وَٱلطُّورِ ﴿١﴾
អល់ឡោះជាម្ចា ស់ទ្រង់ស្បថនឹងភ្នំតួរ ជាទីដែលទ្រង់បានមានបន្ទូលជាមួយនឹងព្យាការីមូសានៅទីនោះ។ وكتب م سطور
ទំព័រដើម›ការពន្យល់›At-Tur (52)
ម៉ាកកះ · 49 វាក្យខណ្ឌ
وَٱلطُّورِ ﴿١﴾
អល់ឡោះជាម្ចា ស់ទ្រង់ស្បថនឹងភ្នំតួរ ជាទីដែលទ្រង់បានមានបន្ទូលជាមួយនឹងព្យាការីមូសានៅទីនោះ។ وكتب م سطور
وَكِتَـٰبٍۢ مَّسْطُورٍۢ ﴿٢﴾
ហើយទ្រង់បានស្បថនឹងគម្ពីរដែលត្រូវបានគេកត់ត្រា។ فى رق منشور
فِى رَقٍّۢ مَّنشُورٍۢ ﴿٣﴾
នៅលើក្រដាសដែលត្រូវបានគេលាតត្រដាងបើកចំហ ដូចជាគម្ពីទាំងឡាយដែលត្រូវបានបញ្ចុះ(ពីលើមេឃ)។
وَٱلْبَيْتِ ٱلْمَعْمُورِ ﴿٤﴾
ហើយទ្រង់ស្បថនឹងពៃតុលម៉ា ក់មួរ(ឈ្មោះកន្លែងមួយនៅលើមេឃជាន់ទីប្រាំពីរដែលពួកម៉ា ឡាអ៊ីកាត់កំពុងតែតវ៉ាហ្វ(ដើរប្រទក្សិណ)ជុំវិញវា)។
وَٱلسَّقْفِ ٱلْمَرْفُوعِ ﴿٥﴾
ហើយទ្រង់ស្បថនឹងមេឃដែលត្រូវបានគេលើកយ៉ា ងខ្ពស់ត្រដែត ដែលវាជាដំបូលនៃផែនដី។
وَٱلْبَحْرِ ٱلْمَسْجُورِ ﴿٦﴾
យើងស្បថនឹងសមុទ្រដែលពោរពេញទៅដោយទឹក។ إن عذاب ربكلوقع
إِنَّ عَذَابَ رَبِّكَ لَوَٰقِعٌۭ ﴿٧﴾
ពិតប្រាកដណាស់ ទណ្ឌ កម្មនៃម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)គឺពិតជានឹងកើតឡើងយ៉ា ងពិតប្រាកដចំពោះពួកដែលប្រឆាំងដោយចៀសមិនផុតឡើយ។ ما له من دافع
مَّا لَهُۥ مِن دَافِعٍۢ ﴿٨﴾
គ្មា ននរណាម្នា ក់អាចការពារវា(ទណ្ឌ កម្ម)អំពីពួកគេនិងរារាំងវាមិនឲ្យកើតឡើងចំពោះពួកគេបានឡើយ។
يَوْمَ تَمُورُ ٱلسَّمَآءُ مَوْرًۭا ﴿٩﴾
នៅថ្ងៃដែលមេឃរង្គោះរង្គើ ញ័ររញ្ជួយ ជាការប្រកាសថា ថ្ងៃបរលោកមកដល់ហើយ។
وَتَسِيرُ ٱلْجِبَالُ سَيْرًۭا ﴿١٠﴾
ហើយភ្នំទាំងឡាយបានរសាត់ចេញពីទីតាំងរបស់វា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فويل يومئذ للمكذبين
فَوَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿١١﴾
ជាការពិតណាស់ នៅថ្ងៃនោះ ភាពអន្តរាយនិងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធ(មិនជឿ)ចំពោះទណ្ឌកម្មដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកគ្មាន ជំនឿ។
ٱلَّذِينَ هُمْ فِى خَوْضٍۢ يَلْعَبُونَ ﴿١٢﴾
គឺពួកដែលលេងសើចនឹងប្រការដែលមិនត្រឹមត្រូវ ដោយពួកគេមិនខ្វា យខ្វល់ពីការពង្រស់ឡើងវិញ និងការប្រមូលផ្តុំ(ដើម្បីជំនុំជម្រះ)ឡើយ។ يوم يدع ون إلى نار جهنمدعا
يَوْمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا ﴿١٣﴾
នៅថ្ងៃនោះ ពួកគេត្រូវបានគេរុញច្រានយ៉ា ងខ្លាំង ដោយបង្ខំ ទៅកាន់ឋាននរកជើហាន់ណាំ។
هَـٰذِهِ ٱلنَّارُ ٱلَّتِى كُنتُم بِهَا تُكَذِّبُونَ ﴿١٤﴾
ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ នេះហើយជាភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវាកាលពីមុន នៅពេល ដែលអ្នកនាំសារទាំងឡាយរបស់ពួកអ្នក បានព្រមានបន្លា ចពួកអ្នកអំពីវានោះ។
أَفَسِحْرٌ هَـٰذَآ أَمْ أَنتُمْ لَا تُبْصِرُونَ ﴿١٥﴾
ដូច្នេះ តើទណ្ឌ កម្មដែលពួកអ្នកកំពុងតែមើលឃើញផ្ទា ល់នឹងភ្នែកនេះ ជាមន្តអាគមឬ?ឬមួយក៏ពួកអ្នកមិនបានឃើញវាទេ?
ٱصْلَوْهَا فَٱصْبِرُوٓا۟ أَوْ لَا تَصْبِرُوا۟ سَوَآءٌ عَلَيْكُمْ ۖ إِنَّمَا تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ ﴿١٦﴾
ចូរពួកអ្នកភ្លក្សរសជាតិនៃកម្ដៅភ្លើងនរកនេះ ហើយនិងភាពឈឺចាប់របស់វាចុះ។ ហើយចូរអត់ទ្រាំនឹងការឈឺចាប់នៃកម្ដៅរបស់វា ឬពុំចាំបាច់អត់ទ្រាំក៏បានដែរ។ ទោះបីជាពួកអ្នកអត់ទ្រាំ ឬមិនអត់ទ្រាំក៏ដោយ ក៏វាដូចតែគ្នាទេសម្រាប់ពួកអ្នក។ នៅថ្ងៃនេះ ពួកអ្នកមិនត្រូវបានតបស្នងឲ្យក្រៅពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត កាលនៅលើលោកិយនៃការប្រឆាំង និងការប្រព្រឹត្តល្មើសនោះឡើយ។
إِنَّ ٱلْمُتَّقِينَ فِى جَنَّـٰتٍۢ وَنَعِيمٍۢ ﴿١٧﴾
ពិតប្រាកដណាស់ បណ្តា អ្នកដែលកោតខ្លា ចម្ចា ស់របស់ពួកគេ(ដោយអនុវត្តន៍នូវបទបញ្ជា ទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គា ប់ប្រើ និងជៀសវាងពីប្រកា រទាំងឡាយដែលទ្រង់បានហាមឃាត់)នោះ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ ហើយទទួលនូវការសោយសុខដ៏ធំធេង គ្មា នទីបញ្ចប់ឡើយ។
فَـٰكِهِينَ بِمَآ ءَاتَىٰهُمْ رَبُّهُمْ وَوَقَىٰهُمْ رَبُّهُمْ عَذَابَ ٱلْجَحِيمِ ﴿١٨﴾
ពួកគេសប្បាយរីករាយជាមួយនឹងអ្វីដែលអល់ឡោះទ្រង់បានប្រទានដល់ពួកគេ ដូចជាអាហារឆ្ងាញ់ៗ ភេសជ្ជៈ និងអាពាហ៍ពិពាហ៍។ ហើយម្ចាស់របស់ពួកគេបាន ការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។ ដូច្នេះ ពួកគេបានទទួលជោគជ័យដោយទទួលបានអ្វីដែលពួកគេប្រាថ្នានៃភាពសោយសុខ និងទទួលបាននូវការការពារ អំពីប្រការដែលអាប់អួរ។
كُلُوا۟ وَٱشْرَبُوا۟ هَنِيٓـًٔۢا بِمَا كُنتُمْ تَعْمَلُونَ ﴿١٩﴾
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលទាននិងផឹកតាមចំណង់ចំណូ លចិត្តរបស់អ្នកដោយក្តីរីករាយចុះ ដោយពុំបាច់ខ្លាចមានគ្រោះថ្នាក់ឬ ទទួលរងទុក្ខទោសពីអ្វីដែលពួកអ្នកបានទទួលទានឬផឹកនោះឡើយ។ វាគឺជាការតបស្នងដល់ពួកអ្នកទៅលើទង្វើដ៏ល្អប្រពៃរបស់ពួកអ្នក(ដែលបានសាង)កាលនៅ بلغ គម្ពីរគួរអាន · តាហ្វសៀរ លើលោកិយ។
مُتَّكِـِٔينَ عَلَىٰ سُرُرٍۢ مَّصْفُوفَةٍۢ ۖ وَزَوَّجْنَـٰهُم بِحُورٍ عِينٍۢ ﴿٢٠﴾
ពួកគេអង្គុយទម្រេតខ្លួននៅលើគ្រែដែលត្រូវបានតុបតែង(យ៉ា ងស្រស់ស្អាត) ដោយវាត្រូវបានរៀបចំដាក់ទល់មុខគ្នា។ ហើយយើងបានរៀបអាពាហ៍ពិពាហ៍ឲ្យ ពួកគេជាមួយស្រីសួគ៌ា ដែលមានភ្នែកដ៏ស្រស់ស្អា ត។
وَٱلَّذِينَ ءَامَنُوا۟ وَٱتَّبَعَتْهُمْ ذُرِّيَّتُهُم بِإِيمَـٰنٍ أَلْحَقْنَا بِهِمْ ذُرِّيَّتَهُمْ وَمَآ أَلَتْنَـٰهُم مِّنْ عَمَلِهِم مِّن شَىْءٍۢ ۚ كُلُّ ٱمْرِئٍۭ بِمَا كَسَبَ رَهِينٌۭ ﴿٢١﴾
كسب رهين បណ្តាអ្នកដែលមានជំនឿ ហើយនិងកូនចៅរបស់ពួកគេដែលបានដើរតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឲ្យកូនចៅរបស់ពួកគេនៅជួបជុំជាមួយ ពួកគេ(ក្នុងឋានសួគ៌)ដើម្បីឲ្យពួកគេទទួលបាននូវភាពរីករាយនឹងពួកគេ(កូនចៅ) ទោះបីជាកូនចៅរបស់ពួកគេមានអំពើល្អមិនស្មើពួកគេក៏ដោយ។ ហើយយើងមិន បានធ្វើឲ្យផលបុណ្យរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ រាល់មនុស្សទាំងអស់ត្រូវបានគេរារាំងមិនអាចទទួលបានផលបុណ្យល្អព្រោះតែអំពើអាក្រក់របស់គេ។ គ្មា ននរណាម្នា ក់អាចទទួល(អំពើអាក្រក់)ជំនួសគេបាននោះឡើយ។ وأمددنهم بفكهة ولحم مما يشتهون
وَأَمْدَدْنَـٰهُم بِفَـٰكِهَةٍۢ وَلَحْمٍۢ مِّمَّا يَشْتَهُونَ ﴿٢٢﴾
ហើយយើងបានបន្ថែមឲ្យបណ្តា អ្នកឋានសួគ៌ទាំងនេះនូវផ្លែឈើជាច្រើនប្រភេទ ហើយយើងក៏បានបន្ថែមឲ្យពួកគេផងដែរនូវរាល់សាច់ដែលពួកគេចូលចិត្ត។ يتنزعون فيها كأسا لا لغو فيها ولا تأثيم
يَتَنَـٰزَعُونَ فِيهَا كَأْسًۭا لَّا لَغْوٌۭ فِيهَا وَلَا تَأْثِيمٌۭ ﴿٢٣﴾
ពួកគេហុចកែវស្រាឲ្យគ្នាទៅវិញទៅមកនៅក្នុងឋានសួគ៌ ដោយការទទួលទានវា គឺពុំដូចស្រានៅក្នុងលោកិយដែល(ពេលផឹក)ធ្វើឲ្យពួកគេនិយាយពាក្យសម្ដីដែល មិនត្រឹមត្រូវ និងប្រព្រឹត្តអំពើបាបកម្មដោយសារតែការស្រវឹង(ដូចនៅក្នុងលោកិយ)ឡើយ។
۞ وَيَطُوفُ عَلَيْهِمْ غِلْمَانٌۭ لَّهُمْ كَأَنَّهُمْ لُؤْلُؤٌۭ مَّكْنُونٌۭ ﴿٢٤﴾
ហើយមានក្មេងៗជាច្រើនដើរក្រឡឹងជុំវិញពួកគេដើម្បីបម្រើពួកគេ ដែលក្មេងៗទាំងនោះ មានសម្រស់ស្រស់ថ្លា ប្រៀបដូចជាគជ់ខ្យងដែលត្រូវបានរក្សាទុកនៅក្នុង ស្រទាប់របស់វា។
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍۢ يَتَسَآءَلُونَ ﴿٢٥﴾
ហើយបណ្តា អ្នកឋានសួគ៌បានសំដៅទៅរកគ្នា ហើយបានសួរគ្នាទៅវិញទៅមកពីស្ថានភាពរបស់ពួកគេកាលនៅក្នុងលោកិយ។
قَالُوٓا۟ إِنَّا كُنَّا قَبْلُ فِىٓ أَهْلِنَا مُشْفِقِينَ ﴿٢٦﴾
ពួកគេបានឆ្លើយតបចំពោះគ្នាថាៈ ប្រាកដណាស់ កាលនៅលើលោកិយ ពួកយើងនិងក្រុមគ្រួសាររបស់ពួកយើង ធ្លាប់ជាអ្នកដែលខ្លាចទណ្ឌកម្មរបស់អល់ឡោះជា ម្ចា ស់។
فَمَنَّ ٱللَّهُ عَلَيْنَا وَوَقَىٰنَا عَذَابَ ٱلسَّمُومِ ﴿٢٧﴾
ដូច្នេះ អល់ឡោះជាម្ចា ស់ក៏បានប្រទានឲ្យពួកយើងនូវការចង្អុលបង្ហា ញទៅកាន់សាសនាឥស្លាម ហើយទ្រង់ក៏បានការពារពួកយើងពីទណ្ឌ កម្ម(ភ្លើងនរក)ដ៏សែន ក្តៅ ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّا كُنَّا مِن قَبْلُ نَدْعُوهُ ۖ إِنَّهُۥ هُوَ ٱلْبَرُّ ٱلرَّحِيمُ ﴿٢٨﴾
ពិតប្រាកដណាស់ កាលនៅលើលោកិយ ពួកយើងធ្លាប់គោរពសក្ការៈទៅចំពោះទ្រង់ ហើយបួងសួងសុំពីទ្រង់ឲ្យការពារពួកយើងពីទណ្ឌកម្មភ្លើងនរក។ ពិតប្រាកដ ណាស់ ទ្រង់ជាម្ចាស់មហាករុណានិងសច្ចៈបំផុតលើការសន្យារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោម ការប្រោសប្រណី និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកយើងនោះ គឺទ្រង់បានចង្អុលបង្ហាញពួកយើងទៅកាន់ការមានជំនឿ និងបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ ហើយបានបញ្ជៀសពួកយើងឲ្យចៀសឆ្ងា យពីឋាននរក។
فَذَكِّرْ فَمَآ أَنتَ بِنِعْمَتِ رَبِّكَ بِكَاهِنٍۢ وَلَا مَجْنُونٍ ﴿٢٩﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)រំលឹកមនុស្សលោកនឹងគម្ពីរគួរអានចុះ ព្រោះថា ជាមួយនឹងសេចក្តីជំនឿ ហើយនិងសតិបញ្ញា ដែលអល់ឡោះទ្រង់បានប្រទាន ឲ្យអ្នកនេះ អ្នកមិនមែនជាគ្រូទាយដែលមានការខ្សឹបខ្សៀវពីពួកជិន ឬក៏ជាមនុស្សវិកលចរិតឡើយ។
أَمْ يَقُولُونَ شَاعِرٌۭ نَّتَرَبَّصُ بِهِۦ رَيْبَ ٱلْمَنُونِ ﴿٣٠﴾
ឬពួកដែលបដិសេធទាំងនោះនិយាយថាៈ ពិតប្រាកដណាស់ មូហាំម៉ាត់មិនមែនជាអ្នកនាំសារអ្វីនោះទេ ផ្ទុយទៅវិញ គេគឺជាកវីនិពន្ធម្នាក់ដែលពួកយើងនៅរង់ចាំ សេចក្តីស្លា ប់ឆក់យកជីវិតរបស់គេ។ ពេលនោះ យើងនឹងបានធូរស្រាលអំពីគេជាមិនខាន។
قُلْ تَرَبَّصُوا۟ فَإِنِّى مَعَكُم مِّنَ ٱلْمُتَرَبِّصِينَ ﴿٣١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេចុះថាៈ ចូរពួកអ្នករង់ចាំការស្លាប់របស់ខ្ញុំចុះ ខ្ញុំក៏នៅរង់ចាំទណ្ឌ កម្មដែលនឹងធ្លា ក់ទៅលើពួកអ្នកដោយសារតែការ បដិសេធររបស់ពួកអ្នកចំពោះខ្ញុំដែរ។
أَمْ تَأْمُرُهُمْ أَحْلَـٰمُهُم بِهَـٰذَآ ۚ أَمْ هُمْ قَوْمٌۭ طَاغُونَ ﴿٣٢﴾
ផ្ទុយទៅវិញ តើប្រាជ្ញារបស់គេឬដែលបញ្ជាពួកគេឲ្យនិយាយថាៈ ជាការពិតណាស់ រូបគេ(ព្យាការីមូហាំម៉ាត់) គឺជាគ្រូទាយ និងជាមនុស្សវិកលចរិតនោះ? ពិត ប្រាកដណាស់ ពួកគេប្រមូលផ្តុំរវាងអ្វីដែលមិនអាចប្រមូលផ្តុំនៅក្នុងខ្លួនមនុស្សតែម្នាក់បាន(ចោទថា ជាគ្រូទាយផង ជាមនុស្សឆ្កួតផង)។ ផ្ទុយទៅវិញ ពួកគេគឺជា ក្រុមដែលបំពានព្រំដែន(របស់អល់ឡោះ)។ដូច្នេះ ពួកគេមិនវិលត្រលប់ទៅរកក្បួនច្បាប់ ឬសតិបញ្ញា (គិតពិចារណា)ឡើយ។
أَمْ يَقُولُونَ تَقَوَّلَهُۥ ۚ بَل لَّا يُؤْمِنُونَ ﴿٣٣﴾
ឬមួយពួកគេនិយាយថាៈ ជាការពិតណាស់ មូហាំម៉ាត់ជាអ្នកតាក់តែងគម្ពីរគួរអាននេះ(ដោយខ្លួនឯង) ដោយគ្មានអ្នកណាវ៉ាហ៊ី(ផ្តល់សារ)មកកាន់គេឡើយ? ពិត ប្រាកដណាស់ ព្យាការីមូហាំម៉ាត់មិនបានតាក់តែងគម្ពីរគួរអាននេះឡើយ។ ផ្ទុយទៅវិញ ពួកគេ គឺជាពួកដែលក្រអឺតក្រទមមិនព្រមជឿចំពោះគេ បែជាចោទ ប្រកាន់ថាៈ គេជាអ្នកតាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង)ទៅវិញ។
فَلْيَأْتُوا۟ بِحَدِيثٍۢ مِّثْلِهِۦٓ إِن كَانُوا۟ صَـٰدِقِينَ ﴿٣٤﴾
ប្រសិនបើគាត់(ព្យាការីមូហាំម៉ាត់)ជាអ្នកដែលតាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង)មែននោះ ដូច្នេះ ចូរឲ្យពួកគេនាំយកពាក្យពេចន៍ណាមួយដែលដូចនឹងវា(គម្ពីរ គួរអាន)មក ប្រសិនបើពួកគេជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងរបស់ពួកគេដែលថា គាត់គឺជាអ្នកដែលតាក់តែងវា(ដោយខ្លួនឯង)មែននោះ។
أَمْ خُلِقُوا۟ مِنْ غَيْرِ شَىْءٍ أَمْ هُمُ ٱلْخَـٰلِقُونَ ﴿٣٥﴾
តើពួកគេត្រូវបានគេបង្កើតមកដោយគ្មានអ្នកណាបង្កើតពួកគេ ឬមួយក៏ពួកគេជាអ្នកបង្កើតខ្លួនឯង? មិនអាចមានទេអ្នកដែលត្រូវបានគេបង្កើតដោយគ្មានអ្នក បង្កើតនោះ ហើយក៏គ្មា នអ្នកដែលត្រូវបានគេបង្កើតណា អាចបង្កើតខ្លួនឯងបាននោះដែរ។ដូច្នេះ ចុះហេតុអ្វីបានជាពួកគេមិនព្រមគោរពសក្កា រៈចំពោះអ្នកដែលប بلغ គម្ពីរគួរអាន · តាហ្វសៀរ ង្កើតពួកគេ(គឺអល់ឡោះជាម្ចា ស់)?
أَمْ خَلَقُوا۟ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ ۚ بَل لَّا يُوقِنُونَ ﴿٣٦﴾
ឬមួយពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ផ្ទុយទៅវិញ ពួកគេមិនជឿជាក់ឡើយថាៈ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលបង្កើតពួកគេនោះ ព្រោះថា ប្រសិនបើពួកគេជឿជាក់យ៉ាងដូច្នោះមែននោះ ប្រាកដជាពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយពួកគេប្រាកដជាមានជំនឿចំពោះអ្នកនាំសារ របស់ទ្រង់ជាមិនខាន។
أَمْ عِندَهُمْ خَزَآئِنُ رَبِّكَ أَمْ هُمُ ٱلْمُصَۣيْطِرُونَ ﴿٣٧﴾
ឬមួយក៏ពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នក ដោយពួកគេអាចឲ្យអ្នកណាដែលពួកគេចង់ឲ្យ ហើយភាពជាព្យាការីក៏ដូចគ្នា ដោយពួកគេអាចផ្តល់ឲ្យ និងរារាំងពីអ្នកណាដែលពួកគេចង់? ឬមួយក៏ពួកគេជាអ្នកគ្រប់គ្រងនិងចាត់ចែងអ្វីៗទាំងអស់តាមការចង់បានរបស់ពួកគេឬ?
أَمْ لَهُمْ سُلَّمٌۭ يَسْتَمِعُونَ فِيهِ ۖ فَلْيَأْتِ مُسْتَمِعُهُم بِسُلْطَـٰنٍۢ مُّبِينٍ ﴿٣٨﴾
ឬមួយក៏ពួកគេមានជណ្តើ រដើម្បីឡើងទៅលើមេឃស្តាប់វ៉ាហ៊ី(សារ)របស់អល់ឡោះ ដែលបានប្រាប់ថាៈ ពិតប្រាកដណាស់ ពួកគេស្ថិតនៅលើភាពត្រឹមត្រូវ? ដូច្នេះ ចូរឲ្យពួកគេនាំអ្នកដែលបានស្តាប់ឮវ៉ាហ៊ីនោះក្នុងចំណោមពួកគេ ដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជា ក់ទៅលើការអះអាងរបស់ពួកគេដែលថា ពិត ណាស់ ពួកគេស្ថិតនៅលើភាពត្រឹមត្រូវនោះមក។
أَمْ لَهُ ٱلْبَنَـٰتُ وَلَكُمُ ٱلْبَنُونَ ﴿٣٩﴾
ឬមួយអល់ឡោះជាម្ចា ស់ទ្រង់មានបុត្រីដែលពួកអ្នកស្អប់ខ្ពើម(មិនចង់បាន) ចំណែកពួកអ្នកវិញ មានកូនប្រុសដែលពួកអ្នកស្រឡាញ់ពេញចិត្ត(ចង់បាន)ឬ? أم تسٔلهم أجرا فهم من مغرم مثقلون
أَمْ تَسْـَٔلُهُمْ أَجْرًۭا فَهُم مِّن مَّغْرَمٍۢ مُّثْقَلُونَ ﴿٤٠﴾
ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទាមទារកម្រៃពីពួកគេចំពោះអ្វីដែលអ្នកបានផ្សព្វផ្សាយដល់ពួកគេពីម្ចាស់របស់អ្នក ហើយដោយសារតែមូលហេតុនេះ ពួកគេ ត្រូវទទួលបន្ទុកយ៉ា ងធ្ងន់ដែលពួកគេមិនអាចរែកពុនរួច(ជាហេតុនាំឲ្យពួកគេបដិសេធចំពោះអ្នក)?
أَمْ عِندَهُمُ ٱلْغَيْبُ فَهُمْ يَكْتُبُونَ ﴿٤١﴾
ឬមួយក៏ពួកគេដឹងពីប្រការអាថ៌កំបាំង ហើយពួកគេកត់ត្រាទុក(ប្រាប់)ដល់មនុស្សលោកនូវប្រកាអាថ៌កំបាំងដែលពួកគេបានដឹងនោះ រួចពួកគេនិយាយប្រាប់ មនុស្សលោកនូវអ្វីដែលពួកគេចង់ប្រាប់ឬ?
أَمْ يُرِيدُونَ كَيْدًۭا ۖ فَٱلَّذِينَ كَفَرُوا۟ هُمُ ٱلْمَكِيدُونَ ﴿٤٢﴾
ឬមួយក៏ពួកដែលបដិសេធទាំងនោះមានបំណងចង់ប្រើល្បិចកលចំពោះអ្នកនិងចំពោះសាសនារបស់អ្នក? ដូច្នេះ ចូរអ្នកទុកចិត្តលើអល់ឡោះជាម្ចាស់ចុះ ព្រោះថា ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទៅវិញទេដែលត្រូវបានគេប្រើឧបាយកលដាក់នោះ មិនមែនជាអ្នកនោះទេ។
أَمْ لَهُمْ إِلَـٰهٌ غَيْرُ ٱللَّهِ ۚ سُبْحَـٰنَ ٱللَّهِ عَمَّا يُشْرِكُونَ ﴿٤٣﴾
ឬមួយក៏ពួកគេមានម្ចា ស់ផ្សេងដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ? អល់ឡោះជាម្ចា ស់មហាស្អាតស្អំ ខ្ពង់ខ្ពស់បំផុតពីនៃការមានដៃគូដែលពួក គេចោទប្រកាន់ទៅលើទ្រង់។ អ្វីទាំងអស់ដែលបានលើកឡើងខាងលើនេះ មិនអាចកើតឡើងនោះឡើយ ហើយក៏មិនអាចស្រមើស្រមៃដល់នោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِن يَرَوْا۟ كِسْفًۭا مِّنَ ٱلسَّمَآءِ سَاقِطًۭا يَقُولُوا۟ سَحَابٌۭ مَّرْكُومٌۭ ﴿٤٤﴾
ហើយប្រសិនបើពួកគេឃើញបំណែកមួយនៃមេឃធ្លា ក់ចុះមក ពួកគេនឹងនិយាយថាៈ នេះគឺជាពពកដែលគរពីលើគ្នា ដូចធម្មតាប៉ុណ្ណោះ។ដូចនេះ ពួកគេមិនយកធ្វើ ជាមេរៀន និងមិនព្រមមានជំនឿឡើយ។
فَذَرْهُمْ حَتَّىٰ يُلَـٰقُوا۟ يَوْمَهُمُ ٱلَّذِى فِيهِ يُصْعَقُونَ ﴿٤٥﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកពួកគេឲ្យស្ថិតនៅក្នុងភាពរឹងរូសនិងការប្រឆាំងរបស់ពួកគេចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេ ដែលនៅក្នុងថ្ងៃ នោះ ពួកគេនឹងត្រូវទទួលទណ្ឌ កម្ម នោះគឺថ្ងៃបរលោក។ يوملا يغنى عنهم كيدهم شئا ولا هم ينصرون
يَوْمَ لَا يُغْنِى عَنْهُمْ كَيْدُهُمْ شَيْـًۭٔا وَلَا هُمْ يُنصَرُونَ ﴿٤٦﴾
គឺជាថ្ងៃដែលឧបាយកលរបស់ពួកគេគ្មា នប្រយោជន៍អ្វីសម្រាប់ពួកគេបន្តិចសោះឡើយហើយពួកគេក៏មិនត្រូវបានគេជួយសង្គ្រោះឲ្យរួចផុតពីទណ្ឌ កម្មនោះដែរ។ وإن للذين ظلمواعذابا دون ذلك ولكن أكثرهم لا يعلمون
وَإِنَّ لِلَّذِينَ ظَلَمُوا۟ عَذَابًۭا دُونَ ذَٰلِكَ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿٤٧﴾
ហើយប្រាកដណាស់ សម្រាប់ពួកអ្នកដែលបំពានលើខ្លួនឯងដោយការប្រព្រឹត្តអំពើស្ហ៊ីរិកនិងអំពើល្មើសនោះ នឹងត្រូវទទួលទណ្ឌ កម្មមុននឹងទណ្ឌ កម្មនៅថ្ងៃបរលោក ដោយនៅក្នុងលោកិយនេះ នឹងត្រូវបានគេសម្លាប់និងចាប់ជាឈ្លើយសឹក ហើយនៅក្នុងផ្នូរ គឺត្រូវទទួលទណ្ឌកម្មក្នុងផ្នូរ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងពី រឿងនេះឡើយ។ ហេតុនេះហើយទើបពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែល។
وَٱصْبِرْ لِحُكْمِ رَبِّكَ فَإِنَّكَ بِأَعْيُنِنَا ۖ وَسَبِّحْ بِحَمْدِ رَبِّكَ حِينَ تَقُومُ ﴿٤٨﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អត់ធ្មត់ចំពោះការកំណត់នៃម្ចា ស់របស់អ្នក និងចំពោះច្បាប់បញ្ញត្តិទាំងឡាយរបស់ទ្រង់ចុះ ត្បិតអ្នកស្ថិតនៅក្រោមការឃ្លាំមើល និងការថែរក្សាពីយើង។ ហើយចូរអ្នក លើកតម្កើងដោយការកោតសរសើរម្ចា ស់របស់អ្នកនៅពេលដែលអ្នកក្រោកពីដំណេករបស់អ្នក។
وَمِنَ ٱلَّيْلِ فَسَبِّحْهُ وَإِدْبَـٰرَ ٱلنُّجُومِ ﴿٤٩﴾
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងម្ចាស់របស់អ្នក និងចូរប្រតិបត្តិសឡាតទៅចំពោះទ្រង់ចុះ ហើយចូរអ្នកប្រតិបត្តិសឡាតហ្វាជើរនៅពេលដែល ផ្កា យហៀបលិចបាត់ពន្លឺ ដោយពន្លឺនៃពេលថ្ងៃ(ពេលទៀបភ្លឺ)។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ