قٓ ۚ وَٱلْقُرْءَانِ ٱلْمَجِيدِ ﴿١﴾
កហ្វ (បានបកស្រាយរួចមកហើយនៅដើមជំពូក អាល់ហ្ពាក៏រ៉ោះ)។ អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអាន ត្បិតនៅក្នុងគម្ពីរនោះ ពោរពេញទៅដោយ អត្ថន័យ សេចក្តីល្អ និងពរជ័យជាច្រើនថា ពួកអ្នកពិតជានឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញនៅថ្ងៃបរលោក ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
بَلْ عَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌۭ مِّنْهُمْ فَقَالَ ٱلْكَـٰفِرُونَ هَـٰذَا شَىْءٌ عَجِيبٌ ﴿٢﴾
មូលហេតុដែលពួកគេបដិសេធមិនព្រមជឿនោះ គឺមិនមែនដោយសារតែពួកគេគិតថាអ្នក(ព្យាការីមូហាំម៉ា ត់)និយាយកុហកនោះទេ ពីព្រោះពួកគេបានដឹងហើយពី ភាពសច្ចៈរបស់អ្នក។ ផ្ទុយទៅវិញ ពួកគេភ្ញាក់ផ្អើលដែលអ្នកនាំសារម្នាក់ដែលមកដាស់តឿនព្រមានពួកគេនោះ គឺជាប្រភេទមនុស្សដូចជាពួកគេដែរ ពុំមែនជា ម៉ា ឡាអ៊ីកាត់។ ហើយពួកគេបាននិយាយដោយការងឿងឆ្ងល់ថាៈ អ្នកនាំសារម្នាក់ដែលមកកាន់ពួកយើង គឺជាមនុស្សលោកដូចពួកយើងដែរនេះ វាគឺជារឿងគួរឲ្យ ចម្លែកណាស់។
أَءِذَا مِتْنَا وَكُنَّا تُرَابًۭا ۖ ذَٰلِكَ رَجْعٌۢ بَعِيدٌۭ ﴿٣﴾
តើពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតនៅពេលដែលពួកយើងបានស្លាប់ ហើយបានក្លា យជាដីអស់ទៅហើយនោះឬ? ការពង្រស់ឡើងវិញ និង ត្រឡប់ជីវិតមករកខ្លួនប្រាណរបស់ពួកយើងវិញបន្ទា ប់ពីយើងបានស្លាប់ រលាយបាត់រូបរាងទៅហើយនោះ គឺជារឿងដែលមិនអាចទៅរួចឡើយ។
قَدْ عَلِمْنَا مَا تَنقُصُ ٱلْأَرْضُ مِنْهُمْ ۖ وَعِندَنَا كِتَـٰبٌ حَفِيظٌۢ ﴿٤﴾
ពិតប្រាកដណាស់ យើង(អល់ឡោះ)បានដឹងថាខ្លួនប្រាណរបស់ពួកគេត្រូវបានដីរំលាយអស់ក្រោយពីពួកគេបានស្លាប់នោះ។ គ្មានអ្វីមួយនៃរឿងនោះអាចលាក់ បាំងពីយើងបានឡើយ។ ហើយយើងមានសៀវភៅកំណត់ត្រាដែលកត់ត្រាទុករាល់អ្វីដែលអល់ឡោះបានកំណត់វាទៅលើពួកគេក្នុងជីវិតរស់នៅរបស់ពួកគេ និង ក្រោយពីពួកគេបានស្លា ប់។
بَلْ كَذَّبُوا۟ بِٱلْحَقِّ لَمَّا جَآءَهُمْ فَهُمْ فِىٓ أَمْرٍۢ مَّرِيجٍ ﴿٥﴾
ផ្ទុយទៅវិញ ពួកមុស្ហរីគីនទាំងនោះបានបដិសេធនឹងគម្ពីរគួរអាន នៅពេលដែលអ្នកនាំសារបាននាំគម្ពីរគួរអាននេះទៅកាន់ពួកគេ ហើយពួកគេមានភាពជ្រួល ច្របល់ ដោយពួកគេមិនស្ថិតនៅលើអ្វីមួយជាក់លាក់នោះទេ។
أَفَلَمْ يَنظُرُوٓا۟ إِلَى ٱلسَّمَآءِ فَوْقَهُمْ كَيْفَ بَنَيْنَـٰهَا وَزَيَّنَّـٰهَا وَمَا لَهَا مِن فُرُوجٍۢ ﴿٦﴾
តើពួកដែលបដិសេធមិនជឿលើការពង្រស់ឲ្យរស់ឡើងវិញទាំងនោះ មិនបានពិចារណាទៅលើមេឃដែលនៅពីលើពួកគេទេឬ ថាតើយើងបានបង្កើតវា បានសាងសង់វា និងបានតុបតែងលម្អវាដោយដាក់ដួងតារាជាច្រើននៅលើមេឃ ហើយវាគ្មា នការប្រេះស្រាំដែលធ្វើឲ្យវាមិនសមនៅត្រង់កន្លែងណាមួយនោះយ៉ា ង ដូចម្តេច?ដូច្នេះ អ្នកដែលបានបង្កើតមេឃនេះ ពុំមានអ្វីដែលទ្រង់អសមត្ថភាពក្នុងការពង្រស់អ្នកដែលស្លា ប់ឲ្យរស់ឡើងវិញម្តងទៀតនោះទេ។
وَٱلْأَرْضَ مَدَدْنَـٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۭ بَهِيجٍۢ ﴿٧﴾
ហើយផែនដី យើងបានពង្រាបវាឲ្យរាបស្មើដើម្បីអាច(ឲ្យគេ)រស់នៅលើវាបាន ហើយយើងបានបង្កើតភ្នំជាច្រើននៅលើផែនដីជាលំនឹងទប់វា(ផែនដី)ដើម្បីកុំ ឲ្យវាញ័ររញ្ជួយ។ ហើយយើងបណ្តុះនូវរុក្ខជាតិ និងដើមឈើគ្រប់ប្រភេទនៅលើវាដែលមានទេសភាពស្រស់បំព្រង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ تبصرةوذكر لكل عبد منيب
تَبْصِرَةًۭ وَذِكْرَىٰ لِكُلِّ عَبْدٍۢ مُّنِيبٍۢ ﴿٨﴾
យើងបានបង្កើតរបស់ទាំងនោះ ដើម្បីឲ្យឃើញជាក់ច្បាស់ និងជាការរំលឹកដល់ខ្ញុំបម្រើរបស់អល់ឡោះគ្រប់រូបដែលវិលត្រឡប់ទៅកាន់ម្ចាស់របស់គេដោយការ គោរពប្រតិបត្តិ។
وَنَزَّلْنَا مِنَ ٱلسَّمَآءِ مَآءًۭ مُّبَـٰرَكًۭا فَأَنۢبَتْنَا بِهِۦ جَنَّـٰتٍۢ وَحَبَّ ٱلْحَصِيدِ ﴿٩﴾
ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃដែលផ្តល់នូវផលប្រយោជន៍និងប្រការល្អៗជាច្រើន។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះនូវចម្ការដំណាំជា ច្រើន ហើយយើងក៏បានបណ្តុះនូវអ្វីដែលពួកអ្នកអាចច្រូតកាត់បាន ដូចជាស្រូវសាឡី និងអ្វីផ្សេងៗទៀតផងដែរ។
وَٱلنَّخْلَ بَاسِقَـٰتٍۢ لَّهَا طَلْعٌۭ نَّضِيدٌۭ ﴿١٠﴾
ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងបានបណ្ដុះនូវដើមល្មើដែលមានដើមដ៏ខ្ពស់ស្កឹមស្កៃដែលមានចង្កោ មផ្លែស្រាក់លើគ្នា ។
رِّزْقًۭا لِّلْعِبَادِ ۖ وَأَحْيَيْنَا بِهِۦ بَلْدَةًۭ مَّيْتًۭا ۚ كَذَٰلِكَ ٱلْخُرُوجُ ﴿١١﴾
អ្វីដែលយើងបានឲ្យបណ្តុះ(ឲ្យមាននៅលើផែនដី)ទាំងនោះ គឺដើម្បីជាលាភសក្ការៈសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ទទួលទានអំពីវា។ ហើយតាមរយៈទឹកភ្លៀងនោះ ផងដែរ យើងបានធ្វើឲ្យដីដែលគ្មានដំណាំនៅលើវាសោះនោះ រស់ឡើងវិញ(មានរុក្ខជាតិដុះ)។ ដូចដែលយើងបានឲ្យធ្វើឲ្យដីដែលគ្មានដំណាំអ្វីសោះនោះរស់ឡើង វិញដោយសារទឹកភ្លៀងនោះដែរ យើងនឹងពង្រស់អ្នកដែលស្លា ប់ឲ្យរស់ឡើងវិញ។ ពេលនោះ ពួកគេក៏ក្រោកចេញ(ពីផ្នូរមក)ដោយមានជីវិតឡើងវិញ ។
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ وَأَصْحَـٰبُ ٱلرَّسِّ وَثَمُودُ ﴿١٢﴾
មានក្រុមជាច្រើនដែលបានបដិសេធចំពោះព្យាការីទាំងឡាយរបស់ពួកគេ ដូចជាក្រុមរបស់ព្យាការីនួហ ពួករ៉ស្ហ និងពួកសាមូទ មុននឹងពួក(មុស្ហរីគីនម៉ាក្កះ)ដែល បានបដិសេធនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទាំងនោះទៅទៀត។ وعاد وفرعون وإخون لوط
وَعَادٌۭ وَفِرْعَوْنُ وَإِخْوَٰنُ لُوطٍۢ ﴿١٣﴾
ហើយក្រុមអាទហ្វៀរអោន និងក្រុមរបស់ព្យាការីលូត ក៏បានបដិសេធនឹងព្យាការីទាំងឡាយរបស់ពួកគេដែរ។ل
وَأَصْحَـٰبُ ٱلْأَيْكَةِ وَقَوْمُ تُبَّعٍۢ ۚ كُلٌّۭ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ ﴿١٤﴾
ហើយក្រុមរបស់ព្យាការីស៊្ហូអែប ជាពួកដែលរស់នៅតំបន់អៃកះ ព្រមទាំងពួកទុបហ្ពាក់ដែលជាស្តេចនៃប្រទេសយេមែន ក៏បានបដិសេធ(ចំពោះព្យាការីទាំងឡាយ របស់ពួកគេ)ដែរ។ រាល់ៗក្រុមទាំងអស់នោះ ពួកគេបានបដិសេធនឹងអ្នកនាំសារទាំងឡយរបស់អល់ឡោះដែលទ្រង់បានបញ្ជូនទៅកាន់ពួកគេ។ ដូច្នេះ ពួកគេក៏បាន ទទួលនូវទណ្ឌ កម្មដែលអល់ឡោះបានសន្យាចំពោះពួកគេ។
أَفَعَيِينَا بِٱلْخَلْقِ ٱلْأَوَّلِ ۚ بَلْ هُمْ فِى لَبْسٍۢ مِّنْ خَلْقٍۢ جَدِيدٍۢ ﴿١٥﴾
តើយើង(អល់ឡោះ)អសមត្ថភាពក្នុងការបង្កើតពួកអ្នកពីដំបូងឬ រហូតដល់យើងអសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញម្តងទៀតនោះ? ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យចំពោះការបង្កើតសារជាថ្មីម្តងទៀត ក្រោយពីពួកគេត្រូវបានគេបង្កើតនៅលើកដំបូងហើយនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَقَدْ خَلَقْنَا ٱلْإِنسَـٰنَ وَنَعْلَمُ مَا تُوَسْوِسُ بِهِۦ نَفْسُهُۥ ۖ وَنَحْنُ أَقْرَبُ إِلَيْهِ مِنْ حَبْلِ ٱلْوَرِيدِ ﴿١٦﴾
ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ហើយយើងដឹងច្បាស់នូវអ្វីដែលចិត្តគំនិតរបស់គេកំពុងសញ្ជឹងគិតអំពីវា ហើយយើងនៅជិតខ្លួនរបស់គេ ជាងសសៃកដែលតភ្ជា ប់ទៅនឹងបេះដូងទៅទៀត។
إِذْ يَتَلَقَّى ٱلْمُتَلَقِّيَانِ عَنِ ٱلْيَمِينِ وَعَنِ ٱلشِّمَالِ قَعِيدٌۭ ﴿١٧﴾
នៅពេលដែលម៉ា ឡាអ៊ីកាត់ពីររូបកំពុងកត់ត្រាទង្វើរបស់គេដោយម៉ា ឡាអ៊ីកាត់ម្នា ក់អង្គុយនៅខាងស្តាំហើយម៉ា ឡាអ៊ីកាត់ម្នា ក់ទៀតអង្គុយនៅខាងឆ្វេង។ ما يلفظ من قول إلا لديه رقيب عتيد
مَّا يَلْفِظُ مِن قَوْلٍ إِلَّا لَدَيْهِ رَقِيبٌ عَتِيدٌۭ ﴿١٨﴾
រាល់ពាក្យសម្តីដែលគេនិយាយចេញមក គឺសុទ្ធតែមានម៉ាឡាអ៊ីកាត់នៅចាំកត់ត្រានូវអ្វីដែលគេនិយាយចេញមក ដោយ(ម៉ាអ៊ីកាត់នោះ)មានវត្តមាននៅជាមួយ គេ(ឃ្លាំមើលគេ)ជានិច្ច។
وَجَآءَتْ سَكْرَةُ ٱلْمَوْتِ بِٱلْحَقِّ ۖ ذَٰلِكَ مَا كُنتَ مِنْهُ تَحِيدُ ﴿١٩﴾
ហើយភាពឈឺចាប់នៃសេចក្តីស្លាប់បានមកដល់យ៉ា ងពិតប្រាកដដែលគេគ្មា នកន្លែងដែលអាចរត់គេចពីវាបានឡើយ។ នោះហើយជាអ្វីដែលអ្នក(ឱមនុស្សដែល ធ្វេសប្រហែស)ធ្លា ប់បានរត់គេចអំពីវានោះ។
وَنُفِخَ فِى ٱلصُّورِ ۚ ذَٰلِكَ يَوْمُ ٱلْوَعِيدِ ﴿٢٠﴾
ហើយម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំត្រែ បានផ្លុំត្រែជាលើកទីពីរ។ នោះហើយជាថ្ងៃបរលោក ជាថ្ងៃដែលគេសន្យាដាក់ទណ្ឌកម្មពួកប្រឆាំង និងពួកដែល ប្រព្រឹត្តល្មើស។
وَجَآءَتْ كُلُّ نَفْسٍۢ مَّعَهَا سَآئِقٌۭ وَشَهِيدٌۭ ﴿٢١﴾
ហើយជីវិតគ្រប់ៗរូបបានមកដល់ ដោយនៅជាមួយគេ គឺមានម៉ា ឡាអ៊ីកាត់ម្នាក់ជាអ្នកនាំផ្លូវ និងមានម៉ា ឡាអ៊ីកាត់ម្នាក់ទៀតជាអ្នកដែលធ្វើសាក្សីទៅលើគេចំពោះ ទង្វើរបស់គេ។
لَّقَدْ كُنتَ فِى غَفْلَةٍۢ مِّنْ هَـٰذَا فَكَشَفْنَا عَنكَ غِطَآءَكَ فَبَصَرُكَ ٱلْيَوْمَ حَدِيدٌۭ ﴿٢٢﴾
ហើយមានគេនិយាយទៅកាន់មនុស្សដែលគេដឹកមក(នាំមក)នោះថាៈ ពិតប្រាកដណាស់ កាលនៅលើលោកិយ អ្នកធ្លាប់ព្រងើយកន្តើយចំពោះថ្ងៃនេះ ដោយសារតែអ្នកភ្លើតភ្លើងនឹងចំណង់តណ្ហានិងភាពត្រេកត្រអាលរបស់អ្នក។ ដូច្នេះ យើងបានបើកចេញនូវការភ្លេចភ្លាំងរបស់អ្នកនោះពីអ្នកនឹងអ្វីដែលអ្នកបាន ឃើញផ្ទា ល់ភ្នែកនៃទណ្ឌ កម្ម និងទុក្ខព្រួយ។ដូច្នេះ កែវភ្នែករបស់អ្នកនៅថ្ងៃនេះ គឺមើលឃើញច្បាស់បំផុតនូវអ្វីដែលអ្នកធ្លា ប់បានព្រងើយកន្តើយពីមុនមក។ وقال قرينه هذا ما لدى عتيد
وَقَالَ قَرِينُهُۥ هَـٰذَا مَا لَدَىَّ عَتِيدٌ ﴿٢٣﴾
ហើយម៉ាឡាអ៊ីកាត់ដែលជាគូកនរបស់គេដែលទទួលបន្ទុកមើលខុសត្រូវលើរូបគេនោះបាននិយាយថាៈ អ្វីដែលនៅជាមួយនឹងខ្ញុំនេះ គឺជាទង្វើរបស់គេ ដែលមាន គ្រប់ទាំងអស់ ដោយមិនលើស និងមិនខ្វះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ألقيا فى جهنمكل كف ار عنيد
أَلْقِيَا فِى جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٍۢ ﴿٢٤﴾
ហើយអល់ឡោះបានមានបន្ទូលទៅកាន់ម៉ា ឡាអ៊ីកាត់ទាំងពីរនាក់ដែលជាអ្នកនាំផ្លូវ និងជាអ្នកធ្វើសាក្សីនោះថាៈ ចូរអ្នកទាំងពីរបោះពួកដែលប្រឆាំងនឹងការពិត និង ចចេសរឹងរូសមិនទទួលយកការពិតនោះ ទៅក្នុងនរកជើហាន់ណាំចុះ។ م ناع للخير معتد مريب
مَّنَّاعٍۢ لِّلْخَيْرِ مُعْتَدٍۢ مُّرِيبٍ ﴿٢٥﴾
ជាពួកដែលច្រើនតែរារាំងនូវការពិតដែលអល់ឡោះជាម្ចា ស់ទ្រង់បានដាក់កាតព្វកិច្ចទៅលើគេ ជាអ្នកដែលបំពានព្រំដែនទាំងឡាយរបស់អល់ឡោះ និងជាអ្នកដែល មានការមន្ទិលសង្ស័យចំពោះអ្វីដែលទ្រង់បានប្រាប់ដល់គេនៃការសន្យាផ្តល់ផលបុណ្យ ឬព្រមានដាក់ទណ្ឌ កម្ម។
ٱلَّذِى جَعَلَ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ فَأَلْقِيَاهُ فِى ٱلْعَذَابِ ٱلشَّدِيدِ ﴿٢٦﴾
គឺអ្នកដែលបានយកព្រះផ្សេងមកគោរពសក្កា រៈរួមជាមួយនឹងអល់ឡោះជាម្ចា ស់។ហេតុនេះចូរអ្នកទាំងពីរបោះគេចូលទៅក្នុងទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។
۞ قَالَ قَرِينُهُۥ رَبَّنَا مَآ أَطْغَيْتُهُۥ وَلَـٰكِن كَانَ فِى ضَلَـٰلٍۭ بَعِيدٍۢ ﴿٢٧﴾
គូកនរបស់គេក្នុងចំណោមពួកស្ហៃតនបាននិយាយយករួចខ្លួនថាៈ ឱម្ចា ស់របស់យើងខ្ញុំ! ខ្ញុំមិនបានធ្វើឲ្យគេវង្វេងនោះទេប៉ុន្តែរូបគេខ្លួនឯងទេដែលបានស្ថិតក្នុងភាព វង្វេងដ៏សែនឆ្ងា យអំពីការពិតនោះ។
قَالَ لَا تَخْتَصِمُوا۟ لَدَىَّ وَقَدْ قَدَّمْتُ إِلَيْكُم بِٱلْوَعِيدِ ﴿٢٨﴾
អល់ឡោះទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកកុំមកឈ្លោះប្រកែកគ្នា នៅចំពោះមុខយើងឲ្យសោះ វាគ្មា នបានផលប្រយោជន៍អ្វីឡើយ ព្រោះថា ជាការពិតណាស់ អ្នក នាំសារជាច្រើនរបស់យើងបានមកដល់ពួកអ្នករួចហើយកាលនៅលើលោកិយ ដោយបានព្រមានពួកអ្នកអំពីការសន្យាដាក់ទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះអ្នកដែល ប្រឆាំងនិងប្រព្រឹត្តល្មើសមកចំពោះយើង។
مَا يُبَدَّلُ ٱلْقَوْلُ لَدَىَّ وَمَآ أَنَا۠ بِظَلَّـٰمٍۢ لِّلْعَبِيدِ ﴿٢٩﴾
បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយការសន្យារបស់យើងក៏មិនអាចផ្លាស់ប្តូរនោះដែរ។ ហើយយើងមិនបំពានទៅលើខ្ញុំបម្រើទាំងឡាយ(របស់ យើង)ដោយកាត់បន្ថយផលបុណ្យរបស់គេនោះទេ ហើយក៏មិនបន្ថែមអំពើអាក្រក់របស់គេដែរ។ ផ្ទុយទៅវិញ យើងតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេ បានសាងប៉ុណ្ណោះ។
يَوْمَ نَقُولُ لِجَهَنَّمَ هَلِ ٱمْتَلَأْتِ وَتَقُولُ هَلْ مِن مَّزِيدٍۢ ﴿٣٠﴾
នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើហាន់ណាំថាៈ តើពួកប្រឆាំង និងពួកដែលប្រព្រឹត្តល្មើសនោះ ត្រូវបានគេបោះចូលទៅក្នុងឯងពេញហើយឬនៅ?ពេលនោះ នរកជើហាន់ណាំបានឆ្លើយតបវិញថាៈ តើមានអ្នកចូលថែមទៀតទេ? ដោយវា(នរកជើណាន់ណាំ)ស្នើសុំ(ឲ្យបោះមនុស្សចូល)បន្ថែមទៀត ព្រោះតែវាមានកំហឹង ជំនួសម្ចា ស់របស់វា។
وَأُزْلِفَتِ ٱلْجَنَّةُ لِلْمُتَّقِينَ غَيْرَ بَعِيدٍ ﴿٣١﴾
បន្ទា ប់ពីអល់ឡោះជាម្ចា ស់ទ្រង់បានលើកឡើងពីការព្រមាននូវទណ្ឌ កម្មដ៏ធ្ងន់ធ្ងរចំពោះពួកប្រឆាំងរួចមក ទ្រង់ក៏បានលើកឡើងពីអ្វីដែលទ្រង់បានរៀបចំវាសម្រាប់ខ្ញុំ បម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿវិញម្តង ដោយទ្រង់បានមានបន្ទូលថា ៖ بلغ គម្ពីរគួរអាន · តាហ្វសៀរ هذا ما توعدون لكل أواب حفيظ
هَـٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍۢ ﴿٣٢﴾
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ នេះហើយជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានសន្យានឹងពួកអ្នក សម្រាប់រាល់អ្នកដែលវិលត្រឡប់ទៅកាន់ម្ចាស់របស់គេ ដោយការសារភាពកំហុស និងអ្នកដែលថែរក្សានូវអ្វីដែលម្ចា ស់របស់គេបានដាក់ជាកាតព្វកិច្ចចំពោះគេ។
مَّنْ خَشِىَ ٱلرَّحْمَـٰنَ بِٱلْغَيْبِ وَجَآءَ بِقَلْبٍۢ مُّنِيبٍ ﴿٣٣﴾
គឺអ្នកដែលកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអាថ៌កំបាំង ខណៈដែលគ្មា នអ្នកណាម្នា ក់មើលឃើញរូបគេក្រៅពីទ្រង់ ហើយគេបានទៅជួបនឹងអល់ឡោះដោយដួង ចិត្តបរិសុទ្ធប្រគល់ទៅចំពោះទ្រង់ ដោយការសារភាពកំហុសយ៉ា ងច្រើនចំពោះទ្រង់។
ٱدْخُلُوهَا بِسَلَـٰمٍۢ ۖ ذَٰلِكَ يَوْمُ ٱلْخُلُودِ ﴿٣٤﴾
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ សូមពួកអ្នកចូលទៅក្នុងឋានសួគ៌ប្រកបដោយសុខសន្តិភាព ឃ្លាតឆ្ងាយពីអ្វីដែលពួកអ្នកមិនចូលចិត្តចុះ។ នោះគឺជាថ្ងៃ អមតៈ ដែលគ្មា នការវិនាសឡើយបន្ទា ប់ពីនោះ។
لَهُم مَّا يَشَآءُونَ فِيهَا وَلَدَيْنَا مَزِيدٌۭ ﴿٣٥﴾
នៅក្នុងឋានសួគ៌នោះ ពួកគេទទួលបាននូវឧបការគុណជាច្រើនតាមដែលពួកគេប្រាថ្នាចង់បានដោយមិនចេះរីងស្ងួតឡើយ។ ហើយយើងនៅមានឧបការគុណជា ច្រើនបន្ថែម(ដល់ពួកគេ)ទៀត នូវអ្វីដែលភ្នែកមិនដែលបានឃើញ ត្រចៀកមិនដែលធ្លា ប់ឮ ហើយចិត្តមនុស្សក៏មិនធ្លា ប់គិតដល់ ដែលក្នុងចំណោមនោះ គឺការបាន ឃើញអល់ឡោះជាម្ចា ស់។
وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هُمْ أَشَدُّ مِنْهُم بَطْشًۭا فَنَقَّبُوا۟ فِى ٱلْبِلَـٰدِ هَلْ مِن مَّحِيصٍ ﴿٣٦﴾
ហើយមានប្រជាជាតិជាច្រើនមកហើយដែលយើងបានបំផ្លាញពួកគេមុនពួកមុសុ្ហរីគីនម៉ា ក្កះដែលជាពួកបដិសេធទាំងនោះទៅទៀត។ ពួកគេ(ពួកបដិសេធជំនាន់ មុន)បានស្វែងរកក្នុងទឹកដីរបស់ខ្លួន ដោយសង្ឃឹមថា ពួកគេអាចរកឃើញកន្លែងរត់គេចពីទណ្ឌ កម្ម(របស់យើង) ប៉ុន្តែពួកគេរកពុំឃើញវាឡើយ។
إِنَّ فِى ذَٰلِكَ لَذِكْرَىٰ لِمَن كَانَ لَهُۥ قَلْبٌ أَوْ أَلْقَى ٱلسَّمْعَ وَهُوَ شَهِيدٌۭ ﴿٣٧﴾
ប្រាកដណាស់ នៅក្នុងរឿងនៃការបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនដែលបានលើកឡើងនោះ គឺជាការដាស់រំលឹក និងជាមេរៀនសម្រាប់អ្នកដែលមានដួងចិត្ត ចេះគិតពិចារណា ឬនៅស្ងៀមស្តា ប់ដោយចិត្តទុកដាក់បំផុតដោយមិនព្រងើយកន្តើយ។
وَلَقَدْ خَلَقْنَا ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍۢ وَمَا مَسَّنَا مِن لُّغُوبٍۢ ﴿٣٨﴾
ហើយជាការពិតណាស់ យើងបានបង្កើតមេឃជាច្រើនជាន់ បង្កើតផែនដី និងបង្កើតអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ខណៈដែលយើង មានសមត្ថភាពអាចបង្កើតវាតែក្នុងរយៈពេលមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយយើងពុំមានការហត់នឿយដូចអ្វីដែលពួកយូដាបាននិយាយនោះឡើយ។
فَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ ٱلشَّمْسِ وَقَبْلَ ٱلْغُرُوبِ ﴿٣٩﴾
ដូច្នេះ ចូរអ្នកអត់ធ្មត់ចុះ(ឱអ្នកនាំសារមូហាំម៉ា ត់)ចំពោះអ្វីដែលពួកយូដា និងពួកដទៃផ្សេងទៀតក្រៅពីពួកគេបាននិយាយនោះ។ ហើយចូរអ្នកលើកតម្កើងនិងកោត សរសើរចំពោះម្ចា ស់របស់អ្នក តាមរយៈការប្រតិបត្តិសឡាតហ្វា ជើរមុនថ្ងៃរះ និងប្រតិបត្តិសឡាតអាសើរមុនថ្ងៃលិច។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمِنَ ٱلَّيْلِ فَسَبِّحْهُ وَأَدْبَـٰرَ ٱلسُّجُودِ ﴿٤٠﴾
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកប្រតិបត្តិសឡាតទៅចំពោះទ្រង់ចុះ និងត្រូវលើកតម្កើងចំពោះទ្រង់ក្រោយពេល(ពួកអ្នក)ប្រតិបត្តិសឡាតរួច។
وَٱسْتَمِعْ يَوْمَ يُنَادِ ٱلْمُنَادِ مِن مَّكَانٍۢ قَرِيبٍۢ ﴿٤١﴾
ហើយចូរអ្នកស្តា ប់(ឱអ្នកនាំសារមូហាំម៉ា ត់) នៅថ្ងៃដែលម៉ា ឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំត្រែ បានផ្លុំត្រែជាលើកទីពីរចេញពីកន្លែងដែលជិតបំផុត
يَوْمَ يَسْمَعُونَ ٱلصَّيْحَةَ بِٱلْحَقِّ ۚ ذَٰلِكَ يَوْمُ ٱلْخُرُوجِ ﴿٤٢﴾
ជាថ្ងៃដែលម៉ា ខ្លូកទាំងឡាយបានឮសំឡេងនៃការពង្រស់ឡើងវិញយ៉ា ងពិតប្រាកដដែលគ្មានការមន្ទិលសង្ស័យអ្វីឡើយចំពោះវា។ ថ្ងៃដែលពួកគេបានឮសំឡេង ត្រែ(លើកទីពីរ)នោះ គឺជាថ្ងៃដែលអ្នកស្លា ប់ទាំងអស់នឹងក្រោកចេញពីផ្នូររបស់ពួកគេដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
إِنَّا نَحْنُ نُحْىِۦ وَنُمِيتُ وَإِلَيْنَا ٱلْمَصِيرُ ﴿٤٣﴾
ពិតប្រាកដណាស់ យើងជាអ្នកដែលធ្វើឲ្យរស់និងធ្វើឲ្យស្លាប់ដោយគ្មានអ្នកណាផ្សេងក្រៅពីយើងឡើយ។ ហើយខ្ញុំបម្រើទាំងអស់(របស់យើង)នឹងវិលត្រឡប់មក កាន់យើងតែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
يَوْمَ تَشَقَّقُ ٱلْأَرْضُ عَنْهُمْ سِرَاعًۭا ۚ ذَٰلِكَ حَشْرٌ عَلَيْنَا يَسِيرٌۭ ﴿٤٤﴾
នៅថ្ងៃដែលដីបានបែកចេញពីពួកគេ នៅពេលនោះ ពួកគេបានក្រោកចេញ(ពីផ្នូរ)យ៉ា ងលឿន ហើយការប្រមូលផ្តុំ(ពួកគេ)នោះ គឺងាយស្រួលបំផុតសម្រាប់យើង។
نَّحْنُ أَعْلَمُ بِمَا يَقُولُونَ ۖ وَمَآ أَنتَ عَلَيْهِم بِجَبَّارٍۢ ۖ فَذَكِّرْ بِٱلْقُرْءَانِ مَن يَخَافُ وَعِيدِ ﴿٤٥﴾
យើងដឹងបំផុតនូវអ្វីដែលពួកបដិសេធទាំងនោះបាននិយាយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនមែនជាអ្នកគ្រប់គ្រងលើពួកគេដែលអាចបង្ខំពួកគេឲ្យមាន ជំនឿឡើយ។ តាមពិត អ្នកគ្រាន់តែជាអ្នកដែលផ្សព្វផ្សាយនូវអ្វីដែលអល់ឡោះទ្រង់បានប្រើអ្នកឲ្យផ្សព្វផ្សាយវាប៉ុណ្ណោះ។ ដូច្នេះ ចូរអ្នកដាស់រំលឹកតាមរយៈគម្ពីរគួរ អាននេះ ចំពោះអ្នកដែលខ្លាចការព្រមានរបស់យើង សម្រាប់ពួកដែលប្រឆាំងនិងពួកដែលប្រព្រឹត្តល្មើសចុះ ពីព្រោះអ្នកដែលខ្លាច គឺជាអ្នកដែលទទួលយកជា មេរៀន ហើយភ្ញា ក់រលឹកនៅពេលត្រូវបានគេដាស់រំលឹក។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន