ទំព័រដើមការពន្យល់As-Saaffaat (37)

ការពន្យល់ As-Saaffaat (37) — الصافات

ម៉ាកកះ · 182 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

وَٱلصَّـٰٓفَّـٰتِ صَفًّۭا ﴿١﴾

អល់ឡោះជាម្ចា ស់ទ្រង់បានស្បថនឹងពួកម៉ា ឡាអ៊ីកាត់ដែលរៀបជាជួរយ៉ា ងត្រង់ស្មើនៅក្នុងការគោរពសក្កា រៈរបស់ពួកគេ។

فَٱلزَّٰجِرَٰتِ زَجْرًۭا ﴿٢﴾

ហើយទ្រង់ស្បថនឹងពួកម៉ា ឡាអ៊ីកាត់ដែលគ្រប់គ្រងពពក និងនាំវាទៅកាន់កន្លែងណាដែលអល់ឡោះទ្រង់មានចេតនាបញ្ចុះវា(ជាទឹកភ្លៀង ឬព្រិល)។

فَٱلتَّـٰلِيَـٰتِ ذِكْرًا ﴿٣﴾

ហើយទ្រង់ស្បថនិងពួកម៉ា ឡាអ៊ីកាត់ដែលសូត្របន្ទូលរបស់អល់ឡោះ។ إن إلهكم لوحد

إِنَّ إِلَـٰهَكُمْ لَوَٰحِدٌۭ ﴿٤﴾

ពិតប្រាកដណាស់ ម្ចា ស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់ដោយគ្មា នដៃគូរួមជាមួយទ្រង់ឡើយ នោះគឺអល់ឡោះជាម្ចា ស់។

رَّبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا وَرَبُّ ٱلْمَشَـٰرِقِ ﴿٥﴾

ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដី។ ហើយទ្រង់ជាម្ចាស់នៃព្រះអាទិត្យដែលគ្រប់គ្រងកន្លែងដែលវារះឡើង និងកន្លែងដែលវាលិចទៅវិញ អំឡុងពេលពេញមួយឆ្នាំ។

إِنَّا زَيَّنَّا ٱلسَّمَآءَ ٱلدُّنْيَا بِزِينَةٍ ٱلْكَوَاكِبِ ﴿٦﴾

ពិតប្រាកដណាស់ យើងបានតុបតែងលម្អមេឃដែលនៅជិតផែនដីជាងគេ(មេឃជាន់ទីមួយ)នូវការតុបតែងយ៉ាងស្រស់ស្អាត នោះគឺ(តុបតែងដោយ)ដួងតារាជា ច្រើនដែលមើលទៅប្រៀបដូចជាត្បូងពេជ្រដែលភ្លឺចែងចាំង។ وحفظا من كل شيطن مارد

وَحِفْظًۭا مِّن كُلِّ شَيْطَـٰنٍۢ مَّارِدٍۢ ﴿٧﴾

ហើយយើងបានការពារមេឃជាន់ក្រោម(មេឃជាន់ទីមួយ)ពីពពួកស្ហៃតនដែលបំពានដែលចាកចេញពីការគោរពប្រតិបត្តិអល់ឡោះនោះដោយផ្កា យជាច្រើន ដោយពួកវាត្រូវបានផ្កា យទាំងនោះគប់។

لَّا يَسَّمَّعُونَ إِلَى ٱلْمَلَإِ ٱلْأَعْلَىٰ وَيُقْذَفُونَ مِن كُلِّ جَانِبٍۢ ﴿٨﴾

ពួកស្ហៃតនទាំងនោះមិនអាចស្តាប់ឮពួកម៉ា ឡាអ៊ីកាត់ដែលនៅលើមេឃនោះនិយាយគ្នា ឡើយ នៅពេលដែលម៉ា ឡាអ៊ីកាត់និយាយគ្នា ពីអ្វីដែលម្ចា ស់របស់ពួកគេ បានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេនៃក្បួនច្បាប់ និងការកំណត់ជោគវាសនាផ្សេងៗនោះ។ ហើយពួកស្ហៃតនទាំងនោះត្រូវបានគេគប់ដោយភ្លើងផ្កាយពីគ្រប់ទិសទីទាំង អស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

دُحُورًۭا ۖ وَلَهُمْ عَذَابٌۭ وَاصِبٌ ﴿٩﴾

ដើម្បីបណ្តេ ញពួកវាឲ្យចេញឆ្ងា យកុំឲ្យស្តាប់ឮនូវអ្វីដែលពួកម៉ា ឡាអ៊ីកាបានត់និយាយ។ ហើយនៅថ្ងៃបរលោក ពួកវានឹងត្រូវទទួលទណ្ឌ កម្មយ៉ា ងឈឺចាប់បំផុត និង ជាអមតៈគ្មា នទីបញ្ចប់ឡើយ។

إِلَّا مَنْ خَطِفَ ٱلْخَطْفَةَ فَأَتْبَعَهُۥ شِهَابٌۭ ثَاقِبٌۭ ﴿١٠﴾

លើកលែងតែស្ហៃតនមួយចំនួនដែលបានលួចស្តាប់ប៉ុណ្ណោះ ដែលពួកវាអាចស្តាប់ឮពាក្យសម្តីមួយចំនួនដែលពួកម៉ា ឡាអ៊ីកាត់បានជជែកគ្នា នូវអ្វីដែលអ្នកនៅលើ ផែនដីមិនទាន់បានដឹង។ នៅពេលនោះ ភ្លើងផ្កាយក៏បានដេញតាមដុតពួកវា។ ហើយជួនកាល វា(ស្ហៃតន)បានបញ្ជូនពាក្យសម្តីដែលវាបានស្តាប់ឮពីពួកម៉ាឡាអ៊ី កាត់នោះទៅកាន់បងប្អូនរបស់វាមុនពេលដែលផ្កាយនោះបានឆេះវា រួចព័ត៌មាន(ដែលពួកវាបានស្តាប់ឮពីម៉ា ឡាអ៊ីកាត់)នោះក៏បានទៅដល់គ្រូទាយ ហើយ ពួកគេ(គ្រូទាយ)ក៏បានយកទៅនិយាយកុហកបន្ថែមជាមួយពាក្យសម្តី(ដែលគេបានឮ)នោះរាប់រយ។

فَٱسْتَفْتِهِمْ أَهُمْ أَشَدُّ خَلْقًا أَم مَّنْ خَلَقْنَآ ۚ إِنَّا خَلَقْنَـٰهُم مِّن طِينٍۢ لَّازِبٍۭ ﴿١١﴾

ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់ពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះថាៈ តើពួកគេគឺជាម៉ាខ្លូកដែលខ្លាំងក្លា មាន រាងកាយនិងអវយវៈមាំមួនជាងអ្វីដែលយើងបានបង្កើត ដូចជាមេឃជាច្រើនជាន់ ផែនដី និងពួកម៉ាឡាអ៊ីកាត់នោះឬ? ពិតប្រាកដណាស់ យើងបានបង្កើត ពួកគេ(មនុស្សលោក)អំពីដីដែលស្អិតប៉ុណ្ណោះ។ ដូច្នេះ តើពួកគេបដិសេធនឹងការពង្រស់ឡើងវិញយ៉ា ងដូចម្តេច ខណៈដែលពួកគេត្រូវបានបង្កើតពីម៉ា ខ្លូកដែលទន់ ខ្សោយ គឺអំពីដីដែលស្អិតសោះនោះ? بل عجبت ويسخرون

بَلْ عَجِبْتَ وَيَسْخَرُونَ ﴿١٢﴾

ផ្ទុយទៅវិញ រូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានការងឿងឆ្ងល់ពីសមត្ថភាពរបស់អល់ឡោះ និងការចាត់ចែងរបស់ទ្រង់ចំពោះកិច្ចការនៃម៉ាខ្លូករបស់ទ្រង់ ហើយអ្នកក៏ មានការងឿងឆ្ងល់ផងដែរចំពោះការបដិសេធ(មិនជឿ)របស់ពួកមុស្ហរីគីនចំពោះការពង្រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ ខណៈដែលពួកមុស្ហរីគីនទាំងនោះ ពួកគេបានចំអកឡកឡឺយទៅលើអ្វីដែលអ្នកបាននិយាយអំពីរឿងនេះ ព្រោះតែការបដិសេធដ៏ខ្លាំងក្លា របស់ពួកគេចំពោះការពង្រស់ឡើងវិញ។ وإذا ذكروالا يذكرون

وَإِذَا ذُكِّرُوا۟ لَا يَذْكُرُونَ ﴿١٣﴾

ហើយនៅពេលដែលមានគេទូន្មា នពួកមុស្ហរីគីនទាំងនោះនូវការទូន្មា នណាមួយនោះ ពួកគេមិនទទួលយកការទូន្មា ននោះឡើយ ហើយពួកគេក៏មិនទទួលបានផល អ្វី(ពីការទូន្មា ននេះ)នោះដែរ ព្រោះតែចិត្តរឹងរូសរបស់ពួកគេ។ وإ ذا رأوا ءاية يستسخرون

وَإِذَا رَأَوْا۟ ءَايَةًۭ يَسْتَسْخِرُونَ ﴿١٤﴾

ហើយនៅពេលដែលពួកគេបានឃើញសញ្ញា ភស្តុតាងណាមួយក្នុងចំណោមសញ្ញា ភស្តុតាងទាំងឡាយរបស់ព្យាការីមូហាំម៉ា ត់ដែលបញ្ជា ក់ទៅលើសច្ចភាពរបស់ គាត់នោះ គឺពួកគេនាំគ្នា ចំអកមើលងាយ និងមានការងឿងឆ្ងល់ចំពោះវា ។

وَقَالُوٓا۟ إِنْ هَـٰذَآ إِلَّا سِحْرٌۭ مُّبِينٌ ﴿١٥﴾

ហើយពួកគេបាននិយាយថាៈ អ្វីដែលមូហាំម៉ា ត់បាននាំមកនេះ គឺគ្មា នអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។ أءذا متنا وكنا ترابا وعظما أءنا لمبعوثون

أَءِذَا مِتْنَا وَكُنَّا تُرَابًۭا وَعِظَـٰمًا أَءِنَّا لَمَبْعُوثُونَ ﴿١٦﴾

នៅពេលដែលពួកយើងបានស្លាប់កើតទៅជាដី ហើយឆ្អឹងក៏ពុកផុយអស់ទៅហើយនោះ តើពួកយើងនឹងត្រូវបានគេពង្រស់ឱ្យរស់រានមានជីវិតសាជាថ្មីម្តងទៀត បន្ទា ប់ពីនោះឬ?ពិតប្រាកដណាស់ រឿងនេះមិនអាចទៅរួចឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَوَءَابَآؤُنَا ٱلْأَوَّلُونَ ﴿١٧﴾

តើជីដូនជីតារបស់ពួកយើងពីមុនៗដែលបានស្លា ប់មុនពួកយើងនោះ នឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដែរឬ? قل نعم وأنتمدخرون

قُلْ نَعَمْ وَأَنتُمْ دَٰخِرُونَ ﴿١٨﴾

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ ពួកអ្នកនឹងត្រូវបានគេពង្រស់ឡើងវិញក្រោយពីពួកអ្នកបានក្លាយទៅជាដី ហើយឆ្អឹង ក៏ពុកផុយអស់ហើយនោះ ហើយជីដូនជីតារបស់ពួកអ្នកពីមុនមក ក៏ត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដូចគ្នាដែរ។ ពួកអ្នកនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ ទាំងអស់គ្នា ខណៈដែលពួកអ្នក គឺជាពួកដែលថោកទាបបំផុត។ فإنما هى زجرة وحدة فإذا هم ينظرون

فَإِنَّمَا هِىَ زَجْرَةٌۭ وَٰحِدَةٌۭ فَإِذَا هُمْ يَنظُرُونَ ﴿١٩﴾

ការពង្រស់ឲ្យរស់ឡើងវិញនោះ គឺគ្មានអ្វីក្រៅពីការផ្លុំត្រែតែមួយដងប៉ុណ្ណោះ(ជាការផ្លុំត្រែលើកទីពីរ) ខណៈនោះស្រាប់តែពួកគេទាំងអស់គ្នាសម្លឹងមើលទៅកាន់ ស្ថា នភាពដ៏រន្ធត់នៃថ្ងៃបរលោក ដើម្បីរង់ចាំមើលថា តើអល់ឡោះជាម្ចា ស់ទ្រង់នឹងធ្វើយ៉ា ងដូចម្តេចចំពោះពួកគេ។

وَقَالُوا۟ يَـٰوَيْلَنَا هَـٰذَا يَوْمُ ٱلدِّينِ ﴿٢٠﴾

ហើយពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញបាននិយាយថាៈ ឱវិនាសអន្តរាយហើយពួកយើង! នេះគឺជាថ្ងៃតបស្នងដែលអល់ឡោះនឹងតបស្នងដល់ បណ្តា ខ្ញុំបម្រើរបស់ទ្រង់ទៅលើទង្វើដែលពួកគេបានសាងនៅក្នុងជីវិតលោកិយរបស់ពួកគេ។

هَـٰذَا يَوْمُ ٱلْفَصْلِ ٱلَّذِى كُنتُم بِهِۦ تُكَذِّبُونَ ﴿٢١﴾

ហើយមានគេនិយាយទៅកាន់ពួកគេថាៈ នេះហើយគឺជាថ្ងៃកាត់សេចក្តីរវាងខ្ញុំបម្រើរបស់អល់ឡោះដែលពួកអ្នកធ្លា ប់បានបដិសេធ និងមិនជឿចំពោះវាកាលនៅលើ លោកិយនោះ។

۞ ٱحْشُرُوا۟ ٱلَّذِينَ ظَلَمُوا۟ وَأَزْوَٰجَهُمْ وَمَا كَانُوا۟ يَعْبُدُونَ ﴿٢٢﴾

ហើយមានគេពោលទៅកាន់ពួកម៉ាឡាអ៊ីកាត់នៅថ្ងៃនោះថាៈ ចូរពួកអ្នកប្រមូលពួកមុស្ហរីគីនដែលជាពួកបំពានតាមរយៈការប្រព្រឹត្តទង្វើស្ហ៊ីរិករបស់ពួកគេ និងពួក ដែលដូចនឹងពួកគេក្នុងការធ្វើស្ហ៊ីរិក ហើយនិងពួកដែលគាំទ្រពួកគេក្នុងការបដិសេធ ព្រមទាំងរូបបដិមាទាំងឡាយដែលពួកគេគោរពសក្ការៈចំពោះវា ក្រៅពីអល់ឡោះមក ហើយចូរណែនាំផ្លូវពួកគេទៅកាន់ឋាននរក និងចង្អុលបង្ហាញប្រាប់ពួកគេ ហើយនិងនាំពួកគេទៅកាន់ឋាននរកចុះ ពីព្រោះឋាននរកនោះ ហើយជាកន្លែងត្រឡប់របស់ពួកគេ។

مِن دُونِ ٱللَّهِ فَٱهْدُوهُمْ إِلَىٰ صِرَٰطِ ٱلْجَحِيمِ ﴿٢٣﴾

ហើយមានគេពោលទៅកាន់ពពួកម៉ាឡាអ៊ីកាត់នៅថ្ងៃនោះថាៈ ចូរពួកអ្នកប្រមូលពួកមុស្ហរីគីនដែលជាពួកបំពានដោយការប្រព្រឹត្តទង្វើស្ហ៊ីរិកចំពោះអល់ឡោះ និង ពួកដែលដូចនឹងពួកគេក្នុងការធ្វើស្ហ៊ីរិក និងពួកដែលគាំទ្រពួកគេក្នុងការបដិសេធ ព្រមទាំងរូបបដិមានទាំងឡាយដែលពួកគេគោរពសក្កា រៈចំពោះវាក្រៅពីអល់ឡោះ នោះចុះ។ ហើយចូរណែនាំផ្លូវពួកគេទៅកាន់ឋាននរក ហើយចង្អុលបង្ហាញប្រាប់ពួកគេ និងនាំពួកគេទៅកាន់ឋាននរកចុះ ពីព្រោះឋាននរកនោះហើយជាកន្លែង ត្រឡប់របស់ពួកគេ។

وَقِفُوهُمْ ۖ إِنَّهُم مَّسْـُٔولُونَ ﴿٢٤﴾

ហើយចូរឃាត់ខ្លួនពួកគេដើម្បីជំនុំជម្រះសិនមុននឹងបញ្ចូលពួកគេទៅក្នុងឋាននរក ព្រោះពួកគេនឹងត្រូវបានសួរចម្លើយ។ បន្ទាប់ពីនោះមក ចូរនាំពួកគេទៅកាន់ ឋាននរកចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ما لكم لا تناصرون

مَا لَكُمْ لَا تَنَاصَرُونَ ﴿٢٥﴾

ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោ សថាៈ ហេតុអ្វីបានជាពួកអ្នកមិនជួយគ្នា ទៅវិញទៅមកដូចដែលពួកអ្នកធ្លា ប់បានជួយគ្នា កាលនៅលើ លោកិយហើយពួកអ្នកធ្លា ប់បានអះអាងទៀតថា ជាការពិតណាស់ រូបបដិមារបស់ពួកអ្នកអាចជួយពួកអ្នកបាននោះ?

بَلْ هُمُ ٱلْيَوْمَ مُسْتَسْلِمُونَ ﴿٢٦﴾

ផ្ទុយទៅវិញ នៅក្នុងថ្ងៃនេះ ពួកគេជាអ្នកដែលគោរពតាមបទបញ្ជារបស់អល់ឡោះក្នុងលក្ខណៈទាបថោកបំផុត។ ពួកគេមិនអាចជួយគ្នាបានឡើយ ព្រោះតែការអ សមត្ថភាពរបស់ពួកគេ និងភាពទន់ខ្សោយរបស់ពួកគេ។

وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍۢ يَتَسَآءَلُونَ ﴿٢٧﴾

ហើយពួកគេបានបែរសំដៅទៅរកគ្នា ដោយស្តីបន្ទោ សគ្នា ទៅវិញទៅមក និងឈ្លោះប្រកែកគ្នា ខណៈដែលការស្តីបន្ទោ សគ្នា និងការឈ្លោះប្រកែកគ្នា នោះលែងមាន ប្រយោជន៍ទៅហើយ។

قَالُوٓا۟ إِنَّكُمْ كُنتُمْ تَأْتُونَنَا عَنِ ٱلْيَمِينِ ﴿٢٨﴾

ពួកដែលដើរតាមគេ បាននិយាយទៅកាន់មេដឹកនាំរបស់ពួកគេថាៈ ពិតប្រាកដណាស់ ពួកអ្នក(ឱមេដឹកនាំរបស់ពួកយើង)បានបោកប្រាស់ពួកយើងដោយនាំមក នូវសាសនាដែលមិនពិត ប៉ុន្តែពួកអ្នកបានតុបតែងលម្អមកចំពោះពួកយើងនូវការប្រឆាំងនិងការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងការប្រព្រឹត្តល្មើស ហើយពួកអ្នកបាន ធ្វើឲ្យពួកយើងងាកចេញពីការពិតដែលបណ្តា អ្នកនាំសារទាំងឡាយបាននាំមកពីអល់ឡោះ។ قالوا بل لم تكونوامؤمنين

قَالُوا۟ بَل لَّمْ تَكُونُوا۟ مُؤْمِنِينَ ﴿٢٩﴾

ពួកមេដឹកនាំទាំងនោះបាននិយាយទៅកាន់អ្នកដែលដើរតាមពួកគេវិញថាៈ រឿងនោះមិនដូចអ្វីដែលពួកអ្នកបានអះអាងនោះទេ។ ផ្ទុយទៅវិញ ពួកអ្នកទេដែលស្ថិត នៅលើការប្រឆាំង ដោយពួកអ្នកមិនបានមានជំនឿឡើយ។ ផ្ទុយទៅវិញ ពួកអ្នក គឺជាពួកដែលបដិសេធ(ចំពោះការពិត)។

وَمَا كَانَ لَنَا عَلَيْكُم مِّن سُلْطَـٰنٍۭ ۖ بَلْ كُنتُمْ قَوْمًۭا طَـٰغِينَ ﴿٣٠﴾

ហើយពួកយើងក៏មិនបានប្រើអំណាចគាបសង្កត់ បង្ខិតបង្ខំពួកអ្នក រហូតធ្វើឲ្យពួកអ្នកធ្លាក់ទៅក្នុងការប្រឆាំង ការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើសនោះដែរ ផ្ទុយ ទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលបំពានព្រំដែនក្នុងការប្រឆាំងនិងវង្វេង។

فَحَقَّ عَلَيْنَا قَوْلُ رَبِّنَآ ۖ إِنَّا لَذَآئِقُونَ ﴿٣١﴾

ជាការពិតណាស់ ការព្រមានដាក់ទណ្ឌកម្មរបស់អល់ឡោះចាំបាច់ត្រូវតែកើតឡើងចំពោះពួកយើង និងចំពោះពួកអ្នក ដែលការព្រមាននោះ មាននៅក្នុងវាក្យខណ្ឌ

فَأَغْوَيْنَـٰكُمْ إِنَّا كُنَّا غَـٰوِينَ ﴿٣٢﴾

អស់គ្នាក្នុងចំណោមពួកគេ”។ (ជំពូក សទ វាក្យខណ្ឌទី៨៥)។ ដូច្នេះ ប្រាកដណាស់ ពួកយើងនឹងត្រូវភ្លក់នូវអ្វីដែលម្ចាស់របស់ពួកយើងបានព្រមានចំពោះពួក យើង(ដោយគេចមិនផុតឡើយ)។ فأغوينكم إنا كنا غوين ហើយពួកយើងបានអំពាវនាវពួកអ្នកទៅរកភាពវង្វេងនិងការប្រឆាំង។ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលវង្វេងចេញពីមាគ៌ា នៃការចង្អុលបង្ហា ញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَإِنَّهُمْ يَوْمَئِذٍۢ فِى ٱلْعَذَابِ مُشْتَرِكُونَ ﴿٣٣﴾

ពិតប្រាកដណាស់ ពួកដែលដើរតាមគេ ហើយនិងពួកមេដឹកនាំនឹងត្រូវទទួលទណ្ឌ កម្មរួមជាមួយគ្នា ទាំងអស់នៅថ្ងៃបរលោក។

إِنَّا كَذَٰلِكَ نَفْعَلُ بِٱلْمُجْرِمِينَ ﴿٣٤﴾

ពិតប្រាកដណាស់ ដូចដែលយើងបានធ្វើចំពោះពួកទាំងនោះដោយឲ្យពួកគេភ្លក្សនូវទណ្ឌ កម្មនោះដែរយើងក៏នឹងធ្វើដូច្នោះចំពោះពួកដែលបំពានផ្សេងទៀតដែរ។

إِنَّهُمْ كَانُوٓا۟ إِذَا قِيلَ لَهُمْ لَآ إِلَـٰهَ إِلَّا ٱللَّهُ يَسْتَكْبِرُونَ ﴿٣٥﴾

ពិតប្រាកដណាស់ ពួកមុស្ហរីគីនទាំងនោះ កាលនៅលើលោកិយ នៅពេលណាដែលមានគេនិយាយទៅកាន់ពួកគេថាៈ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិត ប្រាកដក្រៅពីអល់ឡោះ ដើម្បីអនុវត្តន៍ទៅតាមការគោលបំណងរបស់ពាក្យនេះ ហើយនិងបោះបង់នូវអ្វីដែលផ្ទុយពីវានោះ គឺពួកគេបដិសេធមិនព្រមទទួលយក ឡើយ ថែមទាំងក្រអឺតក្រទមនិងតម្កើងខ្លួនមិនទទួលយកការពិតទៀតផង។

وَيَقُولُونَ أَئِنَّا لَتَارِكُوٓا۟ ءَالِهَتِنَا لِشَاعِرٍۢ مَّجْنُونٍۭ ﴿٣٦﴾

ហើយពួកគេបាននិយាយដោយប្រើអំណះអំណាងគាំទ្រការប្រឆាំងរបស់ពួកគេថាៈ តើពួកយើងត្រូវបោះបង់ការគោរពសក្កា រៈចំពោះព្រះទាំងឡាយរបស់ពួកយើង ទៅតាមសម្តីរបស់កវីនិពន្ធម្នា ក់ដែលជាមនុស្សវិកលចរិតនោះឬ?ដោយពួកចង់សំដៅលើអ្នកនាំសាររបស់អល់ឡោះ(គឺព្យាការីមូហាំម៉ា ត់)

بَلْ جَآءَ بِٱلْحَقِّ وَصَدَّقَ ٱلْمُرْسَلِينَ ﴿٣٧﴾

ពិតប្រាកដណាស់ ពួកគេបានប្រឌិតនូវពាក្យកុហកដ៏ធំធេងបំផុត។ ពិតណាស់ អ្នកនាំសាររបស់អល់ឡោះពុំមែនជាមនុស្សវិកលចរិតឡើយ ហើយក៏មិនមែនជា កវីនិពន្ធអ្វីនោះដែរ ផ្ទុយទៅវិញ គាត់បាននាំមកនូវគម្ពីរគួរអានដែលអំពាវនាវទៅកាន់ការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ និងដើរតាមអ្នកនាំសារ របស់ទ្រង់ ហើយនិងបញ្ជាក់ទៅលើបណ្តា អ្នកនាំសារ(ជំនាន់មុនៗ)ចំពោះអ្វីដែលពួកគេបាននាំមកពីអល់ឡោះ ដូចជាការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ និងទទួលស្គាល់ថ្ងៃបរលោក(ថាវានឹងកើតឡើងយ៉ា ងពិតប្រាកដ)ហើយគាត់ក៏មិនធ្វើអ្វីខុសពីពួកគេ(បណ្តា អ្នកនាំសារ)នូវអ្វីមួយនោះដែរ។

إِنَّكُمْ لَذَآئِقُوا۟ ٱلْعَذَابِ ٱلْأَلِيمِ ﴿٣٨﴾

ពិតប្រាកដណាស់ ពួកអ្នក(នែពួកមុស្ហរីគីន)ប្រាកដជានឹងត្រូវភ្លក់ទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃបរលោក ព្រោះតែការប្រឆាំង និងការបដិសេធរបស់ពួក អ្នក(មិនជឿ)ចំពោះបណ្តា អ្នកនាំសារទាំងឡាយ។ وما تجزون إلا ما كنتمتعملون

وَمَا تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ ﴿٣٩﴾

ហើយពួកអ្នក(នែពួកមុស្ហរីគីន)មិនត្រូវបានគេតបស្នងអ្វីក្រៅពីទង្វើដែលពួកអ្នកធ្លា ប់បានសាងនៅលើលោកិយនៃការប្រឆាំងចំពោះអល់ឡោះ និងប្រព្រឹត្តល្មើស នោះឡើយ។

إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ ﴿٤٠﴾

ក៏ប៉ុន្តែ បណ្តាខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកមានជំនឿដែលអល់ឡោះបានធ្វើឲ្យធ្វើឲ្យពួកគេមានភាពបរិសុទ្ធដើម្បីគោរពសក្ការៈទៅចំពោះទ្រង់ ហើយពួកគេ ក៏បានគោរពសក្កា រៈចំពោះទ្រង់ដោយភាពស្មោះសនោះពួកគេគឺជាអ្នកដែលនឹងត្រូវរួចផុតពីទណ្ឌ កម្មនេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أُو۟لَـٰٓئِكَ لَهُمْ رِزْقٌۭ مَّعْلُومٌۭ ﴿٤١﴾

បណ្តាខ្ញុំបម្រើរបស់អល់ឡោះដែលមានចិត្តស្មោះសទាំងនោះ ពួកគេនឹងទទួលបានលាភសក្ការៈដែលអល់ឡោះប្រទានវាដល់ពួកគេ ដែលគេដឹងថា វាជាលាភ សក្កា រៈដែលល្អ ស្អា ត និងមានជានិរន្តន៍(មិនបាត់បង់)។

فَوَٰكِهُ ۖ وَهُم مُّكْرَمُونَ ﴿٤٢﴾

ហើយក្នុងចំណោមលាភសក្ការៈនេះដែរ ពិតប្រាកដណាស់ពួកគេនឹងត្រូវបានគេប្រទាននូវផ្លែឈើដែលល្អបំផុតដែលពួកគេប្រាថ្នា។ លើសពីនេះទៅទៀត ពួកគេ គឺជាអ្នកដែលត្រូវបានគេលើកតម្កើង តាមរយៈការលើកឋានៈរបស់ពួកគេ និងតាមរយៈការបានមើលទៅកាន់ព្រះភ័ក្ររបស់អល់ឡោះជាម្ចា ស់។

فِى جَنَّـٰتِ ٱلنَّعِيمِ ﴿٤٣﴾

របស់ទាំងអស់នេះគឺពួកគេនឹងទទួលបានវានៅក្នុងឋានសួគ៌ណាអ៊ីមដែលឧបការគុណរបស់វាមានជាប់រហូតគ្មា នការកាត់ផ្តា ច់ ហើយក៏មិនមានការបាត់បង់ដែរ។ عل سرر متقبلين

عَلَىٰ سُرُرٍۢ مُّتَقَـٰبِلِينَ ﴿٤٤﴾

ពួកគេផ្អែកខ្លួននៅលើគ្រែដោយបែរមុខរកគ្នា ទៅវិញទៅមក។ يطاف عليهم بكأس من معين

يُطَافُ عَلَيْهِم بِكَأْسٍۢ مِّن مَّعِينٍۭ ﴿٤٥﴾

ហើយមានកែវស្រាជាច្រើនដែលនៅជុំវិញពួកគេ ដែលភាពថ្លា របស់វា ប្រៀបដូចទឹកដែលហូរ។

بَيْضَآءَ لَذَّةٍۢ لِّلشَّـٰرِبِينَ ﴿٤٦﴾

វាមានពណ៌ សដែលមានរសជាតិឆ្ងា ញ់បំផុតសម្រាប់អ្នកដែលបានទទួលទាន។ لا فيها غول ولا هم عنها ينزفون

لَا فِيهَا غَوْلٌۭ وَلَا هُمْ عَنْهَا يُنزَفُونَ ﴿٤٧﴾

វាមិនដូចស្រានៅក្នុងលោកិយឡើយ ព្រោះនៅក្នុងសា្រនោះ មិនមានសារជាតិស្រវឹងដែលធ្វើឲ្យបាត់បង់សតិបញ្ញានោះទេ ហើយក៏មិនធ្វើឲ្យអ្នកដែលផឹកវាឈឺ ក្បាលនោះដែរ។វាផ្តល់សុវត្ថិភាពដល់អ្នកដែលផឹកវា ដោយវាមិនប៉ះពាល់សុខភាពរាងកាយ និងប្រាជ្ញា ឡើយ។

وَعِندَهُمْ قَـٰصِرَٰتُ ٱلطَّرْفِ عِينٌۭ ﴿٤٨﴾

ហើយនៅក្នុងឋានសួគ៌នោះដែរ ពួកគេនឹងទទួលបានស្ត្រីដែលល្អបរិសុទ្ធដែលកែវភ្នែករបស់ពួកនាងមិនសម្លឹងមើលទៅកាន់អ្វីផ្សេងក្រៅពីស្វា មីរបស់ពួកនាងឡើយ ហើយពួកនាងមានកែវភ្នែកស្រស់ស្អា ត។ كأن هن بيض مكنون

كَأَنَّهُنَّ بَيْضٌۭ مَّكْنُونٌۭ ﴿٤٩﴾

សម្បុរសរបស់ពួកនាង ប្រៀបដូចជាពងសត្វដែលត្រូវបានគេថែរក្សាយ៉ា ងល្អ មិនមាននរណាប៉ះពាល់ដូច្នោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍۢ يَتَسَآءَلُونَ ﴿٥٠﴾

ហើយអ្នកនៅក្នុងឋានសួគ៌បានបែរសំដៅទៅកាន់គ្នា ហើយសួរគ្នាទៅវិញទៅមកពីអតីតកាលរបស់ពួកគេ ហើយនិងអ្វីដែលបានកើតឡើងចំពោះពួកគេកាលនៅ ក្នុងលោកិយ។

قَالَ قَآئِلٌۭ مِّنْهُمْ إِنِّى كَانَ لِى قَرِينٌۭ ﴿٥١﴾

ម្នាក់ក្នុងចំណោមបណ្តា អ្នកមានជំនឿទាំងនោះបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្តម្នាក់កាលនៅលើលោកិយ ដែលរូបគេបាន បដិសេធ(មិនជឿ)ចំពោះការពង្រស់ឡើងវិញ។

يَقُولُ أَءِنَّكَ لَمِنَ ٱلْمُصَدِّقِينَ ﴿٥٢﴾

គេបាននិយាយមកកាន់ខ្ញុំក្នុងលក្ខណៈបដិសេធ(មិនជឿ) និងសើចចំអកថាៈ (ឱសម្លាញ់!) តើឯងស្ថិតក្នុងចំណោមអ្នកដែលជឿជាក់លើការពង្រស់អ្នកស្លាប់ឲ្យរស់ ឡើងវិញឬ? أءذا متنا وكنا ترابا وعظما أءنا لمدينون

أَءِذَا مِتْنَا وَكُنَّا تُرَابًۭا وَعِظَـٰمًا أَءِنَّا لَمَدِينُونَ ﴿٥٣﴾

នៅពេលដែលពួកយើងបានស្លាប់និងបានក្លាយទៅជាដី ហើយឆ្អឹងក៏ត្រូវបានពុកផុយអស់ទៅហើយនោះ តើពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ ហើយ ទទួលការតបស្នងទៅលើទង្វើរបស់ពួកយើងដែលពួកយើងបានសាងនៅលើលោកិយឬ? قال هل أنتم مط لعون

قَالَ هَلْ أَنتُم مُّطَّلِعُونَ ﴿٥٤﴾

មិត្តភក្តិរបស់គេដែលជាអ្នកមានជំនឿនោះក៏បាននិយាយទៅកាន់មិត្តភក្តិរបស់គេដែលជាអ្នកឋានសួគ៌ថាៈ សូមពួកអ្នករកមើលគេជាមួយខ្ញុំដើម្បីឲ្យពួកយើងបាន ឃើញកន្លែងវិលត្រឡប់របស់មិត្តភក្តិ(របស់ខ្ញុំ)ដែលគេបានបដិសេធនឹងការពង្រស់ឡើងវិញម្នា ក់នោះ។

فَٱطَّلَعَ فَرَءَاهُ فِى سَوَآءِ ٱلْجَحِيمِ ﴿٥٥﴾

នៅពេលនោះ គេក៏បានរកមើល ហើយក៏បានឃើញមិត្តភក្តិរបស់គេនោះស្ថិតនៅកណ្តា លនរកជើហ៊ីម។

قَالَ تَٱللَّهِ إِن كِدتَّ لَتُرْدِينِ ﴿٥٦﴾

គេក៏និយាយថាៈ សូមស្បថនឹងអល់ឡោះ! ពិតណាស់ អ្នកស្ទើរតែបំផ្លាញខ្ញុំដោយត្រូវចូលឋាននរក(ជាមួយអ្នក)ទៅហើយ ដោយសារតែការអំពាវនាវរបស់អ្នកមក ចំពោះខ្ញុំឲ្យប្រឆាំង និងបដិសេធនឹងការពង្រស់ឡើងវិញ។

وَلَوْلَا نِعْمَةُ رَبِّى لَكُنتُ مِنَ ٱلْمُحْضَرِينَ ﴿٥٧﴾

ហើយប្រសិនបើគ្មា នការប្រោសប្រទានពីអល់ឡោះមកចំពោះខ្ញុំដោយចង្អុលបង្ហា ញខ្ញុំទៅកាន់ការមានជំនឿចំពោះទ្រង់ទេនោះ ប្រាកដជាខ្ញុំនឹងត្រូវស្ថិតក្នុង ចំណោមពួកដែលត្រូវទទួលទណ្ឌ កម្មដូចអ្នកដែរជាមិនខានហើយ។ أفما نحن بميتين

أَفَمَا نَحْنُ بِمَيِّتِينَ ﴿٥٨﴾

ពិតប្រាកដណាស់ពួកយើង(បណ្តា អ្នកចូលឋានសួគ៌) នឹងមិនស្លា ប់ទៀតឡើយ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِلَّا مَوْتَتَنَا ٱلْأُولَىٰ وَمَا نَحْنُ بِمُعَذَّبِينَ ﴿٥٩﴾

លើកលែងការស្លាប់លើកទីមួយដែលពួកយើងបានស្លាប់នៅលើលោកិយនោះប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកយើងនឹងស្ថិតនៅជាអមតៈក្នុងឋានសួគ៌ ហើយពួកយើង មិនត្រូវបានគេដាក់ទណ្ឌ កម្មដូចពួកប្រឆាំងដែលត្រូវបានគេដាក់ទណ្ឌ កម្មនោះឡើយ។

إِنَّ هَـٰذَا لَهُوَ ٱلْفَوْزُ ٱلْعَظِيمُ ﴿٦٠﴾

ពិតប្រាកដណាស់ អ្វីដែលម្ចាស់របស់ពួកយើងបានតបស្នងដល់ពួកយើង(ដូចជាការបានចូលឋានសួគ៌ ការស្ថិតនៅក្នុងឋានសួគ៌ជាជាអមតៈ និងការមាន សុវត្ថិភាពរួចផុតពីភ្លើងនរក) គឺពិតជាជោគជ័យដ៏ធំធេងបំផុតដែលគ្មា នជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

لِمِثْلِ هَـٰذَا فَلْيَعْمَلِ ٱلْعَـٰمِلُونَ ﴿٦١﴾

ដើម្បីទទួលបានការតបស្នងដ៏ធំធេងនេះ ចាំបាច់លើអ្នកដែលសាងអំពើល្អ ត្រូវតែខិតខំសាងនូវអំពើល្អ(ឲ្យបានច្រើន) ព្រោះវាជាការជួញដូរដែលមានផលចំណេញ បំផុត។

أَذَٰلِكَ خَيْرٌۭ نُّزُلًا أَمْ شَجَرَةُ ٱلزَّقُّومِ ﴿٦٢﴾

តើឧបការគុណដែលបានរៀបរាប់ខាងលើដែលអល់ឡោះបានរៀបចំវាសម្រាប់បណ្តា ខ្ញុំបម្រើរបស់ទ្រង់ដែលទ្រង់បានឲ្យពួកគេមានភាពបរិសុទ្ធសម្រាប់គោរព ប្រតិបត្តិទ្រង់នោះ ល្អប្រសើរនិងមានឋានៈខ្ពង់ខ្ពស់ជាង ឬក៏ដើមហ្សឹកគូមដែលត្រូវបានគេដាក់បណ្តាសានៅក្នុងគម្ពីរគួរអានដែលជាអាហាររបស់ពួកប្រឆាំង ដែលវាមិនអាចធ្វើឲ្យគេធំធាត់ ហើយក៏មិនអាចធ្វើឲ្យបាត់ឃ្លា នដែរនោះល្អជាង? إنا جعلنها فتنة للظ لمين

إِنَّا جَعَلْنَـٰهَا فِتْنَةًۭ لِّلظَّـٰلِمِينَ ﴿٦٣﴾

ពិតប្រាកដណាស់ យើងបានបង្កើតដើមឈើនេះជាទណ្ឌកម្មសម្រាប់ពួកដែលបំពាន ដោយការប្រឆាំងនិងការប្រព្រឹត្តល្មើស ដោយពួកគេបាននិយាយថាៈ ពិត ប្រាកដណាស់ ភ្លើងឆេះដើមឈើ ដូច្នេះវាមិនអាចមានដំណាំអ្វីដុះនៅក្នុងឋាននរកបានឡើយ។

إِنَّهَا شَجَرَةٌۭ تَخْرُجُ فِىٓ أَصْلِ ٱلْجَحِيمِ ﴿٦٤﴾

ជាការពិតណាស់ ដើមហ្សឹកគូម គឺជាដើមឈើដែលដុះចេញពីកន្លែងដ៏អាក្រក់បំផុត ដោយវាជាដើមឈើដែលដុះចេញពីបាតនរកជើហ៊ីម។

طَلْعُهَا كَأَنَّهُۥ رُءُوسُ ٱلشَّيَـٰطِينِ ﴿٦٥﴾

ផ្លែរបស់វា គឺមានរូបរាងអាក្រក់មើលបំផុត ប្រៀបដូចជាក្បាលពួកស្ហៃតន ហើយរូបរាងដ៏អាក្រក់មើលរបស់វា គឺជាភស្តុតាងបញ្ជា ក់ទៅលើរសជាតិដ៏អាក្រក់របស់វា ពោលគឺបានន័យថា ផ្លែរបស់វា មានរសជាតិអាក្រក់។

فَإِنَّهُمْ لَـَٔاكِلُونَ مِنْهَا فَمَالِـُٔونَ مِنْهَا ٱلْبُطُونَ ﴿٦٦﴾

ពិតប្រាកដណាស់ ពួកប្រឆាំងពិតជានឹងទទួលទានផ្លែរបស់វាដែលល្វីងនិងអាក្រក់នោះ ហើយពោះរបស់ពួកគេ គឺពេញទៅដោយផ្លែ(ហ្សឹកគូម)នោះ។ ثم إن لهم عليها لشوبا من حميم

ثُمَّ إِنَّ لَهُمْ عَلَيْهَا لَشَوْبًۭا مِّنْ حَمِيمٍۢ ﴿٦٧﴾

បន្ទា ប់មក ក្រោយពីពួកគេបានទទួលទានផ្លែ(ហ្សឹកគូម)នោះរួចហើយ ពួកគេនឹងបានផឹកទឹកដ៏អាក្រក់ ហើយក្តៅ បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ثُمَّ إِنَّ مَرْجِعَهُمْ لَإِلَى ٱلْجَحِيمِ ﴿٦٨﴾

ក្រោយពីនោះមក ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ទណ្ឌ កម្មនៃនរកដែលឆាបឆេះ។ ជាការពិតណាស់ ពួកគេត្រូវផ្លា ស់ប្តូរពីទណ្ឌ កម្មមួយទៅកាន់ទណ្ឌ កម្ម មួយផ្សេងទៀត។

إِنَّهُمْ أَلْفَوْا۟ ءَابَآءَهُمْ ضَآلِّينَ ﴿٦٩﴾

ពិតប្រាកដណាស់ ពួកប្រឆាំងទាំងនោះ ពួកគេបានឃើញជីដូនជីតារបស់ពួកគេដែលវង្វេងពីមាគ៌ានៃការចង្អុលបង្ហាញ។ ដូច្នេះ ពួកគេក៏បានធ្វើតាមជីដូនជីតា របស់ពួកគេទាំងងងឹតងងុល គ្មា នទីសំអាងអ្វីឡើយ។

فَهُمْ عَلَىٰٓ ءَاثَـٰرِهِمْ يُهْرَعُونَ ﴿٧٠﴾

បន្ទា ប់មកពួកគេបានធ្វើតាមលំអានរបស់ជីដូនជីតាពួកគេដែលស្ថិតក្នុងភាពវង្វេងនោះយ៉ា ងឆាប់រហ័ស។

وَلَقَدْ ضَلَّ قَبْلَهُمْ أَكْثَرُ ٱلْأَوَّلِينَ ﴿٧١﴾

ហើយជាការពិតណាស់ ពួកអ្នកជំនាន់មុនពួកគេភាគច្រើនបានវង្វេង។ ដូចនេះ ក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាប្រជាជាតិដំបូងគេដែលវង្វេង នោះទេ។ ولقد أرسلنا فيهم منذرين

وَلَقَدْ أَرْسَلْنَا فِيهِم مُّنذِرِينَ ﴿٧٢﴾

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ប្រជាជាតិជំនាន់មុនៗដើម្បីព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះ តែពួកគេបែរជា ប្រឆាំង។

فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُنذَرِينَ ﴿٧٣﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ក្រុមជាច្រើនដែលបណ្តាអ្នកនាំសាររបស់ពួកគេបានដាស់តឿនព្រមាន ពួកគេ តែពួកគេមិនទទួលយកនូវការដាស់តឿនព្រមាននោះយ៉ាងដូចម្តេច? ជាការពិតណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺការចូលឋាននរកដោយពួកគេ ស្ថិតនៅក្នុងនោះជាអមតៈ ដោយសារតែការប្រឆាំងនិងការបដិសេធរបស់ពួកគេចំពោះបណ្តា អ្នកនាំសារទាំងឡាយរបស់ពួកគេ។

إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ ﴿٧٤﴾

លើកលែងតែអ្នកដែលអល់ឡោះបានធ្វើឲ្យពួកគេមានភាពបរិសុទ្ធក្នុងការមានជំនឿចំពោះទ្រង់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលបានរួចផុតពីទណ្ឌ កម្មដែលជាលទ្ធផលចុងក្រោយរបស់ពួកអ្នកដែលបដិសេធនិងប្រឆាំងនោះ។

وَلَقَدْ نَادَىٰنَا نُوحٌۭ فَلَنِعْمَ ٱلْمُجِيبُونَ ﴿٧٥﴾

ហើយជាការពិតណាស់ ព្យាការីរបស់យើង គឺព្យាការីនួហបានបួងសួងសុំមកចំពោះយើង ខណៈដែលគេបានបួងសួងមកកាន់យើងឲ្យកម្ចា ត់ក្រុមរបស់គេដែលបាន បដិសេធចំពោះគេ ហើយយើងពិតជាអ្នកដែលទទួលយកនូវការបួងសួងបំផុត។ ពិតប្រាកដណាស់ យើងបានឆ្លើយតបចំពោះការបួងសួងរបស់គេ(ព្យ ការីនួហ)យ៉ា ងឆាប់រហ័ស។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَنَجَّيْنَـٰهُ وَأَهْلَهُۥ مِنَ ٱلْكَرْبِ ٱلْعَظِيمِ ﴿٧٦﴾

ហើយពិតប្រាកដណាស់ យើងបានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីនួហ) ក្រុមគ្រួសាររបស់គេ និងបណ្តាអ្នកមានជំនឿជាមួយគេឲ្យរួចផុតពីការធ្វើទុក្ខបុកម្នេញពី សំណាក់ក្រុមរបស់គេ និងពីការលិចលង់ក្នុងទឹកជំនន់ដ៏ធំដែលត្រូវបានបញ្ជូនទៅលើពួកប្រឆាំងនៃក្រុមរបស់គេ។

وَجَعَلْنَا ذُرِّيَّتَهُۥ هُمُ ٱلْبَاقِينَ ﴿٧٧﴾

ហើយយើងបានសង្គ្រោះតែក្រុមគ្រួសាររបស់គេ(ព្យាការីនួហ) និងបណ្តា អ្នកមានជំនឿដែលដើរតាមគេប៉ុណ្ណោះ ហើយយើងបានពន្លិចអ្នកដទៃទៀតនៃក្រុមរបស់គេ ដែលជាពួកប្រឆាំង(ក្នុងទឹកជំនន់)។

وَتَرَكْنَا عَلَيْهِ فِى ٱلْـَٔاخِرِينَ ﴿٧٨﴾

ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អរបស់គេដល់ប្រជាជាតិជំនាន់ក្រោយដែលបានកោតសរសើរទៅលើគេ។

سَلَـٰمٌ عَلَىٰ نُوحٍۢ فِى ٱلْعَـٰلَمِينَ ﴿٧٩﴾

សូមសន្តិភាព និងសុវត្ថិភាពកើតមានដល់ព្យាការីនួហពីការចោទប្រកាន់ដែលមិនល្អរបស់ប្រជាជាតិជំនាន់ក្រោយទៅលើរូបគេ។ ផ្ទុយទៅវិញ វានឹងបន្សល់ទុកឲ្យគេ នូវការកោតសរសើរ និងកេរ្តិ៍ឈ្មោះដ៏ល្អ។

إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ ﴿٨٠﴾

ពិតប្រាកដណាស់ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះព្យាការីនួហនេះដែរ យើងនឹងប្រទាននូវការតបស្នងដល់អ្នកដែលសាងអំពើល្អ តាមរយៈការ ដែលពួកគេគោរពសក្កា រៈ និងគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។

إِنَّهُۥ مِنْ عِبَادِنَا ٱلْمُؤْمِنِينَ ﴿٨١﴾

ជាការពិតណាស់ ព្យាការីនួហ គឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿដែលគោរពប្រតិបត្តិចំពោះអល់ឡោះ។

ثُمَّ أَغْرَقْنَا ٱلْـَٔاخَرِينَ ﴿٨٢﴾

បន្ទាប់មក យើងបានពន្លិចអ្នកដែលសេសសល់ដោយទឹកជំនន់ដែលយើងបានបញ្ជូនវាទៅលើពួកគេ។ ដូច្នេះ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេដែល នៅសេសសល់(រស់រានមានជីវិត)នោះឡើយ។

۞ وَإِنَّ مِن شِيعَتِهِۦ لَإِبْرَٰهِيمَ ﴿٨٣﴾

ហើយពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីម គឺស្ថិតក្នុងចំណោមអ្នកដែលកាន់តាមសាសនារបស់គេ(ព្យាការីនួហ)ដែលពួកគេស្ថិតនៅលើមាគ៌ាតែមួយ ដោយ អំពាវនាវទៅកាន់ការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។

إِذْ جَآءَ رَبَّهُۥ بِقَلْبٍۢ سَلِيمٍ ﴿٨٤﴾

ហើយចូរចងចាំ នៅពេលដែលគេ(ព្យាការីអ៊ីព្រហ៊ីម)បានមកជួបម្ចា ស់របស់គេដោយចិត្តស្អាតស្អំចាកផុតពីប្រការស្ហ៊ីរិក ជាអ្នកដាស់តឿនម្នា ក់របស់អល់ឡោះក្នុង ចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ إذ قال لأبيه وقومه ماذا تعبدون

إِذْ قَالَ لِأَبِيهِ وَقَوْمِهِۦ مَاذَا تَعْبُدُونَ ﴿٨٥﴾

នៅពេលដែលគេបាននិយាយទៅកាន់ឪពុករបស់គេ និងក្រុមរបស់គេដែលជាពួកមុស្ហរីគីនដោយស្តីបន្ទោសទៅកាន់ពួកគេថាៈ តើអ្វីទៅដែលពួកអ្នកកំពុងតែ គោរពសក្កា រៈចំពោះវាផ្សេងពីអល់ឡោះនោះ?

أَئِفْكًا ءَالِهَةًۭ دُونَ ٱللَّهِ تُرِيدُونَ ﴿٨٦﴾

តើព្រះក្លែងក្លា យទាំងនេះឬដែលពួកអ្នកនាំគ្នា គោរពសក្កា រៈចំពោះពួកវាផ្សេងពីអល់ឡោះជាម្ចា ស់នោះ?

فَمَا ظَنُّكُم بِرَبِّ ٱلْعَـٰلَمِينَ ﴿٨٧﴾

តើពួកអ្នក(ឱក្រុមរបស់ខ្ញុំ)គិតដូចម្តេចចំពោះម្ចា ស់ដែលគ្រប់គ្រងពិភពទាំងអស់នៅពេលដែលពួកអ្នកទៅជួបទ្រង់ ខណៈដែលពួកអ្នកកំពុងគោរពសក្កា រៈទៅកាន់ អ្នកផ្សេងក្រៅពីទ្រង់នោះ?តើពួកអ្នកយល់ថា ទ្រង់នឹងធ្វើយ៉ា ងណាចំពោះអ្នក?

فَنَظَرَ نَظْرَةًۭ فِى ٱلنُّجُومِ ﴿٨٨﴾

ហើយព្យាការីអ៊ីព្រហ៊ីមបានសម្លឹងមើលទៅកាន់ហ្វូងផ្កា យមួយស្របក់ ដោយគាត់រិះរកឧបាលកលដើម្បីអាចដកខ្លួនចេញពីក្រុមរបស់គាត់បាន។ فقال إنى سقيم

فَقَالَ إِنِّى سَقِيمٌۭ ﴿٨٩﴾

ហើយគាត់ក៏បាននិយាយដោះសារដើម្បីមិនចេញទៅចូលរួមជាមួយក្រុមរបស់គាត់ក្នុងពិធីបុណ្យរបស់ពួកគេថាៈ ជាការពិតណាស់ ខ្ញុំមានជំងឺ(មិនអាចទៅចូលរួម បានទេ)។ فتولوا عنه مدبرين

فَتَوَلَّوْا۟ عَنْهُ مُدْبِرِينَ ﴿٩٠﴾

ដូច្នេះ ពួកគេក៏ទុកគាត់ចោល ហើយពួកគេក៏នាំគ្នា ចាកចេញទៅ។

فَرَاغَ إِلَىٰٓ ءَالِهَتِهِمْ فَقَالَ أَلَا تَأْكُلُونَ ﴿٩١﴾

ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)ក៏បានងាកទៅរកព្រះទាំងឡាយរបស់ពួកគេដែលពួកគេគោរពសក្កា រៈចំពោះវាផ្សេងពីអល់ឡោះនោះ ហើយបាននិយាយចំអក ឡកឡឺយទៅលើព្រះទាំងឡាយរបស់ពួកគេថាៈ តើពួកឯងមិនបរិភោគអាហារដែលពួកមុស្ហរីគីនទាំងនោះយកមកសែនឲ្យពួកឯងទេឬ? ما لكم لا تنطقون

مَا لَكُمْ لَا تَنطِقُونَ ﴿٩٢﴾

ហេតុអ្វីបានជាពួកឯងមិនព្រមនិយាយ និងមិនព្រមឆ្លើយតបទៅកាន់អ្នកដែលសួរពួកឯង?តើព្រះបែបនេះឬដែលគេគោរពសក្កា រៈផ្សេងពីអល់ឡោះនោះ?

فَرَاغَ عَلَيْهِمْ ضَرْبًۢا بِٱلْيَمِينِ ﴿٩٣﴾

ហើយព្យាការីអ៊ីព្រហ៊ីមក៏បានដើរទៅជិតពួកវា ហើយវាយបំបែកវានឹងដៃស្តាំរបស់គាត់។

فَأَقْبَلُوٓا۟ إِلَيْهِ يَزِفُّونَ ﴿٩٤﴾

ហើយពួកដែលគោរពសក្កា រៈចំពោះរូបបដិមាទាំងនោះក៏បានដើរសំដៅមកកាន់គាត់យ៉ា ងលឿន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ قال أتعبدون ما تنحتون

قَالَ أَتَعْبُدُونَ مَا تَنْحِتُونَ ﴿٩٥﴾

ហើយព្យាការីអ៊ីព្រហ៊ីមក៏បានជួបជាមួយពួកគេដោយភាពជឿជាក់ ហើយបាននិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសពួកគេថាៈ តើពួកអ្នកនាំគ្នាគោរព សក្កា រៈទៅកាន់ព្រះផ្សេងក្រៅពីអល់ឡោះដែលពួកអ្នកជាអ្នកឆ្លា ក់វាដោយផ្ទា ល់ដៃរបស់ពួកអ្នកនោះឬ

وَٱللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ ﴿٩٦﴾

ខណៈដែលអល់ឡោះជាម្ចា ស់គឺជាអ្នកដែលបានបង្កើតពួកអ្នកអ្នក និងបានបង្កើតការងារឲ្យពួកអ្នកធ្វើ ហើយក្នុងចំណោមការងាររបស់ពួកអ្នកនោះ គឺ(ការឆ្លា ក់)រូប បដិមាទាំងនេះ។ដូច្នេះ អល់ឡោះជាម្ចា ស់ទៅវិញទេទើបជាព្រះដែលសក្តិសមឲ្យគេគោរពសក្កា រៈតែមួយគត់ ហើយមិនត្រូវគោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ នោះ។

قَالُوا۟ ٱبْنُوا۟ لَهُۥ بُنْيَـٰنًۭا فَأَلْقُوهُ فِى ٱلْجَحِيمِ ﴿٩٧﴾

នៅពេលដែលពួកគេអសមត្ថភាពតទល់ជាមួយគាត់ដោយប្រើអំណះអំណាងនោះ ពួកគេក៏ងាកទៅកាន់ការប្រើអំណាច(កម្លាំងបាយ)វិញម្តង។ នៅពេលនោះ ពួកគេក៏បានពិភាក្សាគ្នា ថាតើត្រូវធ្វើដូចម្តេចចំពោះព្យាការីអ៊ីព្រហ៊ីម។ ពួកគេបាននិយាយថាៈ ចូរពួកអ្នកសង់សំណង់មួយសម្រាប់គេ ហើយដាក់អុសឲ្យពេញក្នុង នោះ។ រួចមក ចូរពួកអ្នកដុតភ្លើង រួចហើយ ចូរបោះគេចូលទៅក្នុងភ្លើងនោះ។

فَأَرَادُوا۟ بِهِۦ كَيْدًۭا فَجَعَلْنَـٰهُمُ ٱلْأَسْفَلِينَ ﴿٩٨﴾

ហើយក្រុមរបស់ព្យាការីអ៊ីព្រហ៊ីមមានបំណងអាក្រក់ចំពោះព្យាការីអ៊ីព្រហ៊ីម ដោយពួកគេចង់បំផ្លាញគាត់ដើម្បីឲ្យពួកគេបានសម្រាកអំពីការអុកឡុករបស់គាត់ តែ យើងបានធ្វើឲ្យពួកគេបរាជ័យ ខណៈដែលយើងបានធ្វើឲ្យភ្លើងនោះក្លា យជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់ព្យាការីអ៊ីព្រហ៊ីម។ وقال إنى ذاهب إلى ربى سيهدين

وَقَالَ إِنِّى ذَاهِبٌ إِلَىٰ رَبِّى سَيَهْدِينِ ﴿٩٩﴾

ហើយព្យាការីអ៊ីព្រហ៊ីមបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំនឹងភៀសខ្លួនទៅកាន់ម្ចាស់របស់ខ្ញុំដោយបោះបង់ចោលស្រុកទេសនិងក្រុមរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំអាច គោរពសក្កា រៈទៅចំពោះទ្រង់បាន។ម្ចា ស់របស់ខ្ញុំទ្រង់នឹងចង្អុលបង្ហា ញខ្ញុំទៅកាន់អ្វីដែលល្អប្រសើសម្រាប់ខ្ញុំទាំងក្នុងលោកិយ និងថ្ងៃបរលោក។

رَبِّ هَبْ لِى مِنَ ٱلصَّـٰلِحِينَ ﴿١٠٠﴾

ឱម្ចា ស់របស់ខ្ញុំ! សូមទ្រង់មេត្តា ប្រទានកូនប្រុសដ៏កតញ្ញូម្នា ក់ឲ្យខ្ញុំផង ដើម្បីឲ្យគេក្លា យជាជំនួយការ និងជាការជំនួសឲ្យក្រុមរបស់ខ្ញុំដែលខ្ញុំបានចាកចេញពីពួកគេ នោះផង។ فبشرنه بغلم حليم

فَبَشَّرْنَـٰهُ بِغُلَـٰمٍ حَلِيمٍۢ ﴿١٠١﴾

ដូច្នេះ យើងក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងក៏បានប្រាប់នូវដំណឹងរីករាយមួយដល់គេ ដោយយើងនឹងប្រទានកូនប្រុសម្នាក់ដែលនឹងធំឡើង ហើយគេក្លា យទៅជាអ្នកដែលអត់ធ្មត់។កូនប្រុសម្នា ក់នោះ គឺព្យាការីអ៊ីស្មា អែល។

فَلَمَّا بَلَغَ مَعَهُ ٱلسَّعْىَ قَالَ يَـٰبُنَىَّ إِنِّىٓ أَرَىٰ فِى ٱلْمَنَامِ أَنِّىٓ أَذْبَحُكَ فَٱنظُرْ مَاذَا تَرَىٰ ۚ قَالَ يَـٰٓأَبَتِ ٱفْعَلْ مَا تُؤْمَرُ ۖ سَتَجِدُنِىٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّـٰبِرِينَ ﴿١٠٢﴾

នៅពេលដែលព្យាការីអ៊ីស្មាអែលធំពេញវ័យ ហើយអាចរត់តាមឪពុករបស់គេទាន់ហើយនោះ ឪពុករបស់គេ គឺព្យាការីអ៊ីព្រហ៊ីម បានយល់សុបិន្តមួយ ហើយការ យល់សុបិន្តរបស់បណ្តាព្យាការីទាំងឡាយ គឺជាវ៉ាហ៊ី(សារពីអល់ឡោះ)។ ព្យាការីអ៊ីព្រហ៊ីមក៏បាននិយាយប្រាប់កូនរបស់គាត់ពីខ្លឹមសារនៃសុបិន្តនោះថាៈ ឱកូន សម្លា ញ់!ជាការពិតណាស់ ឪពុកបានឃើញក្នុងសុបិន្តថា ពុកពិតជាត្រូវសម្លេះកូន។ដូច្នេះ សូមកូនគិតមើលមើល៍ តើកូនយល់យ៉ា ងណាដែរចំពោះរឿងនេះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ ពេលនោះ ព្យាការីអ៊ីស្មាអែលក៏បានតបទៅកាន់ឪពុករបស់ខ្លួនវិញថាៈ ឱលោកឪពុករបស់ខ្ញុំជាទីស្រឡាញ់របស់កូន! សូមលោកឪពុកធ្វើចុះទៅតាមបទបញ្ជា របស់អល់ឡោះដែលទ្រង់បានបង្គា ប់ប្រើពុកឲ្យសម្លេះកូននោះ។ ប្រសិនបើអល់ឡោះមានចេតនា ពុកពិតជានឹងបានឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ និង ជាអ្នកដែលពេញចិត្តចំពោះការកំណត់របស់អល់ឡោះជាមិនខាន។

فَلَمَّآ أَسْلَمَا وَتَلَّهُۥ لِلْجَبِينِ ﴿١٠٣﴾

ហើយនៅពេលដែលគេទាំងពីរទទួលធ្វើតាមបទបញ្ជា របស់អល់ឡោះហើយនោះ ព្យាការីអ៊ីព្រហ៊ីមក៏បានដាក់កូនរបស់គាត់ដេកផ្កា ប់មុខទៅនឹងដីដើម្បីអនុវត្តន៍ទៅ តាមបទបញ្ជា របស់ទ្រង់ដែលបានប្រើគាត់ឲ្យសម្លេះព្យាការីអ៊ីស្មា អែលនោះ។

وَنَـٰدَيْنَـٰهُ أَن يَـٰٓإِبْرَٰهِيمُ ﴿١٠٤﴾

ពេលនោះ យើងបានហៅព្យាការីអ៊ីព្រហ៊ីមខណៈពេលដែលគេប្រុងនឹងអនុវត្តន៍នូវបទបញ្ជា របស់អល់ឡោះដែលប្រើឲ្យសម្លេះកូនរបស់គេនោះថាៈ ឱអ៊ីព្រហ៊ីម!

قَدْ صَدَّقْتَ ٱلرُّءْيَآ ۚ إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ ﴿١٠٥﴾

ពិតប្រាកណាស់ អ្នកពិតជាបានបំពេញតាមសុបិន្តរបស់អ្នកដែលបានសុបិន្តឃើញក្នុងដំណេករបស់អ្នក ដោយការប្តេជ្ញាចិត្តរបស់អ្នកលើការសម្លេះកូនប្រុសរបស់ អ្នក។ពិតប្រាកដណាស់ (ដូចដែលយើងតបស្នងដល់អ្នកដោយឲ្យអ្នករួចផុតពីការសាកល្បងដ៏ធំធេងនេះដូច្នេះដែរ) យើងនឹងតបស្នងដល់បណ្តា អ្នកដែលធ្វើអំពើ ល្អ ដោយយើងនឹងឲ្យពួកគេរួចផុតពីការសាកល្បង និងភាពតានតឹងទាំងឡាយដូចគ្នា ដែរ។

إِنَّ هَـٰذَا لَهُوَ ٱلْبَلَـٰٓؤُا۟ ٱلْمُبِينُ ﴿١٠٦﴾

ពិតប្រាកដណាស់ រឿងនេះគឺជាការសាកល្បងមួយយ៉ា ងច្បាស់លាស់ ហើយពិតណាស់ព្យាការីអ៊ីព្រហ៊ីមបានទទួលជោគជ័យចំពោះការសាកល្បងនេះ។ وفدينهبذب ح عظيم

وَفَدَيْنَـٰهُ بِذِبْحٍ عَظِيمٍۢ ﴿١٠٧﴾

ហើយយើង(អល់ឡោះ)ក៏បានលោះព្យាការីអ៊ីស្មា អែលជាមួយសត្វចៀមដ៏ធំមួយជំនួសឲ្យការសម្លេះអ៊ីស្មា អែលនោះវិញ។

وَتَرَكْنَا عَلَيْهِ فِى ٱلْـَٔاخِرِينَ ﴿١٠٨﴾

ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ព្យាការីអ៊ីព្រហ៊ីមដល់ប្រជាជាតិជំនាន់ក្រោយ។

سَلَـٰمٌ عَلَىٰٓ إِبْرَٰهِيمَ ﴿١٠٩﴾

សូមឲ្យការស្វា គមន៍ពីអល់ឡោះកើតមានដល់ព្យាការីអ៊ីព្រហ៊ីម និងសូមសុខសន្តិភាពកើតមានដល់គាត់អំពីប្រការគ្រោះថ្នា ក់ និងប្រការអាក្រក់ទាំងឡាយ។

كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ ﴿١١٠﴾

ដូចដែលយើងបានតបស្នងដល់ព្យការីអ៊ីព្រហ៊ីមនូវការតបស្នងបែបនេះចំពោះការគោរពប្រតិបត្តិរបស់គេនោះដែរ យើងក៏នឹងតបស្នងដល់បណ្តា អ្នកដែលសាង ទង្វើកុសលទាំងឡាយដូចគ្នា ដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّهُۥ مِنْ عِبَادِنَا ٱلْمُؤْمِنِينَ ﴿١١١﴾

ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿដែលគោរពសក្កា រៈទៅចំពោះអល់ឡោះទៅតាមបទបញ្ជា ដែលទ្រង់បាន បង្គា ប់ប្រើ។ ي

وَبَشَّرْنَـٰهُ بِإِسْحَـٰقَ نَبِيًّۭا مِّنَ ٱلصَّـٰلِحِينَ ﴿١١٢﴾

ហើយយើងបានប្រទានដំណឹ ងរីករាយមួយទៀតដល់ព្យាការីអ៊ីព្រហ៊ីម ដោយគេនឹងមានកូនប្រុសម្នា ក់ទៀតដែលនឹងក្លា យជាព្យាការី និងជាខ្ញុំបម្រើដ៏ល្អម្នា ក់ នោះគឺព្យាការីអ៊ីស្ហា ក ជាការតបស្នងទៅលើការគោរពប្រតិបត្តិរបស់គេចំពោះអល់ឡោះលើការសម្លេះព្យាការីអ៊ីស្មា អែលដែលជាកូនប្រុសតែមួយគត់របស់គេ។

وَبَـٰرَكْنَا عَلَيْهِ وَعَلَىٰٓ إِسْحَـٰقَ ۚ وَمِن ذُرِّيَّتِهِمَا مُحْسِنٌۭ وَظَالِمٌۭ لِّنَفْسِهِۦ مُبِينٌۭ ﴿١١٣﴾

ហើយយើងបានបញ្ចុះនូវពរជ័យអំពីយើងទៅកាន់គេ និងកូនប្រុសរបស់គេ ព្យាការីអ៊ីស្ហាក ហើយយើងបានប្រទាននូវឧបការគុណយ៉ា ងច្រើនដល់គេទាំងពីរ ហើយ ក្នុងចំណោមឧបការគុណទាំងនោះ គឺអល់ឡោះបានប្រទាននូវកូនចៅជាច្រើនដល់គេទាំងពីរ។ ក្នុងចំណោមកូនចៅរបស់គេទាំងពីរ គឺមានអ្នកដែលសាងទង្វើ កុសលដោយគោរពប្រតិបត្តិម្ចាស់របស់គេ(ដើរតាមគន្លងធម៌របស់គេ) ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និង ប្រព្រឹត្តល្មើស ដែលជាការបំពានយ៉ា ងច្បាស់លាស់។ ولقدمنناعل موس وهرون

وَلَقَدْ مَنَنَّا عَلَىٰ مُوسَىٰ وَهَـٰرُونَ ﴿١١٤﴾

ហើយពិតប្រាកដណាស់ យើងបានប្រទាននូវភាពជាព្យាការីដល់ព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន។

وَنَجَّيْنَـٰهُمَا وَقَوْمَهُمَا مِنَ ٱلْكَرْبِ ٱلْعَظِيمِ ﴿١١٥﴾

ហើយយើងបានផ្តល់សុត្ថិភាពដល់គេទាំងពីរ និងក្រុមរបស់គេទាំងពីរនៃអម្បូរអ៊ីស្រាអែលឲ្យរួចផុតពីការចាប់ធ្វើជាទាសកររបស់ហ្វៀរអោន និងរួចផុតពី ការលិចលង់(ក្នុងទឹកសមុទ្រ)។

وَنَصَرْنَـٰهُمْ فَكَانُوا۟ هُمُ ٱلْغَـٰلِبِينَ ﴿١١٦﴾

ហើយយើងបានជួយពួកគេឲ្យយកឈ្នះលើហ្វៀរអោននិងកងទ័ពរបស់គេ។ ដូចនេះ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យទៅលើសត្រូវរបស់ពួកគេ។

وَءَاتَيْنَـٰهُمَا ٱلْكِتَـٰبَ ٱلْمُسْتَبِينَ ﴿١١٧﴾

ហើយយើងបានប្រទានគម្ពីរតាវរ៉តឲ្យព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន គឺជាគម្ពីរមួយដែលមកពីអល់ឡោះយ៉ាងច្បាស់លាស់ដោយគ្មានការមន្ទិល សង្ស័យឡើយ។

وَهَدَيْنَـٰهُمَا ٱلصِّرَٰطَ ٱلْمُسْتَقِيمَ ﴿١١٨﴾

ហើយយើងបានចង្អុលបង្ហា ញគេទាំងពីរទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរឡើយក្នុងវា នោះគឺមាគ៌ា នៃសាសនាឥស្លាមដែលនាំទៅកាន់ការពេញ ចិត្តពីអល់ឡោះជាម្ចា ស់(ដែលជាអ្នកបង្កើតអ្វីៗទាំងអស់)។

وَتَرَكْنَا عَلَيْهِمَا فِى ٱلْـَٔاخِرِينَ ﴿١١٩﴾

ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃ និងការរំលឹកដ៏ល្អចំពោះគេទាំងពីរដល់ប្រជាជាតិជំនាន់ក្រោយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ سلمعل موس وهرون

سَلَـٰمٌ عَلَىٰ مُوسَىٰ وَهَـٰرُونَ ﴿١٢٠﴾

ការស្វា គមន៍យ៉ា ងល្អប្រពៃពីអល់ឡោះចំពោះគេទាំងពីរ ការកោតសរសើរទៅលើគេទាំងពីរ និងសូមឲ្យគេទាំងពីរមានសុវត្ថិភាពចាកផុតពីប្រការអាក្រក់ទាំងឡាយ។

إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ ﴿١٢١﴾

ពិតប្រាកដណាស់ ដូចដែលយើងបានតបស្នងដល់ព្យាការីមូសានិងព្យាការីហារូននូវការតបស្នងដ៏ល្អបែបនេះដែរ យើងក៏នឹងតបស្នងដល់បណ្តា អ្នកដែលសាងទង្វើ កុសលតាមរយៈការគោរពប្រតិបត្តិចំពោះម្ចា ស់របស់ពួកគេដូចគ្នា ដែរ។

إِنَّهُمَا مِنْ عِبَادِنَا ٱلْمُؤْمِنِينَ ﴿١٢٢﴾

) ពិតប្រាកដណាស់ ព្យាការីមូសានិងព្យាការីហារូន គឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿចំពោះអល់ឡោះ ដែលអនុវត្តន៍នូវកាតព្វកិច្ចដែលម្ចាស់ របស់ពួកគេបានបង្គា ប់ប្រើ។

وَإِنَّ إِلْيَاسَ لَمِنَ ٱلْمُرْسَلِينَ ﴿١٢٣﴾

ហើយពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស គឺស្ថិតក្នុងចំណោមអ្នកនាំសារមកពីម្ចាស់របស់គេ ដោយអល់ឡោះបានប្រទានដល់គេនូវភាពជាព្យាការី និងជាអ្នក នាំសារ។

إِذْ قَالَ لِقَوْمِهِۦٓ أَلَا تَتَّقُونَ ﴿١٢٤﴾

) នៅពេលដែលគេបាននិយាយទៅកាន់ក្រុមរបស់គេដែលជាអម្បូរអ៊ីស្រាអែលថាៈ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាម ការបង្គា ប់ប្រើរបស់ទ្រង់ ដែលក្នុងនោះ គឺមានការគោរពសក្កា រៈចំពោះអល់ឡោះតែមួយគត់ ហើយចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ដែលក្នុង នោះ គឺមានធ្វើស្ហ៊ីរិកចំពោះទ្រង់ទេឬ?

أَتَدْعُونَ بَعْلًۭا وَتَذَرُونَ أَحْسَنَ ٱلْخَـٰلِقِينَ ﴿١٢٥﴾

តើពួកអ្នកគោរពសក្កា រៈចំពោះរូបបដិមាដែលមានឈ្មោះថាហ្ពាក់ឡាន់ នោះផ្សេងពីអល់ឡោះ ហើយពួកអ្នកបោះបង់ការគោរពសក្កា រៈទៅចំពោះអល់ឡោះដែលជា ម្ចា ស់បង្កើតដ៏ប្រសើរជាងគេនោះឬ?

ٱللَّهَ رَبَّكُمْ وَرَبَّ ءَابَآئِكُمُ ٱلْأَوَّلِينَ ﴿١٢٦﴾

ហើយអល់ឡោះ គឺជាម្ចាស់របស់ពួកដែលបានបង្កើតពួកអ្នក និងបានបង្កើតជីដូនជីតារបស់ពួកអ្នកពីមុនមក គឺទ្រង់នោះហើយដែលសក្តិសមឲ្យគេគោរពសក្ការៈ ពុំមែនរូបបដិមាដែលគ្មា នផ្តល់ប្រយោជន៍ ហើយក៏គ្មា នផ្តល់គ្រោះថ្នា ក់នោះនោះទេ។ فكذبوه فإن هم لمحضرون

فَكَذَّبُوهُ فَإِنَّهُمْ لَمُحْضَرُونَ ﴿١٢٧﴾

តែក្រុមរបស់គេ(ព្យាការីអ៊ិលយ៉ាស) ពួកគេបានបដិសេធ(មិនជឿ)ចំពោះគេ ហើយដោយសារតែការបដិសេធរបស់ពួកគេនេះ ធ្វើឲ្យពួកគេត្រូវបានគេនាំទៅកាន់ ទណ្ឌ កម្ម។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ ﴿١٢٨﴾

លើកលែងតែក្រុមរបស់គេមួយចំនួនដែលជាអ្នកមានជំនឿដែលគោរពសក្កា រៈចំពោះអល់ឡោះដោយចិត្តស្មោះសប៉ុណ្ណោះ ដែលពួកគេបានរួចផុតពីការនាំទៅកាន់ ទណ្ឌ កម្ម។

وَتَرَكْنَا عَلَيْهِ فِى ٱلْـَٔاخِرِينَ ﴿١٢٩﴾

ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អប្រពៃ និងការរំលឹកដ៏ល្អៗចំពោះគេដល់បណ្តា ប្រជាជាតិជំនាន់ក្រោយ។

سَلَـٰمٌ عَلَىٰٓ إِلْ يَاسِينَ ﴿١٣٠﴾

សូមឲ្យការស្វាគមន៍ និងការកោតសរសើរពីអល់ឡោះកើតមានដល់ព្យាការីអ៊ិលយ៉ា ស។

إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ ﴿١٣١﴾

ពិតប្រាកដណាស់ ដូចដែលយើងបានតបស្នងដល់ព្យាការីអ៊ិលយ៉ាសនូវការតបស្នងដ៏ល្អប្រពៃនេះដែរ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងទង្វើក្នុង ចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿដូចគ្នា ដែរ។

إِنَّهُۥ مِنْ عِبَادِنَا ٱلْمُؤْمِنِينَ ﴿١٣٢﴾

ពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស ស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿយ៉ាងពិតប្រាកដ ដែលជាអ្នកដែលស្មោះត្រង់ក្នុងការមានជំនឿចំពោះ ម្ចា ស់របស់ពួកគេ។

وَإِنَّ لُوطًۭا لَّمِنَ ٱلْمُرْسَلِينَ ﴿١٣٣﴾

ហើយពិតប្រាកដណាស់ ព្យាការីលូត គឺជាអ្នកនាំសារម្នា ក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបញ្ជូនពួកគេទៅកាន់ក្រុមរបស់ពួកគេ ជា អ្នកផ្តល់ដំណឹ ងរីករាយ(ដល់អ្នកដែលមានជំនឿ)និងដាស់តឿនព្រមាន(ដល់ពួកដែលគ្មា នជំនឿ)។ إ ذ نجينه وأهله أجمعين

إِذْ نَجَّيْنَـٰهُ وَأَهْلَهُۥٓ أَجْمَعِينَ ﴿١٣٤﴾

ហើយចូរចងចាំ នៅពេលដែលយើងបានសង្គ្រោះរូបគេនិងក្រុមគ្រួសាររបស់គេទាំងអស់ពីទណ្ឌ កម្មដែលត្រូវបានបញ្ជូនទៅកាន់ក្រុមរបស់គេ

إِلَّا عَجُوزًۭا فِى ٱلْغَـٰبِرِينَ ﴿١٣٥﴾

លើកលែងតែភរិយារបស់គេប៉ុណ្ណោះ។ ពិតប្រាកដណាស់ នាងគឺជាស្រ្តីម្នាក់ដែលត្រូវទទួលទណ្ឌកម្មជាមួយនឹងក្រុមរបស់នាង ពីព្រោះនាងគឺជាអ្នកដែលប្រឆាំង ដូចពួកគេដែរ។

ثُمَّ دَمَّرْنَا ٱلْـَٔاخَرِينَ ﴿١٣٦﴾

បន្ទាប់មក យើងបានបំផ្លាញអ្នកដែលនៅសេសសល់នៃក្រុមរបស់គេ(ព្យាការីលូត)ដែលបានបដិសេធ(មិនជឿ)ចំពោះគេ និងមិនជឿចំពោះអ្វីដែលគេបាននាំមក នោះទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وإ نكم لتمرون عليهم م ص بحين

وَإِنَّكُمْ لَتَمُرُّونَ عَلَيْهِم مُّصْبِحِينَ ﴿١٣٧﴾

ហើយពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកស្រុកម៉ា ក្កះ)បានឆ្លងកាត់លំនៅដ្ឋានរបស់ពួកគេ(ក្រុមរបស់ព្យាការីលូត)នៅក្នុងការធ្វើដំណើ ររបស់ពួកអ្នកទៅកាន់ ប្រទេសស្ហា មជារៀងរាល់ព្រឹក។

وَبِٱلَّيْلِ ۗ أَفَلَا تَعْقِلُونَ ﴿١٣٨﴾

ហើយក៏ដូគ្នាដែរ ពួកអ្នកបានឆ្លងកាត់លំនៅដ្ឋានរបស់ពួកគេនៅពេលយប់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណា ហើយយកធ្វើជាមេរៀននូវអ្វីដែលបានកើតឡើង ចំពោះពួកគេ ក្រោយពីការបដិសេធរបស់ពួកគេ ការប្រឆាំងរបស់ពួកគេ និងការប្រព្រឹត្តអំពើអសីលធម៌របស់ពួកគេដែលមិនធ្លាប់មានអ្នកណាបានធ្វើមុនពួកគេ នោះទេឬ?

وَإِنَّ يُونُسَ لَمِنَ ٱلْمُرْسَلِينَ ﴿١٣٩﴾

ហើយពិតប្រាកដណាស់ ខ្ញុំបម្រើរបស់យើង ព្យាការីយូនុស គឺជាអ្នកនាំសារម្នាក់ក្នុងចំណោមបណ្តា អ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានបញ្ជូនពួកគេទៅកាន់ ក្រុមរបស់ពួកគេជាអ្នកផ្តល់ដំណឹ ងរីករាយ(ដល់អ្នកដែលមានជំនឿ) និងដាស់តឿនព្រមាន(ដល់អ្នកដែលគ្មា នជំនឿ)។

إِذْ أَبَقَ إِلَى ٱلْفُلْكِ ٱلْمَشْحُونِ ﴿١٤٠﴾

នៅពេលដែលគាត់(ព្យាការីយូនុស)បានចាកចោលក្រុមរបស់គាត់ដោយគ្មា នការអនុញ្ញា តពីម្ចា ស់របស់គាត់ ហើយគាត់បានជិះសំពៅមួយដែលពោរពេញទៅ ដោយអ្នកដំណើ រ និងឥវ៉ាន់។

فَسَاهَمَ فَكَانَ مِنَ ٱلْمُدْحَضِينَ ﴿١٤١﴾

នៅពេលនោះ សំពៅនោះហៀបតែនឹងលិចដោយសារការផ្ទុកលើសចំណុះ។ ដូច្នេះ អ្នកដំណើរទាំងអស់ក៏បានធ្វើការចាប់ឆ្នោតដើម្បីបោះមនុស្សមួយចំនួននៃ ពួកគេ(ចូលក្នុងសមុទ្រ) ព្រោះតែខ្លា ចសំពៅនោះលិច ដោយសារតែការអ្នកដំណើ រច្រើនពេក(ដឹកលើសចំណុះ)។ ពេលនោះ ព្យាការីយូនុសក៏ស្ថិតក្នុងចំណោមអ្នក ដែលទទួលបរាជ័យ ហើយពួកគេក៏បានបោះគាត់ចូលទៅក្នុងសមុទ្រ។

فَٱلْتَقَمَهُ ٱلْحُوتُ وَهُوَ مُلِيمٌۭ ﴿١٤٢﴾

នៅពេលដែលពួកគេបោះគាត់ចូលទៅក្នុងសមុទ្រ ពេលនោះ ត្រីដ៏ធំមួយក៏បានលេបគាត់(ចូលទៅក្នុងពោះ) ខណៈដែលគាត់ជាអ្នកដែលត្រូវបានគេស្តីបន្ទោស ដោយសារតែគាត់បានចេញទៅសមុទ្រ(ចាកចោលក្រុមរបស់គាត់)ដោយពុំមានការអនុញ្ញា តពីម្ចា ស់របស់គាត់។

فَلَوْلَآ أَنَّهُۥ كَانَ مِنَ ٱلْمُسَبِّحِينَ ﴿١٤٣﴾

ពិតប្រាកដណាស់ ប្រសិនបើព្យាការីយូនុសមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលរំលឹកចំពោះអល់ឡោះយ៉ា ងច្រើនមុនពេលហេតុការណ៍ នោះកើតឡើង និងជាអ្នកដែលលើកតម្កើង(ចំពោះអល់ឡោះ)នៅក្នុងពោះត្រីទេនោះ

لَلَبِثَ فِى بَطْنِهِۦٓ إِلَىٰ يَوْمِ يُبْعَثُونَ ﴿١٤٤﴾

ប្រាកដជារូបគាត់នឹងត្រូវស្ថិតនៅក្នុងពោះត្រីនោះរហូតដល់ថ្ងៃបរលោក ដោយត្រីនោះក្លា យជាផ្នូររបស់គាត់ជាមិនខាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ فَنَبَذْنَـٰهُ بِٱلْعَرَآءِ وَهُوَ سَقِيمٌۭ ﴿١٤٥﴾

ហើយយើងក៏បានបញ្ចេញគេពីពោះត្រីនៅឯវាលរហោស្ថានមួយដែលគ្មា នដើមឈើនិងគ្មា នសំណង់អ្វីឡើយ ខណៈដែលខ្លួនប្រាណរបស់គេទន់ខ្សោយ ដោយសារតែការស្ថិតនៅក្នុងពោះត្រីមួយរយៈនោះ។ وأنبتنا عليه شجرة من يقطين

وَأَنۢبَتْنَا عَلَيْهِ شَجَرَةًۭ مِّن يَقْطِينٍۢ ﴿١٤٦﴾

ហើយយើងបានបណ្តុះនូវរុក្ខជាតិមួយដើមជាប្រភេទដើមល្ពៅនៅតំបន់ដែលគ្មា នដើមឈើនោះ ដែលគេអាចយកវាធ្វើជាម្លប់ និងអាចទទួលទានអំពីវាបានផងដែរ។ وأرسلنهإ لى مائة ألف أو يزيدون

وَأَرْسَلْنَـٰهُ إِلَىٰ مِا۟ئَةِ أَلْفٍ أَوْ يَزِيدُونَ ﴿١٤٧﴾

ហើយយើងបានបញ្ជូនគេ(ព្យាការីយូនុស)ទៅកាន់ក្រុមរបស់គេ ដែលពួកគេមានចំនួនមួយរយពាន់នាក់ ឬច្រើនជាងនោះទៅទៀត។ فٔامنوافمتعنهم إلى حين

فَـَٔامَنُوا۟ فَمَتَّعْنَـٰهُمْ إِلَىٰ حِينٍۢ ﴿١٤٨﴾

ពេលនោះ ពួកគេក៏បានមានជំនឿ និងជឿជាក់ចំពោះអ្វីដែលគេ(ព្យាការីយូនុស)បាននាំមក ហើយអល់ឡោះជាម្ចាស់ក៏បានឲ្យពួកគេសើយសុខនៅក្នុងជីវិត លោកិយរបស់ពួកគេ រហូតដល់ពេលវេលាកំណត់នៃជីវិតរបស់ពួកគេត្រូវបានបញ្ចប់(ស្លា ប់)។

فَٱسْتَفْتِهِمْ أَلِرَبِّكَ ٱلْبَنَاتُ وَلَهُمُ ٱلْبَنُونَ ﴿١٤٩﴾

ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)សួរទៅកាន់ពួកមុស្ហរីគីននូវសំនួរបែបបដិសេធថាៈ តើពួកអ្នកចាត់ទុកកូនស្រីដែលពួកអ្នកស្អប់នោះសម្រាប់អល់ឡោះ ហើយពួក អ្នកចាត់ទុកកូនប្រុសដែលពួកអ្នកស្រលាញ់នោះសម្រាប់ពួកអ្នកឬ?តើការបែងចែកបែបនេះ តើយ៉ា ងណាទៅវិញ?

أَمْ خَلَقْنَا ٱلْمَلَـٰٓئِكَةَ إِنَـٰثًۭا وَهُمْ شَـٰهِدُونَ ﴿١٥٠﴾

តើពួកគេអាចអះអាងបានយ៉ាងដូចម្តេច ថាពួកម៉ាឡាអ៊ីកាត់ទាំងនោះជាភេទស្រី ខណៈដែលពួកគេមិនមានវត្តមាន(នៅពេលបង្កើតម៉ាឡាអ៊ីកាត់) និងមិនបាន ឃើញពីការបង្កើតម៉ា ឡាអ៊ីកាត់ផងនោះ?

أَلَآ إِنَّهُم مِّنْ إِفْكِهِمْ لَيَقُولُونَ ﴿١٥١﴾

وَلَدَ ٱللَّهُ وَإِنَّهُمْ لَكَـٰذِبُونَ ﴿١٥٢﴾

តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកមុស្ហរីគីននោះ ដោយសារតែការបដិសេធរបស់ពួកគេទៅលើអល់ឡោះ និងការប្រឌិតពាក្យភូតកុហករបស់ពួកគេទៅចំពោះ ទ្រង់នោះ គឺពួកគេបានចោទប្រកាន់ទ្រង់ថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ ហើយពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលភូតកុហកចំពោះ ការចោទប្រកាន់នេះ។

أَصْطَفَى ٱلْبَنَاتِ عَلَى ٱلْبَنِينَ ﴿١٥٣﴾

តើអល់ឡោះជាម្ចា ស់ទ្រង់ជ្រើសរើសសម្រាប់ខ្លួនទ្រង់ផ្ទា ល់នូវកូនស្រីដែលពួកអ្នកមិនពេញចិត្ត ដោយមិនជ្រើសយកកូនប្រុសដែលពួកអ្នកពេញចិត្តនោះឬ? គឺមិន ដូច្នោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ مالكم كيف تحكمون

مَا لَكُمْ كَيْفَ تَحْكُمُونَ ﴿١٥٤﴾

តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ា នកាត់សេចក្តីនូវការកាត់សេចក្តីដែលបំពានបែបនេះ ដោយពួកអ្នកចាត់ទុកកូនស្រី សម្រាប់អល់ឡោះ រីឯកូនប្រុសវិញសម្រាប់ពួកអ្នកនោះ? أفلا تذك رون

أَفَلَا تَذَكَّرُونَ ﴿١٥٥﴾

តើពួកអ្នកមិនគិតពិចារណាពីភាពខុសឆ្គងនៃគោលជំនឿមិនត្រឹមត្រូវដែលពួកអ្នកកំពុងតែប្រកាន់យកនោះទេឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកចេះគិត ពិចារណានោះ ពួកអ្នកនឹងមិននិយាយបែបនេះនោះឡើយ។ أم لكم سلطن مبين

أَمْ لَكُمْ سُلْطَـٰنٌۭ مُّبِينٌۭ ﴿١٥٦﴾

ឬមួយក៏ពួកអ្នកមានភស្តុតាងច្បាស់លាស់មកពីគម្ពីរឬក៏មកពីអ្នកនាំសារណាម្នា ក់ដែលបញ្ជា ក់ប្រាប់ដូច្នោះ? فأتوا بكتبكم إن كنتم صدقين

فَأْتُوا۟ بِكِتَـٰبِكُمْ إِن كُنتُمْ صَـٰدِقِينَ ﴿١٥٧﴾

ប្រសិនបើមានមែននោះ ចូរពួកអ្នកនាំយកគម្ពីរដែលមានភស្តុតាងដែលបញ្ជា ក់ដូចនោះមក ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតត្រឹមត្រូវចំពោះការអះអាង របស់ពួកអ្នកមែននោះ។

وَجَعَلُوا۟ بَيْنَهُۥ وَبَيْنَ ٱلْجِنَّةِ نَسَبًۭا ۚ وَلَقَدْ عَلِمَتِ ٱلْجِنَّةُ إِنَّهُمْ لَمُحْضَرُونَ ﴿١٥٨﴾

ហើយពួកមុស្ហរីគីនបានចាត់ទុករវាងអល់ឡោះនិងពួកម៉ា ឡាអ៊ីកាត់ដែលពួកគេមើលមិនឃើញផងនោះថាជាសាច់ញាតិនឹងគ្នា ខណៈដែលពួកគេអះអាងថាជាការ ពិតណាស់ ពួកម៉ាឡាអ៊ីកាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ទាំងនោះបានដឹងថា ពិតណាស់ អល់ឡោះនឹងនាំ ពួកមុស្ហរីគីនទាំងនេះមកកាត់ក្តី(នៅថ្ងៃបរលោក)។

سُبْحَـٰنَ ٱللَّهِ عَمَّا يَصِفُونَ ﴿١٥٩﴾

អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបានចោទប្រកាន់នូវអ្វីដែលមិនសាកសមចំពោះទ្រង់ ដូចជាការចោទ ប្រកាន់ថា ទ្រង់មានបុត្រ ទ្រង់មានដៃគូ និងផ្សេងៗទៀត។

إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ ﴿١٦٠﴾

លើកលែងតែបណ្តា ខ្ញុំបម្រើរបស់ទ្រង់ដែលមានចិត្តស្មោះសប៉ុណ្ណោះ គឺពួកគេមិនពិពណ៌នាពីលក្ខណៈសម្បត្តិរបស់អល់ឡោះជាម្ចាស់នោះឡើយ លើកលែង លក្ខណៈសម្បត្តិដែលសាកសមនឹងទ្រង់ ដូចជាលក្ខណៈសម្បត្តិខ្ពង់ខ្ពស់ និងពេញលេញ។ فإنكم وما تعبدون

فَإِنَّكُمْ وَمَا تَعْبُدُونَ ﴿١٦١﴾

ពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន)ហើយនិងអ្វីដែលពួកអ្នកកំពុងតែគោរពសក្កា រៈ(ចំពោះពួកវា)ផ្សេងពីអល់ឡោះនោះ

مَآ أَنتُمْ عَلَيْهِ بِفَـٰتِنِينَ ﴿١٦٢﴾

ពុំមែនជាអ្នកដែលអាចធ្វើឲ្យនរណាម្នា ក់វង្វេងពីសាសនាពិតនោះឡើយ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِلَّا مَنْ هُوَ صَالِ ٱلْجَحِيمِ ﴿١٦٣﴾

លើកលែងតែជនណាដែលអល់ឡោះបានកំណត់ឲ្យរូបគេស្ថិតក្នុងចំណោមអ្នកចូលឋាននរកប៉ុណ្ណោះ ដោយអល់ឡោះបានសម្រេចរួចហើយនៅក្នុងការកំណត់ របស់ទ្រង់។ ដូច្នេះ រូបគេក៏ប្រឆាំង ហើយនឹងត្រូវចូលឋាននរក។ ចំណែកឯពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈទៅចំពោះវានោះ គឺគ្មានសមត្ថភាពអាចធ្វើ ដូច្នោះបានឡើយ។

وَمَا مِنَّآ إِلَّا لَهُۥ مَقَامٌۭ مَّعْلُومٌۭ ﴿١٦٤﴾

ហើយពួកម៉ាឡាអ៊ីកាត់បាននិយាយបញ្ជាក់ពីភាពជាខ្ញុំបម្រើរបស់ពួកគេចំពោះអល់ឡោះ និងបានច្រានចោលនូវការចោទប្រកាន់របស់ពួកមុស្ហរីគីនថាៈ បុគ្គល ម្នា ក់ៗក្នុងចំណោមពួកយើង គឺសុទ្ធតែមានកន្លែងដែលត្រូវបានកំណត់រួចជាស្រេចក្នុងការគោរពសក្កា រៈចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះទ្រង់។

وَإِنَّا لَنَحْنُ ٱلصَّآفُّونَ ﴿١٦٥﴾

ហើយពិតប្រាកដណាស់ ពួកយើង(ម៉ាឡាអ៊ីកាត់) គឺជាអ្នកដែលឈរជាជួរៗក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយពួកយើង គឺជាអ្នកដែលលើកតម្កើងអល់ឡោះជាម្ចា ស់ពីលក្ខណៈសម្បត្តិទាំងឡាយណាដែលមិនសាកសមនឹងទ្រង់។

وَإِنَّا لَنَحْنُ ٱلْمُسَبِّحُونَ ﴿١٦٦﴾

ហើយពិតប្រាកដណាស់ ពួកយើង(ម៉ាឡាអ៊ីកាត់) គឺជាអ្នកដែលឈជាជួរៗក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយពួកយើង គឺជាអ្នកដែលលើកតម្កើងអល់ឡោះជាម្ចា ស់អំពីលក្ខណៈសម្បត្តិទាំងឡាយណាដែលមិនសមរមនឹងទ្រង់។ وإ نكانوا ليقولون

وَإِن كَانُوا۟ لَيَقُولُونَ ﴿١٦٧﴾

ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ា ក្កះធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ា ត់ត្រូវបានតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើង មានគម្ពីរមួយក្នុងចំណោមបណ្តា គម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ត ស្មោះស(គ្មានភាពស្ហ៊ីរិក)ជាមិនខាន តែ(ជាក់ស្តែង) ពួកគេគឺជាអ្នកដែលភូតកុហកចំពោះការអះអាងនោះ ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ាត់បាននាំមកឲ្យ ពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេបានប្រឆាំងនឹងវា(គម្ពីរគួរអាន)។ ដូច្នេះ ពួកគេគង់តែនឹងដឹងពីទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ មិនខានឡើយ។

لَوْ أَنَّ عِندَنَا ذِكْرًۭا مِّنَ ٱلْأَوَّلِينَ ﴿١٦٨﴾

لَكُنَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ ﴿١٦٩﴾

فَكَفَرُوا۟ بِهِۦ ۖ فَسَوْفَ يَعْلَمُونَ ﴿١٧٠﴾

ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ា ក្កះ ធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ា ត់ត្រូវបានគេតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើង មានគម្ពីរមួយនៃបណ្តាគម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ត ស្មោះស(គ្មា នភាពស្ហ៊ីរិក) ប៉ុន្តែ ការអះអាងរបស់ពួកគេនោះ គឺជាការភូតកុហក ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ា ត់បាននាំមកឲ្យពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេ បានប្រឆាំងវា(គម្ពីរគួរអាន)។ដូច្នេះ ពួកគេគង់តែនឹងដឹងនូវទណ្ឌ កម្មដ៏ខ្លាំងក្លា បំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَقَدْ سَبَقَتْ كَلِمَتُنَا لِعِبَادِنَا ٱلْمُرْسَلِينَ ﴿١٧١﴾

ហើយពិតប្រាកដណាស់ បន្ទូលរបស់យើងបានសម្រេចរួចជាស្រេចចំពោះបណ្តាអ្នកនាំសាររបស់យើងដែលថាៈ ជាការពិតណាស់ ពួកគេនឹងត្រូវបានគេជួយឲ្យ ទទួលបានជោគជ័យលើសត្រូវរបស់ពួកគេ តាមរយៈអ្វីដែលអល់ឡោះបានប្រោសប្រទានឲ្យពួកគេនៃភស្តុតាង និងភាពខ្លាំងក្លា។ ហើយពិតប្រាកដណាស់ ជ័យ ជម្នះនោះ គឺសម្រាប់កងទ័ពរបស់យើងដែលពួកគេប្រយុទ្ធក្នុងមាគ៌ា របស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង។

إِنَّهُمْ لَهُمُ ٱلْمَنصُورُونَ ﴿١٧٢﴾

وَإِنَّ جُندَنَا لَهُمُ ٱلْغَـٰلِبُونَ ﴿١٧٣﴾

ហើយពិតប្រាកដណាស់ បន្ទូលរបស់យើងបានសម្រេចរួចជាស្រេចចំពោះបណ្តាអ្នកនាំសាររបស់យើងដែលថា ពិតណាស់ ពួកគេនឹងត្រូវបានគេគេជួយឲ្យ យកជ័យជំនះលើសត្រូវរបស់ពួកគេ តាមរយៈអ្វីដែលអល់ឡោះបានប្រោសប្រទានឲ្យពួកគេនៃភស្តុតាង និងភាពខ្លាំងក្លា។ ហើយពិតប្រាកដណាស់ ជ័យជំនះ គឺ សម្រាប់កងទ័ពរបស់យើងដែលពួកគេប្រយុទ្ធក្នុងមាគ៌ា របស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង។ فتول عنهمحت حين

فَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍۢ ﴿١٧٤﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកមុស្ហរីគីនដែលរឹងរូសទាំងនោះមួយរយៈពេលសិនចុះដែលមានតែអល់ឡោះទេដែលដឹង រហូតដល់ពេលវេលា ដាក់ទណ្ឌ កម្មពួកគេនោះបានមកដល់។ وأبصرهم فسوف يبصرون

وَأَبْصِرْهُمْ فَسَوْفَ يُبْصِرُونَ ﴿١٧٥﴾

ហើយចូរអ្នកមើលពួកគេចុះនៅពេលដែលទណ្ឌកម្មបានធ្លាក់លើពួកគេ ហើយពួកគេក៏គង់តែនឹងឃើញដែរ នៅពេលដែលការមើលឃើញរបស់ពួកគេនោះលែង មានប្រយោជន៍អ្វីទៀតហើយ។ أ فبعذابنا يستعجلون

أَفَبِعَذَابِنَا يَسْتَعْجِلُونَ ﴿١٧٦﴾

តើពួកមុស្ហរីគីនទាំងនោះសុំឲ្យទណ្ឌ កម្មរបស់អល់ឡោះឆាប់កើតឡើងចំពោះពួកគេឬ?

فَإِذَا نَزَلَ بِسَاحَتِهِمْ فَسَآءَ صَبَاحُ ٱلْمُنذَرِينَ ﴿١٧٧﴾

ហើយនៅពេលដែលទណ្ឌ កម្មរបស់អល់ឡោះបានធ្លា ក់ទៅលើពួកគេនោះវាគឺជាពេលព្រឹកដ៏អាក្រក់បំផុតរបស់ពួកគេ។ وتول عنهمحت حين

وَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍۢ ﴿١٧٨﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បែរចេញពីពួកគេចុះរហូតដល់ពេលដែលអល់ឡោះកំណត់ឲ្យទណ្ឌ កម្មធ្លា ក់ទៅលើពួកគេ។ وأبصر فسوف يبصرون

وَأَبْصِرْ فَسَوْفَ يُبْصِرُونَ ﴿١٧٩﴾

ហើយចូរអ្នកមើលចុះ ពួកទាំងនោះក៏នឹងឃើញទណ្ឌ កម្មរបស់អល់ឡោះ និងការដាក់ទោសរបស់ទ្រង់ដែលកើតឡើងចំពោះពួកគេដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

سُبْحَـٰنَ رَبِّكَ رَبِّ ٱلْعِزَّةِ عَمَّا يَصِفُونَ ﴿١٨٠﴾

ម្ចា ស់របស់អ្នក(ឱព្យាការីមូហាំម៉ា ត់)មហាស្អាតស្អំ ជាម្ចា ស់ដែលខ្លាំងពូកែ និងជាម្ចា ស់ដ៏មហាខ្ពង់ខ្ពស់អំពីលក្ខណៈសម្បត្តិខ្វះខាតដែលពួកមុស្ហរីគីនបានចោទ ប្រកាន់ចំពោះទ្រង់។

وَسَلَـٰمٌ عَلَى ٱلْمُرْسَلِينَ ﴿١٨١﴾

ហើយការស្វាគមន៍របស់អល់ឡោះ និងការកោតសសើររបស់ទ្រង់ សូមកើតមានដល់បណ្តា អ្នកនាំសារទាំងឡាយរបស់ទ្រង់ដ៏ឧត្តុង្គឧត្តម។

وَٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ ﴿١٨٢﴾

ហើយការកោតសរសើរទាំងអស់ គឺសម្រាប់អល់ឡោះជាម្ចាស់(តែមួយគត់) ព្រោះទ្រង់គឺជាអ្នកដែលសាកសមនឹងគេកោតសរសើរ ហើយទ្រង់គឺជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់ ដែលគ្មា នម្ចា ស់ណាសម្រាប់ពួកគេក្រៅពីទ្រង់ឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · As-Saaffaat — الصافات

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា