ទំព័រដើមការពន្យល់Al-Ahqaf (46)

ការពន្យល់ Al-Ahqaf (46) — الأحقاف

ម៉ាកកះ · 35 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

حمٓ ﴿١﴾

ហា មីម (បានបកស្រាយរួចមកហើយនៅដើមជំពូក អាល់ហ្ពា ក៏រ៉ោះ)

تَنزِيلُ ٱلْكِتَـٰبِ مِنَ ٱللَّهِ ٱلْعَزِيزِ ٱلْحَكِيمِ ﴿٢﴾

ការបញ្ចុះគម្ពីរគួរអាននេះ គឺមកពីអល់ឡោះជាម្ចា ស់ដ៏មហាខ្លាំងក្លា ដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ មហាគតិបណ្ឌិ តនៅក្នុងការបង្កើត ការ កំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។ م

مَا خَلَقْنَا ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَآ إِلَّا بِٱلْحَقِّ وَأَجَلٍۢ مُّسَمًّۭى ۚ وَٱلَّذِينَ كَفَرُوا۟ عَمَّآ أُنذِرُوا۟ مُعْرِضُونَ ﴿٣﴾

យើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរជាការលេងសើចនោះទេ។ ផ្ទុយទៅវិញ យើងបានបង្កើតអ្វីៗទាំងអស់នោះ ដោយការពិត ដោយមានបុព្វហេតុយ៉ាងច្បាស់លាស់ ដែលក្នុងនោះ គឺដើម្បីឲ្យខ្ញុំបម្រើរបស់អល់ឡោះស្គាល់ទ្រង់តាមរយៈរបស់ទាំងអស់នោះ ដែលជាហេតុឲ្យ ពួកគេគោរពសក្កា រៈទៅចំពោះទ្រង់តែមួយគត់ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ ហើយនិងដើម្បីឲ្យពួកគេធ្វើការគ្រប់គ្រងនៅលើផែនដីក្នុងរយៈពេលមួយ ដែលត្រូវបានកំណត់ ដែលមានតែអល់ឡោះជាម្ចា ស់តែមួយគត់ដែលដឹងពីវា។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះ គឺជាពួកដែលងាកចេញពីអ្វីដែលគេបាន ព្រមានពួកគេដែលមាននៅក្នុងគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) ដោយពួកគេមិនខ្វា យខ្វល់ចំពោះវាឡើយ។

قُلْ أَرَءَيْتُم مَّا تَدْعُونَ مِن دُونِ ٱللَّهِ أَرُونِى مَاذَا خَلَقُوا۟ مِنَ ٱلْأَرْضِ أَمْ لَهُمْ شِرْكٌۭ فِى ٱلسَّمَـٰوَٰتِ ۖ ٱئْتُونِى بِكِتَـٰبٍۢ مِّن قَبْلِ هَـٰذَآ أَوْ أَثَـٰرَةٍۢ مِّنْ عِلْمٍ إِن كُنتُمْ صَـٰدِقِينَ ﴿٤﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលងាកចេញពីការពិតទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈ ចំពោះវាក្រៅពីអល់ឡោះនោះមកមើល៍ ថាតើចំណែកណាមួយនៃផែនដីដែលពួកវាបានបង្កើតនោះ? តើពួកវាបានបង្កើតភ្នំណាមួយឬទេ? តើពួកវាបានបង្កើតទន្លេ ណាមួយឬទេ? ឬមួយពួកវាបានរួមចំណែកជាមួយអល់ឡោះក្នុងការបង្កើតមេឃជាច្រើនជាន់នោះ? ចូរពួកអ្នកនាំគម្ពីរមួយដែលត្រូវបានបញ្ចុះមកពីអល់ឡោះមុន គម្ពីរគួរអានមកឲ្យខ្ញុំមក ឬនាំមកឲ្យខ្ញុំនូវចំណេះដឹងណាមួយដែលពួកជំនាន់មុនបានបន្សល់ទុក ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអអ្វីដែលពួក អ្នកអះអាងថាៈ ជាការពិតណាស់ រូបបដិមារបស់ពួកអ្នកនោះ សាកសមនឹងត្រូវគេគោរពសក្កា រៈមែននោះ។

وَمَنْ أَضَلُّ مِمَّن يَدْعُوا۟ مِن دُونِ ٱللَّهِ مَن لَّا يَسْتَجِيبُ لَهُۥٓ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ وَهُمْ عَن دُعَآئِهِمْ غَـٰفِلُونَ ﴿٥﴾

ហើយគ្មា នអ្នកណាម្នា ក់ដែលវង្វេងជាងពួកដែលគោរពសក្កា រៈទៅចំពោះរូបបដិមានានាផ្សេងពីអល់ឡោះដែលវាមិនអាចឆ្លើយតបចំពោះការបួងសួងរបស់គេរហូត ដល់ថ្ងៃបរលោកនោះឡើយ។ ហើយរូបបដិមាដែលពួកគេគោរពសក្ការៈផ្សេងពីអល់ឡោះទាំងនេះ ពួកវាមិនខ្វាយខ្វល់អ្វីចំពោះការបួងសួងរបស់ពួកដែលគោរព សក្កា រៈចំពោះវានោះឡើយ។លើសពីនេះទៅទៀតវា(រូបបដិមាទាំងនោះ)មិនអាចផ្តល់ផលប្រយោជន៍ ឬផ្តល់គ្រោះថ្នា ក់អ្វីមួយដល់ពួកគេឡើយ។

وَإِذَا حُشِرَ ٱلنَّاسُ كَانُوا۟ لَهُمْ أَعْدَآءًۭ وَكَانُوا۟ بِعِبَادَتِهِمْ كَـٰفِرِينَ ﴿٦﴾

រូបចម្លាក់ទាំងនោះ ពួកវាមិនត្រឹមតែមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេនៅលើលោកិយប៉ុណ្ណោះទេ ពិតណាស់នៅពេលដែលគេប្រមូលផ្តុំនៅថ្ងៃបរលោក នោះ ពួកវានឹងក្លាយទៅជាសត្រូវនឹងអ្នកដែលគោរពសក្ការៈទៅចំពោះពួកវាថែមទៀត ហើយពួកវាយករួចខ្លួនអំពីពួកគេ(អ្នកដែលគោរពរូបបដិមា)។ ហើយពួកវា បដិសេធមិនទទួលស្គាល់ថា ជាការពិតណាស់ ពួកវាបានដឹងថាពួកទាំងនោះបាននាំគ្នា គោរពសក្កា រៈទៅចំពោះពួកវានោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَـٰتُنَا بَيِّنَـٰتٍۢ قَالَ ٱلَّذِينَ كَفَرُوا۟ لِلْحَقِّ لَمَّا جَآءَهُمْ هَـٰذَا سِحْرٌۭ مُّبِينٌ ﴿٧﴾

ហើយនៅពេលដែលគេសូត្រវាក្យខណ្ឌ ទាំងឡាយរបស់យើងដែលបានបញ្ចុះទៅឲ្យអ្នកនាំសាររបស់យើងឲ្យពួកគេស្តាប់នោះ ពួកដែលគ្មា នជំនឿនឹងគម្ពីរគួអាន ដែលបានមកដល់ពួកគេតាមរយៈអ្នកនាំសាររបស់ពួកគេនោះបាននិយាយថាៈ នេះគឺជាមន្តអាគមយ៉ាងច្បាស់លាស់ ហើយវាមិនមែនជាវ៉ាហ៊ីមកពីអល់ឡោះនោះ ឡើយ។

أَمْ يَقُولُونَ ٱفْتَرَىٰهُ ۖ قُلْ إِنِ ٱفْتَرَيْتُهُۥ فَلَا تَمْلِكُونَ لِى مِنَ ٱللَّهِ شَيْـًٔا ۖ هُوَ أَعْلَمُ بِمَا تُفِيضُونَ فِيهِ ۖ كَفَىٰ بِهِۦ شَهِيدًۢا بَيْنِى وَبَيْنَكُمْ ۖ وَهُوَ ٱلْغَفُورُ ٱلرَّحِيمُ ﴿٨﴾

តើពួកមុស្ហរីគីនទាំងនោះនិយាយថាៈ ពិតណាស់ មូហាំម៉ាត់បានតាក់តែងគម្ពីរគួរអាននេះ ហើយនិយាយថា វាមកពីអល់ឡោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំ ម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ ប្រសិនបើខ្ញុំបានតាក់តែងគម្ពីរគួរអានដោយខ្លួនឯងមែននោះ ពួកអ្នកមិនអាចមានមធ្យោបាយអ្វីទប់ទល់ដើម្បីការពារខ្ញុំឡើយ ប្រសិនបើអល់ឡោះទ្រង់មានចេតនាដាក់ទណ្ឌ កម្មមកលើខ្ញុំនោះ។ តើមានរឿងអ្វីដែលខ្ញុំ ហ៊ា នយកខ្លួនខ្ញុំទៅប្រឈមនឹងទណ្ឌ កម្ម(របស់អល់ឡោះ)ដោយតាក់តែង គម្ពីរគួរអានដោយខ្លួនឯង ហើយថាវាមកពីអល់ឡោះនោះ? អល់ឡោះជាម្ចា ស់ទ្រង់ដឹងបំផុតចំពោះហេតុផលដែលពួកអ្នកចោទប្រកាន់ចំពោះគម្ពីរគួរអានរបស់ទ្រង់ និងវាយប្រហារមកកាន់ខ្ញុំនោះ។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ហើយទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណា ដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់ចំពោះពួកគេ។

قُلْ مَا كُنتُ بِدْعًۭا مِّنَ ٱلرُّسُلِ وَمَآ أَدْرِى مَا يُفْعَلُ بِى وَلَا بِكُمْ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَىَّ وَمَآ أَنَا۠ إِلَّا نَذِيرٌۭ مُّبِينٌۭ ﴿٩﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលបដិសេធចំពោះភាពជាព្យាការីរបស់អ្នកថាៈ ខ្ញុំមិនមែនជាអ្នកនាំសារដំបូងគេ ដែលអល់ឡោះបានតែងតាំងមក ដែលជាហេតុធ្វើឲ្យពួកអ្នកមានការភ្ញា ក់ផ្អើលចំពោះការអំពាវនាវរបស់ខ្ញុំចំពោះពួកអ្នកឡើយ។ ក៏ប៉ុន្តែ ពិតប្រាកដណាស់ មានអ្នក នាំសារជាច្រើនដែលបានមកដល់មុនខ្ញុំទៅទៀត។ ហើយខ្ញុំក៏មិនដឹងថា អល់ឡោះជាម្ចា ស់ទ្រង់នឹងធ្វើអ្វីចំពោះខ្ញុំ ហើយក៏មិនដឹងដែរថា តើអល់ឡោះនឹងធ្វើអ្វីចំពោះ ពួកអ្នកនៅក្នុងលោកិយនេះនោះដែរ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលអល់ឡោះទ្រង់បានផ្តល់មកកាន់ខ្ញុំឡើយ។ ដូច្នេះ ខ្ញុំមិននិយាយ និងមិនធ្វើអ្វីឡើយ ក្រៅតែពី អ្វីដែលស្របទៅនឹងវ៉ាហ៊ីដែលទ្រង់បានផ្តល់វាមកកាន់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មិនមែនជាអ្វី ក្រៅតែពីជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ដោយការដាស់តឿនព្រមានយ៉ា ងច្បាស់លាស់នោះដែរ។

قُلْ أَرَءَيْتُمْ إِن كَانَ مِنْ عِندِ ٱللَّهِ وَكَفَرْتُم بِهِۦ وَشَهِدَ شَاهِدٌۭ مِّنۢ بَنِىٓ إِسْرَٰٓءِيلَ عَلَىٰ مِثْلِهِۦ فَـَٔامَنَ وَٱسْتَكْبَرْتُمْ ۖ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿١٠﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើគម្ពីរគួរអាននេះមកពីអល់ឡោះពិតមែន តែពួកអ្នក បានប្រឆាំងនឹងវា ហើយមានសាក្សីម្នាក់ក្នុងចំណោមអម្បូរអ៊ីស្រាអែលបានធ្វើសាក្សីទទួលស្គាល់ថា វា(គម្ពីរគួរអាន)ពិតជាមកពីអល់ឡោះពិតប្រាកដមែន ដោយយោងទៅតាមអ្វីដែលបានចែងបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត ហើយរូបគេក៏បានជឿចំពោះវា តែពួកអ្នកវិញ បែរជាក្រអឺតក្រទមមិនព្រមមានជំនឿចំពោះវា ទៅវិញនោះ តើពុំមែនទេឬ ដែលពួកអ្នកនៅពេលនោះ គឺជាពួកដែលបំពាននោះ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញការពិតចំពោះក្រុម ដែលបំពានឡើយ។

وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوا۟ لَوْ كَانَ خَيْرًۭا مَّا سَبَقُونَآ إِلَيْهِ ۚ وَإِذْ لَمْ يَهْتَدُوا۟ بِهِۦ فَسَيَقُولُونَ هَـٰذَآ إِفْكٌۭ قَدِيمٌۭ ﴿١١﴾

ហើយពួកដែលគ្មានជំនឿនឹងគម្ពីរគួរអាន និងអ្វីដែលបណ្តា អ្នកនាំសាររបស់ពួកគេបាននាំមកបាននិយាយទៅកាន់បណ្តា អ្នកដែលមានជំនឿថាៈ ប្រសិនបើអ្វី ដែលមូហាំម៉ាត់បាននាំមក វាគឺជាការពិតដែលចង្អុលបង្ហាញទៅកាន់ប្រការល្អមែននោះ មិនមែនពួកដែលក្រីក្រ ពួកដែលជាទាសករគេ និងពួកដែលទន់ខ្សោយ ទាំងនោះ មានជំនឿ(ចំពោះវា)មុនពួកយើងនោះឡើយ។ ហើយដោយសារតែពួកគេមិនទទួលបានការចង្អុលបង្ហាញពីអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមក ដូច្នេះ ពួកគេក៏និយាយថាៈ អ្វីដែលគេ(ព្យាការីមូហាំម៉ាត់)បានមកកាន់ពួកយើងនេះ គឺជារឿងភូតកុហកតាំងពីយូរលង់ណាស់មកហើយ ហើយពួកយើងមិនដើរ តាមការភូតកុហកនេះនោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ي

وَمِن قَبْلِهِۦ كِتَـٰبُ مُوسَىٰٓ إِمَامًۭا وَرَحْمَةًۭ ۚ وَهَـٰذَا كِتَـٰبٌۭ مُّصَدِّقٌۭ لِّسَانًا عَرَبِيًّۭا لِّيُنذِرَ ٱلَّذِينَ ظَلَمُوا۟ وَبُشْرَىٰ لِلْمُحْسِنِينَ ﴿١٢﴾

للمح سنين ហើយមុននឹងគម្ពីរគួរអាននេះ គឺមានគម្ពីរតាវរ៉តដែលអល់ឡោះទ្រង់បានបញ្ចុះវាទៅលើព្យាការីមូសា ដើម្បីជាការដឹកនាំពួកគេទៅកាន់សេចក្តីពិត និងជាក្តីមេត្តា ករុណាសម្រាប់ជនណាដែលមានជំនឿចំពោះវា និងដើរតាមវាក្នុងចំណោមអម្បូរអ៊ីស្រាអែល។ ហើយគម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ វាជាគម្ពីរមួយជាភាសាអារ៉ាប់ដែលបញ្ជា ក់ទៅលើគម្ពីរទាំងឡាយដែលបានបញ្ចុះពីមុនមក ដើម្បីដាស់តឿនព្រមានពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិក ចំពោះអល់ឡោះ និងប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។ ហើយវា(គម្ពីរគួរអាន)ក៏ជាការផ្តល់ដំណឹ ងរីករាយដល់បណ្តា អ្នកដែលសាងអំពើល្អ ដែលពួកគេមានទំនាក់ ទំនងល្អជាមួយនឹងអ្នកដែលបង្កើតពួកគេ(អល់ឡោះជាម្ចា ស់)និងទំនាក់ទំនងល្អជាមួយនឹងម៉ា ខ្លូកទាំងឡាយរបស់ទ្រង់។

إِنَّ ٱلَّذِينَ قَالُوا۟ رَبُّنَا ٱللَّهُ ثُمَّ ٱسْتَقَـٰمُوا۟ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿١٣﴾

أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَنَّةِ خَـٰلِدِينَ فِيهَا جَزَآءًۢ بِمَا كَانُوا۟ يَعْمَلُونَ ﴿١٤﴾

ពិតប្រាកដណាស់ បណ្តា អ្នកដែលនិយាយថាៈ ម្ចា ស់របស់ពួកយើង គឺអល់ឡោះជាម្ចា ស់ ដោយពួកយើងគ្មា នម្ចា ស់ណាក្រៅពីទ្រង់ឡើយ។ បន្ទា ប់មក ពួកគេបាន ប្រកាន់ខ្ជាប់នឹងសេចក្តីជំនឿនិងការសាងទង្វើកុសលនោះ ជាការពិតណាស់ (អ្នកទាំងនោះ) ពួកគេគ្មានការភ័យខ្លាចចំពោះអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃ បរលោកឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភទៅលើលាភសំណាងលោកិយដែលពួកគេបានបាត់បង់នោះដែរ ហើយក៏មិនព្រួយបារម្ភទៅលើអ្វីដែលពួកគេ បានបន្សល់ទុកក្រោយពីពួកគេ(បានស្លា ប់)ដែរ។

وَوَصَّيْنَا ٱلْإِنسَـٰنَ بِوَٰلِدَيْهِ إِحْسَـٰنًا ۖ حَمَلَتْهُ أُمُّهُۥ كُرْهًۭا وَوَضَعَتْهُ كُرْهًۭا ۖ وَحَمْلُهُۥ وَفِصَـٰلُهُۥ ثَلَـٰثُونَ شَهْرًا ۚ حَتَّىٰٓ إِذَا بَلَغَ أَشُدَّهُۥ وَبَلَغَ أَرْبَعِينَ سَنَةًۭ قَالَ رَبِّ أَوْزِعْنِىٓ أَنْ أَشْكُرَ نِعْمَتَكَ ٱلَّتِىٓ أَنْعَمْتَ عَلَىَّ وَعَلَىٰ وَٰلِدَىَّ وَأَنْ أَعْمَلَ صَـٰلِحًۭا تَرْضَىٰهُ وَأَصْلِحْ لِى فِى ذُرِّيَّتِىٓ ۖ إِنِّى تُبْتُ إِلَيْكَ وَإِنِّى مِنَ ٱلْمُسْلِمِينَ ﴿١٥﴾

ى ហើយយើងបានដាក់បទបញ្ជា យ៉ា ងតឹងរឹងមួយចំពោះមនុស្សលោកឲ្យធ្វើល្អទៅចំពោះឪពុកម្តា យរបស់គេ ដោយត្រូវកតញ្ញូចំពោះគាត់ទាំងពីរទាំងក្នុងពេលដែល គាត់ទាំងពីរនៅមានជីវិតរស់នៅ និងទាំងពេលបន្ទា ប់ពីគាត់ទាំងពីរបានស្លាប់នូវអ្វីដែលមិនផ្ទុយពីច្បាប់បញ្ញត្តិឥស្លាម និងជាពិសេស គឺចំពោះម្តា យរបស់គេដែល បានពពោះគេយ៉ាងលំបាក និងបានប្រសូត្រគេមកយ៉ាងលំបាកបំផុត។ ហើយរយៈពេលនៃការពពោះដែលគេស្ថិតនៅក្នុងផ្ទៃម្តាយរបស់គេ និងរយៈពេល បំបៅដោះរហូតដល់ឈប់បំបៅ គឺមានរយៈពេលសាមសិបខែ។ លុះដល់ពេលដែលគេមានកម្លាំងពេញលេញ ទាំងប្រាជ្ញា របស់គេ និងកាយសម្បទារបស់គេ ហើយ បានឈានដល់អាយុសែសិបឆ្នាំនោះ គេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំចេះដឹងគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បានប្រទានមក ឲ្យខ្ញុំ និងប្រទានឲ្យឪពុកម្តាយរបស់ខ្ញុំផងចុះ ហើយសូមទ្រង់មេត្តាឲ្យខ្ញុំធ្វើនូវអំពើល្អដែលទ្រង់ពេញចិត្ត ហើយសូមទ្រង់ទទួលយកវាអំពីខ្ញុំផងចុះ។ ហើយសូមទ្រង់ មេត្តា កែលម្អរូបខ្ញុំនៅចំពោះកូនចៅរបស់ខ្ញុំផងចុះ។ ពិតប្រាកដណាស់ ខ្ញុំសូមសារភាពកំហុសចំពោះទ្រង់នូវបាបកម្មទាំងឡាយរបស់ខ្ញុំ ហើយពិតប្រាកដណាស់ រូប ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលគោរពស្តាប់តាមការបង្គា ប់របស់ទ្រង់ ដោយប្រគល់ខ្លួនចាំទទួលនូវបទបញ្ជា ទាំងឡាយរបស់ទ្រង់។

أُو۟لَـٰٓئِكَ ٱلَّذِينَ نَتَقَبَّلُ عَنْهُمْ أَحْسَنَ مَا عَمِلُوا۟ وَنَتَجَاوَزُ عَن سَيِّـَٔاتِهِمْ فِىٓ أَصْحَـٰبِ ٱلْجَنَّةِ ۖ وَعْدَ ٱلصِّدْقِ ٱلَّذِى كَانُوا۟ يُوعَدُونَ ﴿١٦﴾

يوعدون អ្នកទាំងនោះហើយដែលយើងនឹងទទួលយកអំពីល្អទាំងឡាយរបស់ពួកគេដែលពួកគេបានសាង ហើយយើងនឹងអធ្យាស្រ័យចំពោះទង្វើអាក្រក់ទាំងឡាយរបស់ ពួកគេ ដោយយើងមិនយកទោសពៃរ៍ពីពួកគេឡើយ ហើយពួកគេ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ការសន្យាដែលគេបានសន្យាចំពោះពួកគេនោះហើយ គឺជា ការសន្យាដ៏ពិតប្រាកដដែលនឹងកើតឡើងដោយខានចៀសមិនផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱلَّذِى قَالَ لِوَٰلِدَيْهِ أُفٍّۢ لَّكُمَآ أَتَعِدَانِنِىٓ أَنْ أُخْرَجَ وَقَدْ خَلَتِ ٱلْقُرُونُ مِن قَبْلِى وَهُمَا يَسْتَغِيثَانِ ٱللَّهَ وَيْلَكَ ءَامِنْ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ فَيَقُولُ مَا هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ ﴿١٧﴾

ហើយអ្នកដែលបាននិយាយទៅកាន់ឪពុកម្តាយរបស់គេថាៈ វិនាសអន្តរាយហើយអ្នកទាំងពីរ! តើអ្នកទាំងពីរសន្យាជាមួយខ្ញុំថា ខ្ញុំនឹងត្រូវចេញពីផ្នូរឡើងវិញម្តង ទៀតក្នុងនាមជាមនុស្សរស់ ក្រោយពីខ្ញុំបានស្លាប់ហើយនោះឬ ខណៈដែលសតវត្សជាច្រើនបានកន្លងផុត ហើយមនុស្សជំនាន់មុនជាច្រើនបានស្លាប់ តែគ្មាន អ្នកណាម្នា ក់ក្នុងចំណោមពួកគេត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញផងនោះ?ហើយឪពុកម្តា យរបស់គេបានសុំពីអល់ឡោះឲ្យទ្រង់ចង្អុលបង្ហា ញកូនប្រុសរបស់ពួកគេ ទាំងពីរឲ្យមានជំនឿផង ហើយគាត់ទាំងពីរបាននិយាយទៅកាន់កូនប្រុសរបស់គាត់ថាៈ វិនាសអន្តរាយហើយកូន ប្រសិនបើកូនមិនមានជំនឿចំពោះការពង្រស់ ឡើងវិញម្តងទៀតទេនោះ។ ហេតុនេះ ចូរកូនមានជំនឿចំពោះវាចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះលើការពង្រស់(មនុស្សឲ្យរស់)ឡើងវិញនោះ គឺជា ការពិតដោយគ្មានការមន្ទិលសង្ស័យឡើយ ចំពោះវា។ ហើយគេក៏បានឆ្លើយតបវិញដោយបដិសេធយ៉ាងដាច់ខាតចំពោះការពង្រស់ឡើងវិញថាៈ អ្វីដែលគេ និយាយពីរឿងពង្រស់ឡើងវិញនោះ គឺគ្មានអ្វីក្រៅពីការនិយាយដំណាលតៗគ្នាពីសៀវភៅសម័យបុរាណ ហើយវាជារឿងព្រេងដែលពួកគេបង្កើតមក មិនមែនជា រឿងពិតដែលមកពីអល់ឡោះនោះទេ។

أُو۟لَـٰٓئِكَ ٱلَّذِينَ حَقَّ عَلَيْهِمُ ٱلْقَوْلُ فِىٓ أُمَمٍۢ قَدْ خَلَتْ مِن قَبْلِهِم مِّنَ ٱلْجِنِّ وَٱلْإِنسِ ۖ إِنَّهُمْ كَانُوا۟ خَـٰسِرِينَ ﴿١٨﴾

ពួកទាំងនោះហើយដែលចាំបាច់ត្រូវតែទទួលទណ្ឌ កម្មនៅក្នុងចំណោមប្រជាជាតិជំនាន់មុនៗពួកគេអំពីពពួកជិន និងមនុសុ្សលោក។ ពិតប្រាកដណាស់ ពួកគេគឺជា ពួកដែលខាតបង់ ដោយពួកគេខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ ដោយត្រូវចូលឋាននរក(នៅថ្ងៃបរលោក)។

وَلِكُلٍّۢ دَرَجَـٰتٌۭ مِّمَّا عَمِلُوا۟ ۖ وَلِيُوَفِّيَهُمْ أَعْمَـٰلَهُمْ وَهُمْ لَا يُظْلَمُونَ ﴿١٩﴾

ហើយសម្រាប់ពួកគេទាំងពីរក្រុម(ក្រុមអ្នកឋានសួគ៌ និងក្រុមអ្នកឋាននរក)នោះ គឺមានឋានៈជាច្រើនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ឋានៈរបស់អ្នកឋានសួគ៏ គឺ មានលំដាប់ខ្ពស់ ហើយឋានៈពួកឋាននរកវិញ គឺមានលំដាប់ក្រោមគេបង្អស់ និងដើម្បីអល់ឡោះនឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។ហើយ ពួកគេនៅថ្ងៃបរលោកនោះ មិនត្រូវបានគេបំពានដោយធ្វើឲ្យបាត់បង់នូវទង្វើកុសលរបស់ពួកគេ ឬក៏បន្ថែមនូវទង្វើអាក្រក់របស់ពួកគេនោះឡើយ។

وَيَوْمَ يُعْرَضُ ٱلَّذِينَ كَفَرُوا۟ عَلَى ٱلنَّارِ أَذْهَبْتُمْ طَيِّبَـٰتِكُمْ فِى حَيَاتِكُمُ ٱلدُّنْيَا وَٱسْتَمْتَعْتُم بِهَا فَٱلْيَوْمَ تُجْزَوْنَ عَذَابَ ٱلْهُونِ بِمَا كُنتُمْ تَسْتَكْبِرُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَبِمَا كُنتُمْ تَفْسُقُونَ ﴿٢٠﴾

ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ទៅកាន់ឋាននរកដើម្បីដាក់ទណ្ឌកម្មដល់ពួកគេ ហើយមាន គេនិយាយទៅកាន់ពួកគេ ក្នុងលក្ខណៈរិះគន់និងស្តីបន្ទោសថាៈ ពួកអ្នកបានធ្វើឲ្យបាត់បង់នូវប្រការល្អរបស់ពួកអ្នកនៅក្នុងជីវិតលោកិយរបស់ពួកអ្នក ហើយពួក អ្នកបានសោយសុខជាមួយនឹងភាពត្រេកត្រអាលនៅក្នុងលោកិយរួចហើយដែរ។ ដូច្នេះ នៅថ្ងៃនេះ ពួកអ្នកត្រូវបានគេតបស្នងនូវទណ្ឌកម្មដែលធ្វើឲ្យពួកអ្នក ទាបថោក ដោយសារតែភាពក្រអឺតក្រទមរបស់ពួកអ្នកនៅក្នុងលោកិយខុសពីការពិត និងដោយសារតែពួកអ្នកបានចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយការប្រឆាំងនិងការប្រព្រឹត្តល្មើស។

۞ وَٱذْكُرْ أَخَا عَادٍ إِذْ أَنذَرَ قَوْمَهُۥ بِٱلْأَحْقَافِ وَقَدْ خَلَتِ ٱلنُّذُرُ مِنۢ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِۦٓ أَلَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ إِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍۢ ﴿٢١﴾

أخاف عليكم عذاب يوم عظيم ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)រំលឹកពី(រឿងរ៉ាវរបស់)ព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកសាសន៍អាទ នៅពេលដែលគាត់បានព្រមានក្រុមរបស់គាត់អំពី ទណ្ឌ កម្មរបស់អល់ឡោះដែលនឹងធ្លា ក់ទៅលើពួកគេ ខណៈដែលពួកគេស្ថិតនៅឯលំនៅដ្ឋា នរបស់ពួកគេដែលនៅឯតំបន់ “អះក៏ហ្វ” ដែលស្ថិតនៅប៉ែកខាងត្បូងនៃ ឧបទ្វីបអារ៉ាប់។ ហើយពិតប្រាកដណាស់ មានអ្នកនាំសារជាច្រើនដែលបានកន្លងផុតទៅដែលបានដាស់តឿនព្រមានដល់ក្រុមរបស់ពួកគេមុនព្យាការីហ៊ូទ ហើយ និងបន្ទាប់ពីគាត់(ក៏មានច្រើនដែរ) ដោយពួកគេ(អ្នកនាំសារទាំងនោះ)បាននិយាយទៅកាន់ក្រុមរបស់ខ្លួនថាៈ ចូរពួកអ្នកកុំគោរពសក្ការៈចំពោះអ្នកផ្សេងឲ្យសោះ លើកលែងតែចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ) ត្រូវទទួលនូវទណ្ឌកម្មនៅថ្ងៃដ៏ធំធេង ពោលគឺថ្ងៃ បរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالُوٓا۟ أَجِئْتَنَا لِتَأْفِكَنَا عَنْ ءَالِهَتِنَا فَأْتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿٢٢﴾

ក្រុមរបស់គាត់បានឆ្លើយតបវិញថាៈ តើអ្នកមកកាន់ពួកយើងដើម្បីបង្វែរពួកយើងពីការគោរពសក្ការៈចំពោះព្រះទាំងឡាយរបស់ពួកយើងឬ? អ្នកមិនអាចសម្រេច បំណងរបស់អ្នកជាដាច់ខាត។ ដូចនេះ ចូរអ្នកនាំមកនូវទណ្ឌកម្មដែលអ្នកបានសន្យានោះមកកាន់ពួកយើងមក ប្រសិនបើអ្នក ជាអ្នកដែលនិយាយពិតដូចអ្វីដែល អ្នកបានអះអាងមែននោះ។

قَالَ إِنَّمَا ٱلْعِلْمُ عِندَ ٱللَّهِ وَأُبَلِّغُكُم مَّآ أُرْسِلْتُ بِهِۦ وَلَـٰكِنِّىٓ أَرَىٰكُمْ قَوْمًۭا تَجْهَلُونَ ﴿٢٣﴾

គាត់(ព្យាការីហ៊ូទ)បានតបវិញថាៈ ជាការពិតណាស់ ការដឹងអំពីពេលវេលានៃការដាក់ទណ្ឌកម្មនោះ គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង ហើយខ្ញុំមិន ដឹងពីរឿងនេះឡើយ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារមួយរូបដែលផ្សព្វផ្សាយប្រាប់ពួកអ្នកនូវអ្វីដែលគេបានបញ្ជូនខ្ញុំឲ្យនាំមកកាន់ពួកអ្នកប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំយល់ ឃើញថា ពួកអ្នក គឺជាក្រុមដែលល្ងង់ខ្លៅ ដោយពួកអ្នកបោះបង់ចោលនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ហើយស្រវាចាប់យកអ្វីដែលផ្តល់គ្រោះថ្នា ក់ដល់ ពួកអ្នកទៅវិញ។

فَلَمَّا رَأَوْهُ عَارِضًۭا مُّسْتَقْبِلَ أَوْدِيَتِهِمْ قَالُوا۟ هَـٰذَا عَارِضٌۭ مُّمْطِرُنَا ۚ بَلْ هُوَ مَا ٱسْتَعْجَلْتُم بِهِۦ ۖ رِيحٌۭ فِيهَا عَذَابٌ أَلِيمٌۭ ﴿٢٤﴾

ហើយនៅពេលដែលទណ្ឌកម្មដែលពួកគេសុំឲ្យវាឆាប់មកដល់នោះ បានមកដល់ពួកគេ នៅពេលនោះ ពួកគេបានឃើញវា(ទណ្ឌកម្ម)ប្រៀបដូចជាដុំពពកដ៏ក្រាស់ ឃ្មឹកនៅលើមេឃតម្រង់ទៅកាន់ជ្រលងភ្នំរបស់ពួកគេ។ ពួកគេនាំគ្នា និយាយថាៈ ដុំពពកដ៏ធំនេះបាននាំទឹកភ្លៀងមកកាន់ពួកយើងហើយ។ ព្យាការីហ៊ូទបាននិយាយ ទៅកាន់ពួកគេថាៈ វាមិនដូចអ្វីដែលពួកអ្នកនឹកស្មាននោះទេដែលថា វាជាដុំពពកដែលនាំទឹកភ្លៀងមកកាន់ពួកអ្នកនោះ។ ផ្ទុយទៅវិញ វាគឺជាទណ្ឌ កម្មដែលពួកអ្នក បានសុំឲ្យវាឆាប់កើតឡើងនោះហើយ។ពិតណាស់ វាគឺជាខ្យល់ដែលផ្ទុកទៅដោយទណ្ឌ កម្មដ៏ឈឺចាប់បំផុតនៅក្នុងនោះ។

تُدَمِّرُ كُلَّ شَىْءٍۭ بِأَمْرِ رَبِّهَا فَأَصْبَحُوا۟ لَا يُرَىٰٓ إِلَّا مَسَـٰكِنُهُمْ ۚ كَذَٰلِكَ نَجْزِى ٱلْقَوْمَ ٱلْمُجْرِمِينَ ﴿٢٥﴾

វា(ខ្យល់)បានបំផ្លា ញអ្វីៗទាំងអស់ដែលវាបានបក់បោកប៉ះត្រូវទៅតាមបទបញ្ជា របស់អល់ឡោះ។ ពេលនោះ ពួកគេក៏ត្រូវបានបំផ្លា ញខ្ទេចខ្ទី ដែលគេគ្មា នឃើញអ្វី ក្រៅពីផ្ទះសម្បែងរបស់ពួកគេដែលពួកគេធ្លា ប់ស្នាក់នៅក្នុងនោះដែលបង្ហា ញថា ពួកគេធ្លា ប់មានវត្តមាននៅទីនោះពីមុនមកប៉ុណ្ណោះ។ ដូចការតបស្នងដ៏ឈឺចាប់ នេះដែរ យើងនឹងតបស្នងដល់ពួកដែលបំពានដែលនៅតែបន្តស្ថិតនៅក្នុងភាពគ្មា នជំនឿ និងប្រព្រឹត្តល្មើសរបស់ពួកគេដដែល។

وَلَقَدْ مَكَّنَّـٰهُمْ فِيمَآ إِن مَّكَّنَّـٰكُمْ فِيهِ وَجَعَلْنَا لَهُمْ سَمْعًۭا وَأَبْصَـٰرًۭا وَأَفْـِٔدَةًۭ فَمَآ أَغْنَىٰ عَنْهُمْ سَمْعُهُمْ وَلَآ أَبْصَـٰرُهُمْ وَلَآ أَفْـِٔدَتُهُم مِّن شَىْءٍ إِذْ كَانُوا۟ يَجْحَدُونَ بِـَٔايَـٰتِ ٱللَّهِ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٢٦﴾

ហើយពិតប្រាកដណាស់ យើងបានប្រទាននូវសិទ្ធិអំណាចដល់ក្រុមរបស់ព្យាការីហ៊ូទនូវអ្វីដែលយើងមិនដែលបានប្រទានវាឲ្យពួកអ្នកឡើយ ហើយយើងបានបង្កើត ត្រចៀកឲ្យពួកគេស្តាប់ បង្កើតភ្នែកឲ្យពួកគេមើល និងបង្កើតដួងចិត្តឲ្យពួកគេគិតពិចារណា។ ក៏ប៉ុន្តែត្រចៀករបស់ពួកគេ ភ្នែករបស់ពួកគេ សតិបញ្ញារបស់ពួកគេ មិនបានផ្តល់ប្រយោជន៍អ្វីដល់ពួកគេបន្តិចណាឡើយ។ ដូចនេះ វាមិនអាចការពារពួកគេពីទណ្ឌ កម្មរបស់អល់ឡោះនោះឡើយនៅពេលដែលទណ្ឌ កម្មបានមកដល់ ពួកគេនោះ ដោយសារតែពួកគេបានប្រឆាំងនឹងបណ្តា វាក្យខណ្ឌរបស់អល់ឡោះ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសើចចំអកនឹងវាដែលព្យាការីរបស់ពួកវា គឺព្យាការីហ៊ូទធា្លប់បានព្រមានពួកគេនោះ ក៏បានធ្លា ក់ទៅលើពួកគេ។

وَلَقَدْ أَهْلَكْنَا مَا حَوْلَكُم مِّنَ ٱلْقُرَىٰ وَصَرَّفْنَا ٱلْـَٔايَـٰتِ لَعَلَّهُمْ يَرْجِعُونَ ﴿٢٧﴾

ហើយពិតប្រាកដណាស់ យើងបានបំផ្លា ញភូមិឋានជាច្រើននៅជុំវិញពួកអ្នក(ឱអ្នកស្រុកម៉ា ក្កះ)។ជាការពិតណាស់ យើងបានបំផ្លា ញពួកអាទពួកសាមូទក្រុមរបស់ ព្យាការីលូត និងពួកអ្នកស្រុកម៉ាទយ៉ាន់ ហើយយើងបានបង្ហាញភស្តុតាងនិងអំណះអំណាងគ្រប់បែបយ៉ាងទៅកាន់ពួកគេ សង្ឃឹមថា ពួកគេ នឹងវិលត្រលប់(បោះបង់)ចេញពីភាពគ្មា នជំនឿរបស់ពួកគេវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَلَوْلَا نَصَرَهُمُ ٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِ ٱللَّهِ قُرْبَانًا ءَالِهَةًۢ ۖ بَلْ ضَلُّوا۟ عَنْهُمْ ۚ وَذَٰلِكَ إِفْكُهُمْ وَمَا كَانُوا۟ يَفْتَرُونَ ﴿٢٨﴾

ហេតុអ្វីបានជារូបបដិមាទាំងឡាយដែលពួកគេយកវាធ្វើជាព្រះក្រៅពីអល់ឡោះ ដោយពួកគេបញ្ជិតខ្លួនទៅកាន់ពួកវាតាមរយៈការគោរពសក្កា រៈនិងការសំឡេះសត្វ នោះ មិនជួយដល់ពួកគេ? រូបបដិមាទាំងនោះមិនអាចជួយពួកគេបានជាដាច់ខាត។ ផ្ទុយទៅវិញ ពួកវាបានគេចចេញពីពួកគេក្នុងពេលដែលពួកគេត្រូវការបំផុត ចំពោះវា។ នោះហើយជាការភូតកុហក និងជាការប្រឌិតឡើងរបស់ពួកគេ ដែលពួកគេបានសាងវាឡើងដោយខ្លួងពួកគេផ្ទាល់ដែលថា ពិតណាស់ រូបបដិមាទាំង នោះអាចផ្តល់ផលប្រយោជន៍ និងអាចជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះអល់ឡោះជាម្ចា ស់បាន។

وَإِذْ صَرَفْنَآ إِلَيْكَ نَفَرًۭا مِّنَ ٱلْجِنِّ يَسْتَمِعُونَ ٱلْقُرْءَانَ فَلَمَّا حَضَرُوهُ قَالُوٓا۟ أَنصِتُوا۟ ۖ فَلَمَّا قُضِىَ وَلَّوْا۟ إِلَىٰ قَوْمِهِم مُّنذِرِينَ ﴿٢٩﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលយើងបានបញ្ជូនក្រុមមួយនៃពួកជិនទៅកាន់អ្នក ដើម្បីឲ្យពួកគេស្តាប់គម្ពីរគួរអានដែលគេបានបញ្ចុះទៅ កាន់អ្នក។ នៅពេលដែលពួកគេ(ពួកជិន)បានទៅដល់ដើម្បីស្តាប់គម្ពីរគួរអាននោះ ពួកគេបាននិយាយថាទៅកាន់គ្នាថាៈ ចូរពួកអ្នកនៅស្ងៀមដើម្បីពួកយើងអាច ស្តាប់(គម្ពីរគួរអាន)បានច្បាស់។ ហើយនៅពេលដែលអ្នកនាំសារមូហាំម៉ាត់បានសូត្រចប់ ពួកគេបានត្រលប់ទៅកាន់ក្រុមរបស់ពួកគេវិញ ដើម្បីដាស់តឿនព្រមាន ពួកគេ(ក្រុមជិន)ពីទណ្ឌ កម្មរបស់អល់ឡោះ ប្រសិនបើពួកគេមិនជឿលើគម្ពីរគួរអាននេះទេនោះ។

قَالُوا۟ يَـٰقَوْمَنَآ إِنَّا سَمِعْنَا كِتَـٰبًا أُنزِلَ مِنۢ بَعْدِ مُوسَىٰ مُصَدِّقًۭا لِّمَا بَيْنَ يَدَيْهِ يَهْدِىٓ إِلَى ٱلْحَقِّ وَإِلَىٰ طَرِيقٍۢ مُّسْتَقِيمٍۢ ﴿٣٠﴾

ពួកគេ(ពួកជិន)បាននិយាយទៅកាន់ក្រុមរបស់ពួកគេថាៈ ឱក្រុមរបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានស្តាប់ឮគម្ពីរមួយ(គម្ពីរគួរអាន)ដែលអល់ឡោះ បានបញ្ចុះវាក្រោយពីព្យាការីមូសា ដែលជាការបញ្ជាក់ទៅលើគម្ពីរទាំងឡាយដែលត្រូវបានអល់ឡោះបញ្ចុះពីមុនមក។ ហើយគម្ពីរដែលពួកយើងបានស្តាប់ឮនេះ គឺចង្អុលបង្ហា ញទៅកាន់សេចក្តីពិតនិងចង្អុលបង្ហា ញទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវនោះគឺមាគ៌ា នៃសាសនាឥស្លាម។

يَـٰقَوْمَنَآ أَجِيبُوا۟ دَاعِىَ ٱللَّهِ وَءَامِنُوا۟ بِهِۦ يَغْفِرْ لَكُم مِّن ذُنُوبِكُمْ وَيُجِرْكُم مِّنْ عَذَابٍ أَلِيمٍۢ ﴿٣١﴾

ឱក្រុមរបស់ពួកយើង! ចូរពួកអ្នកឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់នូវអ្វីដែលគាត់បានអំពាវនាវពួកអ្នកទៅកាន់វាអំពីសេចក្តីពិត ហើយចូរពួកអ្នកមានជំនឿចុះថាៈ ជាការពិតណាស់ គាត់គឺជាអ្នកនាំសារមកពីម្ចា ស់របស់គាត់នោះអល់ឡោះជាម្ចា ស់នឹងអភ័យទោសឲ្យពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកហើយទ្រង់នឹង សង្គ្រោះពួកអ្នកឲ្យរួចផុតពីទណ្ឌ កម្មដ៏ឈឺចាប់ដែលកំពុងតែរង់ចាំពួកអ្នក ប្រសិនបើពួកអ្នកមិនឆ្លើយតបចំពោះសេចក្តីពិតដែលអ្នកនាំសារ(មូហាំម៉ា ត់)បាន អំពាវនាវពួកអ្នកទៅកាន់វា និងមិនមានជំនឿថា គាត់គឺជាអ្នកនាំសារពីម្ចា ស់របស់គាត់ទេនោះ។

وَمَن لَّا يُجِبْ دَاعِىَ ٱللَّهِ فَلَيْسَ بِمُعْجِزٍۢ فِى ٱلْأَرْضِ وَلَيْسَ لَهُۥ مِن دُونِهِۦٓ أَوْلِيَآءُ ۚ أُو۟لَـٰٓئِكَ فِى ضَلَـٰلٍۢ مُّبِينٍ ﴿٣٢﴾

ហើយជនណាហើយដែលមិនឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់ នូវអ្វីដែលគាត់បានអំពាវនាវទៅកាន់វាអំពីសេចក្តីពិតទេនោះ ពិតណាស់ រូបគេមិនអាចគេច ផុតពី(ទណ្ឌ កម្ម)អល់ឡោះបានឡើយនៅលើផែនដីនេះ ហើយរូបគេក៏គ្មា នអ្នកគាំពារណាផ្សេងពីអល់ឡោះដែលអាចសង្គ្រោះរូបគេពីទណ្ឌ កម្មបាននោះដែរ។ ពួក ទាំងនោះហើយ គឺជាពួកដែលស្ថិតក្នុងភាពវង្វេងចេញពីការពិតយ៉ា ងច្បាស់លាស់។

أَوَلَمْ يَرَوْا۟ أَنَّ ٱللَّهَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَلَمْ يَعْىَ بِخَلْقِهِنَّ بِقَـٰدِرٍ عَلَىٰٓ أَن يُحْـِۧىَ ٱلْمَوْتَىٰ ۚ بَلَىٰٓ إِنَّهُۥ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٣٣﴾

كل شىء قدير តើពួកមុស្ហរីគីនដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយទ្រង់មិនអសមត្ថភាពក្នុងការបង្កើតពួកវាឡើយ ទោះបីថាវាធំធេងនិងធំទូលាយយ៉ា ងនេះក្តី គឺទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ ឲ្យរស់ឡើងវិញដើម្បីធ្វើការជំនុំជម្រះ និងទទួលការតបស្នងនោះ? ពិតមែនហើយ ជាការពិតណាស់ ទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់ពួកគេឲ្យរស់ឡើងវិញ បាន។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់អ្នកស្លា ប់ឲ្យរស់ឡើងវិញនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَيَوْمَ يُعْرَضُ ٱلَّذِينَ كَفَرُوا۟ عَلَى ٱلنَّارِ أَلَيْسَ هَـٰذَا بِٱلْحَقِّ ۖ قَالُوا۟ بَلَىٰ وَرَبِّنَا ۚ قَالَ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ ﴿٣٤﴾

ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលគ្មានជំនឿនឹងអល់ឡោះ ហើយបដិសេធនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ទៅកាន់ឋាននរកដើម្បីដាក់ទណ្ឌកម្មដល់ពួកគេនៅ ក្នុងវា ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោ សថាៈ តើទណ្ឌ កម្មដែលពួកអ្នកកំពុងតែមើលឃើញនេះ មិនមែនជាការពិតទេឬ? ឬមួយក៏វា គឺជា ការភូតកុហកដូចដែលពួកអ្នកធ្លា ប់បាននិយាយកាលនៅក្នុងលោកិយ? ពួកគេឆ្លើយថាៈ ពិតមែនហើយ សូមស្បថនឹងម្ចា ស់របស់ពួកយើង! ពិតណាស់ វាគឺជាការ ពិត។ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ទណ្ឌ កម្មចុះ ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចា ស់។

فَٱصْبِرْ كَمَا صَبَرَ أُو۟لُوا۟ ٱلْعَزْمِ مِنَ ٱلرُّسُلِ وَلَا تَسْتَعْجِل لَّهُمْ ۚ كَأَنَّهُمْ يَوْمَ يَرَوْنَ مَا يُوعَدُونَ لَمْ يَلْبَثُوٓا۟ إِلَّا سَاعَةًۭ مِّن نَّهَارٍۭ ۚ بَلَـٰغٌۭ ۚ فَهَلْ يُهْلَكُ إِلَّا ٱلْقَوْمُ ٱلْفَـٰسِقُونَ ﴿٣٥﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការដែលក្រុមរបស់អ្នកបដិសេធ(មិនជឿ)ចំពោះអ្នក ដូចដែលបណ្តា អ្នកដែលមានឆន្ទៈមុះមុតក្នុងចំណោមអ្នក នាំសារទាំងឡាយបានអត់ធ្មត់ គឺព្យាការីនួហ ព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសា ហើយចូរអ្នកកុំសុំឲ្យទណ្ឌ កម្មឆាប់ធ្លា ក់ទៅលើពួកគេឲ្យសោះ។ នៅថ្ងៃ ដែលពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នកបានឃើញទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនៅថ្ងៃបរលោកនោះ ពួកគេមានអារម្មណ៍ ថា ហាក់បីដូចជា ពួកគេមិនបានរស់នៅលើលោកិយនេះទេ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ព្រោះតែទណ្ឌកម្មរបស់ពួកគេមានរយៈពេលយូរ។ គម្ពីរគួរអានដែលគេបាន បញ្ចុះទៅឲ្យព្យាការីមូហាំម៉ាត់នេះ គឺជាការផ្សព្វផ្សាយដ៏គ្រប់គ្រាន់សម្រាប់មនុស្សលោកនិងពួកជិន។ ដូចនេះ គេមិនបំផ្លាញក្រុមណាមួយដោយការដាក់ទណ្ឌកម្ម នោះឡើយ លើកលែងតែក្រុមដែលចាកឆ្ងា យពីការគោរពប្រតិបត្តិចំពោះអល់ឡោះ តាមរយៈការប្រឆាំងនិងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Ahqaf — الأحقاف

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា