ទំព័រដើមការពន្យល់Muhammad (47)

ការពន្យល់ Muhammad (47) — محمد

ម៉ាឌីណះ · 38 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ أَضَلَّ أَعْمَـٰلَهُمْ ﴿١﴾

ពួកដែលគ្មា នជំនឿចំពោះអល់ឡោះ និងបានរារាំងមនុស្សលោកពីសាសនារបស់អល់ឡោះនោះ អល់ឡោះជាម្ចា ស់នឹងធ្វើឲ្យទង្វើ(កុសល)របស់ពួកគេក្លា យជា អសារបង់។

وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَءَامَنُوا۟ بِمَا نُزِّلَ عَلَىٰ مُحَمَّدٍۢ وَهُوَ ٱلْحَقُّ مِن رَّبِّهِمْ ۙ كَفَّرَ عَنْهُمْ سَيِّـَٔاتِهِمْ وَأَصْلَحَ بَالَهُمْ ﴿٢﴾

بالهم ហើយបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ហើយមានជំនឿចំពោះអ្វីដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ព្យា ការីមូហាំម៉ាត់ ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេនោះ ទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ ហើយទ្រង់នឹងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ ទាំងកិច្ចការលោកិយ និងកិច្ចការបរលោក។

ذَٰلِكَ بِأَنَّ ٱلَّذِينَ كَفَرُوا۟ ٱتَّبَعُوا۟ ٱلْبَـٰطِلَ وَأَنَّ ٱلَّذِينَ ءَامَنُوا۟ ٱتَّبَعُوا۟ ٱلْحَقَّ مِن رَّبِّهِمْ ۚ كَذَٰلِكَ يَضْرِبُ ٱللَّهُ لِلنَّاسِ أَمْثَـٰلَهُمْ ﴿٣﴾

أمثلهم ការតបស្នងសម្រាប់ក្រុមទាំងពីរ(ក្រុមដែលគ្មា នជំនឿនិងក្រុមអ្នកដែលមានជំនឿ)ដែលបានលើកឡើងនោះ គឺដោយសារតែពួកដែលគ្មា នជំនឿនឹងអល់ឡោះនោះ ពួកគេបានដើរតាមប្រការដែលមិនត្រឹមត្រូវ។ ចំណែកឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ ពួកគេបានដើរតាមការ ពិត(ប្រការដែលត្រឹមត្រូវ)ដែលមកពីម្ចាស់របស់ពួកគេ។ ដូច្នេះ ការតបស្នងដល់ក្រុមទាំងពីរនេះមានភាពខុសគ្នា ក៏ព្រោះតែការខិតខំប្រឹងប្រែងរបស់ក្រុមទាំងពីរ នេះមានភាពខុសគ្នា ដែរ។ ដូចដែលអល់ឡោះជាម្ចា ស់ទ្រង់បានបញ្ជា ក់នូវការវិនិច្ឆ័យរបស់ទ្រង់ចំពោះក្រុមទាំងពីរ គឺក្រុមអ្នកមានជំនឿនិងក្រុមគ្មា នជំនឿដែរ អល់ឡោះទ្រង់បានលើកយកពួកគេធ្វើជាឧទាហរណ៍ សម្រាប់មនុស្សលោក។

فَإِذَا لَقِيتُمُ ٱلَّذِينَ كَفَرُوا۟ فَضَرْبَ ٱلرِّقَابِ حَتَّىٰٓ إِذَآ أَثْخَنتُمُوهُمْ فَشُدُّوا۟ ٱلْوَثَاقَ فَإِمَّا مَنًّۢا بَعْدُ وَإِمَّا فِدَآءً حَتَّىٰ تَضَعَ ٱلْحَرْبُ أَوْزَارَهَا ۚ ذَٰلِكَ وَلَوْ يَشَآءُ ٱللَّهُ لَٱنتَصَرَ مِنْهُمْ وَلَـٰكِن لِّيَبْلُوَا۟ بَعْضَكُم بِبَعْضٍۢ ۗ وَٱلَّذِينَ قُتِلُوا۟ فِى سَبِيلِ ٱللَّهِ فَلَن يُضِلَّ أَعْمَـٰلَهُمْ ﴿٤﴾

ه يضل أعملهم ហើយនៅពេលដែលពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)បានជួបប្រទះនឹងពួកគ្មានជំនឿដែលប្រយុទ្ធជាមួយនឹងពួកអ្នក(នៅក្នុងសមរភូមិ)នោះ ចូរពួកអ្នកកាប់ កញ្ចឹងករបស់ពួកគេនឹងផ្លែដាវរបស់ពួកអ្នក ហើយចូរបន្តការប្រយុទ្ធនឹងពួកគេ រហូតដល់ពួកអ្នកសម្លា ប់ពួកគេបានច្រើន។ ហើយបើកាលណាពួកអ្នកសម្លា ប់ពួកគេ បានច្រើនហើយនោះ ចូរពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹក។ បើកាលណាពួកអ្នកចាប់ពួកគេជាឈ្លើយសឹកហើយនោះ សម្រាប់ពួកអ្នក គឺមានជម្រើស អាស្រ័យ ទៅតាមផលប្រយោជន៍ដែលពួកអ្នកអាចទទួលបានមកវិញ ដោយ(ពួកអ្នកអាច)ដោះលែងពួកគេដោយគ្មា នសំណង ឬឲ្យពួកគេលោះយកឈ្លើយសឹករបស់ពួកគេ វិញដោយទ្រព្យសម្បត្តិ ឬអ្វីមួយផ្សេង។ ហើយចូរពួកអ្នកបន្តការប្រយុទ្ធ និងចាប់ពួកគេជាឈ្លើយសឹក រហូតដល់សង្គ្រាមបានបញ្ចប់ ដោយពួកគ្មានជំនឿព្រម ប្រគល់ខ្លួន(ចូលឥស្លាម) ឬបានចុះកិច្ចព្រមព្រៀង(បញ្ចប់សង្គ្រាម)។ ការសាកល្បងអ្នកមានជំនឿដោយឲ្យប្រយុទ្ធនឹងពួកគ្មានជំនឿ និងការយកជ័យជម្នះលើគ្នា ទៅវិញទៅមកដែលបានលើកឡើងខាងលើនោះ វាគឺជាការកំណត់របស់អល់ឡោះ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាចង់ឲ្យអ្នកមានជំនឿយកជ័យជម្នះ ទៅលើពួកគ្មា នជំនឿដោយមិនចាំបាច់ប្រយុទ្ធគ្នា នោះ ទ្រង់ពិតជាអាចធ្វើឲ្យពួកគេទទួលជ័យជម្នះបាន ក៏ប៉ុន្តែទ្រង់បានបង្គា ប់ប្រើឲ្យធ្វើសង្គ្រា មនោះ គឺដើម្បីទ្រង់ សាកល្បងពួកអ្នកទៅវិញទៅមក ដោយទ្រង់ចង់សាកល្បងថា តើអ្នកមានជំនឿរូបណាដែលហ៊ា នប្រយុទ្ធ ហើយតើអ្នកណាដែលមិនហ៊ា នប្រយុទ្ធ ហើយសាកល្បង ពួកគ្មានជំនឿជាមួយនឹងអ្នកមានជំនឿ។ ដូច្នេះ ប្រសិនបើអ្នកមានជំនឿរូបណាត្រូវបានគេសម្លាប់(ក្នុងសមរភូមិ)នោះ គេនឹងបានចូលឋានសួគ៌ ហើយប្រសិនបើ អ្នកមានជំនឿបានសម្លា ប់អ្នកដែលគ្មា នជំនឿនោះ គឺគេ(អ្នកដែលគ្មា នជំនឿ)នឹងបានចូលឋាននរក។ ហើយបណ្តា អ្នកមានជំនឿដែលត្រូវបានគេសម្លា ប់នៅក្នុង មាគ៌ា របស់អល់ឡោះនោះអល់ឡោះជាម្ចា ស់នឹងមិនលុបបំបាត់នូវទង្វើកុសលទាំងឡាយរបស់ពួកគេដាច់ខាត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ سيهديهم ويص لح بالهم

سَيَهْدِيهِمْ وَيُصْلِحُ بَالَهُمْ ﴿٥﴾

ទ្រង់នឹងចង្អុលបង្ហា ញពួកគេឲ្យដើរតាមសេចក្តីពិតនៅក្នុងឆាកជីវិតលោកិយរបស់ពួកគេ ហើយទ្រង់នឹងកែលម្អកិច្ចការរបស់ពួកគេ។

وَيُدْخِلُهُمُ ٱلْجَنَّةَ عَرَّفَهَا لَهُمْ ﴿٦﴾

ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌នៅថ្ងៃបរលោក។ ទ្រង់បានបញ្ជាក់ប្រាប់ពួកគេនូវលក្ខណៈរបស់ឋានសួគ៌នោះនៅក្នុងលោកិយ។ ដូច្នេះពួកគេក៏បាន ស្គា ល់វា ហើយទ្រង់បានឲ្យពួកគេស្គា ល់លំនៅដ្ឋា នរបស់ពួកគេនៅក្នុងឋានសួគ៌នៅថ្ងៃបរលោក។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تَنصُرُوا۟ ٱللَّهَ يَنصُرْكُمْ وَيُثَبِّتْ أَقْدَامَكُمْ ﴿٧﴾

ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានបង្គាប់ប្រើលើពួកគេ! ប្រសិនបើពួកអ្នកជួយអល់ឡោះ តាមរយៈការជួយព្យាការី របស់ទ្រង់ សាសនារបស់ទ្រង់ និងប្រយុទ្ធជាមួយនឹងពួកប្រឆាំងនោះ ទ្រង់់នឹងជួយពួកអ្នកវិញ ដោយទ្រង់ធ្វើឲ្យពួកអ្នកមានជ័យជម្នះលើពួកគេ ហើយទ្រង់នឹង ពង្រឹងគោលជំហររបស់ពួកអ្នកនៅពេលដែលពួកអ្នកជួបពួកគេនៅក្នុងសមរភូមិ។

وَٱلَّذِينَ كَفَرُوا۟ فَتَعْسًۭا لَّهُمْ وَأَضَلَّ أَعْمَـٰلَهُمْ ﴿٨﴾

ហើយចំពោះពួកដែលគ្មា នជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងទទួលនូវការខាតបង់និងភាពវិនាសអន្តរាយ ហើយអល់ឡោះជាម្ចា ស់នឹង ធ្វើឲ្យផលបុណ្យនៃទង្វើកុសលទាំងឡាយរបស់ពួកគេក្លា យជាអសារបង់។

ذَٰلِكَ بِأَنَّهُمْ كَرِهُوا۟ مَآ أَنزَلَ ٱللَّهُ فَأَحْبَطَ أَعْمَـٰلَهُمْ ﴿٩﴾

ទណ្ឌកម្មដែលកើតឡើងចំពោះពួកគេបែបនោះ គឺដោយសារតែពួកគេស្អប់គម្ពីរគួរអានដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ដោយក្នុងគម្ពីរ នោះ គឺប្រើពួកគេឲ្យគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏លុបបំបាត់នូវទង្វើកុសលរបស់ពួកគេ ហើយពួកគេក៏ បានខាតបង់ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។

۞ أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ ۚ دَمَّرَ ٱللَّهُ عَلَيْهِمْ ۖ وَلِلْكَـٰفِرِينَ أَمْثَـٰلُهَا ﴿١٠﴾

ហេតុអ្វីបានជាពួកអ្នកដែលបដិសេធទាំងនោះមិនធ្វើដំណើរលើផែនដី ហើយពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនពួកគេ នោះយ៉ា ងដូចម្តេចដែរ? ពិតណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺឈឺចាប់បំផុត។ អល់ឡោះទ្រង់បានបំផ្លា ញផ្ទះសម្បែងរបស់ពួកគេឲ្យខ្ទេចខ្ទី ហើយទ្រង់បាន បំផ្លា ញពួកគេ កូនចៅរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ។ ហើយសម្រាប់ពួកដែលប្រឆាំងនោះ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង គឺនឹងទទួលនូវទណ្ឌ កម្មដូចគ្នា នេះ។

ذَٰلِكَ بِأَنَّ ٱللَّهَ مَوْلَى ٱلَّذِينَ ءَامَنُوا۟ وَأَنَّ ٱلْكَـٰفِرِينَ لَا مَوْلَىٰ لَهُمْ ﴿١١﴾

ការតបស្នងដែលបានលើកឡើងសម្រាប់ក្រុមទាំងពីរនោះ គឺដោយសារតែអល់ឡោះជាម្ចាស់ គឺជាអ្នកដែលគាំពារដល់បណ្តា អ្នកដែលមានជំនឿ ហើយចំពោះពួក ដែលគ្មា នជំនឿវិញគឺគ្មា នអ្នកគាំពារពួកគេឡើយ។

إِنَّ ٱللَّهَ يُدْخِلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ وَٱلَّذِينَ كَفَرُوا۟ يَتَمَتَّعُونَ وَيَأْكُلُونَ كَمَا تَأْكُلُ ٱلْأَنْعَـٰمُ وَٱلنَّارُ مَثْوًۭى لَّهُمْ ﴿١٢﴾

ពិតបា្រកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយនិងបានសាងនូវទង្វើកុសល ទៅក្នុង ឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ហើយពួកដែលគ្មា នជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់វិញ ពួកគេសោ بلغ គម្ពីរគួរអាន · តាហ្វសៀរ យសុខនៅលើលោកិយដោយធ្វើតាមចំណង់តណ្ហា របស់ពួកគេ ហើយពួកគេបរិភោគ(អាហារ)ដូចសត្វពាហនៈស៊ី(ចំណី)ដូច្នោះដែរ ដោយពួកគេគ្មានគិតអ្វី ក្រៅតែពីការបំពេញក្រពះ និងតណ្ហា របស់ពួកគេប៉ុណ្ណោះ។ ហើយនៅថ្ងៃបរលោក ឋាននរកគឺជាកន្លែងស្នា ក់អាស្រ័យរបស់ពួកគេ ដែលពួកគេត្រូវស្ថិតនៅ។

وَكَأَيِّن مِّن قَرْيَةٍ هِىَ أَشَدُّ قُوَّةًۭ مِّن قَرْيَتِكَ ٱلَّتِىٓ أَخْرَجَتْكَ أَهْلَكْنَـٰهُمْ فَلَا نَاصِرَ لَهُمْ ﴿١٣﴾

ហើយមានស្រុកភូមិជាច្រើននៃពួកជំនាន់មុនដែលពួកគេមានអំណាចខ្លាំងក្លា មានទ្រព្យសម្បត្តិស្តុកស្តម្ភនិងកូនចៅច្រើនជាងស្រុកម៉ា ក្កះដែលអ្នកស្រុកនោះបាន បណ្ដេ ញអ្នក(ព្យាការីមូហាំម៉ា ត់)ឲ្យចាកចេញនោះទៅទៀត។ យើងបានបំផ្លា ញពួកទាំងនោះនៅពេលដែលពួកគេបានបដិសេធនឹងអ្នកនាំសារទាំងឡាយរបស់ ពួកគេ។ នៅពេលនោះ ពួកគេគ្មា នអ្នកជួយណាដែលអាចសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌ កម្មរបស់អល់ឡោះនៅឡើយនៅពេលដែលទណ្ឌ កម្មនោះបានមកដល់ ពួកគេនោះ។ដូចនេះ មិនមែនយើងគ្មា នសមត្ថភាពក្នុងការបំផ្លា ញអ្នកស្រុកម៉ា ក្កះនោះទេប្រសិនបើយើងមានចេតនាដូច្នោះនោះ។

أَفَمَن كَانَ عَلَىٰ بَيِّنَةٍۢ مِّن رَّبِّهِۦ كَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ وَٱتَّبَعُوٓا۟ أَهْوَآءَهُم ﴿١٤﴾

តើអ្នកដែលមានអំណះអំណាងជាក់លាក់ និងមានភស្តុតាងយ៉ា ងច្បាស់លាស់ពីម្ចាស់របស់គេ ហើយគេគោរពសក្ការៈទៅចំពោះទ្រង់ដោយមានការចេះដឹងនោះ ដូចជាអ្នកដែលត្រូវបានស្ហៃតនតុបតែងលម្អអំពើអាក្រក់របស់គេ(ឲ្យមើលឃើញប្រការអាក្រក់ ថាជាប្រការល្អ) ហើយពួកគេធ្វើតាមទំនើងចិត្តរបស់ពួកគេ ដូចជា គោរពសក្កា រៈទៅចំពោះរូបបដិមា ប្រព្រឹត្តអំពើបាបបដិសេធចំពោះបណ្តា អ្នកនាំសារទាំងឡាយឬ?

مَّثَلُ ٱلْجَنَّةِ ٱلَّتِى وُعِدَ ٱلْمُتَّقُونَ ۖ فِيهَآ أَنْهَـٰرٌۭ مِّن مَّآءٍ غَيْرِ ءَاسِنٍۢ وَأَنْهَـٰرٌۭ مِّن لَّبَنٍۢ لَّمْ يَتَغَيَّرْ طَعْمُهُۥ وَأَنْهَـٰرٌۭ مِّنْ خَمْرٍۢ لَّذَّةٍۢ لِّلشَّـٰرِبِينَ وَأَنْهَـٰرٌۭ مِّنْ عَسَلٍۢ مُّصَفًّۭى ۖ وَلَهُمْ فِيهَا مِن كُلِّ ٱلثَّمَرَٰتِ وَمَغْفِرَةٌۭ مِّن رَّبِّهِمْ ۖ كَمَنْ هُوَ خَـٰلِدٌۭ فِى ٱلنَّارِ وَسُقُوا۟ مَآءً حَمِيمًۭا فَقَطَّعَ أَمْعَآءَهُمْ ﴿١٥﴾

(នេះជា)លក្ខណៈរបស់ឋានសួគ៌ដែលអល់ឡោះជាម្ចា ស់ទ្រង់បានសន្យាចំពោះបណ្តា អ្នកដែលកោតខ្លា ចចំពោះទ្រង់(ដោយអនុវត្តន៍នូវរាល់បទបញ្ជា ទាំងឡាយរបស់ ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់) ដែលថាទ្រង់នឹងបញ្ចូលពួកគេទៅក្នុងនោះ ៖ នៅក្នុងឋានសួគ៌នោះ គឺមានទន្លេជាច្រើនអំពីទឹកដែលមិនប្រែក្លិន និងរសជាតិរបស់វាដោយសារតែទុកយូរនោះទេ។ ហើយនៅក្នុងឋានសួគ៌នោះទៀត គឺមានទន្លេជាច្រើនអំពីទឹកដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា។ នៅក្នុង ឋានសួគ៌នោះផងដែរ គឺមានទន្លេជាច្រើនអំពីសុរាដែលមានរសជាតិឆ្ងា ញ់សម្រាប់អ្នកដែលទទួលទានវា ហើយនិងមានទន្លេជាច្រើនអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ហើយនៅ ក្នុងឋានសួគ៌នោះផងដែរ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទតាមដែលពួកគេប្រាថ្នា ។លើសពីនេះទៅទៀត ពួកគេត្រូវបានអល់ឡោះជាម្ចា ស់ទ្រង់លុបលាងនូវ បាបកម្មទាំងអស់របស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ។ តើស្មើគ្នាដែរឬទេចំពោះអ្នកដែលទទួលបាននូវការតបស្នងបែបនេះ ជាមួយនឹងអ្នក ដែលត្រូវរស់នៅជាអមតៈនៅក្នុងឋាននរក ហើយពួកគេត្រូវបានគេឲ្យផឹកទឹកដ៏សែនក្តៅ បំផុត ដែលធ្វើឲ្យក្រពះ ពោះវៀនរបស់ពួកគេដាច់ដោច ដោយសារតែកម្តៅ ដ៏ក្តៅ របស់វានោះ?

وَمِنْهُم مَّن يَسْتَمِعُ إِلَيْكَ حَتَّىٰٓ إِذَا خَرَجُوا۟ مِنْ عِندِكَ قَالُوا۟ لِلَّذِينَ أُوتُوا۟ ٱلْعِلْمَ مَاذَا قَالَ ءَانِفًا ۚ أُو۟لَـٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمْ وَٱتَّبَعُوٓا۟ أَهْوَآءَهُمْ ﴿١٦﴾

ى ហើយនៅក្នុងចំណោមពួកពុតត្បុត គឺមានអ្នកដែលស្តាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) តែមិនព្រមទទួលយកឡើយ ផ្ទុយទៅវិញ គឺមានតែការងាកចេញ។ លុះ នៅពេលដែលពួកគេបានចាកចេញអំពីអ្នក ពួកគេក៏និយាយទៅកាន់បណ្តាអ្នកដែលអល់ឡោះទ្រង់បានប្រទានចំណេះដឹងដល់ពួកគេថាៈ តើគេ(ព្យាការីមូហាំ ម៉ា ត់)បាននិយាយអ្វីអម្បាញ់មិញនេះ? ពួកគេសួរដោយធ្វើជាល្ងង់ និងងាកចេញ(មិនទទួលយក)។ ពួកទាំងនោះហើយ ជាពួកដែលអល់ឡោះទ្រង់បានបោះត្រាភ្ជិត ទៅលើដួងចិត្តរបស់ពួកគេនោះ។ ដូច្នេះ គ្មានប្រការល្អអ្វីមួយដែលអាចទៅដល់ដួងចិត្តពួកគេឡើយ ហើយពួកគេធ្វើតាមទំនើងចិត្តរបស់ពួកគេ ដែលធ្វើឲ្យពួកគេ មើលមិនឃើញសេចក្តីពិតនោះឡើយ។

وَٱلَّذِينَ ٱهْتَدَوْا۟ زَادَهُمْ هُدًۭى وَءَاتَىٰهُمْ تَقْوَىٰهُمْ ﴿١٧﴾

ហើយបណ្តា អ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់សេចក្តីពិត និងធ្វើតាមអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមកនោះ ម្ចាស់របស់ពួកគេបានបន្ថែមនូវការ ចង្អុលបង្ហា ញដល់ពួកគេទៅកាន់ប្រការល្អ ហើយទ្រង់បានធ្វើឲ្យពួកគេសាងនូវទង្វើ(កុសល)ដែលអាចការពារពួកគេពីភ្លើងនរក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَهَلْ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأْتِيَهُم بَغْتَةًۭ ۖ فَقَدْ جَآءَ أَشْرَاطُهَا ۚ فَأَنَّىٰ لَهُمْ إِذَا جَآءَتْهُمْ ذِكْرَىٰهُمْ ﴿١٨﴾

ដូច្នេះ តើពួកប្រឆាំងនោះ គ្មានរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួកគេភ្លាមៗ ដោយពួកគេមិនបានដឹងមុនឡើយនោះឬ? ពិតប្រាកដណាស់ សញ្ញា ទាំងឡាយរបស់ថ្ងៃបរលោកនោះបានលេចឡើងរួចទៅហើយ ដែលក្នុងនោះ គឺការតែងតាំងព្យាការីមូហាំម៉ាត់(ជាអ្នកនាំសារ) និងការប្រេះបែក(ជាពីរ)របស់ព្រះ ចន្ទ។ដូច្នេះ តើពួកគេមានការភ្ញា ក់រលឹកយ៉ា ងដូចម្តេច នៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេហើយនោះ?

فَٱعْلَمْ أَنَّهُۥ لَآ إِلَـٰهَ إِلَّا ٱللَّهُ وَٱسْتَغْفِرْ لِذَنۢبِكَ وَلِلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ ۗ وَٱللَّهُ يَعْلَمُ مُتَقَلَّبَكُمْ وَمَثْوَىٰكُمْ ﴿١٩﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដឹងឲ្យច្បាស់ចុះថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះជាម្ចាស់នោះ ឡើយ។ ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយរបស់អ្នក និងសុំពីអល់ឡោះឲ្យអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់បណ្តា អ្នក មានជំនឿ ទាំងប្រុសទាំងស្រីផងដែរ។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ដឹងបំផុតពីសកម្មភាពរបស់ពួកអ្នកនៅពេលថ្ងៃ និងកន្លែងស្នា ក់នៅរបស់ពួកអ្នកនៅពេលយប់។ គ្មា នអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។

وَيَقُولُ ٱلَّذِينَ ءَامَنُوا۟ لَوْلَا نُزِّلَتْ سُورَةٌۭ ۖ فَإِذَآ أُنزِلَتْ سُورَةٌۭ مُّحْكَمَةٌۭ وَذُكِرَ فِيهَا ٱلْقِتَالُ ۙ رَأَيْتَ ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌۭ يَنظُرُونَ إِلَيْكَ نَظَرَ ٱلْمَغْشِىِّ عَلَيْهِ مِنَ ٱلْمَوْتِ ۖ فَأَوْلَىٰ لَهُمْ ﴿٢٠﴾

ហើយបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ(ដែលពួកគេប្រាថ្នា ចង់ឲ្យអល់ឡោះជាម្ចា ស់ទ្រង់បញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នូវជំពូកមួយដែលនិយាយអំពី ច្បាប់ពាក់ព័ន្ធនឹងការធ្វើសង្គ្រា ម)បាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះជាម្ចា ស់មិនបញ្ចុះជំពូកមួយដែលនិយាយអំពីការធ្វើសង្រ្គា ម? តែនៅពេល ដែលអល់ឡោះទ្រង់បញ្ចុះជំពូកមួយដែលបកស្រាយយ៉ា ងច្បាស់លាស់នៅក្នុងវានូវបទបញ្ញត្តិនៅក្នុងការធ្វើសង្គ្រា មនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងបានឃើញ ពួកដែលចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យក្នុងចំណោមពួកពុតត្បុតនោះ សម្លឹងមើលទៅកាន់អ្នក ដូចជាការសម្លឺងរបស់អ្នកដែលជិតស្លាប់ដោយសារភ័យ ខ្លាចចំពោះសេចក្តីស្លាប់ដូច្នោះដែរ។ ហើយអល់ឡោះទ្រង់បានសន្យាចំពោះពួកគេថា ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ពួកគេបានខិតមកជិតដល់ពួកគេហើយ ដោយសារតែពួកគេគេចវេស និងខ្លា ចក្នុងការចេញទៅច្បាំង។

طَاعَةٌۭ وَقَوْلٌۭ مَّعْرُوفٌۭ ۚ فَإِذَا عَزَمَ ٱلْأَمْرُ فَلَوْ صَدَقُوا۟ ٱللَّهَ لَكَانَ خَيْرًۭا لَّهُمْ ﴿٢١﴾

ការដែលពួកគេគោរពតាមបទបញ្ជារបស់អល់ឡោះ ហើយនិយាយនូវពាក្យសម្តីដែលល្អដោយគ្មានលាក់ពុតក្នុងវានោះ គឺជាការប្រសើរសម្រាប់ពួកគេ។ ហើយ នៅពេលដែលគេបានដាក់កាតព្វកិច្ចឲ្យធ្វើសង្គ្រាម ពួកគេបែរជាស្អប់ខ្ពើមទៅវិញ។ ហើយប្រសិនបើពួកគេមានជំនឿចំពោះអល់ឡោះយ៉ាងពិតប្រាកដ និងគោរព ប្រតិបត្តិចំពោះទ្រង់វិញនោះ គឺវាល្អប្រសើរសម្រាប់ពួកគេជាងការដែលពួកគេលាក់ពុត ហើយល្មើសនឹងបទបញ្ជា ទាំងឡាយរបស់អល់ឡោះ។

فَهَلْ عَسَيْتُمْ إِن تَوَلَّيْتُمْ أَن تُفْسِدُوا۟ فِى ٱلْأَرْضِ وَتُقَطِّعُوٓا۟ أَرْحَامَكُمْ ﴿٢٢﴾

ហើយស្ថានភាពរបស់ពួកអ្នកជាទូទៅ បើកាលណាពួកអ្នកងាកចេញពីការមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងការគោរពប្រតិបត្តិចំពោះទ្រង់នោះ គឺពួកអ្នក ប្រាកដជាបង្កវិនាសកម្មនៅលើផែនដីនេះ ដោយការប្រឆាំង និងការប្រព្រឹត្តល្មើស ហើយពួកអ្នកប្រាកដជាកាត់ផ្តាច់ចំណងសាច់សាលោហិត ដូចជាស្ថានភាព របស់ពួកអ្នកនៅក្នុងសម័យកាលអវិជ្ជា (មុនឥស្លា មមកដល់)ដូច្នោះដែរ។

أُو۟لَـٰٓئِكَ ٱلَّذِينَ لَعَنَهُمُ ٱللَّهُ فَأَصَمَّهُمْ وَأَعْمَىٰٓ أَبْصَـٰرَهُمْ ﴿٢٣﴾

ពួកដែលបង្កវិនាសកម្មនៅលើផែនដី និងកាត់ផ្តា ច់ចំណងសាច់សាលោហិតទាំងនោះហើយ គឺជាពួកដែលអល់ឡោះជាម្ចា ស់បានឲ្យពួកគេឃ្លាតឆ្ងា យពីក្តីមេត្តា ករុណារបស់ទ្រង់ ហើយទ្រង់បានធ្វើឲ្យត្រចៀករបស់ពួកគេថ្លង់មិនអាចស្តាប់ឮការពិត និងបានធ្វើឲ្យភ្នែករបស់ពួកគេខ្វា ក់មើលមិនឃើញការពិត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَفَلَا يَتَدَبَّرُونَ ٱلْقُرْءَانَ أَمْ عَلَىٰ قُلُوبٍ أَقْفَالُهَآ ﴿٢٤﴾

ដូចនេះ ហេតុអ្វីបានជាពួកដែលងាកចេញ(ពីការពិត)ទាំងនោះមិនគិតពិចារណាចំពោះគម្ពីរគួរអាន និងអ្វីដែលនៅក្នុងវានោះ? ជាការពិតណាស់ ប្រសិនបើពួកគេ គិតពិចារណាចំពោះគម្ពីរគួរអាននោះ វានឹងចង្អុលបង្ហា ញពួកគេនូវរាល់ប្រការល្អ ហើយនិងបញ្ចៀសពួកគេពីរាល់ប្រការអាក្រក់ទាំងឡាយជាមិនខាន។ ឬក៏នៅក្នុង ដួងចិត្តរបស់ពួកទាំងនោះត្រូវបានចាក់សោរបិទជិតដោយគ្មា នការទូន្មា នណាអាចចូលទៅដល់ ហើយការដាស់រំលឹកក៏គ្មា នប្រយោជន៍អ្វីដល់វាដែរ?

إِنَّ ٱلَّذِينَ ٱرْتَدُّوا۟ عَلَىٰٓ أَدْبَـٰرِهِم مِّنۢ بَعْدِ مَا تَبَيَّنَ لَهُمُ ٱلْهُدَى ۙ ٱلشَّيْطَـٰنُ سَوَّلَ لَهُمْ وَأَمْلَىٰ لَهُمْ ﴿٢٥﴾

ពិតប្រាកដណាស់ ពួកដែលត្រឡប់(ចាកចេញ)ពីភាពមានជំនឿទៅរកភាពគ្មា នជំនឿនិងភាពពុតត្បុតក្រោយពីភស្តុតាងបានបង្ហា ញទៅលើពួកគេនិងសច្ចភាពនៃ ព្យាការីមូហាំម៉ាត់ក៏បានបញ្ជាក់ច្បាស់ដល់ពួកគេហើយនោះ គឺស្ហៃតនជាអ្នកដែលបានតុបតែងលម្អដល់ពួកគេនូវការប្រឆាំងនិងភាពពុតត្បុតនេះ និងបានធ្វើឲ្យវា មានភាពងាយស្រួលសម្រាប់ពួកគេ ហើយបានឲ្យពួកគេមានក្តីស្រមើលស្រមៃដ៏វែងឆ្ងា យ។

ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لِلَّذِينَ كَرِهُوا۟ مَا نَزَّلَ ٱللَّهُ سَنُطِيعُكُمْ فِى بَعْضِ ٱلْأَمْرِ ۖ وَٱللَّهُ يَعْلَمُ إِسْرَارَهُمْ ﴿٢٦﴾

ភាពវង្វេងដែលបានកើតឡើងចំពោះពួកគេនោះ គឺដោយសារតែពួកគេបាននិយាយដោយស្ងា ត់ៗទៅកាន់ពួកមុស្ហរីគីនដែលស្អប់ខ្ពើមចំពោះវ៉ាហ៊ីដែលអល់ឡោះ ទ្រង់បានបញ្ចុះទៅលើអ្នកនាំសារថាៈ ពួកយើងនឹងធ្វើតាមពួកអ្នកក្នុងរឿងមួយចំនួន ដូចជាការរារាំង(មនុស្សលោក)ពីការប្រយុទ្ធជាដើម។ ហើយអល់ឡោះទ្រង់ដឹង នូវអ្វីដែលពួកគេលាតត្រដាង និងអ្វីដែលពួកគេលាក់បាំងវា។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ ទ្រង់នឹងបង្ហាញឲ្យអ្នកនាំសាររបស់ទ្រង់(ព្យា ការីមូហាំម៉ា ត់)បានដឹងនូវអ្វីដែលទ្រង់មានចេតនាចង់ឲ្យគាត់ដឹង។

فَكَيْفَ إِذَا تَوَفَّتْهُمُ ٱلْمَلَـٰٓئِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَـٰرَهُمْ ﴿٢٧﴾

ដូច្នេះ តើយ៉ា ងណាទៅវិញដែលអ្នកបានឃើញនូវទណ្ឌកម្មចំពោះពួកគេ និងស្ថានភាពដ៏អាក្រក់របស់ពួកគេដែលពួកគេទទួលរង នៅពេលដែលម៉ា ឡាអ៊ីកាត់ដែល ទទួលបន្ទុកខាងដកហូតព្រលឹង បានដកហូតព្រលឹងរបស់ពួកគេ ដោយម៉ា ឡាអ៊ីកាត់បានវាយទៅលើមុខនិងខ្នងរបស់ពួកគេជាមួយនឹងដែកទំពក់នោះ?

ذَٰلِكَ بِأَنَّهُمُ ٱتَّبَعُوا۟ مَآ أَسْخَطَ ٱللَّهَ وَكَرِهُوا۟ رِضْوَٰنَهُۥ فَأَحْبَطَ أَعْمَـٰلَهُمْ ﴿٢٨﴾

ទណ្ឌកម្មនោះ គឺដោយសារតែពួកគេដើរតាមរាល់ប្រការទាំងឡាយដែលធ្វើឲ្យអល់ឡោះទ្រង់ខឹងសម្បាចំពោះពួកគេ ដូចជាភាពគ្មានជំនឿ ពុតត្បុត និងប្រឆាំង ចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេស្អប់ខ្ពើមចំពោះអ្វីដែលនាំឲ្យពួកគេខិតជិតម្ចា ស់របស់ពួកគេនិងអ្វីដែលទ្រង់ពេញចិត្តចង់ឲ្យពួកគេធ្វើ ដូចជា ការមានជំនឿចំពោះអល់ឡោះ និងការដើរតាមអ្នកនាំសាររបស់ទ្រង់។ដូចនេះ អល់ឡោះជាម្ចា ស់ក៏បានធ្វើឲ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លា យជាអសារបង់។

أَمْ حَسِبَ ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ أَن لَّن يُخْرِجَ ٱللَّهُ أَضْغَـٰنَهُمْ ﴿٢٩﴾

តើពួកដែលក្នុងចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យក្នុងចំណោមពួកពុតត្បុតនោះនឹកស្មានថា អល់ឡោះជាម្ចា ស់ទ្រង់មិនបង្ហា ញនូវការគំគួនឈ្នានីសរបស់ ពួកគេឲ្យគេបានឃើញទេឬ? ជាការពិតណាស់ ទ្រង់ពិតជានឹងលាតត្រដាងវា(ឲ្យគេបានឃើញ) តាមរយៈការសាកល្បង និងគ្រោះថ្នាក់នានា ដើម្បីបែងចែករវាង អ្នកដែលមានជំនឿពិត និងអ្នកដែលភូតកុហក បង្ហា ញឲ្យឃើញអ្នកដែលមានជំនឿ និងបកអាក្រាតពួកពុតត្បុត។

وَلَوْ نَشَآءُ لَأَرَيْنَـٰكَهُمْ فَلَعَرَفْتَهُم بِسِيمَـٰهُمْ ۚ وَلَتَعْرِفَنَّهُمْ فِى لَحْنِ ٱلْقَوْلِ ۚ وَٱللَّهُ يَعْلَمُ أَعْمَـٰلَكُمْ ﴿٣٠﴾

ហើយប្រសិនបើយើងមានចេតនាចង់ឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ស្គាល់ពួកពុតត្បុតនោះ គឺយើងពិតជាអាចឲ្យអ្នកស្គាល់ពួកគេបាន ហើយអ្នកពិតជានឹងស្គាល់ ពួកគេតាមរយៈសញ្ញា សម្គា ល់របស់ពួកគេ។ ហើយអ្នកក៏នឹងស្គាល់ពួកគេតាមរយៈរបៀបនៃការនិយាយស្តីរបស់ពួកគេផងដែរ។ ហើយអល់ឡោះជាម្ចា់ទ្រង់ដឹងនូវ ទង្វើរបស់ពួកអ្នក។ គ្មា នអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَنَبْلُوَنَّكُمْ حَتَّىٰ نَعْلَمَ ٱلْمُجَـٰهِدِينَ مِنكُمْ وَٱلصَّـٰبِرِينَ وَنَبْلُوَا۟ أَخْبَارَكُمْ ﴿٣١﴾

ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ដោយឲ្យពួកអ្នកធ្វើសង្គ្រាម ប្រយុទ្ធនឹងពួកសត្រូវ ហើយនិងត្រូវគេសម្លាប់ ដើម្បីឲ្យយើង ដឹងថា តើជនណាក្នុងចំណោមពួកអ្នកជាអ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយជនណាក្នុងចំណោមពួកអ្នកដែលអត់ធ្មត់លើការប្រយុទ្ធនឹងសត្រូវរបស់ ទ្រង់។ ហើយយើងនឹងសាកល្បងពួកអ្នក ដើម្បីឲ្យយើងបានដឹងថា តើជនណាក្នុងចំណោមពួកអ្នក ជាអ្នកដែលស្មោះត្រង់ ហើយជនណាដែលជាអ្នកភូតកុហក។

إِنَّ ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ وَشَآقُّوا۟ ٱلرَّسُولَ مِنۢ بَعْدِ مَا تَبَيَّنَ لَهُمُ ٱلْهُدَىٰ لَن يَضُرُّوا۟ ٱللَّهَ شَيْـًۭٔا وَسَيُحْبِطُ أَعْمَـٰلَهُمْ ﴿٣٢﴾

وسيح بط أعملهم ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយបានរារាំងខ្លួនឯងនិងអ្នកដទៃពីសាសនារបស់អល់ឡោះនិងបានប្រព្រឹត្តផ្ទុយពីការ បង្គាប់ប្រើរបស់អ្នកនាំសាររបស់ទ្រង់ ព្រមទាំងប្រឆាំងនឹងអ្នកនាំសារ ក្រោយពីបានបញ្ជាក់យ៉ាងច្បាស់ថា គាត់គឺជាព្យាការីហើយនោះ ពួកទាំងនោះមិនអាចបង្ក គ្រោះថ្នាក់អ្វីដល់អល់ឡោះនោះឡើយ។ តាមពិត ពួកគេកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញទេ។ ហើយអល់ឡោះនឹងធ្វើឲ្យទង្វើកុសលរបស់ពួកគេក្លាយជា អសារបង់។

۞ يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَطِيعُوا۟ ٱللَّهَ وَأَطِيعُوا۟ ٱلرَّسُولَ وَلَا تُبْطِلُوٓا۟ أَعْمَـٰلَكُمْ ﴿٣٣﴾

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នក នាំសារ(របស់ទ្រង់) ដោយអនុវត្តន៍តាមនូវអ្វីដែលលោកទាំងពីរបានបង្គាប់ប្រើ និងចៀសឆ្ងាយពីអ្វីដែលលោកទាំងពីបានហាមឃាត់ ហើយចូរពួកអ្នកកុំធ្វើឲ្យទង្វើ កុសលរបស់ពួកអ្នកក្លា យជាអសារបង់ តាមរយៈតែការប្រឆាំងនិងភាពរីយ៉ា ក(ធ្វើគ្រាន់តែចង់ឲ្យអ្នកផងមើលឃើញ)ឲ្យសោះ។

إِنَّ ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ ثُمَّ مَاتُوا۟ وَهُمْ كُفَّارٌۭ فَلَن يَغْفِرَ ٱللَّهُ لَهُمْ ﴿٣٤﴾

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះ ហើយបានរារាំងខ្លួនឯងនិងអ្នកដទៃពីសាសនារបស់អល់ឡោះ ក្រោយមក ពួកគេបានស្លាប់ក្នុងនាមជាអ្នក ដែលគ្មា នជំនឿ មុនពេលដែលពួកគេបានសារភាពកំហុសនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់នឹងមិនអភ័យទោសចំពោះបាបកម្មរបស់ពួកគេ ដោយការបិទ បាំងទោសកំហុសរបស់ពួកគេជាដាច់ខាត។ ផ្ទុយទៅវិញ ទ្រង់នឹងយកទោសពៃរ៍ពួកគេ(លើបាបកម្មទាំងនោះ) ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋាននរក ដោយ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

فَلَا تَهِنُوا۟ وَتَدْعُوٓا۟ إِلَى ٱلسَّلْمِ وَأَنتُمُ ٱلْأَعْلَوْنَ وَٱللَّهُ مَعَكُمْ وَلَن يَتِرَكُمْ أَعْمَـٰلَكُمْ ﴿٣٥﴾

إِنَّمَا ٱلْحَيَوٰةُ ٱلدُّنْيَا لَعِبٌۭ وَلَهْوٌۭ ۚ وَإِن تُؤْمِنُوا۟ وَتَتَّقُوا۟ يُؤْتِكُمْ أُجُورَكُمْ وَلَا يَسْـَٔلْكُمْ أَمْوَٰلَكُمْ ﴿٣٦﴾

ដូច្នេះ ចូរពួកអ្នក(ឱបណ្តា ពួកអ្នកមានជំនឿ)កុំទន់ខ្សោយក្នុងការប្រឈមមុខនឹងសត្រូវរបស់ពួកអ្នក និងកុំអំពាវនាវពួកគេឲ្យធ្វើការសម្រុះសម្រួល មុននឹងពួកគេ អំពាវនាវពួកអ្នកឲ្យធ្វើការសម្រុះសម្រួលឲ្យសោះ ខណៈដែលពួកអ្នក ជាអ្នកដែលមានភាពខ្លាំងក្លា និងមានប្រៀបលើពួកគេនោះ។ ហើយអល់ឡោះទ្រង់នៅជាមួយ ពួកអ្នកដោយការជួយនិងការគាំទ្ររបស់ទ្រង់(ចំពោះពួកអ្នក)។ ហើយអល់ឡោះជាម្ចា ស់ទ្រង់មិនកាត់បន្ថយផលបុណ្យចំពោះទង្វើកុសលរបស់ពួកអ្នកបន្តិចណា ឡើយ ផ្ទុយទៅវិញ ទ្រង់នឹងបន្ថែម(ផលបុណ្យទ្វេដង)ឲ្យពួកអ្នក ជាការប្រោសប្រទាន និងជាភាពសប្បុរសអំពីទ្រង់។ إن يسٔلكموها فيحفكم تبخلوا ويخرج أضغنكم

إِن يَسْـَٔلْكُمُوهَا فَيُحْفِكُمْ تَبْخَلُوا۟ وَيُخْرِجْ أَضْغَـٰنَكُمْ ﴿٣٧﴾

ប្រសិនបើទ្រង់ទាមទារពីពួកអ្នក រួចទ្រង់ទទូចទាមទារនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកអ្នក(ឲ្យបរិច្ចាគទានទាំងអស់)នោះ ពួកអ្នកនឹងកំណាញ់ចំពោះការធ្វើដូច្នោះ ហើយទ្រង់នឹងលាតត្រដាងនូវការមិនពេញចិត្តក្នុងការបរិច្ចាគទ្រព្យសម្បត្តិក្នុងមាគ៌ារបស់ទ្រង់ដែលមាននៅក្នុងចិត្តរបស់ពួកអ្នកជាមិនខាន។ ហេតុនេះ ទ្រង់ក៏ បោះបង់នូវការទាមទារវាពីពួកអ្នក ជាក្តីអាណិ តស្រឡាញ់របស់ទ្រង់ចំពោះពួកអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

هَـٰٓأَنتُمْ هَـٰٓؤُلَآءِ تُدْعَوْنَ لِتُنفِقُوا۟ فِى سَبِيلِ ٱللَّهِ فَمِنكُم مَّن يَبْخَلُ ۖ وَمَن يَبْخَلْ فَإِنَّمَا يَبْخَلُ عَن نَّفْسِهِۦ ۚ وَٱللَّهُ ٱلْغَنِىُّ وَأَنتُمُ ٱلْفُقَرَآءُ ۚ وَإِن تَتَوَلَّوْا۟ يَسْتَبْدِلْ قَوْمًا غَيْرَكُمْ ثُمَّ لَا يَكُونُوٓا۟ أَمْثَـٰلَكُم ﴿٣٨﴾

ឱអ្នកទាំងអស់គ្នា(ដែលជាអ្នកមានជំនឿ)! ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេអំពាវនាវឲ្យបរិច្ចាគមួយចំណែកនៃទ្រព្យសម្បត្តិរបស់ពួកអ្នកក្នុងមាគ៌ា របស់អល់ឡោះ ហើយគេមិនទាមទារឲ្យពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិទាំងអស់នោះឡើយ។ ក៏ប៉ុន្តែមួយចំនួននៃពួកអ្នក មិនព្រមបរិច្ចាគទៅតាមការទាមទារនេះនោះ ទេ ព្រោះតែភាពកំណាញ់របស់គេ។ ហើយជនណាដែលកំណាញ់ក្នុងការបរិច្ចា គមួយចំណែកនៃទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ា របស់អល់ឡោះនោះ តាមពិត រូបគេ កំពុងតែកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ ព្រោះតែរូបគេបានហាមឃាត់ខ្លួនឯងពីការទទួលបានផលបុណ្យនៃការបរិច្ចាគ។ ហើយអល់ឡោះជាម្ចាស់មហា មានលើសលប់ដោយទ្រង់មិនត្រូវការការបរិច្ចាគរបស់ពួកអ្នកនោះឡើយ តែពួកអ្នកទៅវិញទេដែលត្រូវការទ្រង់នោះ។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់(ចាក ចេញ)ពីឥស្លាម(មានជំនឿ)ទៅកាន់ការប្រឆាំង(គ្មានជំនឿ)វិញនោះ ទ្រង់់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងបង្កើតក្រុមផ្សេងជំនួសពួកអ្នក។ ក្រោយមក ពួកគេនឹង មិនមានលក្ខណៈ(អាក្រក់)ដូចពួកអ្នកឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាអ្នកដែលគោរពប្រតិបត្តិចំពោះទ្រង់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Muhammad — محمد

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា