ទំព័រដើមការពន្យល់Adh-Dhaariyat (51)

ការពន្យល់ Adh-Dhaariyat (51) — الذاريات

ម៉ាកកះ · 60 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

وَٱلذَّٰرِيَـٰتِ ذَرْوًۭا ﴿١﴾

អល់ឡោះជាម្ចា ស់ទ្រង់ស្បថនឹងខ្យល់ដែលបក់បោកលំអងធូលី។

فَٱلْحَـٰمِلَـٰتِ وِقْرًۭا ﴿٢﴾

ហើយទ្រង់ស្បថនឹងពពកដែលនាំទឹកភ្លៀងដ៏ច្រើន។

فَٱلْجَـٰرِيَـٰتِ يُسْرًۭا ﴿٣﴾

ហើយទ្រង់ស្បថនឹងនាវាដែលធ្វើដំណើ រលើផ្ទៃសមុទ្រប្រកបដោយភាពងាយស្រួល។

فَٱلْمُقَسِّمَـٰتِ أَمْرًا ﴿٤﴾

ហើយទ្រង់ស្បថនឹងម៉ា ឡាអ៊ីកាត់ដែលបែងចែកកិច្ចការរបស់ខ្ញុំបម្រើអល់ឡោះទៅតាមបទបញ្ជា របស់ទ្រង់។ إنما توعدون لصادق

إِنَّمَا تُوعَدُونَ لَصَادِقٌۭ ﴿٥﴾

ពិតប្រាកដណាស់ ការជំនុំជម្រះ និងការផ្តល់ការតបស្នងដែលម្ចាស់របស់ពួកអ្នកបានសន្យានឹងពួកអ្នកនោះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវា ឡើយ។

وَإِنَّ ٱلدِّينَ لَوَٰقِعٌۭ ﴿٦﴾

ហើយការជំនុំជម្រះខ្ញុំបម្រើរបស់អល់ឡោះនោះ គឺនឹងកើតឡើងយ៉ា ងពិតប្រាកដនៅថ្ងៃបរលោក ដោយចៀសមិនផុតឡើយ។

وَٱلسَّمَآءِ ذَاتِ ٱلْحُبُكِ ﴿٧﴾

ហើយអល់ឡោះជាម្ចា ស់ទ្រង់ស្បថនឹងមេឃដ៏ស្រស់ស្អា តដែលមានគន្លងជាច្រើន។ إنكم لفى قول م ختلف

إِنَّكُمْ لَفِى قَوْلٍۢ مُّخْتَلِفٍۢ ﴿٨﴾

ជាការពិតណាស់ ពួកអ្នក(ឱអ្នកស្រុកម៉ា ក្កះ)មានយោបល់ខុសៗគ្នា។ ម្តងពួកអ្នកនិយាយថាៈ គម្ពីរគួរអាន គឺជាមន្តអាគម ម្តងពួកអ្នកនិយាយថា វាជាកំណាព្យ។ ហើយម្តងពួកអ្នកនិយាយថា ព្យាការីមូហាំម៉ា ត់ គឺជាគ្រូមន្តអាគម ហើយម្តងពួកអ្នកនិយាយថា ព្យាការីមូហាំម៉ា ត់ គឺជាកវីនិពន្ធ។ يؤفك عنهمن أفك

يُؤْفَكُ عَنْهُ مَنْ أُفِكَ ﴿٩﴾

គេបង្វែរចេញពីការមានជំនឿចំពោះគម្ពីរគួរអាននិងព្យាការីមូហាំម៉ា ត់ ចំពោះជនណាដែលត្រូវបានគេបង្វែរចេញអំពីវាដែលស្ថិតនៅក្នុងការដឹងរបស់អល់ឡោះ ពីព្រោះទ្រង់ដឹងថា រូបគេគ្មា នជំនឿនោះទេ។ដូច្នេះ ទ្រង់មិនផ្តល់ការចង្អុលបង្ហា ញដល់គេឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قُتِلَ ٱلْخَرَّٰصُونَ ﴿١٠﴾

ពួកបដិសេធដែលបាននិយាយប្រឌិតចំពោះគម្ពីរគួរអាននិងអ្នកនាំសាររបស់ពួកគេទាំងនោះ ត្រូវបានគេដាក់បណ្តា សា។

ٱلَّذِينَ هُمْ فِى غَمْرَةٍۢ سَاهُونَ ﴿١١﴾

ពួកគេ គឺជាពួកដែលស្ថិតក្នុងភាពល្ងង់ខ្លៅ ព្រងើយកន្តើយចំពោះថ្ងៃបរលោក ដោយពួកគេមិនខ្វា យខ្វល់ពីវាឡើយ។

يَسْـَٔلُونَ أَيَّانَ يَوْمُ ٱلدِّينِ ﴿١٢﴾

ពួកគេសួរថាៈ តើថ្ងៃទទួលការតបស្នង(ថ្ងៃបរលោក)នោះ នឹងកើតឡើងនៅពេលណា ខណៈពួកគេមិនបានធ្វើអ្វីសោះសម្រាប់ថ្ងៃបរលោកនោះ។

يَوْمَ هُمْ عَلَى ٱلنَّارِ يُفْتَنُونَ ﴿١٣﴾

ពេលនោះអល់ឡោះជាម្ចា ស់ក៏បានឆ្លើយតបនឹងសំណួ ររបស់ពួកគេថាៈ គឺនៅថ្ងៃដែលពួកគេត្រូវបានគេដាក់ទណ្ឌ កម្មនៅលើឋាននរក។

ذُوقُوا۟ فِتْنَتَكُمْ هَـٰذَا ٱلَّذِى كُنتُم بِهِۦ تَسْتَعْجِلُونَ ﴿١٤﴾

មានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈចំអកថាៈ ចូរពួកអ្នកភ្លក្សទណ្ឌកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំឲ្យវាឆាប់មកដល់(ក្នុង លក្ខណៈសើចចំអក)នៅពេលដែលគេបានព្រមានពួកអ្នកអំពីវានោះ។

إِنَّ ٱلْمُتَّقِينَ فِى جَنَّـٰتٍۢ وَعُيُونٍ ﴿١٥﴾

ពិតប្រាកដណាស់ បណ្តា អ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាម ឃាត់នោះ នៅថ្ងៃបរលោក ពួកគេនឹងស្ថិតនៅក្នុងសួន(ឋានសួគ៌) និងប្រភពទឹកហូរជាច្រើន។

ءَاخِذِينَ مَآ ءَاتَىٰهُمْ رَبُّهُمْ ۚ إِنَّهُمْ كَانُوا۟ قَبْلَ ذَٰلِكَ مُحْسِنِينَ ﴿١٦﴾

ពួកគេទទួលយកនូវអ្វីដែលម្ចា ស់របស់ពួកគេបានប្រទានឲ្យពួកគេនៃការតបស្នងដ៏ប្រពៃ។ ពិតប្រាកដណាស់ មុននឹងទទួលបានការតបស្នងដ៏ប្រពៃនេះ ពួកគេធ្លា ប់ ជាអ្នកដែលសាងអំពើល្អកាលនៅក្នុងលោកិយ។

كَانُوا۟ قَلِيلًۭا مِّنَ ٱلَّيْلِ مَا يَهْجَعُونَ ﴿١٧﴾

គឺពួកគេក្រោកសឡាតនៅពេលយប់ដោយពួកគេមិនគេងនោះឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។

وَبِٱلْأَسْحَارِ هُمْ يَسْتَغْفِرُونَ ﴿١٨﴾

ហើយនៅពេលទៀបភ្លឺ(មុនពេលហ្វា ជើរ) គឺពួកគេតែងតែសុំការអភ័យទោសពីអល់ឡោះជាម្ចាق ស់ចំពោះបាបកម្មទាំងឡាយរបស់ពួកគេ។

وَفِىٓ أَمْوَٰلِهِمْ حَقٌّۭ لِّلسَّآئِلِ وَٱلْمَحْرُومِ ﴿١٩﴾

ហើយចំពោះទ្រព្យសម្បត្តិរបស់ពួកគេវិញ គឺមានចំណែក(ដែលពួកគេបរិច្ចា គវាដោយស្ម័គ្រចិត្ត)សម្រាប់អ្នកក្រដែលហ៊ា នសុំ និងអ្នកក្រដែលមិនហ៊ា នសុំ ដោយសារតែមូលហេតុណាមួយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَفِى ٱلْأَرْضِ ءَايَـٰتٌۭ لِّلْمُوقِنِينَ ﴿٢٠﴾

ហើយចំពោះផែនដី និងអ្វីដែលមាននៅលើវា ដូចជាភ្នំ សមុទ្រទន្លេ ដើមឈើ រុក្ខជាតិ និងសត្វពាហនៈនោះ គឺជាសញ្ញា ភស្តុតាងដ៏ច្រើនដែលបញ្ជា ក់ពីសមត្ថភាព របស់អល់ឡោះសម្រាប់បណ្តា អ្នកដែលមានជំនឿដ៏ពិតប្រាកដដែលថា ជាការពិតណាស់ អល់ឡោះជាម្ចា ស់ ទ្រង់គឺជាអ្នកបង្កើតនិងជាអ្នកដែលផ្តល់រូបរាង។

وَفِىٓ أَنفُسِكُمْ ۚ أَفَلَا تُبْصِرُونَ ﴿٢١﴾

ហើយចំពោះខ្លួនរបស់ពួកអ្នកវិញ(ឱមនុស្សលោកទាំងឡាយ) ក៏មានភស្តុតាងជាច្រើនដែលបញ្ជា ក់ពីសមត្ថភាពរបស់អល់ឡោះជាម្ចា ស់នោះដែរ។ដូច្នេះ តើពួកអ្នក មិនពិនិត្យមើលដើម្បីយកវាធ្វើជាមេរៀនទេឬ?

وَفِى ٱلسَّمَآءِ رِزْقُكُمْ وَمَا تُوعَدُونَ ﴿٢٢﴾

ហើយនៅលើមេឃវិញ គឺមានលាភសក្ការៈរបស់ពួកអ្នកទាំងសម្រាប់ការរស់នៅក្នុងលោកិយ និងទាំងសាសនា។ ហើយនៅមេឃនោះដែរ គឺមាននូវប្រការល្អឬ ق ប្រការអាក្រក់ដែលគេបានសន្យាចំពោះពួកអ្នក។

فَوَرَبِّ ٱلسَّمَآءِ وَٱلْأَرْضِ إِنَّهُۥ لَحَقٌّۭ مِّثْلَ مَآ أَنَّكُمْ تَنطِقُونَ ﴿٢٣﴾

ហើយ(អល់ឡោះ)ម្ចាស់ដែលគ្រប់គ្រងមេឃនិងផែនដីបានស្បថនឹងខ្លួនទ្រង់ថាៈ ជាការពិតណាស់ ការពង្រស់(មនុស្សឲ្យរស់)ឡើងវិញនោះ គឺជាការពិតដែលគ្មាន ការមន្ទិលសង្ស័យនៅក្នុងវាឡើយ ដូចដែលគ្មា នការសង្ស័យនៅក្នុងពាក្យសម្តីរបស់ពួកអ្នកនៅពេលដែលពួកអ្នកនិយាយនោះដែរ។

هَلْ أَتَىٰكَ حَدِيثُ ضَيْفِ إِبْرَٰهِيمَ ٱلْمُكْرَمِينَ ﴿٢٤﴾

តើរឿងរ៉ាវនៃភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីមដែលជាម៉ា ឡាអ៊ីកាត់ដែលត្រូវបានគេលើកតម្កើងពួកគេនោះបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដែរឬទេ?

إِذْ دَخَلُوا۟ عَلَيْهِ فَقَالُوا۟ سَلَـٰمًۭا ۖ قَالَ سَلَـٰمٌۭ قَوْمٌۭ مُّنكَرُونَ ﴿٢٥﴾

នៅពេលដែលពួកគេ(ភ្ញៀវរបស់គាត់ដែលជាម៉ាឡាអ៊ីកាត់នោះ)បានចូលទៅជួបគាត់ ពេលនោះពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយទៅកាន់គាត់ថាៈ សូម សន្តិភាព(កើតមានចំពោះអ្នក)។ ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅពួកគេវិញថាៈ សូមសន្តិភាព(កើតមានចំពោះអ្នកដូចគ្នា )។ ហើយគាត់បាននិយាយក្នុងចិត្តថាៈ អ្នក ទាំងនេះ គឺជាក្រុមដែលយើងមិនស្គា ល់ឡើយ។

فَرَاغَ إِلَىٰٓ أَهْلِهِۦ فَجَآءَ بِعِجْلٍۢ سَمِينٍۢ ﴿٢٦﴾

ពេលនោះ គាត់ក៏បានដើរទៅកាន់ក្រុមគ្រួសាររបស់គាត់យ៉ា ងស្ងៀមស្ងាត់ ហើយគាត់ក៏បាននាំមកនូវកូនគោអាំងធាត់មួយក្បាល(មកទទួលពួកគេ) ដោយគាត់គិត ស្មា នថា ពួកគេគឺជាមនុស្សលោក។ فقربه إليهم قال ألا تأكلون

فَقَرَّبَهُۥٓ إِلَيْهِمْ قَالَ أَلَا تَأْكُلُونَ ﴿٢٧﴾

ហើយគាត់ក៏បានយកកូនគោអាំងនោះដាក់ជិតពួកគេ ហើយគាត់បាននិយាយដោយទន់ភ្លន់ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនទទួលទានអាហារដែលគេរៀបចំ សម្រាប់ពួកអ្នកទេឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَأَوْجَسَ مِنْهُمْ خِيفَةًۭ ۖ قَالُوا۟ لَا تَخَفْ ۖ وَبَشَّرُوهُ بِغُلَـٰمٍ عَلِيمٍۢ ﴿٢٨﴾

ហើយនៅពេលដែលពួកគេ(ភ្ញៀវរបស់គាត់)មិនទទួលទានអាហារ(ដែលគាត់រៀបចំជូន)ទេនោះ គាត់ក៏មានការភ័យខ្លាចនៅក្នុងអារម្មណ៍ របស់គាត់អំពីពួកគេ។ ពេលនោះ ពួកគេក៏បានបង្ហា ញឲ្យគាត់បានដឹងច្បាស់ ដោយពួកគេបាននិយាយទៅកាន់គាត់ថាៈ ចូរអ្នកកុំខ្លា ច។ តាមពិត ពួកយើងគឺជាអ្នកនាំសារមកពីអល់ឡោះ ជាម្ចាស់។ ហើយពួកគេក៏បានផ្តល់ដំណឹងរីករាយដល់គាត់ថាៈ ពិតប្រាកដណាស់ គេនឹងប្រសូត្របុត្រមួយឲ្យគាត់ដែលជាក្មេងប្រុសម្នាក់ដែលពោរពេញដោយ ចំណេះដឹង ហើយអ្នកដែលគេផ្តល់ដំណឹ ងរីករាយចំពោះគាត់នោះគឺ ព្យាការីអ៊ីស្ហា ក។

فَأَقْبَلَتِ ٱمْرَأَتُهُۥ فِى صَرَّةٍۢ فَصَكَّتْ وَجْهَهَا وَقَالَتْ عَجُوزٌ عَقِيمٌۭ ﴿٢٩﴾

នៅពេលដែលភរិយារបស់ព្យាការីអ៊ីព្រហ៊ីម(នាងសារ៉ោះ)បានឮដំណឹ ងដ៏រីករាយនេះ គាត់ក៏បានចេញមក ដោយបានស្រែកដោយក្តីរីករាយ និងបានទះមុខខ្លួនឯង ហើយគាត់ក៏បាននិយាយដោយភ្ញា ក់ផ្អើលថាៈ តើស្ត្រីដែលចាស់ជរាម្នា ក់អាចមានកូនដែរឬ ខណៈដែលគេជាស្ត្រីអារ(មិនអាចមានកូន)ទៀតនោះ?

قَالُوا۟ كَذَٰلِكِ قَالَ رَبُّكِ ۖ إِنَّهُۥ هُوَ ٱلْحَكِيمُ ٱلْعَلِيمُ ﴿٣٠﴾

ម៉ា ឡាអ៊ីកាត់ក៏បានពោលទៅកាន់គាត់(នាងសារ៉ោះ)ថាៈ អ្វីដែលខ្ញុំប្រាប់អ្នកនោះ គឺជាអ្វីដែលម្ចា ស់របស់អ្នកបានមានបន្ទូល ហើយអ្វីដែលទ្រង់បានមានបន្ទូលនោះ គឺនឹងកើតឡើងយ៉ា ងពិតប្រាកដ។ ជាការពិតណាស់ ទ្រង់គឺជាម្ចាស់មហាគតិបណ្ឌិ តនៅក្នុងការបង្កើត និងការកំណត់របស់ទ្រង់ មហាដឹងបំផុតចំពោះម៉ា ខ្លូករបស់ ទ្រង់ ហើយនិងអ្វីដែលល្អប្រសើរសម្រាប់ពួកគេ។

۞ قَالَ فَمَا خَطْبُكُمْ أَيُّهَا ٱلْمُرْسَلُونَ ﴿٣١﴾

ព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ម៉ា ឡាអ៊ីកាត់ថាៈ តើពួកអ្នកមានកិច្ចការអ្វីដែរ?តើអ្វីជាគោលបំណងរបស់ពួកអ្នក?

قَالُوٓا۟ إِنَّآ أُرْسِلْنَآ إِلَىٰ قَوْمٍۢ مُّجْرِمِينَ ﴿٣٢﴾

ម៉ាឡាអ៊ីកាត់បានឆ្លើយតបទៅកាន់គាត់វិញថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ជូនពួកយើងទៅកាន់ក្រុមដែលបំពាន ដែលពួកគេបានប្រព្រឹត្តបាបកម្មដ៏ អាក្រក់បំផុត لنرسل عليهم حجارةمن طين

لِنُرْسِلَ عَلَيْهِمْ حِجَارَةًۭ مِّن طِينٍۢ ﴿٣٣﴾

ដើម្បីនាំដុំថ្មពីដីឥដ្ឋមកទម្លា ក់លើពួកគេ م سومة عند ربك للمسرفين

مُّسَوَّمَةً عِندَ رَبِّكَ لِلْمُسْرِفِينَ ﴿٣٤﴾

ដែលវាជាសញ្ញា មកពីម្ចា ស់របស់អ្នក(ឱព្យាការីអ៊ីព្រហ៊ីម)ដែលគេបញ្ជូនទៅកាន់ពួកដែលបំពានព្រំដែនរបស់អល់ឡោះ ដែលបានប្រឆាំងនិងប្រព្រឹត្តល្មើសហួ សហេតុ។

فَأَخْرَجْنَا مَن كَانَ فِيهَا مِنَ ٱلْمُؤْمِنِينَ ﴿٣٥﴾

ហើយយើងបានបញ្ចេញបណ្តា អ្នកមានជំនឿដែលរស់នៅក្នុងភូមិរបស់ព្យាការីលូតនោះ ដើម្បីកុំឲ្យពួកគេទទួលរងនូវទណ្ឌ កម្មដូចដែលពួកប្រព្រឹត្តបាបកម្ម ទទួលរង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَمَا وَجَدْنَا فِيهَا غَيْرَ بَيْتٍۢ مِّنَ ٱلْمُسْلِمِينَ ﴿٣٦﴾

وَتَرَكْنَا فِيهَآ ءَايَةًۭ لِّلَّذِينَ يَخَافُونَ ٱلْعَذَابَ ٱلْأَلِيمَ ﴿٣٧﴾

ក្រោយមក យើងមិនបានឃើញអ្វីនៅក្នុងភូមិរបស់ពួកគេនោះឡើយ ក្រៅពីផ្ទះមួយក្នុងចំណោមបណ្តា អ្នកមូស្លីមប៉ុណ្ណោះ នោះគឺផ្ទះរបស់ក្រុមគ្រួសារព្យាការីលូត។

وَفِى مُوسَىٰٓ إِذْ أَرْسَلْنَـٰهُ إِلَىٰ فِرْعَوْنَ بِسُلْطَـٰنٍۢ مُّبِينٍۢ ﴿٣٨﴾

ហើយនៅក្នុងរឿងរបស់ព្យាការីមូសា នៅពេលដែលយើងបានចាត់បញ្ជូនគេទៅកាន់ហ្វៀរអោន ដោយនាំនូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់នោះ ក៏ជាភស្តុតាង មួយផងដែរសម្រាប់អ្នកដែលខ្លា ចទណ្ឌ កម្មដ៏ឈឺចាប់។ فتولى بركنه وقال سحرأو مجنون

فَتَوَلَّىٰ بِرُكْنِهِۦ وَقَالَ سَـٰحِرٌ أَوْ مَجْنُونٌۭ ﴿٣٩﴾

ក៏ប៉ុន្តែ ហ្វៀរអោនបានគេចចេញពីសចក្តីពិតដោយភាពក្អេងក្អាងនឹងអំណាចនិងកងទ័ពរបស់ខ្លួន ហើយគេបាននិយាយអំពីព្យាការីមូសាថាៈ រូបគេ(ព្យាការីមូសា) គឺជាគ្រូធ្មប់ដែលដាក់អំពើធ្មប់ទៅលើមនុស្សលោក ឬជាមនុស្សវិកលចរិតដែលនិយាយគ្មា នដឹងអ្វី។

فَأَخَذْنَـٰهُ وَجُنُودَهُۥ فَنَبَذْنَـٰهُمْ فِى ٱلْيَمِّ وَهُوَ مُلِيمٌۭ ﴿٤٠﴾

ដូច្នេះ យើងបានដាក់ទណ្ឌកម្មគេ(ហ្វៀរអោន)និងកងទ័ពរបស់គេទាំងអស់ ដោយយើង បានបោះពួកគេចូលទៅក្នុងសមុទ្រ។ ពេលនោះ ពួកគេក៏បានលិចលង់ ស្លាប់ ហើយវិនាសអន្តរាយ។ ហើយហ្វៀរអោនជាអ្នកដែលត្រូវបានគេស្តីបន្ទោសចំពោះអ្វីដែលគេបានបដិសេធ(ចំពោះអ្នកនាំសារ) និងការអះអាងថា រូបគេជា ព្រះជាម្ចា ស់។

وَفِى عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ ٱلرِّيحَ ٱلْعَقِيمَ ﴿٤١﴾

ហើយនៅក្នុងរឿងរបស់ពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ក៏ជាភស្តុតាងមួយសម្រាប់អ្នកដែលខ្លា ចទណ្ឌ កម្មដ៏ខ្លោ ចផ្សាផងដែរ ខណៈដែលយើងបានបញ្ជូន ខ្យល់ព្យុះទៅកាន់ពួកគេជាខ្យល់ដែលគ្មា នពាំនាំទឹកភ្លៀងមិនបំប៉នដល់ដើមឈើ ហើយក៏គ្មា នផ្តល់ភាពចម្រុងចម្រើននៅក្នុងវាឡើយ។

مَا تَذَرُ مِن شَىْءٍ أَتَتْ عَلَيْهِ إِلَّا جَعَلَتْهُ كَٱلرَّمِيمِ ﴿٤٢﴾

រាល់អ្វីក៏ដោយដែលខ្យល់នេះបោកបក់ត្រូវ មិនថាជីវិត ឬទ្រព្យសម្បត្តិ ឬផ្សេងពីនេះទៀតឡើយ គឺសុទ្ធតែត្រូវបានខ្យល់នេះបំផ្លាញទាំងអស់ ហើយវាបានបន្សល់ របស់ទាំងនោះ(ឲ្យនៅខ្ទេចខ្ទី)ដូចជាផេះផង់។ وفى ثمودإذ قيل لهم تمتعواحت حين

وَفِى ثَمُودَ إِذْ قِيلَ لَهُمْ تَمَتَّعُوا۟ حَتَّىٰ حِينٍۢ ﴿٤٣﴾

ហើយនៅក្នុងរឿងរបស់ពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ក៏ជាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់ផងដែរ នៅពេលដែលគេបាន និយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកសប្បាយរីករាយនឹងឆាកជីវិតរបស់ពួកអ្នកសិនចុះ មុននឹងពេលកំណត់នៃជីវិតរបស់ពួកអ្នកបានបញ្ចប់។

فَعَتَوْا۟ عَنْ أَمْرِ رَبِّهِمْ فَأَخَذَتْهُمُ ٱلصَّـٰعِقَةُ وَهُمْ يَنظُرُونَ ﴿٤٤﴾

ហើយពួកគេបានក្អេងក្អាងចំពោះការអនុវត្តតាមបទបញ្ជាម្ចាស់របស់ពួកគេ ហើយពួកគេបានក្រអឺតក្រទម ក្អេងក្អាង មិនព្រមមានជំនឿ និងគោរពប្រតិបត្តិតាម ឡើយ។ ពេលនោះ រន្ទះនៃទណ្ឌ កម្មក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេតែកំពុងរង់ចាំវាមកដល់ ពីព្រោះពួកគេត្រូវបានគេសន្យាថា ទណ្ឌ កម្មនឹងធ្លា ក់(លើ ពួកគេ)តាំងពីបីថ្ងៃមុនមកម្លេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَمَا ٱسْتَطَـٰعُوا۟ مِن قِيَامٍۢ وَمَا كَانُوا۟ مُنتَصِرِينَ ﴿٤٥﴾

នៅពេលនោះ ពួកគេគ្មា នសមត្ថភាពការពារខ្លួនឯងឲ្យរួចផុតពីទណ្ឌ កម្មដែលបានធ្លា ក់លើពួកគេនោះឡើយ ហើយពួកគេក៏គ្មា នអានុភាពអ្វីអាចរារាំងវាបាននោះ ដែរ។

وَقَوْمَ نُوحٍۢ مِّن قَبْلُ ۖ إِنَّهُمْ كَانُوا۟ قَوْمًۭا فَـٰسِقِينَ ﴿٤٦﴾

ហើយពិតប្រាកដណាស់ យើងបានបំផ្លាញក្រុមរបស់ព្យាការីនួហមុនពួកដែលបានលើកឡើងទាំងនេះទៅទៀត ដោយឲ្យពួកគេលិចលង់ក្នុងទឹក(ជំនន់)។ ពិត ប្រាកដណាស់ ពួកគេ គឺជាក្រុមមួយដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។ដូច្នេះ ពួកគេសក្តិសមនឹងទទួលនូវការដាក់ទណ្ឌ កម្ម។

وَٱلسَّمَآءَ بَنَيْنَـٰهَا بِأَيْي۟دٍۢ وَإِنَّا لَمُوسِعُونَ ﴿٤٧﴾

ហើយចំពោះមេឃ យើងបានបង្កើតវា ហើយយើងបានបង្កើតវាយ៉ាងរឹងមាំដោយអានុភាព(របស់យើង) ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលពង្រីកនូវ វិសាលភាពរបស់វា។

وَٱلْأَرْضَ فَرَشْنَـٰهَا فَنِعْمَ ٱلْمَـٰهِدُونَ ﴿٤٨﴾

ហើយចំពោះផែនដីវិញ យើងបានបង្កើតវាឲ្យលាតសន្ធឹងសម្រាប់អ្នកដែលស្នាក់នៅលើវា ប្រៀបដូចជាកម្រាលសម្រាប់ពួកគេ។ ជាការពិតណាស់ យើងជាអ្នក ដែលបានក្រាលវាយ៉ា ងល្អបំផុតសម្រាប់ពួកគេ។ ومن كل شىء خلقنا زوجين لعل كم تذكرون

وَمِن كُلِّ شَىْءٍ خَلَقْنَا زَوْجَيْنِ لَعَلَّكُمْ تَذَكَّرُونَ ﴿٤٩﴾

ហើយយើងបានបង្កើតអ្វីៗទាំងអស់ឲ្យមានជាគូៗ ដូចជា ប្រុសនិងស្រី មេឃនិងដី ដីគោកនិងផ្ទៃទឹក សង្ឃឹមថាពួកអ្នកនឹងនឹកឃើញពីភាពជាម្ចាស់តែមួយគត់ របស់អល់ឡោះជាម្ចា ស់ ដែលបានបង្កើតរាល់អ្វីៗទាំងអស់ឲ្យមានជាគូៗហើយនិងនឹកឃើញអំពីអានុភាពរបស់ទ្រង់។

فَفِرُّوٓا۟ إِلَى ٱللَّهِ ۖ إِنِّى لَكُم مِّنْهُ نَذِيرٌۭ مُّبِينٌۭ ﴿٥٠﴾

ដូច្នេះ ចូរអ្នករត់ចេញពីទណ្ឌកម្មរបស់អល់ឡោះទៅកាន់ផលបុណ្យរបស់ទ្រង់ ដោយការគោរពប្រតិបត្តិចំពោះទ្រង់ និងកុំប្រព្រឹត្តល្មើសនឹងទ្រង់។ប្រាកដណាស់ ខ្ញុំ គឺជាអ្នកដាស់តឿនព្រមានអំពីទណ្ឌ កម្មរបស់ទ្រង់ដ៏ច្បាស់លាស់ម្នា ក់សម្រាប់ពួកអ្នក។

وَلَا تَجْعَلُوا۟ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ ۖ إِنِّى لَكُم مِّنْهُ نَذِيرٌۭ مُّبِينٌۭ ﴿٥١﴾

ហើយចូរពួកអ្នកកុំបង្កើតម្ចា ស់ផ្សេងទៀតដែលពួកអ្នកគោរពសក្កា រៈចំពោះវាផ្សេងពីអល់ឡោះជាម្ចា ស់ឲ្យសោះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ ច្បាស់លាស់ម្នា ក់អំពីទ្រង់សម្រាប់ពួកអ្នក។

كَذَٰلِكَ مَآ أَتَى ٱلَّذِينَ مِن قَبْلِهِم مِّن رَّسُولٍ إِلَّا قَالُوا۟ سَاحِرٌ أَوْ مَجْنُونٌ ﴿٥٢﴾

ហើយដូចជាការបដិសេធដែលពួកអ្នកស្រុកម៉ាក្កះបានបដិសេធ(មិនជឿ)ចំពោះវានោះដែរ ប្រជាជាតិជំនាន់មុនជាច្រើនក៏បានបដិសេធដូចគ្នាដែរ។ ជាការពិត ណាស់ គ្មា នអ្នកនាំសារណាម្នា ក់ដែលមកពីអល់ឡោះបានមកដល់ពួកគេ(ប្រជាជាតិជំនាន់មុន)នោះឡើយ លើកលែងតែពួកគេបាននិយាយថាៈ គេជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត នោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَتَوَاصَوْا۟ بِهِۦ ۚ بَلْ هُمْ قَوْمٌۭ طَاغُونَ ﴿٥٣﴾

តើពួកប្រឆាំងជំនាន់មុន និងពួកប្រឆាំងជំនាន់ក្រោយ បានផ្តាំផ្ញើគ្នា មិនឲ្យជឿចំពោះបណ្តា អ្នកនាំសារទាំងឡាយឬ? មិនមែនទេ! ផ្ទុយទៅវិញ គឺដោយសារតែពួកគេ ទាំងអស់គ្នា គឺជាក្រុមដែលបំពាន។

فَتَوَلَّ عَنْهُمْ فَمَآ أَنتَ بِمَلُومٍۢ ﴿٥٤﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកដែលគ្មានជំនឿទាំងនោះចុះ។ អ្នកមិនត្រូវបានគេស្តីបន្ទោសឡើយ ពីព្រោះអ្នកបានផ្សព្វផ្សាយដល់ពួកគេ ហើយនូវអ្វីដែលគេបានបញ្ជូនអ្នកទៅកាន់ពួកគេនោះ។

وَذَكِّرْ فَإِنَّ ٱلذِّكْرَىٰ تَنفَعُ ٱلْمُؤْمِنِينَ ﴿٥٥﴾

ហើយចូរកុំឲ្យការបែរចេញរបស់អ្នកអំពីពួកគេនោះ រារាំងអ្នកពីការទូន្មានពួកគេ និងដាស់រំលឹកដល់ពួកគេឲ្យសោះ។ ដូចនេះ ចូរអ្នកផ្តល់ការទូន្មាននិងដាស់រំលឹក ចំពោះពួកគេចុះ ព្រោះថា ការដាស់រំលឹកនោះ គឺផ្តល់ផលប្រយោជន៍ដល់អ្នកដែលមានជំនឿចំពោះអល់ឡោះ។

وَمَا خَلَقْتُ ٱلْجِنَّ وَٱلْإِنسَ إِلَّا لِيَعْبُدُونِ ﴿٥٦﴾

ហើយយើងបានបង្កើតពពួកជិននិងមនុស្សលោកមិនមែនដើម្បីអ្វី ក្រៅពីដើម្បីឲ្យពួកគេគោរពសក្ការៈមកកាន់យើងតែមួយគត់នោះឡើយ។ យើងមិនបានបង្កើត ពួកគេដើម្បីឲ្យពួកគេបង្កើតដៃគូសម្រាប់យើង(ក្នុងការគោរពសក្កា រៈ)នោះទេ។

مَآ أُرِيدُ مِنْهُم مِّن رِّزْقٍۢ وَمَآ أُرِيدُ أَن يُطْعِمُونِ ﴿٥٧﴾

យើងមិនត្រូវការលាភសក្កា រៈអ្វីពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឲ្យពួកគេផ្តល់អាហារដល់យើងនោះដែរ។

إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلْقُوَّةِ ٱلْمَتِينُ ﴿٥٨﴾

ប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទាននូវលាភសក្ការៈដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ព្រោះថា គ្រប់អ្វីៗទាំងអស់ សុទ្ធតែត្រូវការលាភសក្ការៈរបស់ទ្រង់ ហើយទ្រង់ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុតដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ។ ហើយទាំងពពួកជិន និងមនុស្សលោកទាំងអស់ ឱនលំទោន ចំពោះអានុភាពទ្រង់។ فإن للذين ظلمواذنوبا مثل ذنوب أصحبهم فلا يستعجلون

فَإِنَّ لِلَّذِينَ ظَلَمُوا۟ ذَنُوبًۭا مِّثْلَ ذَنُوبِ أَصْحَـٰبِهِمْ فَلَا يَسْتَعْجِلُونِ ﴿٥٩﴾

ពិតប្រាកដណាស់ សម្រាប់ពួកដែលបំពានលើខ្លួនឯងតាមរយៈការបដិសេធ(មិនជឿ)ចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នោះពួកគេនឹងទទួលបានចំណែកនៃទណ្ឌ កម្មដូចជាពួកជំនាន់មុនរបស់ពួកគេបានទទួលដែរ។ ទ្រង់មានពេលកំណត់ជាក់លាក់របស់ទ្រង់។ ហេតុនេះ ចូរពួកគេកុំទាមទារពីខ្ញុំឲ្យប្រញាប់(ដាក់ទណ្ឌកម្ម ពួកគេ)មុនពេលកំណត់របស់វាមកដល់។

فَوَيْلٌۭ لِّلَّذِينَ كَفَرُوا۟ مِن يَوْمِهِمُ ٱلَّذِى يُوعَدُونَ ﴿٦٠﴾

ដូច្នេះ ភាពអន្តរាយនិងការខាតបង់ គឺសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ និងបដិសេធអ្នកនាំសាររបស់ពួកគេនៅថ្ងៃបរលោក ជាថ្ងៃដែលពួកគេត្រូវបាន សន្យាថានឹងទម្លា ក់ទណ្ឌ កម្មទៅលើពួកគេ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Adh-Dhaariyat — الذاريات

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា