تَنزِيلُ ٱلْكِتَـٰبِ مِنَ ٱللَّهِ ٱلْعَزِيزِ ٱلْحَكِيمِ ﴿١﴾
ការបញ្ចុះគម្ពីរគួរអាននេះ គឺមកពីអល់ឡោះជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការ ចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ ដោយវា(គម្ពីរគួរអាន)មិនមែនបញ្ចុះមកអំពីអ្នកផ្សេងក្រៅទ្រង់នោះឡើយ។
إِنَّآ أَنزَلْنَآ إِلَيْكَ ٱلْكِتَـٰبَ بِٱلْحَقِّ فَٱعْبُدِ ٱللَّهَ مُخْلِصًۭا لَّهُ ٱلدِّينَ ﴿٢﴾
ពិតប្រាកដណាស់ យើងបានបញ្ចុះទៅលើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវគម្ពីរគួរអានដែលពោរពេញដោយការពិតនៅក្នុងនោះ។ ដូចនេះ ព័ត៌មានទាំងអស់(ដែល មាននៅក្នុងគម្ពីរគួរអាននេះ) គឺជាពិត ហើយក្បួនច្បាប់ទាំងអស់ដែលមាននៅក្នុងវា គឺប្រកបដោយភាពយុត្តិធម៌។ ដូច្នេះ ចូរអ្នកគោរពសក្ការៈទៅចំពោះអល់ឡោះ ជាម្ចា ស់តែមួយគត់ប្រកបដោយភាពស្មោះសក្នុងការគោរពសក្កា រៈចំពោះទ្រង់ ចាកផុតពីអំពើស្ហ៊ីរិក។
أَلَا لِلَّهِ ٱلدِّينُ ٱلْخَالِصُ ۚ وَٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ مَا نَعْبُدُهُمْ إِلَّا لِيُقَرِّبُونَآ إِلَى ٱللَّهِ زُلْفَىٰٓ إِنَّ ٱللَّهَ يَحْكُمُ بَيْنَهُمْ فِى مَا هُمْ فِيهِ يَخْتَلِفُونَ ۗ إِنَّ ٱللَّهَ لَا يَهْدِى مَنْ هُوَ كَـٰذِبٌۭ كَفَّارٌۭ ﴿٣﴾
តើពុំមែនទេឬ សាសនាដែលបរិសុទ្ធចាកផុតពីអំពើស្ហ៊ីរិក(សាសនាឥស្លាម)នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពួកដែលយករូបបដិមានិងស្ហៃតនទាំងឡាយ ធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះ ដោយគោរពសក្កា រៈទៅចំពោះពួកវាផ្សេងពីអល់ឡោះនោះ ពួកគេបាននិយាយយកលេសចំពោះការគោរពសក្កា រៈទៅកាន់ព្រះទាំង នោះថាៈ ពួកយើងមិនបានគោរពសក្ការៈទៅចំពោះព្រះទាំងនោះឡើយ លើកលែងតែដើម្បីឲ្យពួកវាបញ្ជិតខ្លួនពួកយើងឲ្យមានឋានៈនៅជិតអល់ឡោះ ហើយ លើកយកនូវតម្រូវការរបស់ពួកយើងទៅកាន់ទ្រង់ ព្រមទាំងជួយអន្តរាគមន៍ដល់ពួកយើងចំពោះទ្រង់តែប៉ុណ្ណោះ។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់នឹងកាត់ សេចក្តីរវាងបណ្តាអ្នកមានជំនឿដែលគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងរវាងពួកប្រឆាំងដែលប្រព្រឹត្តអំពើស្ហ៊ីរិក(ពហុទេពនិយម)នៅថ្ងៃបរលោក ចំពោះអ្វី ដែលពួកគេមានការខ្វែងគំនិតគ្នា ចំពោះភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះនោះ។ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនប្រទាននូវការចង្អុលបង្ហា ញទៅកាន់ការ ពិតចំពោះជនណាដែលកុហកបោកប្រាស់ទៅលើអល់ឡោះដោយចោទថាទ្រង់មានដៃគូ និងរមិលគុណនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ គេនោះឡើយ។
لَّوْ أَرَادَ ٱللَّهُ أَن يَتَّخِذَ وَلَدًۭا لَّٱصْطَفَىٰ مِمَّا يَخْلُقُ مَا يَشَآءُ ۚ سُبْحَـٰنَهُۥ ۖ هُوَ ٱللَّهُ ٱلْوَٰحِدُ ٱلْقَهَّارُ ﴿٤﴾
ប្រសិនបើអល់ឡោះមានចេតនាចង់យកនរណាម្នា ក់ធ្វើជាបុត្រនោះ ទ្រង់ប្រាកដជានឹងជ្រើសរើសនរណាម្នា ក់ក្នុងចំណោមម៉ា ខ្លូករបស់ទ្រង់នូវអ្វីដែលទ្រង់មាន ចេតនា ហើយផ្តល់ឋានៈជាបុត្រដល់គេមិនខានឡើយ។ ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបានចោទប្រកាន់។ ទ្រង់គឺជា ព្រះជាម្ចាស់តែមួយ ដោយខ្លួនទ្រង់ផ្ទាល់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងទង្វើទាំងឡាយរបស់ទ្រង់ ដោយគ្មានដៃគូណាមករួមជាមួយទ្រង់ក្នុងរឿងទាំងនោះឡើយ។ ទ្រង់ជាម្ចាل ស់មហាខ្លាំងក្លាបំផុតលើម៉ា ខ្លួកទាំងឡាយរបស់ទ្រង់។
خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۖ يُكَوِّرُ ٱلَّيْلَ عَلَى ٱلنَّهَارِ وَيُكَوِّرُ ٱلنَّهَارَ عَلَى ٱلَّيْلِ ۖ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ ۖ كُلٌّۭ يَجْرِى لِأَجَلٍۢ مُّسَمًّى ۗ أَلَا هُوَ ٱلْعَزِيزُ ٱلْغَفَّـٰرُ ﴿٥﴾
ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានបុព្វហេតុយ៉ា ងច្បាស់លាស់ ពុំមែនបង្កើតវាទាំងពីរជាការលេងសើចដូចដែលពួកបំពានបាននិយាយនោះ ឡើយ។ ទ្រង់បញ្ចូលពេលយប់ទៅលើពេលថ្ងៃ ហើយបញ្ចូលពេលថ្ងៃទៅលើពេលយប់។ នៅពេលណាដែលពេលវេលាមួយ(ពេលយប់ឬពេលថ្ងៃ)បានមកដល់ ពេលវេលាមួយទៀតនឹងបាត់។ ហើយទ្រង់បញ្ជា ព្រះអាទិត្យ និងបញ្ជា ព្រះចន្ទ ដោយឲ្យវាទាំងពីរធ្វើដំណើ រ(តាមគន្លងរៀងៗខ្លួន)រហូតដល់ពេលវេលាដែលត្រូវបាន កំណត់ ពោលគឺពេលបញ្ចប់នៃការរស់នៅ(លើលោកិយ)នេះ។ តើពុំមែនទេឬ ទ្រង់មហាខ្លាំងពូកែ ដែលអាចផ្តន្ទាទោសសត្រូវរបស់ទ្រង់ ហើយគ្មាននរណាម្នាក់ អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
خَلَقَكُم مِّن نَّفْسٍۢ وَٰحِدَةٍۢ ثُمَّ جَعَلَ مِنْهَا زَوْجَهَا وَأَنزَلَ لَكُم مِّنَ ٱلْأَنْعَـٰمِ ثَمَـٰنِيَةَ أَزْوَٰجٍۢ ۚ يَخْلُقُكُمْ فِى بُطُونِ أُمَّهَـٰتِكُمْ خَلْقًۭا مِّنۢ بَعْدِ خَلْقٍۢ فِى ظُلُمَـٰتٍۢ ثَلَـٰثٍۢ ۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ لَهُ ٱلْمُلْكُ ۖ لَآ إِلَـٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُصْرَفُونَ ﴿٦﴾
ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)បានបង្កើតពួកអ្នកពីមនុស្សតែម្នាក់ គឺព្យាការីអាហ្ទាំ។ បន្ទាប់មក ទ្រង់បានបង្កើតចេញពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គាត់ គឺហាវ៉ា។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វអូដ្ឋ សត្វគោ សត្វពពែ និងសត្វចៀម ចំនួនប្រាំបីប្រភេទ ដោយរាល់ប្រភេទនីមួយៗនោះ ទ្រង់បានបង្កើតឲ្យ មានឈ្មោលនិងញី។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្តា យរបស់ពួកអ្នកជាដំណាក់កាលៗ ដោយស្ថិតក្នុងទីងងឹតចំនួនបី គឺទីងងឹតនៃពោះ ទីងងឹតនៃស្បូន និងទីងងឹត នៃសុក។អ្នកដែលបង្កើតអ្វីៗទាំងនោះហើយ គឺអល់ឡោះដែលជាម្ចា ស់របស់ពួកអ្នក។ការគ្រប់គ្រងទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។គ្មា នទេម្ចា ស់ដែល ត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរពីការគោរពសក្កា រៈចំពោះទ្រង់(តែមួយគត់)ទៅកាន់ការគោរពសក្កា រៈចំពោះអ្នក ដែលមិនបានបង្កើតអ្វីសោះ ខណៈដែលពួកគេជាអ្នកដែលត្រូវបានគេបង្កើតដែរនោះយ៉ា ងដូចម្តេច?
إِن تَكْفُرُوا۟ فَإِنَّ ٱللَّهَ غَنِىٌّ عَنكُمْ ۖ وَلَا يَرْضَىٰ لِعِبَادِهِ ٱلْكُفْرَ ۖ وَإِن تَشْكُرُوا۟ يَرْضَهُ لَكُمْ ۗ وَلَا تَزِرُ وَازِرَةٌۭ وِزْرَ أُخْرَىٰ ۗ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ۚ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿٧﴾
ប្រសិនបើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រឆាំងនឹងម្ចាស់របស់ពួកអ្នកនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវសេចក្តី ជំនឿរបស់ពួកអ្នកឡើយ ហើយការប្រឆាំងរបស់ពួកអ្នកនោះ ក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់នោះដែរ។ តាមពិត គ្រោះថ្នាក់នៃការប្រឆាំងរបស់ពួកអ្នក គឺវិលត្រឡប់ទៅរកពួកអ្នកវិញតែប៉ុណ្ណោះ។ ហើយទ្រង់មិនពេញចិត្តឲ្យខ្ញុំបម្រើរបស់ទ្រង់ប្រឆាំងនឹងទ្រង់ឡើយ ហើយទ្រង់ក៏មិនប្រើពួកគេឲ្យប្រឆាំងដែរ ព្រោះអល់ឡោះជាម្ចាស់មិនប្រើឲ្យប្រព្រឹត្តទង្វើអសីលធម៌ និងទង្វើអាក្រក់នោះឡើយ។ ហើយប្រសិនបើពួកអ្នកដឹងគុណអល់ឡោះទៅលើឧបការគុណទាំងឡាយ របស់ទ្រង់ និងមានជំនឿចំពោះទ្រង់នោះ គឺទ្រង់ពេញចិត្តចំពោះការដឹងគុណរបស់ពួកអ្នក ហើយទ្រង់នឹងផ្តល់ផលបុណ្យដល់ពួកអ្នកទៅលើការមានជំនឿ និងការ ដឹងគុណនោះ។ ហើយគ្មានបុគ្គលណាម្នាក់ត្រូវទទួលបាបកម្មជំនួសអ្នកដទៃនោះឡើយ ផ្ទុយទៅវិញ បុគ្គលគ្រប់រូប គឺទទួលខុសត្រូវតែទៅលើទង្វើដែលខ្លួន បានសាងប៉ុណ្ណោះ។ បន្ទា ប់មក កន្លែងវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោក គឺទៅកាន់ម្ចា ស់របស់ពួកអ្នកតែមួយគត់ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នក ធ្លា ប់បានសាងនៅលើលោកិយ ហើយទ្រង់នឹងតបស្នងពួកអ្នកទៅលើទង្វើរបស់អ្នក។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំបម្រើរបស់ ទ្រង់ ដោយគ្មា នអ្វីមួយដែលនៅក្នុងចិត្តរបស់គេអាចលាក់បាំងពីទ្រង់បានឡើយ។ ر
۞ وَإِذَا مَسَّ ٱلْإِنسَـٰنَ ضُرٌّۭ دَعَا رَبَّهُۥ مُنِيبًا إِلَيْهِ ثُمَّ إِذَا خَوَّلَهُۥ نِعْمَةًۭ مِّنْهُ نَسِىَ مَا كَانَ يَدْعُوٓا۟ إِلَيْهِ مِن قَبْلُ وَجَعَلَ لِلَّهِ أَندَادًۭا لِّيُضِلَّ عَن سَبِيلِهِۦ ۚ قُلْ تَمَتَّعْ بِكُفْرِكَ قَلِيلًا ۖ إِنَّكَ مِنْ أَصْحَـٰبِ ٱلنَّارِ ﴿٨﴾
ហើយនៅពេលដែលពួកប្រឆាំងបានជួបប្រទះនឹងគ្រោះអ្វីមួយ ដូចជាជំងឺឈឺថ្កាត់ បាត់បង់ទ្រព្យសម្បត្តិ និងមានការភ័យខ្លាចពីការលិចលង់ជាដើមនោះ គឺរូបគេ បួងសួងទៅកាន់ម្ចា ស់របស់គេឲ្យទ្រង់ដកយកគ្រោះភ័យទាំងនោះ ដោយវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់តែមួយគត់។ បន្ទា ប់មក នៅពេលដែលទ្រង់បាន ប្រទានឲ្យគេនូវឧបការគុណដោយឲ្យរូបគេបានរួចផុតពីគ្រោះភ័យដែលគេបានទទួលរងនោះ គឺរូបគេបែរជាបោះបង់ចោលអ្នកដែលរូបគេបានបួងសួងអង្វរករទៅ កាន់ទ្រង់កាលពីមុនមក គឺអល់ឡោះជាម្ចាស់ ទៅវិញ ហើយគេក៏បានបង្កើតនូវដៃគូជាច្រើនសម្រាប់អល់ឡោះជាម្ចាស់ ដោយរូបគេគោរពសក្ការៈទៅចំពោះ ពួកវា(ព្រះនានា)ផ្សេងពីអល់ឡោះ ដើម្បីធ្វើឲ្យអ្នកដទៃវង្វេងពីមាគ៌ា របស់អល់ឡោះដែលអាចនាំទៅកាន់ទ្រង់នោះទៅវិញ។ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅ កាន់អ្នកដែលស្ថានភាពរបស់គេបែបនេះថាៈ ចូរអ្នកសប្បាយរីករាយជាមួយភាពគ្មានជំនឿរបស់អ្នកសម្រាប់ជីវិតដែលនៅសេសសល់របស់អ្នកនេះទៀតចុះ វា គឺជារយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ។ ពិតប្រាដកណាស់ អ្នកគឺស្ថិតក្នុងចំណោមពួកឋាននរក ដែលស្ថិតនៅក្នុងនោះជាអមតៈនៅថ្ងៃបរលោក។
أَمَّنْ هُوَ قَـٰنِتٌ ءَانَآءَ ٱلَّيْلِ سَاجِدًۭا وَقَآئِمًۭا يَحْذَرُ ٱلْـَٔاخِرَةَ وَيَرْجُوا۟ رَحْمَةَ رَبِّهِۦ ۗ قُلْ هَلْ يَسْتَوِى ٱلَّذِينَ يَعْلَمُونَ وَٱلَّذِينَ لَا يَعْلَمُونَ ۗ إِنَّمَا يَتَذَكَّرُ أُو۟لُوا۟ ٱلْأَلْبَـٰبِ ﴿٩﴾
តើអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះដោយចំណាយពេលវេលានៅពេលយប់របស់គេ ក្រាបស៊ូជូត និងឈរចំពោះម្ចា ស់របស់គេ ដោយគេខ្លា ចទណ្ឌ កម្មនៅ ថ្ងៃបរលោក ហើយសង្ឃឹមចំពោះក្តីមេត្តា ករុណាដ៏ល្អប្រពៃពីម្ចា ស់របស់គេនោះល្អជាង ឬក៏ពួកប្រឆាំងដែលគោរពសក្កា រៈចំពោះអល់ឡោះនៅពេលមានគ្រោះ អាសន្ន ហើយប្រឆាំងនឹងទ្រង់វិញនៅពេលមានក្តីសុខ ព្រមទាំងបានបង្កើតដៃគូជាច្រើនជាមួយអល់ឡោះនោះល្អជាង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោល ចុះថាៈ តើស្មើគ្នា ដែរឬទេរវាងអ្នកដែលបានដឹងនូវអ្វីដែលអល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេ ដោយសារតែពួកគេស្គា ល់អល់ឡោះ ហើយនិងពួកទាំងនោះដែល មិនដឹងអ្វីសោះអំពីរឿងនោះ?តាមពិត មានតែបញ្ញា ជនប៉ុណ្ណោះដែលដឹងពីភាពខុសគ្នា រវាងក្រុមទាំងពីរនេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ يَـٰعِبَادِ ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ رَبَّكُمْ ۚ لِلَّذِينَ أَحْسَنُوا۟ فِى هَـٰذِهِ ٱلدُّنْيَا حَسَنَةٌۭ ۗ وَأَرْضُ ٱللَّهِ وَٰسِعَةٌ ۗ إِنَّمَا يُوَفَّى ٱلصَّـٰبِرُونَ أَجْرَهُم بِغَيْرِ حِسَابٍۢ ﴿١٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលមានជំនឿចំពោះយើង និងមានជំនឿលើបណ្តាអ្នកនាំសារទាំងឡាយរបស់យើងថាៈ ចូរពួក អ្នកកោតខ្លា ចម្ចា ស់របស់ពួកអ្នកដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ ហើយជៀសវាងពីបំរាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ សម្រាប់ បណ្តា អ្នកដែលបានសាងអំពើល្អក្នុងចំណោមពួកអ្នកនៅលើលោកិយនេះ ពួកគេនឹងទទួលបានផលល្អក្នុងលោកិយនេះដោយការទទួលបាននូវជំនួយ(ពីអល់ឡោះ) មានសុខភាពល្អ និងមានទ្រព្យសម្បត្តិ ហើយនឹងទទួលបានឋានសួគ៌នៅថ្ងៃបរលោក។ ហើយផែនដីរបស់អល់ឡោះ គឺទូលំទូលាយណាស់។ ដូច្នេះ ចូរពួកអ្នកភៀស ខ្លួននៅលើផែនដីនេះចុះ រហូតដល់ពួកអ្នកបានជួបប្រទះនូវទីកន្លែងដែលពួកអ្នកអាចគោរពសក្កា រៈទៅចំពោះអល់ឡោះបាន ដោយគ្មា ននរណាម្នា ក់រារាំងពួកអ្នក(ពី ការគោរពសក្ការៈចំពោះទ្រង់)។ ពិតប្រាកដណាស់ គេនឹងប្រទានឲ្យបណ្តាអ្នកដែលអត់ធ្មត់នូវផលបុណ្យរបស់ពួកគេនៅថ្ងៃបរលោកដោយមិនអាចគណនាបាន ឡើយ ព្រោះតែវាមានចំនួនច្រើនលើសលប់។
قُلْ إِنِّىٓ أُمِرْتُ أَنْ أَعْبُدَ ٱللَّهَ مُخْلِصًۭا لَّهُ ٱلدِّينَ ﴿١١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ពិតប្រាកដណាស់ រូបខ្ញុំត្រូវបានអល់ឡោះបង្គាប់ប្រើឲ្យគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ ប្រកបដោយចិត្តស្មោះ ចំពោះទ្រង់ក្នុងការគោរពសក្កា រៈនោះ។
وَأُمِرْتُ لِأَنْ أَكُونَ أَوَّلَ ٱلْمُسْلِمِينَ ﴿١٢﴾
ហើយទ្រង់ក៏បានបង្គា ប់ប្រើខ្ញុំឲ្យក្លា យជាអ្នកដែលកាន់សាសនាឥស្លាមមុនគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។
قُلْ إِنِّىٓ أَخَافُ إِنْ عَصَيْتُ رَبِّى عَذَابَ يَوْمٍ عَظِيمٍۢ ﴿١٣﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លា ចរូបខ្ញុំត្រូវទទួលទណ្ឌ កម្មនៅថ្ងៃដ៏ធំធេង ពោលគឺថ្ងៃបរលោក ប្រសិនបើខ្ញុំល្មើសនឹងអល់ឡោះ និងមិនគោរពប្រតិបត្តិចំពោះទ្រង់ទេនោះ។
قُلِ ٱللَّهَ أَعْبُدُ مُخْلِصًۭا لَّهُۥ دِينِى ﴿١٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុង ការគោរពសក្កា រៈ ដោយខ្ញុំមិនគោរពសក្កា រៈចំពោះអ្នកផ្សេងរួមជាមួយទ្រង់ឡើយ។
فَٱعْبُدُوا۟ مَا شِئْتُم مِّن دُونِهِۦ ۗ قُلْ إِنَّ ٱلْخَـٰسِرِينَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ وَأَهْلِيهِمْ يَوْمَ ٱلْقِيَـٰمَةِ ۗ أَلَا ذَٰلِكَ هُوَ ٱلْخُسْرَانُ ٱلْمُبِينُ ﴿١٥﴾
ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)គោរពសក្ការៈទៅកាន់រូបបដិមានានាក្រៅពីអល់ឡោះតាមតែចិត្តរបស់ពួកអ្នកចុះ។ (ការបញ្ជាបែបនេះ គឺជាការគម្រាមប៉ុណ្ណោះ ពុំមែនប្រើឲ្យពួកគេគោរពសក្ការៈចំពោះរូបបដិមាពិតមែននោះទេ)។ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ ពិតប្រាកដណាស់ ពួកដែលខាតបង់ពិតប្រាកដនោះ គឺជាពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេ ដោយពួកគេមិនបានជួបគ្នា ដោយសារម្នា ក់ត្រូវចូលឋានសួគ៌ ម្នា ក់ទៀតត្រូវចូលឋាននរក ឬក៏ពួកគេត្រូវ ចូលនរកទាំងអស់គ្នា ។ដូច្នេះ ពួកគេមិនអាចជួបគ្នា ជារៀងរហូត។តើមិនមែនជាការពិតទេឬដែលថា នោះគឺជាការខាតបង់យ៉ា ងច្បាស់លាស់ដែលគ្មា នការសង្ស័យ ឡើយ។
لَهُم مِّن فَوْقِهِمْ ظُلَلٌۭ مِّنَ ٱلنَّارِ وَمِن تَحْتِهِمْ ظُلَلٌۭ ۚ ذَٰلِكَ يُخَوِّفُ ٱللَّهُ بِهِۦ عِبَادَهُۥ ۚ يَـٰعِبَادِ فَٱتَّقُونِ ﴿١٦﴾
នៅពីលើពួកគេនិងនៅពីក្រោមពួកគេនោះ គឺមានផ្សែង អណ្តា តភ្លើង ហើយនិងកំដៅ(ដ៏ក្តៅ បំផុត)។ ទណ្ឌ កម្មដែលបានលើកឡើងនោះហើយដែលអល់ឡោះបាន ព្រមានបន្លា ចខ្ញុំបម្រើរបស់ទ្រង់ឲ្យពួកគេមានការភ័យខ្លា ចនោះ។ឱបណ្តា ខ្ញុំបម្រើទាំងឡាយរបស់យើង!ចូរពួកអ្នកកោតខ្លា ចមកចំពោះយើងដោយគោរពតាមការប بلغ គម្ពីរគួរអាន · តាហ្វសៀរ ង្គា ប់ប្រើរបស់យើង និងជៀសវាងពីបម្រាមទាំងឡាយរបស់យើងចុះ។
وَٱلَّذِينَ ٱجْتَنَبُوا۟ ٱلطَّـٰغُوتَ أَن يَعْبُدُوهَا وَأَنَابُوٓا۟ إِلَى ٱللَّهِ لَهُمُ ٱلْبُشْرَىٰ ۚ فَبَشِّرْ عِبَادِ ﴿١٧﴾
ហើយបណ្តា អ្នកដែលបានចៀសឆ្ងា យពីការគោរពសក្កា រៈចំពោះរូបបដិមា និងអំពីរាល់អ្វីៗដែលគេគោរពសក្កា រៈផ្សេងពីអល់ឡោះ ហើយពួកគេវិលត្រឡប់ទៅកាន់ ទ្រង់ដោយការសារភាពកំហុសនោះ ពួកគេនឹងទទួលបាននូវដំណឹងរីករាយនៅពេលដែលពួកគេស្លាប់ នៅពេលស្ថិតក្នុងផ្នូរ និងនៅថ្ងៃបរលោកថា (ពួកគេ)នឹង ទទួលបាននូវឋានសួគ៌។ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ផ្តល់ដំណឹ ងរីករាយនេះដល់បណ្តា ខ្ញុំបម្រើទាំងឡាយរបស់យើងចុះ។
ٱلَّذِينَ يَسْتَمِعُونَ ٱلْقَوْلَ فَيَتَّبِعُونَ أَحْسَنَهُۥٓ ۚ أُو۟لَـٰٓئِكَ ٱلَّذِينَ هَدَىٰهُمُ ٱللَّهُ ۖ وَأُو۟لَـٰٓئِكَ هُمْ أُو۟لُوا۟ ٱلْأَلْبَـٰبِ ﴿١٨﴾
គឺបណ្តាអ្នកដែលស្តាប់នូវពាក្យសម្ដីទាំងឡាយ ហើយចេះបែងចែករវាងអ្វីដែលល្អនិងអ្វីដែលអាក្រក់អំពីពាក្យសម្តីទាំងនោះ ហើយពួកគេធ្វើតាមពាក្យសម្តីណា ដែលល្អ ដែលផ្តល់ផលប្រយោជន៍ដល់គេ។ បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិបែបនោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះប្រទាននូវការចង្អុលបង្ហា ញ ដល់ពួកគេ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលមានសតិបញ្ញា ល្អប្រពៃនោះ។
أَفَمَنْ حَقَّ عَلَيْهِ كَلِمَةُ ٱلْعَذَابِ أَفَأَنتَ تُنقِذُ مَن فِى ٱلنَّارِ ﴿١٩﴾
ជនណាហើយដែលទណ្ឌកម្មបានកំណត់ត្រូវធ្លាក់ទៅលើគេ ដោយសារតែការបន្តស្ថិតនៅក្នុងការប្រឆាំង និងការវង្វេងរបស់គេនោះ គឺអ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)គ្មានមធ្យោបាយអ្វីដើម្បីចង្អុលបង្ហាញដល់រូបគេនោះឡើយ។ ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មានសមត្ថភាពអាចសង្គ្រោះអ្នកដែលមាន លក្ខណៈសម្បត្តិបែបនេះឲ្យចាកផុតពីភ្លើងនរកបានឬ?
لَـٰكِنِ ٱلَّذِينَ ٱتَّقَوْا۟ رَبَّهُمْ لَهُمْ غُرَفٌۭ مِّن فَوْقِهَا غُرَفٌۭ مَّبْنِيَّةٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ وَعْدَ ٱللَّهِ ۖ لَا يُخْلِفُ ٱللَّهُ ٱلْمِيعَادَ ﴿٢٠﴾
ផ្ទុយទៅវិញ បណ្តា អ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយគោរពតាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាម ឃាត់នោះ ពួកគេនឹងទទួលបានវិមានដ៏ខ្ពស់ស្កឹមស្កៃដែលស្ថិតនៅពីលើគ្នា ព្រមទាំងមានទន្លេហូរកាត់ពីក្រោមវាផងដែរ។ នេះគឺជាការសន្យារបស់អល់ឡោះចំពោះ ពួកគេហើយអល់ឡោះជាម្ចា ស់ ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់ឡើយ។
أَلَمْ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَسَلَكَهُۥ يَنَـٰبِيعَ فِى ٱلْأَرْضِ ثُمَّ يُخْرِجُ بِهِۦ زَرْعًۭا مُّخْتَلِفًا أَلْوَٰنُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصْفَرًّۭا ثُمَّ يَجْعَلُهُۥ حُطَـٰمًا ۚ إِنَّ فِى ذَٰلِكَ لَذِكْرَىٰ لِأُو۟لِى ٱلْأَلْبَـٰبِ ﴿٢١﴾
ى ពិតប្រាកដណាស់ ពួកអ្នកបានដឹងដោយបានឃើញយ៉ា ងច្បាស់ហើយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បាន បញ្ចូលវាទៅក្នុងដីក្លា យជាប្រភពទឹក។ បន្ទា ប់មក តាមរយៈទឹកនោះ ទ្រង់បានបញ្ចេញនូវដំណាំដាំដុះដែលពណ៌ របស់វាខុសៗគ្នា ។ បន្ទា ប់មក ទ្រង់បានធ្វើឲ្យដំណាំ នោះបានប្រែទៅជាស្ងួត ហើយអ្នកបានឃើញវាមានពណ៌ លឿងក្រោយពីវាមានពណ៌ បៃតងស្រស់នោះ។ បន្ទា ប់មក ក្រោយពីវាស្ងួតហើយនោះ ទ្រង់ក៏បានធ្វើឲ្យវា រលាយខ្ទេចខ្ទី។ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើងនោះ គឺជាការដាស់រំឮកសម្រាប់បណ្តា អ្នកដែលមានចិត្តចេះគិតពិចារណា។
أَفَمَن شَرَحَ ٱللَّهُ صَدْرَهُۥ لِلْإِسْلَـٰمِ فَهُوَ عَلَىٰ نُورٍۢ مِّن رَّبِّهِۦ ۚ فَوَيْلٌۭ لِّلْقَـٰسِيَةِ قُلُوبُهُم مِّن ذِكْرِ ٱللَّهِ ۚ أُو۟لَـٰٓئِكَ فِى ضَلَـٰلٍۢ مُّبِينٍ ﴿٢٢﴾
م بين តើអ្នកដែលអល់ឡោះបានបើកចិត្តរបស់គេឲ្យទូលាយទៅរកសាសនាឥស្លាម ដូច្នេះ គេក៏ទទួលការចង្អុលបង្ហា ញទៅកាន់វា(សាសនាឥស្លាម) ហើយរូបគេទទួលបាន ការបំភ្លឺពីម្ចាស់របស់គេនោះ ដូចជាអ្នកដែលចិត្តរបស់គេរឹងរូសពីការរំលឹកចំពោះអល់ឡោះឬ? ទេ គេទាំងពីរមិនស្មើគ្នាជាដាច់ខាត ពីព្រោះ ជោគជ័យ គឺសម្រាប់ បណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញ រីឯភាពបរាជ័យ គឺសម្រាប់ពួកដែលចិត្តរបស់ពួកគេរឹងរូសពីការការរំលឹកចំពោះអល់ឡោះ។ ពួកទាំងនោះគឺស្ថិតក្នុង ភាពវង្វេងអំពីការពិតយ៉ា ងច្បាស់លាស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱللَّهُ نَزَّلَ أَحْسَنَ ٱلْحَدِيثِ كِتَـٰبًۭا مُّتَشَـٰبِهًۭا مَّثَانِىَ تَقْشَعِرُّ مِنْهُ جُلُودُ ٱلَّذِينَ يَخْشَوْنَ رَبَّهُمْ ثُمَّ تَلِينُ جُلُودُهُمْ وَقُلُوبُهُمْ إِلَىٰ ذِكْرِ ٱللَّهِ ۚ ذَٰلِكَ هُدَى ٱللَّهِ يَهْدِى بِهِۦ مَن يَشَآءُ ۚ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍ ﴿٢٣﴾
ه អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះមកលើអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ នូវគម្ពីរគួរអានដែលជាបន្ទូលដ៏ល្អប្រពៃជាទីបំផុត។ ទ្រង់បានបញ្ចុះវាដោយមាន លក្ខណៈស្រដៀងគ្នាចំពោះភាពសច្ច ភាពល្អប្រពៃ ភាពស៊ីគ្នា(ស្របគ្នា) និងមិនមានភាពផ្ទុយគ្នានោះឡើយ ដោយនៅក្នុងគម្ពីរគួរអាននោះ មាននិយាយអំពី រឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងៗក្បួនច្បាប់នានា ការសន្យា(ឋានសួគ៌សម្រាប់អ្នកមានជំនឿ) និងការព្រមាន(ដាក់ទណ្ឌ កម្មចំពោះពួកប្រឆាំង) លក្ខណៈសម្បត្តិរបស់អ្នក ដែលស្ថិតនៅលើការពិត លក្ខណៈសម្បត្តិរបស់ពួកដែលស្ថិតនៅលើភាពខុសឆ្គង និងរឿងរ៉ាវផ្សេងៗទៀត។ ស្បែករបស់បណ្តា អ្នកដែលខ្លា ចម្ចា ស់របស់ពួកគេ ព្រឺ ញាប់ញ័រនៅពេលដែលពួកគេបានឮវាក្យខណ្ឌ ដែលដែលលើកឡើងពីការព្រមានដាក់ទណ្ឌ កម្ម និងការគម្រាមដែលមានក្នុងវា(គម្ពីរគួរអាន)នោះ។ បន្ទា ប់មក ស្បែករបស់ពួកគេ និងចិត្តរបស់ពួកគេមានភាពទន់ភ្លន់ទៅកាន់ការរំលឹករបស់អល់ឡោះនៅពេលដែលពួកគេបានឮវាក្យខណ្ឌដែលលើកឡើងពីក្តីសង្ឃឹម និង ដំណឹងរីករាយ។ អ្វីដែលបានលើកឡើងខាងលើទាក់ទងនឹងគម្ពីរគួរអាន ហើយនិងឥទ្ធិពលរបស់វានោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះដែលទ្រង់ចង្អុល បង្ហា ញនឹងវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាហើយដែលអល់ឡោះបានធ្វើឲ្យគេវង្វេងដោយទ្រង់មិនផ្តល់ការចង្អុលបង្ហា ញដល់រូបគេទេនោះ ពិតណាស់ គឺរូបគេគ្មា នអ្នកដែលចង្អុលបង្ហា ញរូបគេ(ទៅកាន់ការពិត)នោះឡើយ។
أَفَمَن يَتَّقِى بِوَجْهِهِۦ سُوٓءَ ٱلْعَذَابِ يَوْمَ ٱلْقِيَـٰمَةِ ۚ وَقِيلَ لِلظَّـٰلِمِينَ ذُوقُوا۟ مَا كُنتُمْ تَكْسِبُونَ ﴿٢٤﴾
តើរវាងអ្នកដែលអល់ឡោះចង្អុលបង្ហាញរូបគេ និងបានបំភ្លឺផ្លូវដល់គេនៅក្នុងលោកិយ ព្រមទាំងបញ្ចូលរូបគេទៅក្នុងឋានសួគ៌នៅថ្ងៃបរលោក ហើយនិងអ្នកដែល ប្រឆាំង និងបានស្លាប់ដោយស្ថិតនៅលើភាពប្រឆាំងរបស់គេ ព្រមទាំងទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរក ដោយដៃទាំងពីរនិងជើងទាំងពីររបស់គេជាប់ខ្នោះ ដោយមិនអាចការពារខ្លួនពីភ្លើងនរកលើកលែងតែយកមុខរបស់គេទៅផ្កាប់ទៅលើភ្លើងនរកនោះ តើស្មើគ្នាដែរឬទេ? ហើយមានគេនិយាយទៅកាន់ពួកដែល បំពានលើខ្លួនឯងដោយការប្រឆាំង និងការប្រព្រឹត្តល្មើសក្នុងលក្ខណៈស្តីបន្ទោសថាៈ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកបានសាងនៃការប្រឆាំង និងការប្រព្រឹត្ត ល្មើស ព្រោះថា នេះហើយគឺជាការតបស្នងរបស់ពួកអ្នកនោះ។
كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ فَأَتَىٰهُمُ ٱلْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ ﴿٢٥﴾
ប្រជាជាតិជំនាន់មុនពួកមុស្ហរីគីន(ម៉ា ក្កះ)ទាំងនោះបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ) រួចមក ទណ្ឌកម្មក៏បានមកដល់ពួកគេភ្លាមៗដោយពួកគេមិនបានដឹង ខ្លួនដើម្បីឲ្យពួកគេអាចត្រៀមខ្លួនសម្រាប់វាដោយការសារភាពកំហុសនោះឡើយ។
فَأَذَاقَهُمُ ٱللَّهُ ٱلْخِزْىَ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَلَعَذَابُ ٱلْـَٔاخِرَةِ أَكْبَرُ ۚ لَوْ كَانُوا۟ يَعْلَمُونَ ﴿٢٦﴾
ដូច្នេះ អល់ឡោះក៏បានឲ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏សែនវេទនា និងដ៏អាម៉ាសបំផុតនៅលើលោកិយនេះ ហើយពិតប្រាកដណាស់ ទណ្ឌកម្មនៅថ្ងៃបរលោកដែល កំពុងតែរង់ចាំពួកគេនោះ គឺធ្ងន់ធ្ងរនិងខ្លាំងក្លា ជាងនេះទៅទៀតប្រសិនបើពួកគេបានដឹង។
وَلَقَدْ ضَرَبْنَا لِلنَّاسِ فِى هَـٰذَا ٱلْقُرْءَانِ مِن كُلِّ مَثَلٍۢ لَّعَلَّهُمْ يَتَذَكَّرُونَ ﴿٢٧﴾
ហើយពិតប្រាកដណាស់ យើងបានលើកជាឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអានដែលត្រូវបានបញ្ចុះមកលើព្យាការីមូហាំម៉ា ត់នេះនូវឧទាហរណ៍ ជា ច្រើនប្រភេទ ដូចជាប្រការល្អ ប្រការអាក្រក់ ភាពត្រឹមត្រូវ ភាពខុសឆ្គង ភាពមានជំនឿ និងភាពគ្មានជំនឿ ហើយនិងអ្វីផ្សេងៗទៀត សង្ឃឹមថាពួកគេយក ឧទាហរណ៍ ដែលយើងបានលើកឡើងទាំងនោះធ្វើជាមេរៀន ហើយអនុវត្តន៍តាមអ្វីដែលជាប្រការត្រឹមត្រូវ និងបោះបង់ចោលប្រការខុសឆ្គង ។ قرءانا عربيا غيرذى عوج لعلهم يتقون
قُرْءَانًا عَرَبِيًّا غَيْرَ ذِى عِوَجٍۢ لَّعَلَّهُمْ يَتَّقُونَ ﴿٢٨﴾
យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ ដែលគ្មានភាពវៀចវេរ គ្មានភាពលម្អៀង និងគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា សង្ឃឹមថាពួកគេកោត ខ្លា ចអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ضَرَبَ ٱللَّهُ مَثَلًۭا رَّجُلًۭا فِيهِ شُرَكَآءُ مُتَشَـٰكِسُونَ وَرَجُلًۭا سَلَمًۭا لِّرَجُلٍ هَلْ يَسْتَوِيَانِ مَثَلًا ۚ ٱلْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿٢٩﴾
لا يعلمون អល់ឡោះជាម្ចា ស់ទ្រង់បានលើកជាឧទាហរណ៍ មួយសម្រាប់អ្នកដែលធ្វើស្ហ៊ីរិក និងអ្នកដែលគោរពសក្កា រៈចំពោះអល់ឡោះតែមួយ គឺរឿងបុរសម្នា ក់(ជាខ្ញុំបម្រើ គេ)ដែលមានចៅហ្វាយជាច្រើន(ជាអ្នកគ្រប់គ្រង)ដែលឈ្លោះប្រជែងគ្នា ក្នុងរឿងរបស់គេ(ខ្ញុំបម្រើនោះ)។ ប្រសិនបើគេ(ខ្ញុំបម្រើ)ធ្វើឲ្យចៅហ្វាយម្ខា ងពេញចិត្ត នោះ នឹងធ្វើឲ្យម្ខាងទៀតខឹងសម្បា ពោលគឺគេស្ថិតក្នុងភាពអល់អែក មិនច្បាស់លាស់។ រីឯបុរសម្នាក់ទៀត(ខ្ញុំបម្រើម្នាក់ទៀត) មានភាពស្មោះត្រង់ចំពោះចៅហ្វាយ នាយតែម្នា ក់គត់ ហើយចៅហ្វាយម្នា ក់នោះឯងដែលជាអ្នកគ្រប់គ្រងគេ(ខ្ញុំបម្រើនោះ) ហើយរូបគេដឹងនូវអ្វីដែលចៅហ្វាយនាយរបស់គេចង់បាន។ ដូច្នេះ រូបគេស្ថិត ក្នុងភាពស្ងប់ចិត្ត និងមានចិត្តនឹងនរ។ មិនស្មើគ្នាឡើយរវាងបុរសទាំងពីរនេះ។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃ ពួកគេ គឺមិនបានដឹងឡើយ។ដូច្នេះហើយទើបពួកគេនាំគ្នា ធ្វើស្ហ៊ីរិកចំពោះអល់ឡោះ(គោរពសក្កា រៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ)នោះ។ إنك ميت وإن هم ميتون
إِنَّكَ مَيِّتٌۭ وَإِنَّهُم مَّيِّتُونَ ﴿٣٠﴾
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងត្រូវស្លាប់ ហើយពិតប្រាកដណាស់ ពួកគេក៏នឹងត្រូវស្លាប់ដែរ ដោយចៀសមិនផុតឡើយ។
ثُمَّ إِنَّكُمْ يَوْمَ ٱلْقِيَـٰمَةِ عِندَ رَبِّكُمْ تَخْتَصِمُونَ ﴿٣١﴾
បន្ទា ប់មក ពិតប្រាកដណាស់ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងឈ្លោះប្រកែកគ្នា នៅចំពោះមុខម្ចា ស់របស់ពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នក ប្រកែក(ខ្វែងគំនិត)គ្នាចំពោះវានោះ ហើយទ្រង់នឹងបញ្ជាក់ប្រាប់ឲ្យពួកអ្នកបានដឹងថា តើអ្នកណាដែលស្ថិតនៅលើការពិត ហើយតើអ្នកណាដែលស្ថិតនៅលើ ប្រការមិនពិតនោះ។
۞ فَمَنْ أَظْلَمُ مِمَّن كَذَبَ عَلَى ٱللَّهِ وَكَذَّبَ بِٱلصِّدْقِ إِذْ جَآءَهُۥٓ ۚ أَلَيْسَ فِى جَهَنَّمَ مَثْوًۭى لِّلْكَـٰفِرِينَ ﴿٣٢﴾
ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសក្តិសមនឹងទ្រង់ ដូចជាចោទថា ទ្រង់មានដៃគូ មានប្រពន្ធ និងមានកូន នោះទេ ហើយក៏គ្មា នអ្នកណាដែលបំពានខ្លាំងជាងអ្នកដែលបដិសេធចំពោះវ៉ាហ៊ីដែលអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ា ត់)បាននាំមកនោះដែរ។ តើនៅក្នុង ឋាននរកនោះ ពុំមានកន្លែងស្នាក់អាស្រ័យសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមកទេឬ? ពិតមែនហើយ ប្រាកដណាស់ នៅក្នុងឋាននរកនោះ គឺមានកន្លែងស្នា ក់អាស្រ័យសម្រាប់ពួកគេពិតប្រាកដមែន។
وَٱلَّذِى جَآءَ بِٱلصِّدْقِ وَصَدَّقَ بِهِۦٓ ۙ أُو۟لَـٰٓئِكَ هُمُ ٱلْمُتَّقُونَ ﴿٣٣﴾
រីឯអ្នកដែលនាំមកនូវការពិតក្នុងពាក្យសម្ដីនិងនិងទង្វើរបស់គេ ដូចជាបណ្តា ព្យាការីទាំងឡាយនិងអ្នកផ្សេងក្រៅពីពួកគេ ហើយនិងអ្នកដែលបានជឿជាក់យ៉ាងពិត ប្រាកដចំពោះវា និងបានអនុវត្តន៍តាមកាតព្វកិច្ចទាំងឡាយរបស់វានោះ អ្នកទាំងនោះហើយគឺអ្នកដែលកោតខ្លា ច(អល់ឡោះជាម្ចា ស់)យ៉ា ងពិតប្រាកដ ដោយពួកគេ បានអនុវត្តន៍តាមការបង្គា ប់ប្រើរបស់ម្ចា ស់ពួកគេនិងបានជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។
لَهُم مَّا يَشَآءُونَ عِندَ رَبِّهِمْ ۚ ذَٰلِكَ جَزَآءُ ٱلْمُحْسِنِينَ ﴿٣٤﴾
ពួកគេនឹងទទួលបាននូវការសើយសុខជាអមតៈពីម្ចាស់របស់ពួកគេតាមអ្វីដែលពួកគេចង់បាន។ នោះហើយគឺជាការតបស្នងរបស់បណ្តា អ្នកដែលសាងអំពើល្អជា មួយអ្នកដែលបង្កើតពួកគេ(អល់ឡោះជាម្ចា ស់) និងជាមួយខ្ញុំបម្រើរបស់ទ្រង់នោះ។
لِيُكَفِّرَ ٱللَّهُ عَنْهُمْ أَسْوَأَ ٱلَّذِى عَمِلُوا۟ وَيَجْزِيَهُمْ أَجْرَهُم بِأَحْسَنِ ٱلَّذِى كَانُوا۟ يَعْمَلُونَ ﴿٣٥﴾
ដើម្បីអល់ឡោះនឹងលុបបំបាត់ពីពួកគេនូវទង្វើអាក្រក់ទាំងឡាយដែលពួកគេធ្លា ប់បានសាងនៅក្នុងលោកិយ ព្រោះតែការសារភាពកំហុសរបស់ពួកគេពីទង្វើនោះ ហើយបានវិលត្រឡប់ទៅកាន់ម្ចា ស់របស់ពួកគេវិញ។ ហើយទ្រង់នឹងតបស្នងឲ្យពួកគេនូវផលបុណ្យរបស់ពួកគេដែលល្អប្រសើរជាងទង្វើកុសលដែលពួកគេធ្លា ប់ បានសាងនោះទៅទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَلَيْسَ ٱللَّهُ بِكَافٍ عَبْدَهُۥ ۖ وَيُخَوِّفُونَكَ بِٱلَّذِينَ مِن دُونِهِۦ ۚ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍۢ ﴿٣٦﴾
តើមិនគ្រប់គ្រាន់ទេឬដែលអល់ឡោះជាអ្នកថែរក្សាខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ា ត់ ចំពោះកិច្ចការសាសនារបស់គេ និងកិច្ចការលោកិយរបស់គេ ហើយការពារ គេពីសត្រូវរបស់គេនោះ? ពិតមែនហើយ ទ្រង់គឺគ្រប់គ្រាន់ហើយសម្រាប់រូបគេ។ ហើយពួកគេបានបន្លា ចអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អំពីរូបបដិមាទាំងឡាយដែល ពួកគេគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះ ដោយថាវាអាចបង្កផលអាក្រក់ណាមួយដល់អ្នក ព្រោះតែភាពល្ងង់ខ្លៅរបស់ពួកគេនោះ។ ហើយជនណា ដែលអល់ឡោះបានធ្វើឲ្យគេវង្វេងដោយទ្រង់មិនប្រទាននូវការចង្អុលបង្ហា ញដល់គេទេនោះ ពិតប្រាកដណាស់ គឺគ្មា នអ្នកណាម្នា ក់ដែលអាចចង្អុលបង្ហា ញ រូបគេ(ទៅរកមាគ៌ា ដែលត្រឹមត្រូវ)នោះឡើយ។
وَمَن يَهْدِ ٱللَّهُ فَمَا لَهُۥ مِن مُّضِلٍّ ۗ أَلَيْسَ ٱللَّهُ بِعَزِيزٍۢ ذِى ٱنتِقَامٍۢ ﴿٣٧﴾
ហើយជនណាដែលអល់ឡោះចង្អុលបង្ហា ញដល់រូបគេនោះ ក៏គ្មា នអ្នកណាម្នា ក់មានសមត្ថភាពអាចធ្វើឲ្យគេវង្វេងបាននោះដែរ។ តើពុំមែនទេឬដែលអល់ឡោះជា ម្ចា ស់ទ្រង់មហាខ្លាំងពូកែបំផុតដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ជាអ្នកដែលផ្តន្ទា ទោសចំពោះអ្នកដែលប្រឆាំងនឹងទ្រង់ និងប្រព្រឹត្តល្មើសនឹងទ្រង់ នោះ?ពិតមែនហើយ ប្រាកដណាស់ ទ្រង់ជាម្ចា ស់មហាខ្លាំងពូកែ ជាអ្នកមានអានុភាពបំផុតក្នុងការផ្តន្ទា ទោស(ចំពោះពួកទាំងនោះ)។
وَلَئِن سَأَلْتَهُم مَّنْ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ لَيَقُولُنَّ ٱللَّهُ ۚ قُلْ أَفَرَءَيْتُم مَّا تَدْعُونَ مِن دُونِ ٱللَّهِ إِنْ أَرَادَنِىَ ٱللَّهُ بِضُرٍّ هَلْ هُنَّ كَـٰشِفَـٰتُ ضُرِّهِۦٓ أَوْ أَرَادَنِى بِرَحْمَةٍ هَلْ هُنَّ مُمْسِكَـٰتُ رَحْمَتِهِۦ ۚ قُلْ حَسْبِىَ ٱللَّهُ ۖ عَلَيْهِ يَتَوَكَّلُ ٱلْمُتَوَكِّلُونَ ﴿٣٨﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីនោះ ពួកគេប្រាកដ ជានឹងឆ្លើយថា គឺអល់ឡោះជាអ្នកដែលបានបង្កើតពួកវាទាំងនោះ។ចូរអ្នកពោលទៅកាន់ពួកគេដើម្បីជាការបង្ហា ញពីភាពអសមត្ថភាពនៃព្រះទាំងឡាយរបស់ពួកគេ ចុះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះទាំងនោះ ប្រសិនបើអល់ឡោះទ្រង់មានបំណងចង់ ឲ្យខ្ញុំទទួលរងនូវគ្រោះថ្នា ក់អ្វីមួយនោះ តើរូបបដិមានេះអាចបំបាត់(ការពារ)គ្រោះថ្នា ក់នោះចេញអំពីខ្ញុំបានដែរឬទេ?ឬក៏ ប្រសិនបើម្ចា ស់របស់ខ្ញុំមានចេតនាប្រទាន ឲ្យខ្ញុំនូវក្តីមេត្តា ករុណាអំពីទ្រង់នោះ តើបដិមានោះអាចរារាំងក្តីមេត្តា ករុណានោះអំពីខ្ញុំបានដែរឬទេ? ចូរអ្នកពោលចុះថាៈ អល់ឡោះជាម្ចា ស់តែមួយគត់ គឺគ្រប់គ្រាន់ ហើយសម្រាប់ខ្ញុំ។ ខ្ញុំប្រគល់ការទុកចិត្តទៅលើទ្រង់ទាំងស្រុងនូវរាល់កិច្ចការរបស់ខ្ញុំទាំងអស់ ហើយចំពោះទ្រង់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តទាំងឡាយ ប្រគល់ការទុកចិត្ត(ទៅចំពោះទ្រង់)នោះ។
قُلْ يَـٰقَوْمِ ٱعْمَلُوا۟ عَلَىٰ مَكَانَتِكُمْ إِنِّى عَـٰمِلٌۭ ۖ فَسَوْفَ تَعْلَمُونَ ﴿٣٩﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកធ្វើចុះតាមរបៀបដែលពួកអ្នកពេញចិត្តនៃការប្រព្រឹត្តស្ហ៊ីរិកចំពោះអល់ឡោះនោះ ចំណែកខ្ញុំ វិញ ក៏ធ្វើទៅតាមអ្វីដែលម្ចា ស់របស់ខ្ញុំបានបង្គា ប់ប្រើចំពោះខ្ញុំ ដូចជាការគោរពសក្កា រៈចំពោះទ្រង់តែមួយគត់ និងមានភាពស្មោះសក្នុងគោរពសក្កា រៈចំពោះទ្រង់ដូច គ្នា ដែរ។ពិតប្រាកដណាស់ ពួកអ្នកគង់តែនឹងដឹងពីលទ្ធផលចុងក្រោយនៃមាគ៌ា ដែលគ្រប់គ្នា ប្រកាន់យកជាមិនខាន។ من يأتيه عذاب يخزيه ويحل عليه عذاب مقيم
مَن يَأْتِيهِ عَذَابٌۭ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌۭ مُّقِيمٌ ﴿٤٠﴾
ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលទណ្ឌកម្មលោកិយនឹងធ្លាក់ទៅលើគេដែលនឹងធ្វើឲ្យគេទាបថោក និងអាម៉ាស់នោះ។ ហើយនៅថ្ងៃបរលោក ទណ្ឌកម្មដ៏ អមតៈនឹងធ្លា ក់ទៅលើរូបគេជាមិនខានដោយវាគ្មា នទីបញ្ចប់ និងគ្មា នស្រាកស្រាន្តឡើយ។
إِنَّآ أَنزَلْنَا عَلَيْكَ ٱلْكِتَـٰبَ لِلنَّاسِ بِٱلْحَقِّ ۖ فَمَنِ ٱهْتَدَىٰ فَلِنَفْسِهِۦ ۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَآ أَنتَ عَلَيْهِم بِوَكِيلٍ ﴿٤١﴾
بوكيل ពិតប្រាកដណាស់ យើងបានបញ្ចុះទៅឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន សម្រាប់មនុស្សលោកប្រកបដោយការពិត ដើម្បីឲ្យអ្នកដាស់តឿនព្រមាន ពួកគេ។ដូច្នេះ ជនណាហើយដែលទទួលបានការចង្អុលបង្ហា ញនោះ ជាការពិតណាស់ ផលនៃទទួលបានការចង្អុលបង្ហា ញនោះ គឺសម្រាប់ខ្លួនគេប៉ុណ្ណោះ ព្រោះថា بلغ គម្ពីរគួរអាន · តាហ្វសៀរ ការដែលទទួលបានការចង្អុលបង្ហាញរបស់គេនោះ គឺពុំផ្តល់ផលប្រយោជន៍អ្វីសម្រាប់អល់ឡោះជាម្ចាស់ឡើយ ពីព្រោះទ្រង់មិនត្រូវការវានោះទេ។ ហើយជនណា ដែលវង្វេងអំពីការពិតនោះ គ្រោះថ្នាក់នៃការវង្វេងរបស់គេ គឺធ្លាក់ទៅលើរូបគេផ្ទាល់ ព្រោះថា ការវង្វេងរបស់គេនោះ គឺពុំបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់ នោះឡើយ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកគេដោយបង្ខំពួកគេឲ្យទទួលបានការចង្អុលបង្ហាញនោះឡើយ។ តាមពិត តួនាទី របស់អ្នកគឺគ្មា នអ្វីក្រៅពីការផ្សព្វផ្សាយដល់ពួកគេនូវអ្វីដែលគេបានបង្គា ប់ប្រើអ្នកឲ្យផ្សព្វផ្សាយវានោះឡើយ។
ٱللَّهُ يَتَوَفَّى ٱلْأَنفُسَ حِينَ مَوْتِهَا وَٱلَّتِى لَمْ تَمُتْ فِى مَنَامِهَا ۖ فَيُمْسِكُ ٱلَّتِى قَضَىٰ عَلَيْهَا ٱلْمَوْتَ وَيُرْسِلُ ٱلْأُخْرَىٰٓ إِلَىٰٓ أَجَلٍۢ مُّسَمًّى ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَتَفَكَّرُونَ ﴿٤٢﴾
អល់ឡោះជាម្ចាស់ គឺជាអ្នកដែលដកយកព្រលឹងទាំងឡាយនៅពេលដែលជីវិតរបស់គេដល់ទីបញ្ចប់ ហើយទ្រង់ក៏ជាអ្នកដែលដកយកព្រលឹងទាំងឡាយដែលមិន ទាន់ដល់ពេលកំណត់របស់វានៅពេល(ដែលគេ)ដេកលង់លក់ផងដែរ ដោយទ្រង់ឃាត់ទុកព្រលឹងទាំងឡាយណាដែលទ្រង់បានកំណត់ឲ្យគេស្លាប់ ហើយទ្រង់នឹង បញ្ជូន(ព្រលែង)ព្រលឹងទាំងឡាយដែលទ្រង់មិនទាន់កំណត់ឲ្យគេស្លា ប់នោះមក(រកខ្លួនប្រាណរបស់គេ)វិញ រហូតដល់ពេលវេលាដែលបានកំណត់ដែលមានតែ ទ្រង់ប៉ុណ្ណោះដែលដឹង។ ពិតប្រាកដណាស់ នៅក្នុងការដកយកព្រលឹង ការបញ្ជូនព្រលឹងមកវិញ ការធ្វើឲ្យស្លាប់ និងការធ្វើឲ្យរស់នោះ គឺជាភស្តុតាងសម្រាប់អ្នក ដែលចេះគិតពិចារណាទៅលើថា ពិតណាស់អ្នកដែលអាចធ្វើបែបនោះបាននោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញក្រោយពី ពួកគេបានស្លា ប់ ដើម្បីធ្វើការជំនុំជម្រះ និងទទួលការតបស្នងដែរ។
أَمِ ٱتَّخَذُوا۟ مِن دُونِ ٱللَّهِ شُفَعَآءَ ۚ قُلْ أَوَلَوْ كَانُوا۟ لَا يَمْلِكُونَ شَيْـًۭٔا وَلَا يَعْقِلُونَ ﴿٤٣﴾
ពិតប្រាកដណាស់ ពួកមុស្ហរីគីនបានយករូបបដិមាទាំងឡាយរបស់ពួកគេធ្វើជាអ្នកជួយអន្តរាគមន៍ក្រៅពីអល់ឡោះជាម្ចាស់ ដោយពួកគេសង្ឃឹមថា ពួកវា(ព្រះទាំង នោះ)អាចផ្តល់ផលប្រយោជន៍ដល់ពួកគេបាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ តើពួកអ្នកយកពួកវាធ្វើជាអ្នកជួយអន្តរាគមន៍ឬ បើ ទោះបីជាពួកវាគ្មា នលទ្ធភាព(ជួយ)អ្វីសោះទៅលើពួកអ្នក ហើយក៏គ្មា នលទ្ធភាពអ្វីសោះទៅខ្លួនពួកវាផ្ទា ល់ ហើយពួកវាក៏គ្មា នប្រាជ្ញា ចេះគិតផងនោះ? ពិតណាស់ ពួកវាគឺជាវត្ថុគ្មា នជីវិត ដែលមិនចេះនិយាយ មិនចេះស្តាប់ មិនអាចមើលឃើញ មិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នា ក់ដែរអ្វីនោះដែរ។
قُل لِّلَّهِ ٱلشَّفَـٰعَةُ جَمِيعًۭا ۖ لَّهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ ثُمَّ إِلَيْهِ تُرْجَعُونَ ﴿٤٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ការជួយអន្តរាគមន៍ទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គ្មា ននរណាម្នា ក់អាចជួយអន្តរាគមន៍ដល់នរណាម្នា ក់នៅចំពោះមុខទ្រង់បានឡើយ លើកលែងតែដោយ(មាន)ការអនុញ្ញា តពីទ្រង់ប៉ុណ្ណោះ ហើយគេក៏មិនអាចជួយ អន្តរាគមន៍បានដែរ លើកលែងតែអ្នកដែលទ្រង់ចេញចិត្ត(ចំពោះគេ)ប៉ុណ្ណោះ។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះនិងទទួលការតបស្នង ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើ ដែលពួកអ្នកបានសាង។
وَإِذَا ذُكِرَ ٱللَّهُ وَحْدَهُ ٱشْمَأَزَّتْ قُلُوبُ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ ۖ وَإِذَا ذُكِرَ ٱلَّذِينَ مِن دُونِهِۦٓ إِذَا هُمْ يَسْتَبْشِرُونَ ﴿٤٥﴾
ហើយនៅពេលដែលមានរំលឹកពីអល់ឡោះជាម្ចា ស់តែមួយគត់នោះ ចិត្តរបស់ពួកមុស្ហរីគីនដែលគ្មា នជំនឿនឹងថ្ងៃបរលោក ក៏ដូចជា(គ្មា នជំនឿនឹង)ហេតុការណ៍ ដែលនឹងកើតឡើងនៅថ្ងៃនោះ ដូចជាការពង្រស់ឡើងវិញ ការជំនុំជម្រះ និងការទទួលការតបស្នងនោះ មានការខ្ពើមរអើម។ តែនៅពេលដែលគេរំលឹកពីរូបបដិមា នានាដែលពួកគេគោរពសក្កា រៈផ្សេងពីអល់ឡោះនោះ ស្រាប់តែពួកគេសប្បាយរីករាយ។
قُلِ ٱللَّهُمَّ فَاطِرَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ عَـٰلِمَ ٱلْغَيْبِ وَٱلشَّهَـٰدَةِ أَنتَ تَحْكُمُ بَيْنَ عِبَادِكَ فِى مَا كَانُوا۟ فِيهِ يَخْتَلِفُونَ ﴿٤٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ ឱអល់ឡោះជាម្ចា ស់ ជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មា នគំរូពីមុនមក ជាអ្នកដែលដឹងនូវអ្វីដែលជា ប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ! ទ្រង់តែមួយគត់ដែលជាអ្នកកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ របស់ទ្រង់នៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់មានការខ្វែងគំនិតគ្នាកាលនៅលើលោកិយ ដោយទ្រង់នឹងបញ្ជាក់ប្រាប់ថា អ្នកណាត្រូវ អ្នកណាខុស អ្នកណា ដែលជាអ្នកមានសុភមង្គល ហើយអ្នកណាជាអ្នកដែលអពមង្គល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَوْ أَنَّ لِلَّذِينَ ظَلَمُوا۟ مَا فِى ٱلْأَرْضِ جَمِيعًۭا وَمِثْلَهُۥ مَعَهُۥ لَٱفْتَدَوْا۟ بِهِۦ مِن سُوٓءِ ٱلْعَذَابِ يَوْمَ ٱلْقِيَـٰمَةِ ۚ وَبَدَا لَهُم مِّنَ ٱللَّهِ مَا لَمْ يَكُونُوا۟ يَحْتَسِبُونَ ﴿٤٧﴾
ហើយពិតប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើសនោះ ប្រសិនបើពួកគេមានអ្វីគ្រប់យ៉ាងនៅលើលោកិយនេះនៃទ្រព្យ សម្បត្តិដ៏មហាសាលនោះ ពួកគេប្រាកដជានឹងយកទ្រព្យសម្បត្តិទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទណ្ឌ កម្មដ៏ខ្លាំងក្លា ដែលពួកគេបានឃើញក្រោយពីពួកគេត្រូវ បានគេពង្រស់(ឲ្យក្រោកចេញពីផ្នូរ)ជាមិនខាន។ ក៏ប៉ុន្តែ ពួកគេមិនអាចធ្វើបែបនោះបានឡើយ ហើយបើទោះបីថាពួកគេអាចធ្វើបែបនោះបានក៏ដោយ ក៏គេមិន ទទួលយកពីពួកគេនោះដែរ។ ហើយទណ្ឌកម្មជាច្រើនប្រភេទអំពីអល់ឡោះដែលពួកគេមិនធ្លាក់គិតថា វានឹងអាចកើតឡើងនោះ បានលាតត្រដាងឡើងចំពោះ ពួកគេ។ وبدا لهم سئات ما كسبواوحاق بهم ما كانوابه يستهزءون
وَبَدَا لَهُمْ سَيِّـَٔاتُ مَا كَسَبُوا۟ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٤٨﴾
ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានសាង ដូចជាការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)នោះ ក៏បានលាតត្រដាងឡើង ចំពោះ(មុខ)ពួកគេផងដែរ។ ហើយទណ្ឌ កម្មដែលពួកគេធ្លា ប់បានសើចចំអកចំពោះវាកាលនៅលើលោកិយនៅពេលដែលមានគេបន្លា ចពួកនោះ គឺបានហ៊ុមព័ទ្ធ ر ពួកគេ។
فَإِذَا مَسَّ ٱلْإِنسَـٰنَ ضُرٌّۭ دَعَانَا ثُمَّ إِذَا خَوَّلْنَـٰهُ نِعْمَةًۭ مِّنَّا قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلْمٍۭ ۚ بَلْ هِىَ فِتْنَةٌۭ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿٤٩﴾
يعلمون នៅពេលដែលពួកប្រឆាំងបានទទួលរងនូវជំងឺឈឺថ្កា ត់ ឬភាពក្រខ្សត់ ឬអ្វីផ្សេងទៀតនោះ គឺរូបគេបានបួងសួងមកចំពោះយើងដើម្បីឲ្យយើងបំបាត់នូវគ្រោះដែលគេ កំពុងជួបនោះ។ បន្ទា ប់មក នៅពេលដែលយើងប្រទានឲ្យគេនូវឧបការគុណ ដូចជាមានសុខភាពល្អ និងទ្រព្យសម្បត្តិនោះ ពួកប្រឆាំងនោះបែរជានិយាយថាៈ ពិត ណាស់ អល់ឡោះជាម្ចា ស់ទ្រង់ប្រទាននូវប្រការទាំងនេះឲ្យខ្ញុំ ព្រោះទ្រង់ដឹងថា ខ្ញុំសក្តិសមនឹងទទួលបានវា។ តែតាមការពិត វាជាការសាកល្បងចំពោះគេ និងជាការ ល្បួងចំពោះគេប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកប្រឆាំងមិនបានដឹងអំពីរឿងនេះឡើយ។ ដូច្នេះហើយ ពួកគេក៏បានចាញ់បោកចំពោះអ្វីដែលអល់ឡោះបានប្រទាន ជាឧបការគុណចំពោះពួកគេនោះ។
قَدْ قَالَهَا ٱلَّذِينَ مِن قَبْلِهِمْ فَمَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يَكْسِبُونَ ﴿٥٠﴾
ពិតប្រាកដណាស់ ពួកប្រឆាំងជំនាន់មុនពួកគេក៏ធ្លាប់បាននិយាយពាក្យនេះដែរ។ ដូច្នេះ អ្វីដែលពួកគេបានប្រឹងប្រែងរកស្វែងរកកន្លងមក ដូចជាទ្រព្យសម្បត្តិនិង បុណ្យសក្តិនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីបន្តិចសោះឡើយសម្រាប់ពួកគេ។
فَأَصَابَهُمْ سَيِّـَٔاتُ مَا كَسَبُوا۟ ۚ وَٱلَّذِينَ ظَلَمُوا۟ مِنْ هَـٰٓؤُلَآءِ سَيُصِيبُهُمْ سَيِّـَٔاتُ مَا كَسَبُوا۟ وَمَا هُم بِمُعْجِزِينَ ﴿٥١﴾
ដូច្នេះ ពួកគេបានទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានសាងនៃអំពើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើស។ ហើយពួកដែលបំពានលើខ្លួនឯងដោយ ការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើស ក្នុងចំណោមពួកគេនាពេលបច្ចុប្បន្ននេះ ពួកគេគង់តែនឹងទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេបានសាងដូចពួក ជំនាន់មុននោះដែរមិនខានឡើយ។ហើយពួកគេមិនអាចគេចផុតពីអល់ឡោះ ហើយក៏មិនអាចយកឈ្នះអល់ឡោះជាម្ចា ស់បានជាដាច់ខាត។
أَوَلَمْ يَعْلَمُوٓا۟ أَنَّ ٱللَّهَ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يُؤْمِنُونَ ﴿٥٢﴾
តើពួកមុស្ហរីគីនទាំងនេះបាននិយាយដូចពាក្យសម្តីដែលអ្នកជំនាន់មុនបាននិយាយនោះឬ? ហើយពួកគេមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ ទ្រង់់បើកទូលាយនូវលាភសក្កា រៈចំពោះជនណាដែលទ្រង់មានចេតនាដើម្បីសាកល្បងចំពោះគេ ថាតើគេចេះដឹងគុណ ឬក៏រមិលគុណ? ហើយទ្រង់ត្បិតត្បៀតលាភ សក្ការៈចំពោះជនណាដែលទ្រង់មានចេតនាដើម្បីសាកល្បងចំពោះគេ ថាតើគេអត់ធ្មត់ ឬក៏ខឹសម្បាទៅលើព្រេងវាសនាដែលអល់ឡោះបានកំណត់? ពិតប្រាកដ ណាស់ ចំពោះការបើកទូលាយលាភសក្ការៈ និងការត្បិតត្បៀតលាភសក្ការៈដែលបានលើកឡើងនេះ គឺជាភស្តុតាងបញ្ជាក់ទៅលើការចាត់ចែងរបស់អល់ឡោះ សម្រាប់បណ្តា អ្នកដែលមានជំនឿទាំងឡាយ ពីព្រោះពួកគេ គឺអ្នកដែលទទួលបានផលប្រយោជន៍អំពីភស្តុតាងទាំងនោះ។ រីឯពួកប្រឆាំងវិញ ពិតណាស់ពួកគេបាន ឆ្លងកាត់ភស្តុតាងទាំងនេះ តែពួកគេបែរជាងាកចេញ(មិនគិតពិចារណា)ចំពោះវាទៅវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ قُلْ يَـٰعِبَادِىَ ٱلَّذِينَ أَسْرَفُوا۟ عَلَىٰٓ أَنفُسِهِمْ لَا تَقْنَطُوا۟ مِن رَّحْمَةِ ٱللَّهِ ۚ إِنَّ ٱللَّهَ يَغْفِرُ ٱلذُّنُوبَ جَمِيعًا ۚ إِنَّهُۥ هُوَ ٱلْغَفُورُ ٱلرَّحِيمُ ﴿٥٣﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលបានបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងប្រព្រឹត្តល្មើសថាៈ ចូរពួកអ្នកកុំ អស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ និង(កុំអស់សង្ឃឹម)ពីការអភ័យទោសរបស់ទ្រង់ចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកឲ្យសោះ។ ពិតប្រាកដ ណាស់ អល់ឡោះជាម្ចា ស់ទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងអស់ចំពោះជនណាដែលបានសារភាពកំហុសចំពោះទ្រង់។ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស បំផុតចំពោះបាបកម្មរបស់អ្នកដែលសារភាពកំហុស មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
وَأَنِيبُوٓا۟ إِلَىٰ رَبِّكُمْ وَأَسْلِمُوا۟ لَهُۥ مِن قَبْلِ أَن يَأْتِيَكُمُ ٱلْعَذَابُ ثُمَّ لَا تُنصَرُونَ ﴿٥٤﴾
ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នកដោយការសារភាពកំហុស និងសាងទង្វើកុសល ព្រមទាំងប្រគល់ខ្លួនចំពោះទ្រង់ មុនពេលដែលទណ្ឌកម្មថ្ងៃ បរលោកបានមកដល់ពួកអ្នក។ បន្ទា ប់មក ពួកអ្នកនឹងមិនឃើញរូបបដិមាទាំងឡាយរបស់ពួកអ្នក ហើយនិងក្រុមគ្រួសាររបស់ពួកអ្នកអាចជួយសង្គ្រោះពួកអ្នកឲ្យរួច ផុតពីទណ្ឌ កម្មបានឡើយ។
وَٱتَّبِعُوٓا۟ أَحْسَنَ مَآ أُنزِلَ إِلَيْكُم مِّن رَّبِّكُم مِّن قَبْلِ أَن يَأْتِيَكُمُ ٱلْعَذَابُ بَغْتَةًۭ وَأَنتُمْ لَا تَشْعُرُونَ ﴿٥٥﴾
ហើយចូរពួកអ្នកប្រតិបត្តិតាមគម្ពីរគួរអានដែលជាអ្វីដែលប្រសើរជាងគេបំផុតដែលម្ចា ស់របស់ពួកអ្នកបានបញ្ចុះមកលើអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ា ត់)។ ដូចនេះ ចូរពួកអ្នកអនុវត្តន៍តាមនូវរាល់បទបញ្ជា ទាំងឡាយរបស់វា(គម្ពីរគួរអាន) និងចៀសវាងពីបម្រាមទាំងឡាយរបស់វា មុនពេលដែលទណ្ឌ កម្មបានមកដល់ពួក អ្នកភ្លា មៗខណៈដែលពួកអ្នកមិនដឹងខ្លួនជាមុន ដោយមិនបានត្រៀមខ្លួនសម្រាប់វាដោយការសារភាពកំហុសនោះ។
أَن تَقُولَ نَفْسٌۭ يَـٰحَسْرَتَىٰ عَلَىٰ مَا فَرَّطتُ فِى جَنۢبِ ٱللَّهِ وَإِن كُنتُ لَمِنَ ٱلسَّـٰخِرِينَ ﴿٥٦﴾
ចូរពួកអ្នកធ្វើបែបនោះចុះ ដើម្បីកុំឲ្យបុគ្គលណាម្នាក់និយាយទាំងមានវិប្បដិសារីបំផុតនៅថ្ងៃបរលោកថាៈ គួរឲ្យសោកស្តាយខ្លាំងណាស់ដែល(ពួកយើង)បានធ្វេស ប្រហែសក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយបានប្រឆាំងនិងប្រព្រឹត្តល្មើស(ចំពោះទ្រង់) និងធ្លាប់តែបានមើលងាយបណ្តាអ្នកមានជំនឿ និងអ្នកដែល គោរពប្រតិបត្តិចំពោះអល់ឡោះនោះ។
أَوْ تَقُولَ لَوْ أَنَّ ٱللَّهَ هَدَىٰنِى لَكُنتُ مِنَ ٱلْمُتَّقِينَ ﴿٥٧﴾
ឬក៏និយាយយកលេស(ដោះសារ)នឹងព្រេងវាសនាដែល(អល់ឡោះ)បានកំណត់ ដោយនិយាយថាៈ ប្រសិនបើអល់ឡោះទ្រង់ប្រទាននូវការចង្អុលបង្ហាញដល់ខ្ញុំ នោះ ប្រាកដជាខ្ញុំនឹងស្ថិតក្នុងចំណោមបណ្តា អ្នកដែលកោតខ្លាចចំពោះទ្រង់ ហើយខ្ញុំនឹងប្រតិបត្តិតាមនូវការបង្គាប់ប្រើរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយ របស់ទ្រង់ជាមិនខាន។
أَوْ تَقُولَ حِينَ تَرَى ٱلْعَذَابَ لَوْ أَنَّ لِى كَرَّةًۭ فَأَكُونَ مِنَ ٱلْمُحْسِنِينَ ﴿٥٨﴾
ឬក៏និយាយនៅពេលដែលគេបានឃើញទណ្ឌកម្មដោយក្តីប្រាថ្នាថាៈ ប្រសិនបើខ្ញុំអាចវិលត្រឡប់ទៅលោកិយវិញម្តងទៀតនោះ ជាការពិតណាស់ ខ្ញុំនឹងសារភាព កំហុសចំពោះអល់ឡោះ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អជាមិនខាន។
بَلَىٰ قَدْ جَآءَتْكَ ءَايَـٰتِى فَكَذَّبْتَ بِهَا وَٱسْتَكْبَرْتَ وَكُنتَ مِنَ ٱلْكَـٰفِرِينَ ﴿٥٩﴾
រឿងនោះ គឺមិនដូចការដែលអ្នកអះអាងថាអ្នកប្រាថ្នាចង់ទទួលបានការចង្អុលបង្ហាញនោះទេ។ ជាការពិតណាស់ ភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នករួច ហើយ តែអ្នកបែរជាបដិសេធ និងបានក្រអឺតក្រទមទៅវិញ ហើយអ្នកថែមទាំងបានស្ថិតក្នុងចំណោមពួកដែលប្រឆាំងនឹងអល់ឡោះ ប្រឆាំងនឹងភស្តុតាងរបស់ទ្រង់ និងបណ្តា អ្នកនាំសាររបស់ទ្រង់ថែមទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَيَوْمَ ٱلْقِيَـٰمَةِ تَرَى ٱلَّذِينَ كَذَبُوا۟ عَلَى ٱللَّهِ وُجُوهُهُم مُّسْوَدَّةٌ ۚ أَلَيْسَ فِى جَهَنَّمَ مَثْوًۭى لِّلْمُتَكَبِّرِينَ ﴿٦٠﴾
ហើយនៅថ្ងៃបរលោក អ្នកនឹងឃើញពួកដែលភូតកុហកទៅលើអល់ឡោះដោយចោទថា ទ្រង់មានដៃគូ និងទ្រង់មានបុត្រនោះ (អ្នកនឹងឃើញ)មុខរបស់ពួកគេខ្មៅ ងងឹតដែលជាសញ្ញាបញ្ជាក់ពីភាពអពមង្គលរបស់ពួកគេ។ តើពុំមែនទេឬ នៅក្នុងនរកជើហាន់ណាំ គឺជាកន្លែងរបស់ពួកដែលក្រអឺតក្រទមពីការមានជំនឿ ចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់នោះ?ពិតមែនហើយ នៅក្នុងឋាននរកនោះ គឺជាកន្លែងសម្រាប់ពួកគេ។
وَيُنَجِّى ٱللَّهُ ٱلَّذِينَ ٱتَّقَوْا۟ بِمَفَازَتِهِمْ لَا يَمَسُّهُمُ ٱلسُّوٓءُ وَلَا هُمْ يَحْزَنُونَ ﴿٦١﴾
ហើយអល់ឡោះជាម្ចា ស់នឹងផ្តល់សុវត្ថិភាពដល់បណ្តា អ្នកដែលកោតខ្លា ចម្ចា ស់របស់ពួកគេដោយអនុវត្តន៍នូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពី បម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ឲ្យពួកគេរួចផុតពីទណ្ឌកម្ម ដោយបញ្ចូលពួកគេទៅកាន់កន្លែងជោគជ័យរបស់ពួកគេ នោះគឺឋានសួគ៌។ ទណ្ឌកម្ម នឹងមិនអាចបៀតបៀនពួកគេបានឡើយ ហើយពួកគេក៏ពុំមានទុក្ខព្រួយចំពោះលាភសំណាងលោកិយដែលបានកន្លងផុតពីពួកគេនោះដែរ។
ٱللَّهُ خَـٰلِقُ كُلِّ شَىْءٍۢ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ وَكِيلٌۭ ﴿٦٢﴾
អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតរាល់អ្វីៗទាំងអស់។ ដូចនេះ គ្មានអ្នកបង្កើតណាផ្សេងក្រៅពីទ្រង់ឡើយ។ ហើយទ្រង់ជាអ្នកថែរក្សារាល់អ្វីៗទាំងអស់ ដោយទ្រង់រៀបចំកិច្ចការរបស់វា និងចាត់ចែងវាទៅតាមអ្វីដែលទ្រង់មានចេតនា។
لَّهُۥ مَقَالِيدُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِ ٱللَّهِ أُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ ﴿٦٣﴾
កូនសោរឃ្លាំងនៃប្រការល្អទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ទ្រង់ប្រទានវាទៅឲ្យជនណាដែល ទ្រង់មានចេតនា ហើយរារាំងវា(មិនប្រទានឲ្យ)ចំពោះជនណាដែលទ្រង់មានចេតនា។ហើយពួកដែលប្រឆាំងនឹងបណ្តា ភស្តុតាងទាំងឡាយរបស់អល់ឡោះនោះ ពួក ទាំងនោះហើយគឺជាពួកដែលខាតបង់ ដោយសារតែពួកគេត្រូវបានរារាំងពីការមានជំនឿនៅក្នុងជីវិតលោកិយរបស់ពួកគេ និងដោយសារតែពួកគេនឹងត្រូវចូល ឋាននរកជាអមតៈនៅថ្ងៃបរលោក។
قُلْ أَفَغَيْرَ ٱللَّهِ تَأْمُرُوٓنِّىٓ أَعْبُدُ أَيُّهَا ٱلْجَـٰهِلُونَ ﴿٦٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលកំពុងតែអូសទាញអ្នកឲ្យគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេថាៈ ឱពួកដែលល្ងង់ ខ្លៅ ក្នុងរឿងម្ចា ស់របស់ពួកអ្នក! តើពួកអ្នកប្រើខ្ញុំឲ្យគោរពសក្កា រៈទៅចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចា ស់ឬ? មិនសក្តិសមត្រូវគោរពសក្កា រៈនោះទេ លើក លែងតែចំពោះអល់ឡោះតែមួយគត់។ដូចនេះ ខ្ញុំមិនគោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ជាដាច់ខាត។
وَلَقَدْ أُوحِىَ إِلَيْكَ وَإِلَى ٱلَّذِينَ مِن قَبْلِكَ لَئِنْ أَشْرَكْتَ لَيَحْبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلْخَـٰسِرِينَ ﴿٦٥﴾
ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ហើយទ្រង់ក៏បានផ្តល់វ៉ាហ៊ីទៅកាន់បណ្តា អ្នកនាំសារជំនាន់មុន អ្នកផងដែរថាៈ ប្រសិនបើអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះរួមជាមួយនឹងទ្រង់នោះ ផលបុណ្យនៃទង្វើកុសលទាំងឡាយរបស់អ្នក(ដែលអ្នក បានសាងកន្លងមក)ពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលខាតបង់នៅក្នុងលោកិយនេះ ដោយបានខាតបង់សាសនាពិត របស់អ្នក ហើយនឹងត្រូវទទួលទណ្ឌ កម្មនៅថ្ងៃបរលោកជាមិនខាន។
بَلِ ٱللَّهَ فَٱعْبُدْ وَكُن مِّنَ ٱلشَّـٰكِرِينَ ﴿٦٦﴾
ផ្ទុយទៅវិញ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយអ្នកមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះឡើយ ហើយចូរអ្នកស្ថិតក្នុងចំណោម បណ្តា អ្នកដែលដឹងគុណចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានឲ្យអ្នកចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَا قَدَرُوا۟ ٱللَّهَ حَقَّ قَدْرِهِۦ وَٱلْأَرْضُ جَمِيعًۭا قَبْضَتُهُۥ يَوْمَ ٱلْقِيَـٰمَةِ وَٱلسَّمَـٰوَٰتُ مَطْوِيَّـٰتٌۢ بِيَمِينِهِۦ ۚ سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يُشْرِكُونَ ﴿٦٧﴾
عما يشركون ហើយពួកមុស្ហរីគីនមិនបានលើកតម្កើងអល់ឡោះជាម្ចា ស់ឲ្យសក្តិសមនឹងឋានៈពិតប្រាកដរបស់ទ្រង់ឡើយ ខណៈដែលពួកគេបានធ្វើការគោរពសក្កា រៈទៅ ចំពោះម៉ាខ្លូករបស់ទ្រង់ដែលទន់ខ្សោយនិងអសមត្ថភាពរួមជាមួយនឹងទ្រង់ ហើយពួកគេបែរជាភ្លេចពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់ ដែលក្នុងចំណោមសក្ខី ភាពដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់នោះគឺ ពិតប្រាកដណាស់ ភពផែនដី រួមទាំងភ្នំ ដើមឈើ និងសមុទ្រទាំងឡាយដែលនៅលើផែនដីនោះ គឺស្ថិតក្នុង កណ្តាប់ដៃរបស់ទ្រង់នៅថ្ងៃបរលោក។ ហើយមេឃទាំងប្រាំពីរជាន់ គឺត្រូវបានមូរដោយដៃស្តាំរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ចាកផុតពីអ្វីដែល ពួកមុស្ហរីគីនបានចោទប្រកាន់ និងបានជឿជាក់នោះ។
وَنُفِخَ فِى ٱلصُّورِ فَصَعِقَ مَن فِى ٱلسَّمَـٰوَٰتِ وَمَن فِى ٱلْأَرْضِ إِلَّا مَن شَآءَ ٱللَّهُ ۖ ثُمَّ نُفِخَ فِيهِ أُخْرَىٰ فَإِذَا هُمْ قِيَامٌۭ يَنظُرُونَ ﴿٦٨﴾
قيام ينظرون នៅថ្ងៃដែលម៉ា ឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី បានស្លាប់ទាំងអស់ លើក លែងតែអ្នកដែលទ្រង់មានចេតនាប៉ុណ្ណោះ។ បន្ទា ប់មក ម៉ា ឡាអ៊ីកាត់នោះក៏បានផ្លុំត្រែម្តងទៀតដើម្បីពង្រស់(ពួកគេ)ឲ្យរស់ឡើងវិញ ស្រាប់តែអ្នកដែលបានរស់ឡើង វិញទាំងអស់នោះ ក្រោកឈររង់ចាំមើល ថាតើអល់ឡោះជាម្ចា ស់ទ្រង់នឹងធ្វើយ៉ា ងដូចម្តេចចំពោះពួកគេ ។
وَأَشْرَقَتِ ٱلْأَرْضُ بِنُورِ رَبِّهَا وَوُضِعَ ٱلْكِتَـٰبُ وَجِا۟ىٓءَ بِٱلنَّبِيِّـۧنَ وَٱلشُّهَدَآءِ وَقُضِىَ بَيْنَهُم بِٱلْحَقِّ وَهُمْ لَا يُظْلَمُونَ ﴿٦٩﴾
ហើយផែនដីត្រូវបានបំភ្លឺឡើង នៅពេលដែលម្ចាស់ដ៏មហាខ្លាំងពូកែបានបង្ហាញខ្លួន(យាងមក)ដើម្បីកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ។ ហើយសៀវភៅកំណត់ ត្រាទង្វើរបស់មនុស្សលោកត្រូវបានគេចែកឲ្យ(មនុស្សគ្រប់គ្នា)។ ហើយគេបាននាំបណ្តា ព្យាការីទាំងឡាយមក និងបាននាំប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់មក ផងដែរ ដើម្បីឲ្យពួកគេ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ា ត់)ធ្វើជាសាក្សីសម្រាប់បណ្តា ព្យាការីទាំងឡាយប្រឆាំងនឹងក្រុមរបស់ពួកគេ(ព្យាការីទាំងនោះ)។ ហើយអល់ឡោះនឹងកាត់សេចក្តីរវាងពួកគេទាំងអស់គ្នាដោយភាពយុត្តិធម៌បំផុត ដោយនៅក្នុងថ្ងៃនោះ ពួកគេមិនត្រូវបានគេបំពានដោយបន្ថែមនូវអំពើអាក្រក់ ឬ កាត់បន្ថយកុសលផលបុណ្យរបស់គេ(ដែលគេបានសាង)នោះឡើយ។ ووفيت كل نفس ما عملت وهوأعلمبما يفعلون
وَوُفِّيَتْ كُلُّ نَفْسٍۢ مَّا عَمِلَتْ وَهُوَ أَعْلَمُ بِمَا يَفْعَلُونَ ﴿٧٠﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់ប្រទាននូវការតបស្នងយ៉ា ងពេញលេញដល់បុគ្គលគ្រប់រូប មិនថាអំពើល្អ ឬអំពើអាក្រក់(ដែលគេបានសាង)នោះទេ។ ហើយអល់ឡោះ ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មា នទង្វើណាមួយរបស់ពួកគេ មិនថាល្អឬអាក្រក់ អាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេ ក្នុងថ្ងៃនេះ(ថ្ងៃបរលោក)ទៅតាមទង្វើរបស់ពួកគេដែលពួកគេបានសាង។
وَسِيقَ ٱلَّذِينَ كَفَرُوٓا۟ إِلَىٰ جَهَنَّمَ زُمَرًا ۖ حَتَّىٰٓ إِذَا جَآءُوهَا فُتِحَتْ أَبْوَٰبُهَا وَقَالَ لَهُمْ خَزَنَتُهَآ أَلَمْ يَأْتِكُمْ رُسُلٌۭ مِّنكُمْ يَتْلُونَ عَلَيْكُمْ ءَايَـٰتِ رَبِّكُمْ وَيُنذِرُونَكُمْ لِقَآءَ يَوْمِكُمْ هَـٰذَا ۚ قَالُوا۟ بَلَىٰ وَلَـٰكِنْ حَقَّتْ كَلِمَةُ ٱلْعَذَابِ عَلَى ٱلْكَـٰفِرِينَ ﴿٧١﴾
ى ហើយបណ្តា ម៉ាឡាអ៊ីកាត់បានកៀងពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់ទៅកាន់នរកជើហាន់ណាំទាំងហ្វូងៗដោយភាពថោកទាបបំផុត។ លុះនៅពេលដែល ពួកគេបានមកដល់ឋាននរកជើហាន់ណាំហើយនោះ ឆ្មាំនរកដែលជាម៉ាឡាអ៊ីកាត់នោះបានបើកបណ្តា ទ្វារឋាននរកឲ្យពួកគេ និងបានទទួលពួកគេដោយការស្តី បន្ទោស ដោយបាននិយាយទៅកាន់ពួកគេថាៈ តើអ្នកនាំសារទាំងឡាយដែលមកពីពូជសាសន៍របស់ពួកអ្នកមិនបានមកដល់ពួកអ្នក ដោយពួកគេសូត្រឲ្យពួកអ្នក ស្តាប់នូវវាក្យខណ្ឌ ទាំងឡាយរបស់ម្ចា ស់ពួកអ្នកដែលត្រូវបានបញ្ចុះទៅកាន់ពួកគេ និងបានព្រមានបន្លា ចពួកអ្នកពីជំនួបនៅថ្ងៃបរលោក ដោយសារតែនៅក្នុងថ្ងៃ នោះ គឺមានទណ្ឌកម្មយ៉ា ងខ្លាំងក្លាទេឬ? ពួកប្រឆាំងក៏បានឆ្លើយតបដោយទទួលស្គាល់កំហុសខ្លួនឯងថាៈ ពិតមែនហើយ រឿងទាំងអស់នោះពិតជាបានកើតឡើង ដូច្នោះមែន។ ក៏ប៉ុន្តែពាក្យសម្តីដាក់ទណ្ឌ កម្មនោះ ត្រូវបានកំណត់ទៅលើពួកប្រឆាំង ហើយពួកយើង ធ្លា ប់ជាពួកដែលប្រឆាំង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قِيلَ ٱدْخُلُوٓا۟ أَبْوَٰبَ جَهَنَّمَ خَـٰلِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى ٱلْمُتَكَبِّرِينَ ﴿٧٢﴾
មានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈមើលងាយ និងធ្វើឲ្យពួកគេអស់សង្ឃឹមពីមេត្តាករុណារបស់អល់ឡោះ និង(អស់សង្ឃឹម)ពីការអាចចេញពីឋាននរក វិញថាៈ ចូរពួកអ្នកចូលទៅតាមទ្វារនានារបស់នរកជើហាន់ណាំចុះ ដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈ។ ហើយកន្លែងរបស់ពួកដែលក្រអឺតក្រទមមិនព្រម ទទួលយកសេចក្តីពិតនោះ គឺអាក្រក់បំផុត។
وَسِيقَ ٱلَّذِينَ ٱتَّقَوْا۟ رَبَّهُمْ إِلَى ٱلْجَنَّةِ زُمَرًا ۖ حَتَّىٰٓ إِذَا جَآءُوهَا وَفُتِحَتْ أَبْوَٰبُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلَـٰمٌ عَلَيْكُمْ طِبْتُمْ فَٱدْخُلُوهَا خَـٰلِدِينَ ﴿٧٣﴾
ហើយម៉ា ឡាអ៊ីកាត់ទាំងឡាយបាននាំបណ្តា អ្នកមានជំនឿដែលកោតខ្លា ចម្ចា ស់របស់ពួកគេដោយអនុវត្តន៍តាមការបង្គា ប់ប្រើរបស់ទ្រង់និងជៀសវាងពីបម្រាមរបស់ ទ្រង់ ទៅកាន់ឋានសួគ៌ទាំងក្រុមៗដោយភាពទន់ភ្លន់ និងលើកតម្កើងពួកគេ។ លុះនៅពេលដែលពួកគេបានមកដល់ឋានសួគ៌ហើយនោះ គេក៏បើកទ្វារនានារបស់ ឋានសួគ៌នោះឲ្យពួកគេ ហើយអ្នកយាមទ្វារឋានសួគ៌បាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្តិភាពពីប្រការគ្រោះថ្នា ក់ និងពីរាល់ប្រការទាំងឡាយដែលអ្នកមិន ពេញចិត្តនោះ កើតមានចំពោះពួកអ្នក។ ចិត្តរបស់ពួកអ្នកនិងទង្វើរបស់ពួកអ្នក គឺស្អាតស្អំហើយ។ ដូច្នេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយស្ថិតនៅក្នុងនោះជា អមតៈចុះ។
وَقَالُوا۟ ٱلْحَمْدُ لِلَّهِ ٱلَّذِى صَدَقَنَا وَعْدَهُۥ وَأَوْرَثَنَا ٱلْأَرْضَ نَتَبَوَّأُ مِنَ ٱلْجَنَّةِ حَيْثُ نَشَآءُ ۖ فَنِعْمَ أَجْرُ ٱلْعَـٰمِلِينَ ﴿٧٤﴾
ហើយបណ្តាអ្នកមានជំនឿទាំងឡាយ នៅពេលដែលពួកគេបានចូលទៅក្នុងឋានសួគ៌ហើយនោះ ពួកគេក៏បាននិយាយថាៈ រាល់ការសរសើរទាំងឡាយ គឺ សម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបំពេញនូវការសន្យារបស់ទ្រង់ដែលទ្រង់បានសន្យាចំពោះពួកយើង តាមរយៈពាក្យសម្ដីនៃបណ្តា អ្នកនាំសារទាំងឡាយ របស់ទ្រង់។ ជាការពិតណាស់ ទ្រង់បានសន្យាថា នឹងបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ ហើយទ្រង់ក៏បានប្រទានឲ្យពួកយើងនូវមត៌កនៃទឹកដីនៃឋានសួគ៌(ពិត ប្រាកដមែន) ដោយពួកយើងអាចរស់នៅទីកន្លែងណាក៏ដោយតាមតែពួកយើងប្រាថ្នា។ ដូច្នេះ ផលបុណ្យ(ការតបស្នង)របស់បណ្តា អ្នកដែលបានសាងទង្វើកុសល ដោយស្វែងរកការពេញចិត្តពីម្ចា ស់របស់ពួកគេនោះ គឺល្អប្រសើរបំផុត។
وَتَرَى ٱلْمَلَـٰٓئِكَةَ حَآفِّينَ مِنْ حَوْلِ ٱلْعَرْشِ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ ۖ وَقُضِىَ بَيْنَهُم بِٱلْحَقِّ وَقِيلَ ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ ﴿٧٥﴾
ហើយនៅក្នុងថ្ងៃនោះ គេនឹងឃើញម៉ាឡាអ៊ីកាត់ទាំងឡាយនៅព័ទ្ធជុំវិញអារ៉ស្ហ ដោយពួកគេលើកតម្កើងអល់ឡោះជាម្ចាស់អំពីប្រការទាំងឡាយដែលមិនសក្តិ សមនឹងទ្រង់ ដែលពួកប្រឆាំងបានចោទប្រកាន់ទៅលើទ្រង់។ ហើយអល់ឡោះទ្រង់កាត់សេចក្តីរវាងម៉ាខ្លូកទាំងអស់ដោយភាពយុត្តិធម៌។ ដូច្នេះ ទ្រង់លើក តម្កើងជនណាដែលត្រូវលើកតម្កើង និងដាក់ទណ្ឌ កម្មជនណាដែលត្រូវដាក់។ ហើយមានគេនិយាយថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចា ស់ នៃម៉ា ខ្លូកទាំងអស់ចំពោះការកាត់សេចក្តីរបស់ទ្រង់ ដោយសារការកាត់ក្តីរបស់ទ្រង់ដែលប្រកបដោយក្តីមេត្តាករុណាចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នក មានជំនឿហើយដាក់ទណ្ឌ កម្មចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាពួកគ្មា នជំនឿ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន