីដែលគេបានបង្គាل ប់ប្រើពួកអ្នកនោះទេ។
وَلَقَدْ أَضَلَّ مِنكُمْ جِبِلًّۭا كَثِيرًا ۖ أَفَلَمْ تَكُونُوا۟ تَعْقِلُونَ ﴿٦٢﴾
ហើយជាការពិតណាស់ ស្ហៃតនបានធ្វើឲ្យអ្នកមួយចំនួនធំក្នុងចំណោមពួកអ្នកវង្វេង។ដូច្នេះ តើពួកអ្នកមិនមានសតិបញ្ញា ល្អដែលប្រើពួកអ្នកឲ្យគោរពប្រតិបត្តិម្ចា ស់ របស់ពួកអ្នក និងគោរពសក្កា រៈទៅចំពោះទ្រង់តែមួយគត់ ហើយនិងព្រមានពួកអ្នកពីការគោរពតាមស្ហៃតនដែលជាសត្រូវយ៉ា ងច្បាស់លាស់របស់ពួកអ្នកទេឬ?
هَـٰذِهِۦ جَهَنَّمُ ٱلَّتِى كُنتُمْ تُوعَدُونَ ﴿٦٣﴾
នេះគឺជាឋាននរកជើហាន់ណាំដែលពួកអ្នកធ្លា ប់ត្រូវបានគេសន្យាចំពោះវាកាលនៅលើលោកិយលើភាពប្រឆាំងរបស់ពួកអ្នក ហើយកាលនោះ វាជារឿងអាថ៌កំបាំង ចំពោះពួកអ្នក ក៏ប៉ុន្តែនៅថ្ងៃនេះ គឺពួកអ្នកបានឃើញវាផ្ទា ល់នឹងភ្នែកហើយ។
ٱصْلَوْهَا ٱلْيَوْمَ بِمَا كُنتُمْ تَكْفُرُونَ ﴿٦٤﴾
នៅថ្ងៃនេះ ចូរពួកអ្នកចូលទៅក្នុងឋាននរកនេះចុះ ហើយចូរពួកអ្នកភ្លក់រសជាតិកម្ដៅរបស់វា ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះកាលពួកអ្នក រស់នៅក្នុងលោកិយ។
ٱلْيَوْمَ نَخْتِمُ عَلَىٰٓ أَفْوَٰهِهِمْ وَتُكَلِّمُنَآ أَيْدِيهِمْ وَتَشْهَدُ أَرْجُلُهُم بِمَا كَانُوا۟ يَكْسِبُونَ ﴿٦٥﴾
នៅថ្ងៃនេះ យើងបោះត្រាភ្ជិតទៅលើមាត់របស់ពួកគេដោយពួកគេមិនអាចនិយាយបដិសេធនូវអ្វីដែលពួកគេធ្លា ប់បានសាងពីមុនមក(កាលនៅលើលោកិយ)នៃការ ប្រឆាំង និងការប្រព្រឹត្តល្មើសនោះទេហើយយើងបានឲ្យដៃទាំងពីររបស់ពួកគេនិយាយប្រាប់យើងនូវអ្វីដែលវាបានធ្វើនៅលើលោកិយ ហើយជើងរបស់ពួកគេធ្វើជា بلغ គម្ពីរគួរអាន · តាហ្វសៀរ សាក្សីលើទង្វើល្មើសដែលពួកគេធ្លា ប់បានប្រព្រឹត្ត និងបានដើរទៅប្រព្រឹត្តវានោះ។
وَلَوْ نَشَآءُ لَطَمَسْنَا عَلَىٰٓ أَعْيُنِهِمْ فَٱسْتَبَقُوا۟ ٱلصِّرَٰطَ فَأَنَّىٰ يُبْصِرُونَ ﴿٦٦﴾
ហើយប្រសិនបើយើងមានចេតនាចង់បំបាត់ភ្នែករបស់ពួកគេ(ធ្វើឲ្យងងឹត)នោះ យើងប្រាកដជានឹងបំបាត់ភ្នែករបស់ពួកគេជាមិនខានដោយពួកគេនឹងមិនអាច មើលឃើញបានឡើយ។ នៅពេលនោះ ពួកគេនឹងប្រជែងគ្នា នៅលើស្ពានស៊ីរ៉តដើម្បីឆ្លងទៅកាន់ឋានសួគ៌ជាមិនខាន។ ដូចនេះ តើពួកគេអាចឆ្លងផុតបានយ៉ា ងដូច ម្តេច ខណៈដែលភ្នែករបស់ពួកគេបានបាត់បង់ទៅហើយនោះ?ي
وَلَوْ نَشَآءُ لَمَسَخْنَـٰهُمْ عَلَىٰ مَكَانَتِهِمْ فَمَا ٱسْتَطَـٰعُوا۟ مُضِيًّۭا وَلَا يَرْجِعُونَ ﴿٦٧﴾
ហើយប្រសិនបើយើងមានចេតនាចង់ផ្លាស់ប្តូររូបរាងរបស់ពួកគេ ហើយធ្វើឲ្យពួកគេខ្វិនដើរមិនរួចនោះ យើងប្រាកដជានឹងផ្លាស់ប្តូររូបរាងរបស់ពួកគេ និងធ្វើឲ្យ ជើងពួកគេខ្វិនជាមិនខាន។នៅពេលនោះ ពួកគេនឹងមិនអាចផ្លា ស់ប្តូរទីកន្លែងរបស់ពួកគេបានឡើយ ដោយពួកគេទៅមុខក៏មិនរួច ទៅក្រោយក៏មិនរួច។
وَمَن نُّعَمِّرْهُ نُنَكِّسْهُ فِى ٱلْخَلْقِ ۖ أَفَلَا يَعْقِلُونَ ﴿٦٨﴾
ហើយជនណាក្នុងចំណោមមនុស្សលោកដែលយើងប្រទានឲ្យគេមានអាយុវែងនោះ យើងនឹងឲ្យគេវិលត្រឡប់ទៅកាន់ដំណាក់កាលទន់ខ្សោយវិញ។ ដូច្នេះ តើពួក គេមិនយកប្រាជ្ញា របស់ពួកគេមកពិចារណា ហើយស្វែងយល់ថា ពិតណាស់ លោកិយនេះមិនមែនជាទីកន្លែងអមតៈនោះឡើយ ហើយពិណាស់ កន្លែងដែលអមតៈ នោះ គឺនៅថ្ងៃបរលោកឯណោះ។
وَمَا عَلَّمْنَـٰهُ ٱلشِّعْرَ وَمَا يَنۢبَغِى لَهُۥٓ ۚ إِنْ هُوَ إِلَّا ذِكْرٌۭ وَقُرْءَانٌۭ مُّبِينٌۭ ﴿٦٩﴾
ហើយយើងមិនបានបង្រៀនកំណាព្យដល់ព្យការីមូហាំម៉ា ត់ឡើយ ហើយវាក៏មិនចាំបាច់ចំពោះគេ(ក្នុងការរៀនវា)នោះដែរ ព្រោះនោះមិនមែនជាចរិតលក្ខណៈរបស់ គេនោះទេ។ ហើយចរិតលក្ខណៈពីកំណើតរបស់គេក៏មិនមានចំណូលចិត្តចំពោះកំណាព្យនោះ រហូតដល់អាចឲ្យពួកអ្នកអះអាងថា រូបគេគឺជាកវីនិពន្ធកំណាព្យ នោះ។ អ្វីដែលយើងបានបង្រៀនដល់គេ គឺគ្មា នអ្វីក្រៅពីការដាស់រំឭក និងគម្ពីរគួរអានដ៏ច្បាស់លាស់សម្រាប់ជនណាដែលពិចារណាចំពោះវាប៉ុណ្ណោះ។ي
لِّيُنذِرَ مَن كَانَ حَيًّۭا وَيَحِقَّ ٱلْقَوْلُ عَلَى ٱلْكَـٰفِرِينَ ﴿٧٠﴾
ដើម្បីឲ្យគេ(ព្យាការីមូហាំម៉ាត់)ដាស់តឿនព្រមានចំពោះអ្នកដែលដួងចិត្តរបស់គេនៅរស់ ដែលអាចបំភ្លឺមើលឃើញខុសត្រូវ ពីព្រោះបុគ្គលនោះហើយជាអ្នកដែល អាចទាញយកផលប្រយោជន៍អំពីវាបាន។ ហើយទណ្ឌ កម្មនឹងធ្លា ក់ទៅលើពួកប្រឆាំង ពីព្រោះសញ្ញា ភស្តុតាងទាំងឡាយបានបង្ហា ញទៅលើពួកគេរួចទៅហើយ តាមរយៈការបញ្ចុះនូវគម្ពីរគួរអាន ហើយការផ្សព្វផ្សាយអំពីវាក៏បានទៅដល់ពួកគេហើយដែរ។ ដូច្នេះ ពួកគេគ្មា នលេសអ្វីដើម្បីនឹងដោះសារនោះឡើយ។
أَوَلَمْ يَرَوْا۟ أَنَّا خَلَقْنَا لَهُم مِّمَّا عَمِلَتْ أَيْدِينَآ أَنْعَـٰمًۭا فَهُمْ لَهَا مَـٰلِكُونَ ﴿٧١﴾
តើពួកគេមិនបានឃើញទេ ពិតប្រាកដណាស់ យើងបានបង្កើតសត្វពាហនៈជាច្រើនសម្រាប់ពួកគេ ហើយពួកគេជាអ្នកគ្រប់គ្រងសត្វពាហនៈទាំងនោះ ដោយពួក គេអាចយកវាប្រើប្រាស់វាក្នុងការបម្រើផលប្រយោជន៍របស់ពួកគេបាន។ وذللنها لهم فمنها ركوبهم ومنها يأكلون
وَذَلَّلْنَـٰهَا لَهُمْ فَمِنْهَا رَكُوبُهُمْ وَمِنْهَا يَأْكُلُونَ ﴿٧٢﴾
ហើយយើងបានបង្កើតសត្វពាហនៈទាំងនោះសម្រាប់ពួកគេ និងបានធ្វើឲ្យពួកវាស្តាប់បង្គាប់ពួកគេ។ ដូច្នេះ សត្វមួយចំនួន ពួកគេអាចជិះលើខ្នងវានិងអាចផ្ទុក ទំនិញរបស់ពួកគេបាន ហើយសត្វមួយចំនួនទៀត ពួកគេអាចបរិភោគសាច់របស់វាបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَهُمْ فِيهَا مَنَـٰفِعُ وَمَشَارِبُ ۖ أَفَلَا يَشْكُرُونَ ﴿٧٣﴾
ហើយក្រៅពីការជិះនៅលើខ្នងរបស់វា និងទទួនទានសាច់របស់វានោះ ពួកគេក៏អាចទាញយកផលប្រយោជន៍ផ្សេងទៀតពីវាផងដែរ ដូចជារោមរបស់វា ស្បែក របស់វា និងតម្លៃរបស់វា ដោយក្នុងនោះ ពួកគេអាចយកធ្វើជាកម្រាលនិងធ្វើជាសម្លៀកបំពាក់។ ហើយពួកគេក៏អាចទទួលបាននូវទឹកដោះអំពីសត្វពាហនៈនោះ ដើម្បីយកមកពិសារផងដែរ។ ដូច្នេះ តើពួកគេមិនដឹងគុណអល់ឡោះដែលទ្រង់បានប្រទានឲ្យពួកគេនូវឧបការគុណទាំងអស់នេះ ក៏ដូចជាឧបការគុណផ្សេងៗទៀត នោះទេឬ?
وَٱتَّخَذُوا۟ مِن دُونِ ٱللَّهِ ءَالِهَةًۭ لَّعَلَّهُمْ يُنصَرُونَ ﴿٧٤﴾
ហើយពួកមុស្ហរីគីនបានយកអ្នកផ្សេងក្រៅពីអល់ឡោះមកគោរពសក្ការៈធ្វើជាព្រះ ដោយពួកគេសង្ឃឹមថា ពួកវានឹងអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្ម របស់អល់ឡោះបាន។ لا يستطيعون نصرهم وهم لهم جند محضرون
لَا يَسْتَطِيعُونَ نَصْرَهُمْ وَهُمْ لَهُمْ جُندٌۭ مُّحْضَرُونَ ﴿٧٥﴾
ព្រះនានាដែលពួកគេយកពួកវាធ្វើជាម្ចាស់ទាំងនោះ ពួកវាមិនអាចជួយខ្លួនឯងឡើយ ហើយក៏មិនអាចជួយអ្នកដែលគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះបាន នោះដែរ ហើយពួកគេ(ពួកមុស្ហរីគីន)រួមជាមួយនឹងរូបបដិមារបស់ពួកគេនោះ ពួកគេទាំងអស់គ្នានឹងត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម ដោយពួកគេម្នាក់ៗ ដោះសារយករួចខ្លួនតែរៀងៗខ្លួន។
فَلَا يَحْزُنكَ قَوْلُهُمْ ۘ إِنَّا نَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ﴿٧٦﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឲ្យពាក្យសម្ដីរបស់ពួកគេដែលនិយាយថាៈ រូបអ្នកមិនមែនជាអ្នកនាំសារ ឬថា អ្នកជាកវីនិពន្ធ ឬអ្វីផ្សេងពីនេះដែលជា ការចោទប្រកាន់របស់ពួកគេ(មកលើអ្នក)នោះធ្វើឲ្យអ្នកពិបាកចិត្តឲ្យសោះ។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាត ត្រដាងអំពីរឿងនោះ។ គ្មា នអ្វីមួយដែលអាចលាក់បាំងពីយើងបានឡើយ ហើយយើងនឹងតបស្នងដល់ពួកគេទៅលើរឿងទាំងនោះ។
أَوَلَمْ يَرَ ٱلْإِنسَـٰنُ أَنَّا خَلَقْنَـٰهُ مِن نُّطْفَةٍۢ فَإِذَا هُوَ خَصِيمٌۭ مُّبِينٌۭ ﴿٧٧﴾
តើអ្នកដែលបដិសេធមិនជឿលើការពង្រស់ឡើងវិញក្រោយពីស្លាប់នោះ មិនបានគិតពិចារណាទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតរូបគេអំពីទឹកកាម បន្ទាប់មក ពួកគេបានឆ្លងកាត់នូវដំណាក់កាលជាច្រើនរហូតដល់បានប្រសូត្រចេញមក និងបានទទួលការអប់រំ។ បន្ទាប់មក ពួកគេបែរជាក្លាយជាអ្នកដែល ជជែកដេញដោលច្រើនទៅវិញ។ តើរូបគេមិនបានឃើញប្រការទាំងអស់នោះ រួចទាញយកវាធ្វើជាភស្តុតាងដែលបញ្ជាក់ទៅលើភាពដែលអាចកើតឡើងនៃការ ពង្រស់(ឲ្យរស់ឡើងវិញក្រោយពីស្លា ប់)ទេឬ?
وَضَرَبَ لَنَا مَثَلًۭا وَنَسِىَ خَلْقَهُۥ ۖ قَالَ مَن يُحْىِ ٱلْعِظَـٰمَ وَهِىَ رَمِيمٌۭ ﴿٧٨﴾
អ្នកប្រឆាំងរូបនេះបានភ្លេចភ្លាំងនិងល្ងង់ខ្លៅ ខណៈដែលគេបានយកឆ្អឹងដែលពុកផុយអស់នោះមកធ្វើជាភស្តុតាងបញ្ជា ក់ពីភាពមិនអាចទៅរួចនៃការពង្រស់ឲ្យរស់ ឡើងវិញ ដោយគេបាននិយាយថាៈ តើអ្នកណាដែលអាចឲ្យវាដូចដើមឡើងវិញបាននោះ? តែរូបគេបានភ្លេចថា រូបគេត្រូវបានគេបង្កើតពីភាពទទេ ដោយគ្មាន អ្វីសោះពីមុនមកនោះ។
قُلْ يُحْيِيهَا ٱلَّذِىٓ أَنشَأَهَآ أَوَّلَ مَرَّةٍۢ ۖ وَهُوَ بِكُلِّ خَلْقٍ عَلِيمٌ ﴿٧٩﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់គេវិញថាៈ អ្នកដែលអាចឲ្យឆ្អឹងដែលពុកផុយនេះរស់ឡើងវិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូងនោះឯង។ ដូច្នេះ អ្នកដែលបានបង្កើតវាពីដំបូងបាន មិនមែនអសមត្ថភាពក្នុងការបង្កើតឲ្យវារស់ឡើងវិញសារជាថ្មីម្តងទៀតនោះឡើយ។ ហើយទ្រង់មហាដឹងបំផុតពីអ្វីដែលទ្រង់បាន បង្កើតដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلَّذِى جَعَلَ لَكُم مِّنَ ٱلشَّجَرِ ٱلْأَخْضَرِ نَارًۭا فَإِذَآ أَنتُم مِّنْهُ تُوقِدُونَ ﴿٨٠﴾
ទ្រង់គឺជាអ្នកដែលបានបង្កើតភ្លើងចេញពីដើមឈើពណ៌បៃតងស្រស់សម្រាប់ពួកអ្នក(ឱមនុស្សលោក) ហើយពេលនោះ ពួកអ្នកបានបង្កាត់ភ្លើងអំពីដើមនោះ។ ដូច្នេះ អ្នកដែលអាចផ្តុំគ្នារវាងរបស់ពីរដែលផ្ទុយគ្នា(គឺរវាងដើមឈើស្រស់ពណ៌ បៃតងដែលមានទឹកនៅក្នុងនោះ និងរវាងភ្លើងដែលឆាបឆេះនៅក្នុងដើមតែមួយ) ពិតជាអ្នកដែលមានសមត្ថភាពអាចឲ្យអ្នកស្លា ប់រស់ឡើងវិញបាន។
أَوَلَيْسَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِقَـٰدِرٍ عَلَىٰٓ أَن يَخْلُقَ مِثْلَهُم ۚ بَلَىٰ وَهُوَ ٱلْخَلَّـٰقُ ٱلْعَلِيمُ ﴿٨١﴾
តើអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដែលមានភាពធំធេងនោះ ពុំមែនជាអ្នកដែលមានសមត្ថភាពអាចឲ្យអ្នកដែលស្លា ប់ហើយនោះរស់ឡើងវិញ ទេឬ? ពិតមែនហើយ ទ្រង់ពិតជាអ្នកដែលមានសមត្ថភាពអាចពង្រស់ពួកគេឡើងវិញបាន។ ហើយទ្រង់គឺជាអ្នកដែលមានអានុភាពក្នុងការបង្កើតដែលទ្រង់បាន បង្កើតម៉ា ខ្លូកទាំងអស់ ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
إِنَّمَآ أَمْرُهُۥٓ إِذَآ أَرَادَ شَيْـًٔا أَن يَقُولَ لَهُۥ كُن فَيَكُونُ ﴿٨٢﴾
តាមពិត បទបញ្ជា របស់អល់ឡោះ និងកិច្ចការរបស់ទ្រង់នោះ នៅពេលណាដែលទ្រង់មានចេតនាចង់ឲ្យអ្វីមួយកើតមាននោះ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ” នោះរបស់ដែលទ្រង់មានចេតនានោះ នឹងកើតឡើងភ្លាមមួយរំពេច។ ក៏ដូចគ្នាដែរ អ្វីដែលទ្រង់មានចេតនា ដូចជាការធ្វើឲ្យរស់ ការធ្វើឲ្យស្លាប់ ការធ្វើ ឲ្យរស់ឡើងវិញម្តងទៀតជាដើមនោះ(នឹងកើតឡើងភ្លា មមួយរំពេចនៅពេលដែលទ្រង់មានចេតនា)។
فَسُبْحَـٰنَ ٱلَّذِى بِيَدِهِۦ مَلَكُوتُ كُلِّ شَىْءٍۢ وَإِلَيْهِ تُرْجَعُونَ ﴿٨٣﴾
ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ចាកផុតពីការអសមត្ថភាពដែលពួកមុស្ហរីគីនបានចោទប្រកាន់ចំពោះទ្រង់។ ជាការពិតណាស់ អ្វីៗទាំង អស់គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ដោយទ្រង់ចាត់ចែងវាតាមដែលទ្រង់មានចេតនា។ ហើយកូនសោរនៃអ្វីៗទាំងអស់គឺស្ថិតនៅក្នុងដៃរបស់ទ្រង់។ ហើយពួកអ្នក នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើរបស់ពួកអ្នកដែលបានសាង។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ