يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تُقَدِّمُوا۟ بَيْنَ يَدَىِ ٱللَّهِ وَرَسُولِهِۦ ۖ وَٱتَّقُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٌۭ ﴿١﴾
ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកកុំផ្តើម(អ្វីមួយ)មុនអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់ មិនថាពាក្យសំដី ឬទង្វើណាមួយឲ្យសោះ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពី បម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាឮបំផុតនូវពាក្យសម្ដីទាំងឡាយរបស់ពួកអ្នក មហាដឹងបំផុតពីទង្វើ របស់ពួកអ្នក។គ្មា នពាក្យសំដី ឬទង្វើណាមួយដែលអាចរំលងផុតពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមអ្វីដែលពួកអ្នកបានសាង។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَرْفَعُوٓا۟ أَصْوَٰتَكُمْ فَوْقَ صَوْتِ ٱلنَّبِىِّ وَلَا تَجْهَرُوا۟ لَهُۥ بِٱلْقَوْلِ كَجَهْرِ بَعْضِكُمْ لِبَعْضٍ أَن تَحْبَطَ أَعْمَـٰلُكُمْ وَأَنتُمْ لَا تَشْعُرُونَ ﴿٢﴾
أعملكم وأنتملا تشعرون ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកមានសីលធម៌ល្អជាមួយអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកកុំដំឡើងសំឡេងរបស់ពួកអ្នកខ្លាំងជាងសំឡេងរបស់ព្យាការីឲ្យសោះ នៅពេលដែល(ពួកអ្នក)និយាយជាមួយគាត់នោះ។ ហើយចូរពួកអ្នកកុំហៅ ឈ្មោះគាត់ត្រង់ៗដូចពួកអ្នកហៅគ្នា ឯងនោះ។ ផ្ទុយទៅវិញ ចូរពួកអ្នកហៅគាត់ថា ព្យាការីឬអ្នកនាំសារ ដោយពាក្យសម្តីទន់ភ្លន់ ខ្លា ចក្រែងផលបុណ្យដែលពួកអ្នក បានសាងត្រូវបាត់បង់ ដោយសារតែរឿងនោះ ដោយពួកអ្នកមិនបានដឹងខ្លួនពីការបាត់បង់ផលបុណ្យរបស់ពួកអ្នកនេះ។
إِنَّ ٱلَّذِينَ يَغُضُّونَ أَصْوَٰتَهُمْ عِندَ رَسُولِ ٱللَّهِ أُو۟لَـٰٓئِكَ ٱلَّذِينَ ٱمْتَحَنَ ٱللَّهُ قُلُوبَهُمْ لِلتَّقْوَىٰ ۚ لَهُم مَّغْفِرَةٌۭ وَأَجْرٌ عَظِيمٌ ﴿٣﴾
ពិតប្រាកដណាស់ បណ្តាអ្នកដែលថ្នមសំឡេងរបស់ពួកគេនៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះនោះ អ្នកទាំងនោះហើយគឺអ្នកដែលអល់ឡោះបានសាកល្បង ចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេកោតខ្លាចទ្រង់។ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោស ពៃរ៍ពីពួកគេលើបាបកម្មទាំងនោះឡើយ ហើយពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក ពោលគឺអល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុង ឋានសួគ៌។
إِنَّ ٱلَّذِينَ يُنَادُونَكَ مِن وَرَآءِ ٱلْحُجُرَٰتِ أَكْثَرُهُمْ لَا يَعْقِلُونَ ﴿٤﴾
ពិតប្រាកដណាស់ ពួកអារ៉ាប់ជនបទដែលស្រែកហៅអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពីក្រោយបន្ទប់ភរិយារបស់អ្នកនោះ ពួកទាំងនោះភាគច្រើន គឺមិនយល់ដឹងអ្វី ឡើយ។
وَلَوْ أَنَّهُمْ صَبَرُوا۟ حَتَّىٰ تَخْرُجَ إِلَيْهِمْ لَكَانَ خَيْرًۭا لَّهُمْ ۚ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٥﴾
ហើយពួកដែលស្រែកហៅអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីខាងក្រោយបន្ទប់ភរិយារបស់អ្នកនោះ ប្រសិនបើពួកគេអត់ធ្មត់មិនស្រែកហៅអ្នក រហូតដល់អ្នក ចេញមកជួបពួកគេ ហើយពួកគេនិយាយជាមួយអ្នកដោយសំឡេងថ្នមៗនោះ គឺពិតជាល្អប្រសើរសម្រាប់ពួកគេជាងការដែលពួកគេស្រែកហៅអ្នកពីក្រោយបន្ទប់ ពីព្រោះការធ្វើដូចនេះ គឺបង្ហាញពីការគោរពនិងលើកតម្កើង(ចំពោះអ្នក)។ ហើយអល់ឡោះមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបាន សារភាពកំហុសក្នុងចំណោមពួកគេ ហើយនិងអ្នកផ្សេងទៀតក្រៅពីពួកគេ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះពួកគេព្រោះតែភាពល្ងង់ខ្លៅរបស់ពួកគេ បនិង ជាអ្នកដែលមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن جَآءَكُمْ فَاسِقٌۢ بِنَبَإٍۢ فَتَبَيَّنُوٓا۟ أَن تُصِيبُوا۟ قَوْمًۢا بِجَهَـٰلَةٍۢ فَتُصْبِحُوا۟ عَلَىٰ مَا فَعَلْتُمْ نَـٰدِمِينَ ﴿٦﴾
ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ប្រសិនបើមានអ្នកល្មើសច្បាប់របស់អល់ឡោះបាននាំដំណឹង អ្វីមួយអំពីក្រុមណាមួយមកប្រាប់ពួកអ្នកនោះ ចូរពួកអ្នកផ្ទៀងផ្ទាត់បញ្ជាក់ឲ្យច្បាស់ថា តើវាជាដំណឹ ងពិត ឬក្លែងក្លាយ ហើយចូរពួកអ្នកកុំប្រញាប់ជឿជាក់ចំពោះ ដំណឹ ងនោះពេក (ព្រោះបើកាលណាពួកអ្នកជឿដំណឹ ងនោះដោយមិនបានបញ្ជាក់ឲ្យច្បាស់សិននោះ) ខ្លាចក្រែងពួកអ្នកបង្កគ្រោះថ្នាក់ដល់ក្រុមមួយ ខណៈដែល ពួកអ្នកមិនបានដឹងពីធាតុពិតនៃរឿងនោះ ហើយពួកអ្នកនឹងមានវិប្បដិសារីបន្ទា ប់ពីពួកអ្នកបានបង្កគ្រោះថ្នា ក់ដល់ពួកគេហើយនោះ នៅពេលដែលពួកអ្នកបានដឹង بلغ គម្ពីរគួរអាន · តាហ្វសៀរ ច្បាស់ថាតាមពិតដំណឹ ងនោះគឺជាដំណឹ ងមិនពិតឡើយ។
وَٱعْلَمُوٓا۟ أَنَّ فِيكُمْ رَسُولَ ٱللَّهِ ۚ لَوْ يُطِيعُكُمْ فِى كَثِيرٍۢ مِّنَ ٱلْأَمْرِ لَعَنِتُّمْ وَلَـٰكِنَّ ٱللَّهَ حَبَّبَ إِلَيْكُمُ ٱلْإِيمَـٰنَ وَزَيَّنَهُۥ فِى قُلُوبِكُمْ وَكَرَّهَ إِلَيْكُمُ ٱلْكُفْرَ وَٱلْفُسُوقَ وَٱلْعِصْيَانَ ۚ أُو۟لَـٰٓئِكَ هُمُ ٱلرَّٰشِدُونَ ﴿٧﴾
ហើយពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ត្រូវដឹងថា នៅក្នុងចំណោមពួកអ្នក គឺមានអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានបញ្ចុះវ៉ាហ៊ី(សារ)ទៅឲ្យគាត់។ ដូច្នេះ ចូរពួក អ្នកប្រុងប្រយ័ត្នចំពោះការនិយាយកុហក ដែលជាហេតុធ្វើឲ្យអល់ឡោះជាម្ចាស់បញ្ចុះវ៉ាហ៊ីមកប្រាប់គាត់អំពីការកុហករបស់ពួកអ្នក។ ហើយគាត់ដឹងនូវអ្វីដែលល្អ ប្រសើរសម្រាប់ពួកអ្នក។ ប្រសិនបើគាត់ធ្វើតាមពួកអ្នកក្នុងរឿងភាគច្រើនដែលពួកអ្នកផ្តល់ជាយោបល់(ឲ្យគាត់)នោះ ប្រាកដជាពួកអ្នកនឹងធ្លាក់ក្នុងការលំបាកជា មិនខាន ដែលគាត់មិនពេញចិត្តឲ្យកើតមានចំពោះពួកអ្នកឡើយ។ ប៉ុន្តែដោយការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ ទ្រង់បានឲ្យពួកអ្នកស្រឡាញ់ភាពមាន ជំនឿ និងបានលម្អវានៅក្នុងដួងចិត្តរបស់ពួកអ្នក។ ដូច្នេះ ពួកអ្នកក៏បានមានជំនឿ។ ហើយទ្រង់ក៏បានធ្វើឲ្យពួកអ្នកស្អប់នូវភាពគ្មានជំនឿនិងការចាកចេញពីការ គោរពប្រតិបត្តិទ្រង់ និងបានធ្វើឲ្យពួកអ្នកស្អប់ខ្ពើមនូវការប្រព្រឹត្តល្មើសចំពោះទ្រង់ផងដែរ។ អ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់នោះហើយ គឺជាអ្នក ដែលដើរតាមមាគ៌ា នៃការចង្អុលបង្ហា ញនិងត្រឹមត្រូវ។
فَضْلًۭا مِّنَ ٱللَّهِ وَنِعْمَةًۭ ۚ وَٱللَّهُ عَلِيمٌ حَكِيمٌۭ ﴿٨﴾
ហើយអ្វីដែលបានកើតឡើងចំពោះពួកអ្នក(នៃការលម្អនូវអំពើល្អនៅក្នុងចិត្តរបស់ពួកអ្នក និងធ្វើឲ្យចិត្តរបស់ពួកអ្នកស្អប់ខ្ពើមប្រការអាក្រក់)នោះ ពិតប្រាកដណាស់ វាគឺជាការប្រោសប្រទានពីអល់ឡោះដែលទ្រង់បានប្រទានមកលើពួកអ្នក ហើយវាក៏ជាឧបការគុណដែលទ្រង់បានប្រទានឲ្យពួកអ្នកផងដែរ។ ហើយអល់ឡោះមហា ដឹងបំផុតចំពោះជនណាដែលដឹងគុណទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់ចង្អុលបង្ហា ញរូបគេឲ្យធ្វើអំពើល្អទាំងនោះ ហើយទ្រង់មហាគតិបណ្ឌិ តដោយ ទ្រង់បានដាក់អ្វីគ្រប់យ៉ា ងទៅតាមកន្លែងដែលសក្តិសមសម្រាប់វា។
وَإِن طَآئِفَتَانِ مِنَ ٱلْمُؤْمِنِينَ ٱقْتَتَلُوا۟ فَأَصْلِحُوا۟ بَيْنَهُمَا ۖ فَإِنۢ بَغَتْ إِحْدَىٰهُمَا عَلَى ٱلْأُخْرَىٰ فَقَـٰتِلُوا۟ ٱلَّتِى تَبْغِى حَتَّىٰ تَفِىٓءَ إِلَىٰٓ أَمْرِ ٱللَّهِ ۚ فَإِن فَآءَتْ فَأَصْلِحُوا۟ بَيْنَهُمَا بِٱلْعَدْلِ وَأَقْسِطُوٓا۟ ۖ إِنَّ ٱللَّهَ يُحِبُّ ٱلْمُقْسِطِينَ ﴿٩﴾
ء ه ហើយបើសិនជាមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿបានច្បាំងគ្នា នោះ ចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ផ្សះផ្សា សម្រុះសម្រួលរវាងភាគីទាំងពីរ ដោយហៅពួក គេទៅរកការកាត់ក្តីតាមច្បាប់របស់អល់ឡោះក្នុងបញ្ហា ដែលពួកគេបានខ្វែងគំនិតគ្នា នោះ។ ហើយប្រសិនបើភាគីណាមួយបដិសេធមិនទទួលយកនូវការ សម្រុះសម្រួលទេ ហើយពួកគេបានការបំពាននោះ ចូរពួកអ្នកប្រយុទ្ធជាមួយនឹងភាគីដែលបំពាននោះ រហូតដល់ពួកគេព្រមទទួលយកការកាត់ក្តីរបស់អល់ឡោះ។ ហើយប្រសិនបើពួកគេបានវិលត្រលប់មករកការកាត់ក្តីរបស់អល់ឡោះហើយនោះ ចូរពួកអ្នកផ្សះផ្សា សម្រុះសម្រួលរវាងភាគីទាំងពីរដោយយុត្តិធម៌ និងមិន លម្អៀង។ហើយចូរពួកអ្នកមានភាពយុត្តិធម៌ក្នុងការកាត់ក្តីរវាងពួកគេទាំងពីរក្រុម។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ស្រឡាញ់បណ្តា អ្នកដែលប្រកាន់ខ្ជា ប់ នូវភាពយុត្តិធម៌នៅក្នុងការកាត់ក្តីរបស់ពួកគេ។
إِنَّمَا ٱلْمُؤْمِنُونَ إِخْوَةٌۭ فَأَصْلِحُوا۟ بَيْنَ أَخَوَيْكُمْ ۚ وَٱتَّقُوا۟ ٱللَّهَ لَعَلَّكُمْ تُرْحَمُونَ ﴿١٠﴾
ពិតប្រាកដណាស់ បណ្តា អ្នកដែលមានជំនឿ គឺជាបងប្អូននឹងគ្នាក្នុងសាសនាឥស្លាម ហើយភាពជាបងប្អូននឹងគ្នាក្នុងសាសនាឥស្លាម គឺទាមទារឲ្យពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)សម្រុះសម្រួល ផ្សះផ្សាគ្នា រវាងបងប្អូនរបស់ពួកអ្នកដែលមានជម្លោះនឹងគ្នា ។ ហើយចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តន៍នូវរាល់បទ បញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិ តស្រឡាញ់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا يَسْخَرْ قَوْمٌۭ مِّن قَوْمٍ عَسَىٰٓ أَن يَكُونُوا۟ خَيْرًۭا مِّنْهُمْ وَلَا نِسَآءٌۭ مِّن نِّسَآءٍ عَسَىٰٓ أَن يَكُنَّ خَيْرًۭا مِّنْهُنَّ ۖ وَلَا تَلْمِزُوٓا۟ أَنفُسَكُمْ وَلَا تَنَابَزُوا۟ بِٱلْأَلْقَـٰبِ ۖ بِئْسَ ٱلِٱسْمُ ٱلْفُسُوقُ بَعْدَ ٱلْإِيمَـٰنِ ۚ وَمَن لَّمْ يَتُبْ فَأُو۟لَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ ﴿١١﴾
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរកុំឲ្យមួយក្រុមនៃពួកអ្នកមើលងាយចំពោះក្រុមមួយទៀត ឲ្យសោះ។ ជួនកាល ក្រុមដែលត្រូវបានគេមើលងាយនោះ គឺល្អសម្រាប់អល់ឡោះជាងក្រុមដែលមើលងាយគេនោះទៅទៀត ហើយការវិនិច្ឆ័យនោះ គឺស្ថិត នៅលើអល់ឡោះ។ ហើយចូរកុំឲ្យស្ត្រីមើលងាយស្ត្រីដូចគ្នា។ ជួនកាល ស្ត្រីដែលត្រូវបានគេមើលងាយនោះ គឺល្អសម្រាប់អល់ឡោះជាងស្ត្រីដែលមើលងាយគេ ទៅទៀត។ ហើយចូរពួកអ្នកកុំបង្អាប់បងប្អូនរបស់ពួកអ្នកឲ្យសោះ ព្រោះពួកគេក៏មានឋានៈដូចពួកអ្នកដែរ។ ហើយចូរពួកអ្នកកុំដាក់ងារឲ្យគ្នាទៅវិញទៅមក នូវងារណាដែលគេមិនពេញចិត្ត ដូចជាស្ថានភាពរបស់ពួកអាន់សរ៍មុនពេលដែលអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ា ត់)បានមកដល់ក្រុងម៉ា ទីណះ ឲ្យសោះ។ ជនណាហើយក្នុងចំណោមពួកអ្នកដែលធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលល្មើសច្បាប់អល់ឡោះជាម្ចាស់ហើយ។ លក្ខណៈដែលអាក្រក់ បំផុតនោះ គឺលក្ខណៈដែលល្មើសច្បាប់អល់ឡោះ ក្រោយពីមានជំនឿរួចហើយនោះ។ ហើយជនណាដែលមិនបានសារភាពកំហុសពីការប្រព្រឹត្តល្មើសនេះទេនោះ ពួកទាំងនោះហើយជាពួកដែលបំពានចំពោះខ្លួនឯង ដោយបានបណ្តោ យខ្លួនឲ្យធ្លា ក់ទៅក្នុងភាពអន្តរាយ ព្រោះតែអំពើល្មើសដែលពួកគេបានប្រព្រឹត្តនេះ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱجْتَنِبُوا۟ كَثِيرًۭا مِّنَ ٱلظَّنِّ إِنَّ بَعْضَ ٱلظَّنِّ إِثْمٌۭ ۖ وَلَا تَجَسَّسُوا۟ وَلَا يَغْتَب بَّعْضُكُم بَعْضًا ۚ أَيُحِبُّ أَحَدُكُمْ أَن يَأْكُلَ لَحْمَ أَخِيهِ مَيْتًۭا فَكَرِهْتُمُوهُ ۚ وَٱتَّقُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ تَوَّابٌۭ رَّحِيمٌۭ ﴿١٢﴾
ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកចៀសឲ្យឆ្ងាយពីការសង្ស័យច្រើនដែលគ្មាន មូលដ្ឋា នច្បាស់លាស់។ ពិតប្រាកដណាស់ ការសង្ស័យមួយចំនួន គឺជាបាបកម្ម ដូចជាការគិតស្មា នអាក្រក់ទៅលើអ្នកដែលផ្នែកខាងក្រៅរបស់គេមើលទៅឃើញល្អ ត្រឹមត្រូវជាដើម។ ហើយចូរពួកអ្នកកុំតាមដានរឿងសម្ងាត់របស់អ្នកមានជំនឿនៅពីក្រោយខ្នងពួកគេឲ្យសោះ។ ហើយចូរកុំនិយាយដើមបងប្អូនរបស់គេនូវអ្វី ដែលគេមិនពេញចិត្តឲ្យសោះ ពីព្រោះការនិយាយដើមគេនូវអ្វីដែលគេមិនពេញចិត្តនោះ ហាក់បីដូចជាគេស៊ីសាច់បងប្អូនរបស់គេដែលបានស្លាប់ហើយដូច្នោះដែរ។ តើម្នាក់ៗក្នុងចំណោមពួកអ្នកចូលចិត្តស៊ីសាច់បងប្អូនរបស់គេដែលស្លាប់ហើយនោះឬ? ដូច្នេះ ចូរពួកអ្នកស្អប់ការនិយាយដើមគេ ពីព្រោះវាដូចគ្នានឹងការស៊ី សាច់បងប្អូនរបស់គេដែលស្លាប់ដូច្នោះដែរ។ ហើយចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តន៍នូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពី បម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលទទួលនូវការសារភាពកំហុសបំផុតចំពោះជនណាដែលបាន សារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
يَـٰٓأَيُّهَا ٱلنَّاسُ إِنَّا خَلَقْنَـٰكُم مِّن ذَكَرٍۢ وَأُنثَىٰ وَجَعَلْنَـٰكُمْ شُعُوبًۭا وَقَبَآئِلَ لِتَعَارَفُوٓا۟ ۚ إِنَّ أَكْرَمَكُمْ عِندَ ٱللَّهِ أَتْقَىٰكُمْ ۚ إِنَّ ٱللَّهَ عَلِيمٌ خَبِيرٌۭ ﴿١٣﴾
ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីបុរសម្នា ក់ នោះគឺឪពុករបស់ពួកអ្នក “ព្យាការីអាហ្ទាំ” និងពីស្ត្រីម្នា ក់ នោះគឺម្តា យរបស់ពួក អ្នក “ហាវ៉ា”។ ដូច្នេះ ពូជអម្បូររបស់ពួកអ្នក គឺតែមួយទេ។ ហេតុនេះ ចូរពួកអ្នកកុំឲ្យមានមោទនភាពលើគ្នា ចំពោះពូជអម្បូរ(របស់ពួកអ្នក)ឲ្យសោះ។ ហើយក្រោយពី នោះមក យើងក៏បានធ្វើឲ្យពួកអ្នកមានជនជាតិនិងកុលសម្ព័ន្ធជាច្រើនដែលរីកសាយ(ពាសពេញផែនដី) ដើម្បីឲ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមក ពុំមែនដើម្បី ឲ្យ(ពួកអ្នក)ក្រអឺតក្រទម និងមានមោទនភាពចំពោះវា(ជាតិសាសន៍ ឬកុលសម្ព័ន្ធរបស់ខ្លូន)នោះទេ ពីព្រោះប្រការដែលអាចបែងចែក(ថានរណាល្អជាង នរណា)បាននោះ គឺមានតែការកោតខ្លា ចចំពោះអល់ឡោះជាម្ចា ស់ប៉ុណ្ណោះ។ហេតុដូច្នោះហើយទើបទ្រង់បានមានបន្ទូលថាៈ ប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេ ចំពោះអល់ឡោះនៅក្នុងចំណោមពួកអ្នកនោះ គឺអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ជាងគេនៃពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុត ចំពោះស្ថានភាពរបស់ពួកអ្នក មហាជ្រួតជ្រាបបំផុតពីអ្វីដែលពួកអ្នកមាននៃភាពពេញលេញ និងខ្វះខាត។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បាន ឡើយ។
۞ قَالَتِ ٱلْأَعْرَابُ ءَامَنَّا ۖ قُل لَّمْ تُؤْمِنُوا۟ وَلَـٰكِن قُولُوٓا۟ أَسْلَمْنَا وَلَمَّا يَدْخُلِ ٱلْإِيمَـٰنُ فِى قُلُوبِكُمْ ۖ وَإِن تُطِيعُوا۟ ٱللَّهَ وَرَسُولَهُۥ لَا يَلِتْكُم مِّنْ أَعْمَـٰلِكُمْ شَيْـًٔا ۚ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌ ﴿١٤﴾
ពួកអារ៉ាប់ជនបទមួយចំនួន នៅពេលដែលពួកគេបានមកជួបព្យាការី ពួកគេបាននិយាយថាៈពួកយើងមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេវិញចុះថាៈ ពួកអ្នកមិនទាន់មានជំនឿឡើយ ប៉ុន្តែ ចូរពួកអ្នកនិយាយថាៈ ពួកយើងបានប្រគល់ខ្លួន និង បានគោរ بلغ គម្ពីរគួរអាន · តាហ្វសៀរ ពតាម(ចូលឥស្លា ម)ហើយ ខណៈដែលភាពមានជំនឿមិនទាន់ចូលទៅក្នុងដួងចិត្តរបស់ពួកអ្នកទេនោះ ហើយគេរំពឹងថា សេចក្តីជំនឿនឹងចូលក្នុងចិត្តរបស់ពួកអ្នក។ តែប្រសិនបើពួកអ្នក(ឱពួកអារ៉ា ប់ជនបទ)ប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចំពោះការមានជំនឿនិងសាងទង្វើកុសល ហើយចៀសវាងពីបម្រាម ទាំងឡាយ(របស់ទ្រង់)នោះ ទ្រង់នឹងមិនធ្វើឲ្យផលបុណ្យនៃទង្វើកុសលរបស់ពួកអ្នកបាត់បង់បន្តិចណាឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យ ទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
إِنَّمَا ٱلْمُؤْمِنُونَ ٱلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَرَسُولِهِۦ ثُمَّ لَمْ يَرْتَابُوا۟ وَجَـٰهَدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ فِى سَبِيلِ ٱللَّهِ ۚ أُو۟لَـٰٓئِكَ هُمُ ٱلصَّـٰدِقُونَ ﴿١٥﴾
តាមពិត បណ្តាអ្នកដែលមានជំនឿនោះ ពួកគេគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ បន្ទាប់មក ពួកគេមិនលាយឡំសេចក្តី ជំនឿរបស់ពួកគេជាមួយនឹងការមន្ទិលសង្ស័យឡើយ ហើយពួកគេបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេ ដោយពួកគេគ្មា នកំណាញ់អ្វីអំពីវាបន្តិចសោះឡើយ។អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលមានជំនឿយ៉ា ងពិតប្រាកដ។
قُلْ أَتُعَلِّمُونَ ٱللَّهَ بِدِينِكُمْ وَٱللَّهُ يَعْلَمُ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ وَٱللَّهُ بِكُلِّ شَىْءٍ عَلِيمٌۭ ﴿١٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកអារ៉ាប់ជនបទទាំងនោះថាៈ តើពួកអ្នកកំពុងប្រាប់អល់ឡោះ និងឲ្យទ្រង់ដឹងពីសាសនារបស់ពួកអ្នកឬ ខណៈ ដែលអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងដឹងបំផុតចំពោះអ្វីដែលនៅលើផែនដីនោះ? ហើយទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ដូច្នេះ ទ្រង់មិនត្រូវការឲ្យពួកអ្នកប្រកាសប្រាប់ទ្រង់ពីសាសនារបស់ពួកអ្នកឡើយ។
يَمُنُّونَ عَلَيْكَ أَنْ أَسْلَمُوا۟ ۖ قُل لَّا تَمُنُّوا۟ عَلَىَّ إِسْلَـٰمَكُم ۖ بَلِ ٱللَّهُ يَمُنُّ عَلَيْكُمْ أَنْ هَدَىٰكُمْ لِلْإِيمَـٰنِ إِن كُنتُمْ صَـٰدِقِينَ ﴿١٧﴾
ពួកអារ៉ាប់ជនបទទាំងនោះគិតថាៈ ពួកគេមានគុណបំណាច់មកលើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ព្រោះតែការចូលឥស្លាមរបស់ពួកគេ។ ចូរអ្នកពោលទៅកាន់ពួកគេ វិញចុះថាៈ ចូរពួកអ្នកកុំគិតថា ពួកអ្នកមានគុណបំណាច់មកលើខ្ញុំដោយសារតែការចូលសាសនាឥស្លាមរបស់ពួកអ្នកឲ្សសោះ ព្រោះថា ផលប្រយោជន៍នៃការចូល ឥស្លាមរបស់ពួកអ្នក (ប្រសិនបើកើតឡើងមែន) គឺវាត្រឡប់ទៅកាន់ខ្លួនរបស់ពួកអ្នកផ្ទាល់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទេដែលជាអ្នកមានគុណ បំណាច់លើពួកអ្នក ដោយទ្រង់បានបង្ហាញពួកអ្នកឲ្យមានជំនឿចំពោះទ្រង់នោះ ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវក្នុងការអះអាងរបស់ពួកអ្នកដែលថា ពួកអ្នកបាន ចូលសាសនាឥស្លា មមែននោះ។
إِنَّ ٱللَّهَ يَعْلَمُ غَيْبَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَٱللَّهُ بَصِيرٌۢ بِمَا تَعْمَلُونَ ﴿١٨﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវអាថ៌កំបាំងនៃមេឃជាច្រើនជាន់ និងអាថ៌កំបាំងនៃផែនដី ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញ ទៅតាមទង្វើល្អ និងទង្វើអាក្រក់របស់ពួកអ្នក។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន