حمٓ ﴿١﴾
ហាមីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះអាល់ហ្ពា ក៏រ៉ោះ)
ទំព័រដើម›ការពន្យល់›Al-Jaathiya (45)
ម៉ាកកះ · 37 វាក្យខណ្ឌ
حمٓ ﴿١﴾
ហាមីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះអាល់ហ្ពា ក៏រ៉ោះ)
تَنزِيلُ ٱلْكِتَـٰبِ مِنَ ٱللَّهِ ٱلْعَزِيزِ ٱلْحَكِيمِ ﴿٢﴾
ការបញ្ចុះគម្ពីរគួរអាននេះ គឺមកពីអល់ឡោះដែលជាម្ចា ស់មហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើតការ កំណត់ និងការចាត់ចែងរបស់ទ្រង់។
إِنَّ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ لَـَٔايَـٰتٍۢ لِّلْمُؤْمِنِينَ ﴿٣﴾
ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺជាភស្តុតាងដែលបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ ទ្រង់សម្រាប់បណ្តា អ្នកដែលមានជំនឿ ពីព្រោះពួកគេគឺជាអ្នកដែលទទួលយកជាមេរៀនពីសញ្ញា ភស្តុតាងទាំងឡាយ។
وَفِى خَلْقِكُمْ وَمَا يَبُثُّ مِن دَآبَّةٍ ءَايَـٰتٌۭ لِّقَوْمٍۢ يُوقِنُونَ ﴿٤﴾
ហើយនៅក្នុងការបង្កើតពួកអ្នក(ឱមនុស្សលោក)អំពីដំណក់ទឹកកាម បន្ទាប់មកទៅជាដុំឈាម បន្ទាប់មកទៀតទៅជាដុំសាច់ និងនៅក្នុងការបង្កើតសត្វទាំងឡាយ ទ្រង់ដែលបានពង្រាយវាពាសពេញលើផ្ទៃដីនោះ គឺសុទ្ធតែជាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់សម្រាប់ក្រុមដែលជឿជាក់ថា ពិត ណាស់ អល់ឡោះគឺជាម្ចា ស់ដែលបង្កើត(អ្វីៗគ្រប់យ៉ា ង)យ៉ា ងពិតប្រាកដ។
وَٱخْتِلَـٰفِ ٱلَّيْلِ وَٱلنَّهَارِ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ مِن رِّزْقٍۢ فَأَحْيَا بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَا وَتَصْرِيفِ ٱلرِّيَـٰحِ ءَايَـٰتٌۭ لِّقَوْمٍۢ يَعْقِلُونَ ﴿٥﴾
ءايت لقوم يعقلون ហើយនៅក្នុងការផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ និងនៅក្នុងការដែលអល់ឡោះទ្រង់បញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឲ្យដីរស់ ឡើងវិញដោយបណ្តុះឲ្យមានរុក្ខជាតិដុះចេញពីវាឡើងវិញ ក្រោយពីដីនោះបានស្លាប់(ស្ងួតហួតហែង)គ្មា នរុក្ខជាតិសោះ ហើយនិងនៅក្នុងការផ្លា ស់ប្តូរទិសខ្យល់ ដោយម្តងបក់ពីទិសនេះ ម្តងបក់ពីទិសនោះដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក ទាំងអស់នោះ គឺសុទ្ធតែជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលមានប្រាជ្ញាចេះគិត ពិចារណា ដោយពួកគេយកវាធ្វើជាភស្តុតាងបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះ និង(បញ្ជា ក់ពី)សមត្ថភាពរបស់ទ្រង់ក្នុងការពង្រស់ឲ្យរស់ឡើង វិញហើយនិងបញ្ជា ក់ពីសមត្ថភាពរបស់ទ្រង់លើអ្វីៗគ្រប់យ៉ា ង។
تِلْكَ ءَايَـٰتُ ٱللَّهِ نَتْلُوهَا عَلَيْكَ بِٱلْحَقِّ ۖ فَبِأَىِّ حَدِيثٍۭ بَعْدَ ٱللَّهِ وَءَايَـٰتِهِۦ يُؤْمِنُونَ ﴿٦﴾
ទាំងនេះ គឺជាបណ្តា វាក្យខណ្ឌ និងបណ្តា ភស្តុតាងដែលយើងបានសូត្រវាទៅលើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដ។ ដូច្នេះ ប្រសិនបើពួកគេមិនមាន ជំនឿនឹងបន្ទូលរបស់អល់ឡោះ និងភស្តុតាងទាំងឡាយរបស់ទ្រង់ដែលត្រូវបានបញ្ចុះទៅលើខ្ញុំបម្រើរបស់ទ្រង់ហើយនោះ តើមានពាក្យសំដីណាបន្ទាប់ពីនេះដែល ពួកគេមានជំនឿនោះ? ហើយតើមានភស្តុតាងណាបន្ទា ប់ពីនេះដែលពួកគេជឿជាក់នោះ? ويل لكل أفاك أثيم
وَيْلٌۭ لِّكُلِّ أَفَّاكٍ أَثِيمٍۢ ﴿٧﴾
ទណ្ឌ កម្មមកពីអល់ឡោះ ហើយនិងភាពវិនាសអន្តរាយ គឺសម្រាប់អ្នកដែលភូតកុហក និងអ្នកដែលសាងបាបកម្មច្រើន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَسْمَعُ ءَايَـٰتِ ٱللَّهِ تُتْلَىٰ عَلَيْهِ ثُمَّ يُصِرُّ مُسْتَكْبِرًۭا كَأَن لَّمْ يَسْمَعْهَا ۖ فَبَشِّرْهُ بِعَذَابٍ أَلِيمٍۢ ﴿٨﴾
អ្នកគ្មា នជំនឿនេះបានស្តាប់ឮនូវវាក្យខណ្ឌ ទាំងឡាយរបស់អល់ឡោះនៅក្នុងគម្ពីរគួរអានដែលអ្នកបានសូត្រឲ្យគេស្តាប់។ បន្ទា ប់មក គេនៅតែបន្តស្ថិតនៅលើភាព គ្មានជំនឿ និងការប្រព្រឹត្តល្មើសដដែល ដែលជាការក្រអឺតក្រទមក្នុងខ្លួនរបស់គេមិនព្រមដើររតាមសេចក្តីពិត ហាក់បីដូចជាគេមិនបានស្តាប់ឮវាក្យខណ្ឌដែលគេ សូត្រទៅលើរូបគេនោះឡើយ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប្រាប់គេចុះពីលទ្ធផលអាក្រក់ដែលរូបគេនឹងទទួលនៅថ្ងៃបរលោក នោះគឺទណ្ឌ កម្មដ៏សែនឈឺ ចាប់បំផុតដែលកំពុងតែរង់ចាំរូបគេ។
وَإِذَا عَلِمَ مِنْ ءَايَـٰتِنَا شَيْـًٔا ٱتَّخَذَهَا هُزُوًا ۚ أُو۟لَـٰٓئِكَ لَهُمْ عَذَابٌۭ مُّهِينٌۭ ﴿٩﴾
ហើយនៅពេលដែលអ្វីមួយនៃគម្ពីរគួរអានបានទៅដល់គេ គេបែរជាយកវាធ្វើជាការចំអកលេងសើចទៅវិញ។ ពួកដែលលេងសើចនឹងគម្ពីរគួរអាននោះ ពួកទាំង នោះនឹងត្រូវទទួលទណ្ឌ កម្មដ៏អាម៉ា ស់បំផុតនៅថ្ងៃបរលោក។
مِّن وَرَآئِهِمْ جَهَنَّمُ ۖ وَلَا يُغْنِى عَنْهُم مَّا كَسَبُوا۟ شَيْـًۭٔا وَلَا مَا ٱتَّخَذُوا۟ مِن دُونِ ٱللَّهِ أَوْلِيَآءَ ۖ وَلَهُمْ عَذَابٌ عَظِيمٌ ﴿١٠﴾
នៅពីមុខពួកគេ គឺនរកជើហាន់ណាំដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។ ហើយទ្រព្យសម្បត្តិដែលពួកគេខិតខំស្វែងរកនោះ មិនអាចជួយអ្វីបន្តិចដល់ពួកគេ នៅចំពោះមុខអល់ឡោះជាម្ចា ស់បានឡើយ។ចំណែកឯរូបបដិមាទាំងឡាយដែលពួកគេយកវាមកគោរពសក្កា រៈផ្សេងពីអល់ឡោះនោះ ក៏មិនអាចការពារពួកគេបាន ដែរ ហើយពួកគេនឹងត្រូវទទួលទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក។
هَـٰذَا هُدًۭى ۖ وَٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِ رَبِّهِمْ لَهُمْ عَذَابٌۭ مِّن رِّجْزٍ أَلِيمٌ ﴿١١﴾
គម្ពីរគួរអានដែលយើងបានបញ្ចុះវាលើអ្នកនាំសាររបស់យើង ព្យាការីមូហាំម៉ា ត់នេះ គឺជាការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ។ ហើយពួកអ្នកដែលប្រឆាំងនឹង វាក្យខណ្ឌ នៃម្ចា ស់របស់ពួកគេដែលត្រូវបានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នោះពួកគេនឹងត្រូវទទួលទណ្ឌ កម្មដ៏អាក្រក់និងឈឺចាប់បំផុត។
۞ ٱللَّهُ ٱلَّذِى سَخَّرَ لَكُمُ ٱلْبَحْرَ لِتَجْرِىَ ٱلْفُلْكُ فِيهِ بِأَمْرِهِۦ وَلِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ ﴿١٢﴾
អល់ឡោះជាម្ចា ស់តែមួយគត់ដែលបានបង្កើតសមុទ្រសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឲ្យសំពៅទាំងឡាយធ្វើដំណើ រនៅលើវាទៅតាមបទបញ្ជា របស់ទ្រង់ ហើយដើម្បីឲ្យពួកអ្នកស្វែងរកលាភសក្ការៈតាមវិធីសាស្រ្តផ្សេងៗដែលគេអនុញ្ញាត។ ហើយសង្ឃឹមថា ពួកអ្នកចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ ទៅលើពួកអ្នក។
وَسَخَّرَ لَكُم مَّا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ جَمِيعًۭا مِّنْهُ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَتَفَكَّرُونَ ﴿١٣﴾
ហើយទ្រង់បានបង្កើតអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ ដូចជាព្រះអាទិត្យ ព្រះចន្ទ និងដួងតារាទាំងឡាយដែលនៅលើមេឃ ហើយនិងអ្វីៗដែលមាននៅលើ ផែនដី ដូចជាទន្លេ ដើមឈើ និងភ្នំជាដើម សម្រាប់ជាប្រយោជន៍ដល់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងការបង្កើតអ្វីៗទាំងអស់នោះសម្រាប់ពួកអ្នកនោះ គឺជា ភស្តុតាងដែលទៅលើសមត្ថភាពរបស់អល់ឡោះជាម្ចាស់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ សម្រាប់ក្រុមយកភស្តុតាងទាំងឡាយរបស់ទ្រង់មកពិចារណា និងយកវាជាមេរៀន។
قُل لِّلَّذِينَ ءَامَنُوا۟ يَغْفِرُوا۟ لِلَّذِينَ لَا يَرْجُونَ أَيَّامَ ٱللَّهِ لِيَجْزِىَ قَوْمًۢا بِمَا كَانُوا۟ يَكْسِبُونَ ﴿١٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់លើអ្នកនាំសាររបស់ទ្រង់ថាៈ ចូរពួកអ្នកអធ្យាស្រ័យចំពោះអ្នក ដែលបានធ្វើអាក្រក់មកលើពួកអ្នកក្នុងចំណោមពួកប្រឆាំង ដែលពួកគេ គឺជាពួកដែលមិនខ្វាយខ្វល់ពីឧបការគុណរបស់អល់ឡោះ ឬការដាក់ទណ្ឌកម្មរបស់ទ្រង់ ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងតបស្នងដល់ពួកគេទាំងអស់គ្នា ទាំងបណ្តា អ្នកមានជំនឿដែលអត់ធ្មត់ និងទាំងពួកប្រឆាំងដែលបំពាន ទៅតាម ទង្វើដែលពួកគេបានសាងនៅលើលោកិយនេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
مَنْ عَمِلَ صَـٰلِحًۭا فَلِنَفْسِهِۦ ۖ وَمَنْ أَسَآءَ فَعَلَيْهَا ۖ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ ﴿١٥﴾
ជនណាហើយដែលបានសាងអំពើល្អ ពិតណាស់ ផលនៃអំពើល្អនោះគឺសម្រាប់រូបគេ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវការអំពើល្អរបស់ គេនោះឡើយ។ ហើយជនណាដែលសាងអំពើអាក្រក់ ពិតណាស់ ផលនៃទង្វើអាក្រក់នោះ គឺជាទណ្ឌកម្មលើរូបគេ ហើយអំពើអាក្រក់របស់គេនោះ ក៏មិនបានបង្ក គ្រោះថ្នា ក់អ្វីដល់អល់ឡោះជាម្ចា ស់នោះដែរ។ បន្ទា ប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោកដើម្បីយើងនឹងតបស្នងដល់បុគ្គលគ្រប់ រូបទៅតាមអ្វីដែលគេសមនឹងទទួលបាន។
وَلَقَدْ ءَاتَيْنَا بَنِىٓ إِسْرَٰٓءِيلَ ٱلْكِتَـٰبَ وَٱلْحُكْمَ وَٱلنُّبُوَّةَ وَرَزَقْنَـٰهُم مِّنَ ٱلطَّيِّبَـٰتِ وَفَضَّلْنَـٰهُمْ عَلَى ٱلْعَـٰلَمِينَ ﴿١٦﴾
وَءَاتَيْنَـٰهُم بَيِّنَـٰتٍۢ مِّنَ ٱلْأَمْرِ ۖ فَمَا ٱخْتَلَفُوٓا۟ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ ۚ إِنَّ رَبَّكَ يَقْضِى بَيْنَهُمْ يَوْمَ ٱلْقِيَـٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ ﴿١٧﴾
ហើយជាការពិតណាស់ យើងបានប្រទានឲ្យអម្បូរអ៊ីស្រាអែលនូវគម្ពីរតាវរ៉ត និងក្រមច្បាប់ដើម្បីកាត់សេចក្តីរវាងមនុស្សលោក ហើយយើងបានជ្រើសរើសព្យា ការីភាគច្រើនចេញពីពួកគេក្នុងចំណោមពូជពង្សព្យាការីអ៊ីព្រហ៊ីម ហើយយើងបានប្រទានឲ្យពួកគេនូវលាភសក្ការៈដ៏ល្អៗជាច្រើនប្រភេទ ហើយយើងបានលើក តម្កើងពួកគេឲ្យខ្ពង់ខ្ពស់ជាងគេក្នុងពិភពលោកនៅសម័យកាលនោះ។
ثُمَّ جَعَلْنَـٰكَ عَلَىٰ شَرِيعَةٍۢ مِّنَ ٱلْأَمْرِ فَٱتَّبِعْهَا وَلَا تَتَّبِعْ أَهْوَآءَ ٱلَّذِينَ لَا يَعْلَمُونَ ﴿١٨﴾
ក្រោយមក យើងបានធ្វើឲ្យអ្នក(ព្យាការីមូហាំម៉ា ត់)ស្ថិតនៅលើមាគ៌ា មួយទៅតាមបទបញ្ជា របស់យើង ដែលយើងធ្លា ប់បានបង្គា ប់ប្រើចំពោះបណ្តា អ្នកនាំសារជា ច្រើនរបស់យើងមុនអ្នកផងដែរ នោះគឺអ្នកត្រូវអំពាវនាវ(មនុស្សលោក)ទៅកាន់ការមានជំនឿ និងសាងទង្វើកុសល។ ដូចនេះ ចូរអ្នកដើរតាមក្បួនច្បាប់នេះចុះ ហើយចូរអ្នកកុំដើរតាមទំនើងចិត្តរបស់ពួកដែលមិនដឹងអំពីការពិតឲ្យសោះ ព្រោះថាទំនើងចិត្តរបស់ពួកគេនោះ គឺធ្វើឲ្យវង្វេងចេញពីការពិត។
إِنَّهُمْ لَن يُغْنُوا۟ عَنكَ مِنَ ٱللَّهِ شَيْـًۭٔا ۚ وَإِنَّ ٱلظَّـٰلِمِينَ بَعْضُهُمْ أَوْلِيَآءُ بَعْضٍۢ ۖ وَٱللَّهُ وَلِىُّ ٱلْمُتَّقِينَ ﴿١٩﴾
ជាការពិតណាស់ ពួកដែលមិនដឹងពីការពិតនោះ មិនអាចការពារអ្នក(ព្យាការីមូហាំម៉ា ត់)ពីទណ្ឌកម្មអល់ឡោះបន្តិចណាឡើយប្រសិនបើអ្នកធ្វើតាមទំនើងចិត្តរបស់ ពួកគេនោះ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន មកពីគ្រប់សាសនានិងគ្រប់គោលជំនឿទាំងអស់ ពួកគេ គឺជាអ្នកដែលជួយគាំពារគ្នា ទៅវិញទៅមក ហើយ ពួកគេពង្រឹងគ្នា ប្រឆាំងនឹងបណ្តា អ្នកមានជំនឿ។ហើយអល់ឡោះជាម្ចា ស់ ទ្រង់គឺជាអ្នកដែលជួយគាំពារបណ្តា អ្នកដែលកោតខ្លា ចចំពោះទ្រង់ តាមរយៈការអនុវត្តន៍ នូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងា យពីបំរាមរបស់ទ្រង់។
هَـٰذَا بَصَـٰٓئِرُ لِلنَّاسِ وَهُدًۭى وَرَحْمَةٌۭ لِّقَوْمٍۢ يُوقِنُونَ ﴿٢٠﴾
គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងនេះ គឺជាការឆ្លុះបញ្ចាំងដ៏ច្បាស់លាស់សម្រាប់មនុស្សលោកឲ្យមើលឃើញពីប្រការពិតនិងប្រការដែល មិនពិត ហើយវាចង្អុលបង្ហាញទៅកាន់ការពិត និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលជឿជាក់ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ តាមរយៈវា(គម្ពីរគួរអាន)ទៅកាន់មាគ៌ាដែលត្រឹមត្រូវ ដើម្បីឲ្យម្ចាស់របស់ពួកគេពេញចិត្តពួកគេ។ នៅពេលនោះ ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ និង បញ្ចៀសពួកគេពីភ្លើងនរក។
أَمْ حَسِبَ ٱلَّذِينَ ٱجْتَرَحُوا۟ ٱلسَّيِّـَٔاتِ أَن نَّجْعَلَهُمْ كَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ سَوَآءًۭ مَّحْيَاهُمْ وَمَمَاتُهُمْ ۚ سَآءَ مَا يَحْكُمُونَ ﴿٢١﴾
يحكمون តើពួកដែលប្រឆាំង និងប្រព្រឹត្តល្មើសទាំងនោះគិតស្មានថា យើងនឹងតបស្នងដល់ពួកគេដូចគ្នា ទៅនឹងបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើ កុសល ដោយឲ្យពួកគេទទួលបានផលស្មើគ្នា ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកឬ?ការវិនិច្ឆ័យរបស់ពួកគេបែបនេះ គឺអាក្រក់បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَخَلَقَ ٱللَّهُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ وَلِتُجْزَىٰ كُلُّ نَفْسٍۭ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ ﴿٢٢﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានបុព្វហេតុច្បាស់លាស់ ហើយទ្រង់មិនបង្កើតវាទាំងពីរជាការលេងសើចនោះឡើយ និងដើម្បីគេនឹងតបស្នងរាល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេបានសាង មិនថាប្រការល្អ ឬប្រការអាក្រក់។ ហើយអល់ឡោះជាម្ចាស់ ទ្រង់មិនបំពានទៅលើពួកគេ ដោយកាត់បន្ថយផលបុណ្យរបស់ពួកគេនោះទេ ហើយក៏មិនបន្ថែមអំពើអាក្រក់របស់ពួកគេនោះដែរ។
أَفَرَءَيْتَ مَنِ ٱتَّخَذَ إِلَـٰهَهُۥ هَوَىٰهُ وَأَضَلَّهُ ٱللَّهُ عَلَىٰ عِلْمٍۢ وَخَتَمَ عَلَىٰ سَمْعِهِۦ وَقَلْبِهِۦ وَجَعَلَ عَلَىٰ بَصَرِهِۦ غِشَـٰوَةًۭ فَمَن يَهْدِيهِ مِنۢ بَعْدِ ٱللَّهِ ۚ أَفَلَا تَذَكَّرُونَ ﴿٢٣﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មើលទៅកាន់ពួកដែលធ្វើតាមទំនើងចិត្តខ្លួនឯង ហើយបានចាត់ទុកវា(ទំនើងចិត្ត)មានឋានៈស្មើនឹងព្រះជាម្ចាស់ ដែលគេមិនធ្វើអ្វីឲ្យ ខុសពីទំនើងចិត្តខ្លួនឯងឡើយ ហើយអល់ឡោះជាម្ចាស់ក៏បានធ្វើឲ្យគេវង្វេងដោយស្ថិតក្នុងការដឹងរបស់អល់ឡោះ ពីព្រោះគេសមនឹងទទួលបាននូវភាពវង្វេងនោះ ហើយទ្រង់បានបោះត្រាទៅលើដួងចិត្តរបស់គេ។ ដូច្នេះ គេមិនអាចស្តាប់ឮនូវអ្វីដែលអាចផ្តល់ផលប្រយោជន៍ដល់គេនោះឡើយ ហើយអល់ឡោះបានធ្វើឲ្យភ្នែក របស់មានរនាំងបាំង ដែលរារាំងភ្នែករបស់គេមិនឲ្យមើលឃើញការពិតឡើយ។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញគេទៅកាន់ការពិតបាន បន្ទាប់ពីអល់ឡោះបានធ្វើឲ្យគេវង្វេងហើយនោះ? តើពួកអ្នកមិនបានពិចារណាអំពីគ្រោះថ្នាក់នៃការដើរតាមទំនើងចិត្ត ហើយនិងផលប្រយោជន៍នៃការដើរតាម ច្បាប់របស់អល់ឡោះទេឬ?
وَقَالُوا۟ مَا هِىَ إِلَّا حَيَاتُنَا ٱلدُّنْيَا نَمُوتُ وَنَحْيَا وَمَا يُهْلِكُنَآ إِلَّا ٱلدَّهْرُ ۚ وَمَا لَهُم بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَظُنُّونَ ﴿٢٤﴾
ហើយពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញបាននិយាយថាៈ គ្មានជីវិតរស់នៅណាក្រៅពីជីវិតរស់នៅរបស់យើងក្នុងលោកិយនេះប៉ុណ្ណោះ ដោយគ្មាន ជីវិតរស់នៅណាបន្ទា ប់ពីវាទៀតនោះឡើយ។ មនុស្សជំនាន់ដើមបានស្លាប់អស់ដោយគ្មា នត្រឡប់មកវិញនោះទេ ហើយមនុស្សជំនាន់ថ្មីបានកើតឡើង។ ហើយគ្មា ន អ្វីដែលធ្វើឲ្យពួកយើងស្លាប់នោះទេ មានតែការផ្លាស់ប្តូរពេលយប់និងពេលថ្ងៃប៉ុណ្ណោះ។ ហើយការបដិសេធរបស់ពួកគេចំពោះការពង្រស់ឡើងវិញនោះ គឺពួកគេ គ្មា នចំណេះដឹងអ្វីក្រៅតែពីការស្មា នប៉ុណ្ណោះ ហើយជាការពិតណាស់ ការស្មា ននោះ គឺមិនអាចផ្តល់ការពិតអ្វីបន្តិចណាឡើយ។
وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَـٰتُنَا بَيِّنَـٰتٍۢ مَّا كَانَ حُجَّتَهُمْ إِلَّآ أَن قَالُوا۟ ٱئْتُوا۟ بِـَٔابَآئِنَآ إِن كُنتُمْ صَـٰدِقِينَ ﴿٢٥﴾
ហើយនៅពេលដែលគេសូត្រវាក្យខណ្ឌ របស់យើងដ៏ច្បាស់លាស់ឲ្យពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះស្តាប់ ពួកគេគ្មា នភស្តុតាងអ្វីជា សំអាងនោះឡើយ ក្រៅតែពីពាក្យសម្តីរបស់ពួកគេដែលពួកគេនិយាយទៅកាន់អ្នកនាំសារ និងមិត្តភក្តិរបស់គាត់ថាៈ ចូរពួកអ្នកធ្វើឲ្យជីដូនជីតារបស់យើងដែលបាន ស្លាប់ទៅហើយនោះរស់ឡើងវិញមក ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ ពួកយើងនឹងត្រូវគេពង្រស់ឲ្យរស់ឡើង វិញបន្ទា ប់ពីពួកយើងស្លា ប់ហើយមែននោះ។
قُلِ ٱللَّهُ يُحْيِيكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يَجْمَعُكُمْ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ لَا رَيْبَ فِيهِ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٢٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចា ស់ទ្រង់បានឲ្យពួកអ្នកមានជីវិត ដោយទ្រង់បានបង្កើតពួកអ្នកមក បន្ទា ប់មក ទ្រង់ឲ្យពួកអ្នក ស្លាប់។ បន្ទាប់មក ទ្រង់នឹងប្រមូលផ្តុំពួកអ្នកក្រោយពីពួកអ្នកបានស្លាប់ហើយនោះទៅកាន់ថ្ងៃបរលោកដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង។ ថ្ងៃនោះ នឹងកើត ឡើង(យ៉ាងពិតប្រាកដ)ដោយគ្មានការសង្ស័យឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយ។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃ នោះដោយការសាងទង្វើកុសលនោះទេ។
وَلِلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَيَوْمَ تَقُومُ ٱلسَّاعَةُ يَوْمَئِذٍۢ يَخْسَرُ ٱلْمُبْطِلُونَ ﴿٢٧﴾
ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ គ្មានអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដណាក្រៅពី ទ្រង់ឡើយ។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង ដែលជាថ្ងៃដែលអល់ឡោះទ្រង់នឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះនិងផ្តល់ការតប ស្នងនោះ នៅថ្ងៃនោះ ពួកដែលធ្វើខុសដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះអ្នកផ្សេងពីអល់ឡោះនោះ នឹងទទួលការខាតបង់ ដោយសារតែពួកគេព្យាយាម បំភ្លៃការពិតទៅជាប្រការមិនពិត និងបំភ្លៃប្រការមិនពិតទៅជាប្រការពិត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَتَرَىٰ كُلَّ أُمَّةٍۢ جَاثِيَةًۭ ۚ كُلُّ أُمَّةٍۢ تُدْعَىٰٓ إِلَىٰ كِتَـٰبِهَا ٱلْيَوْمَ تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ ﴿٢٨﴾
ហើយនៅក្នុងថ្ងៃនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងឃើញប្រជាជាតិទាំងអស់លុតជង្គង់ចុះ ដោយរង់ចាំមើល ថាតើទ្រង់នឹងធ្វើដូចម្តេចចំពោះពួកគេ។ រាល់ប្រជា ជាតិទាំងអស់ត្រូវបានគេកោះហៅឲ្យទៅទទួលបញ្ជីកត់ត្រាទង្វើរបស់ពួកគេដែលម៉ាឡាអ៊ីកាត់”ហាហ្វាហ្ស៊ោះ”បានកត់ត្រាទុក។ នៅថ្ងៃនេះ ពួកអ្នក(ឱមនុស្សលោក ទាំងឡាយ)នឹងត្រូវគេតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកបានសាងនៅលើលោកិយ ទាំងទង្វើល្អ និងទង្វើអាក្រក់។
هَـٰذَا كِتَـٰبُنَا يَنطِقُ عَلَيْكُم بِٱلْحَقِّ ۚ إِنَّا كُنَّا نَسْتَنسِخُ مَا كُنتُمْ تَعْمَلُونَ ﴿٢٩﴾
فَأَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فَيُدْخِلُهُمْ رَبُّهُمْ فِى رَحْمَتِهِۦ ۚ ذَٰلِكَ هُوَ ٱلْفَوْزُ ٱلْمُبِينُ ﴿٣٠﴾
នេះគឺជាសៀវភៅកំណត់ហេតុរបស់យើង(ដែលម៉ា ឡាអ៊ីកាត់របស់យើងបានកត់ត្រាទុកនៅក្នុងវានូវទង្វើរបស់ពួកអ្នក) ដែលវានឹងធ្វើជាសាក្សី(ដាក់បន្ទុក)ទៅលើ ពួកអ្នកយ៉ាងពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកអានវាចុះ។ ពិតប្រាកដណាស់ យើងបានប្រើឲ្យម៉ាឡាអ៊ីកាត់”ហាហ្វាហ្ស៊ោះ”កត់ត្រាទុកនូវអ្វីៗដែលពួកអ្នកបាន ប្រព្រឹត្តកាលនៅលើលោកិយ។
وَأَمَّا ٱلَّذِينَ كَفَرُوٓا۟ أَفَلَمْ تَكُنْ ءَايَـٰتِى تُتْلَىٰ عَلَيْكُمْ فَٱسْتَكْبَرْتُمْ وَكُنتُمْ قَوْمًۭا مُّجْرِمِينَ ﴿٣١﴾
ចំណែកឯពួកដែលប្រឆាំងនឹងអល់ឡោះវិញនោះ មានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈចំអកថាៈ តើវាក្យខណ្ឌ ទាំងឡាយរបស់យើងមិនធ្លា ប់ត្រូវបានគេសូត្រ ឲ្យពួកអ្នកស្តាប់ទេឬ តែពួកអ្នកបែរជាក្អេងក្អាង ក្រអឺតក្រទមមិនព្រមមានជំនឿលើវាទៅវិញនោះ? ហើយពួកអ្នក ធ្លាប់ជាក្រុមដែលប្រព្រឹត្តបាបកម្ម ដោយពួកអ្នក ق និងសាងទង្វើបាបកម្ម។ن បានប្រឆាំង
وَإِذَا قِيلَ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ وَٱلسَّاعَةُ لَا رَيْبَ فِيهَا قُلْتُم مَّا نَدْرِى مَا ٱلسَّاعَةُ إِن نَّظُنُّ إِلَّا ظَنًّۭا وَمَا نَحْنُ بِمُسْتَيْقِنِينَ ﴿٣٢﴾
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នកថាៈ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ(ដែលទ្រង់បានសន្យាចំពោះខ្ញុំបម្រើរបស់ទ្រង់ថា ទ្រង់នឹង ពង្រស់ពួកគេឡើងវិញ ហើយទ្រង់នឹងតបស្នងដល់ពួកគេ)នោះ គឺជាការពិតដែលគ្មានការសង្ស័យចំពោះវាឡើយ ហើយថ្ងៃបរលោក ក៏ជាការពិតដែលគ្មានការ សង្ស័យចំពោះវានោះដែរ។ ដូច្នេះ ចូរពួកអ្នកសាងទង្វើកុសលសម្រាប់ថ្ងៃនោះចុះ ពួកអ្នកបែរជានិយាយថាៈ ពួកយើងមិនដឹងទេថា អ្វីទៅជាថ្ងៃបរលោកនេះ។ ពួក យើងមិនបានគិតទេថា វានឹងកើតឡើងនោះ ក្រៅពីការស្មា នប៉ុណ្ណោះ ហើយពួកយើងក៏មិនជឿជាក់ ពិតណាស់ ថ្ងៃបរលោកនោះ នឹងមកដល់នោះដែរ។ وبدا لهم سئات ما عملواوحاق بهم ما كانوابه يستهزءون
وَبَدَا لَهُمْ سَيِّـَٔاتُ مَا عَمِلُوا۟ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٣٣﴾
ហើយអំពើអាក្រក់ទាំងឡាយរបស់ពួកគេដែលពួកគេធ្លាប់បានសាងនៅលើលោកិយ ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ បានលាតត្រដាងឡើងចំពោះមុខ ពួកគេហើយទណ្ឌ កម្មដែលពួកគេធ្លា ប់សើចចំអកចំពោះវានៅពេលដែលគេដាស់តឿនព្រមានពួកគេនោះបានធ្លា ក់ទៅលើពួកគេ។
وَقِيلَ ٱلْيَوْمَ نَنسَىٰكُمْ كَمَا نَسِيتُمْ لِقَآءَ يَوْمِكُمْ هَـٰذَا وَمَأْوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّـٰصِرِينَ ﴿٣٤﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ នៅថ្ងៃនេះ យើងទុកពួកអ្នកចោលនៅក្នុងឋាននរក ដូចដែលពួកអ្នកធ្លា ប់បានបំភ្លេចនូវជំនួបនៅក្នុង ថ្ងៃរបស់ពួកអ្នកនេះដែរ ដោយពួកអ្នកមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនេះដោយការមានជំនឿនិងការសាងទង្វើកុសលនោះទេ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួក អ្នកដែលពួកអ្នកត្រូវរស់នៅនោះ គឺឋាននរក។ហើយពួកអ្នកគ្មា នអ្នកគាំពារណាដែលអាចជួយការពារពួកអ្នកពីទណ្ឌ កម្មរបស់អល់ឡោះឡើយ។
ذَٰلِكُم بِأَنَّكُمُ ٱتَّخَذْتُمْ ءَايَـٰتِ ٱللَّهِ هُزُوًۭا وَغَرَّتْكُمُ ٱلْحَيَوٰةُ ٱلدُّنْيَا ۚ فَٱلْيَوْمَ لَا يُخْرَجُونَ مِنْهَا وَلَا هُمْ يُسْتَعْتَبُونَ ﴿٣٥﴾
ទណ្ឌ កម្មដែលគេដាក់លើពួកអ្នកនេះ គឺដោយសារតែពួកអ្នកបានយកវាក្យខណ្ឌ ទាំងឡាយរបស់អល់ឡោះធ្វើជាការលេងសើច ហើយការសោយសុខ និងភាពត្រក ត្រអាលនៃការជីវិតលោកិយបានបោកប្រាស់ពួកអ្នក។ ដូច្នេះនៅថ្ងៃនេះ ពួកប្រឆាំងដែលសើចចំអកចំពោះវាក្យខណ្ឌរបស់អល់ឡោះទាំងនេះ មិនអាចចាកចេញពី ឋាននរកបានឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវស្ថិតនៅក្នុងឋាននរកនោះជាអមតៈ។ ហើយពួកគេមិនត្រូវបានគេឲ្យវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀត بلغ គម្ពីរគួរអាន · តាហ្វសៀរ ដើម្បីសាងទង្វើកុសលនោះឡើយ ហើយម្ចា ស់របស់ពួកគេ ក៏មិនពេញចិត្តចំពោះពួកគេនោះដែរ។
فَلِلَّهِ ٱلْحَمْدُ رَبِّ ٱلسَّمَـٰوَٰتِ وَرَبِّ ٱلْأَرْضِ رَبِّ ٱلْعَـٰلَمِينَ ﴿٣٦﴾
ពិតប្រាកដណាស់ រាល់ការសសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ ដែលជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ ជាម្ចាស់គ្រប់ផែនដី និងជាម្ចាស់ គ្រប់គ្រងម៉ា ខ្លូកទាំងអស់។
وَلَهُ ٱلْكِبْرِيَآءُ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٣٧﴾
ហើយភាពឧត្តុង្គឧត្តម និងភាពខ្ពង់ខ្ពស់នៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាន នរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការកំណត់ ការចាត់ចែង និងការបញ្ញត្តិច្បាប់របស់ទ្រង់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ