ទំព័រដើមការពន្យល់An-Najm (53)

ការពន្យល់ An-Najm (53) — النجم

ម៉ាកកះ · 62 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

وَٱلنَّجْمِ إِذَا هَوَىٰ ﴿١﴾

អល់ឡោះជាម្ចា ស់ទ្រង់បានស្បថនឹងផ្កា យនៅពេលដែលវាធ្លា ក់ចុះ។ ما ضل صاحبكم وما غو

مَا ضَلَّ صَاحِبُكُمْ وَمَا غَوَىٰ ﴿٢﴾

ព្យាការីមូហាំម៉ា ត់ដែលជាអ្នកនាំសាររបស់អល់ឡោះនោះ មិនបានងាកចេញពីមាគ៌ានៃការចង្អុលបង្ហាញឡើយ ហើយគេក៏មិនមែនជាអ្នកដែលភ័ន្តច្រឡំនោះដែរ។ ក៏ប៉ុន្តែ គេជាមនុស្សវាងវៃណាស់។

وَمَا يَنطِقُ عَنِ ٱلْهَوَىٰٓ ﴿٣﴾

ហើយគេក៏មិននិយាយចំពោះគម្ពីរគួរអាននេះទៅតាមទំនើងចិត្តរបស់គេនោះដែរ។ إن هو إ ل اوحى يوحى

إِنْ هُوَ إِلَّا وَحْىٌۭ يُوحَىٰ ﴿٤﴾

គម្ពីរគួរអាននេះគ្មា នអ្វីក្រៅពីវ៉ាហ៊ី(សារ)ដែលអល់ឡោះជាម្ចា ស់ទ្រង់បានវ៉ាហ៊ីទៅកាន់គេតាមរយៈម៉ា ឡាអ៊ីកាត់ជីព្រីលនោះឡើយ។

عَلَّمَهُۥ شَدِيدُ ٱلْقُوَىٰ ﴿٥﴾

ឡាអ៊ីកាត់ដែលមានកម្លាំងខ្លាំងក្លា បានបង្រៀនដល់គេ(ព្យាការីមូហាំម៉ា ត់)នោះគឺម៉ា ឡាអ៊ីកាត់ជីព្រីល។

ذُو مِرَّةٍۢ فَٱسْتَوَىٰ ﴿٦﴾

ហើយម៉ា ឡាអ៊ីកាត់ជីព្រីលនោះ មានរូបរាងស្រស់ស្អា ត ហើយគេបានបង្ហា ញរូបរាងពិតដែលអល់ឡោះបានបង្កើតគេនោះ ឲ្យព្យាការីមូហាំម៉ា ត់បានឃើញ។

وَهُوَ بِٱلْأُفُقِ ٱلْأَعْلَىٰ ﴿٧﴾

ដោយជីព្រីលស្ថិតនៅឯជើងមេឃដ៏ខ្ពស់បំផុត។ ثم دنا فتدلى

ثُمَّ دَنَا فَتَدَلَّىٰ ﴿٨﴾

បន្ទា ប់មក ជីព្រីលក៏បានខិតទៅជិតព្យាការីនិងកាន់តែខិតជិតទៅៗ។ فكان قاب قوسين أو أدنى

فَكَانَ قَابَ قَوْسَيْنِ أَوْ أَدْنَىٰ ﴿٩﴾

នៅពេលនោះគម្លា តរវាងម៉ា ឡាអ៊ីកាត់ជីព្រីលនិងព្យាការីមូហាំម៉ា ត់នោះមានប្រវែង(ស្មើនឹង)ចម្ងា យរវាងចុងទាំងពីរនៃធ្នូឬក៏ជិតជាងនេះទៅទៀត។

فَأَوْحَىٰٓ إِلَىٰ عَبْدِهِۦ مَآ أَوْحَىٰ ﴿١٠﴾

ហើយជីព្រីលក៏បានផ្តល់វ៉ាហ៊ីទៅកាន់ខ្ញុំបម្រើរបស់អល់ឡោះ គឺព្យាការីមូហាំម៉ា ត់ នូវអ្វីដែលទ្រង់បានផ្តល់វ៉ាហ៊ី។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

مَا كَذَبَ ٱلْفُؤَادُ مَا رَأَىٰٓ ﴿١١﴾

ដួងចិត្តរបស់ព្យាការីមូហាំម៉ា ត់នោះ មិនបានភូតកុហកចំពោះអ្វីដែលភ្នែករបស់គាត់បានឃើញនោះទេ។ أفتمرونه عل ما ير

أَفَتُمَـٰرُونَهُۥ عَلَىٰ مَا يَرَىٰ ﴿١٢﴾

តើពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែប្រកែកជាមួយគាត់(ព្យាការីមូហាំម៉ា ត់)ចំពោះអ្វីដែលអល់ឡោះបានឲ្យគាត់មើលឃើញនៅយប់អ៊ិសរ៉កឬ? ولقد رءاه نزلةأخر

وَلَقَدْ رَءَاهُ نَزْلَةً أُخْرَىٰ ﴿١٣﴾

ហើយពិតប្រាកដណាស់ព្យាការីមូហាំម៉ា ត់បានឃើញម៉ា ឡាអ៊ីកាត់ជីព្រីលក្នុងរូបភាពដើមរបស់គេម្តងទៀតនៅយប់អ៊ិសរ៉ក។

عِندَ سِدْرَةِ ٱلْمُنتَهَىٰ ﴿١٤﴾

នៅឯ “ស៊ិទរ៉តុលមុនតាហា”ដែលវា គឺជាដើមឈើដ៏ធំអស្ចា រ្យដែលស្ថិតនៅលើមេឃជាន់ទីប្រាំពីរ។

عِندَهَا جَنَّةُ ٱلْمَأْوَىٰٓ ﴿١٥﴾

នៅកន្លែងដើមឈើនេះ គឺមានឋានសួគ៌ម៉ា ក់វ៉ា។

إِذْ يَغْشَى ٱلسِّدْرَةَ مَا يَغْشَىٰ ﴿١٦﴾

នៅពេលដែលកិច្ចការរបស់អល់ឡោះដ៏អស្ចារ្យគ្របដណ្ត ប់ទៅលើស៊ិទរ៉តុលមុនតាហានោះ គ្មា នអ្នកណាម្នា ក់អាចដឹងពីធាតុពិតរបស់វានោះឡើយ ក្រៅពីអល់ឡោះ។

مَا زَاغَ ٱلْبَصَرُ وَمَا طَغَىٰ ﴿١٧﴾

កែវភ្នែករបស់ព្យាការីមូហាំម៉ា ត់មិនបានងាករេឆ្វេងស្តាំឡើយ ហើយក៏មិនសម្លឹងទៅហួសពីអ្វីដែលគេកំណត់ឲ្យ(មើលទៅកាន់)នោះដែរ។

لَقَدْ رَأَىٰ مِنْ ءَايَـٰتِ رَبِّهِ ٱلْكُبْرَىٰٓ ﴿١٨﴾

ពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់គាត់បានឃើញនៅក្នុងយប់ដែលគេនាំគាត់ឡើងទៅលើមេឃនោះ(យប់អ៊ីស្រក) នូវបណ្តា សញ្ញាភស្តុតាងដ៏ធំធេងនៃម្ចាស់ របស់គាត់ដែលជាភស្តុតាងបង្ហា ញទៅលើសមត្ថភាពរបស់ទ្រង់ ដោយគាត់បានឃើញឋានសួគ៌ ឋាននរក និងបានឃើញអ្វីផ្សេងជាច្រើនទៀត។

أَفَرَءَيْتُمُ ٱللَّـٰتَ وَٱلْعُزَّىٰ ﴿١٩﴾

តើពួកអ្នក(ឱពួកមុស្ហរីគីន)យល់យ៉ា ងណាចំពោះរូបបដិមាទាំងនេះដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះ គឺរូបបដិមាឈ្មោះ អាល់ឡាត និង រូបបដិមាឈ្មោះ អ៊ុហ្សា នោះ?

وَمَنَوٰةَ ٱلثَّالِثَةَ ٱلْأُخْرَىٰٓ ﴿٢٠﴾

ហើយនិងរូបបដិមាទីបីទៀត គឺរូបបដិមាឈ្មោះ ម៉ា ណាត ដែលជារូបបដិមារបស់ពួកអ្នក។ ចូរពួកអ្នកប្រាប់ខ្ញុំមក តើរូបបដិមាទាំងនោះអាចផ្តល់ផលប្រយោជន៍ដល់ ពួកអ្នក ឬអាចផ្តល់គ្រោះថ្នា ក់ណាមួយដល់ពួកអ្នកដែរឬទេ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَلَكُمُ ٱلذَّكَرُ وَلَهُ ٱلْأُنثَىٰ ﴿٢١﴾

ពួកអ្នក(ឱពួកមុស្ហរីគីន)មានកូនប្រុសដែលពួកអ្នកស្រឡាញ់ពេញចិត្តនឹងវា(ពួកអ្នកចង់បាន) ហើយសម្រាប់អល់ឡោះជាម្ចា ស់ដ៏មហាស្អាតស្អំនោះ មានបុត្រីដែល ពួកអ្នកស្អប់ខ្ពើម(មិនចង់បាន)ឬ?

تِلْكَ إِذًۭا قِسْمَةٌۭ ضِيزَىٰٓ ﴿٢٢﴾

ការបែងចែកដែលពួកអ្នកបែងចែកវាតាមទំនើងចិត្តរបស់ខ្លួនបែបនេះ វាគឺជាការបែងចែកដ៏អយុត្តិធម៌បំផុត។

إِنْ هِىَ إِلَّآ أَسْمَآءٌۭ سَمَّيْتُمُوهَآ أَنتُمْ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلْطَـٰنٍ ۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهْوَى ٱلْأَنفُسُ ۖ وَلَقَدْ جَآءَهُم مِّن رَّبِّهِمُ ٱلْهُدَىٰٓ ﴿٢٣﴾

ពួកបដិមាទាំងនោះ គ្មានអ្វីក្រៅតែពីជាឈ្មោះដែលគ្មានអត្ថន័យប៉ុណ្ណោះ។ ដូចនេះ វាគ្មានលក្ខណៈសម្បត្តិជាព្រះដែលត្រូវគោរពសក្ការៈនោះឡើយ។ ពួកអ្នក និង ជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវាដោយខ្លួនឯងប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងបញ្ជាក់អំពីវាឡើយ។ ពួកមុស្ហរីគីនមិនបានធ្វើ តាមអ្វីឡើយចំពោះគោលជំនឿរបស់ពួកគេនោះ ក្រៅពីធ្វើតាមការស្មា ននិងតាមទំនើងចិត្តរបស់ខ្លួនដែលស្ហៃតនបានតុបតែងលម្អនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហា ញពីម្ចា ស់របស់ពួកគេបានមកដល់ពួកគេតាមរយៈពាក្យសម្ដីព្យាការីរបស់ទ្រង់ ក៏ប៉ុន្តែពួកគេពុំទទួលបានការចង្អុលបង្ហា ញ ឡើយ។ أم للإنسن ما تمن

أَمْ لِلْإِنسَـٰنِ مَا تَمَنَّىٰ ﴿٢٤﴾

ឬក៏មនុស្សអាចទទួលបាននូវការជួយអន្តរាគមន៍ពីរូបបដិមាទាំងនោះទៅកាន់អល់ឡោះ(ឲ្យពួកគេ)ដូចដែលពួកគេប្រាថ្នា ឬ?

فَلِلَّهِ ٱلْـَٔاخِرَةُ وَٱلْأُولَىٰ ﴿٢٥﴾

ទេ គេមិនអាចទទួលបានតាមអ្វីដែលគេប្រាថ្នា ឡើយ ត្បិតកិច្ចការនៃថ្ងៃបរលោកនិងក្នុងលោកិយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចា ស់តែមួយគត់។ ទ្រង់នឹងប្រទាន ឲ្យនូវអ្វីដែលទ្រង់មានចេតនា ហើយទ្រង់នឹងរារាំងនូវអ្វីដែលទ្រង់មានចេតនា។

۞ وَكَم مِّن مَّلَكٍۢ فِى ٱلسَّمَـٰوَٰتِ لَا تُغْنِى شَفَـٰعَتُهُمْ شَيْـًٔا إِلَّا مِنۢ بَعْدِ أَن يَأْذَنَ ٱللَّهُ لِمَن يَشَآءُ وَيَرْضَىٰٓ ﴿٢٦﴾

ហើយមានម៉ា ឡាអ៊ីកាត់ជាច្រើនដែលនៅលើមេឃជាច្រើនជាន់ ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានប្រយោជន៍អ្វីបន្តិចណាឡើយប្រសិនបើពួកគេចង់ជួយ អន្តរាគមន៍ដល់នរណាម្នា ក់ លើកលែងតែក្រោយពីអល់ឡោះជាម្ចា ស់ទ្រង់អនុញ្ញា តសម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ ហើយទ្រង់យល់ព្រម ឲ្យអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះប៉ុណ្ណោះ។ដូច្នេះ អល់ឡោះជាម្ចា ស់ទ្រង់មិនអនុញ្ញា តឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ជួយអន្តរាគមន៍ឡើយ ហើយទ្រង់ ក៏មិនយល់ព្រមឲ្យអ្នកដែលគោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់នោះ ទទួលបាននូវការជួយអន្តរាគមន៍នោះដែរ។

إِنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ لَيُسَمُّونَ ٱلْمَلَـٰٓئِكَةَ تَسْمِيَةَ ٱلْأُنثَىٰ ﴿٢٧﴾

• ការជួយអន្តរាគមន៍មិនអាចកើតឡើងនោះឡើយ លុះត្រាតែមានលក្ខខណ្ឌ ពីរគឺ ៖ អល់ឡោះអនុញ្ញា តឲ្យអ្នកដែលចង់ជួយអន្តរាគមន៍ និងអ្នកដែលត្រូវទទួលបាន ការអន្តរាគមន៍នោះ ត្រូវតែជាអ្នកដែលអល់ឡោះពេញចិត្តដែរ។

وَمَا لَهُم بِهِۦ مِنْ عِلْمٍ ۖ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ ۖ وَإِنَّ ٱلظَّنَّ لَا يُغْنِى مِنَ ٱلْحَقِّ شَيْـًۭٔا ﴿٢٨﴾

ហើយពួកគេគ្មានចំណេះដឹងអ្វីដែលជាទីបង្អែកឲ្យពួកគេដាក់ឈ្មោះពួកម៉ា ឡាអ៊ីកាត់ទាំងនោះថាជាភេទស្រីនោះឡើយ។ ក្នុងរឿងនោះ ពួកគេគ្មានតាមអ្វីក្រៅពីការ ស្មា ន និងការស្រមើស្រមៃប៉ុណ្ណោះ ហើយពិតប្រាកដណាស់ ការស្មា នមិនអាចផ្តល់ប្រយោជន៍ក្នុងការបញ្ជា ក់ពីការពិតអ្វីបន្តិចបានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَأَعْرِضْ عَن مَّن تَوَلَّىٰ عَن ذِكْرِنَا وَلَمْ يُرِدْ إِلَّا ٱلْحَيَوٰةَ ٱلدُّنْيَا ﴿٢٩﴾

ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ងាកចេញពីអ្នកដែលបែរចេញពីការរំលឹកចំពោះអល់ឡោះ ហើយមិនយកចិត្តទុកដាក់ចំពោះវាចុះ។រូបគេគ្មា នចង់បានអ្វីក្រៅពី ជីវិតលោកិយប៉ុណ្ណោះ។ ដូចនេះ រូបគេមិនសាងទង្វើ(កុសល)សម្រាប់ថ្ងៃបរលោករបស់គេនោះទេ ព្រោះគេមិនមានជំនឿចំពោះថ្ងៃបរលោកនោះឡើយ។

ذَٰلِكَ مَبْلَغُهُم مِّنَ ٱلْعِلْمِ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعْلَمُ بِمَنِ ٱهْتَدَىٰ ﴿٣٠﴾

ពាក្យសម្តីដែលពួកមុស្ហរីគីនទាំងនោះបាននិយាយ(ដូចដាក់ឈ្មោះឲ្យម៉ា ឡាអ៊ីកាត់ថាជាភេទស្រី)នោះ គឺជាកម្រិតនៃចំណេះដឹងរបស់ពួកគេដែលពួកគេមាន ពីព្រោះពួកគេ គឺជាពួកល្ងង់បំផុត។ពួកគេមិនអាចឈានទៅដល់ចំណេះដឹងដែលជាក់លាក់ឡើយ។ពិតប្រាកដណាស់ ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទ្រង់ ដឹងបំផុតចំពោះជនណាដែលលម្អៀងចេញពីមាគ៌ា ដ៏ត្រឹមត្រូវ ហើយទ្រង់ក៏ដឹងបំផុតដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហា ញទៅកាន់មាគ៌ា របស់ទ្រង់។ គ្មា នអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។

وَلِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ لِيَجْزِىَ ٱلَّذِينَ أَسَـٰٓـُٔوا۟ بِمَا عَمِلُوا۟ وَيَجْزِىَ ٱلَّذِينَ أَحْسَنُوا۟ بِٱلْحُسْنَى ﴿٣١﴾

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចា ស់តែមួយគត់ទាំងការគ្រប់គ្រង ការបង្កើត និងការចាត់ចែង ដើម្បីទ្រង់តបស្នងដល់ពួកដែលប្រព្រឹត្តអាក្រក់នៅលើលោកិយនេះ នូវទណ្ឌ កម្មដែលសាកសមទៅតាមទង្វើអាក្រក់របស់ពួកគេ ហើយតបស្នងដល់បណ្តា អ្នកដែល មានជំនឿនូវឋានសួគ៌ ទៅតាមទង្ចើកុសលដែលពួកគេបានសាង។

ٱلَّذِينَ يَجْتَنِبُونَ كَبَـٰٓئِرَ ٱلْإِثْمِ وَٱلْفَوَٰحِشَ إِلَّا ٱللَّمَمَ ۚ إِنَّ رَبَّكَ وَٰسِعُ ٱلْمَغْفِرَةِ ۚ هُوَ أَعْلَمُ بِكُمْ إِذْ أَنشَأَكُم مِّنَ ٱلْأَرْضِ وَإِذْ أَنتُمْ أَجِنَّةٌۭ فِى بُطُونِ أُمَّهَـٰتِكُمْ ۖ فَلَا تُزَكُّوٓا۟ أَنفُسَكُمْ ۖ هُوَ أَعْلَمُ بِمَنِ ٱتَّقَىٰٓ ﴿٣٢﴾

គឺបណ្តា អ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងអំពើល្មើសដែលអាក្រក់ លើកលែងតែបាបកម្មតូចតាចប៉ុណ្ណោះ(ដែលពួកគេជ្រុលជ្រួស)។ ពិតណាស់ បាបកម្ម តូចតាចទាំងនេះ ត្រូវបានគេអភ័យទោសឲ្យតាមរយៈការបោះបង់នូវបាបកម្មធំៗ និងការសាងនូវអំពើល្អច្រើន។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំ សារមូហាំម៉ា ត់) ជាអ្នកដែលទូលំទូលាយបំផុតចំពោះការអភ័យទោស។ទ្រង់នឹងអភ័យទោសចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នៅពេលណាដែលពួកគេ សារភាពកំហុសពីបាបកម្មនោះ។ ទ្រង់ដឹងបំផុតពីស្ថានភាពនិងកិច្ចការរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតបិតារបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី និង នៅពេលដែលអ្នកនៅជាគភ៌នៅក្នុងផ្ទៃម្តា យរបស់ពួកអ្នក ដោយពួកអ្នកត្រូវបានគេបង្កើតពីមួយដំណាក់កាលទៅមួយដំណាក់កាល។ គ្មា នអ្វីមួយអំពីរឿងនោះអាច លាក់បាំងពីទ្រង់បានឡើយ។ ហេតុនេះ ចូរពួកអ្នកកុំលើកសរសើរខ្លួនឯងថា ជាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ឲ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុត ចំពោះជនណាដែលកោតខ្លាចចំពោះទ្រង់ពិតប្រាកដ តាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាម ឃាត់។

أَفَرَءَيْتَ ٱلَّذِى تَوَلَّىٰ ﴿٣٣﴾

តើអ្នកបានឃើញដែរឬទេពីស្ថា នភាពដ៏អាក្រក់របស់ពួកដែលងាកចេញពីសាសនាឥស្លា មក្រោយពេលដែលពួកគេបានទៅជិតសាសនាឥស្លា មហើយនោះ?

وَأَعْطَىٰ قَلِيلًۭا وَأَكْدَىٰٓ ﴿٣٤﴾

ហើយគេបានបរិច្ចាគទ្រព្យសម្បត្តិបន្តិចបន្តូចប៉ុណ្ណោះ បន្ទាប់មក គេក៏បានឈប់(បរិច្ចាគ)វិញ ព្រោះថា ភាពកំណាញ់ស្វិត គឺជាសារជាតិដើមរបស់គេ។ តែទោះជា យ៉ា ងនេះក្តី រូបគេនៅតែសរសើរខ្លួនឯង(ថាជាមនុស្សល្អ)ដដែល។

أَعِندَهُۥ عِلْمُ ٱلْغَيْبِ فَهُوَ يَرَىٰٓ ﴿٣٥﴾

តើគេមានចំណេះដឹងពីប្រការអាថ៌កំបាំង ដោយគេបានឃើញ ហើយនិយាយប្រាប់ពីប្រការអាថ៌កំបាំងនោះឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ أم لم ينبأ بما فى صحف موس

أَمْ لَمْ يُنَبَّأْ بِمَا فِى صُحُفِ مُوسَىٰ ﴿٣٦﴾

ឬមួយគេជាអ្នកបង្កើតរឿងប្រឌិតទៅលើអល់ឡោះ? ឬក៏អ្នកដែលបង្កើតរឿងប្រឌិតទៅលើអល់ឡោះនេះ មិនត្រូវបានគេប្រាប់ពីអ្វីដែលមាននៅក្នុងគម្ពីរ ដែលអល់ឡោះបានបញ្ចុះទៅកាន់ព្យាការីមូសា?

وَإِبْرَٰهِيمَ ٱلَّذِى وَفَّىٰٓ ﴿٣٧﴾

និងនៅក្នុងគម្ពីរស៊ូហ៊ុហ្វរបស់ព្យាការីអ៊ីព្រហ៊ីម ដែលគាត់បានប្រតិបត្តិនិងបំពេញរាល់កាតព្វកិច្ចដែលម្ចា ស់របស់គាត់បានដាក់មកលើគាត់ទេឬ? ألا تزر وازرة وزر أخر

أَلَّا تَزِرُ وَازِرَةٌۭ وِزْرَ أُخْرَىٰ ﴿٣٨﴾

ពិតប្រាកដណាស់ មនុស្សគ្រប់រូបមិនទទួលរែកពន់បាបកម្មរបស់អ្នកដទៃឡើយ។ وأن ليس للإنسن إلا ما سعى

وَأَن لَّيْسَ لِلْإِنسَـٰنِ إِلَّا مَا سَعَىٰ ﴿٣٩﴾

ហើយពិតប្រាកដណាស់ មនុស្សលោកក៏មិនបានទទួលផលបុណ្យអ្វីក្រៅពីផលបុណ្យដែលខ្លួនបានសាងនោះដែរ។ وأن سعيهسوف ير

وَأَنَّ سَعْيَهُۥ سَوْفَ يُرَىٰ ﴿٤٠﴾

ហើយពិតណាស់ ទង្វើរបស់គេ(ដែលបានសាងនោះ)នឹងត្រូវបានគេបង្ហា ញឲ្យឃើញផ្ទា ល់ភ្នែកនៅថ្ងៃបរលោក។

ثُمَّ يُجْزَىٰهُ ٱلْجَزَآءَ ٱلْأَوْفَىٰ ﴿٤١﴾

បន្ទា ប់មកគេនឹងផ្តល់ជូននូវការតបស្នងទៅលើអំពើរបស់គេយ៉ា ងពេញលេញគ្មា នខ្វះអ្វីបន្តិចណាឡើយ។

وَأَنَّ إِلَىٰ رَبِّكَ ٱلْمُنتَهَىٰ ﴿٤٢﴾

ហើយជាការពិតណាស់ កន្លែងដែលខ្ញុំបម្រើរបស់ទ្រង់ត្រូវវិលត្រលប់ទៅកាន់បន្ទា ប់ពីការស្លាប់របស់ពួកគេនោះ គឺឆ្ពោះទៅកាន់ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)។ وأنه هوأض حك وأبكى

وَأَنَّهُۥ هُوَ أَضْحَكَ وَأَبْكَىٰ ﴿٤٣﴾

ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឲ្យជនណាដែលទ្រង់មានចេតនាមានភាពរីករាយ រួចគេក៏សើចសប្បាយ ហើយនិងធ្វើឲ្យជនណាដែលទ្រង់មានចេតនា មានទុក្ខព្រួយ រួចគេក៏យំសោក។ وأنه هو أمات وأحيا

وَأَنَّهُۥ هُوَ أَمَاتَ وَأَحْيَا ﴿٤٤﴾

ហើយពិតប្រាកដណាស់ ទ្រង់ធ្វើឲ្យអ្នកដែលមានជីវិតនៅក្នុងលោកិយនេះស្លាប់ ហើយទ្រង់ ធ្វើឲ្យអ្នកដែលស្លាប់ហើយនោះរស់ឡើងវិញ ដោយការពង្រស់ ពួកគេ(នៅថ្ងៃបរលោក)។

وَأَنَّهُۥ خَلَقَ ٱلزَّوْجَيْنِ ٱلذَّكَرَ وَٱلْأُنثَىٰ ﴿٤٥﴾

ហើយពិតណាស់ ទ្រង់បានបង្កើតឲ្យមានជាគូៗមានប្រុស មានស្រី بلغ គម្ពីរគួរអាន · តាហ្វសៀរ من نطفة إذا تمن

مِن نُّطْفَةٍ إِذَا تُمْنَىٰ ﴿٤٦﴾

ពីទឹកកាមមួយតំណក់ កាលណាគេបានដាក់ទៅក្នុងស្បូនស្ត្រី។

وَأَنَّ عَلَيْهِ ٱلنَّشْأَةَ ٱلْأُخْرَىٰ ﴿٤٧﴾

ហើយពិតប្រាកដណាស់ ការបង្កើតពួកគេទាំងពីរភេទឡើងវិញក្រោយពីពួកគេទាំងពីរបានស្លា ប់ហើយនោះ គឺជាកាតព្វកិច្ចរបស់ទ្រង់។ وأنه هو أغن وأقن

وَأَنَّهُۥ هُوَ أَغْنَىٰ وَأَقْنَىٰ ﴿٤٨﴾

ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ក្លា យជាអ្នកមាន ដោយឲ្យគេក្តោ បក្តា ប់ទ្រព្យសម្បត្តិ ហើយទ្រង់បានផ្តល់ទ្រព្យសម្បត្តិមួយចំនួនដែលធ្វើឲ្យមនុស្សពេញចិត្ត។

وَأَنَّهُۥ هُوَ رَبُّ ٱلشِّعْرَىٰ ﴿٤٩﴾

ហើយទ្រង់ជាម្ចា ស់នៃផ្កា យ“អាស់ស្សៀករ៉”ជាផ្កា យដែលពូកមុស្ហរីគីនមួយចំនួនគោរពសក្កា រៈចំពោះវារួមជាមួយនឹងអល់ឡោះ។

وَأَنَّهُۥٓ أَهْلَكَ عَادًا ٱلْأُولَىٰ ﴿٥٠﴾

ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លា ញក្រុមអាទមុនគេ ដែលពួកគេ គឺជាក្រុមរបស់ព្យាការីហ៊ូទ នៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មា នជំនឿរបស់ ពួកគេ។

وَثَمُودَا۟ فَمَآ أَبْقَىٰ ﴿٥١﴾

ហើយទ្រង់បានបំផ្លា ញពួកសាមូដដែលជាក្រុមរបស់ព្យាការីសឡេះដោយទ្រង់មិនបានបន្សល់ទុកនរណាម្នា ក់ក្នុងចំណោមពួកគេ(ឲ្យរស់រានមានជីវិត)ឡើយ។

وَقَوْمَ نُوحٍۢ مِّن قَبْلُ ۖ إِنَّهُمْ كَانُوا۟ هُمْ أَظْلَمَ وَأَطْغَىٰ ﴿٥٢﴾

ហើយទ្រង់ក៏បានបំផ្លាញក្រុមរបស់ព្យាការីនួហមុននឹងក្រុមអាដនិងពួកសាមូដផងដែរ។ ពិតប្រាកដណាស់ ក្រុមរបស់ព្យាការីនួហ ពួកគេជាពួកដែលបំពានដ៏ខ្លាំង ក្លា និងរឹងរូសជាងក្រុមអាដ និងពួកសាមូដទៅទៀត ពីព្រោះព្យាការីនួហបានរស់នៅជាមួយពួកគេរយៈពេលប្រាំបួនរយហាសិបឆ្នាំ អំពាវនាវពួកគេទៅកាន់ការ គោរពសក្កា រៈទៅចំពោះអល់ឡោះតែមួយគត់ ក៏ប៉ុន្តែពួកគេមិនទទួលយកការអំពាវនាវនេះនោះទេ។

وَٱلْمُؤْتَفِكَةَ أَهْوَىٰ ﴿٥٣﴾

ហើយចំពោះភូមិឋាននៃក្រុមរបស់ព្យាការីលូតវិញ ទ្រង់បានលើកវាយ៉ា ងខ្ពស់ទៅលើមេឃ បន្ទា ប់មក ទ្រង់បានក្រឡាប់វា ហើយបានទម្លា ក់វាមកលើផែនដីវិញ។ فغش ىها ما غش

فَغَشَّىٰهَا مَا غَشَّىٰ ﴿٥٤﴾

ហើយទ្រង់បានគ្របដណ្ត ប់ភូមិឋាននោះដោយដុំថ្មបន្ទា ប់ពីទ្រង់បានលើកវា(ភូមិ)ទៅលើមេឃហើយទម្លា ក់វាមកលើផែនដីវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَبِأَىِّ ءَالَآءِ رَبِّكَ تَتَمَارَىٰ ﴿٥٥﴾

ដូចនេះ តើមានសញ្ញា ភស្តុតាងណាមួយនៃម្ចា ស់របស់អ្នកដែលបង្ហា ញពីសមត្ថភាពរបស់ទ្រង់ ដែលពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នៅជជែកដេញដោល ដោយមិនបានយករឿងទាំងនេះធ្វើជាមេរៀននោះ?

هَـٰذَا نَذِيرٌۭ مِّنَ ٱلنُّذُرِ ٱلْأُولَىٰٓ ﴿٥٦﴾

អ្នកនាំសារដែលគេបានបញ្ជូនមកកាន់ពួកអ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាប្រភេទតែមួយជាមួយនឹងបណ្តា អ្នកនាំសារទាំងឡាយពីមុនមកនោះដែរ(ជាមនុស្សលោក ដូចពួកគេដែរ)។

أَزِفَتِ ٱلْـَٔازِفَةُ ﴿٥٧﴾

ថ្ងៃបរលោកកាន់តែខិតជិតមកដល់ហើយ។

لَيْسَ لَهَا مِن دُونِ ٱللَّهِ كَاشِفَةٌ ﴿٥٨﴾

គ្មា នអ្នកណាដែលអាចរារាំងវាបានឡើយ ហើយក៏គ្មា នអ្នកណាម្នា ក់អាចដឹងថា តើវានឹងកើតឡើងនៅពេលណានោះដែរ លើកលែងតែអល់ឡោះជាម្ចា ស់ តែមួយគត់។

أَفَمِنْ هَـٰذَا ٱلْحَدِيثِ تَعْجَبُونَ ﴿٥٩﴾

ដូច្នេះ តើគម្ពីរគួរអានដែលគេបានសូត្រឲ្យពួកអ្នកស្តា ប់នេះ ធ្វើឲ្យពួកអ្នកងឿងឆ្ងល់ថា តើវាមកពីអល់ឡោះមែនឬ? وتضحكون ولا تبكون

وَتَضْحَكُونَ وَلَا تَبْكُونَ ﴿٦٠﴾

ហើយពួកអ្នកនាំគ្នា សើចចំអកវា(គម្ពីរគួរអាន) និងមិនបានយំនៅពេលស្តាប់ឮការទូន្មា នរបស់វាទេឬ? وأ نتم سمدون

وَأَنتُمْ سَـٰمِدُونَ ﴿٦١﴾

ហើយពួកអ្នកព្រងើយកន្តើយចំពោះវា និងមិនយកចិត្តទុកដាក់ចំពោះវាឡើយ។

فَٱسْجُدُوا۟ لِلَّهِ وَٱعْبُدُوا۟ ۩ ﴿٦٢﴾

ដូច្នេះ ចូរពួកអ្នកក្រាបស៊ូជោតទៅចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ហើយគោរពសក្កា រៈចំពោះទ្រង់ដោយចិត្តស្មោះសចុះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · An-Najm — النجم

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា