حمٓ ﴿١﴾
ហាមីម (បានបកស្រាយរួចហើយនៅដើមជំពូក អាល់ហ្ពា ក៏រ៉ោះ)
ទំព័រដើម›ការពន្យល់›Az-Zukhruf (43)
ម៉ាកកះ · 89 វាក្យខណ្ឌ
حمٓ ﴿١﴾
ហាមីម (បានបកស្រាយរួចហើយនៅដើមជំពូក អាល់ហ្ពា ក៏រ៉ោះ)
وَٱلْكِتَـٰبِ ٱلْمُبِينِ ﴿٢﴾
អល់ឡោះជាម្ចា ស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដែលបញ្ជា ក់ច្បាស់នូវមាគ៌ាي នៃការចង្អុលបង្ហា ញទៅកាន់សេចក្តីពិត។ إنا جعلنه قرءنا عربا لعل كم تعقلون
إِنَّا جَعَلْنَـٰهُ قُرْءَٰنًا عَرَبِيًّۭا لَّعَلَّكُمْ تَعْقِلُونَ ﴿٣﴾
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នក(ឱបណ្តា អ្នកដែលនិយាយភាសាអារ៉ាប់)គិតពិចារណាអំពីអត្ថន័យរបស់វា និងឈ្វែងយល់អំពីវា ដើម្បីពួកអ្នកពាំនាំវាទៅកាន់ជាតិសាសន៍ផ្សេងទៀត។
وَإِنَّهُۥ فِىٓ أُمِّ ٱلْكِتَـٰبِ لَدَيْنَا لَعَلِىٌّ حَكِيمٌ ﴿٤﴾
أَفَنَضْرِبُ عَنكُمُ ٱلذِّكْرَ صَفْحًا أَن كُنتُمْ قَوْمًۭا مُّسْرِفِينَ ﴿٥﴾
ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺស្ថិតនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស ដែលមានលក្ខណៈខ្ពង់ខ្ពស់បំផុត និងពោរពេញទៅដោយ គតិបណ្ឌិ ត។ជាការពិតណាស់ បណ្តា វាក្យខណ្ឌ របស់វាគឺមានលក្ខណៈសុក្រិតបំផុតទាំងបទបញ្ជា និងការហាមឃាត់។
وَكَمْ أَرْسَلْنَا مِن نَّبِىٍّۢ فِى ٱلْأَوَّلِينَ ﴿٦﴾
មានព្យាការីជាច្រើននាក់ហើយដែលយើងបានបញ្ជូនទៅកាន់ប្រជាជាតិជំនាន់មុនៗនោះ។ وما يأتيهم من نبى إلا كانوا به يستهزءون
وَمَا يَأْتِيهِم مِّن نَّبِىٍّ إِلَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٧﴾
ប៉ុន្តែ គ្មា នព្យាការីណាម្នា ក់ដែលមកពីអល់ឡោះជាម្ចា ស់ដែលបានទៅកាន់ប្រជាជាតិជំនាន់មុនៗទាំងនោះឡើយ លើកលែងតែពួកគេចំអកឡកឡឺយចំពោះព្យាការី នោះ ។
فَأَهْلَكْنَآ أَشَدَّ مِنْهُم بَطْشًۭا وَمَضَىٰ مَثَلُ ٱلْأَوَّلِينَ ﴿٨﴾
ពិតប្រាកដណាស់ យើងបានបំផ្លា ញពួកដែលមានកម្លាំងខ្លាំងក្លា ជាងប្រជាជាតិទាំងនោះ(ពួកមុស្ហរីគីន)ទៅទៀត។ដូច្នេះគ្មា នរឿងអ្វីដែលយើងអសមត្ថភាពក្នុងការ បំផ្លា ញពួកដែលទន់ខ្សោយជាងពួកទាំងនោះទៅទៀតនោះទេ។ ហើយនៅក្នុងគម្ពីរគួរអានក៏បានរៀបរាប់ពីរបៀបនៃការបំផ្លា ញប្រជាជាតិជំនាន់មុនៗទាំងនោះ ផងដែរ ដូចជាពួកអាទពួកសាមូទក្រុមរបស់ព្យាការីលូត និងពួកអ្នកស្រុកម៉ា ទយ៉ា ន់។
وَلَئِن سَأَلْتَهُم مَّنْ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ ٱلْعَزِيزُ ٱلْعَلِيمُ ﴿٩﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ ហើយតើអ្នកណា ដែលបានបង្កើតផែនដី?ប្រាកដជាពួកគេឆ្លើយថាៈ អ្នកដែលបានបង្កើតពួកវា(មេឃ និងផែនដី)នោះ គឺជាម្ចា ស់ដែលមហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចយក ឈ្នះទ្រង់បានឡើយ ជាអ្នកដែលមហាដឹងបំផុតចំពោះរាល់អ្វីៗទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ مَهْدًۭا وَجَعَلَ لَكُمْ فِيهَا سُبُلًۭا لَّعَلَّكُمْ تَهْتَدُونَ ﴿١٠﴾
អល់ឡោះជាម្ចា ស់ ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឲ្យមានលក្ខណៈរាបស្មើសម្រាប់ពួកអ្នក ហើយទ្រង់បានធ្វើឲ្យផែនដីនោះក្លា យជាកន្លែងជាន់ដែលពួកអ្នកជាន់ ពីលើវាដោយជើងរបស់ពួកអ្នក ហើយទ្រង់ក៏បានបង្កើតផងដែរនូវផ្លូវជាច្រើននៅតាមភ្នំ និងនៅតាមជ្រលងនានាសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបាន ការបង្ហា ញក្នុងការធ្វើដំណើ ររបស់ពួកអ្នក។
وَٱلَّذِى نَزَّلَ مِنَ ٱلسَّمَآءِ مَآءًۢ بِقَدَرٍۢ فَأَنشَرْنَا بِهِۦ بَلْدَةًۭ مَّيْتًۭا ۚ كَذَٰلِكَ تُخْرَجُونَ ﴿١١﴾
ហើយទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមបរិមាណដែលគ្រប់គ្រាន់សម្រាប់ពួកអ្នក សម្រាប់សត្វពាហនៈរបស់ពួកអ្នក និងគ្រប់គ្រាន់សម្រាប់ការ ស្រោចស្រពដំណាំរបស់ពួកអ្នក។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានធ្វើឲ្យដីដែលហួតហែងគ្មា នដំណាំដុះនោះ រស់ឡើងវិញ។ ហើយដូចដែលអល់ឡោះបាន ធ្វើឲ្យដីដែលហួតហែងគ្មា នដំណាំដុះនោះរស់ឡើងវិញ(មានរុក្ខជាតិដុះឡើងវិញ)ដែរ ទ្រង់នឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដូច្នោះដែរ។
وَٱلَّذِى خَلَقَ ٱلْأَزْوَٰجَ كُلَّهَا وَجَعَلَ لَكُم مِّنَ ٱلْفُلْكِ وَٱلْأَنْعَـٰمِ مَا تَرْكَبُونَ ﴿١٢﴾
ហើយទ្រង់ក៏ជាអ្នកដែលបានបង្កើតឲ្យមានជាគូៗគ្រប់ប្រភេទទាំងអស់ ដូចជា មានយប់ មានថ្ងៃ មានប្រុស មានស្រីជាដើម។ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នក នូវនាវា និងសត្វពាហនៈសម្រាប់ជាយានជំនិះរបស់ពួកអ្នកក្នុងការធ្វើដំណើ រ ដោយពួកអ្នកអាចជិះនាវាក្នុងការធ្វើដំណើ រតាមផ្លូវទឹក និងជិះសត្វពាហនៈនៅពេល ធ្វើដំណើ រតាមផ្លូវគោក។
لِتَسْتَوُۥا۟ عَلَىٰ ظُهُورِهِۦ ثُمَّ تَذْكُرُوا۟ نِعْمَةَ رَبِّكُمْ إِذَا ٱسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا۟ سُبْحَـٰنَ ٱلَّذِى سَخَّرَ لَنَا هَـٰذَا وَمَا كُنَّا لَهُۥ مُقْرِنِينَ ﴿١٣﴾
مقرنين ទ្រង់បានបង្កើតឲ្យពួកអ្នកនូវរបស់ទាំងនោះ សង្ឃឹមថាពួកអ្នកអាចជិះលើយានជំនិះទាំងនោះក្នុងពេលធ្វើដំណើ ររបស់ពួកអ្នកបាន។ បន្ទា ប់មក ចូរពួកអ្នកនឹកឃើញ នូវការឧបការគុណនៃម្ចាស់របស់ពួកអ្នកដែលទ្រង់បានសម្រួលយានជំនិះទាំងនេះឲ្យពួកអ្នក នៅពេលដែលពួកអ្នកបានជិះលើខ្នងរបស់វា ហើយពួកអ្នកត្រូវ ពោលថាៈ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ ដែលបានរៀបចំនិងជួយសម្រួលដល់ពួកយើងនូវយានជំនិះទាំងនេះឲ្យពួកយើងអាចបញ្ជាបានតាមចិត្ត ហើយពួក យើងគ្មា នសមត្ថភាពបង្កើតអ្វីៗទាំងនេះឡើយ ប្រសិនបើអល់ឡោះមិនបានសម្រួលវាដល់ពួកយើងទេនោះ។
وَإِنَّآ إِلَىٰ رَبِّنَا لَمُنقَلِبُونَ ﴿١٤﴾
ហើយពិតណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចា ស់របស់ពួកយើងតែមួយគត់ក្រោយពីពួកយើងបានស្លាប់ ដើម្បីជំនុំជម្រះនិងទទួលការតបស្នង។
وَجَعَلُوا۟ لَهُۥ مِنْ عِبَادِهِۦ جُزْءًا ۚ إِنَّ ٱلْإِنسَـٰنَ لَكَفُورٌۭ مُّبِينٌ ﴿١٥﴾
ហើយពួកមុស្ហរីគីនបានអះអាងថា មានម៉ាខ្លូកមួយចំនួនត្រូវបានប្រសូត្រចេញមកពី(អល់ឡោះ)ម្ចាស់ដែលជាអ្នកបង្កើត ខណៈដែលពួកគេនិយាយថាៈ ម៉ាឡាអ៊ី កាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ពួកដែលនិយាយនូវពាក្យសម្តីបែបនេះ គឺជាពួកដែលប្រឆាំង(គ្មានជំនឿ)យ៉ាងជាក់ច្បាស់ និងស្ថិតក្នុងភាពវង្វេង។
أَمِ ٱتَّخَذَ مِمَّا يَخْلُقُ بَنَاتٍۢ وَأَصْفَىٰكُم بِٱلْبَنِينَ ﴿١٦﴾
តើពួកអ្នក(ឱពួកមុស្ហរីគីន)និយាយថាៈ អល់ឡោះទ្រង់បានជ្រើសយកបុត្រីសម្រាប់ខ្លួនទ្រង់ពីអ្វីដែលទ្រង់បានបង្កើត ហើយទ្រង់ជ្រើសរើសកូនប្រុសសម្រាប់ពួក អ្នកឬ? តើការបែងចែកដែលពួកអ្នកអះអាថបែបនេះ ជាអ្វីទៅ? بلغ គម្ពីរគួរអាន · តាហ្វសៀរ د وإذا بشرأحدهم بما ضرب للرحمن مثلا ظل وجهه مسو اوهوكظيم
وَإِذَا بُشِّرَ أَحَدُهُم بِمَا ضَرَبَ لِلرَّحْمَـٰنِ مَثَلًۭا ظَلَّ وَجْهُهُۥ مُسْوَدًّۭا وَهُوَ كَظِيمٌ ﴿١٧﴾
ហើយនៅពេលដែលគេផ្តល់ដំណឹ ងដល់នរណាម្នា ក់ក្នុងចំណោមពួកគេ ថារូបគេទទួលបានកូនស្រីដែលគេភ្ជា ប់ទៅនឹងម្ចា ស់របស់គេ(ចោទថាជាបុត្រី របស់អល់ឡោះ)នោះ មុខរបស់គេប្រែទៅជាពណ៌ខ្មៅដោយសារទុក្ខព្រួយនិងពិបាកចិត្តដ៏ធ្ងន់ធ្ងរ ហើយនិងពោពេញទៅដោយកំហឹង។ ដូច្នេះ ចុះហេតុដូចម្តេច បានជារូបគេភ្ជា ប់ទៅនឹងម្ចា ស់របស់គេនូវអ្វីដែលរូបគេមិនពេញចិត្តនៅពេលដែលគេផ្តល់ដំណឹ ងនោះដល់រូបគេ?
أَوَمَن يُنَشَّؤُا۟ فِى ٱلْحِلْيَةِ وَهُوَ فِى ٱلْخِصَامِ غَيْرُ مُبِينٍۢ ﴿١٨﴾
តើពួកគេភ្ជា ប់ទៅនឹងម្ចា ស់របស់ពួកគេនូវអ្នកដែលគេចិញ្ចឹមដោយការតុបតែង ហើយគេមិនអាចយកហេតុផលច្បាស់លាស់មកបញ្ជា ក់នៅពេលមានជម្លោះ ព្រោះតែភាពជាស្ត្រីរបស់គេនោះឬ?
وَجَعَلُوا۟ ٱلْمَلَـٰٓئِكَةَ ٱلَّذِينَ هُمْ عِبَـٰدُ ٱلرَّحْمَـٰنِ إِنَـٰثًا ۚ أَشَهِدُوا۟ خَلْقَهُمْ ۚ سَتُكْتَبُ شَهَـٰدَتُهُمْ وَيُسْـَٔلُونَ ﴿١٩﴾
ហើយពួកគេបានដាក់ឈ្មោះម៉ា ឡាអ៊ីកាត់ទាំងឡាយដែលពួកគេជាខ្ញុំបម្រើរបស់(អល់ឡោះ)ម្ចា ស់មហាសប្បុរសនោះ ថាជាភេទស្រី។តើពួកគេមានវត្តមាននៅពេល ដែលអល់ឡោះបានបង្កើតពួកគេ(ម៉ា ឡាអ៊ីកាត់)មែនទេទើបបានជាពួកគេច្បាស់ថា ម៉ា ឡាអ៊ីកាត់ទាំងឡាយ គឺមានភេទស្រីនោះ?ម៉ា ឡាអ៊ីកាត់ទាំងឡាយនឹងកត់ត្រា ទុកនូវការអះអាងបស់ពួកគេនេះ ហើយពួកគេនឹងត្រូវបានសួរអំពីវានៅថ្ងៃបរលោក ហើយពួកគេនឹងត្រូវទទួលទណ្ឌ កម្មដោយសារការភូតកុហករបស់ពួកគេ។
وَقَالُوا۟ لَوْ شَآءَ ٱلرَّحْمَـٰنُ مَا عَبَدْنَـٰهُم ۗ مَّا لَهُم بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَخْرُصُونَ ﴿٢٠﴾
ហើយពួកគេបាននិយាយដោយទម្លា ក់កំហុសទៅលើព្រេងវាសនាថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងគោរពសក្កា រៈពួកម៉ា ឡាអ៊ីកាត់ទេនោះ ពួកយើងក៏មិនគោរពសក្ការៈទៅចំពោះពួកគេដែរ ពីព្រោះទ្រង់មានចេតនាចង់ឲ្យពួកយើងធ្វើដូចនេះ គឺបញ្ជាក់ថា ទ្រង់ពេញចិត្ត(នឹងឲ្យពួកយើងធ្វើ)បែបនេះ។ ពួកគេនិយាយដោយពុំបានដឹងអ្វីអំពីរឿងនេះឡើយ។ ពួកគេគ្មា នអ្វីក្រៅពីការភូតកុហកនោះឡើយ។ أم ءاتينهم كتبا من قبله فهم به مستمسكون
أَمْ ءَاتَيْنَـٰهُمْ كِتَـٰبًۭا مِّن قَبْلِهِۦ فَهُم بِهِۦ مُسْتَمْسِكُونَ ﴿٢١﴾
ឬមួយយើង(អល់ឡោះ)បានប្រទានទៅឲ្យពួកមុស្ហរីគីនទាំងនោះនូវគម្ពីរណាមួយមុននឹងគម្ពីរគួរអាន ដែលអនុញ្ញា តឲ្យពួកគេគោរពសក្កា រៈចំពោះអ្នកផ្សេង ក្រៅពីអល់ឡោះ ហើយពួកគេជាអ្នកដែលប្រកាន់ខ្ជា ប់នឹងគម្ពីរនោះ និងសំអាងលើគម្ពីរនោះ?
بَلْ قَالُوٓا۟ إِنَّا وَجَدْنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍۢ وَإِنَّا عَلَىٰٓ ءَاثَـٰرِهِم مُّهْتَدُونَ ﴿٢٢﴾
ទេ រឿងនោះមិនមែនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនិយាយដោយសំអាងលើការធ្វើតាមគ្នាទាំងងងឹតងងុល ដោយពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួក យើងបានឃើញជីដូនជីតារបស់ពួកយើងជំនាន់មុនពួកយើងស្ថិតនៅលើសាសនាមួយ ហើយពួកគេធ្លាប់បានគោរពសក្ការៈទៅកាន់រូបបដិមាទាំងឡាយ។ ពិត ប្រាកដណាស់ ពួកយើងគ្រាន់ធ្វើតាមលំអានរបស់ពួកគេចំពោះការគោរពសក្កា រៈទៅកាន់រូបបដិមាទាំងនោះប៉ុណ្ណោះ។
وَكَذَٰلِكَ مَآ أَرْسَلْنَا مِن قَبْلِكَ فِى قَرْيَةٍۢ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَآ إِنَّا وَجَدْنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍۢ وَإِنَّا عَلَىٰٓ ءَاثَـٰرِهِم مُّقْتَدُونَ ﴿٢٣﴾
م قتدون ដូចដែលពួកទាំងនោះបានដបដិសេធ ហើយសំអាងថា ពួកគេគ្រាន់តែធ្វើតាមជីដូនជីតារបស់ពួកគេនោះដែរ ដូចគ្នា ដែរ រាល់អ្នកនាំសារទាំងឡាយដែលយើងបាន បញ្ជូនពួកគេទៅកាន់ក្នុងភូមិស្រុកណាមួយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដើម្បីដាស់តឿនព្រមានក្រុមរបស់គេនោះ គឺពួកមេដឹកនាំរបស់ពួកគេក្នុងចំណោមអ្នក ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៃពួកគេនោះតែងតែនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ ហើយពួកយើងគ្រាន់តែដើរតាមលំអានរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ក្រុមរបស់អ្នកមិនមែនជាមនុស្សដំបូងគេនោះទេដែលនិយាយដូច្នោះនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ قَـٰلَ أَوَلَوْ جِئْتُكُم بِأَهْدَىٰ مِمَّا وَجَدتُّمْ عَلَيْهِ ءَابَآءَكُمْ ۖ قَالُوٓا۟ إِنَّا بِمَآ أُرْسِلْتُم بِهِۦ كَـٰفِرُونَ ﴿٢٤﴾
អ្នកនាំសាររបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកនៅតែធ្វើតាមជីដូនជីតារបស់ពួកអ្នកដដែលឬ បើទោះជាខ្ញុំបាននាំមកឲ្យពួកអ្នកនូវអ្វីដែលល្អ ប្រសើរជាងសាសនាដែលដូនតារបស់ពួកអ្នកប្រកាន់ខ្ជា ប់ក៏ដោយនោះ?ពួកគេបានឆ្លើយតបវិញថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេ ផ្តល់ឲ្យអ្នក និងបណ្តា អ្នកនាំសារជំនាន់មុនអ្នកបាននាំមកនោះ។
فَٱنتَقَمْنَا مِنْهُمْ ۖ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُكَذِّبِينَ ﴿٢٥﴾
ដូច្នេះ យើងបានដាក់ទណ្ឌ កម្មទៅលើប្រជាជាតិជាច្រើនជំនាន់មុនអ្នកដែលបានបដិសេធនឹងបណ្តា អ្នកនាំសារ ហើយយើងក៏បានបំផ្លា ញពួកគេ។ ហេតុនេះ ចូរអ្នក ពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយនៃពួកដែលបដិសេធនឹងអ្នកនាំសាររបស់ពួកគេនោះយ៉ាងដូចម្តេចដែរ? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ ពួកគេ គឺឈឺចាប់បំផុត។
وَإِذْ قَالَ إِبْرَٰهِيمُ لِأَبِيهِ وَقَوْمِهِۦٓ إِنَّنِى بَرَآءٌۭ مِّمَّا تَعْبُدُونَ ﴿٢٦﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ ព័ន្ធជាមួយនឹងរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្កា រៈ(ចំពោះពួកវា)ផ្សេងពីអល់ឡោះឡើយ។
إِلَّا ٱلَّذِى فَطَرَنِى فَإِنَّهُۥ سَيَهْدِينِ ﴿٢٧﴾
លើកលែងតែអល់ឡោះជាម្ចា ស់ដែលជាអ្នកបានបង្កើតខ្ញុំប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់នឹងចង្អុលបង្ហា ញខ្ញុំនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំនៃការដើរតាម សាសនារបស់ទ្រង់ដ៏ត្រឹមត្រូវ។ وجعلها كلمةباقية فى عقبه لعلهم يرجعون
وَجَعَلَهَا كَلِمَةًۢ بَاقِيَةًۭ فِى عَقِبِهِۦ لَعَلَّهُمْ يَرْجِعُونَ ﴿٢٨﴾
ហើយព្យាការីអ៊ីព្រហ៊ីមបានបន្សល់ទុកកាលីម៉ះតាវហេទ(ពាក្យដែលទទួលស្គា ល់ពីភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះ) គឺពាក្យ الله إلا إله لا (គ្មា នទេម្ចា ស់ដែល ត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ឲ្យក្លាយជាពាក្យមួយដែលនៅគង់វង្សសម្រាប់ពូជពង្សរបស់គាត់បន្ទាប់ពីគាត់។ ដូច្នេះក្នុងចំណោមពួកគេ គឺ នៅតែមានជានិច្ចនូវអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្វីមួយនោះ។ សង្ឃឹមថា ពួកគេ នឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចា ស់វិញដោយការសារភាពកំហុសពីអំពើស្ហ៊ីរិក និងការប្រព្រឹត្តល្មើសទាំងឡាយ។
بَلْ مَتَّعْتُ هَـٰٓؤُلَآءِ وَءَابَآءَهُمْ حَتَّىٰ جَآءَهُمُ ٱلْحَقُّ وَرَسُولٌۭ مُّبِينٌۭ ﴿٢٩﴾
ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកមុស្ហរីគីនដែលបដិសេធទាំងនោះភ្លាមៗនោះឡើយ ផ្ទុយទៅវិញ គឺយើងបានឲ្យពួកមុស្ហរីគីនទាំងនោះសោយសុខនៅលើលោកិយ នេះ និងបានឲ្យជីដូនជីតារបស់ពួកគេមុនពួកគេនោះបានសោយសុខផងដែរ រហូតដល់គម្ពីរគួរអាន និងអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់ គឺព្យាការីមូហាំម៉ាត់ បាន មកដល់ពួកគេ។
وَلَمَّا جَآءَهُمُ ٱلْحَقُّ قَالُوا۟ هَـٰذَا سِحْرٌۭ وَإِنَّا بِهِۦ كَـٰفِرُونَ ﴿٣٠﴾
តែនៅពេលដែលគម្ពីរគួរអានដែលវាគឺជាការពិតដែលគ្មា នការមន្ទិលសង្ស័យឡើយនៅក្នុងវានោះបានមកដល់ពួកគេ ពួកគេបែរជានិយាយថាៈ នេះគឺជាមន្តអាគម ដែលមូហាំម៉ា ត់បានធ្វើមកលើពួកយើងប៉ុណ្ណោះហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបដិសេធវាដោយពួកយើងគ្មា នជំនឿចំពោះវាឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَالُوا۟ لَوْلَا نُزِّلَ هَـٰذَا ٱلْقُرْءَانُ عَلَىٰ رَجُلٍۢ مِّنَ ٱلْقَرْيَتَيْنِ عَظِيمٍ ﴿٣١﴾
ហើយពួកមុស្ហរីគីនដែលបដិសេធទាំងនោះបាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យបុរសម្នា ក់ក្នុងចំណោមបុរសពីរនាក់ដ៏ថ្កុំ ថ្កើងដែលមកពីទឹកដីម៉ា ក្កះ ឬមកពីតំបន់តអ៊ីហ្វវិញ ជំនួសឲ្យការបញ្ចុះគម្ពីរគួរអានមកលើមូហាំម៉ា ត់ដែលជាអ្នកក្រីក្រ ហើយជាក្មេងកំព្រាទៀតនោះ?
أَهُمْ يَقْسِمُونَ رَحْمَتَ رَبِّكَ ۚ نَحْنُ قَسَمْنَا بَيْنَهُم مَّعِيشَتَهُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۚ وَرَفَعْنَا بَعْضَهُمْ فَوْقَ بَعْضٍۢ دَرَجَـٰتٍۢ لِّيَتَّخِذَ بَعْضُهُم بَعْضًۭا سُخْرِيًّۭا ۗ وَرَحْمَتُ رَبِّكَ خَيْرٌۭ مِّمَّا يَجْمَعُونَ ﴿٣٢﴾
តើពួកគេជាអ្នកបែងចែកក្តីមេត្តាករុណារបស់ម្ចាស់អ្នកឬ(ឱអ្នកនាំសារមូហាំម៉ា ត់) ដោយពួកវាអាចផ្តល់វាទៅឲ្យជនណាដែលពួកគេចង់ និងរារាំងវាមិនឲ្យជនណា ដែលពួកគេ ឬមួយក៏អល់ឡោះជាម្ចា ស់(ជាអ្នកដែលបែងចែក)? យើង(អល់ឡោះ) គឺជាអ្នកបែងចែកលាភសក្កា រៈរវាងពួកគេនៅក្នុងលោកិយនេះ ហើយយើងបាន ធ្វើឲ្យអ្នកខ្លះជាអ្នកមាន ហើយអ្នកខ្លះទៀតជាអ្នកក្រ ដើម្បីឲ្យពួកគេទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយក្តីមេត្តាករុណារបស់ម្ចាស់អ្នកចំពោះខ្ញុំ បម្រើរបស់ទ្រង់នៅថ្ងៃបរលោកនោះ គឺល្អលើសលប់ជាងអ្វីដែលពួកគេខំប្រមូលនៃទ្រព្យសម្បត្តិលោកិយដែលនឹងត្រូវវិនាសអន្តរាយនេះទៅទៀត។
وَلَوْلَآ أَن يَكُونَ ٱلنَّاسُ أُمَّةًۭ وَٰحِدَةًۭ لَّجَعَلْنَا لِمَن يَكْفُرُ بِٱلرَّحْمَـٰنِ لِبُيُوتِهِمْ سُقُفًۭا مِّن فِضَّةٍۢ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ ﴿٣٣﴾
ហើយប្រសិនបើមនុស្សលោកទាំងអស់មិនមែនស្ថិតនៅជាប្រជាជាតិតែមួយដែលគ្មា នជំនឿទេនោះ យើងនឹងធ្វើឲ្យគេហដ្ឋា នរបស់ពួកដែលគ្មា នជំនឿ នឹងអល់ឡោះនោះមានដំបូលធ្វើអំពីប្រាក់ ហើយនិងមានជណ្តើ រដែលពួកគេអាចឡើងបានជាមិនខាន។ ولبيوتهم أبوبا وسررا عليها يتكٔون
وَلِبُيُوتِهِمْ أَبْوَٰبًۭا وَسُرُرًا عَلَيْهَا يَتَّكِـُٔونَ ﴿٣٤﴾
ហើយយើងនឹងធ្វើឲ្យគេហដ្ឋានរបស់ពួកគេមានទ្វារជាច្រើន ហើយយើងនឹងផ្តល់ឲ្យពួកគេនូវគ្រែជាច្រើនដែលពួកគេអាចទម្រេតខ្លួនលើវាបាន ដើម្បីជាការល្បួង ដល់ពួកគេ និងជាការសាកល្បងចំពោះពួកគេ។
وَزُخْرُفًۭا ۚ وَإِن كُلُّ ذَٰلِكَ لَمَّا مَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا ۚ وَٱلْـَٔاخِرَةُ عِندَ رَبِّكَ لِلْمُتَّقِينَ ﴿٣٥﴾
ហើយយើងនឹងប្រទានឲ្យពួកគេនូវរបស់ទាំងនោះ(ដែលធ្វើ)អំពីមាស។ ហើយរបស់ទាំងអស់នេះ គ្មា នអ្វីក្រៅពីជាការលម្អសម្រាប់ជីវិតលោកិយប៉ុណ្ណោះ ហើយផល ប្រយោជន៍របស់វា គឺតិចតួចបំផុត ពីព្រោះវាមិនអាចគង់វង្សជារៀងរហូតនោះទេ។ រីឯការសោយសុខនៅថ្ងៃបរលោកដែលនៅជាមួយម្ចាស់របស់អ្នក(ឱអ្នកនាំ សារមូហាំម៉ា ត់)វិញ គឺវាល្អប្រពៃបំផុតសម្រាប់បណ្តា អ្នកដែលកោតខ្លាចអល់ឡោះដោយគោរពតាមការបង្គាប់ប្រើរបស់ទ្រង់ និងជៀសឆ្ងាយពីបម្រាមទាំងឡាយ របស់ទ្រង់។
وَمَن يَعْشُ عَن ذِكْرِ ٱلرَّحْمَـٰنِ نُقَيِّضْ لَهُۥ شَيْطَـٰنًۭا فَهُوَ لَهُۥ قَرِينٌۭ ﴿٣٦﴾
ហើយជនណាដែលសម្លឺងទៅកាន់គម្ពីរគួរអានដោយគ្មា នការជឿជាក់ ដែលអាចនាំរូបគេឲ្យងាកចេញអំពីវានោះ គេ(អល់ឡោះ)នឹងដាក់ទណ្ឌ កម្មរូបគេដោយ ឲ្យស្ហៃតនគ្រប់គ្រងលើគេដោយវានៅជាមួយគេនិច្ច ដែលវាកាន់តែបន្ថែមនូវភាពវង្វេងដល់រូបគេថែមទៀត។
وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ ٱلسَّبِيلِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ ﴿٣٧﴾
ហើយពិតប្រាកដណាស់ គូកន(ស្ហៃតន)ដែលគ្រប់គ្រងទៅលើពួកដែលងាកចេញពីគម្ពីរគួរអានទាំងនោះ នឹងរារាំងពួកគេពីសាសនាអល់ឡោះ។ ដូច្នេះ ពួកគេមិន អាចគោរពតាមការបង្គា ប់ប្រើរបស់អល់ឡោះជាម្ចា ស់នោះឡើយ ហើយពួកគេក៏មិនជៀសឆ្ងា យពីបម្រាមទាំងឡាយរបស់ទ្រង់នោះដែរ។ ហើយពួកគេគិតស្មានថា ពិតណាស់ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់សេចក្តីពិត។ ដូច្នោះហើយ ទើបពួកគេមិនបានសារភាពកំហុសអំពីភាពវង្វេងរបស់ពួកគេនោះ ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
حَتَّىٰٓ إِذَا جَآءَنَا قَالَ يَـٰلَيْتَ بَيْنِى وَبَيْنَكَ بُعْدَ ٱلْمَشْرِقَيْنِ فَبِئْسَ ٱلْقَرِينُ ﴿٣٨﴾
លុះនៅពេលដែលអ្នកដែលងាកចេញពីការរំលឹកចំពោះអល់ឡោះរូបនេះបានមកជួបយើងនៅថ្ងៃបរលោក គេបាននិយាយដោយប្រាថ្នាថាៈ ឱអនិច្ចា! សង្ឃឹមថា រវាងខ្ញុំ និងអ្នក(ស្ហៃតន) នៅឃ្លា តឆ្ងា យពីគ្នា ដូចជាចម្ងា យរវាងទិសខាងកើត និងទិសខាងលិចទៅចុះ។ជាការពិតណាស់ ស្ហៃតន គឺជាគូកនដ៏អាក្រក់បំផុត។
وَلَن يَنفَعَكُمُ ٱلْيَوْمَ إِذ ظَّلَمْتُمْ أَنَّكُمْ فِى ٱلْعَذَابِ مُشْتَرِكُونَ ﴿٣٩﴾
អល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលទៅកាន់ពួកគ្មា នជំនឿនៅថ្ងៃបរលោកថាៈ ការទទួលទណ្ឌ កម្មរួមគ្នា របស់ពួកអ្នក មិនបានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ពួក អ្នកនៅក្នុងថ្ងៃនេះឡើយ។ ពិតប្រាកដណាស់ ពួកអ្នកបានបំពានលើខ្លួនឯង ដោយការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើស។ ជាការពិតណាស់ ព្រះនានារបស់ពួកអ្នក អាចមកទទួលទណ្ឌ កម្មជំនួសពួកអ្នកបានជាដាច់ខាត សូម្បីតែបន្តិច។
أَفَأَنتَ تُسْمِعُ ٱلصُّمَّ أَوْ تَهْدِى ٱلْعُمْىَ وَمَن كَانَ فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٤٠﴾
ពិតប្រាកដណាស់ ពួកទាំងនោះ គឺថ្លង់ស្តាប់មិនឮសេចក្តីពិត និងខ្វាក់ភ្នែកមិនអាចមើលឃើញសេចក្តីពិតបានឡើយ។ ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អាច ធ្វើឲ្យអ្នកថ្លង់អាចស្តាប់ឮឬអាចចង្អុលបង្ហា ញដល់អ្នកខ្វា ក់ឬចង្អុលបង្ហា ញអ្នកដែលស្ថិតនៅក្នុងភាពវង្វេងយ៉ា ងច្បាស់អំពីមាគ៌ា ដ៏ត្រឹមត្រូវបានដែរឬ? فإما نذهبن بك فإنا منهم م نتقمون
فَإِمَّا نَذْهَبَنَّ بِكَ فَإِنَّا مِنْهُم مُّنتَقِمُونَ ﴿٤١﴾
ហើយបើទោះបីជាយើងបាននាំអ្នកទៅ(ដោយឲ្យអ្នកស្លាប់មុននឹងយើងដាក់ទណ្ឌ កម្មពួកគេ)ក៏ដោយ ក៏យើងនៅតែផ្តន្ទា ទោសពួកគេ តាមរយៈការដាក់ទណ្ឌ កម្ម ដល់ពួកគេទាំងក្នុងលោកិយ និងនៅថ្ងៃបរលោកដែរ។
أَوْ نُرِيَنَّكَ ٱلَّذِى وَعَدْنَـٰهُمْ فَإِنَّا عَلَيْهِم مُّقْتَدِرُونَ ﴿٤٢﴾
ឬក៏យើងនឹងបង្ហាញឲ្យអ្នកបានឃើញខ្លះៗនូវទណ្ឌកម្មដែលយើងបានសន្យាចំពោះពួកគេ។ ពិតប្រាកដណាស់ យើងមានអំណាចទៅលើពួកគេ ដោយពួកគេគ្មាន សមត្ថភាពអាចយកឈ្នះលើយើងក្នុងរឿងអ្វីមួយបានឡើយ។
فَٱسْتَمْسِكْ بِٱلَّذِىٓ أُوحِىَ إِلَيْكَ ۖ إِنَّكَ عَلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٤٣﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប្រកាន់ខ្ជាប់នូវអ្វីដែលម្ចាស់របស់អ្នកបានវ៉ាហ៊ីទៅកាន់អ្នក ហើយចូរអនុវត្តន៍តាមវាចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើ មាគ៌ា ពិតដែលគ្មា នការមន្ទិលសង្ស័យចំពោះវាឡើយ។
وَإِنَّهُۥ لَذِكْرٌۭ لَّكَ وَلِقَوْمِكَ ۖ وَسَوْفَ تُسْـَٔلُونَ ﴿٤٤﴾
ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺជាភាពថ្កុំថ្កើងសម្រាប់អ្នក និងសម្រាប់ប្រជាជាតិរបស់អ្នក ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវបានគេសួរអំពីការមាន ជំនឿចំពោះវា(គម្ពីរគួរអាន) ការធ្វើតាមការចង្អុលបង្ហា ញរបស់វា និងការអំពាវនាវទៅកាន់វា។
وَسْـَٔلْ مَنْ أَرْسَلْنَا مِن قَبْلِكَ مِن رُّسُلِنَآ أَجَعَلْنَا مِن دُونِ ٱلرَّحْمَـٰنِ ءَالِهَةًۭ يُعْبَدُونَ ﴿٤٥﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សួរទៅកាន់បណ្តា ពួកអ្នកនាំសារទាំងឡាយដែលយើងបានតែងតាំងមុនអ្នកថាៈ តើយើងធ្លាប់បានបង្កើតព្រះនានា ក្រៅពី(អល់ឡោះ)ម្ចា ស់មហាសប្បុរសដើម្បីឲ្យពួកគេគោរពសក្កា រៈដែរឬទេ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَـٰتِنَآ إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ فَقَالَ إِنِّى رَسُولُ رَبِّ ٱلْعَـٰلَمِينَ ﴿٤٦﴾
ពិតប្រាកដណាស់ យើងបានតែងតាំងព្យាការីមូសាដោយនាំមកសញ្ញានូវភស្តុតាងទាំងឡាយរបស់យើងទៅកាន់ហ្វៀរអោន និងមន្ត្រីទាំងឡាយក្នុងចំណោមក្រុម របស់គេហើយគាត់បាននិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់ម្ចា ស់ដែលគ្រប់គ្រងពិភពទាំងអស់។
فَلَمَّا جَآءَهُم بِـَٔايَـٰتِنَآ إِذَا هُم مِّنْهَا يَضْحَكُونَ ﴿٤٧﴾
ប៉ុន្តែ នៅពេលដែលគាត់(ព្យាការីមូសា)បាននាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ពួកគេ (ពេលនោះ)ពួកគេបែរជានាំគ្នាសើចចំអកឡកឡឺយ និង មើលងាយចំពោះវាទៅវិញ។
وَمَا نُرِيهِم مِّنْ ءَايَةٍ إِلَّا هِىَ أَكْبَرُ مِنْ أُخْتِهَا ۖ وَأَخَذْنَـٰهُم بِٱلْعَذَابِ لَعَلَّهُمْ يَرْجِعُونَ ﴿٤٨﴾
ហើយយើងមិនបានបង្ហា ញសញ្ញា ភស្តុតាងដែលបញ្ជា ក់ពីភាពត្រឹមត្រូវនៃអ្វីដែលព្យាការីមូសាបាននាំមកឲ្យហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេបានឃើញ ឡើយ លើកលែងតែសញ្ញាភស្តុតាងនោះ(គឺជាភស្តុតាងដែល)មានលក្ខណៈធំធេងជាងភស្តុតាងមុនៗ។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេនៅក្នុងលោកិយ ដោយសង្ឃឹមថា ពួកគេនឹងវិលត្រឡប់ចេញពីការប្រឆាំងរបស់ពួកគេវិញ។ ក៏ប៉ុន្តែ វាពុំទទួលបានផលអ្វីឡើយ។
وَقَالُوا۟ يَـٰٓأَيُّهَ ٱلسَّاحِرُ ٱدْعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ إِنَّنَا لَمُهْتَدُونَ ﴿٤٩﴾
ហើយនៅពេលដែលពួកគេបានទទួលនូវទណ្ឌកម្មមួយចំនួន ពួកគេក៏និយាយទៅកាន់ព្យាការីមូសាថាៈ ឱគ្រូមន្តអាគម! សូមអ្នកបួងសួងសុំពីម្ចាស់របស់អ្នកឲ្យពួក យើងនូវអ្វីដែលទ្រង់បានសន្យានឹងអ្នកថា ទ្រង់នឹងបញ្ចៀសពួកយើងពីទណ្ឌកម្មប្រសិនបើពួកយើងមានជំនឿចុះ។ ពិតប្រាកដណាស់ ពួកយើងនឹងទទួលបានការ ចង្អុលបង្ហា ញទៅកាន់ទ្រង់ ប្រសិនបើទ្រង់បញ្ចៀសទណ្ឌ កម្មចេញពីពួកយើងមែននោះ។
فَلَمَّا كَشَفْنَا عَنْهُمُ ٱلْعَذَابَ إِذَا هُمْ يَنكُثُونَ ﴿٥٠﴾
តែនៅពេលដែលយើង(អល់ឡោះ)បានបញ្ចៀសនូវទណ្ឌ កម្មចេញពីពួកគេ ស្រាប់តែពួកគេបានក្បត់នូវការសន្យារបស់ខ្លួន ដោយពួកគេមិនធ្វើតាមសន្យាឡើយ។
وَنَادَىٰ فِرْعَوْنُ فِى قَوْمِهِۦ قَالَ يَـٰقَوْمِ أَلَيْسَ لِى مُلْكُ مِصْرَ وَهَـٰذِهِ ٱلْأَنْهَـٰرُ تَجْرِى مِن تَحْتِىٓ ۖ أَفَلَا تُبْصِرُونَ ﴿٥١﴾
ហើយហ្វៀរអោនបានស្រែកប្រកាសក្នុងចំណោមក្រុមរបស់គេដោយសម្ញែងអំណាចរបស់គេថាៈ ឱក្រុមរបស់យើង! តើយើងមិនមែនជាស្តេចគ្រប់គ្រងរាជា ណាចក្រអេហ្ស៊ីប ដោយមានទន្លេនីលហូរនៅពីក្រោមវិមានរបស់យើងទេឬ? តើពួកអ្នកមិនបានឃើញអំណាចរបស់យើង ហើយទទួលស្គាល់ពីឫទ្ធានុភាពរបស់ យើងទេឬ?
أَمْ أَنَا۠ خَيْرٌۭ مِّنْ هَـٰذَا ٱلَّذِى هُوَ مَهِينٌۭ وَلَا يَكَادُ يُبِينُ ﴿٥٢﴾
ហើយពិតប្រាកដណាស់ យើងល្អប្រសើរជាងមូសាដែលជាអ្នកត្រូវបានគេនិរទេស ជាមនុស្សទន់ខ្សោយដែលនិយាយមិនទាំងសូវច្បាស់ផងនោះ។
فَلَوْلَآ أُلْقِىَ عَلَيْهِ أَسْوِرَةٌۭ مِّن ذَهَبٍ أَوْ جَآءَ مَعَهُ ٱلْمَلَـٰٓئِكَةُ مُقْتَرِنِينَ ﴿٥٣﴾
ដូចនេះ ហេតុអ្វីបានជាអល់ឡោះមិនបំពាក់កងអំពីមាសទៅឲ្យអ្នកដែលទ្រង់បានបញ្ជូនមកដើម្បីបញ្ជាក់ថា ពិតណាស់ គេពិតជាអ្នកនាំសាររបស់ទ្រង់ ឬឲ្យម៉ា ឡាអ៊ី កាត់រួមដំណើ រមកជាមួយគេទៅ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَٱسْتَخَفَّ قَوْمَهُۥ فَأَطَاعُوهُ ۚ إِنَّهُمْ كَانُوا۟ قَوْمًۭا فَـٰسِقِينَ ﴿٥٤﴾
ពេលនោះ ហ្វៀរអូនបានបំភ័យក្រុមរបស់គេ។ ដូច្នេះ ពួកគេក៏បានគោរពតាមគេដោយស្ថិតក្នុងភាពវង្វេងរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមមួយដែល ចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះជាម្ចា ស់។
فَلَمَّآ ءَاسَفُونَا ٱنتَقَمْنَا مِنْهُمْ فَأَغْرَقْنَـٰهُمْ أَجْمَعِينَ ﴿٥٥﴾
ហើយនៅពេលដែលពួកគេបានធ្វើឲ្យយើងខឹងសម្បា ដោយពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនោះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ ដោយធ្វើឲ្យពួកគេទាំង អស់គ្នា លិចលង់(ក្នុងទឹកសមុទ្រ)។ فجعلنهم سلفا ومثلا للٔاخرين
فَجَعَلْنَـٰهُمْ سَلَفًۭا وَمَثَلًۭا لِّلْـَٔاخِرِينَ ﴿٥٦﴾
ហើយយើងបានយកហ្វៀរអោន និងក្រុមមន្ត្រីរបស់គេធ្វើជាអ្នកនាំមុខគេដែលបន្សល់ទុកកេរ្តិ៍ដំណែលសម្រាប់មនុស្សលោក និងសម្រាប់ពួកដែលប្រឆាំងនៃក្រុម របស់អ្នក ហើយយើងបានយកពួកគេធ្វើជាមេរៀនសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន ដើម្បីកុំឲ្យពួកគេធ្វើនូវទង្វើរបស់ពួកគេ(ហ្វៀរអោន និងបក្សពួក) ដែលជា ហេតុនាំឲ្យពួកគេទទួលទណ្ឌ កម្មដូចជាពួកនោះដែរ។
۞ وَلَمَّا ضُرِبَ ٱبْنُ مَرْيَمَ مَثَلًا إِذَا قَوْمُكَ مِنْهُ يَصِدُّونَ ﴿٥٧﴾
នៅពេលដែលពួកមុស្ហរីគីនបានចាត់ទុកថា ជាការពិតណាស់ ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ដែលពួកណាសរ៉នីគោរពសក្ការៈនោះ ក៏ស្ថិតក្នុងអត្ថន័យរួម និង ពួកអ្នក “ពិតប្រាកដណាស់ إنكم وما تعبدون من دون الله حص ب جهنم أنتم لها واردون ﴾ [سورة الأنبياء: 98 ﴿ ៖ ស់ទ្រង់បានមានបន្ទូលថា ដែលអល់ឡោះជាម្ចា អ្វីៗដែលពួកអ្នកនៅគោរពសក្ការៈ(ចំពោះវា)ផេ្សងពីអល់ឡោះនោះ វាគឺជាគ្រឿងដុតបពោ្ឆះរបស់នរកជើហាន់ណាំ ដោយពួកអ្នកពិតជានឹងត្រូវចូលទៅក្នុងវា”។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានហាមឃាត់អំពីការគោរពសក្កា រៈទៅកាន់គាត់(ព្យាការីអ៊ីសា)ដូចដែលទ្រង់បានហាមឃាត់មិនឲ្យគោរពសក្កា រៈ ទៅកាន់រូបបដិមាដូច្នោះដែរ។ ពេលនោះ ស្រាប់តែក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ដោយពួកគេពោលថាៈ ពួកយើងពេញចិត្ត
وَقَالُوٓا۟ ءَأَـٰلِهَتُنَا خَيْرٌ أَمْ هُوَ ۚ مَا ضَرَبُوهُ لَكَ إِلَّا جَدَلًۢا ۚ بَلْ هُمْ قَوْمٌ خَصِمُونَ ﴿٥٨﴾
អ្នកទាំងនោះត្រូវបានគេ អ្នកដែលយើងបានកំណត់ភ័ព្វសំណាងល្អឱ្យពួកគេ បណ្ដា “ពិតប្រាកដណាស់ منا الحسنى أولئك عنها مبعدون ﴾ سورة الأنبياء: 101 បញ្ចៀសឆ្ងា យពីភ្លើងនរក(ដូចជា ព្យាការីអ៊ីសាម៉ា រយ៉ាំ និង អ៊ូហ្សៃរ ជាដើម)”។ ហើយពួកគេបាននិយាយថាៈ តើព្រះដែលពួកយើងគោរពសក្ការៈនេះល្អជាង ឬក៏ព្យាការីអ៊ីសាល្អជាង? អ្វីដែលកូនប្រុសរបស់ អាស្ហហ្ស៊ីហ្ពាក់រ៉ និងក្រុមរបស់គេ ដែលបានធ្វើការប្រៀបធៀបបែបនេះ មិនមែនពួកគេមានបំណងស្វែងរកការពិតឡើយ ប៉ុន្តែពួកគេចូលចិត្តការជជែកដេញដោលប៉ុណ្ណោះ។ ហើយពិតប្រាកដ ណាស់ ពួកគេគឺជាក្រុមដែលចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា ។
إِنْ هُوَ إِلَّا عَبْدٌ أَنْعَمْنَا عَلَيْهِ وَجَعَلْنَـٰهُ مَثَلًۭا لِّبَنِىٓ إِسْرَٰٓءِيلَ ﴿٥٩﴾
ព្យាការីអ៊ីសា កូនប្រុសម៉ារីយ៉ាំ (យេស៊ូគ្រិស្ត បុត្រនាងម៉ារី) មិនមែនជាអ្វីក្រៅតែពីជាខ្ញុំបម្រើម្នាក់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលយើងបាន ប្រោសប្រទានដល់គេនូវភាពជាព្យាការីនិងជាអ្នកនាំសារប៉ុណ្ណោះ ហើយយើងបានយកគេធ្វើជាឧទាហរណ៍ សម្រាប់អម្បូរអ៊ីស្រាអែល ដែលបញ្ជាក់ពីសមត្ថភាពដ៏ ខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចា ស់ ខណៈដែលទ្រង់បានបង្កើតគាត់ដោយគ្មា នឪពុកដូចដែលទ្រង់បានបង្កើតព្យាការីអាហ្ទាំដោយគ្មា នឪពុកម្តា យដូច្នោះដែរ។
وَلَوْ نَشَآءُ لَجَعَلْنَا مِنكُم مَّلَـٰٓئِكَةًۭ فِى ٱلْأَرْضِ يَخْلُفُونَ ﴿٦٠﴾
ហើយប្រសិនបើយើងមានចេតនាបំផ្លាញពួកអ្នក(ឱកូនចៅអាហ្ទាំ) ប្រាកដជាយើងនឹងបំផ្លាញពួកអ្នក ហើយយើងនឹងបង្កើតពួកម៉ា ឡាអ៊ីកាត់ឲ្យគ្រប់គ្រងផែនដី ជំនួសពួកអ្នកវិញជាមិនខានដោយពួកគេនឹងគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដោយមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِنَّهُۥ لَعِلْمٌۭ لِّلسَّاعَةِ فَلَا تَمْتَرُنَّ بِهَا وَٱتَّبِعُونِ ۚ هَـٰذَا صِرَٰطٌۭ مُّسْتَقِيمٌۭ ﴿٦١﴾
ហើយពិតប្រាកដណាស់ ការចុះ(ពីលើមេឃ)មករបស់ព្យាការីអ៊ីសានៅសម័យកាលចុងក្រោយនៃលោកិយ(មុនថ្ងៃបរលោកកើតឡើង) គឺជាសញ្ញមួយក្នុងចំណោម សញ្ញា ធំៗដែលបញ្ជា ក់ពីការជិតមកដល់នៃថ្ងៃបរលោក។ ដូច្នេះ ចូរពួកអ្នកកុំមានការមន្ទិលសង្ស័យអំពីការកើតឡើងនៃថ្ងៃបរលោក។ ហើយចូរពួកអ្នកប្រតិបត្តិតាម ខ្ញុំ(ព្យាការីមូហាំម៉ា ត់)ចំពោះអ្វីដែលខ្ញុំបាននាំមកពីអល់ឡោះមកកាន់ពួកអ្នក។ អ្វីដែលខ្ញុំបាននាំមកកាន់ពួកអ្នកនេះហើយ គឺជាមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាព و វៀចវេរឡើយ។
وَلَا يَصُدَّنَّكُمُ ٱلشَّيْطَـٰنُ ۖ إِنَّهُۥ لَكُمْ عَدُوٌّۭ مُّبِينٌۭ ﴿٦٢﴾
ហើយចូរពួកអ្នកកុំបណ្តោ យឲ្យស្ហៃតនបង្វែរពួកអ្នកចេញអំពីមាគ៌ាដ៏ត្រឹមត្រូវ តាមរយៈការពង្វក់និងការបោកបញ្ឆោតរបស់វាឲ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវរបស់ពួកអ្នកយ៉ា ងច្បាស់លាស់។
وَلَمَّا جَآءَ عِيسَىٰ بِٱلْبَيِّنَـٰتِ قَالَ قَدْ جِئْتُكُم بِٱلْحِكْمَةِ وَلِأُبَيِّنَ لَكُم بَعْضَ ٱلَّذِى تَخْتَلِفُونَ فِيهِ ۖ فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿٦٣﴾
ហើយនៅពេលដែលព្យាការីអ៊ីសាបានមកដល់ក្រុមរបស់គាត់ដោយនាំមកនូវសញ្ញា ភស្តុតាងយ៉ា ងច្បាស់លាស់ដែលបញ្ជា ក់ថា គាត់ជាអ្នកនាំសារ(របស់អល់ឡោះ) គាត់ក៏បានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំបាននាំមកនូវគតិបណ្ឌិ តពីអល់ឡោះមកកាន់ពួកអ្នកហើយខ្ញុំនឹងបញ្ជា ក់ប្រាប់ពួកអ្នកនូវរឿងរ៉ាវមួយចំនួន ដែលពួកអ្នកមានការខ្វែងយោបល់គ្នា នៃកិច្ចការសាសនារបស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តន៍តាមនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ហើយចូរពួកអ្នកគោរពតាមខ្ញុំចំពោះអ្វីដែលខ្ញុំបានប្រើពួកអ្នក និងអ្វី ដែលខ្ញុំហាមឃាត់ពួកអ្នក។
إِنَّ ٱللَّهَ هُوَ رَبِّى وَرَبُّكُمْ فَٱعْبُدُوهُ ۚ هَـٰذَا صِرَٰطٌۭ مُّسْتَقِيمٌۭ ﴿٦٤﴾
ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មានម្ចាស់ឯណាផ្សេងសម្រាប់ពួកយើងក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកមានភាព ស្មោះសក្នុងការគោរពសក្កា រៈទៅចំពោះទ្រង់តែមួយគត់ ហើយការគោរពសក្កាៈចំពោះទ្រង់តែមួយគត់នេះហើយ ដែលជាមាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរនៅ ក្នុងវាឡើយ។
فَٱخْتَلَفَ ٱلْأَحْزَابُ مِنۢ بَيْنِهِمْ ۖ فَوَيْلٌۭ لِّلَّذِينَ ظَلَمُوا۟ مِنْ عَذَابِ يَوْمٍ أَلِيمٍ ﴿٦٥﴾
هَلْ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأْتِيَهُم بَغْتَةًۭ وَهُمْ لَا يَشْعُرُونَ ﴿٦٦﴾
ហើយក្រុមជាច្រើននៃពួកណាសរ៉នីមានការខ្វែងយោបល់គ្នាក្នុងរឿងព្យាការីអ៊ីសា ដោយអ្នកខ្លះនិយាយថាៈ គាត់គឺជាព្រះជាម្ចាស់ ខ្លះទៀតនិយាយថាៈ គាត់គឺជា បុត្ររបស់អល់ឡោះ ហើយអ្នកខ្លះទៀតនិយាយថាៈ ទាំងគាត់ និងម្តាយរបស់គាត់ គឺជាព្រះជាម្ចាស់។ ដូច្នេះ ភាពវិនាសអន្តរាយ គឺចំពោះពួកដែលបំពានលើខ្លួន អ្នក(ដោយពួកគេពណ៌ នាចំពោះព្យាការីអ៊ីសាថា គឺជាព្រះ ឬជាបុត្ររបស់ព្រះ ឬជាព្រះត្រៃឯក)នោះ ដោយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែល កំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។
ٱلْأَخِلَّآءُ يَوْمَئِذٍۭ بَعْضُهُمْ لِبَعْضٍ عَدُوٌّ إِلَّا ٱلْمُتَّقِينَ ﴿٦٧﴾
មិត្តភក្តិដែលស្មោះស្ម័គ្រនឹងគ្នា ដែលស្ថិតនៅលើភាពគ្មា នជំនឿនិងភាពវង្វេងនោះ នឹងក្លា យជាសត្រូវនឹងគ្នា នៅថ្ងៃបរលោក លើកលែងតែបណ្តា អ្នកកោត ខ្លា ចអល់ឡោះដែលគោរពតាមការបង្គា ប់ប្រើរបស់ទ្រង់ និងជៀសឆ្ងា យពីបម្រាមរបស់ទ្រង់ប៉ុណ្ណោះ។ ពិតណាស់ មិត្តភាពរបស់ពួកគេនឹងស្ថិតស្ថេរជានិច្ច មិនសាប សូន្យឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰعِبَادِ لَا خَوْفٌ عَلَيْكُمُ ٱلْيَوْمَ وَلَآ أَنتُمْ تَحْزَنُونَ ﴿٦٨﴾
ហើយអល់ឡោះនឹងមានបន្ទូលទៅកាន់ពួកគេថាៈ ឱខ្ញុំបម្រើទាំងឡាយរបស់យើង!ពួកអ្នកមិនមានការភ័យខ្លា ចអ្វីឡើយនៅក្នុងថ្ងៃនេះចំពោះអ្វីដែលអ្នកត្រូវប្រឈម នោះ ហើយពួកអ្នកក៏មិនមានការព្រួយបារម្ភនោះដែរចំពោះលាភសំណាងលោកិយដែលបានកន្លងផុតពីពួកអ្នកនោះ។
ٱلَّذِينَ ءَامَنُوا۟ بِـَٔايَـٰتِنَا وَكَانُوا۟ مُسْلِمِينَ ﴿٦٩﴾
គឺបណ្តាអ្នកដែលមានជំនឿចំពោះគម្ពីរគួរអានដែលត្រូវបានបញ្ចុះមកឲ្យអ្នកនាំសាររបស់ពួកគេ ហើយពួកគេជាអ្នកដែលគោរពតាមគម្ពីរគួរអាន ដោយពួកគេ អនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់វា និងបញ្ឈប់(មិនប្រព្រឹត្ត)នូវបម្រាមទាំងឡាយរបស់វា។
ٱدْخُلُوا۟ ٱلْجَنَّةَ أَنتُمْ وَأَزْوَٰجُكُمْ تُحْبَرُونَ ﴿٧٠﴾
ចូរពួកអ្នក និងបណ្តាអ្នកដែលមានជំនឿដូចពួកអ្នកដែរនោះ ចូលទៅក្នុងឋានសួគ៌ដោយក្តីរីករាយចំពោះការសោយសុខដ៏អមតៈគ្មានទីបញ្ចប់ដែលពួកអ្នកទទួល បាននោះចុះ។
يُطَافُ عَلَيْهِم بِصِحَافٍۢ مِّن ذَهَبٍۢ وَأَكْوَابٍۢ ۖ وَفِيهَا مَا تَشْتَهِيهِ ٱلْأَنفُسُ وَتَلَذُّ ٱلْأَعْيُنُ ۖ وَأَنتُمْ فِيهَا خَـٰلِدُونَ ﴿٧١﴾
អ្នកបម្រើរបស់ពួកគេបានដើរក្រឡឹងជុំវិញពួកគេជាមួយនឹងថាស និងពែងធ្វើអំពីមាស។ នៅក្នុងឋានសួគ៌នោះមានអ្វីៗគ្រប់យ៉ាងតាមចំណង់ចិត្ត និងមានភាព ស្រស់ស្រាយក្នុងការគយគន់មើលផងដែរ។ ហើយពួកអ្នកនៅក្នុងឋានសួគ៌នោះជាអមតៈ ដោយពួកអ្នកនឹងមិនចេញពីវាវិញជាដាច់ខាត។
وَتِلْكَ ٱلْجَنَّةُ ٱلَّتِىٓ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ ﴿٧٢﴾
ឋានសួគ៌ដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនោះហើយ គឺជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានជាមត៌កសម្រាប់ពួកអ្នក ជាការប្រោសប្រទានអំពីអល់ឡោះ ដោយសារតែទង្វើកុសលរបស់ពួកអ្នកដែលពួកអ្នកធ្លា ប់បានសាងកន្លងមក។ لكم فيها فكهةكثيرةمنها تأكلون
لَكُمْ فِيهَا فَـٰكِهَةٌۭ كَثِيرَةٌۭ مِّنْهَا تَأْكُلُونَ ﴿٧٣﴾
នៅក្នុងឋានសួគ៌នោះ មានផ្លែឈើជាច្រើនដ៏សម្បូរបែបដោយគ្មា នផុតរលត់ឡើយសម្រាប់ពួកអ្នកបរិភោគ។
إِنَّ ٱلْمُجْرِمِينَ فِى عَذَابِ جَهَنَّمَ خَـٰلِدُونَ ﴿٧٤﴾
ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តអំពើបាបតាមរយៈការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ នៅថ្ងៃបរលោក ពួកគេនឹងត្រូវទទួលទណ្ឌ កម្មក្នុងភ្លើងនរកជើហាន់ណាំ ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ لا يفترعنهم وهم فيهمبلسون
لَا يُفَتَّرُ عَنْهُمْ وَهُمْ فِيهِ مُبْلِسُونَ ﴿٧٥﴾
គេមិនសម្រាលទណ្ឌ កម្មដល់ពួកគេឡើយហើយពួកគេស្ថិតនៅក្នុងឋាននរកនោះដោយភាពអស់សង្ឃឹមពីក្តីមេត្តា ករុណារបស់អល់ឡោះ។
وَمَا ظَلَمْنَـٰهُمْ وَلَـٰكِن كَانُوا۟ هُمُ ٱلظَّـٰلِمِينَ ﴿٧٦﴾
ហើយយើងមិនបានបំពានទៅលើពួកគេនោះទេនៅពេលដែលយើងបញ្ចូលពួកគេទៅក្នុងឋាននរកនោះ ប៉ុន្តែពួកគេទៅវិញទេដែលជាអ្នកបំពានលើខ្លួនឯង តាមរយៈការប្រឆាំង(នឹងយើង)នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَنَادَوْا۟ يَـٰمَـٰلِكُ لِيَقْضِ عَلَيْنَا رَبُّكَ ۖ قَالَ إِنَّكُم مَّـٰكِثُونَ ﴿٧٧﴾
ហើយពួកគេបានស្រែកហៅឆ្មាំនរកដែលជាម៉ា ឡាអ៊ីកាត់នោះថាៈ ឱម៉ា លិក! សូមអ្នកឲ្យម្ចាស់របស់អ្នកយកជីវិតយើងចុះដើម្បីឲ្យពួកយើងបានស្រាកស្រាន្តពីទណ្ឌ កម្មនេះ។ពេលនោះ ម៉ា ឡាអ៊ីកាត់ម៉ា លិក ក៏បានតបទៅពួកគេវិញថាៈ ពិតប្រាកដណាស់ ពួកអ្នកត្រូវស្ថិតក្នុងទណ្ឌ កម្មនេះជារៀងរហូតដោយមិនស្លា ប់ឡើយ ហើយ ទណ្ឌ កម្មនោះក៏គេមិនផ្អា កពីពួកអ្នកនោះដែរ។
لَقَدْ جِئْنَـٰكُم بِٱلْحَقِّ وَلَـٰكِنَّ أَكْثَرَكُمْ لِلْحَقِّ كَـٰرِهُونَ ﴿٧٨﴾
ពិតប្រាកដណាស់ កាលនៅលើលោកិយ យើង(អល់ឡោះ)បាននាំមកឲ្យពួកអ្នកនូវការពិតដែលគ្មា នឡើយការសង្ស័យនៅក្នុងវា ក៏ប៉ុន្តែភាគច្រើននៃពួកអ្នក បែរជា ស្អប់ខ្ពើម មិនពេញចិត្តនឹងការពិតនោះទៅវិញ។
أَمْ أَبْرَمُوٓا۟ أَمْرًۭا فَإِنَّا مُبْرِمُونَ ﴿٧٩﴾
ជាការពិតណាស់ ប្រសិនបើពួកគេរៀបចំល្បិចកលចំពោះព្យាការីមូហាំម៉ាត់នោះ ពិតប្រាកដណាស់ យើងគឺជាដែលអ្នកកាត់សេចក្តីចំពោះពួកគេ ដោយរៀបចំនូវ ល្បិចកលដែលខ្លាំងជាងល្បិចកលរបស់ពួកគេទៅទៀត។
أَمْ يَحْسَبُونَ أَنَّا لَا نَسْمَعُ سِرَّهُمْ وَنَجْوَىٰهُم ۚ بَلَىٰ وَرُسُلُنَا لَدَيْهِمْ يَكْتُبُونَ ﴿٨٠﴾
ឬមួយក៏ពួកគេគិតស្មានថា ពិតណាស់ យើងមិនបានឮនូវរឿងសម្ងា ត់របស់ពួកគេដែលពួកគេលាក់ទុកវាក្នុងចិត្ត ឬក៏រឿងសម្ងា ត់របស់ពួកគេដែលពួកគេបានខ្សឹប ខ្សៀវគ្នាដោយស្ងាត់ៗនោះឬ? មិនដូច្នោះឡើយ យើងពិតជាបានឮរឿងទាំងនោះ ហើយម៉ា ឡាអ៊ីកាត់ដែលនៅជាមួយពួកគេ ក៏កំពុងតែកត់ត្រាទុកនូវអ្វីដែលពួកគេ បានធ្វើនោះដែរ។
قُلْ إِن كَانَ لِلرَّحْمَـٰنِ وَلَدٌۭ فَأَنَا۠ أَوَّلُ ٱلْعَـٰبِدِينَ ﴿٨١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលថាអល់ឡោះជាម្ចាស់ទ្រង់មានបុត្រី(អល់ឡោះមហាខ្ពង់ខ្ពស់ និងធំធេងបំផុតអំពីពាក្យសំដីដែលពួកគេបាន និយាយ)នោះថាៈ អល់ឡោះជាម្ចាស់ទ្រង់គ្មានបុត្រនោះទេ។ ទ្រង់មហាជ្រះស្អាត និងខ្ពង់ខ្ពស់បំផុតអំពីរឿងនោះ។ ហើយពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលគោរព សក្កា រៈចំពោះអល់ឡោះ និងលើកតម្កើងចំពោះទ្រង់មុនគេបង្អស់។
سُبْحَـٰنَ رَبِّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ رَبِّ ٱلْعَرْشِ عَمَّا يَصِفُونَ ﴿٨٢﴾
ម្ចាស់ដែលគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងជាម្ចាស់នៃអារ៉ស្ហនោះ ទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបាននិយាយ ដែលពួក គេចោទថាៈ អល់ឡោះជាម្ចា ស់ទ្រង់មានដៃគូ មានភរិយា និងមានបុត្រនោះ។
فَذَرْهُمْ يَخُوضُوا۟ وَيَلْعَبُوا۟ حَتَّىٰ يُلَـٰقُوا۟ يَوْمَهُمُ ٱلَّذِى يُوعَدُونَ ﴿٨٣﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បណ្តោ យឲ្យពួកគេលិចលង់ក្នុងភាពវង្វេង និងការលេងសើចនោះចុះ រហូតដល់ពួកគេបានជួបនឹងថ្ងៃដែលពួកគេត្រូវបានគេ សន្យា នោះគឺថ្ងៃបរលោក។
وَهُوَ ٱلَّذِى فِى ٱلسَّمَآءِ إِلَـٰهٌۭ وَفِى ٱلْأَرْضِ إِلَـٰهٌۭ ۚ وَهُوَ ٱلْحَكِيمُ ٱلْعَلِيمُ ﴿٨٤﴾
ហើយទ្រង់ គឺជាម្ចា ស់ដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដនៅលើមេឃ និងជាម្ចា ស់ដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដនៅលើផែនដី។ ហើយទ្រង់មហា គតិបណ្ឌិតបំផុតក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះស្ថានភាពនៃខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីរឿងនោះ អាចលាក់បាំងពីទ្រង់បានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَتَبَارَكَ ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا وَعِندَهُۥ عِلْمُ ٱلسَّاعَةِ وَإِلَيْهِ تُرْجَعُونَ ﴿٨٥﴾
មហាឧត្តុង្គត្តមនិងពរជ័យរបស់អល់ឡោះជាម្ចាស់ ដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់ ទ្រង់តែមួយគត់។ ហើយមានតែទ្រង់តែមួយគត់ដែលដឹងពីពេលកំណត់នៃការកើតឡើងថ្ងៃបរលោក ដែលគ្មាននរណាម្នាក់ក្រៅពីទ្រង់អាចដឹងបានឡើយ។ ហើយ ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
وَلَا يَمْلِكُ ٱلَّذِينَ يَدْعُونَ مِن دُونِهِ ٱلشَّفَـٰعَةَ إِلَّا مَن شَهِدَ بِٱلْحَقِّ وَهُمْ يَعْلَمُونَ ﴿٨٦﴾
ហើយព្រះនានាដែលពួកមុស្ហរីគីនកំពុងតែគោរពសក្កា រៈចំពោះវាផ្សេងពីអល់ឡោះនោះ គ្មា នអំណាចអ្វីក្នុងការជួយអន្តរាគមន៍នៅចំពោះមុខអល់ឡោះជាម្ចា ស់ ឡើយ លើកលែងតែអ្នកដែលបានទទួលស្គាល់ថា គ្មា នទេម្ចា ស់ដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីអល់ឡោះប៉ុណ្ណោះ ហើយគេដឹងនូវអ្វីដែលខ្លួនបានទទួល ស្គា ល់នោះ ដូចជាព្យាការីអ៊ីសា អ៊ូហ្ស៊ែរ និងម៉ា ឡាអ៊ីកាត់។
وَلَئِن سَأَلْتَهُم مَّنْ خَلَقَهُمْ لَيَقُولُنَّ ٱللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ ﴿٨٧﴾
ហើយប្រសិនបើអ្នកសួរពួកគេថាៈ តើនរណាជាអ្នកដែលបានបង្កើតពួកគេនោះ? ពួកគេប្រាកដជានឹងឆ្លើយថាៈ អល់ឡោះគឺជាអ្នកដែលបានបង្កើតពួកយើង។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរឲ្យងាកចេញពីការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់(តែមួយគត់)ក្រោយពីពួកគេទទួលស្គាល់(ថាទ្រង់់ជាអ្នកដែលបានបង្កើត ពួកគេ)ហើយនោះយ៉ា ងដូចម្តេច?
وَقِيلِهِۦ يَـٰرَبِّ إِنَّ هَـٰٓؤُلَآءِ قَوْمٌۭ لَّا يُؤْمِنُونَ ﴿٨٨﴾
ហើយទ្រង់ដឹងបំផុតនូវការត្អូញត្អែររបស់អ្នកនាំសាររបស់ទ្រង់ចំពោះការបដិសេធនៃក្រុមរបស់គាត់(គ្មា នជំនឿចំពោះគាត់) និងពាក្យសំដីរបស់អ្នកនាំសារដែលបាន ពោលថាៈ ឱម្ចា ស់របស់ខ្ញុំ!ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលគ្មា នជំនឿចំពោះអ្វីដែលទ្រង់បានបញ្ជូនមកឲ្យខ្ញុំទៅកាន់ពួកគេនោះទេ។
فَٱصْفَحْ عَنْهُمْ وَقُلْ سَلَـٰمٌۭ ۚ فَسَوْفَ يَعْلَمُونَ ﴿٨٩﴾
ដូច្នេះ ចូរអ្នកបែរចេញពីពួកគេចុះ ហើយនិយាយទៅកាន់ពួកគេនូវអ្វីដែលអាចការពារអ្នកពីអំពើអាក្រក់របស់ពួកគេ(នៅពេលនោះ គឺព្យាការីស្ថិតនៅឯក្រុងម៉ា ក្កះ)។ ជាការពិតណាស់ ពួកគេគង់តែនឹងដឹងអំពីទណ្ឌ កម្មដែលពួកគេនឹងជួបប្រទះ(នៅពេលខាងមុខ)ជាមិនខាន។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ