صٓ ۚ وَٱلْقُرْءَانِ ذِى ٱلذِّكْرِ ﴿١﴾
សទ (បានបកស្រាយរួចនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)។ អល់ឡោះបានស្បថនឹងគម្ពីរគួរអានដែលផ្ទុកទៅដោយការរំលឹកដល់មនុស្សលោកនូវអ្វីដែលផ្តល់ផល ប្រយោជន៍ដល់ពួកគេទាំងនៅក្នុងជីវិតលោកិយរបស់ពួកគេ និងនៅថ្ងៃបរលោករបស់ពួកគេ។ រឿងនោះ គឺមិនដូចការស្មានរបស់ពួកមុស្ហរីគីនដែលថា អល់ឡោះជា ម្ចា ស់ទ្រង់មានដៃគូនោះទេ។
بَلِ ٱلَّذِينَ كَفَرُوا۟ فِى عِزَّةٍۢ وَشِقَاقٍۢ ﴿٢﴾
ប៉ុន្តែពួកប្រឆាំងស្ថិតក្នុងភាពក្តៅ ក្រហាយ និងក្រអឺតក្រទមអំពីការទទួលស្គាល់នូវភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះ និងស្ថិតក្នុងការប្រឆាំងនឹងព្យាការីមូហាំ ម៉ា ត់ ព្រមទាំងចងភាពជាសត្រូវជាមួយគាត់។ كم أهلكنا من قبلهم من قرن فنادواولات حين مناص
كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍۢ فَنَادَوا۟ وَّلَاتَ حِينَ مَنَاصٍۢ ﴿٣﴾
យើងបានបំផ្លា ញប្រជាជាតិជំនាន់មុនពួកគេជាច្រើនរួចមកហើយដែលពួកគេបានបដិសេធនឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ ហើយពួកគេបានស្រែកសុំជំនួយ នៅពេលដែលទណ្ឌកម្មបានធ្លាក់លើពួកគេ ខណៈដែលពេលនោះ ពុំមែនជាពេលដែលអាចឲ្យពួកគេរួចផុតពីទណ្ឌកម្ម ដែលការស្រែកហៅរកជំនួយរបស់ពួកគេ នោះមានផលប្រយោជន៍ដល់ពួកគេនោះទេ។
وَعَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌۭ مِّنْهُمْ ۖ وَقَالَ ٱلْكَـٰفِرُونَ هَـٰذَا سَـٰحِرٌۭ كَذَّابٌ ﴿٤﴾
ហើយពួកគេមានការងឿងឆ្ងល់នៅពេលដែលអ្នកនាំសារម្នា ក់ដែលមកពីជាតិសាសន៍របស់ពួកគេបានមកដល់ពួកគេ ដោយអ្នកនាំសារនោះបានដាស់តឿនបន្លា ច ពួកគេពីទណ្ឌ កម្មរបស់អល់ឡោះ ប្រសិនបើពួកគេនៅតែបន្តស្ថិតនៅលើភាពប្រឆាំងនោះតទៅទៀត។ ហើយពួកប្រឆាំង នៅពេលដែលពួកគេបានឃើញភស្តុតាង ដែលបញ្ជាក់ទៅលើសេចក្តីពិតនៃអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមកនោះ ពួកគេក៏បាននិយាយថាៈ បុរសម្នាក់នេះ គឺជាគ្រូមន្តអាគម ដែលដាក់មន្តអាគមលើ មនុស្ស និងជាជនដែលកុហកបោកប្រាស់ចំពោះអ្វីដែលរូបគេបានអះអាងថា ពិតណាស់រូបគេ គឺជាអ្នកនាំសារមកពីអល់ឡោះដែលទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ គេនោះ។
أَجَعَلَ ٱلْـَٔالِهَةَ إِلَـٰهًۭا وَٰحِدًا ۖ إِنَّ هَـٰذَا لَشَىْءٌ عُجَابٌۭ ﴿٥﴾
តើបុរសម្នាក់នេះ(ព្យាការីមូហាំម៉ាត់)ចាត់ទុកព្រះច្រើនថាជាព្រះតែមួយ ដែលគ្មានព្រះឯណាផ្សេងក្រៅពីទ្រង់(អល់ឡោះ)នោះឬ? ពិតប្រាកដណាស់ ទង្វើរបស់ គេនោះ ពិតជាចម្លែកខ្លាំងណាស់។
وَٱنطَلَقَ ٱلْمَلَأُ مِنْهُمْ أَنِ ٱمْشُوا۟ وَٱصْبِرُوا۟ عَلَىٰٓ ءَالِهَتِكُمْ ۖ إِنَّ هَـٰذَا لَشَىْءٌۭ يُرَادُ ﴿٦﴾
ហើយពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់នៃពួកគេក៏បានដើរចេញ ហើយនិយាយទៅកាន់ពួកដែលដើរតាមពួកគេថាៈ ចូរពួកអ្នកធ្វើនូវអ្វីដែលពួកអ្នក កំពុងតែប្រកាន់ខ្ជា ប់នេះចុះ ហើយចូរពួកអ្នកកុំចូលក្នុងសាសនារបស់មូហាំម៉ា ត់(សាសនាឥស្លាម)ឲ្យសោះ និងចូរពួកអ្នកគោរពសក្កា រៈទៅកាន់ព្រះទាំងឡាយរបស់ ពួកអ្នកដដែលចុះ។ ពិតប្រាកដណាស់ អ្វីដែលមូហាំម៉ា ត់បានអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះព្រះតែមួយគត់នោះ វាគឺជារឿងមួយដែលមូហាំម៉ា ត់ ចង់បានប៉ុណ្ណោះ ពោលគឺគេចង់ឲ្យខ្លួនគេខ្ពង់ខ្ពស់លើសពួកយើង ហើយពួកយើងក្លា យទៅជាអ្នកដែលដើរតាមគេវិញប៉ុណ្ណោះ។
مَا سَمِعْنَا بِهَـٰذَا فِى ٱلْمِلَّةِ ٱلْـَٔاخِرَةِ إِنْ هَـٰذَآ إِلَّا ٱخْتِلَـٰقٌ ﴿٧﴾
ការគោរពសក្កា រៈចំពោះអល់ឡោះតែមួយគត់ដែលមូហាំម៉ា ត់បានអំពាវនាវពួកយើងទៅកាន់នោះ គឺពួកយើងពុំធ្លា ប់បានឮពីជីដូនជីតារបស់ពួកយើងមកនោះ ឡើយ ហើយក៏មិនមានដែរនៅក្នុងសាសនារបស់ព្យាការីអ៊ីសា(សាសនាគ្រឹស្ត)។ហើយអ្វីដែលពួកយើងបានឮពីគេ(មូហាំម៉ា ត់)នោះ គ្មា នអ្វីក្រៅពីការភូតកុហកបោ بلغ គម្ពីរគួរអាន · តាហ្វសៀរ កប្រាស់នោះទេ។
أَءُنزِلَ عَلَيْهِ ٱلذِّكْرُ مِنۢ بَيْنِنَا ۚ بَلْ هُمْ فِى شَكٍّۢ مِّن ذِكْرِى ۖ بَل لَّمَّا يَذُوقُوا۟ عَذَابِ ﴿٨﴾
តើជារឿងត្រឹមត្រូវដែរឬទេដែលគេបញ្ចុះគម្ពីរគួរអានទៅឲ្យមូហាំម៉ាត់ដោយរំលងពួកយើង និងជ្រើសរើសរូបគេជាពិសេសដើម្បីបញ្ចុះគម្ពីរគួរអានឲ្យ ដោយមិន បញ្ចុះគម្ពីរគួរអាននោះមកឲ្យពួកយើង ខណៈដែលពួកយើងជាអ្នកមានឋានៈខ្ពង់ខ្ពស់ និងជាមេដឹកនាំទៀតនោះ? ផ្ទុយទៅវិញ ពួកមុស្ហរីគីនទាំងនោះស្ថិតនៅក្នុង ភាពសង្ស័យចំពោះវ៉ាហ៊ីដែលគេ(អល់ឡោះ)បានបញ្ចុះមកឲ្យអ្នក(ព្យាការីមូហាំម៉ា ត់)។ ហើយពួកគេមិនទាន់បានភ្លក់ទណ្ឌ កម្មរបស់អល់ឡោះនៅឡើយនោះទេ។ ហេតុនេះហើយទើបពួកគេបានចាញ់បោកការបោកបញ្ឆោតនឹងការពន្យារពេលឲ្យពួកគេ។ ហើយប្រសិនបើពួកគេបានភ្លក់ទណ្ឌកម្មវិញនោះ ប្រាកដជាពួកគេនឹង មិនបន្តស្ថិតលើការប្រឆាំង ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ និងការមានការសង្ស័យចំពោះអ្វីដែលទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នកបែបនេះឡើយ។
أَمْ عِندَهُمْ خَزَآئِنُ رَحْمَةِ رَبِّكَ ٱلْعَزِيزِ ٱلْوَهَّابِ ﴿٩﴾
ឬមួយក៏ពួកមុស្ហរីគីនដែលបដិសេធទាំងនោះ ពួកគេមានឃ្លាំងនៃការប្រោសប្រទានរបស់ម្ចា ស់អ្នកដែលមហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចឈ្នះទ្រង់បាន និងជាម្ចាស់ដែលប្រទាននូវអ្វីដែលទ្រង់មានចេតនាទៅឲ្យជនណាដែលទ្រង់មានចេតនា ហើយក្នុងចំណោមឃ្លាំងនៃការប្រោសប្រទានរបស់ទ្រង់គឺ ភាពជាព្យាការី ដែលទ្រង់អាចប្រទាននូវភាពជាព្យាការីនេះឲ្យទៅជនណាដែលទ្រង់មានចេតនា? ទេ វា(ឃ្លាំងនៃការប្រោសប្រទាន)មិនមែនស្ថិតនៅលើពួកគេ រហូតអាចឲ្យពួកគេ ផ្តល់វាឲ្យទៅជនណាដែលពួកគេចង់ និងមិនផ្តល់វាទៅឲ្យជនណាដែលពួកគេចង់ផ្តល់ឲ្យនោះឡើយ។
أَمْ لَهُم مُّلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ۖ فَلْيَرْتَقُوا۟ فِى ٱلْأَسْبَـٰبِ ﴿١٠﴾
ឬមួយក៏ពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើននិងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដីនេះ ដោយពួកគេមានសិទ្ធិអាចផ្តល់ឲ្យ ឬមិនផ្តល់ឲ្យ អ្នកណាក៏បាន? ប្រសិនបើនោះគឺជាការអះអាងរបស់ពួកគេមែននោះ ចូរឲ្យពួកគេរកវិធីឡើងទៅលើមេឃចុះ ដើម្បីឲ្យពួកគេអាចចាត់ចែងតាមអ្វីដែលពួកគេចង់ ដោយពួកគេអាចផ្តល់ឲ្យឬមិនផ្តល់ឲ្យ(ចំពោះជនណាដែលពួកគេប្រាថ្នា )។ តែពួកគេមិនអាចធ្វើដូច្នោះបានជាដាច់ខាត។
جُندٌۭ مَّا هُنَالِكَ مَهْزُومٌۭ مِّنَ ٱلْأَحْزَابِ ﴿١١﴾
ពួកដែលបដិសេធ(មិនជឿ)នឹងព្យាការីមូហាំម៉ា ត់នោះពួកគេគឺជាកងទ័ពដែលបរាជ័យដូចជាកងទ័ពជំនាន់មុនដែលបានបដិសេធនឹងបណ្តា អ្នកនាំសាររបស់ពួកគេ ដូច្នោះដែរ។
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ وَعَادٌۭ وَفِرْعَوْنُ ذُو ٱلْأَوْتَادِ ﴿١٢﴾
ពួកដែលបដិសេធទាំងនោះ(ពួកមុស្ហរីគីនម៉ា ក្កះ)ពុំមែនជាអ្នកទីមួយដែលបដិសេធ(មិនជឿអ្នកនាំសារ)នោះទេ។ពិតណាស់ ក្រុមរបស់ព្យាការីនួហ ក្រុមអាទហើយ និងហ្វៀរអោនដែលគេមានដែកគោលសម្រាប់ធ្វើទារុណកម្មមនុស្សនោះបានបដិសេធមុនពួកគេ(ពួកមុស្ហរីគីនម៉ា ក្កះ)ទៅទៀត។
وَثَمُودُ وَقَوْمُ لُوطٍۢ وَأَصْحَـٰبُ لْـَٔيْكَةِ ۚ أُو۟لَـٰٓئِكَ ٱلْأَحْزَابُ ﴿١٣﴾
ហើយពួកសាមូទ និងក្រុមរបស់ព្យាការីលូត ហើយនិងក្រុមរបស់ព្យាការីស៊្ហូអែប ក៏ពួកគេបានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)ដែរ។ ពួកទាំងនោះ គឺជាក្រុមដែលប្រមូលគ្នា បដិសេធនឹងអ្នកនាំសាររបស់ពួកគេហើយប្រឆាំងនឹងអ្វីដែលបណ្តា អ្នកនាំសារទាំងនោះបាននាំមក។
إِن كُلٌّ إِلَّا كَذَّبَ ٱلرُّسُلَ فَحَقَّ عِقَابِ ﴿١٤﴾
ក្រុមទាំងអស់នោះ សុទ្ធតែបានបដិសេធនឹងបណ្តា អ្នកនាំសារ(របស់ពួកគេ)។ ដូច្នេះ ទណ្ឌ កម្ម និងការដាក់ទោសពីអល់ឡោះក៏បានធ្លា ក់ទៅលើពួកគេ ទោះបីជាក្រុម ខ្លះត្រូវបានគេពន្យារបន្តិចក៏ដោយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَا يَنظُرُ هَـٰٓؤُلَآءِ إِلَّا صَيْحَةًۭ وَٰحِدَةًۭ مَّا لَهَا مِن فَوَاقٍۢ ﴿١٥﴾
ហើយពួកដែលបដិសេធ(មិនជឿ)នឹងព្យាការីមូហាំម៉ា ត់ទាំងនោះ ពួកគេគ្មានរង់ចាំអ្វីក្រៅពីសម្លេងនៃការផ្លុំត្រែលើកទីពីរដែលមិនអាចត្រឡប់ក្រោយវិញនោះនោះ ឡើយ។ដូច្នេះ ទណ្ឌ កម្មនឹងធ្លា ក់ទៅលើពួកគេប្រសិនបើពួកគេបានស្លាប់ក្នុងខណៈដែលពួកគេបានបដិសេធចំពោះគាត់(ព្យាការីមូហាំម៉ា ត់)នោះ។
وَقَالُوا۟ رَبَّنَا عَجِّل لَّنَا قِطَّنَا قَبْلَ يَوْمِ ٱلْحِسَابِ ﴿١٦﴾
ហើយពួកគេបាននិយាយដោយចំអកឡកឡឺយថាៈ ឱម្ចា ស់របស់យើងខ្ញុំ! សូមទ្រង់មេត្តា ផ្តល់ឲ្យមួយចំណែកអំពីទណ្ឌ កម្មដល់ពួកយើងភ្លា មៗក្នុងលោកិយនេះមុន នឹងថ្ងៃបរលោកមកដល់ផងចុះ។
ٱصْبِرْ عَلَىٰ مَا يَقُولُونَ وَٱذْكُرْ عَبْدَنَا دَاوُۥدَ ذَا ٱلْأَيْدِ ۖ إِنَّهُۥٓ أَوَّابٌ ﴿١٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អត់ធ្មត់ទៅលើអ្វីដែលពួកបដិសេធទាំងនោះបាននិយាយអំពីពាក្យសម្តីទាំងឡាយដែលធ្វើឲ្យអ្នកមិនពេញចិត្តនោះ។ ហើយចូរអ្នក រំលឹកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើរបស់យើង គឺព្យាការីហ្ទាវូទ ជាអ្នកដែលមានអំណាចខ្លាំងក្លាលើការប្រយុទ្ធជាមួយនឹងសត្រូវរបស់គេ និងអត់ធ្មត់លើការគោរពប្រតិបត្តិ អល់ឡោះ។ពិតប្រាកដណាស់ រូបគេជាអ្នកដែលសារភាពកំហុសច្រើនបំផុតចំពោះអល់ឡោះ និងសាងនូវទង្វើទាំងឡាយដែលធ្វើឲ្យទ្រង់ពេញចិត្ត។
إِنَّا سَخَّرْنَا ٱلْجِبَالَ مَعَهُۥ يُسَبِّحْنَ بِٱلْعَشِىِّ وَٱلْإِشْرَاقِ ﴿١٨﴾
ពិតប្រាកដណាស់ យើងបានបញ្ជា ឲ្យភ្នំឲ្យទាំងឡាយលើកតម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេ(ព្យាការីហ្ទាវូទ)នៅពេលណាដែលគេសរសើរលើក តម្កើង(ចំពោះយើង)ទាំងពេលល្ងា ច និងទាំងពេលព្រឹកនៅពេលដែលថ្ងៃរះ។ل
وَٱلطَّيْرَ مَحْشُورَةًۭ ۖ كُلٌّۭ لَّهُۥٓ أَوَّابٌۭ ﴿١٩﴾
ហើយយើងក៏បានបញ្ជា ឲ្យសត្វស្លាបទាំងឡាយប្រមូលផ្តុំគ្នា នៅលើអាកាស ដោយពួកវាទាំងអស់សុទ្ធតែគោរពតាម និងលើកតម្កើងដោយសរសើរ(ចំពោះ យើង)តាមគេ(ព្យាការីហ្ទា វូទ)ទាំងអស់។
وَشَدَدْنَا مُلْكَهُۥ وَءَاتَيْنَـٰهُ ٱلْحِكْمَةَ وَفَصْلَ ٱلْخِطَابِ ﴿٢٠﴾
ហើយយើងបានពង្រឹងអំណាចរបស់គេដោយយើងបានប្រទានឲ្យគេនូវភាពខ្លាំងក្លា និងទទួលជ័យជម្នះលើសត្រូវទាំងឡាយរបស់គេ ហើយយើងបានប្រទានឲ្យគេ នូវភាពជាព្យាការី និងធ្វើកិច្ចការទាំងឡាយប្រកបដោយភាពត្រឹមត្រូវ។ ហើយយើងក៏បានប្រទានឲ្យគេផងដែរនូវការយល់ដឹងនូវរាល់គោលបំណងទាំងអស់ និង ការវែកញែកក្នុងពាក្យសំដី និងការកាត់ក្តី។
۞ وَهَلْ أَتَىٰكَ نَبَؤُا۟ ٱلْخَصْمِ إِذْ تَسَوَّرُوا۟ ٱلْمِحْرَابَ ﴿٢١﴾
តើដំណឺ ងនៃគូជម្លោះពីរនាក់នៅពេលដែលគេទាំងពីរបានផ្លោះរបងចូលទៅកាន់ព្យាការីហ្ទាវូទនៅកន្លែងគោរពសក្កា រៈរបស់គាត់នោះបានមកដល់អ្នកដែរទេ(ឱអ្នក នាំសារមូហាំម៉ា ត់)?
إِذْ دَخَلُوا۟ عَلَىٰ دَاوُۥدَ فَفَزِعَ مِنْهُمْ ۖ قَالُوا۟ لَا تَخَفْ ۖ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍۢ فَٱحْكُم بَيْنَنَا بِٱلْحَقِّ وَلَا تُشْطِطْ وَٱهْدِنَآ إِلَىٰ سَوَآءِ ٱلصِّرَٰطِ ﴿٢٢﴾
នៅពេលដែលគេទាំងពីរបានចូលទៅជួបព្យាការីហ្ទាវូទភ្លាមៗ(ដោយមិនបានប្រាប់ឲ្យដឹងជាមុន)។ ពេលនោះ គាត់មានការភិតភ័យដោយសារគេទាំងពីរបានចូល ទៅជួបគាត់ភ្លាមៗតាមវីធីបែបនេះ(ផ្លោះរបងចូល)ដែលខុសពីទម្លាប់ធម្មតា។ នៅពេលដែលគេទាំងពីបានឃើញថាគាត់មានការភិតភ័យបែបនេះ គេទាំងពីរក៏បាន និយាយថាៈ សូមអ្នកកុំខ្លា ចពួកយើងអ្វី!ពិតណាស់ ពួកយើងទាំងពីរ គឺជាគូជម្លោះនឹងគ្នា ដោយសារតែម្នា ក់នៃពួកយើងបានបំពានទៅលើម្នា ក់ទៀត។ដូច្នេះ សូមអ្ន بلغ គម្ពីរគួរអាន · តាហ្វសៀរ កមេត្តា កាត់សេចក្តីឲ្យពួកយើងទាំងពីរដោយយុត្តិធម៌ផង ហើយសូមកុំឲ្យមានភាពអយុត្តិធម៌កើតឡើងចំពោះពួកយើងនៅពេលដែលអ្នកកាត់សេចក្តីរវាងពួកយើង ឲ្យសោះហើយសូមអ្នកចង្អុលបង្ហា ញពួកយើងទៅកាន់មាគ៌ា ដែលត្រឹមត្រូវផងចុះ។
إِنَّ هَـٰذَآ أَخِى لَهُۥ تِسْعٌۭ وَتِسْعُونَ نَعْجَةًۭ وَلِىَ نَعْجَةٌۭ وَٰحِدَةٌۭ فَقَالَ أَكْفِلْنِيهَا وَعَزَّنِى فِى ٱلْخِطَابِ ﴿٢٣﴾
ម្នាក់ក្នុងចំណោមគូជម្លោះទាំងពីរនាក់នោះបាននិយាយទៅកាន់ព្យាការីហ្ទាវូទថាៈ ពិតប្រាកដណាស់ បុរសម្នាក់នេះគឺជាបងប្អូនរបស់ខ្ញុំ! គាត់មានពពែញីចំនួន កៅសិបប្រាំបួនក្បាល ចំណែកឯខ្ញុំវិញ មានពពែញីតែមួយក្បាលគត់ ហើយគាត់បានទាមទារឲ្យខ្ញុំប្រគល់ពពែញីមួយ្បាលនេះឲ្យទៅគាត់ទៀត ហើយគាត់មាន ប្រៀបជាងខ្ញុំក្នុងការនិយាយស្តី(ពូកែលើកអំណះអំណាង)។
قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِۦ ۖ وَإِنَّ كَثِيرًۭا مِّنَ ٱلْخُلَطَآءِ لَيَبْغِى بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَقَلِيلٌۭ مَّا هُمْ ۗ وَظَنَّ دَاوُۥدُ أَنَّمَا فَتَنَّـٰهُ فَٱسْتَغْفَرَ رَبَّهُۥ وَخَرَّ رَاكِعًۭا وَأَنَابَ ۩ ﴿٢٤﴾
នៅពេលនោះ ព្យាការីហ្ទាវូទក៏បានកាត់ក្តីរវាងពួកគេទាំងពីរដោយពោលទៅកាន់ដើមចោទថាៈ ពិតប្រាកដណាស់ បងប្អូនរបស់អ្នកបានបំពានលើអ្នកហើយ ខណៈ ដែលគាត់បានសុំឲ្យអ្នកប្រគល់ពពែញីរបស់អ្នកទៅឲ្យគាត់ថែមទៀតនោះ។ ហើយភាគច្រើននៃអ្នកដែលចូលហ៊ុនគ្នា គឺតែងតែបំពានទៅលើគ្នាដោយយកកម្មសិទ្ធិ របស់គ្នាដោយអយុត្តិធម៌ លើកលែងតែបណ្តាអ្នកមានជំនឿដែលសាងនូវទង្វើកុសលប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេគឺមានភាពយុត្តិធម៌ក្នុងការចូល ហ៊ុន(រកស៊ីជាមួយគ្នា)របស់ពួកគេ ហើយពួកគេមិនបំពានលើគ្នាឡើយ។ ក៏ប៉ុន្តែអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ គឺមានតិចតួចណាស់។ ក្រោយមក ព្យា ការីហ្ទាវូទបានដឹងច្បាស់ថាៈ តាមពិត យើង(អល់ឡោះ)គ្រាន់តែធ្វើឲ្យគេធ្លាក់ទៅក្នុងការសាកល្បងនៅក្នុងរឿងជម្លោះនេះប៉ុណ្ណោះ។ ពេលនោះ គេក៏បានសុំការ អភ័យទោសពីម្ចា ស់របស់គេ ហើយបានក្រាបស៊ូជូតបញ្ជិតខ្លួនទៅកាន់អល់ឡោះ ហើយបានសារភាពកំហុសចំពោះទ្រង់។
فَغَفَرْنَا لَهُۥ ذَٰلِكَ ۖ وَإِنَّ لَهُۥ عِندَنَا لَزُلْفَىٰ وَحُسْنَ مَـَٔابٍۢ ﴿٢٥﴾
ពេលនោះ យើងក៏បានទទួលយកនូវការសុំអភ័យទោសអំពីគេ ហើយយើងក៏បានអភ័យទោសដល់គេចំពោះរឿងនោះ។ ហើយពិតណាស់ រូបគេគឺស្ថិតក្នុងចំណោម បណ្តា អ្នកដែលមានឋានៈជិតបំផុតចំពោះយើង ហើយគេនឹងទទួលបាននូវកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុតនៅថ្ងៃបរលោក។
يَـٰدَاوُۥدُ إِنَّا جَعَلْنَـٰكَ خَلِيفَةًۭ فِى ٱلْأَرْضِ فَٱحْكُم بَيْنَ ٱلنَّاسِ بِٱلْحَقِّ وَلَا تَتَّبِعِ ٱلْهَوَىٰ فَيُضِلَّكَ عَن سَبِيلِ ٱللَّهِ ۚ إِنَّ ٱلَّذِينَ يَضِلُّونَ عَن سَبِيلِ ٱللَّهِ لَهُمْ عَذَابٌۭ شَدِيدٌۢ بِمَا نَسُوا۟ يَوْمَ ٱلْحِسَابِ ﴿٢٦﴾
ឱហ្ទាវូទ!ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី ដោយអ្នកត្រូវអនុវត្តន៍ច្បាប់ និងកាត់សេចក្តី(ដល់មនុស្សលោក)ទាំងកិច្ចការ សាសនា និងកិច្ចការលោកិយ(របស់ពួកគេ)។ ដូច្នេះ ចូរអ្នកកាត់ក្តីរវាងមនុស្សលោកប្រកបដោយភាពយុត្តិធម៌ ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់អ្នកក្នុងការ កាត់សេចក្តីរវាងមនុស្សលោក ដោយលម្អៀងទៅកាន់ភាគីជម្លោះណាម្នាក់ដោយសារតែជាប់សាច់ញាតិ ឬជាមិត្តភក្តិ ឬក៏លម្អៀងចេញពីគេដោយសារតែគេជា សត្រូវ(របស់អ្នក)ឲ្យសោះ ដែលជាហេតុធ្វើឲ្យទំនើងចិត្តរបស់អ្នកធ្វើឲ្យអ្នកវង្វេងពីមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវ។ ពិតប្រាកដណាស់ ពួកដែលវង្វេងពីមាគ៌ា របស់អល់ឡោះដ៏ត្រឹមត្រូវនោះ ពួកគេនឹងទទួលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតដោយសារតែពួកគេបានភ្លេចថ្ងៃជំនុំជម្រះ ព្រោះថា ប្រសិនបើពួកគេនឹកឃើញថ្ងៃនោះ ហើយខ្លា ចចំពោះវានោះប្រាកដជាពួកគេនឹងមិនលម្អៀងជាមួយចំណង់តណ្ហា ឬទំនើងចិត្តរបស់ពួកគេនោះឡើយ។
وَمَا خَلَقْنَا ٱلسَّمَآءَ وَٱلْأَرْضَ وَمَا بَيْنَهُمَا بَـٰطِلًۭا ۚ ذَٰلِكَ ظَنُّ ٱلَّذِينَ كَفَرُوا۟ ۚ فَوَيْلٌۭ لِّلَّذِينَ كَفَرُوا۟ مِنَ ٱلنَّارِ ﴿٢٧﴾
ហើយយើងមិនបានបង្កើតមេឃជាច្រើននិងផែនដីមកដោយឥតប្រយោជន៍ ទទេរៗនោះឡើយ។ នោះហើយគឺជាការគិតស្មានរបស់ពួកប្រឆាំងនោះ។ ដូច្នេះ ភាព វិនាសអន្តរាយដោយទណ្ឌ កម្មភ្លើងនរកនៅថ្ងៃបរលោក គឺសម្រាប់ពួកប្រឆាំងដែលពួកគេគិតស្មានបែបនោះ ប្រសិនបើពួកគេស្លាប់ក្នុងខណៈដែលពួកគេស្ថិត នៅលើភាពប្រឆាំង ហើយគិតស្មា នអាក្រក់ទៅលើអល់ឡោះបែបនេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَمْ نَجْعَلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ كَٱلْمُفْسِدِينَ فِى ٱلْأَرْضِ أَمْ نَجْعَلُ ٱلْمُتَّقِينَ كَٱلْفُجَّارِ ﴿٢٨﴾
បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសលនោះ ដាច់ខាតយើងមិនចាត់ទុកពួកគេដូចជាពួកដែល បង្កវិនាសកម្មនៅលើផែនដីដោយការប្រព្រឹត្តប្រឆាំង និងការប្រព្រឹត្តល្មើសនោះឡើយ ហើយយើងក៏មិនចាត់ទុកបណ្តា អ្នកដែលកោតខ្លាចទៅចំពោះម្ចាស់របស់ ពួកគេ ដោយគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ដូចជាពួកប្រឆាំងនិងពួកពុតត្បុតដែលលិចលង់ក្នុងអំពើ ល្មើសនោះដែរ ពីព្រោះ ការចាត់ទុកពួកគេទាំងពីរក្រុមថាមានភាពស្មើគ្នា នោះ គឺជាអំពើអយុត្តិធម៌ដែលមិនសាកសមឡើយចំពោះអល់ឡោះជាម្ចា ស់។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹងតបស្នងដល់បណ្តា អ្នកមានជំនឿដែលកោតខ្លាចនោះ ដោយឲ្យពួកគេចូលឋានសួគ៌ ហើយទ្រង់នឹងដាក់ទណ្ឌកម្មដល់ពួកប្រឆាំង ដែល ជាមនុស្សអាក្រក់នោះ ដោយឲ្យពួកគេចូលឋាននរក ពីព្រោះពួកគេទាំងពីរក្រុម គឺមិនស្មើគ្នានោះឡើយសម្រាប់អល់ឡោះ។ ដូច្នេះ ការតបស្នងរបស់ពួកគេទាំងពីរ ក្រុមនោះ ក៏មិនស្មើគ្នា នោះដែរសម្រាប់ទ្រង់។
كِتَـٰبٌ أَنزَلْنَـٰهُ إِلَيْكَ مُبَـٰرَكٌۭ لِّيَدَّبَّرُوٓا۟ ءَايَـٰتِهِۦ وَلِيَتَذَكَّرَ أُو۟لُوا۟ ٱلْأَلْبَـٰبِ ﴿٢٩﴾
ពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺជាគម្ពីរមួយដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដែលពោរពេញទៅដោយប្រការល្អនិងផល ប្រយោជន៍ជាច្រើន ដើម្បីឲ្យមនុស្សលោកត្រិះរិះពិចារណាចំពោះបណ្តា វាក្យខណ្ឌទាំងឡាយរបស់វា និងពិចារណាឈ្វេងយល់ពីអត្ថន័យខ្លឹមសាររបស់វា ហើយនិង ដើម្បីឲ្យបណ្តា បញ្ញា ជនទាំងឡាយយកវាធ្វើជាមេរៀន។
وَوَهَبْنَا لِدَاوُۥدَ سُلَيْمَـٰنَ ۚ نِعْمَ ٱلْعَبْدُ ۖ إِنَّهُۥٓ أَوَّابٌ ﴿٣٠﴾
ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូទនូវកូនប្រុសរបស់គេ គឺព្យាការីសូឡៃម៉ា ន ជាឧបការគុណរបស់យើងទៅលើរូបគេ និងជាការប្រោសប្រទានអំពីយើងចំពោះ គេ ដើម្បីឲ្យគេមានភាពរីករាយជាមួយនឹងកូនរបស់គេនោះ។ ព្យាការីសូឡៃម៉ា ន គឺជាខ្ញុំបម្រើម្នាក់ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេ(ព្យាការីស៊ូឡៃម៉ា ន) គឺជាអ្នក ដែលតែងតែសារភាពកំហុសចំពោះអល់ឡោះ និងតែងតែវិលត្រឡប់ទៅកាន់ទ្រង់។
إِذْ عُرِضَ عَلَيْهِ بِٱلْعَشِىِّ ٱلصَّـٰفِنَـٰتُ ٱلْجِيَادُ ﴿٣١﴾
ចូរចងចាំ នៅពេលដែលគេបានបង្ហាញឲ្យព្យាការីស៊ូឡៃម៉ានបានឃើញនៅពេលរសៀលនូវសត្វសេះដែលជាពូជសេះរត់លឿន ដែលវាអាចឈរជើងបី ហើយ លើកជើងមួយបាន ហើយគេនៅតែបន្តបង្ហា ញឲ្យគាត់មើលសេះនោះ រហូតដល់ថ្ងៃលិច។
فَقَالَ إِنِّىٓ أَحْبَبْتُ حُبَّ ٱلْخَيْرِ عَن ذِكْرِ رَبِّى حَتَّىٰ تَوَارَتْ بِٱلْحِجَابِ ﴿٣٢﴾
នៅពេលនោះ ព្យាការីសូឡៃម៉ានក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំបានផ្តល់អាទិភាពលើការស្រឡាញ់ទ្រព្យសម្បត្តិ(ដែលក្នុងនោះគឺសត្វសេះនេះ)ជាងការ រំលឹកចំពោះម្ចា ស់របស់ខ្ញុំ រហូតដល់ថ្ងៃបានលិច ហើយបានធ្វើឲ្យខ្ញុំខកខានពីការប្រតិបត្តិសឡាតពេលរសៀល(សឡាតអាសើរ)។
رُدُّوهَا عَلَىَّ ۖ فَطَفِقَ مَسْحًۢا بِٱلسُّوقِ وَٱلْأَعْنَاقِ ﴿٣٣﴾
ចូរពួកអ្នកនាំសេះនោះត្រឡប់មកកាន់យើងវិញ។ នៅពេលដែលពួកគេនាំសេះនោះត្រឡប់មកកាន់គាត់វិញ គាត់ក៏បានកាប់ជើង និងកសេះនោះនឹងផ្លែដាវ។ ولقد فتنا سليمن وألقينا عل كرسيه جسدا ثم أناب
وَلَقَدْ فَتَنَّا سُلَيْمَـٰنَ وَأَلْقَيْنَا عَلَىٰ كُرْسِيِّهِۦ جَسَدًۭا ثُمَّ أَنَابَ ﴿٣٤﴾
ហើយពិតប្រាកដណាស់ យើង(អល់ឡោះ)បានសាកល្បងព្យាការីស៊ូឡៃម៉ាន ហើយយើងបានដាក់ស្ហៃតនម្នាក់ទៅលើបល្ល័ង្គ(កៅអីស្តេច)របស់គេដោយវាបាន តំណែងខ្លួនជាមនុស្សម្នាក់ ហើយវា(ស្ហៃតន)បានគ្រប់គ្រងអំណាចរបស់គេមួយរយៈពេលខ្លី។ បន្ទាប់មក យើងក៏បានត្រឡប់អំណាចនោះទៅព្យាការីឡៃម៉ានវិញ ហើយយើងបានឲ្យគេគ្រប់គ្រងទៅលើពួកស្ហៃតន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ رَبِّ ٱغْفِرْ لِى وَهَبْ لِى مُلْكًۭا لَّا يَنۢبَغِى لِأَحَدٍۢ مِّنۢ بَعْدِىٓ ۖ إِنَّكَ أَنتَ ٱلْوَهَّابُ ﴿٣٥﴾
ព្យាការីស៊ូឡៃម៉ា នបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផងចុះនូវបាបកម្មទាំងឡាយរបស់ខ្ញុំ ហើយសូមទ្រង់មេត្តាប្រទាននូវអំណាចជា ពិសេសដល់ខ្ញុំដែលគ្មា ននរណាម្នា ក់ក្នុងចំណោមមនុស្សលោកអាចទទួលបានវាបន្ទា ប់ពីខ្ញុំឡើយ។ពិតប្រាកដណាស់ (ឱម្ចា ស់របស់ខ្ញុំ)ទ្រង់គឺជាអ្នកដែលប្រទានដ៏ ច្រើនលើសលុប និងជាម្ចា ស់ដ៏មហាសប្បុរសបំផុត។
فَسَخَّرْنَا لَهُ ٱلرِّيحَ تَجْرِى بِأَمْرِهِۦ رُخَآءً حَيْثُ أَصَابَ ﴿٣٦﴾
ដូចនេះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងក៏បានធ្វើឲ្យខ្យល់ស្តាប់បង្គាប់គេ ដោយវាបោកបក់បានយ៉ាងល្អ ដោយវាមិនមានការយោលយោគនោះទេ ទោះបីជាវាខ្លាំងនិងលឿនយ៉ា ងណាក៏ដោយដោយវានាំគេ(ព្យាការីស៊ូឡៃម៉ា ន)ទៅកាន់ទីណាដែលគេប្រថ្នា ។
وَٱلشَّيَـٰطِينَ كُلَّ بَنَّآءٍۢ وَغَوَّاصٍۢ ﴿٣٧﴾
ហើយយើងក៏បានធ្វើឲ្យពួកស្ហៃតនស្ថិតនៅក្រោមការបញ្ជារបស់គេផងដែរ។ ក្នុងចំណោមពួកវា មានក្រុមសាងសង់ មានក្រុមអ្នកដែលជ្រមុជទឹករាវរកគុជ(និងវត្ថុ មានតម្លៃដទៃទៀត)ក្នុងសមុទ្រឲ្យគេ(ស៊ូឡៃម៉ា ន)។
وَءَاخَرِينَ مُقَرَّنِينَ فِى ٱلْأَصْفَادِ ﴿٣٨﴾
ហើយក្នុងចំណោមពពួកស្ហៃតននោះទៀត មានពួកដែលធ្វើខុសដែលពួកវាត្រូវបានគេចាប់ឲ្យគេ(ស៊ូឡៃម៉ាន) ដោយពួកវាត្រូវបានដាក់ច្រវ៉ាក់ដោយមិនអាច កម្រើកបានឡើយ។
هَـٰذَا عَطَآؤُنَا فَٱمْنُنْ أَوْ أَمْسِكْ بِغَيْرِ حِسَابٍۢ ﴿٣٩﴾
ឱស៊ូឡៃម៉ា ន! នេះហើយគឺជាការប្រទានរបស់យើងដែលយើងបានប្រទានវាដល់អ្នក ជាការឆ្លើយតបតាមការស្នើសុំរបស់អ្នកមកចំពោះយើង។ ដូច្នេះ ចូរអ្នកផ្តល់វា ឲ្យទៅជនណាដែលអ្នកប្រាថ្នា និងមិនផ្តល់វាទៅឲ្យជនណាដែលអ្នកប្រាថ្នា ចុះ ដោយអ្នកមិនត្រូវបានគេយកទោសពៃរ៍លើការផ្តល់ឲ្យ ឬមិនផ្តល់ឲ្យនោះឡើយ។ وإن له عندنا لزلف وحسن مٔاب
وَإِنَّ لَهُۥ عِندَنَا لَزُلْفَىٰ وَحُسْنَ مَـَٔابٍۢ ﴿٤٠﴾
ហើយពិតប្រាកដណាស់ ព្យាការីស៊ូឡៃម៉ា ន គឺស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង) ហើយគេនឹងទទួលបានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត នោះគឺឋានសួគ៌។
وَٱذْكُرْ عَبْدَنَآ أَيُّوبَ إِذْ نَادَىٰ رَبَّهُۥٓ أَنِّى مَسَّنِىَ ٱلشَّيْطَـٰنُ بِنُصْبٍۢ وَعَذَابٍ ﴿٤١﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចងចាំនូវរឿងខ្ញុំបម្រើរបស់យើង គឺព្យាការីអៃយ៉ូប នៅពេលដែលគេបានបួងសួងទៅកាន់អល់ឡោះដែលជាម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឲ្យខ្ញុំមានការឈឺចាប់ និងទណ្ឌ កម្ម។
ٱرْكُضْ بِرِجْلِكَ ۖ هَـٰذَا مُغْتَسَلٌۢ بَارِدٌۭ وَشَرَابٌۭ ﴿٤٢﴾
ហើយយើងក៏បានមានបន្ទូលទៅកាន់គេវិញថាៈ ចូរអ្នកទន្ទ្រាំជើងរបស់អ្នកទៅនឹងដីចុះ។ ពេលនោះ គេក៏បានទន្ទ្រាំជើងរបស់គេទៅនឹងដី រួចហើយក៏មានទឹកផុស ចេញដីនោះមកសម្រាប់ឲ្យគេផឹក និងងូតវា។នៅពេលនោះ ជំងឺ និងការឈឺចាប់ដែលគេមាននោះ ក៏បានជាសះស្បើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَوَهَبْنَا لَهُۥٓ أَهْلَهُۥ وَمِثْلَهُم مَّعَهُمْ رَحْمَةًۭ مِّنَّا وَذِكْرَىٰ لِأُو۟لِى ٱلْأَلْبَـٰبِ ﴿٤٣﴾
ដូច្នេះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានបំបាត់នូវគ្រោះទាំងឡាយដែលគេជួបប្រទះ។ ហើយយើងបានប្រទានឲ្យគេនូវក្រុមគ្រួសាររបស់គេវិញ ហើយ យើងបានបន្ថែមឲ្យគេលើសពីអ្វីដែលគេធ្លាប់មានពីមុននោះទៀត ដូចជាទទួលបានកូនចៅច្រើន ជាក្តីមេត្តាករុណាអំពីយើង និងជាការតបស្នងដល់គេលើការអត់ ធ្មត់របស់គេ ក៏ដូចជាដើម្បីឲ្យបណ្តា អ្នកដែលមានប្រាជ្ញា វាងវៃនោះត្រិះរិះពិចារណាថា ពិតណាស់ លទ្ធផលចុងក្រោយនៃការអត់ធ្មត់នោះ គឺការទទួលបាននូវភាពធូរ ស្រាល(រួចផុតពីទុក្ខកង្វល់) និងទទួលបាននូវផលបុណ្យ។
وَخُذْ بِيَدِكَ ضِغْثًۭا فَٱضْرِب بِّهِۦ وَلَا تَحْنَثْ ۗ إِنَّا وَجَدْنَـٰهُ صَابِرًۭا ۚ نِّعْمَ ٱلْعَبْدُ ۖ إِنَّهُۥٓ أَوَّابٌۭ ﴿٤٤﴾
នៅពេលដែលព្យាការីអៃយ៉ូបបានខឹងសម្បាចំពោះប្រពន្ធរបស់គេ ហើយគេបានស្បថថានឹងវាយនាងមួយរយរំពាត់នោះ យើង(អល់ឡោះ)ក៏បានមានបន្ទូលទៅ កាន់គេថាៈ ចូរអ្នក(ឱអៃយ៉ូប)យកស្មៅមួយកណ្តា ប់ដៃ រួចវាយទៅលើនាងចុះ ដើម្បីជាការលាងសម្បថរបស់អ្នក ហើយសូមកុំបំពានចំពោះពាក្យសម្បថដែលអ្នក បានស្បថស្បែឲ្យសោះ។ ពេលនោះ ព្យាការីអៃយ៉ូបក៏បានយកស្មៅ មួយកណ្តា ប់ដៃនោះទៅវាយលើនាង(ភរិយារបស់គេ)។ ពិតប្រាកដណាស់ យើងបានឃើញគេជា អ្នកដែលអត់ធ្មត់ទៅលើអ្វីដែលយើងបានសាកល្បងចំពោះគេ។ រូបគេ គឺជាខ្ញុំបម្រើដ៏ល្អប្រពៃម្នា ក់។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលតែងតែវិលត្រឡប់(សារភាព កំហុស)ទៅចំពោះអល់ឡោះជាម្ចា ស់។
وَٱذْكُرْ عِبَـٰدَنَآ إِبْرَٰهِيمَ وَإِسْحَـٰقَ وَيَعْقُوبَ أُو۟لِى ٱلْأَيْدِى وَٱلْأَبْصَـٰرِ ﴿٤٥﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវបណ្តា ខ្ញុំបម្រើរបស់យើងដែលយើងបានជ្រើសរើសពួកគេ និងបណ្តា អ្នកនាំសាររបស់យើងដែលយើងបានតែងតាំ ពួកគេ គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលមានភាពខ្លាំងក្លា(រវាសរវៃ)ក្នុងការគោរពសក្ការៈ ចំពោះអល់ឡោះ និងស្វែងរកការពេញចិត្តពីទ្រង់ ហើយពួកគេគឺជាអ្នកដែលមានប្រាជ្ញា ឈ្លា សវៃចំពោះសេចក្តីពិត និងភាពស្មោះត្រង់។
إِنَّآ أَخْلَصْنَـٰهُم بِخَالِصَةٍۢ ذِكْرَى ٱلدَّارِ ﴿٤٦﴾
ពិតប្រាកដណាស់ យើងបានប្រទានឲ្យពួកគេជាពិសេស នោះគឺការធ្វើឲ្យដួងចិត្តរបស់ពួកគេគិតគូរជានិច្ចចំពោះថ្ងៃបរលោក និងត្រៀមខ្លួនសម្រាប់ថ្ងៃនោះដោយ ការសាងទង្វើកុសល ព្រមទាំងអំពាវនាវមនុស្សឲ្យសាងនូវទង្វើកុសលសម្រាប់ថ្ងៃនោះ។
وَإِنَّهُمْ عِندَنَا لَمِنَ ٱلْمُصْطَفَيْنَ ٱلْأَخْيَارِ ﴿٤٧﴾
ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមបណ្តា អ្នកដែលយើងបានជ្រើសរើសពួកគេដើម្បីគោរពប្រតិបត្តិ និងគោរពសក្ការៈមកចំពោះយើង ហើយយើង បានជ្រើសរើសពួកគេដើម្បីពាំនាំសាររបស់យើង និងផ្សព្វផ្សាយវាទៅកាន់មនុស្សលោក។ل
وَٱذْكُرْ إِسْمَـٰعِيلَ وَٱلْيَسَعَ وَذَا ٱلْكِفْلِ ۖ وَكُلٌّۭ مِّنَ ٱلْأَخْيَارِ ﴿٤٨﴾
ហើយចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ចងចាំពីព្យាការីអ៊ីស្មាអែលដែលកូនប្រុសរបស់ព្យាការីអ៊ីព្រហ៊ីម ហើយចូរអ្នកចងចាំផងដែរពីព្យាការីអ៊ិលយ៉ា សាក់ និងព្យា ការីហ្ស៊ុលគីហ្វលី ហើយចូរកោតសរសើរចំពោះពួកគេដោយការកោតសសើរយ៉ាងល្អប្រពៃចុះ ព្រោះពួកគេសាកសមនឹងទទួលបាននូវការកោតសរសើរនោះ។ ហើយអ្នកទាំងនោះ គឺសុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសចំពោះអល់ឡោះជាម្ចា ស់។
هَـٰذَا ذِكْرٌۭ ۚ وَإِنَّ لِلْمُتَّقِينَ لَحُسْنَ مَـَٔابٍۢ ﴿٤٩﴾
ទាំងនេះគឺជាការរៀបរាប់អំពីបណ្តា អ្នកនាំសារទាំងនោះតាមរយៈការកោតសរសើរយ៉ាងល្អប្រពៃ(ចំពោះពួកគេ)នៅក្នុងគម្ពីរគួរអាន។ ហើយពិតប្រាកដណាស់ សម្រាប់បណ្តា អ្នកដែលកោតខ្លាចដោយគោរពតាមការបង្គាប់ប្រើរបស់អល់ឡោះ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ពិតជានឹងទទួលបាននូវ កន្លែងវិលត្រឡប់ដ៏ល្អប្រពៃនៅថ្ងៃបរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
جَنَّـٰتِ عَدْنٍۢ مُّفَتَّحَةًۭ لَّهُمُ ٱلْأَبْوَٰبُ ﴿٥٠﴾
កន្លែងវិលត្រឡប់ដ៏ល្អប្រពៃនោះ គឺឋានសួគ៌អាត់និន ដែលពួកគេនឹងបានចូលក្នុងវានៅថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ទ្វាររបស់វាត្រូវបានគេបើកសម្រាប់ ទទួលសា្វគមន៍ពួកគេយ៉ា ងរាក់ទាក់បំផុត។ متكٔين فيها يدعون فيها بفكهةكثيرة وشراب
مُتَّكِـِٔينَ فِيهَا يَدْعُونَ فِيهَا بِفَـٰكِهَةٍۢ كَثِيرَةٍۢ وَشَرَابٍۢ ﴿٥١﴾
ពួកគេទម្រេតខ្លួននៅលើគ្រែដែលគេបានតុបតែងសម្រាប់ពួកគេ។ ពួកគេស្នើសុំពីអ្នកបម្រើរបស់ពួកគេដើម្បីបម្រើដល់ពួកគេនូវអ្វីដែលពួកគេត្រូវការ ដូចជា ផ្លែឈើជាច្រើនប្រភេទ និងភេសជ្ជៈដែលពួកគេចូលចិត្ត ដូចជាស្រា និងអ្វីផ្សេងទៀត។
۞ وَعِندَهُمْ قَـٰصِرَٰتُ ٱلطَّرْفِ أَتْرَابٌ ﴿٥٢﴾
ហើយពួកគេមានស្រ្តីទេពអប្សរជាច្រើនដែលពួកនាងមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វា មីរបស់ពួកនាងនោះឡើយ ហើយពួកនាងមានអាយុស្មើៗគ្នា ។
هَـٰذَا مَا تُوعَدُونَ لِيَوْمِ ٱلْحِسَابِ ﴿٥٣﴾
ទាំងនេះគឺជាការតបស្នងដ៏ល្អប្រពៃនៅថ្ងៃបរលោកទៅលើទង្វើកុសលរបស់ពួកអ្នក(ឱបណ្តា អ្នកដែលកោតខ្លាច)ដែលពួកអ្នកបានសាងនៅលើលោកិយ ដែលគេ ធ្លា ប់បានសន្យាចំពោះពួកអ្នក(កាលពីមុន)។ إن هذا لرزقنا ما له من نفاد
إِنَّ هَـٰذَا لَرِزْقُنَا مَا لَهُۥ مِن نَّفَادٍ ﴿٥٤﴾
ពិតប្រាកដណាស់ ការតបស្នងដែលយើងបានរៀបរាប់ខាងលើនេះ គឺជាលាភសក្ការៈរបស់យើងដែលយើងនឹងប្រទានលាភសក្ការៈនេះទៅឲ្យបណ្តា អ្នកដែលកោត ខ្លា ចនៅថ្ងៃបរលោកហើយវាគឺជាលាភសក្កា រៈដែលមានជាប់ជានិច្ចគ្មា នទីបញ្ចប់ឡើយ។
هَـٰذَا ۚ وَإِنَّ لِلطَّـٰغِينَ لَشَرَّ مَـَٔابٍۢ ﴿٥٥﴾
អ្វីដែលយើងបានរៀបរាប់មកនេះ គឺជាការតបស្នងសម្រាប់អ្នកដែលកោតខ្លាច។ ហើយប្រាកដណាស់ សម្រាប់ពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយការ ប្រឆាំងនិងការប្រព្រឹត្តល្មើសវិញនោះ ការតបស្នងរបស់ពួកគេគឺផ្ទុយពីការតបស្នងចំពោះអ្នកដែលកោតខ្លា ច ដោយពួកគេនឹងទទួលបានកន្លែងវិលត្រឡប់ដ៏អាក្រក់ បំផុតដែលពួកគេនឹងវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោក។
جَهَنَّمَ يَصْلَوْنَهَا فَبِئْسَ ٱلْمِهَادُ ﴿٥٦﴾
ការតបស្នងនេះ គឺនរកជើហាន់ណាំដែលហ៊ុមព័ទ្ធពួកគេ ហើយពួកគេនឹងទទួលរងនូវកម្ដៅរបស់វា និងអណ្តាតភ្លើងរបស់វា ហើយអណ្តាតភ្លើងនោះឯង គឺជា កម្រាលសម្រាប់ពួកគេ។ ពិតណាស់ កម្រាលដែលអាក្រក់បំផុត គឺកម្រាលរបស់ពួកគេនេះឯង។ هذا فليذوقوهحميم وغساق
هَـٰذَا فَلْيَذُوقُوهُ حَمِيمٌۭ وَغَسَّاقٌۭ ﴿٥٧﴾
ទណ្ឌកម្មនេះ គឺទឹកដ៏ក្តៅបំផុត ហើយនិងខ្ទុះដែលហូរចេញពីខ្លួនប្រាណពួកចូលនរកដែលត្រូវបានគេដាក់ទណ្ឌកម្មនៅក្នុងនោះ។ ដូច្នេះ ចូរឲ្យពួកគេផឹកវាចុះ។ វា នោះហើយគឺជាភេសជ្ជៈរបស់ពួកគេដែលវាមិនអាចបំបាត់ការស្រេករបស់ពួកគេបាននោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَءَاخَرُ مِن شَكْلِهِۦٓ أَزْوَٰجٌ ﴿٥٨﴾
ហើយសម្រាប់ពួកគេ គឺមានទណ្ឌកម្មផ្សេងទៀតដែលមានលក្ខណៈស្រដៀងនឹងទណ្ឌកម្មនេះដែរ។ ជាការពិតណាស់ ពួកគេនឹងទទួលទណ្ឌកម្មជាច្រើនប្រភេទ ដែលគេនឹងដាក់ទណ្ឌ កម្មលើពួកគេនៅថ្ងៃបរលោក។
هَـٰذَا فَوْجٌۭ مُّقْتَحِمٌۭ مَّعَكُمْ ۖ لَا مَرْحَبًۢا بِهِمْ ۚ إِنَّهُمْ صَالُوا۟ ٱلنَّارِ ﴿٥٩﴾
ហើយនៅពេលដែលពួកឋាននរកបានចូលក្នុងទៅក្នុងឋាននរកហើយនោះ ពួកគេបានឈ្លោះប្រកែកគ្នា និងបានប្រកែកយករួចខ្លួនរៀងៗខ្លួន ដោយពួកគេមួយ ចំនួនបាននិយាយថាៈ នេះគឺជាក្រុមមួយក្នុងចំណោមពួកឋាននរកដែលបានចូលឋាននរកជាមួយពួកអ្នក។ ពេលនោះ អ្នកទាំងនោះក៏បានឆ្លើយតបវិញថាៈ គ្មាន ការស្វា គមន៍អ្វីចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវទទួលទណ្ឌ កម្មនៃភ្លើងនរក ដូចដែលពួកយើងបានទទួលនេះដែរ។
قَالُوا۟ بَلْ أَنتُمْ لَا مَرْحَبًۢا بِكُمْ ۖ أَنتُمْ قَدَّمْتُمُوهُ لَنَا ۖ فَبِئْسَ ٱلْقَرَارُ ﴿٦٠﴾
មួយក្រុមនៃពួកដែលដើរតាមគេបាននិយាយទៅកាន់មេដឹកនាំរបស់ខ្លួនថាៈ ផ្ទុយទៅវិញ ពួកអ្នក(ឱពួកមេដឹកនាំ) គឺគ្មា នការស្វា គមន៍អ្វីសម្រាប់ពួកអ្នកឡើយ ព្រោះ ពួកអ្នក គឺជាមូលហេតុដែលនាំឲ្យពួកយើងត្រូវទទួលទណ្ឌកម្មដ៏ឈឺផ្សានេះ ដោយពួកអ្នកបានធ្វើឲ្យពួកយើងវង្វេង និងបានបោកប្រាស់ពួកយើង។ ពិតប្រាកដ ណាស់ កន្លែងស្នា ក់អាស្រ័យដ៏អាក្រក់បំផុត គឺកន្លែងនេះហើយ ដែលជាកន្លែងស្នា ក់អាស្រ័យសម្រាប់ទាំងអស់គ្នា នោះគឺឋាននរកជើហាន់ណាំ។
قَالُوا۟ رَبَّنَا مَن قَدَّمَ لَنَا هَـٰذَا فَزِدْهُ عَذَابًۭا ضِعْفًۭا فِى ٱلنَّارِ ﴿٦١﴾
ពួកដែលដើរតាមគេនោះបាននិយាយទៀតថាៈ ឱម្ចាស់របស់ពួកយើង! ជនណាហើយដែលបានធ្វើឲ្យពួកយើងវង្វេងចេញពីការចង្អុលបង្ហាញក្រោយពីការចង្អុល បង្ហា ញនោះបានមកដល់ពួកយើងហើយនោះសូមទ្រង់មេត្តា ដាក់ទណ្ឌ កម្មទ្វេដងនៅក្នុងឋាននរក(ចំពោះពួកគេ)ផងចុះ។
وَقَالُوا۟ مَا لَنَا لَا نَرَىٰ رِجَالًۭا كُنَّا نَعُدُّهُم مِّنَ ٱلْأَشْرَارِ ﴿٦٢﴾
ហើយពួកក្រអឺតក្រទម ក្អេងក្អាង ដែលបំពាននោះបាននិយាយថាៈ ហេតុអ្វីបានជាពួកយើងមិនឃើញពួកបុរសៗដែលកាលនៅលើលោកិយ ពួកយើងធ្លាប់បាន ចាត់ទុកពួកគេថា ជាពួកមនុស្សអាក្រក់ដែលសាកសមនឹងទទួលទណ្ឌ កម្មនោះ ស្ថិតក្នុងឋាននរកជាមួយពួកយើង?
أَتَّخَذْنَـٰهُمْ سِخْرِيًّا أَمْ زَاغَتْ عَنْهُمُ ٱلْأَبْصَـٰرُ ﴿٦٣﴾
តើការមើលងាយ និងការចំអកឡកឡឺយរបស់ពួកយើងចំពោះពួកគេនោះខុស ដោយពួកគេមិនមែនជាអ្នកដែលសាកសមត្រូវទទួលទណ្ឌកកម្ម ឬក៏ការចំអក ឡកឡឺយរបស់ពួកយើងចំពោះពួកគេនោះត្រឹមត្រូវ ដោយពួកគេបានចូលឋាននរកហើយق គ្រាន់តែពួកយើងមិនបានឃើញពួកគេ?
إِنَّ ذَٰلِكَ لَحَقٌّۭ تَخَاصُمُ أَهْلِ ٱلنَّارِ ﴿٦٤﴾
ពិតប្រាកដណាស់ ការឈ្លោះប្រកែកគ្នារបស់ពួកប្រឆាំងនៅថ្ងៃបរលោកដែលយើងបានរៀបរាប់ប្រាប់អ្នកនោះ គឺជារឿងពិតដែលគ្មានការមន្ទិលសង្ស័យចំពោះវា ឡើយ។
قُلْ إِنَّمَآ أَنَا۠ مُنذِرٌۭ ۖ وَمَا مِنْ إِلَـٰهٍ إِلَّا ٱللَّهُ ٱلْوَٰحِدُ ٱلْقَهَّارُ ﴿٦٥﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកប្រឆាំងនៃក្រុមរបស់អ្នកថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះប៉ុណ្ណោះ ខ្លា ចក្រែងទណ្ឌ កម្មនោះធ្លា ក់មកលើពួកអ្នកដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះទ្រង់ និងការបដិសេធរបស់ពួកអ្នកចំពោះបណ្តា អ្នកនាំសារទាំងឡាយរបស់ ទ្រង់។ ហើយគ្មា នទេម្ចា ស់ដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដនោះ គឺមានតែអល់ឡោះជាម្ចា ស់តែមួយគត់។ ពិតប្រាកដណាស់ ទ្រង់ជាម្ចា ស់តែមួយគត់ចំពោះភាព ធំធេង លក្ខណៈសម្បត្តិ និងព្រះនាមរបស់ទ្រង់។ ទ្រង់មហាខ្លាំងពូកែ ដែលជាអ្នកខ្លាំងពូកែលើសអ្វីៗទាំងអស់។ ដូចនេះ អ្វីៗទាំងអស់ គឺឱនលំទោនទៅចំពោះទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ٱلْعَزِيزُ ٱلْغَفَّـٰرُ ﴿٦٦﴾
ទ្រង់ជាម្ចា ស់នៃមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ។ ទ្រង់មហាខ្លាំងពូកែក្នុងការគ្រប់គ្រងរបស់ទ្រង់ដែលគ្មា ននរណាម្នា ក់អាច ឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកដែលសារភាពកំហុសក្នុចំណោមខ្ញុំបម្រើរបស់ទ្រង់។ قل هو نبؤا عظيم
قُلْ هُوَ نَبَؤٌا۟ عَظِيمٌ ﴿٦٧﴾
ចូរអ្នក(អ្នកនាំសារឱមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាដំណឹ ងដែលមានរឿងរ៉ាវដ៏ធំធេង។ أ نتم عنه معرضون
أَنتُمْ عَنْهُ مُعْرِضُونَ ﴿٦٨﴾
តែពួកអ្នកបែរជាងាកចេញពីដំណឺ ងដ៏ធំធេងនេះទៅវិញ ដោយពួកអ្នកមិនងាកមើលវាឡើយ។
مَا كَانَ لِىَ مِنْ عِلْمٍۭ بِٱلْمَلَإِ ٱلْأَعْلَىٰٓ إِذْ يَخْتَصِمُونَ ﴿٦٩﴾
ខ្ញុំពុំបានដឹងអំពីអ្វីដែលពួកម៉ា ឡាអ៊ីកាត់បានសន្ទនាគ្នា នៅក្នុងរឿងបង្កើតព្យាការីអាហ្ទាំនោះទេ ប្រសិនបើអល់ឡោះជាម្ចា ស់ទ្រង់មិនបានផ្តល់វ៉ាហ៊ីដល់ខ្ញុំ និងមិន បានប្រាប់ខ្ញុំទេនោះ។
إِن يُوحَىٰٓ إِلَىَّ إِلَّآ أَنَّمَآ أَنَا۠ نَذِيرٌۭ مُّبِينٌ ﴿٧٠﴾
តាមពិត អល់ឡោះជាម្ចា ស់ទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនេះ គឺដោយសារតែខ្ញុំជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌ កម្មរបស់ទ្រង់នូវការដាស់តឿនព្រមានមួយ យ៉ា ងច្បាស់លាស់ប៉ុណ្ណោះ។
إِذْ قَالَ رَبُّكَ لِلْمَلَـٰٓئِكَةِ إِنِّى خَـٰلِقٌۢ بَشَرًۭا مِّن طِينٍۢ ﴿٧١﴾
ចូរអ្នកចងចាំ នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងជាអ្នកបង្កើតមនុស្សលោកពីដីឥដ្ឋ គឺព្យាការី អាហ្ទាំ។ فإذا سويته ونفخت فيه من روحى فقعواله سجدين
فَإِذَا سَوَّيْتُهُۥ وَنَفَخْتُ فِيهِ مِن رُّوحِى فَقَعُوا۟ لَهُۥ سَـٰجِدِينَ ﴿٧٢﴾
ហើយនៅពេលដែលយើងបង្កើតគេ(ព្យាការីអាហ្ទាំ)រួចរាល់ និងបានធ្វើឲ្យគេមានរូបរាងសមសួនពេញលក្ខណៈហើយនោះ ព្រមទាំងបានផ្លុំបញ្ចូលទៅក្នុងខ្លួនរបស់ គេនូវវិញ្ញា ណរបស់យើងហើយនោះចូរពួកអ្នក(ម៉ា ឡាអ៊ីកាត់)ឱនស៊ូជូតទៅចំពោះគេចុះ។
فَسَجَدَ ٱلْمَلَـٰٓئِكَةُ كُلُّهُمْ أَجْمَعُونَ ﴿٧٣﴾
ពេលនោះ បណ្តា ម៉ាឡាអ៊ីកាត់ទាំងអស់ក៏បានគោរពតាមបទបញ្ជានៃម្ចាស់របស់ពួកគេ ហើយពួកគេទាំងអស់ក៏បានឱនស៊ូជូតចំពោះព្យាការីអាហ្ទាំទាំងអស់គ្នា ជា ការស៊ូជូតក្នុងន័យលើកតម្កើង(ពុំមែនក្នុងន័យគោរពសក្កា រៈនោះទេ)ដោយគ្មា ននរណាម្នា ក់ដែលមិនស៊ូជោតនោះឡើយ។
إِلَّآ إِبْلِيسَ ٱسْتَكْبَرَ وَكَانَ مِنَ ٱلْكَـٰفِرِينَ ﴿٧٤﴾
លើកលែងតែអ៊ិព្លីសប៉ុណ្ណោះដែលវាក្រអឺតក្រទម ក្អេងក្អាងមិនព្រមស៊ូជូទចំពោះព្យាការីអាហ្ទាំឡើយ ហើយដោយសារតែភាពក្រអឺតក្រទមរបស់វាចំពោះបទបញ្ជា នៃម្ចា ស់របស់វានោះ វាក៏បានស្ថិតនៅក្នុងចំណោមពួកដែលប្រឆាំង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ يَـٰٓإِبْلِيسُ مَا مَنَعَكَ أَن تَسْجُدَ لِمَا خَلَقْتُ بِيَدَىَّ ۖ أَسْتَكْبَرْتَ أَمْ كُنتَ مِنَ ٱلْعَالِينَ ﴿٧٥﴾
អល់ឡោះបានមានបន្ទូលថាៈ ឱអ៊ិព្លីស! តើមានអ្វីដែលរារាំងឯងមិនឲ្យស៊ូជូទចំពោះព្យាការីអាហ្ទាំដែលយើងបានបង្កើតរូបគេដោយដៃទាំងពីររបស់យើងនោះ? តើ ភាពក្រអឺតក្រទមនោះឬដែលរារាំងឯងមិនឲ្យស៊ូជូត ឬមួយក៏អ្នកមានភាពក្រអឺតក្រទមចំពោះម្ចា ស់របស់ឯងតាំងពីមុនមកហើយ?
قَالَ أَنَا۠ خَيْرٌۭ مِّنْهُ ۖ خَلَقْتَنِى مِن نَّارٍۢ وَخَلَقْتَهُۥ مِن طِينٍۢ ﴿٧٦﴾
អ៊ិព្លីសបានឆ្លើយថាៈ ខ្ញុំល្អជាងអាហ្ទាំ។ ពិតប្រាកដណាស់ ទ្រង់បានបង្កើតខ្ញុំអំពីភ្លើង ហើយទ្រង់បានបង្កើតអាហ្ទាំពីដីឥដ្ឋប៉ុណ្ណោះ។ ហើយតាមការអះអាង របស់វា(អ៊ិព្លីស) គឺវាយល់ថា ភ្លើងប្រសើរថ្កំថ្កើងជាងដី។
قَالَ فَٱخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌۭ ﴿٧٧﴾
អល់ឡោះបានមានបន្ទូលទៅកាន់អ៊ិព្លីសថាៈ ដូច្នេះ ចូរឯងចាកចេញពីឋានសួគ៌ចុះ ព្រោះថា ពិតណាស់ ឯងគឺជាអ្នកដែលត្រូវបានគេដាក់បណ្តាសាដែលត្រូវ បានជេរស្តីហើយ។
وَإِنَّ عَلَيْكَ لَعْنَتِىٓ إِلَىٰ يَوْمِ ٱلدِّينِ ﴿٧٨﴾
ហើយពិតប្រាកដណាស់ ឯងត្រូវបានគេបណ្តេ ញចេញពីឋានសួគ៌រហូតដល់ថ្ងៃតបស្នង ពោលគឺថ្ងៃបរលោក។
قَالَ رَبِّ فَأَنظِرْنِىٓ إِلَىٰ يَوْمِ يُبْعَثُونَ ﴿٧٩﴾
អ៊ិព្លីសបាននិយាយថាៈ បើដូច្នេះ សូមទ្រង់មេត្តា ពន្យារពេល និងសូមទុកជីវិតដល់ខ្ញុំ រហូតដល់ថ្ងៃដែលទ្រង់ពង្រស់ខ្ញុំបម្រើរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ។
قَالَ فَإِنَّكَ مِنَ ٱلْمُنظَرِينَ ﴿٨٠﴾
អល់ឡោះបានមានបន្ទូលថាៈ ពិតប្រាកដណាស់ ឯងគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេល
إِلَىٰ يَوْمِ ٱلْوَقْتِ ٱلْمَعْلُومِ ﴿٨١﴾
រហូតដល់ថ្ងៃដែលត្រូវបានគេកំណត់យ៉ា ងច្បាស់លាស់ដើម្បីបំផ្លា ញអ្នក។ قال فبعز تك لأغوين هم أجمعين
قَالَ فَبِعِزَّتِكَ لَأُغْوِيَنَّهُمْ أَجْمَعِينَ ﴿٨٢﴾
អ៊ិព្លីសបាននិយាយថាៈ ជាការពិតណាស់ ខ្ញុំសូមស្បថនឹងសមត្ថភាពរបស់ទ្រង់ និងភាពខ្លាំងក្លារបស់ទ្រង់ថា ពិតប្រាកដណាស់ ខ្ញុំប្រាកដជានឹងធ្វើឲ្យកូនចៅរបស់ អាហ្ទាំទាំងអស់វង្វេង។
إِلَّا عِبَادَكَ مِنْهُمُ ٱلْمُخْلَصِينَ ﴿٨٣﴾
លើកលែងតែជនណាដែលទ្រង់បានការពាររូបគេពីការពង្វក់(ធ្វើឲ្យវង្វេង)របស់ខ្ញុំ និងធ្វើឲ្យគេមានចិត្តស្មោះសក្នុងការគោរពសក្កា រៈទៅចំពោះទ្រង់តែមួយគត់ ប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ فَٱلْحَقُّ وَٱلْحَقَّ أَقُولُ ﴿٨٤﴾
អល់ឡោះជាម្ចាស់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ ការពិត គឺមកអំពីយើង ហើយបន្ទូលរបស់យើង គឺជាការពិត ដោយយើងមិនមានបន្ទូលនូវអ្វីដែល មិនមែនជាការពិតឡើយ។ لأملأن جهن م منك ومم نتبعك منهم أجمعين
لَأَمْلَأَنَّ جَهَنَّمَ مِنكَ وَمِمَّن تَبِعَكَ مِنْهُمْ أَجْمَعِينَ ﴿٨٥﴾
នៅថ្ងៃបរលោក យើងពិតជានឹងបំពេញនរកជើហាន់ណាំអំពីឯង(អ៊ិព្លីស) និងអ្នកដែលដើរតាមឯងក្នុងការប្រឆាំងក្នុងចំណោមកូនចៅអាហ្ទាំទាំងអស់គ្នា ។
قُلْ مَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍۢ وَمَآ أَنَا۠ مِنَ ٱلْمُتَكَلِّفِينَ ﴿٨٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ខ្ញុំមិនបានស្នើសុំកម្រៃពីពួកអ្នកចំពោះការផ្សព្វផ្សាយនូវដំបូន្មានទាំងឡាយដែលខ្ញុំបាន ផ្សព្វផ្សាយទៅកាន់ពួកអ្នកនោះឡើយ ហើយខ្ញុំក៏មិនមែនស្ថិតនៅក្នុងចំណោមពួកដែលប្រឌិតបន្ថែមពីលើអ្វីដែលគេបានបញ្ជា មកចំពោះខ្ញុំ(ឲ្យផ្សព្វផ្សាយវា)នោះ ដែរ។ إن هو إل اذكر للعلمين
إِنْ هُوَ إِلَّا ذِكْرٌۭ لِّلْعَـٰلَمِينَ ﴿٨٧﴾
គម្ពីរគួរអាននេះ គ្មា នអ្វីក្រៅពីការដាស់រំឭកដល់បណ្តា អ្នកដែលត្រូវទទួលកាតព្វកិច្ចក្នុងចំណោមមនុស្សលោក និងពួកជិននោះឡើយ។ ولتعلمن نبأه بعد حين
وَلَتَعْلَمُنَّ نَبَأَهُۥ بَعْدَ حِينٍۭ ﴿٨٨﴾
ហើយពួកអ្នកប្រាកដជានឹងបានដឹងពីដំណឹ ងនៃគម្ពីរគួរអាននេះ ក្រោយពីពេលនេះតទៅរហូតដល់ពេលពួកអ្នកស្លាប់ថាៈ ពិតប្រាកដណាស់ គម្ពីរគួរអាន គឺជាការ ពិតពិតប្រាកដមែន។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន