ទំព័រដើមការពន្យល់Ad-Dukhaan (44)

ការពន្យល់ Ad-Dukhaan (44) — الدخان

ម៉ាកកះ · 59 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

حمٓ ﴿١﴾

ហា មីម (បានបកស្រាយរួចនៅដើមជំពូកអាល់ហ្ពា ក៏រ៉ោះ)

وَٱلْكِتَـٰبِ ٱلْمُبِينِ ﴿٢﴾

អល់ឡោះជាម្ចា ស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដែលបញ្ជា ក់ច្បាស់ពីមាគ៌ា នៃការចង្អុលបង្ហា ញទៅកាន់សេចក្តីពិត។

إِنَّآ أَنزَلْنَـٰهُ فِى لَيْلَةٍۢ مُّبَـٰرَكَةٍ ۚ إِنَّا كُنَّا مُنذِرِينَ ﴿٣﴾

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអាននៅយប់ឡៃឡាទុលក៏ទើរ(យប់មួយនៅក្នុងអំឡុងដប់ថ្ងៃចុងក្រោនៃខែរ៉ម៉ាហ្ទន) ដែលវាគឺជាយប់ប្រកប ទៅដោយភាពល្អប្រសើរ។ពិតប្រាកដណាស់ យើងគឺជាអ្នកដាស់តឿនបន្លា ច(ដល់មនុស្សលោក)នឹងគម្ពីរគួរអាននេះ។ فيها يفرق كل أمر حكيم

فِيهَا يُفْرَقُ كُلُّ أَمْرٍ حَكِيمٍ ﴿٤﴾

នៅក្នុងយប់នេះ ទ្រង់បែងចែកនូវរាល់កិច្ចការទាំងឡាយប្រកបដោយគតិបណ្ឌិ ត ដែលទាក់ទងនឹងលាភសក្ការៈ អាយុកាលកំណត់ដែលត្រូវស្លាប់ និងកិច្ចការផ្សេង ទៀតដែលអល់ឡោះទ្រង់កំណត់ឲ្យវាកើតឡើងក្នុងឆ្នាំនោះ។

أَمْرًۭا مِّنْ عِندِنَآ ۚ إِنَّا كُنَّا مُرْسِلِينَ ﴿٥﴾

យើងបែងចែករាល់កិច្ចការដែលប្រកបដោយគតិបណ្ឌិ តនោះអំពីយើងផ្ទា ល់។ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ជូនបណ្តា អ្នកនាំសារទាំងឡាយ។

رَحْمَةًۭ مِّن رَّبِّكَ ۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٦﴾

យើងបញ្ជូនអ្នកនាំសារទាំងឡាយ ជាក្តីមេត្តាករុណាអំពីម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សម្រាប់ជនណាដែលទ្រង់បញ្ជូនអ្នកនាំសារទៅកាន់ពួកគេ។ ពិត ប្រាកដណាស់ ទ្រង់មហាឮបំផុតនូវពាក្យសម្ដីទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ មហាដឹងបំផុតពីទង្វើទាំងឡាយរបស់ពួកគេ និងការនៀត(ការប៉ង)របស់ពួកគេ។ គ្មា ន អ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។

رَبِّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَآ ۖ إِن كُنتُم مُّوقِنِينَ ﴿٧﴾

ទ្រង់គឺជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ។ ប្រសិនបើពួកអ្នកជឿជាក់យ៉ា ងដូច្នោះមែននោះ ចូរពួកអ្នកមានជំនឿចំពោះ អ្នកនាំសាររបស់យើងចុះ។

لَآ إِلَـٰهَ إِلَّا هُوَ يُحْىِۦ وَيُمِيتُ ۖ رَبُّكُمْ وَرَبُّ ءَابَآئِكُمُ ٱلْأَوَّلِينَ ﴿٨﴾

គ្មា នម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ទ្រង់ជាអ្នកធ្វើឲ្យរស់និងជាអ្នកធ្វើឲ្យស្លាប់។គ្មា ននរណាដែលអាចធ្វើឲ្យរស់ និងគ្មា ននរណា ដែលអាចធ្វើឲ្យស្លា ប់ក្រៅពីទ្រង់ឡើយ។ ទ្រង់គឺជាម្ចា ស់របស់ពួកអ្នក និងជាម្ចា ស់របស់ជីដូនជីតាជំនាន់មុនៗរបស់ពួកអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ بل هم فىشك يلعبون

بَلْ هُمْ فِى شَكٍّۢ يَلْعَبُونَ ﴿٩﴾

តែពួកមុស្ហរីគីនទាំងនោះមិនជឿជាក់យ៉ា ងដូច្នោះឡើយ ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីរឿងនោះ និងលេងសើចចំពោះរឿងនោះ ត្បិតពួកគេ កំពុងស្ថិតនៅក្នុងភាពមិនត្រឹមត្រូវ។

فَٱرْتَقِبْ يَوْمَ تَأْتِى ٱلسَّمَآءُ بِدُخَانٍۢ مُّبِينٍۢ ﴿١٠﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)រង់ចាំទណ្ឌកម្មនៃក្រុមរបស់អ្នកដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខចុះ គឺនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ា ងច្បាស់ ដែលពួកគេនឹងបានឃើញវាដោយផ្ទា ល់នឹងភ្នែកដោយសារភាពឈឺចាប់យ៉ា ងក្រៃលែង។

يَغْشَى ٱلنَّاسَ ۖ هَـٰذَا عَذَابٌ أَلِيمٌۭ ﴿١١﴾

ផ្សែងនោះនឹងគ្របដណ្ដ ប់លើក្រុមរបស់អ្នកហើយមានគេនិយាយទៅកាន់ពួកគេថាៈ ទណ្ឌ កម្មដែលពួកអ្នកទទួលរងនេះ គឺជាទណ្ឌ កម្មដ៏សែនឈឺចាប់បំផុត។

رَّبَّنَا ٱكْشِفْ عَنَّا ٱلْعَذَابَ إِنَّا مُؤْمِنُونَ ﴿١٢﴾

ពេលនោះ ពួកគេក៏អង្វរករទៅកាន់ម្ចា ស់របស់ពួកគេដោយបួងសួងសុំថាៈ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា បញ្ចៀសពួកយើងពីទណ្ឌ កម្មដែលទ្រង់បាន បញ្ជូនវាមកកាន់ពួកយើងផងចុះ។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ ប្រសិនបើទ្រង់ បញ្ចៀសពួកយើងអំពីទណ្ឌ កម្មនេះ។

أَنَّىٰ لَهُمُ ٱلذِّكْرَىٰ وَقَدْ جَآءَهُمْ رَسُولٌۭ مُّبِينٌۭ ﴿١٣﴾

តើពួកគេអាចភ្ញាក់រលឹក និងវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេយ៉ា ងដូចម្តេចនៅពេលនេះ ខណៈដែលអ្នកនាំសារ(ព្យាការីមូហាំម៉ា ត់)បាននាំមកឲ្យពួកគេនូវសា រយ៉ា ងច្បាស់លាស់ ហើយពួកគេក៏បានទទួលស្គាល់ពីភាពសច្ចៈ និងភាពស្មោះត្រង់របស់គាត់ហើយនោះ? ثم تولوا عنه وقالوا معلم م جنون

ثُمَّ تَوَلَّوْا۟ عَنْهُ وَقَالُوا۟ مُعَلَّمٌۭ مَّجْنُونٌ ﴿١٤﴾

បន្ទាប់មក ពួកគេបែរជាងាកចេញមិនព្រមជឿជាក់ចំពោះគាត់ ហើយពួកគេបាននិយាយអំពីគាត់ថាៈ គាត់គឺជាមនុស្សដែលត្រូវគេពង្វក់ដែលមានអ្នកផ្សេងមក ពង្វក់គាត់ ហើយគាត់មិនមែនជាអ្នកនាំសារឡើយ ហើយពួកគេនិយាយទៀតថា គាត់គឺជាមនុស្សវិកលចរិត។

إِنَّا كَاشِفُوا۟ ٱلْعَذَابِ قَلِيلًا ۚ إِنَّكُمْ عَآئِدُونَ ﴿١٥﴾

ពិតប្រាកដណាស់ នៅពេលដែលយើងបញ្ចៀសពួកអ្នកពីទណ្ឌ កម្មបន្តិច ប្រាកដជាពួកអ្នកនឹងវិលត្រឡប់ទៅរកការប្រឆាំងនិងបដិសេធមិនជឿនោះដដែល។

يَوْمَ نَبْطِشُ ٱلْبَطْشَةَ ٱلْكُبْرَىٰٓ إِنَّا مُنتَقِمُونَ ﴿١٦﴾

ហើយចូរអ្នករង់ចាំមើលពួកគេចុះ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅថ្ងៃដែលយើងបំផ្លាញពួកប្រឆាំងក្នុងចំណោមក្រុមរបស់អ្នកនូវការបំផ្លាញមួយខ្លាំងក្លា គឺនៅថ្ងៃ សង្គ្រា មហ្ពា ទើរ។ពិតប្រាកដណាស់ យើងជាអ្នកដាក់ទណ្ឌ កម្មលើពួកគេ ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់។

۞ وَلَقَدْ فَتَنَّا قَبْلَهُمْ قَوْمَ فِرْعَوْنَ وَجَآءَهُمْ رَسُولٌۭ كَرِيمٌ ﴿١٧﴾

ហើយពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់ហ្វៀរអោនមុនពួកគេទៅទៀត ដោយអ្នកនាំសារដ៏ឧត្តុង្គឧត្តមអំពីអល់ឡោះបានមកកាន់ពួកគេ ដោយ អំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះនិងគោរពសក្កា រៈទៅចំពោះទ្រង់តែមួយគត់ នោះគឺព្យាការីមូសា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَنْ أَدُّوٓا۟ إِلَىَّ عِبَادَ ٱللَّهِ ۖ إِنِّى لَكُمْ رَسُولٌ أَمِينٌۭ ﴿١٨﴾

ព្យាការីមូសាបាននិយាយទៅកាន់ហ្វៀរអោននិងបក្សពួករបស់គេថាៈ ចូរពួកអ្នកប្រគល់អម្បូរអ៊ីស្រាអែលឲ្យមកខ្ញុំវិញមក។ ជាការពិតណាស់ ពួកគេគឺជាខ្ញុំបម្រើ របស់អល់ឡោះ។ ពួកអ្នកគ្មានសិទ្ធិអ្វីនឹងយកពួកគេមកធ្វើជាខ្ញុំបម្រើ(ទាសករ)នោះទេ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារអំពីអល់ឡោះមកកាន់ពួកអ្នក ជាអ្នក ដែលស្មោះត្រង់បំផុតក្នុងការផ្សព្វផ្សាយនូវអ្វីដែលទ្រង់បានបង្គាប់មកលើខ្ញុំឲ្យផ្សព្វផ្សាយដល់ពួកអ្នក ដោយខ្ញុំមិនបំបាត់ ហើយក៏មិនពន្លើស(នូវអ្វីដែលទ្រង់បាន បង្គា ប់មកលើខ្ញុំឲ្យផ្សព្វផ្សាយ)នោះដែរ។

وَأَن لَّا تَعْلُوا۟ عَلَى ٱللَّهِ ۖ إِنِّىٓ ءَاتِيكُم بِسُلْطَـٰنٍۢ مُّبِينٍۢ ﴿١٩﴾

ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះជាម្ចា ស់ដោយបោះបង់ការគោរពសក្កា រៈចំពោះទ្រង់ និងក្អេងក្អា ងដាក់ខ្ញុំបម្រើរបស់អល់ឡោះឲ្យសោះ។ ពិតប្រាកដ ណាស់ ខ្ញុំជាអ្នកនាំមកកាន់ពួកអ្នកនូវភស្តុតាងដ៏ច្បាស់លាស់។ وإنى عذت بربى وربكم أن ترجمون

وَإِنِّى عُذْتُ بِرَبِّى وَرَبِّكُمْ أَن تَرْجُمُونِ ﴿٢٠﴾

ហើយពិតណាស់ ខ្ញុំសុំពីម្ចា ស់របស់ខ្ញុំនិងម្ចា ស់របស់ពួកអ្នកឲ្យការពារខ្ញុំកុំឲ្យពួកអ្នកសម្លា ប់ខ្ញុំដោយការគប់នឹងដុំថ្ម។

وَإِن لَّمْ تُؤْمِنُوا۟ لِى فَٱعْتَزِلُونِ ﴿٢١﴾

ហើយប្រសិនបើពួកអ្នកមិនជឿជាក់ចំពោះអ្វីដែលខ្ញុំបាននាំមកទេនោះ ចូរពួកអ្នកទុកឲ្យខ្ញុំនៅម្នា ក់ឯងចុះ កុំធ្វើអាក្រក់មកលើខ្ញុំ។

فَدَعَا رَبَّهُۥٓ أَنَّ هَـٰٓؤُلَآءِ قَوْمٌۭ مُّجْرِمُونَ ﴿٢٢﴾

នៅពេលនោះ ព្យាការីមូសាបានពោលទៅកាន់ម្ចាស់របស់គាត់ថាៈ ពិតប្រាកដណាស់ ក្រុមទាំងនោះ(ហ្វៀរអោននិងបក្សពួករបស់គេ) គឺជាក្រុមដែលប្រព្រឹត្ត បាបកម្មដែលសក្តិសមនឹងទទួលទណ្ឌ កម្មភ្លា មៗ។ فأسر بعبادى ليلا إنكم م تبعون

فَأَسْرِ بِعِبَادِى لَيْلًا إِنَّكُم مُّتَّبَعُونَ ﴿٢٣﴾

ពេលនោះ អល់ឡោះជាម្ចាស់ក៏បានប្រើឲ្យព្យាការីមូសានាំក្រុមរបស់គាត់ចាកចេញទៅទាំងយប់ ហើយទ្រង់បានប្រាប់គាត់ថាៈ ពិតប្រាកដណាស់ ហ្វៀរអោននិង បក្សពួករបស់គេនឹងដេញតាមពួកគេ។

وَٱتْرُكِ ٱلْبَحْرَ رَهْوًا ۖ إِنَّهُمْ جُندٌۭ مُّغْرَقُونَ ﴿٢٤﴾

ហើយនៅពេលពួកគាត់ឆ្លងសមុទ្រហើយនោះ អល់ឡោះជាម្ចា ស់បានប្រើគាត់និងអម្បូរអ៊ីស្រាអែលឲ្យទុកទឹកសមុទ្រនោះឲ្យនៅមានចន្លោះដូចដើមចុះ។ ពិតប្រាកដ ណាស់ ហ្វៀរអោននិងកងទ័ពរបស់គេគឺជាពួកដែលត្រូវគេបំផ្លា ញដោយពន្លិចពួកគេទៅក្នុងទឹកសមុទ្រ។ كم تركوامن جنت وعيون

كَمْ تَرَكُوا۟ مِن جَنَّـٰتٍۢ وَعُيُونٍۢ ﴿٢٥﴾

តើមានសួនច្បារ និងប្រភពទឹកហូរប៉ុន្មា នដែលហ្វៀរអោននិងបក្សពួករបស់គេបានទុកចោលនៅពីក្រោយពួកគេនោះ? وزروع ومقام كريم

وَزُرُوعٍۢ وَمَقَامٍۢ كَرِيمٍۢ ﴿٢٦﴾

ហើយតើមានចម្កា រ និងភូមិគ្រឹះដ៏ប្រណី តប៉ុន្មា នដែលពួកគេបានទុកចោលនៅពីក្រោយពួកគេ? بلغ គម្ពីរគួរអាន · តាហ្វសៀរ ونعمةكانوا فيها فكهين

وَنَعْمَةٍۢ كَانُوا۟ فِيهَا فَـٰكِهِينَ ﴿٢٧﴾

ហើយតើមានសេចក្តីសុខប៉ុន្មា នដែលពួកគេធ្លា ប់បានសោយសុខដែលពួកគេបានទុកចោលនៅពីក្រោយពួកគេនោះ?

كَذَٰلِكَ ۖ وَأَوْرَثْنَـٰهَا قَوْمًا ءَاخَرِينَ ﴿٢٨﴾

ទាំងនោះហើយគឺជាអ្វីដែលបានកើតឡើងចំពោះពួកគេដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនោះ។ ហើយយើងបានបន្សល់ទុកនូវសួនច្បារ ប្រភពទឹក ចម្ការ និងភូមិ គ្រឹះដ៏ប្រណី តរបស់ពួកគេជាមត៌កសម្រាប់ក្រុមផ្សេងទៀតក្រៅពីពួកគេ គឺអម្បូរអ៊ីស្រាអែល។

فَمَا بَكَتْ عَلَيْهِمُ ٱلسَّمَآءُ وَٱلْأَرْضُ وَمَا كَانُوا۟ مُنظَرِينَ ﴿٢٩﴾

ហើយមេឃ និងផែនដីមិនបានយំស្រណោះចំពោះហ្វៀរអោន និងបក្សពួករបស់គេឡើយនៅពេលដែលពួកគេលិចលង់(ក្នុងទឹកសមុទ្រ)នោះ ហើយពួកគេក៏មិន ត្រូវបានគេពន្យារពេលឲ្យសារភាពកំហុសនោះដែរ។

وَلَقَدْ نَجَّيْنَا بَنِىٓ إِسْرَٰٓءِيلَ مِنَ ٱلْعَذَابِ ٱلْمُهِينِ ﴿٣٠﴾

ពិតប្រាកដណាស់ យើងបានសង្គ្រោះអម្បូរអ៊ីស្រាអែលពីទណ្ឌកម្មដ៏អាម៉ា ស់ ដោយពួកគេត្រូវបានហ្វៀរអោននិងបក្សពួករបស់គេសម្លាប់កូនប្រុសរបស់ពួកគេទាំង អស់ ហើយទុកជីវិតកូនស្រីរបស់ពួកគេ។

مِن فِرْعَوْنَ ۚ إِنَّهُۥ كَانَ عَالِيًۭا مِّنَ ٱلْمُسْرِفِينَ ﴿٣١﴾

យើងបានសង្គ្រោះពួកគេពីទណ្ឌកម្មរបស់ហ្វៀរអោន។ ពិតប្រាកដណាស់ ហ្វៀរអោន គឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពានលើបទបញ្ជា របស់អល់ឡោះ និងសាសនារបស់ទ្រង់។

وَلَقَدِ ٱخْتَرْنَـٰهُمْ عَلَىٰ عِلْمٍ عَلَى ٱلْعَـٰلَمِينَ ﴿٣٢﴾

ហើយពិតប្រាកដណាស់ យើងបានជ្រើសរើសអម្បូរអ៊ីស្រាអែលឲ្យគ្រប់គ្រងពិភពលោកនៅសម័យកាលនោះ តាមការដឹងរបស់យើង ដោយយើងបានតែងតាំង ពួកគេជាច្រើនធ្វើជាព្យាការី។

وَءَاتَيْنَـٰهُم مِّنَ ٱلْـَٔايَـٰتِ مَا فِيهِ بَلَـٰٓؤٌۭا۟ مُّبِينٌ ﴿٣٣﴾

ហើយយើងបានប្រទានឲ្យពួកគេនូវសញ្ញាភស្តុតាង និងអំណះអំណាងជាច្រើនដែលយើងបានពង្រឹងព្យាការីមូសាតាមរយៈភស្តុតាងទាំងនោះ ចំពោះអ្វីដែលជា ឧបការគុណដ៏ជាក់ស្តែងសម្រាប់ពួកគេ ដូចជា អាល់ម៉ា ន់ណា(ជាប្រភេទចំណី ដែលមានរសជាតិផ្អែម) សត្វក្រួច និងអ្វីផ្សេងពីវាទាំងពីរទៀត។

إِنَّ هَـٰٓؤُلَآءِ لَيَقُولُونَ ﴿٣٤﴾

ពិតប្រាកដណាស់ ពួកមុស្ហរីគីនដែលបដិសេធទាំងនោះ នឹងនិយាយបដិសេធចំពោះការពង្រស់ឡើងវិញថា ៖

إِنْ هِىَ إِلَّا مَوْتَتُنَا ٱلْأُولَىٰ وَمَا نَحْنُ بِمُنشَرِينَ ﴿٣٥﴾

វាគ្មា នអ្វីក្រៅពីសេចក្តីស្លាប់លើកទីមួយរបស់ពួកយើងនោះឡើយ ដោយគ្មា នជីវិតណាបន្ទា ប់ពីវាទៀតនោះទេ ហើយពួកយើងក៏នឹងមិនត្រូវបានគេពង្រស់ឲ្យរស់ ឡើងវិញម្តងទៀតក្រោយពីការស្លា ប់(លើកទីមួយ)នេះនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَأْتُوا۟ بِـَٔابَآئِنَآ إِن كُنتُمْ صَـٰدِقِينَ ﴿٣٦﴾

(ពួកគេនិយាយបន្តទៀតថាៈ) ដូចនេះ ចូរអ្នក(ឱមូហាំម៉ាត់) និងអ្នកដែលតាមអ្នកនាំ នាំយកជីដូនជីតារបស់ពួកយើងដែលបានស្លាប់ទៅហើយនោះមកកាន់ពួក យើងមក ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតក្នុងការអះអាងរបស់ពួកអ្នកដែលថា ពិតណាស់ អល់ឡោះជាម្ចាស់នឹងពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញដើម្បី ជំនុំជម្រះ និងទទួលការតបស្នងមែននោះ។

أَهُمْ خَيْرٌ أَمْ قَوْمُ تُبَّعٍۢ وَٱلَّذِينَ مِن قَبْلِهِمْ ۚ أَهْلَكْنَـٰهُمْ ۖ إِنَّهُمْ كَانُوا۟ مُجْرِمِينَ ﴿٣٧﴾

ពួកមុស្ហរីគីនដែលបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះ តើពួកគេល្អប្រសើរជាងទាំងខាងកម្លាំង និងការការពារ ឬក៏ក្រុម ទុបហ្ពាក់ និងពួកអ្នក ជំនាន់មុនពួកគេ ដូចជា ពួកអាទពួកសាមូទនោះល្អប្រសើរជាង?ពួកទាំងនោះយើងបានបំផ្លា ញពួកគេទាំងអស់ ដោយសារតែពួកគេគឺជាពួកដែលសាងបាបកម្ម។

وَمَا خَلَقْنَا ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا لَـٰعِبِينَ ﴿٣٨﴾

ហើយយើងមិនបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ជាការលេងសើចឡើយ។

مَا خَلَقْنَـٰهُمَآ إِلَّا بِٱلْحَقِّ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿٣٩﴾

យើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី លើកលែងតែមានបុព្វហេតុច្បាស់លាស់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកមុស្ហរីគីនមិនបានដឹងពីរឿងនេះឡើយ។

إِنَّ يَوْمَ ٱلْفَصْلِ مِيقَـٰتُهُمْ أَجْمَعِينَ ﴿٤٠﴾

ពិតប្រាកដណាស់ ថ្ងៃបរលោកដែលអល់ឡោះនឹងកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់ គឺជាពេលកំណត់សម្រាប់ម៉ា ខ្លូកទាំងអស់ ដោយអល់ឡោះនឹងប្រមូលផ្តុំពួកគេ នៅក្នុងថ្ងៃនោះ។ يوم لا يغنى مولى عن مولى شئا ولا هم ينصرون

يَوْمَ لَا يُغْنِى مَوْلًى عَن مَّوْلًۭى شَيْـًۭٔا وَلَا هُمْ يُنصَرُونَ ﴿٤١﴾

គឺជាថ្ងៃដែលញាតិសណ្តា ននិងមិត្តភក្តិ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គ្នា នោះឡើយ ហើយពួកគេក៏មិនអាចការពារពីទណ្ឌ កម្មរបស់អល់ឡោះបានដែរ ពីព្រោះ សិទ្ធិអំណាចគ្រប់គ្រងនៅថ្ងៃនោះ គឺសម្រាប់តែអល់ឡោះមួយគត់។

إِلَّا مَن رَّحِمَ ٱللَّهُ ۚ إِنَّهُۥ هُوَ ٱلْعَزِيزُ ٱلرَّحِيمُ ﴿٤٢﴾

លើកលែងតែជនណាដែលអល់ឡោះទ្រង់ប្រទានក្តីមេត្តា ករុណាដល់គេក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ គឺគេអាចទទួលបានផលប្រយោជន៍ពីទង្វើកុសលដែល គេបានសាងពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាខ្លាំងពូកែបំផុតដែលគ្មា ននរណាម្នា ក់អាចឈ្នះទ្រង់បានឡើយ ទ្រង់មហាអាណិ តស្រឡាញ់បំផុត ចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

إِنَّ شَجَرَتَ ٱلزَّقُّومِ ﴿٤٣﴾

ពិតប្រាកដណាស់ ដើម ហ្ស៊ឹកគូម ដែលអល់ឡោះបានបណ្តុះវានៅក្នុងបាតនរកជើហ៊ីមនោះ

طَعَامُ ٱلْأَثِيمِ ﴿٤٤﴾

គឺជាចំណី អាហារសម្រាប់អ្នកដែលមានបាបកម្មធំធេងនោះគឹអ្នកគ្មា នជំនឿ ដែលរូបគេនឹងទទួលទានផ្លែឈើដ៏អាក្រក់នេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

كَٱلْمُهْلِ يَغْلِى فِى ٱلْبُطُونِ ﴿٤٥﴾

ផ្លែនេះប្រៀបបីដូចជាប្រេងពណ៌ ខ្មៅ ដែលកំពុងតែពុះនៅក្នុងពោះរបស់ពួកគេព្រោះតែកម្តៅ ដ៏ក្តៅ បំផុតរបស់វា

كَغَلْىِ ٱلْحَمِيمِ ﴿٤٦﴾

ប្រៀបដូចជាទឹកពុះដ៏សែនក្តៅ បំផុត។

خُذُوهُ فَٱعْتِلُوهُ إِلَىٰ سَوَآءِ ٱلْجَحِيمِ ﴿٤٧﴾

ហើយមានគេនិយាយទៅកាន់ឆ្មាំនរកនោះថាៈ ចូរចាប់គេ(អ្នកសាងអំពើបាប) រួចទាញគេបោះវាទៅកណ្តា លនរកជើហ៊ីមចុះ។

ثُمَّ صُبُّوا۟ فَوْقَ رَأْسِهِۦ مِنْ عَذَابِ ٱلْحَمِيمِ ﴿٤٨﴾

បន្ទា ប់មកចូរពួកអ្នកចាក់ទឹកក្តៅ ពីលើក្បាលរបស់គេដើម្បីកុំឲ្យទណ្ឌ កម្មនោះស្រាកស្រាន្តអំពីគេ។

ذُقْ إِنَّكَ أَنتَ ٱلْعَزِيزُ ٱلْكَرِيمُ ﴿٤٩﴾

ហើយមានគេនិយាយដោយចំអកទៅកាន់គេថាៈ ចូរអ្នកភ្លក់ចុះនូវទណ្ឌកម្មដ៏សែនឈឺចាប់នេះ។ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំងពូកែ និងថ្លៃថ្នូរនៅក្នុង ចំណោមក្រុមរបស់អ្នក។ إن هذا ما كنتم به تمترون

إِنَّ هَـٰذَا مَا كُنتُم بِهِۦ تَمْتَرُونَ ﴿٥٠﴾

ពិតប្រាកដណាស់ នេះគឺជាទណ្ឌ កម្មដែលពួកអ្នកធ្លា ប់មានការសង្ស័យ ថាតើវានឹងកើតឡើងពិតមែនឬទេនៅថ្ងៃបរលោកនោះ។ ពេលនេះ ពួកអ្នកគ្មា នការសង្ស័យ ចំពោះវាទៀតឡើយព្រោះពួកអ្នកបានឃើញវាផ្ទា ល់នឹងភ្នែកហើយ។

إِنَّ ٱلْمُتَّقِينَ فِى مَقَامٍ أَمِينٍۢ ﴿٥١﴾

ពិតប្រាកដណាស់ បណ្តា អ្នកដែលកោតខ្លា ចម្ចា ស់របស់ពួកគេដោយអនុវត្តន៍តាមនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់ បានហាមឃាត់នោះ គឺស្ថិតនៅកន្លែងមួយដែលមានសុវត្ថិភាពបំផុត ចាកផុតពីប្រការអាក្រក់ទាំងឡាយ។ فى جنت وعيون

فِى جَنَّـٰتٍۢ وَعُيُونٍۢ ﴿٥٢﴾

គឺស្ថិតនៅក្នុងឋានសួគ៌ដែលមានប្រភពទឹកជាច្រើន។ يلبسون من سندس وإستبرق متقبلين

يَلْبَسُونَ مِن سُندُسٍۢ وَإِسْتَبْرَقٍۢ مُّتَقَـٰبِلِينَ ﴿٥٣﴾

នៅក្នុងឋានសួគ៌នោះ ពួកគេស្លៀកសម្លៀកបំពាក់ដែលធ្វើអំពីក្រណាត់សូត្រម៉ដ្ឋខៃ និងគ្រើម ដោយពួកគេអង្គុយទល់មុខគ្នា ។ كذلك وزوجنهم بحور عين

كَذَٰلِكَ وَزَوَّجْنَـٰهُم بِحُورٍ عِينٍۢ ﴿٥٤﴾

ដូចដែលយើងបានលើកតម្កើងពួកគេដូចអ្វីដែលបានរៀបរាប់ខាងលើនោះ យើងក៏បានរៀបអាពាហ៍ពិពាហ៍ឲ្យពួកគេនៅក្នុងឋានសួគ៌នោះជាមួយនឹងស្រ្តីទេព អប្សរ ដែលមានសម្រស់ស្រស់ស្អា តបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ يدعون فيها بكل فكهةءامنين

يَدْعُونَ فِيهَا بِكُلِّ فَـٰكِهَةٍ ءَامِنِينَ ﴿٥٥﴾

នៅក្នុងឋានសួគ៌នោះ ពួកគេហៅអ្នកបម្រើរបស់ពួកគេដើម្បីនាំមកឲ្យពួកគេនូវផ្លែឈើដែលពួកគេត្រូវការដោយសុវត្ថិភាពបំផុតអំពីការបាត់បង់ និងការផ្តល់គ្រោះ ថ្នា ក់។

لَا يَذُوقُونَ فِيهَا ٱلْمَوْتَ إِلَّا ٱلْمَوْتَةَ ٱلْأُولَىٰ ۖ وَوَقَىٰهُمْ عَذَابَ ٱلْجَحِيمِ ﴿٥٦﴾

ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេមិនទទួលរសជាតិស្លាប់ម្តងទៀត ក្រៅពីការស្លាប់លើកដំបូងរបស់គេកាលរស់នៅក្នុងលោកិយនេះនោះឡើយ ហើយម្ចា ស់ របស់ពួកគេបានការពារពួកគេពីទណ្ឌ កម្មភ្លើងនរក។

فَضْلًۭا مِّن رَّبِّكَ ۚ ذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ ﴿٥٧﴾

ជាការប្រោសប្រទាន និងជាក្តីមេត្តា ករុណាអំពីម្ចា ស់របស់អ្នកចំពោះពួកគេ។ អ្វីដែលបានលើកឡើង(ដូចជាការបញ្ចូលពួកគេទៅក្នុងឋានសួគ៌ និងការពារពួកគេអំពី ភ្លើននរក)នោះ គឺជាជោគជ័យដ៏ធំធេងបំផុតដែលគ្មា នជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។ فإنما يسرنه بلسانك لعلهم يتذكرون

فَإِنَّمَا يَسَّرْنَـٰهُ بِلِسَانِكَ لَعَلَّهُمْ يَتَذَكَّرُونَ ﴿٥٨﴾

ជាការពិតណាស់ យើងបានធ្វើឲ្យគម្ពីរគួរអាននេះមានភាពងាយស្រួល ដោយបញ្ចុះវាជាភាសាររបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺភាសាអារ៉ាប់ ដើម្បីឲ្យពួក គេយកធ្វើជាមេរៀន។

فَٱرْتَقِبْ إِنَّهُم مُّرْتَقِبُونَ ﴿٥٩﴾

ដូច្នេះ ចូរអ្នករង់ចាំជោគជ័យរបស់អ្នក និងភាពអន្តរាយរបស់ពួកគេចុះ។ ពិតប្រាកដណាស់ពួកគេក៏ជាអ្នកដែលរង់ចាំនូវភាពអន្តរាយរបស់អ្នកដែរ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Ad-Dukhaan — الدخان

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា