ទំព័រដើមការពន្យល់Fussilat (41)

ការពន្យល់ Fussilat (41) — فصلت

ម៉ាកកះ · 54 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

حمٓ ﴿١﴾

ហា មីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះអាល់ហ្ពា ក៏រ៉ោះ)។

تَنزِيلٌۭ مِّنَ ٱلرَّحْمَـٰنِ ٱلرَّحِيمِ ﴿٢﴾

នេះជាគម្ពីរគួរអានដែលត្រូវបានបញ្ចុះមកពីអល់ឡោះដែលជាម្ចាي ស់មហាសប្បុរសមហាអាណិ តស្រឡាញ់។ كتب فصلت ءايته قرءانا عربا لقوم يعلمون

كِتَـٰبٌۭ فُصِّلَتْ ءَايَـٰتُهُۥ قُرْءَانًا عَرَبِيًّۭا لِّقَوْمٍۢ يَعْلَمُونَ ﴿٣﴾

វាជាគម្ពីរមួយដែលវាក្យខណ្ឌទាំងឡាយរបស់វាត្រូវបានពន្យល់និងបកស្រាយយ៉ាងច្បាស់លាស់ និងពេញលេញ។ ហើយគេបានបញ្ចុះគម្ពីរគួរអាននេះជា ភាសាអារ៉ាប់សម្រាប់បណ្តាអ្នកដែលចេះដឹង ពីព្រោះពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍ពីអត្ថន័យរបស់វា(គម្ពីរគួរអាន) និងអ្វីដែលមាននៅក្នុងវានៃការ ចង្អុលបង្ហា ញទៅកាន់ការពិត។ بشيرا ونذيرا فأعرض أكثرهم فهم لا يسمعون

بَشِيرًۭا وَنَذِيرًۭا فَأَعْرَضَ أَكْثَرُهُمْ فَهُمْ لَا يَسْمَعُونَ ﴿٤﴾

ជាអ្នកផ្តល់ដំណឹងរីករាល់ដល់បណ្តា អ្នកមានជំនឿអំពីការតបស្នងដ៏ល្អប្រពៃដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ និងជាអ្នកព្រមានបន្លាចពួកដែលប្រឆាំងពី ទណ្ឌ កម្មដ៏ឈឺចាប់បំផុត។ ក៏ប៉ុន្តែភាគច្រើននៃពួកគេបែរជាបានបែរចេញអំពីវាទៅវិញ ដោយពួកគេមិនព្រមស្តាប់ដោយទទួលយកនូវការចង្អុលបង្ហា ញដែលមាន នៅក្នុងវានោះទេ។

وَقَالُوا۟ قُلُوبُنَا فِىٓ أَكِنَّةٍۢ مِّمَّا تَدْعُونَآ إِلَيْهِ وَفِىٓ ءَاذَانِنَا وَقْرٌۭ وَمِنۢ بَيْنِنَا وَبَيْنِكَ حِجَابٌۭ فَٱعْمَلْ إِنَّنَا عَـٰمِلُونَ ﴿٥﴾

ហើយពួកគេបាននិយាយថាៈ ចិត្តរបស់ពួកយើងមានគម្របបិទជិត។ ដូច្នេះ វាមិនយល់នូវអ្វីដែលអ្នកអំពាវនាវពួកយើងទៅកាន់វានោះទេ។ ហើយនៅក្នុងត្រចៀក របស់ពួកយើងមានឆ្នុកចុក។ដូច្នេះ វាស្តា ប់មិនឮនោះទេ(នូវអ្វីដែលអ្នកនិយាយ) ហើយនៅចន្លោះរវាងពួកយើងនិងអ្នក(ព្យាការីមូហាំម៉ា ត់) គឺមានរនាំងបាំង។ដូច្នេះ អ្វីដែលអ្នកនិយាយនោះមិនអាចទៅដល់ពួកយើងបន្តិចណាឡើយ។ ហេតុនេះ ចូរអ្នកអនុវត្តន៍តាមមាគ៌ារបស់អ្នកចុះ ពិតប្រាកដណាស់ ពួកយើងក៏អនុវត្តន៍តាម មាគ៌ា របស់ពួកយើងដែរ ហើយពួកយើងនឹងមិនធ្វើតាមអ្នកជាដាច់ខាត។

قُلْ إِنَّمَآ أَنَا۠ بَشَرٌۭ مِّثْلُكُمْ يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَـٰهُكُمْ إِلَـٰهٌۭ وَٰحِدٌۭ فَٱسْتَقِيمُوٓا۟ إِلَيْهِ وَٱسْتَغْفِرُوهُ ۗ وَوَيْلٌۭ لِّلْمُشْرِكِينَ ﴿٦﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលចចេសរឹងរូសទាំងនោះចុះថាៈ តាមពិត ខ្ញុំក៏ជាមនុស្សលោកដូចពួកអ្នកដែរ គ្រាន់តែអល់ឡោះជាម្ចាស់ទ្រង់ បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំថា ពិតប្រាកដណាស់ ម្ចា ស់របស់ពួកដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់ នោះគឺអល់ឡោះជាម្ចា ស់។ ដូច្នេះ ចូរ ពួកអ្នកដើរតាមមាគ៌ាណាដែលអាចនាំពួកអ្នកទៅកាន់ទ្រង់ ហើយចូរពួកអ្នកសុំការអភ័យទោសពីទ្រង់នូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយភាពវិនាស អន្តរាយនិងទណ្ឌ កម្មគឺសម្រាប់ពួកមុស្ហរីគីនដែលគោរពសក្កា រៈអ្នកផ្សេងក្រៅពីអល់ឡោះឬគោរពសក្កា រៈអ្នកផ្សេងរួមជាមួយនឹងទ្រង់។

ٱلَّذِينَ لَا يُؤْتُونَ ٱلزَّكَوٰةَ وَهُم بِٱلْـَٔاخِرَةِ هُمْ كَـٰفِرُونَ ﴿٧﴾

ពួកដែលមិនបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេនោះ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក (ហើយនិងអ្វីដែលមាននៅក្នុងថ្ងៃនោះ ដូចជាការសើយ សុខដែលអមតៈ និង ទណ្ឌ កម្មដ៏ឈឺចាប់)ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍۢ ﴿٨﴾

ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសលនោះ ពួកគេនឹងទទួលបាននូវផល បុណ្យដ៏អមតៈដែលគ្មា នទីបញ្ចប់ នោះគឺឋានសួគ៌។

۞ قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِٱلَّذِى خَلَقَ ٱلْأَرْضَ فِى يَوْمَيْنِ وَتَجْعَلُونَ لَهُۥٓ أَندَادًۭا ۚ ذَٰلِكَ رَبُّ ٱلْعَـٰلَمِينَ ﴿٩﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនក្នុងលក្ខណៈស្តីបន្ទោ សចំពោះពួកគេថាៈ ហេតុអ្វីបានជាពួកអ្នកប្រឆាំង(គ្មា នជំនឿ)នឹងអល់ឡោះជា ម្ចាស់ដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ គឺអាទិត្យនិងថ្ងៃច័ន្ទ ហើយពួកអ្នកបង្កើតព្រះនានាជាច្រើន(ធ្វើជាដៃគូ)សម្រាប់អល់ឡោះដោយពួកអ្នកគោរព សក្កា រៈទៅកាន់ពួកវាផ្សេងពីអល់ឡោះដូច្នេះ?ទ្រង់នោះហើយគឺជាម្ចា ស់នៃម៉ា ខ្លូកទាំងអស់។

وَجَعَلَ فِيهَا رَوَٰسِىَ مِن فَوْقِهَا وَبَـٰرَكَ فِيهَا وَقَدَّرَ فِيهَآ أَقْوَٰتَهَا فِىٓ أَرْبَعَةِ أَيَّامٍۢ سَوَآءًۭ لِّلسَّآئِلِينَ ﴿١٠﴾

ហើយទ្រង់បានបង្កើតភ្នំជាច្រើននៅលើផែនដីដើម្បីទប់លំនឹងវាកុំឲ្យញ័ររញ្ជួយ និងបានប្រទានពរជ័យនៅលើវា ព្រមបានកំណត់នៅលើផែនដីនោះនូវស្បៀង អាហារសម្រាប់មនុស្ស និងសត្វពាហនៈក្នុងរយៈពេលបួនថ្ងៃ រាប់បន្តពីពីរថ្ងៃខាងលើ គឺថ្ងៃអង្គា រនិងថ្ងៃពុធ សម្រាប់អ្នកដែលចង់សួរអំពីវា។

ثُمَّ ٱسْتَوَىٰٓ إِلَى ٱلسَّمَآءِ وَهِىَ دُخَانٌۭ فَقَالَ لَهَا وَلِلْأَرْضِ ٱئْتِيَا طَوْعًا أَوْ كَرْهًۭا قَالَتَآ أَتَيْنَا طَآئِعِينَ ﴿١١﴾

បន្ទា ប់មក ទ្រង់បានសំដៅទៅកាន់ការបង្កើតមេឃ ខណៈដែលពេលនោះ គឺវានៅជាផ្សែងនៅឡើយ ហើយទ្រង់បានមានបន្ទូលទៅកាន់មេឃនិងផែនដីថាៈ ចូរឯង ទាំងពីរ(មេឃ និងផែនដី)គោរពតាមបទបញ្ជាយើង ទោះដោយស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ។ ឯងទាំងពីរគ្មានជម្រើសអ្វីក្រៅពីជម្រើសទាំងពីរនេះនោះទេ។ ពួកវាទាំងពីរ(មេឃនិងផែនដី)ក៏បានឆ្លើយថាៈ ពួកយើងទាំងពីរធ្វើតាមដោយស្ម័គ្រចិត្ត។ ពួកយើងទាំងពីរគ្មានគោលបំណងអ្វីផ្សេងក្រៅពីចេតនារបស់ទ្រង់នោះ ឡើយ ឱម្ចា ស់របស់ពួកយើង។

فَقَضَىٰهُنَّ سَبْعَ سَمَـٰوَاتٍۢ فِى يَوْمَيْنِ وَأَوْحَىٰ فِى كُلِّ سَمَآءٍ أَمْرَهَا ۚ وَزَيَّنَّا ٱلسَّمَآءَ ٱلدُّنْيَا بِمَصَـٰبِيحَ وَحِفْظًۭا ۚ ذَٰلِكَ تَقْدِيرُ ٱلْعَزِيزِ ٱلْعَلِيمِ ﴿١٢﴾

ហើយអល់ឡោះបានបង្កើតមេឃទាំងប្រាំពីរជាន់រួចរាល់ជាស្ថាពរក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ។ ដូចនេះជាសរុប ទ្រង់បានបង្កើតមេឃជាច្រើន ជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ ហើយអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់មេឃរាល់ជាន់នីមួយនូវអ្វីដែលទ្រង់បានកំណត់ចំពោះវា ហើយនិងអ្វីដែល ទ្រង់បានដាក់បទបញ្ជាចំពោះវា ដូចជាការគោរពប្រតិបត្តិ ហើយនិងការគោរពសក្ការៈ ។ ហើយយើងបានតុបតែងលម្អមេឃជាន់ក្រោមដោយហ្វូងតារា ហើយ តាមរយៈហ្វូងតារាទាំងនោះ យើងបានការពារមេឃពីការលួចស្តា ប់របស់ពពួកស្ហៃតន។ អ្វីដែលបានលើកឡើងទាំងនោះ គឺជាការកំណត់របស់ម្ចា ស់ដែលមហាខ្លាំង ពូកែដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយហើយទ្រង់មហាដឹងបំផុតចំពោះម៉ា ខ្លូករបស់ទ្រង់។ فإن أعرضوافقل أنذرتكم صعقة مثل صعقة عاد وثمود

فَإِنْ أَعْرَضُوا۟ فَقُلْ أَنذَرْتُكُمْ صَـٰعِقَةًۭ مِّثْلَ صَـٰعِقَةِ عَادٍۢ وَثَمُودَ ﴿١٣﴾

តែប្រសិនបើពួកទាំងនោះបានងាកចេញពីការមានជំនឿនឹងអ្វីដែលអ្នកបាននាំមកនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ខ្ញុំបានព្រមាន បន្លា ចពួកអ្នកពីទណ្ឌ កម្មដែលនឹងធ្លា ក់ទៅលើពួកអ្នក ដូចទណ្ឌ កម្មដែលបានធ្លា ក់ទៅលើពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ និងពួកសាមូទដែលជាក្រុមរបស់ ព្យាការីសឡេះនោះដែរ នៅពេលដែលពួកគេទាំងពីរក្រុមនេះបានបដិសេធ(មិនជឿ)ចំពោះអ្នកនាំសាររបស់ពួកគេ។

إِذْ جَآءَتْهُمُ ٱلرُّسُلُ مِنۢ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ أَلَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ ۖ قَالُوا۟ لَوْ شَآءَ رَبُّنَا لَأَنزَلَ مَلَـٰٓئِكَةًۭ فَإِنَّا بِمَآ أُرْسِلْتُم بِهِۦ كَـٰفِرُونَ ﴿١٤﴾

أرسلتم به كفرون នៅពេលដែលបណ្តា អ្នកនាំសាររបស់ពួកគេមកដល់ពួកគេជាបន្តបន្ទាប់ ដោយអំពាវនាវ(ពួកគេ)ទៅកាន់មាគ៌ាតែមួយ គឺប្រើពួកគេឲ្យគោរពសក្ការៈទៅ ចំពោះអល់ឡោះជាម្ចា ស់តែមួយគត់នោះពួកប្រឆាំងក្នុងចំណោមពួកគេបាននិយាយថាៈ ប្រសិនបើម្ចា ស់របស់ពួកយើងមានចេតនាបញ្ចុះម៉ា ឡាអ៊ីកាត់ធ្វើជាអ្នកនាំ بلغ គម្ពីរគួរអាន · តាហ្វសៀរ សារមកកាន់ពួកយើងនោះ ទ្រង់ប្រាកដជានឹងបញ្ចុះពួកគេមកកាន់ពួកយើងជាមិនខាន។ ពិតណាស់ ការដែលពួកយើងប្រឆាំង(មិនជឿ)នូវអ្វីដែលពួកអ្នកបាន នាំមកនោះ គឺដោយសារតែពួកអ្នកក៏ជាមនុស្សលោកដូចពួកយើងដែរ។

فَأَمَّا عَادٌۭ فَٱسْتَكْبَرُوا۟ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَقَالُوا۟ مَنْ أَشَدُّ مِنَّا قُوَّةً ۖ أَوَلَمْ يَرَوْا۟ أَنَّ ٱللَّهَ ٱلَّذِى خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةًۭ ۖ وَكَانُوا۟ بِـَٔايَـٰتِنَا يَجْحَدُونَ ﴿١٥﴾

រីឯពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទវិញ ពួកគេមិនត្រឹមតែប្រឆាំងនឹងអល់ឡោះប៉ុណ្ណោះទេ ពួកគេថែមទាំងបានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ ព្រមទាំងបានបំពានលើអ្នកដែលនៅជុំវិញពួកគេថែមទៀត។ ហើយពួកគេបាននិយាយខណៈដែលពួកគេត្រូវបានបោកបញ្ឆោ តដោយសារភាពខ្លាំងក្លា របស់ពួក គេថាៈ តើមានអ្នកណាដែលខ្លាំងជាងពួកយើងទៀតនោះ?តាមការស្មានរបស់ពួកគេ គឺគ្មា ននរណាម្នា ក់ដែលខ្លាំងជាងពួកគេឡើយ។ ពេលនោះ អល់ឡោះជាម្ចា ស់ ក៏បានតបទៅកាន់ពួកគេវិញថាៈ តើពួកទាំងនោះមិនបានដឹង និងមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតពួកគេ និងបាន ប្រទាននូវភាពខ្លាំងក្លា ដល់ពួកគេដែលធ្វើឲ្យពួកគេបំពាននោះ គឺជាអ្នកដែលខ្លាំងក្លា ជាងពួកគេនោះ? ហើយពួកគេបានប្រឆាំងនឹងសញ្ញា ភស្តុតាងទាំងឡាយ របស់អល់ឡោះដែលព្យាការីហ៊ូទបាននាំមកកាន់ពួកគេ។

فَأَرْسَلْنَا عَلَيْهِمْ رِيحًۭا صَرْصَرًۭا فِىٓ أَيَّامٍۢ نَّحِسَاتٍۢ لِّنُذِيقَهُمْ عَذَابَ ٱلْخِزْىِ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَلَعَذَابُ ٱلْـَٔاخِرَةِ أَخْزَىٰ ۖ وَهُمْ لَا يُنصَرُونَ ﴿١٦﴾

وهم لا ينصرون ហើយយើងបានបញ្ជូនខ្យល់ដែលលាយឡំទៅដោយសម្លេងរំខានយ៉ា ងខ្លាំងបំផុតទៅកាន់ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃបន្តបន្ទា ប់គ្នា ដែលវាទណ្ឌ កម្មសម្រាប់ ពួកគេ ដើម្បីឲ្យពួកគេភ្លក់នូវទណ្ឌ កម្មយ៉ា ងអាម៉ា ស់និងអាប់ឱនបំផុតនៅក្នុងលោកិយ។ហើយទណ្ឌ កម្មនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេវិញនោះ គឺកាន់តែ ខ្លាំងក្លា និងកាន់តែធ្វើឲ្យពួកគេអាម៉ា សជាងនេះទៅទៀត។ហើយគ្មា ននរណាម្នា ក់ដែលអាចជួយសង្គ្រោះពួកគេពីទណ្ឌ កម្មនោះបានឡើយ។

وَأَمَّا ثَمُودُ فَهَدَيْنَـٰهُمْ فَٱسْتَحَبُّوا۟ ٱلْعَمَىٰ عَلَى ٱلْهُدَىٰ فَأَخَذَتْهُمْ صَـٰعِقَةُ ٱلْعَذَابِ ٱلْهُونِ بِمَا كَانُوا۟ يَكْسِبُونَ ﴿١٧﴾

ចំណែកឯពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះវិញ ពិតណាស់ យើងបានចង្អុលបង្ហា ញពួកគេដោយបានបញ្ជា ក់ប្រាប់នូវមាគ៌ា ដ៏ត្រឹមត្រូវទៅកាន់ពួកគេ ប៉ុន្តែ ពួកគេបែរជាពេញចិត្តនឹងភាពវង្វេងជាងការចង្អុលបង្ហាញទៅកាន់សេចក្តីពិតទៅវិញ។ ពេលនោះ ទណ្ឌកម្មយ៉ា ងអាម៉ា ស់បំផុតបានឆក់យកជីវិតរបស់ពួកគេ ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសដែលពួកគេបានប្រព្រឹត្ត។

وَنَجَّيْنَا ٱلَّذِينَ ءَامَنُوا۟ وَكَانُوا۟ يَتَّقُونَ ﴿١٨﴾

ហើយយើងបានសង្រ្គោះបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ ដែលពួកគេគឺជាអ្នកដែលធ្លាប់បានកោតខ្លាចអល់ឡោះជាម្ចាស់ ដោយគោរពតាមនូវការបង្គាប់ប្រើរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ យើងបានសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌកម្មដែលបាន ធ្លា ក់ទៅលើក្រុមរបស់ពួកគេ។

وَيَوْمَ يُحْشَرُ أَعْدَآءُ ٱللَّهِ إِلَى ٱلنَّارِ فَهُمْ يُوزَعُونَ ﴿١٩﴾

ហើយនៅថ្ងៃដែលអល់ឡោះនឹងប្រមូលផ្តុំសត្រូវរបស់ទ្រង់ទៅកាន់ឋាននរក ម៉ា ឡាអ៊ីកាត់ទទួលបន្ទុកឋាននរកបានរុញពួកគេទាំងអស់គ្នា(បញ្ចូលក្នុងឋាននរក) ដោយពួកគេមិនអាចរត់គេចពីភ្លើងនរកបានឡើយ។

حَتَّىٰٓ إِذَا مَا جَآءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَـٰرُهُمْ وَجُلُودُهُم بِمَا كَانُوا۟ يَعْمَلُونَ ﴿٢٠﴾

លុះនៅពេលដែលពួកគេទៅដល់ឋាននរកដែលគេបានកៀងពួកគេទៅកាន់ ហើយពួកគេបានបដិសេធ(មិនទទួលស្គាល់)នូវអ្វីដែលពួកគេធ្លា ប់បានប្រព្រឹត្តនៅលើ លោកិយនោះ នៅពេលនោះ ត្រចៀក ភ្នែក ហើយនិងស្បែករបស់ពួកគេក៏បានធ្វើសាក្សីទៅលើពួកគេចំពោះការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេដែលពួក គេធ្លា ប់បានប្រព្រឹត្តនៅលើលោកិយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَقَالُوا۟ لِجُلُودِهِمْ لِمَ شَهِدتُّمْ عَلَيْنَا ۖ قَالُوٓا۟ أَنطَقَنَا ٱللَّهُ ٱلَّذِىٓ أَنطَقَ كُلَّ شَىْءٍۢ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍۢ وَإِلَيْهِ تُرْجَعُونَ ﴿٢١﴾

ហើយពួកគ្មា នជំនឿបាននិយាយទៅកាន់ស្បែករបស់ពួកគេថាៈ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើងចំពោះអ្វីដែលយើងធ្លា ប់បានប្រព្រឹត្តនៅលើ លោកិយ? ស្បែកបានឆ្លើយតបទៅកាន់ម្ចាស់របស់វាវិញថាៈ អល់ឡោះជាម្ចាស់ដែលជាអ្នកដែលធ្វើឲ្យអ្វីគ្រប់យ៉ា ងចេះនិយាយនោះហើយដែលបានធ្វើឲ្យពួក យើង(អវយវៈ)ចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកជាលើកដំបូងនៅពេលដែលពួកអ្នកស្ថិតនៅលើលោកិយ ហើយពួកអ្នកក៏នឹងត្រូវវិល ត្រូវឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នងដែរ។

وَمَا كُنتُمْ تَسْتَتِرُونَ أَن يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَآ أَبْصَـٰرُكُمْ وَلَا جُلُودُكُمْ وَلَـٰكِن ظَنَنتُمْ أَنَّ ٱللَّهَ لَا يَعْلَمُ كَثِيرًۭا مِّمَّا تَعْمَلُونَ ﴿٢٢﴾

تعملون ហើយពួកអ្នកមិនអាចលាក់បាំងអំពើល្មើសរបស់ពួកអ្នកនៅពេលដែលពួកអ្នកបានប្រព្រឹត្តនោះមិនឲ្យត្រចៀករបស់ពួកអ្នក ភ្នែករបស់ពួកអ្នក និងស្បែករបស់ពួក អ្នកធ្វើសាក្សីប្រឆាំងនឹងពួកអ្នកបានឡើយ ពីព្រោះពួកអ្នកមិនមានជំនឿលើការជំនុំជម្រះ ការដាក់ទណ្ឌកម្ម និងមិនជឿលើការតបស្នងក្រោយពេលស្លាប់នោះ ឡើយ។ក៏ប៉ុន្តែពួកអ្នកគិតស្មា នថា អល់ឡោះជាម្ចា ស់ទ្រង់មិនដឹងច្រើនទេនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ។

وَذَٰلِكُمْ ظَنُّكُمُ ٱلَّذِى ظَنَنتُم بِرَبِّكُمْ أَرْدَىٰكُمْ فَأَصْبَحْتُم مِّنَ ٱلْخَـٰسِرِينَ ﴿٢٣﴾

ការគិតស្មានដ៏អាក្រក់ដែលពួកអ្នកបានគិតស្មានទៅលើម្ចា ស់របស់ពួកអ្នកនោះហើយដែលបានធ្វើឲ្យពួកអ្នកវិនាសអន្តរាយ។ ហើយដោយសារមូលហេតុនេះ បាន ធ្វើឲ្យពួកអ្នកក្លា យទៅជាពួកដែលខាតបង់ ដែលបានខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។

فَإِن يَصْبِرُوا۟ فَٱلنَّارُ مَثْوًۭى لَّهُمْ ۖ وَإِن يَسْتَعْتِبُوا۟ فَمَا هُم مِّنَ ٱلْمُعْتَبِينَ ﴿٢٤﴾

ហើយបើទោះបីជាពួកដែលត្រចៀក ភ្នែក និងស្បែករបស់ពួកគេធ្វើសាក្សីប្រឆាំងនឹងពួកគេទាំងនេះទ្រាំអត់ធ្មត់ក៏ដោយ ក៏ឋាននរកនៅតែជាកន្លែងសម្រាប់ពួកគេ ដដែល។ ហើយបើទោះជាពួកគេសុំពីអល់ឡោះឲ្យដកយកទណ្ឌកម្ម និងសុំឲ្យអល់ឡោះប្រោសប្រណីចំពោះពួកគេក៏ដោយ ក៏ពួកគេមិនអាចទទួលបាននូវការ ប្រោសប្រណី ពីទ្រង់នោះដែរ ហើយពួកគេនឹងមិនអាចចូលឋានសួគ៌ជាដាច់ខាត។

۞ وَقَيَّضْنَا لَهُمْ قُرَنَآءَ فَزَيَّنُوا۟ لَهُم مَّا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ ٱلْقَوْلُ فِىٓ أُمَمٍۢ قَدْ خَلَتْ مِن قَبْلِهِم مِّنَ ٱلْجِنِّ وَٱلْإِنسِ ۖ إِنَّهُمْ كَانُوا۟ خَـٰسِرِينَ ﴿٢٥﴾

ហើយយើងបានរៀបចំសម្រាប់ពួកគ្មានជំនឿទាំងនោះឲ្យមានគូកនអំពីពួកស្ហៃតនដែលនៅជាប់ជាមួយនឹងពួកគេជានិច្ច។ ដូច្នេះ ពួកស្ហៃតនទាំងនេះបានតុបតែង លម្អឲ្យពួកគេនូវទង្វើអាក្រក់របស់ពួកគេនៅក្នុងលោកិយនេះ ហើយពួកវាក៏បានតុបតែងលម្អឲ្យពួកគេនូវកិច្ចការបរលោករបស់ពួកគេដែលនៅខាងក្រោយពួកគេ ផងដែរ ដោយវាបានធ្វើឲ្យពួកគេភ្លេចពីការរំលឹកអំពីថ្ងៃបរលោកនិងការសាងទង្វើកុសលសម្រាប់ថ្ងៃនោះ។ ហើយទណ្ឌកម្មក៏បានធ្លាក់ទៅលើពួកគេដូចប្រជាជាតិ ជំនាន់មុនជាច្រើននៃពពួកជិន និងមនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់បំផុត ដោយពួកគេត្រូវខាតបង់ទាំងខ្លួនឯងនិងក្រុមគ្រួសារ របស់ពួកគេនៅថ្ងៃបរលោក ដោយត្រូវចូលឋាននរក។

وَقَالَ ٱلَّذِينَ كَفَرُوا۟ لَا تَسْمَعُوا۟ لِهَـٰذَا ٱلْقُرْءَانِ وَٱلْغَوْا۟ فِيهِ لَعَلَّكُمْ تَغْلِبُونَ ﴿٢٦﴾

ហើយពួកគ្មានជំនឿ នៅពេលដែលពួកគេអសមត្ថភាពក្នុងការប្រឈមមុខដោយប្រើភស្តុតាងតបតនឹងភស្តុតាង ពួកគេក៏បាននិយាយផ្តែផ្តាំគ្នាថាៈ ចូរពួកអ្នកកុំ ស្តាប់គម្ពីរគួរអានដែលមូហាំម៉ាត់សូត្រវាឲ្យពួកអ្នកស្តាប់នេះ និងកុំធ្វើតាមអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)ឲ្យសោះ។ តែពួកអ្នកត្រូវស្រែកឡូឡា និងដំឡើង សម្លេងខ្លាំងៗនៅពេលដែលមូហាំម៉ាត់សូត្រវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ ដោយគេ(ព្យាការីមូហាំម៉ាត់)បោះបង់ការសូត្រគម្ពីរគួរអាននេះ និង បោះបង់ការអំពាវនាវទៅកាន់វា។ ពេលនោះ ពួកយើងនឹងបានសម្រាកអំពីគេជាមិនខាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَلَنُذِيقَنَّ ٱلَّذِينَ كَفَرُوا۟ عَذَابًۭا شَدِيدًۭا وَلَنَجْزِيَنَّهُمْ أَسْوَأَ ٱلَّذِى كَانُوا۟ يَعْمَلُونَ ﴿٢٧﴾

ដូច្នេះ យើងប្រាកដជានឹងឲ្យពួកដែលប្រឆាំងចំពោះអល់ឡោះ និងបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ ភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃ បរលោក ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវអ្វីដែលអាក្រក់ជាងទង្វើដែលពួកគេធ្លាប់បានសាងនៃការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើសទៅទៀត ជាទណ្ឌកម្ម សម្រាប់ពួកគេទៅលើទង្វើអាក្រក់ដែលពួកគេបានសាងនោះ។

ذَٰلِكَ جَزَآءُ أَعْدَآءِ ٱللَّهِ ٱلنَّارُ ۖ لَهُمْ فِيهَا دَارُ ٱلْخُلْدِ ۖ جَزَآءًۢ بِمَا كَانُوا۟ بِـَٔايَـٰتِنَا يَجْحَدُونَ ﴿٢٨﴾

ការតបស្នងដែលបានលើកឡើងនោះ គឺជាការតបស្នងសម្រាប់សត្រូវរបស់អល់ឡោះដែលពួកគេបានប្រឆាំងនឹងទ្រង់ និងបានបដិសេធនឹងបណ្តា អ្នកនាំសាររបស់ ទ្រង់ នោះគឺភ្លើងនរក។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈគ្មានថ្ងៃចេញឡើយ ដែលវាជាការតបស្នងទៅលើការប្រឆាំងរបស់ពួកគេចំពោះសញ្ញាភស្តុតាងទាំងឡាយ របស់អល់ឡោះ និងការមិនមានជំនឿរបស់ពួកគេចំពោះភស្តុតាងនោះ ខណៈដែលភស្តុតាងនោះច្បាស់ក្រឡែត ហើយរឹងមាំយ៉ា ងណាក៏ដោយ។

وَقَالَ ٱلَّذِينَ كَفَرُوا۟ رَبَّنَآ أَرِنَا ٱلَّذَيْنِ أَضَلَّانَا مِنَ ٱلْجِنِّ وَٱلْإِنسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ ٱلْأَسْفَلِينَ ﴿٢٩﴾

ហើយពួកដែលគ្មា នជំនឿនឹងអល់ឡោះ និងបានបដិសេធនឹងបណ្តា អ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា ឲ្យពួកយើងឃើញ ពួកជិន(សំដៅលើអ៊ីព្លឹសដែលជាអ្នកផ្តើមឲ្យមានការប្រឆាំង និងអំពាវនាវទៅកាន់ការប្រឆាំងនោះ) ហើយនិងមនុស្សលោក(កូនរបស់ព្យាការីអាហ្ទាំ គឺ“ក ពេល”ដែលជាអ្នកផ្តើមឲ្យមានការសម្លា ប់គ្នា )ដែលបានធ្វើឲ្យពួកយើងវង្វេងផង ពួកយើងនឹងដាក់ពួកគេទាំងពីរក្រោមបាតជើងរបស់ពួកយើងនៅក្នុងឋាននរក ដើម្បីឲ្យពួកគេទាំងពីរស្ថិតក្នុងចំណោមពួកដែលស្ថិតនៅបាតនរកក្រោមគេបង្អស់ ដែលជាពួកត្រូវទទួលទណ្ឌ កម្មខ្លាំងក្លា ជាងគេបំផុតផងចុះ។

إِنَّ ٱلَّذِينَ قَالُوا۟ رَبُّنَا ٱللَّهُ ثُمَّ ٱسْتَقَـٰمُوا۟ تَتَنَزَّلُ عَلَيْهِمُ ٱلْمَلَـٰٓئِكَةُ أَلَّا تَخَافُوا۟ وَلَا تَحْزَنُوا۟ وَأَبْشِرُوا۟ بِٱلْجَنَّةِ ٱلَّتِى كُنتُمْ تُوعَدُونَ ﴿٣٠﴾

توعدون ពិតប្រាកដណាស់ បណ្តា អ្នកដែលបានពោលថាៈ ម្ចាស់របស់ពួកយើង គឺអល់ឡោះជាម្ចាស់ដោយគ្មានម្ចាស់ណាផ្សេងសម្រាប់ពួកយើងក្រៅពីទ្រង់ឡើយ ហើយ ពួកគេបានស្ថិតនៅលើការគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមដែលទ្រង់បានហាមឃាត់នោះ ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួកគេ នៅពេលដែលពួកគេហៀបនឹងស្លាប់ ដោយម៉ា ឡាអ៊ីកាត់បាននិយាយទៅកាន់ពួកគេថាៈ សូមពួកអ្នកកុំខ្លា ចសេចក្តីស្លាប់ និងអ្វីដែលកើតឡើងក្រោយពីស្លាប់ ហើយ សូមពួកអ្នកកុំមានទុក្ខព្រួយទៅលើអ្វីដែលពួកអ្នកបានបន្សល់ទុកនៅលើលោកិយឲ្យសោះ ហើយសូមពួកអ្នករីករាយជាមួយនឹងឋានសួគ៌ដែលគេធ្លា ប់បានសន្យាថា នឹងប្រទានវាដល់ពួកអ្នកកាលនៅលើលោកិយចំពោះការមានជំនឿរបស់ពួកអ្នកលើអល់ឡោះ និងចំពោះទង្វើកុសលរបស់ពួកអ្នក(ដែលពួកអ្នកបានសាង)ចុះ។

نَحْنُ أَوْلِيَآؤُكُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَفِى ٱلْـَٔاخِرَةِ ۖ وَلَكُمْ فِيهَا مَا تَشْتَهِىٓ أَنفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ ﴿٣١﴾

យើងគឺជាអ្នកគាំពារពួកអ្នកក្នុងឆាកជីវិតលោកិយ(របស់ពួកអ្នក) ព្រោះពិតណាស់ យើងបានគាំទ្រពួកអ្នក និងបានថែរក្សាពួកអ្នក ហើយពួកយើងក៏ជាអ្នកគាំពារ ពួកអ្នកផងដែរនៅថ្ងៃបរលោក។ ជាការពិតណាស់ ការគាំពាររបស់ពួកយើងចំពោះពួកអ្នក គឺនៅតែមានជានិច្ច។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងបានទទួល បាននូវអ្វីដែលពួកអ្នកប៉ងប្រាថ្នា នៃការសើយសុខ និងភាពសប្បាយរីករាយ ហើយពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកសុំ។ نزلا من غفور رحيم

نُزُلًۭا مِّنْ غَفُورٍۢ رَّحِيمٍۢ ﴿٣٢﴾

វាជាលាភសក្កា រៈដែលគេបានរៀបចំសម្រាប់ទទួលស្វាគមន៍ពួកអ្នកដែលមកអំពីម្ចា ស់ដែលមហាអភ័យទោសបំផុតចំពោះបាបកម្មរបស់ខ្ញុំបម្រើទ្រង់ទាំងឡាយណា ដែលសារភាពកំហុសទៅចំពោះទ្រង់ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

وَمَنْ أَحْسَنُ قَوْلًۭا مِّمَّن دَعَآ إِلَى ٱللَّهِ وَعَمِلَ صَـٰلِحًۭا وَقَالَ إِنَّنِى مِنَ ٱلْمُسْلِمِينَ ﴿٣٣﴾

ហើយគ្មា ននរណាម្នា ក់ដែលមានពាក្យសម្តីល្អប្រសើរជាងអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយគត់និងគោរពតាមក្បួនច្បាប់ របស់ទ្រង់ ហើយនិងបានសាងអំពើល្អដែលម្ចា ស់របស់គេពេញចិត្តព្រមទាំងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាមនុស្សម្នា ក់ក្នុងចំណោមជនមូស្លីមទាំងឡាយ بلغ គម្ពីរគួរអាន · តាហ្វសៀរ នោះទេ។ ពិតប្រាកដណាស់ ជនណាហើយបានធ្វើនូវប្រការទាំងអស់នេះ ជាការពិតណាស់រូបគេគឺជាអ្នកដែលមានពាក្យសម្តីល្អប្រសើរជាងគេបំផុតក្នុងចំណោម មនុស្សលោកទាំងឡាយ។

وَلَا تَسْتَوِى ٱلْحَسَنَةُ وَلَا ٱلسَّيِّئَةُ ۚ ٱدْفَعْ بِٱلَّتِى هِىَ أَحْسَنُ فَإِذَا ٱلَّذِى بَيْنَكَ وَبَيْنَهُۥ عَدَٰوَةٌۭ كَأَنَّهُۥ وَلِىٌّ حَمِيمٌۭ ﴿٣٤﴾

ហើយអំពើល្អនិងគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ដែលអល់ឡោះជាម្ចា ស់ទ្រង់ពេញចិត្តនោះ គឺមិនស្មើគ្នា ឡើយជាមួយអំពើអាក្រក់និងការប្រព្រឹត្តល្មើស ដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បានោះ។ ចូរតបតចំពោះអំពើអាក្រក់ដែលមនុស្សបានបំពានមកលើអ្នកដោយអ្វីដែលល្អប្រសើរជាង។ ពេលនោះ អ្នកដែលជា សត្រូវរបស់អ្នក(ប្រសិនបើអ្នកតបតដោយល្អប្រសើរជាងទៅកាន់អ្នកដែលបានបំពានចំពោះអ្នក)នោះ គេនឹងក្លា យទៅជាមិត្តដ៏ជិតដិតរបស់អ្នកមិនខានឡើយ។

وَمَا يُلَقَّىٰهَآ إِلَّا ٱلَّذِينَ صَبَرُوا۟ وَمَا يُلَقَّىٰهَآ إِلَّا ذُو حَظٍّ عَظِيمٍۢ ﴿٣٥﴾

ហើយគ្មា ននរណាម្នា ក់ដែលទទួលបានការចង្អុលបង្ហា ញទៅកាន់លក្ខណៈសម្បត្តិដ៏គួរឲ្យកោតសរសើរនេះនោះទេ លើកលែងតែអ្នកដែលអត់ធ្មត់លើការបំពានពី អ្នកដទៃនិងអំពើអាក្រក់ទាំងឡាយដែលពួកគេទទួលរងពីអ្នកដទៃប៉ុណ្ណោះ។ ហើយក៏គ្មា ននរណាម្នា ក់ដែលទទួលបានការចង្អុលបង្ហា ញទៅកាន់លក្ខណៈសម្បត្តិដ៏ គួរឲ្យកោតសរសើរនេះនោះដែរ លើកលែងតែអ្នកដែលមានសំណាងដ៏ធំធេងប៉ុណ្ណោះ ព្រោះការធ្វើដូចនោះ ពោរពេញទៅដោយប្រការល្អ និងអត្ថប្រយោជន៍យ៉ា ង ច្រើនអនេក។

وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيْطَـٰنِ نَزْغٌۭ فَٱسْتَعِذْ بِٱللَّهِ ۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٣٦﴾

ហើយប្រសិនបើស្ហៃតនបានមកញុះញង់អ្នកនៅពេលណាមួយឲ្យធ្វើប្រការអាក្រក់អ្វីមួយនោះ ចូរអ្នកសុំការការពារពីអល់ឡោះ និងសុំការជ្រកកោណពីទ្រង់(ឲ្យរួច ផុតពីឧបាយកលរបស់វា)ចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតនូវអ្វីដែលអ្នកបាននិយាយ និងមហាដឹងបំផុតពីស្ថា នភាពរបស់អ្នក។

وَمِنْ ءَايَـٰتِهِ ٱلَّيْلُ وَٱلنَّهَارُ وَٱلشَّمْسُ وَٱلْقَمَرُ ۚ لَا تَسْجُدُوا۟ لِلشَّمْسِ وَلَا لِلْقَمَرِ وَٱسْجُدُوا۟ لِلَّهِ ٱلَّذِى خَلَقَهُنَّ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ ﴿٣٧﴾

إ ياه تعبدون ហើយក្នុងចំណោមសញ្ញា ភស្តុតាងរបស់អល់ឡោះជាម្ចា ស់ដែលបញ្ជា ក់ទៅលើភាពធំធេង និងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់នោះ គឺការផ្លា ស់ប្តូរគ្នា រវាង ពេលយប់និងពេលថ្ងៃ ហើយនិងព្រះអាទិត្យនិងព្រះចន្ទ។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)កុំក្រាបស៊ូជោតចំពោះព្រះអាទិត្យ និងកុំក្រាបស៊ូជោតចំពោះព្រះ ចន្ទឲ្យសោះ ប៉ុន្តែពួកអ្នកត្រូវក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលបានបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់ យ៉ា ងពិតប្រាកដមែននោះ។

فَإِنِ ٱسْتَكْبَرُوا۟ فَٱلَّذِينَ عِندَ رَبِّكَ يُسَبِّحُونَ لَهُۥ بِٱلَّيْلِ وَٱلنَّهَارِ وَهُمْ لَا يَسْـَٔمُونَ ۩ ﴿٣٨﴾

តែបើទោះបីជាពួកគេក្រអឺតក្រទមនិងងាកចេញ និងមិនក្រាបស៊ូជោតចំពោះអល់ឡោះដែលជាអ្នកបង្កើត(អ្វីៗគ្រប់យ៉ាង)ក៏ដោយ ក៏បណ្តា ម៉ាឡាអ៊ីកាត់ដែលនៅ ក្បែរទ្រង់នោះ នាំគ្នា លើកតម្កើងទ្រង់ និងកោតសរសើរចំពោះទ្រង់ទាំងពេលយប់ និងទាំងពេលថ្ងៃដែរ ហើយពួកគេមិនដែលធុញទ្រាន់ក្នុងការគោរពសក្កា រៈចំពោះ ទ្រង់នោះឡើយ។

وَمِنْ ءَايَـٰتِهِۦٓ أَنَّكَ تَرَى ٱلْأَرْضَ خَـٰشِعَةًۭ فَإِذَآ أَنزَلْنَا عَلَيْهَا ٱلْمَآءَ ٱهْتَزَّتْ وَرَبَتْ ۚ إِنَّ ٱلَّذِىٓ أَحْيَاهَا لَمُحْىِ ٱلْمَوْتَىٰٓ ۚ إِنَّهُۥ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ ﴿٣٩﴾

إنه عل كل شىء قدير ى ហើយក្នុងចំណោមសញ្ញា ភស្តុតាងរបស់អល់ឡោះដែលបញ្ជា ក់ទៅលើភាពធំធេងនិងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ ហើយនិងបញ្ជា ក់ពីសមត្ថភាពរបស់ទ្រង់ ក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញនោះ គឺអ្នកបានឃើញដោយផ្ទាល់នឹងភ្នែកហើយថា ដីដែលគ្មានរុក្ខជាតិដុះសោះនៅលើវា ស្រាប់តែនៅពេលដែលយើងបាន បញ្ចុះទឹកភ្លៀងទៅលើវា វា(ដី)ក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្លាប់នេះ(គ្មានរុក្ខជាតិ ដុះ)រស់ឡើងវិញដោយមានរុក្ខជាតិដុះលូតលាស់នៅលើវានោះ គឺពិតជាអ្នកដែលអាចធ្វើឲ្យអ្នកដែលស្លា ប់រស់ឡើងវិញ និងឲ្យពួកគេក្រោកចេញពីផ្នូរឡើងវិញដើម្បី ជំនុំជម្រះ និងទទួលការតបស្នង(យ៉ា ងពិតប្រាកដ)។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់មិនអសមត្ថភាពក្នុងការធ្វើឲ្យដីដែលស្លា ប់រ بلغ គម្ពីរគួរអាន · តាហ្វសៀរ ស់ឡើងវិញនោះទេ ហើយទ្រង់ក៏មិនអសមត្ថភាពក្នុងការធ្វើឲ្យអ្នកដែលស្លា ប់ហើយនោះរស់ឡើងវិញនិងពង្រស់ពួកគេឲ្យក្រោកចេញពីផ្នូររបស់ពួកគេនោះដែរ។

إِنَّ ٱلَّذِينَ يُلْحِدُونَ فِىٓ ءَايَـٰتِنَا لَا يَخْفَوْنَ عَلَيْنَآ ۗ أَفَمَن يُلْقَىٰ فِى ٱلنَّارِ خَيْرٌ أَم مَّن يَأْتِىٓ ءَامِنًۭا يَوْمَ ٱلْقِيَـٰمَةِ ۚ ٱعْمَلُوا۟ مَا شِئْتُمْ ۖ إِنَّهُۥ بِمَا تَعْمَلُونَ بَصِيرٌ ﴿٤٠﴾

ពិតប្រាកដណាស់ ពួកដែលងាកចេញពីបណ្តា វាក្យខណ្ឌរបស់អល់ឡោះ តាមរយៈការប្រឆាំង និងបដិសេធមិនជឿចំពោះវា ព្រមទាំងបានកែប្រែវានោះ ពួកគេមិន អាចលាក់បាំងសកម្មភាពរបស់ពួកគេពីយើងបានឡើយ ព្រោះយើងដឹងអំពីពួកគេច្បាស់ណាស់។ ដូច្នេះ តើអ្នកដែលត្រូវបានគេបោះចូលទៅក្នុងភ្លើងនរកនោះ ប្រសើរជាង ឬក៏អ្នកដែលបានមកដល់នៅថ្ងៃបរលោកដោយមានសុវត្ថិភាពរួចផុតពីទណ្ឌ កម្មនោះប្រសើរជាង?ចូរពួកអ្នក(ឱមនុស្សលោក)ធ្វើនូវអ្វីដែលពួកអ្នកចង់ ចុះ មិនថាប្រការល្អ ឬប្រការអាក្រក់ ព្រោះទាំងប្រការល្អនិងប្រការអាក្រក់ គឺយើងបានបញ្ជាក់ប្រាប់ពួកអ្នករួចអស់ហើយ។ ពិតប្រាកដណាស់ អល់ឡោះមហា ឃើញបំផុតចំពោះប្រការទាំងពីរ(ល្អអាក្រក់)ដែលពួកអុ្នកប្រព្រឹត្ត ដោយគ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។

إِنَّ ٱلَّذِينَ كَفَرُوا۟ بِٱلذِّكْرِ لَمَّا جَآءَهُمْ ۖ وَإِنَّهُۥ لَكِتَـٰبٌ عَزِيزٌۭ ﴿٤١﴾

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅពេលដែលគម្ពីរដែលមកពីអល់ឡោះនេះបានមកដល់ពួកគេហើយនោះ ពួកគេពិតជានឹងត្រូវគេដាក់ទណ្ឌ កម្មនៅថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺជាគម្ពីរដ៏ពិសិដ្ឋដែលគ្មា ននរណាម្នា ក់អាចកែប្រែវាបានឡើយ ហើយក៏គ្មា ននរណាម្នា ក់អាចផ្លា ស់ ប្តូរវាបាននោះដែរ។

لَّا يَأْتِيهِ ٱلْبَـٰطِلُ مِنۢ بَيْنِ يَدَيْهِ وَلَا مِنْ خَلْفِهِۦ ۖ تَنزِيلٌۭ مِّنْ حَكِيمٍ حَمِيدٍۢ ﴿٤٢﴾

ប្រការមិនពិត ដូចជាការបន្ថែម ការបន្ថយ ការកែប្រែ ឬផ្លា ស់ប្តូរនោះ គឺមិនអាចមកដល់វា(គម្ពីរគួរអាន)បានឡើយ ទាំងនៅពីមុខវានិងនៅពីក្រោយវា។ វាគឺជាការ បញ្ចុះមកពីម្ចា ស់ដែលមហាគតិបណ្ឌិ តក្នុងការបង្កើត ការកំណត់និងការបញ្ញត្តិច្បាប់របស់ទ្រង់ និងជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថានភាពទាំងអស់។

مَّا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِن قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍۢ وَذُو عِقَابٍ أَلِيمٍۢ ﴿٤٣﴾

ការបដិសេធដែលគេបានពោលទៅកាន់អ្នកនោះ ក៏ដូចអ្វីដែលគេបានពោលទៅកាន់បណ្តា អ្នកនាំសារជំនាន់មុនអ្នកដូចគ្នាដែរ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ចុះ។ ពិត ប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដែលមានការអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុសចំពោះទ្រង់ ហើយក៏ជាអ្នក ដោយមិនព្រមសារភាពកំហុស(កែខ្លួន)នោះ។ي កម្មដ៏ឈឺចាប់បំផុតផងដែរសម្រាប់អ្នកដែលនៅតែបន្តសាងបាបកម្មى ى ដែលមានទណ្ឌ

وَلَوْ جَعَلْنَـٰهُ قُرْءَانًا أَعْجَمِيًّۭا لَّقَالُوا۟ لَوْلَا فُصِّلَتْ ءَايَـٰتُهُۥٓ ۖ ءَا۬عْجَمِىٌّۭ وَعَرَبِىٌّۭ ۗ قُلْ هُوَ لِلَّذِينَ ءَامَنُوا۟ هُدًۭى وَشِفَآءٌۭ ۖ وَٱلَّذِينَ لَا يُؤْمِنُونَ فِىٓ ءَاذَانِهِمْ وَقْرٌۭ وَهُوَ عَلَيْهِمْ عَمًى ۚ أُو۟لَـٰٓئِكَ يُنَادَوْنَ مِن مَّكَانٍۭ بَعِيدٍۢ ﴿٤٤﴾

ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះជាភាសាផ្សេងពីភាសាអារ៉ាប់នោះ ប្រាកដជាពួកប្រឆាំងក្នុងចំណោមពួកគេនឹងនិយាយថាៈ ហេតុអ្វីបានជាគេមិន ពន្យល់លម្អិតនូវវាក្យខណ្ឌទាំងឡាយរបស់វា(គម្ពីរគួរអាន) ដើម្បីឲ្យពួកយើងបានយល់ផង? តើអាចទេដែលគម្ពីរគួរអាននេះជាភាសាផ្សេង ខណៈដែលអ្នកដែល នាំវាមក(ព្យាការីមូហាំម៉ា ត់)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកទាំងនោះថាៈ គម្ពីរគួរអាននេះ គឺជាការចង្អុលបង្ហាញពីភាព វង្វេង និងជាឱសថព្យាបាលភាពល្ងង់ខ្លៅដែលនៅក្នុងដួងចិត្ត(សម្រាប់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានជឿជាក់ចំពោះបណ្តា អ្នកនាំសា រទាំងឡាយរបស់ទ្រង់)។ រីឯពួកដែលគ្មានជំនឿលើអល់ឡោះវិញ នៅក្នុងត្រចៀករបស់ពួកគេមានឆ្នុកចុក ហើយវាជាភាពងងឹតចំពោះពួកគេដែលមិនអាចយល់ពី គម្ពីរគួរអានបាន។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកទាំងនោះហាក់បីដូចជាអ្នកដែលត្រូវបានគេស្រែកហៅពីទីឆ្ងាយដូច្នោះដែរ។ ដូច្នេះ តើពួកគេអាច ស្តា ប់ឮសម្លេងអ្នកដែលស្រែកហៅនោះយ៉ា ងដូចម្តេច? بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ فَٱخْتُلِفَ فِيهِ ۗ وَلَوْلَا كَلِمَةٌۭ سَبَقَتْ مِن رَّبِّكَ لَقُضِىَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِى شَكٍّۢ مِّنْهُ مُرِيبٍۢ ﴿٤٥﴾

مريب ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត បន្ទាប់មក មានគេខ្វែងគំនិតគ្នានៅក្នុងវា។ ពេលនោះ មានអ្នកខ្លះក្នុងចំណោមពួកគេ បានជឿចំពោះវា ហើយមានអ្នកខ្លះទៀតបានប្រឆាំងចំពោះវា។ ហើយប្រសិនបើគ្មានការសន្យាពីអល់ឡោះដែលថា ទ្រង់នឹងកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់នៅ ថ្ងៃបរលោកចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នា ចំពោះវាទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកដែលខ្វែងគំនិងគ្នា ចំពោះគម្ពីរតាវរ៉តនោះ(នៅលើលោកិយ នេះ)ជាមិនខាន ហើយទ្រង់នឹងបញ្ជាក់ប្រាប់ថា តើអ្នកណាខុស អ្នកណាត្រូវ ហើយទ្រង់នឹងលើកតម្កើងអ្នកដែលត្រឹមត្រូវ ហើយបន្ទាបបន្ថោកអ្នកដែលខុស។ ហើយពិតប្រាកដណាស់ ពួកប្រឆាំងគឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ា ងខ្លាំងពីគម្ពីរគួរអាន។

مَّنْ عَمِلَ صَـٰلِحًۭا فَلِنَفْسِهِۦ ۖ وَمَنْ أَسَآءَ فَعَلَيْهَا ۗ وَمَا رَبُّكَ بِظَلَّـٰمٍۢ لِّلْعَبِيدِ ﴿٤٦﴾

ជនណាដែលបានសាងទង្វើល្អនោះ ផលនៃទង្វើល្អរបស់គេនឹងត្រឡប់ទៅកាន់រូបគេវិញ ព្រោះអល់ឡោះជាម្ចាស់ពុំទទួលផលប្រយោជន៍ពីទង្វើកុសលរបស់នរណា ម្នាក់(ដែលគេបានសាង)នោះឡើយ។ ហើយជនណាដែលបានសាងអំពើអាក្រក់ ក៏គ្រោះថ្នាក់នៃទង្វើអាក្រក់នោះនឹងត្រឡប់ទៅកាន់រូបគេវិញដូចគ្នា ព្រោះអល់ឡោះជាម្ចា ស់មិនទទួលនូវផលប៉ះពាល់(សូម្បីតែបន្តិច)ពីអំពើល្មើសរបស់បុគ្គលណាម្នា ក់នៃម៉ា ខ្លូករបស់ទ្រង់នោះ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់ រូបទៅតាមអ្វីដែលគេសក្តិសមនឹងទទួលបាន។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកបំពានទៅលើខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ដូចនេះ ទ្រង់ មិនបំបាត់ផលបុណ្យរបស់ពួកគេនោះទេ ហើយក៏មិនបន្ថែមនូវអំពើបាបដល់ពួកគេនោះដែរ។

۞ إِلَيْهِ يُرَدُّ عِلْمُ ٱلسَّاعَةِ ۚ وَمَا تَخْرُجُ مِن ثَمَرَٰتٍۢ مِّنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِۦ ۚ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَآءِى قَالُوٓا۟ ءَاذَنَّـٰكَ مَا مِنَّا مِن شَهِيدٍۢ ﴿٤٧﴾

ដំណឹងនៃថ្ងៃបរលោក គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គឺមានតែទ្រង់តែមួយអង្គគត់ដែលដឹងថា តើថ្ងៃបរលោកនឹងកើតឡើងនៅ ពេលណាដោយគ្មា ននរណាម្នា ក់ក្រៅពីទ្រង់ដែលដឹងរឿងនេះឡើយ។គ្មា នផ្លែឈើអ្វីមួយដែលចេញអំពីស្រទាប់របស់វាហើយក៏គ្មា នសត្វលោកភេទញីណាពរពោះ និងកើតចេញនោះដែរ លើកលែងតែស្ថិតក្រោមការដឹងរបស់ទ្រង់ទាំងអស់។ គ្មា នអ្វីមួយនៃរឿងទាំងនោះអាចរំលងពីទ្រង់បានឡើយ។ ហើយនៅថ្ងៃដែលអល់ឡោះ នឹងស្រែកហៅពួកមុស្ហរីគីនដែលពួកគេធ្លា ប់គោរពសក្កា រៈទៅចំពោះរូបបដិមាទាំងឡាយរួមជាមួយនឹងទ្រង់ ជាការស្តីបន្ទោ សពួកគេចំពោះការដែលពួកគេគោរព សក្កា រៈរូបបដិមាទាំងនោះថាៈ តើដៃគូរបស់យើងដែលពួកអ្នកធ្លា ប់អះអាងថា ពួកវាជាដៃគូរបស់យើងនោះ នៅឯណាទៅ?ពួកមុស្ហរីគីនទាំងនោះបានឆ្លើយថាៈ ពួក ខ្ញុំព្រមទទួលស្គា ល់នៅចំពោះមុខទ្រង់ថា នៅពេលនេះ គ្មា ននរណាម្នា ក់នៃពួកយើងធ្វើសាក្សីថា ជាការពិតណាស់ ទ្រង់មានដៃគូនោះទេ។

وَضَلَّ عَنْهُم مَّا كَانُوا۟ يَدْعُونَ مِن قَبْلُ ۖ وَظَنُّوا۟ مَا لَهُم مِّن مَّحِيصٍۢ ﴿٤٨﴾

ហើយរូបបដិមាទាំងឡាយដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវានោះ បានបាត់បង់អំពីពួកគេ ហើយពួកគេបានដឹងយ៉ាងច្បាស់ថា ពិតណាស់ ពួកគេគ្មាន កន្លែងរត់គេចពីទណ្ឌ កម្មរបស់អល់ឡោះនោះឡើយ ហើយក៏មិនអាចគេចវេះបាននោះដែរ។

لَّا يَسْـَٔمُ ٱلْإِنسَـٰنُ مِن دُعَآءِ ٱلْخَيْرِ وَإِن مَّسَّهُ ٱلشَّرُّ فَيَـُٔوسٌۭ قَنُوطٌۭ ﴿٤٩﴾

មនុស្សលោកមិនធុញទ្រាន់នឹងការស្នើសុំចង់បានសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ មានកូនចៅច្រើន ក៏ដូចជាលាភសក្ការៈផ្សេងៗក្រៅពីនេះទៀតនោះទេ។ តែ ប្រសិនបើគេជួបប្រទះនឹងភាពក្រីក្រឬជំងឺឈឺថ្កា ត់ជាដើមវិញពេលនោះពួកគេមានការអស់សង្ឃឹមយ៉ា ងខ្លាំងពីក្តីមេត្តា ករុណារបស់អល់ឡោះ។

وَلَئِنْ أَذَقْنَـٰهُ رَحْمَةًۭ مِّنَّا مِنۢ بَعْدِ ضَرَّآءَ مَسَّتْهُ لَيَقُولَنَّ هَـٰذَا لِى وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةًۭ وَلَئِن رُّجِعْتُ إِلَىٰ رَبِّىٓ إِنَّ لِى عِندَهُۥ لَلْحُسْنَىٰ ۚ فَلَنُنَبِّئَنَّ ٱلَّذِينَ كَفَرُوا۟ بِمَا عَمِلُوا۟ وَلَنُذِيقَنَّهُم مِّنْ عَذَابٍ غَلِيظٍۢ ﴿٥٠﴾

ى តែប្រសិនបើយើងបានឲ្យគេភ្លក្សនូវសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងសេចក្តីសុខ អំពីយើង ក្រោយពីរូបគេទទួលនូវគ្រោះ និងជំងឺឈឺថ្កា ត់នោះ គេប្រាកដជា នឹងនិយាយថាៈ នេះគឺដោយសារតែគុណសម្បត្តិរបស់ខ្ញុំ ព្រោះខ្ញុំសក្តិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះទេ។ ហើយប្រសិនបើ ថ្ងៃបរលោកពិតជាកើតឡើងមែននោះ ខ្ញុំប្រាកដជានឹងក្លា យជាអ្នកមានទ្រព្យសម្បត្តិនៅចំពោះមុខអល់ឡោះជាមិនខាន។ដូចដែលអល់ឡោះទ្រង់បានប្រទានវាឲ្យខ្ញុំ بلغ គម្ពីរគួរអាន · តាហ្វសៀរ នៅលើលោកិយនេះដែរ គឺខ្ញុំសក្តិសមនឹងទទួលបានបែបនេះដូចគ្នានៅថ្ងៃបរលោក។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនឹងអល់ឡោះ នូវអ្វីដែលពួកគេបានប្រព្រឹត្តដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះឲ្យពួកគេបានដឹង ហើយយើងប្រាកដជានឹងឲ្យពួកគេភ្លក្សនូវទណ្ឌ កម្មដ៏ខ្លាំងក្លា ជាទីបំផុត។

وَإِذَآ أَنْعَمْنَا عَلَى ٱلْإِنسَـٰنِ أَعْرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ فَذُو دُعَآءٍ عَرِيضٍۢ ﴿٥١﴾

ហើយនៅពេលដែលយើង(អល់ឡោះ)បានប្រទានឧបការគុណដល់មនុស្សលោក ដោយឲ្យគេមានសុខភាពល្អ សុភមង្គល និងប្រការផ្សេងៗទៀតនោះ គេបាន ភ្លេចពីការរំលឹក និងការគោរពប្រតិបត្តិចំពោះទ្រង់ ហើយគេបានបែរចេញទៅម្ខាងដោយភាពក្រអឺតក្រទម។ តែនៅពេលណាដែលគេជួបប្រទះនឹងជំងឺ ភាពក្រីក្រ លំបាកជាដើមនោះ គឺគេបួងសួងសុំយ៉ាងច្រើនចំពោះអល់ឡោះ។ គេត្អូញត្អែរទៅកាន់ទ្រង់នូវអ្វីដែលគេជួបប្រទះដើម្បីឲ្យទ្រង់ដកយកនូវគ្រោះដែលគេបានជួប ប្រទះនោះវិញ។ ពិតណាស់ រូបគេមិនចេះដឹងគុណទៅចំពោះម្ចាស់របស់គេឡើយនៅពេលទ្រង់បានប្រទានលាភសក្ការៈដល់គេ ហើយគេក៏មិនចេះអត់ធ្មត់នឹងការ លំបាកទាំងឡាយនោះដែរនៅពេលទ្រង់បានសាកល្បងគេនោះ។

قُلْ أَرَءَيْتُمْ إِن كَانَ مِنْ عِندِ ٱللَّهِ ثُمَّ كَفَرْتُم بِهِۦ مَنْ أَضَلُّ مِمَّنْ هُوَ فِى شِقَاقٍۭ بَعِيدٍۢ ﴿٥٢﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើគម្ពីរគួរអាននេះពិតជាមកពីអល់ឡោះមែន បន្ទា ប់មក ពួកអ្នកបែរជាបានប្រឆាំងនឹងវា និងបដិសេធមិនជឿលើវាទេនោះ តើស្ថានភាពរបស់ពួកអ្នកនឹងទៅជាយ៉ា ងណាទៅវិញ? តើអ្នកណាដែលវង្វេងជាងអ្នក ដែលរឹងរូសមិនទទួលយកការពិតទោះបីមានភស្តុតាងជាច្រើនយ៉ា ងច្បាស់លាស់ និងរឹងមាំយ៉ា ងណាក៏ដោយទៅទៀតនោះ?

سَنُرِيهِمْ ءَايَـٰتِنَا فِى ٱلْـَٔافَاقِ وَفِىٓ أَنفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ ٱلْحَقُّ ۗ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُۥ عَلَىٰ كُلِّ شَىْءٍۢ شَهِيدٌ ﴿٥٣﴾

យើងនឹងឲ្យពួកគូរ៉័ស្ហដែលប្រឆាំងនោះបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងនៅលើផែនដីនេះ តាមរយៈការដែលទ្រង់ឲ្យបណ្តា អ្នកមានជំនឿទទួល បានជ័យជម្នះគ្រប់ទីកន្លែង ហើយយើងក៏នឹងឲ្យពួកគេបានឃើញសញ្ញាភស្តុតាងរបស់យើងនៅក្នុងខ្លួនរបស់ពួកគេផងដែរ គឺតាមរយៈការរំដោះក្រុងម៉ាក្កះ រហូត ទាល់តែវាជាក់ច្បាស់សម្រាប់ពួកគេដោយគ្មានការសង្ស័យទៀតថាៈ ជាការពិតណាស់ គម្ពីរគួរអាននេះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា។ តើមិនទាន់គ្រប់គ្រាន់សម្រាប់ពួកមុស្ហរីគីនទាំងនោះទៀតឬដែលថា គម្ពីរគួរអានគឺជាការពិតដោយមានអល់ឡោះជាម្ចាស់ផ្ទាល់ជាអ្នកធ្វើសាក្សីថា វាពិតជាមកពី ទ្រង់ពិតមែននោះ? តើមានសាក្សីណាដែលធំធេងជាងអល់ឡោះជាម្ចាស់ទៀតនោះ? ហើយប្រសិនបើពួកគេចង់ទទួលបានសេចក្តីពិតនោះ គឺគ្រប់គ្រាន់សម្រាប់ ពួកគេចំពោះការធ្វើសាក្សីពីម្ចា ស់របស់ពួកគេនោះ។

أَلَآ إِنَّهُمْ فِى مِرْيَةٍۢ مِّن لِّقَآءِ رَبِّهِمْ ۗ أَلَآ إِنَّهُۥ بِكُلِّ شَىْءٍۢ مُّحِيطٌۢ ﴿٥٤﴾

ពិតប្រាកដណាស់ ពួកមុស្ហរីគីនស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីការជួបនឹងម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ពីព្រោះពួកគេបដិសេធមិនជឿចំពោះការពង្រស់ ឡើងវិញឡើយ ហើយពួកគេក៏មិនមានជំនឿនឹងថ្ងៃបរលោកនោះដែរ។ ហេតុនេះហើយទើបពួកគេមិនបានត្រៀមនូវទង្វើកុសលសម្រាប់ថ្ងៃនោះ។ ពិតប្រាកដ ណាស់ អល់ឡោះជាម្ចា ស់ទ្រង់មហាជ្រួតជ្រាបចំពោះអ្វីៗទាំងអស់ ទាំងការដឹងនិងសមត្ថភាពរបស់ទ្រង់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Fussilat — فصلت

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា