إِنَّا فَتَحْنَا لَكَ فَتْحًۭا مُّبِينًۭا ﴿١﴾
ពិតប្រាកដណាស់ យើងផ្តល់ឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវជ័យជម្នះយ៉ា ងច្បាស់លាស់តាមរយៈកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះ។
ទំព័រដើម›ការពន្យល់›Al-Fath (48)
ម៉ាឌីណះ · 29 វាក្យខណ្ឌ
إِنَّا فَتَحْنَا لَكَ فَتْحًۭا مُّبِينًۭا ﴿١﴾
ពិតប្រាកដណាស់ យើងផ្តល់ឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវជ័យជម្នះយ៉ា ងច្បាស់លាស់តាមរយៈកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះ។
لِّيَغْفِرَ لَكَ ٱللَّهُ مَا تَقَدَّمَ مِن ذَنۢبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعْمَتَهُۥ عَلَيْكَ وَيَهْدِيَكَ صِرَٰطًۭا مُّسْتَقِيمًۭا ﴿٢﴾
ដើម្បីអល់ឡោះទ្រង់អភ័យទោសឲ្យអ្នកចំពោះបាបកម្មរបស់អ្នកដែលអ្នកបានសាងមុននឹងជ័យជម្នះនេះ និងបាបកម្មដែលអ្នកមិនទាន់បានសាងក្រោយពីជ័យជម្នះ នេះ។ ហើយទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ចំពោះអ្នក តាមរយៈការជួយសាសនារបស់អ្នក ហើយទ្រង់នឹងចង្អុលបង្ហាញអ្នកនូវមាគ៌ាដ៏ត្រឹមត្រូវដែលគ្មាន ភាពវៀចវេនៅក្នុងវាឡើយ នោះគឺមាគ៌ា នៃសាសនាឥស្លា មដ៏ត្រឹមត្រូវ។
وَيَنصُرَكَ ٱللَّهُ نَصْرًا عَزِيزًا ﴿٣﴾
ហើយអល់ឡោះនឹងជួយអ្នកនូវជំនួយដ៏រឹងមាំដើម្បី(ឲ្យអ្នក)យកឈ្នះលើសត្រូវរបស់អ្នក ដែលគ្មា នអ្នកណាម្នា ក់អាចទប់ទល់នឹងវា(ជំនួយរបស់អល់ឡោះ)បាន ឡើយ។
هُوَ ٱلَّذِىٓ أَنزَلَ ٱلسَّكِينَةَ فِى قُلُوبِ ٱلْمُؤْمِنِينَ لِيَزْدَادُوٓا۟ إِيمَـٰنًۭا مَّعَ إِيمَـٰنِهِمْ ۗ وَلِلَّهِ جُنُودُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًۭا ﴿٤﴾
អល់ឡោះទ្រង់ជាអ្នកដែលបានបញ្ចុះនូវភាពនឹងនរនិងភាពស្ងប់ស្ងា ត់ទៅក្នុងដួងចិត្តរបស់បណ្តា អ្នកដែលមានជំនឿដើម្បីឲ្យពួកគេកាន់តែបន្ថែមនូវសេចក្តីជំនឿ របស់ពួកគេថែមទៀត។ ហើយកងទ័ពទាំងឡាយដែលនៅលើមេឃជាច្រើនជាន់និងលើផែនដី គឺកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់នឹងជួយ ពង្រឹងជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយកងទ័ពទាំងនោះ ហើយទ្រង់ដឹងបំផុតចំពោះអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិ តបំផុតចំពោះការផ្តល់ជំនួយនិងការពង្រឹងនេះ។
لِّيُدْخِلَ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّـَٔاتِهِمْ ۚ وَكَانَ ذَٰلِكَ عِندَ ٱللَّهِ فَوْزًا عَظِيمًۭا ﴿٥﴾
ដើម្បីទ្រង់នឹងបញ្ចូលបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទាំងប្រុសទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោម វិមាននិងដើមឈើរបស់វា ហើយនិងដើម្បីទ្រង់លុបបំបាត់អំពីពួកគេនូវប្រការអាក្រក់ទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពួកគេចំពោះវាឡើយ។ អ្វី ដែលបានលើកឡើង(ដូចជា ការទទួលបាននូវអ្វីដែលពួកគេសុំ ពោលគឺឋានសួគ៌ និងការរួចផុតពីអ្វីដែលពួកគេភ័យខ្លាច ពោលគឺការយកទោសពៃរ៍ចំពោះប្រការ អាក្រក់)នេះគឺជាជោគជ័យមួយដ៏ធំធេងចំពោះអល់ឡោះជាម្ចា ស់ ដែលគ្មា នជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
وَيُعَذِّبَ ٱلْمُنَـٰفِقِينَ وَٱلْمُنَـٰفِقَـٰتِ وَٱلْمُشْرِكِينَ وَٱلْمُشْرِكَـٰتِ ٱلظَّآنِّينَ بِٱللَّهِ ظَنَّ ٱلسَّوْءِ ۚ عَلَيْهِمْ دَآئِرَةُ ٱلسَّوْءِ ۖ وَغَضِبَ ٱللَّهُ عَلَيْهِمْ وَلَعَنَهُمْ وَأَعَدَّ لَهُمْ جَهَنَّمَ ۖ وَسَآءَتْ مَصِيرًۭا ﴿٦﴾
ហើយនិងដើម្បីទ្រង់ដាក់ទណ្ឌ កម្មពួកពុតត្បុតទាំងប្រុសទាំងស្រី និងដាក់ទណ្ឌ កម្មដល់ពួកមុស្ហរីគីនទាំងប្រុសទាំងស្រី ដែលពួកទាំងនេះគិតថាៈ អល់ឡោះជាម្ចា ស់ ទ្រង់នឹងមិនជួយសាសនារបស់ទ្រង់ឡើយ ហើយទ្រង់ក៏មិនលើកតម្កើងពាក្យបន្ទូលរបស់ទ្រង់ដែរ។ ដូច្នេះ ទណ្ឌកម្មក៏បានវិលទៅរកពួកគេវិញ ហើយអល់ឡោះ ទ្រង់ខឹងសម្បាពួកគេ ព្រោះតែការប្រឆាំងនិងការគិតស្មានអាក្រក់របស់ពួកគេ(ចំពោះទ្រង់) ហើយទ្រង់បណ្តេញពួកគេឲ្យចេញពីក្តីមេត្តាករុណារបស់ទ្រង់។ ហើយ ទ្រង់បានរៀបចំនរកជើហាន់ណាំសម្រាប់ពួកគេនៅថ្ងៃបរលោក ដែលពួកគេនឹងចូលទៅក្នុងនោះជាអមតៈ។ ហើយនរកជើហាន់ណាំគឺជាកន្លែងវិលត្រលប់ដ៏អាក្រក់ បំផុតដែលពួកគេវិលត្រឡប់ទៅកាន់វា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلِلَّهِ جُنُودُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًا ﴿٧﴾
ហើយកងទ័ពដែលនៅលើមេឃជាច្រើននិងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ដោយទ្រង់ជួយពង្រឹងដល់ជនណាដែលទ្រង់មាន ចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយកងទ័ពទាំងនោះ។ ហើយអល់ឡោះជាម្ចា ស់មហាខ្លាំងក្លា បំផុតដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។
إِنَّآ أَرْسَلْنَـٰكَ شَـٰهِدًۭا وَمُبَشِّرًۭا وَنَذِيرًۭا ﴿٨﴾
ពិតប្រាកដណាស់ យើងបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកធ្វើសាក្សីទៅលើប្រជាជាតិរបស់អ្នកនៅថ្ងៃបរលោក និងជាអ្នកផ្តល់ដំណឹងរីករាយដល់ បណ្តាអ្នកមានជំនឿអំពីជ័យជម្នះ និងសិទ្ធិអំណាចដែលទ្រង់បានរៀបចំសម្រាប់ពួកគេនៅក្នុងលោកិយ និងចំពោះអ្វីដែលទ្រង់បានរៀបចំសម្រាប់ពួកគេនៃ ការសោយសុខនៅថ្ងៃបរលោក ព្រមទាំងជាអ្នកបន្លា ចពួកប្រឆាំង(ពួកគ្មា នជំនឿ)ពីភាពអាម៉ា ស់និងភាពបរាជ័យដោយស្នាដៃរបស់អ្នកមានជំនឿដែលទ្រង់បាន រៀបចំសម្រាប់ពួកគេនៅក្នុងលោកិយនេះ និងចំពោះអ្វីដែលទ្រង់បានរៀបចំសម្រាប់ពួកគេនៃទណ្ឌ កម្មដ៏សែនឈឺចាប់នៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ។
لِّتُؤْمِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَتُعَزِّرُوهُ وَتُوَقِّرُوهُ وَتُسَبِّحُوهُ بُكْرَةًۭ وَأَصِيلًا ﴿٩﴾
សង្ឃឹមថា ពួកអ្នកមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ ហើយពួកអ្នកលើកតម្កើងអ្នកនាំសាររបស់ទ្រង់ និងឲ្យតម្លៃចំពោះគាត់ ព្រម ទាំងកោតសរសើរចំពោះអល់ឡោះ ទាំងព្រឹកទាំងល្ងា ច។
إِنَّ ٱلَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ ٱللَّهَ يَدُ ٱللَّهِ فَوْقَ أَيْدِيهِمْ ۚ فَمَن نَّكَثَ فَإِنَّمَا يَنكُثُ عَلَىٰ نَفْسِهِۦ ۖ وَمَنْ أَوْفَىٰ بِمَا عَـٰهَدَ عَلَيْهُ ٱللَّهَ فَسَيُؤْتِيهِ أَجْرًا عَظِيمًۭا ﴿١٠﴾
ពិតប្រាកដណាស់ បណ្តា អ្នកដែលបានធ្វើសច្ចាប្រណិ ធានជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវសច្ចាប្រណិ ធាន “ពៃអះអាល់រិទវ៉ាន” លើការប្រយុទ្ធជាមួយនឹង ពួកមុស្ហរីគីននៃទីក្រុងម៉ា ក្កះនោះ តាមពិតពួកគេបានធ្វើសច្ចាប្រណិ ធានជាមួយនឹងអល់ឡោះជាម្ចាស់ ពីព្រោះទ្រង់ជាអ្នកដែលបង្គាប់ប្រើពួកគេឲ្យប្រយុទ្ធនឹង ពួកមុស្ហរីគីន ហើយទ្រង់ជាអ្នកដែលតបស្នងដល់ពួកគេ។ ដៃរបស់អល់ឡោះនៅពីលើដៃរបស់ពួកគេនៅពេល(ពួកគេ)ធ្វើសច្ចាប្រណិធាននោះ ហើយទ្រង់ជាអ្នក ដែលឃើញបំផុតចំពោះពួកគេដោយគ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ជនណាហើយដែលបានក្បត់ចំពោះការសច្ចាប្រណិ ធានរបស់ គេ និងមិនបានបំពេញនូវការសន្យារបស់ពួកគេដែលបានសន្យានឹងអល់ឡោះលើការជួយសាសនារបស់ទ្រង់ទេនោះ តាមពិត គ្រោះថ្នាក់នៃការក្បត់ចំពោះការ សច្ចាប្រណិ ធាន និងការក្បត់កិច្ចសន្យារបស់គេនោះ គឺវិលត្រឡប់ទៅរកគេវិញប៉ុណ្ណោះ ពីព្រោះរឿងនោះមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះ ឡើយ។ ហើយជនណាដែលបានបំពេញតាមអ្វីដែលគេបានសន្យានឹងអល់ឡោះលើការជួយសាសនារបស់ទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់នឹងប្រទានឲ្យគេនូវការ តបស្នងដ៏ធំធេង នោះគឺឋានសួគ៌។
سَيَقُولُ لَكَ ٱلْمُخَلَّفُونَ مِنَ ٱلْأَعْرَابِ شَغَلَتْنَآ أَمْوَٰلُنَا وَأَهْلُونَا فَٱسْتَغْفِرْ لَنَا ۚ يَقُولُونَ بِأَلْسِنَتِهِم مَّا لَيْسَ فِى قُلُوبِهِمْ ۚ قُلْ فَمَن يَمْلِكُ لَكُم مِّنَ ٱللَّهِ شَيْـًٔا إِنْ أَرَادَ بِكُمْ ضَرًّا أَوْ أَرَادَ بِكُمْ نَفْعًۢا ۚ بَلْ كَانَ ٱللَّهُ بِمَا تَعْمَلُونَ خَبِيرًۢا ﴿١١﴾
ه ពួកដែលត្រូវបានគេទៅចោលក្នុងចំណោមពួកអារ៉ាប់ជនបទដោយពួកគេមិនបានរួមដំណើ រជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទៅកាន់ទីក្រុងម៉ា ក្កះនោះប្រសិនបើ អ្នកស្តីបន្ទោសពួកគេ នោះពួកគេនឹងនិយាយទៅកាន់អ្នកថាៈ ការមើលថែទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកយើងបានរំខានពួកយើងមិនឲ្យ(ពួកយើងអាច)រួម ដំណើរជាមួយអ្នកបាន។ ហេតុនេះ សូមអ្នកសុំការអភ័យទោសពីអល់ឡោះឲ្យពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើងផង។ ការដែលពួកគេសុំឲ្យព្យា ការីមូហាំម៉ា ត់សុំការអភ័យទោសពីអល់ឡោះជាម្ចាស់ឲ្យពួកគេនោះ គឺពួកគេគ្រាន់តែនិយាយនឹងអណ្តា តរបស់ពួកគេនូវអ្វីដែលគ្មាននៅក្នុងដួងចិត្តរបស់ពួកគេ ប៉ុណ្ណោះ ពីព្រោះពួកគេមិនបានសារភាពកំហុស(ចំពោះអល់ឡោះ)ពីបាបកម្មរបស់ពួកគេឡើយ។ ចូរអ្នកពោលទៅកាន់ពួកគេចុះថាៈ គ្មានអ្នកណាម្នាក់អាចហាម ឃាត់អល់ឡោះចំពោះអ្វីមួយឲ្យពួកអ្នកឡើយ ប្រសិនបើអល់ឡោះមានចេតនាឲ្យពួកអ្នកបានល្អ ឬមានចេតនាចង់ឲ្យពួកអ្នកបានអាក្រក់នោះ។ ផ្ទុយទៅវិញ អល់ឡោះមហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ទោះបីពួកអ្នកខំលាក់បាំងវាយ៉ាងណា ក៏ដោយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
بَلْ ظَنَنتُمْ أَن لَّن يَنقَلِبَ ٱلرَّسُولُ وَٱلْمُؤْمِنُونَ إِلَىٰٓ أَهْلِيهِمْ أَبَدًۭا وَزُيِّنَ ذَٰلِكَ فِى قُلُوبِكُمْ وَظَنَنتُمْ ظَنَّ ٱلسَّوْءِ وَكُنتُمْ قَوْمًۢا بُورًۭا ﴿١٢﴾
قوما بورا ហេតុផលដែលពួកអ្នកនិយាយថា (ពួកអ្នក)រវល់មើលថែទ្រព្យសម្បត្តិនិងកូនចៅនោះ មិនមែនជាមូលហេតុដែលធ្វើឲ្យពួកអ្នកមិនបានរួមដំណើរជាមួយអ្នក នាំសារ(ព្យាការីមូហាំម៉ា ត់)នោះទេផ្ទុយទៅវិញ ពួកអ្នកគិតស្មានថា ជាការពិតណាស់ អ្នកនាំសារ និងសហការីរបស់គាត់ នឹងត្រូវអន្តរាយទាំងអស់គ្នា ហើយពួកគាត់ នឹងមិនវិលត្រលប់មកកាន់ក្រុមគ្រួសាររបស់ពួកគាត់នៅឯក្រុងម៉ា ទីណះវិញជាដាច់ខាត ដោយស្ហៃតនបានតុបតែងលម្អនៅក្នុងចិត្តរបស់ពួកអ្នក ហើយពួកអ្នកគិត ស្មានអាក្រក់ចំពោះម្ចាស់របស់ពួកអ្នកថា ពិតប្រាកដណាស់ ទ្រង់នឹងមិនជួយព្យាការីរបស់ទ្រង់ឡើយ។ ហើយពួកអ្នក គឺពួកដែលវិនាសអន្តរាយ ដោយសារតែការ គិតស្មានអាក្រក់របស់ពួកអ្នកចំពោះអល់ឡោះជាម្ចា ស់ និងការគេចវេសពីអ្នកនាំសាររបស់ទ្រង់(មិនរួមដំណើ រជាមួយគាត់)។
وَمَن لَّمْ يُؤْمِنۢ بِٱللَّهِ وَرَسُولِهِۦ فَإِنَّآ أَعْتَدْنَا لِلْكَـٰفِرِينَ سَعِيرًۭا ﴿١٣﴾
ហើយជនណាដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ រូបគេគឺជាអ្នកប្រឆាំង(គ្មានជំនឿ)។ ហើយពិតប្រាកដណាស់ នៅ ថ្ងៃបរលោកនោះ យើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះនូវភ្លើងនរកដែលឆេះសន្ធោសន្ធៅ ដោយពួកគេនឹងត្រូវបានគេធ្វើទណ្ឌកម្មនៅក្នុងនរក នោះ។
وَلِلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ يَغْفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُ ۚ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًۭا ﴿١٤﴾
ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់អភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលទ្រង់ មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់បញ្ចូលរូបគេទៅក្នុងឋានសួគ៌ដោយការប្រោសប្រទានរបស់ទ្រង់ ហើយទ្រង់នឹងដាក់ទណ្ឌកម្មចំពោះជនណា ដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយអល់ឡោះជាម្ចា ស់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយ ចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
سَيَقُولُ ٱلْمُخَلَّفُونَ إِذَا ٱنطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَن يُبَدِّلُوا۟ كَلَـٰمَ ٱللَّهِ ۚ قُل لَّن تَتَّبِعُونَا كَذَٰلِكُمْ قَالَ ٱللَّهُ مِن قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا۟ لَا يَفْقَهُونَ إِلَّا قَلِيلًۭا ﴿١٥﴾
ពួកដែលត្រូវគេទៅចោល(មិនបានរួមដំណើ រជាមួយអ្នកនាំសារ)នោះនៅពេលដែលពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ចេញដំណើ ទៅកាន់ទ្រព្យជ័យភណ្ឌដែលទទួល បានពីសមរភូមិខ័យពើរដើម្បីយកវា ដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកអ្នកក្រោយពីកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះនោះ ពួកគេនឹងនិយាយថាៈ សូមទុកឲ្យ ពួកយើងចេញ(ដំណើ រ)ទៅជាមួយពួកអ្នកផងដើម្បីទទួលបានចំណែកខ្លះអំពីជ័យភណ្ឌ នោះ។ ការដែលពួកដែលគេទៅចោលទាំងនោះស្នើសុំបែបនេះ គឺពួកគេចង់ ផ្លាស់ប្តូរការសន្យារបស់អល់ឡោះដែលទ្រង់បានសន្យាចំពោះបណ្តា អ្នកដែលមានជំនឿបន្ទាប់ពីកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះ ដែលថាទ្រង់នឹងប្រទានជ័យភណ្ឌ ដែលបានមកពីសមរភូមិខ័យពើរនោះឲ្យទៅអ្នកមានជំនឿ(ដែលបានរួមដំណើ រជាមួយអ្នកនាំសារ)តែមួយគត់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួក គេចុះថាៈ ពួកអ្នកមិនអាចទៅទទួលទ្រព្យជ័យភណ្ឌនោះជាមួយពួកយើងបានឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានសន្យានឹងពួកយើងហើយថា ពិតប្រាកដ ណាស់ ទ្រព្យជ័យភណ្ឌ ដែលបានពីសង្គ្រា មខ័យពើរនោះ គឺសម្រាប់តែអ្នកណាដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះប៉ុណ្ណោះ។ពេលនោះ ពួកគេនឹង និយាយថាៈ ការដែលពួកអ្នកហាមឃាត់ពួកយើងមិនឲ្យទៅទទួលជ័យភណ្ឌដែលបានពីសមរភូមិខ័យពើរជាមួយពួកអ្នកនោះ មិនមែនជាបទបញ្ជាពីអល់ឡោះជា ម្ចាស់នោះឡើយ ផ្ទុយទៅវិញ គឺដោយសារតែពួកអ្នកច្រណែនឈ្នានីសនឹងពួកយើងប៉ុណ្ណោះ។ ក៏ប៉ុន្តែ រឿងនោះមិនដូចអ្វីដែលពួកទាំងនោះបានអះអាងឡើយ។ ផ្ទុយទៅវិញ ពួកគេមិនយល់ពីបទបញ្ជា ទាំងឡាយរបស់អល់ឡោះ និងបម្រាមទាំងឡាយរបស់ទ្រង់នោះឡើយ លើកលែងតែបន្តិចបន្តូចប៉ុណ្ណោះ។ ហេតុដូច្នោះហើយ ទើបពួកគេធ្លា ក់ចូលក្នុងការប្រព្រឹត្តល្មើសចំពោះទ្រង់។
قُل لِّلْمُخَلَّفِينَ مِنَ ٱلْأَعْرَابِ سَتُدْعَوْنَ إِلَىٰ قَوْمٍ أُو۟لِى بَأْسٍۢ شَدِيدٍۢ تُقَـٰتِلُونَهُمْ أَوْ يُسْلِمُونَ ۖ فَإِن تُطِيعُوا۟ يُؤْتِكُمُ ٱللَّهُ أَجْرًا حَسَنًۭا ۖ وَإِن تَتَوَلَّوْا۟ كَمَا تَوَلَّيْتُم مِّن قَبْلُ يُعَذِّبْكُمْ عَذَابًا أَلِيمًۭا ﴿١٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ដែលត្រូវបានគេទៅចោលក្នុងចំណោមពួកអារ៉ាប់ជនបទដោយពួកគេមិនបានរួមដំណើ រជាមួយអ្នកទៅកាន់ក្រុងម៉ា ក្កះ ជាការសាកល្បងចំពោះពួកគេថាៈ ពួកអ្នកនឹងត្រូវបានអំពាវនាវឲ្យទៅប្រយុទ្ធជាមួយក្រុមដែលមានកម្លាំងខ្លាំងក្លាក្នុងការធ្វើសង្គ្រាម ដោយពួកអ្នកត្រូវប្រយុទ្ធ ជាមួយពួកគេក្នុងមាគ៌ា របស់អល់ឡោះ ឬឲ្យពួកគេចូលសាសនាឥស្លា មដោយពុំបាច់ប្រយុទ្ធ(នឹងពួកគេ)។ ប្រសិនបើពួកអ្នកប្រតិបត្តិតាមអល់ឡោះដោយចេញទៅ بلغ គម្ពីរគួរអាន · តាហ្វសៀរ ប្រយុទ្ធតាមការអំពាវានាវរបស់ទ្រង់នោះ ទ្រង់នឹងប្រទាននូវការតបស្នងដ៏ល្អប្រសើរដល់ពួកអ្នក នោះគឺឋានសួគ៌។ ក៏ប៉ុន្តែ ប្រសិនបើពួកអ្នកបែរចេញពីការគោរព ប្រតិបត្តិចំពោះទ្រង់(ដូចដែលពួកអ្នកធ្លាប់បានគេចវេសពីការរួមដំណើ រទៅកាន់ក្រុងម៉ា ក្កះជាមួយអ្នកនាំសារមូហាំម៉ា ត់)នោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកនូវទណ្ឌ កម្មដ៏សែនឈឺចាប់បំផុត។
لَّيْسَ عَلَى ٱلْأَعْمَىٰ حَرَجٌۭ وَلَا عَلَى ٱلْأَعْرَجِ حَرَجٌۭ وَلَا عَلَى ٱلْمَرِيضِ حَرَجٌۭ ۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدْخِلْهُ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ وَمَن يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًۭا ﴿١٧﴾
គ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកដែលត្រូវបានគេអនុគ្រោះឲ្យ ដូចជាអ្នកពិការភ្នែក អ្នកពិការជើង ឬមានជំងឺ កាលណាពួកគេមិនបានចេញទៅប្រយុទ្ធក្នុងមាគ៌ា របស់អល់ឡោះទេនោះ។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជា ច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ក៏ប៉ុន្តែ ជនណាហើយដែលបែរចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ ទ្រង់ នឹងដាក់ទណ្ឌ កម្មចំពោះគេនូវទណ្ឌ កម្មដ៏សែនឈឺចាប់បំផុត។
۞ لَّقَدْ رَضِىَ ٱللَّهُ عَنِ ٱلْمُؤْمِنِينَ إِذْ يُبَايِعُونَكَ تَحْتَ ٱلشَّجَرَةِ فَعَلِمَ مَا فِى قُلُوبِهِمْ فَأَنزَلَ ٱلسَّكِينَةَ عَلَيْهِمْ وَأَثَـٰبَهُمْ فَتْحًۭا قَرِيبًۭا ﴿١٨﴾
فتحا قريبا ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានយល់ព្រម(ពេញចិត្ត)ចំពោះបណ្តា អ្នកដែលមានជំនឿ ខណៈដែលពួកគេបានធ្វើសច្ចាប្រណិធានជាមួយអ្នកនៅឯ អាល់ហ៊ូទៃពីយ៉ះ ដែលជាសច្ចាប្រណិ ធាន “ពៃអះ អាល់រិទវ៉ាន” ដែលធ្វើឡើងនៅក្រោមដើមឈើ។ ហើយទ្រង់បានដឹងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ នៃ ភាពមានជំនឿ ភាពស្មោះស និងភាពសច្ចៈរបស់ពួកគេ។ ដូច្នេះ ទ្រង់បានបញ្ចុះភាពនឹងនរទៅក្នុងដួងចិត្តរបស់ពួកគេ ហើយទ្រង់បានតបស្នងដល់ពួកគេវិញ ដោយ(ឲ្យពួកគេ)ទទួលបានជ័យជម្នះនៅក្នុងពេលដ៏ខ្លីខាងមុខ គឺជ័យជម្នះក្នុងការរំដោះតំបន់ខ័យពើរ ដើម្បីជាការជំនួសឲ្យពួកគេវិញចំពោះការដែលពួកគេ ខកខានមិនបានចូលទឹកដីម៉ា ក្កះនោះ។
وَمَغَانِمَ كَثِيرَةًۭ يَأْخُذُونَهَا ۗ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًۭا ﴿١٩﴾
ហើយទ្រង់បានប្រទានដល់ពួកគេនូវទ្រព្យជ័យភណ្ឌ ជាច្រើនដែលពួកគេបានយកវាពីអ្នកស្រុកខ័យពើរនោះ។ ហើយអល់ឡោះជាម្ចា ស់មហាខ្លាំងពូកែដែលគ្មា ន នរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។
وَعَدَكُمُ ٱللَّهُ مَغَانِمَ كَثِيرَةًۭ تَأْخُذُونَهَا فَعَجَّلَ لَكُمْ هَـٰذِهِۦ وَكَفَّ أَيْدِىَ ٱلنَّاسِ عَنكُمْ وَلِتَكُونَ ءَايَةًۭ لِّلْمُؤْمِنِينَ وَيَهْدِيَكُمْ صِرَٰطًۭا مُّسْتَقِيمًۭا ﴿٢٠﴾
ويهديكم صرطا م ستقيما អល់ឡោះជាម្ចា ស់ទ្រង់បានសន្យានឹងពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)នូវជ័យភណ្ឌ ជាច្រើនដែលពួកអ្នកនឹងទទួលបានវាពីការរំដោះទឹកដីឥស្លាមទាំងឡាយនៅពេល អនាគត ហើយទ្រង់បានប្រទានឲ្យពួកអ្នកភ្លាមៗនូវជ័យភណ្ឌដែលបានពីសមរភូមិខ័យពើរ។ ហើយទ្រង់បានរារាំងពួកយូដា នៅពេលដែលពួកគេមានបំណងមិន ល្អលើក្រុមគ្រួសារពួកអ្នក(ដែលនៅឯម៉ា ទីណះ)នៅពេលពួកអ្នកមិននៅ ហើយនិងដើម្បីឲ្យជ័យភណ្ឌ ដែលទទួលបានភ្លា មៗនេះ ជាសញ្ញា បញ្ជា ក់ពីការជួយ របស់អល់ឡោះនិងការគាំទ្ររបស់ទ្រង់ចំពោះពួកអ្នក។ ហើយអល់ឡោះជាម្ចា ស់នឹងចង្អុលបង្ហា ញពួកអ្នកទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរនៅក្នុងវា ឡើយ។
وَأُخْرَىٰ لَمْ تَقْدِرُوا۟ عَلَيْهَا قَدْ أَحَاطَ ٱللَّهُ بِهَا ۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرًۭا ﴿٢١﴾
ហើយអល់ឡោះទ្រង់បានសន្យានឹងពួកអ្នកនូវជ័យភណ្ឌ ជាច្រើនផ្សេងទៀតដែលពួកអ្នកមិនទាន់អាចទទួលបានវានៅពេលនេះ ដែលអល់ឡោះជាម្ចា ស់តែមួយគត់ ដែលមានសមត្ថភាពទៅលើវា ហើយវាស្ថិតនៅក្នុងការជ្រាបដឹងនិងការចាត់ចែងរបស់ទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។ គ្មាន អ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ي
وَلَوْ قَـٰتَلَكُمُ ٱلَّذِينَ كَفَرُوا۟ لَوَلَّوُا۟ ٱلْأَدْبَـٰرَ ثُمَّ لَا يَجِدُونَ وَلِيًّۭا وَلَا نَصِيرًۭا ﴿٢٢﴾
ហើយប្រសិនបើពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានច្បាំងនឹងពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)នោះ ពួកគេប្រាកដជានឹងរត់បកក្រោយដោយ ការទទួលបរាជ័យនៅចំពោះមុខពួកអ្នកពុំខានឡើយ។ បន្ទាប់មក ពួកគេគ្មានអ្នកគាំពារណាដែលជួយគាំពារកិច្ចការរបស់ពួកគេឡើយ ហើយពួកគេក៏គ្មាន អ្នកជួយណាដែលជួយពួកគេច្បាំងនឹងពួកអ្នកនោះដែរ។
سُنَّةَ ٱللَّهِ ٱلَّتِى قَدْ خَلَتْ مِن قَبْلُ ۖ وَلَن تَجِدَ لِسُنَّةِ ٱللَّهِ تَبْدِيلًۭا ﴿٢٣﴾
ហើយភាពជោគជ័យរបស់អ្នកមានជំនឿ និងភាពបរាជ័យរបស់ពួកដែលប្រឆាំងនោះ គឺនៅតែកើតមានដូចនេះជានិច្ច នៅគ្រប់សម័យកាលនិងគ្រប់ទីកន្លែង។ វា គឺជាមាគ៌ារបស់អល់ឡោះចំពោះបណ្តា ប្រជាជាតិជំនាន់មុនទាំងឡាយដែលបានកន្លងផុតមុនពួកដែលបដិសេធទាំងនេះ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹង មិនឃើញមាគ៌ា របស់អល់ឡោះមានការផ្លា ស់ប្តូរឡើយ។
وَهُوَ ٱلَّذِى كَفَّ أَيْدِيَهُمْ عَنكُمْ وَأَيْدِيَكُمْ عَنْهُم بِبَطْنِ مَكَّةَ مِنۢ بَعْدِ أَنْ أَظْفَرَكُمْ عَلَيْهِمْ ۚ وَكَانَ ٱللَّهُ بِمَا تَعْمَلُونَ بَصِيرًا ﴿٢٤﴾
بص يرا ហើយទ្រង់គឺជាអ្នកដែលបានទប់ស្កាត់ពួកអ្នកអំពីដៃរបស់ពួកមុស្ហរីគីន នៅពេលដែលពួកគេមានគ្នាប្រមាណជាប៉ែតសិបនាក់ដែលជាបុរសបានមកដល់ ដោយ ពួកគេចង់ចាត់ការពួកអ្នកដោយប្រការអាក្រក់ណាមួយនៅឯតំបន់ អាល់ហ៊ូទៃពីយ៉ះ ហើយទ្រង់ក៏ជាអ្នកទប់ស្កាត់ពួកគេអំពីដៃពួកអ្នកវិញដែរ ដោយពួកអ្នកមិនបាន ប្រយុទ្ធនឹងពួកគេនោះទេ ហើយក៏មិនបានបង្កគ្រោះថ្នា ក់អ្វីដល់ពួកគេនោះដែរ។ ក៏ប៉ុន្តែ ពួកអ្នកបានដោះលែងពួកគេ ក្រោយពីពួកអ្នកមានលទ្ធភាពអាចចាប់ពួកគេ ធ្វើជាចំណាប់ខ្មាំងហើយនោះ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។
هُمُ ٱلَّذِينَ كَفَرُوا۟ وَصَدُّوكُمْ عَنِ ٱلْمَسْجِدِ ٱلْحَرَامِ وَٱلْهَدْىَ مَعْكُوفًا أَن يَبْلُغَ مَحِلَّهُۥ ۚ وَلَوْلَا رِجَالٌۭ مُّؤْمِنُونَ وَنِسَآءٌۭ مُّؤْمِنَـٰتٌۭ لَّمْ تَعْلَمُوهُمْ أَن تَطَـُٔوهُمْ فَتُصِيبَكُم مِّنْهُم مَّعَرَّةٌۢ بِغَيْرِ عِلْمٍۢ ۖ لِّيُدْخِلَ ٱللَّهُ فِى رَحْمَتِهِۦ مَن يَشَآءُ ۚ لَوْ تَزَيَّلُوا۟ لَعَذَّبْنَا ٱلَّذِينَ كَفَرُوا۟ مِنْهُمْ عَذَابًا أَلِيمًا ﴿٢٥﴾
ពួកគេ គឺជាពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានរារាំងពួកអ្នកមិនឲ្យចូលម៉ា ស្ជិតអាល់ហារ៉ម និងបានឃាត់ទុកសត្វជំនូនមិនឲ្យ ចូលតំបន់ហារ៉មដែលជាកន្លែងសម្លេះសត្វជំនូនទាំងនោះ។ ហើយប្រសិនបើគ្មា នអ្នកដែលមានជំនឿចំពោះអល់ឡោះប្រុសស្រីដែលពួកអ្នកមិនបានស្គាល់ពួកគេ នោះ ពួកអ្នកនឹងសម្លាប់ពួកគេរួមជាមួយនឹងពួកប្រឆាំងជាមិនខាន ដែលជាហេតុធ្វើឲ្យពួកអ្នកត្រូវទទួលបាបកម្ម និងត្រូវបង់ផាកពិន័យ(លើការសម្លាប់ ពួកគេ)ដោយពួកអ្នកមិនដឹងខ្លួន។ (ប្រសិនបើមិនដោយសារតែរឿងនេះទេនោះ) ប្រាកដជាទ្រង់នឹងអនុញ្ញាតឲ្យពួកអ្នករំដោះយកទឹកដីម៉ាក្កះនៅពេលនោះជា មិនខាន(ប៉ុន្តែ ទ្រង់មិនបានអនុញ្ញាតឡើយ) ដើម្បីទ្រង់នឹងបញ្ចូលទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា ដូចជាបណ្តា អ្នកមានជំនឿ នៅម៉ាក្កះជាដើម។ ប្រសិនបើអ្នកអាចបែងចែងពួកគ្មានជំនឿ និងបណ្តា អ្នកមានជំនឿនៅម៉ាក្កះនោះ យើងប្រាកដជានឹងដាក់ទណ្ឌកម្មដល់ពួកដែលប្រឆាំង នឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ នូវទណ្ឌ កម្មដ៏សែនឈឺចាប់បំផុត។
إِذْ جَعَلَ ٱلَّذِينَ كَفَرُوا۟ فِى قُلُوبِهِمُ ٱلْحَمِيَّةَ حَمِيَّةَ ٱلْجَـٰهِلِيَّةِ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلْمُؤْمِنِينَ وَأَلْزَمَهُمْ كَلِمَةَ ٱلتَّقْوَىٰ وَكَانُوٓا۟ أَحَقَّ بِهَا وَأَهْلَهَا ۚ وَكَانَ ٱللَّهُ بِكُلِّ شَىْءٍ عَلِيمًۭا ﴿٢٦﴾
ى ه នៅពេលដែលពួកដែលគ្មា នជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានបង្កើតភាពក្រអឺតក្រទមនៅក្នុងដួងចិត្តរបស់ពួកគេយ៉ា ងខ្លាំង ដែលជាភាព ក្រអឺតក្រទមនៃសម័យកាលអវិជ្ជា (មុនឥស្លាមមកដល់) ដែលវា(ភាពក្រអឺតក្រទមនោះ)មិនបានផ្សាភ្ជា ប់ជាមួយសេចក្តីពិតនោះទេ ក៏ប៉ុន្តែវាផ្សាភ្ជា ប់នឹងចំណង់ តណ្ហា ។ ដូច្នេះ ពួកគេក្អេងក្អាងមិនឲ្យអ្នកនាំសាររបស់អល់ឡោះចូលទៅកាន់ពួកគេនៅឆ្នាំហ៊ូទៃពីយ៉ះនោះទេ ដោយសារពួកគេខ្លាចគេគិតថា ព្យាការីមូហាំម៉ាត់ បានយកឈ្នះលើពួកគេ។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះនូវភាពនឹងនរអំពីទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តា អ្នកដែលមានជំនឿ។ ដូច្នេះ កំហឹងរបស់អ្នកមានជំនឿមិនបានបង្កឲ្យពួកគេប្រឈមជាមួយពួកមុស្ហរីគីនដូចអ្វីដែលពួកគេធ្វើចំពោះអ្នកមានជំនឿនោះទេ។ ហើយអល់ឡោះជាម្ចាស់បាន ឲ្យបណ្តា អ្នកមានជំនឿប្រកាន់ខ្ជា ប់នូវពាក្យពិត នោះគឺពាក្យ الله إلا إله لا (គ្មា នទេម្ចា ស់ដែលត្រូវបានគេគោរពសក្កា រៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចា ស់ តែមួយគត់) ហើយឲ្យពួកគេបំពេញនូវកាតព្វកិច្ចរបស់ពាក្យនេះ ហើយពួកគេក៏បានបំពេញវា។ហើយបណ្តា អ្នកមានជំនឿសក្តិសមនឹងពាក្យនេះជាងអ្នកផ្សេង بلغ គម្ពីរគួរអាន · តាហ្វសៀរ ហើយពួកគេ គឺជាអ្នកដែលសក្តិសមនឹងទទួលវា ពីព្រោះអល់ឡោះបានដឹងពីភាពល្អប្រពៃដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ។ ហើយអល់ឡោះជាម្ចា ស់មហាដឹង បំផុតចំពោះអ្វីៗទាំងអស់។ គ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
لَّقَدْ صَدَقَ ٱللَّهُ رَسُولَهُ ٱلرُّءْيَا بِٱلْحَقِّ ۖ لَتَدْخُلُنَّ ٱلْمَسْجِدَ ٱلْحَرَامَ إِن شَآءَ ٱللَّهُ ءَامِنِينَ مُحَلِّقِينَ رُءُوسَكُمْ وَمُقَصِّرِينَ لَا تَخَافُونَ ۖ فَعَلِمَ مَا لَمْ تَعْلَمُوا۟ فَجَعَلَ مِن دُونِ ذَٰلِكَ فَتْحًۭا قَرِيبًا ﴿٢٧﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យសុបិនរបស់អ្នកនាំសាររបស់ទ្រង់ក្លាយជាការពិត នៅពេលដែលទ្រង់បានឲ្យគាត់(បានសុបិន)ឃើញនៅក្នុង ដំណេករបស់គាត់ ហើយគាត់បានប្រាប់ដល់សហាហ្ពាត់(សហការី)របស់គាត់ថាៈ ជាការពិតណាស់ រូបគាត់ និងសហាហ្ពាត់របស់គាត់នឹងបានចូលពៃតុលឡោះ អាល់ហារ៉ម(ទឹកដីម៉ាក្កះ) ប្រកបដោយសុខសន្តិភាពពីពួកសត្រូវ។ អ្នកខ្លះក្នុងចំណោមពួកគេបានកោរសក់ ហើយអ្នកខ្លះទៀតបានកាត់សក់ ជាការប្រកាសពីការ បញ្ចប់នៃកិច្ចធម្មយាត្រា(អ៊ុមរ៉ោះ)។ ហើយអល់ឡោះបានដឹងអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)នូវអ្វីដែលពួកអ្នកមិនបានដឹង។ ដូច្នេះ ទ្រង់ បានធ្វើឲ្យសុបិន(ដែលព្យាការីមូហាំម៉ា ត់បានសុបិនឃើញ)ដែលថានឹងចូលទឹកម៉ា ក្កះនោះមិនទាន់សម្រេចបានឡើយនៅក្នុងឆ្នាំនោះ ដោយជំនួសមកវិញនូវជ័យ ជម្នះក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺអ្វីដែលអល់ឡោះបានជំនួសឲ្យមកវិញនូវព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ ហើយនិងអ្វីដែលកើតឡើងជាបន្តបន្ទា ប់ទៀត រួមមានការ រំដោះតំបន់ខ័យពើរដោយស្នា ដៃរបស់បណ្តា អ្នកមានជំនឿដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ។
هُوَ ٱلَّذِىٓ أَرْسَلَ رَسُولَهُۥ بِٱلْهُدَىٰ وَدِينِ ٱلْحَقِّ لِيُظْهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ ۚ وَكَفَىٰ بِٱللَّهِ شَهِيدًۭا ﴿٢٨﴾
អល់ឡោះទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ ដោយនាំមកនូវការចង្អុលបង្ហាញដ៏ច្បាស់លាស់ និងសាសនាពិត ដែលជាសាសនា ឥស្លាម ដើម្បីឲ្យសាសនានេះខ្ពស់ត្រដែតលើសពីសាសនាផ្សេងទាំងអស់ដែលផ្ទុយពីវា។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានធ្វើសាក្សីទៅលើរឿង នោះ ហើយគ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកធ្វើសាក្សីនោះ។
مُّحَمَّدٌۭ رَّسُولُ ٱللَّهِ ۚ وَٱلَّذِينَ مَعَهُۥٓ أَشِدَّآءُ عَلَى ٱلْكُفَّارِ رُحَمَآءُ بَيْنَهُمْ ۖ تَرَىٰهُمْ رُكَّعًۭا سُجَّدًۭا يَبْتَغُونَ فَضْلًۭا مِّنَ ٱللَّهِ وَرِضْوَٰنًۭا ۖ سِيمَاهُمْ فِى وُجُوهِهِم مِّنْ أَثَرِ ٱلسُّجُودِ ۚ ذَٰلِكَ مَثَلُهُمْ فِى ٱلتَّوْرَىٰةِ ۚ وَمَثَلُهُمْ فِى ٱلْإِنجِيلِ كَزَرْعٍ أَخْرَجَ شَطْـَٔهُۥ فَـَٔازَرَهُۥ فَٱسْتَغْلَظَ فَٱسْتَوَىٰ عَلَىٰ سُوقِهِۦ يُعْجِبُ ٱلزُّرَّاعَ لِيَغِيظَ بِهِمُ ٱلْكُفَّارَ ۗ وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ مِنْهُم مَّغْفِرَةًۭ وَأَجْرًا عَظِيمًۢا ﴿٢٩﴾
ى ى ى ព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយបណ្តា សហាហ្ពាត់របស់គាត់ដែលនៅជាមួយគាត់នោះ គឺពួកគេមានភាពតឹងរឹងជាមួយពួកប្រឆាំងដែល ច្បាំងជាមួយពួកគេ តែមានក្តីសណ្តោ សប្រណី ស្និទ្ធស្នាល និងអាណិ តស្រឡាញ់រវាងអ្នកមានជំនឿដូចគ្នា ។ អ្នកនឹងឃើញពួកគេឱនរូកុ និងស៊ូជូទចំពោះអល់ឡោះ ជាម្ចា ស់។ ពួកគេបួងសួងសុំពីអល់ឡោះជាម្ចា ស់ឲ្យទ្រង់ប្រោសប្រទានទៅលើពួកគេ តាមរយៈការអភ័យទោស និងផលបុណ្យដ៏ប្រពៃ និងសុំឲ្យទ្រង់ពេញចិត្តចំពោះ ពួកគេ។ សញ្ញា សម្គា ល់របស់ពួកគេ គឺមានដិតជាប់នៅលើផ្ទៃមុខរបស់ពួកគេនូវស្លាកស្នាមនៃការស៊ូជូទ ដែលពន្លេចឡើងនៃការទទួលបានការចង្អុលបង្ហា ញ មាន ភាពរម្យទម និងពន្លឺនៃការប្រតិបត្តិសឡាតនៅលើផ្ទៃមុខរបស់គេ។ ទាំងនោះហើយគឺជាលក្ខណៈសម្បត្តិរបស់ពួកគេដែលត្រូវបានរៀបរាប់នៅក្នុងគម្ពីរតាវរ៉តដែល ត្រូវបានបញ្ចុះទៅលើព្យាការីមូសានោះ។ រីឯការប្រៀបធៀបពួកគេនៅក្នុងគម្ពីរអ៊ិញជីលដែលត្រូវបានបញ្ចុះទៅលើព្យាការីអ៊ីសាវិញ ចំពោះការសហការគ្នារបស់ ពួកគេ និងភាពពេញលេញរបស់ពួកគេនោះ គឺប្រៀបដូចជារុក្ខជាតិដែលបញ្ចេញពន្លករបស់វា។ ក្រោយមក ពន្លកនោះក៏បានរឹងមាំ និងធំឡើង ហើយក៏បានដុះ ត្រង់ឡើងនៅលើដើមរបស់វា ដែលធ្វើឲ្យកសិករទាំងឡាយពេញចិត្តចំពោះភាពរឹងមាំ និងភាពពេញលេញរបស់វា។ (ការប្រៀបធៀបដូច្នេះ) ដើម្បីឲ្យពួកប្រឆាំងខឹង សម្បាចំពោះអល់ឡោះនៅពេលដែលពួកគេបានឃើញនូវភាពខ្លាំងក្លា ការសហការគ្នា និងភាពពេញលេញ(របស់សហការីព្យាការី)។អល់ឡោះបានសន្យាចំពោះ បណ្តាសហាហ្ពាត់ដែលមានជំនឿចំពោះអល់ឡោះនិងបានសាងទង្វើកុសលនោះ នូវការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ដោយទ្រង់មិន យកទោសពៃរ៍ចំពោះពួកគេឡើយ ហើយនិងផលបុណ្យដ៏ធំធេងអំពីទ្រង់ នោះគឺឋានសួគ៌។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ