ទំព័រដើមការពន្យល់Ash-Shura (42)

ការពន្យល់ Ash-Shura (42) — الشورى

ម៉ាកកះ · 53 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

حمٓ ﴿١﴾

ហា មីម អ៊ីន ស៊ីន កហ្វ (បានបកស្រាយរួចមកនៅដើមជំពូកអាល់ហ្ពា ក៏រ៉ោះ)

عٓسٓقٓ ﴿٢﴾

អ៊ីន ស៊ីន កហ្វ (បានបកស្រាយរួចមកនៅដើមជំពូកអាល់ហ្ពា ក៏រ៉ោះ)

كَذَٰلِكَ يُوحِىٓ إِلَيْكَ وَإِلَى ٱلَّذِينَ مِن قَبْلِكَ ٱللَّهُ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٣﴾

វ៉ាហ៊ីដែលយើងបានផ្តល់ទៅកាន់អ្នក ឱព្យាការីមូហាំម៉ាត់ គឺដូចគ្នានឹងវ៉ាហ៊ីដែលយើងបានផ្តល់ឲ្យបណ្តា ព្យាការីរបស់អល់ឡោះជំនាន់មុនអ្នកដែរ។ អល់ឡោះជា ម្ចា ស់ទ្រង់មហាខ្លាំងពូកែក្នុងការដាក់ទណ្ឌ កម្មចំពោះសត្រូវរបស់ទាំងឡាយទ្រង់ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការចាត់ចែងនិងការបង្កើតរបស់ទ្រង់។

لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۖ وَهُوَ ٱلْعَلِىُّ ٱلْعَظِيمُ ﴿٤﴾

វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង។ ហើយ ទ្រង់មហាខ្ពង់ខ្ពស់ដោយខ្លួនរបស់ទ្រង់ផ្ទា ល់ ឋានៈរបស់ទ្រង់ និងអំណាចរបស់ទ្រង់ ហើយទ្រង់មហាធំធេងចំពោះខ្លួនរបស់ទ្រង់។

تَكَادُ ٱلسَّمَـٰوَٰتُ يَتَفَطَّرْنَ مِن فَوْقِهِنَّ ۚ وَٱلْمَلَـٰٓئِكَةُ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيَسْتَغْفِرُونَ لِمَن فِى ٱلْأَرْضِ ۗ أَلَآ إِنَّ ٱللَّهَ هُوَ ٱلْغَفُورُ ٱلرَّحِيمُ ﴿٥﴾

ហើយក្នុងចំណោមភាពធំធេងរបស់ទ្រង់នោះ គឺមេឃជាច្រើនជាន់ ទោះបីជាវាធំធេង និងខ្ពស់យ៉ាងណា ក៏វាស្ទើរតែប្រេះបែក(ធ្លាក់)ទៅលើផែនដី ហើយម៉ាឡាអ៊ី កាត់ទាំងឡាយបានលើកតម្កើងម្ចាស់របស់ពួកគេ ដោយការកោតសរសើទៅកាន់ទ្រង់ ប្រកបដោយភាពឱនលំទោននិងគោរពចំពោះទ្រង់ ហើយពួក គេសុំពីអល់ឡោះសូមទ្រង់អភ័យទោសដល់អ្នកដែលនៅលើផែនដី។ តើពុំមែនទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសនូវបាបកម្មទាំងឡាយ ចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

وَٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ ٱللَّهُ حَفِيظٌ عَلَيْهِمْ وَمَآ أَنتَ عَلَيْهِم بِوَكِيلٍۢ ﴿٦﴾

ហើយពួកដែលយករូបបដិមាទាំងឡាយធ្វើជាអ្នកគាំពារ និងគោរពសក្កា រៈទៅចំពោះពួកវាផ្សេងពីអល់ឡោះជាម្ចា ស់នោះ អល់ឡោះជាម្ចា ស់ទ្រង់នៅឃ្លាំមើលពួកគេ ដោយទ្រង់កត់ត្រាទុកនូវទង្វើទាំងឡាយរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលទទួល បន្ទុកឃ្លាំមើលទង្វើរបស់ពួកគេឡើយ។ ដូច្នេះ អ្នកនឹងមិនត្រូវគេសួរអំពីទង្វើរបស់ពួកគេឡើយ។ តាមពិត អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយ(សារ ي របស់អល់ឡោះ)ប៉ុណ្ណោះ។

وَكَذَٰلِكَ أَوْحَيْنَآ إِلَيْكَ قُرْءَانًا عَرَبِيًّۭا لِّتُنذِرَ أُمَّ ٱلْقُرَىٰ وَمَنْ حَوْلَهَا وَتُنذِرَ يَوْمَ ٱلْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌۭ فِى ٱلْجَنَّةِ وَفَرِيقٌۭ فِى ٱلسَّعِيرِ ﴿٧﴾

ហើយដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់បណ្តា ព្យាការីទាំងឡាយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវគម្ពីរគួរអានជា ភាសាអារ៉ាប់ ដើម្បីឲ្យអ្នកដាស់តឿនព្រមានដល់អ្នកស្រុកម៉ាក្កះ និងភូមិឋានអារ៉ាប់ទាំងឡាយដែលនៅជុំវិញនោះ ហើយនិងសម្រាប់មនុស្សលោកទាំងអស់ ផងដែរ។ ហើយចូរអ្នកបន្លាចមនុស្សលោកឲ្យពួកគេខ្លាចថ្ងៃបរលោក គឺថ្ងៃដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយទាំងអស់ នៅទីកន្លែងតែមួយដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នង។ថ្ងៃនោះនឹងកើតឡើងយ៉ា ងពិតប្រាកដដោយគ្មា នការសង្ស័យឡើយ ហើយមនុស្សលោកនៅថ្ងៃនោ بلغ គម្ពីរគួរអាន · តាហ្វសៀរ ះ ត្រូវបានបែងចែកទៅជាពីរក្រុមគឺ ៖ មួយក្រុមនៅក្នុងឋានសួគ៌ ដែលពួកគេ គឺជាបណ្តា អ្នកដែលមានជំនឿ ហើយមួយក្រុមទៀតស្ថិតនៅក្នុងឋាននរក ដែលពួកគេ គឺជាពួកគ្មា នជំនឿ។

وَلَوْ شَآءَ ٱللَّهُ لَجَعَلَهُمْ أُمَّةًۭ وَٰحِدَةًۭ وَلَـٰكِن يُدْخِلُ مَن يَشَآءُ فِى رَحْمَتِهِۦ ۚ وَٱلظَّـٰلِمُونَ مَا لَهُم مِّن وَلِىٍّۢ وَلَا نَصِيرٍ ﴿٨﴾

ហើយប្រសិនបើអល់ឡោះជាម្ចា ស់ទ្រង់មានចេតនាចង់ឲ្យពួកគេក្លា យជាប្រជាជាតិតែមួយដែលប្រកាន់យកសាសនាឥស្លាម(តែមួយ)នោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យ ពួកគេក្លាយជាប្រជាជាតិតែមួយ ហើយបញ្ចូលពួកគេទៅក្នុងឋានសួគ៌ទាំងអស់គ្នាមិនខានឡើយ។ ក៏ប៉ុន្តែ ដោយគតិបណ្ឌិ តរបស់ទ្រង់ គឺទ្រង់បញ្ចូលជនណាដែល ទ្រង់មានចេតនាទៅក្នុងសាសនាឥស្លាម ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌។ រីឯពួកដែលបំពានលើខ្លួនអ្នកដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ ពួកគេ គឺគ្មា នអ្នកគាំពារណាដែលនឹងជួយគាំពារពួកគេឡើយ ហើយពួកគេក៏គ្មា នអ្នកជួយណាដែលអាចជួយសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌ កម្មរបស់អល់ឡោះ នោះដែរ។

أَمِ ٱتَّخَذُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ ۖ فَٱللَّهُ هُوَ ٱلْوَلِىُّ وَهُوَ يُحْىِ ٱلْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٩﴾

ផ្ទុយទៅវិញ ពួកមុស្ហរីគីនទាំងនោះ បានយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារពួកគេ ខណៈដែលអល់ឡោះជាម្ចាស់ទៅវិញទេដែលជាអ្នកគាំពារដ៏ពិត ប្រាកដ។ រីឯអ្នកផ្សេងពីទ្រង់វិញ គឺមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថា្នក់អ្វីនោះដែរ។ ហើយទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកដែលស្លា ប់រស់ឡើងវិញ ដោយទ្រង់ពង្រស់ពួកគេឲ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)ដើម្បីជំនុំជម្រះ និងទទួលការតបស្នង ហើយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

وَمَا ٱخْتَلَفْتُمْ فِيهِ مِن شَىْءٍۢ فَحُكْمُهُۥٓ إِلَى ٱللَّهِ ۚ ذَٰلِكُمُ ٱللَّهُ رَبِّى عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ ﴿١٠﴾

ហើយអ្វីដែលពួកអ្នក(ឱមនុស្សលោក)បានខ្វែងគំនិតគ្នាចំពោះបញ្ហាអ្វីមួយក្នុងរឿងសាសនារបស់ពួកអ្នក មិនថាឬសគល់នៃសាសនា ឬក៏មែកធាងរបស់វានោះ ឡើយ ដំណោះស្រាយរបស់វាក្នុងបញ្ហានេះ គឺត្រឡប់ទៅកាន់អល់ឡោះ ដោយត្រូវត្រឡប់ទៅរកគម្ពីររបស់ទ្រង់(គម្ពីរគួរអាន) ឬមាគ៌ា(ស៊ុណ្ណះ)នៃអ្នកនាំសាររបស់ ទ្រង់(ព្យាការីមូហាំម៉ាត់)។ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាម្ចាស់របស់ខ្ញុំ។ ខ្ញុំប្រគល់ការទុកចិត្តចំពោះកិច្ចការទាំងឡាយរបស់ខ្ញុំទៅចំពោះទ្រង់ ទាំងស្រុង ហើយចំពោះទ្រង់តែមួយគត់ ដែលខ្ញុំវិលត្រឡប់ទៅកាន់ តាមរយៈការសារភាពកំហុស។

فَاطِرُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَٰجًۭا وَمِنَ ٱلْأَنْعَـٰمِ أَزْوَٰجًۭا ۖ يَذْرَؤُكُمْ فِيهِ ۚ لَيْسَ كَمِثْلِهِۦ شَىْءٌۭ ۖ وَهُوَ ٱلسَّمِيعُ ٱلْبَصِيرُ ﴿١١﴾

អល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មា នគំរូពីមុនមកសោះឡើយ។ ទ្រង់បានបង្កើតអំពីខ្លួនរបស់ពួកអ្នកផ្ទា ល់ឲ្យមានជាគូៗសម្រាប់ពួកអ្នក ហើយទ្រង់ក៏បានបង្កើតសត្វអូដ្ឋ សត្វគោ និងសត្វពពែឲ្យមានជាគូៗសម្រាប់ពួកអ្នកផងដែរ រហូតដល់ឲ្យពួកវាមានចំនួនច្រើនឡើង ព្រោះតែដើម្បី(ជា ប្រយោជន៍)ពួកអ្នក។ ទ្រង់បានបង្កើតពួកអ្នកតាមរយៈការបង្កើតឲ្យមានជាគូៗ ដោយការរៀបការជាមួយគ្នា។ ហើយទ្រង់បានឲ្យពួកអ្នករស់នៅតាមរយៈសត្វ ពាហនៈដែលទ្រង់បានបង្កើតសម្រាប់ពួកអ្នកដោយហូបសាច់របស់វា និងទឹកដោះរបស់វា។ គ្មានម៉ាខ្លូកណាមួយរបស់ទ្រង់អាចប្រៀបប្រដូចជាមួយនឹងទ្រង់បាន ឡើយ។ ទ្រង់មហាឮបំផុតចំពោះពាក្យសម្ដីទាំងឡាយរបស់ខ្ញុំបម្រើទ្រង់ មហាឃើញបំផុតចំពោះទង្វើទាំងឡាយរបស់ពួកគេ។ គ្មានអ្វីមួយអំពីវាអាចរំលងផុតពីទ្រង់ បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅលើទង្វើរបស់ពួកគេ(ដែលពួកគេបានសាង)។ ប្រសិនបើគេសាងអំពើល្អ នោះនឹងទទួលបានផលល្អ ហើយ ប្រសិនបើគេសាងអំពើអាក្រក់ និងទទួលបានផលអាក្រក់។

لَهُۥ مَقَالِيدُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ إِنَّهُۥ بِكُلِّ شَىْءٍ عَلِيمٌۭ ﴿١٢﴾

កូនសោរនៃឃ្លាំងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ទ្រង់បើកទូលាយលាភសក្កា រៈ(របស់ទ្រង់)សម្រាប់ជនណាដែលទ្រង់មានចេតនា ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដើម្បីជាការសាកល្បងដល់គេ ថាតើគេដឹងគុណ ឬរមិលគុណ(ប្រឆាំង)? ហើយទ្រង់ត្បិតត្បៀតនូវលាភសក្ការៈរបស់ទ្រង់ ចំពោះជនណាដែលទ្រង់មានចេតនា ដើម្បីសាកល្បងចំពោះគេ ថាតើគេមានការអត់ធ្មត់ ឬមួយគេខឹងសម្បាចំពោះការកំណត់របស់អល់ឡោះជាម្ចា ស់? ពិតប្រាកដ ណាស់ ទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។គ្មា នអ្វីមួយនៃប្រការដែលផ្តល់ផលល្អដល់ខ្ញុំបម្រើរបស់ទ្រង់នោះអាចលាក់បាំងពីទ្រង់បានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ شَرَعَ لَكُم مِّنَ ٱلدِّينِ مَا وَصَّىٰ بِهِۦ نُوحًۭا وَٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ وَمَا وَصَّيْنَا بِهِۦٓ إِبْرَٰهِيمَ وَمُوسَىٰ وَعِيسَىٰٓ ۖ أَنْ أَقِيمُوا۟ ٱلدِّينَ وَلَا تَتَفَرَّقُوا۟ فِيهِ ۚ كَبُرَ عَلَى ٱلْمُشْرِكِينَ مَا تَدْعُوهُمْ إِلَيْهِ ۚ ٱللَّهُ يَجْتَبِىٓ إِلَيْهِ مَن يَشَآءُ وَيَهْدِىٓ إِلَيْهِ مَن يُنِيبُ ﴿١٣﴾

ينيب ទ្រង់បានដាក់ចេញនូវច្បាប់បញ្ញត្តិសាសនា(ឥស្លាម)សម្រាប់ពួកអ្នក ដូចអ្វីដែលទ្រង់បានដាក់បង្គា ប់ចំពោះព្យាការីនួហនោះដែរ ដោយត្រូវផ្សព្វផ្សាយវា និងអនុវត្តន៍ តាមវា។ហើយអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) និងដាក់ជាច្បាប់បញ្ញត្តិទៅលើពួកអ្នកនោះ គឺដូចអ្វីដែលយើងបានដាក់បង្គា ប់ចំពោះ ព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសាដែរ ដោយត្រូវផ្សព្វផ្សាយវា និងអនុវត្តន៍តាមវា។ ហើយខ្លឹមសាររួមរបស់វានោះគឺ់ ៖ ពួកអ្នកត្រូវពង្រឹងសាសនា(ឲ្យ បានរឹងមាំ) ហើយត្រូវបោះបង់ចោលការបែកបាក់គ្នានៅក្នុងសាសនា។ អ្វីដែលពួកអ្នកអំពាវនាវពួកគេទៅកាន់នៃការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ការគោរពសក្កា រៈចំពោះអ្វីផ្សេងក្រៅពីទ្រង់នោះ គឺធ្ងន់ធ្ងរបំផុតចំពោះពួកមុស្ហរីគីន។ អល់ឡោះជ្រើសរើសជនណាដែលទ្រង់មានចេតនាក្នុងចំណោម ខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់ចង្អុលបង្ហាញគេឲ្យគោរពសក្ការៈទៅចំពោះទ្រង់ និងគោរពប្រតិបត្តិទ្រង់ ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ ចំពោះជនណា ដែលវិលត្រឡប់ទៅកាន់ទ្រង់ក្នុងចំណោមពួកគេم តាមរយៈការសារភាពកំហុសពីបាបកម្មទាំងឡាយរបស់គេ។

وَمَا تَفَرَّقُوٓا۟ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ ۚ وَلَوْلَا كَلِمَةٌۭ سَبَقَتْ مِن رَّبِّكَ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى لَّقُضِىَ بَيْنَهُمْ ۚ وَإِنَّ ٱلَّذِينَ أُورِثُوا۟ ٱلْكِتَـٰبَ مِنۢ بَعْدِهِمْ لَفِى شَكٍّۢ مِّنْهُ مُرِيبٍۢ ﴿١٤﴾

ហើយពួកប្រឆាំង និងពួកមុស្ហរីគីនមិនបានបែកបាក់គ្នានោះទេ លើកលែងតែក្រោយពីភស្តុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេ តាមរយៈការតែងតាំងព្យា ការីមូហាំម៉ា ត់(ជាអ្នកនាំសារ)ទៅកាន់ពួកគេប៉ុណ្ណោះ ហើយការបែកបាក់របស់ពួកគេនេះ គឺគ្មា នអ្វីក្រៅពីដោយសារតែការបំពាននោះទេ។ ហើយប្រសិនបើគ្មា នការ កំណត់ជាមុនរបស់អល់ឡោះដែលថា ទ្រង់នឹងពន្យារពេលដាក់ទណ្ឌកម្មពួកគេរហូតដល់ពេលកំណត់មួយដែលត្រូវបានកំណត់តាមការដឹងរបស់ទ្រង់ ពោលគឺថ្ងៃ បរលោកទេនោះ អល់ឡោះជាម្ចា ស់ប្រាកដជានឹងកាត់ក្តីរវាងពួកគេជាមិនខាន ដោយទ្រង់នឹងដាក់ទណ្ឌ កម្មពួកគេភ្លា មៗ(នៅក្នុងលោកិយ)ដោយសារតែការប្រឆាំង របស់ពួកគេចំពោះអល់ឡោះ និងការបដិសេធរបស់ពួកគេចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។ ហើយពិតប្រាកដណាស់ ពួកដែលទទួលមត៌កគម្ពីរតាវរ៉តក្នុង ចំណោមពួកយូដា និងពួកដែលទទួលមត៌កគម្ពីរអ៊ិញ្ជីលក្នុងចំណោមពួកណាសរ៉នីក្រោយពីជីដូនជីតារបស់ពួកគេ និងក្រោយពីពួកមុស្ហរីគីនទាំងនោះ គឺស្ថិតក្នុង ភាពមន្ទិលសង្ស័យចំពោះគម្ពីរគួរអានដែលព្យាការីមូហាំម៉ា ត់បាននាំមក និងបដិសេធ(មិនជឿ)ចំពោះវា។

فَلِذَٰلِكَ فَٱدْعُ ۖ وَٱسْتَقِمْ كَمَآ أُمِرْتَ ۖ وَلَا تَتَّبِعْ أَهْوَآءَهُمْ ۖ وَقُلْ ءَامَنتُ بِمَآ أَنزَلَ ٱللَّهُ مِن كِتَـٰبٍۢ ۖ وَأُمِرْتُ لِأَعْدِلَ بَيْنَكُمُ ۖ ٱللَّهُ رَبُّنَا وَرَبُّكُمْ ۖ لَنَآ أَعْمَـٰلُنَا وَلَكُمْ أَعْمَـٰلُكُمْ ۖ لَا حُجَّةَ بَيْنَنَا وَبَيْنَكُمُ ۖ ٱللَّهُ يَجْمَعُ بَيْنَنَا ۖ وَإِلَيْهِ ٱلْمَصِيرُ ﴿١٥﴾

ចូរអ្នកអំពាវនាវ(មនុស្ស)ទៅកាន់សាសនាដ៏ត្រឹមត្រូវនេះចុះ(សាសនាឥស្លាម) ហើយចូរអ្នកប្រកាន់ឲ្យបានខ្ជា ប់ខ្ជួននឹងសាសនានេះស្របទៅតាមអ្វីដែលអល់ឡោះ ទ្រង់បានបង្គាប់ប្រើចំពោះអ្នក ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេដែលខុសឆ្គងឲ្យសោះ។ ហើយនៅពេលដែល(អ្នក)ប្រកែកគ្នាជាមួយពួកគេ ចូរអ្នក ពោលថាៈ ខ្ញុំមានជំនឿហើយចំពោះអល់ឡោះ និង(មានជំនឿ)ចំពោះគម្ពីរទាំងឡាយដែលទ្រង់បានបញ្ចុះវាទៅកាន់បណ្តា អ្នកនាំសាររបស់ទ្រង់។ហើយអល់ឡោះជា ម្ចា ស់ទ្រង់បានបង្គា ប់ប្រើឲ្យខ្ញុំកាត់សេចក្តីរវាងពួកអ្នកប្រកបដោយភាពយុត្តិធម៌។ អល់ឡោះដែលខ្ញុំគោរពសក្កា រៈចំពោះទ្រង់នោះ គឺជាម្ចា ស់របស់ពួកយើង និងជា ម្ចាស់របស់ពួកអ្នកទាំងអស់គ្នា។ ទង្វើរបស់ពួកយើង(ដែលយើងបានសាង) គឺសម្រាប់ពួកយើង មិនថាទង្វើល្អឬអាក្រក់ ហើយទង្វើរបស់ពួកអ្នក(ដែលពួកអ្នក បានសាង)គឺសម្រាប់ពួកអ្នក មិនថាទង្វើល្អឬអាក្រក់។ គ្មានការប្រកែកគ្នានោះទេរវាងពួកយើងនិងពួកអ្នក ក្រោយពីភស្តុតាងបានបញ្ជាក់យ៉ា ងច្បាស់ហើយនោះ។ អល់ឡោះជាម្ចាស់ទ្រង់នឹងប្រមូលផ្តុំរវាងពួកយើងទាំងអស់គ្នា។ ហើយកន្លែងវិលត្រឡប់នៅថ្ងៃបរលោក គឺឆ្ពោះទៅកាន់ទ្រង់ ហើយទ្រង់នឹងតបស្នងដល់ពួកយើង ទាំងអស់គ្នានូវអ្វីដែលគេសមនឹងទទួលបាន(ទៅតាមទង្វើរៀងៗខ្លួន)។ នៅពេលនោះ គេនឹងដឹងច្បាស់ ថាតើអ្នកណាដែលនិយាយពិត អ្នកណាកុហក ហើយ អ្នកណាត្រូវ អ្នកណាខុស។

وَٱلَّذِينَ يُحَآجُّونَ فِى ٱللَّهِ مِنۢ بَعْدِ مَا ٱسْتُجِيبَ لَهُۥ حُجَّتُهُمْ دَاحِضَةٌ عِندَ رَبِّهِمْ وَعَلَيْهِمْ غَضَبٌۭ وَلَهُمْ عَذَابٌۭ شَدِيدٌ ﴿١٦﴾

ហើយពួកដែលនាំមកនូវភស្តុតាងមិនត្រឹមត្រូវមកប្រកែកក្នុងរឿងសាសនា(ឥស្លាម)ដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ា ត់ ក្រោយពីមនុស្សលោកទាំងឡាយបាន ទទួលយកសាសនានេះហើយនោះ ពួកដែលប្រកែកទាំងនេះ ភស្តុតាងរបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីនៅចំពោះមុខម្ចាស់របស់ពួកគេ និងចំពោះមុខបណ្តា អ្នក មានជំនឿនោះឡើយ ដោយវាគ្មានឥទ្ធិពលអ្វីសោះឡើយ។ ហើយពួកគេត្រូវទទួលនូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ ដោយសារតែការប្រឆាំងរបស់ពួកគេ និង ការបដិសេធរបស់ពួកគេចំពោះសេចក្តីពិត។ ហើយពួកគេ នឹងទទួលនូវទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ٱللَّهُ ٱلَّذِىٓ أَنزَلَ ٱلْكِتَـٰبَ بِٱلْحَقِّ وَٱلْمِيزَانَ ۗ وَمَا يُدْرِيكَ لَعَلَّ ٱلسَّاعَةَ قَرِيبٌۭ ﴿١٧﴾

អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានដោយពិតប្រាកដដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ ហើយទ្រង់បានបញ្ចុះនូវភាពយុត្តិធម៌ ដើម្បីកាត់ក្តីរវាងមនុស្សលោកដោយឥតលម្អៀង។ ហើយជួនកាល ថ្ងៃបរលោកដែលពួកទាំងនេះមិនជឿលើវានោះ ជិតមកដល់ហើយ។ ហើយអ្វីដែលគេដឹងជា ទូទៅនោះ គឺរាល់អ្វីដែលនឹងមកដល់ គឺវានៅជិតបង្កើយ។

يَسْتَعْجِلُ بِهَا ٱلَّذِينَ لَا يُؤْمِنُونَ بِهَا ۖ وَٱلَّذِينَ ءَامَنُوا۟ مُشْفِقُونَ مِنْهَا وَيَعْلَمُونَ أَنَّهَا ٱلْحَقُّ ۗ أَلَآ إِنَّ ٱلَّذِينَ يُمَارُونَ فِى ٱلسَّاعَةِ لَفِى ضَلَـٰلٍۭ بَعِيدٍ ﴿١٨﴾

ពួកដែលគ្មានជំនឿចំពោះថ្ងៃបរលោកបានសុំឲ្យវា(ថ្ងៃបរលោក)ឆាប់មកដល់ ពីព្រោះពួកគេមិនមានជំនឿចំពោះការជនុំជម្រះ មិនជឿចំពោះការទទួលផលបុណ្យ និងមិនជឿចំពោះការដាក់ទណ្ឌ កម្មឡើយ។ រីឯបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ ពួកគេខ្លា ចថ្ងៃនោះ ពីព្រោះពួកគេបារម្ភខ្លា ចកន្លែងវិលត្រឡប់របស់ពួកគេ ក្នុងថ្ងៃនោះ ហើយពួកគេដឹងយ៉ាងច្បាស់ថា ថ្ងៃបរលោកនោះ គឺពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា។ ពិតប្រាកដ ណាស់ ពួកដែលប្រកែកគ្នាចំពោះរឿងថ្ងៃបរលោក ហើយមានការសង្ស័យអំពីការកើតឡើងនៃថ្ងៃបរលោកនោះ ពួកគេពិតជាស្ថិតក្នុងភាពវង្វេងឃ្លាតឆ្ងាយអំពីការ ពិត។

ٱللَّهُ لَطِيفٌۢ بِعِبَادِهِۦ يَرْزُقُ مَن يَشَآءُ ۖ وَهُوَ ٱلْقَوِىُّ ٱلْعَزِيزُ ﴿١٩﴾

អល់ឡោះជាម្ចា ស់ទ្រង់មានភាពទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្កា រៈដល់ជនណាដែលទ្រង់មានចេតនាដោយទ្រង់បើក ទូលាយលាភសក្ការៈឲ្យរូបគេ ហើយទ្រង់ត្បិតត្បៀតដល់ជនណាដែលទ្រង់មានចេតនា ជាក្តីមេត្តាករុណាចំពោះគេ ទោះបីជាមើលពីខាងក្រៅទៅផ្ទុយពីនោះ ក៏ដោយ។ហើយទ្រង់មហាខ្លាំងក្លា ដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយហើយទ្រង់មហាខ្លាំងពូកែដែលអាចផ្តន្ទា ទោសចំពោះសត្រូវរបស់ទ្រង់។

مَن كَانَ يُرِيدُ حَرْثَ ٱلْـَٔاخِرَةِ نَزِدْ لَهُۥ فِى حَرْثِهِۦ ۖ وَمَن كَانَ يُرِيدُ حَرْثَ ٱلدُّنْيَا نُؤْتِهِۦ مِنْهَا وَمَا لَهُۥ فِى ٱلْـَٔاخِرَةِ مِن نَّصِيبٍ ﴿٢٠﴾

نص يب ជនណាដែលចង់បានផលបុណ្យថ្ងៃបរលោកដោយគេបានសាងទង្វើកុសលសម្រាប់ថ្ងៃនោះ យើងនឹងប្រទានឲ្យគេនូវផលបុណ្យទ្វេដង ដោយទង្វើកុសលមួយទ្វេ ទៅជាដប់ រហូតដល់ប្រាំពីររយ និងកើនទ្វេរហូតច្រើនជាងនេះទៅទៀត។ រីឯជនណាហើយដែលចង់បានតែលោកិយប៉ុណ្ណោះ យើងនឹងប្រទានឲ្យគេនូវចំណែក របស់គេដែលត្រូវបានកំណត់រួចនៅក្នុងលោកិយនេះ ហើយនៅថ្ងៃបរលោក គេពុំទទួលបានចំណែកអ្វីឡើយ ដោយសារតែគេបានយកលោកិយសំខាន់ជាងថ្ងៃ បរលោក។

أَمْ لَهُمْ شُرَكَـٰٓؤُا۟ شَرَعُوا۟ لَهُم مِّنَ ٱلدِّينِ مَا لَمْ يَأْذَنۢ بِهِ ٱللَّهُ ۚ وَلَوْلَا كَلِمَةُ ٱلْفَصْلِ لَقُضِىَ بَيْنَهُمْ ۗ وَإِنَّ ٱلظَّـٰلِمِينَ لَهُمْ عَذَابٌ أَلِيمٌۭ ﴿٢١﴾

عذاب أليم ឬមួយពួកមុស្ហរីគីនទាំងនោះមានព្រះនានាផ្សេងពីអល់ឡោះ ហើយព្រះទាំងនោះបានដាក់ច្បាប់បញ្ញត្តិនៃសាសនាទៅលើពួកគេនូវអ្វីដែលអល់ឡោះមិនបាន អនុញ្ញាតនៅក្នុងច្បាប់បញ្ញត្តិរបស់ទ្រង់ ដូចជាការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់ ដាក់បម្រាមហាមឃាត់ចំពោះប្រការដែលទ្រង់អនុញ្ញាត និងអនុញ្ញាតនូវ ប្រការដែលទ្រង់ហាមឃាត់? ហើយប្រសិនបើអល់ឡោះជាម្ចាស់មិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់កាត់សេចក្តីរវាងអ្នកដែលខ្វែងគំនិតគ្នា ហើយថាទ្រង់ ពន្យារពេលឲ្យពួកគេសិនទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកគេជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិក ចំពោះអល់ឡោះ និងប្រព្រឹត្តល្មើសនោះ ពួកគេនឹងទទួលទណ្ឌ កម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

تَرَى ٱلظَّـٰلِمِينَ مُشْفِقِينَ مِمَّا كَسَبُوا۟ وَهُوَ وَاقِعٌۢ بِهِمْ ۗ وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فِى رَوْضَاتِ ٱلْجَنَّاتِ ۖ لَهُم مَّا يَشَآءُونَ عِندَ رَبِّهِمْ ۚ ذَٰلِكَ هُوَ ٱلْفَضْلُ ٱلْكَبِيرُ ﴿٢٢﴾

(ឱអ្នកនាំសារមូហាំម៉ា ត់!) អ្នកនឹងឃើញពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនិងប្រព្រឹត្តល្មើសនោះ ពួកគេមានការភ័យខ្លាចទណ្ឌកម្ម ចំពោះបាបកម្មដែលពួកគេបានប្រព្រឹត្តកន្លងមក ខណៈដែលទណ្ឌ កម្មនោះនឹងធ្លា ក់លើពួកគេដោយចៀសមិនផុតឡើយ។ ប៉ុន្តែ ការភ័យខ្លា ចដែលពុំបានសារភាព កំហុស(មុនពេលស្លាប់)នោះ គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ រីឯបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះបណ្តា អ្នកនាំសា រទាំងឡាយរបស់ទ្រង់ ហើយបានសាងទង្វើកុសលនោះ ពួកគេគឺផ្ទុយពីពួកដែលបំពាន ដោយពួកគេស្ថិតនៅក្នុងសួនច្បារនៃឋានសួគ៌ ដោយសោយសុខនៅក្នុង នោះ។ពួកគេទទួលបានការប្រោសប្រទានគ្រប់យ៉ា ងដែលពួកគេចង់បានពីម្ចា ស់របស់ពួកគេដោយគ្មា នផុតរលត់ឡើយ។នោះគឺជាការប្រោសប្រទានដ៏ធំធេងបំផុត ដែលគ្មា នការប្រោសប្រទានណាអាចប្រៀបផ្ទឹមបានឡើយ។

ذَٰلِكَ ٱلَّذِى يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ ۗ قُل لَّآ أَسْـَٔلُكُمْ عَلَيْهِ أَجْرًا إِلَّا ٱلْمَوَدَّةَ فِى ٱلْقُرْبَىٰ ۗ وَمَن يَقْتَرِفْ حَسَنَةًۭ نَّزِدْ لَهُۥ فِيهَا حُسْنًا ۚ إِنَّ ٱللَّهَ غَفُورٌۭ شَكُورٌ ﴿٢٣﴾

នោះហើយគឺជាដំណឹ ងរីករាយដ៏ធំធេងដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ជាដំណឹ ងរីករាយដល់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿលើ បណ្តា អ្នកនាំសាររបស់ទ្រង់ ហើយបានសាងនូវទង្វើកុសល តាមរយៈអ្នកនាំសាររបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនទាមទារនូវការតប ស្នងអ្វីពីពួកអ្នកលើការផ្សព្វផ្សាយសេចក្តីពិតនោះទេ លើកលែងតែការតបស្នងមួយប៉ុណ្ណោះដែលផលរបស់វាត្រឡប់ទៅកាន់ពួកអ្នកវិញដដែល នោះគឺៈ សូមពួក អ្នកស្រឡាញ់មកចំពោះខ្ញុំក្នុងនាមខ្ញុំជាសាច់ញាតិរបស់ពួកអ្នក។ ហើយជនណាបានសាងនូវទង្វើល្អមួយ យើងនឹងប្រទានការតបស្នងដល់គេទ្វេដង ដោយទង្វើ កុសលមួយ នឹងកើនទ្វេទៅជាដប់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាព កំហុសទៅកាន់ទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាដឹងគុណបំផុតចំពោះទង្វើកុសលទាំងឡាយរបស់ពួកគេដែលពួកគេបានសាងវាដើម្បីស្វែងរក ការពេញចិត្តពីទ្រង់។

أَمْ يَقُولُونَ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًۭا ۖ فَإِن يَشَإِ ٱللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ ٱللَّهُ ٱلْبَـٰطِلَ وَيُحِقُّ ٱلْحَقَّ بِكَلِمَـٰتِهِۦٓ ۚ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿٢٤﴾

وَهُوَ ٱلَّذِى يَقْبَلُ ٱلتَّوْبَةَ عَنْ عِبَادِهِۦ وَيَعْفُوا۟ عَنِ ٱلسَّيِّـَٔاتِ وَيَعْلَمُ مَا تَفْعَلُونَ ﴿٢٥﴾

ក្នុងចំណោមការអះអាងរបស់ពួកមុស្ហរីគីននោះ គឺ(ពួកគេអះអាង)ថាៈ ជាការពិតណាស់ ព្យាការីមូហាំម៉ា ត់បានតាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង) ហើយថាគម្ពីរ នេះមកពីអល់ឡោះ។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលតបទៅកាន់ពួកគេវិញថាៈ ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)គិតក្នុងចិត្តថា នឹងប្រឌិតរឿងភូតកុហក នោះ យើងប្រាកដជានឹងបោះត្រាផ្ជិតលើដួងចិត្តរបស់អ្នក រួចយើងនឹងលប់បំបាត់នូវរឿងប្រឌិតនោះ ហើយនិងរក្សាទុកនូវការពិតជាមិនខាន។ ប៉ុន្តែរឿងនោះ គឺមិន បានកើតឡើងដូច្នោះឡើយ ដែលវាបញ្ជាក់ទៅលើភាពស្មោះត្រង់របស់ព្យាការីមូហាំម៉ា ត់ ដែលថាពិតណាស់ រូបគាត់ពិតជាត្រូវបានម្ចាស់របស់គាត់ផ្តល់វ៉ាហ៊ីទៅ កាន់គាត់ពិតប្រាកដមែន។ ប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាន ឡើយ។

وَيَسْتَجِيبُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَيَزِيدُهُم مِّن فَضْلِهِۦ ۚ وَٱلْكَـٰفِرُونَ لَهُمْ عَذَابٌۭ شَدِيدٌۭ ﴿٢٦﴾

ហើយទ្រង់ទទួលយកនូវការបួងសួងរបស់បណ្តា ដែលអ្នកមានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសល ហើយទ្រង់នឹង បន្ថែមឲ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់ថែមទៀតចំពោះអ្វីដែលពួកគេមិនបានសុំពីទ្រង់។ រីឯពួកដែលគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់និងបណ្តា អ្នក នាំសាររបស់ទ្រង់នោះពួកគេនឹងទទួលទណ្ឌ កម្មដ៏ខ្លាំងក្លា បំផុតដែលកំពុងរង់ចាំពួកគេនៅថ្ងៃបរលោក។

۞ وَلَوْ بَسَطَ ٱللَّهُ ٱلرِّزْقَ لِعِبَادِهِۦ لَبَغَوْا۟ فِى ٱلْأَرْضِ وَلَـٰكِن يُنَزِّلُ بِقَدَرٍۢ مَّا يَشَآءُ ۚ إِنَّهُۥ بِعِبَادِهِۦ خَبِيرٌۢ بَصِيرٌۭ ﴿٢٧﴾

ហើយប្រសិនបើអល់ឡោះទ្រង់បើកទូលាយនូវលាភសក្កា រៈឲ្យខ្ញុំបម្រើរបស់ទ្រង់ទាំងអស់នោះ ប្រាកដជាពួកគេនឹងប្រព្រឹត្តល្មើសនៅលើផែនដីដោយអយុត្តិធម៌ជា មិនខាន។ក៏ប៉ុន្តែទ្រង់ប្រទានលាភសក្កា រៈទៅតាមកម្រិត(បរិមាណ)ដែលទ្រង់មានចេតនា ទាំងការបើកទូលាយឬត្បិតត្បៀត(ចំពោះលាភសក្កា រៈ)។ពិតប្រាកដណា بلغ គម្ពីរគួរអាន · តាហ្វសៀរ ស់ ទ្រង់មហាដឹង និងមហាឃើញបំផុតចំពោះស្ថា នភាពនៃខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះទ្រង់ប្រទាន ឬរារាំង(មិនប្រទានឲ្យ) គឺអាស្រ័យទៅតាមគតិបណ្ឌិ តរបស់ទ្រង់។

وَهُوَ ٱلَّذِى يُنَزِّلُ ٱلْغَيْثَ مِنۢ بَعْدِ مَا قَنَطُوا۟ وَيَنشُرُ رَحْمَتَهُۥ ۚ وَهُوَ ٱلْوَلِىُّ ٱلْحَمِيدُ ﴿٢٨﴾

ហើយទ្រង់ជាអ្នកដែលបញ្ចុះទឹកភ្លៀងទៅលើខ្ញុំបម្រើរបស់ទ្រង់ក្រោយពីពួកគេបានអស់សង្ឃឹមថាមិនមានភ្លៀងធ្លា ក់ ហើយទឹកភ្លៀងនោះបានស្រោចស្រពធ្វើឲ្យ រុក្ខជាតិដុះឡើងនៅលើផែនដី។ ហើយទ្រង់គឺជាអ្នកគ្រប់គ្រងលើកិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថា នភាពទាំងអស់។

وَمِنْ ءَايَـٰتِهِۦ خَلْقُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَثَّ فِيهِمَا مِن دَآبَّةٍۢ ۚ وَهُوَ عَلَىٰ جَمْعِهِمْ إِذَا يَشَآءُ قَدِيرٌۭ ﴿٢٩﴾

ហើយក្នុងចំណោមសញ្ញា ភស្តុតាងរបស់អល់ឡោះជាម្ចា ស់ដែលបញ្ជា ក់ពីសមត្ថភាព និងភាពជាម្ចា ស់តែមួយគត់របស់ទ្រង់នោះ គឺការបង្កើតមេឃជាច្រើនជាន់និង បង្កើតផែនដី ហើយទ្រង់បានពង្រាយនូវម៉ាខ្លូកជាច្រើនដ៏អស្ចារ្យនៅលើវាទាំងពីរ(មេឃនិងផែនដី)។ ហើយទ្រង់មានសមត្ថភាពក្នុងការប្រមូលផ្តុំពួកគេដើម្បី ឲ្យមកជួបជុំគ្នា និងទទួលការតបស្នង នៅពេលណាដែលទ្រង់មានចេតនា។ រឿងនោះមិនបានធ្វើឲ្យទ្រង់អសមត្ថភាពនោះឡើយ ដូចជាការដែលទ្រង់ពុំអសមត្ថភាព ក្នុងការបង្កើតពួកគេលើកដំបូងដូច្នោះដែរ។

وَمَآ أَصَـٰبَكُم مِّن مُّصِيبَةٍۢ فَبِمَا كَسَبَتْ أَيْدِيكُمْ وَيَعْفُوا۟ عَن كَثِيرٍۢ ﴿٣٠﴾

ហើយគ្រោះថ្នាក់ដែលពួកអ្នក(មនុស្សលោក)ទទួលរង មិនថាចំពោះខ្លួនរបស់ពួកអ្នក ឬទ្រព្យសម្បត្តិរបស់ពួកអ្នកនោះទេ គឺដោយសារតែស្នាដៃរបស់ពួកអ្នកដែល បានប្រព្រឹត្តល្មើស ហើយអល់ឡោះទ្រង់បានអធ្យាស្រ័យចំពោះពួកអ្នកយ៉ា ងច្រើន ដោយទ្រង់មិនបានយកទោសពៃរ៍ពីពួកអ្នកឡើយ។

وَمَآ أَنتُم بِمُعْجِزِينَ فِى ٱلْأَرْضِ ۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِىٍّۢ وَلَا نَصِيرٍۢ ﴿٣١﴾

ហើយពួកអ្នកក៏ពុំមានសមត្ថភាពក្នុងការរំដោះខ្លួនរត់គេចចេញពីម្ចា ស់របស់ពួកអ្នកនោះដែរនៅពេលដែលទ្រង់មានចេតនាចង់ដាក់ទណ្ឌ កម្មពួកអ្នកនោះ។ ហើយ ពួកអ្នកក៏គ្មា នអ្នកគាំពារណាផ្សេងពីទ្រង់ដែលអាចជួយគ្រប់គ្រងកិច្ចការរបស់ពួកអ្នក ហើយក៏គ្មា នអ្នកណាជួយសង្រ្គោះពួកអ្នកឲ្យរួចផុតពីទណ្ឌ កម្មបានដែរ ប្រសិនបើទ្រង់មានចេតនាចង់ដាក់ទណ្ឌ កម្មពួកអ្នកហើយនោះ។

وَمِنْ ءَايَـٰتِهِ ٱلْجَوَارِ فِى ٱلْبَحْرِ كَٱلْأَعْلَـٰمِ ﴿٣٢﴾

ហើយក្នុងចំណោមសញ្ញា ភស្តុតាងរបស់អល់ឡោះដែលបង្ហា ញទៅលើសមត្ថភាព និងភាពជាម្ចា ស់តែមួយរបស់ទ្រង់នោះ គឺសំពៅដ៏ធំនិងខ្ពស់ត្រដែតដែលធ្វើ ដំណើ រនៅលើផ្ទៃសមុទ្រ ប្រៀបដូចជាភ្នំ។

إِن يَشَأْ يُسْكِنِ ٱلرِّيحَ فَيَظْلَلْنَ رَوَاكِدَ عَلَىٰ ظَهْرِهِۦٓ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّكُلِّ صَبَّارٍۢ شَكُورٍ ﴿٣٣﴾

ប្រសិនបើអល់ឡោះទ្រង់មានចេតនានោះ ទ្រង់នឹងធ្វើឲ្យខ្យល់ឈប់បោកបក់ ហើយសំពៅនោះនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រមិនអាចមានចលនាទៅណាបានជា មិនខាន។ប្រាកដណាស់ ការបង្កើតសំពៅ និងការធ្វើឲ្យខ្យល់បោកបក់នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជា ក់ពីសមត្ថភាពរបស់អល់ឡោះ ជាម្ចា ស់សម្រាប់ រាល់អ្នកដែលអត់ធ្មត់លើការសាកល្បង និងអ្នកដែលចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យរូបគេ។ أو يوبقهن بما كسبواويعف عن كثير

أَوْ يُوبِقْهُنَّ بِمَا كَسَبُوا۟ وَيَعْفُ عَن كَثِيرٍۢ ﴿٣٤﴾

ឬប្រសិនបើទ្រង់មានចេតនាបំផ្លាញសំពៅនោះដោយបញ្ជូននូវខ្យល់ព្យុះយ៉ា ងខ្លាំងទៅកាន់វា បា្រកដជាទ្រង់នឹងបំផ្លាញវាជាមិនខាន ដោយសារតែបាបកម្មដែល មនុស្សលោកបានសាង។ ក៏ប៉ុន្តែទ្រង់បានអធ្យាស្រ័យឲ្យពួកគេចំពោះបាបកម្មរបស់ពួកគេយ៉ាងច្រើន ដោយទ្រង់មិនដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មទាំងនោះ ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَيَعْلَمَ ٱلَّذِينَ يُجَـٰدِلُونَ فِىٓ ءَايَـٰتِنَا مَا لَهُم مِّن مَّحِيصٍۢ ﴿٣٥﴾

ហើយការបំផ្លាញសំពៅដោយបញ្ជូនខ្យល់ព្យុះទៅកាន់វានោះ គឺដើម្បីឲ្យពួកដែលជជែកដេញដោលក្នុងរឿងសញ្ញាភស្តុតាងរបស់អល់ឡោះនោះដឹងថា ពួកគេពុំ មានកន្លែងដែលអាចរត់គេចពីការបំផ្លាញ(របស់អល់ឡោះ)នោះឡើយ។ ពេលនោះ ពួកគេនឹងបួងសួងសុំពីអល់ឡោះជាម្ចាស់តែមួយគត់ ហើយបោះបង់នូវការ បួងសួងសុំពីអ្នកផ្សេងក្រៅពីទ្រង់។

فَمَآ أُوتِيتُم مِّن شَىْءٍۢ فَمَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَمَا عِندَ ٱللَّهِ خَيْرٌۭ وَأَبْقَىٰ لِلَّذِينَ ءَامَنُوا۟ وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٣٦﴾

ហើយអ្វីដែលគេបានប្រទានឲ្យពួកអ្នក(ឱមនុស្សលោក) ដូចជាទ្រព្យសម្បត្តិ ឋានៈសក្តិ និងកូនចៅនោះ គឺគ្រាន់តែជាភាពសប្បាយរីករាយនៃជីវិតលោកិយប៉ុណ្ណោះ ហើយវានឹងបាត់បង់ទៅវិញជាមិនខាន។ រីឯការសោយសុខដែលស្ថិតស្ថេរជានិរន្តន៍នោះ គឺការសោយសុខនៅក្នុងឋានសួគ៌ដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំ សម្រាប់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ ហើយពួកគេប្រគល់ការទុកចិត្តទាំងស្រុងទៅលើម្ចាស់របស់ពួកគេតែមួយគត់ ចំពោះគ្រប់កិច្ចការរបស់ពួកគេ។

وَٱلَّذِينَ يَجْتَنِبُونَ كَبَـٰٓئِرَ ٱلْإِثْمِ وَٱلْفَوَٰحِشَ وَإِذَا مَا غَضِبُوا۟ هُمْ يَغْفِرُونَ ﴿٣٧﴾

និងបណ្តា អ្នកដែលជៀសឆ្ងា យពីបាបកម្មធំៗ និងប្រការអាក្រក់ផ្សេងៗ ហើយនៅពេលដែលពួកគេខឹងសម្បាចំពោះជនណាម្នា ក់ដែលធ្វើអាក្រក់មកលើពួកគេ មិន ថាតាមរយៈពាក្យសំដីឬទង្វើ គឺពួកគេអភ័យទោសដល់ជននោះ ហើយមិនដាក់ទោសគេចំពោះទង្វើនោះឡើយ។ ហើយការអភ័យទោសនេះ គឺជាចិត្តសណ្តោ ស ប្រណី អំពីពួកគេ បើកាលណាការអភ័យទោសនោះជារឿងល្អ និងមានប្រយោជន៍នោះ។

وَٱلَّذِينَ ٱسْتَجَابُوا۟ لِرَبِّهِمْ وَأَقَامُوا۟ ٱلصَّلَوٰةَ وَأَمْرُهُمْ شُورَىٰ بَيْنَهُمْ وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ ﴿٣٨﴾

និងបណ្តា អ្នកដែលទទួលយកការអំពាវនាវរបស់ម្ចាស់ពួកគេ តាមរយៈការអនុវត្តន៍តាមអ្វីដែលទ្រង់បានបង្គាប់ប្រើនិងបោះបង់នូវអ្វីដែលទ្រង់បានហាមឃាត់ និង បានប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយនិងបណ្តា អុ្នកដែលពិភាក្សាគ្នាក្នុងកិច្ចទាំងឡាយណាដែលមានសារៈសំខាន់សម្រាប់ពួកគេ ហើយពួកគេបានបរិច្ចាគ មួយចំនួននៃលាភសក្កា រៈដែលយើងបានប្រទានដល់ពួកគេដោយស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចា ស់។

وَٱلَّذِينَ إِذَآ أَصَابَهُمُ ٱلْبَغْىُ هُمْ يَنتَصِرُونَ ﴿٣٩﴾

និងបណ្តា អ្នកដែលតបតវិញនៅពេលដែលពួកគេទទួលរងនូវការបំពាន ជាការលើកតម្កើងដល់ខ្លួនឯង ប្រសិនបើជនដែលបំពាននោះមិនគួរឲ្យលើកលែងទោស។ ហើយការតបតនេះ គឺជារឿងត្រឹមត្រូវ ជាពិសេស ប្រសិនបើការរអភ័យទោស មិនមែនជាដំណោះស្រាយដែលល្អប្រសើរទេនោះ។

وَجَزَٰٓؤُا۟ سَيِّئَةٍۢ سَيِّئَةٌۭ مِّثْلُهَا ۖ فَمَنْ عَفَا وَأَصْلَحَ فَأَجْرُهُۥ عَلَى ٱللَّهِ ۚ إِنَّهُۥ لَا يُحِبُّ ٱلظَّـٰلِمِينَ ﴿٤٠﴾

ហើយជនណាដែលមានបំណងចង់ទទួលបានសិទ្ធិរបស់ខ្លួននោះ គេអាចយកវិញបាន ក៏ប៉ុន្តែ គេអាចទទួលបានត្រឹមសិទ្ធិនោះប៉ុណ្ណោះ ដោយមិនត្រូវឲ្យលើសពី សិទ្ធិរបស់ខ្លួន ឬបំពាន(លើគេវិញ)ឡើយ។ តែជនណាដែលអភ័យទោសនិងមិនយកទោសពៃរ៍ចំពោះអ្នកដែលធ្វើអាក្រក់មកលើខ្លួន ហើយបានផ្សះផ្សារវាងគ្នា នោះ ជាការពិតណាស់ គេនឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកបំពានដែលពួកគេបំពានទៅលើអ្នកដទៃនោះឡើយ មិនថាចំពោះខ្លួនប្រាណរបស់ពួកគេ ឬទ្រព្យសម្បត្តិរបស់ពួកគេ ឬកិត្តិយសរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញស្អប់ពួកគេ។

وَلَمَنِ ٱنتَصَرَ بَعْدَ ظُلْمِهِۦ فَأُو۟لَـٰٓئِكَ مَا عَلَيْهِم مِّن سَبِيلٍ ﴿٤١﴾

ហើយជនណាដែលបានតបត(ចំពោះអ្នកដែលបានមកបំពានមកលើខ្លួន)វិញនោះ ពិតប្រាកដណាស់ ពួកគេគ្មានទោសពៃរ៍អ្វីនោះទេក្នុងការទាមទារសិទ្ធិរបស់ខ្លួន មកវិញបែបនេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَظْلِمُونَ ٱلنَّاسَ وَيَبْغُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ ۚ أُو۟لَـٰٓئِكَ لَهُمْ عَذَابٌ أَلِيمٌۭ ﴿٤٢﴾

តាមពិត ការយកទោសពៃរ៍ និងការដាក់ទោសនោះ គឺសម្រាប់តែពួកដែលបំពានទៅលើអ្នកដទៃ ហើយពួកគេប្រព្រឹត្តល្មើសនៅលើផែនដីប៉ុណ្ណោះ។ ពួកទាំងនោះ ហើយដែលត្រូវទទួលទណ្ឌ កម្មដ៏ឈឺចាប់បំផុតនៅថ្ងៃបរលោក។

وَلَمَن صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنْ عَزْمِ ٱلْأُمُورِ ﴿٤٣﴾

រីឯជនណាដែលអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់អ្នកដទៃ ហើយអភ័យទោសឲ្យគេនោះ ពិតប្រាកដណាស់ ការអត់ធ្មត់នោះនឹងប្តូរមកវិញនូវប្រការល្អ សម្រាប់ខ្លួនគេ និងសហគមន៍របស់គេទាំងមូល ហើយនោះគឺជាកិច្ចការមួយដែលត្រូវបានគេកោតសរសើរ។ តែគ្មានអ្នកដែលអាចធ្វើបែបនេះបាននោះឡើយ លើកលែងតែអ្នកដែលមានភ័ព្វសំណាងយ៉ា ងធំធេង។

وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِن وَلِىٍّۢ مِّنۢ بَعْدِهِۦ ۗ وَتَرَى ٱلظَّـٰلِمِينَ لَمَّا رَأَوُا۟ ٱلْعَذَابَ يَقُولُونَ هَلْ إِلَىٰ مَرَدٍّۢ مِّن سَبِيلٍۢ ﴿٤٤﴾

ហើយជនណាដែលអល់ឡោះជាម្ចា ស់ទ្រង់ធ្វើឲ្យគេវង្វេងចេញពីការចង្អុលបង្ហា ញនោះ ពិតប្រាកដណាស់ រូបគេគ្មា នអ្នកគាំពារណាដែលជួយគាំពារកិច្ចការរបស់គេ ក្រៅពីអល់ឡោះឡើយ។ ហើយអ្នកនឹងបានឃើញពួកដែលបំពានលើខ្លួនអ្នកដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ នៅពេលដែលពួកគេបានឃើញទណ្ឌ កម្ម ដោយផ្ទាល់ភ្នែកនៅថ្ងៃបរលោក ពួកគេនឹងនិយាយដោយក្តីប្រាថ្នាថាៈ តើមានផ្លូវណាដែលអាចឲ្យពួកយើងត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីពួកយើង សារភាពកំហុសចំពោះអល់ឡោះជាម្ចា ស់ដែរឬទេ?

وَتَرَىٰهُمْ يُعْرَضُونَ عَلَيْهَا خَـٰشِعِينَ مِنَ ٱلذُّلِّ يَنظُرُونَ مِن طَرْفٍ خَفِىٍّۢ ۗ وَقَالَ ٱلَّذِينَ ءَامَنُوٓا۟ إِنَّ ٱلْخَـٰسِرِينَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ وَأَهْلِيهِمْ يَوْمَ ٱلْقِيَـٰمَةِ ۗ أَلَآ إِنَّ ٱلظَّـٰلِمِينَ فِى عَذَابٍۢ مُّقِيمٍۢ ﴿٤٥﴾

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកដែលបំពានទាំងនោះ នៅពេលដែលពួកគេត្រូវបានគេនាំទៅកាន់ឋាននរក ខណៈដែលពួកគេស្ថិតក្នុងភាព អាម៉ា ស់ និងអាប់ឱនព្រមទាំងលួចមើលទៅកាន់ភ្លើងនរកដោយសារតែភាពភ័យខ្លា ចអំពីវា។ហើយបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសារ របស់ទ្រង់បាននិយាយថាៈ ពិតប្រាកដណាស់ ពួកដែលខាតបង់ពិតប្រាកដនោះ គឺជាពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក ដោយសារតែពួកគេទទួលរងនូវទណ្ឌកម្មរបស់អល់ឡោះ។ ប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ នឹងស្ថិតនៅក្នុង ទណ្ឌ កម្មជាអមតៈដែលគ្មា នទីបញ្ចប់ឡើយ។

وَمَا كَانَ لَهُم مِّنْ أَوْلِيَآءَ يَنصُرُونَهُم مِّن دُونِ ٱللَّهِ ۗ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِن سَبِيلٍ ﴿٤٦﴾

ហើយពួកគេក៏គ្មា នអ្នកគាំពារណាដែលអាចជួយសង្គ្រោះពួកគេពីទណ្ឌ កម្មរបស់អល់ឡោះនៅថ្ងៃបរលោកបាននោះដែរ។ ហើយជនណាដែលអល់ឡោះទ្រង់បានធ្វើ ឲ្យគេវង្វេងពីការពិតនោះពិតណាស់ រូបគេគ្មា នផ្លូវណាដែលអាចនាំរូបគេទៅកាន់ការចង្អុលបង្ហា ញទៅរកការពិតជាដាច់ខាត។

ٱسْتَجِيبُوا۟ لِرَبِّكُم مِّن قَبْلِ أَن يَأْتِىَ يَوْمٌۭ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِ ۚ مَا لَكُم مِّن مَّلْجَإٍۢ يَوْمَئِذٍۢ وَمَا لَكُم مِّن نَّكِيرٍۢ ﴿٤٧﴾

ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ឆ្លើយតបនឹងម្ចា ស់របស់ពួកអ្នក តាមរយៈការរួសរាន់ទៅកាន់ការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ដែលទ្រង់បាន បង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ និងកុំបង្អង់ពេលឲ្យសោះ មុននឹងថ្ងៃបរលោកបានមកដល់ ដែលកាលបើថ្ងៃនោះ បានមកដល់ហើយនោះ គឺគ្មានអ្នកណាអាចរារាំងវាបានឡើយ។ ពួកអ្នកគ្មានកន្លែងជ្រកកោនណាដែលពួកអ្នកអាចជ្រកកោនបានឡើយ ហើយពួកអ្នកក៏គ្មានការ បដិសេធចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកធ្លា ប់បានប្រព្រឹត្តនៅក្នុងលោកិយនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَإِنْ أَعْرَضُوا۟ فَمَآ أَرْسَلْنَـٰكَ عَلَيْهِمْ حَفِيظًا ۖ إِنْ عَلَيْكَ إِلَّا ٱلْبَلَـٰغُ ۗ وَإِنَّآ إِذَآ أَذَقْنَا ٱلْإِنسَـٰنَ مِنَّا رَحْمَةًۭ فَرِحَ بِهَا ۖ وَإِن تُصِبْهُمْ سَيِّئَةٌۢ بِمَا قَدَّمَتْ أَيْدِيهِمْ فَإِنَّ ٱلْإِنسَـٰنَ كَفُورٌۭ ﴿٤٨﴾

តែប្រសិនបើពួកគេងាកចេញពីអ្វីដែលយើងបានបង្គា ប់ប្រើពួកគេនោះ ពិតប្រាកដណាស់ យើងមិនបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឲ្យឃ្លាំមើលទង្វើរបស់ ពួកគេនោះឡើយ។ អ្នកពុំមានតួនាទីអ្វីក្រៅពីផ្សព្វផ្សាយនូវអ្វីដែលយើងបានប្រើឲ្យអ្នកផ្សព្វផ្សាយប៉ុណ្ណោះ ហើយការជំនុំជម្រះរបស់ពួកគេ គឺស្ថិតនៅលើអល់ឡោះ ជាម្ចាស់។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឲ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណាអំពីយើង ដូចជាភាពមានបាន និងសុខភាពល្អជាដើមនោះ គឺ រូបគេរីករាយនឹងវា។ តែនៅពេលដែលគេជួបប្រទះនឹងគ្រោះអាក្រក់ដោយសារតែអំពើបាបរបស់ពួកគេ គឺគេបែរជារមិលគុណអល់ឡោះទៅវិញ។ ជាការពិតណាស់ ធម្មជាតិរបស់ពួកគេ គឺប្រឆាំងនឹងឧបការគុណរបស់អល់ឡោះ និងមិនដឹងគុណវានោះទេព្រមទាំងខឹងសម្បានូវអ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់បានកំណត់ចំពោះគេ ដោយគតិបណ្ឌិ តរបស់ទ្រង់ថែមទៀត។

لِّلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ يَخْلُقُ مَا يَشَآءُ ۚ يَهَبُ لِمَن يَشَآءُ إِنَـٰثًۭا وَيَهَبُ لِمَن يَشَآءُ ٱلذُّكُورَ ﴿٤٩﴾

ការគ្រប់គ្រងមេឃជាច្រើនជាន់ និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ជាម្ចាស់(តែមួយគត់)។ ទ្រង់បង្កើតអ្វីតាមដែលទ្រង់មានចេតនា មិនថាប្រុស មិនថាស្រី ឬផ្សេងពីនេះឡើយ។ ទ្រង់ប្រទានឲ្យមានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនាដោយមិនប្រទានឲ្យមាននូវកូនប្រុស ហើយទ្រង់ប្រទានឲ្យ មានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនា ដោយមិនប្រទានឲ្យមាននូវកូនស្រី ឬក៏ទ្រង់ប្រទានឲ្យមានទាំងកូនប្រុស និងឲ្យមានទាំងកូនស្រី ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់ក៏អាចឲ្យគេជាមនុស្សអារ គ្មានកូនសោះ ចំពោះជនណាដែលទ្រង់មានចេតនាផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតអ្វីដែលកំពុងតែកើតឡើង ហើយនិងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ហើយនេះ គឺស្ថិតក្នុងចំណោមភាពពេញលេញនៃចំណេះដឹង និង គតិបណ្ឌិ តបស់ទ្រង់។គ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយហើយក៏គ្មា នអ្វីមួយដែលទ្រង់អសមត្ថភាព(ធ្វើមិនបាន)នោះដែរ។

أَوْ يُزَوِّجُهُمْ ذُكْرَانًۭا وَإِنَـٰثًۭا ۖ وَيَجْعَلُ مَن يَشَآءُ عَقِيمًا ۚ إِنَّهُۥ عَلِيمٌۭ قَدِيرٌۭ ﴿٥٠﴾

ការគ្រប់គ្រងមេឃជាច្រើនជាន់ និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ។ ទ្រង់បង្កើតអ្វីតាមដែលទ្រង់មានចេតនា មិនថាប្រុសស្រី ឬផ្សេងពីនេះ។ ទ្រង់ប្រទានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា ដោយមិនប្រទានកូនប្រុសសោះ ហើយទ្រង់ប្រទានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនា ដោយមិនប្រទានកូនស្រីសោះ។ ឬក៏ទ្រង់ប្រទានឲ្យទាំងកូនប្រុស និងកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់ក៏អាចធ្វើឲ្យនរណាម្នាក់អារ គ្មាន កូនសោះ ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតអ្វីដែលកំពុងកើតឡើង ហើយនិងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ហើយរឿងនេះ គឺជាភាពពេញលេញនៃចំណេះដឹង និងគតិបណ្ឌិតបស់ទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយក៏គ្មានអ្វីមួយដែលទ្រង់អ សមត្ថភាព(ធ្វើមិនបាន)នោះដែរ។

۞ وَمَا كَانَ لِبَشَرٍ أَن يُكَلِّمَهُ ٱللَّهُ إِلَّا وَحْيًا أَوْ مِن وَرَآئِ حِجَابٍ أَوْ يُرْسِلَ رَسُولًۭا فَيُوحِىَ بِإِذْنِهِۦ مَا يَشَآءُ ۚ إِنَّهُۥ عَلِىٌّ حَكِيمٌۭ ﴿٥١﴾

على حكيم ហើយគ្មា នមនុស្សលោកណាម្នា ក់ដែលអល់ឡោះជាម្ចា ស់ទ្រង់មានបន្ទូលទៅកាន់គេដោយផ្ទា ល់នោះឡើយ លើកលែងតែដោយតាមរយៈវ៉ាហ៊ី ឬអ្វីផ្សេងទៀត ឬក៏ ទ្រង់មានបន្ទូលទៅកាន់គេដោយឲ្យឮតែសំឡេងរបស់ទ្រង់តែមិនឃើញទ្រង់ ឬក៏ទ្រង់បញ្ជូនម៉ា ឡាអ៊ីកាត់ម្នាក់ជាអ្នកនាំសារ(ទៅកាន់គេ) ដូចជាម៉ា ឡាអ៊ីកាត់ជីព្រីល ជាដើម ហើយម៉ាឡាអ៊ីកាត់នោះ ក៏បាននាំសារនោះបន្តទៅកាន់អ្នកនាំសារដែលជាមនុស្សលោក ដោយការអនុញ្ញាតពីអល់ឡោះនូវអ្វីដែលទ្រង់មានចេតនាឲ្យគេ នាំមក។ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ ដោយខ្លួនរបស់ទ្រង់ផ្ទា ល់ និងលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិ ត ក្នុងការបង្កើត ការកំណត់ និង ការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

وَكَذَٰلِكَ أَوْحَيْنَآ إِلَيْكَ رُوحًۭا مِّنْ أَمْرِنَا ۚ مَا كُنتَ تَدْرِى مَا ٱلْكِتَـٰبُ وَلَا ٱلْإِيمَـٰنُ وَلَـٰكِن جَعَلْنَـٰهُ نُورًۭا نَّهْدِى بِهِۦ مَن نَّشَآءُ مِنْ عِبَادِنَا ۚ وَإِنَّكَ لَتَهْدِىٓ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٥٢﴾

ហើយដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់បណ្តា ព្យាការីជំនាន់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវគម្ពីរគួរអានដែលមកអំពី យើងផ្ទាល់ ដែលពីមុននេះ អ្នកមិនបានដឹងទេថា អ្វីទៅជាគម្ពីរទាំងឡាយដែលបានបញ្ចុះពីលើមេឃទៅកាន់បណ្តា អ្នកនាំសារទាំងឡាយនោះ ហើយអ្នកក៏មិនដែល ដឹងដែរថា តើអ្វីទៅជាជំនឿនោះ។ប៉ុន្តែយើងបានបញ្ចុះគម្ពីរគួរអាននេះជាពន្លឺបំភ្លឺដែលយើងចង្អុលបង្ហា ញតាមរយៈវាចំពោះជនណាដែលយើងមានចេតនាក្នុងចំ بلغ គម្ពីរគួរអាន · តាហ្វសៀរ ណោមខ្ញុំបម្រើរបស់យើង។ហើយប្រាកដណាស់ អ្នកពិតជាអ្នកដែលចង្អុលបង្ហា ញមនុស្សលោកទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវនោះគឺសាសនាឥស្លា ម។

صِرَٰطِ ٱللَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ أَلَآ إِلَى ٱللَّهِ تَصِيرُ ٱلْأُمُورُ ﴿٥٣﴾

គឺជាមាគ៌ា របស់អល់ឡោះជាម្ចា ស់ដែលអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង គឺជាកម្មសិទ្ធិ របស់ទ្រង់។ ហើយកិច្ចការទាំងឡាយទាំងការកំណត់ ទាំងការចាត់ចែង គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចា ស់តែមួយគត់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Ash-Shura — الشورى

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា