ទំព័រដើមការពន្យល់Al-Qamar (54)

ការពន្យល់ Al-Qamar (54) — القمر

ម៉ាកកះ · 55 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

ٱقْتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلْقَمَرُ ﴿١﴾

ពេលវេលានៃថ្ងៃបរលោកកាន់តែខិតជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរ(រួចហើយដែរ)នៅក្នុងសម័យកាលរបស់ព្យាការីមូហាំម៉ាត់ ហើយការបែកនៃព្រះ ចន្ទនេះ គឺស្ថិតក្នុងចំណោមសញ្ញា ភស្តុតាងរបស់អល់ឡោះជាម្ចាر ស់ដ៏ពិតជាក់ស្តែង(ដែលគេអាចមើលឃើញបាន)។ وإن يروا ءاية يعرضوا ويقولوا س حر م ستم

وَإِن يَرَوْا۟ ءَايَةًۭ يُعْرِضُوا۟ وَيَقُولُوا۟ سِحْرٌۭ مُّسْتَمِرٌّۭ ﴿٢﴾

តែទោះបីជាពួកមុស្ហរីគីនបានឃើញភស្តុតាង និងអំណះអំណាងដែលបញ្ជាក់ទៅលើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់ក៏ដោយ ក៏ពួកគេបដិសេធមិនទទួលយកវា នោះដែរ ហើយពួកគេនិយាយថាៈ ភស្តុតាង និងអំណះអំណាងទាំងឡាយដែលពួកយើងបានឃើញនោះر គឺជាមន្តអាគមដែលមិនត្រឹមត្រូវប៉ុណ្ណោះ។

وَكَذَّبُوا۟ وَٱتَّبَعُوٓا۟ أَهْوَآءَهُمْ ۚ وَكُلُّ أَمْرٍۢ مُّسْتَقِرٌّۭ ﴿٣﴾

ហើយពួកគេបដិសេធនឹងសេចក្តីពិតដែលបានមកដល់ពួកគេ និងបានដើរតាមទំនើងចិត្តរបស់ខ្លួនឯងចំពោះការបដិសេធនេះ។ ហើយរាល់កិច្ចការទាំងអស់(មិនថា ល្អ ឬអាក្រក់) គឺវានឹងកើតឡើងនៅថ្ងៃបរលោកតាមហេតុផលរបស់វា។

وَلَقَدْ جَآءَهُم مِّنَ ٱلْأَنۢبَآءِ مَا فِيهِ مُزْدَجَرٌ ﴿٤﴾

ហើយពិតប្រាកដណាស់ ព័ត៌មានអំពីពួកប្រជាជាតិជំនាន់មុនទាំងឡាយដែលអល់ឡោះបានបំផ្លា ញ(ពួកគេ)ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តអយុត្តិធម៌របស់ ពួកគេនោះ បានមកដល់ពួកគេ(ពួកមុស្ហរីគីន)ហើយ ដែលវាគ្រប់គ្រាន់ក្នុងការហាមឃាត់ពួកគេពីការប្រឆាំង និងការបំពាន។

حِكْمَةٌۢ بَـٰلِغَةٌۭ ۖ فَمَا تُغْنِ ٱلنُّذُرُ ﴿٥﴾

ហើយគម្ពីរគួរអានដែលជាគតិបណ្ឌិ តដ៏ពេញលេញបានមកដល់ពួកគេ ដើម្បីជាភស្តុតាងបញ្ជាក់ទៅលើពួកគេ។ ក៏ប៉ុន្តែ ការដាស់តឿនព្រមានទាំងនោះ មិនបាន ផ្តល់ផលប្រយោជន៍អ្វីចំពោះក្រុមដែលគ្មា នជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកឡើយ។

فَتَوَلَّ عَنْهُمْ ۘ يَوْمَ يَدْعُ ٱلدَّاعِ إِلَىٰ شَىْءٍۢ نُّكُرٍ ﴿٦﴾

ហើយប្រសិនបើពួកគេមិនទទួលបានការចង្អុលបង្ហាញទេនោះ ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេ និងបែរចេញពីពួកគេចុះ ដោយរង់ចាំថ្ងៃដែល ម៉ា ឡាអ៊ីកាត់ដែលទទួលបន្ទុកផ្លុំត្រែនោះស្រែកហៅពួកគេទៅកាន់កិច្ចការដ៏រន្ធត់មួយដែលម៉ា ខ្លូកទាំងអស់មិនដែលធ្លា ប់បានដឹងពីមុនមកសោះ។

خُشَّعًا أَبْصَـٰرُهُمْ يَخْرُجُونَ مِنَ ٱلْأَجْدَاثِ كَأَنَّهُمْ جَرَادٌۭ مُّنتَشِرٌۭ ﴿٧﴾

កែវភ្នែករបស់ពួកគេទម្លា ក់ចុះខណៈដែលពួកគេក្រោកចេញពីផ្នូរសំដៅទៅកាន់កន្លែងជំនុំជម្រះប្រៀបបីដូចជាសត្វកណ្តូ បដែលនៅរាយប៉ា យ។

مُّهْطِعِينَ إِلَى ٱلدَّاعِ ۖ يَقُولُ ٱلْكَـٰفِرُونَ هَـٰذَا يَوْمٌ عَسِرٌۭ ﴿٨﴾

ពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលបានស្រែកហៅពួកគេទៅកាន់កន្លែងជំនុំជម្រះនោះ ហើយពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃនេះ គឺជាថ្ងៃដែល លំបាកវេទនាបំផុត ព្រោះក្នុងថ្ងៃនោះ ពោរពេញទៅដោយភាពតានតឹង និងភាពភ័យរន្ធត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ فَكَذَّبُوا۟ عَبْدَنَا وَقَالُوا۟ مَجْنُونٌۭ وَٱزْدُجِرَ ﴿٩﴾

ក្រុមរបស់ព្យាការីនួហបានបដិសេធ(មិនជឿអ្នកនាំសាររបស់ពួកគេ)មុនពួកដែលបានបដិសេធ(មិនទទួលយក)ចំពោះការអំពាវនាវរបស់អ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ទាំងនោះទៅទៀត។ ពិតប្រាកដណាស់ ពួកគេបានបដិសេធចំពោះខ្ញុំបម្រើរបស់យើង គឺព្យាការីនួហ នៅពេលដែលយើងបានបញ្ជូនគេទៅកាន់ពួកគេ ហើយ ពួកគេបាននិយាយថាៈ ព្យាការីនួហ គឺជាមនុស្សវិកលចរិត ហើយពួកគេប្រមាថ ជេរស្តី និងគំរាមចំពោះគេសព្វបែបយ៉ា ងនៅពេលដែលគេមិនព្រមបោះបង់ចោល ការអំពាវនាវពួកគេនោះ។

فَدَعَا رَبَّهُۥٓ أَنِّى مَغْلُوبٌۭ فَٱنتَصِرْ ﴿١٠﴾

ពេលនោះ ព្យាការីនួហក៏បានបួងសួងទៅកាន់ម្ចា ស់របស់គាត់ដោយពោលថាៈ ពិតប្រាកដណាស់ ក្រុមរបស់ខ្ញុំមានប្រៀបមកលើខ្ញុំ ហើយពួកគេមិនទទួលយកការរ អំពាវនាវរបស់ខ្ញុំឡើយ។ហេតុនេះ សូមទ្រង់មេត្តា ជួយឲ្យខ្ញុំយកឈ្នះលើពួកគេ ដោយទម្លា ក់ទណ្ឌ កម្មទៅលើពួកគេផងចុះ។

فَفَتَحْنَآ أَبْوَٰبَ ٱلسَّمَآءِ بِمَآءٍۢ مُّنْهَمِرٍۢ ﴿١١﴾

ដូច្នេះ យើងក៏បានបើកទ្វា រទាំងឡាយនៃមេឃា តាមរយៈការបញ្ចុះនូវទឹកភ្លៀងយ៉ា ងច្រើនជាបន្តបន្ទា ប់។

وَفَجَّرْنَا ٱلْأَرْضَ عُيُونًۭا فَٱلْتَقَى ٱلْمَآءُ عَلَىٰٓ أَمْرٍۢ قَدْ قُدِرَ ﴿١٢﴾

ហើយយើងក៏បានធ្វើឲ្យផែនដីបញ្ចេញនូវប្រភពទឹកជាច្រើនផុសចេញមក។ ហើយទឹកដែលបានធ្លា ក់ពីលើមេឃ និងទឺកដែលបានចេញពីក្នុងដីបានប្រមូលផ្គុំគ្នា ទៅ តាមបទបញ្ជារអល់ឡោះដែលទ្រង់បានកំណត់តាំងពីបុព្វេមក។ ពេលនោះ អ្វីៗទាំងអស់ក៏បានលិចលង់នៅក្នុងទឹក(ជំនន់) លើកលែងតែជនណាដែលអល់ឡោះ ទ្រង់បានសង្គ្រោះរូបគេ(ឲ្យរួចជីវិត)ប៉ុណ្ណោះ។ وحملنهعل ذات ألوح ودسر

وَحَمَلْنَـٰهُ عَلَىٰ ذَاتِ أَلْوَٰحٍۢ وَدُسُرٍۢ ﴿١٣﴾

ហើយយើងបានដឹកព្យាការីនួហនៅលើសំពៅដែលផ្គុំឡើងពីបន្ទះក្តារនិងដែកគោល ហើយយើងបានសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេឲ្យរួចផុតពី ការលិចលង់។

تَجْرِى بِأَعْيُنِنَا جَزَآءًۭ لِّمَن كَانَ كُفِرَ ﴿١٤﴾

សំពៅនោះបានរសាត់អណ្តែ តនៅលើរលកទឹកដែលបក់បោកទៅតាមការឃ្លាំមើល និងការថែរក្សាពីយើង ដើម្បីជាការជួយដល់ព្យាការីនួហដែលត្រូវបានក្រុមរបស់ គេបដិសេធមិនព្រមជឿចំពោះគេ ហើយពួកគេថែមទាំងបានប្រឆាំងនឹងអ្វីដែលព្យាការីនួហបាននាំមកពីអល់ឡោះមកកាន់ពួកគេថែមទៀត។

وَلَقَد تَّرَكْنَـٰهَآ ءَايَةًۭ فَهَلْ مِن مُّدَّكِرٍۢ ﴿١٥﴾

ហើយពិតប្រាកដណាស់ យើងបានបន្សល់ទុកទណ្ឌកម្មដែលយើងបានដាក់លើពួកគេនេះទុកជាមេរៀននិងការដាស់តឿន។ ដូច្នេះ តើមានអ្នកដែលយករឿងនោះ ធ្វើជាមេរៀនដែរឬទេ? فكيف كان عذابى ونذر

فَكَيْفَ كَانَ عَذَابِى وَنُذُرِ ﴿١٦﴾

ដូច្នេះ តើទណ្ឌកម្មរបស់យើងចំពោះពួកដែលបដិសេធនោះ យ៉ា ងដូចម្តេចដែរ? ហើយតើការព្រមានរបស់យើងតាមរយៈការបំផ្លាញរបស់យើងចំពោះពួកគេនោះ យ៉ា ងដូចម្តេចដែរ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍۢ ﴿١٧﴾

ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ ចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ? كذبت عاد فكيف كان عذابى ونذر

كَذَّبَتْ عَادٌۭ فَكَيْفَ كَانَ عَذَابِى وَنُذُرِ ﴿١٨﴾

ពួកអាទបានបដិសេធចំពោះព្យាការីរបស់ពួកគេ គឺព្យាការីហ៊ូទ។ ដូចនេះ ចូរពួកអ្នក (ឱពួកម៉ា ក្កះ)ពិចារណាមើល៍ ថាតើទណ្ឌកម្មរបស់យើងចំពោះពួកគេយ៉ា ងដូច ម្តេច?ហើយតើការព្រមានរបស់យើងចំពោះប្រជាជាតិផ្សេងទៀតក្រៅពីពួកគេដោយយកទណ្ឌ កម្មរបស់ពួកគេ(មកព្រមាន)នោះយ៉ា ងដូចម្តេចដែរ?

إِنَّآ أَرْسَلْنَا عَلَيْهِمْ رِيحًۭا صَرْصَرًۭا فِى يَوْمِ نَحْسٍۢ مُّسْتَمِرٍّۢ ﴿١٩﴾

ជាការពិតណាស់ យើងបានបញ្ជូនខ្យល់ដែលត្រជាក់បំផុតជាបន្តបន្ទា ប់ទៅកាន់ពួកគេក្នុងថ្ងៃដ៏មហន្តរាយបំផុតរហូតដល់ពួកគេធ្លា ក់ទៅក្នុងនរកជើហាន់ណាំ។

تَنزِعُ ٱلنَّاسَ كَأَنَّهُمْ أَعْجَازُ نَخْلٍۢ مُّنقَعِرٍۢ ﴿٢٠﴾

ខ្យល់នោះបានគួចយកមនុស្សចេញពីផ្ទែដី ហើយបានបោះគ្រវែងពួកគេបោកទៅលើដីវិញ ប្រៀបដូចជាគល់ល្មើដែលបានដាច់ចេញពីគល់របស់វាដូច្នោះដែរ។ فكيف كان عذابى ونذر

فَكَيْفَ كَانَ عَذَابِى وَنُذُرِ ﴿٢١﴾

ដូចនេះ ចូរពួកអ្នក (ឱពួកម៉ាក្កះ)ពិចារណាមើល៍ ថាតើទណ្ឌកម្មរបស់យើងទៅចំពោះពួកគេយ៉ាងដូចម្តេច? ហើយតើការព្រមានរបស់យើងតាមរយៈការបំផ្លាញ របស់យើងចំពោះពួកគេនោះ យ៉ា ងដូចម្តេចដែរ?

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍۢ ﴿٢٢﴾

ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ ចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?

كَذَّبَتْ ثَمُودُ بِٱلنُّذُرِ ﴿٢٣﴾

ពួកសាមូដបានបដិសេធនឹងការព្រមានដាស់តឿននៃអ្នកនាំសាររបស់ពួកគេ គឺព្យាការីសឡេះ

فَقَالُوٓا۟ أَبَشَرًۭا مِّنَّا وَٰحِدًۭا نَّتَّبِعُهُۥٓ إِنَّآ إِذًۭا لَّفِى ضَلَـٰلٍۢ وَسُعُرٍ ﴿٢٤﴾

ដោយពួកគេបាននិយាយបដិសេធថាៈ តើពួកយើងធ្វើតាមមនុស្សធម្មតាម្នាក់ដែលជាជាតិសាសន៍តែមួយជាមួយពួកយើងឬ? ពិតប្រាកដណាស់ ប្រសិនបើពួក យើងធ្វើតាមគេក្នុងស្ថា នភាពបែបនេះនោះ ពួកយើងពិតជាឃ្លា តឆ្ងា យ និងងាកចេញពីភាពត្រឹមត្រូវ ហើយនឹងត្រូវស្ថិតក្នុងភាពលំបាកជាមិនខាន។

أَءُلْقِىَ ٱلذِّكْرُ عَلَيْهِ مِنۢ بَيْنِنَا بَلْ هُوَ كَذَّابٌ أَشِرٌۭ ﴿٢٥﴾

តើគេ(អល់ឡោះ)បញ្ចុះវ៉ាហ៊ីទៅលើគេ(ព្យាការីសឡេះ)តែម្នាក់ឯង ដោយរំលងពួកយើងឬ? ទេ មិនពិតទេ។ ផ្ទុយទៅវិញ រូបគេ(ព្យាការីសឡេះ) គឺជាអ្នកភូតកុហក និងក្អេងក្អា ង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

سَيَعْلَمُونَ غَدًۭا مَّنِ ٱلْكَذَّابُ ٱلْأَشِرُ ﴿٢٦﴾

ពួកគេគង់តែនឹងដឹងនៅថ្ងៃបរលោក ថាតើអ្នកណាជាអ្នកភូតកុហកនិងក្អេងក្អា ងនោះ?តើព្យាការីសឡេះ ឬមួយក៏ពួកគេ?

إِنَّا مُرْسِلُوا۟ ٱلنَّاقَةِ فِتْنَةًۭ لَّهُمْ فَٱرْتَقِبْهُمْ وَٱصْطَبِرْ ﴿٢٧﴾

ជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ចេញសត្វអូដ្ឋញីមួយក្បាលពីផ្ទាំងថ្ម ហើយបញ្ជូនវាទៅកាន់ពួកគេ ដើម្បីជាការសាកល្បងចំពោះពួកគេ។ ដូច្នេះចូរ អ្នក(ឱព្យាការីសឡេះ) រង់ចាំមើល និងតាមដានពួកគេចុះ ថាតើពួកគេនឹងធ្វើដូចម្តេចចំពោះសត្វអូដ្ឋនោះ? ហើយតើគេ(អល់ឡោះ)នឹងធ្វើដូចម្តេចដែរចំពោះពួកគេ វិញ? ហើយចូរអ្នកអត់ធ្មត់ចុះចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកគេ។

وَنَبِّئْهُمْ أَنَّ ٱلْمَآءَ قِسْمَةٌۢ بَيْنَهُمْ ۖ كُلُّ شِرْبٍۢ مُّحْتَضَرٌۭ ﴿٢٨﴾

ហើយចូរអ្នកប្រាប់ពួកគេចុះថា ទឹកអណ្តូងរបស់ពួកគេត្រូវបានបែងចែក(វេន)គ្នារវាងពួកគេនិងសត្វអូដ្ឋញីមួយក្បាលនោះ ដោយមួយថ្ងៃសម្រាប់សត្វអូដ្ឋ ហើយ មួយថ្ងៃទៀតសម្រាប់ពួកគេ។ រាល់វេននីមួយៗ គឺមានតែម្ចា ស់វេនប៉ុណ្ណោះដែលមានសិទ្ធិមកទទួលយកចំណែករបស់ខ្លួននៅក្នុងថ្ងៃនោះបាន។ فنادوا صاحبهم فتعاط فعقر

فَنَادَوْا۟ صَاحِبَهُمْ فَتَعَاطَىٰ فَعَقَرَ ﴿٢٩﴾

ពេលនោះ ពួកគេក៏បានហៅមិត្តភក្តិរបស់ពួកគេម្នា ក់ដើម្បីឲ្យទៅសម្លា ប់សត្វអូដ្ឋនោះ។ ដូច្នេះ គេក៏បានយកដាវ រួចក៏បានសម្លា ប់សត្វអូដ្ឋនោះដោយគោរពតាមបទ បញ្ជា ក្រុមរបស់គេ។ فكيف كان عذابى ونذر

فَكَيْفَ كَانَ عَذَابِى وَنُذُرِ ﴿٣٠﴾

ដូច្នេះ ចូរពួកអ្នក(ឱអ្នកស្រុកម៉ា ក្កះ)ពិចារណាមើល៍ ថាតើទណ្ឌកម្មរបស់យើងទៅចំពោះពួកគេយ៉ា ងដូចម្តេច? ហើយតើការព្រមានរបស់យើងតាមរយៈការបំផ្លាញ របស់យើងចំពោះពួកគេនោះ យ៉ា ងដូចម្តេចដែរ?

إِنَّآ أَرْسَلْنَا عَلَيْهِمْ صَيْحَةًۭ وَٰحِدَةًۭ فَكَانُوا۟ كَهَشِيمِ ٱلْمُحْتَظِرِ ﴿٣١﴾

ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំងទៅកាន់ពួកគេ ហើយសម្រែក(ដ៏ខ្លាំងក្លា)នោះក៏បានបំផ្លាញពួកគេខ្ទេចខ្ទី។ ពេលនោះ ពួកគេប្រៀប ដូចជារុក្ខជាតិស្ងួតដែលគេដាក់ក្នុងក្រោល(ធ្វើជាចំណី )សម្រាប់សត្វពាហនៈរបស់គេស៊ីដូច្នោះដែរ។

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍۢ ﴿٣٢﴾

ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ ចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?

كَذَّبَتْ قَوْمُ لُوطٍۭ بِٱلنُّذُرِ ﴿٣٣﴾

ក្រុមរបស់ព្យាការីលូតបានបដិសេធចំពោះអ្វីដែលព្យាការីលូតដែលជាអ្នកនាំសាររបស់ពួកគេបានព្រមានចំពោះពួកគេ។

إِنَّآ أَرْسَلْنَا عَلَيْهِمْ حَاصِبًا إِلَّآ ءَالَ لُوطٍۢ ۖ نَّجَّيْنَـٰهُم بِسَحَرٍۢ ﴿٣٤﴾

នៅពេលនោះ យើងក៏បានបញ្ជូនព្យុះ(ដ៏ខ្លាំងក្លា )នាំដុំថ្មទម្លា ក់ទៅលើពួកគេ លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូតប៉ុណ្ណោះដែលមិនទទួលរងនូវទណ្ឌ កម្មនេះ។ ជាការពិតណាស់ យើងបានសង្គ្រោះពួកគេ(ក្រុមគ្រួសាររបស់ព្យាការីលូត)ឲ្យរួចផុតពីទណ្ឌ កម្មនេះខណៈដែលយើងបានឲ្យពួកគេរត់គេចមុនពេលដែលទណ្ឌ កម្មម بلغ គម្ពីរគួរអាន · តាហ្វសៀរ កដល់នៅមុនពេលទៀបភ្លឺ។

نِّعْمَةًۭ مِّنْ عِندِنَا ۚ كَذَٰلِكَ نَجْزِى مَن شَكَرَ ﴿٣٥﴾

ការដែលយើងបានសង្គ្រោះពួកគេពីទណ្ឌកម្មនោះ គឺជាការប្រោសប្រទានមួយពីយើងចំពោះពួកគេ។ ដូចដែលយើងបានតបស្នងចំពោះព្យាការីលូតនេះដែរ យើង នឹងតបស្នងចំពោះជនណាដែលចេះថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់។

وَلَقَدْ أَنذَرَهُم بَطْشَتَنَا فَتَمَارَوْا۟ بِٱلنُّذُرِ ﴿٣٦﴾

ហើយជាការពិតណាស់ ព្យាការីលូតបានព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់យើង ក៏ប៉ុន្តែពួកគេបានជជែកដេញដោលចំពោះការព្រមានរបស់គេ ហើយពួក គេថែមទាំងបដិសេធមិនជឿចំពោះការព្រមាននោះថែមទៀត។

وَلَقَدْ رَٰوَدُوهُ عَن ضَيْفِهِۦ فَطَمَسْنَآ أَعْيُنَهُمْ فَذُوقُوا۟ عَذَابِى وَنُذُرِ ﴿٣٧﴾

ហើយជាការពិតណាស់ ក្រុមរបស់ព្យាការីលូតបានសុំឲ្យព្យាការីលូតទុកពួកគេឲ្យនៅជាមួយភ្ញៀវរបស់គាត់ដែលជាម៉ា ឡាអ៊ីកាត់ក្នុងគោលបំណងប្រព្រឹត្តអំពើអ សីលធម៌(ហ្ស៊ីណា)។ ដូច្នេះ យើងក៏បានបិទបាំងកែវភ្នែករបស់ពួកគេ មិនឲ្យពួកគេមើលឃើញភ្ញៀវទាំងនោះឡើយ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌ កម្មរបស់យើង និងលទ្ធផលនៃការព្រមានរបស់យើងចំពោះពួកអ្នកនោះ។ر ولقد صبحهم بكرةعذاب مستق

وَلَقَدْ صَبَّحَهُم بُكْرَةً عَذَابٌۭ مُّسْتَقِرٌّۭ ﴿٣٨﴾

ហើយពិតប្រាកដណាស់ ទណ្ឌកម្មជានិរន្តន៍បានមកដល់ពួកគេនៅពេលព្រឹកព្រលឹម រហូតដល់ពួកគេទៅដល់ថ្ងៃបរលោក។ នៅពេលនោះ ទណ្ឌកម្មបរលោកនឹង មកដល់ពួកគេ។ فذوقوا عذابى ونذر

فَذُوقُوا۟ عَذَابِى وَنُذُرِ ﴿٣٩﴾

ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ទណ្ឌកម្មរបស់យើងដែលយើងបានបញ្ចុះវាទៅកាន់ពួកអ្នក ហើយនិងលទ្ធផលនៃការព្រមានរបស់ព្យា ការីលូតចំពោះពួកអ្នកចុះ។

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍۢ ﴿٤٠﴾

ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ ចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?

وَلَقَدْ جَآءَ ءَالَ فِرْعَوْنَ ٱلنُّذُرُ ﴿٤١﴾

ហើយពិតប្រាកដណាស់ ការព្រមានរបស់យើងបានមកដល់វង្សត្រកូលរបស់ហ្វៀរអូន តាមរយៈពាក្យសម្ដីរបស់ព្យាការីមូសា និងព្យាការីហារូន។ كذبوا بٔايتنا كلها فأخذنهم أخذ عزيز م قتدر

كَذَّبُوا۟ بِـَٔايَـٰتِنَا كُلِّهَا فَأَخَذْنَـٰهُمْ أَخْذَ عَزِيزٍۢ مُّقْتَدِرٍ ﴿٤٢﴾

ពួកគេបានបដិសេធចំពោះបណ្តាភស្តុតាងនិងអំណះអំណាងទាំងឡាយដែលបានទៅដល់ពួកគេដែលមកអំពីយើងនោះ។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្ម ពួកគេចំពោះការបដិសេធរបស់ពួកគេ គឺជាទណ្ឌ កម្មរបស់ម្ចា ស់ដែលមហាខ្លាំក្លា ដែលគ្មា ននណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ជាអ្នកដែលមានអានុភាពបំផុត ដែលគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាព(មិនអាចធ្វើបាន)នោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَكُفَّارُكُمْ خَيْرٌۭ مِّنْ أُو۟لَـٰٓئِكُمْ أَمْ لَكُم بَرَآءَةٌۭ فِى ٱلزُّبُرِ ﴿٤٣﴾

តើការប្រឆាំងរបស់ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ប្រសើរជាងពួកប្រឆាំងទាំងឡាយដែលបានលើកឡើងខាងលើដែលមានដូចជា ក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូដ ក្រុមរបស់ព្យាការីលូត ហើយនិងហ្វៀរអូននិងក្រុមរបស់គេទាំងនោះឬ? ឬមួយក៏ពួកអ្នកមានការធានាឲ្យ(ពួកអ្នកអាច)រួចផុតពីទណ្ឌកម្ម របស់អល់ឡោះដែលបានបញ្ជា ក់នៅក្នុងគម្ពីរទាំងឡាយដែលត្រូវបានបញ្ចុះពីលើមេឃនោះឬ? أم يقولون نحن جميع منتصر

أَمْ يَقُولُونَ نَحْنُ جَمِيعٌۭ مُّنتَصِرٌۭ ﴿٤٤﴾

ផ្ទុយទៅវិញ តើពួកប្រឆាំងក្នុងចំណោមអ្នកស្រុកម៉ាក្កះទាំងនោះកំពុងតែនិយាយថាៈ ពួកយើងទាំងអស់គ្នាជាអ្នកដែលត្រូវបានគេជួយឲ្យយកឈ្នះលើជន ទាំងឡាយណាដែលមានបំណងអាក្រក់មកលើពួកយើង និងមានចង់បំបែកបំបាក់ក្រុមរបស់ពួកយើងឬ?

سَيُهْزَمُ ٱلْجَمْعُ وَيُوَلُّونَ ٱلدُّبُرَ ﴿٤٥﴾

ក្រុមរបស់ពួកដែលប្រឆាំងទាំងនោះនឹងត្រូវទទួលបរាជ័យ ហើយពួកគេនឹងរត់បកក្រោយនៅចំពោះមុខបណ្តាអ្នកមានជំនឿ ខណៈដែលរឿងនេះបានកើតឡើង រួចមកហើយនៅថ្ងៃសង្គ្រា មហ្ពា ទើរ។

بَلِ ٱلسَّاعَةُ مَوْعِدُهُمْ وَٱلسَّاعَةُ أَدْهَىٰ وَأَمَرُّ ﴿٤٦﴾

ផ្ទុយទៅវិញ ពេលវេលា(នៃថ្ងៃបរលោក)ដែលពួកគេបដិសេធនឹងវានោះ គឺជាពេលសន្យា របស់ពួកគេដែលពួកគេនឹងត្រូវគេដាក់ទណ្ឌកម្មនៅក្នុងពេលនោះ។ ហើយពេលវេលា(នៃថ្ងៃបរលោក) គឺធំធេង និងល្វីងជូរចត់បំផុតជាងទណ្ឌ កម្មលោកិយដែលពួកគេបានជួបប្រទះនៅថ្ងៃសង្គ្រា មហ្ពា ទើរទៅទៀត។

إِنَّ ٱلْمُجْرِمِينَ فِى ضَلَـٰلٍۢ وَسُعُرٍۢ ﴿٤٧﴾

ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តបាបកម្មតាមរយៈភាពគ្មានជំនឿនិងការប្រព្រឹត្តល្មើសនោះ គឺស្ថិតនៅក្នុងភាពវង្វេងអំពីការពិត ហើយនិងស្ថិតនៅក្នុងទណ្ឌកម្ម និងការលំបាកវេទនា។

يَوْمَ يُسْحَبُونَ فِى ٱلنَّارِ عَلَىٰ وُجُوهِهِمْ ذُوقُوا۟ مَسَّ سَقَرَ ﴿٤٨﴾

នៅថ្ងៃដែលពួកគេត្រូវបានគេអូសផ្កា ប់មុខពួកគេនៅក្នុងភ្លើងនរក ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោ សថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌ កម្មនៃ ភ្លើងនរក។ إنا كل شىء خلقنه بقدر

إِنَّا كُلَّ شَىْءٍ خَلَقْنَـٰهُ بِقَدَرٍۢ ﴿٤٩﴾

ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់នៅក្នុងចក្រវាលនេះ គឺយើង(អល់ឡោះ)បានបង្កើតវាទៅតាមការកំណត់អំពីយើងកាលពីមុន ហើយវាស្របទៅតាមចំណេះដឹង របស់យើង ចេតនារបស់យើង ហើយនិងអ្វីដែលយើងបានកត់ត្រារួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស។

وَمَآ أَمْرُنَآ إِلَّا وَٰحِدَةٌۭ كَلَمْحٍۭ بِٱلْبَصَرِ ﴿٥٠﴾

ហើយបទបញ្ជារបស់យើង នៅពេលណាដែលយើងមានចេតនាចង់អ្វីមួយ យើងគ្រាន់តែមានបន្ទូលនូវពាក្យមួយម៉ា ត់គត់គឺ “ចូរកើតចុះ” ពេលនោះ អ្វីដែលយើង មានចេតនានោះ នឹងកើតឡើងភ្លា មយ៉ា ងឆាប់រហ័ស ដូចជាមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَقَدْ أَهْلَكْنَآ أَشْيَاعَكُمْ فَهَلْ مِن مُّدَّكِرٍۢ ﴿٥١﴾

ហើយជាការពិតណាស់ យើងបានបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនដែលបានប្រឆាំងដូចពួកអ្នក។ ដូច្នេះ តើមានអ្នកដែលយករឿងរ៉ាវទាំងនោះធ្វើជាមេរៀន ហើយរំដោះខ្លួនចេញពីការប្រឆាំងនោះដែរឬទេ?

وَكُلُّ شَىْءٍۢ فَعَلُوهُ فِى ٱلزُّبُرِ ﴿٥٢﴾

ហើយរាល់អ្វីៗទាំងអស់ដែលខ្ញុំបម្រើរបស់អល់ឡោះបានប្រព្រឹត្តនោះ គឺត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរទាំងឡាយរបស់ម៉ា ឡាអ៊ីកាត់ហាហ្វាហ្សោះ ដោយគ្មា នអ្វីមួយ ដែលពួកគេប្រព្រឹត្តនោះអាចរំលងផុតពី(ការកត់ត្រារបស់)ពួកគេបានឡើយ។ وكل صغير وكبير مستطر

وَكُلُّ صَغِيرٍۢ وَكَبِيرٍۢ مُّسْتَطَرٌ ﴿٥٣﴾

ហើយរាល់ទង្វើនិងពាក្យសំដីទាំងអស់របស់ពួកគេ មិនថាតូច មិនថាធំនោះទេ សុទ្ធតែត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ត្រាទង្វើ និងនៅក្នុងឡាវ ហ៊ុលម៉ះហ្វ៊ូស ហើយពួកគេនឹងត្រូវបានតបស្នងទៅតាមអ្វីដែលពួកគេបានសាង។

إِنَّ ٱلْمُتَّقِينَ فِى جَنَّـٰتٍۢ وَنَهَرٍۢ ﴿٥٤﴾

ពិតប្រាកដណាស់ បណ្តា អ្នកដែលកោតខ្លា ចចំពោះម្ចា ស់របស់ពួកគេ ដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ នោះ ពួកគេស្ថិតនៅក្នុងឋានសួគ៌ដែលពួកគេនឹងសោយសុខក្នុងនោះ និងនៅក្នុងទន្លេទាំងឡាយដែលហូរកាត់ខ្វា ត់ខ្វែង។ فى مقعد صدق عند مليك مقتدر

فِى مَقْعَدِ صِدْقٍ عِندَ مَلِيكٍۢ مُّقْتَدِرٍۭ ﴿٥٥﴾

នៅកន្លែងដែលពិតប្រាកដ ដែលគ្មា នការលេងសើចឥតប្រយោជន៍ ហើយក៏គ្មា នបាបកម្មនោះដែរនៅទៅនោះ នៅក្បែរព្រះជាម្ចា ស់ដែលគ្រប់គ្រងអ្វីៗទាំងអស់ ជា អ្នកដែលមានអានុភាពបំផុតដែលគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ហេតុនេះ សូមអ្នកកុំសួរពីភាពសម្បូរសប្បាយជានិរន្តន៍ដែលពួកគេទទួលបាន នោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Qamar — القمر

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា