حمٓ ﴿١﴾
ហា មីម (បានបកស្រាយរួចនៅដើមជំពូក អាល់ហ្ពា ក៏រ៉ោះ)។
ទំព័រដើម›ការពន្យល់›Ghafir (40)
ម៉ាកកះ · 85 វាក្យខណ្ឌ
حمٓ ﴿١﴾
ហា មីម (បានបកស្រាយរួចនៅដើមជំពូក អាល់ហ្ពា ក៏រ៉ោះ)។
تَنزِيلُ ٱلْكِتَـٰبِ مِنَ ٱللَّهِ ٱلْعَزِيزِ ٱلْعَلِيمِ ﴿٢﴾
ការបញ្ចុះគម្ពីរគួរអានទៅលើអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ា ត់ នោះ គឺមកពីអល់ឡោះជាម្ចាស់ដែល(ជាអ្នក)មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយក ឈ្នះទ្រង់បានឡើយ និង(ជាអ្នក)មហាដឹងបំផុតនូវអ្វីដែលផ្តល់ភាពល្អប្រសើរដល់ខ្ញុំបម្រើរបស់ទ្រង់។
غَافِرِ ٱلذَّنۢبِ وَقَابِلِ ٱلتَّوْبِ شَدِيدِ ٱلْعِقَابِ ذِى ٱلطَّوْلِ ۖ لَآ إِلَـٰهَ إِلَّا هُوَ ۖ إِلَيْهِ ٱلْمَصِيرُ ﴿٣﴾
ទ្រង់ជាអ្នកអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកដែលសាងបាបកម្មទាំងឡាយ ជាអ្នកដែលទទួលយកនូវការសារភាពកំហុសរបស់អ្នកដែលបានសារភាព កំហុសចំពោះទ្រង់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ា ងធ្ងន់ធ្ងរបំផុតចំពោះជនណាដែលមិនបានសារភាពកំហុសពីអំពើបាប របស់ពួកគេ ជាអ្នកដែលសប្បុរសនិងមានការប្រោសប្រទានបំផុត។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ កន្លែងវិលត្រឡប់នៃខ្ញុំ បម្រើទាំងឡាយ(របស់ទ្រង់)នៅថ្ងៃបរលោក គឺទៅកាន់ទ្រង់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេសក្តិសមនឹងទទួលបាន។
مَا يُجَـٰدِلُ فِىٓ ءَايَـٰتِ ٱللَّهِ إِلَّا ٱلَّذِينَ كَفَرُوا۟ فَلَا يَغْرُرْكَ تَقَلُّبُهُمْ فِى ٱلْبِلَـٰدِ ﴿٤﴾
គ្មា ននរណាម្នា ក់ជជែកដេញដោលចំពោះវាក្យខណ្ឌ ទាំងឡាយរបស់អល់ឡោះដែលបង្ហា ញទៅលើភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ និង(បង្ហា ញពី)សច្ចភាពនៃ បណ្តា អ្នកនាំសារទាំងឡាយរបស់ទ្រង់ឡើយ លើកលែងតែពួកដែលគ្មា នជំនឿនឹងអល់ឡោះជាម្ចា ស់ប៉ុណ្ណោះ ព្រោះតែសតិបញ្ញា របស់ពួកគេត្រូវបានបំផ្លា ញ(មិន ចេះគិតពិចារណា) ។ ដូច្នេះ ចូរអ្នកកុំកើតទុក្ខចំពោះពួកគេឲ្យសោះ។ ហើយចូរកុំឲ្យការទទួលបានលាភសកា្ករៈទូលំទូលាយ(ភាពមានបាន) និងឧបការគុណ ទាំងឡាយដែលពួកគេមាននោះបោកប្រាស់អ្នកឲ្យសោះ។ ជាការពិតណាស់ ការពន្យារពេលឲ្យពួកគេនោះ គឺគ្រាន់តែជាការល្បូងសម្រាប់ពួកគេ និងជាឧបាយកល ចំពោះពួកគេប៉ុណ្ណោះ។
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ وَٱلْأَحْزَابُ مِنۢ بَعْدِهِمْ ۖ وَهَمَّتْ كُلُّ أُمَّةٍۭ بِرَسُولِهِمْ لِيَأْخُذُوهُ ۖ وَجَـٰدَلُوا۟ بِٱلْبَـٰطِلِ لِيُدْحِضُوا۟ بِهِ ٱلْحَقَّ فَأَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ ﴿٥﴾
ក្រុមរបស់ព្យាការីនួហ និងក្រុមជាច្រើនទៀតបន្ទា ប់ពីក្រុមរបស់ព្យាការីនួហ ដូចជា ក្រុមអាទក្រុមសាមូទក្រុមរបស់ព្យាការីលូត និងពួកអ្នកស្រុកម៉ា ទយ៉ា ន់ ហើយ និងហ្វៀរអោន បានបដិសេធ(មិនជឿ)មុនពួកទាំងនោះ(ពួកមុស្ហរីគីនម៉ាក្កះ)ទៅទៀត។ ហើយរាល់ប្រជាជាតិនីមួយៗក្នុងចំណោមប្រជាជាតិទាំងនោះ សុទ្ធតែមាន បំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេ ដើម្បីចាប់ខ្លួន រួចសម្លាប់គេ(អ្នកនាំសារ)ចោល។ ហើយពួកគេបានជជែកដេញដោលគ្នាដោយប្រការមិនពិតដែល ពួកគេមានដើម្បីបំបាត់ប្រការពិតនោះ។ ហើយយើងក៏បានដាក់ទណ្ឌកម្មប្រជាជាតិនោះទាំងអស់។ ដូច្នេះ ចូរអ្នកពិចារណាមើលចុះ ថាតើទណ្ឌកម្មរបស់យើង ចំពោះពួកទាំងនោះយ៉ា ងដូចម្តេចដែរ?ពិតប្រាកដណាស់ ទណ្ឌ កម្មនោះគឺធ្ងន់ធ្ងរបំផុត។
وَكَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى ٱلَّذِينَ كَفَرُوٓا۟ أَنَّهُمْ أَصْحَـٰبُ ٱلنَّارِ ﴿٦﴾
ហើយដូចដែលអល់ឡោះទ្រង់បានកំណត់ដោយបំផ្លា ញប្រជាជាតិដែលបដិសេធ(មិនជឿ)ទាំងនោះដែរ ពាក្យបន្ទូលនៃម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ក៏ ត្រូវបានកំណត់ទៅលើពួកប្រឆាំងដែរថា ជាការពិតណាស់ ពួកគេគឺជាពួកឋាននរក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلَّذِينَ يَحْمِلُونَ ٱلْعَرْشَ وَمَنْ حَوْلَهُۥ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيُؤْمِنُونَ بِهِۦ وَيَسْتَغْفِرُونَ لِلَّذِينَ ءَامَنُوا۟ رَبَّنَا وَسِعْتَ كُلَّ شَىْءٍۢ رَّحْمَةًۭ وَعِلْمًۭا فَٱغْفِرْ لِلَّذِينَ تَابُوا۟ وَٱتَّبَعُوا۟ سَبِيلَكَ وَقِهِمْ عَذَابَ ٱلْجَحِيمِ ﴿٧﴾
បណ្តា ម៉ា ឡាអ៊ីកាត់ដែលទ្រអារ៉ស្ហម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ហើយនិងអ្នកដែលនៅជុំវិញវា ពួកគេកំពុងតែលើកតម្កើងម្ចាស់របស់ពួកគេពីអ្វីដែលមិន សក្តិសមនឹងទ្រង់ ហើយពួកគេមានជំនឿចំពោះទ្រង់។ ហើយពួកគេសុំការអភ័យទោស(ពីអល់ឡោះ)ឲ្យបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ដោយពួកគេ បួងសួងថាៈ ឱម្ចាស់របស់ពួកយើង! ចំណេះដឹងរបស់ទ្រង់ និងក្តីមេត្តាករុណារបស់ទ្រង់បានគ្របដណ្តប់លើអ្វីៗទាំងអស់។ ដូច្នេះ សូមទ្រង់មេត្តាអភ័យទោសឲ្យ បណ្តាអ្នកដែលសារភាពកំហុសពីបាបកម្មរបស់ពួកគេ និងបានដើរតាមសាសនារបស់ទ្រង់នោះផង ហើយសូមទ្រង់មេត្តាថែរក្សាការពារពួកគេ(ឲ្យរួចផុត)ពី ភ្លើងនរកផងចុះ។
رَبَّنَا وَأَدْخِلْهُمْ جَنَّـٰتِ عَدْنٍ ٱلَّتِى وَعَدتَّهُمْ وَمَن صَلَحَ مِنْ ءَابَآئِهِمْ وَأَزْوَٰجِهِمْ وَذُرِّيَّـٰتِهِمْ ۚ إِنَّكَ أَنتَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٨﴾
ហើយបណ្តា ម៉ាឡាអ៊ីកាត់បានបួងសួងទៀតថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចូលបណ្តា អ្នកមានជំនឿទៅក្នុងឋានសួគ៌ដ៏អមតៈដែលទ្រង់បានសន្យា ចំពោះពួកគេ ថានឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌នោះផង ហើយសូមទ្រង់មេត្តាបញ្ចូល(ទៅក្នុងឋានសួគ៌នោះ)ជាមួយពួកគេផងដែរនូវជីដូនជីតារបស់ពួកគេ ភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេដែលជាអ្នកបានសាងអំពើល្អដែរនោះផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាច ឈ្នះទ្រង់បានឡើយ ហើយទ្រង់ជាម្ចា ស់ដែលមហាគតិបណ្ឌិ តបំផុតក្នុងការកំណត់និងការចាត់ចែងរបស់ទ្រង់។
وَقِهِمُ ٱلسَّيِّـَٔاتِ ۚ وَمَن تَقِ ٱلسَّيِّـَٔاتِ يَوْمَئِذٍۢ فَقَدْ رَحِمْتَهُۥ ۚ وَذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ ﴿٩﴾
ហើយសូមទ្រង់មេត្តា ថែរក្សា(ការពារ)ពួកគេពីទង្វើអាក្រក់ទាំងឡាយរបស់ពួកគេផងដោយសូមទ្រង់មេត្តា កុំដាក់ទណ្ឌ កម្មពួកគេចំពោះអំពើអាក្រក់របស់ ពួកគេ(ដែលពួកគេបានសាង)។ ហើយជនណាដែលទ្រង់ថែរក្សារូបគេនៅថ្ងៃបរលោកពីទណ្ឌកម្មនៃទង្វើអាក្រក់របស់គេនោះ គឺទ្រង់ពិតជាបានផ្តល់ក្តីមេត្តាករុណា ដល់គេ។ការការពារពីទណ្ឌ កម្ម និងផ្តល់ក្តីមេត្តា ករុណាដល់គេដោយបញ្ចូលរូបគេទៅក្នុងឋានសួគ៌នោះហើយ គឺជាជោគជ័យដ៏ធំធេងដែលគ្មា នជោគជ័យណាអាច ប្រៀបផ្ទឹមបានឡើយ។
إِنَّ ٱلَّذِينَ كَفَرُوا۟ يُنَادَوْنَ لَمَقْتُ ٱللَّهِ أَكْبَرُ مِن مَّقْتِكُمْ أَنفُسَكُمْ إِذْ تُدْعَوْنَ إِلَى ٱلْإِيمَـٰنِ فَتَكْفُرُونَ ﴿١٠﴾
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់នោះ នៅថ្ងៃបរលោក នៅពេលដែលពួកគេចូលឋាននរក ហើយពួកគេស្អប់ ខ្ពើមចំពោះខ្លួនឯង និងដាក់បណ្តា សាទៅលើខ្លួនឯង ពួកគេនឹងត្រូវបានគេប្រាប់ថាៈ ពិតប្រាកដណាស់ ការស្អប់ខ្ពើមរបស់អល់ឡោះជាម្ចាស់ចំពោះពួកអ្នកនោះ គឺ ធំធេងជាងការស្អប់ខ្ពើមរបស់ពួកអ្នកចំពោះខ្លួនឯងទៅទៀត ខណៈដែលពួកអ្នកកាលនៅលើលោកិយត្រូវបានគេអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះ ប៉ុន្តែពួកអ្នកបែរជាប្រឆាំងនឹងទ្រង់ ហើយពួកអ្នកបានយកព្រះជាច្រើនមកគោរពសក្កា រៈរួមជាមួយគ្នា នឹងទ្រង់ទៅវិញនោះ។
قَالُوا۟ رَبَّنَآ أَمَتَّنَا ٱثْنَتَيْنِ وَأَحْيَيْتَنَا ٱثْنَتَيْنِ فَٱعْتَرَفْنَا بِذُنُوبِنَا فَهَلْ إِلَىٰ خُرُوجٍۢ مِّن سَبِيلٍۢ ﴿١١﴾
ហើយពួកគា្មនជំនឿបាននិយាយដោយទទួលស្គាល់បាបកម្មរបស់ខ្លួន នៅពេលដែលការទទួលស្គាល់កំហុសរបស់ពួកគេ និងការសារភាពកំហុសរបស់ពួកគេពុំ អាចផ្តល់ផលប្រយោជន៍ថាៈ ឱម្ចា ស់របស់ពួកយើង! ទ្រង់បានឲ្យពួកយើងស្លាប់ចំនួនពីរដង ដោយ(ពីមុន)ពួកយើងមិនទាន់មានវត្តមានសោះ ទ្រង់បានឲ្យពួកយើង មានវត្តមាន។ បន្ទាប់មក ទ្រង់បានធ្វើឲ្យពួកយើងស្លាប់ក្រោយពីទ្រង់បានឲ្យពួកយើងមានវត្តមានហើយនោះ។ ហើយទ្រង់បានឲ្យពួកយើងរស់(មានជីវិត)ចំនួន ពីរដង ដោយធ្វើឲ្យពួកយើងមានវត្តមានពីអ្វីដែលគ្មានសោះ ហើយទ្រង់បានឲ្យពួកយើងរស់ឡើងវិញម្តងទៀតដើម្បីជំនុំជម្រះ។ ពេលនេះ ពួកយើងទទួលស្គាល់ ហើយចំពោះបាបកម្មរបស់ពួកយើងដែលពួកយើងបានសាង។ ដូចនេះ តើមានមធ្យោបាយអ្វីដែលអាចឲ្យពួកយើងចេញពីឋាននរក ហើយត្រឡប់ទៅកាន់លោកិយ វិញម្តងទៀតដើម្បីកែលម្អទង្វើរបស់ពួកយើង(សាងតែអំពើល្អវិញ) ដើម្បីឲ្យទ្រង់ពេញចិត្តចំពោះពួកយើងវិញដែរឬទេ?
ذَٰلِكُم بِأَنَّهُۥٓ إِذَا دُعِىَ ٱللَّهُ وَحْدَهُۥ كَفَرْتُمْ ۖ وَإِن يُشْرَكْ بِهِۦ تُؤْمِنُوا۟ ۚ فَٱلْحُكْمُ لِلَّهِ ٱلْعَلِىِّ ٱلْكَبِيرِ ﴿١٢﴾
ទណ្ឌកម្មដែលគេបានដាក់ទណ្ឌកម្មពួកអ្នកនោះ គឺដោយសារតែពួកអ្នក នៅពេលណាដែលគេអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ និងមិនឲ្យធ្វើស្ហ៊ីរិក ជាមួយទ្រង់នូវអ្វីមួយឲ្យសោះនោះ ពួកអ្នកបែរជាប្រឆាំងនឹងទ្រង់ ហើយពួកអ្នកបានបង្កើតដៃគូជាច្រើន(មកគោពសក្កា រៈ)សម្រាប់ទ្រង់។តែនៅពេលណាដែលគេគ بلغ គម្ពីរគួរអាន · តាហ្វសៀរ ោរពសក្ការៈអ្នកផ្សេង(ដែលពួកអ្នកបង្កើត)រួមជាមួយអល់ឡោះនោះ ពួកអ្នកបែរជាមានជំនឿទៅវិញ។ ដូច្នេះ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់ តែមួយគត់។ ទ្រង់មហាខ្ពង់ខ្ពស់ដោយខ្លួនរបស់ទ្រង់ផ្ទា ល់ ដោយសមត្ថភាព និងដោយអំណាចរបស់ទ្រង់។ ទ្រង់មហាឧត្តុង្គឧត្តមដែលអ្វីគ្រប់យ៉ា ងមិនអាចឈ្នះទ្រង់ បាន។
هُوَ ٱلَّذِى يُرِيكُمْ ءَايَـٰتِهِۦ وَيُنَزِّلُ لَكُم مِّنَ ٱلسَّمَآءِ رِزْقًۭا ۚ وَمَا يَتَذَكَّرُ إِلَّا مَن يُنِيبُ ﴿١٣﴾
អល់ឡោះជាម្ចា ស់ ទ្រង់គឺជាអ្នកដែលបង្ហា ញឲ្យពួកអ្នកបានឃើញសញ្ញា ភស្តុតាងជាច្រើនរបស់ទ្រង់នៅក្នុងចក្រវាឡ និងនៅក្នុងខ្លួន(របស់ពួកអ្នក) ដើម្បីបញ្ជា ក់ឲ្យ ពួកអ្នកបានឃើញពីសមត្ថភាព និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមកសម្រាប់ពួកអ្នក ដើម្បីជាហេតុផលដែលពួក អ្នកត្រូវបានគេប្រទានលាភសក្កា រៈឲ្យ ដូចជារុក្ខជាតិនិងដំណាំផ្សេងៗជាដើម។ ហើយគ្មា នអ្នកណាម្នា ក់ដែលយកជាមេរៀនពីសញ្ញា ភស្តុតាងរបស់អល់ឡោះឡើយ លើកលែងតែអ្នកដែលវិលត្រឡប់ទៅកាន់ទ្រង់ដោយការសារភាពកំហុសដោយចិត្តស្មោះសប៉ុណ្ណោះ។
فَٱدْعُوا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ وَلَوْ كَرِهَ ٱلْكَـٰفِرُونَ ﴿١٤﴾
ដូច្នេះ ចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿទាំងឡាយ)គោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់ក្នុងការគោរពប្រតិបត្តិនិងក្នុងការបួងសួងសុំ ដោយ គ្មា នស្ហ៊ីរិកចំពោះទ្រង់ឡើយ បើទោះបីការធ្វើបែបនេះ ធ្វើឲ្យពួកគ្មា នជំនឿមិនពេញចិត្ត និងធ្វើឲ្យពួកគេខឹងសម្បាក៏ដោយ។
رَفِيعُ ٱلدَّرَجَـٰتِ ذُو ٱلْعَرْشِ يُلْقِى ٱلرُّوحَ مِنْ أَمْرِهِۦ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ لِيُنذِرَ يَوْمَ ٱلتَّلَاقِ ﴿١٥﴾
ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលសក្តិសមឲ្យគេធ្វើការបួងសួងនិងគោរពប្រតិបត្តិដោយចិត្តស្មោះសចំពោះទ្រង់ ព្រោះទ្រង់គឺជាអ្នកដែលមានឋានៈខ្ពស់ បំផុតលើសម៉ា ខ្លូកទាំងអស់របស់ទ្រង់ ហើយទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ ទ្រង់បញ្ចុះវ៉ាហ៊ីទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដើម្បីចង្អុលបង្ហា ញដល់ពួកគេ និងឲ្យពួកគេចង្អុលបង្ហា ញដល់អ្នកដទៃ និងដើម្បីឲ្យពួកគេព្រមានបន្លា ចមនុស្សលោកអំពីថ្ងៃបរលោក ជាថ្ងៃដែលពួកជំនាន់មុននិង ពួកអ្នកជំនាន់ក្រោយទាំងអស់នឹងត្រូវជួបជុំគ្នា ។
يَوْمَ هُم بَـٰرِزُونَ ۖ لَا يَخْفَىٰ عَلَى ٱللَّهِ مِنْهُمْ شَىْءٌۭ ۚ لِّمَنِ ٱلْمُلْكُ ٱلْيَوْمَ ۖ لِلَّهِ ٱلْوَٰحِدِ ٱلْقَهَّارِ ﴿١٦﴾
ى នៅថ្ងៃដែលពួកគេបានបង្ហាញខ្លួនដោយពួកគេត្រូវបានប្រមូលផ្តុំនៅកន្លែងតែមួយ។ គ្មានអ្វីមួយក្នុងចំណោមពួកគេអាចលាក់បាំងពីអល់ឡោះបានឡើយ មិនថា រូបរាងរបស់ពួកគេ ទង្វើរបស់ពួកគេ និងការតបស្នងពួកគេ។ ទ្រង់សួរថាៈ តើការគ្រប់គ្រងនៅក្នុងថ្ងៃនេះជាកម្មសិទ្ធិរបស់អ្នកណា? នៅពេលនេះ គ្មានចម្លើយណា ផ្សេងក្រៅពីចម្លើយតែមួយគត់គឺ ការគ្រប់គ្រង(ក្នុងថ្ងៃនេះ) គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយអង្គគត់ ចំពោះខ្លួនរបស់ទ្រង់ផ្ទាល់ លក្ខណៈសម្បត្តិរបស់ ទ្រង់ និងទង្វើរបស់ទ្រង់។ទ្រង់មហាខ្លាំងក្លា លើអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ឱនលំទោនទៅចំពោះទ្រង់។
ٱلْيَوْمَ تُجْزَىٰ كُلُّ نَفْسٍۭ بِمَا كَسَبَتْ ۚ لَا ظُلْمَ ٱلْيَوْمَ ۚ إِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ ﴿١٧﴾
នៅថ្ងៃនេះ បុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងទៅតាមទង្វើដែលខ្លួនបានសាង។ ប្រសិនបើសាងទង្វើល្អ នឹងទទួលបានផលល្អ។ តែប្រសិនបើសាងទង្វើអាក្រក់ នឹងទទួលបានផលអាក្រក់។គ្មា នភាពអយុត្តិធម៌នោះទេនៅក្នុងថ្ងៃនេះ ពីព្រោះអ្នកដែលកាត់សេចក្តី(នៅថ្ងៃនេះ) គឺអល់ឡោះជាម្ចា ស់ដែលមហាយុត្តិធម៌បំផុត។ពិត ប្រាកដណាស់ អល់ឡោះជាអ្នកដែលជំនុំជម្រះយ៉ា ងឆាប់រហ័សបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ ដោយសារតែការដឹងរបស់ទ្រង់គ្របដណ្តប់ ជ្រួតជ្រាបលើពួកគេទាំង អស់។
وَأَنذِرْهُمْ يَوْمَ ٱلْـَٔازِفَةِ إِذِ ٱلْقُلُوبُ لَدَى ٱلْحَنَاجِرِ كَـٰظِمِينَ ۚ مَا لِلظَّـٰلِمِينَ مِنْ حَمِيمٍۢ وَلَا شَفِيعٍۢ يُطَاعُ ﴿١٨﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ព្រមានបន្លា ចពួកគេពីថ្ងៃបរលោក ដែលថ្ងៃបរលោកនេះ បានខិតជិតមកដល់ហើយ ដោយវានៅជិតបង្កើយ(នឹងពួកគេ)។ នៅ ក្នុងថ្ងៃនោះ ដោយសារតែភាពរន្ធត់យ៉ា ងក្រៃលែងរបស់វា បេះដូង(របស់ពួកគេ)នឹងឡើងរហូតដល់ដើមក(ភ័យឡើងភ្នែកស) ដោយពួកគេទាំងអស់នៅស្ងាត់ស្ងៀម ដោយគ្មា ននរណាម្នា ក់ក្នុងចំណោមពួកគេអាចនិយាយអ្វីបានឡើយ លើកលែងតែជនណាដែលម្ចា ស់មហាសប្បុរសអនុញ្ញា តឲ្យគេប៉ុណ្ណោះ។ ហើយសម្រាប់ពួក ដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើសនោះ គឺគ្មានមិត្តភក្តិ និងគ្មានសាច់ញាតិ ហើយក៏គ្មានអ្នកជួយអន្តរាគមន៍ណាដែលទទួលយកគេ ដើម្បីជួយអន្តរាគមន៍នោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَعْلَمُ خَآئِنَةَ ٱلْأَعْيُنِ وَمَا تُخْفِى ٱلصُّدُورُ ﴿١٩﴾
អល់ឡោះដឹងនូវភាពក្បត់នៃកែវភ្នែកដែលលាក់បាំង(លួចមើលដោយស្ងាត់ៗ) ហើយទ្រង់ដឹងនូវអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត។ គ្មានអ្វីមួយនៃរឿងនោះអាច លាក់បាំងពីទ្រង់បានឡើយ។
وَٱللَّهُ يَقْضِى بِٱلْحَقِّ ۖ وَٱلَّذِينَ يَدْعُونَ مِن دُونِهِۦ لَا يَقْضُونَ بِشَىْءٍ ۗ إِنَّ ٱللَّهَ هُوَ ٱلسَّمِيعُ ٱلْبَصِيرُ ﴿٢٠﴾
ហើយអល់ឡោះទ្រង់កាត់សេចក្តីដោយភាពយុត្តិធម៌ ដោយទ្រង់មិនបំពានលើនរណាម្នាក់ដោយកាត់បន្ថយផលបុណ្យរបស់គេ ឬបន្ថែមនូវបាបកម្មលើសពី ទង្វើបាបរបស់គេនោះឡើយ។ ហើយព្រះនានាដែលពួកមុស្ហរីគីនគោរពសក្កា រៈ(ចំពោះពួកវា)ផ្សេងពីអល់ឡោះនោះ ពួកវាមិនអាចកាត់សេចក្តីអ្វីបានឡើយ ពីព្រោះ ពួកវាគ្មានសិទ្ធិអំណាចអ្វីបន្តិចឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮបំផុតចំពោះពាក្យសំដីនៃខ្ញុំបម្រើរបស់ទ្រង់ មហាឃើញបំផុតនូវ ការនៀត(ការប៉ង)របស់ពួកគេ និងទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេលើទង្វើទាំងអស់។
۞ أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ كَانُوا۟ مِن قَبْلِهِمْ ۚ كَانُوا۟ هُمْ أَشَدَّ مِنْهُمْ قُوَّةًۭ وَءَاثَارًۭا فِى ٱلْأَرْضِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ وَمَا كَانَ لَهُم مِّنَ ٱللَّهِ مِن وَاقٍۢ ﴿٢١﴾
ه តើពួកមុស្ហរីគីនទាំងនោះមិនបានធ្វើដំណើ រនៅលើផែនដី ហើយពិចារណាមើលទេថា តើលទ្ធផលចុងក្រោយរបស់បណ្តា ប្រជាជាតិដែលបដិសេធជំនាន់មុនពួកគេ នោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត។ ប្រជាជាតិទាំងនោះ គឺមានភាពខ្លាំងក្លាជាងពួកគេ(ពួកមុស្ហរីគីន ម៉ា ក្កះ)ទាំងនេះទៅទៀត ហើយពួកគេបានបន្សល់ទុកនូវកេរដំណែលនៃសំណង់នានានៅលើផែនដីច្រើនជាងពួកមុស្ហរីគីនទាំងនោះទៅទៀត។ ទោះជាយ៉ា ងនេះក្តី អល់ឡោះទ្រង់បានបំផ្លា ញពួកគេដោយសារតែបាបកម្មរបស់ពួកគេى ហើយគ្មា នអ្នកណាអាចការពារពួកគេពីទណ្ឌ កម្មរបស់អល់ឡោះបានឡើយ។
ذَٰلِكَ بِأَنَّهُمْ كَانَت تَّأْتِيهِمْ رُسُلُهُم بِٱلْبَيِّنَـٰتِ فَكَفَرُوا۟ فَأَخَذَهُمُ ٱللَّهُ ۚ إِنَّهُۥ قَوِىٌّۭ شَدِيدُ ٱلْعِقَابِ ﴿٢٢﴾
ទណ្ឌ កម្មដែលពួកគេទទួលរងនោះ គឺដោយសារតែមានអ្នកនាំសារជាច្រើនរបស់ពួកគេបានមកដល់ពួកគេដោយនាំមកនូវភស្តុតាងយ៉ា ងច្បាស់លាស់ជា ច្រើនពីអល់ឡោះទៅកាន់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាប្រឆាំងនឹងអល់ឡោះ ហើយនិងបដិសេធនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ទៅវិញ។ ហើយទោះបីជាពួកគេខ្លាំងក្លា យ៉ា ងណាក៏ដោយ ក៏ប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានកម្ទេចពួកគេ និងបានបំផ្លា ញពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌ កម្ម ដ៏ធ្ងន់ធ្ងរបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់ ហើយនិងបដិសេធ(មិនជឿ)នឹងបណ្តា អ្នកនាំសាររបស់ទ្រង់នោះ។ ولقد أرسلنا موس بٔايتنا وسلطن مبين
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَـٰتِنَا وَسُلْطَـٰنٍۢ مُّبِينٍ ﴿٢٣﴾
ពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាជាមួយនឹងសញ្ញា ភស្តុតាងរបស់យើងនិងអំណះអំណាងជាច្រើនដ៏ច្បាស់លាស់ إلى فرعون وهمن وقرون فقالواسحر كذاب
إِلَىٰ فِرْعَوْنَ وَهَـٰمَـٰنَ وَقَـٰرُونَ فَقَالُوا۟ سَـٰحِرٌۭ كَذَّابٌۭ ﴿٢٤﴾
ទៅកាន់ហ្វៀរអោន និងមន្ត្រីរបស់គេ គឺហាម៉ាន ហើយនិងទៅកាន់ករូន តែពួកគេបែរជានិយាយថាៈ មូសាគឺជាគ្រូមន្តអាគម ជាអ្នកដែលភូតកុហកចំពោះការ អះអាងរបស់គេ ដែលថា រូបគេគឺជាអ្នកនាំសារនោះ ទៅវិញ។
فَلَمَّا جَآءَهُم بِٱلْحَقِّ مِنْ عِندِنَا قَالُوا۟ ٱقْتُلُوٓا۟ أَبْنَآءَ ٱلَّذِينَ ءَامَنُوا۟ مَعَهُۥ وَٱسْتَحْيُوا۟ نِسَآءَهُمْ ۚ وَمَا كَيْدُ ٱلْكَـٰفِرِينَ إِلَّا فِى ضَلَـٰلٍۢ ﴿٢٥﴾
فى ضلل ហើយនៅពេលដែលព្យាការីមូសាបាននាំមកឲ្យពួកគេនូវសញ្ញា ភស្តុតាងដែលបញ្ជា ក់ទៅលើសច្ចភាពរបស់គេនោះ ហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកសម្លា ប់ កូនប្រុសរបស់បណ្តា អ្នកដែលមានជំនឿជាមួយមូសា ហើយទុកជីវិតកូនស្រីរបស់ពួកគេចុះ ដើម្បីជាការបន្ទាបបន្ថោកដល់ពួកគេ។ ហើយឧបាយកលរបស់ពួក ប្រឆាំងដែលចង់ឲ្យចំនួនបណ្តា អ្នកមានជំនឿមានតិច(ថយចុះ)នោះគ្មា នអ្វីក្រៅពីការរលាយរលត់ដោយគ្មា នឥទ្ធិពលអ្វីនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَالَ فِرْعَوْنُ ذَرُونِىٓ أَقْتُلْ مُوسَىٰ وَلْيَدْعُ رَبَّهُۥٓ ۖ إِنِّىٓ أَخَافُ أَن يُبَدِّلَ دِينَكُمْ أَوْ أَن يُظْهِرَ فِى ٱلْأَرْضِ ٱلْفَسَادَ ﴿٢٦﴾
ហើយហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកទុកឲ្យយើងសម្លា ប់មូសាដើម្បីជាការដាក់ទណ្ឌ កម្មទៅលើរូបគេ ហើយឲ្យគេបួងសួងសុំម្ចា ស់របស់គេឲ្យការពារគេពី យើងចុះ។ ពិតណាស់ យើងមិនខ្វល់ពីការបួងសួងរបស់គេទៅចំពោះម្ចាស់របស់គេឡើយ។ តាមពិត យើងខ្លាចគេផ្លាស់ប្តូរសាសនារបស់ពួកដែលពួកអ្នកកំពុង ប្រតិបត្តិតាមនេះឬក៏គេបង្កវិនាសកម្មលើផែនដី ដោយការសម្លា ប់ និងបំផ្លិចបំផ្លា ញទៅវិញទេ។
وَقَالَ مُوسَىٰٓ إِنِّى عُذْتُ بِرَبِّى وَرَبِّكُم مِّن كُلِّ مُتَكَبِّرٍۢ لَّا يُؤْمِنُ بِيَوْمِ ٱلْحِسَابِ ﴿٢٧﴾
ហើយព្យាការីមូសា នៅពេលដែលរូបគាត់បានដឹងពីការគំរាមរបស់ហ្វៀរអោនចំពោះគាត់បែបនេះ គាត់បាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំសុំជ្រកកោន និងសុំ ការការពារពីម្ចាស់របស់ខ្ញុំ និងម្ចាស់របស់ពួកអ្នកឲ្យរួចផុតពីរាល់ពួកដែលក្រអឺតក្រទមមិនទទួលយកសេចក្តីពិត និងមិនព្រមមានជំនឿចំពោះសេចក្តីពិត (ជា ពួក)ដែលមិនមានជំនឿចំពោះថ្ងៃបរលោក គ្មា នជំនឿលើការជំនុំជម្រះ និងការដាក់ទណ្ឌ កម្មដែលមាននៅថ្ងៃនោះ។
وَقَالَ رَجُلٌۭ مُّؤْمِنٌۭ مِّنْ ءَالِ فِرْعَوْنَ يَكْتُمُ إِيمَـٰنَهُۥٓ أَتَقْتُلُونَ رَجُلًا أَن يَقُولَ رَبِّىَ ٱللَّهُ وَقَدْ جَآءَكُم بِٱلْبَيِّنَـٰتِ مِن رَّبِّكُمْ ۖ وَإِن يَكُ كَـٰذِبًۭا فَعَلَيْهِ كَذِبُهُۥ ۖ وَإِن يَكُ صَادِقًۭا يُصِبْكُم بَعْضُ ٱلَّذِى يَعِدُكُمْ ۖ إِنَّ ٱللَّهَ لَا يَهْدِى مَنْ هُوَ مُسْرِفٌۭ كَذَّابٌۭ ﴿٢٨﴾
مسرف كذ اب ហើយមានបុរសម្នាក់ក្នុងចំណោមពូជពង្សរបស់ហ្វៀរអោនដែលមានជំនឿលើអល់ឡោះ ដែលបានលាក់បាំងសេចក្តីជំនឿរបស់គេពីក្រុមរបស់គេ បាននិយាយ ដោយជំទាស់ចំពោះពួកគេទៅលើការប្តេជ្ញា ចិត្តរបស់ពួកគេលើការសម្លា ប់ព្យាការីមូសាថាៈ តើពួកអ្នកចង់សម្លា ប់បុរសម្នា ក់ដែលគ្មា នទោសពៃរ៍អ្វីសោះ ក្រៅពីគេ គ្រាន់តែនិយាយថា “ម្ចា ស់របស់យើង គឺអល់ឡោះ” ខណៈដែលរូបគេបាននាំមកភស្តុតាងជាច្រើនដែលបញ្ជា ក់ទៅលើសច្ចភាពរបស់គេក្នុងការដែលគេអះអាងថា រូបគេគឺជាអ្នកនាំសារមកអំពីម្ចាស់របស់គេនោះឬ? ហើយប្រសិនបើគេជាអ្នកនិយាយកុហកនោះ គ្រោះថ្នាក់នៃការភូតកុហករបស់គេ គឺត្រឡប់ទៅកាន់គេវិញ ប៉ុណ្ណោះ។ប៉ុន្តែ ប្រសិនបើគេជាអ្នកដែលនិយាយពិតវិញនោះ ទណ្ឌ កម្មមួយចំនួនដែលគេបានព្រមានចំពោះពួកអ្នកនោះ នឹងធ្លា ក់ទៅលើពួកអ្នកភ្លា មៗជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញទៅកាន់សេចក្តីពិតនោះទេចំពោះពួកដែលបំពានព្រំដែនរបស់ទ្រង់ ដែលបង្កើតពាក្យភូតកុហកទៅលើ ទ្រង់ និងទៅលើបណ្តា អ្នកនាំសាររបស់ទ្រង់នោះ។
يَـٰقَوْمِ لَكُمُ ٱلْمُلْكُ ٱلْيَوْمَ ظَـٰهِرِينَ فِى ٱلْأَرْضِ فَمَن يَنصُرُنَا مِنۢ بَأْسِ ٱللَّهِ إِن جَآءَنَا ۚ قَالَ فِرْعَوْنُ مَآ أُرِيكُمْ إِلَّا مَآ أَرَىٰ وَمَآ أَهْدِيكُمْ إِلَّا سَبِيلَ ٱلرَّشَادِ ﴿٢٩﴾
ى ឱក្រុមរបស់ខ្ញុំ! សិទ្ធិអំណាចនៅថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ពួកអ្នក ដោយពួកអ្នកជាអ្នកឈ្នះនៅលើទឹកដីអេហ្ស៊ីបនេះ។ ដូច្នេះ តើមានអ្នកណាដែលអាចជួយការពារ ពួកយើងឲ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើវាបានធ្លាក់មកលើពួកយើងព្រោះតែការសម្លាប់ព្យាការីមូសានោះ? ហ្វៀរអោនបាននិយាយថាៈ គំនិតនោះ ជាគំនិតរបស់យើង ហើយការកាត់សេចក្តីនោះ ក៏ជាការសម្រេចរបស់យើងដែរ។ ប្រាកដណាស់ យើងយល់ឃើញថា ត្រូវតែសម្លាប់មូសា ដើម្បីការពារប្រការ អាក្រក់និងភាពវិនាសកម្ម(កុំឲ្យកើតឡើង)។ហើយអ្វីដែលយើងបានណែនាំពួកអ្នកនេះ គ្មា នអ្វីក្រៅពីជាមាគ៌ា ត្រឹមត្រូវនោះទេ។
وَقَالَ ٱلَّذِىٓ ءَامَنَ يَـٰقَوْمِ إِنِّىٓ أَخَافُ عَلَيْكُم مِّثْلَ يَوْمِ ٱلْأَحْزَابِ ﴿٣٠﴾
ហើយបុរសដែលមានជំនឿនោះ បាននិយាយដាស់តឿនក្រុមរបស់គេថាៈ ពិតប្រាកដណាស់ (ប្រសិនបើពួកអ្នកសម្លាប់ព្យាការីមូសាដោយបំពាន និងបង្កភាពជា សត្រូវនោះ) ខ្ញុំខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្ម ដូចទណ្ឌកម្មរបស់ក្រុមជំនាន់មុនជាច្រើនដែលបានបដិសេធនឹងបណ្តា អ្នកនាំសាររបស់ពួកគេ ហើយអល់ឡោះ ក៏បានបំផ្លា ញពួកគេ។
مِثْلَ دَأْبِ قَوْمِ نُوحٍۢ وَعَادٍۢ وَثَمُودَ وَٱلَّذِينَ مِنۢ بَعْدِهِمْ ۚ وَمَا ٱللَّهُ يُرِيدُ ظُلْمًۭا لِّلْعِبَادِ ﴿٣١﴾
ដូចជាស្ថា នភាពរបស់ពួកដែលប្រឆាំង និងបដិសេធ(គ្មា នជំនឿ)ចំពោះបណ្តា អ្នកនាំសារទាំងឡាយ ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទពួកសាមូទនិងពួកជំនាន់ ក្រោយពួកគេជាច្រើនទៀត។ពិតប្រាកដណាស់ អល់ឡោះបានបំផ្លា ញពួកគេដោយសារតែការប្រឆាំងនិងការបដិសេធរបស់ពួកគេចំពោះបណ្តា អ្នកនាំសារទាំងឡា بلغ គម្ពីរគួរអាន · តាហ្វសៀរ យរបស់ទ្រង់។ហើយអល់ឡោះជាម្ចា ស់ទ្រង់គ្មា នបំណងបំពានលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នោះឡើយ។តាមពិត ទ្រង់ដាក់ទណ្ឌ កម្មពួកគេដោយសារតែបាបកម្ម របស់ពួកគេប៉ុណ្ណោះ ដែលវាជាការតបស្នងដ៏សក្តិសមបំផុតចំពោះពួកគេ។
وَيَـٰقَوْمِ إِنِّىٓ أَخَافُ عَلَيْكُمْ يَوْمَ ٱلتَّنَادِ ﴿٣٢﴾
ឱក្រុមរបស់ខ្ញុំ!ពិតប្រាកដណាស់ ខ្ញុំខ្លា ចពួកអ្នក(ត្រូវទទួលទណ្ឌ កម្ម)នៅថ្ងៃបរលោក។នៅថ្ងៃនោះ មនុស្សលោកបានស្រែកហៅគ្នា ទៅវិញទៅមកដោយសារតែមាន ជាប់សាច់ញាតិនឹងគ្នា ឬដោយសារតែមានឋានៈសក្តិ ដោយពួកគេគិតស្មានថា មធ្យោបាយនេះ(ហៅសាច់ញាតិ ឬអ្នកដែលមានឋានៈសក្តិ) អាចផ្តល់ផល ប្រយោជន៍ដល់ពួកគេក្នុងស្ថា នភាពដ៏រន្ធត់នោះ។
يَوْمَ تُوَلُّونَ مُدْبِرِينَ مَا لَكُم مِّنَ ٱللَّهِ مِنْ عَاصِمٍۢ ۗ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍۢ ﴿٣٣﴾
គឺនៅថ្ងៃដែលពួកអ្នកបែរខ្នងដាក់គ្នា រត់គេចដោយខ្លា ចភ្លើងនរក។ ពួកអ្នកគ្មា នអ្នកដែលអាចជួយការពារពួកអ្នកពីទណ្ឌ កម្មរបស់អល់ឡោះនោះឡើយ។ ហើយជនណាដែលអល់ឡោះធ្វើឲ្យគេវង្វេងដោយមិនចង្អុលបង្ហា ញគេទៅកាន់សេចក្តីជំនឿទេនោះ ពិតប្រាកដណាស់ គ្មា នអ្នកណាដែលអាចចង្អុលបង្ហា ញគេបាន ឡើយ ពីព្រោះការប្រទាននូវការចង្អុលបង្ហា ញ គឺស្ថិតក្នុងដៃរបស់អល់ឡោះជាម្ចា ស់តែមួយអង្គគត់។
وَلَقَدْ جَآءَكُمْ يُوسُفُ مِن قَبْلُ بِٱلْبَيِّنَـٰتِ فَمَا زِلْتُمْ فِى شَكٍّۢ مِّمَّا جَآءَكُم بِهِۦ ۖ حَتَّىٰٓ إِذَا هَلَكَ قُلْتُمْ لَن يَبْعَثَ ٱللَّهُ مِنۢ بَعْدِهِۦ رَسُولًۭا ۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَنْ هُوَ مُسْرِفٌۭ مُّرْتَابٌ ﴿٣٤﴾
ហើយជាការពិតណាស់ ព្យាការីយូសុះបាននាំមកឲ្យពួកអ្នកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះមុនព្យា ការីមូសាទៅទៀត ក៏ប៉ុន្តែពួកអ្នកនៅតែមានភាពសង្ស័យ និងបដិសេធចំពោះអ្វីដែលគាត់បាននាំមកឲ្យពួកអ្នកដដែល។ លុះនៅពេលដែលគាត់ស្លាប់ ពួកអ្នក កាន់តែមានភាពមន្ទិលសង្ស័យកាន់តែខ្លាំងថែមទៀត ហើយពួកអ្នកបាននិយាយថាៈ អល់ឡោះជាម្ចាស់នឹងមិនបញ្ជូនអ្នកនាំសារណាម្នាក់ក្រោយពីគាត់(ព្យា ការីយូសុះ)ទៀតនោះឡើយ។ ដូចការវង្វេងរបស់ពួកអ្នកពីសេចក្តីពិតនេះដែរ អល់ឡោះនឹងធ្វើឲ្យវង្វេងចំពោះរាល់ជនដែលបំពានព្រំដែនរបស់អល់ឡោះ និងមាន ភាពមន្ទិលសង្ស័យចំពោះភាពជាម្ចា ស់តែមួយគត់របស់ទ្រង់។
ٱلَّذِينَ يُجَـٰدِلُونَ فِىٓ ءَايَـٰتِ ٱللَّهِ بِغَيْرِ سُلْطَـٰنٍ أَتَىٰهُمْ ۖ كَبُرَ مَقْتًا عِندَ ٱللَّهِ وَعِندَ ٱلَّذِينَ ءَامَنُوا۟ ۚ كَذَٰلِكَ يَطْبَعُ ٱللَّهُ عَلَىٰ كُلِّ قَلْبِ مُتَكَبِّرٍۢ جَبَّارٍۢ ﴿٣٥﴾
كل قلب متكبرجبار ពួកដែលជជែកដេញដោលចំពោះវាក្យខណ្ឌ ទាំងឡាយរបស់អល់ឡោះដើម្បីឲ្យវាក្លា យទៅជាមិនត្រឹមត្រូវ ដោយគ្មា នភស្តុតាងណាមួយបានមកដល់ពួកគេសោះ នោះ ការជជែកដេញដោលរបស់ពួកគេនោះ គឺគួរឲ្យស្អប់ខ្ពើមបំផុតចំពោះអល់ឡោះ និងចំពោះបណ្តា អ្នកដែលមានជំនឿលើទ្រង់ និង(មានជំនឿ)លើអ្នកនាំសា រទាំងឡាយរបស់ទ្រង់។ ដូចដែលអល់ឡោះបានបោះត្រាភ្ជិតទៅលើចិត្តរបស់ពួកដែលជជែកដេញដោលអំពីវាក្យខណ្ឌ ទាំងឡាយរបស់ទ្រង់ដើម្បីឲ្យវាក្លា យទៅជា មិនត្រឹមត្រូវទាំងនោះដែរ ទ្រង់នឹងបោះត្រាភ្ជិតទៅលើរាល់ចិត្តរបស់ពួកដែលក្រអឺតក្រទមមិនទទួលការពិត និងអ្នកដែលផ្តាច់ការដូចគ្នាដែរ។ ដូច្នេះ គេមិនអាច ទទួលបានការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដែលត្រឹមត្រូវឡើយហើយក៏មិនអាចទទួលបានការណែនាំទៅកាន់ផ្លូវល្អដែរ។
وَقَالَ فِرْعَوْنُ يَـٰهَـٰمَـٰنُ ٱبْنِ لِى صَرْحًۭا لَّعَلِّىٓ أَبْلُغُ ٱلْأَسْبَـٰبَ ﴿٣٦﴾
ហើយហ្វៀរអោនបាននិយាយទៅកាន់មន្ត្រីរបស់គេ ហាម៉ាន ថាៈ ឱហាម៉ាន! ចូរអ្នកសាងសង់សំណង់ដ៏ខ្ពស់មួយឲ្យយើង សង្ឃឹមថាយើងអាចទៅដល់ទ្វា រទាំងឡាយបាន។
أَسْبَـٰبَ ٱلسَّمَـٰوَٰتِ فَأَطَّلِعَ إِلَىٰٓ إِلَـٰهِ مُوسَىٰ وَإِنِّى لَأَظُنُّهُۥ كَـٰذِبًۭا ۚ وَكَذَٰلِكَ زُيِّنَ لِفِرْعَوْنَ سُوٓءُ عَمَلِهِۦ وَصُدَّ عَنِ ٱلسَّبِيلِ ۚ وَمَا كَيْدُ فِرْعَوْنَ إِلَّا فِى تَبَابٍۢ ﴿٣٧﴾
សង្ឃឹមថាយើងនឹងទៅដល់ទ្វារមេឃាទាំងឡាយដែលអាចឡើងទៅដល់មេឃ ដើម្បីយើងទៅមើលម្ចា ស់របស់មូសាដែលគេអះអាងថា ទ្រង់គឺជាម្ចា ស់ដែលត្រូវ គោរពសក្កា រៈដ៏ពិតប្រាកដនោះ។ហើយពិតប្រាកដណាស់ យើងគិតថា មូសាជាអ្នកដែលនិយាយភូតកុហកចំពោះការអះអាងរបស់គេនោះ។ដូច្នេះហើយ ហ្វៀរអ بلغ គម្ពីរគួរអាន · តាហ្វសៀរ ោនត្រូវបានគេតុបតែងលម្អនូវទង្វើអាក្រក់របស់គេ ខណៈដែលគេបានស្នើឲ្យហាម៉ា នធ្វើដូច្នោះនោះ។ ហើយហ្វៀរអោនត្រូវបានគេបង្វែចេញពីមាគ៌ាដែលត្រឹមត្រូវ ទៅកាន់មាគ៌ា ដែលវង្វេង។ ហើយឧបាយកលរបស់ហ្វៀរអោន(ដែលចង់បង្ហា ញនូវភាពមិនត្រឹមត្រូវដែលគេកំពុងតែប្រកាន់ខ្ជា ប់ ថាជាប្រការត្រឹមត្រូវ និងធ្វើឲ្យការ ពិតដែលព្យាការីមូសាបាននាំមក ក្លា យជាប្រការមិនពិត)នោះ គឺគ្មា នអ្វីក្រៅពីស្ថិតនៅក្នុងភាពខាតបង់់នោះឡើយ ពីព្រោះការខិតខំប្រឹងប្រែងរបស់គេនោះ គឺគ្មា នអ្វី ក្រៅពីទទួលបាននូវការខកចិត្ត បរាជ័យ និងភាពអពមង្គលដែលគ្មា នទីបញ្ចប់ប៉ុណ្ណោះ។
وَقَالَ ٱلَّذِىٓ ءَامَنَ يَـٰقَوْمِ ٱتَّبِعُونِ أَهْدِكُمْ سَبِيلَ ٱلرَّشَادِ ﴿٣٨﴾
ហើយបុរសដែលជាអ្នកមានជំនឿម្នា ក់ដែលមកពីពូជពង្សរបស់ហ្វៀរអោនបាននិយាយណែនាំក្រុមរបស់គេ និងចង្អុលបង្ហា ញពួកគេទៅកាន់មាគ៌ា ដែលដែលត្រឹម ត្រូវថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកដើរតាមខ្ញុំចុះ នោះខ្ញុំនឹងបង្ហាញប្រាប់ពួកអ្នក ព្រមទាំងណែនាំពួកអ្នកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងចង្អុលបង្ហាញទៅកាន់សេចក្តី ពិត។
يَـٰقَوْمِ إِنَّمَا هَـٰذِهِ ٱلْحَيَوٰةُ ٱلدُّنْيَا مَتَـٰعٌۭ وَإِنَّ ٱلْـَٔاخِرَةَ هِىَ دَارُ ٱلْقَرَارِ ﴿٣٩﴾
ឱក្រុមរបស់ខ្ញុំ! តាមពិត ជីវិតរស់នៅលើលោកិយនេះ គ្រាន់តែជាការសើយសុខមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះ ចូរកុំឲ្យការសប្បាយរីករាយមួយរយៈពេលដ៏ខ្លីនេះ បោកបញ្ឆោតពួកអ្នកបានឲ្យសោះ។ រីឯឋានបរលោកដែលពោរពេញទៅដោយឧបការគុណជាអមតៈដែលមិនទីបញ្ចប់នោះ ទើបជាទីកន្លែងដែលស្ថិតស្ថេរ និង អមតៈ។ ដូច្នេះ ចូរពួកអ្នកសាងអំពើល្អសម្រាប់ថ្ងៃនោះដោយការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់ ហើយចូរពួកអ្នកប្រុងប្រយ័ត្នកុំឲ្យការរស់នៅលោកិយនេះ រំខានពួកអ្នកអំពីការសាងទង្វើល្អសម្រាប់ថ្ងៃបរលោកឲ្យសោះ។
مَنْ عَمِلَ سَيِّئَةًۭ فَلَا يُجْزَىٰٓ إِلَّا مِثْلَهَا ۖ وَمَنْ عَمِلَ صَـٰلِحًۭا مِّن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌۭ فَأُو۟لَـٰٓئِكَ يَدْخُلُونَ ٱلْجَنَّةَ يُرْزَقُونَ فِيهَا بِغَيْرِ حِسَابٍۢ ﴿٤٠﴾
يرزقون فيها بغيرحساب ជនណាហើយដែលបានសាងអំពើអាក្រក់នោះ គេនឹងដាក់ទោសលើរូបគេដូចទៅនឹងទង្វើអាក្រក់ដែលគេបានសាងនោះ ដោយគេមិនដាក់ទោសលើរូបគេលើសពី អ្វីដែលគេបានសាងឡើយ។ ហើយជនណាដែលបានសាងអំពើល្អដោយស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ មិនថាបុរសឬស្ត្រី ហើយគេជាអ្នកដែលមាន ជំនឿចំពោះអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិគួរឲ្យសរសើរបែបនោះហើយដែលពួកគេនឹងបានចូលឋានសួគ៌ នៅថ្ងៃបរលោក ដោយអល់ឡោះជាម្ចា ស់ទ្រង់នឹងប្រទានឲ្យពួកគេនូវលាភសក្កា រៈដែលទ្រង់បានត្រៀមទុកសម្រាប់ពួកគេនៅក្នុងឋានសួគ៌ ដូចជាផ្លែឈើ ហើយនិង ការសើយសុខដែលអមតៈ ដោយឥតគណនាឡើយ។
۞ وَيَـٰقَوْمِ مَا لِىٓ أَدْعُوكُمْ إِلَى ٱلنَّجَوٰةِ وَتَدْعُونَنِىٓ إِلَى ٱلنَّارِ ﴿٤١﴾
ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាខ្ញុំអំពាវនាវពួកអ្នកទៅរកភាពជោគជ័យរួចផុតពីការខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយឲ្យពួកអ្នកមានជំនឿ ចំពោះអល់ឡោះ និងសាងនូវទង្វើកុសល តែពួកអ្នកបែរជាអំពាវនាវខ្ញុំទៅកាន់ឋាននរក ដោយអំពាវនាវខ្ញុំឲ្យប្រឆាំងនឹងអល់ឡោះ និងប្រព្រឹត្តល្មើសចំពោះទ្រង់ ទៅវិញ?
تَدْعُونَنِى لِأَكْفُرَ بِٱللَّهِ وَأُشْرِكَ بِهِۦ مَا لَيْسَ لِى بِهِۦ عِلْمٌۭ وَأَنَا۠ أَدْعُوكُمْ إِلَى ٱلْعَزِيزِ ٱلْغَفَّـٰرِ ﴿٤٢﴾
ពួកអ្នកអំពាវនាវខ្ញុំទៅរកភាពមិនត្រឹមត្រូវរបស់ពួកអ្នក ដោយសង្ឃឹមថាខ្ញុំនឹងប្រឆាំងចំពោះអល់ឡោះ ហើយគោរពសក្កា រៈទៅចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់នូវ អ្វីដែលខ្ញុំមិនបានដឹងពីភាពត្រឹមត្រូវនៃការគោរពសក្ការៈចំពោះវាជាមួយអល់ឡោះផងនោះ។ តែខ្ញុំវិញ គឺអំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះអល់ឡោះ ដែលមហាខ្លាំងពូកែបំផុតដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយនិងជាអ្នកដែលមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَا جَرَمَ أَنَّمَا تَدْعُونَنِىٓ إِلَيْهِ لَيْسَ لَهُۥ دَعْوَةٌۭ فِى ٱلدُّنْيَا وَلَا فِى ٱلْـَٔاخِرَةِ وَأَنَّ مَرَدَّنَآ إِلَى ٱللَّهِ وَأَنَّ ٱلْمُسْرِفِينَ هُمْ أَصْحَـٰبُ ٱلنَّارِ ﴿٤٣﴾
គ្មានការសង្ស័យឡើយ អ្វីដែលពួកអ្នកអំពាវនាវខ្ញុំឲ្យមានជំនឿចំពោះវា និងគោរពតាមវានោះ មិនមែនជាការអំពាវនាវដែលត្រឹមត្រូវនោះឡើយ ទាំងនៅក្នុង លោកិយ និងនៅថ្ងៃបរលោក ហើយអ្នកដែលត្រូវគេអំពាវនាវនោះ ក៏មិនឆ្លើយនឹងការអំពាវនាវនេះនោះដែរ។ ហើយពិតណាស់ កន្លែងវិលត្រឡប់របស់ពួកយើង ទាំងអស់គ្នា គឺទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយពិតប្រាកដណាស់ ពួកដែលបំពានដោយការប្រឆាំង និងប្រព្រឹត្តល្មើសនោះ ពួកគេគឺជាពួកឋាននរក ដែលពួកគេនឹងស្ថិតនៅក្នុងវាជាអមតៈនៅថ្ងៃបរលោក។
فَسَتَذْكُرُونَ مَآ أَقُولُ لَكُمْ ۚ وَأُفَوِّضُ أَمْرِىٓ إِلَى ٱللَّهِ ۚ إِنَّ ٱللَّهَ بَصِيرٌۢ بِٱلْعِبَادِ ﴿٤٤﴾
ក៏ប៉ុន្តែ ពួកគេបានបដិសេធចំពោះការដាស់តឿនរបស់គេ(បុរសមានជំនឿម្នាក់នោះ)។ ពេលនោះ គេក៏បានពោលថាៈ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំបាន ដាស់តឿនចំពោះពួកអ្នក ហើយពួកអ្នកនឹងមានការសោកស្តាយជាមិនខានដែលមិនទទួលយកការដាស់តឿននេះ។ ហើយខ្ញុំប្រគល់រាល់កិច្ចការរបស់ខ្ញុំទាំងអស់ ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាឃើញបំផុតដែលគ្មានទង្វើណាមួយនៃខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងពីទ្រង់បាន ឡើយ។
فَوَقَىٰهُ ٱللَّهُ سَيِّـَٔاتِ مَا مَكَرُوا۟ ۖ وَحَاقَ بِـَٔالِ فِرْعَوْنَ سُوٓءُ ٱلْعَذَابِ ﴿٤٥﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់បានការពាររូបគេ(បុរសមានជំនឿម្នា ក់នោះ)ពីឧបាយកលអាក្រក់របស់ពួកគេនៅពេលដែលពួកគេចង់សម្លា ប់រូបគេ ហើយពូជពង្ស របស់ហ្វៀរអោនក៏ត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌ កម្មនៃការលិចលង់(ក្នុងទឹកសមុទ្រ)។ ពិតប្រាកដណាស់ អល់ឡោះបានធ្វើឲ្យហ្វៀរអោន និងកងទ័ពរបស់គេទាំង و ي អស់លិចលង់(ក្នុងទឹកសមុទ្រ)នៅក្នុងលោកិយនេះ។
ٱلنَّارُ يُعْرَضُونَ عَلَيْهَا غُدُوًّۭا وَعَشِيًّۭا ۖ وَيَوْمَ تَقُومُ ٱلسَّاعَةُ أَدْخِلُوٓا۟ ءَالَ فِرْعَوْنَ أَشَدَّ ٱلْعَذَابِ ﴿٤٦﴾
ហើយក្រោយពីពួកគេបានស្លាប់ ភ្លើងនរកត្រូវបានគេយកមកបង្ហាញពួកគេនៅក្នុងផ្នូររបស់ពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅថ្ងៃបរលោក មានគេនិយាយថាៈ ចូរពួកអ្នកបញ្ចូលពួកដែលដើរតាមហ្វៀរអោននោះទៅក្នុងទណ្ឌកម្មដ៏ខ្លាំងក្លានិងធ្ងន់ធ្ងរចុះ ព្រោះពួកគេធ្លាប់បានប្រឆាំង និងបដិសេធ ហើយបានរារាំងមនុស្សពី មាគ៌ា របស់អល់ឡោះ។
وَإِذْ يَتَحَآجُّونَ فِى ٱلنَّارِ فَيَقُولُ ٱلضُّعَفَـٰٓؤُا۟ لِلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا كُنَّا لَكُمْ تَبَعًۭا فَهَلْ أَنتُم مُّغْنُونَ عَنَّا نَصِيبًۭا مِّنَ ٱلنَّارِ ﴿٤٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលពួកដែលដើរតាមគេ ហើយនិងពួកមេដឹកនៃពួកឋាននរកបានឈ្លោះប្រកែកគ្នា ដោយពួកដែលដើរតាមគេ ដែលជាពួកទន់ខ្សោយបាននិយាយទៅកាន់ពួកមេដឹកនាំដែលជាពួកក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់ដើរតាមពួកអ្នកនៅក្នុងភាពវង្វេងកាល នៅលើលោកិយ។ដូចនេះ តើពួកអ្នកអាចទទួលរងជំនួសពួកយើងមួយផ្នែកនៃទណ្ឌل កម្មរបស់អល់ឡោះបានដែរឬទេ?
قَالَ ٱلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا كُلٌّۭ فِيهَآ إِنَّ ٱللَّهَ قَدْ حَكَمَ بَيْنَ ٱلْعِبَادِ ﴿٤٨﴾
ពួកមេដឹកនាំដែលក្រអឺតក្រទមនោះបានឆ្លើយថាៈ ពិតប្រាកដណាស់ ពួកយើងស្ថិតនៅក្នុងឋាននរកដូចតែគ្នា ទេ(មិនថាអ្នកដែលដើរតាមគេ ឬអ្នកដែលគេដើរតាម ឡើយ)ដោយគ្មា ននរណាម្នា ក់នៃពួកយើងអាចទទួលរងមួយភាគនៃទណ្ឌ កម្មជំនួសអ្នកដទៃបានឡើយ។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានកាត់សេចក្តី រវាងខ្ញុំបម្រើរបស់ទ្រង់រួចស្រេចហើយ។ដូច្នេះ ទ្រង់ដាក់ទណ្ឌ កម្មបុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសក្តិសមនឹងទទួលបាន។
وَقَالَ ٱلَّذِينَ فِى ٱلنَّارِ لِخَزَنَةِ جَهَنَّمَ ٱدْعُوا۟ رَبَّكُمْ يُخَفِّفْ عَنَّا يَوْمًۭا مِّنَ ٱلْعَذَابِ ﴿٤٩﴾
ហើយពួកដែលត្រូវបានគេដាក់ទណ្ឌ កម្មនៅក្នុងឋាននរកទាំងអស់ ទាំងអ្នកដែលដើរតាមគេ និងអ្នកដែលគេដើរតាម នៅពេលដែលពួកគេអស់សង្ឃឹមអំពីលទ្ធភាព នៃការ(ដែលពួកគេ)អាចចេញពីឋាននរក ហើយវិលត្រឡប់ទៅកាន់លោកិយវិញដើម្បីសារភាពកំហុសនោះ ពួកគេក៏បាននិយាយទៅកាន់ម៉ា ឡាអ៊ីកាត់ដែលទទួលប بلغ គម្ពីរគួរអាន · តាហ្វសៀរ ន្ទុកមើលការខុសត្រូវឋាននរកថាៈ សូមពួកអ្នកមេត្តា បួងសួងសុំពីម្ចា ស់របស់ពួកអ្នកឲ្យទ្រង់សម្រាលទណ្ឌ កម្មដែលអមតៈនេះពីពួកយើងមួយថ្ងៃផងចុះ។
قَالُوٓا۟ أَوَلَمْ تَكُ تَأْتِيكُمْ رُسُلُكُم بِٱلْبَيِّنَـٰتِ ۖ قَالُوا۟ بَلَىٰ ۚ قَالُوا۟ فَٱدْعُوا۟ ۗ وَمَا دُعَـٰٓؤُا۟ ٱلْكَـٰفِرِينَ إِلَّا فِى ضَلَـٰلٍ ﴿٥٠﴾
អ្នកដែលយាមនរកជើហាន់ណាំបានតបទៅកាន់ពួកប្រឆាំងវិញថាៈ តើបណ្តា អ្នកនាំសាររបស់ពួកអ្នកមិនធ្លាប់បាននាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់មកកាន់ ពួកអ្នកទេឬ? ពួកប្រឆាំងក៏បានឆ្លើយតបវិញថាៈ ពិតមែនហើយ ពួកគេពិតជាបាននាំមកនូវសញ្ញាភស្តុតាងយ៉ា ងច្បាស់លាស់មកកាន់ពួកយើងពិតមែន។ ឆ្មាំនរក នោះក៏បានតបទៅកាន់ពួកគេដោយបញ្ឈឺពួកគេថាៈ ដូច្នេះ ចូរពួកអ្នកបួងសួងសុំដោយខ្លួនឯងចុះ។ ពិតប្រាកដណាស់ ពួកយើងមិនជួយអន្តរាគមន៍ដល់ពួកដែល ប្រឆាំងឡើយ។ ហើយការបួងសួងរបស់ពួកប្រឆាំងនោះ គ្មានអ្វីក្រៅពីស្ថិតក្នុងភាពខាតបង់និងគ្មានបានផលប្រយោជន៍នោះឡើយ ព្រោះវាមិនត្រូវបានគេ ទទួលយកអំពីពួកគេនោះទេ ព្រោះតែការប្រឆាំងរបស់ពួកគេ។
إِنَّا لَنَنصُرُ رُسُلَنَا وَٱلَّذِينَ ءَامَنُوا۟ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَيَوْمَ يَقُومُ ٱلْأَشْهَـٰدُ ﴿٥١﴾
ពិតប្រាកដណាស់ យើងប្រាកដជានឹងជួយដល់បណ្តា អ្នកនាំសាររបស់យើង និងបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់នៅលើ លោកិយនេះ ដោយបង្ហាញឲ្យឃើញនូវភស្តុតាងរបស់ពួកគេ និងពង្រឹងពួកគេឲ្យយកឈ្នះលើសត្រូវរបស់ពួកគេ ហើយយើងនឹងជួយពួកគេនៅថ្ងៃបរលោកដោយ បញ្ចូលពួកគេទៅក្នុងឋានសួគ៌ និងដាក់ទណ្ឌកម្មគូសត្រូវរបស់ពួកគេនៅលើលោកិយ ដោយបញ្ចូលពួកគេក្នុងឋាននរក ក្រោយពីបណ្តា ព្យាការីម៉ា ឡាអ៊ីកាត់ និង បណ្តា អ្នកមានជំនឿទាំងអស់បានធ្វើសាក្សីថាៈ ជាការពិតណាស់ ពួកគេពិតជាបានផ្សព្វផ្សាយ(សាររបស់អល់ឡោះ)ទៅដល់ប្រជាជាតិទាំងអស់ហើយ តែពួកទាំង នោះបានបដិសេធ(មិនព្រមមានជំនឿ)។
يَوْمَ لَا يَنفَعُ ٱلظَّـٰلِمِينَ مَعْذِرَتُهُمْ ۖ وَلَهُمُ ٱللَّعْنَةُ وَلَهُمْ سُوٓءُ ٱلدَّارِ ﴿٥٢﴾
នៅថ្ងៃដែលការដោះសារចំពោះការបំពានរបស់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ គ្មា នប្រយោជន៍អ្វីឡើយចំពោះពួកគេ។ ហើយនៅថ្ងៃនោះ ពួកគេត្រូវបានគេបណ្តេ ញចេញពីមេត្តា ករុណារបស់អល់ឡោះ ហើយពួកគេនឹងទទួលបានកន្លែងដ៏អាក្រក់បំផុតនៅថ្ងៃបរលោក ដោយពួកគេនឹង ទទួលនូវទណ្ឌ កម្មដ៏សែនឈឺផ្សាបំផុត។
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْهُدَىٰ وَأَوْرَثْنَا بَنِىٓ إِسْرَٰٓءِيلَ ٱلْكِتَـٰبَ ﴿٥٣﴾
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវចំណេះដឹងដែលចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែលទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ហើយយើងបានធ្វើឲ្យ គម្ពីរតាវរ៉តក្លា យជាកេរមត៌កសម្រាប់អម្បូរអ៊ីស្រាអែល(ដែលទទួលតៗគ្នា )ពីជំនាន់មួយទៅជំនាន់មួយ។
هُدًۭى وَذِكْرَىٰ لِأُو۟لِى ٱلْأَلْبَـٰبِ ﴿٥٤﴾
ដើម្បីជាការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវនិងជាការរំលឹកសម្រាប់បញ្ញា ជនទាំងឡាយ។ق
فَٱصْبِرْ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ وَٱسْتَغْفِرْ لِذَنۢبِكَ وَسَبِّحْ بِحَمْدِ رَبِّكَ بِٱلْعَشِىِّ وَٱلْإِبْكَـٰرِ ﴿٥٥﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះទៅលើអ្វីដែលអ្នកបានជួបប្រទះនៃការបដិសេធរបស់ក្រុមរបស់អ្នក និងការធ្វើទុក្ខបុកម្នេញរបស់ពួកគេ។ ពិត ប្រាកដណាស់ ការសន្យារបស់អល់ឡោះចំពោះអ្នក ដែលថាទ្រង់នឹងជួយអ្នក និងពង្រឹងដល់អ្នកនោះ គឺជាការពិតដែលគ្មានការសង្ស័យឡើយ។ ហើយចូរអ្នកសុំ ការអភ័យទោសចំពោះបាបកម្មរបស់អ្នក និងត្រូវលើកតម្កើងដោយការកោតសរសើរចំពោះម្ចា ស់របស់អ្នកទាំងពេលព្រឹក និងពេលល្ងា ច។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ ٱلَّذِينَ يُجَـٰدِلُونَ فِىٓ ءَايَـٰتِ ٱللَّهِ بِغَيْرِ سُلْطَـٰنٍ أَتَىٰهُمْ ۙ إِن فِى صُدُورِهِمْ إِلَّا كِبْرٌۭ مَّا هُم بِبَـٰلِغِيهِ ۚ فَٱسْتَعِذْ بِٱللَّهِ ۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْبَصِيرُ ﴿٥٦﴾
ពិតប្រាកដណាស់ ពួកដែលជជែកដេញដោលចំពោះវាក្យខណ្ឌ របស់អល់ឡោះដោយព្យាយាមធ្វើឲ្យវាក្លា យជាប្រការមិនពិត ដោយគ្មា នភស្តុតាងអ្វីសោះនោះ ពួកគេធ្វើបែបនោះ គឺគ្មា នអ្វីក្រៅពីភាពក្រអឺតក្រទម និងក្អេងក្អា ងរបស់ពួកគេដោយមិនទទួលយកការពិតប៉ុណ្ណោះ។ ក៏ប៉ុន្តែ ពួកគេនឹងមិនអាចទួលបានដូចអ្វីដែល ពួកគេចង់បានជាដាច់ខាត។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការការពារពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតចំពោះពាក្យសម្ដីខ្ញុំបម្រើ របស់ទ្រង់ ហើយទ្រង់មហាឃើញបំផុតចំពោះទង្វើរបស់ពួកគេ។ គ្មានអ្វីមួយដែលអាចរំលងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកគេទៅតាមអ្វីដែលពួកគេ បានសាង។
لَخَلْقُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ أَكْبَرُ مِنْ خَلْقِ ٱلنَّاسِ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٥٧﴾
ការបង្កើតមេឃជាច្រើនជាន់និងផែនដីដែលមានភាពធំធេង និងធំទូលាយនោះ គឺពិតជាធំធេង(អស្ចារ្យ)ជាងការបង្កើតមនុស្សលោកទៅទៀត។ ដូច្នេះ អ្នកដែល បង្កើតវាទាំងពីរ(មេឃនិងផែនដី)ខណៈដែលវាទាំងពីរមានភាពធំធេងនោះ គឺពិតជាអ្នកដែលមានសមត្ថភាពអាចពង្រស់អ្នកដែលស្លា ប់ឲ្យមានជីវិតក្រោកចេញផ្នូរ របស់ពួកគេឡើងវិញ ដើម្បីជំនុំជម្រះពួកគេ និងប្រទាននូវការតបស្នងដល់ពួកគេ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងនោះឡើយ។ ដូច្នេះហើយទើបពួកគេ មិនបានយកវាធ្វើជាមេរៀន និងមិនបានយកវាធ្វើជាភស្តុតាងបញ្ជា ក់ទៅលើការពង្រស់ឡើងវិញ ទោះបីជាវាច្បាស់លាស់យ៉ា ងណាក៏ដោយ។
وَمَا يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَلَا ٱلْمُسِىٓءُ ۚ قَلِيلًۭا مَّا تَتَذَكَّرُونَ ﴿٥٨﴾
ហើយអ្នកដែលមើលមិនឃើញ និងអ្នកដែលមើលឃើញ គឺមិនស្មើគ្នាឡើយ។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានជឿចំពោះបណ្តាអ្នក នាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសលនោះ ក៏មិនស្មើគ្នានោះដែរជាមួយពួកដែលសាងទង្វើអាក្រក់ តាមរយៈគោលជំនឿមិនត្រឹមត្រូវ និងប្រព្រឹត្តល្មើស នោះ។ អ្វីដែលពួកអ្នកយកធ្វើជាមេរៀនោះ គឺតិចតួចបំផុត។ ប្រសិនបើពួកអ្នកយកវាធ្វើជាមេរៀននោះ ប្រាកដជាពួកអ្នកនឹងដឹងពីភាពខុសគ្នា រវាងក្រុមទាំងពីរនេះ ហើយប្រាកដជាពួកអ្នកព្យាយាមធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមបណ្តា អ្នកដែលមានជំនឿនិងសាងទង្វើកុសល ដើម្បីទទួលបាននូវការពេញចិត្តពីអល់ឡោះជាម្ចាស់ជា មិនខានឡើយ។
إِنَّ ٱلسَّاعَةَ لَـَٔاتِيَةٌۭ لَّا رَيْبَ فِيهَا وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يُؤْمِنُونَ ﴿٥٩﴾
ពិតប្រាកដណាស់ ថ្ងៃបរលោកដែលអល់ឡោះនឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះនិងទទួលការតបស្នងនោះ ប្រាកដជានឹងមកដល់យ៉ាងពិត ប្រាកដដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនជឿចំពោះការមកដល់របស់វានោះឡើយ។ ដូច្នោះហើយទើបពួកគេមិន បានត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។
وَقَالَ رَبُّكُمُ ٱدْعُونِىٓ أَسْتَجِبْ لَكُمْ ۚ إِنَّ ٱلَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِى سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ ﴿٦٠﴾
ហើយម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើការគោរពសក្ការៈ និងសុំបួងសួងមកកាន់យើងតែមួយគត់ចុះ នោះយើងនឹង ទទួលយកនូវការបួងសួងសុំរបស់ពួកអ្នក ហើយយើងនឹងអភ័យទោសឲ្យពួកអ្នក ព្រមទាំងអាណិតស្រឡាញ់ចំពោះពួកអ្នក។ ពិតប្រាកដណាស់ ពួកដែល ក្រអឺតក្រទមមិនព្រមគោរពសក្កា រៈមកចំពោះយើងតែមួយគត់នោះ ពួកគេនឹងត្រូវចូលក្នុងនរកជើហាន់ណាំក្នុងលក្ខណៈថោកទាបបំផុតនៅថ្ងៃបរលោក។
ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلَّيْلَ لِتَسْكُنُوا۟ فِيهِ وَٱلنَّهَارَ مُبْصِرًا ۚ إِنَّ ٱللَّهَ لَذُو فَضْلٍ عَلَى ٱلنَّاسِ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَشْكُرُونَ ﴿٦١﴾
يشكرون អល់ឡោះគឺជាអ្នកដែលបង្កើតពេលយប់ដែលមានភាពងងឹតសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកបានសម្រាកកាយនៅក្នុងវា ហើយទ្រង់បានបង្កើតពេលថ្ងៃដែលមាន ពន្លឺភ្លឺត្រចះត្រចង់ ដើម្បីឲ្យពួកអ្នកធ្វើការងារ(រកស៊ីទទួលទាន)នៅក្នុងពេលថ្ងៃនោះ។ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រទានដ៏ធំធេងបំផុតចំពោះ មនុស្សលោក ខណៈដែលទ្រង់បានប្រទាននូវឧបការគុណដល់ពួកគេទាំងខាងក្រៅ និងខាងក្នុង។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើន គឺមិនដឹងគុណអល់ឡោះចំពោះ ឧបការគុណទាំងឡាយដែលទ្រង់បានប្រទានឲ្យពួកគេនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ذَٰلِكُمُ ٱللَّهُ رَبُّكُمْ خَـٰلِقُ كُلِّ شَىْءٍۢ لَّآ إِلَـٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ ﴿٦٢﴾
អល់ឡោះជាម្ចាស់ដែលបានប្រទានឧបការគុណទាំងឡាយរបស់ទ្រង់ចំពោះពួកអ្នកនោះ គឺជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់។ ជាការពិតណាស់ គ្មានអ្នកបង្កើត ផ្សេងក្រៅពីទ្រង់ឡើយ ហើយក៏គ្មា នម្ចា ស់ណាដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរចេញពីការគោរពសក្កា រៈ ចំពោះទ្រង់តែមួយគត់ទៅកាន់ការគោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ ដែលវាទាំងនោះមិនអាចផ្តល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នា ក់សោះនោះយ៉ា ងដូចម្តេច?
كَذَٰلِكَ يُؤْفَكُ ٱلَّذِينَ كَانُوا۟ بِـَٔايَـٰتِ ٱللَّهِ يَجْحَدُونَ ﴿٦٣﴾
ដូចដែលពួកទាំងនោះត្រូវបានគេបង្វែរចេញពីការមានជំនឿចំពោះអល់ឡោះ និងពីការគោរពសក្កា រៈចំពោះទ្រង់តែមួយគត់នោះដែរ អល់ឡោះជាម្ចា ស់នឹងបង្វែរពួក ដែលប្រឆាំងនឹងបណ្តា ភស្តុតាងទាំងឡាយរបស់អល់ឡោះដែលបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយរបស់ទ្រង់ នៅគ្រប់សម័យកាលនិងគ្រប់ទីកន្លែងដូចគ្នា ដែរ។ ដូច្នេះរូបគេមិនអាចទទួលបានការចង្អុលបង្ហា ញទៅកាន់ការពិតបានឡើយហើយក៏មិនអាចទទួលបានការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដែលត្រឹមត្រូវបាននោះដែរ។
ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ قَرَارًۭا وَٱلسَّمَآءَ بِنَآءًۭ وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ وَرَزَقَكُم مِّنَ ٱلطَّيِّبَـٰتِ ۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ ۖ فَتَبَارَكَ ٱللَّهُ رَبُّ ٱلْعَـٰلَمِينَ ﴿٦٤﴾
អល់ឡោះជាអ្នកដែលបានបង្កើតផែនដីសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដែលជាកន្លែងសម្រាប់ពួកអ្នករស់នៅ ហើយទ្រង់បានបង្កើតមេឃជាសំណង់ដ៏អស្ចា រ្យនៅ ពីលើពួកអ្នក ដែលវាត្រូវបានការពារមិនឲ្យជ្រុះធ្លាក់មកឡើយ។ ហើយទ្រង់បានបង្កើតពួកអ្នកឲ្យមានរូបរាងនៅក្នុងស្បូនម្តាយរបស់ពួកអ្នក រួចទ្រង់បានធ្វើឲ្យពួក អ្នកមានរូបរាងល្អសមសួន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកអំពីចំណី អាហារដែលត្រូវបានអនុញ្ញាត និងចំណី អាហារដែលល្អៗ។ អ្នកដែលប្រទាន ឧបការគុណទាំងនោះមកលើពួកអ្នកនោះហើយ គឺអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ហើយអល់ឡោះមហាឧត្តុង្គឧត្តម ជាម្ចាស់នៃម៉ាខ្លូកទាំងអស់។ ដូចនេះ គ្មា នអ្នកណាដែលជាម្ចា ស់របស់ម៉ា ខ្លួកទាំងអស់នោះក្រៅពីទ្រង់ឡើយ។
هُوَ ٱلْحَىُّ لَآ إِلَـٰهَ إِلَّا هُوَ فَٱدْعُوهُ مُخْلِصِينَ لَهُ ٱلدِّينَ ۗ ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ ﴿٦٥﴾
ទ្រង់គឺជាអ្នកដែលមានជីវិតជាអមតៈ មិនស្លាប់នោះឡើយ។ គ្មា នអ្នកដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់ និងគោរពសក្កា រៈទៅចំពោះទ្រង់ដោយភាពស្មោះសចំពោះទ្រង់តែមួយគត់។ ហើយចូរពួកអ្នកកុំយកអ្វីមួយនៃម៉ា ខ្លូករបស់ទ្រង់មកគោរពសក្កា រៈ(ធ្វើស្ហ៊ីរិក)រួមជាមួយ ទ្រង់ឲ្យសោះ។ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចា ស់គ្រប់គ្រងម៉ា ខ្លូកទាំងអស់។
۞ قُلْ إِنِّى نُهِيتُ أَنْ أَعْبُدَ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ لَمَّا جَآءَنِىَ ٱلْبَيِّنَـٰتُ مِن رَّبِّى وَأُمِرْتُ أَنْ أُسْلِمَ لِرَبِّ ٱلْعَـٰلَمِينَ ﴿٦٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានហាមឃាត់ខ្ញុំមិនឲ្យគោរពសក្កា រៈទៅចំពោះរូបបដិមាទាំងឡាយដែលពួក អ្នកគោរពសក្កា រៈចំពោះពួកវាក្រៅពីអល់ឡោះ ដែលមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នា ក់នោះឡើយ នៅពេលដែលភស្តុតាងដ៏ច្បាស់លាស់ ជាច្រើនបានមកដល់ខ្ញុំដែលបញ្ជា ក់ទៅលើភាពមិនត្រឹមត្រូវនៃការគោរពសក្កា រៈចំពោះរូបបដិមាទាំងនោះហើយនោះ។ ហើយអល់ឡោះបានបង្គា ប់ប្រើខ្ញុំឲ្យគោរព សក្កា រៈទៅចំពោះទ្រង់តែមួយគត់ពីព្រោះទ្រង់គឺជាម្ចា ស់ដែលគ្រប់គ្រងម៉ា ខ្លូកទាំងអស់ ដោយគ្មា នម្ចា ស់ណាដែលគ្រប់គ្រងវាក្រៅពីទ្រង់ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
هُوَ ٱلَّذِى خَلَقَكُم مِّن تُرَابٍۢ ثُمَّ مِن نُّطْفَةٍۢ ثُمَّ مِنْ عَلَقَةٍۢ ثُمَّ يُخْرِجُكُمْ طِفْلًۭا ثُمَّ لِتَبْلُغُوٓا۟ أَشُدَّكُمْ ثُمَّ لِتَكُونُوا۟ شُيُوخًۭا ۚ وَمِنكُم مَّن يُتَوَفَّىٰ مِن قَبْلُ ۖ وَلِتَبْلُغُوٓا۟ أَجَلًۭا مُّسَمًّۭى وَلَعَلَّكُمْ تَعْقِلُونَ ﴿٦٧﴾
ទ្រង់គឺជាអ្នកដែលបានបង្កើតបិតារបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី។ ក្រោយមក ទ្រង់បានបង្កើតពួកអ្នកក្រោយពីព្យាការីអាហ្ទាំមក អំពីទឹកកាម រួចមក វាក៏បាន ក្លា យទៅជាដុំឈាម។ បន្ទា ប់ពីនោះមក ទ្រង់បានបញ្ចេញពួកអ្នកពីផ្ទៃម្តា យរបស់ពួកអ្នកជាទារកដ៏តូចម្នា ក់។ បន្ទា ប់មក ពួកអ្នកបានលូតលាស់ធំពេញវ័យ មានរាង កាយមាំមួន។ បន្ទាប់មកទៀត ពួកអ្នកក៏បានធំធាត់ឡើង រហូតដល់ក្លាយទៅជាមនុស្សចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់មុននោះ(មុន ចាស់ជរា)។ ហើយ(ទ្រង់ធ្វើដូច្នោះ)ដើម្បីឲ្យពួកអ្នករស់រានមានជីវិតរហូតដល់ពេលកំណត់មួយដែលត្រូវបានកំណត់នៅក្នុងការដឹងរបស់អល់ឡោះ ដោយពួកអ្នក មិនអាចស្លាប់មុនកាលកំណត់នោះ ឬរស់រានមានជីវិតហួសកាលកំណត់នោះឡើយ។ ហើយសង្ឃឹមថា ពួកអ្នកអាចទាញយកផលប្រយោជន៍ពីសញ្ញាភស្តុតាង ទាំងនេះដែលបញ្ជា ក់ទៅលើសមត្ថភាពរបស់អល់ឡោះនិងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់។
هُوَ ٱلَّذِى يُحْىِۦ وَيُمِيتُ ۖ فَإِذَا قَضَىٰٓ أَمْرًۭا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ﴿٦٨﴾
ទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យរស់ ហើយទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យស្លាប់។ នៅពេលដែលទ្រង់សម្រេចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់ កិច្ចការនោះថាៈ “ចូរកើតចុះ”កិច្ចការនោះនឹងកើតឡើងភ្លា ម។
أَلَمْ تَرَ إِلَى ٱلَّذِينَ يُجَـٰدِلُونَ فِىٓ ءَايَـٰتِ ٱللَّهِ أَنَّىٰ يُصْرَفُونَ ﴿٦٩﴾
តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានឃើញពួកដែលជជែកដេញចោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដោយបដិសេធមិនជឿចំពោះវា ទោះបី ជាវាច្បាស់ក្រឡែតយ៉ាងនេះក្តីទេឬ? អ្នកប្រាកដជាមានការងឿងឆ្ងល់ចំពោះស្ថានភាពរបស់ពួកគេនៅពេលដែលពួកគេងាកចេញអំពីការពិត ខណៈដែលវាច្បាស់ ក្រឡែតយ៉ា ងនេះ(ចំពោះពួកគេ)ហើយនោះ។
ٱلَّذِينَ كَذَّبُوا۟ بِٱلْكِتَـٰبِ وَبِمَآ أَرْسَلْنَا بِهِۦ رُسُلَنَا ۖ فَسَوْفَ يَعْلَمُونَ ﴿٧٠﴾
ពួកដែលបានបដិសេធនឹងគម្ពីរគួរអាន និងបានបដិសេធចំពោះសេចក្តីពិតដែលយើងបានបញ្ជូនមកតាមរយៈបណ្តា អ្នកនាំសាររបស់យើងនោះ ពួកដែលបដិសេធ ទាំងនោះគង់តែនឹងដឹងពីលទ្ធផលចុងក្រោយនៃការបដិសេធរបស់ពួកគេ ហើយពួកគេគង់តែនឹងបានឃើញទីបញ្ចប់ដ៏អាក្រក់របស់ពួកគេ។
إِذِ ٱلْأَغْلَـٰلُ فِىٓ أَعْنَـٰقِهِمْ وَٱلسَّلَـٰسِلُ يُسْحَبُونَ ﴿٧١﴾
ពួកគេនឹងបានដឹងពីលទ្ធផលចុងក្រោយរបស់វា នៅពេលដែលខ្នោះត្រូវបានដាក់ជាប់ករបស់ពួកគេ ហើយច្រវាក់ត្រូវបានគេចងជាប់នឹងជើងរបស់ពួកគេ ហើយ ម៉ា ឡាអ៊ីកាត់ដែលទទួលបន្ទុកដាក់ទណ្ឌ កម្មបានអូសពួកគេ។
فِى ٱلْحَمِيمِ ثُمَّ فِى ٱلنَّارِ يُسْجَرُونَ ﴿٧٢﴾
ពួកគេត្រូវបានគេអូសចូលទៅក្នុងទឹកក្តៅ ដែលកំពុងតែពុះកញ្ជ្រោ លយ៉ា ងខ្លាំង។បន្ទា ប់មកពួកគេត្រូវបានគេដុតនៅក្នុងភ្លើងនរក។ ثم قيل لهم أين ما كنتمتشركون
ثُمَّ قِيلَ لَهُمْ أَيْنَ مَا كُنتُمْ تُشْرِكُونَ ﴿٧٣﴾
បន្ទា ប់មកមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោ សនិងបញ្ឈឺថាៈ តើឯណាទៅព្រះក្លែងក្លា យទាំងឡាយដែលពួកអ្នកនាំគ្នា គោរពសក្កា រៈចំពោះពួកវា
مِن دُونِ ٱللَّهِ ۖ قَالُوا۟ ضَلُّوا۟ عَنَّا بَل لَّمْ نَكُن نَّدْعُوا۟ مِن قَبْلُ شَيْـًۭٔا ۚ كَذَٰلِكَ يُضِلُّ ٱللَّهُ ٱلْكَـٰفِرِينَ ﴿٧٤﴾
ផ្សេងពីអល់ឡោះក្នុងចំណោមរូបបដិមារបស់ពួកអ្នក ដែលមិនអាចផ្តល់ផលប្រយោជន៍ និងមិនបង្កគ្រោះថ្នាក់នោះ? ពួកគ្មានជំនឿទាំងនោះបានឆ្លើយថាៈ ពួកវា បានអវត្តមានពីពួកយើងហើយ ដោយពួកយើងមិនបានឃើញពួកវាទេ។ ផ្ទុយទៅវិញ កាលនៅលើលោកិយ ពួកយើងមិនធ្លា ប់គោរពសក្កា រៈទៅចំពោះអ្វីមួយដែល بلغ គម្ពីរគួរអាន · តាហ្វសៀរ សក្តិសមត្រូវគោរពសក្ការៈនោះឡើយ។ ដូចដែលគេធ្វើឲ្យពួកទាំងនោះវង្វេងនេះដែរ អល់ឡោះនឹងធ្វើឲ្យពួកដែលគ្មានជំនឿវង្វេងអំពីការពិតនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែងទាំងអស់ដូចគ្នា ដែរ។
ذَٰلِكُم بِمَا كُنتُمْ تَفْرَحُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَبِمَا كُنتُمْ تَمْرَحُونَ ﴿٧٥﴾
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ទណ្ឌ កម្មដែលពួកអ្នកទទួលរងនេះ គឺដោយសារតែពួកអ្នកមានការសប្បាយរីករាយក្នុងការប្រព្រឹត្ត អំពើស្ហ៊ីរិក(ចំពោះអល់ឡោះ) និងដោយសារតែភាពក្រអឺតក្រទមរបស់ពួកអ្នក។
ٱدْخُلُوٓا۟ أَبْوَٰبَ جَهَنَّمَ خَـٰلِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى ٱلْمُتَكَبِّرِينَ ﴿٧٦﴾
ចូរពួកអ្នកចូលតាមទ្វារនានារបស់នរកជើហាន់ណាំចុះ ដោយពួកអ្នកត្រូវស្ថិតនៅក្នុងនោះជាអមតៈ។ ពិតប្រាកដណាស់ កន្លែងរស់នៅរបស់ពួកដែលក្រអឺតក្រទម មិនទទួលយកការពិតនោះ គឺអាក្រក់បំផុត។ ق
فَٱصْبِرْ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ ۚ فَإِمَّا نُرِيَنَّكَ بَعْضَ ٱلَّذِى نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا يُرْجَعُونَ ﴿٧٧﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់អ្នក និងការបដិសេធ(មិនជឿ)របស់ពួកគេចុះ។ ពិតប្រាកដណាស់ ការ សន្យារបស់អល់ឡោះថានឹងជួយដល់អ្នកនោះ គឺជាការពិតដោយគ្មា នសង្ស័យចំពោះវាឡើយ។ ជួនកាល យើងនឹងឲ្យអ្នកបានឃើញក្នុងឆាកជីវិតរបស់អ្នកនូវទណ្ឌ កម្មខ្លះៗដែលយើងបានសន្យាចំពោះពួកគេ ដូចអ្វីដែលបានកើតឡើងនៅក្នុងសមរភូមិហ្ពាទើរ ឬក៏យើងអាចឲ្យអ្នកស្លាប់មុននោះ(មុនពេលឃើញទណ្ឌ កម្ម)។ ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងតបស្នងដល់ពួកគេទៅលើទង្វើរបស់ពួកគេ រួចយើងនឹង បញ្ចូលពួកគេទៅក្នុងឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
وَلَقَدْ أَرْسَلْنَا رُسُلًۭا مِّن قَبْلِكَ مِنْهُم مَّن قَصَصْنَا عَلَيْكَ وَمِنْهُم مَّن لَّمْ نَقْصُصْ عَلَيْكَ ۗ وَمَا كَانَ لِرَسُولٍ أَن يَأْتِىَ بِـَٔايَةٍ إِلَّا بِإِذْنِ ٱللَّهِ ۚ فَإِذَا جَآءَ أَمْرُ ٱللَّهِ قُضِىَ بِٱلْحَقِّ وَخَسِرَ هُنَالِكَ ٱلْمُبْطِلُونَ ﴿٧٨﴾
ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិទាំងឡាយរបស់ពួកគេ ប៉ុន្តែពួកគេបែរជា បដិសេធ(មិនជឿ)ចំពោះអ្នកនាំសារទាំងនោះ ហើយថែមទាំងបានធ្វើទុក្ខបុកម្នេញចំពោះពួកគេថែមទៀត។ តែពួកគេ(បណ្តាអ្នកនាំសារ)បានអត់ធ្មត់ លើការបដិសេធ និងការធ្វើទុកបុកម្នេញពីសំណាក់ប្រជាជាតិរបស់ពួកគេ។ ក្នុងចំណោមបណ្តា អ្នកនាំសារទាំងនោះ មានអ្នកខ្លះយើងបាននិទានប្រាប់អ្នកនូវរឿងរ៉ាវ របស់ពួកគេ ហើយមួយចំនួនទៀតនៃពួកគេ យើងមិនបាននិទានប្រាប់អ្នកពីរឿងរ៉ាវរបស់ពួកគេនោះទេ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំយកនូវភស្តុតាង ណាមួយអំពីម្ចាស់របស់គេទៅកាន់ក្រុមរបស់គេឡើយ លើកលែងតែដោយមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ដូច្នេះ ការស្នើសុំរបស់ពួកប្រឆាំងដោយចង់ឲ្យអ្នក នាំសារនាំយកនូវភស្តុតាងណាមួយ(ពីអល់ឡោះ)បង្ហាញដល់ប្រជាជាតិរបស់ពួកគេនោះ គឺជាការបំពាន។ ហើយនៅពេលដែលបទបញ្ជារបស់អល់ឡោះបាន មកដល់ តាមរយៈការទទួលបានជ័យជម្នះលើពួកគេ(ពួកបំពាន) ឬក៏ការកាត់សេចក្តីរវាងបណ្តាអ្នកនាំសារនិងក្រុមរបស់ពួកគេនោះ ទ្រង់នឹងកាត់សេចក្តីរវាង ពួកគេដោយភាពយុត្តិធម៌បំផុត ដោយទ្រង់នឹងបំផ្លាញពួកប្រឆាំង ហើយសង្គ្រោះបណ្តា អ្នកនាំសារទាំងឡាយ។ ហើយ(នៅកន្លែងដែលគេកាត់សេចក្តីរវាងខ្ញុំបម្រើ ទាំងអស់នោះ) ពួកដែលប្រព្រឹត្តខុសនឹងត្រូវទទួលការខាតបង់ខ្លួនឯង ដោយពួកគេបានបណ្តោ យខ្លួនឲ្យធ្លាក់ចូលក្នុងរណ្តៅ នៃភាពអន្តរាយដោយសារតែការ ប្រឆាំងរបស់ពួកគេ។
ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلْأَنْعَـٰمَ لِتَرْكَبُوا۟ مِنْهَا وَمِنْهَا تَأْكُلُونَ ﴿٧٩﴾
អល់ឡោះជាម្ចា ស់ទ្រង់ជាអ្នកដែលបានបង្កើតនូវសត្វអូដ្ឋ សត្វគោ និងសត្វពពែសម្រាប់ពួកអ្នក។ ពួកវាមួយចំនួនសម្រាប់ឲ្យពួកអ្នកជិះ ហើយមួយចំនួនទៀត ពួក អ្នកអាចទទួលទានសាច់របស់វាបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَكُمْ فِيهَا مَنَـٰفِعُ وَلِتَبْلُغُوا۟ عَلَيْهَا حَاجَةًۭ فِى صُدُورِكُمْ وَعَلَيْهَا وَعَلَى ٱلْفُلْكِ تُحْمَلُونَ ﴿٨٠﴾
ចំពោះម៉ាខ្លួកទាំងអស់នេះ គឺមានផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ដោយវាអាចកើតកូនចៅថ្មីៗនៅគ្រប់សម័យកាល។ ហើយតាមរយៈសត្វទាំងនោះ ពួក អ្នកអាចបំពេញនូវតម្រូវការផ្សេងៗរបស់ពួកអ្នកដែលពួកអ្នកត្រូវការ ជាពិសេស គឺក្នុងការដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។
وَيُرِيكُمْ ءَايَـٰتِهِۦ فَأَىَّ ءَايَـٰتِ ٱللَّهِ تُنكِرُونَ ﴿٨١﴾
ហើយទ្រង់បានបង្ហា ញឲ្យពួកអ្នកបានឃើញនូវបណ្តា ភស្តុតាងទាំងឡាយរបស់ទ្រង់ដែលបង្ហា ញពីសមត្ថភាពនិងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់។ដូច្នេះ តើមាន ភស្តុតាងណាមួយរបស់អល់ឡោះដែលពួកអ្នកមិនទទួលស្គា ល់ចំពោះវា ក្រោយពីពួកអ្នកបានទទួលស្គា ល់ថា វាជាភស្តុតាងរបស់ទ្រង់ហើយនោះ?
أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ ۚ كَانُوٓا۟ أَكْثَرَ مِنْهُمْ وَأَشَدَّ قُوَّةًۭ وَءَاثَارًۭا فِى ٱلْأَرْضِ فَمَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يَكْسِبُونَ ﴿٨٢﴾
ى តើពួកដែលបដិសេធទាំងនោះមិនធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេថា តើលទ្ធផលចុងក្រោយរបស់ប្រជាជាតិដែលបដិសេធជំនាន់មុនពួកគេនោះ យ៉ាងដូចម្តេច? ពិតប្រាកដណាស់ ប្រជាជាតិទាំងនោះ មានទ្រព្យសម្បត្តិច្រើនជាងពួកគេ និងមានកម្លាំងខ្លាំងក្លាជាងពួកគេ ព្រមទាំងបន្សល់ទុកនូវកេរដំណែល នៅលើផែនដីច្រើនជាងពួកគេទៅទៀត។ ប៉ុន្តែ អ្វីដែលពួកគេទទួលបាននៃទ្រព្យសម្បត្តិ និងភាពខ្លាំងក្លា(របស់ពួកគេ)នោះ គឺគ្មានផលប្រយោជន៍អ្វីចំពោះពួកគេ ឡើយនៅពេលដែលទណ្ឌ កម្មរបស់អល់ឡោះដែលបំផ្លា ញពួកគេបានមកដល់ពួកគេនោះ។
فَلَمَّا جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ فَرِحُوا۟ بِمَا عِندَهُم مِّنَ ٱلْعِلْمِ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٨٣﴾
ហើយនៅពេលដែលបណ្តា អ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់មកកាន់ពួកគេ ពួកគេបែរជាបដិសេធ(មិនជឿ)ចំពោះវា ហើយពេញចិត្តនឹងប្រកាន់ខ្ជា ប់នឹងចំណេះដឹងដែលពួកគេមានដែលផ្ទុយពីអ្វីដែលបណ្តា អ្នកនាំសាររបស់ពួកគេបាននាំមកទៅវិញ។ហើយទណ្ឌ កម្មដែលបណ្តា អ្នក នាំសាររបស់ពួកគេធ្លា ប់បានព្រមានបន្លា ចពួកគេអំពីវាហើយពួកគេធ្លា ប់សើចចំអកចំពោះវានោះក៏បានធ្លា ក់ទៅលើពួកគេ។
فَلَمَّا رَأَوْا۟ بَأْسَنَا قَالُوٓا۟ ءَامَنَّا بِٱللَّهِ وَحْدَهُۥ وَكَفَرْنَا بِمَا كُنَّا بِهِۦ مُشْرِكِينَ ﴿٨٤﴾
ហើយនៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើង ពួកគេក៏បាននិយាយទទួលស្គាល់ ខណៈដែលការទទួលស្គាល់របស់ពួកគេនៅពេលនោះ លែងមាន ប្រយោជន៍អ្វីសម្រាប់ពួកគេហើយនោះថាៈ ពួកយើងមានជំនឿលើអល់ឡោះជាម្ចាស់តែមួយហើយ ហើយពួកយើងប្រឆាំងចំពោះរូបបដិមាទាំងឡាយដែលពួក យើងធ្លា ប់បានគោរពសក្កា រៈផ្សេងពីទ្រង់ហើយ។
فَلَمْ يَكُ يَنفَعُهُمْ إِيمَـٰنُهُمْ لَمَّا رَأَوْا۟ بَأْسَنَا ۖ سُنَّتَ ٱللَّهِ ٱلَّتِى قَدْ خَلَتْ فِى عِبَادِهِۦ ۖ وَخَسِرَ هُنَالِكَ ٱلْكَـٰفِرُونَ ﴿٨٥﴾
ក៏ប៉ុន្តែ ការមានជំនឿរបស់ពួកគេ គឺគ្មា នប្រយោជន៍អ្វីឡើយនៅពេលដែលពួកគេបានឃើញទណ្ឌ កម្មរបស់យើងធ្លា ក់ទៅលើពួកគេផ្ទា ល់នឹងភ្នែកហើយនោះ។ វាជា មាគ៌ារបស់អល់ឡោះដែលទ្រង់បានសម្រេចរួចជាស្រេចហើយចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលថាៈ ពិតណាស់ ការមានជំនឿរបស់ពួកគេនៅពេលដែលពួកគេបាន ឃើញទណ្ឌ កម្មផ្ទា ល់នឹងភ្នែកហើយនោះ គឺគ្មា នប្រយោជន៍នោះឡើយ។ ហើយពួកប្រឆាំងបានខាតបង់នៅពេលដែលទណ្ឌ កម្មបានធ្លា ក់ទៅលើពួកគេ ដោយសារតែពួកគេបានបណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការមិនសារភាពកំហុសពីបាបកម្មមុន ពេលដែលទណ្ឌ កម្មបានមកដល់ពួកគេ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ